Author: អេបិល

  • កែវ​ ​រំចង់​ ​ត្រៀម​ប៉ះ​កីឡាករ​បារាំង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​

    កែវ​ ​រំចង់​ ​ត្រៀម​ប៉ះ​កីឡាករ​បារាំង​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​

    ​កីឡាករ​គុន​ខ្មែរ​ដ៏​ល្បីល្បាញ​ដែល​មាន​រហស្សនាម​ថា​ ​ខ្លា​កំណាច​មក​ពី​បាត់ដំបង​ ​កែវ​ ​រំចង់​ ​ត្រូវ​បាន​ស្ថាប័ន​ប្រដាល់​ ​The​ ​Riel​ ​Team​ ​Promotions​ ​ផ្គូផ្គង​ឱ្យ​បាន​ចូលរួម​ប្រកួត​លើ​សង្វៀន​ដ៏​ធំ​មួយ​នៅ​ប្រទេស​បារាំង​ ​MT​ ​Grand​ ​Prix​។​

    ​ចំពោះ​ដៃគូ​ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយនឹង​កីឡាករ​កម្ពុជា​ដែល​មក​ពី​ខេត្តបាត់ដំបង​រូប​នេះ​ ​គឺជា​កីឡាករ​ស្បែក​ខ្មៅ​កូនកាត់​បារាំង​-​កា​មេ​រូន​ ​មានឈ្មោះ​ថា​ ​Omar​ ​Samb​ ​ធ្លាប់​ប្រកួត​សង្វៀន​អន្តរ​ជា​តិ​ធំៗ​សរុប​ ​33ដង​ ​ឈ្នះ​ ​30ដង​ ​និង​ចាញ់​ ​3ដង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ជើងខ្លាំង​កម្ពុជា​ ​កែវ​ ​រំចង់​ ​ធ្លាប់​ប្រកួត​បាន​ ​166ដង​ ​ឈ្នះ​ ​149ដង​ ​ចាញ់​ ​13ដង​ ​និង​ស្មើ4ដង​ ​នឹង​ត្រូវ​ឡើង​សង្វៀន​ ​MT​ ​Grand​ ​Prix​ ​នៅ​ឯ​សង្វៀន​ ​BATACLAN​ ​នៃ​ទីក្រុង​បា​រីស​ ​ទឹកដី​នៃ​ប្រទេស​បារាំង​នា​ថ្ងៃអាទិត្យ​ទី24​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​



  • ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ ​មុន​បញ្ចប់​រដូវ​កាល​

    ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ ​មុន​បញ្ចប់​រដូវ​កាល​

    ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​ឆ្លងកាត់​ ​24ប្រកួត​ ​ឈ្នះ19​ ​និង​ស្មើ5​ ​ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​ទេ​ ​និង​បាន​បញ្ចប់​នៅក្នុង​ចំណាត់ថ្នាក់​កំពូល​តារាង​ ​ប្រចាំ​រដូវ​កាល​ឆ្នាំ2019​ ​នេះ​។​
    ​ ​
    ​តាម​ការប្រកាស​ពី​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ពិធី​ប្រគល់​ពានរង្វាន់​លី​ក​កំពូល​របស់​កម្ពុជា​ ​រដូវ​កាល​ឆ្នាំ2019​ ​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ ​ទី27​ ​ខែតុលា​ ​ឆ្នាំ2019​ ​នេះ​ ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ ​ដោយ​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្នុង​ជំនួប​ប្រកួត​លី​ក​កំពូល​កម្ពុជា​ ​ប្រចាំ​សប្តាហ៍​ទី25​ ​ខាងមុខនេះ​ ​ពោល​គឺ​ ​1សប្តាហ៍​មុន​លី​ក​កំពូល​កម្ពុជា​បញ្ចប់​ការប្រកួត​ជា​ផ្លូវការ​។​

    ​បើ​គិត​មកទល់​នឹង​ពេលនេះ​ ​គឺជា​លើក​ទី2​ ​ហើយ​ ​ដែល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​គ្រង​ម្ចាស់​ជើងឯក​ពានរង្វាន់​នេះ​ ​ដោយក្រុម​មួយ​នេះ​ ​បាន​ឈ្នះ​ពាន​លី​ក​កំពូល​កម្ពុជា​ជាលើកដំបូង​កាលពី​ឆ្នាំ2013​ ​កន្លងទៅ​៕​

  • កម្មវិធី​រើស​សំរាម​ ​ដាក់​ធុងសំរាម​ ​និង​ដាំ​ដើមឈើ​ ​ដើម្បី​និរន្ត​ភាព​ទេសចរណ៍​ ​និង​បរិស្ថាន​ស្អាត​របស់​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​ ​

    កម្មវិធី​រើស​សំរាម​ ​ដាក់​ធុងសំរាម​ ​និង​ដាំ​ដើមឈើ​ ​ដើម្បី​និរន្ត​ភាព​ទេសចរណ៍​ ​និង​បរិស្ថាន​ស្អាត​របស់​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​ ​

