Author: អេបិល

  • ពន្លក​សិល្បៈ​ថ្មី​ល្បី​ពេញ​បណ្ដាញ​សង្គម​យូ​ធូប​បងប្អូនស្រី​ភ្លោះ​ទាំង​បី​វ័យ១១ឆ្នាំ​

    ពន្លក​សិល្បៈ​ថ្មី​ល្បី​ពេញ​បណ្ដាញ​សង្គម​យូ​ធូប​បងប្អូនស្រី​ភ្លោះ​ទាំង​បី​វ័យ១១ឆ្នាំ​

    ​កុមារី​ដែល​កំពុង​ធ្វើ​ឱ្យ​កញ្ជ្រោល​លើ​សង្គម​យូ​ធូប​ទាំង៣នោះ​រួមមាន​ ​កុមារី​ឡម​ ​កែវ​ពេជ្រ​ចិន្តា​ ​បងស្រី​ភ្លោះ​អាយុ១១ឆ្នាំ​ ​រៀន​ថ្នាក់​ទី​បួន​,​ ​កុមារី​ ​ឡម​ ​កែវ​ពេជ្រចរណៃ​ ​ប្អូនស្រី​ភ្លោះ​អាយុ១១ឆ្នាំ​ ​រៀន​ថ្នាក់​ទី​បួន​ ​និង​កុមារី​ ​ឡម​ ​កែវ​ពេជ្រ​ស្រី​នាថ​ ​អាយុ១០ឆ្នាំ​ ​ជា​ប្អូនស្រី​ពៅ​ ​រៀន​ថ្នាក់​ទីបី​។​ ​កុមារី​ទាំង៣​ ​ត្រូវ​គេ​ឃើញ​ ​Cover​ ​បទ​ចាស់​ៗ​ ​ដោយ​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់រវើក​ ​និង​មានការ​បកស្រាយ​បទចម្រៀង​ជា​ក្រុម​យ៉ាង​ពីរោះ​ជាប់ចិត្ត​ ​ធ្វើអោយ​អ្នកទស្សនា​វីដេអូ​របស់​ពួក​នាង​ ​មិន​សរសើរ​មិនបាន​។​ ​

    ​អ្នក​ទាំង៣ត្រូវ​បាន​គេ​ស្គាល់​លើកដំបូង​តាមរយៈ​ការ​ចូល​ប្រលង​ក្នុង​កម្មវិធី​ ​The​ ​Voice​ ​Kids​ ​កាលពី​ឆ្នាំ២០១៧​ ​និង​ក្នុង​ការ​ប្រលង​ក្នុង​កម្មវិធី​ ​Cambodia​ ​got’s​ ​talent​។​ ​ទោះជា​ក្រុម​បង​ប្អូន​តូច​ៗ​ទាំង៣​ ​មិន​ទទួល​បាន​ជោគជ័យ​ ​ប៉ុន្តែ​សមត្ថភាព​ប្រលង​នៅក្នុង​ពេលនោះ​ ​ត្រូវ​បាន​មហាជន​កត់សម្គាល់​។​ ​មួយ​ក្រុម​នេះ​កាន់តែ​មានការ​ទទួលស្គាល់​ខ្លាំង​ឡើង​ ​បន្ទាប់ពី​ដណ្ដើម​បាន​ពាន​ក្នុង​មហោស្រព​តន្ត្រី​ ​និង​ចម្រៀង​កុមារ​ ​ប្រចាំឆ្នាំ២០១៩ថ្មី​ ​នៅ​ទូរទស្សន៍​ជាតិ​។​ ​អ៊ីចឹង​ហើយ​ទើប​វីដេអូ​ ​បទចម្រៀង​របស់​កុមារី​ទាំង៣​ ​មានការ​គាំទ្រ​លើសលប់​ ​នៅពេល​ផលិត​ជា​វីដេអូ​បទចម្រៀង​ ​និង​ ​វីដេអូ​បញ្ចេញ​ក្បាច់​រាំ​នៅ​លើ​ឆា​ណែ​លយូ​ធូប​ ​Merl​ ​Media​។​ ​ក្រុម​អ្នក​ទាំង៣​ ​មិនទាន់​ត្រូវ​បាន​កំណត់​ឈ្មោះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​យោង​តាម​ការ​បង្ហើប​ ​ក្រុម​អ្នក​ទាំង៣​ ​នឹង​ត្រូវ​កំណត់​ឈ្មោះថា​ ​”​G​ ​Power​”​ ​បន្ទាប់ពី​មានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ទាំង​វ័យក្មេង​នេះ​៕​

    https://youtu.be/ovbO0Rz8g4M

  • តោះ​!​ ​មក​មើល​សម្រស់​កីឡាការិនី​គុន​ខ្មែរ​ ​2រូប​ដែល​ស្អាត​មិនធម្មតា​ឡើយ​.​.​.​

    តោះ​!​ ​មក​មើល​សម្រស់​កីឡាការិនី​គុន​ខ្មែរ​ ​2រូប​ដែល​ស្អាត​មិនធម្មតា​ឡើយ​.​.​.​

    ​ចំពោះ​កីឡាការិនី​ប្រដាល់​ ​មិនថា​គុន​ខ្មែរ​ ​ឬ​ប្រដាល់សេរី​ឡើយ​ ​ផ្នែក​រូបរាងកាយ​មិនសូវ​ជា​សម្បូរ​អ្នក​ស្អាត​ប៉ុន្មាន​ទេ​ ​ព្រោះ​ត្រូវ​ហ្វឹកហាត់​ខ្លាំង​ ​ដូចជា​រត់​ក្រោម​កម្ដៅថ្ងៃ​ ​ហាត់​សម​វ៉ៃ​ជាមួយ​ដៃគូ​ ​ឬ​ពេល​ប្រកួត​អាច​នឹង​ត្រូវ​បែកមុខបែកមាត់​ ​និង​មានរបួស​ទៀតផង​។​ ​តែ​សម្រាប់​កីឡាការិនី​របស់​កម្ពុជា​ ​3រូប​ខាងក្រោម​នេះ​វិញ​ ​វា​ផ្ទុយ​ទៅ​នឹង​ការ​រៀបរាប់​ខាងលើ​ ​ដោយសារ​ពួកគេ​មាន​សម្រស់​ស្រស់​ស្អាត​ ​ហើយ​បើ​ប្រៀបធៀប​ទៅ​ ​ប្រហែលជា​មិនចាញ់​តារា​សិល្បៈ​មួយចំនួន​ឡើយ​។​

