Author: សឿន សំណាង

  • កីឡាករ Olivier Giroud បំបែក​ឯតទគ្គកម្ម​ទា​ត់​បញ្ចូល​ទី​ជូន​ប្រទេស​បារាំង

    កីឡាករ Olivier Giroud បំបែក​ឯតទគ្គកម្ម​ទា​ត់​បញ្ចូល​ទី​ជូន​ប្រទេស​បារាំង

    (កាតា)- Olivier Giroud គឺជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​បារាំង ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ ប៉ូឡូញ រកបាន 1 គ្រាប់​ដំបូង​នៅ​វគ្គ 1/8 នៃ World Cup 2022។

    ជាមួយនឹង​ការរកបាន 1 គ្រាប់​នៅ​នាទី​ទី 44 កីឡាករ Giroud បាន​បំបែក​ឯតទគ្គ​កម្ម 51 គ្រាប់​របស់ Thierry Henry ជូន​ប្រទេស​បារាំង។ ក្នុង 52 គ្រាប់​ដែល​រកបាន​ក្នុង 117 ប្រកួត​របស់ Giroud មាន 28 គ្រាប់​រកបាន​នៅក្នុង​ការប្រកួត​មិត្តភាព និង 24 គ្រាប់​នៅ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ផ្លូវការ។

    នៅក្នុង​វ័យ 36 ឆ្នាំ 2 ខែ និង 4 ថ្ងៃ Giroud ក៏​ជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ​ដែល​រកបាន 3 គ្រាប់​ឡើងទៅ​នៅក្នុង​មួយ​រដូវ​កាល World Cup។

    Giroud បង្ហាញ​សញ្ញា​ (52) ដែល​ប្រាប់​ថា ជា​គ្រាប់​បាល់​ទី 52 របស់​ខ្លួន​

    មុន​ការប្រកួត​ជាមួយក្រុម​ជម្រើស​ជាតិ​របស់ ប៉ូឡូញ កីឡាករ Olivier Giroud របស់ បារាំង រកបាន 2 គ្រាប់​នៅ​វគ្គ​ចែក​ពូ​ល ពេល​ប៉ះ​នឹង​ក្រុម​របស់ អូស្ត្រាលី៕

  • Messi ថា «អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​ជើងឯក World Cup 2022»

    Messi ថា «អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​ជើងឯក World Cup 2022»

    (កាតា)- ខ្សែប្រយុទ្ធ និង​ប្រធាន​ក្រុម Lionel Messi បាន​និយាយថា អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​ដែល​ស័ក្ដិសម​សម្រាប់​តំណែង​ជើងឯក World Cup 2022។

    «អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព។ អា​ហ្ស​ង់​ទីន គឺជា​ប្រទេស​មហាអំណាច​មួយ និង​តែងតែ​ជា​ក្រុម​ជម្រើសជាតិ​មួយ​ដែល​ខ្លាំង​បំផុត។ យើង​ដឹងថា ខ្លួន​គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​ទាំងឡាយ។ ប៉ុន្តែ យើង​ត្រូវ​បង្ហាញ​អំពី​ប្រការ​នោះ​នៅលើ​ទីលាន ហើយ​ធ្វើបាន​ប្រការ​នោះ​នៅ​ចំពោះមុខ អូស្ត្រាលី​រួចហើយ» ទំព័រសារព័ត៌មានរ​បស់ អេ​ស្ប៉ា​ញ Marca ដកស្រង់ និង​ចុះផ្សាយ​សម្ដី​អះអាង​របស់ Messi កាលពី​ថ្ងៃទី 04 ធ្នូ មួយថ្ងៃ​បន្ទាប់ពី អា​ហ្ស​ង់​ទីន យកឈ្នះ អូស្ត្រាលី 2-1 នៅ​វគ្គ 1/8។

    នៅលើ​ទីលាន Ahmad bin Ali កាលពី​ថ្ងៃទី 03 ធ្នូ អា​ហ្ស​ង់​ទីន មិនបាន​បង្ក​ឱកាស​ច្រើន​នៅ​ចំពោះមុខ​ខ្សែការពារ​ដ៏​រឹងមាំ​របស់ អូស្ត្រាលី ប៉ុន្តែ រកបាន 2 គ្រាប់​ដោយសារ​ថ្វី​ជើង «បែក​បុគ្គល»។ នាទី​ទី 35 Messi ស៊ុត​បញ្ចូល​ទី រកបាន 1 គ្រាប់​សម្រាប់ អា​ហ្ស​ង់​ទីន។ នាទី​ទី 57 Julian Alvarez ដណ្ដើមបាន​បាល់​ពី​អ្នកចាំទី Matt Ryan ក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​ស៊ុត​ប៉ើង​សំណាញ់​របស់ អូស្ត្រាលី 1 គ្រាប់​ទៀត។

