Author: អេបិល

  • ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​បង្ហាញ​ពី​ការចូលរួម​ ​និង​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​

    ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​បង្ហាញ​ពី​ការចូលរួម​ ​និង​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​

    ព្រឹត្តិ​ការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ ​និង​លំនៅ​ដ្ឋាន​ប្រចាំឆ្នាំ2019​ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់់​ថ្ងៃទី4​ ​ដល់5តុលា​ ​ឆ្នាំ2019​ ​នេះ​ ​ទទួល​បានការ​ចូលរួម​តាំង​បង្ហាញ​ ​នៃ​អ្នកជំនួញ​វិស័យ​អចលនទ្រព្យ​យ៉ាងច្រើន​ ​ក្នុង​គម្រោង​អភិវឌ្ឍ​ពីសំណាក់​ក្រុមហ៊ុន​ជាតិ​ ​អន្តរជាតិ​ប្រមាណ​ ​70ក្រុមហ៊ុន​និង​ ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសា​ធារ​ណ​ជន​ទូទៅ​។​

    ​​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ ​អ្នកចូលរួម​ក៏អាច​ប្រើប្រាស់​ឱកាស​នេះ​ ​ដើម្បី​ធ្វើការ​សិក្សា​ពី​ឱកាស​ ​ភាព​រីកចម្រើន​ ​និង​សក្តា​នុ​ពល​នានា​សម្រាប់​ការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ​ ​ប្រទេស​កម្ពុជា​ ​ដែល​ជា​វិស័យ​មួយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ ​និង​រីកចម្រើន​ឥត​ឈប់ឈរ​។​

    ​ ​ក្រៅពី​មាន​គោលបំណង​ប្រមូលផ្ដុំ​ ​អ្នក​ដែល​ស្វែងរក​ ​ឬ​មាន​គោលបំណង​ចង់​ទិញ​អចលនទ្រព្យ​ ​ឱ្យមក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ផ្ទាល់​ ​ពិព័រណ៍​នេះ​ក៏​មាន​គោលបំណង​ ​ចង់​ចែករំលែក​ចំណេះដឹង​ ​និង​ផ្ដល់​ការអប់រំ​ពី​វិស័យ​អចលនទ្រព្យ​ទៅដល់​សាធារណជន​ ​តាមរយៈ​វគ្គ​សិក្ខាសាលា​ជាច្រើន​ដែល​នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​ ​ដោយ​អ្នកជំនាញ​សំ​ខាន់​ៗ​ទៅលើ​ប្រធានបទ​មួយចំនួន​ ​ជុំវិញ​និន្នាការ​ទីផ្សារ​អចលនទ្រព្យ​ឱកាស​វិនិយោគ​ ​ច្បាប់​ ​និង​គន្លឺះ​នៃ​ការ​វិនិយោគ​ ​ដែល​អាច​ជៀសវាង​ហា​នី​ភ័យ​។
    ​វាគ្មិន​សំ​ខាន់​ៗ​ទាំងនេះ​រួមមាន​៖​

    ​លោក​ ​ឧកញ៉ា​ ​ចេង​ ​ខេង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​CPL​ ​Cambodia​ ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​មានការ​រីក​ចំរើន​ ​ជាពិសេស​គឺទី​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​ ​ក្រុម​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​ ​នឹង​កំពុង​ផ្តោត​សំខាន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​តែ​កាលពី​កន្លងទៅ​ ​រដ្ឋាភិបាល​បាន​បិទ​ល្បែង​អន​ឡាញ​ ​និង​មិន​ចេញ​អាជ្ញាប័ណ្ណ​ ​លើ​ការ​ប្រកបមុខរបរ​វិស័យ​អន​ឡា​ញនេះ​នៅក្នុង​ខេត្ត​ ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ ​បែរមក​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​
    ​ ​លោក​ ​ឧកញ៉ា​ ​បាន​បញ្ជាក់​ថា​៖​«​ការ​រីកចម្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​ល្បឿន​លឿន​ ​និង​មាន​សក្តា​នុ​ពល​ ​ដូច្នេះ​រាជ​រដ្ឋ​ភិបាល​មានការ​គិតគូរ​យ៉ាង​ល្អិតល្អន់​ ​អំពី​បញ្ហា​ដែល​នឹង​ជួបប្រទះ​ ​ដូច្នេះ​ការ​បិទ​ល្បែង​អន​ឡាញ​ ​ជា​ការ​បង្ហាញថា​ការ​វិនិយោគ​អចលនទ្រព្យ​ ​មិនមែន​ដោយសារ​ល្បែង​អន​ឡា​ញនោះ​ទេ​ ​ដែល​សាធារណជន​មិន​គួរ​បារម្ភ​ឡើយ​ ​គឺ​វិស័យ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​នៅតែ​រឹងមាំ​។​

    ​ ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ ​CPL​ ​បាន​បញ្ជាក់​បន្ថែម​ថា​៖​«​ចំណេះដឹង​ពី​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​ ​ដោយ​លោក​ឧកញ៉ា​លើកឡើង​ថា​ ​ការ​ចាកចេញ​របស់​ចិន​ ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​ហ្គេម​អន​ឡាញ​ ​វា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​នេះ​ទេ​ ​តែ​ផ្ទុយទៅវិញ​អ្នក​វិនិយោគ​ ​គួរតែ​បង្កើន​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ ​តែ​ផ្ដោត​ទៅលើ​វិស័យ​ទេសចរណ៍​ជំនួស​វិញ​ ​ដោយសារតែ​ខេត្ត​នេះ​ ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​។​

