Author: អេបិល

  • Ronaldo​ ​ប្រេស៊ីល​ប្លែក​ខ្លាំង​ ​ក្នុង​ដំណើរ​កម្សាន្ត​រដូវ​ក្តៅ​របស់​ខ្លួន​

    Ronaldo​ ​ប្រេស៊ីល​ប្លែក​ខ្លាំង​ ​ក្នុង​ដំណើរ​កម្សាន្ត​រដូវ​ក្តៅ​របស់​ខ្លួន​

    ​កាលពី​ពេល​កន្លងទៅ​នេះ​ ​អតីត​ខ្សែប្រយុទ្ធ​លេខ1​ ​លំដាប់​ពិភពលោក​ ​Ronaldo​ ​Luís​ ​Nazário​ ​de​ ​Lima​ ​បាន​បង្ហាញខ្លួន​នៅ​លើក​ប៉ាល់​លម្ហែ​កាយ​ផ្ទាល់ខ្លួន​មួយ​នៅក្នុង​ប្រទេស​ប្រេស៊ីល​ ​ក្នុង​ដំណើរ​កម្សាន្ត​វិស្សមកាល​រដូវ​ក្តៅ​របស់​ខ្លួន​។​

    ​នៅពេល​នោះ​ ​គេ​បានឃើញ​អតីត​កីឡាករ​ជម្រើសជាតិ​ប្រេស៊ីល​រូប​នេះ​លែងខ្លួន​ល្វែង​លើ​ទទេ​ស្អាត​ ​ដោយ​បាន​បង្ហាញ​ក្បាលពោះ​ដ៏​ធំ​សំបើម​របស់​ខ្លួន​ក្នុង​ដំណើរ​កម្សាន្ត​នោះ​។​ ​រូបរាងកាយ​បែបនេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​រូបគេ​មិនបាន​ថែរក្សា​សុខភាព​ ​និង​រាងកាយ​ឱ្យ​បាន​ល្អ​ឡើយ​ ​បន្ទាប់ពី​បញ្ចប់​អាជីព​បាល់ទាត់​កាលពី​ឆ្នាំ2011​ ​មក​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​បាន​នាំ​ភាពត្រចះ​ត្រចង់​ឱ្យ​វិស័យ​បាល់ទាត់​ប្រេស៊ីល​ ​ដោយ​បាន​ជួយ​ឱ្យ​ប្រេស៊ីល​លើក​ពាន​ ​World​ ​Cup​ ​ដល់ទៅ​ ​2លើក​ក្នុង​ការ​បង្ហាញខ្លួន​ ​3លើក​នៅ​ឆ្នាំ1994​ ​និង2002​ ​ហើយក៏​ធ្លាប់​ជួយ​ក្រុមជម្រើសជាតិ​របស់​គេ​ឱ្យ​បាន​ជើងឯក​រង​ ​World​ ​Cup​ ​1998​ ​ផង​ដែរ​៕​


  • ទីបំផុត​ ​គម្រោង​គាស់​គីឡូ​ស្តេច​ ​World​ ​Cup​ ​ប្រស៊ី​ល​ ​មក​ប្រកួត​មិត្តភាព​របស់​ថៃ​ ​ត្រួ​វ​បរាជ័យ​

    ទីបំផុត​ ​គម្រោង​គាស់​គីឡូ​ស្តេច​ ​World​ ​Cup​ ​ប្រស៊ី​ល​ ​មក​ប្រកួត​មិត្តភាព​របស់​ថៃ​ ​ត្រួ​វ​បរាជ័យ​

    ​កាលពី​ពេល​កន្លងទៅ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​បាន​ដាក់​សំ​ណើរ​សុំ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុមជម្រើសជាតិ​ប្រេស៊ីល​ ​ដោយ​ជ្រើសរើស​ទឹកដី​ ​សិង្ហ​បូរី​ ​ដើម្បី​ទទួលការ​ប្រកួត​មួយ​នេះ​ ​ដោយសារតែ​នៅ​ទីនោះ​ ​FAN​ ​របស់​ក្រុម​ប្រេស៊ីល​ទូទាំង​ពិភពលោក​អាច​នឹង​មានសន្ទុះ​ក្នុង​ការ​ទី​ញ​សំបុត្រ​ច្រើន​ថែមទាំង​បាន​តម្លៃ​ថ្លៃ​ទៀតផង​។​ ​

    ​មកទល់​នឹង​ពេលនេះ​ ​លទ្ធផល​នៃ​សំ​ណើរ​សុំ​នេះ​ ​គឺ​បាន​ចេញ​ជា​ផ្លែផ្កា​ហើយ​ ​ដោយក្រុម​យក្ស​ ​World​ ​Cup​ ​មួយ​នេះ​បាន​តប​សំណើ​រហើយ​ ​ដោយ​បាន​បដិ​សេ​ដ​សំ​ណើ់​រមួយ​នេះ​ ​ព្រោះ​នៅ​ថ្ងៃ​ដែល​ថៃ​ ​ស្នើសុំ​ប្រកួត​ជាន់គ្នា​ជាមួយនឹង​ការប្រកួត​វគ្គ​ជម្រុះ​របស់​ ​ប្រេស៊ីល​ ​ក្នុង​ពានរង្វាន់​ ​FIFA​ ​WORLD​ ​CUP​។​