    អូស្ត្រាលី ផ្ដើម​ការវាយលុក​ចាប់ពី​ពាក់កណ្ដាល​ចុង​តង់​ទី​ពីរ និង​រកបាន 1 គ្រាប់​ដោយសារ​ថ្វី​ជើង​របស់ Enzo Fernandez។ បញ្ចប់​ការប្រកួត អា​ហ្ស​ង់​ទីន នាំមុខ អូស្ត្រាលី 2-1។

    នៅពេល អា​ហ្ស​ង់​ទីន ប៉ះ​នឹង ហូ​ឡង់ នៅ​វគ្គ 8 ក្រុម​នៅលើ​កីឡដ្ឋាន Lusail នា​ថ្ងៃទី 09 ធ្នូ​ខាងមុខ Messi មាន​គោលដៅ​ផ្ដោតទៅលើ​ឯតទគ្គ​កម្ម​ស៊ុត​បញ្ចូល​ទី 10 គ្រាប់​នៅ World Cup របស់ Gabriel Batistuta ក្រោយពី​ឆ្លង​ផុត​សមិទ្ធផល​របស់​អតីត​កំពូល​តារាបាល់ទាត់ Diego Maradona របស់ អា​ហ្ស​ង់​ទីន៕

  • ត្រឹមតែ៣ថ្ងៃ​ប៉ុណ្ណោះ កម្មវិធី Ford Adventure​ 2022 ទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនលើសលប់!

    ត្រឹមតែ៣ថ្ងៃ​ប៉ុណ្ណោះ កម្មវិធី Ford Adventure​ 2022 ទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនលើសលប់!

    ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២​ — ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល​ និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ 2022 លើកទី១៥ ឆ្ពោះទៅកាន់ ខេត្តកោះកុង ប្រទេសកម្ពុជា និងទីកុ្រងប៉ាតាយ៉ា ប្រទេសថៃ នៅក្នុងខែធ្នូ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត Ford ចូលរួមប្រមាណជាង២០០គ្រឿង។

    ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២២ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ខេមបូឌា (PTT Cambodia) ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD​ ធនាគារ ឯកទេស KB Daehan និងស្រាបៀរ ហនុមាន (Hanuman Beer)។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ដៃគូសហការឧបត្ថម្ភកម្មវិធីដូចជា ក្រុមហ៊ុន LINE-X Cambodia ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, BAR.B.Q Plaza, ការ៉េម Dairy Queen, ការ៉េម Swensen’s, Krispy Kreme Doughnuts, The Coffee Club, Boost​ Juice, តែគុជ Kamu-Kamu, បាយ ភូមិ (Bay Phum), So Bento, eat together, HungryAppTM។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ ហាងនំបុ័ងបាយ័នផងដែរ។ ​

    គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៥ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ជាមួយនឹងអ្នកចូលរួមប្រមាណ១០០០នាក់ ធ្វើដំណើរជាក្បួន គយគន់ទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍បោះជំរំដ៏អស្ចារ្យនៅលើវាលស្មៅ និងឆ្នេរខ្សាច់ដ៏ស្រស់ត្រកាលក្បែរមាត់សមុទ្រនៃខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ លើសពីនេះទៅ​ទៀត  អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលលេងសួនកម្សាន្ត និងដើរទិញទំនិញជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃទៀតផង។​

    លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមានប្រសាសន៍ថា៖  “កម្មវិធី Ford Adventure នេះជាកម្មវិធីធំជាងគេប្រចាំឆ្នាំរបស់ Ford Cambodia ដែលកម្មវិធីនេះរៀបចំឡើង គឺដើម្បីអោយអតិថិជនFord​ បានជួបជុំគ្នាកម្សាន្តជាមួយបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារនាពេលចុងឆ្នាំ ដើម្បីបង្កើតមិត្តភាព ទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងផ្សារភ្ជាប់ទំនាក់ទំនងធុរៈកិច្ចជាមួយគ្នាទៅវិញទៅមក ជាពិសេសគឺដើម្បីទទួលបានបទពិសោធន៍នៃការបោះជំរំដ៏អស្ចារ្យ។​ ក្រៅពីកម្មវិធីដំណើរកម្សាន្ត អតិថិជន Ford និងក្រុមហ៊ុន នឹងមានសកម្មភាពសប្បុរសធម៌រួមគ្នានោះគឺ ការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន២០០គ្រួសារនៅក្នុងខេត្តកោះកុងផ្ទាល់ផងដែរ”។

