Author: អេបិល

  • គ្រូបង្វឹក​ជម្រើសជាតិ​នារី​ ​U​-​19កម្ពុជា​ ​និយាយ​ថា​ ​ខ្លួន​ស្រឡាញ់​បាល់ទាត់​តាំងពី​បាន​ប៉ះ​បាល់​លើកដំបូង​

    គ្រូបង្វឹក​ជម្រើសជាតិ​នារី​ ​U​-​19កម្ពុជា​ ​និយាយ​ថា​ ​ខ្លួន​ស្រឡាញ់​បាល់ទាត់​តាំងពី​បាន​ប៉ះ​បាល់​លើកដំបូង​

    ​ឈឺន​ ​នី​ផា​ ​បាន​ចាប់ផ្តើម​លេង​បាល់ទាត់​នៅ​អាយុ​ ​13ឆ្នាំ​(​2008​)​ ​គឺ​អំឡុង​ពេល​ដែល​រស់នៅ​ខេត្តបាត់ដំបង​។​ ​ក្រោយមក​នៅ​ឆ្នាំ2011​ ​នាង​ក៏បាន​ផ្តើម​រៀន​ធ្វើជា​គ្រូបង្វឹក​ ​និង​រហូតដល់​ឆ្នាំ2015​ ​នាង​ក៏បាន​ដាក់ពាក្យ​ចូល​ធ្វើការ​នៅ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​។​

    ​ក្រោយមក​ ​កញ្ញា​ ​ឈឺន​ ​នី​ផា​ ​ក៏បាន​ចូលខ្លួន​មក​បង្វឹក​ក្រុមបាល់ទាត់​ ​U13​ ​របស់​ក្លិប​ភ្នំ​ពេញ​ក្រោ​ននៅ​ឆ្នាំ2015​ ​ដោយ​កញ្ញា​ធ្លាប់ធ្វើ​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ ​U14​ ​មួយ​នៅ​ខេត្តបាត់ដំបង​អស់​រយៈពេល​ ​6ឆ្នាំ​។​ ​នាង​បាន​រៀបរាប់​ថា​ ​«​ខ្ញុំ​ស្គាល់​បាល់ទាត់​តាមរយៈ​មិត្តភក្តិ​របស់ខ្ញុំ​ ​ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​ចូលចិត្ត​បាល់ទាត់​នៅ​ថ្ងៃ​ដំបូង​ដែល​បាន​ចូល​ប៉ះ​បាល់​ទៅ​ហើយ​ ​វា​ពិបាក​ប្រាប់​បាន​ណាស់​ថា​ ​តើ​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​បែប​ណា​?​ ​ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិនដែល​ចូលរួម​សកម្មភាព​បែប​នោះ​តាំងពី​តូច​មក​ ​ទើប​វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​»​។​ ​កញ្ញា​ ​ឈឺន​ ​នី​ផា​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ក្រោយពី​ការ​សម្ភាសន៍​ ​និង​ធ្វើតេស្ត​ចំណេះ​ដឹង​ផ្សេង​ៗ​រួចហើយ​ ​គេ​ក៏បាន​ជ្រើសរើស​យក​ខ្ញុំ​ ​ពេលនោះ​គឺជា​ជំហាន​ដំបូង​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ ​និង​ទទួល​បាន​ឱកាស​ដ៏​ល្អ​ពី​ភ្នំ​ពេញ​ក្រោ​នដែ​លបាន​ទទួលយក​ខ្ញុំ​ធ្វើជា​បុគ្គលិក​ ​ហើយ​បាន​ផ្តល់​ឱកាស​ឱ្យ​បាន​រៀន​បន្ថែម​ដើម្បី​អភិវឌ្ឍ​ខ្លួន​បន្ថែម​រហូតដល់​ពេលនេះ​»​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កញ្ញា​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ផ្តល់​ការ​ទុកចិត្ត​ ​និង​ប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​ ​U19​ ​នារី​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដើម្បី​ដឹកនាំ​ក្រុមជម្រើសជាតិ​នារី​កម្ពុជា​ ​U19ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ ​JENESYS​ ​2018​ ​Japan​-​ASEAN​ ​Youth​ ​Sports​ ​Exchange​ ​(​Women’s​ ​Football​ ​U19​)​ ​នៅ​ប្រទេស​ជប៉ុន​៕​


