Author: អេបិល

  • អនិច្ចា តារាកំប្លែងនាយ សានម៉ៅ មរណភាពទាំងស្រស់ៗ

    អនិច្ចា តារាកំប្លែងនាយ សានម៉ៅ មរណភាពទាំងស្រស់ៗ

    ឡារ៉ែនទើបតែមានដំណឹងថា បានវះកាត់បំពង់ក និយាយមិនរួច បានប៉ុន្មានថ្ងៃសោះ តារាកំប្លែង នាយសានម៉ៅ ដែលមានឈ្មោះថា ធូ ចំរ៉ុង បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក ដោយសារតែមានដំណឹងថា លោកបានទទួលមរណភាព កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ តុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យអ៊ូប៊ុនប្រទេសថៃ ក្រោយបញ្ជូនយកទៅសង្គ្រោះ។

    សពរបស់លោក ត្រូវបានដឹកមកតម្កល់ធ្វើបុណ្យនៅផ្ទះព្រែកប្រា ខណៈដែលដំណឹងមរណភាពរបស់លោក ធ្វើឱ្យមនុស្សភាគច្រើនមិនចង់ជឿត្រចៀកនោះទេ ដោយសារតែស្រស់ៗពេក។ មរណភាពរបស់លោក គឺជាការបាត់បង់វិរៈសិល្បករដ៏ឆ្នើមមួយរូប ដែលធ្វើអោយអ្នកគាំទ្រលោកភាគច្រើនក្ដុកក្ដួល។

    តាមការបញ្ជាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារឱ្យដឹងថា ក្នុងនាមនាងខ្ញុំជាប្រធាន សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅវេលាម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យនាប្រទេសថៃ។ ក្មួយពិតជាស្លុតចិត្តណាស់ពេលដែលបានទទួលដំណឹងដ៏សោកសៅនេះ ការចាកចេញរបស់លោកពូគឺជាក្តីសោកសង្រេងជាទីបំផុតដែលក្នុងនាមជាក្មួយ ជាសិល្បការនីជំនាន់ក្រោយដែលតែងតែគោរពប្រណិប័តន៍រៀមច្បងដ៏ល្អម្នាក់ ។ យើងទាំងអស់គ្នាបានបាត់បង់តារាកំប្លែងជើងចាស់ខ្មែរដ៏ល្បីប្រចាំប្រទេសកម្ពុជាមួយរូបទៀតហើយ ។ សូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភព ទោះលោកពូបានលាចាកលោកនេះមែនតែស្នាដៃសិល្បៈរបស់លោកពូស្ថិតក្នុងដួងចិត្តប្រជាជនខ្មែរជានិច្ច៕

  • គ្រាន់តែ​ ​Trailer​ ​ភាពយន្ដ​ដំបូង​របស់​តារា​សម្ដែង​ជើងចាស់​ ​យស​ ​បូ​វណ្ណៈ​ ​ធ្វើ​ឱ្យ​មហាជន​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​

    គ្រាន់តែ​ ​Trailer​ ​ភាពយន្ដ​ដំបូង​របស់​តារា​សម្ដែង​ជើងចាស់​ ​យស​ ​បូ​វណ្ណៈ​ ​ធ្វើ​ឱ្យ​មហាជន​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​ផលិតកម្ម​មហាហង្ស​ ​បានឱ្យ​ដឹង​ថា​ ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​ភាពយន្ត​ដំបូង​របស់​តារា​សម្ដែង​ជើងចាស់​ ​យស​ ​បូ​វណ្ណៈ​ ​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​តាម​រោងកុន​ហើយ​ ​ខណៈ​ដែល​ភាពយន្ត​មួយ​នេះ​ ​គ្រាន់តែ​ឃើញ​ឈុត​ខ្លី​ ​Trailer​ ​ក៏​ក្ដុកក្ដួល​ចិត្ត​ ​ព្រោះ​ស្ដែង​ចេញពី​កា​រតស៑ូ​របស់​ឳពុក​ដើម្បី​កូន​។​ ​នេះ​ជា​ភាពយន្ត​ជីវិត​ ​ដែល​ផលិតកម្ម​មហាហង្ស​បោះទុន​ខ្ពស់​ក្នុង​ការផលិត​ ​ដោយ​នេះ​ក៏​ភាពយន្ត​ដែល​លោក​ ​យស​ ​បូ​វណ្ណៈ​ ​សម្ដែង​លើកដំបូង​ក្រោយ​បាត់មុខ​ ​ទៅ​រស់នៅ​អាមេរិក​។​ ​

    ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បាន​ថ្លែង​ពី​សហរដ្ឋអាមេរិក​ថា​ ​លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​លោក​បាន​បង្ហាញ​ស្នាដៃ​ជាថ្មី​ក្នុង​ស្រុក​ ​បន្ទាប់ពី​លោក​ខកខាន​បង្ហាញខ្លួន​ក្នុង​ស្រុក​អស់​ច្រើន​ឆ្នាំ​។​ ​លោក​ក៏​មាន​អារម្មណ៍​ក្ដុកក្ដួល​ជាមួយនឹង​ភាពយន្ត​ជីវិត​មួយ​នេះ​ផង​ដែរ​ ​ដោយសារតែ​សាច់រឿង​ទាំងមូល​ ​ពោរពេញ​ដោយ​ឈុត​ទឹកភ្នែក​។​ ​