    ​1​-​កីឡាការិនី​ ​Samontha​ ​អាយុ​ ​15ឆ្នាំ​ ​ទម្ងន់​ ​47គីឡូក្រាម​ ​កម្ពស់​ ​1ម៉ែត្រ​ ​55សង់ទីម៉ែត្រ​ ​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​ ​និង​កំពុង​រស់នៅ​ទីនោះ​ ​ហើយ​ជំនាញ​ខាង​ប្រដាល់​ក្បាច់គុន​ខ្មែរ​។​

    ​2​-​កីឡាការិនី​ ​អេ​ ​យ៉ានុ​ត​ ​អាយុ​ ​19ឆ្នាំ​ ​ទម្ងន់​ ​54គីឡូក្រាម​ ​កម្ពស់​ ​1ម៉ែត្រ​ ​65សង់ទីម៉ែត្រ​កំពុង​សិក្សា​នៅ​វិទ្យាល័យ​បាក់​ទូក​ ​ទីលំនៅ​បច្ចុប្បន្ន​ ​រាជធានី​ភ្នំពេញ​ ​ជំនាញ​ប្រដាល់​គុន​ខ្មែរ​ ​និង​សកល​៕​


  • ទីបំផុត​បឹង​កេត​ទម្លាក់​វិសាខា​ ​ឡើង​ទៅ​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​ ​មុនគេ​ ​

    ទីបំផុត​បឹង​កេត​ទម្លាក់​វិសាខា​ ​ឡើង​ទៅ​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​ ​មុនគេ​ ​

    ​កាលពី​យប់ម្សិល​មិញ​នេះ​ ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ ​ក្រុមបាល់ទាត់​បឹង​កេត​បាន​យកឈ្នះ​លើ​ក្រុម​វិសាខា​ក្នុង​លទ្ធផល​ ​4ទល់នឹង0​ ​ក្នុង​ការប្រកួត​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

    ​ក្នុង​ការប្រកួត​នេះ​ផង​ដែរ​ ​ចាន់​ ​វឌ្ឍនា​កា​ ​ដែល​បាត់មុខ​ពី​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហាក់​លេង​បាន​យ៉ាង​ល្អ​ ​ដោយ​អាច​រក​គ្រាប់​បាល់​ម្នាក់ឯង​បាន​រហូតដល់​ទៅ​ ​3គ្រាប់​ ​ខណៈ​ដែល​ ​សេត​ ​រ៉ូ​ហ្ស៊ីប​ ​ដែល​ជា​កីឡាករ​ម្នាក់​ក្នុង​ក្រុមជម្រើសជាតិ​ដែរ​នោះ​ ​បាន​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ការប្រកួត​មួយ​នេះ​ផង​ដែរ​។​

    ​ដូច្នេះ​មានន័យថា​ ​បឹង​កេត​ត្រូវ​បាន​កក់​កៅអី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​មុនគេ​រួចរាល់​ហើយ​ ​ដោយ​ត្រូវ​ចាំ​អ៊ុត​មើល​នៅ​ថ្ងៃស្អែក​ថា​ ​តើ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ឬក៏​ភ្នំ​ពេញ​ក្រោ​ន​ជា​អ្នក​ឡើង​មក​ជួប​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕​


  • ប្រកួត​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U16​ ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​យ៉ាង​យ៉ាប់យ៉ឺន​

    ប្រកួត​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U16​ ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី​យ៉ាង​យ៉ាប់យ៉ឺន​

    ​កាលពី​ល្ងាច​ថ្ងៃទី18​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅក្នុង​កីឡដ្ឋាន​ ​KM16​ ​នៃ​ទីក្រុង​វៀងចន្ទន៍​ ​ប្រទេស​ឡាវ​ ​ក្រុមបាល់ទាត់​គោព្រៃ​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម​ ​16ឆ្នាំ​ ​ត្រូវ​បាន​ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​ម៉ាឡេស៊ី​ ​អាយុ​ក្រោម​ ​16ឆ្នាំ​ ​លត់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​ ​7ទល់នឹង0​។​

    ​សូម​រំឭក​ថា​ ​កាលពី​ការប្រកួត​ដណ្ដើម​ពានរង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម​ ​16ឆ្នាំ​នៅ​ប្រទេស​ថៃ​ ​កាលពី​ប្រមាណ​ជាង​ ​2ខែមុន​ ​ក្រុម​ម៉ាឡេស៊ី​មួយ​នេះ​ក៏​ធ្លាប់​បាន​បំបាក់​កម្ពុជា​ម្តង​រួចមក​ហើយ​ដែរ​ក្នុង​លទ្ធផល​ ​2ទល់នឹង0​ ​ហើយ​កាលនោះ​ ​ម៉ាឡេស៊ី​បាន​គ្រង​តំណែង​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន​។​

    ​គួរ​បញ្ជាក់​ថា​ ​នៅ​ថ្ងៃទី20​ ​ខែកញ្ញា​ខាងមុខនេះ​ ​ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​16ឆ្នាំ​នឹង​បន្ត​ជួប​ក្រុម​ខ្លាំង​ជប៉ុន​ ​មុននឹង​ទៅ​ជួប​ម្ចាស់ផ្ទះ​ឡាវ​ជា​ការប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី22​ ​ខែកញ្ញា​ខាងមុខ​៕​


  • សុទ្ធតែ​តារា​សិល្បៈ​ល្បី​បង្ហាញមុខ​ក្នុង​ថ្ងៃខួប១៣ឆ្នាំ​ហាង​វី​ហ្វ្រេន​

    សុទ្ធតែ​តារា​សិល្បៈ​ល្បី​បង្ហាញមុខ​ក្នុង​ថ្ងៃខួប១៣ឆ្នាំ​ហាង​វី​ហ្វ្រេន​

    ​នៅ​យប់​ថ្ងៃទី១៩​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​គេ​ឃើញ​មាន​វត្តមាន​តា​រា​ល្បី៑​ៗ​ដែល​បង្ហាញខ្លួន​យ៉ាងច្រើន​កុះករ​ដូចជា​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​,​ ​កញ្ញា​ ​ណា​តា​ហ្សា​ ​តួឯកស្រី​ក្នុង​រឿង​”​កំណត់ហេតុ​នាងនាថ​”​,​ ​កញ្ញា​ ​យ៉េ​យ៉េ​,​ ​កញ្ញា​ ​ផេន​ខេ​ក​,​ ​លោក​ ​ឃុន​ ​វុត្​ថា​ ​តារាចម្រៀង​ហង្ស​មាស​,​ ​លោក​ ​សម​ ​សុ​ណ្ណា​រ៉ា​ក់​ ​បេក្ខភាព​ ​Xfactor​ ​Cambodia​,​ ​ ​កញ្ញា​ ​ហ៊ិ​ន​ ​លីដា​ ​អតីត​បេក្ខភាព​ ​Cambodian​ ​Idol​,​ ​ម្ចាស់​បទ​”​បើ​បង​បាត់​ការ​ចងចាំ​”​ ​លោក​ ​បូ​ ​តាំង​ហៀង​,​ ​លោក​ណា​រ៉ា​ ​ពិធីករMy​ ​TV​ ​ច្រៀងរាំ​សប្បាយ​និ​ ​ឈរ​ចាប់ឆ្នោត​ប្រគល់​ជូន​អ្នកមាន​សំណាង​នៅក្នុង​ខួប១៣ឆ្នាំ​របស់​វី​ហ្វ្​រេន​។​

