Author: អេបិល

  • ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ ​Samsung​ ​Addwash​ ​បោក​ ​&​ ​សម្ងួត​ ​ក្នុង​ពេល​តែមួយ​!​ កាន់តែ​ទំនើប​…​…​កាន់តែ​ងាយស្រួល​!​!​ ​

    ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ ​Samsung​ ​Addwash​ ​បោក​ ​&​ ​សម្ងួត​ ​ក្នុង​ពេល​តែមួយ​!​ កាន់តែ​ទំនើប​…​…​កាន់តែ​ងាយស្រួល​!​!​ ​

    ​ភ្នំពេញ​ថ្ងៃទី​ ​០៣​ ​ខែតុលា​ ​ឆ្នាំ២០១៩​៖​ ​កាលពីមុន​ទម្រាំតែ​បោកគក់​សម្លៀកបំពាក់​ហើយ​ ​ទម្រាំ​យក​ទៅ​ហាល​ឱ្យ​ស្ងួត​ ​និង​យក​មក​អ៊ុត​ទៀត​ត្រូវ​ចំណាយពេល​ចង់​កន្លះ​ថ្ងៃ​បាត់​ទៅ​ហើយ​ទើបបាន​ពាក់​!​ ​ហើយ​ប្រសិនបើ​ប៉ះចំ​រដូវភ្លៀង​ទៀត​ដឹង​តែ​គឺ​រឹតតែ​ពិបាក​ជាង​នឹង​ទៀត​!​ ​ហើយ​អ្វី​ដែល​កាន់តែ​បារម្ភ​នោះ​គឺ​អាច​ប្រឈម​នឹង​ក្លិន​ផ្តុស​ថែមទៀត​ផង​!​ ​ត្រូវ​អត់​?​

    ​ម៉្យាងវិញទៀត​ផលិតផល​ម៉ាស៊ីន​បោក​គ​ក់​ផ្សេង​ៗ​ទៀត​ជាច្រើន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​សម្លៀកបំពាក់​ខូច​សាច់ក្រណាត់​,​ ​រួញ​ខ្លាំង​,​ ​និង​ជាប់​សាប៊ូ​ប្រតាក​ទៀតផង​!​ ​តែ​ឥឡូវនេះ​ជាមួយនឹង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ ​Samsung​ ​Addwash​ ​Wash​ ​&​ ​Dry​ ​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​អាច​ឱ្យ​លោកអ្នក​បោកគក់​សម្លៀកបំពាក់​ ​និង​សម្ងួត​ក្នុង​ពេល​តែមួយ​តែម្តង​!​ ​អ្វី​ដែល​កាន់តែ​ពិសេស​ ​និង​មានតែ​មួយ​នោះ​គឺ​ ​Samsung​ ​Addwash​ ​Wash​ ​&​ ​Dry​ ​អាច​កម្ចាត់​មេរោគ​ ​បាក់តេរី​ដែល​អាច​ធ្វើ​ឱ្យ​មានផល​រំខាន​លើ​ស្បែក​ដូចជា​ ​អា​ឡ័​ក​ស៊ី​ ​កន្ទួល​រមាស់​បាន​យ៉ាង​ល្អ​បំផុត​!​ ​ដូច្នេះ​ទោះបីជា​លោកអ្នក​រវល់​យ៉ាងណា​ក៏​នៅតែ​អាច​រីករាយ​ ​និង​មាន​ផាសុកភាព​ជាមួយនឹង​សម្លៀកបំពាក់​ជាទីស្រឡាញ់​ជានិច្ច​!​ ​អាច​និយាយ​បាន​ថា​ ​“​បោក​ភ្លាម​…​ស្ងួត​ភ្លាម​…​ស្អាត​ភ្លាម​…​ពាក់​បាន​ភ្លាម​តែម្តង​!​”​ ​ពិតជា​ឡូយ​!​ ​ឡូយ​ហួសពី​ការ​គិតទៅ​ទៀត​!​ ​អរគុណ​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និច​ ​សាម​សុង​!​

    ​ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ទំនើប​អស្ចារ្យ​របស់​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ស៊េរី​ថ្មី​ចុងក្រោយ​ ​ដែល​អាច​ឱ្យ​អតិថិជន​ទាំងអស់​ធ្វើការ​សម្រេចចិត្ត​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ​ក្នុង​ការ​ជ្រើសរើស​ម៉ាស៊ីន​បោកគក់​ដែល​ល្អ​ស័ក្តិសម​បំផុត​សម្រាប់​ក្រុម​គ្រួសារ​ ​និង​មនុស្សជា​ទីស្រឡាញ់​បាន​ ​៖​ ​

    ​*​ ​បំពាក់​បច្ចេកវិទ្យា​វៃឆ្លាត​៖​ ​
    ​ជាមួយនឹង​ប្រព័ន្ធ​ ​Q​-​rator​ ​ដ៏​វៃឆ្លាត​លោកអ្នក​អាច​បញ្ជា​ ​និង​តាមដាន​បញ្ហា​នានា​តាមរយៈ​ស្មា​ត​ហ្វូ​នបា​នយ៉ាង​ងាយស្រួល​បំផុត​។​ ​

    ​*​ ​បច្ចេកវិទ្យា​សម្ងួត​ដោយ​ខ្យល់​៖​ ​
    ​ជួយ​សម្អាត​ ​និង​សម្ងួត​សម្លៀកបំពាក់​ ​កម្ចាត់​ក្លិន​មិនល្អ​ ​កម្ចាត់​បាក់តេរី​ ​ឬសារ​ធាតុបង្ក​អា​ឡ័​ក​ស៊ី​ផ្សេង​ៗ​ ​បាន​យ៉ាង​មានប្រសិទ្ធភាព​រហូតដល់​ ​99​%​!​

    ​*​ ​បច្ចេក​វិទ្យា​បំ​លែង​សាប៊ូ​ទៅជា​ពពុះ​សាប៊ូ​ ​(​Eco​ ​BubbleTM​ ​)​៖​
    ​ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ ​សាម​សុង​ ​ក្នុង​ការ​ធ្វើ​ឱ្យ​សាប៊ូ​ទឹក​ ​ឬ​ម្សៅ​សាប៊ូ​បោកគក់​ក្លាយជា​ពពុះ​សុទ្ធ​ទាំងអស់​ហើយ​ជ្រាបចូល​សាច់ក្រណាត់​សម្លៀកបំពាក់​បាន​យ៉ាង​ល្អ​បំផុត​ដោយ​មិន​បន្សល់​កំណក​សាប៊ូ​នៅ​លើ​សម្លៀកបំពាក់​របស់​លោកអ្នក​ឡើយ​ ​និង​ជួយ​ធ្វើ​ឱ្យ​គ្រប់​សម្លៀកបំពាក់​របស់​អ្នក​ទាំងអស់​ភ្លឺ​ស្អាត​ ​មាន​របៀប​ ​និង​មិន​រួញ​ខ្ញីវខ្ញូវ​ឡើយ​។​

