Author: សឿន សំណាង

  • សម្រស់​​មិត្តស្រី​វ័យ 20 ឆ្នាំ​របស់​កីឡាករ​ខ្សែប្រយុទ្ធ​​​​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់

    សម្រស់​​មិត្តស្រី​វ័យ 20 ឆ្នាំ​របស់​កីឡាករ​ខ្សែប្រយុទ្ធ​​​​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់

    តារា​ម៉ូ​ដែល Margarida Corceiro មិត្តស្រី​វ័យ 20 ឆ្នាំ​របស់​ខ្សែប្រយុទ្ធ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់ Joao Felix ទទួលបាន​ការសរសើ​រថា ស្អាត​ប្លែក និង​មាន​មន្ត​ស្នេហ៍។

    យោងតាម Marca នាង Margarida Corceiro គឺជា​នារី​ម្នាក់​ក្នុងចំណោម Wags (ភរិយា មិត្តស្រី​របស់​កីឡាករ​បាល់ទាត់) ដែលមាន​ភាព​ទាក់ទាញ​បំផុត​នៅ World Cup 2022។ នាង និង Joao Felix បាន​ទាក់ទង​គ្នា​ក្នុង​រយៈពេល 3 ឆ្នាំ​មកហើយ ជួនកាល​ពួកគេ​នៅ​ជាមួយគ្នា​នៅក្នុង​ព្រឹត្តិការណ៍​កីឡាធំៗ។

    Margarida Corceiro ដែល​មាន​អាយុ​តិចជាង​ខ្សែប្រយុទ្ធ Joao Felix 3 ឆ្នាំ គឺជា​តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​សម្ដែង​ល្បីឈ្មោះ​នៅ ព័រទុយហ្កាល់។

    Margarida Corceiro បាន​ចូលប្រលូក​ក្នុង​វិស័យ​ដើរ​ម៉ូដ​តាំងពី​អាយុ 12 ឆ្នាំ ក្រោយពី​ត្រូវបាន​ក្រុមហ៊ុន​កំសាន្ត​មួយ​ចាប់អារម្មណ៍។ នាង​និយាយថា នាង​ចូលចិត្ត​ដើរ​ម៉ូដ​ខ្លាំងណាស់ បើ​ទោះ​មិនសូវមាន​ពេល​សម្រាប់​ឯកជន​ភាព ព្រោះតែ​តួនាទី​ជា «មនុស្ស​របស់​សាធារណជន»។

    តារា​រូបនេះ​បាន និង​កំពុង​ផ្សាយពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់ ក្នុងនោះ​មានដូចជា ឈុត​ងូតទឹក ឈុត​គេង និង​ឈុត​កីឡា​ជាដើម។ នៅលើ​ទំព័រ​បណ្ដាញ​សង្គម Margarida Corceiro ទទួលបាន​ការសរសើ​រថា ស្អាត​ប្លែក ប្រកបដោយ​មន្ត​ស្នេហ៍។

    មិត្តស្រី​របស់​កីឡាករ​ខ្សែប្រយុទ្ធ Joao Felix មាន​កម្ពស់ 1.66 ម៉ែត្រ និង​មាន​រង្វង់​ទាំង 3 (ដើមទ្រូង ចង្កេះ និង​ត្រគាក) គឺ 80-57-88 សម។

    នាង Margarida បង្ហើប​ឱ្យដឹងថា គន្លឹះ​ដើម្បី​សម្រស់​របស់​នាង​គឺ​ការធ្វើឱ្យមាន​តុល្យភាព​ក្នុង​របប​អាហារ និង​ការហាត់​ប្រាណ។ នាង​មិន​ហូប​តម ប៉ុន្តែ ហូប​អាហារ​ចម្រុះ សម្បូរបែប។ Margarida ទៅ​ក្លឹប​ហាត់ប្រាណ 3 ដង/សប្ដាហ៍។

    នាង​យកចិត្តទុកដាក់​លើ​ការថែទាំ​សំណើម​សម្រាប់​ស្បែក និង​ប្រើប្រាស់​ក្រែ​ម​លាប​សក់​ជា​ញឹកញាប់​ដើម្បី​ជួយ​ឱ្យ​សរ​សៃ​សក់​មាន​សុខ​ភាពល្អ។ Margarida ចូល​ចិត្តការ​ផាត់មុខ​បែប​ធម្មជាតិ ដោយ​កម្រ​ផាត់ម្សៅ​ទ្រនាប់ ឬ​លាប​ក្រែ​ម​បបូរមាត់​ក្រាស់៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IOP នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​របស់ វៀតណាម ដាក់ពាក្យ​សុំ​ធ្វើ IOP នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន VinFast Trading & Investment ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ សិង្ហ​បុរី ទើបតែ​បានដាក់​ពាក្យស្នើសុំ​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) នៅ សហរដ្ឋ​អាម៉េរិក។

