Author: អេបិល

  • ខ្លាំង​មែន​!​ ​ត្រឹម​ ​2ថ្ងៃ​ប៉ុណ្ណោះ​ ​សំបុត្រ​ប្រភេទ1​ ​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​ថ្ងៃទី15​ ​លក់​អស់​គ្មាន​សល់​

    ខ្លាំង​មែន​!​ ​ត្រឹម​ ​2ថ្ងៃ​ប៉ុណ្ណោះ​ ​សំបុត្រ​ប្រភេទ1​ ​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​ ​WORLD​ ​CUP​ ​ថ្ងៃទី15​ ​លក់​អស់​គ្មាន​សល់​

    ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ថា​ ​សំបុត្រ​សម្រាប់​ទស្សនាការ​ប្រកួត​ដោយ​ផ្ទាល់​រវាង​កម្ពុជា​ ​ជាមួយ​ក្រុម​ខ្លាំង​អ៊ីរ៉ាក់​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ចាប់ពី​ម៉ោង​ ​6​ ​និង30នាទី​ល្ងាច​តទៅ​នៅ​ថ្ងៃទី15​ ​ខែតុលា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​បាន​លក់​អស់ហើយ​សម្រាប់​សំបុត្រ​ប្រភេទ1​ ​ដែល​ជា​តំបន់​មាន​ដំបូល​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទើបតែ​បាន​ប្រកាស​ដាក់​លក់​សំបុត្រ​ទស្សនាការ​ប្រកួត​ ​FIFA​ ​WORLD​ ​CUP​ ​Qatar​ ​2022​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Qualification​ ​Round​ ​2​ ​កម្ពុជា​-​អ៊ឺ​រ៉ា​ក់​ ​កាលពី​ថ្ងៃទី7​ ​ខែតុលា​ប៉ុណ្ណោះ​ ​ដោយ​សំបុត្រ​បាន​ចាប់ផ្តើម​បើក​លក់​ចាប់ពី​ម៉ោង​ ​9ព្រឹក​តទៅ​ ​បើ​គិត​មកទល់​នឹង​ពេល​លក់​អស់នេះ​ ​គឺ​មិនទាន់​បាន​ ​3ថ្ងៃ​ស្រួលបួល​ផង​។​

    ​សម្រាប់​ថ្ងៃទី10​ ​ខែតុលា​ ​ឆ្នាំ2019នេះ​ ​ក្រុមជម្រើសជាតិ​គោព្រៃ​កម្ពុជា​កំពុងតែ​ស្ថិតនៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ​ដើម្បី​ត្រៀម​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​លេខ1​ ​ប្រចាំ​ទ្វីបអាស៊ី​ ​អ៊ឺ​រ៉ង់​ ​នៅ​វេលា​ម៉ោង​ ​8​ ​និង20នាទី​នៅ​កម្ពុជា​ ​មុននឹង​ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃទី15​ ​ខាងមុខនេះ​៕​


  • វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​ ​ត្រូវ​ប្តូរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​ ​មក​ធ្វើ​នៅ​ ​RSN​ ​វិញ​

    វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUP​ ​ត្រូវ​ប្តូរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​ ​មក​ធ្វើ​នៅ​ ​RSN​ ​វិញ​

    កាលពី​ពេល​កន្លងទៅ​នេះ​ ​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​ប្រកាស​ជូនដំណឹង​អំពី​ដល់​មហាជន​ ​ថា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ប្រចាំឆ្នាំ2019​ ​នឹង​មិន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចសព្វដង​ឡើយ​។​ ​មូលហេតុ​ដែល​លើក​ការប្រកួត​ទៅ​ធ្វើ​នៅ​ឯ​កីឡដ្ឋាន​ ​RSN​ ​ជំនួស​ឱ្យ​ពហុ​កីឡដ្ឋាន​ជាតិ​វិញ​នោះ​ ​គឺ​ដោយសារតែ​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​ពាន​ ​AFC​ ​U19​ ​ពី​ថ្ងៃទី2​ ​ដល់ទី​ ​10​ ​ខែតុលា​។​



    ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ប្រចាំឆ្នាំ2019​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី6​ ​ខែតុលា​ ​ឆ្នាំ2019​ ​វេលា​ម៉ាង​ ​6ល្ងាច​ ​នៅ​កីឡដ្ឋាន​ ​RSN​ ​ដោយ​មិន​មានការ​ប្រកួត​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ3ឡើយ​ ​ដោយសារតែ​ក្រុម​ដែល​ធ្លាក់​ទាំង2​ ​ចង់​ទុក​ពេល​ឱ្យ​កីឡាករ​របស់​ក្រុម​ខ្លួន​ទាំងអស់​មាន​ពេល​ច្រើន​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​ពាន​យុវជន​ ​AFC​ ​U19​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រចាំ​ពូល​៕​


  • U​-​18​ ​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ទទួល​បាន​សិទ្ធិ​ចូលរួម​លី​ក​កំពូល​ឆ្នាំក្រោយ​