    ជាងនេះទៅទៀត លោកក៏បានបន្ថែមទៀតថា “អ្វីដែលធ្វើអោយកម្មវិធី Ford Adventure ឆ្នាំនេះពិសេសជាងឆ្នាំមុនៗនោះគឺ ត្រឹមតែរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ កម្មវិធីនេះទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើន​លើសលប់ ដែលធ្វើឲ្យចំនួនរថយន្តដែលចូលរួមក្នុងកម្មវិធីនេះ កើនឡើងរហូតដល់ជាង២០០ឡាន លើសពីឆ្នាំមុនៗ​។

    លោក នុបផាប៉ាដុល ប្រៈចាំថែន (Nopphapadol Prajamthaen) ជំនួយការអគ្គនាយករង នៃក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ខេមបូឌា​ (PTT Cambodia) បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តី​សោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើផលិត​ផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure  2022  នេះ។​ ស្ថានីយប្រេងឥន្ទនៈ PTT បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវប្រេងឥន្ទនៈ ក៏ដូចជាសេវាកម្មផ្សេងៗដែលបំពេញនូវតម្រូវការរបស់ អតិថិជន Ford ដើម្បីផ្តល់នូវភាពសប្បាយរីករាយក្នុងដំណើរកម្សាន្ត Ford Adventure នេះ»។

    កញ្ញា ហ៊ាង សុខណា ប្រធានគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានមានប្រសាសន៍ថា៖ «សព្វថ្ងៃនេះយើងមិនសូវមានពេលវេលាជាមួយគ្រួសារ ទទួលទានអាហារជុំគ្នា ឬបោះជំរំទេ ហើយកម្មវិធី Ford Adventure នេះជាឱកាសដ៏ល្អសម្រាប់អតិថិជន Ford ទាំងអស់ដើម្បីបំពេញនូវចំនុចខ្វះខាតទាំងអស់នេះ»។ ឆ្លៀតក្នុងឱកាសនេះដែរ កញ្ញាក៏បានធ្វើការលើកឡើងត្រួសៗពីប្រវត្តិ ផលិតផល សេវាកម្ម និងកម្មវិធីប្រ៉ូម៉ូសិនពិសេសៗរបស់ក្រុមហ៊ុន FWD ដើម្បីធ្វើការណែនាំ ក៏ដូចជាផ្តល់ជាជម្រើសជូនទៅដល់អតិថិជន Ford Adventure ផងដែរ។

    លោក លាង ម៉ារឌី នាយក​ នាយកដ្ឋានអាជីវកម្ម​ និងផ្នែកលក់​ នៃធនាគារឯកទេស KB Daehan បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះ ដោយធ្វើការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗដែលលោកបានឆ្លងកាត់ក្នុងកម្មវីធី Ford Adventure ក្នុងឆ្នាំមុនៗ ទៅកាន់អតិថិជន Ford ដែលទើបតែចូលរួមលើកទីមួយក្នុងកម្មវិធីនេះ។  ក្រៅពីនេះ លោកក៏បានធ្វើការប្តេជ្ញាចិត្តក្នុងនាមជាធនាគារដៃគូសហការជាមួយ Ford ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្មផ្តល់ប្រាក់កម្ចីសំរាប់ទិញរថយន្តមួយដែលប្រកបដោយទំនុកចិត្ត និងឆាប់រហ័សជូនដល់អតិថិជន Ford ទាំងអស់ដែលមានតម្រូវការសេវាកម្មនេះពីធនាគារឯកទេស KB Daehan៕

  • សហរដ្ឋ​អាម៉េរិក បញ្ចេញ​ «ឃាតករបំបាំងកាយ» ជំនាន់​ទី 6 «B-21»

    សហរដ្ឋ​អាម៉េរិក បញ្ចេញ​ «ឃាតករបំបាំងកាយ» ជំនាន់​ទី 6 «B-21»

    ក្រុម​ហ៊ុន​ Northrop Grumman បង្ហាញ​យន្តហោះ​ B-21 ដែល​មាន​រហ័សនាម​ថា «ឃាតករបំបាំងកាយ» ដែលជា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​ថ្មី​ដំបូង​របស់​ សហរដ្ឋ​អាម៉េរិក ក្នុង​រយៈ​ពេល​ជាង 30 ឆ្នាំ​កន្លង​​មកនេះ​។

    ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អាម៉េរិក Northrop Grumman កាល​ពី​យប់​ថ្ងៃទី 02 ធ្នូ​ 2022 បាន​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​បំបាំង​កាយ B-21 Raider នៅ​ក្នុង​ពិធី​មួយ​នៅ​ឯ​រោង​ចក្រ​លេខ​ 42 ក្នុង​តំបន់ Palmdale រដ្ឋ​ California។ យន្តហោះ​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ឈ្មោះ​កូដ​ថា T1។ វា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​លើ​ដី​ ហើយ​គ្រោង​នឹង​ហោះ​ហើរ​សាកល្បង​ដំបូង​នៅ​ឆ្នាំ​ក្រោយ​។ យ៉ាង​ហោច​ក៏​មាន​យន្តហោះ 5 គ្រឿង​ទៀត​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផលិត​។