    ​សូមជម្រាប​ថា​ ​ភាពយន្ត​មួយ​នេះ​គម្រោង​ដាក់​បញ្ចាំង​នៅ​ថ្ងៃទី១០​ ​ខែតុលា​ ​ដោយ​ផលិតកម្ម​មហាហង្ស​រំពឹង​យ៉ាង​ខ្លាំង​ថា​ភាពយន្ត​ជីវិត​របស់​ខ្លួន​ ​នឹង​ទទួល​បាន​ជោគជ័យ​។​ ​លោក​ ​អុិន​ ​សុ​ភិន​ ​ចាងហ្វាង​ផលិតកម្ម​បាន​អះអាង​ ​ថា​ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នកទស្សនា​ឱ្យកាន់តែ​យល់ដឹង​ពី​ភាព​ក​ត្ត​ញូ​ចំពោះ​អ្នកមានគុណ​ ​ផលិតកម្ម​មហាហង្ស​បានសម្រេច​និពន្ធ​ ​និង​ផលិតភាព​យន្ត​រឿង​”​លោកឳពុក​”​ ​ដោយ​បាន​ទាំង​ប្រមូលផ្ដុំ​តារា​ប្រុស​ជើង​ចាស់​ៗ​ល្បី​ៗ៣រូប​ ​រួមមាន​លោក​ ​ហម​ ​ឈ​រ៉ា​ ​និង​ ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​ឱ្យមក​រំលេច​ស្នាដៃ​រួមគ្នា​។​ ​លោក​ថា​ភាពយន្ត​នេះ​ ​បាន​បង្កប់​នូវ​ការអប់រំ​លើសលប់​ ​ហើយក៏​នឹង​ក្លាយជា​សារ​ពញា​ក់​អារម្មណ៍​ធំ​មួយ​ដល់​កូន​ៗ​គ្រប់រូប​ ​ដែល​មើល​រំលង​ពី​ការ​លះបង់​របស់​ឳពុក​។​ ​

    ​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ទស្សនា​ឈុត​ខ្លី​ ​ក្នុង​រឿង​”​លោកឳពុក​”​៖​ ​


  • ក្រោយ​ទៅ​ទស្សនាការ​សម្ដែង​របស់​ ​លី​ ​តៅ​ហួរ​ ​នៅ​សិង្ហបុរី​ ​តារាចម្រៀង​ ​បញ្ញា​ ​សិទ្ធិ​ ​ប្រកាស​រៀបចំ​ក្រុម​ផលិតកម្ម​វិធី​ពង្រឹង​អាជីព​សិល្បៈ​

    ក្រោយ​ទៅ​ទស្សនាការ​សម្ដែង​របស់​ ​លី​ ​តៅ​ហួរ​ ​នៅ​សិង្ហបុរី​ ​តារាចម្រៀង​ ​បញ្ញា​ ​សិទ្ធិ​ ​ប្រកាស​រៀបចំ​ក្រុម​ផលិតកម្ម​វិធី​ពង្រឹង​អាជីព​សិល្បៈ​

    ​តារាចម្រៀង​ ​បញ្ញា​ ​សិទ្ធ​ ​បាន​ទទួលសំបុត្រ​វី​ឱ្យ​ភី​ទស្សនាការ​ប្រគំតន្ត្រី​របស់​លោក​ ​លី​ ​តៅ​ហួរ​ ​នៅ​ប្រទេស​សឹង្ហ​បុរី​ដោយ​ជួប​មហាជន​ច្រើន​កុះករ​រហូត​ជិត៣ម៉ឺន​នាក់​។​ ​សំបុត្រ​វី​អាយ​ភី​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ទាល់តែ​អ្នក​ធូរធារ​ទើប​ហ៊ាន​ទិញ​សំបុត្រ​នោះ​ដែល​មានតម្លៃ​ជិត៦០០ដុល្លារ​ហើយ​សំបុត្រ​ធម្មតា​ជាង២០០ដុល្លារ​។​ ​ក្រោយ​ទស្សនាការ​សម្ដែង​របស់​កំពូល​តារា​ចិន​ហុងកុង​រួចមក​ហើយ​នោះ​ ​ស្រាប់តែ​ខណៈ​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​ ​តារា​ប្រុស​រូប​នេះ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ ​ឡា​រ៉ែ​ន​ថា​ ​លោក​ត្រៀម​បង្កើត​ក្រុម​ផលិតកម្ម​វិ​ធី​កម្សាន្ដ​សម្បូរ​បែប​ ​ដើម្បី​ពង្រឹង​អាជីព​សិល្បៈ​វិញ​ ​ដោយ​មិន​ដេកដួល​រង់ចាំ​ការ​ហៅ​សម្ដែង​ដូចមុន​ទៀតហើយ​។​

    ​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​ថ្លែង​ថា​ ​លោក​លែង​ដេក​រង់ចាំ​ឱ្យ​ក្រុម​ផលិតករ​ហៅ​សម្ដែង​ ​ឬ​ដាក់​ការងារ​ឱ្យ​តែមួយមុខ​ដូចមុន​ទៀតហើយ​ ​ដោយ​លោក​នឹង​រៀបចំ​ក្រុម​ផលិត​ខ្លួនឯង​ ​បន្ទាប់ពី​លោក​ក៏​ទើបតែ​បាន​ដំណើរការ​ដាក់​បង្ហោះ​កម្មវិធី​ទេសចរណ៍​ ​និង​មុខម្ហូប​ ​និង​កម្មវិធី​រឿង​កំ​ប្លែង​ៗ​ ​ដែល​លោក​ធ្វើជា​អ្នក​ដឹក​ ​និង​ជា​អ្នកនិពន្ធ​ខ្លួនឯង​លើ​ផេ​ក​ ​កាលពី​ពេល​ថ្មី​ៗ​ ​បាន​ប៉ុន្មាន​ឃ្លី​ប​ ​ហើយ​មានការ​គាំទ្រ​។​ ​លោក​និយាយ​ថា​ ​ខ្លួន​នឹង​រៀប​ក្រុម​ផលិត​ ​ដើម្បីឱ្យ​បង្កើត​កម្មវិធី​ឱ្យ​កាន់តែ​មាន​ស្ដ​ង់​ដា​ ​ដោយ​សា​រស្ពុនស័រ​ ​គឺ​មាន​ក្នុង​ដៃ​រួចហើយ​។​ ​លោក​ថា​ ​ខ្លួន​នឹង​ផលិត​ជា​ឃ្លី​បកំ​ប្លែង​ៗ​ ​ជា​រឿង​ខ្លី​ៗ​ ​ជា​កម្មវិធី​ដែល​មាន​តា​រា​ល្បី​ៗ​ចូលរួម​ ​និង​ជា​បទចម្រៀង​ជាដើម​ ​ដើម្បី​ឱ្យ​មាន​ស្នាដៃ​លេចឡើង​។​ ​លោក​ថា​នេះ​ជា​វិធី​តែមួយគត់​ ​ដែល​ជួយ​កុំឱ្យ​ផលិតករ​ ​និង​ម្ចាស់​ផលិតផល​បំភ្លេច​លោក​ ​ខណៈ​ដែល​លោក​យល់ថា​ ​ការបាត់បង់​ទីផ្សារ​អស់​មួយ​រយៈកាល​មុន​ ​គឺ​ធ្វើ​ឱ្យ​លោក​រាងចាល​។​ ​