    U​-​18​ ​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ទទួល​បាន​សិទ្ធិ​ចូលរួម​លី​ក​កំពូល​ឆ្នាំក្រោយ​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា​ ​សាលា​បាល់ទាត់​ជាតិ​បាទី​នឹង​ទទួល​បាន​សិទ្ធិ​ចូលរួម​លី​ក​កំពូល​កម្ពុជា​នៅ​រដូវ​កាល2020​ ​ខាងមុខនេះ​។​



    ​ចំពោះ​គម្រោង​មួយ​នេះ​ ​ត្រូវ​បាន​សហព័ន្ធ​បញ្ជាក់​ថា​ ​គឺ​ដើម្បី​ឱ្យ​កីឡាករ​ជា​យុវជន​មានឱកាស​លេង​បាន​ច្រើន​ជាមួយនឹង​ការប្រកួត​ ​ក៏ដូចជា​ការ​ផ្ស៊ាំ​នឹង​ការប្រកួត​ជាមួយនឹង​កីឡាករ​បរទេស​ដែល​លេង​នៅ​លី​ក​កំពូល​កម្ពុជា​ដែរ​។​

    ​គួរ​រំឭក​ដែរ​ថា​ ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវ​បាន​ដាក់បញ្ចូល​ឱ្យ​ចូលរួម​ប្រកួត​ជាមួយនឹង​ក្រុម​អាជីព​នៅក្នុង​លី​ក​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​ដោយ​ឈរ​នៅ​បាត​តារាង​ ​ព្រោះ​ធ្លាប់​ឈ្នះ​តែ​ ​1ប្រកួត​ ​មានតែ​ ​3ពិន្ទុ​តែប៉ុណ្ណោះ​ ​ក្នុង​ចំំំ​ណោម​ ​26ប្រកួត​៕​


  • ​ ​ជប៉ុន​ផ្តល់​ជំនួយ​ជាង​ ​40ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​បោសសម្អាត​មីន​ ​

    ​ ​ជប៉ុន​ផ្តល់​ជំនួយ​ជាង​ ​40ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​បោសសម្អាត​មីន​ ​

    ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​)​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​សហប្រតិបត្តិ​ការ​ជា​ដៃគូ​ជាមួយ​អង្គការ​ ​ជេម៉ា​ស់​(​JMAS​)​របស់​ជប៉ុន​លើ​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​ ​តាមរយៈ​ការបោសសម្អាត​មីន​ដែល​មាន​ថវិកា​គាំទ្រ​គម្រោង​ជាង​ ​40ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល1ឆ្នាំ​។​

    ​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ខាងលើ​នេះ​ ​មានការ​ចូលរួម​ពី​លោក​ ​ហេង​ ​រតនា​ ​អគ្គនាយក​ស៊ី​ម៉ាក់​ ​និង​លោក​ ​SUENAGA​ ​Noriyoshi​ ​ប្រធាន​អង្គ​ការ​ជេម៉ា​ស់​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​នៅ​ទីបញ្ជាការ​ស៊ី​ម៉ាក់​ភ្នំពេញ​ ​នា​រសៀល​ថ្ងៃទី7​ ​ខែតុលា​ ​ឆ្នាំ2019នេះ​។​

    ​ ​លោក​ ​ហេង​ ​រតនា​ ​អគ្គនាយក​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ថា​ ​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​តាមរយៈ​ការបោសសម្អាត​មីន​ដែល​មាន​ថវិកា​គាំទ្រ​គម្រោង​ចំនួន​ ​401,650.27ដុល្លារ​សម្រាប់​រយៈពេល1ឆ្នាំ​ ​គិត​ពី​ថ្ងៃទី8​ ​ខែតុលា​ ​ឆ្នាំ2019​ ​ដល់​ថ្ងៃទី7​ ​ខែតុលា​ ​ឆ្នាំ2020​។​

    ​ ​លោក​អគ្គនាយក​ស៊ី​ម៉ាក់​បាន​បញ្ជាក់​ទៀត​ថា​ ​គម្រោង​នេះ​ស៊ី​ម៉ាក់​ផ្តោត​សំខាន់​ទៅលើ​ស្រុក​គោលដៅ​ចំនួន2​ ​គឺ​ស្រុក​ម៉ាឡៃ​ ​និង​ស្រុក​អូរជ្រៅ​ ​ដែល​ជាទី​តាំង​ប្រតិបត្តិ​ការ​របស់​គម្រោង​។​

    ​ ​ជំនួយឥតសំណង​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ជូន​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន​នៅ​កម្ពុជា​ ​គឺ​ត្រូវ​បាន​ផ្ដល់​ឱ្យ​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន​ ​អង្គការ​ ​JMAS​ ​សម្រាប់​ ​«​គម្រោង​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគមន៍​ ​តាមរយៈ​ការបោសសម្អាត​មីន​ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​»​ ​(​ឆ្នាំទី3​)​។​

    ​ ​នៅក្នុង​គម្រោង​នេះ​ ​JMAS​ ​នឹង​ធ្វើការ​អភិវឌ្ឍ​លើ​បច្ចេកទេស​បោសសម្អាត​មីន​ដោយ​ប្រើ​ម៉ាស៊ីន​ដោះ​មីន​នៅ​តំបន់​ដែល​ពោរពេញ​ទៅ​ដោយ​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ​(​UXOs​)​ ​នៅ​លាយឡំ​គ្នា​។​