    ​គួរ​បញ្ញាក់​ថា​ ​តាម​គម្រោង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឈុត​ធំ​ ​ដំរី​សឹក​ ​ថៃ​ ​និង​ ​ត្រូវ​ទទួល​ ​ក្រុម​សាំ​ប៉ា​ ​ប្រេស៊ីល​ ​នៅ​ថ្ងៃទី១១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នៅ​តំបន់​គៃ​ឡាំង​ ​ប្រទេស​សិង្ហ​បូរី​ ​ដែល​នឹង​ប្រើប្រាស់​ ​កីឡដ្ឋាន​ជាតិ​សិង្ហ​បូរី​ ​តែម្តង​៕​

    ​ដោយ​៖​ ​ឃូរ៉ា​


  • កម្ពុជា​ធ្លាក់​ចេញពី​ពាន​ ​AFC​ ​U16​ ​ហើយ​ ​ក្រោយ​ ​3ប្រកួត​មិនដែល​ឈ្នះ​

    កម្ពុជា​ធ្លាក់​ចេញពី​ពាន​ ​AFC​ ​U16​ ​ហើយ​ ​ក្រោយ​ ​3ប្រកួត​មិនដែល​ឈ្នះ​

    ​កម្ពុជា​បាន​ធ្លាក់​ចេញពី​ពានរង្វាន់​ ​AFC​ ​U16​ ​Championship​ ​2020​ ​ហើយ​ ​ក្រោយ​ឆ្លងកាត់​ ​3ប្រកួត​ ​ចាញ់​ទាំង​ ​3ប្រកួត​ ​និង​មិន​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្រុម​ផ្សេង​ឡើយ​ ​ហើយ​ការ​ចាញ់​ទាំង​ ​3ប្រកួត​នោះ​ ​គឺ​ចាញ់​ម៉ាឡេស៊ី​ ​0ទល់នឹង7​ ​ចាញ់​ជប៉ុន​ ​0ទល់នឹង8​ ​និង​ចុងក្រោយ​ចាញ់​ឡាវ​ ​0​-​1​។​

    ​ក្នុង​ប្រកួត​ចុងក្រោយ​ ​កាលពី​ម្សិលមិញ​ម៉ោង​ ​6​:​30ល្ងាច​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​KM16​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​កម្ពុជា​អាយុ​ក្រោម​ ​16ឆ្នាំ​ ​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ឡាវ​អាយុ​ក្រោម​ ​16ឆ្នាំ​ ​ដោយ​លទ្ធផល​ ​0ទល់នឹង1​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ពានរង្វាន់​ ​AFC​ ​U16​ ​Championship​ ​2020​ ​វគ្គ​ជម្រុះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​រួម​ជាមួយនឹង​ម្ចាស់ផ្ទះ​ឡាវ​ ​ជប៉ុន​ ​និង​ម៉ាឡេស៊ី​៕​

  • លី​ក​កំពូល​កម្ពុជា​ ​2ប្រកួត​ត្រូវលើ​ក​ពេល​ដោយសារ​បញ្ហា​អាកាសធាតុ​

    លី​ក​កំពូល​កម្ពុជា​ ​2ប្រកួត​ត្រូវលើ​ក​ពេល​ដោយសារ​បញ្ហា​អាកាសធាតុ​

    ​កាលពី​យប់ម្សិល​មិញ​ ​សម្រាប់​ការប្រកួត​រវាង​ក្លិប​ក្រសួងការពារជាតិ​ជាមួយនឹង​ក្លិប​ភ្នំ​ពេញ​ក្រោ​ននៅ​កីឡដ្ឋាន​ស្តាតចាស់​ ​និង​ក្លិប​វិសាខា​ប្រកួត​ជាមួយនឹង​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​វិសាខា​ ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត​សម្រេច​លើកពេល​វេលា​ប្រកួត​ ​ដោយសារតែ​បញ្ហា​អាកាសធាតុ​។​

    ​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ប្រចាំ​សប្តាហ៍​ទី23​ ​កាលពី​ម្សិលមិញ​នៅ​កីឡដ្ឋាន​ចំនួន2​ ​គឺ​ស្តាតចាស់​ ​និង​វិសាខា​ ​បាន​ចាប់ផ្តើម​ប្រកួត​បាន​ប្រហែលជា​ ​15នាទី​ក៏​ស្រាប់តែ​ត្រូវ​បាន​រំខាន​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ទើប​នៅទីបំផុត​ ​គណៈកម្មការ​រៀបចំ​ការប្រកួត​សម្រេច​លើក​ការប្រកួត​មក​ថ្ងៃច័ន្ទ​នេះ​វិញ​ ​ដោយធ្វើ​ឡើង​ក្នុង​ពេលវេលា​ដដែល​។​

    ​គួរ​រំឭក​ដែរ​ថា​ ​ការប្រកួត​រវាង​ក្រុម​វិសាខា​ជាមួយនឹង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​វិសាខា​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ប្រកួត​ដែល​សំខាន់​បំផុត​ ​ជា​ការប្រកួត​ដែល​នឹង​កំណត់​ថា​ ​ក្រុម​ណា​ជា​ម្ចាស់​ជើងឯក​លី​ក​កំពូល​របស់​កម្ពុជា​ប្រចាំឆ្នាំ​នេះ​៕​

  • តោះ​!​ ​នាំគ្នា​មក​ស្គាល់​រថយន្ត​របស់​ ​Heung​ ​Min​ ​Son​ ​ទាំង​ ​4គ្រឿង​ដែល​មានតម្លៃ​សរុប​ជិត​ ​2លាន​ដុល្លារ​