    ​លោក​ ​ចេង​ ​វណ្ណា​ ​ម្ចាស់ហាង​វី​ហ្វ្​រេន​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​មិន​ខុសពី​ឆ្នាំ​កន្លងទៅ​ ​នៅក្នុង​ឆ្នាំនេះ​ ​លោក​នៅតែ​រៀបចំ​ពិធី​ខួប​ប្រចាំ​ហាង​ ​ដោយមាន​វត្តមាន​តា​រា​ល្បី​ៗ​ចូលរួម​អបអរ​ដដែល​។​ ​វត្តមាន​តារា​ទាំងអស់​លោក​ថា​ ​មានការ​បែងចែក​ជា២ក្រុម​ ​គឺ​ក្រុម​អ្នក​សម្ដែង​ ​ដែល​រួមមាន​ពិធី​ការិនី​ ​តារាចម្រៀង​ ​តន្ត្រីករ​ ​តារា​កំប្លែង​ ​និង​មួយ​ក្រុម​ទៀត​ ​គឺ​តារា​ដែល​មក​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​។​ ​លោក​ថា​តារា​សិល្បៈ​ដែល​បង្ហាញខ្លួន​ក្នុង​ពិធី​ខួប​ហាង១៣ឆ្នាំ​នោះ​ ​មាន​ចំនួន​កុះករ​ ​ខណៈ​ដែល​ភ្ញៀវ​ដែល​មិនមែន​ជាតា​រា​សិល្បៈ​ក៍​ច្រើន​រហូតដល់​ថ្នាក់​រក​កន្លែង​ឱ្យ​អង្គុយ​មិន​មាន​។​ ​ពិធី​ជួបជុំ​ដែល​បាន​ធ្វើឡើង​នោះ​ ​គឺ​ដើម្បី​ឱ្យ​អ្នក​សិល្បៈ​បាន​សប្បាយ​ ​និង​ដើម្បី​ផ្ដល់​រង្វាន់​ជូន​ដល់​អ្នកចូលរួម​ ​ឱ្យ​បាន​រង្វាន់​មុខ​ភ្ជុំ​ ​គ្រាន់​បាន​សប្បាយចិត្ត​។​ ​លោក​ថា​ ​បើកុំតែ​ខួប​ហាង​ឆ្នាំនេះ​ ​ទើបនឹង​ខួបកំណើត​លោក​ផង​ ​កុំអី​តារា​សិល្បៈ​ពិតជា​ត្រូវ​បាន​អញ្ជើញ​ក្នុង​ចំនួន​ច្រើនជាង​នេះ​ឆ្ងាយណាស់​៕​

  • ខេមរៈ​ ​សិរីមន្ត​ ​បង្ហោះ​រូប​សំណាក់​ប្អូនស្រី​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្ដុកក្ដួល​ក្នុងចិត្ត​

    ខេមរៈ​ ​សិរីមន្ត​ ​បង្ហោះ​រូប​សំណាក់​ប្អូនស្រី​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្ដុកក្ដួល​ក្នុងចិត្ត​

    ​ជា​ការពិត​ណាស់​ ​តារាចម្រៀង​ស្រី​ ​ខេមរៈ​ ​ស្រីពៅ​ ​ប្អូនស្រី​បង្កើត​របស់​លោក​ខេមរៈ​ ​សេរី​មន្ត​ ​កាល​មិនទាន់​ចាក​ឆ្ងាយ​ពី​អ្នកគាំទ្រ​ទាំង​ស្ងប់ស្ងាត់​ ​នាង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​មែនទែន​ ​នៅក្នុង​ដួងចិត្ត​ស្រទាប់​យុវវ័យ​ទាំង​ក្រុង​ ​និង​ទី​ជនបទ​។​ ​តារា​ស្រី​សម្បុរ​ស្រអែម​រូប​ស្រស់​នេះ​ ​បាន​ធ្វើ​ឱ្យ​គាំទ្រ​អាល័យ​នឹក​ស្ដាយស្រណោះ​រូប​នាង​ជា​ខ្លាំង​ ​ខណៈ​ដែល​បាន​ទទួល​ដំណឹង​ថា​ ​បាត់បង់​រូប​នាង​ជា​រៀង​រហូត​ហើយ​ ​តែ​ស្ថិត​ក្នុ​ការ​ចងចាំ​របស់​អ្នកគាំទ្រ​ ​នាង​នៅតែ​ជាតា​រា​ស្រី​ក្នុង​ដួងចិត្ត​មិន​រលត់​សូន្យ​។​

    ​លោក​ខេមរៈ​ ​សេរី​មន្ត​ ​បាន​បង្ហោះ​នៅ​លើ​ហ្វេ​សបុ​ក​ផេ​ក​របស់​លោក​ឲ្យដឹង​ថា​៖​ ​“​រូប​សំណាក់​ខេមរៈ​ស្រីពៅ​ ​ប្អូនស្រី​សំណប់​ចិត្ត​ខ្ញុំ​ ​និង​ប៉ា​ម៉ែ​ ​រួម​ទាំង​បងប្អូន​ទាំងអស់គ្នា​ពេលនេះ​រួចរាល់​ហើយ​ ​ថ្វីត្បិត​ប្អូនស្រី​ខ្ញុំ​មិន​នៅតែ​កេរ្តិ៍ឈ្មោះ​ ​កិត្តិយស​ ​ក្តី​ស្រលាញ់​ ​ពី​បង​និង​ប៉ា​ម៉ែ​បងប្អូន​យើង​រួម​ទាំង​បងប្អូន​ពូ​មីង​ដែល​គាត់​ស្រលាញ់​គាំទ្រ​ប្អូនស្រី​គឺ​នៅ​ឋិតថេរ​ជា​រៀង​រហូត​ ​សូម​ប្អូន​បាន​ទៅដល់​ឋានសួគ៌​។​”​