    ​ ​លោក​ ​ឧកញ៉ា​ ​សៀ​ ​ឬ​ទ្ធី​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​World​ ​Bridge​ ​Group​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​អាច​ធ្វើ​ឱ្យ​កើន​ទ្រព្យ​ច្រើន​ក្នុង​ពេល​ដ៏​ខ្លី​ ​ប៉ុន្តែ​វា​ក៏អាច​ធ្វើ​ឱ្យ​ជួប​ហានិភ័យ​ផង​ដែរ​ ​ប្រសិនបើ​ការ​វិនិយោគ​ ​មិន​ត្រូវ​បាន​ធ្វើ​ប្រកបដោយ​ភាព​ជំនាញ​។​
    ​ ​លោក​ឧកញ៉ា​បាន​លើក​ជាឧទាហរណ៍​ថា​៖​«​បើជា​អ្នកទិញ​ដី​ ​ត្រូវតែ​ដឹង​ ​និង​យល់​ច្បាស់​ពី​ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​តំបន់​ ​និង​គម្រោង​អភិវឌ្ឍន៍​។​ ​ត្រូវតែ​ប្រាកដ​ថា​ ​ជា​ដី​ស្របច្បាប់​ ​មានកម្ម​សិទ្ធិ​ច្បាស់លាស់​ ​និង​ត្រឹមត្រូវ​ ​កុំ​ទិញ​ដី​ដែល​មាន​ជម្លោះ​ ​បើ​ទោះជា​តម្លៃថោក​ក៏ដោយ​»​។​


    ​ ​
    ​ ​វិនិយោគិន​បរទេស​លោក​ ​Raymond​ ​Chio​ ​ប្រធាន​ក្រុមហ៊ុន​ ​Prestrige​ ​Homes​ ​Cambodia​ ​បាន​អះអាង​ថា​ ​ទីផ្សារ​អចលនទ្រព្យ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​ ​កំពុង​មាន​ការី​ក​ចំរើន​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ​ដោយសារ​មាន​គម្រោង​វិ​យោ​គ​ធំៗ​ជាច្រើន​ ​បាន​នឹង​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​។​

    ​ ​លោក​ ​Raymond​ ​បន្ត​ថា​៖​«​ ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​ ​គឺជា​ចំណុច​កណ្តាល​ ​និង​សក្តា​នុ​ពល​ខ្ពស់​ ​ដែល​អ្នក​វិនិយោគ​មក​ពីគ្រប់ទិស​ទី​ ​បាន​នឹង​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លំា​ង​”​ ​។​ ​លោក​បន្ត​ថា​ ​“​វិស័យ​អចលនទ្រព្យ​នៅ​ទិស​ទាំង៤នៃ​ទីក្រុង​ភ្នំពេញ​ ​មាន​ទិសខាងលិច​ខាងកើត​ ​ខាងជើង​ ​និង​ខាងត្បូង​ ​បាន​នឹង​កំពុង​រីក​ចំរើន​ ​តែ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ទិសខាងត្បូង​បាន​នឹង​កំពុង​មានការ​រីក​ចំរើន​ខ្លាំង​ជា​បណ្តា​ទិស​ទាំងនោះ​”​។​

    ​ លោក​សន​ ​សៀ​បនា​យក​ប្រតិ​ត្តិ​ក្រុមហ៊ុន​ ​Key​ ​Real​ ​Estate​ ​បាន​មានប្រសាសន៍​ថា​ ​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ2019​ ​នឹង​ចូលរួម​ចំណែក​លើកកម្ពស់​ដល់​វិស័យ​អចលនទ្រព្យ​តាមរយៈ​ការ​ជួយ​ផ្សព្វ​ ​ផ្សាយ​ពី​គម្រោង​ ​និង​ផ្តល់​ព័ត៌មាន​ទៅដល់​សាធារណៈ​ជន​ ​អ្នក​វិនិយោគ​ ​អ្នកទិញ​ ​និង​ភ្នាក់ងារ​អចលន​ ​ទ្រព្យ​។​

    ​លោក​បាន​ធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​ការ​វិវត្ត​ ​នៃ​ទីផ្សារ​អទ​ចលនទ្រព្យ​ ​និន្នាការ​ ​ទិសដៅ​វិនិយោគ​ ​និង​ការ​ព្យាករ​ពី​តំបន់​វិ​និ​យោ​គ​សក្តា​នុ​ពល​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​។​ត្រូវ​ស្វែងយល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ថា​ ​តើ​នឹង​ឆ្ពោះទៅ​ទិស​ខាងណា​ ​មាន​លំហូរ​ប្រជាជន​រស់នៅ​ឬទេ​?​មាន​គម្រោង​អ​ភិ​វ​ឌ្ឍ​ធំៗ​ដូចជា​គម្រោង​បុរី​ ​គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម​ ​ឬ​គម្រោង​ក្លាយជា​តំបន់ឧស្សាហកម្ម​ជាដើម​។​ ​នៅពេល​ដែល​យើង​បានដឹង​ទាំងអស់​នេះ​ ​ត្រូវ​នឹង​គម្រោង​នៃ​ការ​វិនិយោគ​របស់​អ្នក​ ​ហើយ​មុននឹង​ទិញ​អ្នក​វិនិយោគ​ត្រូវតែ​សិក្សា​ ​នោះ​អ្នក​នឹង​មិន​ត្រូវ​ជួប​ភាព​បរាជ័យ​ទេ​។​