    ​ ​ ​អង្គការ​នេះ​ក៏​នឹង​ផ្ទេរ​វិធី​សាស្រ្ត​បោសសម្អាត​មីន​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​សុវត្ថិភាព​ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​CMAC​)​ ​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ ​និង​ពន្លឿន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​ដី​ប្រទេសជាតិ​មាន​សុវត្ថិភាព​៕​

  • ស្ត្រីជា​កសិករ​ម្នាក់​នៅ​ស្រុក​ស្រីសន្ធរ​ ​ខេត្ត​កំពង់ចាម​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ស្ត្រីជា​កសិករ​ម្នាក់​នៅ​ស្រុក​ស្រីសន្ធរ​ ​ខេត្ត​កំពង់ចាម​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ​ឈ្មោះ​ ​ប៊ុត​ ​សោភ័ណ​ ​អាយុ​ ​៥៣​ ​ឆ្នាំ​ ​មានមុខ​របរ​ជា​កសិករ​ ​និង​ជា​អ្នកស៊ីឈ្នួល​លាងចាន​ ​ហើយ​បច្ចុប្បន្ន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​បឹង​ក្នុង​ ​ឃុំ​ដំបូក​ ​ស្រុក​ស្រីសន្ធរ​ ​ខេត្ត​កំពង់ចាម​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​។​ ​

    ​នៅចំពោះមុខ​ ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​អ្នកស្រី​ ​ប៊ុត​ ​សោភ័ណ​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​សព្វថ្ងៃ​នេះ​ ​កម្រិតជីវភាព​គ្រួសារ​របស់​អ្នកស្រី​គឺ​ជួប​ភាព​ខ្វះខាត​ច្រើន​ ​ដោយសារតែ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​បន្តិចបន្តួច​ ​និង​ការងារ​ជា​អ្នកស៊ីឈ្នួល​លាងចាន​ឱ្យ​គេ​នៅ​តាមកម្ម​វិធី​បុណ្យទាន​ ​ឬ​ពិធី​មង្គលការ​ ​ម្ដងម្កាល​ ​គ្រាន់​ទទួល​បាន​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។​ ​

    ​អ្នកស្រី​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ ​សម្រាប់​ការ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​នៅពេល​នេះ​ ​គឺជា​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​ ​ដោយ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់មក​ពី​លាងចាន​កម្មវិធី​បុណ្យ​ឱ្យ​គេ​ ​ហើយ​ត្រឡប់​មក​ផ្ទះ​មាន​អារម្មណ៍​ថា​អស់កម្លាំង​ ​ក៏​ប្រើ​កូនប្រុស​ឱ្យទៅ​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រសជាតិ​ ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​មួយ​ដប​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​ដើម្បី​ទទួលទាន​។​ ​លុះ​ពេល​មួល​គម្រប​ដប​ ​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​ ​អ្នកស្រី​ហាក់​មិនទាន់​ជឿ​នោះ​ទេ​ ​ហើយក៏​ហៅ​កូនប្រុស​-​ស្រី​ ​និង​ញាតិ​ជិតខាង​ឱ្យ​ជួយ​ពិនិត្យ​ ​ទើប​ដឹង​ថា​ឈ្នះ​រង្វាន់១០០លាន​រៀល​ពិតប្រាកដ​មែន​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​អ្នកស្រី​បាន​បញ្ជាក់​ថា​ ​ចំពោះ​ទឹកប្រាក់​រង្វាន់១០០លាន់​រៀល​នេះ​គឺ​មាន​សារសំខាន់​សម្រាប់​អ្នកស្រី​ណាស់​ ​ហើយ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ ​១០០​ ​លាន​រៀល​នេះ​ ​អ្នកស្រី​នឹង​យក​មួយចំនួន​សង់​បំណុល​គេ​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​ការសិក្សា​របស់​កូន​ ​និង​សង់ផ្ទះ​ឱ្យ​បាន​សមរម្យ​សម្រាប់​រស់នៅ​ទៅ​ថ្ងៃ​អនាគត​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០​ ​លាន​រៀល​ ​រហូតដល់​ ​៧០​ ​រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន​ ​៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន​ ​៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

  • តារា​សម្ដែង​ ​Will​ ​Smith​ ​ធ្វើ​ឱ្យ​អ្នកទស្សនា​ស្លុង​អារម្មណ៍​ជាមួយ​តួអង្គ​ក្លូន​ ​និង​បាញ់ប្រហារ​ក្នុង​រឿង​ ​«​Gemini​ ​Man​ ​»​ ​

    តារា​សម្ដែង​ ​Will​ ​Smith​ ​ធ្វើ​ឱ្យ​អ្នកទស្សនា​ស្លុង​អារម្មណ៍​ជាមួយ​តួអង្គ​ក្លូន​ ​និង​បាញ់ប្រហារ​ក្នុង​រឿង​ ​«​Gemini​ ​Man​ ​»​ ​