    ​*​ ​បច្ចេកវិទ្យា​សម្អាត​ដោយ​ប្រើ​ចំហាយទឹក​ ​(​Hygiene​ ​Steam​)​៖​
    ​នេះ​គឺជា​បច្ចេកវិទ្យា​សម្អាត​សម្លៀកបំពាក់​ដោយ​បញ្ចេញ​ចំហាយទឹក​ក្តៅ​ចេញពី​បាត​ក្រោម​នៃ​ម៉ាស៊ីន​ដោយ​ផ្ទាល់​មានប្រសិទ្ធភាព​កម្ចាត់​ស្នាម​ប្រឡាក់​ខ្លាំង​ដែល​ពិបាក​ជម្រះ​ ​និង​បាក់តេរី​ ​រហូតដល់​ ​99​%​!​

    ​*​ ​សន្សំសំចៃ​ពេលវេលា​ ​(​បោក​ ​&​ ​សម្ងួត​ ​ក្នុង​ពេល​តែមួយ​)​ ​៖​
    ​មុខងារ​នៃ​បច្ចេកវិទ្យា​ចុងក្រោយ​នេះ​អាច​បោក​សម្អាត​សម្លៀកបំពាក់​រួចរាល់​ ​និង​អាច​ពាក់​បា​នភ្លាមៗ​ក្នុងរយៈពេល​តិច​ជាង​ ​60​ ​នាទី​ ​តែប៉ុណ្ណោះ​!​ ​

    ​*​ ​សម្លេង​ស្ងាត់​ល្អ​៖​
    ​ជាមួយនឹង​បច្ចេកវិទ្យា​ ​Digital​ ​Inverter​ ​ជួយ​ឱ្យ​ម៉ាស៊ីន​ស្ងាត់​មិន​មាន​សំឡេង​រំខាន​ ​និង​ស៊ី​ថាមពល​តិច​ដោយមាន​ការធានា​ជូន​រហូតដល់​ ​10​ ​ឆ្នាំ​!​!​

    ​យ៉ាងម៉េច​ដែរ​?​ ​ចាប់ពី​ពេលនេះ​ទៅ​លោកអ្នក​អាច​ផ្តោត​អារម្មណ៍​បំពេញការងារ​សំខាន់​របស់​អ្នក​បាន​ដោយ​រីករាយ​ ​និង​មានទំនុក​ចិត្ត​!​ ​រី​ឯកា​រងា​របោ​ក​គក់​ ​ថែទាំ​ ​សម្លៀកបំពាក់​ ​និង​ផាសុកភាព​គ្រួសារ​ជាទីស្រឡាញ់​របស់​អ្នក​សូម​ទុក​ឱ្យ​ ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ទ្វារ​ចំហៀង​ ​Samsung​ ​Addwash​ ​Wash​ ​&​ ​Dry​ ​ជា​អ្នករ៉ាប់រង​ជូន​លោកអ្នក​ចុះ​!​

    ​សម្រាប់​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​មក​សាកសួរ​ដោយ​ផ្ទាល់​នៅ​តាម​បណ្តា​ហាង​ទំនើប​សាម​សុង​ ​និង​ដេប៉ូ​ចែកចាយ​ផលិតផល​អេ​ឡិច​ត្រូ​និច​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖​ ​1800​ ​203​ ​232​ ​!​!​


  • កម្ពុជា​ប្រកាស​បើក​ការ​ប្រួត​បវរកញ្ញា​ភពផែន​ដី​ ​ឬMiss​ ​Planet​ ​Cambodia​ ​2020

    កម្ពុជា​ប្រកាស​បើក​ការ​ប្រួត​បវរកញ្ញា​ភពផែន​ដី​ ​ឬMiss​ ​Planet​ ​Cambodia​ ​2020

    ​ប្រទេស​កម្ពុជា​បាន​ប្រកាស​បើក​ការ​ប្រួត​បវរកញ្ញា​ ​Miss​ ​Planet​ ​Cambodia​ ​2020 ​ជាថ្មី​ទៀតហើយ​ ​ដែល​មាន​បេក្ខនារី​ជាច្រើន​ដាក់ពាក្យ​ចូលរួម​ប្រកួត​។​ ​នេះ​គឺជា​លើក​ទី២ហើយដែល​កម្ពុជា​ ​ក្រោម​ការរៀបចំ​របស់​កញ្ញា​ ​រំដួល​លិចទឹក​ ​ ​បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​បាន​សិទ្ធិ​ ​ពី​គណ​កម្មការ​ ​Miss​ ​Planet​ ​International​។​ ​

    ​គណ​កម្មការ​ដែល​ចូលរួម​កាត់ក្ដី​នៅក្នុង​វេទិកា​នោះ​រួមមាន​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​អគ្គ​នាយិកា​ ​Miss​ ​Planet​ ​Cambodia​,​ ​អ្នកស្រី​ ​ហា​លី​មីន​ ​អគ្គ​នាយិកា​ ​Miss​ ​Planet​ ​International​,​ ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​ម្ចាស់​ផលិតកម្ម​កេសា​រ៉ា​ភាពយន្ត​ ​,​ ​កញ្ញា​ ​រី​ចំណាន​ ​កល្យាណ​ ​បវរកញ្ញា​ភពផែន​ដី​ឆ្នាំ២០១៩​ ​និង​ ​តំណាង​ក្រុ​មហ៑ុន​ជាស្​ពុន​ស័រ​។​ ​បេក្ខនារី​ដែល​ជាប់​ទាំង២៥នាក់​ ​នឹង​ដំណើរការ​ប្រកួត​ច្រើន​ដំណាក់កាល​ ​ដោយ​នៅ​ថ្ងៃទី២៨​ ​តុលា​ ​គឺជា​ការប្រកួត​វគ្គ​ចុងក្រោយ​ ​ដើម្បី​ស្វែងរក​ម្ចាស់​មកុដ​។​ ​