    ​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​បញ្ជាក់​ថា​ ​ខ្លួន​ទើបតែ​មាន​ទីផ្សារ​សិល្បៈ​ជាថ្មី​ ​បន្ទាប់ពី​ចូលរួម​ប្រកួត​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ហើយ​ជាប់លេខ2ប៉ុណ្ណោះ​ ​ទើប​ការ​ក្រោកឈរ​ម្ដងនេះ​ ​នឹង​រៀប​ជើង​ព្រួល​មិន​ឱ្យ​ផលិតករ​ ​និង​មហាជន​បំភ្លេច​លោក​ម្ដងទៀត​ ​ដោយ​លោក​នឹង​ប្រឹង​រំលេច​ស្នាដៃ​ ​ទាំង​រឿង​ ​ទាំង​ពិធីករ​ ​និង​ ​បទចម្រៀង​ ​បើ​ទោះជា​ការងារ​នេះ​ ​មិនមែន​ជា​រឿង​ងាយស្រួល​។​ ​លោក​និយាយ​ថា​ ​«​មួយ​រយៈ​មុន​ ​ដោយសារ​យើង​ចាំតែ​ខាង​កម្មវិធី​ផលិត​ស្នាដៃ​ឱ្យ​ ​ដល់ពេល​គេ​លែង​មាន​ ​គឺ​គេ​ភ្លេច​យើង​តែម្ដង​ ​អុីចឹង​ហើយ​លើក​នេះ​ ​គឺ​អត់​រង់ចាំ​ដង្ហើម​ខាងក្រៅ​តែ​ម្យ៉ាង​ទេ​ ​គឺ​ត្រូវ​ប្រឹង​ខ្លួនឯង​ថែម​»​។​ ​លោក​ថា​ ​ផលិតផល​ផ​លិ​ត​ឃ្លី​ប​ ​និង​ផលិតកម្ម​វិធី​ ​ដែល​មាន​លោក​ជាពិធី​ករ​ ​បាន​ជួយ​អោយ​បណ្ដា​ក្រុ​មហ៑ុន​ចាប់អារម្មណ៍​លោក​ឡើងវិញ​ ​ដោយ​ទទួល​បាន​ឱកាស​ធ្វើពិធី​ករ​ ​សម្ដែង​ ​ឡើង​កំប្លែង​ជា​ក្រុម​ ​និង​ច្រៀង​ក្នុង​កម្ម​វិ​ធី​ធំៗ​ ​ស្ទើរ​គ្មាន​ពេលសម្រាក​ ​ដែល​លោក​ចាត់ទុកថា​ ​ក្រោយ​បញ្ចប់រឿង​អាក្រក់​ ​ហើយ​បាន​គ្រង​ឈុត​បុរាណ​លេខ2បាន​គាស់​ឱ្យ​លោកមា​នទី​ផ្សារ​ខ្លាំង​ជាថ្មី​៕​

  • កាមេរ៉ា​លើ​ ​Huawei​ ​Mate​ ​30​ ​Pro​ ​ជាប់លេខ1​ ​ខាង​ថតរូប​ស្អាត​ ​និង​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​

    កាមេរ៉ា​លើ​ ​Huawei​ ​Mate​ ​30​ ​Pro​ ​ជាប់លេខ1​ ​ខាង​ថតរូប​ស្អាត​ ​និង​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុម​អ្នកជំនាញ​ ​DxOMark​ ​បាន​បញ្ចេញ​លទ្ធផល​នៃ​សមត្ថភាព​ថតរូប​/​វីដេអូ​របស់​ ​Huawei​ ​Mate​ ​30​ ​Pro​ ​ដែល​វា​អាច​ទទួល​បាន​ពិន្ទុសរុប​រហូតដល់​ ​121ពិន្ទុ​។​ ​លំដាប់​ពិន្ទុ​នេះ​អាច​ឱ្យ​យកឈ្នះ​ ​Galaxy​ ​Note10​+​ ​5G​ ​របស់​ ​Samsung​ ​ដែល​ពីមុន​បាន​ត្រឹម​ ​117ពិន្ទុ​ប៉ុណ្ណោះ​។​

    ​សម្រាប់​ការ​ថត​វីដេអូ​ ​Mate​ ​30​ ​Pro​ ​អាច​ទទួល​បាន​ពិន្ទុ100​ ​ទាប​ជាង​ ​Galaxy​ ​Note10​+​ ​5G​ ​ដែល​មាន​ពិន្ទុ​ដល់101​ ​ខាង​ផ្នែក​ថត​វីដេអូ​ ​តែ​សមត្ថភាព​ថតរូប​ភាព​ ​Mate​ ​30​ ​Pro​ ​ទទួល​បាន​ពិន្ទុ​ដល់​ ​131ពិន្ទុ​ ​ជា​ពិន្ទុ​ខ្ពស់​ដាច់គេ​មួយ​ ​ខណៈ​ ​Note10​+​ ​5G​ ​បាន​ ​126ពិន្ទុ​។​

    ​យ៉ាងណាក្ដី​ ​Mate​ ​30​ ​Pro​ ​ក៏​នៅ​មាន​ចំណុចខ្សោយ​ដែរ​ ​ដោយ​សមត្ថភាព​ថតរូប​ចេញពី​កាមេរ៉ា​ខាងមុខ​ ​វា​អាច​ទទួល​បាន​សរុប​ ​93ពិន្ទុ​ ​(​ខាង​ថតរូប​បាន​ ​97ពិន្ទុ​ ​និង​ថត​វីដេអូ​បាន​ ​88ពិន្ទុ​)​។​ ​ប្រៀប​នឹង​ ​Note10​+​ ​5G​ ​ទទួល​បាន​ពិន្ទុសរុប99​ ​សម្រាប់​កាមេរ៉ា​មុខ​ ​(​ខាង​ថតរូប​បាន​ ​103ពិន្ទុ​ ​និង​ការ​ថត​វីដេអូ​បាន​ ​93ពិន្ទុ​)​។​