    ​ ​លោ​ក​សៀប​ ​ជឿជាក់​ថា​ ​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ2019នេះ​ ​ជា​ឱកាសល្អ​មួយ​ ​សម្រាប់​អ្នក​ ​ចូលរួម​អាច​ស្វែងរក​ព័ត៌មាន​គន្លឹះ​សំ​ខាន់​ៗ​ ​នៅពេល​ពួកគេ​ចង់​ធ្វើការ​វិនិយោគ​ ​ទៅលើ​គ​ម្រោ​ង​អច​ ​លន​ទ្រព្យ​ណាមួយ​នៅ​តំបន់​ណាមួយ​៕​

  • ថ្ងៃ​ប្រកួត​ជាមួយ​អ៊ីរ៉ង់​ ​ទាំង​គ្រូបង្វឹក​ ​និង​អ្នកចាត់ការ​ក្រុម​គោព្រៃ​នឹង​បង្ហាញ​វត្តមាន​ទាំងអស់គ្នា​

    ថ្ងៃ​ប្រកួត​ជាមួយ​អ៊ីរ៉ង់​ ​ទាំង​គ្រូបង្វឹក​ ​និង​អ្នកចាត់ការ​ក្រុម​គោព្រៃ​នឹង​បង្ហាញ​វត្តមាន​ទាំងអស់គ្នា​

    ​កាលពី​ម្សិលមិញ​នេះ​ ​លោក​ ​Keisuke​ ​Honda​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ហោះ​ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់​នៃ​ប្រទេស​អ៊ឺ​រ៉ង់​ហើយ​ ​ដើម្បី​ដឹកនាំ​ក្រុមជម្រើសជាតិ​ប្រកួត​នៅ​ថ្ងៃទី10​ ​ខែតុលា​ ​ឆ្នាំ2019​ ​ក្នុង​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​។​ ​វត្តមាន​របស់​លោក​កាន់តែ​បង្កើន​កម្លាំងចិត្ត​ដល់​កីឡាករ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ទាំងអស់​បន្ថែម​ពីលើ​ការដឹកនាំ​ ​និង​ហ្វឹកហាត់​ពីសំណាក់​លោក​ ​Félix​ ​Dalmas​ ​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ភាគច្រើន​បាន​ធ្វើការ​ហ្វឹកហាត់​នៅ​កម្ពុជា​ ​តែ​ក្រោម​ការដឹកនាំ​របស់​លោក​ ​Félix​ ​Dalmas​ ​ម្នាក់​ប៉ុណ្ណោះ​ ​ខណៈ​ដែល​លោក​ ​Keisuke​ ​Honda​ ​គ្រាន់តែ​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ជា​ផ្លូវការ​មួយចំនួន​របស់​ក្រុម​កម្ពុជា​តែប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​កីឡាករ​ភាគច្រើន​ហាក់​មាន​កម្លាំងចិត្ត​ខ្លាំង​ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក​ ​Keisuke​ ​Honda​៕​ ​


  • អ៊ីរ៉ង់​ ​នឹង​អនុញ្ញាត​ឱ្យ​នារី​ចូល​ទស្សនាការ​ប្រកួត​ជាមួយនឹង​កម្ពុជា​ ​តែ​ ​3,500នាក់​ប៉ុណ្ណោះ​

    អ៊ីរ៉ង់​ ​នឹង​អនុញ្ញាត​ឱ្យ​នារី​ចូល​ទស្សនាការ​ប្រកួត​ជាមួយនឹង​កម្ពុជា​ ​តែ​ ​3,500នាក់​ប៉ុណ្ណោះ​

    ​ដើម្បី​ឆ្លើយតប​នឹង​ការណែនាំ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​ប្រទេស​អ៊ីរ៉ង់​បានសម្រេច​ចិត្ត​បើកទ្វារ​ឱ្យ​នារី​ជនជាតិ​អ៊ីរ៉ង់​អាច​ចូល​ទស្សនាការ​ប្រកួត​បាល់ទាត់​បាន​ដោយ​ផ្ទាល់​នៅក្នុង​កីឡដ្ឋាន​ ​ដោយ​អនុញ្ញាត​ឱ្យ​ត្រឹមតែ​ ​3,500នាក់​ប៉ុណ្ណោះ​ ​សម្រាប់​ការប្រកួត​មួយ​នេះ​។​

    ​ការប្រកួត​ជាមួយនឹង​កម្ពុជា​ ​នៅ​ថ្ងៃទី10​ ​ខែតុលា​ ​ខាងមុខនេះ​ ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​ ​គ្រោង​នឹង​ប្រើប្រាស់​កីឡដ្ឋាន​ដ៏​ធំជាង​គេ​បង្អស់​នៃ​ទីក្រុង​តេ​អេ​រ៉ង់​ ​ប្រទេស​អ៊ឺ​រ៉ង់​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ដល់ទៅ​ ​1សែន​នាក់​ឯណោះ​។​ ​ទោះជាយ៉ាងណា​ក្តី​ ​តំបន់​ដែល​មាន​កៅអី​ ​3,500កន្លែង​សម្រាប់​នារី​នេះ​ ​ត្រូវ​បាន​គេ​រៀបចំ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ទូទៅ​ដែល​មាន​បុរស​ទស្សនា​ច្រើន​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កាលពី​ថ្ងៃទី6​ ​ខែតុលា​ ​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​ ​បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​នារី​អ៊ីរ៉ង់​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​នៅ​កីឡដ្ឋាន​ក្នុង​ប្រទេស​នេះ​ចំនួន​ ​3,500សន្លឹក​។​

  • សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដាក់​លក់​សំបុត្រ​ការប្រកួត​ជាមួយ​អ៊ីរ៉ាក់​ ​ថ្ងៃនេះ​ហើយ​!​ ​

    សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដាក់​លក់​សំបុត្រ​ការប្រកួត​ជាមួយ​អ៊ីរ៉ាក់​ ​ថ្ងៃនេះ​ហើយ​!​ ​

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​កំពុងតែ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជាមួយនឹង​អ៊ីរ៉ង់​ ​មុននឹង​ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ត្រៀមខ្លួន​ទទួល​ក្រុម​អ៊ីរ៉ាក់​ ​នៅ​ថ្ងៃទី15​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ហើយ​នៅ​ថ្ងៃនេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​ដាក់​លក់​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​ពី​ការប្រកួត​នេះ​ហើយ​។​

    ​ការប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​អ៊ីរ៉ាក់​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ថ្ងៃអង្គារ​ ​ទី15​ ​ខែ​ហ្នឹង​ ​ចាប់ពី​ម៉ោង6​ ​និង​ ​30នាទី​ល្ងាច​តទៅ​ ​ព្រមទាំង​មានការ​ផ្សាយបន្តផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍​ ​ប៊ី​ធី​វី​ ​ទៀតផង​។​ ​សំបុត្រ​ចូលរួម​ទស្សនា​ត្រូវ​បាន​បែកចែក​ជា​ ​2ប្រភេទ​ ​ដោយ​ប្រភេទ1​ ​ស្ថិតនៅ​តំបន់​គ្មាន​ដំបូល​ ​តម្លៃ​ ​5ពាន់​រៀល​ ​និង​តំបន់​មាន​ដំបូល​តម្លៃ​ ​1ម៉ឺន​រៀល​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ម្សិលមិញ​នេះ​ ​សហព័ន្ធ​កី​ឡ​បាល់ទាត់​កម្ពុជា​ ​បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ ​ការប្រកួត​ ​FIFA​ ​WORLD​ ​CUP​ ​Qatar​ ​2022​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Qualification​ ​Round​ ​2​ ​សម្រាប់​ថ្ងៃទី15​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​នៅ​ថ្ងៃទី7​ ​ខែតុលា​នេះ​ហើយ​ ​ដោយ​បាន​ដាក់​លក់​ចាប់ពី​ម៉ោង​ ​9ព្រឹកមិញ​នេះ​តទៅ​៕​



  • ​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ ​ចាប់ផ្តើម​មានការ​កើនឡើង​ ​

    ​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​ ​ចាប់ផ្តើម​មានការ​កើនឡើង​ ​

    ការប្រើ​ប្រាស់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​(​Fintech​)​ ​ថ្វី​ដ្បិតតែ​បាន​បង្ហាញ​ពី​កំណើន​ខ្ពស់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ​ ​ក៏​តួលេខ​នៅ​មាន​អត្រា​ទាប​នៅឡើយ​ ​។​ ​នេះ​បើ​តាម​ ​Mekong​ ​Strategic​ ​Partners​ ​(​MSP​)​។​ ​

    ​ក្រុមហ៊ុន​ ​MSP​ ​បានឱ្យ​ដឹង​ថា​ ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ក្នុង​ឆ្នាំ2019​ ​នេះ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មានតម្លៃ​សរុប​ប្រមាណ​ ​2,215លាន​ដុល្លារ​កើនឡើង37​%​ ​បើ​ធៀប​នឹង​ឆ្នាំ2018​។​ ​MSP​ ​បាន​ព្យាករ​ថា​ ​អត្រា​នេះ​នឹង​កើនឡើង​ដល់​ ​3,469លាន​ដុល្លារ​នៅ​ឆ្នាំ2020​។​

    ទោះបីជា​និន្នាការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​មានការ​វិវឌ្ឍ​ទៅមុខ​យ៉ាង​លឿន​ក៏ដោយ​ ​ក៏​អត្រា​នៃ​អ្នកប្រើ​ប្រាស់​នៅ​មានកម្រិត​ទាប​នៅឡើយ​ ​បើ​ធៀប​នឹង​ការ​ទូទាត់​តាមរយៈ​ភ្នាក់ងារ​ដែល​មាន​រហូតដល់​ជាង​ ​90​%​។​
    ​ ​ថ្លែង​ក្នុង​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​Cambodia​ ​Fintech​ ​Day​)​លោកជំទាវ​ ​នាវ​ ​ច័ន្ទ​ថា​ណា​ ​ទេសាភិបាល​រង​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ថា​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​រួមចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​យ៉ាងច្រើន​ ​ខណៈ​វា​ជួយ​ធ្វើ​ឱ្យ​ការ​ទូទាត់​មាន​ភាព​ឆាប់រហ័ស​ ​និង​មានការ​ចំណាយ​តិច​។​

    ​ ​លោកជំទាវ​មានប្រសាសន៍​ថា​៖​ ​«​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​តួនាទី​យ៉ាង​សំខាន់​ ​ព្រោះ​វា​ជា​នវានុវត្តន៍​ក្នុង​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​ ​ហើយ​ធនាគារ​ ​ADB​ ​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​ធនាគារជាតិ​ក្នុង​ការជំរុញ​ការប្រើ​ប្រាស់​ ​Fintech​ ​នៅ​កម្ពុជា​»​។​