    ការដាក់​ពាក្យ​ឡើងទៅ​កាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) នេះ ទើបតែ​ត្រូវបាន​ក្រុមហ៊ុន VinFast ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​វៀតណាម Vingroup របស់​មហាសេដ្ឋី ហ្វា​ម ញ៉ឹ​ត​វឿ​ង ប្រកាស​នាពេលថ្មីៗនេះ ប៉ុន្តែ ចំនួន​ហ៊ុន​ដែល​បោះផ្សាយ​លក់ និង​តម្លៃ​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

    VinFast ក៏បាន​ឱ្យដឹងថា ពួកគេ​គ្រោង​ធ្វើ IPO នៅលើ​ផ្សារ​ហ៊ុន Nasdaq Global Select Market និង​មានឈ្មោះ​កូដ​ថា VFS។

    Nasdaq និង NYSE (ផ្សារ​ហ៊ុន​ញូវយ៉ក) គឺជា​ផ្សារ​ហ៊ុន​ដែល​ធំជាងគេ​នៅ សហរដ្ឋ​អាម៉េរិក។ គិត​មកដល់​ចុងខែ​តុលា 2022 ផ្សារ​ហ៊ុន​ទាំងពីរ​នេះ​មានតម្លៃ​មូលធន​ទីផ្សារ​សរុប​ជិត​ស្មើនឹង 40 ទ្រី​លាន (40,000,000,000,000) ដុល្លារ​អាម៉េរិក ក្នុងនោះ Nasdaq មានតម្លៃ​ជាង 17 ទ្រី​លាន​ដុល្លារ។ ប៉ុន្តែ បើ​គិត​ទៅលើ​ល្បឿន​នៃ​ការរីកចម្រើន គេ​ឃើញថា Nasdaq មាន​វឌ្ឍនភាព​លឿន​ជាង NYSE នៅពេល​តម្លៃ​មូលធន​ទីផ្សារ​របស់ Nasdaq កាលពី 4 ឆ្នាំមុន មានតែ​ជាង 11 ទ្រី​លាន​ដុល្លារ​ប៉ុណ្ណោះ។

    រថយន្តអគ្គិសន VinFast 999 គ្រឿង​ ដែល​ត្រូវ​បាន​នាំ​ទៅ​កាន់​ទីផ្សារ​អាម់េរិក កាល​ពី​ពេល​ថ្មី​ៗ​នេះ

    បច្ចុប្បន្ន VinFast ផលិត​យានយន្ត​អគ្គិសនី​ច្រើន​ប្រភេទ បូករួម​ទាំង​រថយន្ត​ក្រុង​អគ្គិសនី ម៉ូតូ​អគ្គិសនី និង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យានយន្ត​អគ្គិសនី​ផងដែរ៕

  • តំណាងរាស្ត្រ​ប្រទេស​តួ​ក​គី ​វាយតប់​គ្នា​នៅក្នុង​សភា ពេល​ពិភាក្សា​អំពី​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ក្រោយ

    តំណាងរាស្ត្រ​ប្រទេស​តួ​ក​គី ​វាយតប់​គ្នា​នៅក្នុង​សភា ពេល​ពិភាក្សា​អំពី​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ក្រោយ

    តំណាងរាស្ត្រ​បក្សប្រឆាំង​មួយរូប​របស់ តួ​ក​គី ត្រូវ​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ត្រូវ​រង​ការ​វាយ​ទៅលើ​ក្បាល​នៅក្នុង​ហេតុការណ៍​ប្រវាយប្រតប់​គ្នា​ជាមួយ​តំណាងរាស្ត្រ​ដទៃ​នៅក្នុង​រដ្ឋសភា។

    ការជជែក​អំពី​ថវិកាជាតិ​​សម្រាប់​ឆ្នាំ 2023 នៅ សភា​តួ​ក​គី កាលពី​ថ្ងៃទី 06 ធ្នូ បានប្រព្រឹត្ត​ទៅ​​​ប្រកបដោយ​ភាព​តានតឹង រហូតដល់​ធ្វើឱ្យមាន​អំពើ​វាយតប់​គ្នា។ តំណាងរាស្ត្រ​បក្ស​កាន់អំណាច AKP និង​បណ្ដា​បក្សប្រឆាំង បាន​រត់ទៅរក​គ្នា និង​វាយតប់​គ្នា ខណៈ​តំណាងរាស្ត្រ​ខ្លះទៀត​រក​វិធី​រារាំង។

    ទិដ្ឋភាព​ដែល​ផ្សាយ​ដោយ DHA បាន​បង្ហាញថា តំណាងរាស្ត្រ Huseyin Ors អាយុ 58 ឆ្នាំ របស់​បក្ស Iyi (Good Party) ត្រូវបាន​តំណាងរាស្ត្រ Zafer Isik របស់​បក្ស​កាន់អំណាច AKP ដាល់​ចំ​ផ្ទៃមុខ ឬ​ក្បាល​។ តំណាងរាស្ត្រ Aylin Cesur មកពី​បក្ស Iyi បាន​ជួយសង្គ្រោះភ្លាមៗដល់​លោក Ors មុនពេល​នាំទៅ​សង្គ្រោះបន្ទាន់។

    នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែលមាន​ហេតុការណ៍​វាយតប់​គ្នា​នៅ​សភា​របស់ តួ​ក​គី។ កាលពី​ឆ្នាំ 2020 កិច្ចប្រជុំ​ពិភាក្សា​អំពី​សកម្មភាព​យោធា​របស់ តួ​ក​គី នៅ ស៊ី​រី ក៏​ប្រព្រឹត្ត​ទៅក្នុង​ភាព​តានតឹង បណ្ដាលឱ្យ​តំណាងរាស្ត្រ​មួយចំនួន​បាត់បង់​អំណត់ ហើយក៏​សម្រុក​ចូលទៅ​រកគ្នា និង​វាយតប់​គ្នា​ពេញ​សភា៕

  • អេ​ស្ប៉ា​ញ់ «ក្លាយ​ជា​ក្រុម​ដែល​ចាញ់​ការប្រកួត​ប៉េ​ណាំង​ទី​ច្រើន​បំផុត​នៅ World Cup»

    អេ​ស្ប៉ា​ញ់ «ក្លាយ​ជា​ក្រុម​ដែល​ចាញ់​ការប្រកួត​ប៉េ​ណាំង​ទី​ច្រើន​បំផុត​នៅ World Cup»

    បរាជ័យ​នៅ​ចំពោះមុខ ម៉ា​រ៉ុ​ក កាលពី​យប់​ថ្ងៃទី 06 ធ្នូ គឺជា​ការ​ចាញ់​លើក​ទី 4 របស់ អេ​ស្ប៉ា​ញ ក្នុងការ​ប្រកួត​ប៉េ​ណាំង​ទី​នៅក្នុង​ប្រវត្តិសាស្ត្រ World Cup។

    លើកដំបូង​ដែល អេ​ស្ប៉ា​ញ បាន​ចាញ់​ក្នុងការ​ប្រកួត​ប៉េ​ណាំង​ទី​នៅ World Cup គឺ​ក្នុង​ឆ្នាំ 1986។ ពេលនោះ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Miguel Munoz ក្រុម​អេ​ស្ប៉ា​ញ ចាញ់ បែលហ្ស៊ិក 4-5 បន្ទាប់ពី​ស្មើ 1-1 ក្នុងការ​ប្រកួត 120 នាទី នៅ​វគ្គ 8 ក្រុម។ អតីត​ខ្សែប្រយុទ្ធ Eloy គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ទាត់​ប៉េ​ណាំង​ទី​មិនបាន​សម្រេច។

    នៅ World Cup 2002 អេ​ស្ប៉ា​ញ ត្រូវ​ទាត់​ប៉េ​ណាំង​ទី​នៅក្នុង​ការប្រកួត 2 លើក ក្នុង​វគ្គ​ជម្រុះ​ផ្ទាល់ (knock-out)។ នៅ​វគ្គ 1/8 នោះ ថ្វីបើ Juanfran និង Valeron ទាត់​ប៉េ​ណាំង​ទី​ខុស​គោលដៅ ប៉ុន្តែ ពួកគេ​នៅតែ​ឈ្នះ អៀរ​ឡង់ 3-2 ក្រោយពី​រកបាន 1-1 ក្នុងអំឡុង 120 នាទី។ នេះ​គឺជា​ការប្រកួត​ប៉េ​ណាំង​ទី​តែមួយគត់​នៅ World Cup ដែល អេ​ស្ប៉ា​ញ បានឈ្នះ។

    ក្រោយពី​រក​មិនបាន​គ្រាប់​បាល់ (0-0) ពេល​ទាត់​ជាមួយ កូរ៉េខាងត្បូង ក្នុង​វគ្គ 1/8 នៅ World Cup 2002 អេ​ស្ប៉ា​ញ ជាថ្មី​ម្ដងទៀត ត្រូវ​ប្រកួត​ប៉េ​ណាំង​ទី។ ពេលនោះ អេ​ស្ប៉ា​ញ ត្រូវ​ចាញ់ កូរ៉េខាងត្បូង 3-5។

    បញ្ហា​ដូចខាងលើ​បាន​កើតឡើង​ចំពោះ អេ​ស្ប៉ា​ញ ជាថ្មី​នៅ World Cup កាលពី 4 ឆ្នាំមុន នៅពេល​ពួកគេ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ី នៅ​វគ្គ 8 ក្រុម។

    អត្រា​នៃ​ការ​ទាត់​ប៉េ​ណាំង​ទី​ជោគជ័យ​របស់ អេ​ស្ប៉ា​ញ នៅ World Cup គឺ​ត្រឹមតែ 57.8% ប៉ុណ្ណោះ ដោយ​សម្រេចបាន 11 នៅក្នុង​ចំណោម 19 គ្រាប់​ដែល​បាន​ទាត់។