    «​Gemini​ ​Man​ ​»​ ​គឺជា​ភាពយន្ដ​វាយតប់​បាញ់ប្រហារ​ដែល​សម្តែង​កំពូល​តារា​សម្ដែង​ហូលី​វូ​ត​ ​ដោយ​ ​វី​ល​ស្មី​ត​ ​(​ ​Will​ ​Smith​ ​)​ជា​តួអង្គ​ ​Henry​ ​Brogan​ ​ឃាតករ​ដ៏​ប៉ិនប្រសប់​។​ ​លោក​បាន​ក្លាយជា​គោលដៅ​ដ៏​ធំ​ក្នុង​ការ​ចាប់ខ្លួន​ពី​មន្រ្តី​ប្រតិបត្តិ​ការសម្ងាត់​។​ ​អ្នកដឹកនាំ​រឿង​បាន​ធ្វើការ​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការផលិត​ ​ដែល​តម្រូវ​ឱ្យ​មួយ​រឿង​នេះ​ ​វី​ល​ស្មី​ត​ ​សម្ដែង​ជា​តួអង្គ​មនុស្ស​ក្លូន​ ​ដែល​មើលទៅ​ហាក់បីដូចជា​មនុស្ស​ភ្លោះ​ ​តែ​វ័យ​ខុសគ្នា​ ​30​ ​ឆ្នាំ​។​

    ​ភាពយន្ដ​នេះ​ត្រូវ​បាន​ដឹកនាំ​សម្ដែង​ដោយ​ម្ចាស់​ពានរង្វាន់​អូ​ស្ការ​ជាច្រើន​រឿង​គឺ​លោក​ ​Ang​ ​Lee​ ​សហការ​ផលិត​ជាមួយ​ផលិតករ​ភាពយន្ដ​ធំ​ទៀត​ដូចជា​ ​Gerry​ ​Bruckheimer​,​ ​David​ ​Ellison​,​ ​Dana​ ​Goldberg​ ​and​ ​Don​ ​Granger​។​ ​បើ​យោង​តាម​សារព័ត៌​មា​នក​ម្សាន្ដ​បរទេស​ ​លោក​ ​Ang​ ​Lee​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ភាពយន្ដ​មួយ​ប្រភេទ​គឺ​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​ក្នុង​ការផលិត​ជា​ភាពយន្ដ​នោះ​ទេ​។​ ​យ៉ាងណាក៏ដោយ​ ​យើង​ត្រូវ​អរគុណ​ចំពោះ​បច្ចេកវិទ្យា​សម័យថ្មី​ ​ដែល​អាច​ធ្វើ​ឱ្យ​យើង​អាចប​ង្កើត​ ​ឬ​ក្លូន​តួអង្គ​ ​Will​ ​Smith​ ​បាន​ជាច្រើន​នាក់​ ​ដោយមាន​ភាព​ស្រដៀងគ្នា​ ​ក៏ប៉ុន្ដែ​មិន​ដូចគ្នា​ទេ​។​ ​នេះ​យើង​ចាត់ទុកថា​ ​មិនមែន​ជា​ភាព​ងាយស្រួល​ក្នុង​ការ​ក្លូន​ ​Will​ ​Smith​ ​ឱ្យ​ក្លាយជា​មនុស្ស​ពីរ​ផ្សេងគ្នា​ ​ហើយ​សម្ដែង​ក្នុង​ឈុត​ឆាក​វាយតប់​ក្នុង​ប្លង់​តែមួយ​។​ ​

    ​យ៉ាងណាមិញ​ ​កំពូល​តារា​សម្ដែង​អន្ដរ​ជាតិ​ ​Will​ ​Smith​ ​ក៏បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​បរទេស​ដែរ​ថា​ ​«​ធ្វើការងារ​នៅក្នុង​ខ្សែភាពយន្ត​នេះ​ ​គឺជា​បញ្ហា​ប្រឈម​ទាំង​ផ្នែក​រាងកាយ​និង​ផ្លូវចិត្ត​។​ ​ព្រោះថា​ ​នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​ចង់បាន​បំផុត​នៅក្នុង​អាជីព​ជាតា​រា​សម្ដែង​របស់ខ្ញុំ​។​ ​អ្នកដឹកនាំ​រឿង​ ​Ang​ ​Lee​ ​បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​ដក​នូវ​បទពិសោធន៍​ថ្មីសន្លាង​នៅក្នុង​រោងកុន​ ​ដែល​ខុសប្លែក​ពី​ភាពយន្ដ​ដ៏​ទៃ​។​ ​ខ្សែភាពយន្ត​នេះ​មិនមែន​គ្រាន់តែ​ជា​ខ្សែភាពយន្ត​វាយតប់​បាញ់ប្រហារ​ធម្មតា​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ក៏​ជា​ការស្វែងរក​ឯក​លក្ខណៈ​ថ្មី​នៃ​ភាពយន្ដ​ផង​ដែរ​។​ ​ជាក់ស្ដែង​ ​ខ្ញុំ​ត្រូវ​អ្នកដឹកនាំ​តម្រូវ​ឱ្យ​សម្ដែង​ជា​ ​មនុស្ស​វ័យ​ ​៥០​ ​ឆ្នាំ​ផង​ ​និង​ជា​កំឡោះ​អាយុ​ ​២៣​ ​ឆ្នាំ​ផង​។​ ​បច្ចេកទេស​ទាំង​ការ​ ​Make​ ​Up​ ​បិទបាំង​ ​និង​បច្ចេកវិទ្យា​កាត់​ទំនើប​ផង​ ​បាន​ក្លូន​តួអង្គ​ខ្ញុំ​ជា​មនុស្ស​ពីរ​ផ្សេងគ្នា​ ​ដែល​មើលទៅ​ហាក់បីដូចជា​ ​មនុស្ស​ពីរ​នាក់​មក​សម្ដែង​ពិ​តៗ​»​។​ ​