    ​Mate​ ​30​ ​Pro​ ​មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ថ្មី​ ​ដែល​កាមេរ៉ា​ខាងក្រោយ​មាន​ចំនួន​ ​4​ ​ដោយ​កាមេរ៉ា​មេ​ ​មានកម្រិត​ ​40MP​ ​(​Aperture​ ​f​/​1.6​)​,​ ​កាមេរ៉ា​ ​Ultrawide​ ​កម្រិត​ ​40MP​ ​(​Aperture​ ​f​/​1.8​)​,​ ​កាមេរ៉ា​ ​Telephoto​ ​កម្រិត​ ​8MP​ ​(​Aperture​ ​f​/​2.4​)​ ​និង​ទី4​ ​ជា​កាមេរ៉ា​វាស់​ជម្រៅ​ ​3D​ ​ToF​។​ ​ចំណែកខាង​មុខ​មាន​បំពាក់​កាមេរ៉ា​ប្រភេទ​ ​Wide​ ​កម្រិត​ ​32MP​ ​មាន​ ​Aperture​ ​f​/​2.0​ ​និង​មាន​អម​ដោយ​កាមេរ៉ា​ ​3D​ ​ToF​ ​មួយ​ផង​ដែរ​។​ ​

    ​សម្រាប់​តម្លៃ​ពេល​ប្រកាស​ចេញ​គឺ​ ​ ​Mate​ ​30​ ​ដោយ​នឹង​មាន​លក់​នៅ​ប្រទេស​ចិន​ចាប់ពី​ពេលនេះ​ទៅ​ ​ឯ​នៅ​លើ​ទីផ្សារ​សកល​វិញ​ ​គឺ​ទើបនឹង​មាននៅ​ខែតុលា​នេះ​ ​ជាមួយ​តម្លៃ​ ​800អឺ​រ៉ូ​ ​(​ប្រមាណ​ ​884ដុល្លារ​)​។​ ​វា​មាន​ ​RAM​ ​ទំហំ​ ​8GB​ ​ដែរ​ ​ប៉ុន្តែ​មាន​អង្គ​ផ្ទុក​ ​128GB​ ​(​អាច​បន្ថែម​ទំហំ​ដោយ​មេ​ម៉ូ​រី​កាត​)​ ​ហើយ​មិន​មាន​ប្រភេទ​ ​5G​ ​ឡើយ​៕​


    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​





  • អាវ​ខូវ​ប៊​យ​ធម្មតា​ ​ប៉ុន្តែ​បង្កប់​បច្ចេកវិទ្យា​ថ្មី​ពី​ ​Google​ ​តម្លៃ​អាច​ទទួលយក​បាន​

    អាវ​ខូវ​ប៊​យ​ធម្មតា​ ​ប៉ុន្តែ​បង្កប់​បច្ចេកវិទ្យា​ថ្មី​ពី​ ​Google​ ​តម្លៃ​អាច​ទទួលយក​បាន​

    សាច់ក្រណាត់​ខូវ​ប៊​យម៉ា​ក​ ​Levi’s​ ​ត្រូវ​បាន​ច្នៃប្រឌិត​ចេញ​ជា​ផលិតផល​សម្លៀកបំពាក់​ប្រភេទ​អាវ​ក្រៅ​ដ៏​ឆ្លាតវៃ​ ​ដោយសារ​វា​មាន​បង្កប់​នូវ​បច្ចេកវិទ្យា​ ​Touch​-​sensitive​ ​ដែល​ជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ ​Levi’s​ ​និង​ ​Google​ ​តាំងពី​ឆ្នាំ2017​ ​ដែល​ឥឡូវនេះ​បាន​អភិវឌ្ឍ​ឡើង​ ​1ជំនាន់​ទៀតហើយ​។​

    ​បច្ចេកវិទ្យា​ ​Touch​-​sensitive​ ​សំដៅ​ដល់​ការ​ភ្ជាប់​ ​Bluetooth​ ​ទៅ​នឹង​ទូរស័ព្ទ​ ​ធ្វើ​ឱ្យ​ឧបករណ៍​បង្កប់​បន្ទះ​ឈី​បនៅ​ជាប់ដៃ​អាវ​ទាំងសងខាង​ ​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ពាក់​វា​អាច​បញ្ជា​បិទ​ ​ឬ​បើក​បទចម្រៀង​ ​អាច​បញ្ជា​ដោយ​សញ្ញា​ផ្សេង​ៗ​ជាច្រើន​ទៀត​ជាមួយនឹង​កម្មវិធី​ដែល​បាន​កំណត់​។​

    ​អាវ​ក្រៅ​ដ៏​សង្ហា​មួយ​នេះ​ ​នឹង​មាននៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​អូស្រ្តាលី​ ​បារាំង​ ​អ៊ីតាលី​ ​និង​ជប៉ុន​។​ ​ចំពោះ​តម្លៃ​វិញ​ប្រមាណ​ជា​ ​200ដុល្លារ​ ​និង​មាន​ ​2ជម្រើស​ឱ្យ​ជ្រើសរើស​ ​ទាំង​សម្រាប់​មនុស្ស​ស្រី​ ​និង​ប្រុស​៕​

    ​សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​ ​Concept​ ​អាវ​នេះ​កាលពី​ឆ្នាំ2017​៖​

  • អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ចង់​វិលត្រឡប់​ទៅកាន់​ក្លិប​ចាស់​នៅ​អ៊ីតាលី​វិញ​

    អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ចង់​វិលត្រឡប់​ទៅកាន់​ក្លិប​ចាស់​នៅ​អ៊ីតាលី​វិញ​

    ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​Keisuke​ ​Honda​ ​បាន​បង្ហោះ​សារ​នៅក្នុង​គណនី​ ​Twitter​ ​របស់​ខ្លួន​ ​ដោយ​បាន​បង្ហាញ​ពី​ការ​ស្ម័គ្រចិត្ត​ក្នុង​ការ​លេង​ឱ្យ​ក្លិប​ចាស់​របស់​ខ្លួន​មួយទៀត​គឺ​ ​AC​ ​Milan​ ​ដែល​ជា​ក្លិប​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​លី​ក​កំពូល​របស់​អ៊ីតាលី​។​

    ​ក្នុង​សារ​នោះ​បាន​បញ្ជាក់​ថា​ ​កីឡាករ​រូប​នេះ​នឹង​ស្ម័គ្រចិត្ត​លេង​ឱ្យ​ក្លិប​ចាស់​របស់​ខ្លួន​គឺ​ ​AC​ ​Milan​ ​វិញ​ ​ដោយ​ ​Honda​ ​មិនបាន​បញ្ជាក់​ថា​ ​ត្រូវការ​ប្រាក់កម្រៃ​ ​ឬក៏​អត់ទេ​នោះ​ទេ​ ​ក៏ប៉ុន្តែ​រូបគេ​នឹង​ស្ម័គ្រចិត្ត​ទៅលេង​ឱ្យ​គ្រប់ពេល​ដែល​ក្លិប​មួយ​នេះ​ត្រូវការ​រូបគេ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​លោក​ ​Keisuke​ ​Honda​ ​បាន​ផ្តាច់​កុងត្រា​ជាមួយនឹង​ក្លិប​លី​ក​កំពូល​របស់​អូស្ត្រាលី​ ​Melbourn​ ​Victory​ ​កាលពីដើម​ឆ្នាំ2019​ ​ក្រោយពី​រួមរស់​ជាមួយនឹង​ក្រុម​មួយ​នេះ​បាន​ ​1រដូវ​កាល​ ​និង​បាន​ជួយ​ឱ្យ​ក្រុម​នេះ​ចូល​ទៅលេង​នៅក្នុង​ពានរង្វាន់​ធំជាង​គេ​បង្អស់​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​Champion​ ​League​ ​ទៀតផង​៕​


  • អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ដឹកនាំ​ក្រុម​បាន​ ​1ឆ្នាំ​មកនេះ​ ​តើ​ប្រកួត​បាន​ប៉ុន្មាន​ប្រកួត​ ​និង​ទទួល​បាន​លទ្ធផល​យ៉ាងណា​ដែរ​?​

    អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ដឹកនាំ​ក្រុម​បាន​ ​1ឆ្នាំ​មកនេះ​ ​តើ​ប្រកួត​បាន​ប៉ុន្មាន​ប្រកួត​ ​និង​ទទួល​បាន​លទ្ធផល​យ៉ាងណា​ដែរ​?​

    ​លោក​ ​Keisuke​ ​Honda​ ​បាន​ចុះ​កុងត្រា​ចំនួន​ ​2ឆ្នាំ​ ​ជា​អ្នកដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​កាលពី​ខែសីហា​ ​ឆ្នាំ2018​ ​ដោយ​មិន​គិត​ប្រាក់កម្រៃ​អ្វី​ទាំងអស់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​ ​ដែល​គិត​មកទល់​នឹង​ពេលនេះ​ ​មាន​រយៈពេល​ជាង​ ​1ឆ្នាំ​ ​និង​បាន​ឆ្លងកាត់​ចំនួន​ ​12ប្រកួត​ហើយ​។​

    ​ក្នុង​ការដឹកនាំ​ចំនួន​ ​12ប្រកួត​កន្លងមក​នេះ​ ​បើ​គិត​ពី​លទ្ធផល​វិញ​ ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ឈ្នះ​តែ​ ​3ប្រកួត​ប៉ុណ្ណោះ​ ​ជាមួយ​និង​ស្មើ​ ​2ប្រកួត​ ​និង​ចាញ់​ដល់ទៅ​ ​7ប្រកួត​ ​ដែល​គិតជា​ភាគរយ​ ​គឺ​ឈ្នះ​ត្រឹមតែ​ ​25​%​ ​ស្មើ​ ​20​%​ ​និង​ចាញ់​ ​៥៥​%​ ​ដែល​មើលទៅ​ហាក់ដូចជា​មិនសូវ​កាក់កប​ប៉ុន្មាន​ឡើយ​។​ ​តែបើ​គិត​ពី​ទម្រង់​លេង​ ​ការគ្រប់គ្រង​បាល់​ ​ការ​របូត​គ្រាប់​បាល់​ ​និង​ស៊ុត​បញ្ចូល​ទី​វិញ​ ​កម្ពុជា​ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ច្រើន​ ​ដោយ​ក្នុង​នោះ​កម្ពុជា​បាន​ហក់​ឡើង​នូវ​ទម្រង់​លេង​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មានសាច់​បាល់​លេង​ច្រើនជាង​គូប្រកួត​ ​ទោះជា​លេង​ជាមួយ​ក្រុម​ខ្លាំង​យ៉ាងណា​ក្តី​។​

    ​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​ ​បើ​គិត​ពី​គ្រាប់​បាល់​វិញ​ ​កម្ពុជា​ស្ទើរតែ​អាច​រក​គ្រាប់​បាល់​បាន​គ្រប់ការ​ប្រកួត​ទៅ​ហើយ​ ​ខណៈ​ដែល​គ្រាប់​បាល់​របូត​វិញ​ ​កម្ពុជា​ហាក់​ធ្វើ​បាន​ល្អ​ជាង​មុន​ ​ដោយ​មិន​មាន​គូប្រកួត​ណា​អាច​ស៊ុត​បញ្ចូល​ទី​កម្ពុជា​បាន​លើស​ពី​ ​1គ្រាប់​ឡើយ​៕​

  • មុន​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​ ​U23​ ​អាស៊ី​ ​សូម​រំឭក​ប្រវត្តិ​ចាញ់​ដ៏​ជូរចត់​របស់​ថៃ​ក្រោម​ស្នាដៃ​វៀតណាម​បន្តិច​