    កម្មវិធី​ដាំ​ដើមឈើ​ ​និង​ដាក់​ធុងសំរាម​នេះ​ត្រូវ​បាន​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​ ​ចាប់ផ្តើម​ធ្វើ​តាំងពី​ឆ្នាំ2005មក​ម្ល៉េះ​ ​ដោយ​សរុប​មកដល់ពេលនេះ​ ​ក្រុមហ៊ុន​បាន​ដាំ​កូនឈើ​គ្រប់​ប្រភេទ​ ​សរុប​ជាង1ពាន់​ដើម​ ​និង​ដាក់​ធុងសំរាម​ជាង800ធុង​នៅ​តាម​សាលារៀន​ ​តាម​ទីវត្ត​អារ៉ាម​ ​តាម​ទីផ្សារ​ ​និង​នៅ​តាម​កន្លែង​ទេសចរណ៍​នានា​ទូទាំង​ប្រទេស​ ​ហើយ​នៅ​ចុងឆ្នាំ2019នេះ​ ​គឺជា​ឆ្នាំ​គម្រប់​ខួប20ឆ្នាំ​របស់​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​។

    បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ​ក្រុមហ៊ុនទេសចរណ៍​នេះ​ឡើង​ ​ហើយ​ក្រុមហ៊ុន​ក៏បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ជួយ​សង្គម​ ​តាមរយៈ​សកម្មភាព​ចុះ​រើស​សំរាម​ ​ការ​ចុះ​ចែក​ធុងសំរាម​ ​និង​ការ​ចុះ​ដាំ​កូនឈើ​ចម្រុះ​ប្រភេទ​នៅ​តាម​សហ​គម​ន៍​ឆ្ងាយ​ៗ​ ​ដាច់ស្រយាល​ ​ដើម្បី​ជា​ការចូលរួម​បណ្តុះ​គំនិត​ដល់​សិស្ស​និស្សិត​ ​និង​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់​ ​និង​ការពារ​បរិស្ថាន​ ​ចេះ​ការពារ​សហគមន៍​របស់​ពួកគេ​ពី​សំរាម​ ​ចេះ​ជួយ​សម្អាត​ ​និង​បោះ​សំរាម​នៅក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​ភាព​ស្រស់​ស្អាត​ ​និង​មាន​អនាម័យ​ល្អ​នៅក្នុង​សហគមន៍​រស់នៅ​របស់​ពួកគេ​។​

    ​ដោយ​សង្កេតឃើញ​ថា​ ​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​កំពុង​ជួប​នូវ​បញ្ហា​សំរាម​ ​និង​ធាតុអាកាស​កាន់តែ​ក្តៅ​ឡើងជា​លំដាប់​ ​ដោយសារតែ​ការ​ខ្សត់ខ្សោយ​ព្រៃឈើ​ ​ដូច្នេះហើយ​បាន​ជា​ការ​ចុះ​ចែក​ធុងសំរាម​តាម​ទីតាំង​សំ​ខាន់​ៗ​នៅក្នុង​សហគមន៍​ ​ការចូលរួម​សម្អាត​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ​ ​និង​ការ​ដាំ​ដើមឈើ​ឡើងវិញ​ ​គឺជា​រឿង​ដ៏​សំខាន់​ ​ដែល​កូនខ្មែរ​គ្រប់រូប​គួរតែ​នាំគ្នា​ក្រោកឈរ​ឡើង​ ​និង​ចូលរួម​ឱ្យ​បាន​សស្រាក់​សស្រាំ​ទាំងអស់គ្នា​ ​ហើយ​ការងារ​ទាំងនេះ​ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ ​និង​គាំទ្រ​ពីសំណាក់​អាជ្ញាធរ​ដែនដី​ ​និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ​ ​ដើម្បី​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ពេញ​ដោ​យសោភ័​ណ្ឌ​ភាព​ ​មាន​ពណ៌បៃតង​ស្រស់​គ្រប់​ទីកន្លែង​ ​មាន​អនាម័យ​ ​បរិស្ថាន​ស្អាត​ ​គ្មាន​សំរាម​ ​និង​មាន​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ជាលំដាប់​។​ ​

    ​ ​ដូច្នេះ​សូម​យុវជន​ ​យុវតី​ខ្មែរ​ទាំងអស់​ជួយគ្នា​ថែរក្សា​បរិស្ថាន​ ​ការពារ​ព្រៃឈើ​ ​និង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ឱ្យ​ឆាក​អន្តរជាតិ​បាន​ស្គាល់​ ​និង​មកលេង​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ​សូម​ចូលរួម​សកម្មភាព​ចុះ​រើស​សំរាម​ ​ចុះ​ចែក​ធុងសំរាម​ ​និង​ដាំ​កូនឈើ​ឡើងវិញ​ជាមួយនឹង​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​៕​