    នេះ​គឺជា​ម៉ូដែល​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ថ្មី​​ដំបូង​របស់​ សហរដ្ឋ​អាម៉េរិក រាប់ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​​ 1980​ ជា​ពេល​វេលា​ដែល B-2 Spirit ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ក្នុង​ជួរ​កង​ទ័ព​។ ក្រុម​ហ៊ុន Northrop Grumman ប្រកាស​ថា នេះ​គឺជា​ «យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំងកាយ​ជំនាន់​ទី 6 ត្រូវ​តាម​អត្ថន័យ​ពិត​ដំបូង​​គេ​លើ​ពិភពលោក​»។

    ទ័ព​អាកាស​អាម៉េរិក គ្រោង​បញ្ជា​ទិញ​ B-21 ប្រហែល 100 គ្រឿង​ ដើម្បីជំនួស​យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធ​សាស្ត្រ B-1B Lancer និង B-2 Spirit នៅ​ច្រើន​សិប​ឆ្នាំ​ខាង​មុខ​។ B-21 មួយ​គ្រឿង​មាន​តម្លៃ​​ជិត 700 លាន​ដុល្លារ​ ដោយ​មិន​ទាន់​គិត​ដល់​ថ្លៃ​ស្រាវជ្រាវ​ និង​ផលិត ខណៈ​ដែល​គម្រោង​ទាំង​មូល​មាន​តម្លៃ​ប្រហែល 203 ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

  • កីឡាករ​អ៊ុយរូហ្កាយ ដាល់​រំលំ​​អេក្រង់ VAR នៅ World Cup 2022 បន្ទាប់​ពី​ត្រូវ​ជម្រុះ​

    កីឡាករ​អ៊ុយរូហ្កាយ ដាល់​រំលំ​​អេក្រង់ VAR នៅ World Cup 2022 បន្ទាប់​ពី​ត្រូវ​ជម្រុះ​

    ខ្សែប្រយុទ្ធ Edinson Cavani របស់ អ៊ុយរូហ្កាយ ដាល់​រំលំ​អេក្រង់​ត្រួត​ពិនិត្យ​ VAR របស់​អាជ្ញាកណ្ដាល​ ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រទេស​នេះ​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ World Cup នៅ​ កាតា។

    វីដេអូ​​ដែល​ត្រូវ​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​​ក្រោយ​ការ​ប្រកួត​រវាង អ៊ុយរូហ្កាយ និង ហ្កាណា កាល​ពី​យប់​ថ្ងៃទី 02 ធ្នូ បង្ហាញ​ថា​ កីឡាករ Edinson Cavani របស់​ក្រុម​ជម្រើស​ជាតិ​មក​ពី​ អាម៉េរិក​ខាង​ត្បូង បាន​ដាល់រំលំ​​អេក្រង់​បច្ចេកវិទ្យា​វីដេអូ ជាជំនួយ​សម្រាប់​អាជ្ញាកណ្ដាល (VAR) នៅ​ពេល​គាត់​កំពុង​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​ទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​។ បន្ទាប់​មក ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ Cavani ក៏​ដើរ​បន្ត​ទៅ​មុខ​ ដោយ​មិន​ខ្ចី​អើពើ​ចមពោះ​អេក្រង់​ VAR ដែល​បាន​ដួល​រលំ​។

    បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​ថា អេក្រង់​នេះ​រង​ការ​ខូច​ខាត​ ឬ​យ៉ាង​ណា​នៅ​ឡើយ​។ ប៉ុន្តែ​ សកម្មភាព​របស់ Cavani ទទួល​រង​ការ​រិះ​មួយ​ចំនួន​។

    Cavani ចូល​ប្រកួត​ជំនួស Luis Suarez នៅ​នាទី​ទី 65 នៃ​ការ​ប្រកួត​ ដែល​ពេល​នោះ អ៊ុយរូហ្កាយ​ កំពុង​នាំ​មុខ ហ្កាណា 2-0 ហើយ​នេះ​ក៏​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។ ជ័យ​ជម្នះ​នេះ គួរ​ណាស់​តែ​អាច​ឱ្យ អ៊ុយរូហ្កាយ ដើរ​ទៅ​មុខ​បន្ត​ទៀត​ ប៉ុន្តែ សំណាង​មិន​ល្អ កូរ៉េខាងត្បូង បាន​យក​ឈ្នះ 2-1 លើ ព័រទុយហ្កាល់។