    ​កញ្ញា​ ​រំដួល​លិចទឹក​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​កម្មវិធី​បវរកញ្ញា​ភពផែន​ដី​ ​គឺ​កម្មវិធី​ប្រកួត​បវរកញ្ញា​ ​ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​កម្ពុជា​ ​គឺ​អ្នកស្រី​ ​ហា​លី​មីន​ ​ដោយ​កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​ម្ដង​ហើយ​ ​កាលពី​ឆ្នាំទី១​ ​ទើប​សម្រេច​រៀបចំ​ក្នុង​ឆ្នាំទី២​។​ ​កញ្ញា​ថា​ការ​ជម្រើស​យក​បេក្ខនារី​កម្ពុជា​ ​នៅក្នុង​ពេលនេះ​ ​គឺ​ដើម្បី​ស្វែងរក​តំណាង​កម្ពុជា​មួយ​រូប​ ​ទៅ​ប្រកួត​បវរកញ្ញា​ភពផែន​ដី​អន្តរជាតិ​នៅដើម​ឆ្នាំ២០២០ខាងមុខ​ ​ដែល​ក្នុង​ឆ្នាំនេះ​កម្ពុជា​ ​ក៏​នៅតែ​ជា​ម្ចាស់ផ្ទះ​ដដែល​។​ ​ការប្រកួត​នៅក្នុង​ឆ្នាំនេះ​ ​មានការ​ចូលរួម​ពី​បេក្ខនារី​ច្រើនជាង​ឆ្នាំមុន​ ​ហើយ​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ផង​។​ ​កញ្ញា​ថា​ ​នេះ​គឺជា​មោទនភាព​ដែល​កម្ពុជា​មានការ​ប្រកួត​បវរកញ្ញា​ ​ហើយ​មាន​ប្រទេស​ជាច្រើន​បញ្ជូន​បេក្ខនារី​មក​ប្រកួត​។​

    ​សូមជម្រាប​នៅ​សៀល​ថ្ងៃទី២​ ​តុលា​ ​ឆ្នាំ២០១៩​ ​គណ​កម្មការ​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​ ​ក៏បាន​ប្រកាស​បើក​សន្និសីទ​កាសែត​ជម្រើស​យក​បេក្ខនារី២៥រូប​ទៅ​ប្រកួត​ផ្លូវការ​។​ ​បេក្ខភាព​ដែល​ជម្រើស​បាន​ទាំង២៥រូប​ ​ក៏​ត្រូវ​បាន​គណ​កម្មការ​ចោទ​សំនួរ​ដើម្បី​ស្ទាបស្ទង់​ពី​ចំណេះដឹង​ ​បន្ថែម​ពីលើ​ការ​ ​វិនិច្ឆ័យ​លើ​រូប​សម្រស់​ផង​ដែរ​៕​ ​



  • ការិយាល័យ​សាខា​ប្រា​សាក់​មួយផ្សេងទៀត​បាន​ឧប្បត្តិក​នៅ​កណ្តាល​ក្រុង​ច្បារមន​នៃ​ខេត្ត​កំពង់ស្ពឺ​

    ការិយាល័យ​សាខា​ប្រា​សាក់​មួយផ្សេងទៀត​បាន​ឧប្បត្តិក​នៅ​កណ្តាល​ក្រុង​ច្បារមន​នៃ​ខេត្ត​កំពង់ស្ពឺ​

    ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​មាន​សេចក្តី​សោមនស្ស​សូមជម្រាប​ជូន​អតិថិជន​ ​និង​សាធារណជន​ ​មេត្តា​ជ្រាប​ថា​ ​ប្រា​សាក់​ ​បាន​បើក​ឱ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន​ ​1​ ​បន្ថែម​ទៀត​ ​គឺ​សាខា​ស្វាយក្រវ៉ាន់​ ​ដែល​មាន​ទីតាំងនៅ​ខាងត្បូង​សាលាខេត្ត​កំពង់ស្ពឺ​ចម្ងាយ​ប្រហែល​ ​300​ ​ម៉ែត្រ​ក្នុង​ភូមិ​ទួលគក​ ​សង្កាត់​ស្វាយក្រវ៉ាន់​ ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​។

    ​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​យើង​មាន​ក្តី​រំភើប​រីករាយ​ដែល​បាន​ពង្រីក​បណ្តាញ​ការិយាល័យ​របស់​យើង​ឱ្យ​ខិត​ជិត​អតិថិជន​ ​ដើម្បី​បម្រើសេវា​ធនាគារ​ជូន​ប្រកបដោយ​ភាព​ងាយស្រួល​ ​លឿន​រហ័ស​ ​និង​សុវត្ថិភាព​ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ពី​ប្រា​សាក់​។​ ​ការ​បើក​ ​គណនី​សន្សំ​ ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ទៅ​អ្នក​គ្មាន​គណនី​ ​ពិនិត្យ​សមតុល្យ​គណនី​ ​និង​សេ​វា​ផ្សេង​ៗ​ដោយ​មិន​អស់​កម្រៃ​សេវា​»​។​

    ​ជាមួយនឹង​បទពិសោធន៍​ដ៏​ប៉ិនប្រសប់​ប្រមាណ​ជា​ ​25​ ​ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​បាន​និង​កំពុង​រីកចម្រើន​ប្រកប​ដោយសក្តានុពល​ជាមួយនឹង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ ​និង​មាន​ភាព​បត់បែន​ ​វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​ ​និង​អេ​ធី​អឹ​ម​គ្របដណ្ដប់​ទូទាំង​ប្រទេស​ ​និង​បច្ចេកវិទ្យា​ឌីជីថល​ហិរញ្ញវត្ថុ​។​ ​សេវា​ហិរញ្ញវត្ថុ​ដែល​ប្រា​សាក់​ផ្តល់​ជូន​មាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ប្រាក់កម្ចី​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​ឬ​ ​ដកប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​ប័ណ្ណ​អេ​ធី​អឹ​ម​ប្រា​សាក់​ ​បង់ថ្លៃ​ទឹក​ ​បង់ថ្លៃ​ភ្លើង​ ​ទិញ​កាត​ទូរស័ព្ទ​ ​សេវា​ទូទាត់​រហ័ស​ ​អេ​ធី​អឹម​ ​សេវា​ធនាគារ​ចល័ត​ ​សេវា​បើកប្រាក់​បៀវត្ស​ ​និង​សេ​វា​ផ្សេង​ៗ​ទៀត​។​

    ​អាស្រ័យហេតុ​នេះ​ ​សូម​អតិថិជន​ទាំងអស់​រីករាយ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ ​និង​ការ​ផ្តល់​សេវា​បម្រើ​ដោយ​ភាពរួស​រាយ​រាក់ទាក់​ពី​ប្រា​សាក់​សាខា​ស្វាយក្រវ៉ាន់​ ​ឬ​ ​អាច​រក​ទីតាំង​សាខា​តាម​ ​https​:​/​/​goo.gl​/​maps​/​cPed9eM3NxwDbRN4A​