    ​គួរ​បញ្ជាក់​ថា​កញ្ញា​ ​ខេមរៈ​ ​ស្រីពៅ​ ​ប្អូនស្រី​បង្កើត​របស់​តារាចម្រៀង​លោក​ខេមរៈ​ ​សិរីមន្ត​ ​បាន​មរណភាព​នៅ​ឯ​ប្រទេស​ឥណ្ឌា​ ​នៅ​រសៀល​ថ្ងៃទី២៥​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​។​ ​ហើយ​នៅពេល​នោះ​ ​គេ​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​សិល្បៈ​ករ​ ​សិល្បៈ​ការិនី​ជាច្រើន​បាន​នាំគ្នា​បង្ហោះ​សារ​រំលែក​ទុ​ក្ខ​ព្រោង​ព្រៀ​ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ផង​ដែរ​៕​

  • ខ្លឹម​ ​ស្រី​គា​ ​និង​ ​ចាន់​ ​គង្កា​ ​បញ្ចេញ​រាង​សិច​ស៊ីញាក់សាចសម្ដែងក្នុងMV«​ ​ត្រគាក​ធំ​ ​»

    ខ្លឹម​ ​ស្រី​គា​ ​និង​ ​ចាន់​ ​គង្កា​ ​បញ្ចេញ​រាង​សិច​ស៊ីញាក់សាចសម្ដែងក្នុងMV«​ ​ត្រគាក​ធំ​ ​»

    ​គេ​មើលឃើញ​ថា​ ​កញ្ញាឯកMiss​ ​Grand​ ​Cambodia​ ​2017​ ​កញ្ញា​ ​ខ្លឹម​ ​ស្រី​គា​ ​និង​ ​ម្ចាស់​ជ័យលាភីKhmer​ ​top​ ​model​ ​កញ្ញា​ ​ចាន់​ ​គង្កា​ ​និង​តារា​សម្តែង​ ​កញ្ញា​ ​សូ​ម៉ា​ ​ឡា​ឡែន​ ​ក្នុង​ឈុត​សម្លៀកបំពាក់​បែប​សិច​ស៊ី​រោលរាល​ថត​បទចម្រៀង​ថ្មី​មាន​ចំណងជើង​ថា​ ​​ ​។​ ​ពិតជា​ទាក់ចិត្ត​ទស្សនិកជន​ជាក់ជា​មិនខាន​ ​សម្រាប់​បទចម្រៀង​ថ្មី​របស់​ ​លោក​ ​ពេជ្រ​ ​យ៉ា​ណូ​ ​។​ ​

    ​បទចម្រៀង​ថ្មី​ ​ខាងលើ​ចាប់ផ្តើម​ផលិត​ហើយ​បន្ទាប់ពី​សម្រិតសម្រាំង​បទភ្លេង​ ​និង​ទំនុកច្រៀង​យ៉ាង​ផ្ចិតផ្ចង់​។​ ​អ្វី​ដែល​ពិសេស​លើស​ពី​ក្បាច់​រាំ​នោះ​ ​នៅ​មានការ​ចូលរួម​រាំ​ ​និង​សម្តែង​ពីសំណាក់​តារា​ស្រី​ល្បីឈ្មោះ​ ​អម​ដោយ​ឈុត​សិច​ស៊ី​។​ ​ខ្លឹម​ ​ស្រី​គា​ ​បញ្ជាក់​ថា​ ​នាង​ពិតជា​ទើបនឹង​បញ្ចប់​ការ​ថត​បទចម្រៀង​មួយ​នេះ​មែន​ ​នាង​ទទួលស្គាល់​ថា​មាន​ឈុត​សិច​ស៊ី​មួយចំនួន​ប៉ុន្តែ​មិន​ជ្រុល​ហួសហេតុ​ដែល​នាំឲ្យមាន​ការរិះគន់​ទេ​។​ ​នាង​ថា​ ​ពិតជា​សប្បាយចិត្ត​ដែល​បាន​រួមការ​ងារ​ជាមួយ​សិល្បករ​ផលិតករ​ប្រុសស្រី​ល្បីឈ្មោះ​ ​ដែល​នាង​រំពឹង​ថា​បទ​មួយ​នេះ​នឹង​ពេញចិត្ត​ ​និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ ​នៅពេល​ដែល​ចេញ​ជា​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។​

    ​តារា​ស្រី​រូប​នេះ​លើកឡើង​ថា​ឈុត​វាល​ពេក​ក៏​ពិបាក​នឹង​ស្លៀក​ដែរ​ព្រោះ​ពេលនេះ​នាង​កំពុងតែ​ឡើង​គីឡូ​ខ្លាំង​រហូតដល់​គេ​ភ្លាត់មាត់​គ្រប់គ្នា​ ​ប៉ុន្តែ​នាង​នឹង​មិន​បណ្តោយ​ខ្លួន​ឲ្យ​ធាត់​ជា​នេះ​បានទេ​។​ ​តារា​ស្រី​រូប​នេះ​លើកឡើង​ដែរ​ថា​ក្រៅពី​ការ​សម្តែង​ក្នុង​បទចម្រៀង​មួយ​នេះ​នាង​ក៏​គ្រោង​នឹង​បញ្ចេញស្នាដៃ​សិល្បៈ​ថ្មី​ៗ​បន្ត​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​៕​ ​


  • តិច​ស្តាយក្រោយ​…​ ​ឱ្យ​លឿន​ឡើង​!​ ​ឱកាស​មហា​ប្រូ​ម៉ូ​សិន​យក្ស​​ដ៏​កម្រ​បំផុត​ប្រចាំឆ្នាំ​ពី​សាម​សុង​ ​នៅ១០ទៀត​ប៉ុណ្ណោះ​ ​…​!​!​ ​

    តិច​ស្តាយក្រោយ​…​ ​ឱ្យ​លឿន​ឡើង​!​ ​ឱកាស​មហា​ប្រូ​ម៉ូ​សិន​យក្ស​​ដ៏​កម្រ​បំផុត​ប្រចាំឆ្នាំ​ពី​សាម​សុង​ ​នៅ១០ទៀត​ប៉ុណ្ណោះ​ ​…​!​!​ ​

    ភ្នំពេញ​ថ្ងៃទី២០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​៖​ ​មហា​ប្រូ​ម៉ូ​សិន​យក្ស​ប្រចាំឆ្នាំ​ ​ទិញ​ភ្លាម​ ​ថែម​ភ្លាម​ ​ពី​សាម​សុង​ ​នៅសល់​តែ១០ទៀត​ប៉ុណ្ណោះ​!​ ​ដូច្នេះ​អតិថិជន​ទាំងអស់​កុំឱ្យ​ឱកាស​ដ៏​មហា​អស្ចារ្យ​នេះ​កន្លង​ផុត​ទៅ​ឱ្យ​សោះ​!​!​ ​មិន​ងាយ​រកបាន​ទេ​?​ ​ទិញ​ ​1​ ​ថែម​ ​1​!​!​ ​ចំណាយ​កាន់តែ​តិច​…​តែ​ចំណេញ​មកវិញ​មហាសែន​ច្រើន​…​ ​ច្រើ​នកប់ៗ​…​!​!​ ​

