Author: សឿន សំណាង

  • ក្លាយជា​មហា​សេដ្ឋី​ ដោយ​សារ​លក់​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ប្រពៃណី

    ក្លាយជា​មហា​សេដ្ឋី​ ដោយ​សារ​លក់​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ប្រពៃណី

    Modi បាន​ក្លាយ​ជា​មហា​សេដ្ឋី​ក្នុង​វិស័យ​សម្លៀក​បំពាក់​ឥណ្ឌា​ នៅពេល​មនុស្ស​ម្នា​កាន់​តែ​ចូល​ចិត្ត​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ធំៗ ច្រើន​ថ្ងៃ​ និង​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ដូច​ក្នុងភាព​យន្ត​ Bollywood។

    នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ទី​ ៩០ ពេល​ទៅ​ជួយ​ការ​ងារ​ក្នុង​ហាង​សម្លៀក​បំពាក់​របស់​ឪពុក​នៅ Kolkata (ប្រទេស​ឥណ្ឌា) ក្រោយ​ចេញ​ពី​រៀន​ Ravi Modi រក​ឃើញ​ឱកាស​ធំ​មួយ​។ ហាង​របស់​គ្រួសារ​គាត់​លក់​សម្លៀក​បំពាក់​ទាន់​សម័យ​ និង​​មិន​មាន​សម្លៀក​បំពាក់​​បែប​ប្រពៃណី​របស់​ ឥណ្ឌា​។

    «មាន​តម្រូវ​ការ​ ប៉ុន្តែ​មិន​មាន​របស់​ផ្គត់​ផ្គង់» លោក Modi បច្ចុប្បន្ន​មាន​អាយុ​ ៤៥ ឆ្នាំ​ រៀប​រាប់​​រឿង​រ៉ាវ​កាល​ពី​ថ្ងៃ​ដំបូង​ៗ​ដែល​គាត់​ចាប់​អារម្មណ៍​លើ​ការ​ជួញដូរ​សម្លៀក​បំពាក់​ប្រពៃណី​។ Modi ​ព្យាយាម​បញ្ចុះ​បញ្ចូល​ឪពុក​ដើម្បី​ឱ្យ​គាត់​លក់​អាវ​ kurta និង​ខោ pajama ប្រពៃណី ប៉ុន្តែ​មិន​បាន​សម្រេច​។ ដូច្នេះ នៅ​ពេល​ឪពុក​របស់​គាត់​ទៅ​ចូល​រួម​ហែ​​ធម្មយាត្រា​កាល​ពី​ឆ្នាំ​ ១៩៩៦ Modi (ពេល​នោះ​មាន​អាយុ ១៩ ឆ្នាំ​) រក​បាន​សម្លៀក​បំពាក់​ kurta-pajama សម្រាប់​បុរស​​ចំនួន ១០០ ឈុត​ និង​លក់​បាន​ ៨០ ឈុត​នៅ​ចុង​សប្ដាហ៍​។

    «នៅពេល​ឪពុក​ខ្ញុំ​ត្រលប់មកវិញ ដំបូង​គាត់​ខឹង​ណាស់​។ ប៉ុន្តែ ពេល​ដឹង​ថា​ខ្ញុំ​លក់​បាន​ ៨០ ឈុត​ គាត់​ក៏​សប្បាយ​ចិត្ត» លោក Modi រម្លឹករឿង​​អតីត​កាល​។ នោះ​គឺជា​រឿង​រ៉ាវ​ដែល​បាន​នាំ​គាត់​ចូល​ក្នុង​វិស័យ​សម្លៀក​បំពាក់​ប្រពៃណី​។ សព្វ​ថ្ងៃ Vedant Fashions របស់​លោក Modi គឺជា​ក្រុម​ហ៊ុន​លំដាប់​កំពូល​​នៅ​ក្នុង​ទីផ្សារ​សម្លៀក​បំពាក់​សម្រាប់​​​អាពាហ៍​ពិពាហ៍​ និង​ពិធី​បុណ្យ​នៅ ឥណ្ឌា​ ដោយ​លក់​បាន​ប្រមាណ ៤ លាន​ខោ​អាវ​ជា​រៀង​រាល់​ឆ្នាំ​។

    កាល​ពី​ខែ​កុម្ភៈ ២០២២ Modi បាន​នាំ​យក​ក្រុម​ហ៊ុន​ Vedant Fashions ឡើង​ផ្សារ​ហ៊ុន​។ ទ្រព្យ​សម្បត្តិ​នេះ​ត្រូវ​បាន​កំណត់​តម្លៃ​ឡើង​ដល់ ៣.៧៥ ពាន់​លាន​ដុល្លារអាម៉េរិក​ ជួយ​ឱ្យ​លោក Ravi Modi ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​​​មហា​សេដ្ឋី​​នៅ​​ ប្រទេស​ឥណ្ឌា​។