    ​ ​



  • Samsung​ ​ប៉ះប៉ូវ​ទឹកចិត្ត​អ្នកគាំទ្រ​វិញ​ ​ក្រោយ​ទូរស័ព្ទ​របស់​ខ្លួន​ជួប​បញ្ហា​ស្គែ​នក្រ​យៅ​ដៃ​លើ​អេក្រង់​កាលពី​ថ្ងៃមុន​

    Samsung​ ​ប៉ះប៉ូវ​ទឹកចិត្ត​អ្នកគាំទ្រ​វិញ​ ​ក្រោយ​ទូរស័ព្ទ​របស់​ខ្លួន​ជួប​បញ្ហា​ស្គែ​នក្រ​យៅ​ដៃ​លើ​អេក្រង់​កាលពី​ថ្ងៃមុន​

    ​លក្ខណៈ​ពិសេស​មួយ​របស់​ទូរស័ព្ទ​ ​Galaxy​ ​S10​ ​និង​ ​Note​ ​10​ ​គឺ​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ ​ដោះ​សោ​ដើម្បី​ចូល​ប្រើ​ទូរស័ព្ទ​តាមរយៈ​កា​រស្គែ​នក្រ​យៅ​ដៃ​នៅ​លើ​កញ្ចក់​ទូរសព្ទ​តែម្ដង​ ​ប៉ុន្តែ​មុខងារ​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​រក​ឃើញថា​ ​ពុំ​មាន​សុវត្ថិភាព​ខ្ពស់​ទេ​ ​ព្រោះ​គេ​អាច​ដោះ​សោបាន​ដោយ​ប្រើ​រូបភាព​ពី​ឧបករណ៍​ផ្ដិតរូប​ ​3D​ ​បាន​យ៉ាង​ងាយស្រួល​។​ ​

    ​កាលពី​សប្តាហ៍​មុន​ ​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​S10​ ​និង​ ​Note​ ​10​ ​ត្រូវ​បាន​អ្នកប្រើ​ប្រាស់​រាយការណ៍​ថា​ ​មាន​ជួប​បញ្ហា​ស្គែន​ខ្ចៅដៃ​លើ​អេក្រង់​ ​ដែល​វា​អាច​អនុញ្ញាត​ឱ្យ​ខ្ចៅដៃ​របស់​អ្នក​ដទៃ​អាច​ស្គែ​នដោះ​សោបាន​យ៉ាង​ងាយ​ ​ទោះ​ពុំ​បាន​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​នោះ​ក៏ដោយ​។​
    ​លុះ​ថ្មី​ៗ​នេះ​តាម​ប្រភព​ ​Android​ ​Central​ ​បាន​រាយការណ៍​ថា​ ​ក្រុមហ៊ុន​ ​Samsungបាន​ជួសជុល​ចន្លោះប្រហោង​ដ៏​ធំ​មួយ​នោះ​រួចរាល់​ហើយ​ ​ដោយឡែក​មួយទៀត​ ​សាំ​ស៊ុង​ក៏បាន​បញ្ចេញ​កំណែ​អាប់​ឌែ​ត​ថ្មី​សម្រាប់​ម្ចាស់​ ​S10​ ​និង​ ​Note​ ​10​ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ​ ​ខណៈ​ការ​អាប់​ឌែ​ត​សកល​នឹង​ចេញផ្សាយ​នៅពេល​ដ៏​ខ្លី​ខាងមុខ​។​

    ​ដើម្បី​ការពារ​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​ ​ជាពិសេស​ដើម្បី​សុវត្ថិភាព​ក្នុង​ការប្រើ​ប្រាស់​គណនី​ធនាគារ​អន​ឡាញ​ ​(​online​ ​banking​)​ ​សូម​លោកអ្នក​ផ្អាក​ការប្រើ​ប្រាស់​មុខងារ​ដោះ​សោ​តាមរយៈ​កា​រស្គែ​នក្រ​យៅ​ដៃ​នេះ​ ​រហូតដល់​មានការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នេះ​ពី​ក្រុមហ៊ុន​ ​Samsung​ ​ជាថ្មី​។​

    ​យ៉ាងណាក្ដី​ ​សាំ​ស៊ុង​ក៏​មាន​ដំណោះស្រាយ​បណ្តោះអាសន្ន​ដែរ​ ​ប្រសិនបើ​អ្នកប្រើ​មិន​ចង់​ជួប​បញ្ហា​ ​គេ​អាច​ធ្វើការ​ប្រើប្រាស់​មុខងារ​សុវត្ថិភាព​តាមរយៈ​ការ​ដាក់​កូដ​សម្ងាត់​ ​ឬ​មុខ​ងា​រស្គែន​ផ្ទៃមុខ​សិន​ ​រហូត​រង់ចាំ​ដល់​កំណែ​អាប់​ឌែ​ត​ថ្មី​ចេញផ្សាយ​ជា​ផ្លូវការ​៕​


