Author: អេបិល

  • គួរ​ឱ្យ​សរសើរ​!​!​ ​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​និង​ភរិយា​ ​កម្សត់​រាប់​ឆ្នាំ​តស៊ូ​ឡើង​ក្លាយជា​ថៅកែ​

    គួរ​ឱ្យ​សរសើរ​!​!​ ​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​និង​ភរិយា​ ​កម្សត់​រាប់​ឆ្នាំ​តស៊ូ​ឡើង​ក្លាយជា​ថៅកែ​

    ​ថ្ងៃនេះ​ឡា​រ៉ែ​ន​ ​សូម​បង្វែរ​អារម្មណ៍​របស់​មិត្ត​អ្នកអាន​មក​ស្គាល់​ពី​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​ដែល​ជា​ដៃ​អក​កេស​រាប់​ឆ្នាំ​ ​និង​មានបទពិសោធន៍​ក្នុង​ការ​ប្រគំ​ត​ន្ដ្រី​តូច​ធំ​។​ ​

    ​លោក​ ​គឹម​ ​ចាន់​រតនា​ ​បាន​ស្ថិតនៅ​ក្នុងរង្វង់​សិល្បៈ​ជាង១០ឆ្នាំ​ ​លោក​គ្រាន់តែ​ជា​អ្នកលេង​ឧបករណ៍​សូ​ឡូ​ ​និង​ព្យា​ណូ​ ​ហើយ​ភរិយា​របស់​លោក​ ​គឺ​អ្នកស្រី​ ​ជិន​ ​វណ្ណា​រី​ ​ជា​អ្នកចម្រៀង​ក្នុង​វង់​អក​កេស​មួយ​ប្រចាំ​ខេត្ត​កំពង់ចាម​ប៉ុណ្ណោះ​ ​ដោយ​ក្នុង​ពេលនោះ​ ​ដ្បិតថា​លោក​ជា​អ្នក​កំពង់ចាម​មែន​ ​ដែល​ក្នុង​ពេលនោះ​គឺជា​អ្នកចម្រៀង​ ​តែ​សូម្បីតែ​ផ្ទះនៅ​ស្រុកកំណើត​ក៏​គ្មាន​រស់នៅ​សមរម្យ​នឹងគេ​នោះ​ដែរ​។​ ​លោក​ត្រូវ​ប្រើ​ជីវិត​ជា​អ្នកដើរ​លេងភ្លេង​តាំងពី​ឆ្នាំ២០០៨​ ​ខណៈ​ភរិយា​ត្រូវ​ដើរ​ច្រៀង​កាត់ទឹក​កាត់​ព្រៃ​ដេក​ផ្លូវ​ជាមួយ​លោក​ ​ប្រកបដោយ​កា​រតស៑ូ​ ​ដើម្បី​រកលុយ​មក​បង់​ឈ្នួល​ផ្ទះនៅ​ខេត្ត​កំពង់ចាម​។​ ​

    ​នៅក្នុង​ពេលនោះ​ជីវិត​ប្ដី​ប្រពន្ធ​របស់​លោក​ ​មិន​ខុសពី​សិល្បករ​មិន​ល្បី​ភាគច្រើន​ដែល​ល្អ​តែ​មើល​នោះ​ទេ​ ​ដោយ​ត្រូវ​ឌុប​ប្ដី​ឌុប​ប្រពន្ធ​ចេញ​តាម​វង់ភ្លេង​ ​ហើយ​បើ​និយាយ​ពី​ការ​ឆ្លងកាត់​ពាក្យសម្ដី​ប្រមាថ​មាក់ងាយ​ ​គឺ​អាច​និយាយ​បាន​ថា​រាប់មិនអស់​។​ ​សមនឹង​ប្ដី​ប្រពន្ធ​លោក​មិន​ហ៊ាន​ចំណាយ​លើ​សម្ភារៈនិយម​ ​និង​ម្នា​ក់ៗ​មើល​ថា​មិន​សុី​វិល័​យស​មនឹង​អ្នក​សិល្បៈ​ដែល​ឡូយឆាយ​ផ្សេង​ផង​ ​គឺ​រឹតតែ​មានការ​មើលស្រាល​។​ ​យ៉ាងណាមិញ​ ​លោក​ថា​នៅក្នុង​ពេលនោះ​ ​ពីរ​នាក់​ប្ដី​ប្រពន្ធ​លោក​ ​មិនមែន​រិះថាំ​និង​ជំពាក់គេ​ខ្លះ​ ​អត់មាន​មូលហេតុ​នោះ​ទេ​ ​ដោយ​លោក​ ​និង​ភរិយា​ ​សន្សំសំចៃ​លុយកាក់​ដែល​រកបាន​ពី​វង់តន្ត្រី​ដ៏​លំបាកទៅ​ទិញ​បាន​ដីស្រែ​តាម​ការណែនាំ​របស់​មិត្ត​ភ័ក្ត្រ​ ​និង​អ្នក​ស្គាល់គ្នា​បាន​ជា​ហូរហែរ​ ​នៅ​ម្ដុំ​ជម្ពូ​រ​វ័ន្ត​ ​និង​នៅ​ម្ដុំ​វត្ត​ព្រះធាតុ​ផ្លូវ​គួរស្រូវ​ ​ច្រក​ទៅ​តាកែវ​សព្វថ្ងៃ​ ​ក្នុង​ពេល​តំបន់​ទាំងនោះ​ ​មិនទាន់​អភិវឌ្ឍន៍​ហើយ​តម្លៃ​ដី​នៅ​ថោក​ ​។​ ​លោក​ថា​តម្លៃ​ដី​ផ្លាស់ប្ដូរ​ ​នៅក្នុង​តំបន់​នោះ​ ​បាន​ជួយ​ឱ្យ​លោក​លក់​បាន​តម្លៃ​ខ្ពស់​ ​ហើយ​ជួយ​ឱ្យ​លោក​ ​និង​ភរិយា​ ​ទិញ​បាន​ដី​ស្រែ​ធំៗ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣​ ​ម្ដុំ​ស្រុក​គងពិសី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​និង​នៅ​តំបន់​មួយចំនួន​ទៀត​ ​ដែល​ធ្វើអោយ​លោក​មានលទ្ធភាព​ក្លាយជា​ថៅកែ​ពុះ​ដី​ឡូ​តិ៍​នឹកស្មាន​មិនដល់​ក្នុងរង្វង់​បី​បួន​ឆ្នាំ​ចុងក្រោយ​។​ ​