    ការប្រកួត​ចាញ់ ម៉ា​រ៉ុ​ក នៅលើ​ទីលាន Education City កាលពី​យប់​ថ្ងៃទី 06 ធ្នូ ក៏បាន​បង្ហាញថា អេ​ស្ប៉ា​ញ ទាត់​ប៉េ​ណាំង​ទី​បរាជ័យ​ទាំងស្រុង។ Pablo Sarabia ទាត់​ចំ​បង្គោល​ទី​នៅពេល​ស៊ុត​ប៉េ​ណាំង​ទី​គ្រាប់​ដំបូង មុនពេល​គ្រាប់​បាល់​របស់ Carlos Soler និង Sergio Busquests ត្រូវបាន​អ្នកចាំទី Bono ចាប់បាន​នៅក្នុង​ការ​ស៊ុត 2 គ្រាប់​ដែល​នៅសល់។

    https://www.youtube.com/watch?v=nKsOe7hDgMA

    ការបរាជ័យ 0-3 ខាង​នេះ​ក៏​ធ្វើឱ្យ អេ​ស្ប៉ា​ញ យកឈ្នះ​លើ អង់គ្លេស និង អ៊ីតាលី ក្នុងការ​ឡើងទៅ​កាន់តំណែង​ដែល​គ្មាន​ក្រុម​ណាមួយ​ចង់បាន នោះ​គឺ «ក្រុម​ដែល​ចាញ់​ប៉េ​ណាំង​ទី​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ World Cup»។ ចំណែក​ក្រុម​ដែល​ទាត់​ប៉េ​ណាំង​ទី​ល្អ​បំផុត​នៅ World Cup គឺ អា​ហ្ស​ង់​ទីន ក្នុងនោះ ពួកគេ​បានឈ្នះ 4 ប្រកួត ក្នុងការ​ទាត់ 5 ប្រកួត៕

  • ព័រទុយហ្កាល់ ឈ្នះ​យ៉ាង​កក្រើក​មេឃ​នៅ​វគ្គ 1/8 របស់ World Cup 2022

    ព័រទុយហ្កាល់ ឈ្នះ​យ៉ាង​កក្រើក​មេឃ​នៅ​វគ្គ 1/8 របស់ World Cup 2022

    (កាតា)- ខ្សែប្រយុទ្ធ Goncalo Ramos បង្កើតបាន hat-trick (រកបាន 3 គ្រាប់​ក្នុង 1 ប្រកួត) ដំបូង នៅពេល​ទាត់​ជំនួស Cristiano Ronaldo ជួយ​ឱ្យ​ព័រទុយហ្កាល់ ឈ្នះ ស្វ៊ី​ស 6-1 នៅ​វគ្គ 1/8 របស់ World Cup 2022 កាលពី​យប់​ថ្ងៃទី 06 ធ្នូ។

    គ្រូបង្វឹក Fernando Santos ដាក់ Ronaldo ជា​កីឡាករ​បម្រុង បន្ទាប់ពី​គាត់​បាន​និយាយថា មិន​ពេញ​ចិត្តនឹង​ឥរិយាបថ​របស់​ប្រធាន​ក្រុម​រូបនេះ។ បើទោះជា​ត្រូវបាន​ដាក់​ឱ្យនៅ​ជា​កីឡាករ​បម្រុង ប៉ុន្តែ Ronaldo ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​កាន់​កាមេរ៉ា នៅពេល​គោរព​ទង់ជាតិ។ កាមេរ៉ា​ប្រហែល​ជាង 10 តម្រង់​ទៅរក​ក្រុម​ជម្រើសជាតិ​នៅលើ​ទីលាន​ប្រកួត ខណៈ​ជិត 100 កាមេរ៉ា បាញ់​សំដៅទៅ​តំបន់​បច្ចេកទេស ជាទី​ដែល Ronaldo កំពុង​ស្ថិតនៅ​ជា​កីឡាករ​បម្រុង។ គាត់​ច្រៀង​ដ​ណ្ដើ​រ សើច​បណ្ដើរ នៅពេល​ក្លាយជា​កីឡាករ​បម្រុង​នៅក្នុង​រដូវ​កាល​បាល់ទាត់​ផ្លូវការ​របស់ ព័រទុយហ្កាល់ រាប់​ចាប់ពី​ឆ្នាំ 2008។

    ក៏ប៉ុន្តែ នៅពេល​បាល់​ចាប់ផ្ដើម​រមៀល​លើ​ទីលាន​ប្រកួត ក្រុម​កីឡាករ​ព័រទុយហ្កាល់ ក៏​ដណ្ដើមបាន​ចំណាប់អារម្មណ៍​ឡើងវិញ ពិសេស​គឺ​ខ្សែប្រយុទ្ធ​វ័យ 21 ឆ្នាំ Goncalo Ramos ដែល​ទាត់​ជំនួស Ronaldo។ នេះ​គឺជា​លើកដំបូង​ដែល Ramos ទាត់​ក្នុងនាម​ជា​កីឡាករ​សំខាន់​សម្រាប់ ព័រទុយហ្កាល់។ ប៉ុន្តែ Ramos បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​បង្កើតបាន hat-trick ជា​លើកដំបូង​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់ ហើយក៏​ជា hat-trick ដំបូង​នៅ​វគ្គ​ជម្រុះ​ផ្ទាល់​របស់ World Cup រាប់​ចាប់ពី​ឆ្នាំ 1990។