    ​ប្រញាប់​ឡើង​!​ ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ធំ​ប្រចាំឆ្នាំ​ផ្តល់​ជូន​ដូចជា​៖​ ​ការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​មិនធ្លាប់​មាន​,​ ​ទិញ​ ​1​ ​ថែម​ ​1​,​ ​ទិញ​ទូទឹកកក​ថែម​ម៉ាស៊ីនបោកខោអាវ​,​ ​ទិញ​ម៉ាស៊ីនបោកខោអាវ​ ​ថែម​ជូន​ម៉ាស៊ីនបូម​ធូលី​ ​ឬ​ថែម​ជូន​ម៉ាស៊ីន​ដុត​អគ្គិសនី​ ​(​Microwave​)​,​ ​ទិញ​ទូរទស្សន៍​ទទួល​បានការ​បញ្ចុះតម្លៃ​ ​ចាប់ពី​ ​$​25​ ​រហូតដល់​ ​$​750​ ​ភ្លាម​ៗ​ ​,​ទិញ​ម៉ាស៊ីន​ត្រជាក់​ថែម​ជូន​សេវា​តម្លើង​ ​និង​ជើង​ភ្ជាប់​ជញ្ជាំង​ដោយ​ឥតគិតថ្លៃ​…​!​!​ ​ថែម​នោះ​ថែម​…​ថែម​ជូន​អស់​ស្ទះ​!​!​!​

    ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក៏​ជិត​ចូល​មកដល់​ទៀត​!​ ​ប្រសិន​ទិញ​កាដូ​ជូន​អ្នកមានគុណ​នៅ​ស្រុកកំណើត​ដឹង​តែ​គាត់​សប្បាយចិត្ត​តែម្តង​!​ ​ចឹង​កុំ​ ​អល់អែក​ទៀត​ ​ព្រោះ​ឱកាស​ដ៏​មហា​អស្ចារ្យ​នេះ​កម្រមាន​ខ្លាំង​ណាស់​!​!​ ​មានតែ​ម្តង​គត់​ក្នុង​ ​1​ ​ឆ្នាំ​!​ ​ដូច្នេះ​សូម​អញ្ជើញ​មក​ទទួលយក​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​សម្រាប់​បរិក្ខារ​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ដ៏​ទំនើប​ ​ទាន់សម័យ​យ៉ាងច្រើន​សម្បូរ​បែប​ដោយ​រីករាយ​ទាំងអស់គ្នា​ណា​!​ ​

    ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​អស្ចារ្យ​នេះ​ក៏ដូចជា​ការ​រីករាយ​ជួបជុំ​នារ​ដូវ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ក្រុមហ៊ុន​ ​សាម​សុង​ ​ក៏​សូមជូនពរ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ជួប​តែ​សំណាងល្អ​ ​សុខភាព​ល្អ​គ្រប់​ក្រុម​គ្រួសារ​ជាពិសេស​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​ស្រឡាញ់​ ​ជឿ​ទុកចិត្ត​ ​និង​គាំទ្រ​គ្រប់​ផលិតផល​ ​សាម​សុង​!​!​ ​សម្រាប់​ពត៌មាន​លម្អិត​សូម​អញ្ចើញ​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ទំនើប​ ​សាម​សុង​ ​និង​ដេប៉ូ​ចែកចាយ​បន្ត​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​៖​ ​1800​ ​203​ ​232​ ​!​ ៕


  • អតីត​បេក្ខភាព​ ​XFactor​ ​Cambodia​ ​វ៉ាន​ ​ដា​ណេ​ ​បញ្ចេញ​បទនិពន្ធ​ថ្មី​រៀបរាប់​ពី​តថភាព​សង្គម​ ​

    អតីត​បេក្ខភាព​ ​XFactor​ ​Cambodia​ ​វ៉ាន​ ​ដា​ណេ​ ​បញ្ចេញ​បទនិពន្ធ​ថ្មី​រៀបរាប់​ពី​តថភាព​សង្គម​ ​

    ​គេ​មើលឃើញ​ថា​ ​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​ ​និង​ហ្វេ​សប៊ុ​ក​របស់​ ​អតីត​បេក្ខភាព​ ​XFactor​ ​Cambodia​ ​វ៉ាន​ ​ដា​ណេ​ ​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ ​«​ ​កែខ្លួន​ជាថ្មី​ ​»​ ​ច្រៀង​រៀបរាប់​អំពី​តថភាព​សង្គម​ ​និង​ផ្ដល់​សារ​អប់រំ​ទៅកាន់​យុវវ័យ​។​ ​អ្នកគាំទ្រ​សំឡេង​របស់​លោក​បាន​ពោល​ពាក្យ​ពេញចិត្ត​ខ្លាំង​ ​ខណៈ​ដែល​លោក​មិនបាន​ចេញ​បទចម្រៀង​រៀបរាប់​ពី​សេ្នហា​ជួប​ព្រាត់​ឈឺចាប់​អ្វី​នោះ​។​

    ​ជា​ការពិត​ណាស់​មានការ​សរសើរ​មិន​តិច​ទេ​ ​បន្ទាប់ពី​អតីត​បេក្ខភាព​ ​Xfactor​ ​រូបនេះ​បញ្ចេញ​បទ​ដំបូង​របស់​ខ្លួន មិន​ត្រឹមតែ​ពិរោះ​ទេ​ ​ប៉ុន្តែ​ក៏​ឆ្លុះបញ្ចាំង​ពីសង្គម​ដែល​បង្វក់​ដោយ​គ្រឿងញៀន​ ​ដែល​មាន​អត្ថន័យ​ដាស់សតិ​ឱ្យ​យុវវ័យ​កុំ​ប្រឡូក​នឹង​ការ​បង្វក់​នេះ​ដើម្បីកុំឲ្យ​សង្គម​ ​និង​ឳពុក​ម្ដាយ​អាប់​ឱន​ង​ដែរ​។​ ​បទចម្រៀង​នេះ​កំពុង​ចាក់ដោត​ស្រទាប់​យុវវ័យ​ ​ខណៈ​ដែល​នៅ​លើ​ឆា​ណែ​លយូ​ធូប​គឺ​ទើបតែ​បង្ហោះ​សោះ​ ​តែ​មាន​អ្នក​ចូល​ស្ដាប់​រាប់​ពាន​ដង​ភ្លាម​ៗ​។​