    តោះ​!​ ​នាំគ្នា​មក​ស្គាល់​រថយន្ត​របស់​ ​Heung​ ​Min​ ​Son​ ​ទាំង​ ​4គ្រឿង​ដែល​មានតម្លៃ​សរុប​ជិត​ ​2លាន​ដុល្លារ​

    ​កីឡាករ​ខ្សែប្រយុទ្ធ​កំពូល​របស់​កូរ៉េ​ខាងត្បូង​ ​Heung​ ​Min​ ​Son​ ​គឺជា​កីឡាករ​អាស៊ី​មួយ​រូប​ដែល​កំពុងតែ​ល្បីល្បាញ​ ​និង​ឡើង​ទម្រង់​លេង​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក​ ​ដោយ​កីឡាករ​រូប​នេះ​កំពុង​លេង​ឱ្យ​ក្លិប​ ​Spurs​ ​ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​របស់​អង់គ្លេស​ ​English​ ​Premier​ ​League​។​

    ​បើ​ក្រឡេក​ទៅ​មើល​រថយន្ត​របស់​កីឡាករ​រូប​នេះ​វិញ​ ​គឺ​មាន​ទាំងអស់​ចំនួន​ ​4គ្រឿង​ ​ដែល​សុទ្ធតែ​ជារ​ថ​យន្ត​ទំនើប​យ៉ាង​ស្រស់​ស្អាត​ ​និង​ទាន់សម័យ​ ​ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ​ ​សរុប​ទាំង​ ​4គ្រឿង​នេះ​ ​គឺ​មិនដល់​ ​2លាន​ដុល្លារ​ ​ខណៈ​ដែល​កីឡាករ​មិត្ត​រួម​ក្រុម​ផ្សេងទៀត​ ​រថយន្ត​ ​1គ្រឿង​ៗ​របស់​ពួកគេ​សុទ្ធតែ​មានតម្លៃ​រាប់​លាន​ដុល្លារ​ឯណោះ​។​
    ​ខាងក្រោម​នេះ​គឺ​ ​រថយន្ត​របស់​ ​Heung​ ​Min​ ​Son​

    ​1​-​Ferrari​ ​LaFerrari​ ​តម្លៃ​ជាង​ ​1.5លាន​ដុល្លារ​
    ​2​-​Audi​ ​R8​ ​Coupe​ ​តម្លៃ​ជាង​ ​15ម៉ឺន​ដុល្លារ​
    ​3​-​Maserati​ ​Levante​ ​តម្លៃ​ជាង​ ​8ម៉ឺន​ដុល្លារ​
    ​-​Range​ ​Rover​ ​តម្លៃ​ជាង​ ​5ម៉ឺន​ដុល្លារ​៕​

  • ការ​តាំង​បង្ហាញ​រថយន្ត​ ​FORD​ ​3ស៊េរី​ ​នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​ភ្នំពេញ​

    ការ​តាំង​បង្ហាញ​រថយន្ត​ ​FORD​ ​3ស៊េរី​ ​នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​ភ្នំពេញ​

    ការ​តាំង​បង្ហាញ​រថយន្ត​ ​FORD​ ​ស៊េរី​ថ្មី​ដ៏​ស្រស់​ស្អាត​ ​និង​ទំនើប​ ​រហូតដល់​ទៅ3ស៊េរី​ ​គឺ​ ​ម៉ូដែល​ ​Ecosport​ ​ស៊េរី​ឆ្នាំ2020​ ​ម៉ូដែល​ ​Everest​ ​ស៊េរី​ឆ្នាំ2019​ ​និង​ម៉ូដែល​ ​Ford​ ​Ranger​ ​ស៊េរី​ឆ្នាំ2019​ ​នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​ភ្នំពេញ​ ​ជាន់ផ្ទាល់ដី​នៅ​ ​Lively​ ​Plaza​ ​កាលពី​ថ្ងៃទី21​-​22​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ចាប់ពី​ម៉ោង9​:​00ព្រឹក​រហូតដល់​ម៉ោង9​:​00យប់​។​ ​

    កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ ​FORD​ ​ស៊េរី​ថ្មីនេះ​ ​ធ្វើឡើង​ដើម្បី​ផ្តល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិ​សេស​ៗ​ ​ផ្តល់​ព័ត៌មាន​លម្អិត​ពីរ​ថ​យន្ត​ ​FORD​ ​ស៊េរី​ថ្មី​ៗ​ដល់​អតិថិជន​ ​ការពិនិត្យ​មើល​រថយន្ត​ដោយ​ផ្ទាល់​ពីសំណាក់​អតិថិជន​ ​និង​ការ​ផ្តល់​នូវ​ភាព​សប្បាយរីករាយ​ដល់​អ្នកចូលរួម​ទាំងអស់​ ​ដើម្បី​ចូលរួម​លេង​ហ្គេម​កម្សាន្ត​ ​ដើម្បី​ទទួល​បាន​រង្វាន់​ជាច្រើន​ពី​ក្រុមហ៊ុន​។​ ​ហើយ​ ​Fans​ ​ទាំងអស់​ក៏បាន​ជួប​ជាមួយនឹង​ ​Idols​ ​របស់​ពួកគេ​ពី​ក្រុម​តារាចម្រៀង​ ​TMS​ ​ម្ចាស់​បទ​ព្រងើយ​ ​គឺ​លោក​ ​នូ​ ​ឧសភា​ ​ព្រមទាំង​ជួប​ជាមួយនឹង​លោក​ ​ប្រពៃ​ ​និង​កញ្ញា​ ​រ៉ា​ន់​ ​ស៊ី​រ៉ា​ ​ផង​ដែរ​ ​នៅ​ថ្ងៃអាទិត្យ​ ​ទី22​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​វេលា​ម៉ោង6​:​00ល្ងាច​។​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​បទចម្រៀង​ថ្មី​ ​ដែល​ជា​បទចម្រៀង​ថ្មី​ពេញដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​របស់​លោក​ ​នូ​ ​ឧសភា​ ​មាន​ចំណងជើង​ថា​ ​“​បទ​ព្រងើយ​”​ ​គឺ​ត្រូវ​បាន​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​រថយន្ត​ ​FORD​ ​ផង​ដែរ​។​ ​
    ​នៅក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ ​FORD​ ​នេះ​ ​មានការ​ចូលរួម​ពីសំណាក់​ ​លោក​ ​Goodman​ ​Mily​ ​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ ​RMA​ ​(​Cambodia​)​ ​Co​.​,​Ltd​ ​ដែល​ជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់​មុខរ​ថ​យន្ត​ ​FORD​ ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ ​លោក​ ​ដេ​នី​ ​ប្រធាន​ក្រុម​តារាចម្រៀង​ ​TMS​ ​លោក​ ​នូ​ ​ឧសភា​ ​ម្ចាស់​បទ​ព្រងើយ​ ​ព្រមទាំង​តារាចម្រៀង​ជាច្រើន​រូប​ទៀត​ពី​ក្រុម​តារាចម្រៀង​ ​TMS​។​

    ​នៅក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​Goodman​ ​Mily​ ​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ ​RMA​ ​(​Cambodia​)​ ​Co​.​,​Ltd​ ​ក៏បាន​មានប្រសាសន៍​ពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ ​ដែល​បាន​ឧបត្ថម្ភ​នៅក្នុង​បទ​ថ្មី​របស់​លោក​ ​នូ​ ​ឧសភា​ ​គឺ​បទ​ ​ព្រងើយ​ ​ថា​ ​“​ដោយសារតែ​ក្រុម​តារាចម្រៀង​ ​TMS​ ​គឺជា​ក្រុម​តារាចម្រៀង​ជំនាន់​ថ្មី​ ​ដែល​ពេញដោយ​ថាមពល​ ​ពេញដោយ​ការ​តាំងចិត្ត​ខ្ពស់​ ​និង​តែងតែ​នាំមក​នូវ​បទ​ចម្រៀង​ថ្មី​ៗ​ ​ដែល​ជា​បទនិពន្ធ​ឡើង​ដោយខ្លួនឯង​ ​មិន​ចម្លង​បទចម្រៀង​ពី​គេ​ ​គឺ​ពិតជា​ត្រូវជា​មួយ​នឹង​គោលដៅ​របស់​ក្រុមហ៊ុន​ ​ដែល​តែងតែ​ចង់​ផ្តល់​នូវ​អ្វី​ថ្មី​ៗ​ ​ល្អ​ៗ​ ​ដល់​អតិថិជន​របស់​ខ្លួន​ ​ដូច្នេះ​ ​តាំង​នាម​ឱ្យ​ក្រុមហ៊ុន​ ​RMA​ ​(​Cambodia​)​ ​Co​.​,​Ltd​ ​យើង​ពេញចិត្ត​ក្នុង​ការ​សហការ​ជាមួយនឹង​ក្រុម​តារាចម្រៀង​ ​TMS​”​៕​


  • ​ក្រសួងការងារ​ ​ប្រកាស​ព័ត៌មាន​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ ​ឆ្នាំ2020​

    ​ក្រសួងការងារ​ ​ប្រកាស​ព័ត៌មាន​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ ​ឆ្នាំ2020​

    ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ​ស្ដីពី​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ2020​ ​ហើយ​នៅ​ថ្ងៃទី20​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​ទឹកប្រាក់​បាន​កើនឡើង​ដល់​ ​190ដុល្លារ​ក្នុង​ ​1ខែ​។​ ​បើ​គិត​ទាំង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងទៀត​ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​កន្លងមក​ ​ដែល​ត្រូវ​បាន​រក្សាទុក​នៅ​ដដែល​នោះ​ ​ឃើញថា​ ​ជាមធ្យម​កម្មករ​និយោជិត​ម្នា​ក់ៗ​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ចំនួន​ពី​ ​207ដុល្លារ​អាមេរិក​ ​ដល់​ ​218ដុល្លារ​អាមេរិក​ក្នុង​ ​1ខែ​។​

    ​​ចំនួន​ទឹកប្រាក់​ដែល​បាន​កំណត់​នេះ​បាន​មក​ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​អនុវត្ត​នូវ​នីតិវិធី​បោះឆ្នោត​ជា​សម្ងាត់​ ​ដោយ​យោង​មាត្រា12​ ​នៃ​ច្បាប់​ស្តី​ពី​ប្រាក់ឈ្នួល​អប្បបរមា​នា​កិច្ចប្រជុំ​ព្រឹក​ថ្ងៃទី20​ ​ខែកញ្ញា​ ​ឆ្នាំ2019កន្លងទៅ​ ​ដើម្បី​គាំទ្រ​តួលេខ​នី​មួយ​ៗ​ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖​
    ​*​តួលេខ​ចំនួន​ ​195ដុល្លារ​អាមេរិក​ ​ទទួល​បាន​សំឡេងឆ្នោត​ ​8សំឡេង​ ​លើ51សំឡេង​
    ​*​តួលេខ​ចំនួន​ ​187ដុល្លារ​អាមេរិក​ ​ទទួល​បាន​សំឡេងឆ្នោត​ ​43សំឡេង​ ​លើ​ ​51សំឡេង​
    ​*​តួលេខ​ចំនួន​ ​186ដុល្លារ​អាមេរិក​ ​ទទួល​បាន​សំឡេងឆ្នោត​ ​0សំឡេង​ ​លើ​ ​51សំឡេង​។​