    មុន​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​ ​U23​ ​អាស៊ី​ ​សូម​រំឭក​ប្រវត្តិ​ចាញ់​ដ៏​ជូរចត់​របស់​ថៃ​ក្រោម​ស្នាដៃ​វៀតណាម​បន្តិច​

    ​កាលពី​ប៉ុន្មាន​ខែមុន​ ​ក្រុម​យុវជន​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​23ឆ្នាំ​របស់​វៀតណាម​ ​បាន​យកឈ្នះ​ក្រុម​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​ ​23ឆ្នាំ​របស់​ថៃ​ដោយ​លទ្ធផល​ដ៏​លើសលប់​ ​4ទល់នឹង0​ ​ក្នុង​វគ្គ​ជម្រុះ​ដើម្បី​ឡើង​ទៅ​វគ្គ​ចុងក្រោយ​ ​នៃ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​23ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​U23​ ​Championship​ ​ដែល​ថៃ​ត្រៀម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជាថ្មី​ម្ដងទៀត​។​

    ​ក្នុង​លទ្ធផល​ដ៏​ល្អ​នេះ​ ​បាន​ធ្វើ​ឱ្យ​វៀតណាម​ក្លាយជា​ក្រុម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ពូល​ ​ដោយ​ឈរ​លេខ1​ ​ប្រកួត​មិនដែល​ចាញ់​ ​ហើយក៏​ជា​ប្រទេស​បេក្ខភាព​តែមួយគត់​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ឡើង​វគ្គ​បន្ត​ ​ដោយ​មិន​បូក​បញ្ចូល​ថៃ​ ​ដែល​មានឈ្មោះ​ឆ្លង​ទៅ​វគ្គ​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​ ​ដោយសារ​ខ្លួន​ជា​ម្ចាស់ផ្ទះ​។​

    ​ការដែល​បាន​ឡើង​ទៅ​វគ្គ​បន្ត​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុម​វៀតណាម​មានឱកាស​បាន​រក្សា​កំណត់ត្រា​ល្អ​របស់​ខ្លួន​កាលពី​លើក​មុន​ក្នុង​ពាន​នេះ​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​តែ​ភ្លាត់ស្នៀត​ចាញ់​អ៊ូបេគីស្ថាន​ ​ទើបបាន​ត្រឹម​ជា​ក្រុម​ខ្លាំង​ជាងគេ​បំផុត​លេខ2​ ​ប្រចាំ​ទ្វីបអាស៊ី​ ​តែ​អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​នោះ​គឺ​ ​ក្រសួងទេសចរណ៍​ ​វប្ប​ធ​ម៍​ ​និងកីឡា​ ​រួម​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់​សរុប​ ​១,៥០០លាន​ដុង​ ​(​ប្រហែល​ ​៦៥,២០០​ ​ដុល្លារ​)​ដល់​ក្រុម​យុវជន​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​23ឆ្នាំ​ដែល​បាន​ឡើង​ទៅដល់​វគ្គ​ចុងក្រោយ​នេះ​៕​