    ​បទចម្រៀង​មួយ​បទ​នេះ​ ​ជា​ការ​កែសម្រួល​ ​និង​ផលិត​ដោយ​លោក​ ​នូ​ ​សុ​ផេន​ ​ដែលគេ​ស្គាល់​ថា​ជា​អ្នក​ផលិតកម្ម​វិធី​មួយ​រូប​ ​និង​មាន​ស្នាដៃ​ផលិត​ឈុត​បុរាណ​ផង​ដែរ​។​ ​លោក​បានសម្រេច​ផលិត​បទ​«​ ​កែខ្លួន​ជាថ្មី​ ​»​ ​ឱ្យ​អតីត​បេក្ខជន​ ​Xfactor​ ​លោក​ ​វ៉ាន​ ​ដា​ណេ​ ​បន្ទាប់ពី​អតីត​បេក្ខជន​ប្រលង​ចម្រៀង​លំដាប់​ពិភពលោក​រូប​នេះ​ ​បាត់បង់​ឱកាស​ពី​ការ​ប្រលង​ហើយ​កត់សម្គាល់​ថា​មាន​ទឹកដម​សំលេង​ល្អ​។​ ​នេះ​ជា​បទ​ផ្ទាល់ខ្លួន​លើកដំបូង​ ​របស់​លោក​ ​វ៉ាន​ ​ដា​ណេ​ ​ប៉ុន្តែ​អ្វី​ដែល​មហាជន​គិ​ត​ថ​ស​ជោគជ័យ​ ​គឺ​បទចម្រៀង​នោះ​មាន​ទឹកដម​សំលេង​លូ​យកប់​ ​ហើយ​សម្រាប់​អត្ថន័យ​វិញ​ ​គឺ​លើកឡើង​ពី​អ្នក​ញៀន​ញ៉ាម​គ្រឿងញៀន​ ​ហើយ​ធ្លាក់​ដើរខុស​ផ្លូវ​។​

    ​លោក​ ​នូ​ ​សុ​ផេន​ ​រំពឹង​ថា​មួយ​បទ​នឹង​កាន់តែ​ធ្វើ​ឱ្យ​តារាចម្រៀង​ ​លោក​ ​វ៉ា​ ​ដា​ណេ​ ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ ​បន្ទាប់ពី​លោក​ ​វ៉ាន​ ​ដា​ណេ​ ​ក៏​ធ្វើ​ឱ្យ​មានការ​ស្គាល់​រួចមក​ហើយ​ ​តាមរយៈ​ការ​ប្រលង​ ​Xfactor​។​ ​តារាចម្រៀង​រូប​នេះ​ ​ក៏​ត្រូវ​បាន​គេ​ប្រកាស​ថា​នឹង​ផលិត​បទចម្រៀង​អោយ​ថ្មី​បន្ត​ទៀត​ ​ដោយ​ឆា​ណែល​ ​The​ ​World​ ​Cambodia​ ​និង​ក្លាយជា​ឆា​ណែល​ដែល​នឹង​បង្ហោះ​វីដេអូ​បទចម្រៀង​របស់​លោក​ ​វ៉ាន់​ ​ដា​ណេ​ ​នោះ​ផង​។​

    ​ចង់​ដឹង​ថា​ចម្រៀង​មួយ​បទ​នេះ​ ​ទាំង​ពិរោះ​ ​និង​មាន​អត្ថន័យ​យ៉ាងណា​ ​សូម​រីករាយ​ទស្សនា​៖​

  • សេចក្តី​ប្រកាស​ព័ត៌មាន​ ​WONDERFUL​ ​28​ ​–​ ​LIFESTYLE​,​ ​WINE​ ​&​ ​DINE​ ​EXPO​ ​YOUR​ ​ULTIMATE​ ​EXPERIENCE​ ​TO​ ​DISCOVER​

    សេចក្តី​ប្រកាស​ព័ត៌មាន​ ​WONDERFUL​ ​28​ ​–​ ​LIFESTYLE​,​ ​WINE​ ​&​ ​DINE​ ​EXPO​ ​YOUR​ ​ULTIMATE​ ​EXPERIENCE​ ​TO​ ​DISCOVER​

    ​•​ ​“​WONDERFUL​ ​28​ ​–​ ​LIFESTYLE​,​ ​WINE​ ​&​ ​DINE​ ​EXPO​”​ ​នឹង​ត្រូវ​ធ្វើឡើង​ជាលើកដំបូង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែតុលា​ឆ្នាំ​ ​២០១៩​ ​។​

    ​•​ ​ការ​បូក​បញ្ចូល​ទាំង​គំនិត​នៃ​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ដែល​បង្ហាញ​ពីរ​បៀ​បរស់​នៅ​ដ៏​មាន​កិត្យានុភាព​ ​ផលិតផល​ស្រា​និង​អាហារ​ ​និង​សេវាកម្ម​ដ៏​មាន​វិជ្ជាជីវៈ​ ​រួម​ជាមួយនឹង​ការ​ប្រគំតន្ត្រី​រយៈពេល​ ​៣​ ​ថ្ងៃ​ជាប់គ្នា​ផង​ដែរ​ ​“​WONDERFUL​ ​28​ ​”​ ​នឹង​ក្លាយជា​ទី​ចាប់អារម្មណ៍​របស់​រាជធានី​ភ្នំពេញ​ក្នុង​ខែតុលា​។​

    ​•​ ​ការ​នាំមក​នូវ​គំនិត​ថ្មី​នៃ​ស្តង់ដារ​រស់នៅ​នេះ​ ​នឹង​ធ្វើអោយ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​សម្រាប់​របៀបរស់នៅ​ល្អ​ប្រសើរ​នៅក្នុង​យុគសម័យ​ថ្មី​។​

    ​[​ភ្នំពេញ​,​ ​កម្ពុជា​,​ ​១១​ ​កញ្ញា​ ​២០១៩​]​ ​វិថី​ទី​ ​២៨​ ​-​ ​WONDERFUL​ ​28​ ​–​ ​LIFESTYLE​,​ ​WINE​ ​&​ ​DINE​ ​EXPO​ ​គឺជា​ពិព័រណ៍​អាហារ​និង​ភេសជ្ជៈ​ដ៏​ធំ​បំផុត​ ​និង​ពេញនិយម​បំផុត​ដែល​រៀបចំឡើង​ដោយ​សមាគម​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​(​InFEA​)​ ​ឧបត្ថម្ភ​ដោយ​ធនាគារ​កា​ណា​ឌី​យ៉ា​ភី​អិ​ល​ស៊ី​ ​,​ ​Wonder​ ​Capital​ ​Group​ ​។​ ​គំនិត​នេះ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​ក្រសួងទេសចរណ៍​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់​ដឹង​អំពី​របៀបរស់នៅ​ប្រកបដោយ​កិត្យានុភាព​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ដើម្បី​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែតុលា​ឆ្នាំ​ ​២០១៩​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ព្រឹត្តិ​ការណ៍​នេះ​បាន​នាំ​យក​អ្នកផ្គត់ផ្គង់​ក្នុង​ស្រុក​និង​អន្តរជាតិ​ទាំងអស់​មក​បង្ហាញ​នូវ​អ្វី​ដែល​ល្អ​បំផុត​នៅក្នុង​កម្រិត​របស់​ខ្លួន​។​