    ​កាន់តែ​ជាក់ច្បាស់​ពី​សាច់រឿង​ល្អមើល​ ​«​Gemini​ ​Man​ ​»​ ​ប្រហោងពោះ​ដល់កម្រិត​ណា​នោះ​ ​សូមកុំ​ភ្លេច​ទៅ​ទស្សនា​នៅ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​By​ ​Smart​ ​គ្រប់​សាខា​ពី​ថ្ងៃទី​ ​10​ ​ខែតុលា​ ​ឆ្នាំ​ ​2019​ ​នេះ​តទៅ​ហើយ​!​!​៕​

    https://youtu.be/zwJa__aWkWI


  • ឡូយ​កប់​ស៊េរី​តែម្តង​…​!​ ​រសជាតិ​នៃ​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ ​ពី​កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​ ​និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​!​!​ ​

    ឡូយ​កប់​ស៊េរី​តែម្តង​…​!​ ​រសជាតិ​នៃ​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ ​ពី​កំពូល​ទូរទស្សន៍​ ​SAMSUNG​ ​QLED​ ​8K​ ​ដ៏​វៃឆ្លាត​ ​និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​!​!​ ​

    ​ភ្នំពេញ​ថ្ងៃទី០៩​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​៖​ ​បើ​និយាយ​ពី​ទូរទស្សន៍​គឺ​ធ្វើ​ឱ្យ​យើង​នឹកឃើញ​ដល់​ទសវត្សរ៍​ទី​ ​២០​ ​នៃ​ទូរទស្សន៍​ ​ស​-​ខ្មៅ​ ​ប្តូរ​ ​និង​បញ្ជា​ប៉ុស្តិ៍​ដោយ​ប្រើ​ដៃ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។​ ​រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​ទី​ ​៦០​ ​ទើប​អាច​មាន​ទូរទស្សន៍​ពណ៌​មើល​ប៉ុន្តែ​វា​មិន​មាន​ភាព​ទូលំទូលាយ​ឡើយ​!​ ​

    ​“​អនាគត​ដើរ​មិនទាន់​បច្ចេកវិទ្យា​”​ ​គឺជា​អ្វី​ដែល​លោកអ្នក​តែងតែ​និយាយ​ ​នឹកស្មាន​មិនដល់​ ​ហើយ​កោតសរសើរ​ពី​ភាព​អស្ចារ្យ​បំផុត​នៃ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​សាម​សុង​ ​ដែល​កំពុងតែ​មានការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​បំផុត​ក្នុង​ពិភពលោក​!​ ​ជាក់ស្តែង​លោកអ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ទូរទស្សន៍​ចាប់តាំងពី​ ​ស​-​ខ្មៅ​ ​និង​ទូរទស្សន៍​ពណ៌​ជាមួយនឹង​កញ្ចក់​ប៉ោង​មក​មុខ​ ​គូទ​ទយ​ទៅ​ក្រោយ​ ​មាន​អង់តែន​នៅ​ពីលើ​សម្រាប់​ចាប់ប៉ុស្តិ៍​ជាដើម​នោះ​ប្រាកដជា​ចងចាំ​បាន​យ៉ាង​ច្បាស់​!​

    ​ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ​ ​និង​បង្ហាញ​ជូន​នូវ​ស្តេច​កំពូល​ទូរទស្សន៍​ដែល​ដើរលឿន​ជាង​អនាគត​ ​និង​កំពុង​ធ្វើ​ឱ្យ​ពិភពលោក​មិនអស់ចិត្ត​ ​ស្ងើចសរសើរ​ពី​ ​“​វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ​”​ ​ក្នុង​ការ​បង្ហាញ​នូវ​បទពិសោធន៍​ការកម្សាន្ត​ជាមួយនឹង​កំពូល​សាច់​ម៉ដ្ឋ​នៃ​រូបភាព​ ​និង​ពណ៌​ដ៏​រស់រវើក​របស់​ ​Samsung​ ​QLED​ ​8K​ ​ស៊េរី​ ​(​Q900R​)​!​ ​