    ​មកទល់​ពេលនេះ​ ​អតីត​តន្ត្រីករ​ ​និង​អ្នកចម្រៀង​កម្សត់​លោក​ ​គឹម​ ​ចាន់​រន​តា​ ​និង​ភរិយា​ ​មិន​ត្រឹមតែ​ជា​ម្ចាស់​ក្រុមហ៊ុន​ ​LYK​ ​គឹ​ម​ចាន់​រតនា​ ​ហ្សា​ណា​ ​ដែល​ជា​ក្រុ​មហ៑ុ​នពុះ​លក់​ដី​ឡូ​តិ៍​ធំ​មួយ​នៅ​ស្រុក​គងពិសី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ប៉ុណ្ណោះទេ​ ​អ្នក​ទាំងពីរ​ក៏​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្ដុក​ស្តម្ភ​ ​និង​មាន​គម្រោង​ដី​ឡូ​តិ៍​បណ្ដាក់គ្នា​ ​ដោយ​ក្រុ​មហ៑ុ​នរ​បស់​លោក​ ​ក៏​ត្រូវ​គេ​ដឹង​ថា​មានការ​ចាប់ដៃ​ជាមួយ​អតីត​ពិធីករ​ល្បីឈ្មោះ​នៅ​ទូរទស្សន៍​ ​My​ ​TV​ ​ ​គឺ​លោក​ ​វី​ជេ​ ​រតនា​ ​និង​មានការ​ចូលរួម​ពី​សិល្បករ​មួយចំនួន​ ​ផង​ដែរ​។​ ​មកទល់​ពេលនេះ​ ​បើ​ទោះ​លោក​បាន​ក្លាយជា​ថៅកែ​ប្រើ​សុទ្ធតែ​រថយន្ត​ឡិច​សុីស៥៧០​ ​ស៑េ​រី២០១៩​ ​តម្លៃ​ជាង២៤មុឺ​នដុល្លារ​ ​ប៉ុន្តែ​លោក​ ​និង​ភរិយា​ ​នៅតែ​មើលទៅ​សាមញ្ញ​ ​ខណៈ​ដែល​លោក​ប្រាប់​ថា​អតីតកាល​ធ្លាប់​ជាត​ន្ត្រី​ករ​នៅតែ​ធ្វើអោយ​លោក​ដក់អារម្មណ៍​ក្នុងចិត្ត​ ​ដែល​នឹង​ធ្វើអោយ​លោក​ត្រៀម​រៀបចំ​ក្រុមការងារ​ផលិត​បទចម្រៀង​ក្នុង​ពេល​ឆាប់​ៗ​ ​ឱ្យ​តា​រា​ក្មេង​ៗ​ជំនាន់​ក្រោយ​ ​បា​នប​ញ្ខេញ​សមត្ថភាព​ច្រៀង​។​ ​ដោយ​ឆ្លង​កា​ត់ប្រ​វិត្ត​កម្សត់​ជូរចត់​ ​អ៊ីចឹង​ហើយ​ទើប​លោក​ ​និង​ភរិយា​ ​រមែង​ធ្វើសកម្មភាព​សប្បុរសធម៌​ ​ចែករំលែក​ធនធាន​ដល់​អ្នកក្រ​ខ្សត់​ក្រោយពេល​ជោគជ័យ​។​ ​ជាមួយនឹង​ការ​លាតត្រដាង​ពីអ​តី​ត​កាល​របស់​លោក​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​ក្លាយជា​បទពិសោធន៍​មួយ​ដ៏​ប្រសើរ​ ​សម្រាប់​មនុស្ស​ទូទៅ​ដែល​មិនទាន់​ជោគជ័យ​ ​មាន​កម្លាំង​តស៑ូ​៕​

  • ញាក់សាច់​!​!​ ​មក​ស្គាល់​ពី​កូនខ្មែរ​ផលិត​វីដេអូ​លំដាប់​អន្ដរ​ជាតិ​ ​

    ញាក់សាច់​!​!​ ​មក​ស្គាល់​ពី​កូនខ្មែរ​ផលិត​វីដេអូ​លំដាប់​អន្ដរ​ជាតិ​ ​

    ​មហាជន​ជាច្រើន​នាក់​ធ្លាប់​បាន​ទស្សនា​វីដេអូ​ស្ព​ត​ពាណិជ្ជកម្ម​ ​វី​អូ​ចម្រៀង​ ​ភាព​យន្ដ​ខ្លី​ៗ​ ​និង​វីដេអូ​ឯក​សារ​ខ្លី​ៗ​ល្អ​ៗ​ ​ដែល​បាន​កោតសរសើរ​ពី​ស្នាដៃ​អ្នក​ផលិត​វីដេអូ​។​ ​ជាក់ស្ដែង​តា​មរ​យៈស្ព​ត​ ​និង​ភាព​យន្ត​ខ្លី​ៗ​ ​និយាយ​ជា​ភាសាអង់គ្លេស​ ​និង​សម្ដែង​ដោយ​ជនបរទេស​ ​ដូចជា​ក្នុង​រឿង​”​Boy​”​ ​រឿង​”​Evoking​ ​ឬ​ ​ដាស់​វិញ្ញាណ​”​ ​និង​រឿង​ជាច្រើន​ទៀត​ ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​ផ​លិ​ករ​ឈ្មោះ​ ​Tim​ ​Pek​ ​(​ធីម​ ​បុិ​ក​)​ ​ម្ចាស់​ពានរង្វាន់​ ​ពី​ការផលិត​ភាពយន្ត​រឿង​”​វិញ្ញាណ​ក្រហម​ ​ឬ​ ​The​ ​Red​ ​Sense​”​ ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ២០០៦​ ​គេ​ស្មាន​តែ​ផលិតករ​រូប​នេះ​គឺជា​ជនបរទេស​។​ ​

    ​យ៉ាងណាមិញ​ ​ម្នា​ក់ៗ​មិនបាន​ចាប់អារម្មណ៍​ថា​ ​អ្នក​ផលិត​វីដេអូ​នោះ​ជា​កូនខ្មែរ​នោះ​តេ​ ​នៅពេល​ដឹង​ថា​ ​លោក​ ​គឺជា​ជនជាតិ​ខ្មែរ​ ​ហើយ​លោក​មាន​ស្នាដៃ​រាប់មិនអស់​ក្នុង​ការផលិត​ភាព​យន្ត​ខ្លី​ៗ​ ​ស្ព​ត​ ​និង​ជំនាញ​កាត់ត​ជាដើម​ ​ដែល​អាច​និយាយ​បាន​ស្នាដៃ​ដែល​លោក​រំលេច​ឡើង​គឺ​មិនចាញ់​ផលិតករ​បរទេស​។​ ​ក្នុង​កិច្ច​សម្ភាស​ន៏​តាម​សារ​អេ​ឡិច​ត្រូ​និច​ពី​ប្រទេស​អូស្ត្រាលី​ ​លោក​ ​ធីម​ ​បុិ​ក​ ​ផលិតករ​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារតែ​លោក​បាន​ទទួលការ​បណ្ដុះបណ្ដាល​ក្នុង​ជំនាញ​ផលិតភាព​យន្ត​ទាំង​ការ​ផ​លិ​ត​ស្ព​ត​ ​វីដេអូ​ឯកសារ​ ​ជា​អ្នក​កាត់ត​ ​និង​ ​ចាក់​ពណ៌​វីដេអូ​ ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ​ទើប​លោក​រមែង​ផលិតភាព​យន្ត​ខ្លី​ៗ​ ​ជាពិសេស​រឿង​ខ្លី​រន្ធ​ត់ៗ​ ​និង​ព្រឺព្រួច​ ​ហើយ​ដាក់​បង្ហោះ​នៅ​លើ​យូ​ធូប​។​ ​មកទល់​ពេលនេះ​លោក​ផលិត​បាន​ច្រើន​រឿង​ហើយ​ ​ដោយ​ភាពយន្ត​ខ្លី​នី​មួយ​ៗ​ ​លោក​ក៏​នឹង​មានគំនិត​បន្លាយ​ជា​ភាពយន្ត​ខ្នាត​ធំ​ ​ប្រសិនបើ​មានដៃ​គូ​សហការ​បោះទុន​ ​ចង់ឱ្យ​លោក​ផលិត​។​ ​កាលពី​ខែ៩កន្លងទៅ​ ​ក្នុង​ពេល​លោក​មកលេង​នៅ​កម្ពុជា​ ​លោក​ក៏បាន​ផ​លិ​ត​ស្ព​ត​ខ្លី​ក្រោម​ចំណងជើង​ថា​«​Cambodia’s​ ​Wonderland​» ​ដែល​ឆ្លុះបញ្ចាំង​ពីអ​ច្ឆ​រិយៈ​នៃ​កម្ពុជា​។​ ​ពេល​កន្លងមក​លោ​ក​ក៍​ចុះ​មក​ផ​លិ​ត​ស្ព​ត​ ​និង​រឿង​ខ្លី​ៗ​ជាច្រើន​លើទឹក​ដីខ្មែរ​រាប់មិនអស់​ផង​ដែរ​។​ ​