    ​ព្រឹត្តិ​ការណ៍​នេះ​មាន​គោលបំណង​លើកកម្ពស់​អាជីវកម្ម​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​ក៏ដូចជា​ការបង្កើត​បរិយាកាស​សហគមន៍​ប្រកបដោយ​ភាព​រស់រវើក​និង​ទាក់ទាញ​សម្រាប់​ប្រជាជន​គ្រប់​វ័យ​និង​ជាតិសាសន៍​ទាំងអស់​ទទួល​បាន​ភាព​រីករាយ​។​ ​នៅក្នុង​ការ​តាំងពិព័រណ៍​នឹង​មានការ​ចូលរួម​ពី​ស្តង់​តាំង​បង្ហាញ​ចំនួន​ ​៣០០​ ​ស្តង់​ ​ដែល​មាន​ទំហំ​ប្រហែលជា​ ​២,០០០​ ​ម៉ែត្រការ៉េ​និង​មាន​គោលបំណង​ទាក់ទាញ​អ្នកជំនួញ​ជាង​ ​២៨.០០០​ ​នាក់​។​ ​ជាលើកដំបូង​នៅ​ប្រទេស​កម្ពុជា​ព្រឹត្តិ​ការណ៍​នេះ​ក៏​នឹង​មានកម្ម​វិធី​ប្រគំតន្ត្រី​ចំនួន​ ​៣​ ​ថ្ងៃ​ជាប់​ៗ​គ្នា​ផង​ដែរ​ ​ដោយមាន​ការចូលរួម​ពី​សិល្បៈ​ករ​ ​សិល្បៈ​ការីនី​មក​ពី​គ្រប់​ផលិតកម្ម​សំដែង​ជូន​ ​រៀងរាល់​យប់​ដើម្បី​ឱ្យ​អ្នកទស្សនា​ទាំងអស់​ទទួល​បាន​ភាព​រីករាយ​។​ ​ការ​ប្រគុំ​តន្រ្តី​រួមផ្សំ​ជាមួយ​ ​បែបបទ​អាហារ​តាម​ដងផ្លូវ​ពិតជា​អាច​ជួយ​បង្កើន​បរិយាកាស​ព្រឹត្តិ​ការណ៍​និង​ផ្តល់​នូវ​បទពិសោធន៍​មួយ​បែប​ដែល​មិន​នឹកស្មាន​ដល់​។​ ​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​ ​ការ​ផ្ដល់​ជូន​នូវ​ចំណីអាហារ​តាមផ្លូវ​នេះ​ ​នឹង​នាំមក​នូវ​រូប​ភាព​ផ្សេង​ៗ​គ្នា​នៃ​មុខម្ហូប​តាម​ចិញ្ចើម​ផ្លូវ​តាម​តំបន់​ហើយ​ត្រូវ​បាន​បង្ហាញ​តាម​ស្តង់ដារ​ថ្មី​។​ ​ព័ត៌មាន​លម្អិត​នៃ​ការ​ប្រគំតន្ត្រី​នឹង​ត្រូវ​ប្រកាស​នៅ​ដំណាក់កាល​ក្រោយ​។​
    ​ព័ត៌មាន​ខ្លះ​អំពី​ពិព័រណ៍​នេះ​មាន​ដូចជា​៖​

    ​•​ ​បែបបទ​រស់នៅ​៖​ ​រចនា​ផ្ទៃ​ខាងក្នុង​និង​ការ​តុបតែង​ ​ការ​ថែរក្សា​សម្រស់​និង​សុខភាព​ ​ផលិតផល​លាង​សម្អាត​និង​បោកគក់​ ​ឧបករណ៍​ក្នុង​សួនច្បារ​និង​ក្រៅ​ផ្ទះ​ ​និង​គ្រឿងផ្ទះ​បាយ​

    ​•​ ​អាហារ​និង​ភេសជ្ជៈ​៖​ ​ហាង​នំប៉័ង​និង​ចំណីសត្វ​ ​ហាង​កាហ្វេ​និង​តែ​ ​សាច់​និង​គ្រឿង​សមុទ្រ​ ​ស្រាបៀ​រនិង​ស្រា​។​

    ​•​ ​វេទិកា​ឱកាស​អាជីវកម្ម​៖​ ​សិក្ខាសាលា​ដ៏​មាន​ជំនាញ​ ​ការចែក​រំលែក​បទ​ពិសោធ​ន៍​ល្អ​ៗ​ពី​អន្តរជាតិ​ ​ការផ្គូផ្គង​អាជីវកម្ម​ ​និង​ទីប្រឹក្សា​ជំនាញ​សេវាកម្ម​។​

    ​វេ​ប​សាយ​ផ្លូវការ​ ​WONDERFUL​ ​28​៖​ ​https​:​/​/​wonderful28​.​com​/​

    ​នៅក្នុង​ ​WONDERFUL​ ​28​ ​យើង​បង្កើត​ឱកាស​ ​បទពិសោធន៍​ ​និង​ស្តង់ដារ​ថ្មី​។​ ​យើង​ទទួលស្វាគមន៍​ទាំង​បុគ្គល​ ​និង​ក្រុមហ៊ុន​ទាំងអស់​ឱ្យ​ចូលរួម​និង​ទស្សនា​ពិព័រណ៍​នេះ​ដោយ​ណែនាំ​ពី​ ​បទ​ពិសោធ​ពីរ​ដ៏​ល្អ​បំផុត​ដើម្បី​ចែករំលែក​៖​