    Ramos រកបាន​គ្រាប់​បាល់​ដំបូង​ជូន ព័រទុយហ្កាល់ ខណៈ​គ្រាប់​ទី​ពីរ​រកបាន​ដោយ​កីឡាករ Pepe ដែល​ពាក់​ស្លាក​ជា​ប្រធាន​ក្រុម​ជំនួស Ronaldo។ Ramos រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន ដែលជា​គ្រាប់​ទី​បី​សម្រាប់ ព័រទុយហ្កាល់​នៅ​ដើមតង់​ទី​ពីរ។ Ramos សម្រេចបាន hat-trick របស់ខ្លួន​នៅ​នាទី​ទី 67។

    និយាយ​រួម ទាំង 6 គ្រាប់​ដែល​ក្រុម​ជម្រើសជាតិ​របស់ ព័រទុយហ្កាល់ រកបាន គឺ​សុទ្ធតែជា​ជ័យជម្នះ​ដែល​បង្កើតឡើង​ដោយ​ការ​ទាត់​ដ៏​គួរឱ្យ​ជក់ចិត្ត។

    ក្នុងការ​ប្រកួត​នេះ Ronaldo មិនបាន​ចូលរួម ប៉ុន្តែ ដោយ​ត្រូវ​រង់ចាំ​ដល់​ការប្រកួត​បន្ទាប់​នៃ​វគ្គ knock-out ពេលដែល ព័រទុយហ្កាល់ ប៉ះ​នឹង ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី 10 ធ្នូ លើ​ទីលាន Al Thumama។ បើសិនជា​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Ronaldo និង​ក្រុម​ព័រទុយហ្កាល់ នឹងត្រូវ​ជួប ក្រុម​បារាំង៕

    https://www.youtube.com/watch?v=D8wVDyEeWRM

  • ឥណ្ឌូណេស៊ី ដាក់ពន្ធនាគារ​ចំពោះ​អ្នកមាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍

    ឥណ្ឌូណេស៊ី ដាក់ពន្ធនាគារ​ចំពោះ​អ្នកមាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍

    សភា​ឥណ្ឌូណេស៊ី បានអនុម័ត​សេចក្ដីព្រាង​នៃ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ក្នុងនោះ​ក៏មាន​មាត្រា​កំណត់ថា ដាក់ពន្ធនាគារ​អតិបរមា​មួយឆ្នាំ​ចំពោះ​បុគ្គល​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍។

    សេចក្ដីព្រាង​នៃ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ត្រូវបាន​សភា​ឥណ្ឌូណេស៊ី អនុម័ត​នា​ថ្ងៃនេះ បន្ទាប់ពី​អនុប្រធាន​សភា​ជាន់​ទាប Sufmi Dasco Ahmad គោះ​ញញួរ និង​ស្រែកថា «ស្របច្បាប់»។ សេចក្ដីព្រាង​នៃ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ មុន​នោះ​ទទួលបាន​ការឯកភាព​ទាំងស្រុង​ពី​បក្ស​ទាំង 9 នៅ ឥណ្ឌូណេស៊ី បើទោះជា​ធ្វើឱ្យ​មានមតិ​ចម្រូងចម្រាស​ក្នុងសង្គម។

    មាត្រាមួយ​ក្នុងចំណោម​មាត្រា​ដែល​បង្ក​ភាពចម្រូងចម្រាស​បំផុត​ក្នុង​សេចក្ដីព្រាង​នៃ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នេះ គឺ​ការចាត់ទុក​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ក៏ដូចជា​ការរួមរស់​របស់​គូស្នេហ៍​មិនទាន់​រៀបការ​ថា​ជា​រឿង​ខុសច្បាប់។

    អំពើ​រួមរស់​ជាមួយគ្នា​មុនពេល​រៀបការ​នៅ ឥណ្ឌូណេស៊ី នឹង​ត្រូវបាន​កាត់ទោស​ដាក់ពន្ធនាគារ​យ៉ាងយូ​រ 6 ខែ ខណៈដែល​អ្នកមាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍ នឹងត្រូវ​បានដាក់​ពន្ធនាគា​រ​មួយឆ្នាំ នេះ​បើតាម​សារព័ត៌មាន AFP។

    ការកំណត់​ខាងលើ​ត្រូវបាន​ក្រុមហ៊ុន​នានា​នៅ ឥណ្ឌូណេស៊ី រិះគន់ថា ជាការ​បង្ក​ឧបសគ្គ​ដល់​វិស័យ​ទេសចរណ៍ បើ​ទោះ​ក្រុមមន្ត្រី​ប្រទេស​នេះ​អះអាងថា ទេសចរ​ដែល​មក​កំសាន្ត​នៅ​កោះ Bali មិន​ត្រូវបាន​កែប្រែ​ដោយ​ក្រមព្រហ្មទណ្ឌ​នេះ៕