    ​ ​លោកស្រី​ ​អំ​ ​គី​មតុល​ ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​តាម​បណ្តាញ​ទូរស័ព្ទ​ ​BIMA​ ​បាន​លើកឡើង​ថា​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​ដំណើរការ​របស់​ក្រុមហ៊ុន​របស់​លោកស្រី​ ​ព្រោះ​គ្រប់​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់​រវាង​អតិថិជន​ជាមួយ​ក្រុមហ៊ុន​ ​គឺ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​100​%​។​
    ​ ​
    ​ ​ ​លោក​ ​គឹម​ ​បូរ៉ា​ ​តំណាង​មក​ពី​ក្រុមហ៊ុន​ ​Mekong​ ​Strategic​ ​Partners​ ​បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ការ​ទូទាត់​តាមរយៈ​ភ្នាក់ងារ​មាន​សកម្មភាព​ខ្លាំង​នៅ​កម្ពុជា​ ​ប៉ុន្តែ​ការប្រើ​ប្រាស់​តាមរយៈ​មធ្យោបាយ​ប្រព័ន្ធ​អេឡិចត្រូនិក​តាមរយៈ​ ​Mobile​ ​App​ ​មាន​អត្រា​មិនដល់​ ​10​%​នោះ​ទេ​។​ ​

    ​ ​លោក​ ​គឹម​ ​បូរ៉ា​ ​បញ្ជាក់​ថា​៖​ ​«​ការប្រើ​ប្រាស់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​រីកចម្រើន​យ៉ាង​រហ័ស​ ​ប៉ុន្តែ​អត្រា​អ្នកប្រើ​ប្រាស់​នៅ​ទាប​នៅឡើយ​។​ ​ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ ​និង​ការ​ផ្សព្វផ្សាយ​ក្នុងចំណោម​សាធារណជន​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​ធ្វើ​ឱ្យ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ភាគច្រើន​មានតែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​។​ ​ទោះបី​យ៉ាងណា​ខ្ញុំ​គិតថា​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​នៅពេលអនាគត​»​៕​


  • តើ​សាក​ញឹកញាប់​ពេក​ ​អាច​ធ្វើ​ឱ្យ​ថ្ម​ ​iPhone​ ​ឆាប់​ខូច​ ​និង​ធ្លាក់​គុណភាព​ដែរ​ទេ​?​

    តើ​សាក​ញឹកញាប់​ពេក​ ​អាច​ធ្វើ​ឱ្យ​ថ្ម​ ​iPhone​ ​ឆាប់​ខូច​ ​និង​ធ្លាក់​គុណភាព​ដែរ​ទេ​?​

    ​ធ្លាប់​មានការ​លើកឡើង​ថា​ ​ប្រសិន​ម្ចាស់​ ​iPhone​ ​ឧស្សាហ៍​ដោត​ទូរស័ព្ទ​សាក​ថ្ម​ញឹកញាប់​ ​ទាំង​ទូរស័ព្ទ​ក៏​នៅសល់​ថ្ម​ខ្លះ​ដែរ​នោះ​ ​នឹង​ធ្វើ​ឱ្យ​ឆាប់​បង្ក​ជា​បញ្ហា​ឆាប់​ខូច​ថ្ម​ខ្លាំង​បំផុត​។​ ​តើ​ការ​លើកឡើង​នេះ​ជា​ការពិត​ដែរ​ឬ​យ៉ាងណា​?​

    ​ចម្លើយ​គឺ​ ​អាច​ថា​ ​ជា​ការពិត​បាន​ ​ប្រសិនបើ​ទូរស័ព្ទ​របស់​លោកអ្នក​ជា​ទូរ​ស័ព្ទ​សេរ៊ី​ចាស់​ៗ​ដែល​បំពាក់​ថ្ម​ ​nickel​-​cadmium​ ​តែ​ផ្ទុយទៅវិញ​ ​ចូល​មកដល់​យុគសម័យ​ទំនើប​គ្រប់​ ​iPhone​ ​ធុន​ខ្ពស់​-​ទាប​ទាំងអស់​ ​សុទ្ធសឹងតែ​ប្រើប្រាស់​ថ្ម​ប្រភេទ​ ​Lithium​ ​ion​ ​ដែល​វា​ពុំ​ទាមទារ​ឱ្យ​លោកអ្នក​មើលថែ​ទាំ​ខ្លាំង​ដូច​ថ្ម​សេរ៊ី​ចាស់​ឡើយ​ ​ដូច្នេះ​ជា​រួម​ ​ការ​ដក​ទូរស័ព្ទ​ដែល​សាក​មិនទាន់​ពេញ​ ​100​%​ ​មក​ប្រើប្រាស់​ ​ហើយ​សាក​ថ្ម​ថែម​ ​ទាំង​ទូរស័ព្ទ​មាន​ថ្ម​ខ្លះ​ហើយ​នោះ​ ​វា​មិន​បង្ក​បញ្ហា​ដល់​ថ្ម​ឡើយ​។​

    ​ជុំវិញ​ហេតុផល​នេះ​ ​គឺ​ដោយសារតែ​ថ្ម​ ​Lithium​ ​ion​ ​មាន​អាយុកាល​របស់​វា​ ​ដែល​គិតជា​វដ្ដ​នៃ​ការ​សាក​។​ ​រាល់ពេល​ដែល​ថ្ម​ឡើង​ពេញ​ ​100​%​ ​ម្តង​ ​រាប់​ថា​ ​1វដ្ដ​(​ឬ​ ​1ជុំ​)​ ​ដោយ​មិន​គិតថា​ ​ក្នុង​ ​1ថ្ងៃ​លោកអ្នក​ដោត​សាក​ថ្ម​ ​2​ ​ឬ​ ​3ដងនោះ​ទេ​ ​សំខាន់​ឱ្យ​តែ​ថ្ម​ពេញ​ ​100​%​ ​នោះ​ទើប​រាប់​ចូល​ថា​ ​1វដ្ដ​។​