  • ក្នុង​ពូលC​ ​កម្ពុជា​ឈរ​លេខ4​ ​នៅ​ពីលើ​ក្រុម​បាត​តារាង​ហុងកុង​

    ក្នុង​ពូលC​ ​កម្ពុជា​ឈរ​លេខ4​ ​នៅ​ពីលើ​ក្រុម​បាត​តារាង​ហុងកុង​

    ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​2022​ ​ជើង​ទី2​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​និង​ហុងកុង​បាន​ប្រកួត​ចាញ់​ដូចគ្នា​ ​ដោយ​ក្នុង​នោះ​កម្ពុជា​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារ៉ែន​ក្នុង​លទ្ធផល​ ​0ទល់នឹង​ ​1​។​ ​ខណៈ​ដែល​ហុងកុង​បាន​ចាញ់​អ៊ីរ៉ង់​ក្នុង​លទ្ធផល​ ​០ទល់នឹង2​។​

    ​ចំពោះ​ចំណាត់ថ្នាក់​ប្រចាំ​ពូលC​ ​នេះ​វិញ​ ​1គ្រាប់​ដែល​បាន​ដោយ​ពិបាក​ពី​ក្រុម​កម្ពុជា​ ​បាន​នាំ​បារ៉ែន​ឱ្យ​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ ​ខណៈ​ដែល​អ៊ឺ​រ៉ង់​ស្ថិតនៅ​លេខ2​ ​តាម​ពីក្រោយ​ដោយ​អ៊ឺ​រ៉ង់​ ​កម្ពុជា​ ​និង​ហុងកុង​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី5​ ​ក្រោម​គេ​បង្អស់​៕​

  • កម្ពុជា​ចាញ់​បារ៉ែន​ ​1គ្រាប់​ ​ខណៈ​ដែល​ហុងកុង​ចាញ់​ ​អ៊ីរ៉ង់​ ​2គ្រាប់​

    កម្ពុជា​ចាញ់​បារ៉ែន​ ​1គ្រាប់​ ​ខណៈ​ដែល​ហុងកុង​ចាញ់​ ​អ៊ីរ៉ង់​ ​2គ្រាប់​

    ​កាលពី​ថ្ងៃ​អង្គារ៍​កន្លងទៅ​នេះ​ ​ក្រុមបាល់ទាត់​ជម្រើស​កោះ​ហុងកុង​ ​ត្រូវ​បាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​បំបាក់​ក្នុង​លទ្ធផល​ ​2ទល់នឹង0​ ​នៅ​ពហុ​កីឡដ្ឋាន​នៃ​ទីក្រុង​ហុងកុង​។​ ​

    ​ចំណែក​ឯ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារ៉ែន​ក្នុង​លទ្ធផល​ ​០ទល់នឹង1​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន​ដូចគ្នា​។​ ​ការប្រកួត​ក្នុង​ថ្ងៃ​នោះ​ ​គឺជា​ការប្រកួត​មួយ​ដ៏​ជក់ចិត្ត​បំផុត​ ​ដោយសារតែ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ ​បើ​ទោះបីជា​លេង​ជាមួយ​ក្រុម​ដែល​មាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​ខ្លាំង​ក៏ដោយ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​សប្តាហ៍​មុន​នៅ​លើទឹក​ដី​កម្ពុជា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួតស្មើគ្នា​ជាមួយនឹង​ ​ក្រុមបាល់ទាត់​ជម្រើស​កោះ​ហុងកុង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​កម្ពុជា​ ​ដែល​កាលនោះ​ក្រុម​កម្ពុជា​បាន​គ្រប់​ដណ្តប់​លើ​ការប្រកួត​បាន​ច្រើនជាង​ក្រុម​ហុងកុង​ទៅទៀត​៕​


  • ​សៀង​ ​ចន្ធា​ ​ប្តូរ​ចេញ​នៅ​តង់​ទី2​ ​ការពិត​ ​គឺ​ដោយសារ​ប្រញាប់​ហោះ​ទៅ​ជប៉ុន​

    ​សៀង​ ​ចន្ធា​ ​ប្តូរ​ចេញ​នៅ​តង់​ទី2​ ​ការពិត​ ​គឺ​ដោយសារ​ប្រញាប់​ហោះ​ទៅ​ជប៉ុន​

    ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​សៀង​ ​ចន្ធា​ ​បាន​បន្ត​ភារកិច្ច​ជួយ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​សម្រាប់​ការប្រកួត​ជើង​ទី2​ ​តទល់​នឹង​ក្រុមជម្រើសជាតិ​បារ៉ែន​ ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី2​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​កាលពី​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​នៅ​ពហុ​កី​ទ្ប​ដ្ឋាន​ជាតិ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​ជា​លទ្ធផល​ ​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​និង​វគ្គ​ជម្រុះ​ ​Preliminary​ ​Qualification​ ​Round​ ​2​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃទី10​ ​នោះ​ ​គឺ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​បារ៉ែន​ ​០ទល់នឹង1​។​