  • Neymar ដើរ​តាមដាន Pele និង Ronaldo របស់ ប្រេ​ស៊ី​ល នៅ World Cup

    Neymar ដើរ​តាមដាន Pele និង Ronaldo របស់ ប្រេ​ស៊ី​ល នៅ World Cup

    (កាតា)- គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ជប៉ុន បាន​ជួយ​ឱ្យ Neymar ក្លាយជា​កីឡា​ករទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រេ​ស៊ី​ល ដែល​រកបាន​គ្រាប់​បាល់​នៅក្នុង World Cup ចំនួន 3 រដូវ​កាល បន្ទាប់ពី Pele និង Ronaldo។

    Neymar បាន​ចូលរួម World Cup លើកដំបូង​ក្នុង​វ័យ 22 ឆ្នាំ កាលពី​ឆ្នាំ 2014។ កីឡាករ​នេះ​ស៊ុត​បញ្ចូល​ទី​បាន 4 គ្រាប់​នៅក្នុង World Cup ដែល ប្រេ​ស៊ី​ល ជា​ម្ចាស់ផ្ទះ និង​បាន​ស៊ុត​បញ្ចូល​ទី​របស់ ក្រូ​អាត និង កា​មេ​រុន។ ដល់ World Cup 2018 នៅ រុស្ស៊ី Neymar ក៏​រកបាន 2 គ្រាប់​ទៀត។

    World Cup 2022 កីឡាករ Neymar រកបាន​គ្រាប់​បាល់​ដំបូង​នៅពេល​ប៉ះ​នឹង​ក្រុម​របស់ ជប៉ុន ក្នុង​វគ្គ 1/8។ ឯតទគ្គ​កម្ម​របស់ ប្រេ​ស៊ី​ល បច្ចុប្បន្ន​នៅតែ​ជា​របស់ Pele ដោយសារតែ​គាត់​រកបាន​គ្រាប់​បាល់​សរុប 12 គ្រាប់ នៅក្នុង 14 ប្រកួត​របស់ World Cup ចំនួន 4 រដូវ​កាល​បន្តបន្ទាប់ ចាប់ពី​ឆ្នាំ 1958 ដល់ 1970។

    ចំណែក Ronaldo Nazario ក៏​ចូលរួម​លេង​នៅ World Cup បាន 4 រដូវ​កាល ប៉ុន្តែ រកបាន​គ្រាប់​បាល់​តែ​ក្នុង 3 រដូវ​កាល គឺ 1998, 2002 និង 2006 ក្នុងនោះ គ្រាប់​បាល់​សរុប​ដែល​កីឡាករ​រូបនេះ​រកបាន​គឺ 15 គ្រាប់ នៅក្នុង 19 ប្រកួត៕

    Neymar
    Ronaldo Nazario
    Edson Arantes do Nascimento (Pelé)
  • យន្តហោះ​គ្មាន​មនុស្ស​ជិះ វាយប្រហារ​លើ​ព្រលានយន្តហោះ​រុស្ស៊ី នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន

    យន្តហោះ​គ្មាន​មនុស្ស​ជិះ វាយប្រហារ​លើ​ព្រលានយន្តហោះ​រុស្ស៊ី នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន

    អភិបាលខេត្ត Kursk បានឱ្យដឹងថា ព្រលានយន្តហោះ​របស់ រុស្ស៊ី នៅ​ព្រំដែន​ក្បែរ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ត្រូវ​រង​ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​ជិះ (UAV) ដែល​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ករណី​ផ្ទុះ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន 2 របស់ រុស្ស៊ី។

    «ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​ជិះ (UAV) បាន​បណ្ដាលឱ្យ​អាង​ដាក់​ប្រេង​មួយ​ត្រូវ​ឆេះ នៅក្នុង​បរវេ​ណ​របស់ ព្រលានយន្តហោះ Kursk ប៉ុន្តែ​មិន​បង្កឱ្យមាន​មនុស្ស​ស្លាប់។ កងកម្លាំង​ជំនាញ​កំពុងមាន​វត្ត​មាននៅ​កន្លែងកើតហេតុ» Roman Starovoit អភិបាលខេត្ត Kursk នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី ថ្ងៃនេះ​បាន​ប្រាប់​ដូច្នេះ។

    ព្រលានយន្តហោះ Kursk ស្ថិតនៅ​ចម្ងាយ​ពី​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត Kursk ប្រហែល 7 គីឡូម៉ែត្រ ទៅ​ទិសខាងកើត។ ព្រលានយន្តហោះ​នេះ​បាន​ផ្អាក​ទទួល​យន្តហោះ​ស៊ីវិល​ចាប់ពី​ថ្ងៃទី 24 កុម្ភៈ 2022 ជា​ពេលដែល​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ទើបតែ​ផ្ទុះឡើង។

    អភិបាលខេត្ត Kursk មិនបាន​និយាយ​ច្បាស់​ថា UAV ដែល​បាន​វាយប្រហារ​លើ​ព្រលានយន្តហោះ​ខាងលើ មាន​ប្រភពពី​ណា។ ចំណែក អ៊ុយ​ក្រែ​ន ក៏​មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ព័ត៌មាន​នេះ។