    ​អាយុកាល​របស់​ថ្ម​តាមរយៈ​ការ​លើកឡើង​របស់​ ​Apple​ ​ជាមធ្យម​អាច​ធន់​បាន​ដល់​ ​400វដ្ដ​នៃ​ការ​សាក​ ​ក្រោយពី​នោះ​ ​គឺ​គុណភាព​របស់​វា​នឹង​ចុះ​ថមថយ​ ​ហើយ​ទាមទារ​ឱ្យ​លោកអ្នក​ផ្លាស់​ថ្ម​ថ្មី​ក្នុងករណី​ចាំបាច់​។​ ​សម្រាប់​ឯ​បញ្ហា​ដែល​ថា​ ​ការ​សាក​ញឹកញាប់​អាច​នឹង​ធ្វើ​ឱ្យ​ថ្ម​ឆាប់​ខូច​នោះ​ ​គឺ​វា​ទាក់ទិន​នឹង​សីតុណ្ហភាព​ក្នុងអំឡុងពេល​សាក​ទៅវិញ​ទេ​។​

    ​Apple​ ​បាន​ណែនាំ​ថា​ ​អតិថិជន​ចាំបាច់​គួរ​រក្សាទុក​ ​iPhone​ ​របស់​ខ្លួន​តែ​ក្នុង​បរិវេណ​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ ​0ទៅ​ ​35អង្សា​សេ​ ​និង​បញ្ចៀស​ការ​ខ្ពស់​ជាង​ ​45អង្សា​សេ​។​ ​អំឡុង​ពេល​សាក​អ្នក​ក៏​គួរតែ​ដោះ​ស្រោម​ចេញ​ ​ប្រសិនបើ​មាន​ ​ធ្វើបែប​នេះ​ក៏​ជួយ​មិន​ឱ្យ​ម៉ាស៊ីន​ឆាប់ឡើង​កម្តៅ​បាន​ដែរ​៕​


  • iPhone​ ​11​ ​និង​ ​11​ ​Pro​ ​ពណ៌​ថ្មី​ ​ត្រូវ​អ្នកជំនាញ​បង្ហើប​ឱ្យ​ដឹង​ថា​ ​លក់ដាច់​ជាង​ការ​រំពឹង​ទុក​.​.​.​ ​

    iPhone​ ​11​ ​និង​ ​11​ ​Pro​ ​ពណ៌​ថ្មី​ ​ត្រូវ​អ្នកជំនាញ​បង្ហើប​ឱ្យ​ដឹង​ថា​ ​លក់ដាច់​ជាង​ការ​រំពឹង​ទុក​.​.​.​ ​

    អ្នកវិភាគ​ល្បីឈ្មោះ​ ​លោក​ ​Ming​-​Chi​ ​Kuo​ ​បាន​បង្ហាញ​ការ​ព្យាករ​ថា​ ​iPhone​ ​11​ ​និង​ ​iPhone​ ​11​ ​Pro​ ​នឹង​មាន​តួលេខ​លក់​ចេញ​កាន់តែ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​។​ ​

    ​ប្រភព​ខាងលើ​សង្កត់ធ្ងន់​ថា​ ​ចំណុចរសើប​នៃ​កំណើន​ការ​លក់​ ​iPhone​ ​ក្នុង​ឆ្នាំនេះ​ ​ក៏​ទាញ​ចេញពី​កត្តា​នៃ​ជម្រើស​ពណ៌​ថ្មី​ចំនួន2​ ​ដែរ​ ​ក្នុង​នោះ​មាន​ពណ៌​ ​Midnight​ ​Green​ ​លើ​ ​iPhone​ ​11​ ​Pro​ ​និង​ពណ៌បៃតង​ស្វាយ​មាន​លើ​ ​iPhone​ ​11​ ​ដែល​សុទ្ធសឹង​ជា​ជម្រើស​ពណ៌​ថ្មី​ទាំងអស់​។​

    ​ជាង​នេះ​សម្រាប់​ ​iPhone​ ​11​ ​Pro​ ​ទំនងជា​នឹង​លក់ដាច់​ខ្លាំង​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ ​ស្រប​ពេល​ ​iPhone​ ​11​ ​ប្រភេទ​ធូរ​ថ្លៃ​ ​រំពឹង​ត្រូវប៉ាន់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។​ ​ចំពោះ​ទំហំ​នៃ​ការនាំចេញ​សរុប​នៅ​ឆ្នាំ​ ​2019​ ​អាច​នឹង​កើន​ដល់​ ​70លាន​គ្រឿង​៕​





  • បើ​ ​iPhone​ ​6s​/​ ​6s​ ​Plus​ ​មិន​ដំណើរការ​ ​Apple​ ​នឹង​ជួសជុល​ឱ្យ​ដោយ​មិន​គិតថ្លៃ​

    បើ​ ​iPhone​ ​6s​/​ ​6s​ ​Plus​ ​មិន​ដំណើរការ​ ​Apple​ ​នឹង​ជួសជុល​ឱ្យ​ដោយ​មិន​គិតថ្លៃ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិកាំង​ ​Apple​ ​បាន​ចេញ​សេចក្ដីប្រកាស​ពី​ដំណឹងល្អ​មួយ​ ​ដែល​សំដៅ​ដល់​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់​របស់​ខ្លួន​ ​(​serial​ ​number​ ​ចេញ​ចាប់ពី​ខែតុលា​ ​2018​ ​ដល់​សីហា​ ​2019​)​ ​ជាពិសេស​ ​ករណី​ ​iPhone​ ​6s​/​6S​ ​Plus​ ​អាប់​ឌែ​ត​ជំនាន់​ ​iOS​ ​13​ ​ឬ​ខ្ពស់​ជាង​នេះ​ឡើង​ទៅ​ ​បើ​ម៉ាស៊ីន​មិន​ដំណើរការ​ ​ក្រុមហ៊ុន​នឹង​ជួសជុល​ជូន​ដោយ​មិន​យក​ប្រាក់​ឡើយ​។​