    ​MESONG​ ​នៅក្នុង​ ​WONDERFUL​ ​28​:​
    ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ ​WONDER​ ​DEVELOPMENT​ ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហុងកុង​ ​MESONG​ ​គឺជា​គម្រោង​ដំបូង​ ​ដែល​ជា​សញ្ញា​នៃ​កា​អភិវឌ្ឍន៍​ធនធាន​ដែល​តំណាង​ឱ្យ​យុគសម័យ​ថ្មី​នៃ​ជីវភាព​រស់​នៅ​ស្ដ​ង់​ដា​ ​និង​មាន​កិត្យានុភាព​។​ ​ដោយមាន​ការ​គាំទ្រ​ពី​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​នៅក្នុង​រចនាសម្ព័ន្ធ​វិស្វកម្ម​ ​MESONG​ ​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ជា​ខុន​ដូ​ខ្ពស់​ជាងគេ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ ​CBD​ ​នៃ​រាជធានី​ភ្នំពេញ​ ​ដោយ​រួមបញ្ចូល​គ្នា​រវាង​ការរស់នៅ​បែប​ទំនើប​ ​តំបន់​ពាណិជ្ជកម្ម​ ​និង​ក្លឹប​កំសាន្ត​ដ៏​ប្រណិត​ ​ហើយ​វា​ជា​និមិត្តរូប​នៃ​របៀបរស់នៅ​ដ៏​សម្បូរ​បែប​និង​ធ្វើ​ឱ្យ​មាន​ភាព​ប្រណិត​តាម​ស្តង់ដារ​។​ ​ការ​ប្រមូល​អ្នកជំនាញ​ដែល​ទទួល​បាន​ពានរង្វាន់​ពី​ជុំវិញ​ពិភពលោក​រួមមាន​ ​NOVO​ ​ARCHITECTS​,​ ​MOTT​ ​MACDONALD​,​ ​SANBASE​ ​CORPORATION​,​ ​STUDIO​ ​5​ ​INTERNATIONAL​,​ ​KEYSTONE​-​SAVILLS​ ​&​ ​CURRIE​ ​&​ ​BROWN​,​ ​គម្រោង​ធានា​បាន​នូវ​ការចែកចាយ​ប្រកបដោយ​គុណភាព​ខ្ពស់​រួម​ជាមួយ​បទ​ពិសោធ​ ​និង​ស្ទីល​ដែល​ធ្វើអោយ​លោកអ្នក​ឈាន​ទៅ​កម្រិត​បន្ទាប់​។​ ​WONDER​ ​DVELOPMENT​ ​ជា​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​នៃ​មូលនិធិ​គ្រប់គ្រង​ដោយ​ ​WONDER​ ​CAPITAL​ ​GROUP​ ​ដែល​ជា​ក្រុមហ៊ុន​សាជីវកម្ម​មាន​អាជ្ញាប័ណ្ណ​ក្រោម​គណៈកម្មការ​ ​មូលប័ត្រ​និង​អនាគត​ ​នៃ​ហុងកុង​។​ ​ក្រុម​អ្នកគ្រប់គ្រង​មាន​បទ​ពិសោធ​វិនិយោគ​អចលនទ្រព្យ​ជាង​ ​២០​ ​ឆ្នាំ​ហើយ​បាន​កាន់​តួនាទី​ប្រតិបត្តិ​អាស៊ី​ ​-​ ​ប៉ាស៊ីហ្វិក​សម្រាប់​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​សកល​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​រយ​ពាន់​លាន​ដុល្លារ​ស្ថិត​ក្រោម​ការគ្រប់គ្រង​។​ ​ជាមួយ​ដៃគូ​ដែល​ទុកចិត្ត​និង​មាន​ជំនាញ​និង​វិជ្ជាជីវៈ​ខ្ពស់​នេះ​ ​MESONG​ ​ពិតជា​នឹង​បង្កើត​ឱកាស​វិនិយោគ​ពិសេស​សម្រាប់​អ្នក​ដែល​គ្មាន​ជំនាញ​និង​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងយល់​។​ ​សូម​ចូល​មើល​គេហទំព័រ​ផ្លូវការ​សម្រាប់​ព័ត៌មាន​លម្អិត​ ​https​:​/​/​www.mesong.com​/​

    សម្ព័ន្ធ​រថយន្ត​ដឹកទំនិញ​ម្ហូបអាហារ​ក្នុង​ ​WONDERFUL​ ​28​:​
    ​ជាមួយនឹង​ការសម្រប​សម្រួល​ដោយInFEA​ ​គំនិត​ថ្មី​នៃ​ការគ្រប់គ្រង​ប្រតិបត្តិ​ការF​&​B​ ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ដែល​រួមមាន​ការ​ផ្តល់​ដំបូន្មាន​ប្រកបដោយ​វិជ្ជាជីវៈ​លើ​ប្រតិបត្តិ​ការ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ការគ្រប់គ្រង​អនាម័យ​ ​ការ​ជ្រើសរើស​ទីតាំង​ប្រតិបត្តិ​ ​ការ​ធ្វើស្ថិតិ​និង​ការស្រាវជ្រាវ​ ​ការ​បញ្ចុះតម្លៃ​ ​ការ​ដឹក​ជ​ញ្ចូន​ជាដើម​។​ ​គម្រោង​នេះ​ក៏បាន​កំណត់​គោលដៅ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​ ​ដែល​អាច​តាមដាន​ទីតាំង​និង​ការ​ប្រមូល​ទិន្នន័យ​ការ​លក់​តាមពេលវេលា​ជាក់ស្តែង​តាមរយៈ​បណ្តាញ​ទូរស័ព្ទចល័ត​ ​4G​ ​។​ ​ទិន្ន​ន័យ​ធំៗ​ ​ដែល​ប្រមូល​បាន​នឹង​ត្រូវ​បាន​វិភាគ​ដើម្បី​បង្កើន​ការគ្រប់គ្រង​ការ​លក់​ ​ការគ្រប់គ្រង​ប្រព័ន្ធ​ដឹក​ជ​ញ្ចូន​ ​និង​ការគ្រប់គ្រង​ស្តុក​ក្នុង​ពេលវេលា​ជាក់ស្តែង​។​ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ត្រូវ​បាន​រចនា​ឡើង​ដោយក្រុម​ហ៊ុន​ព័ត៌មាន​វិទ្យា​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​និង​គាំទ្រ​ដោយក្រុម​និស្សិត​សាកល​វិទ្យាល័យ​ក្នុង​ស្រុក​មួយ​ក្រុម​។​ ​គំរូ​ដំបូង​នៃ​ឡាន​ដឹក​អាហារ​ចល័ត​ ​ឡាន​លក់​ការ៉េម​ ​ក្រោម​គំនិត​ប្រតិ​បត្ដិ​ការ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ ​WONDERFUL​ ​28​ ​និង​បង្ហាញ​តាមរបៀប​ដែល​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​។​ ​ពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​លទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រតិបត្តិ​ការ​ក្នុង​យុគសម័យ​ថ្មី​ហើយនឹង​ក្លាយជា​ស្តង់ដារ​ថ្មី​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​។​