    ​អំពី​ប្រា​សាក់​ ​
    ​ក្នុងរយៈពេល​ ​6​ ​ខែ​ដើមឆ្នាំ​ ​2019​ ​នេះ​ ​ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ ​2,800​ ​លាន​ដុល្លារ​អាមេរិក​ ​សម្ពៀត​ឥណទាន​ច្រើនជាង​ ​2,370​ ​លាន​ដុល្លារ​អាមេរិក​ ​អតិថិជន​ប្រាក់កម្ចី​ ​410​ ​ពាន់​នាក់​ ​បណ្តាញ​ការិយាល័យ​ ​និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​ម​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​ ​និង​បុគ្គលិក​ជិត​ ​8,200​ ​នាក់​ ​ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​40​ ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​ឬ​ ​ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់​ ​សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ ​096​ ​9​ ​999​ ​911​ ​ឬ​ ​ចូល​ទៅ​កាន់​វេ​ប​សា​យត៍​ ​www.prasac.com.kh​ ​។​

  • ពលរដ្ឋ​ជាង​ ​2ម៉ឺន​នាក់​បាន​ជិះរថយន្ត​ក្រុង​សាធារណៈ​ឥត​បង់ប្រាក់​ ​នា​ពេល​បុណ្យភ្ជុំបិណ្ឌ​

    ពលរដ្ឋ​ជាង​ ​2ម៉ឺន​នាក់​បាន​ជិះរថយន្ត​ក្រុង​សាធារណៈ​ឥត​បង់ប្រាក់​ ​នា​ពេល​បុណ្យភ្ជុំបិណ្ឌ​

    ​បើ​គិត​ពី​ថ្ងៃ​ដំណើរការ​ដំបូង​ ​រហូតដល់​ថ្ងៃ​ចុងក្រោយ​ ​នៃ​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​ឥត​បង់ប្រាក់​នា​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ​មាន​ប្រជាពលរដ្ឋ​ជាង​ ​2ម៉ឺន​នាក់​បាន​ធ្វើដំណើរ​ ​តាម​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​ ​ដោយ​ចេញពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​ ​និង​ចេញពី​បណ្ដា​ខេត្ត​ចំនួន18​ ​មក​ភ្នំពេញ​វិញ​។​

    ​លោក​ ​អ៊ា​ន​ ​សុ​ខ​ឃីម​ ​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ ​ភ្នំពេញ​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ថា​ ​ចាប់ពី​ថ្ងៃទី26​ ​ដល់​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​គឺ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ចំនួន​ប្រមាណ​ជាង​ ​2ម៉ឺន​នាក់​ ​ដោយ​ប្រើប្រាស់​រថយន្តក្រុង​ ​120គ្រឿង​ ​ហើយ​រាល់​ចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​។​

    ​លោក​ ​អ៊ា​ន​ ​សុ​ខ​ឃីម​ ​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ​បាន​បញ្ជាក់​ថា​ ​ចំនួន​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​សាធារណៈ​ទៅតាម​បណ្តា​ខេត្ត​ ​និង​ត្រឡប់​មក​ភ្នំពេញ​វិញ​ក្នុងរយៈពេល​ ​4ថ្ងៃ​នៃ​បុណ្យភ្ជុំបិណ្ឌ​នេះ​ ​មាន​សរុប​ចំនួន​ ​23,635នាក់​។​ ​ចំណែក​អ្នកធ្វើ​ ​ដំណើរ​តាម​កាណូត​មាន​ចំនួន​ ​634នាក់​។​

    ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
    ​លោក​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​អះអាង​ថា​ ​ចំនួន​ពលរដ្ឋ​ដែល​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​សាធារណៈ​ច្រើនជាង​គេ​គឺ​ ​ខេត្តបាត់ដំបង​ ​និង​ខេត្ត​បន្ទាយ​មាន​ ​ជ័យ​។​ ​ជាក់ស្តែង​នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ជិះរថយន្ត​ក្រុង​ដោយ​ឥតគិតថ្លៃ​ ​រដ្ឋាករ​ស្វយ័ត​បាន​បន្ថែម​រថយន្តក្រុង​ចំនួន​ ​54គ្រឿង​ ​សម្រាប់​ផ្លូវជាតិ​លេខ5​ ​ឆ្ពោះទៅ​ខេត្ត​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​និង​បន្ទាយមានជ័យ​ដោយ​ថ​យន្ត​ក្រុង​កំណត់​មានត្រឹមតែ​ ​45គ្រឿង​។​
    ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
    ​លោក​ ​អ៊ា​ន​ ​សុ​ខ​ឃីម​ ​បាន​បញ្ជាក់​ដែរ​ថា​ ​បុគ្គលិក​ដែល​បម្រើការ​ងារ​ជា​អ្នកបើកបរ​រថយន្តក្រុង​សាធារណៈ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​មាន​សរុប​ចំនួន​ ​234នាក់​។​ ​ក្នុង​ ​1គ្រឿង​មាន​បុគ្គលិក​ចំនួន​ ​2​ ​នាក់​ ​ម្នាក់​ជា​អ្នកបើកបរ​ ​និង​ម្នាក់ទៀត​ជា​ព្រូឡាន​។​
    ​សូម​បញ្ជាក់​ថា​ ​នា​ឱកាស​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​បាន​រៀបចំ​រថយន្តក្រុង​ ​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥត​បង់ប្រាក់​រយៈពេល5ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃទី26​ ​ដល់​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ដោយមាន​កំណត់​តារាង​ស្ថានីយ​ចេញដំណើរ​នៃ​ផ្លូវជាតិ​នី​មួយ​ៗ​សម្រាប់​បណ្តា​ខេត្ត​ជាគោល​ដៅ​។​ ​

    ​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​ទាំង​ ​120គ្រឿង​នេះ​ ​គឺ​មាន​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​ ​លេខ1​ ​ទៅ​-​មក​ខេត្តព្រៃវែង​ ​និង​ខេត្តស្វាយរៀង​។​ ​ផ្លូវជាតិ​លេខ2​ ​ទៅ​-​មក​ខេត្តតាកែវ​ ​និង​ខេត្ត​កែប​។​ ​ផ្លូវជាតិ​លេខ3​ ​ទៅ​-​មក​ខេត្តកំពត​។​ ​ផ្លូវជាតិ​លេខ4​ ​ទៅ​-​មក​ខេត្ត​កំពង់ស្ពឺ​ ​និង​ខេត្ត​ព្រះសីហនុ​។​ ​ផ្លូវជាតិ​លេខ5​ ​ទៅ​-​មក​ខេត្ត​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​និង​ខេត្ត​បន្ទាយមានជ័យ​។​ ​ផ្លូវជាតិ​លេខ6​ ​ទៅ​-​មក​ខេត្តកំពង់ធំ​ ​និង​ខេត្តសៀមរាប​។​ ​ផ្លូវជាតិ​លេខ6​ ​និង​ផ្លូវជាតិ​លេខ7​ ​ធ្វើដំណើរ​ទៅ​-​មក​ខេត្ត​ ​កំពង់ចាម​ ​ក្រចេះ​ ​និង​ខេត្ត​ស្ទឹងត្រែង​។​