  • FATA​ ​in​ ​21st​ ​century​

    FATA​ ​in​ ​21st​ ​century​

    ​នៅក្នុង​សតវត្ស​ទី២១​ ​នេះ​ ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​កំពុង​រីក​ដុះដាល​ ​យ៉ាង​ខ្លាំង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​គួរ​អោយ​កត់សម្គាល់​ ​ដែល​ការ​រីកចម្រើន​នេះ​ ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សង្គម​ជា​តិ​សើ្ទ​រគ្រប់​វិស័យ​។​ ​ក្នុង​នោះ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ក៏​កំពុងតែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ​។​ ​ព្រម​ជាមួយនឹង​ភាព​វិជ្ជមាន​ទាំងនេះ​ ​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​សម័យ​ទំនើប​ ​ក៏អាច​នឹង​ជះឥទ្ធិពល​ ​និង​ ​បង្ក​ជា​ឧបសគ្គ​ខ្លះ​ដែរ​ ​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​។​ ​
    ​ ​ ​ ​ ​
    ​ដោយ​មើលឃើញ​ពី​សារ:សំខាន់​ទាំងនេះ​ ​ក្លឹប​សវនកម្ម​ខេម​អេដ​ ​(​CamEd​ ​Audit​ ​Club​)​ ​បាន​រៀបចំ​សិក្ខាសាលា​មួយ​ដែល​មានឈ្មោះ​ថា​ ​«​ ​FATA​ ​in​ ​21st​ ​Century​ ​»​ ​ក្រោម​ប្រធានបទ​ ​“​ការវិវត្តន៍​នៃ​វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​”​ ​នៅ​ ​ថ្ងៃអាទិត្យ​ ​ទី១៣​ ​តុលា​ ​២០១៩​ ​ខាងមុខនេះ​ ​នៅក្នុង​សាល​ពហុ​បំណង​ ​(​Multipurpose​ ​Hall​)​ ​នៃ​ ​Cambodia​-​Korean​ ​Cooperation​ ​Center​ ​(​CKCC​)​ ​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ចាប់ពី​ ​ម៉ោង១​ ​ដល់​ ​៦​ ​រសៀល​។​
    ​ ​ ​ ​ ​ ​
    សិក្ខា​សិលា​នេះ​នឹង​ជជែក​ពិភាក្សា​លើ​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​លើ​វិស័យ​គណនេយ្យ​ ​វិស័យ​ហិរញ្ញវត្ថុ​ ​វិស័យ​ពន្ធដារ​ ​និង​ ​វិស័យ​សវនកម្ម​។​ ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺ​នឹង​មានការ​បកស្រាយ​វែកញែក​ពី​វិធី​ ​ក្នុង​ការ​ទាញ​យក​អត្ថ​ប្រយោជន៍​ ​និង​ ​ដំណោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​អាច​កើតឡើង​។​ ​កម្មវិធី​នេះ​រៀបចំឡើង​សម្រាប់​សិស្ស​ ​និស្សិត​ ​និយោជិក​ ​និង​សហគ្រិន​ធុន​តូច​និង​មធ្យម​ ​ក្នុង​គោលបំណង​លើក​ ​ ​ ​ ​កំពស់​ការយល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការផ្លាស់ប្ដូរ​គួរ​អោយ​កត់សម្គាល់​ ​និង​ការអភិវឌ្ឍន៍​ខ្លួន​ដើម្បី​សម្រប​ជាមួយនឹង​បច្ចេក​វិទ្យា​ទំនើប​ៗ​របស់​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​។​ ​សម្រាប់​សិស្ស​ ​និស្សិត​ ​និង​ ​អ្នក​បញ្ចប់​ការសិក្សា​ ​ពួកគេ​អាច​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មី​ៗ​ ​ដើម្បី​ត្រៀមខ្លួន​ប្រឡូក​ក្នុង​វិស័យ​គណនេយ្យ​ ​វិស័យ​ហិរញ្ញវត្ថុ​ ​វិស័យ​ពន្ធដារ​ ​និង​វិស័យ​សវនកម្ម​នៃ​ជំនាន់​ថ្មីនេះ​។​ ​ទន្ទឹម​នឹង​នេះ​ ​ចំពោះ​និយោជិក​ពួកគេ​នឹងអាច​ស្វែងយល់​ពី​ផល​វិជ្ជមាន​នៃ​បច្ចេកវិទ្យា​ក្នុង​សតវត្ស​ទី២១នេះ​ ​និង​បញ្ហា​ប្រឈម​នៃ​ចរន្ត​ការងារ​ដែល​អាច​កើតមានឡើង​បច្ចុប្បន្នភាព​នេះ​ ​រួម​ជាមួយនឹង​ដំណោះស្រាយ​ផង​ដែរ​។​ ​សម្រាប់​សិស្ស​ ​និស្សិត​ ​និង​ ​អ្នក​បញ្ចប់​ការសិក្សា​ ​ពួកគេ​អាច​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ពី​តួ​នា​ទី​ថ្មី​ៗ​និង​របៀប​នៃ​ការ​ធ្វើការ​ក្នុង​វិស័យ​គណនេយ្យ​ ​ហិរញ្ញវត្ថុ​ ​ពន្ធដារ​ ​និង​សវនកម្ម​នៃ​ជំនាន់​ថ្មីនេះ​។​ ​សំរាប់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ​និង​មធ្យម​ ​ពួកគាត់​នឹងអាច​ទទួល​បាន​នូវ​ឱ​កាស​ដេីម្បី​ស្វែងយល់​ពី​ចំ​នេះ​ដឹង​ផ្សេង​ៗ​លើ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​ ​និង​ពេល​ខាងមុខ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​របៀប​គ្រប់គ្រង​អាជីវកម្ម​បែប​ទំនើប​អោយ​មានប្រសិទ្ធភាព​បំផុត​។​
    ​ ​ ​
    សិក្ខាសាលា​នេះ​នឹង​មានការ​ចូលរួម​ចែករំលែក​ចំ​នេះ​ដឹង​ ​និង​ ​បទពិសោធន៍​ពីសំណាក់​វាគ្មិន​កិត្តិយស​ ​រួមមាន​ ​៖​

    ​១​.​ ​លោក​ ​ហោ​ ​ប៊ុ​ន​ថែ​ ​អគ្គនាយករង​នៃ​ធនាគារ​ឯក​ទេ​សវីង​(​Wing​)​ ​បកស្រាយ​វិភាគ​វែកញែក​លើ​ប្រធានបទ​ ​“​ការ​ជះឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ទៅលើ​វិស័យ​ហិរញ្ញ​វត្តុ​“​

    ​២​.​ ​លោក​ ​ជេន​ ​ផាត​ ​ប្រធាន​នាយកដ្ឋាន​ ​អនុលោម​ភាព​ ​និង​ ​ត្រួតពិនិត្យ​អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​(​NAC​)​ ​បកស្រាយ​ពិភាក្សា​លើ​ប្រធានបទ​ ​“​ ​ការ​ជះឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ទៅលើ​វិស័យ​គណនេយ្យ​ ​“​
    ​៣​.​ ​លោក​ ​ខាវ​ ​ហុង​ ​អ្នកដឹកនាំ​ជាន់ខ្ពស់​នៃ​ ​Ernst​ ​&​ ​Young​ ​Cambodia​ ​(​EY​)​ ​បកស្រាយ​វិភាគ​វែកញែក​លើ​ប្រធានបទ​ ​“​ ​ការ​ជះឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ទៅលើ​វិស័យ​សវនកម្ម​ ​“​ ​

    ​៤​.​ ​ឯកឧត្តម​ ​អេង​ ​រតនា​ ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់ពន្ធ​ធំ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ជាតិ​ ​(​GDT​)​ ​បកស្រាយ​ពិភាក្សា​លើ​ប្រធានបទ​ ​“​ ​ការ​ជះឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ទៅលើ​វិស័យ​ពន្ធដារ​ ​“​។​ ​