    ក្នុងឆ្នាំ​សារពើ​ពន្ធ​ ២០២១ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ៣១ មីនា ២០២២ ប្រាក់​ចំណូល​របស់​ Vendant Fashions បាន​កើន​ ៨៤% ដោយ​ឡើង​ដល់​ ១០.៤ ពាន់​លាន​រ៉ូពីឥណ្ឌា (១៣៨ លាន​ដុល្លារ​អាម៉េរិក​) និង​ប្រាក់​ចំណេញ​ក្រោយ​ពីការ​ទូទាត់​ពន្ធ​ កើន​​ទ្វេដង​ ដោយ​ឡើង​ដល់​ ៣.១ ពាន់​លាន​រ៉ូពី ធៀប​នឹង​ឆ្នាំ​ ២០២០​។ បើ​ធៀបនឹង​​ឆ្នាំ​ ២០១៩ ប្រាក់​ចំណូល​របស់ Vendant Fashions កើន​ ៣០% ខណៈ​ប្រាក់​ចំណេញ​កើន​ ៧៩%​។

    មូលនិធិ​វិនិយោគ​ Axis Capital នៅ​ Mumbai បាន​ព្យាករ​ថា ប្រាក់​ចំណូល​ និង​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន Vedant Fashions នឹង​កើន​ក្នុង​អត្រា​ ៣០% ក្នុងពីរ​​ឆ្នាំ​សារពើ​ពន្ធ​​ខាង​មុខ​។ Modi មាន​ផែនការ​បង្កើន​ផ្ទៃ​ក្រឡា​​សម្រាប់​ការ​លក់​រាយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ ឡើង​ដល់​ជាង ២២០,០០០ ម៉ែត្រ​ការ៉េ៕

  • ទាហាន​អាម៉េរិក និង​ ហ្វ៊ីលីពីន ចំនួន ២,៥០០ នាក់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​

    ទាហាន​អាម៉េរិក និង​ ហ្វ៊ីលីពីន ចំនួន ២,៥០០ នាក់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​

    ទាហាន​ម៉ារីនចំនួន ២,៥០០ នាក់​របស់​ សហរដ្ឋ​អាម៉េរិក និង​ ហ្វ៊ីលីពីន ចូល​រួម​សមយុទ្ធ​​យោធា Kamandag ដែល​ប្រើប្រាស់​មីស៊ីល​​ប្រតិកម្ម​រហ័ស​ និង​កាំភ្លើង​ធំ​វាយ​ប្រហារ​គោលដៅ​ដែល​បាន​រៀប​ចំ​ទុក​។

    សមយុទ្ធ​​យោធាដែល​មាន​ឈ្មោះ​ថា «កិច្ច​សហការ​រវាង​ក្រុម​ទាហាន​សមុទ្រ (Kamandag) ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី ១៣ ដល់ ១៤ តុលា នៅ​តំបន់​សម្រាប់​ធ្វើ​សមយុទ្ធ​ក្នុង​ជ្រលង​ភ្នំ​ក្បែរ​ទី​រួម​ស្រុក Capas ភាគ​ខាង​ជើង​ រដ្ឋធានី​ម៉ានីល។

    ក្រុម​ទាហាន​អាម៉េរិក និង​ ហ្វ៊ីលីពីន ធ្វើ​សមយុទ្ធ​ផ្នែក​វាយ​ឡើង​គោក​ និង​យុទ្ធសាស្ត្រ​ផ្គុំ​កម្លាំង​ការ​ពារ​ឆ្នេរ​សមុទ្រ​។

    ប្រព័ន្ធ​មីស៊ីល​ HIMARS របស់ សហរដ្ឋ​អាម៉េរិក និង​កាំភ្លើង​ធំ បើក​ការ​វាយ​ប្រហារ​ទៅ​លើ​គោល​ដៅ​ដែល​បាន​រៀប​ចំជា​មុន​ ក្នុងគ្រា​​ដែលយន្តហោះ​ចម្បាំង​ F-35 ហោះ​ពី​ខាងលើ​។ សមយុទ្ធ​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា គឺជា​ការ​បង្ហាញ​កម្លាំង​អាវុធ​ទំនើប​របស់ អាម៉េរិក នៅ​ក្នុង​តំបន់​។