    ​ដូចនេះ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ស្នើ​តួលេខ​ចំនួន​ ​187ដុល្លារ​អាមេរិក​ជូន​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​លើ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ2020​។​

    ​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ជូន​ថា​ ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ដែល​ជា​យន្តការ​ត្រីភាគី​ ​និង​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករ​និយោជិត​ចំនួន​ ​17រូប​ ​តំណាង​ភាគី​និយោជក​ចំនួន​ ​17រូប​ ​និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន​ ​17រូប​ ​បាន​បើក​កិច្ចប្រជុំ​ដំបូង​នៅ​ថ្ងៃទី29​ ​ខែសីហា​ ​ឆ្នាំ2019​ ​និង​បាន​ប្រជុំ​ផ្ទៃក្នុង​ចំនួន​ ​8លើក​ ​កិច្ចប្រជុំ​ទ្វេភាគី​ចំនួន​ ​6លើក​ ​និង​កិច្ចប្រជុំ​ត្រីភាគី​ចំនួន​ ​6លើក​។​

    ​​កិច្ចប្រជុំ​ជាច្រើនលើក​ ​ភាគី​ពាក់ព័ន្ធ​មិនបាន​ឯកភាព​គ្នា​ជាឯកច្ឆន្ទ​លើ​តួលេខ​ណាមួយ​ឡើយ​ ​ដោយ​ភាគី​តំណាង​កម្មករ​និយោជិត​រក្សា​តួលេខ​ចុងក្រោយ​របស់​ខ្លួន​ ​195ដុល្លារ​អាមេរិក​ ​ភាគី​តំណាង​និយោជក​រក្សា​តួលេខ​ ​186ដុល្លារ​អាមេរិក​ ​និង​ភាគី​រាជរដ្ឋាភិបាល​ដោយ​ឈរ​លើ​លក្ខណៈ​បច្ចេកទេស​ ​និង​វិទ្យាសាស្ត្រ​កំណត់​យក​តួលេខ​ ​187ដុល្លារ​អាមេរិក​។​

    ​យោង​របាយការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​យោង​លើ​សក្តា​នុ​ពល​នៃ​កំណើន​ផលិតភាព​តាមរយៈ​ការ​ប្រសើរ​ឡើង​នៃ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ ​និង​សុខុមាលភាព​របស់​បងប្អូន​កម្មករ​និយោជិត​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​កម្ពុជា​ ​បានសម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន​ ​3ដុល្លារ​អាមេរិក​លើទឹក​ប្រាក់​ចំនួន​ ​187អាមេរិក​។​

    ​ដូច្នេះ​ចាប់ពី​ថ្ងៃទី1​ ​ខែមករា​ ​ឆ្នាំ2020​ ​តទៅ​ ​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​នឹង​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន​ ​190ដុល្លារ​អាមេរិក​ ​ក្នុង​ ​1ខែ​ ​ចំពោះ​កម្មករ​និយោជិត​ពេញ​សិទ្ធិ​ ​និង​ចំនួន​ ​185ដុល្លារ​អាមេរិក​ ​ក្នុង​ ​1ខែ​ចំពោះ​កម្មករ​និយោជិត​សាកល្បង​។​

    ​ទន្ទឹម​នឹង​នេះ​ ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងទៀត​ ​ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​កន្លងមក​ ​ត្រូវ​បាន​រក្សាទុក​នៅ​ដដែល​ ​មាន​ដូចជា​ ​ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​ ​និង​ស្នាក់នៅ​ចំនួន​ ​7ដុល្លារ​អាមេរិក​ ​ក្នុង​ ​1ខែ​ ​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​ ​10ដុល្លារ​អាមេរិក​ក្នុង​ ​1ខែ​ ​ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើការងារ​បន្ថែម​ម៉ោង​ដោយស្ម័គ្រចិត្ត​ចំនួន​ ​2,000រៀល​ក្នុង​ ​1ថ្ងៃ​ ​ឬ​ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥតគិតថ្លៃ​ ​និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី​ ​2ដុល្លារ​អាមេរិក​ដល់​ ​11ដុល្លារ​អាមេរិក​ក្នុង​ ​1ខែ​ ​សម្រាប់​កម្មករ​និយោជិត​ដែល​បាន​ធ្វើការ​ចាប់ពី​ឆ្នាំទី2​ ​ដល់​ឆ្នាំទី11​។​ ​ដូចនេះ​ ​ជាមធ្យម​កម្មករ​និយោជិត​ម្នា​ក់ៗ​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​យ៉ាងតិច​ចំនួន​ពី​ ​207ដុល្លារ​អាមេរិក​ ​ដល់​ ​218ដុល្លារ​អាមេរិក​ក្នុង​ ​1ខែ​។​