  • ក្រុមហ៊ុន​ ​Huawei​ ​ចេញ​លក់​ទូរស័ព្ទ​បត់​អេក្រង់​ ​Mate​ ​X​ ​ជា​ផ្លូវការ​ហើយ​ ​តម្លៃ​$​ ​2,400​ ​

    ក្រុមហ៊ុន​ ​Huawei​ ​ចេញ​លក់​ទូរស័ព្ទ​បត់​អេក្រង់​ ​Mate​ ​X​ ​ជា​ផ្លូវការ​ហើយ​ ​តម្លៃ​$​ ​2,400​ ​

    ​បន្ទាប់ពី​ពន្យារពេល​អស់​ជាច្រើន​ខែ​រួចមក​ ​ពេលនេះ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដំបូង​គេ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។​ ​

    ​លក្ខណ​សម្បត្តិ​ពិសេស​របស់​ទូរ​សព្ទ័​អេក្រង់​បត់​ ​Mate​ ​X​ ​នេះ​មាន​ដូចជា​៖​ ​មាន​អេក្រង់​ទំហំ​ ​8អ៊ីញ​នៅពេល​លា​ចេញ​។​ ​នៅពេល​ដែល​បត់​ ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់2​ ​ដែល​អេក្រង់​មុខ​មាន​ទំហំ​ ​6.6អ៊ីញ​ ​និង​អេក្រង់​ក្រោយ​មាន​ទំហំ​ ​6.38អ៊ីញ​។​

    ​Mate​ ​X​ ​ប្រើប្រាស់​បន្ទះ​ឈីប​ ​Kirin​ ​980​ ​មាន​ ​Modem​ ​Balong​ ​5000​ ​សម្រាប់​សេវា​ ​5G​ ​ថ្ម​ទំហំ​ ​4500mAh​ ​ប្រើ​កាមេរ៉ា​ ​Leica​ ​និង​មាន​សមត្ថភាព​សាក​ថ្ម​លឿន​ដល់ទៅ​ ​55W​ ​ឯណោះ​។​ ​ប្រភេទ​ដែល​លក់​នៅ​ចិន​ ​គឺ​មិន​មាន​សេវាកម្ម​ ​Google​ ​នោះ​ទេ​ ​ដែល​នេះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ប្រទេស​ចិន​។​

    គេ​នៅ​រង់ចាំ​មើល​ថា​ ​តើ​ ​Mate​ ​X​ ​ដែល​លក់​លើ​ទីផ្សារ​សកលលោក​ ​នឹង​មាន​ ​ឬ​គ្មាន​សេវាកម្ម​ ​Google​?​
    ​Mate​ ​X​ ​មានតម្លៃ​ចាប់ផ្តើម​ដល់ទៅ​ ​¥​16,999​ ​យន់​ ​ឬ​ប្រមាណ​ជា​ ​2,400ដុល្លារ​ឯណោះ​៕​






  • ​ ​កុយ​ ​ស៊ី​ឌឿន​ ​នៅតែ​បោះ​ជំ​ហ៊ាន​ខ្លាំង​ជាមួយ​ ​«​DPប៊ី​យូ​ធី​»​ ​

    ​ ​កុយ​ ​ស៊ី​ឌឿន​ ​នៅតែ​បោះ​ជំ​ហ៊ាន​ខ្លាំង​ជាមួយ​ ​«​DPប៊ី​យូ​ធី​»​ ​

    ​បើ​និយាយ​ពី​ឈ្មោះ​ហាង​ថែរក្សា​សម្រស់​បុរស​នារី​ ​«​DPប៊ី​យូ​ធី​»​ ​អ្នក​ចង្កោម​សិល្បៈ​ជាច្រើន​ស្គាល់​ពេញទំហឹង​ថា​ ​ជាមុ​ខ​ជំនួញ​ដ៏​ធំ​របស់​តារា​ជើងចាស់​ ​កុយ​ ​ស៊ី​ឌឿន​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​យូរ​មក​ហើយ​ ​ពិសេស​អ្នក​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​។​ ​