    ​ក្រោយពី​បាន​ប្តូរ​ចេញ​នៅ​ពាក់កណ្តាល​តង់​ទី2​ ​ដែល​ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ​ ​ហួស​ ​ផល្លី​ន​ ​យុវជន​នៃ​មជ្ឈមណ្ឌល​ ​និង​សាលា​បាល់ទាត់​ជាតិ​បាទី​វិញ​នោះ​ ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បាន​ធ្វើ​ដំ​ណើរ​ភ្លាម​ៗ​ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ទៅ​ធ្វើការ​ហ្វឹកហាត់​ផ្លាស់ប្ដូរ​បទ​ពិសោធ​នៅ​ក្លិប​ ​Vegalta​ ​Sendai​ ​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ក្លិប​នៅ​លី​គ​កំពូល​ទី1​ ​របស់​ជប៉ុន​ ​ដែល​កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ចាប់តាំងពី​ថ្ងៃទី9​ ​រហូតដល់​ថ្ងៃទី25​ ​ខែកញ្ញា​ ​ឆ្នាំ2019​៕​


  • គួរ​ឱ្យ​សោក​ស្តាយ​.​.​.​កម្ពុជា​មិន​អាច​តាម​ស្មើ​បារ៉ែន​បាន​

    គួរ​ឱ្យ​សោក​ស្តាយ​.​.​.​កម្ពុជា​មិន​អាច​តាម​ស្មើ​បារ៉ែន​បាន​

    នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​អាជ្ញា​កណ្តាល​បាន​ផ្លុំកញ្ចែ​បញ្ចប់​ការប្រកួត​ដោយ​លទ្ធផល​ ​ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម​បារ៉ែន​ ​០ទល់នឹង1​ ​ក្រោយពី​ភ្លាត់ស្នៀត​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​ដោយ​កីឡាករ​ ​កែន​ ​ច័ន្​ធ​សុ​ភ័ក្ត្រ​ ​នៅ​នាទី​ទី74​។​

    ​កាលពី​វគ្គទី1​ ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយមាន​ឱកាស​ម្តង​ជា2ដង​ ​តែ​មិន​អាច​រក​គ្រាប់​បាល់​បានសម្រេច​ឡើយ​ ​ដោយ​បាន​រក្សា​លទ្ធផល​ ​០ទល់នឹង០​ ​លុះ​ចូល​មកដល់​វគ្គទី2​ ​នេះ​ ​ទោះបីជា​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក្តី​ ​កម្ពុជា​ក៏​នៅតែ​មិន​អាច​បំប៉ោង​សំណាញ់​ក្រុម​បារ៉ែន​បាន​ដដែល​ ​តែ​ផ្ទុយទៅវិញ​បែរជា​ត្រូវ​ក្រុម​បារ៉ែន​ទទួល​បាន​គ្រាប់​បាល់​ឈ្នះ​ទៅវិញ​។​

    ​ក្រុម​កម្ពុជា​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ ​បាន​ផ្លាស់​ប្តូរ​នូវ​ទម្រង់​លេង​ប្លែក​ ​និង​ខ្លាំង​ជាង​មុន​នៅក្នុង​ឆ្នាំ2019​ ​នេះ​ ​ដោយ4ប្រកួត​ចុងក្រោយ​ ​កម្ពុជា​ ​ឈ្នះ2​ ​ស្មើ1​ ​និង​ចាញ់1​៕​


  • អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​ ​ចាប់ផ្តើម​ចេះ​ស្រឡាញ់​បរិស្ថាន​ហើយ​.​.​.​

    អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​ ​ចាប់ផ្តើម​ចេះ​ស្រឡាញ់​បរិស្ថាន​ហើយ​.​.​.​

    ​កាលពី​ល្ងាច​ថ្ងៃទី10​ ​ខែកញ្ញា​កន្លងទៅ​ ​អ្នកចូលរួម​ទស្សនាការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រវាង​ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ក្រុមជម្រើសជាតិ​បារ៉ែន​ ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ​មាន​ចំនួន​ប្រហែលជា​ជាង​ ​5ម៉ឺន​ ​5ពាន់​នាក់​។​

    ​នៅ​យប់​ថ្ងៃ​នោះ​ផង​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​ក្រោយពី​បញ្ចប់​ការប្រកួត​បាន​ប្រមាណ​តែ​ជាង​ ​30នាទី​ប៉ុណ្ណោះ​ ​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​នៃ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ស្អាត​ចែស​ ​និង​គ្មាន​សំរាម​នៅ​សេសសល់​អ្វី​បន្តិច​សោះ​។​

    ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មានគំនិត​ចេះ​ស្រឡាញ់​បរិស្ថាន​ហើយ​ ​ដោយ​បាន​រួមគ្នា​សម្អាត​បរិស្ថាន​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ​ក្រោយពេល​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​រួច​ម្ដង​ៗ​៕​