    មិន​តែប៉ុណ្ណោះ​សិក្ខាសាលា​ ​<​FATA​ ​in​ ​21st​ ​Century​>​ ​ក៏​មាន​រួមបញ្ចូល​នូវ​ការ​តាំង​បង្ហាញ​ការងារ​ពី​ក្រុម​ហ៊ុន​ល្បី​ៗ​ ​ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​អាច​សាកសួរ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ឱកាស​ការងារ​ ​ជាច្រើន​ ​ព្រមទាំង​ឱកាស​ក្នុង​ការ​ដាក់ពាក្យ​ថែមទៀត​ផង​៕​ ​នៅចាំ​អី​ទៀត​មក​ចូលរួម​ទាំងអស់គ្នា​ណា​ ​កុំ​ភ្លេច​រៀបចំ​ ​CV​ ​មក​ផង​!​
    ​ ​ ​ ​ ​
    ​បេី​អ្នក​ចង់​ដឹង​កាន់តែ​ច្បាស់​ថា​ពី​ការ​វិ​វត្តិ​ន៍​របស់​បច្ចេកវិទ្យា​នា​យុគសម័យ​មួយ​នេះ​ ​តោះ​ចួល​រួម​ជាមួយ​កម្មវិធី​ ​FATA​ ​in​ ​21st​ ​Century​ ​ទាំងអស់គ្នា​។​ ​សំបុត្រ​ចូលរួម​តម្លៃ​ត្រឹមតែ៤.៩៩ដុល្លារ​ ​ដែល​រួមបញ្ចូល​នូវ​អាហារ​សំ​រន់​ ​និង​ ​គូប៉ុង​បញ្ចុះតម្លៃ50​%​ពី​ ​Co​-​Creative​ ​Corner​ ​Coffee​ ​ភ្លាម​ៗ​នៅពេល​ទិញ​សំបុត្រ​ព្រមទាំង​ឱកាស​ឈ្នះ​រង្វាន់​ផ្សេង​ៗ​នា​ចុង​កម្មវិធី​ផង​ដែរ​។​ ​ក៏ប៉ុន្តែ​រាល់​ការ​ជាវ​សំបុត្រ​នៅមុន​ថ្ងៃទី​ ​០៤​ ​ខែតុលា​ ​សំបុត្រ​មានតម្លៃ​ត្រឹមតែ​ ​៣.៩៩​ ​ដុល្លា​តែប៉ុណ្ណោះ​!​ ​រួស​រាន់​ឡេីង​!​

    ​តោះ​មក​ត្រៀមខ្លួន​ទាំងអស់គ្នា​សំរាប់​ការ​មកដល់​នៃ​ការ​វិ​វត្តិ​ន៍​របស់​វិស័យ​ឧស្សាហកម្ម​!​ ​



    ​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​ ​សូម​ធ្វើការ​តាមដាន​ ​និង​ ​ទំនាក់ទំនង​តាម​ ​FB​ ​Page​:​ ​CamEd​ ​Audit​ ​Club​ ​រឺ​ ​ទំនាក់ទំនង​មកកាន់​លេខទូរស័ព្ទ​៖​
    ​097​ ​36​ ​00​ ​514​ ​
    ​096​ ​34​ ​35​ ​114​
    ​092​ ​99​ ​59​ ​03​
    Registration Link: https://forms.gle/SsfG6SjsV5gsDQuV9


  • ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​កើនឡើង​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ ​

    ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​កើនឡើង​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ ​

    ​ក្រសួងទេសចរណ៍​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ ​គិត​ត្រឹម​រយៈពេល​ ​3ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ​ចាប់ពី​ថ្ងៃទី27​ ​ដល់29​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​បាន​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ ​មាន​ចំនួន​ជាង​ ​1,4លាន​នាក់​ ​កើនឡើង​ ​37.25​%​ ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

    ​ ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី30​ ​ខែកញ្ញា​នេះ​ថា​ ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​ដើរកម្សាន្ត​នៅ​តាម​រមណី​ ​យ​ដ្ឋាន​ទេសចរណ៍​នានា​ ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំ2019​ ​នេះ​ ​មាន​ចំនួន​ ​1,437,988នាក់​ ​កើនឡើង​ ​37.25​%​ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ ​1,361,240នាក់​ ​កើនឡើង​ ​34.91​%​ ​ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ ​76,748នាក់​ ​កើនឡើង​ ​98.14​%​។​

    ​​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរកម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ចំនួន​ជាក់ស្តែង​អាច​ច្រើនជាង​នេះ​ ​ពីព្រោះ​ប្រជាពលរដ្ឋ​ក៏បាន​ទៅ​កម្សាន្ត​នៅ​តាម​កន្លែង​ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍​ ​ដូចជា​បឹង​ ​ស្ទឹង​ ​ប្រឡាយ​ ​ទំនប់​ ​និង​រមណីយដ្ឋាន​កែច្នៃ​ខ្នាត​តូច​នានា​។​

    ​ជា​ការគួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ ​នៃ​ក្រុមការងារ​បាន​សង្កេតឃើញ​ថា​៖​

    -​ ​ការរៀបចំ​រមណីយដ្ឋាន​ ​និង​គោលដៅ​ទេសចរណ៍​ ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ​ ​ដែល​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ ​ទោះបីជា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ​។​

    ​​-​ ​អាច​ទប់ស្កាត់​ការដំឡើង​ថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ​ ​និង​សេវាកម្ម​ទេសចរណ៍​ ​ដោយមាន​ការ​បិទ​តម្លៃ​ជម្រាប​ជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ​ ​ស្របតាម​សារាចរណែនាំ​របស់ក្រ​សួង​ទេសចរណ៍​(​ក្រុមការងារ​សង្កេតឃើញ​ថា​ ​ពុំ​មានការ​ផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ពី​ការដំឡើង​ថ្លៃ​ហួសហេតុ​ទេ​)​។​

    ​-​ ​បើ​ទោះបី​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​ក្ដី​ ​តែ​បញ្ហា​បរិស្ថាន​អនាម័យ​ ​ល្អ​ប្រសើរ​ជាង​មុន​ ​ដោយ​ភ្ញៀវ​ទេសចរ​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ ​និង​ភ្ញាក់​រលឹក​ ​និង​ដោយមាន​ការ​ចុះ​អប់រំ​ណែនាំ​ពី​មន្ត្រី​ជំនាញ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

    ​-​ ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏​មាន​ភាពល្អ​ប្រសើរ​ ​ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្លាំង​មានសមត្ថកិច្ច​ ​ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ​ ​និង​មានការ​លើកស្លា​ក​សញ្ញា​គ្រោះថ្នាក់​នៅ​តាម​តំបន់​ដែល​ងាយ​រងគ្រោះ​ទៀតផង​។​

    ​-​ ​ប៉ុន្តែ​កត្តា​មូលដ្ឋាន​គ្រឹះ​ ​គឺ​កត្តា​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​នាំមក​នូវ​ការ​រីកចម្រើន​ ​ខាង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​។​

    ឯកឧត្តម​ ​ថោង​ ​ខុន​ ​បាន​បន្ថែម​ថា​ ​កត្តា​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​នេះ​ ​គឺ​កត្តា​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ ​នាំមក​នូវ​ការ​រីកចម្រើន​ខាង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​៕​