    ​ដោយសារតែ​លោក​ជា​អ្នកចូលចិត្ត​ចែករំលែក​ការ​ជួយគ្នា​ក្នុង​សិល្បៈ​ទៅលើ​សិល្បករ​មានទុក្ខ​ ​និង​ចាស់ជរា​ ​ទើប​លោក​បាន​បង្កើត​ក្លឹប​សិល្បៈ​ ​DP​ ​ឡើយ​។​ ​ក្រៅពីនោះ​ ​លោក​ ​ក៏​បង្ហាញ​សកម្មភាព​មនុស្សធម៌​មួយចំនួន​ក្នុង​សង្គម​មិនថា​ ​កុមារ​កំព្រា​ ​ឬ​ចាស់ជរា​នោះ​ឡើយ​។​ ​ទ្រព្យធន​បរិច្ចាគ​នេះ​បាន​ដោយសារ​លោក​ខិតខំ​ប្រឹងប្រែង​ ​បើកមុខ​របរ​លក់​ផលិត​ផ​លម្ស៉ៅ​លាបមុខ​យ៉ាង​យូរឆ្នាំ​ ​ទោះជា​មានការ​កកើត​ឡើង​របរ​នេះ​ ​ពេញទី​ផ្សារ​ក៏ដោយ​។​ ​ស្រប​ពេល​ទីផ្សារ​ផលិតផល​ជាច្រើន​បុក​ច្រើន​មួយ​រយៈ​នេះ​ ​ពិសេស​អាជីព​លក់​នៅ​លើ​អន​ឡា​ញក៏​ហូរហែរ​ ​ក៏​ហាង​របស់​ឌី​ភី​នៅតែ​បន្ត​ឈរ​នៅ​លើ​អាជីព​នេះ​បាន​យ៉ាង​រលូន​ ​បើ​ទោះជា​មានការ​ប្រជែង​គ្នា​ក្តី​។​ ​មូលហេតុ​បែបនេះ​ ​ទើប​អតិថិជន​ទាំងឡាយ​ ​នៅតែ​ជឿជាក់​ផលិតផល​លាប​មុ​ខ​ឌី​ភី​ប៊ី​យូ​ធី​ ​ដោយ​ចាត់ទុកថា​ ​ជា​របស់​លើ​បន្ត​ប្រើ​ទាំង​អ្នកថ្មី​ ​និង​ចាស់​។​

    ​បើ​ទោះជា​បាន​ក្លាយជា​អ្នកជំនួញ​ ​និង​មាន​តំណែង​ជាទី​ប្រឹក្សា​ប្រចាំ​ក្រសួង​មួយ​ ​ប៉ុន្តែ​តារាចម្រៀង​ចាស់វស្សា​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជាពិធី​ករ​វិទ្យុជាតិ​ផង​ ​បាន​អះអាង​ថា​លោក​មិន​បោះបង់​ការងារ​សិល្បៈ​នោះ​ទេ​។​ ​លោក​ ​កុយ​ ​ស៊ី​ឌឿន​ ​ថា​ ​ខ្លួន​ទើបនឹង​ធ្វើឲ្យ​អ្នក​សិល្បៈ​ភាគច្រើន​បាន​ចាប់អារម្មណ៍​ ​ចំពោះ​ការផលិត​ ​កម្មវិធី​កម្សាន្ត​បន្ត​ផ្ទាល់​មួយ​ ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​ហ្វេ​សប៊ុ​ក​។​ ​ក្រៅពី​ធ្វើឲ្យ​កម្មវិធី​កម្សាន្ត​មួយ​នេះ​ ​លេច​រូបរាង​កាន់តែ​ខ្លាំង​ ​លោក​បាន​ប្រកាស​ថា​នឹង​បញ្ចេញស្នាដៃ​ឲ្យ​សកម្ម​ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​សិល្បៈ​។​ ​សូមជម្រាប​ថា​ឌី​ភី​ប៊ី​យូ​ធី​ ​មាន​ទីតាំង២កន្លែង​ ​នៅ​ភ្នំពេញ​ខាងត្បូង​ផ្សារ​ទួលទំពូង​ ​និង​តាម​បណ្តោយ​ផ្លូវ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ខាងស្តាំ​ដៃ​ ​និង​មាន​តាម​ខេត្ត​មួយចំនួន​ដូចជា​ ​បាត់ដំបង​ ​កំពង់ចាម​ ​សៀមរាប​ ​និង​ខេ​ត្ត​ផ្សេង​ៗ​ទៀត​ ​ត្រៀម​បង្កើត​ឡើង​។​ ​លោកអ្នក​អាច​ទាក់ទង​តាម​ទូរស័ព្ទ​ ​០១០​ ​៥៥​ ​៥៥​ ​៥០​ ​/​ ​០៩៣​ ​៥៥​ ​៥៥​ ​៥០​៕​

  • តារា​ស្រី​ ​Angelina​ ​Jolie​ ​បាន​ទិញ​ដី​ ​60,000​ ​ហិ​ក​តា​នៅ​ខេត្តបាត់ដំបង​ ​ដើម្បី​អភិរក្ស​សត្វព្រៃ​

    តារា​ស្រី​ ​Angelina​ ​Jolie​ ​បាន​ទិញ​ដី​ ​60,000​ ​ហិ​ក​តា​នៅ​ខេត្តបាត់ដំបង​ ​ដើម្បី​អភិរក្ស​សត្វព្រៃ​

    ក្រៅពី​យកកូន​ខ្មែរ​ទៅ​ចិញ្ចឹម​មើលថែ​បីបាច់​បាន​យ៉ាង​ល្អ​អ្នកស្រី​ ​Angelina​ ​Jolie​ ​បាន​សុំ​សិទ្ធ​ទិញ​ភ្នំ​មួយ​នៅ​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ដើម្បី​យក​ទៅ​អភិរក្ស​ជាមួយ​សន្តិសុខ​យាមល្បាត​យ៉ាង​តឹង​រឹង​បំផុត​។​