  • អីយ៉ា​!​!​ ​ភិន​ ​សុ​ដា​លីស​ ​គ្រោង​ប្រើ​ជីវិត​រស់នៅ​អង់គ្លេស​

    អីយ៉ា​!​!​ ​ភិន​ ​សុ​ដា​លីស​ ​គ្រោង​ប្រើ​ជីវិត​រស់នៅ​អង់គ្លេស​

    នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​បាន​មើលឃើញ​ថា​ ​តារា​សម្ដែង​ស្រី​ប្រចាំ​ផលិតកម្ម​មហាហង្ស​ ​កញ្ញា​ ​ភិន​ ​សុ​ដា​លីស​ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ស្ដែង​ឱ្យ​ឃើញថា​ ​នាង​កំពុង​នៅ​ប្រទេស​អង់គ្លេស​។​

    ​ខណៈ​ដែល​ ​ភិន​ ​សុ​ដា​លីស​ ​ត្រូវ​គេ​ឃើញ​លេចមុខ​នៅក្នុង​ប្រទេស​អង់គ្លេស​ទាំង​ភាពយន្ត​រឿង​”​កាំបិត​មុខ២​”​ ​ថត​មិនទាន់​ចប់​នា​ពេលនេះ​ ​មានការ​សង្ស័យ​ថា​ ​នាង​កំពុង​ស្វះស្វែង​រក​ផ្លូវ​ចេញទៅ​រស់នៅ​ទីនោះ​ ​ខណៈ​ដែល​ប្រភព​ច្បាស់ការ​បាន​លួច​បង្ហើប​ថា​ ​បើ​គ្មានអ្វី​ជា​ឧបសគ្គ​ ​គឺ​នាង​ចេញទៅ​រស់នៅ​ទីនោះ​។​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​ជា​ឳពុក​ចេញមុខ​បំភ្លឺ​។​

    ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​អះអាង​ថា​ ​ភិន​ ​សុ​ដា​លីស​ ​មិន​ចេះ​រស់នៅ​ប្រទេស​គេ​ទេ​ ​ដោយសារតែ​នាង​នឹក​កូន​និង​មាន​ចំណូលចិត្ត​ចង់​រស់នៅ​ស្រុកខ្មែរ​ច្រើន​គេ​។​ ​លោក​បន្ដ​ថា​ ​នាង​ទៅកាន់​ប្រទេស​អង់គ្លេស​ ​ដោយសារតែ​កូនប្រុស​របស់​លោក​ ​សិក្សា​និង​រស់នៅ​ទីនោះ​ ​ហើយ​ជា​ពេល​ដែល​ភរិយា​របស់​លោក​ត្រូវ​ទៅលេង​កូនប្រុស​ប៉ុណ្ណោះ​ ​ទើប​ភិន​ ​សុ​ដា​លីស​ ​ជូន​ម្ដាយ​ទៅជាមួយ​។​ ​ដា​លីស​ ​នឹង​ត្រូវ​មក​សម្ពោធ​ភាពយន្ត​រឿង​”​លោកឳពុក​”​ផង​ ​ដូច្នេះ​នាង​មានការ​ងារ​ច្រើនណាស់​ត្រូវ​ធ្វើ​ ​មិន​អាច​ទៅរៀន​ ​ឬ​ ​រស់នៅ​អង់គ្លេស​បានទេ​ ​បើ​ទោះជា​ប្អូនប្រុស​នៅ​ទីនោះ​ស្រាប់​៕​

    ​លោក​បាន​បន្ដ​រៀបរាប់​ថា​ ​ដា​លីស​ ​កំពុង​ស្វះស្វែង​រក​ផ្លូវ​សិក្សា​នៅក្នុង​ប្រទេស​នោះ​ពិតមែន​ ​ប៉ុន្តែ​មិនមែន​អ្នកនាង​ចង់​រស់នៅ​រយៈពេល​យូរ​នោះ​ទេ​ ​ដ្បិត​បើ​ត្រូវ​នៅ​រៀន​មែន​ ​ក៏​រស់នៅ​ ​និង​រៀន​ក្នុងរយៈពេល​ខ្លី​ ​ដែល​លោក​មិន​ចាត់ទុកថា​ ​នោះ​ជា​ការរស់នៅ​នោះ​ដែរ​ ​ដោយ​នាង​នឹង​នៅតែ​ទៅ​មកៗ​ ​ហើយ​អាច​នឹង​រៀន​ត្រឹម​វគ្គ​ខ្លី​ប៉ុណ្ណោះ​៕​


  • ម្ចាស់​ផលិតកម្ម​ ​Galaxy​ ​ដឹកដៃ​តារាចម្រៀង​ល្បី​ ​និង​កូនប្រុស​ ​ព្រាប​ ​សុ​វត្ថ​ ​ហោះ​ទៅ​សម្ដែង​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នៅ​កូរ៉េ​