    ​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​លើកឡើង​ថា​ ​ការ​ផ្ដល់​សេវា​រថយន្តក្រុង​ជូន​ប្រជាពលរដ្ឋ​ជិះ​ទៅ​-​មក​ស្រុកកំណើត​ដោយ​ឥត​បង់ប្រាក់​នេះ​ ​គឺជា​ការអនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​តម្រូវ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ ​បញ្ចេញ​រថយន្តក្រុង​ ​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ចេញទៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ​18​ ​ដោយ​ឥត​បង់ថ្លៃ​ ​ក្នុង​បំណង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ ​និង​ការ​កកស្ទះ​ចរាចរណ៍​ ​ឬក៏​គ្រោះថ្នាក់​តាម​ដងផ្លូវ​ជាដើម​៕​

  • កម្ពុជា​នាំចេញ​កៅស៊ូ​ក្នុងរយៈពេល​ ​8ខែ​ឆ្នាំ2019​ ​សរុប​ជា​ទឹកប្រាក់​បាន​ជាង​ ​200លាន​ដុល្លារ​

    កម្ពុជា​នាំចេញ​កៅស៊ូ​ក្នុងរយៈពេល​ ​8ខែ​ឆ្នាំ2019​ ​សរុប​ជា​ទឹកប្រាក់​បាន​ជាង​ ​200លាន​ដុល្លារ​

    ​គិត​ត្រឹម​រយៈពេល​ ​8ខែ​ ​ក្នុង​ឆ្នាំ2019នេះ​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​បាន​ជិត​ ​15ម៉ឺន​តោន​(​149,263តោន​)​ដែល​គិតជា​ប្រាក់ចំណូល​ស្មើនឹង​ប្រមាណ​ជាង​ ​200លាន​ដុល្លារ​។​ ​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​នៅ​ព្រឹក​ថ្ងៃទី30​ ​ខែកញ្ញា​ ​ឆ្នាំ2019នេះ​ ​បាន​បង្ហាញថា​ ​ក្នុងរយៈពេល​ ​8ខែ​ ​ឆ្នាំ2019​ ​ការនាំចេញ​កៅស៊ូ​បាន​កើនឡើង​ ​24​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

    ​របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ​តម្លៃ​ជាមធ្យម​របស់​ជ័រកៅស៊ូ​នៅ​ ​8ខែ​ដំបូង​ឆ្នាំ2019នេះ​មានតម្លៃ​ ​1,340ដុល្លារ​ក្នុង​ ​1តោន​ ​ធ្លាក់ចុះ​ប្រមាណ3​%​។​ ​ដូច្នេះ​បើ​គិតជា​ចំណូល​ដែល​កម្ពុជា​ ​ទទួល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​ ​8ខែ​មាន​ចំនួន​ជាង​ ​200លាន​ដុល្លារ​អាមេរិក​(​ប្រមាណ​ជា200,012,420​$​USA​)​។​ ​ដោយឡែក​សម្រាប់​ការនាំចេញ​ជ័រកៅស៊ូ​ក្នុង​ខែសីហា​ ​មាន​ចំនួន​ប្រមាណ​ជាជាង​ ​23,308តោន​ ​ខណៈ​តម្លៃ​ជ័រកៅស៊ូ​ជាមធ្យម​ក្នុង​ខែសីហា​មានតម្លៃ​ ​1,333ដុល្លារ​ក្នុង1តោន​ ​ធ្លាក់ចុះ1.47​%​ ​។​

    ​បញ្ហា​ដែល​កើតឡើង​នៅក្នុង​វិស័យ​កសិកម្ម​ផ្នែក​កៅស៊ូ​បច្ចុប្បន្ន​ ​គឺ​អ្វី​ដែល​សំខាន់​ក្រៅពី​តម្លៃ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មានការ​ធ្លាក់ចុះ​ ​អ្នកជំនួញ​ក្នុង​វិស័យ​នេះ​ ​ក៏ដូចជា​ក្រុមហ៊ុន​ដែល​ធ្វើការ​នាំចេញ​ត្រូវ​ប្រឈម​ខ្លាំង​នោះ​ ​គឺ​ការ​បង់ពន្ធ​នាំចេញ​ដែល​ស្ថិតនៅ​ក្នុង​កម្រិត​មួយ​ខ្ពស់​។​ ​នេះ​បើ​តាម​វិស័យ​ឯកជន​បាន​ជួបប្រទះ​ ​និង​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ ​និង​ជួយ​លើកតម្កើង​ការផលិត​កៅស៊ូ​នៅ​កម្ពុជា​ឱ្យ​មាន​សកម្មភាព​ផ្នែក​សេដ្ឋកិច្ច​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

    ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ ​ធ្លាប់​មានប្រសាសន៍​ថា​ ​ការនាំចេញ​កៅស៊ូ​ពី​កម្ពុជា​ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង​ ​ប៉ុន្តែ​បើ​និយាយ​ពី​ចំណូល​របស់​អ្នក​ផលិត​វិញ​ ​គឺ​មានការ​ថមថយ​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​។​
    ​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​៖​«​បច្ចុប្បន្ន​នេះ​ ​មាន​សិប្បកម្ម​ខ្នាត​តូច​មួយចំនួន​បាន​ប្រឈម​នឹង​ការ​បិទទ្វារ​ជា​បណ្ដើរ​ៗ​ ​ដោយសារតែ​មិន​អាច​ទ្រាំ​ទៅ​នឹង​ការ​ចំណាយ​ ​និង​ភាព​ខាតបង់​ជា​រៀងរាល់​ឆ្នាំ​បាន​»​។​

    ​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ក៏បាន​ពិភាក្សា​ ​និង​ធ្វើការ​ស្នើសុំ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឱ្យ​មានការ​សម្របសម្រួល​ ​និង​អនុគ្រោះ​ទៅលើ​ការ​បង់ពន្ធ​នាំចេញ​កៅស៊ូ​កន្លងមក​ដែរ​ ​ដោយ​ក្រោម​តម្លៃ​ ​2,000ដុល្លារ​ត្រូវ​បាន​លើកលែង​ ​ខណៈ​ដែល​កាលពី​ពេល​កន្លងទៅ​ ​ក៏ដូចជា​បច្ចុប្បន្ន​នេះ​ ​រាល់​ការនាំចេញ​ ​ត្រូវ​បាន​គិត​ពន្ធ​ ​50ដុល្លារ​ ​សម្រាប់​កៅស៊ូ​ដែល​មានតម្លៃ​ ​1,500ដុល្លារ​ក្នុង1តោន​។​