    ​ផលិតករ​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ ​ខ្លួន​ទទួល​បានការ​ទទួលស្គាល់​លើ​ជំនាញ​ផលិត​ប្លង់​រឿង​ ​សំឡេង​ ​និង​បច្ចេកទេស​ថត​ ​ជាយូរមកហើយ​ ​ទើប​នៅក្នុង​ប្រទេស​អូស្ត្រាលី​លោក​ទទួលជោគជ័យ​ក្នុង​ការ​បើក​ក្រុ​មហ៑ុន​ផ​លិ​ត​ស្ព​ត​ ​ផលិត​វីដេអូ​ឯកសារ​ ​ជំនាញ​កាត់ត​ ​ចាក់​ពណ៌​កុន​ ​និង​ ​Sound​ ​ជាដើម​ ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ​ដោយ​ក្នុង​ពេល​ដ៏​ខ្លី​ ​លោក​ក៏​នឹង​គ្រោង​ចុះ​មក​ផលិតភាព​យន្ត​ដោយ​ជ្រើស​យក​ជនជាតិ​ខ្មែរ​នៅ​លើទឹក​ដី​កម្ពុជា​ ​អោយ​សម្ដែង​ផង​ដែរ​។​ ​លោក​ថា​ ​ភាព​យន្ត​ខ្លី​ៗ​ដែល​លោក​ផលិត​ឡើង​កន្លងមក​ ​បើ​ទោះជា​និយាយ​ភាសាបរទេស​ ​និង​មើល​រសជាតិ​ដូចជា​ភាពយន្ត​បរទេស​ ​ប៉ុន្តែ​មិន​មាន​ស្នាដៃ​ណាមួយ​ ​ដែល​គ្មាន​ការចូលរួម​សម្ដែង​ពី​ជនជាតិ​ខ្មែរ​ ​នោះ​ទេ​។​ ​ជាក់ស្ដែង​ក្នុង​រឿង​ ​”​Boy​”​ ​ដែល​មានការ​ចាប់អារម្មណ៍​ក្រោយ​ការ​បង្ហោះ​នោះ​ ​តួអង្គ​ក្មេងប្រុស​គឺជា​ជនជាតិ​កម្ពុជា​ ​ខណៈ​ដែល​តួអង្គ​ស្រី​ជា​ជនជាតិ​ហ្វីលីពីន​ ​និង​មាន​ជនជាតិ​អូស្ត្រាលី​ចូលរួម​សម្ដែង​ដែរ​។​ ​លោក​ប្រកាស​ថា​ចង់ឱ្យ​អន្តរជាតិ​ដឹង​ថា​ ​ជនជាតិ​កម្ពុជា​ក៏​មានលទ្ធភាព​ផលិតភាព​យន្ត​កម្រិត​បរទេស​មិនចាញ់​គ្នា​ ​ទើប​លោក​តែង​ផលិត​រឿង​ខ្លី​ថ្មី​ៗ​ ​ដាក់​បង្ហោះ​ជា​រឿយ​ៗ​។​

    ​ខាងក្រោម​នេះ​ជា​ស្នា​ដៃ​ខ្លះ​ៗ​ ​របស់​លោក​ ​ដែល​ស្ទើរតែ​មើល​មិនដឹង​ថា​ជា​ការផលិត​ដោយ​ជនជាតិ​កម្ពុជា​៖​

  • Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ផ្តល់​ការ​បណ្តុះបណ្តាល​ ​ប្រឹក្សា​យោបល់​ ​និង​នាំ​ភាព​ជោគជ័យ​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​កាន់តែ​ច្រើន​

    Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ផ្តល់​ការ​បណ្តុះបណ្តាល​ ​ប្រឹក្សា​យោបល់​ ​និង​នាំ​ភាព​ជោគជ័យ​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​កាន់តែ​ច្រើន​

    ​ស្រប​ពេល​ដែល​កំណើន​នៃ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​ ​កម្រិតជីវភាព​ប្រជាជន​ក៏​កាន់តែ​ប្រសើរ​ឡើង​ ​ដែល​ស្ថានភាព​អំណោយផល​កាន់តែ​ខ្លាំង​សម្រាប់​ម្ចាស់​អាជីវកម្ម​នានា​នៅក្នុង​ប្រទេស​ ​ជាពិសេស​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ដែល​ជា​វិស័យ​ប្រកប​ដោយសក្តានុពល​ខ្ពស់​។​ ​

    ​ថ្មី​ៗ​នេះ​ ​ដោយ​មើលឃើញ​ពី​ឱកាស​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​ការ​អភិវឌ្ឍ​ផ្នែក​ផលិតផល​ថែរក្សា​សម្ផស្ស​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​និង​នាំចូល​គ្រឿងសម្អាង​ធំជាង​គេ​តែមួយគត់​នៅ​កម្ពុជា​ ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ ​បណ្តុះបណ្តាល​ ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ ​និង​ចែករំលែក​ពី​វិធី​សាស្រ្ត​គ្រប់គ្រង​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​កាន់តែ​ច្រើនឡើង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​ ​

    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​បាន​លើកឡើង​ថា​ ​យើង​មាន​គោលដៅ​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​នៅ​កម្ពុជា​មានកម្រិត​នៃ​ការយល់​ដឹង​កាន់តែ​ច្បាស់លាស់​ពី​ការគ្រប់គ្រង​អា​ជី​វម្ម​ ​និង​សេវា​ផ្លូវច្បាប់​ឱ្យ​ស្រប​នឹង​គោលការណ៍​របស់​រដ្ឋ​ ​ឬ​ទទួល​បានការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​។​ ​ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជាបន្តបន្ទាប់​ ​ដើម្បី​ផ្តល់​ជូន​អ្នក​ដែល​មានបំណង​ចង់​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ ​ឬ​ចង់​បង្កើត​ម៉ាក​សញ្ញា​ដោយខ្លួនឯង​ ​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​បញ្ហា​ផ្លូវច្បាប់​ ​វិធី​សាស្រ្ត​ក្នុង​ការគ្រប់គ្រង​អាជីវកម្ម​ ​វិធី​សាស្រ្ត​ពង្រីក​ ​និង​អភិវឌ្ឍន៍​ការ​លក់​ ​ក៏ដូចជា​វិធី​សាស្រ្ត​សំ​ខាន់​ៗ​ជាច្រើន​ទៀត​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ផ្នែក​សម្ឆស្ស​។​ ​

    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ជា​លទ្ធផល​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ ​មាន​ម្ចាស់​អាជីវកម្ម​កាន់តែ​ច្រើនឡើង​ដែល​បាន​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ ​និង​វិធី​សា​ស្រ្​ត​ល្អ​ៗ​ដើម្បី​រកស៊ី​ផ្នែក​សម្ផស្ស​ឱ្យ​ជោគជ័យ​»​។​ ​