    ​សូម​បញ្ជាក់​ថា​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​ស៊េរី​ ​(​Q900R​)​ ​ជំនាន់​ចុងក្រោយ​បំផុត​នេះ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​ ​(​Super​ ​Cool​…​!​ ​Super​ ​Premium​)​ ​និង​មាន​លក្ខណៈ​ផ្ចិតផ្ចង់​ជាទីបំផុត​ដើម្បី​ធ្វើ​ឱ្យ​លោកអ្នក​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ដែល​អនាគត​មិន​អាច​រត់​តាមទាន់​បាន​ឡើយ​!​ ​និយាយកាត់​ឱ្យ​ខ្លី​ទៅ​ប្រសិនបើ​លោកអ្នក​ជា​អ្នក​តាមដាន​ ​និង​ចូលចិត្ត​បច្ចេក​វិទ្យា​ថ្មី​ៗ​ខ្ញុំ​សូម​ឱ្យ​លោកអ្នក​មក​សាក​ ​ជាមួយនឹង​ ​Samsung​ ​QLED​ ​8K​ ​ស៊េរី​ ​(​Q900R​)​!​ ​

    ​*​ ​Real​ ​8K​ ​Resolution​
    ​ជា​បច្ចេកវិទ្យា​ដែល​ផ្តល់​រូបភាព​ធំ​ច្បាស់​ល្អឥតខ្ចោះ​ក្នុង​កម្រិត​ ​8K​ ​ជាមួយនឹង​កម្រិត​បង្ហាញ​រូបភាព​រហូតដល់​ ​33​ ​លាន​ ​ភិច​ស៊ែ​ល​ឯណោះ​!​ ​មានន័យថា​ទោះបីជា​លោកអ្នក​យក​ភ្នែក​ដក់​ឱ្យ​ជិត​ ​ឬ​ជាប់​អេក្រង់​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​ស៊េរី​ ​(​Q900R​)​ ​ក៏​រូបភាព​មិន​បែក​ ​ឬ​ព្រាល​ឡើយ​!​
    ​*​ ​8K​ ​AI​ ​Upscaling​
    ​ជា​បច្ចេកវិទ្យា​(​AI​)​ ​ដែល​ជួយ​បំ​លែង​ ​ដុសខាត់​ ​កម្រិត​រូបភាព​ពី​ ​1080​ ​ឬ​ ​4K​ ​ឱ្យ​មាន​ភាព​កាន់តែ​ច្បាស់​ម៉ដ្ឋ​ត្រជាក់​ភ្នែក​រហូតដល់​កម្រិត​ ​8K​ ​ដូច​ ​Footage​ ​8K​ ​ដើម​ ​យ៉ាង​ដូច្នេះ​ដែរ​!​ ​ឡូយ​…​មិន​គួរ​ឱ្យ​ជឿ​មែន​!​ ​

    ​*​ ​Quantum​ ​Processor​ ​8K​ ​
    ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ដែល​មានតែ​មួយ​គ្មាន​ពីរ​ក្នុង​ពិភពលោក​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​កម្រិត​ពណ៌​ ​និង​កម្រិត​បង្ហាញ​រូបភាព​ឱ្យ​កាន់តែ​ច្បាស់​ក្នុង​កម្រិត​ ​8K​ ​ពិ​តៗ​យ៉ាង​ត្រឹមត្រូវ​បំផុត​!​

    ​*​ ​Quantum​ ​HDR​ ​4000​ ​
    ​មុខងារ​ ​និង​បច្ចេកវិទ្យា​នេះ​គឺ​អាច​ធ្វើ​ឱ្យ​កម្រិត​ ​HDR​ ​(​High​ ​Dynamic​ ​Range​)​ ​លោត​រហូតដល់​ ​4000​ ​ដែល​អាច​ធ្វើ​ឱ្យ​រូបភាព​ដែល​បញ្ចេញ​មកកាន់​តែ​ច្បាស់​ ​កាន់តែ​លម្អិត​ទោះជា​នូវ​ក្នុង​ស្ថានភាព​ពន្លឺ​បែប​ណាក៏ដោយ​ក៏​សាច់​រូបភាព​ ​និង​វីដេអូ​នៅតែ​ច្បាស់​ដិត​ល្អឥតខ្ចោះ​ដដែល​!​

    ​*​ ​Q​ ​Style​
    ​នេះ​គឺជា​បច្ចេកវិទ្យា​ ​No​ ​Gap​ ​Wall​-​Mount​ ​ដែល​អាច​ភ្ជាប់​ជាមួយនឹង​ជញ្ជាំង​ស្ទើ​តែ​គ្មា​ចន្លោះ​ជួយ​ឱ្យ​ជញ្ជាំង​មាន​ភាព​ស្អាត​ប្លែក​ ​និង​មិន​ធ្វើ​ឱ្យ​ចង្អៀត​ ​ឬ​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ទៀត​ដើម្បី​ទិញ​តុ​ឡើយ​!​

    ​*​ ​One​ ​Connect​ ​&​ ​invisible​ ​
    ​ជារ​បក​គំហើញ​ថ្មី​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ ​មាន​របៀប​រៀប​រាយ​ដោយ​មិន​បង្ហាញ​ខ្សែ​រញ៉េរញ៉ៃ​ឡើយ​!​ ​ទាំង​រន្ធ​ ​USB​,​ ​HDMI​,​ ​ឬ​ ​អ្វី​ផ្សេង​ៗ​ទៀត​ក្នុង​ការ​បញ្ជូន​រូបភាព​តាមរយៈ​ប្រអប់​នេះ​តែមួយគត់​!​