    ​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ក៏បាន​បញ្ជាក់​បន្ថែម​ថា​៖​«​ប្រសិនបើ​ការ​ស្នើសុំ​ខាងលើ​នេះ​មានប្រសិទ្ធភាព​ ​គឺជា​ការ​ជួយសង្គ្រោះ​ ​និង​លើកទឹកចិត្ត​ដល់​អ្នកធ្វើ​ជំនួញ​ក្នុង​វិស័យ​ជា​ខ្លាំង​ ​ហើយ​វា​ក៏​ជា​ការ​ជួយ​លើកកម្ពស់​ ​វិស័យ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​»​។​

    ​កាលពី​ឆ្នាំ2018​ ​កន្លងមក​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​ ​21ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជិត​ ​300លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដោយ​ក្នុង​នោះ​ភាគច្រើន​ជ័រកៅស៊ូ​កម្ពុជា​ ​បាន​នាំចេញ​ទៅកាន់​ម៉ាឡេស៊ី​ ​ចិន​ ​វៀតណាម​ ​និង​ប្រទេស​សិង្ហបុរី​ ​៕​


  • អ៊ឺ​រ៉ង់​ថា​ ​FIFA​ ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ ​ក្រោយ​ត្រៀម​ស៊ើប​អង្គេ​ត​ការប្រកួត​ជាមួយ​កម្ពុជា​

    អ៊ឺ​រ៉ង់​ថា​ ​FIFA​ ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ ​ក្រោយ​ត្រៀម​ស៊ើប​អង្គេ​ត​ការប្រកួត​ជាមួយ​កម្ពុជា​

    ​សហព័ន្ធ​បាល់​ទា​ត់​អ៊ឺ​រ៉ង់​ប្រកាស​ថា​ ​ក្នុង​ការប្រកួត​ជាមួយ​កម្ពុជា​ ​ប្រទេស​ដែល​កាន់សាសនា​អ៊ី​ស្លាម​ដ៏​ខ្ជាប់ខ្ជួន​មួយ​នេះ​ ​នឹង​ដកចេញ​នូវ​បម្រាម​ដែល​ហាម​មិន​ឱ្យ​នារី​ចូលរួម​ទស្សនាការ​ប្រកួត​បាល់ទាត់​នោះ​ចេញ​ ​ហើយ​ជាមួយនឹង​រឿង​នេះ​ដែរ​ ​FIFA​ ​ក៏​ត្រៀម​ដាក់​កម្លាំង​មួយចំនួន​ដើម្បី​ឃ្លាំមើល​ការប្រកួត​មួយ​នេះ​ថា​ ​តើមាន​ការ​អនុញ្ញាតិ​ឱ្យ​នារី​ចូលរួម​ទស្សនា​ពិតប្រាកដ​មែន​ឬ​អត់​?​។​

    ​ទោះជាយ៉ាងណា​ក្តី​ ​ប្រទេស​អ៊ីរ៉ង់​បាន​ចេញមុខ​ថ្លែង​សេចក្តី​ប្រកាស​ថា​ ​ការដែល​មាន​អ្នកឃ្លាំមើល​ការងារ​ទាំងនេះ​ ​គឺជា​ការ​លូកដៃ​ចូល​យ៉ាង​ពេញ​ទំ​ហឺង​ពីសំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ទៅ​ក្នុង​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​អ៊ឺ​រ៉ង់​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើស​ជា​តិ​អ៊ឺ​រ៉ង់​នឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ ​Azari​ ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​របស់​ខ្លួន​ស្វាគមន៍​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​ដែល​វា​នឹង​ក្លាយជា​ប្រកួត​លើកដំបូង​ដែល​អ៊ឺ​រ៉ង់​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ2019​ ​នេះ​៕​

  • Hun​ ​Sen​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នឹង​ធ្វើឡើង​ក្រោយ​ចប់​លី​ក​កំពូល​កម្ពុជា​ ​

    Hun​ ​Sen​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នឹង​ធ្វើឡើង​ក្រោយ​ចប់​លី​ក​កំពូល​កម្ពុជា​ ​

    ​ការប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រចាំឆ្នាំ2019នេះ​ ​ក្រុម​បឹង​កេត​ ​និង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់​មួយ​នេះ​នៅ​សប្តាហ៏​ទី1​ ​នៃ​ខែវិច្ឆិកា​ ​ពោល​គឺ​ក្រោយ​ការ​បញ្ចប់​លី​ក​កំពូល​កម្ពុជា​។​

    ​ឌោយ​ឡែក​ ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំនេះ​នឹង​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​វេលា​ម៉ោង6​ ​និង30នាទី​ល្ងាច​ ​និង​មិន​មានការ​ប្រកួត​គ្នា​ដើម្បី​យក​ចំណាត់ថ្នាក់​លេខ3​ ​ឡើយ​ ​ដោយ​វិសាខា​ ​និង​ភ្នំ​ពេញ​ក្រោ​ននឹង​ទទួល​បាន​លេខ3ស្ទួន​។​

    ​ចំពោះ​មូលហេតុ​នៃ​ការរៀបចំ​តែមួយ​ប្រកួត​នេះ​ ​គឺ​ដោយសារតែ​ក្លិប​វិសាខា​ ​និង​ភ្នំ​ពេញ​ក្រោ​ន​ចង់​ទុក​ពេល​ផ្តោត​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ ​ហើយ​ការដែល​ធ្វើ​ក្រោយពី​បញ្ចប់​លី​ក​កំពូល​កម្ពុជា​នេះ​ ​គឺ​ដោយសារតែ​ចង់ឱ្យ​ក្រុម​ដណ្តើម​ពាន​ទាំង2​ ​គឺ​ ​ក្រុម​បឹង​កេត​ ​និង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ពាន​មួយ​នេះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕​


  • អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ប្រហែលជា​អាច​នឹង​ទៅលេង​នៅ​ ​Manchester​ ​United​

    អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ប្រហែលជា​អាច​នឹង​ទៅលេង​នៅ​ ​Manchester​ ​United​

    ​លោក​ ​Keisuke​ ​Honda​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ទំនងជា​មានឱកាស​ក្នុង​ការ​ផ្លាស់ទៅ​លេង​នៅ​ ​English​ ​Premier​ ​League​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ជាមួយ​ក្លិប​ ​Manchester​ ​United​។​