    ​លោក​ឧកញ៉ា​ ​បាន​បន្ថែម​ទៀត​ថា​ ​សម្ទុះ​នៃ​ការ​ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុន​ដ៏​វិជ្ជមាន​នេះ​ ​កើតឡើង​ដោយសារតែ​មួយរយៈពេល​នេះ​ ​ក្រុមហ៊ុន​ជាច្រើន​ដែល​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ​ផលិតផល​សម្ផស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ទាំងអស់​ពី​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​។​ ​ម្ចាស់​អាជីវកម្ម​ដែល​ជា​ដៃគូ​របស់​យើង​ទាំងអស់​សុទ្ធតែ​ទទួល​បាន​សេវា​ផ្លូវច្បាប់​ច្បាស់លាស់​ ​ដែល​មានការ​ទទួលស្គាល់​ ​ធ្វើ​ឱ្យ​ការ​ប្រកប​អាជីវកម្ម​របស់​គាត់​ទទួល​បានការ​ទុកចិត្ត​ខ្ពស់​ពីអ​តិថិ​ជន​។​ ​ក្រៅពី​នេះ​ ​ពី​ ​1ថ្ងៃ​ទៅ​ ​1ថ្ងៃ​ ​ក្រុមហ៊ុន​របស់​គាត់​ក៏​មានការ​អភិវឌ្ឍ​បាន​លឿន​ផង​ដែរ​ ​ដោយសារតែ​អតិថិជន​បាន​មើលឃើញ​ពី​ភាពល្អ​ប្រសើរ​ពិតប្រាកដ​នៃ​ផលិតផល​ដែល​យើង​ផ្តល់​ជូន​ ​ស្រប​ពេល​ដែល​គាត់​ទទួល​បាន​ចំណេះដឹង​ច្បាស់លាស់​ពី​ការគ្រប់គ្រង​អាជីវកម្ម​ ​និង​អតិថិជន​។​ ​យើង​រំពឹង​ទុក​ថា​ ​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​នៅ​កម្ពុជា​ជាច្រើន​នាក់​ទៀត​នឹង​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លួន​ពីតូច​ទៅ​ធំ​ ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ក្នុង​ប្រទេស​ក៏ដូចជា​ទីផ្សារ​តំបន់​ផង​ដែរ​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ជា​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​អាជីវកម្ម​ដ៏​ធំ​មួយ​ ​និង​ជា​ក្រុមហ៊ុន​នាំចូល​ផលិត​ផ​លល្បីៗ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅក្នុង​ទីផ្សារ​កម្ពុជា​ ​ហើយក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​ទទួល​ផលិត​រាល់​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​ ​និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ជាច្រើន​ប្រភេទ​ទៀត​ ​ដែល​មាន​បទ​ពិសោធ​ខ្ពស់​ ​និង​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​អាជីវករ​ ​និង​ពាណិជ្ជករ​កម្ពុជា​ ​និង​ថៃ​ជាច្រើន​ស្ថាប័ន​៕​


  • CIMB​ ​និង​ធនាគារ​ចំនួន១៣០ទៀត​ ​លើ​សាកលលោក​ ​ដែល​មានទ្រព្យ​សកម្ម​ ​៤៧ពាន់​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​រួមគ្នា​អនុវត្ត​ប្រតិបត្តិ​ការ​ធនាគារ​ ​ដែល​មាន​គោលការណ៍​ ​ប្រកបដោយ​ការទទួលខុសត្រូវ​

    CIMB​ ​និង​ធនាគារ​ចំនួន១៣០ទៀត​ ​លើ​សាកលលោក​ ​ដែល​មានទ្រព្យ​សកម្ម​ ​៤៧ពាន់​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​រួមគ្នា​អនុវត្ត​ប្រតិបត្តិ​ការ​ធនាគារ​ ​ដែល​មាន​គោលការណ៍​ ​ប្រកបដោយ​ការទទួលខុសត្រូវ​

    ​ញ៉ូ​យ៉​ក​៖​ ​ក្រុមហ៊ុន​ ​CIMB​ ​Group​ ​Holdings​ ​Berhad​ ​(​CIMB​ ​Group​)​ ​បាន​ក្លាយជា​ស្ថាបនិក​ហត្ថលេខី​មួយ​ ​នៃ​ប្រតិបត្តិ​ការ​ធនាគារ​ ​ដែល​មាន​គោលការណ៍​ ​ប្រកបដោយ​ការទទួលខុសត្រូវ​ ​(​Principles​ ​for​ ​Responsible​ ​Banking​)​ ​ដែល​មាន​កា​របេ្ត​ជ្ញា​ ​ទៅលើ​ដំណើរការ​យុទ្ធ​សាស្រ្ត​អាជីវកម្ម​របស់​ខ្លួន​ ​ឲ្យ​ស្រប​ស្រប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ ​ប្រកបដោយ​ចេរភាព​ ​របស់​អង្គការសហប្រជាជាតិ​ ​និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​។​

    ​ក្នុងនាម​ជា​ស្ថាបនិក​ហត្ថលេខី​មួយ​ ​នៃ​ប្រតិបត្តិ​ការ​ធនាគារ​ ​ដែល​មាន​គោលការណ៍​ ​ប្រកបដោយ​ការទទួលខុសត្រូវ​ ​CIMB​ ​Group​ ​បាន​ចូលរួម​ជាមួយនឹង​គ្រឹះស្ថាន​ធនាគារ​ ​ចំនួន​ ​១៣០​ ​ទូទាំង​ពិភពលោក​ ​ដែល​មានទ្រព្យ​សកម្ម​ប្រមាណ​ ​៤៧​ ​ពាន់​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​បាន​ប្តេជ្ញា​ចិត្តនឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​ក្នុង​ការសម្រេច​បាន​នូវ​ចិរភាព​ ​នា​ពេល​អនាគត​។​

    ​នា​ពេល​ចាប់ផ្តើម​ ​នៃ​មហាសន្និបាត​ ​អង្គការសហប្រជាជាតិ​ ​ការ​សម្ពោធ​ជា​ផ្លូវការ​ ​នូវ​ប្រតិបត្តិ​ការ​ធនាគារ​ ​ដែល​មាន​គោលការណ៍​ ​ប្រកបដោយ​ការទទួលខុសត្រូវ​ ​បាន​កំណត់​នូវ​ជំហាន​ដំបូង​ ​គួរ​ជាទី​កត់សម្គាល់​ ​នូវ​ភាពជា​ដៃគូ​ ​រវាង​ឧស្សាហកម្ម​ធនាគារ​ជាសាកល​ ​និង​អង្គការសហប្រជាជាតិ​។​

    ​ថែ្ល​ងនៅ​ក្នុង​ពិធីសម្ពោធ​ ​ដែល​មានការ​ចូលរួម​ពី​សមាជិក​ហត្ថលេខី​ ​នៃ​ស្ថាប័ន​ចំនួន​ ​១៣០​ ​រួម​ទាំង​ប្រធាន​នាយក​ប្រតិបត្តិ​ ​ជាង៤៥នាក់​ ​លោក​ ​Antonio​ ​Guterres​ ​អគ្គលេខាធិការ​ ​នៃ​អង្គការសហប្រជាជាតិ​ ​បាន​ ​មានប្រសាសន៍​ថា​៖​ ​«​គោលការណ៍​ ​នៃ​ភាពជា​ដៃគូ​ ​សម្រាប់​ប្រតិបត្តិ​ការ​ធនាគារ​ ​ដោយ​ការទទួលខុសត្រូវ​ ​របស់​អង្គការសហប្រជាជាតិ​ ​គឺជា​ត្រីវិស័យ​មួយ​ ​សម្រាប់​ឧស្សាហកម្ម​ធនាគារ​ជាសាកល​ ​ដើម្បី​ឆ្លើយតប​ ​ជំរុញ​ ​និង​ទទួល​អត្ថ​ប្រយោជន៍​ ​ពី​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ ​ប្រកបដោយ​ចីរភាព​។​ ​គោលការណ៍​នេះ​ ​បាន​បង្កើត​នូវ​គណនេយ្យ​ភាព​ ​ដែល​អាច​កំណត់​ពី​ទំនួល​ខុសត្រូវ​ ​និង​មហិ​ច្ច​តា​ ​ដែល​ជំរុញ​ឲ្យ​មាន​នូវ​ការអនុវត្ត​ជាក់ស្តែង​»​។​