    កូរ៉េខាងត្បូង និង អ៊ុយរូហ្កាយ មាន​ 4 ពិន្ទុ​ដូច​គ្នា​ និង​មាន​គ្រាប់បាល់ចំណេញ (goal difference) ស្មើ 0 ដូច​គ្នា​ ប៉ុន្តែ កូរ៉េខាងត្បូង ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទីពីរ ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ឈ្នះ​ច្រើន​ជាង​។ ដូច្នេះ អ៊ុយរូហ្កាយ ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​ដំបូង​នេះ​។

    ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ Cavani ដាល់​រំលំ​អេក្រង់​ VAR ត្រូវ​បាន​គេ​ជឿ​ថា ព្រោះ​តែ​​អាជ្ញាកណ្ដាល​​មិន​បាន​ផ្លុំ​កញ្ចែ​​ពិន័យ​ប៉េណាំង​ទី នៅ​ក្នុង​ពេល Edinson Cavani ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នៅ​នាទី​ថែម​ម៉ោង​ទីបី​៕

  • ខ្សែប្រយុទ្ធ​ Suarez របស់​ក្រុម​ អ៊ុយរូហ្កាយ យំ​ដូចកូនក្មេង​ពេល​ដឹង​ថា កូរ៉េខាងត្បូង ឈ្នះ ព័រទុយហ្កាល

    ខ្សែប្រយុទ្ធ​ Suarez របស់​ក្រុម​ អ៊ុយរូហ្កាយ យំ​ដូចកូនក្មេង​ពេល​ដឹង​ថា កូរ៉េខាងត្បូង ឈ្នះ ព័រទុយហ្កាល

    ខ្សែប្រយុទ្ធ Luis Suarez យំ​ហើយយំទៀតនៅ​ចុង​ការ​ប្រកួត​ឈ្នះ ហ្កាណា 2-0 នៅ World Cup 2022 កាល​ពី​យប់​ថ្ងៃទី 02 ធ្នូ នៅ​ពេល​បាន​ដឹង​ថា លទ្ធផល​នេះ​មិន​អាច​ជួយ​ឱ្យ អ៊ុយរូហ្កាយ​ ឡើង​ទៅ​កាន់​វគ្គ​ 8 ក្រុម​។

    Luis Suarez ចាក​ចេញ​ពី​ទីលាន​ប្រកួត​នៅ​នាទី​ទី 66 ពេល​ដែល​ អ៊ុយរូហ្កាយ នាំ​មុខ​ ហ្កាណា 2-0។ គាត់​មើល​ការ​ប្រកួត​នេះ​ពី​កន្លែង​អង្គុយ​សម្រាប់​​កីឡាករ​បម្រុង​ និង​តាមដាន​លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​ម៉ោង​ដូច​គ្នា​រវាង កូរ៉េខាងត្បូង និង​ ព័រទុយហ្កាល់។

    ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ​ខាង​លើ​មិន​អាច​ទប់​ទឹក​ភ្នែក​បាននៅ​ពេល​បាន​ដឹង​ថា កូរ៉េខាងត្បូង នាំ​មុខ​ ព័រទុយហ្កាល់ 2-1 នៅ​នាទី​ដំបូង​ក្នុង​ការ​ថែម​ម៉ោង​។ ព្រោះ​ថា លទ្ធផល​នេះ​មាន​ន័យ​ថា អ៊ុយរូហ្កាយ នឹង​ត្រូវ​ជម្រុះ​​បើ​សិន​មិន​រក​បាន​គ្រាប់​បាល់​បន្ថែម​។

    បើសិន​ជា​លទ្ធផល​ កូរ៉េខាងត្បូង ឈ្នះ ព័រទុយហ្កាល់ 2-1 និង អ៊ុយរូហ្កាយ​ ឈ្នះ ហ្កាណា 2-0 មិន​ប្រែប្រួល​ នោះ​ កូរ៉េខាងត្បូង និង អ៊ុយរូហ្កាយ មាន​ 4 ពិន្ទុ​ដូច​គ្នា​ និង​មាន​គ្រាប់បាល់ចំណេញ (goal difference) ស្មើ 0 ដូច​គ្នា​ ប៉ុន្តែ កូរ៉េខាងត្បូង ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទីពីរ ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ឈ្នះ​ច្រើន​ជាង​។

    ពេលនោះ អ៊ុយរូហ្កាយ មាន​ 13 នាទី​ដើម្បី​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ ដោយ​សារ​មាន​ការ​ពន្យារ​ការ​ប្រកួត​ថែម​​ 8 នាទី​។ បើ​ទោះជា​​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ ហ្កាណា នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ ប៉ុន្តែ​ពុំ​មាន​អ្វីកើត​ឡើង​សោះ​។

    ចប់​ការ​ប្រកួត​ Suarez នៅ​តែ​យំ​មិន​ឈប់​ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គាត់​ឡោម​ព័ទ្ធ​អាជ្ញាកណ្ដាល​ ដោយ​សារ​តែ​មិន​បាន​ផ្លុំ​កញ្ចែ​ប៉េណាំង​ទី នៅ​ក្នុង​ពេល Edinson Cavani ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នៅ​នាទី​ថែម​ម៉ោង​ទីបី​៕