    សមយុទ្ធ​យោធា​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​សមយុទ្ធ​រវាង​ អាម៉េរិក និង​ ជប៉ុន នៅ​លើ​កោះ Hokkaido ភាគ​ខាង​ជើង​នៃ ប្រទេស​ជប៉ុន ដែល​មាន​ទាហាន​ ៣,០០០ នាក់​ចូល​រួម​។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៤ ខែ​​តុលា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៤ ខែ​​តុលា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៥ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៣ ខែ​តុលា​ ឆ្នាំ​ ២០២២។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ០៨ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កម្ពុជា មាន​ អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ ១៣៧,៩៥៧ នាក់, អ្នកជាសះស្បើយសរុប​ ៖ ១៣៤,៨២៤ នាក់ និង​​អ្នកស្លាប់​សរុប​ ៖ ៣,០៥៦ នាក់៕

  • ខ្មាន់​កាំភ្លើង​បាញ់​រះ​នៅ​ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស​យ៉ាងតិច ​៥ នាក់

    ខ្មាន់​កាំភ្លើង​បាញ់​រះ​នៅ​ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស​យ៉ាងតិច ​៥ នាក់

    ប៉ូលិស​នៅ Carolina ខាងជើង បាន​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់​ ក្រោយ​ពី​ជនសង្ស័យ​នេះ​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៥ នាក់ និង​បណ្ដាល​ឱ្យ​ច្រើន​នាក់​រង​របួស​។

    ការិយាល័យ​ប៉ូលិស Raleigh បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល ១៨ ថ្ងៃទី ១៣ តុលា (ម៉ោង​ ៥ ព្រឹក​ ថ្ងៃទី ១៤ តុលា នៅ​ កម្ពុជា) ពួក​គេ​បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​ករណី​​ផ្ទុះ​អាវុធ​នៅ​តំបន់​ភាគ​ឦសាន​នៃ​មជ្ឈមណ្ឌល​ទីក្រុង Raleigh រដ្ឋ Carolina ខាង​ជើង សហរដ្ឋ​អាម៉េរិក​។

    អភិបាល​ក្រុង Raleigh លោក​ស្រី Mary-Anne Baldwin បាន​ឱ្យ​ដឹង​ថា ករណី​ផ្ទុះ​អាវុធ​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ ៥ នាក់​បាត់បង់ជីវិត និង​ច្រើន​នាក់​រង​របយស​ ក្នុង​នោះ​ក៏​មាន​ប៉ុលិស​ម្នាក់​ដែល​កំពុង​បំពេញ​ភារកិច្ច​។ សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ដែល​ជា​ខ្មាន់​កាំភ្លើង​។

    ការិយាល័យ​ប៉ូលិស Raleigh មិន​ទាន់​ប្រកាស​អំពី​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ក្នុងករណី​នេះ​នៅ​ឡើយ​។

    សហរដ្ឋ​អាម៉េរិក ថ្មី​ៗ​នេះ​ កើត​មាន​ករណី​បាញ់​រះ​សម្លាប់​មនុស្ស​ជា​បន្ត​បន្ទាប់​។ ជនសង្ស័យ Robert Crimo កាល​ពី​ថ្ងៃទី ៤ កក្កដា បានប្រើប្រាស់​កាំភ្លើង​បាញ់​រះ​នៅ​ក្នុង​ទិវា​ឯករាជ្យ​ បណ្ដាល​ឱ្យ​មនុស្ស ៦ នាក់​ត្រូវ​ស្លាប់​ និង​រាប់​សិប​នាក់​រង​របួស​។ មុន​នោះ ករណី​បាញ់​រះ​ដ៏បង្ហូរ​ឈាម​មួយ​បាន​កើត​ឡើង​នៅ​ឯ​សាលា​បឋម​សិក្សា​​មួយ​ក្នុង​តំបន់ Ulvade រដ្ឋ Texas ធ្វើ​ឱ្យ​មនុស្ស​ ២១ នាក់​បាត់​បង់ជីវិត​៕

  • បង្វិលឈ្នះៗ! ឈ្នះរង្វាន់សន្ធឹកសន្ធាប់គ្រប់គ្នាពី 1Byte ក្នុងខែតុលានេះ!

    បង្វិលឈ្នះៗ! ឈ្នះរង្វាន់សន្ធឹកសន្ធាប់គ្រប់គ្នាពី 1Byte ក្នុងខែតុលានេះ!