    ​ក្រសួង​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​ដែល​បានសម្រេច​ផ្តល់​ប្រាក់​បន្ថែមចំនួន​ ​3ដុល្លារ​អាមេរិក​លើ​តួលេខ​ដើម​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ ​ដែល​ការ​បន្ថែម​នេះ​នឹង​រួមចំណែក​ធ្វើ​ឱ្យ​ជីវភាពរស់នៅ​របស់​បងប្អូន​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​ ​កាត់ដេរ​ ​និង​ផលិត​ស្បែកជើង​ក៏ដូចជា​ក្រុម​គ្រួសារ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ជាង​មុន​៕​

  • អ៊ិ​ន​ ​សុ​ភិន​ ​រំភើប​ខណៈ​ក្រុមបាល់ទាត់​មហាហង្ស​លើ​ពាន​

    អ៊ិ​ន​ ​សុ​ភិន​ ​រំភើប​ខណៈ​ក្រុមបាល់ទាត់​មហាហង្ស​លើ​ពាន​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​បង្ហោះ​រូបភាព​ពី​ការហោះហើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ ​ខណៈ​ដែល​ក្រុមបាល់ទាត់​មហាហង្ស​ ​All​ ​Stars​ ​របស់​លោក​ក៏​ត្រូវ​គេ​ឃើញថា​បាន​ក្លាយជា​អ្នកលើ​ក​ពាន​ ​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម​ ​សុខ​ ​សុវណ្ណ​វឌ្ឍនា​សា​ប៊ុ​ង​ ​ដែល​មាន​រហូតដល់​ ​៣២ក្រុម​ចូលរួម​។​ ​

    ​ព្រឹត្តិ​ការណ៍​នេះ​ ​ត្រូវ​បាន​បែងចែក​ជា៨ពូល​ហើយ​មានការ​ប្រកួត​ចាញ់​ធ្លា​ក់ៗ​ ​និង​ប្រកួត​ខ្វែង​ពូល​ជាច្រើន​ដំណាក់កាល​ ​ប៉ុន្តែ​ក្រុម​មហាហង្ស​នៅតែ​មានសំណាង​ឡើង​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​និង​ក្លាយជា​ម្ចាស់​មេដាយមាស​ ​និង​ពាន​ជើងឯក​។​ ​ម្នា​ក់ៗ​ ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ដែ​លប្ត​ធាន​ក្រុម​ស្ថិត​ក្នុង​ដំណើរ​ចាកចេញ​ទៅក្រៅ​ប្រទេស​ ​ចំណែក​កូនក្រុម​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លើក​ពាន​ក្នុង​ពេលវេលា​ស្របគ្នា​។​ ​លោក​ ​អ៊ី​ន​ ​សុ​ភិន​ ​បាន​ថ្លែង​ក្នុង​ពេល​យន្តហោះ​ចុះចត​នៅ​ម៉ាឡេស៊ី​ ​មុន​បន្ត​ទៅ​ប្រទេស​រុស្ស៊ី​ថា​ ​លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​ត្រូវ​ដឹកនាំ​ក្រុមការងារ​ទៅ​ប្រជុំ​ពីមុខ​ជំនួញ​ផ្គត់ផ្គង់​សេវា​ដឹកជញ្ជូន​ ​ប៉ុន្តែ​កូនក្រុម​របស់​លោក​ ​ស្រាប់តែ​បាន​លើក​ពាន​។​ ​

    ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​ ​មុន​ឡើង​យន្តហោះ​មួយថ្ងៃ​ ​លោក​បាន​ទៅ​គាំទ្រ​កូនក្រុម​ទាំង​ភ្លៀង​ ​ហើយ​លោក​មិន​នឹកស្មាន​ថា​ក្រុមបាល់ទាត់​មហាហង្ស​ក្លាយជា​លើក​ពាន​នៅក្នុង​ការប្រកួត​នេះ​ទេ​ ​ដោយសារតែ​ការប្រកួត​ទាំងមូល​មាន​ច្រើន​ក្រុម​ ​ហើយ​សុទ្ធតែ​ក្រុម​ល្អ​។​ ​លោក​កាន់តែ​សប្បាយចិត្ត​ ​នៅពេល​អ្នកចាំទី​ក្នុង​ក្រុម​របស់​លោក​ ​ត្រូវ​បាន​អ្នក​រៀបរាប់​ចាត់ទុកជា​អ្នកចាំទី​ឆ្នើម​។​ ​លោក​ថា​ខ្លួន​ទៅ​រុស្ស៊ី​ប្រជុំ​បន្ទាន់​ ​បើ​កុំ​ដូច្នេះ​លោក​ពិតជា​បាន​អបអរ​ដោយ​ផ្ទាល់​ដល់​កូនក្រុម​ដែល​ខំប្រឹង​ប្រែង​រហូត​លើក​ពាន​។​ ​យ៉ាងណាមិញ​លោក​ថា​ ​ក្រោយ​ត្រលប់​មកវិញ​នៅ​ថ្ងៃទី២៨​ ​កញ្ញា​ ​លោក​នឹង​រក​ឱកាស​ជប់លៀង​អោយ​កីឡាករ​បាល់ទាត់​ទាំងអស់​ ​ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក​របស់​ផលិតកម្ម​ទាំងនោះ​ផង​៕​