    ករណី​ខាងលើ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ពីរលើក​នៅ​មូលដ្ឋាន​ទ័ពអាកាស Dyagilevo និង Engels របស់ រុស្ស៊ី។ ក្រសួងការពារជាតិ​រុស្ស៊ី បាន​ចោទថា អ៊ុយ​ក្រែ​ន ប្រើប្រាស់ UAV ពី​សម័យ​សូ​វៀត វាយប្រហារ​លើ​មូលដ្ឋាន​ទាំងពីរ​នេះ។ អ៊ុយ​ក្រែ​ន ក៏​មិនទាន់បាន​បញ្ចេញ​ប្រតិកម្ម​នៅឡើយ៕

  • គណៈប្រតិភូ​តំណាងរាស្ត្រ​ចម្រុះ​បក្ស​របស់ អូស្ត្រាលី ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់

    គណៈប្រតិភូ​តំណាងរាស្ត្រ​ចម្រុះ​បក្ស​របស់ អូស្ត្រាលី ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់

    ប្រតិភូ​តំណាងរាស្ត្រ​របស់ ប្រទេស​អូស្ត្រាលី ធ្វើដំណើរ​ទៅកាន់ កោះ​តៃវ៉ាន់ ដើម្បី «ពិភាក្សា​អំពី​ផលប្រយោជន៍​រួម» បើទោះជា​មានការ​ព្រមាន​ជាមុន​ពី​សំណាក់​ទីក្រុង​ប៉េកាំង។

    «ប្រតិភូ​តំណាងរាស្ត្រ​ចម្រុះ​បក្ស​នៅ​សភា​របស់ អូស្ត្រាលី កំពុង​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់។ ប្រតិភូ​នេះ​បានមក​ដល់​កោះ​រួចហើយ» អ្នកនាំពាក្យ​របស់​ការិយាល័យ​ការបរទេស​របស់ តៃវ៉ាន់ Joanne Ou ថ្លែង​នៅ​ថ្ងៃទី 06 ធ្នូ​ដូច្នេះ។

    លោកស្រី Ou ឱ្យដឹងថា ប្រតិភូ​តំណាងរាស្ត្រ​អូស្ត្រាលី នឹង «ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ស្ដីពី​ផលប្រយោជន៍​រួម» រវាង​ភាគី​ទាំងពីរ ប៉ុន្តែ មិនបាន​លើកឡើង​លម្អិត។ លោកស្រី​បន្ថែមថា តៃវ៉ាន់ វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពស្និទ្ធស្នាល​របស់ សភា​អូស្ត្រាលី និង​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​រវាង ទីក្រុង​តៃប៉ិ និង កង់​បេ​រ៉ា ថា «សកម្ម សម្បូរបែប ភាគី​ទាំងពីរ​ទទួលផល​ប្រយោជន៍​រួម»។

    យោងតាម​អ្នកនាំពាក្យ​ក្នុង​ប្រតិភូ​ខាងលើ ក្រុមតំណាងរាស្ត្រ​អូស្ត្រាលី បានចេញ​ដំណើរ​តាំងពី​ថ្ងៃទី 04 ធ្នូ ដើម្បី​ចាប់​ផ្ដើមធ្វើ​ទស្សនកិច្ច 5 ថ្ងៃ​នៅ តៃវ៉ាន់។ ឥរិយាបថ​នេះ​អាច​បញ្ឆេះ​កំហឹង​របស់ ចិនដីគោក ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង ទីក្រុង​ប៉េកាំង និង កង់​បេ​រ៉ា ហាក់​ចាប់ផ្ដើម​បង្ហាញ​សញ្ញា​ប្រេះឆា។

    ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃទី 05 ធ្នូ បានធ្វើ​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​ចំពោះ​ដំណើរ​ទស្សនកិច្ច​ខាងលើ និង​បាន​អំពាវនាវ​ឱ្យ អូស្ត្រាលី គោរព «គោលការណ៍​ប្រទេស​ចិន​តែមួយ» និង «ឈប់​បញ្ជូន​សារ​ខុសឆ្គង​ដល់​កងកម្លាំង​ទាមទារ​ឯករាជ្យ​សម្រាប់ កោះ​តៃវ៉ាន់»។

    ចំណែក នាយករដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese វិញ ថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ដំណើរ​ឯកជន មិនមែន​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​ឡើយ។

    ទីក្រុង​ប៉េកាំង តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ប្រកាសថា នឹង​ប្រើប្រាស់​កម្លាំងបាយ​ដើម្បី​រឹបអូស​កោះ​នេះ​មក​គ្រប់គ្រង បើសិនជា​ចាំបាច់៕

  • បរិមាណ​ប្រេង​ឆៅ​របស់ ប្រទេស​រុស្ស៊ី ដែល​នាំចូលទៅ​កាន់​ ទ្វីបអឺរ៉ុប ថយ​ចុះ​ជាង 80%

    បរិមាណ​ប្រេង​ឆៅ​របស់ ប្រទេស​រុស្ស៊ី ដែល​នាំចូលទៅ​កាន់​ ទ្វីបអឺរ៉ុប ថយ​ចុះ​ជាង 80%

