BMW បានបញ្ជាក់ជាផ្លូវការថា ក្រុមហ៊ុនបុត្រសម្ប័ន្ធរបស់ខ្លួន កំពុងត្រៀមខ្លួនសម្រាប់ការដំឡើងរថយន្តអគ្គិសនីនៅប្រទេសថៃ។
Philippe Parin អនុប្រធានសាជីវកម្ម BMW បានឱ្យដឹងថា រោងចក្រដំឡើងនៅប្រទេសថៃគឺជាមួយក្នុងចំណោមខ្សែច្រវាក់ផលិតកម្មសំខាន់ និងទំនើបបំផុតរបស់ BMW និងផលិតរថយន្តទាំងបីម៉ាកគឺ BMW, Mini និង BMW Motorad។
បច្ចុប្បន្ន រោងចក្រ BMW នៅប្រទេសថៃ កំពុងផលិតរថយន្តម៉ាស៊ីនចំហេះក្នុង និងរថយន្តអគ្គិសនីប្រភេទ PHEV។ បណ្ដាគម្រោងអនាគតរបស់រោងចក្រ BMW នៅប្រទេសថៃ ក៏មានទាំងការផលិតរថយន្តដើរដោយថាមពលអគ្គិសនី 100% ផងដែរ។ ប្រការនេះស្ថិតក្នុងយុទ្ធសាស្ត្រ EV ដែលបានកំណត់គោលដៅលក់រថយន្តអគ្គិសនីឱ្យបាន 50% នៅក្នុងចំណោមរថយន្តសរុបរបស់ BMW នាឆ្នាំ 2030។
ការលក់រថយន្តអគ្គិសនីរបស់ BMW នៅទូទាំងសកលលោកសម្រេចបានជាង 30% ធៀបនឹងប្រាក់ចំណូលសរុបនៅក្នុងឆ្នាំកន្លង។ ឆ្នាំនេះ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងបន្តទៀត។
រថយន្តអគ្គិសនីម៉ូដែល Countryman របស់ក្រុមហ៊ុន Mini នៃសាជីវកម្ម BMW
កំណែមួយរបស់រថយន្តអគ្គិសនីម៉ូដែល Mini Countryman របស់សាជីវកម្ម BMW ត្រូវបានដំឡើងនៅប្រទេសថៃនាពេលកន្លង។
នៅមុន Haaland ខ្សែប្រយុទ្ធមួយចំនួន មានដូចជា Mohamed Salah (Liverpool ក្នុងរដូវកាល 2017-2018) និង Ruud van Nisterooy (Man United ក្នុងរដូវកាល 2002-2003) រកបាន 44 គ្រាប់នៅក្នុងការប្រកួត ពេលលេងឱ្យបណ្ដាក្លឹបនៅអង់គ្លេស។ ក្រៅពីនេះ Cristiano Ronaldo (Man United រដូវកាល 2007-2007) ក៏ធ្លាប់រកបាន 42 គ្រាប់ ក្រោយទាត់បាន 46 ប្រកួតដោយមិនលេងក្នុងខ្សែប្រយុទ្ធ។
ខ្សែប្រយុទ្ធ Erling Haaland បំបែកកំណត់ត្រាជាបន្តបន្ទាប់ នៅ UEFA Champions League និងលីគកំពូលអង់គ្លេស
ក្នុងចំណោម 45 គ្រាប់ដែលអតីតខ្សែប្រយុទ្ធរបស់ Dortmund រកបាន មាន 30 គ្រាប់នៅឯពានរង្វាន់លីគកំពូលអង់គ្លេស, 11 គ្រាប់នៅឯ UEFA Champions League, 3 គ្រាប់នៅឯ FA Cup និង 1 គ្រាប់នៅ League Cup។ Erling Haaland កំពុងនាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់កីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ ទាំងនៅក្នុងលីគកំពូលអង់គ្លេស ទាំងនៅ UEFA Champions League។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្នុងចំណោមកីឡាករខ្លាំងៗចំនួន 25 នាក់នោះ មានកីឡាករបីនាក់កំពុងទាត់ឱ្យក្លឹបនៅប្រទេសបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក រួមមាន ខ្សែការពារ Theo Klein, ខ្សែបម្រើ Roman Angot និងខ្សែប្រយុទ្ធ Victor Yovinasak។