    ​ប្រសិនបើ​អ្នក​កំពុង​ជួប​បញ្ហា​ដូច​ខាងលើ​ ​សូម​ចូល​ទៅ​កាន់​វេ​ប​សាយ​ ​Support.apple​ ​រួច​វាយ​លេខ​ ​serial​ ​number​ ​ទូរស័ព្ទ​ចូល​(​សម្រាប់​តែ​ម៉ូដែល​ខាងលើ​ប៉ុណ្ណោះ​)​។​ ​ចំពោះ​របៀប​ចុច​រក​ ​serial​ ​number​ ​គឺ​ ​Settings​ ​>​ ​General​ ​>​ ​About​.​(​Phone​,​ ​iPad​,​ ​iPod​ ​touch​,​ ​iPod​,​ ​និង​ ​Apple​ ​Watch​)​។​ ​

    ​Apple​ ​មិនបាន​បញ្ជាក់​លម្អិត​ថា​ ​តើ​ដំណោះស្រាយ​បែប​ណាយ​ក​លុយ​ ​ឬមិន​យក​លុយ​នោះ​ទេ​ ​គ្រាន់តែ​មាន​គោលបំណង​ដើម្បី​ដោះស្រាយ​ជូន​អ្នក​ដែល​កំពុង​ប្រើ​ ​iPhone​ ​ជំនាន់​ដែល​មិន​គាំទ្រ​ដោយ​ ​iOS​ ​13ប៉ុណ្ណោះ​៕​







  • មិនធម្មតា​ទេ​ ​ស្ងាត់​ៗ​ ​វៀតណាម​ចេញ​លក់​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ ​8ម៉ូដែល​!​

    មិនធម្មតា​ទេ​ ​ស្ងាត់​ៗ​ ​វៀតណាម​ចេញ​លក់​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ ​8ម៉ូដែល​!​

    ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ៗ​ពី​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ ​Vinsmart​ ​ដែល​កំពុង​រៀបចំ​សាងសង់​រោងចក្រ​ផលិត​ទូរស័ព្ទ​ ​ដែល​មាន​សមត្ថភាព​អាច​ផលិត​បាន​ ​100លាន​គ្រឿងក្នុង​ ​1ឆ្នាំ​ ​ហើយ​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ ​Vinsmart​ ​នឹង​សាកល្បង​ផលិត​ត្រឹម​ ​30លាន​គ្រឿង​សិន​ក្នុង​ ​1ឆ្នាំ​។​

    ​មកទល់​ពេលនេះ​ ​បាន​លេច​ជារូបរាង​ពិតប្រាកដ​ហើយ​ ​Vinsmart​ ​ម៉ូដែល​ចុងក្រោយ​ថ្មី​មួយទៀត​នៃ​ខ្សែស្រឡាយ​ ​Vsmart​ ​គឺ​ ​Joy​ ​2​+​ ​ដោយ​គួរ​រំឭក​ដែរ​ថា​ ​Vinsmart​ ​ផលិត​បាន​ស្មា​ត​ហ្វូ​ន​ ​8ម៉ូដែល​ហើយ​ ​មាន​ដូចជា​ ​Vsmart​ ​Live​,​ ​Vsmart​ ​Bee​,​ ​Vsmart​ ​Star​,​ ​Vsmart​ ​(​ជំនាន់2​)​ ​និង​ ​Vsmart​ ​Joy​ ​2​+​ ​។​

    ​លក្ខណៈ​ពិសេស​នៅ​លើ​ម៉ូដែល​ចុងក្រោយ​ ​Joy​ ​2​+​ ​នេះ​ដែរ​ ​រចនា​រាង​ខាងមុខ​បែប​តំណក់​ទឹកទំ​ហំ​អេក្រង់​ ​6.2អ៊ិ​ញ​ ​ផលិត​ដោយក្រុម​ហ៊ុន​ ​Sharp​ ​បង្ហាញ​រូបភាព​បាន​ ​HD​+​ ​មាន​ថាមពល​ថ្ម​ធំ​ ​4500មីល្​លី​អំ​ពែ​រម៉ោង​(​អាច​រស់​បាន​ ​1ថ្ងៃ​ពេញ​)​ ​បង្កប់​រន្ធ​ដោត​ ​USB​ ​Type​-​C​ ​សាក​ភ្លើង​លឿន​ ​(​ក្នុង​ប្រអប់​មាន​ឆ្នាំង​សាក​លឿន​កម្លាំង​បញ្ជូន​ ​18វ៉ាត់​ ​ប៉ុន្តែ​សាក​ភ្លើង​ឡើង​ដល់​ ​50​%​ ​ចំណាយពេល​ ​40នាទី​)​ ​និង​សមត្ថភាព​កាមេរ៉ា​ឡើង​ដល់​ ​AI​ ​Camera​។​ ​

    ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ ​13​+​5​ ​មេ​ហ្គា​ភិក​សែល​ ​អាច​ផលិត​រូប​បាន​ស្អាត​គួរសម​ ​និង​មាន​ ​Effect​ ​ដូចជា​ ​Beauty​,​ ​AR​ ​Sticker​ ​និង​មុខងារ​ជំនួយការ​កម្សាន្ត​ផ្សេងទៀត​ផ្តោត​សំខាន់​លើ​យុវវ័យ​។​