    ម្ចាស់​ផលិតកម្ម​ ​Galaxy​ ​ដឹកដៃ​តារាចម្រៀង​ល្បី​ ​និង​កូនប្រុស​ ​ព្រាប​ ​សុ​វត្ថ​ ​ហោះ​ទៅ​សម្ដែង​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នៅ​កូរ៉េ​

    ​តា​រា​ល្បី​ៗ​ដែល​បាន​ទៅ​សម្តែង​នៅ​កូរ៉េ​លើក​នេះ​ ​គឺ​សុទ្ធ​តែ​ល្បី​ៗ​មិន​ខុសពី​កន្លងមក​ឡើយ​ ​ពោល​គឺ​មាន​ដូចជា​ ​កំពូល​តារាចម្រៀង​ប្រុស​ ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​និង​កូនប្រុស​ទាំង​បី​នាក់​របស់​លោក​,​ ​លោក​ ​ខេម​,​ ​កញ្ញា​ ​អ៊ី​វ៉ា​,​ ​លោក​ ​ប៉ែន​ ​ចំរុង​,​ ​ក្រុម​ចចក​សមុទ្រ​,​ ​លោក​ ​គូ​ម៉ា​ ​និង​តា​រា​ល្បី​ៗ​ផ្សេងទៀត​ ​ដែល​ដឹកនាំ​ក្រុម​សម្ដែង​ដោយ​ម្ចាស់​ផលិតកម្ម​ ​Galaxy​។​ ​

    ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ ​មុន​ចេញដំណើរ​នៅ​ថ្ងៃទី12​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ថា​ ​នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ​ ​ដែល​លោក​បាន​ដឹកនាំ​សិល្បករ​-​សិល្ប​ការិនី​កម្ពុជា​ ​ទៅ​សម្តែង​នៅ​លើទឹក​ដី​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ពោល​គឺជា​បាន​ ​៦ទៅ៧​ ​លើក​មក​ហើយ​។​ ​យ៉ាងណាមិញ​ ​លោក​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ ​ដែល​មានឱកាស​ធ្វើឲ្យ​ពលករ​ខ្មែរ​នៅ​កូរ៉េ​បាន​ ​សប្បាយរីករាយ​ ​តាមរយៈ​ការ​រាំ​កំសាន្ត​សប្បាយ​ជាមួយនឹង​សិល្បករ​កម្ពុជា​។​ ​នេះ​បាន​បញ្ជក់​ថា​ ​ទោះ​មិនបាន​ ​សប្បាយ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ស្រុក​ក៏​ពិតមែន​ ​តែ​បងប្អូន​ពលករ​ខ្មែរ​ ​អាច​សប្បាយ​ជា​មួ​យសិ​ក្បក​រកម្​ពុ​ជា​ ​និង​បងប្អូន​ខ្មែរ​ដទៃទៀត​ ​ប្រៀប​បាន​នឹង​ក្រុម​គ្រួសារ​តែម្តង​អ៊ីចឹង​។​

    ​ម្ចាស់​ផលិតកម្ម​ ​Galaxy​ ​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​គោលបំណង​របស់​លោក​ ​ដែល​ដឹកនាំ​តារា​ពី​កម្ពុជា​ ​ទៅ​សម្តែង​នៅ​កូរ៉េ​នេះ​ ​គឺ​គោលបំណង​ចង់​ឲ្យ​បងប្អូន​ខ្មែរ​បាន​សប្បាយរីករាយ​ ​ពេលសម្រាក​ពី​ការងារ​ក្នុង​ឱកាស​ ​មុន​ភ្ជុំបិណ្ឌ​។​ ​ពិសេស​ជា​នេះ​ ​ក៏​ដើម្បី​ទៅ​ផ្សព្វផ្សាយ​ពី​គម្រោង​បុរី​របស់​លោក​ផង​ដែរ​៕​

  • តារា​សិល្បៈ​«​គ្រួសារ​តារា​កម្ពុជា​»​ ​ស្រុះគ្នា​គ្រង​ឈុត​បុរាណសម័យ​លង្វែក​ក្នុង​ថ្ងៃ​បើ​កប្រ៊េន​ ​ឃ្វីន​ស៊ី​ជូ​លី​

    តារា​សិល្បៈ​«​គ្រួសារ​តារា​កម្ពុជា​»​ ​ស្រុះគ្នា​គ្រង​ឈុត​បុរាណសម័យ​លង្វែក​ក្នុង​ថ្ងៃ​បើ​កប្រ៊េន​ ​ឃ្វីន​ស៊ី​ជូ​លី​