     

  • កីឡាករ​ឆ្នើម​របស់ អាល្លឺម៉ង់ ឡើង​ទទួលពាន តែ​មុខក្រៀម​ដូច «ត្រូវគេ​កាត់​អស់​ប្រាក់ខែ»

    កីឡាករ​ឆ្នើម​របស់ អាល្លឺម៉ង់ ឡើង​ទទួលពាន តែ​មុខក្រៀម​ដូច «ត្រូវគេ​កាត់​អស់​ប្រាក់ខែ»

    កីឡាករ​ខ្សែប្រយុទ្ធ​របស់ អាល្លឺម៉ង់ ត្រូវបាន​គេ​ចំអក​លែបខាយ ព្រោះតែ​ទឹកមុខ​ដ៏​ក្រៀមក្រំ​នៅពេល​ឡើង​ទទួល​ពាន់រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ការប្រកួត​ជាមួយ កូ​ស្តា​រី​កា កាលពីពេលថ្មីៗនេះ។

    ខ្សែប្រយុទ្ធ Kai Havertz របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ បង្ហាញ​ទឹកមុខ​យ៉ាង​ក្រៀមក្រំ​បំផុត ពេល​ឡើង​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​នៅក្នុង​ការប្រកួត​ឈ្នះ កូ​ស្តា​រី​កា 4-2 ក្នុង​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​នៅ World Cup 2022។ ប្រការនេះ​ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ឡកឡាយ​បញ្ចើចបញ្ចើ។

    «បុរស​ដែល​ក្រៀមក្រំ​បំផុត​លើ​ពិភពលោក» គណនី Twitter មួយ​សរសេរ​ដូច្នេះ។ គណនី​មួយទៀត​សរសេរថា «តើ​ដូច​ទៅនឹង​ពេលវេលា​ដ៏​ល្អ​របស់​ជីវិត​គាត់​ដែរ​ទេ»។ «មើលទៅ​គាត់​ដូចជា​សប្បាយ​ហើយ​តើ» ម្នាក់ទៀត​សរសេរ​អម​នឹង​រូបតំណាង​មុខ​ញញឹម។

    https://www.youtube.com/watch?v=-RAD0HeJ4Ws

    កីឡាករ Havertz រកបាន 2 គ្រាប់​នៅក្នុង​ការប្រកួត​រវាង អាល្លឺម៉ង់ និង កូ​ស្តា​រី​កា ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រទេស​នេះ​ឈ្នះ​ជា​លើកដំបូង​នៅ World Cup 2022 ក្រោយពី​ត្រូវគេ​នាំមុខ 1-2។ ប៉ុន្តែ ជ័យជម្នះ​នេះ​មិន​គ្រប់គ្រាន់​ដើម្បីឱ្យ Havertz និង​ក្រុម​របស់គាត់​ធ្វើដំណើរ​បន្ត​ឡើងទៅ​វគ្គ 1/8 បានឡើយ។ ប្រហែលជា​ដោយសារ​មូលហេតុ​នេះហើយ បានជា​ទឹកមុខ​របស់ Havertz មិន​រីក​ទាល់តែសោះ​នៅពេល​ឡើង​ទទួលពាន​កីឡាករ​ឆ្នើម​បំផុត៕

  • ប្រទេស​ថៃ មាន​ឱកាសល្អ​ដើម្បី​ជំរុញ​​​ពាណិជ្ជកម្ម​វិស័យ​កសិផល​ វាយលុក​ទីផ្សារ​ប្រទេស​ចិន

    ប្រទេស​ថៃ មាន​ឱកាសល្អ​ដើម្បី​ជំរុញ​​​ពាណិជ្ជកម្ម​វិស័យ​កសិផល​ វាយលុក​ទីផ្សារ​ប្រទេស​ចិន

    ការនាំចេញ​បន្លែ ផ្លែឈើ​របស់ ប្រទេស​ថៃ ទៅកាន់​ទីផ្សារ​ភាគខាងត្បូង​ប្រទេស​ចិន នឹង​កើនឡើង​បន្តទៀត បន្ទាប់ពី ប្រទេស​ចិន បើក​ស្ថានីយ​ត្រួតពិនិត្យ​ជំងឺ​រាតត្បាត​នៅក្នុង​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន Mohan។