    ភ្នំពេញ៖ 1Byte ផ្តល់ទាំងរង្វាន់ ផ្តល់ទាំងការបញ្ចុះតម្លៃពិសេស 50%! ដំណឹងល្អសម្រាប់សាធារណជនទាំងអស់ក្នុងការឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពី 1Byte តាមរយៈកម្មវិធីបង្វិលកងយករង្វាន់ដែលរៀបចំឡើងនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ នាថ្ងៃទី22-23 និងថ្ងៃទី29-30 ខែតុលា ឆ្នាំ2022 ចាប់ពីម៉ោង10:00 ព្រឹក ដល់ម៉ោង8:00 យប់។ រង្វាន់មានផ្តល់ជូនសម្រាប់អ្នកចូលរួមបង្វិលកងទាំងអស់គ្នា ដែលរង្វាន់មានដូចជា អាវភ្លៀង មួកសុវត្ថិភាព និង Voucher ដែលមានទឹកប្រាក់រហូតដល់ $50 ជាច្រើនរង្វាន់។

    ពិសេសលើសពីនេះទៀត 1Byte ក៏កំពុងធ្វើការបញ្ចុះតម្លៃពិសេស 50% ជូនអតិថិជនថ្មីរបស់ខ្លួនផងដែរ ដើម្បីអបអរពិធីបុណ្យហាឡូវីន ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមកោដ្ឋ ទិវាបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

    1Byte ជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និង Web Hosting ឈានមុខគេនៅប្រទេសកម្ពុជា មានផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតលំដាប់ពិភពលោកជាច្រើនដូចជា Cloud Server, Cloud Hosting, Shared Hosting, Domain, SMS Brandname, AWS partner និង DCMA Ignored Hosting ជាដើមជាមួយនឹងតម្លៃដ៏សមរម្យជាទីបំផុត។ អ្វីដែលសំខាន់បំផុតនោះគឺ 1BYTE ផ្តោតសំខាន់លើឯកជនភាពរបស់អតិថិជន ដោយមិនទាមទារឱ្យអតិថិជនបញ្ជាក់អត្តសញ្ញាណរបស់ខ្លួននៅក្នុងពេលចុះឈ្មោះប្រើប្រាស់ឡើយ។ រាល់ព័ត៌មានទាំងអស់របស់អតិថិជន រួមមានដំណើរការអាជីវកម្ម និងកាតប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម (Payment Card) ត្រូវបានកំណត់ក្នុងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បំផុត។

    1Byte ផ្តល់នូវកម្រិតបញ្ជូនគ្មានដែនកំណត់ (Unlimited Transfer Bandwidth) ជួយឱ្យអ្នកអាចបង្កើត Streaming Platform មួយដែលអាចគ្រប់គ្រងរហូតដល់100 Streamers Online ក្នុងពេលតែមួយ។ អ្នកថែមទាំងអាចធ្វើឱ្យ Server របស់អ្នកក្លាយជាអ្នករុករករ៉ែ Bitcoin (Bit Coin miner) គេហទំព័រកម្សាន្ត ឬបណ្ណាល័យផ្ទុកទិន្នន័យតាមអ៊ីនធឺណិតជាដើម។

    មជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ 1Byte មានទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យការតភ្ជាប់បានយ៉ាងរលូនល្អឥតខ្ចោះ (Seamless Connectivity) និងចំណាយពេលបញ្ចូនព័ត៌មានឆាប់បំផុត (Lowest Latency) ហើយ 1Byte ក៏មានក្រុមការងារដែលអាចនិយាយភាសាខ្មែរ អង់គ្លេស និងវៀតណាមបានយ៉ាងស្ទាត់ជំនាញនៅប្រចាំការរាល់ថ្ងៃពេញ 24ម៉ោង ដើម្បីជួយដោះស្រាយរាល់បញ្ហាបច្ចេកទេសដែលអ្នកជួបប្រទះភ្លាមៗទាន់ចិត្ត។ ចំពោះមធ្យោបាយទូទាត់វិញក៏សម្បូរបែប និងងាយស្រួលបំផុត ដោយអតិថិជនអាចទូទាត់បានតាមរយៈ ABA Pay ឬ Credit/Debit Card ឬធនាគារ ឬ 1Byte’s Wallet ។

    ក្រៅពីជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និង Web Hosting ឈានមុខគេនៅប្រទេសកម្ពុជា 1Byte ក៏ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ផ្តល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍នានា ក្នុងបំណងបង្កើនសមត្ថភាពបំពេញការងារ ក៏ដូចជាបង្កើតបរិយាកាសការងារល្អៗ និងឱកាសក្នុងការរឹតចំណងសាមគ្គីភាពនៅក្នុងក្រុមការងារផងដែរ។ 1Byte មានជំនឿថា នៅពេលដែលបុគ្គលិកពេញចិត្តនឹងបំពេញការងារ គុណភាពនិងលទ្ធផលការងារក៏នឹងល្អប្រសើរទៅតាមនោះដូចគ្នា។

    1Byte សេវាកម្មល្អ ចរាចរណ៍លឿនរហ័ស​ ធ្វើឱ្យការងារនិងអាជីវកម្មរបស់អ្នកដំណើរការយ៉ាងរលូន!

    ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

    លេខទូរសព្ទ៖ +855 88 468 8888

    អ៊ីមែល៖ [email protected]

    អាសយដ្ឋានក្រុមហ៊ុន៖ F14 អគារ Keystone មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

    Translated

    Contact us at:

    Phone number: +855 88 468 8888

    Email: [email protected]

    Company Address: F14 Keystone Building, Norodom Blvd, Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh

    ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ៖

    គេហទំព័រ៖ https://1byte.com/

    ហ្វេសប៊ុកផេក៖ https://www.facebook.com/1bytecom

    Twitter៖ https://twitter.com/1bytecom

    យូធូប៖ https://www.youtube.com/c/1Bytecom

    Telegram៖ https://t.me/onebytecom

    Instagram: www.instagram.com/1bytecom/

  • យន្តហោះ​ចម្បាំង​ ១០ គ្រឿង​របស់ កូរ៉េខាងជើង ចូល​ទៅ​កៀក​ព្រំដែន​កូរ៉េខាងត្បូង

    យន្តហោះ​ចម្បាំង​ ១០ គ្រឿង​របស់ កូរ៉េខាងជើង ចូល​ទៅ​កៀក​ព្រំដែន​កូរ៉េខាងត្បូង

    កូរ៉េខាងត្បូង​ និយាយ​ថា កូរ៉េខាងជើង​ បញ្ជូន​យន្តហោះ​ចម្បាំង​ប្រហែល ១០ គ្រឿង​​ ចូល​មក​កៀក​នឹង​ព្រំ​ដែន​ប្រទេស​នេះ​ និង​បាញ់​មីស៊ីល​ប្លោង​ចូល​តំបន់​សមុទ្រ​។

    សេនាធិការដ្ឋាន​ចម្រុះ​កូរ៉េខាងត្បូង (JSC) បាន​ឱ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​កូរ៉េខាងជើង បាន​ហោះ​ហើរ​នៅ​លើបន្ទាត់​​ខណ្ឌ​ចែក​កងទ័ពប្រហែល ២៥ គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង​ និងមាន​ចម្ងាយ​​ប្រហែល ១២ គីឡូម៉ែត្រ​ ធៀប​នឹង​បន្ទាត់​ព្រំដែនជាក់​ស្ដែង​​នៅ សមុទ្រ​លឿន​ នៅ​វេលា​ម៉ោង​ ២២ និង ៣០ នាទី ថ្ងៃទី ១៣ តុលា​ និង​ម៉ោង​ ០ និង ២០ នាទី​ថ្ងៃទី ១៤ តុលា​ (ម៉ោង​​ ២០ និង ៣០ នាទី និងម៉ោង ២២ និង ៣០ នាទី​ ថ្ងៃទី ១៣ តុលា នៅ​ កម្ពុជា)។

    យោង​តាម​ JCS យន្តហោះ​ចម្បាំង​កូរ៉េខាងជើង ក៏​ត្រូវ​បាន​រកឃើញ​នៅ​ក្បែរ​ព្រំដែន​នៅ​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ​ ផងដែរ​។ កូរ៉េខាងត្បូង បាន​បញ្ជូន​យន្តហោះចម្បាំង​ជា​ច្រើន​គ្រឿង​ ក្នុង​នោះ​ក៏​មាន F-35A ទៅ​ទល់​ទល់ស្ថាន​ការណ៍​នេះ​។

    JSC ក្រោយ​មក​ក៏​បាន​រាយការណ៍​ថា កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ប្លោង​មិន​ស្គាល់​អត្តសញ្ញាណ​ ចូល​សមុទ្រ​។ នេះ​គឺជាករណី​សាកល្បង​មីស៊ីល​ប្លោង​លើក​ទី ៨ របស់ កូរ៉េខាងជើង ក្នុង​រង្វង់​ប្រហែល​ ២ សប្ដាហ៍​ចុង​ក្រោយ​នេះ​ និង​ជា​ករណី​សាកល្បង​លើក​ទី ២៦ របស់ ទីក្រុង​ព្យុងយ៉ាង រាប់ចាប់​ពី​ដើម​ឆ្នាំ​។