    ​បើ​តាម​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ ​Manchester​ ​United​ ​លោក​ ​Ole​ ​Gunnar​ ​Solskjær​ ​បាន​បង្ហើប​ឱ្យ​ដឹងពី​គម្រោង​ទិញ​យក​ខ្សែប្រយុទ្ធ​ដ៏​មាន​សមត្ថភាព​ម្នាក់​សម្រាប់​ជើង​ទី2​ ​រដូវ​កាល​នេះ​ ​ឱ្យ​បាន​នៅដើម​ឆ្នាំ2020​ ​ខាងមុខ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​Keisuke​ ​Honda​ ​បាន​បង្ហាញ​អារម្មណ៍​ចង់​លេង​ឱ្យ​ក្លិប​មួយ​នេះ​ដោយ​មិន​យក​ប្រាក់កម្រៃ​អ្វី​ទាំងអស់​ ​តាមរយៈ​គណនី​ ​Twitter​ ​របស់​ខ្លួន​ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​ក្រោយពី​ទំនេរ​មិន​មាន​ក្លិប​លេង​ ​និង​ ​លាឈប់​ពី​ជម្រើសជាតិ​ជប៉ុន​អស់​រយៈពេល​ជាង​កន្លះ​រដូវ​កាល​កន្លងមក​៕​

  • មក​ស្គាល់​ពី​តារា​ចម្រៀង​ល្បី​ៗ​នៅក្នុង​ស្រទាប់​យុវវ័យ​ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​តារាចម្រៀង​ ​លោក​ ​Eno​ ​

    មក​ស្គាល់​ពី​តារា​ចម្រៀង​ល្បី​ៗ​នៅក្នុង​ស្រទាប់​យុវវ័យ​ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​តារាចម្រៀង​ ​លោក​ ​Eno​ ​

    ​តារាចម្រៀង​សាន់​ដែល​ជា​ម្ចាស់​បទ​ម៉ោង​បាយ​នឹក​អូន​ ​រឺ​ ​ម្ចាស់​បទ​ប្រុស​ក្រ​ញ៉ាញ់​ខូចចិត្ត​ ​គឺ​លោក​ ​Eno​ ​បាន​បង្កើត​ ​Team​ ​Original​ ​Song​ ​ចំនួន១៣នាក់​ ​​ដែល​លោក​បាន​សម្រិត​សម្រាង​ចម្រាញ់​ ​ជ្រើស​អ្នកចម្រៀង​ប្រុសស្រី​ ​សុទ្ធសឹង​មាន​ទេពកោសល្យ​ ​សម្ថ​ភាព​ខ្ពស់​ ​ជា​ពិ​សេស​ចរិ​ក​ឫក​ពារ​ថ្លៃថ្នូរ​ ​ចូរ​មកTeam​ ​Original​ ​របស់​លោក។ ​ក្នុង​នោះ​មាន​៖

    ​1​.​ ​លោក​ ​Deeo​ ​Rapper​ ​ជា​អ្នកចម្រៀង​ ​ជា​អ្ន​ក​រ៉េ​ប​ ​និង​ ​ជា​អ្នកនិពន្ធ​បទ​ថ្មី​
    ​2​.​ ​កញ្ញា​ ​លៀង​ ​ចាន់​ឡា​
    ​3​.​ ​កញ្ញា​ ​សោភា​ ​ទេពី​
    ​4​.​ ​កញ្ញា​ ​អាំ​ម៉ា​រ៉ា​
    ​5​.​ ​កញ្ញា​ ​អាន់​យ៉ា​ ​
    ​6​.​ ​ក្រុម​ ​PR​
    ​7​.​ ​លោក​ ​SO​-​G​-​O​
    ​8​.​ ​កញ្ញា​ ​សរ​ ​សុខ​កញ្ញា​
    ​9​.​ ​កញ្ញា​ ​ណាន់​ ​ណា​
    ​10​.​ ​លោក​ ​ហ្វី​ណាល់​
    ​11​.​ ​លោក​ ​ទេព​ ​អា​ណា​ក់​
    ​12​.​ ​លោក​ ​អុី​ដា​
    ​13​.​ ​លោក​ ​យ៉ា​កូ​ ​

    ​ក្រោយពេល​ ​បាន​លេ​ចឮព​័ត៌​មាន​ ​ថា​លោក​បាន​និពន្ធ​បទភ្លេង​ថ្មី​មួយ​បទ​ ​ដែល​ជា​បទ​មនោសញ្ចេតនា​ពិរោះ​ ​ជា​សំនៀង​របស់​ក្មេងស្រី​កំសត់​ ​ចាន់​ឡា​ ​គឺ​បទ​ ​(​ ​ស្រ្តី​ ​)​រួចមក​ ​ក៏​មានការ​គាំទ្រ​យ៉ាង​ខ្លាំ​ពីសំណាក់​មហាជន​ ​បន្ទាប់មក​ក៏បាន​សង្កេតឃើញ​ថា​ ​លោក​ក៏បាន​ផ្តល់​ឱ​កាស់​ ​ជូន​ ​ក្មេងស្រី​កម្សត់​ ​ចាន់​ឡា​ ​ចូល​ច្រៀង​ក្នុងTeam​ ​Original​ ​របស់​លោក​ ​បន្ទាប់មក​មាន​បទចម្រៀង​ចេញ​ជាបន្តបន្ទាប់​របស់TeamលោកEno​ ​គឺ​បទ​ទេពធីតា​ ​ម្ចាស់​បទ​ ​ក្រុម​ ​PR​,​ ​បទ​ ​អត់​អូន​មិនបាន​ហេតុអ្វី​នៅតែ​ក្បត់​:​ ​ជា​សំនៀង​ច្រៀង​យ៉ាង​ពិរោះ​របស់​យុវតី​វ័យ១៦ឆ្នាំ​ម្នាក់​ ​ឈ្មោះ​ ​អាន់​យ៉ា​។​ ​សូម្បី​តែអ្នកចម្រៀង​ល្បី​ស្រ​ទាប់​យុវ័​យ​ ​កញ្ញា​ ​សោភា​ទេពី​ ​និង​ ​លោក​ ​ទេព​ ​អា​ណា​ក់​ ​ក៏​ចូល​ជាស​មា​ជិ​ក​ ​Team​ ​Original​ ​Song​ ​របស់​លោក​ដែរ​។​ ​

    លោកEno​ ​បាន​បញ្ជាក់​ថា​ពួកគាត់​ដែរ​ខ្ញុំ​បាន​ជ្រើសរើស​ហើយ​បាន​ដាក់ឈ្មោះ​ជា​ ​Team​ ​Original​ ​Song​ ​នេះ​ ​ពួកគាត់​ទាំងអស់គ្នា​សុទ្ធសឹង​ជា​អ្នកចម្រៀង​ឯករាជ​ ​ច្រៀង​តែ​បទភ្លេង​ថ្មី​ទេ​ ​គ្មានឡើយ​ពាក្យ​ថាCopy​ ​ដោយ​ក្រោម​ការ​និពន្ធ​ ​និង​ ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​។​ ​