    ​*​ ​Ambient​ ​Mode​ ​(​Magic​ ​Screen​)​
    ​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​(​Q900R​)​ ​មិន​ត្រឹមតែ​សម្រាប់​មើល​កម្សាន្ត​តែប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ជា​ឧបករណ៍​សម្រាប់​តាំង​លម្អ​គេហដ្ឋាន​ឱ្យ​កាន់តែ​ទាក់ទាញ​ស្រស់​ស្អាត​ផង​ដែរ​ ​ហើយ​អ្នក​ក៏អាច​កំណត់​ការ​បង្ហាញ​រូបភាព​បែប​ឌី​ជី​ផល​,​ម៉ោង​ ​និង​រូប​ភាព​ផ្សេង​ៗ​ទៀត​ជាច្រើន​តាម​តម្រូវការ​របស់​លោកអ្នក​បាន​ផង​ដែរ​។​

    ​*​ ​Air​ ​Play​ ​Connection​
    ​Samsung​ ​QLED​ ​8K​ ​(​Q900R​)​ ​សេរី​ថ្មីនេះ​អ្នក​ក៏អាច​ប្រើប្រាស់​បាន​ជាមួយ​កម្មវិធី​ ​Airplay​ ​របស់​ ​IOS​ ​ដើម្បី​ធ្វើការ​ចែករំលែក​ ​តន្ត្រី​ ​វីដេអូ​ពី​ទូរស័ព្ទ​ ​ឬ​ ​ឧបករណ៍​ដទៃទៀត​ទៅកាន់​អេក្រង់​ទូរទស្សន៍​បាន​ផង​ដែរ​។​

    ​ជាចុងក្រោយ​សម្រាប់​អតិថិជន​ទាំងអស់​ដែល​តែងតែ​ដើរ​ទាន់​បច្ចេក​វិទ្យ​ទំនើប​របស់​ ​សាម​សុង​ ​ឬក៏​មានបំណង​ចង់​ទទួល​បាន​នូវ​បទ​ពិ​សោ​ធ​ន៍​ដ​ដ៏​មហស្ចារ្យ​នេះ​អាច​រក​ជាវ​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​(​Q900R​)​ ​ដ៏​ល្អឥតខ្ចោះ​នេះ​បាន​ ​នៅ​តាម​ហាង​ចែកចាយ​ផលិតផល​ ​សាម​សុង​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​តាម​ដេប៉ូ​ចែកចាយ​របស់​ ​សាម​សុង​ ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖​ ​1800​-​203232​ ​!​

  • កីឡាការិនី​បាល់ទះ​ ​ជាប់​ជា​កីឡាការិនី​ស្រស់​ស្អាត​ជាងគេ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​

    កីឡាការិនី​បាល់ទះ​ ​ជាប់​ជា​កីឡាការិនី​ស្រស់​ស្អាត​ជាងគេ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កូរ៉េ​ខាងត្បូង​បាន​បញ្ចេញ​ឈ្មោះ​កីឡាការិនី​ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ជាងគេ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ ​គឺ​កីឡាការិនី​បាល់ទះ​ ​Lee​ ​Da​ ​Yeoung​ ​ដោយ​នាង​បាន​ឈ្នះ​ដាច់គេ​តាមរយៈ​ការបោះឆ្នោត​គាំទ្រ​ ​ក៏ដូចជា​ការ​ដាក់​ពិន្ទុ​ ​និង​សម្រេច​ពី​គណៈកម្មការ​ផង​ដែរ​។​

    ​កីឡាការិនី​ ​Lee​ ​Da​ ​Yeoung​ ​មិន​ត្រឹមតែ​មាន​រូប​សម្រស់​ដ៏​ស្រស់​សោភា​នោះ​ទេ​ ​នាង​ក៏​ជា​កីឡាការិនី​អាជីព​ផង​ដែរ​ ​ដោយ​នាង​ជា​កីឡាការិនី​របស់​ក្លិប​ ​Suwon​ ​Hyundai​ ​Engineering​ ​&​ ​Construction​ ​Hillstate​ ​ដែល​ជា​ក្លិប​លី​ក​បាល់ទះ​កំពូល​របស់​កូរ៉េ​ ​ហើយ​នាង​ថែមទាំង​ជាប់​ឈ្មោះ​ក្នុង​ជម្រើសជាតិ​ទៀតផង​។​

    ​បើ​ក្រឡេកមក​មើល​អាយុ​វិញ​ ​នាង​ទើបតែ​មាន​វ័យ​ ​22ឆ្នាំ​តែប៉ុណ្ណោះ​ ​ដោយមាន​កម្ពស់​ ​180សង់ទីម៉ែត្រ​ ​និង​មាន​ទម្ងន់62គីឡូក្រាម​ ​ដែល​ពេលនេះ​នាង​កំពុងតែ​ធ្វើ​ឱ្យ​កក្រើក​ពិភព​កីឡា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​៕​