ក្នុងចំណោមកីឡាខ្លាំងៗទាំងបីនាក់ខាងលើ ខ្សែការពារ Theo Klein ដែលជាកូនកាត់ឡាវ-អាម៉េរិក កំពុងទាត់ឱ្យក្លឹបរបស់អាម៉េរិក ត្រូវបានគេចាប់អារម្មណ៍ខ្លាំង។
លំដាប់ទីពីរគឺជាខ្សែបម្រើ Roman Angot ដែលជាកីឡាករឡាវដើមកំណើតបារាំង និងត្រូវបានបណ្ដុះបណ្ដាលក្នុងបរិស្ថានបាល់ទាត់អាជីពតាំងពីក្មេង។ Angot កំពុងលេងឱ្យក្លឹប Bahlinger នៅអាល្លឺម៉ង់។
Roman Angot (ឆ្វេង)
ចុងក្រោយគឺកីឡាករខ្សែប្រយុទ្ធ Victor Yovinasak ដែលកំពុងទាត់ឱ្យក្រុម Montceau នៅឯពានរង្វាន់លំដាប់ទីបួននៅប្រទេសបារាំង។
ការប្រព្រឹត្តខុសគ្នារវាងអ្នកគាំទ្ររបស់ក្លឹប Barcelona និង Paris Saint-Germain (PSG) ចំពោះ Lionel Messi បង្ហាញច្បាស់អំពីមូលហេតុដែលថា Camp Nou ទើបជាផ្ទះពិតប្រាកដរបស់ El Pulga។
នៅក្នុងស្ថានភាពដែលកិច្ចព្រមព្រៀងរវាង Messi និង PGS នឹងត្រូវអស់សុពលភាពនៅត្រឹមខែមិថុនា 2023 ខាងមុខ Barcelona ត្រូវបានគេមើលឃើញថា កំពុងប្រឹងប្រែងដើម្បីនាំយកកំពូលតារាបាល់ទាត់ជនជាតិអាហ្សង់ទីន ត្រលប់ទៅកាន់កីឡដ្ឋាន Camp Nou របស់អេស្ប៉ាញ។
អ្នកគាំទ្រក្លឹបបាល់ទាត់នៅអេស្ប៉ាញមានការសប្បាយរីករាយជាខ្លាំងចំពោះព័ត៌មានខាងលើ ហើយពួកគេក៏តែងតែបង្ហាញសកម្មភាពបញ្ជាក់ពីសមានចិត្តចំពោះ Messi និងចង់ឃើញ El Pulga ប្រកួតក្នុងពណ៌អាវរបស់ Barcelona ជាថ្មី។
បច្ចុប្បន្ន Messi កំពុងប្រឈមនឹងបញ្ហាលំបាកជាច្រើននៅ PSG ។ បន្ទាប់ពីក្រុមបាល់ទាត់របស់ក្លឹបនេះត្រូវបានជម្រុះពីវគ្គ 1/8 នៅ Champions League អ្នកគាំទ្រមួយចំនួនរបស់ PSG បានទម្លាក់កំហុស និងការទទួលខុសត្រូវទាំងឡាយទៅលើ Messi។ ពួកគេថែមទាំងនាំគ្នាស្រែកចំអកឱ្យ El Pulga ជាច្រើនលើកនៅពេលខ្សែប្រយុទ្ធកើតឆ្នាំ 1987 រូបនេះចូលប្រកួតម្ដងៗ។
បើទោះជា Messi ជោគជ័យ ឬបរាជ័យ អ្នកគាំទ្ររបស់ Barcelona នៅតែលើកទឹកចិត្ត និងបង្ហាញពីសមានចិត្តល្អចំពោះ M10
មួយសប្ដាហ៍មុនពិព័រណ៍រថយន្តនៅ Shanghai ក្រុមហ៊ុនចិន BYD បានចាប់ផ្ដើមបង្ហាញ Yangwang U9 នៅក្នុងព្រឹត្តិការណ៍បង្ហាញបច្ចេកវិទ្យា ដែលណែនាំអំពីប្រព័ន្ធគ្រប់គ្រងដងខ្លួនរថយន្តបែបឆ្លាតវៃដែលត្រូវបានហៅថា DiSus។ បច្ចេកវិទ្យាថ្មីបំផុតរបស់ BYD ត្រូវបានបង្ហាញនៅលើបណ្ដារថយន្តអគ្គិសនីដែលជិតត្រូវបានបង្ហាញខ្លួនក្រោមផ្លាកក្រុមហ៊ុនបុត្រសម្ព័ន្ធ Yangwang ដែលត្រូវបានណែនាំលើកដំបូងកាលពីដើមខែមករា 2023។
ក្នុងពិធីធ្វើបទបង្ហាញនោះ BYD បានបង្ហើបឱ្យដឹងអំពីថ្នាលបច្ចេកវិទ្យា e4 របស់ខ្លួន ដែលត្រូវបានបំពាក់លើ SUV Yangwang U8 និងជិតបង្ហាញវត្តមានក្នុងទីផ្សារ។