    ​ទិដ្ឋភាព​កូនខ្មែរ​ជាតា​រា​សិល្បៈ​នាំគ្នា​អភិរក្ស​វប្បធម៌​នា​រាត្រី​ថ្ងៃទី11​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​មិន​ខុសពី​ជប់លៀង​ក្នុង​សម័យ​បុរាណ​មួយ​ ​គឺ​ ​«​សម័យ​លង្វែក​ ​»​នោះ​ទេ​ ​ដោយសារតែ​ក្នុង​ពិធី​ទាំងមូល​ ​ស្កេ​ក​ស្កះ​ទៅ​ដោយ​សិល្បករ​សិល្ប​ការិនី​ក្នុង​ទម្រង់​សម័យ​លង្វែក​ ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​កិត្តិយស​ ​សុទ្ធសឹងតែ​ជា​អ្នកមុខអ្នកការ​ចាប់អារម្មណ៍​ ​និង​សុំ​ថតរូប​ជាមួយ​។​ ​ភ្ញៀវ​កិត្តិយស​ ​និង​ម​ជ្ឍ​ដ្ឋាន​មហាជន​ ​សុទ្ធតែ​លាន់​សរសើរ​ពី​ការ​រំលេច​ឈុត​សម័យ​លង្វែក​របស់​សិល្បករ​សិល្ប​ការិនី​ក្នុង​ពិធី​នោះ​ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​។​ ​

    ​តា​រា​ល្បី​ៗ​យ៉ាងច្រើន​កុះករ​ ​រួមមាន​ ​អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​ពិធី​ការិនី​ឆ្នើម​ ​លោក​ ​ម៉ា​ដូ​ណា​ ​តារា​កំប្លែង​ ​និង​ជាតា​រា​ចម្រៀង​ក្រមិចក្រមើម​​ ​អ្នកនាង​ ​ម៉ៅ​ ​ស៊ី​ណាត​ ​តារាចម្រៀង​​ ​លោក​ ​រតនៈ​ ​វិ​សិទ្ធ​ ​តារាចម្រៀង​​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​តារាចម្រៀង​​ ​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​តារាចម្រៀង​​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​តារា​ពហុ​ជំនាញ​​ ​អ្នកនាង​ ​លីម៉ា​រី​ណា​ ​តារា​សម្ដែង​ ​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​តារាចម្រៀង​សំលេង២ប៉ែន​រ៉​នទី២​ ​កញ្ញា​ ​សូ​ដា​ ​នី​តា​ ​តារាចម្រៀង​​ ​កញ្ញា​ ​អ៊ឹ​ង​ ​និមល​ ​តារា​ម៉ូដែល​ ​កញ្ញា​ ​ហេង​ ​ចន្ថា​ ​អតីត​ ​Miss​ ​Grand​ ​Cambodia​ ​2016​​ ​កញ្ញា​សោម​ ​ស្រី​នាថ​ ​តារា​ម៉ូដែល​​ ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​បេក្ខភាព​ ​Miss​ ​Global​ ​Cambodia​ ​2019​​ ​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​ម្ចាស់​ពាន​ឈុត​បុរាណ​លេខ៣ឆ្នាំ២០១៩​ ​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​ ​ម្ចាស់​ពាន​ឈុត​បុរាណ​កម្រ​ឆ្នាំ២០១៨​​ ​កញ្ញា​ ​ភី​ ​សម័យ​ ​ម្ចាស់​ពាន​ឈុត​បុរាណ​ច្នៃ២០១៨​​ ​លោក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​ឆ្នាំ២០១៨​​ ​កញ្ញា​ ​ហ៑ាង​ ​លី​នដា​ ​អតីត​ ​បេក្ខនារី​ ​Miss​ ​Planet​ ​Cambodia​ ​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​អតីត​ប្រុស​ស្អាត​អន្តរជាតិ​នៅ​ប្រទេស​ហ្វីលីពីន​ ​និង​តារា​ចាស់​ក្មេង​ជាច្រើន​ផ្សេងទៀត​ ​សរុប​ប្រមាណ​ជិត50ដួង​។​ ​