  • ផ្ទុះ​ឃ្លាំង​អាវុធ​នៅរុស្ស៊ី! អ៊ុយក្រែន​ រង​ការ​ចោទ​ថា​ «នៅ​ពី​​ក្រោយ​» អំពី​នេះ​

    ផ្ទុះ​ឃ្លាំង​អាវុធ​នៅរុស្ស៊ី! អ៊ុយក្រែន​ រង​ការ​ចោទ​ថា​ «នៅ​ពី​​ក្រោយ​» អំពី​នេះ​

    ក្រុមមន្ត្រី​នៅ​ទីក្រុង Belgorod ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី បាន​ចោទ​ថា ការ​បាញ់​កាំភ្លើង​ធំ​របស់ អ៊ុយក្រែន សំដៅ​ចូល​ទឹក​ដី​របស់​ រុស្ស៊ី បាន​បំផ្លាញ​ផ្ទះ​ប្រជាជន និង​ធ្វើ​ឱ្យ​ផ្ទុះ​ឃ្លាំង​អាវុធ​មួយ​កន្លែង​ផងដែរ​។

    «នៅ​ក្នុងភូមិ​មួយ​នៅ Belgorod ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​ កងកម្លាំង​អ៊ុយក្រែន បាន​បណ្ដាល​ឱ្យ​ឃ្លាំង​អាវុធ​មួយ​ត្រូវ​ផ្ទុះ​​ខ្ទេច» អភិបាល​ខេត្ត Belgorod លោក Vyacheslav Gladkov បាន​ឱ្យ​ដឹង​តាម​ Telegram កាល​ពី​ថ្ងៃទី ១៣ តុលា​ដូច្នេះ​។

    អភិបាល​ខេត្ត​ខាងលើ​បន្ត​ថា ព័ត៌មាន​ដំបូង​ឱ្យ​ដឹង​ថា មិន​មាន​អ្នក​ណាម្នាក់​​រង​របួស​ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​នាំ​ទៅ​កាន់​ទីសុវត្ថិភាព​។ មុន​នោះ លោក Gladkov បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​ខូច​ខាត​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ អ៊ុយក្រែន​ នៅទីក្រុង Belgorod។

    Mykhaylo Podolyak ជំនួយ​ការ​ជាន់​ខ្ពស់​របស់​​ ប្រធានាធិបតី​អ៊ុយក្រែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា កងទ័ព​អ៊ុយក្រែន នៅ​ពី​ក្រោយ​អំពី​វាយប្រហារ​លើ​តំបន់​ប្រជាជន​។ មន្ត្រី​រូប​នេះ​និយាយ​ថា កម្លាំង​រុស្ស៊ី បាញ់​មីស៊ីល​សំដៅ​ទីក្រុង​ Kharkov របស់ អ៊ុយក្រែន នៅ​ក្បែរ​ព្រំដែន​ «ប៉ុន្តែ មាន​បញ្ហា​ ហើយ​មីស៊ីល​ក៏​ហោះ​ទៅ​ចំ​អគារ​ស្នាក់​នៅ​»។

    អភិបាល​ខេត្ត Roman Starovoit ឱ្យ​ដឹង​ថា នៅតំបន់ Kursk ដែល​ជា​ទឹកដី​មួយ​ផ្សេង​ទៀត​របស់ រុស្ស៊ី នៅ​ក្បែរ​ព្រំ​ដែន​ជាមួយ អ៊ុយក្រែន មាន​ភូមិ​ចំនួន ២ ត្រូវ​ដាច់​ចរន្ត​អគ្គិសនី​ ដោយ​សារ​តែ​ស្ថានីយ​អគ្គិសនី​រង​ការ​ខូច​ខាត​ក្រោយ​ពី​ការ​វាយ​ប្រហារ​របស់​ អ៊យក្រែន​។ អាជ្ញាធរ​រុស្ស៊ី កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​។

    ក្រសួង​ការ​ពារ​ជាតិ​អ៊ុយក្រែន ពេលនេះ​មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វីនៅ​ឡើយ ទាក់​ទិន​នឹង​ករណី​ផ្ទុះ​ឃ្លាំង​អាវុធ និង​ការ​ចោទ​ប្រកាន់នានា​​របស់​ រុស្ស៊ី​៕