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ Jurin Laksanawisit ឱ្យដឹងថា អគ្គនាយកដ្ឋាន​គយ​ចិន កាលពី​ថ្ងៃទី 30 វិច្ឆិកា បានបញ្ចប់​ការត្រួតពិនិត្យ​ចំពោះ​ស្ថានីយ​គ្រប់គ្រង​ជំងឺឆ្លង​នៅលើ​រុក្ខជាតិ​ដែលមាន​ទីតាំង​នៅក្នុង​ស្ថានីយ​រថភ្លើង Mohan ដែល​នេះ​នឹង​អនុញ្ញាតឱ្យ​បន្លែ ផ្លែឈើ​របស់ ថៃ នាំចូល​ទៅកាន់ ប្រទេស​ចិន តាមរយៈ​ស្ថានីយ​នេះ។

    ស្ថានីយ​គ្រប់គ្រង​ជំងឺឆ្លង​លើ​បន្លឺ​ផ្លែឈើ​នេះ​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី 30 ធ្នូ 2022 ចំ​ខួប​មួយឆ្នាំ​នៃ​ថ្ងៃ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ភ្ជាប់​ពី ប្រទេស​ឡាវ ទៅកាន់ ប្រទេស​ចិន។

    យោងតាម​លោក Jurin ផ្លូវ​រថភ្លើង​ល្បឿន​លឿន Mohan ដែល​រត់​កាត់​ប្រទេស​ឡាវ ទៅដល់​ភាគខាងត្បូង ប្រទេស​ចិន នេះ នឹង​ជួយ​ឱ្យ ប្រទេស​ថៃ ដឹកជញ្ជូន​ទំនិញ​បាន​លឿន​ជាង និង​មិនសូវ​បង់ថ្លៃ​ដឹកជញ្ជូន ដោយ​ឆ្លងកាត់​ខេត្ត Nongkhai ជាប់​នឹង​ព្រំដែន​របស់ ប្រទេស​ឡាវ។

    លោក Jurin និយាយថា ការដែល ចិន អនុញ្ញាតឱ្យ​នាំចូល​បន្លែ​ផ្លែឈើ​របស់ ប្រទេស​ថៃ កាត់​តាម​ស្ថានីយ​ខាងលើ គឺជា​ការបើក​ឱ្យមាន​ឱកាស​ថ្មី​សម្រាប់​អ្នក​នាំចេញ​របស់​ប្រទេស​ទាំងពីរ។

    ខេត្ត Yunnan ប្រទេស​ចិន គឺជា​ទីផ្សារ​មាន​សក្ដានុពល​ខ្លាំង​សម្រាប់ ប្រទេស​ថៃ ក្នុង​វិស័យ​ស្បៀងអាហារ និង​សេវាកម្ម ព្រោះថា នេះ​គឺជា​ខេត្ត​ដែល​នៅ​ជិត ប្រទេស​ថៃ បំផុត និង​មាន​ការតភ្ជាប់​ផ្លូវគោក និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ជាមួយនឹង តំបន់​អាស៊ីអាគ្នេយ៍៕

    ផ្លែទុរេន​របស់ ប្រទេស​ថៃ ដែល​ត្រៀម​នាំ​ចូល​ទីផ្សារ​ចិន
    ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ Mohan

     

  • (World Cup 2022) – ខ្សែបម្រើ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន មាន​ភរិយា​ដ៏​ស្រស់ស្អាត

    (World Cup 2022) – ខ្សែបម្រើ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន មាន​ភរិយា​ដ៏​ស្រស់ស្អាត

    អ្នក​នាង Erina Mano ដែលជា​ភរិយា​របស់​កីឡាករ​បាល់ទាត់​ជប៉ុន Gaku Shibasaki ត្រូវបាន​គេ​ស្គាល់​ថា​ជា​កំពូល​តារា​ម៉ូ​ដែល​ឈុត​ទ្រនាប់​ដ៏​ស្រស់​សោភា។

    យោងតាម Yahoo Japan ស្រី​ស្អាត​វ័យ 31 ឆ្នាំ​រូបនេះ កំពុង​ស្ថិតនៅ ប្រទេស​កាតា ដើម្បី​គាំទ្រ​ស្វាមី​ដែល​កំពុង​ប្រកួត​នៅ World Cup 2022។ Gaku Shibasaki អាយុ 30 ឆ្នាំ លេង​ឱ្យ​ក្លឹប Leganes (អេ​ស្ប៉ា​ញ)។

    Erina Mano ធ្លាប់មាន​សកម្ម​ភាពលេច​ធ្លោ​ក្នុង​វិស័យ​សិល្បៈ​កម្សាន្ត​ក្នុងនាម​ជា​តារាចម្រៀង និង​តារា​សម្ដែង។ ក្រោយពី​បាន​រៀបការ​កាលពី​ឆ្នាំ 2018 ស្រី​ស្អាត​ជនជាតិ​ជប៉ុន នេះ ក៏បាន​កាត់បន្ថយ​សក​ម្ម​ភាព​ថតកុន ព្រោះតែ​ភាគច្រើន​នាង​រស់នៅ​ជាមួយ​ស្វាមី​នៅ ប្រទេស​អេ​ស្ប៉ា​ញ។