    ​យ៉ាងណាមិញ​ ​អ្នកនាង​ ​តាំង​ ​ជូ​លី​ ​ដែល​ជោគជ័យ​ក្នុង​ការ​នាំ​រ៉ូប​ប្រេន​ ​ឃ្វីន​ស៊ី​ ​ពី​ហុងកុង​តាំងពី​ឆ្នាំ២០១៦​ ​បាន​រៀបរាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ហេតុផល​ដែល​អ្នកនាង​ ​និង​ ​ស្វាមី​ ​រំលេច​ឈុត​សម័យ​លង្វែក​នៅក្នុង​ពិធីសម្ពោធ​ហាង​សាខា​ទី3នោះ​ ​គឺ​ដោយសារតែ​អ្នកនាង​ ​ចង់ឱ្យ​ភ្ញៀវ​កិត្តិយស​ដែល​អ្នកនាង​ ​និង​គ្រួសារ​អញ្ជើញ​មក​ចូលរួម​ ​ជាពិសេស​មន្ត្រី​ថ្នាក់​ធំ​ផង​ ​បានឃើញ​ពី​សំលៀកបំពាក់​ក្នុង​សម័យ​បុរាណ​ ​ដែល​មានន័យថា​ ​បើ​ទោះជា​អ្នកនាង​ ​គឺជា​មនុស្ស​សម័យថ្មី​ ​ប៉ុន្តែ​ក៏​ចង់​អភិរក្ស​ ​ថែរក្សា​ ​វប្បធម៌​បុរាណ​ ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​។​ ​អ្នកស្រី​ថា​ ​សិល្បករ​សិល្ប​ការិនី​ពី​គ្រួសារ​តារា​កម្ពុជា​ ​ជិត50រូប​ ​គឺជា​អ្នក​គ្រង​ឈុត​លង្វែក​នេះ​ ​ដោយ​អ្នកនាង​បញ្ជាក់​ថា​ ​នៅក្នុង​ពិធី​មួយ​ ​នៅពេល​មាន​ក្រុម​សិល្បករ​រំលេច​ឈុត​បុរាណ​បែបនេះ​ ​គឺ​ថ្លៃថ្នូរ​ ​និង​ទាក់ទាញ​យ៉ាង​ខ្លាំង​។​ ​នៅក្នុង​ពិធី​នោះ​ ​អ្នក​នាង​ក៍​បាន​រៀបចំ​ការ​ដើរ​បង្ហា​ណ​ម៉ូដ​រំ​លេច​ឈ្ត​ប្រចាំ​ហាង​ចំនួន​ច្រើន​ឈុត​ ​ដែល​សុទ្ធតែ​ជា​ឈុត​ល្បី​ៗ​របស់​ប្រេន​ឃ្វីន​ស៊ី​ផង​។​ ​ក្នុង​នោះ​អ្នកនាង​ក៏​ប្រកាស​បញ្ចុះតម្លៃ​រ៉ូប​ពី១០ដល់៥០ភាគរយ​ ​រហូតដល់​ថ្ងៃទី១៤​ ​កញ្ញា​ ​នោះ​ផង​។​ ​អ្នកនាង​ថា​ ​ការ​បង្ហាញ​ឈុត​បុរាណ​គឺ​ធ្វើ​ឱ្យ​ប្លែកភ្នែក​ ​និង​សប្បាយរីករាយ​ ​ជាមួយនឹង​ក្រុម​សិល្បករ​ទាំង​សម័យ​ ​និង​បុរាណ​ ​ដើម្បី​រួមគ្នា​ថែរក្សា​វប្បធម៌​ដូនតា​៕​




  • នៅសល់​តែ2ថ្ងៃ​ទៀត​ដល់​ថ្ងៃ​តាំងពិព័រណ៍​ឧត្តម​សិក្សា​ហើយ​ ​កុំ​ភ្លេច​ជួបគ្នា​ណា៎​ ​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​!​

    នៅសល់​តែ2ថ្ងៃ​ទៀត​ដល់​ថ្ងៃ​តាំងពិព័រណ៍​ឧត្តម​សិក្សា​ហើយ​ ​កុំ​ភ្លេច​ជួបគ្នា​ណា៎​ ​ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​!​

    ​ប្អូន​ៗ​ដែល​ទើបតែ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ហើយ​ ​នៅពេល​នេះ​បានដឹង​ពី​លទ្ធិ​ផល​របស់​ខ្លួន​ហើយ​មែនទេ​?​ ​តោះ​ចឹង​សូម​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​ឧត្តម​សិក្សា​ទាំងអស់គ្នា​ណា៎​ ​ដើម្បី​បាន​ទទួល​ព័ត៌មាន​លម្អិត​ពីសា​លា​រៀន​ល្បី​ៗ​ ​ល្អ​ៗ​នៅក្នុង​ប្រទេស​ ​ក៏ដូចជា​នៅ​ក្រៅប្រទេស​ ​ព្រមទាំង​អាច​ទទួល​ព័ត៌មាន​ពី​កម្មវិធី​សិក្សា​ ​និង​មុខ​វិទ្យា​ដែល​ស្លួ​ន​ស្រឡាញ់​ពី​ពេញចិត្ត​ ​ដើម្បី​ឱ្យ​ប្អូន​ៗ​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​មុខ​វិទ្យា​ ​និង​សាកល​វិទ្យាល័យ​បាន​ត្រឹមត្រូវ​ ​និង​អាច​ចេញពី​ការ​ត្រូវជា​មួយ​នឹង​ចំណង់​ចំណូលចិត្ត​ ​និង​ជំនាញ​របស់​ខ្លួន​នា​ពេល​អនាគត​ផង​ដែរ​។​