    គិត​មកដល់​ថ្ងៃទី 02 ធ្នូ 2022 ប្រេង​របស់ រុស្ស៊ី ដែល​នាំចូល ទ្វីបអឺរ៉ុប បាន​ថយចុះ​មក​នៅ​មិន​ដល់ 310,000 ធុង/ថ្ងៃ ដែល​នេះ​បាន​ថយ 80% ធៀប​នឹង​មុន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    សកម្មភាព​នាំចេញ​ប្រេង​ឆៅ​របស់ រុស្ស៊ី ទៅកាន់ អឺរ៉ុប កំពុង​ថយចុះ​យ៉ាង​ឆាប់រហ័ស។ មុនពេល​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ 2022 រុស្ស៊ី នាំចេញ​ប្រេង​ឆៅ​ទៅកាន់ អឺរ៉ុប ជា​មធ្យម ជាង 1.5 លាន​ធុង​ជា​រៀងរាល់ថ្ងៃ។ ប៉ុន្តែ គិត​មកដល់​ថ្ងៃទី 02 ធ្នូ 2022 តួលេខ​នេះ​បាន​ថយចុះ​មក​នៅ​មិន​ដល់ 310,000 ធុង នេះ​បើតាម​ទិន្នន័យ​ដែល Bloomberg បានទទួល។

    កាលពី​ថ្ងៃទី 05 ធ្នូ បទបញ្ជា​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី ដែល​ដឹក​តាម​សមុទ្រ​របស់ សហភាព​អឺរ៉ុប (EU) បានចាប់ផ្ដើម​មាន​សុពលភាព។ ទណ្ឌកម្ម​នេះ​ត្រូវបាន​គេ​ព្យាករ​ថា នឹងធ្វើ​ឱ្យ​ប្រេង​ឆៅ​របស់ រុស្ស៊ី ដែល​នាំចូល​ទៅកាន់ EU ស្មើនឹង ។

    ការនាំចេញ​ប្រេង​ទៅកាន់​បណ្ដា​ប្រទេស​នៅ មជ្ឈិមបូព៌ា (រួមមាន អ៊ីតាលី, តួ​ក​គី, ក្រិ​ក, ក្រូ​អាត ជាដើម) គិត​ត្រឹម​ថ្ងៃទី 02 ធ្នូ 2022 បាន​ថយចុះ​ទាប​បំផុត​រាប់​ចាប់តាំងពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង។ លំហូរ​ប្រេង​មកកាន់​តំបន់​នេះ​បាន​ថយចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល 4 សប្ដាហ៍​ចុងក្រោយ​នេះ។

    មកដល់ពេលនេះ ប្រេង​ឆៅ​របស់ រុស្ស៊ី បាន និង​កំពុង​ងាក​មកកាន់ អាស៊ី។ កប៉ាល់​ដឹក​ប្រេង​ធុន​តូច​ជាច្រើន​ចាប់ផ្ដើម​ធ្វើដំណើរ​វាង​ឆ្លងកាត់ អឺរ៉ុប តាមរយៈ​ព្រែកជីក Suez ដើម្បី​ប្រគល់​ទំនិញ​ឱ្យ ឥណ្ឌា និង ចិន។

    ថ្លៃ​ដឹកជញ្ជូន​ដែល​កំពុង​កើនឡើង​ខ្ពស់ កំពុងតែ​ដាក់​សម្ពាធ​ទៅលើ​តម្លៃ​ប្រេង​ឆៅ​របស់ រុស្ស៊ី ដែល​នាំ​ចេញពី​តំបន់​បាល់​ទិ​ក។ ទិន្នន័យ​របស់ Bloomberg បង្ហាញថា បច្ចុប្បន្ន​តម្លៃ​ប្រេង​របស់ រុស្ស៊ី ទាប​ជាង​ប្រហែល 30 ដុល្លារ​អាម៉េរិក ធៀប​នឹង​តម្លៃ​ប្រេង Brent។

    គិត​ត្រឹម​ថ្ងៃទី 02 ធ្នូ ប្រេង​ឆៅ​សរុប​ដែល​នាំ​ចេញពី ប្រទេស​រុស្ស៊ី កើន 94,000 ធុង​ក្នុង​មួយថ្ងៃ ឡើងដល់ 2.99 លាន​ធុង/ថ្ងៃ។ បរិមាណ​ប្រេង​របស់ រុស្ស៊ី ដែល​នាំចូល ប្រទេស​ចិន ឥណ្ឌា និង តួ​ក​គី បូករួម​នឹង​បរិមាណ​ប្រេង​ដែល​មិនទាន់មាន​គោលដៅ បាន​ថយចុះ​ជា​មធ្យម 2.45 លាន​ធុង​ក្នុង​មួយថ្ងៃ។ ទោះជា​យ៉ាងនេះ​ក៏ដោយ តួលេខ​នេះ​នៅតែ​ខ្ពស់ជាង​ជិត 4 ដង ធៀប​នឹង​មុន​សង្គ្រាម៕