    នាង Erina Mano ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ជាច្រើន​រឿង ដូចជា​រឿង «There’s No Easy Job in This World», «We Married as Job Romaji» ឬ «Minna! Esper Dayo»។ល។ ប៉ុន្តែ បច្ចុប្បន្ន ការងារ​សំខាន់​របស់​នាង​គឺ​ដើរ​ម៉ូដ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម Erina Mano ធ្លាប់បាន​ឱ្យដឹងថា នាង​ផ្ដល់​អាទិភាព​ឱ្យ​គ្រួសារ​ជាង​អាជីព​ផ្ទាល់ខ្លួន។ ស្រី​ស្អាត​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា «កំពូល​តារា​បង្ហាញ​ម៉ូដ​ឈុត​ទ្រនាប់» ដ៏​ទាក់ទាញ។ ក៏ប៉ុន្តែ ក្រោយពី​បាន​រៀបការ Mano ក៏​លែង​បង្ហោះ​រូបថត​ស៊ិ​ច​ស៊ី​នៅលើ​ទំព័រ​បណ្ដាញ​សង្គម៕

  • (World Cup 2022) – Cristiano Ronaldo មានឱកាស​ប្រហែល 50% សម្រាប់​ការចេញ​ទៅ​ប្រកួតឆាប់ៗនេះ

    (World Cup 2022) – Cristiano Ronaldo មានឱកាស​ប្រហែល 50% សម្រាប់​ការចេញ​ទៅ​ប្រកួតឆាប់ៗនេះ

    បើទោះជា​បានចេញ​ទៅ​ហាត់​ឡើងវិញ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់ ប៉ុន្តែ Cristiano Ronaldo មានឱកាស​ប្រមាណ​តែ 50% ប៉ុណ្ណោះ​ក្នុងការ​ចូលរួម​ការប្រកួត​នា​ពេល​ឆាប់​ៗ​នេះ​ ​រវាង ព័រទុយហ្កាល់ និង កូរ៉េខាងត្បូង។

    យោងតាម Daily Mail លទ្ធភាព​នៃ​ការចេញ​ប្រកួត​របស់ Ronaldo ក្នុង​ការ​ប្រកួត​រវាង​ ពួរទុយហ្កាល់ និង កូរ៉េខាងត្បូង នា​ពេល​ឆាប់ៗនេះ គឺមានតែ​ 50% ប៉ុណ្ណោះ នេះ​បើ​តាម​គ្រូបង្វឹក​របស់​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្កាល់។

    មុន​ការ​ចេញទៅ​ហ្វឹកហាត់​ឡើងវិញ​នេះ គ្រូបង្វឹក Fernando Santos ធ្លាប់បាន​និយាយថា Ronaldo ត្រូវការ​រង់ចាំ​លទ្ធផល​ពិនិត្យ​សុខភាព​ទើប​ដឹងថា គាត់​អាច​ចេញទៅ​ប្រកួត ឬ​មិនអាច។ ប៉ុន្តែ​លោក Santos បញ្ជាក់ថា បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ករណី​អវត្តមាន​របស់ Ronaldo ក្នុងការ​ប្រកួត​នៅ​ជុំ​ដំបូង​នៃ​វគ្គ 8 ក្រុម​ខាងមុខ។

    «ចូរ​រង់ចាំ​មើលថា តើ Ronaldo មានលទ្ធភាព​អាច​ចេញទៅ​ប្រកួត ឬទេ។ Ronaldo នឹង​ចេញទៅ​ហាត់ឆាប់ៗនេះ។ ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា ឱកាស​ដែល​គាត់​អាច​ចូល​ប្រកួត​មាន​ដល់ 50% ដែរ ឬ​អត់​នៅឡើយ។ 2 ប្រកួត​កន្លងមក យើង​បាន​ជំនួស Ronaldo ដូច្នេះ យើង​ក៏មាន​ផែនការ​សម្រាប់​អវត្តមាន​របស់គាត់» លោក Santos បញ្ជាក់​មុនពេល Ronaldo ចេញទៅ​ហាត់​កាលពីពេលថ្មីៗនេះ។

    Cristiano Ronaldo រកបាន 1 គ្រាប់​ក្នុងការ​ប្រកួត​ជាមួយ ហ្កា​ណា។ នៅ​ជុំ​ទី 2 នៃ​វគ្គ​ចែក​ពូ​ល គាត់​ស្មានថា ខ្លួន​ជា​អ្នក​រកបាន 1 គ្រាប់​ទៀត ប៉ុន្តែ បច្ចេកវិទ្យា​បានបញ្ជាក់​ថា គ្រាប់​បាល់​នេះ​បាន​ទៅលើ Bruno Fernandes៕