  • G7 សន្យា​កំណត់​គោលដៅ​បន្សាប​ឧស្ម័នបំភាយ​ក្នុង​បរិយាកាស​​នៅ​ឆ្នាំ​ ២០៥០

    G7 សន្យា​កំណត់​គោលដៅ​បន្សាប​ឧស្ម័នបំភាយ​ក្នុង​បរិយាកាស​​នៅ​ឆ្នាំ​ ២០៥០

    កាល​ពី​ថ្ងៃទី ១២ តុលា នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់ IMF និង WB នៅ សហរដ្ឋ​អាម៉េរិក​ ក្រុម​រដ្ឋមន្ត្រី​ក្រតំណាង​​បណ្ដា​ប្រទេស​នៅ​​ G7 បាន​អះអាង​ជា​ថ្មី​អំពី​ការ​សន្យា​​​ដែល​ថា នឹង​សម្រេច​គោល​ដៅ​បំភាយ​ឧស្ម័ន​សុទ្ធ​ស្មើ​នឹង​ ០ នៅ ២៨ ឆ្នាំ​ទៀត​។

    ក្រុម​មេដឹកនាំ​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿនទាំង​ ៧ (G7) សន្យា​ថា បង្កើន​កិច្ច​ខិតខំ​ក្នុង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន និង​ផ្ដល់ជំនួយ​ទាក់​ទិន​នឹង​បញ្ហា​អាកាស​ធាតុ​ដល់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍ​។

    នៅ​ក្នុង​ប្រកាស​ដែល​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី ១២ តុលា នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​ក្រៅ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ​ (IMF) និង ធនាគារ​ពិភពលោក​ (WB) នៅ វ៉ាស៊ីងតោន (សហរដ្ឋ​អាម៉េរិក) ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​ទេសាភិបាល​ធនាគារ​ជាតិ​របស់​ G7 បាន​អះអាង​ជា​ថ្មី​អំពី​ការ​សន្យា​​​ដែល​ថា នឹង​សម្រេច​គោល​ដៅ​បំភាយ​ឧស្ម័ន​សុទ្ធ​ស្មើ​នឹង​ ០ នៅ​ឆ្នាំ​ ២០៥០​។

    យោង​តាម​ក្រុម​មន្ត្រី​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំខាងលើ​ ក្នុងមួយ​រយៈ​ពេល​កន្លង តម្លៃ​ថាមពល​ និង​ស្បៀង​អាហារ​បាន​កើន​ឡើង​ខ្ពស់​ ប៉ះពាល់​ដល់​ទីផ្សារ​ និង​ប្រភព​ផ្គត់ផ្គង់​ទូទាំង​សកល​លោក​។

    ក្រុម​មន្ត្រី​ខាង​លើ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​បាន​គោល​ដៅ​អាកាស​ធាតុ​ រួម​មាន​ការ​ពន្លឿន​ដំណើរ​ការ​ងាក​ទៅ​រក​ថាមពល​ស្អាត​ ការ​ធានា​តុល្យ​ភាព​ និង​ស្ថិរភាព​ ដើម្បី​ជួយ​កែ​លំអ​សន្តិ​សុខ​ថាមពល​របស​ពិភពលោក​៕

  • ថៃចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដល់​កុមារ​អាយុ​ពី ៦ ខែ​ដល់​ ៤ ឆ្នាំ​

    ថៃចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដល់​កុមារ​អាយុ​ពី ៦ ខែ​ដល់​ ៤ ឆ្នាំ​

    កាលពី​ថ្ងៃទី ១២ តុលា ក្រសួង​សុខាភិបាល​ថៃ បាន​ដំណើរ​ការ​កម្មវិធី​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ សម្រាប់​ក្រុម​កុមារ​ដែល​មាន​អាយុ​ពី ៦ ខែ​ដល់ ៤ ឆ្នាំ ដែល​នេះ​បាន​នាំ​ឱ្យ​ ប្រទេស​ថៃ ក្លាយ​ជា​ទឹក​ដី​ដំបូង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​អនុវត្ត​កិច្ចការ​បែប​នេះ​។

    ព្រឹត្តិការណ៍​ដែលជា​​កិច្ច​ចាប់​ផ្ដើម​សម្រាប់​កម្មវិធី​ខាងលើ​ត្រូវ​បាន​ធ្វើឡើង​នៅ​ឯ​មន្ទីរ​ពេទ្យ​ Phra Nang Klao ខេត្ត Nonthaburi ក្រោម​អធិបតីភាព​របស់​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល Anutin Charnvirakul។