  • រយៈពេល១០ឆ្នាំ​ ​CFC​ ​បាន​លើកកម្ពស់​ទេសចរណ៍​កម្ពុជា​តាមរយៈការទទួលថត​ភា​យន្ដ​

    រយៈពេល១០ឆ្នាំ​ ​CFC​ ​បាន​លើកកម្ពស់​ទេសចរណ៍​កម្ពុជា​តាមរយៈការទទួលថត​ភា​យន្ដ​

    ​ចាប់តាំងពី​ឆ្នាំ​ ​2009​ ​មក​ម្លេះ​ ​មជ្ឈ​មណ្ឌុ​លប​ណ្ដុះ​បណ្ដាល​ជំនាញ​ ​និង​ទទួលការ​ថត​ភាពយន្ដ​នៅ​កម្ពុជា​ ​ឬ​ ​CFC​ ​បាន​ទទួល​គម្រោង​ភាពយន្ដ​ជាង​ ​620​ ​រឿង​ ​និង​ដើម្បី​លើកកម្ពស់​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​ដែនដី​ស្វាគមន៍​ក្រុម​ថត​ភាពយន្ដ​បេ​ទេស​ ​ដោយ​បាន​ជួយ​សម្រួល​ដល់​ការ​ថត​ក្នុង​ប្រទេស​កម្ពុជា​ ​ឱ្យ​បាន​ស្របច្បាប់​ ​និង​ផ្ដល់​ក្រុម​បញ្ចេ​ច​ទេស​ដល់​ផលិតកម្ម​បរទេស​។​

    ​លោ​ក​ជាប​ ​សុវិជ្ជា​ ​នាយក​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ ​និង​ទទួល​ថត​ភាពយន្ត​កម្ពុជា​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​អះអាង​នៅក្នុង​ថ្ងៃខួប10ឆ្នាំ​ថា​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​មជ្ឈ​មណ្ឌុ​លបា​នប​ណ្ដុះ​បណ្ដាល​អ្នកជំនាញ​ថត​ភាពយន្ដ​ជាច្រើន​នាក់​ ​និង​បាន​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ​ចូលរួម​ការងារ​ជាមួយ​ផលិតករ​បរទេស​ថែមទៀត​ផង​។​ ​ជាក់ស្ដែង​ ​CFC​ ​បាន​ទទួល​គម្រោង​ភាពយន្ដ​ជាច្រើន​រឿង​ដូចជា​ ​រឿង​ ​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​ ​ដោយ​អ្នកស្រី​ ​អេន​ ​ជី​លី​ណា​ជូ​លា​ ​,​ ​រឿង​ ​Transformers3​ ​,​ ​រឿង​ ​Act​ ​og​ ​Valor​ ​,​ ​រឿង​ ​ទ្វាររបង​ ​,​ ​រឿង​ ​កោះ​ពេជ្រ​ ​,​ ​រឿង​ ​រសាត់អណ្ដែត​ ​,​ ​រឿង​ ​Onoda​ ​ដោយ​អ្នកដឹកនាំ​រឿង​ជប៉ុន​ ​បារាំង​ ​ខ្មែរ​ ​និង​រឿង​ច្រើន​ទៀត​ដែល​ជាស​ទ្ធិ​ផលការ​ងារ​ ​10​ ​ឆ្នាំ​របស់​មជ្ឈ​មណ្ឌុ​លយើង​។​

    ​ក្រៅពីនោះ​ ​CFC​ ​ក៏បាន​សហការ​រៀបចំ​មហោស្រព​ភាពយន្ដ​អន្ដរ​ជាតិ​នៅក្នុង​កម្ពុជា​លើក​ទី​ ​9​ ​ជាមួយ​មជ្ឈ​មណ្ឌុ​លបុប្ផា​ណា​ ​ដែល​ជា​ព្រឹត្ត​ការណ៍​ភាពយន្ដ​ធំ​បំផុត​នៅក្នុង​កម្ពុជា​ ​ដោយ​ប្រមូលផ្ដុំ​អ្នកទស្សនា​ ​និង​ផលិតករ​រួមគ្នា​ជាង​ ​20000​ ​នាក់​ឱ្យ​បាន​មក​ជួបគ្នា​ ​ដែល​ជា​កត្តា​ជំ​រុញ​ឧស្ស​ហក​ម្ម​ភាពយន្ដ​មួយ​នៅ​កម្ពុជា​។​ ​មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ជំនាញ​ថត​ភាពយន្ដ​ដល់​ផលិតករ​វ័យក្មេង​នោះ​ទេ​ ​CFC​ ​ក៏​មានការ​ជួយ​ផ្ដល់​សម្ភារៈ​ថត​ ​និង​បច្ចេកទេស​ថត​សម្រាប់​ភាពយន្ដ​ខ្លី​ដល់​ផលិតករ​វ័យក្មេង​ ​ដោយ​មិន​គិត​កម្រៃ​ផង​ដែរ​។​ ​នៅ​ថ្មី​ៗ​នេះ​ ​CFC​ ​ក៏បាន​បង្កើត​គេហទំព័រ​ថ្មី​ដែល​ប្រមូលផ្ដុំ​ព័ត៌មាន​សំ​ខាន់​ៗ​សម្រាប់​ផលិតករ​បរ​ទេ​ ​ឱ្យ​កាន់តែ​ស្គាល់​អំពី​កម្ពុជា​៕​