    ​លោក​ ​Tengku​ ​Zafrul​ ​Aziz​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​CIMB​ ​Group​ ​Holdings​ ​Berhad​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ក្នុងនាម​ជាស​មា​ជិ​ក​ស្ថាបនិក​គោលការណ៍​របស់​ ​UNEP​-​FI​ ​សម្រាប់​ប្រតិបត្តិ​ការ​ធនាគារ​ ​ដោយ​ការទទួលខុសត្រូវ​ ​យើង​ជឿជាក់​ថា​ ​មានតែ​ការ​រួមបញ្ចូល​សង្គម​តែមួយ​ ​ដែល​ពឹងផ្អែក​លើ​ ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ​ ​សមភាព​ ​និង​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ ​ប្រកបដោយ​ចីរភាព​តែប៉ុណ្ណោះ​ ​ដែល​ជួយ​ឲ្យ​នយោ​ជិត​ ​អតិថិជន​ ​និង​ភាគី​ពាក់ព័ន្ធ​ ​អាច​រីកចម្រើន​បាន​ទាំងអស់គ្នា​។​ ​តាមរយៈ​ការ​ចុះហត្ថលេខា​លើ​គោលការណ៍​ ​សម្រាប់​ប្រតិបត្តិ​ការ​ធនាគារ​ ​ដោយ​ការទទួលខុសត្រូវ​ ​យើង​ប្តេជ្ញា​ក្នុង​ការប្រើ​ប្រាស់​ ​ផលិតផល​ ​សេវាកម្ម​ ​និង​ការ​កសាង​ទំនាក់ទំនង​ ​ដើម្បី​គាំទ្រ​ ​និង​ពន្លឿន​ការ​ផ្លាស់​ប្តូរ​ ​ជា​មូលដ្ឋាន​ ​នៅក្នុង​សេដ្ឋកិច្ច​ ​និង​ជីវិត​រស់នៅ​ ​ដែល​ចាំបាច់​ ​ដើម្បី​សម្រ​ចបា​ននូវ​វិបុលភាព​រួមគ្នា​ ​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​ថ្ងៃ​អនាគត​»​។​

    ​លោក​ ​Inger​ ​Andersen​ ​អភិបាល​ប្រតិបត្តិ​ ​នៃ​កម្មវិធី​បរិស្ថាន​ ​របស់​អង្គការសហប្រជាជាតិ​ ​(​UNEP​)​ ​បាន​និយាយ​ថា​៖​ ​«​ឧស្សាហកម្ម​ធនាគារ​ ​ដែល​មាន​ផែនការ​ទប់ស្កាត់​ហានិភ័យ​ ​ទៅលើ​បម្រែបម្រួល​បរិយាកាស​ ​និង​បញ្ហា​បរិស្ថាន​ដ៏​ទៃ​ទៀត​ ​មិន​ត្រឹមតែ​ជ​ម្រុ​ញ​ឲ្យ​មាន​ឧស្ម័ន​កាបូ​និក​កម្រិតទាប​ ​និង​សេដ្ឋកិច្ច​ ​ដែល​គាំពារ​អាកាសធាតុ​ប៉ុណ្ណោះទេ​ ​តែ​វា​ថែមទាំង​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀតផង​ដែរ​។​ ​នៅពេល​ដែល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បញ្ចៀស​ដើមទុន​របស់​ខ្លួន​ ​ពី​ធនធាន​ធម្មជាតិ​ ​ដែល​ការ​វិនិយោគ​ផ្តោត​លើ​ការ​គាំទ្រ​ធនធាន​ធម្មជាតិ​ ​នោះ​អ្នកគ្រប់គ្នា​នឹង​ឈ្នះ​ទាំងអស់គ្នា​ ​ក្នុងរយៈពេល​យូរអង្វែង​»​។​

    ​គោលការណ៍​ ​សម្រាប់​ប្រតិបត្តិ​ការ​ធនាគារ​ ​ដោយ​ការទទួលខុសត្រូវ​ ​ត្រូវ​បាន​គាំទ្រ​ដោយ​ការអនុវត្ត​ ​និង​ក្របខណ្ឌ​គណនេយ្យ​ភាព​យ៉ាង​ពេញទំហឹង​។​ ​តាមរយៈ​ការ​ចុះហត្ថលេខា​នេះ​ ​CIMB​ ​Group​ ​ប្តេជ្ញា​ឲ្យ​មាន​តម្លាភាព​ ​ទាំង​លើ​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ ​និង​អវិជ្ជមាន​ ​ទៅលើ​មនុស្សជាតិ​ ​និង​ភពផែន​ដី​។​ ​CIMB​ ​Group​ ​នឹង​ផ្តោត​សំខាន់​ ​ទៅលើ​ទីកន្លែង​ដែល​មានផល​ប៉ះពាល់​ធំ​បំផុត​ ​នៅក្នុង​អាជីវកម្ម​ស្នូល​របស់​ខ្លួន​ ​ហើយនឹង​រៀបចំ​ ​និង​អនុវត្ត​គោលដៅ​ ​ដើម្បី​បង្កើន​ភាព​វិជ្ជមាន​ ​និង​កំណត់​ចំណុច​អ​វិជ្ជ​មាន​ផ្សេង​ៗ​ ​ស្របតាម​គោលបំណង​ ​នៅក្នុង​ប្រទេស​ ​និង​នៅ​លើ​ពិភពលោក​។​

    ​គោលការណ៍​ ​សម្រាប់​ប្រតិបត្តិ​ការ​ធនាគារ​ ​ដោយ​ការទទួលខុសត្រូវ​ ​នឹង​ផ្តល់​ឲ្យ​ ​CIMB​ ​Group​ ​នូវ​ក្របខណ្ឌ​ដ៏​មានប្រសិទ្ធភាព​មួយ​ ​ដើម្បី​កំណត់​អត្តសញ្ញាណ​ ​និង​នាំ​យក​ឱកាស​អាជីវកម្ម​ ​ដោយ​បង្កើត​នូវ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ ​ប្រកបដោយ​ចីរភាព​ ​ដែល​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ធនាគារ​អាច​កំណត់​ ​និង​បង្កើត​បាន​នូវ​ ​ដំណោះស្រាយ​ ​និង​ហានិភ័យ​ដែល​ពាក់ព័ន្ធ​ ​យ៉ាង​មានប្រសិទ្ធភាព​ផង​ដែរ​។​

    ​CIMB​ ​Group​ ​គឺជា​ស្ថាប័ន​ធនាគារ​ ​ក្នុង​តំបន់​អាស៊ាន​តែមួយគត់​ ​ដែល​បាន​ក្លាយជា​សមាជិក​ស្ថាបនិក​ ​នៃ​ប្រតិបត្តិ​ការ​ធនាគារ​ ​ដែល​មាន​គោលការណ៍​ ​ប្រកបដោយ​ការទទួលខុសត្រូវ​។​ ​ដោយ​បាន​ដាក់បញ្ចូល​នូវ​និរន្ត​ភាព​ទៅលើ​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​របស់​ខ្លួន​ ​គឺ​ ​Forward23​ ​CIMB​ ​Group​ ​ក៏បាន​ចូលរួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​សំ​ខាន់​ៗ​ ​ដូចជា​និយ័ត​ករ​ ​វិនិយោគិន​ ​អតិថិជន​ ​អ្នកផ្គត់ផ្គង់​ ​និយោជិត​ ​និង​សហគមន៍​នានា​ ​ដើម្បី​ធ្វើការ​ជាមួយគ្នា​ ​ក្នុង​ការបង្កើត​នូវ​អនាគត​ ​ប្រកបដោយ​និរន្ត​ភាព​ដ៏​រឹងមាំ​ទាំងអស់គ្នា​។​ ​ក្នុងនាម​អ្នកចូលរួម​មុនគេ​មួយ​ ​លើ​ការអនុវត្ត​កាតាលីករ​ ​សម្រាប់​អនាគត​ ​ប្រកបដោយ​ចីរភាព​ ​តាមរយៈ​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​ ​CIMB​ ​Group​ ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កម្មវិធី​ ​The​ ​Cooler​ ​Earth​ ​[​https​:​/​/​coolerearth.cimb.com​/​]​ ​ដែល​ជា​កិច្ចប្រជុំ​កំពូល​ ​ស្តី​ពី​និរន្ត​ភាព​ ​ប្រព្រឹត្តទៅ​ ​នា​ថ្ងៃទី​ ​១​-​២​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ក្នុង​ទីក្រុង​កូឡាឡាំពួរ​។​ ​