    ​ទោះជា​ម៉ូដែល​កូនពៅ​មែន​ ​(​កូនបង​ ​Vsmart​ ​Joy​ ​1​+​)​ ​ប៉ុន្តែ​វា​ចេញ​មក​ជាមួយ​ ​Snapdragon​ ​450​ ​និង​មាន​ពណ៌​ស្រស់​ៗ​ទាំងអស់3​ ​គឺខៀវ​ចាស់​ ​ក្រហម​ ​និង​ខៀវ​ធម្មតា​ ​និង​មាន​ជម្រើស​ ​RAM​ ​2GB​ ​មេ​ម៉ូ​រី​ ​32GB​ ​តម្លៃ​ប្រមាណ​ជា​ ​128ដុល្លារ​(​2,990,000ដុង​)​ ​និង​ជម្រើស​ ​RAM​ ​3GB​ ​មេ​ម៉ូ​រី​ ​32GB​ ​តម្លៃ​ប្រមាណ​ជា​ ​158​ ​ដុល្លារ​(​ ​3,690,000ដុង​)​។​

    ​Vsmart​ ​Joy​ ​2​+​ ​នឹង​បើក​ឱ្យ​កុម្ម៉ង់​ទិញ​ឆាប់​ៗ​នេះ​ ​ជាមួយនឹង​ជម្រើស​ ​RAM​ ​2GB​ ​(​មាន​កាដូ​ឱ្យ​ថែមទៀត​ ​បើ​ទិញ​តាម​បណ្ដា​ហាង​ច្រើនជាង​ ​3,000ហាង​នៅ​ទីក្រុង​ហាណូយ​ដូចជា​ ​VinPro​,​ ​TSA​ ​Mobile​,​ ​FPT​ ​shops​,​ ​Viettle​ ​Store​ ​និង​ហាង​ ​Nguyen​ ​Kim​ ​ជាដើម​៕​







  • កាស​ ​Bluetooth​ ​ដំបូង​របស់​ក្រុមហ៊ុន​ ​Microsoft​ ​មាន​សមត្ថភាព​ពិសេស​តម្លៃ​ ​250​ ​ដុល្លារ​

    កាស​ ​Bluetooth​ ​ដំបូង​របស់​ក្រុមហ៊ុន​ ​Microsoft​ ​មាន​សមត្ថភាព​ពិសេស​តម្លៃ​ ​250​ ​ដុល្លារ​

    កាលពីដើម​សប្ដាហ៍​កន្លងទៅ​ ​ក្រុមហ៊ុន​ ​Microsoft​ ​បាន​បង្ហាញ​ចេញ​នូវ​កាស​ ​Bluetooth​ ​(​ឥត​ខ្សែ​ដំបូង​ ​)​ ​ម៉ូដែល​ ​Surface​ ​Earbuds​ ​។​

    ​កាស​នេះ​មាន​រន្ធ​ស្រូប​សំឡេង​សរុប​ចំនួន​ ​4​ ​(​1ចំហៀង​មាន2​)​ ​ដែល​វា​អាច​ជំនួយ​ដល់​មុខងារ​ពិសេស​ទាំង2​ ​ខាងលើ​ ​ហើយ​ជួយ​បង្កើន​គុណភាព​ការ​ហៅ​ចេញ​ផង​ដែរ​។​ ​

    ​Microsoft​ ​ក៏​បញ្ចូល​នូវ​មុខងារ​ដំណើរការ​ ​Spotify​ ​ដោយ​ថា​ ​អ្នកប្រើ​ ​Android​ ​អាច​ដំណើរការ​កម្មវិធី​នេះ​ ​និង​ចាក់​ចម្រៀង​ដោយ​បញ្ជា​លើ​កាស​ផ្ទាល់​ ​មិនបាច់​ប្រើ​ទូរស័ព្ទ​ឡើយ​។​ ​សមត្ថភាព​ទាក់ទាញ​ ​គឺ​មាន​ភ្ជាប់​ជាមួយនឹង​ ​Microsoft​ ​Office​ ​365​ ​ដែល​អាច​ស្ដាប់​ពាក្យសម្ដី​ហើយ​វាយ​ជា​អក្សរ​នៅ​លើ​កម្មវិធី​ ​PowerPoint​ ​បា​នភ្លាមៗ​។​ ​វា​អាចប​ក​ប្រែពាក្យ​សម្ដី​ពី​ភាសា​មួយ​ទៅកាន់​ភាសា​ដទៃទៀត​ប្រមាណ​ ​60ភាសា​ឯណោះ​។​

    ​Surface​ ​Earbuds​ ​មាន​ថាមពល​ថ្ម​ដែល​ប្រើ​បាន​ ​8ម៉ោង​ពេល​សាក​ពេញ​។​ ​ក្រុមហ៊ុន​ក៏បាន​បន្ថែម​សម្បក​សម្រាប់​សាក​ថ្ម​ដែល​បន្ថែម​អាយុកាល​សរុប​ដល់​ ​24ម៉ោង​ដែល​សាក​តាម​រន្ធ​ ​USB​-​C​។​ ​កាស​នេះ​មានតម្លៃ​ ​250ដុលា្​លរ​ ​ដែល​នឹង​ចេញ​លក់​អំឡុង​ចុងឆ្នាំ​នេះ​៕​

    ​ទស្សនា​វីដេអូ​ខាងក្រោម​៖​

    https://youtu.be/EwxyD_dkGVA