  • ត្រៀម​ៗ​.​.​.​ខែក្រោយ​នេះ​ ​សង្វៀន​ ​ONE​ ​មាន​គូ​កម្ពុជា​ទៀតហើយ​!​

    ត្រៀម​ៗ​.​.​.​ខែក្រោយ​នេះ​ ​សង្វៀន​ ​ONE​ ​មាន​គូ​កម្ពុជា​ទៀតហើយ​!​

    ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ក្នុង​កម្មវិធី​ ​ONE​:​ ​MASTERS​ ​OF​ ​FATE​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ម៉ានីល​ ​នៃ​ប្រទេស​ហ្វីលីពីន​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​កីឡាករ​កម្ពុជា​ម្នាក់​ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​នៅ​ទីនោះ​។​

    ​ខុន​ ​ស៊ី​ចាន់​ ​កីឡាករ​មាន​បទ​ពិសោធ​នៅ​សង្វៀន​គុន​ចម្រុះ​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ONE​ ​Championship​ ​ត្រូវ​បាន​សង្វៀន​ ​ONE​ ​ចាប់គូ​ឱ្យ​ឡើង​ប្រកួត​សាជាថ្មី​តំណាង​ឱ្យ​កម្ពុជា​ម្តង​ទៀត​ ​ដោយ​កីឡាករ​រូប​នេះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​លើ​សង្វៀន​តទល់​ជាមួយនឹង​កីឡាករ​ជើងឯក​ចំបាប់​ឥណ្ឌា​ ​Roshan​ ​Mainam​។​

    ​នេះ​គឺជា​លើក​ទី1​ ​ហើយ​ក្នុងរយៈពេល​ប្រហែលជា​កន្លះ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​ ​ONE​ ​CHAMPIONSHIP​ ​ដាក់បញ្ចូល​កីឡាករ​កម្ពុជា​ទៅ​ក្នុង​សង្វៀន​មួយ​នេះ​ ​និង​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​កម្ពុជា​ខាងលើ​នេះ​ធ្លាប់​ប្រកួត​ ​MMA​ ​6លើក​ ​លើ​សង្វៀន​ ​ONE​ ​ចំនួន​ ​3លើក​ ​ឈ្នះ1​ ​និង​ចាញ់​ ​2ប្រកួត​៕​



  • ជម្រើស​ជា​តិ​ហ្វ៊ូ​ត​សាល​កម្ពុជា​ ​ឆ្នាំនេះ​មានការ​រៀបចំ​ខ្លាំង​ជាង​មុន​

    ជម្រើស​ជា​តិ​ហ្វ៊ូ​ត​សាល​កម្ពុជា​ ​ឆ្នាំនេះ​មានការ​រៀបចំ​ខ្លាំង​ជាង​មុន​

    ​ពានរង្វាន់​ ​AFF​ ​FUTSAL​ ​CHAMPIONSHIP​ ​2019​ ​គ្រោង​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី21​ ​ដល់​ថ្ងៃទី27​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​ឯ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ដោយ​បែងចែក​ចេញ​ជា​ ​2ពូល​ ​ក្នុង​នោះ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ជាមួយ​ ​ទី​ម័រ​ ​មីយ៉ាន់ម៉ា​ ​និង​ថៃ​ ​ខណៈ​ដែល​ពូល​ ​B​ ​វិញ​ ​មាន​ប្រជុំ​ទៅ​ដោយក្រុម​ខ្លាំង​ច្រើន​ដែល​មាន​ដូចជា​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​និង​អូស្ត្រាលី​។​

    ​ចំពោះ​ក្រុមជម្រើសជាតិ​បាល់ទាត់​ក្នុង​សាល​កម្ពុជា​បាន​ចាប់ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ពានរង្វាន់​មួយ​នេះ​ហើយ​ ​ដោយ​ការ​ហ្វឹកហាត់​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី4​ ​ខែតុលា​ ​រហូតដល់​ថ្ងៃ​ការប្រកួត​តែម្តង​។​ ​ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ធ្វើការ​ប្រកួត​មិត្តភាព​ច្រើន​ប្រកួត​ទៀត​ជាមួយនឹង​ក្រុមក្នុង​ស្រុក​ ​ដើម្បី​ចម្រាញ់​យក​កីឡាករ​ចំនួន​ ​14នាក់​ចុងក្រោយ​ពី​បញ្ជី​ឈ្មោះ​ ​25នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ហើយនឹង​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ថៃ​ ​មុននឹង​ហោះ​ទៅ​ប្រទេស​វៀតណាម​ធ្វើការ​ប្រកួត​ជា​ផ្លូវការ​តែម្ដង​។​

    ​គួរ​រំឭក​ដែរ​ថា​ ​កាលពី​ឆ្នាំមុន​កម្ពុជា​ក៏បាន​ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ​ដែរ​ ​ដោយ​ប្រកួត​មិនដែល​ឈ្នះ​ឡើយ​ ​ក្នុង​នោះ​ ​3ប្រកួត​ចាញ់​ទាំង​ ​3ប្រកួត​ ​និង​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គូប្រកួត​ទាល់តែសោះ​៕​