  • ​“​គម្រោង​សុបិន​ស្រ្តី​”​ ប្រកាសស្វែងរកបេក្ខនារីមានទេពកោសល្យ​ខាង​រចនា​ម៉ូត​

    ​“​គម្រោង​សុបិន​ស្រ្តី​”​ ប្រកាសស្វែងរកបេក្ខនារីមានទេពកោសល្យ​ខាង​រចនា​ម៉ូត​

    ក្រុមការងារ​ ​“​គម្រោង​សុបិន​ស្រ្តី​”​ ​មាន​កិ​ត្ត​យស​សូមជម្រាប​ជូន​ដល់​អ្នកសារព័ត៌មាន​ជាតិ​ ​អន្តរជាតិ​ ​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ​ក្រុមការងារ​គម្រោង​សុបិន​ស្រ្ដី​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Sourire​ ​Pro​ ​and​ ​Ars​ ​Co​.​,​ltd​ ​(​SPA​)​ ​នឹង​រៀបចំ​កម្មវិធី​ ​ការប្រកួត​រចនា​ម៉ូត​ ​សុបិន​ស្ដ្រី​ ​លើក​ទី៩​ ​ឆ្នាំ២០២០​ ​ក្រោម​ប្រធានបទ​ ​“​ភាព​អស្ចារ្យ​នៃ​ប្រទេស​កម្ពុជា​”​។​
    ​ ​កម្មវិធី​ប្រកួត​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ដូចតទៅ​៖​

    ​ ​១​.​ ​រៀបចំ​ការប្រកួត​ប្រជែង​រចនា​សម្រាប់​នារី​ខ្មែរ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ទេពកោសល្យ​ឥត​ខ្ចោះ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ចាប់តាំងពី​ឆ្នាំ២០១០​ ​មក​ម្ល៉េះ

    ​ ​២​.​ ​ផ្ដល់​ឱកាស​ទៅដល់​ស្រ្តី​ខ្មែរ​ ​និង​ជួយ​ពួកគាត់​ដើម្បី​សិក្សា​ទៅលើ​ជំនាញ​សិល្បៈ​ផ្សេង​ៗ​ដូចជា​រចនា​ក្រាហ្វិក​ ​និង​ការបង្កើត​មុខរបរ​ដោយខ្លួនឯង​តាមរយៈ​កម្មវិធី​យើង​

    ​ ​៣​.​ ​រួម​បញ្ជូ​លការ​រចនា​របស់​ស្រ្តីជា​មួយ​នឹង​ក្រុម​ហ៊ុន​ផ្សេង​ៗ​បូក​ផ្សំនឹង​ការ​យក​ការរចនា​ទៅ​ប្រើប្រាស់​នៅ​លើ​ផលិតផល​ដែល​អាច​ជួយ​គាំទ្រ​ដល់​ស្នាដៃ​រចនា​របស់​ស្រ្តី​ខ្មែរ​

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ចាប់តាំងពី​ឆ្នាំ២០១០មក​ ​មាន​បេក្ខ​នា​រី​ចំ​នួ​ណ​ ​១,៤៦៨នាក់​បាន​ដាក់​ស្នាដៃ​មកកាន់​ការប្រកួត​រចនា​ម៉ូត​នេះ​ ​ជាមួយនឹង​ស្នាដៃ​ចំនួន​ ​២,៦៤២​។​

    ​កម្មវិធី​នេះ​នឹង​រៀបចំឡើង​ចំនួន​ ​០៤វគ្គ​។​ ​ក្រុមការងារ​យើងខ្ញុំ​នឹង​រៀបការ​ប្រកួត​ជម្រុះ​វត្ត​ដំបូង​នៅ​ថ្ងៃទី០៥​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​សម្រាប់​ការ​ដាក់​ការរចនា​ដំបូង​របស់​បេក្ខជន​។​ ​បន្ទាប់មក​នៅ​ថ្ងៃទី១៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​យើងខ្ញុំ​នឹង​អញ្ជើញ​បេក្ខជន​ជាប់​ជម្រុះ​លើក​ទី១​ ​ចូលរួម​សិក្ខាសាលា​ណែនាំ​បន្ថែម​ដើម្បី​ត្រៀម​ចូលរួម​នៅ​វគ្គ​ចម្រុះ​ចុងក្រោយ​នៅ​ថ្ងៃទី០៤​ ​ខែមករា​ ​ឆ្នាំ២០២០​។​ ​បន្ទាប់ពី​ជ្រើសរើស​នូវ​ជ័យលាភី​រួច​ ​យើងខ្ញុំ​នឹង​ប្រកាស​លទ្ធផល​ជ័យលាភី​ដែល​ត្រូវ​ជាប់​ ​នៅ​ថ្ងៃទី១៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០​។​ ​ចំពោះ​រង្វាន់​ ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១នឹង​ទទួល​បាន​រង្វាន់១០០០ដុល្លារ​ ​ចំណាត់ថ្នាក់​លេខ២នឹង​ទទួល​រង្វាន់៣០០ដុល្លារ​ ​និង​ចំណាត់ថ្នាក់​លេខ៣នឹង​ទទួល​រង្វាន់១០០ដុល្លារ​ ​និង​រង្វាន់លួងចិត្ត​ជាច្រើន​ទៀត​។​

    អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ ​យើងខ្ញុំ​សង្ឃឹមថា​ ​អ្នកសារព័ត៌មាន​ជាតិ​ ​អន្តរជាតិ​ ​សាធារណជន​ ​នឹង​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ទៅដល់​ស្រ្តី​ដែល​មាន​ទេពកោសល្យ​ខាង​រចនា​ម៉ូត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ដាក់​ស្នាដៃ​ចូលរួម​ប្រកួត​។​
    ​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​មកកាន់​យើងខ្ញុំ​តាមរយៈ​លេខទូរសព្ទ​ ​០១១​ ​៨៦៩​ ​៥០៤​ ​/​ ​០៧០​ ​៩៦១​ ​៥៩២​ ​ឬ​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និdreamgirlsdesigncontest​@​gmail.com​ ​។​
    ​និង​ទំនាក់ទំនង​ផ្ទាល់​៖​

    ​SOURIRE​ ​PRO​ ​AND​ ​ARTS​ ​Co​.​,​LTD​
    ​អាច​ទំ​នា​ក់ទនង​ ​:​ ​+​855​-​12​ ​617​ ​222​ ​/​ ​081​ ​222​ ​617​ ​/​ ​011​ ​869​ ​504​
    ​FACEBOOK​:​ ​Dreamgirlsdesigncontest​
    ​Email​:​ ​vattey.spa​@​gmail.com​

    ​ ​សូម​អរគុណ​!​!​


  • រាជរដ្ឋាភិបាល​-​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ប្រកាស​ពី​ក្រដាសប្រាក់​គំរូ​ថ្មី​ ​15,000រៀល​

    រាជរដ្ឋាភិបាល​-​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ប្រកាស​ពី​ក្រដាសប្រាក់​គំរូ​ថ្មី​ ​15,000រៀល​

    រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ ​អនុញ្ញាត​ឱ្យ​ចេញផ្សាយ​ ​ធ្វើ​ចរាចរណ៍​ ​និង​ប្រើប្រាស់​ទូទាំង​ប្រទេស​កម្ពុជា​នូវ​ក្រដាសប្រាក់​រៀល​ប្រភេទ​ ​15,000រៀល​ ​ដែល​ទើប​ចេញ​ថ្មី​ ​កាលពី​ថ្ងៃទី7​ ​ខែតុលា​ឆ្នាំ2019​ ​នេះ​។​

    រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បោះពុម្ព​ចេញផ្សាយ​នូវ​ក្រដាសប្រាក់​រៀល​គំរូ​ថ្មីនេះ​ ​ក្នុង​គោលបំណង​រៀបចំឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​ ​នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ​15ព្រះវស្សា​ ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី29​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រួតជ្រាប​កាន់តែ​ច្បាស់​ ​អំពី​ក្រដាសប្រាក់​គំរូ​ថ្មី15,000រៀល​នេះ​ ​ធនាគារជាតិ​ ​នៃ​កម្ពុជា​ក៏បាន​ចេញប្រកាស​ពន្យល់​ពី​លក្ខណ​សម្គាល់​នៃ​ក្រដាសប្រាក់​ថ្មីនេះ​។​

    ខាងក្រោម​នេះ​ ​ជា​ប្រកាស​របស់​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ស្តី​ពី​ប្រាក់​គំរូ​ថ្មី​ ​ប្រភេទ​ ​15,000រៀល​ ​ ​ ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​ ​15ព្រះវស្សា​នៃ​ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​


  • ដំណើរទស្សនៈកិច្ចបវរកញ្ញាភពផែនដី កញ្ញា​ ​រំដួល​លិចទឹក​ ​លើកឡើងថា ៖​ ​«​ ​ជាបវរកញ្ញា​មិនមែន​ស្អាត​តែ​រូបសម្បត្តិ​នោះ​ទេ​ ​កិរិយា​មា​យា​ទក៏​ត្រូវតែ​ស្អាត​ព្រមគ្នា​ដែរ​ ​!​»​ ​

    ដំណើរទស្សនៈកិច្ចបវរកញ្ញាភពផែនដី កញ្ញា​ ​រំដួល​លិចទឹក​ ​លើកឡើងថា ៖​ ​«​ ​ជាបវរកញ្ញា​មិនមែន​ស្អាត​តែ​រូបសម្បត្តិ​នោះ​ទេ​ ​កិរិយា​មា​យា​ទក៏​ត្រូវតែ​ស្អាត​ព្រមគ្នា​ដែរ​ ​!​»​ ​

    បេក្ខភាព​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ឆ្នាំ២០១៩​ ​ទាំង​ ​25​ ​រូប​ ​បាន​ធ្វើដំណើរ​ទស្សនា​កិច្ច​ ​និង​ស្វែងយល់​បន្ថែម​ពី​គ្រឿងសម្អាង​ ​និង​ការ​ថែរក្សា​ស្បែក​មុខ​ ​នៅ​ក្រុមហ៊ុន​ហ្វា​ម៉ា​ស៊ី​ ​នៅ​ថ្ងៃទី​ ​7​ ​ខែតុលា​ ​ម្សិលមិញ​នេះ​ ​។​ ​នៅក្នុង​នោះ​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ក្នុង​វគ្គ​ប្រកួត​នេះ​ ​តម្រូវ​ឱ្យ​បេក្ខនារី​ទាំងអស់​ប្រកួត​ពី​ការ​ផាត់មុខ​ ​តែ​មិន​មានការ​ជម្រុះ​ទេ​ ​និង​គ្រាន់តែ​ឱ្យ​ស្វែងយល់​ពីរ​បៀ​បរ​បបរ​បស់​ស្ត្រី​ ​ដែល​បាន​ថែរក្សា​ខ្លួនឯង​ឱ្យ​ស្រស់​ស្អាត​តាំងពី​ចុង​ក្បាល​ ​ដល់​ចុងជើង​។​ ​កញ្ញា​បាន​សង្កត់ធ្ងន់​លើ​ពាក្យ​មួយ​ឃ្លា​ថា​ ​«​ ​បវរកញ្ញា​មិនមែន​ស្អាត​តែ​រូបសម្បត្តិ​នោះ​ទេ​ ​កិរិយា​មា​យា​ទក៏​ត្រូវតែ​ស្អាត​ព្រមគ្នា​ដែរ​ ​!​»​។​

    ​កញ្ញា​ ​រំដួល​លិចទឹក​ ​អគ្គ​នាយិកា​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ឆ្នាំ២០១៩​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដើម្បី​ឱ្យ​បេក្ខនារី​កាន់តែ​យល់ដឹង​ពី​ការប្រើ​ប្រាស់​គ្រឿងសម្អាង​ ​និង​ដើម្បី​ឱ្យ​ស្អាត​ជាប្រចាំ​ ​ទើប​កម្មវិធី​តម្រូវ​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​ផាត់មុខ​ ​ដើម្បី​ស្វែងរក​បេក្ខនារី​ឆ្នើម​ម្នាក់​ ​ដែល​យល់ដឹង​ពី​របៀប​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ជាងគេ​។​ ​កញ្ញា​និយាយ​ថា​«​ដោយសារ​ការប្រកួត​បវរកញ្ញា​ ​កម្មវិធី​ត​ម្រូ​ឱ្យ​ស្អាត​គ្រប់ពេល​ ​ដូច្នេះ​សំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​បេក្ខនារី​មួយ​រូប​ ​ដែល​ចេះ​ពី​របៀប​ផាត់មុខ​ជួយ​ខ្លួនឯង​»​។​ ​យ៉ាងណាមិញ​កញ្ញា​ថា​ ​ដំណើរ​ទស្សនកិច្ច​ ​និង​ ​ប្រកួត​ផាត់មុខ​នៅក្នុង​ក្រុម​ហ៊ុន​អុឹម​អុឹ​មហ្វា​ម៉ា​នោះ​ ​មិន​មានការ​ជម្រុះ​បេក្ខនារី​នោះ​ទេ​ ​គឺ​គ្រាន់តែ​ចង់​ស្វែងរក​បេក្ខនារី​ដែល​ពូកែ​ផាត់មុខ​ដែល​ល្អ​ជាងគេ​ ​ដើម្បី​កត់សម្គាល់​ប៉ុណ្ណោះ​។​

    ​ទន្ទឹម​នឹង​នោះ​ ​លោក​ ​សុឹម​ ​មាស​ ​អគ្គនាយក​ក្រុ​មហ៑ុន​ ​អុឹម​អុឹ​មហ្វា​ម៉ា​ ​បាន​អះអាង​ថា​ ​ដោយសារ​ការប្រកួត​បវរកញ្ញា​ ​ជា​ការរៀបចំ​ដោយ​ជនជាតិ​កម្ពុជា​ ​ទើប​លោក​សម្រេច​ជ្រោមជ្រែង​ ​ដោយ​បាន​ទាំង​ត្រៀម​គ្រឿងសម្អាង​ជាច្រើន​ ​ដើម្បី​ចូលរួម​ឧបត្ថម្ភ​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ ​គេ​ឃើញ​បេក្ខនារី​ទាំង25រូប​ ​បាន​បញ្ចេញ​អស់​សមត្ថភាព​ក្នុង​ការ​ ​Make​ ​Up​ ​ខ្លួនឯង​អោយ​មើលទៅ​ឃើញស្រស់​ស្អាត​ ​ខណៈ​ដែល​បេក្ខនារី​មួយ​រូប​ ​ក៏​ត្រូវ​បាន​វាយតម្លៃ​ថា​ ​ផាត់មុខ​បាន​ល្អ​ក្រោយ​បញ្ចប់​ប្រកួតប្រជែង​៕​