    នៅ​ក្នុង​ពិធី​បើក​ដំណើរ​ការ​កម្មវិធី​នេះ លោក Anutin បាន​ឱ្យ​ដឹង​ថា កុមារ​អាយុ​ពី ៦ ខែ​ដល់ ៤ ឆ្នាំ នៅ​តូច​ណាស់​ មិន​អាច​ការ​ពារ​ខ្លួន​បាន​ និង​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​។ ការ​ចាក់​វ៉ាក់សាំង​ដើម្បី​បង្កើន​សមត្ថភាព​ការ​ពារ​រាង​កាយ​គឺជា​រឿង​ចាំបាច់​។

    លោក Anutin អះអាង​ថា ប្រភេទ​វ៉ាក់សាំង​សម្រាប់​កុមារ​ មាន​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​។ បន្ទាប់​ពី​បាន​ចាក់វ៉ាក់សាំង អាច​កើត​មាន​អាការ​មួយ​ចំនួន ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​។ លោក​ក៏​បាន​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ នាំកូន​តូច​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ​។

    គិត​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ​ប្រមាណ​ ៨២% នៅ​ ប្រទេស​ថៃ បាន​ទទួល​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ពេញ​លេញ​។

    រដ្ឋ​លេខាអចិន្ត្រៃយ៍​របស់​ ក្រសួងសុខាភិបាល​ថៃ លោក Opas Karnkawinpong បាន​ឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រទេស​នេះ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ របស់ Pfizer ចំនួន ៣ លាន​ដូស​សម្រាប់​កុមារ​តូច​ៗ និង​បាន​ទទួល​ ១ លាន​ដូស​រួច​ហើយ​៕

  • យន្តហោះ​ពាណិជ្ជកម្ម​ត្រូវ​គំរាម​បំផ្ទុះ​គ្រាប់​បែក អង់គ្លេស​បញ្ជូន​យន្តហោះ​ចម្បាំង​អមការ​ពារ

    យន្តហោះ​ពាណិជ្ជកម្ម​ត្រូវ​គំរាម​បំផ្ទុះ​គ្រាប់​បែក អង់គ្លេស​បញ្ជូន​យន្តហោះ​ចម្បាំង​អមការ​ពារ

    ទ័ព​អាកាស​របស់​ អង់គ្លេស​ បញ្ជូន​យន្តហោះ​ចម្បាំង​​ Typhoon ច្រើន​គ្រឿង​ ហោះអម​ការ​ពារ​យន្តហោះ​ពាណិជ្ជកម្ម​មួយ​គ្រឿង​ដែល​​ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែកដែល​​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​​អំពី​សុវត្ថិភាព​។

    ប៉ូលិស​តំបន់ Essex ភាគ​អាគ្នេយ៍​របស់ ចក្រភាព​អង់គ្លេស បាន​ទទួល​ការ​រាយការណ៍​អំពី​ការ​គំរាម​កំហែង​​ចំពោះ​ជើង​ហោះ​ហើរ LS922 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ Jet2 កាលពី​ម៉ោង​ប្រហែល ២១ ថ្ងៃទី ១២ តុលា (ម៉ោង​ ៣ ថ្ងៃទី ១៣ តុលា នៅ កម្ពុជា)។ យន្តហោះ Airbus A321 នេះ បាន​ចេញដំណើរ​ពី Dalaman របស់ តួកគី កំពុង​ហោះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Manchester។

    ទ័ព​អាកាស​អង់គ្លេស​ (RAF) បាន​បញ្ជូន​យន្តហោះ​ចម្បាំង Typhoon ២ គ្រឿង ចេញ​ទៅ​ហោះ​អមការ​ពារ​ Airbus A321 ទៅ​ចុះចត​នៅ​ព្រលាន​យន្តហោះ London​ Stansted នៃ​តំបន់ Essex។ ប្រភព​ព័ត៌មាន​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Jet2 ឱ្យ​ដឹង​ថា យន្តហោះ​នេះ​ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែក​។

    ផ្លូវហោះហើររបស់យន្តហោះ Airbus A321 ដែលអមការពារដោយយន្តហោះចម្បាំង Typhoon ២ គ្រឿង

    យន្តហោះ​ខាងលើ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​លើ​ទីតាំង​ដាច់​ដោយ​ឡែក​ដែល​គេ​ស្ថាបនា​ឡើង​ទុក​សម្រាប់​ទប់​ទល់​នឹង​ករណី​ភេរវកម្ម​ និង​ករណី​ប្លន់​យន្តហោះ​។ សមត្ថកិច្ច​ Essex បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​យន្តហោះ​ទាំង​មូល ប៉ុន្តែ​មិន​បាន​រកឃើញ​អ្វី​មួយ​ដែល​គំរាម​កំហែង​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​យន្តហោះ​នេះ​ឡើយ​៕