    ​ដោយសារ​ជីវិត​របស់​លោក​តាំងពី២០០៥មក​ ​មាន​សម្ថ​ភាព​ដែរ​ ​តែ​ទៅ​សំពះ​សុំ​គេ​ច្រៀង​ក៏​គេ​មិន​ឱ្យ​តស៊ូ​ជិះ​ម៉ូតូ​កញ្ចាស់​ម្នាក់ឯង​គេ​ថា​ប្រលង​ជាប់​ហើយ​ឱ្យ​ចូល​ផលិតកម្ម​ចុងក្រោយ​ប្រលង​ជាប់​ជ័យលេខ​ភី​ហើយក៏​គេ​មិន​ឱ្យ​ចូល​ខុស​ការសន្យា​ទៀត​ ​ចុងក្រោយ​សម្ងំ​ច្រៀង​ពេលយប់​បាន​មួយថ្ងៃ៤​ ​$​ ​៥​$​ ​ប៉ុណ្ណោះ​។​ ​ជួលផ្ទះ​នៅ​ម្នាក់ឯង​ឆ្ងាយ​ពុក​ម៉ែ​មួយ​ខែ៤៥​$​ ​ទៅ​សុំ​គេ​ច្រៀង​ ​គេ​អោយ​ច្រៀង​ដែរ​ ​តែ​ច្រៀង​ហើយ​ចាញ់បោក​គេ​ទៀត​ ​នេះ​ហើយ​ការឈឺចាប់​ដែរ​ ​Eno​ ​ចង់​បង្កើត​ក្រុមOriginal​ ​Song​ ​នេះ​ឡើង​។​ ​

    ​លោកEno​ ​បាន​បញ្ជាក់​ទៀត​ថា​គាត់​ត្រឹម​ជា​កាំជណ្តើរ​ដើម្បី​ឱ្យ​ពួកគាត់​តស៊ូ​ជាន់​ដើរ​ឡើង​ ​ក៏ដូចជា​ណែនាំ​បង្ហាត់បង្រៀន​ចង្អុលបង្ហាញ​អោយ​ស្គាល់​អ្វី​ដែរ​ហៅ​ថា​សិល្បះ​ ​និង​ ​ប្រើ​ចរិ​ក​ឫក​ពារ​ថ្លៃថ្នូរ​បែប​ណា​ដើម្បី​អោយ​ហ្វេ​នៗ​អាណិត​ស្រលាញ់​គាំទ្រ​ ​ព្រោះ​នៅពេល​អត់ពី​លោក​ទៅ​ពួកគាត់​និង​រីកចម្រើន​ ​ព្រមទាំង​អាច​ខ្លា​យ​ជាតា​រា​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ណាមួយ​មិនខាន​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​សូមជម្រាប​បញ្ជាក់​ថា​ ​បទចម្រៀង​របស់Team​ ​Original​ ​របស់​លោកEno​
    ​និង​បាន​ផុស​បង្ហោះ​ជា​ផ្លូវការ​នៅក្នុង​ ​Chanel​ ​Youtubeថ្មី​របស់​លោក​គឺ​វាយ​អក្សរ​ធំ​ ​ENO​ ​OFFICIAL​ ​ឬ​ផេ​ក​ផ្លូវការ​របស់​លោក​គឺ​ ​TEAM​ ​ORIGINAL​ ​រឺ​ ​ENO_Official​៕

  • រាសី​ខ្ពស់​ ​!​!​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​ថ​ត​ស្ព​ត​នៅ​ប្រទេស​ថៃ​តម្លៃ​ខ្លួន​ថ្លៃ​គុណ​នឹង៥​ ​

    រាសី​ខ្ពស់​ ​!​!​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​ថ​ត​ស្ព​ត​នៅ​ប្រទេស​ថៃ​តម្លៃ​ខ្លួន​ថ្លៃ​គុណ​នឹង៥​ ​

    តារា​ប្រុស​ស្រស់​សង្ហា​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​ត្រូវ​បាន​ក្រុម​ផលិតករ​ថៃ​ជ្រើសរើស​រូបលោក​ឱ្យ​ឱ្យ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​មួយ​ក្នុង​តម្លៃ​ខ្ពស់​ឱ្យ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ​ដែលគេ​បានដឹង​ថា​ ​លោក​ទទួល​បាន​តម្លៃ​គុណ​នឹង៥​។​

    ​លោក​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​ភ្លាម​ក៏​ទទួល​បានការ​ងារ​ថ្មី​ភ្លាម​ ​ក្នុងនាម​ជា​អ្នកតំណាង​ឱ្យ​ស្រាបៀ​ ​SINGHA​។​ ​ទន្ទឹមគ្នា​នោះ​ដែរ​ ​តារា​សម្ដែង​រូប​ស្រស់​សង្ហា​បាន​លេចមុខ​ថត​ស្ប៉ត​ឲ្យ​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​ថៃ​។​ ​បើ​តាម​ប្រភព​ផ្លូវការ​មួយ​បាន​ឲ្យដឹង​ថា​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​ថៃ​ដែល​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​ថត​ស្ប៉ត​នោះ​មានឈ្មោះ​ថា​ ​PHAYATHAI2​ ​ដោយ​កំលោះ​សង្ហា​កូនកាត់​ចិន​រូ​បនេះទ​ទូល​បាន​តម្លៃ​ខ្លួន​ ​៦០​ ​៨០០០​(​ប្រាំមួយ​សែន​ប្រាំបី​ពាន់​បាត​)​ ​ស្មើនឹង២ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​ ​បើ​ប្រៀបធៀប​ជាមួយ​កម្ពុជា​គឺ​ខុសគ្នា​ឆ្ងាយ​ខ្លាំង​ណាស់​។​ ​

    ​ជាមួយនឹង​ការ​ថត​ស្ប៉ត​ខាងលើ​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​បាន​ទទួលស្គាល់​ថា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក​ ​ពិតជា​បាន​ថត​ស្ប៉ត​ឲ្យ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ប្រទេស​ថៃ​ពិត​មែ​នដោយទ​ទូល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ថត​ស្ប៉ត​ក្នុង​ស្រុក​ ​តែ​លោក​សុំ​លាក់​តម្លៃ​នេះ​។​ ​សូមជម្រាប​បន្ថែម​ថា​ ​តារាចម្រៀង​ ​និង​សម្ដែង​ ​អេ​ឡិច​ ​ចាន់​ត្រា​ ​ក្រៅពី​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន​ ​ថត​ស្ប៉ត​ ​និង​ជា​អ្នកតំណាង​ចែកចាយ​ឲ្យ​ក្រុមហ៊ុនស្រា​បៀ​ ​SINGHA​ ​ហើយ​នោះ​បច្ចុប្បន្ន​នេះ​គេ​សង្កេតឃើញ​ថា​កំលោះ​ ​សង្ហា​រូប​នេះ​ចេញទៅ​កើប​លុយ​ក្រៅប្រទេស​ស្ទើរ​រក​ពេលសម្រាក​មិន​ចង់បាន​៕​