  • ក្រុម​ខ្លាំង​ ​U18​ ​កម្ពុជា​ចាប់ផ្តើម​ហ្វឹកហាត់​ត្រៀម​ទាត់​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​ ​2019​

    ក្រុម​ខ្លាំង​ ​U18​ ​កម្ពុជា​ចាប់ផ្តើម​ហ្វឹកហាត់​ត្រៀម​ទាត់​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​ ​2019​

    ​កីឡាករ​ឈុត​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​កម្ពុជា​ចំនួន​ ​30រូប​ ​បាន​ចាប់ផ្តើម​ហ្វឹកហាត់​ហើយ​ ​នៅ​ទីលាន​ហ្វឹកហាត់​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ដើម្បី​ត្រៀម​លេង​ក្នុង​ពាន​យុវជន​អាយុ​ក្រោម19​ ​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​U19​ ​Championship​ ​វគ្គ​ជម្រុះ​ដែល​កម្ពុជា​ធ្វើ​ជាម្​វាស់​ផ្ទះ​។​

    ​ការ​ហ្វឹកហាត់​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី6​ ​តុលា​ ​ឆ្នាំ2019​ ​ហើយនឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី14​ ​ខែ​ដដែល​ ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ ​លោក​ ​Gyotoku​ ​Koji​។​ ​ពាន​ ​AFC​ ​U19​ ​Championship​ ​យុវជន​កម្ពុជា​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​G​ ​ជាមួយ​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ហើយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី2​ ​ដល់​ថ្ងៃទី10​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​៕​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ​Gyotoku​ ​Koji​ ​គឺជា​គ្រូបង្វឹក​ដែល​ដឹកនាំ​ឈុត​ ​U18​ ​កម្ពុជា​មួយ​នេះ​ឱ្យ​យកឈ្នះ​ ​និង​ទម្លាក់​ថៃ​ ​វៀតណាម​កាលពី​ជាង​ ​2ខែមុន​នេះ​ក្នុង​ពានរង្វាន់​ ​AFF​ ​U18​ ​Championship​ ​នៅ​ប្រទេស​វៀតណាម​៕​


  • វាយ​ដល់​ ​5ទឹក​ ​ទើប​អេ​លី​ត​ ​ភក្ដី​អាច​បំបាក់​កីឡាករ​មីយ៉ាន់ម៉ា​បានសម្រេច​

    វាយ​ដល់​ ​5ទឹក​ ​ទើប​អេ​លី​ត​ ​ភក្ដី​អាច​បំបាក់​កីឡាករ​មីយ៉ាន់ម៉ា​បានសម្រេច​

    ​កីឡាករ​ ​អេ​លី​ត​ ​ភក្ដី​ ​សិស្ស​គុន​មក​ពី​ក្លិប​ឆ្មា​សសែន​សុខ​បាន​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី4​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​លើ​សង្វៀន​ ​WLC​ ​(​WORLD​ ​LEIWEI​ ​CHAMPIONSHIP​)​ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​។​

    ​ទោះ​នេះ​ជា​លើក​ទី1​ ​លើ​សង្វៀន​នេះ​មែន​ ​ក៏ប៉ុន្តែ​កីឡាករ​គុន​ខ្មែរ​ ​អេ​លី​ត​ ​ភក្ដី​ ​រូប​នេះ​បាន​ផ្តួល​កីឡាករ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា​ ​Shuklaine​ ​Min​ ​ក្នុង​ប្រភេទ​ទម្ងន់​ ​Light​ ​Welterweight​ ​(​63.5គីឡូក្រាម​)​ក្នុងទឹក​ទី5​។​

    ​គ្រាន់តែ​ចូល​ទឹក​ទី1​ ​ភ្លាម​ ​សិស្ស​គុន​មក​ពី​ក្លិប​ឆ្មា​សសែន​សុខ​បាន​ប្រើ​រន្ទះ​ជើង​ទាត់​ចូល​កញ្ជឹង​ក​របស់​ ​Shuklaine​ ​Min​ ​ធ្វើ​ឱ្យ​អាជ្ញា​កណ្ដាល​រាប់​ទៅលើ​កីឡាករ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា​នៅដើម​ទឹកតែ​ម្ដង​ ​តែ​យ៉ាងណា​ ​ភក្ដី​ ​មិន​អាច​ផ្ដួល​កីឡាករ​មីយ៉ាន់ម៉ា​ឱ្យ​សន្លប់​នៅ​ទឹក​ណាមួយ​បាន​ឡើយ​ ​ដោយ​បាន​ឈ្នះ​ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ​៕​



  • កីឡាករ​ដ៏​ល្អ​ម្នាក់​របស់​អ៊ី​រ៉់ង់​ ​ត្រូវ​បាន​ដកចេញ​ពី​ជម្រើស​ជា​តិ​ភ្លាម​ៗ​ ​ដោយសារ​បញ្ហា​របួស​

    កីឡាករ​ដ៏​ល្អ​ម្នាក់​របស់​អ៊ី​រ៉់ង់​ ​ត្រូវ​បាន​ដកចេញ​ពី​ជម្រើស​ជា​តិ​ភ្លាម​ៗ​ ​ដោយសារ​បញ្ហា​របួស​

    ​កាលពី​ថ្ងៃទី6​ ​ខែតុលា​ ​ឆ្នាំ2019​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​ ​23រូប​ចុងក្រោយ​ ​សម្រាប់​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2020​ ​ជាមួយនឹង​កម្ពុជា​នៅ​ថ្ងៃទី10​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​តេ​អេ​រ៉ង់​ ​ប្រទេស​អ៊ីរ៉ង់​។​

    ​គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​ ​គឺជា​ក្រុម​ដែល​ខ្លាំង​ជាងគេបង្អស់​ប្រចាំ​ទ្វីបអាស៊ី​ ​ដែល​បច្ចុប្បន្ន​កំពុងតែ​ឈរ​លើ​លេខ1​ ​ប្រចាំ​ទ្វីប​មួយ​នេះ​ ​ដោយសារ​សម្បូរទៅដោយ​កីឡាករ​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ ​ជាពិសេស​កីឡាករ​ដែល​លេង​នៅក្នុង​លី​ក​កំ​ពូល​ៗ​នៃ​ទ្វីបអឺរ៉ុប​។​ ​ក្នុង​នោះ​ដែរ​ ​កីឡាករ​ម្នាក់​ ​គឺ​ ​Alireza​ ​Jahanbakhsh​ ​ដែល​លេង​ឱ្យ​ក្រុម​ ​Brighton​ ​&​ ​Hove​ ​Albion​ ​នៅ​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​អង់គ្លេស​បែរជា​ត្រូវ​រង​របួស​ជង្គង់​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជា​តិ​ភ្លាម​ៗ​តែម្ដង​។​

    ​កីឡាករ​ចំនួន​ ​23រូប​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​ប៊ែលហ្ស៊ិ​ក​ ​លោក​ ​Marc​ ​Robert​ ​Wilmots​ ​ក្នុង​នោះ​រួមមាន​អ្នកចាំទី​ ​3នាក់​ ​ខ្សែការពារ​ ​8នាក់​ ​ខ្សែបម្រើ​ ​8នាក់​ ​និង​ខ្សែប្រយុទ្ធ​ ​4នាក់​ ​ហើយ​ក្នុងចំណោម​ ​23នាក់​នេះ​ ​មាន​ ​9នាក់​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្រៅប្រទេស​អ៊ីរ៉ង់​ ​ដូចជា​នៅ​កា​តា​ ​ប៊ែលហ្ស៊ិ​ក​ ​ព័រទុយហ្គាល់​ ​និង​រុស្ស៊ី​ជាដើម​៕​