  • វណ្ណា​ ​វត្តី​ ​ដកឃ្លា​ពី​សិល្បៈ​ល្បី​ថា​ ​ជា​បរ​វល់​ជា​មួយ​ថៅកែ​ៗ​

    វណ្ណា​ ​វត្តី​ ​ដកឃ្លា​ពី​សិល្បៈ​ល្បី​ថា​ ​ជា​បរ​វល់​ជា​មួយ​ថៅកែ​ៗ​

    ​ប្រភព​ជិ​ត​ស្និទ្ធិ​ទម្លាយ​ថា​ ​វណ្ណា​ ​វត្តី​ ​កំពុង​រយាល​ឆ្ងាយ​ពី​សិល្បៈ​នៅក្នុង​ពេលនេះ​ ​ដោយសារតែ​នាង​វក់​ជាមួយ​នឹង​ថៅកែ​ៗ​ ​ដោយ​ចំណាយពេល​ច្រើនតែ​នៅ​តាម​ខេត្ត​ ​អម​ដោយ​វត្ត​មាន​ថៅកែ​ៗ​ ​និង​បុរស​សេដ្ឋី​។​ ​ប្រភព​ដដែល​បន្ត​ទម្លាយ​ថា​ ​នាង​មិន​ត្រឹមតែ​មិន​ខ្វល់​នឹង​ការងារ​សប្បុរសធម៌​ ​ឬ​ ​ការងារ​សង្គម​នោះ​ទេ​ ​សូម្បីតែ​ការងារ​សិល្បៈ​នានា​ក៏​នាង​ស្ទើរតែ​លែង​ចង់​រវល់​ផង​ដែរ​ ​ចាប់តាំងពី​នាង​បាន​ស្គាល់​ថៅកែ​ធំៗ​ ​ហើយ​ជាប់សូរ​ទៅណាមកណា​តែ​ជាមួយ​បុ​រសៗ​ទ្រព្យ​ស្ដុក​ទាំងនោះ​។​

    ​នាង​ចំណាយពេល​ស្ទើរតែ៣០ថ្ងៃ​ក្នុង​មួយ​ខែ​ ​ជាមួយ​តែ​ថៅកែ​ៗ​ ​ក្នុង​គម្រោង​ដើរមើល​ដីធ្លី​តាម​ខេត្ត​គ្មាន​ពេលសម្រាក​។​ ​យ៉ាងណាមិញ​ ​សកម្មភាព​ដែល​នាង​កំពុង​ធ្វើ​នៅក្នុង​ពេល​ពេលនេះ​ ​មានការ​អះអាង​ថា​ទទួល​បាន​ចំណូល​ច្រើន​មិនធម្មតា​នោះ​ឡើយ​ ​ទើប​នាង​សប្បាយ​នឹង​មុខ​ជំនួញ​ថ្មីនេះ​ ​រហូត​លែង​ខ្វល់​នឹង​ការងារ​សិល្បៈ​។​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​សារភាព​ថា​ ​នាង​ពិតជា​មិនសូវ​បាន​គិត​ពី​ការងារ​សិល្បៈ​ប្រមាណ​ជាង២ខែ​ចុងក្រោយ​ ​បន្ទាប់ពី​នាង​បាន​ស្គាល់​ដៃគូ​ ​ហើយ​ចាប់ដៃ​គ្នា​រកស៊ី​ខាង​នាំ​ថៅកែ​ខ្មែរ​ ​ចិន​ ​និង​ជន​ជា​តិ​ផ្សេង​ៗ​ដើរមើល​ដី​។​

    ​សូមជម្រាប​ថា​ ​មុខរបរ​ថ្មី​ ​ដ្បិតតែ​ធ្វើ​ឱ្យ​នាង​នៅ​ខេត្ត​ច្រើនជាង​នៅ​ភ្នំពេញ​ ​ហើយ​ត្រូវ​ធ្វើដំណើរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ​ប៉ុន្តែ​សម្រាប់​ចំណូល​គឺ​ក្រែល​ ​ជាពិសេស​ក្នុង​ពេល​ណែនាំ​ភ្ញៀវ​ចិន​ ​ឬ​ ​ថៅកែ​ៗ​ ​អោយ​ទិញ​ដី​បាន​មួយ​ប្លង់​ៗ​ ​ដែល​មាន​ទំហំ​ច្រើន​ហិកតារ​។​ ​កញ្ញា​ថា​បណ្ដា​ផលិតករ​ ​និង​អ្នក​រៀបចំ​កម្មវិធី​ ​ហៅ​នាង​អោយ​សម្ដែង​ ​និង​ ​ឡើង​ច្រៀង​ច្រើនណាស់​ ​ដោយ​សូម្បីតែ​ក្រុមការងារ​ក៏​ស្នើ​ផលិត​ចម្រៀង​ក្នុង​ពេល​រវល់​នេះ​មិន​តិច​ដែរ​ ​ប៉ុន្តែ​នាង​មិន​អាច​ទទួល​ព្រោះតែ​រវល់​នៅតែ​ខេត្ត​។​ ​យ៉ាងណាមិញ​នាង​ថា​មិន​ចោល​សិល្បៈ​នោះ​ទេ​ ​គឺ​នៅតែ​នឹង​រក​ពេល​ផលិត​បទ​ថ្មី​ ​និង​ទទួលការ​ងារ​សម្ដែង​ ​ដោយ​នឹង​សកម្ម​ក្នុង​ការចូលរួម​កម្មវិធី​សប្បុរសធម៌​ ​អោយ​បាន​ញឹក​ជាថ្មី​ ​អោយ​តែ​នាង​ដកឃ្លា​ពី​ការងារ​មើល​ដី​បាន​បន្តិច​៕​