    ​នៅសល់​តែ2ថ្ងែ​ទៀត​តែប៉ុណ្ណោះ​ ​ដល់​កម្មវិធី​ពិព័រណ៍​ឧត្តម​សិក្សា​ហើយ​ ​គឺ​នៅ​ថ្ងៃទី14​-​15​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ដែល​ការ​តាំងពិព័រណ៍​នេះ​ប្រារព្ធ​ឡើងជា​លើក​ទី2​ ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​តម្រង់​ទិ​សសិ​ស្សានុ​-​សិស្ស​ក្នុង​ការ​ជ្រើសរើស​មុខជំនាញ​ ​និង​ព័ត៌មាន​ទាក់ទង​នឹង​អាហារូបករណ៍​ដែល​ផ្តល់​ពីសា​កល​វិទ្យាល័យ​ ​និង​ស្ថាប័ន​អប់​រំ​ផ្សេង​ៗ​ ​ដែល​មានវត្តមានក្នុង​កម្មវិធី​។​ ​លើស​ពីនេះ​ទៅទៀត​ក្នុង​កម្មវិធី​ក៏​មាន​វា​គ្មិន​ល្បី​ៗ​មួយ​ដូចជា​លោកគ្រូ​ ​គូ​ ​សុភាព​ ​កញ្ញា​ ​អ៊ុង​ ​ច័ន្ទ​សោភា​ ​វី​ជេ​ ​ណា​ ​ណា​ ​និង​វាគ្មិន​មួយចំនួន​ទៀត​ ​ដើម្បី​ចែករំលែក​ចំណេះដឹង​ ​និង​បទ​ពិសោធ​ន៏​ល្អ​ៗ​ ​ទៅកាន់​អ្នកចូលរួម​ ​ជាពិសេស​សម្រាប់​សិស្សានុសិស្ស​ដែល​ទើបតែ​បញ្ចប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ពេល​ថ្មី​ៗ​នេះ​។​

    ​ខាងក្រោម​នេះ​ជាហេតុ​ផល​ ​៥យ៉ាងដែល​អ្នក​គួរ​ចូលរួម​ពិព័រណ៍​ឧត្តម​សិក្សា​នៅ​ឆ្នាំនេះ​៖​ ​
    ​1​.​ ​ទទួល​បាន​ព័ត៌មាន​សំ​ខាន់​ៗ​ពី​ការសិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​
    ​2​.​ ​ស្គាល់​ពីសា​កល​វិទ្យាល័យ​ល្បី​ៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ​
    ​3​.​ ​ទទួល​បទពិសោធន៍​ពី​វា​គ្មិន​ល្អ​ៗ​ ​ជាច្រើន​រូប​ដូចដែល​បាន​រៀបរាប់​ខាងលើ​ ​
    ​4​.​ ​បង្កើន​ទំនាក់ទំនង​ក្នុង​សង្គម​ ​និង​បង្កើន​ភាព​ជឿជាក់​លើ​ខ្លួនឯង​
    ​5​.​ ​ទទួល​បាន​ភាព​សប្បាយរីករាយ​ជាមួយ​ល្បែង​កំសាន្ត​ ​និង​ការ​ប្រគំតន្ត្រី​ពីសំណាក់​សិល្បៈ​ករ​ជាច្រើន​រូប​ទៀត​។​ ​
    ​ការ​តាំងពិព័រណ៍​ឧត្តម​សិក្សា​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី14​ ​និង​ ​15​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​បរិវេណ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ ​ជាន់ផ្ទាល់ដី​ ​ចាប់ពី​ម៉ោង9ព្រឹក​ ​ដល់ម៉ោង10យប់​។​ ​
    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​នេះ​ប្រារព្ធ​ឡើង​មួយឆ្នាំ​ម្តង​ ​ដែល​នេះ​ជា​លើក​ទី2ហើយ​ ​បន្ទាប់ពី​លើកទីមួយ​បាន​បាន​ប្រព្រឹត្តទៅ​យ៉ាង​ជោគជ័យ​។​ ​ដូចច្នេះ​ ​ដើម្បី​កុំឱ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ផុត​ទៅ​ឱ្យ​សោះ​ណា៎​!​ ​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​!​ ​ ​ជួប​គ្នា​ឆាប់​ៗ​នេះ​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​៕​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​អ្នកសម្របសម្រួល​កម្មវិធី​
    ​ឈ្មោះ​៖​ ​កញ្ញា​ ​ហៀម​ ​ចិ​ត្រា​ ​និង​ ​កញ្ញា​ ​តាន់​ ​គឹ​ម​ច័ន្ទ​វាសនា​
    ​លេខទូរស័ព្ទ​៖​ ​015​ ​935​ ​383​ ​/​ ​093​ ​643​ ​636​