    ​តាមរយៈ​សារព័ត៌មាន​បរទេស​មួយក៏​បាន​ចេញផ្សាយ​ថា​ ​អ្នកនាង​ ​Angelina​ ​Jolie​ ​បាន​ទិញ​ដី​កម្ពុជា​ ​នៅក្នុង​ខេត្តបាត់ដំបង​ ​60,000​ ​ហិ​ក​តា​ ​ដែល​ជា​ដី​ត្រូវ​បាន​ជ្រៀតចូល​ដោយ​អ្នកប្រមាញ់​សត្វព្រៃ​ ​ហើយ​បាន​កែប្រែ​ឱ្យ​ក្លាយជា​តំបន់​អភិរក្ស​សត្វព្រៃ​ ​និង​មាន​អតីត​អ្នកប្រមាញ់​ខ្លះ​ត្រូវ​បាន​គេ​ជួល​ឱ្យធ្វើ​ជា​អនុរក្ស​សត្វ​ទៅវិញ​។​ ​ខណៈនោះ​ដែរ​ ​អ្នកនាង​ ​Angelina​ ​Jolie​ ​មានបំណង​យក​កូន​ចិញ្ចឹម​ប្រុស​របស់​នាង​ ​Maddox​ ​មក​បីបាច់​តាំងពី​ឆ្នាំ​ ​2003​ ​នឹង​បាន​ទិញ​ផ្ទះ​បុរាណ​បែប​ប្រពៃណី​ក្នុង​ខេត្តបាត់ដំបង​ ​ទិស​ពាយព្យ​។​

    ​ផ្ទះ​នេះ​នៅ​ជាប់​ឧទ្យានជាតិ​មួយ​ដែល​ត្រូវ​បាន​រំលោភបំពាន​លើ​ការឈ្លានពាន​ពី​ក្រុម​អ្នកប្រមាញ់​សត្វ​ដែល​គំរាមកំហែង​ដល់​ប្រជាជន​ ​ខ្លាឃ្មុំ​ខ្មៅ​នៅ​អាស៊ី​ ​ដំរី​និង​សត្វ​ខ្លា​ឥណ្ឌូចិន​។​ ​ដូច្នេះ​លោកស្រី​បាន​ទិញ​ផ្ទៃដី​ប្រមាណ​ ​60,000​ ​ហិ​ក​តា​ហើយ​ប្តូរ​ទៅជា​តំបន់​អភិរក្ស​សត្វព្រៃដោយ​ដាក់ឈ្មោះ​តាម​គម្រោង​ ​Maddox​ ​Jolie​ ​ដែល​ជា​ឈ្មោះ​កូនប្រុស​របស់​អ្នកនាង​ ​ដើម្បី​ឱ្យ​កូនប្រុស​បាន​ដឹង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​របស់​អ្នកនាង​។​ ​យ៉ាងណាមិញ​ ​តារា​ស្រី​រូប​នេះ​បត្រូ​វ​បាន​ព្រះបាទ​នរោត្តម​សីហ​មុនី​ប្រោះ​ប្រទាន​ផ្តល់​សញ្ជាតិ​ខ្មែរ​នៅ​ថ្ងៃទី​ ​៣១​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០០៥​៕​

  • តារាសិល្បៈករជាង ១០ រូបពីគ្រួសារតារាកម្ពុជាត្រៀមបង្ហាញខ្លួនផ្សព្វផ្សាយវប្បធម៌ក្នុងពិធីធំមួយនៅសុរិន្ទ

    តារាសិល្បៈករជាង ១០ រូបពីគ្រួសារតារាកម្ពុជាត្រៀមបង្ហាញខ្លួនផ្សព្វផ្សាយវប្បធម៌ក្នុងពិធីធំមួយនៅសុរិន្ទ

    យោងតាមការបញ្ជាក់ពីស្ថាបនិកគ្រួសារតារាកម្ពុជា នៅយប់ថ្ងៃទី២៤ តុលា ក្នុងឆ្នាំ២០១៩ នេះ លោកនឹងដឹកនាំសិល្បករគ្រួសារតារាកម្ពុជាសរុបចំនួនជា១០រូប បូករួមទាំងអ្នកជំនាញតែងឈុតបុរាណ ទៅកាន់ខេត្តសុរិន្ទប្រទេសថៃ ដើម្បីចូលរួមគ្រងឈុតបុរាណផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅក្នុងពិធីអង្គកឋិនទានធំមួយ។ ដំណើរជាក្រុមរបស់សិល្បករខ្មែរនេះ គឺតបតាមការអញ្ជើញរបស់ ព្រះអង្គក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា ដែលត្រូវគេស្គាល់ថា ជាបុត្រីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងសារាវ័ន្ត និងមហេសី ព្រះនាម នរោត្តម រង្សី ច័ន្ទតារា ដែលជាអ្នកផ្ដើមបុណ្យមួយអង្គ ខណៈដែលអង្គកឋិនទាននេះ អ្នកផ្ដើមបុណ្យសុទ្ធសឹងតែជាព្រះញាតិវង្សខ្មែរ និងថៃ និងឥស្សរជនល្បីៗប្រចាំប្រទេសទាំងពីរ។

    លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ក្រុមសិល្បៈដែលមានឈ្មោះចេញទៅកាន់ពិធីកឋិនទាន ដ៏ធំដែលជាវេទិកាចក្រដោយព្រះរាជវង្ស និងព្រះញាតិវង្សរបស់ព្រះមហាក្សត្រកម្ពុជា និងថៃនេះ គឺដើម្បីទៅធ្វើបុណ្យផង និងដើម្បីទៅផ្សព្វផ្សាយវប្បធម៌ ក្នុងគម្រោងគ្រងឈុតបុរាណនៅក្នុងពិធីដង្ហែរកឋិននោះផង។ លោកថាសមាជិកដែលត្រូវបានជ្រើស គឺរើសអ្នកស្ម័គ្រសហការទៅធ្វើបុណ្យរួមគ្នានៅទីនោះតែម្ដង ដោយក្រៅពីការធ្វើបុណ្យរួមគ្នា ក៏មានការសម្ដែង និងមានដំណើរទស្សនកិច្ច ដែលស្វាគមន៍ដោយព្រះញាតិវង្សខ្មែរ និងថៃ និងពលរដ្ឋខ្មែរសុរិន្ទ ដែលចង់ឃើញអ្នកសិល្បៈខ្មែរផង។ សិល្បករដែលស្ម័គ្រចិត្តទៅជួយផ្សព្វផ្សាយវប្បធម៌នៅសុរិន្ទ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨នេះ រួមមាន អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងប្រចាំគ្រួសាតារាកម្ពុជា, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨ និងជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា, កញ្ញា អ៊ុង នីនិច្ច តារាចម្រៀងប្រចាំក្រសួងព័ត៌មាន និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង សមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី វ៉ាន់ថុន ជាតារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី ញឹម សុខា តារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី គឹម វណ្ណៈ តារាសម្ដែង, លោក មាន ប៊ុនធឿន សិល្បករ, ម្ចាស់សម្អាងការមរកតមង្គលដែលជំនាញតែងបុរាណ និងក្រុមការងារគ្រួសាររតារាកម្ពុជា ដែលមានជំនាញផ្សព្វផ្សាយ និងយកព័ត៌មានសរុប១២រូប។ លោកថាពិធីត្រូវបានអញ្ជើញដោយ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា រយៈពេលមួយខែមកហើយ តែជារឿងគួរឱ្យស្ដាយដែលសិល្បករជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជាជាច្រើនរូបផ្សេងទៀត ដែលលោកបានអញ្ជើញផងដែរ តែមិនអាចចូលរួមបាន ព្រោះជាប់ភារកិច្ច។

    ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា មានព្រះបន្ទូលថា ដោយសារតែព្រះអង្គម្ចាស់ក្សត្រីមានស្វាមីជាជនជាតិថៃ ហើយរស់នៅទឹកដីសុរិន្ទជាយូរមកហើយ ទើបព្រះអង្គក្សត្រីទទួលធ្វើកឋិនជាទ្រង់ទ្រាយធំមួយនេះ ដើម្បីប្រមែរប្រមូលព្រះញាតិវង្សត្រកូលស៊ីសុវត្ថិ នរោត្តម និងអង្គឌួង ឱ្យមកធ្វើបុណ្យកឋិននេះរួមគ្នា ដោយពិធីនេះក៏មានព្រះញាតិវង្សថៃជាច្រើនអង្គចូលរួម។ ព្រះអង្គម្ចាស់ក្សត្រីមានបន្ទូលថា ប្រធានអង្គកឋិនទានដ៏ធំមួយនេះ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សុចិត្រា និងអ្នកម្នាង រីថា ជាប្រធាន និងមានការចូលរួមពីម្ចាស់ដើមទានមួយចំនួនផ្សេងទៀតដូចជាអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ការៈមេស៊ូន ម្ចាស់ក្សត្រី ស៊ីសុវត្ថិ សោមាកត្ថរីកា លោកជំទាវ ម៉ៅ ម៉ាល័យ កែវគឹមយ៉ាន និងម្ចាស់ដើមទានជាខ្មែរ និងថៃមួយចំនួនផ្សេងទៀត។ ក្នុងពិធីនេះអ្នកអង្គម្ចាស់ក្សត្រីយ៍ ក៏បានយាង និងអញ្ជើញភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ពីភ្នំពេញ និងបងប្អូនខ្មែរជាញាតិជាច្រើនទៀត ដើម្បីចូលរួមផងដែរ។ ម្ចាស់ក្សត្រីបន្តថា ដោយសារពិធីនេះ ជាកឋិនទ្រង់ទ្រាយធំនៅសុរិន្ទ ទើបព្រះអង្គម្ចាស់ក្សត្រីយ៍ យាងម្ចាស់ប្អូនជីដូនមួយរបស់ព្រះនាង ដែលជាព្រះញាតិវង្សត្រកូលអង្គឌួង អោយអញ្ជើញតារាសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា មកលេង និងតែងបុរាណ អោយជនជាតិថៃបានឃើញ។ ពិធីដង្ហែរកឋិនដែលចម្រើនតព្រះរាជវង្សខ្មែរ និងថៃ ដ៏ធំនេះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី២៦ តុលា ក្នុងឆ្នាំ២០១៩ នៅវត្តវត្តខូកឆុមបរមជិនដា ស្ថិតក្នុងភូមិខូកឆុម ឃុំខូកយ៉ាង ស្រុកប្រាសាទ ខេត្តសុរិន្ទ៕

  • ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​ក្រុងពាលី​រឿង​ថ្មី​ ​«​និស្ស័យ​ខ្លុយ​ស្នេហ៍​»​

    ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​ក្រុងពាលី​រឿង​ថ្មី​ ​«​និស្ស័យ​ខ្លុយ​ស្នេហ៍​»​

    ​នៅ​ព្រឹក​ថ្ងៃទី​ ​២៤​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥បាន​រៀបចំ​ក្រុងពាលី​រឿង​«​និស្ស័យ​ខ្លុយ​ស្នេហ៍​»​ ​មានការ​ចូលរួម​សម្តែង​ដោយ​លោក​ ​មុំ​ ​សុធា​រ៉ា​ ​តារា​កំពុង​មាន​ប្រជាប្រិយ​ភាព​,​ ​តារា​ស្រី​រះ​ថ្មី​កញ្ញា​ ​ម៉ូ​នី​ ​និ​តា​,​ ​តារា​ជើងចាស់​លោក​ ​សំអ៊ែល​ ​តារា​វុធ​,​ ​លោក​ ​សុខ​ ​សុធន​,​ ​កញ្ញា​ ​វ៉ាន់​ ​លី​លី​,​ ​លោក​ ​ឆា​លី​,​ ​កញ្ញា​ ​ស្រីរត្ន័​,​ ​កញ្ញា​ ​ដា​ណា​,​ ​លោ​ករិទ្ឋី​នី​,​ ​នង​ ​សុខ​លី​,​ ​ម៉េ​ង​ ​សាវុ​ទ្ឋ​,​ ​សុភា​,​ ​លោក​វិរៈ​ ​តារា​,​ ​កុមារី​ ​ណា​ណា​,​កញ្ញា​ ​គឹ​មហួ​ ​ព្រមទាំង​តា​រា​ល្បី​ៗ​ជាច្រើន​រូប​ទៀត​។​

    ​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​ហួង​ ​តារា​មុ​ន្នី​ ​ប្រធាន​ផលិតកម្ម​វិធី​ ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ទោះបីជា​កន្លងមក​ទូរទស្សន៍​ ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ៥​ ​បាន​យក​ទិញ​សិទ្ធ​ថត​ភាពយន្ត​ ​និង​ឆ្អឹង​រឿង​ពី​ប្រទេស​ថៃ​ ​មក​ផលិត​ក៏​ពិតមែន​ ​ប៉ុន្តែ​យើង​មានការ​កែសម្រួល​ ​ទាំង​ប្លង់​ថត​ ​សាច់រឿង​ ​បច្ចេកទេស​ ​តួសម្ដែង​ ​និង​ឥរិយាបទ​នានា​ ​ឱ្យ​មាន​លក្ខណៈ​ជាខ្មែរ​សុទ្ធសាធ​ ​ទើប​យើង​ផលិត​ឡើង​។​ ​ម្យ៉ាងវិញទៀត​ ​ប៉ុស្តិ៍​លេខ៥​ ​ត្រូវការ​ភាពយន្ត​ខ្មែរ​ច្រើន​ ​ដើម្បី​ដាក់​បញ្ចាំង​រៀងរាល់ថ្ងៃ​ ​បំពេញ​តម្រូវការ​អ្នកទស្សនា​ ​ទោះ​ក្នុង​ទូរទស្សន៍​នេះ​ ​មានកម្ម​វិធី​សំបូរ​បែប​ច្រើន​ទៀត​ក្ដី​។​ ​លោក​បន្ត​ថា​ ​រាល់​ភាពយន្ត​ដែល​យើង​មក​ថត​ ​គឺ​យើង​បាន​ទិញ​សិទ្ធ​ត្រឹមត្រូវ​ ​ហើយ​ផលិតករ​ ​ក៏បាន​រៀបចំឡើង​យ៉ាង​សម្រិតសម្រាំង​ថ្មី​ ​ឱ្យ​ក្លាយជា​ចំណី​អារម្មណ៍​មួយ​ប្លែកភ្នែក​ ​ពោល​គឺ​មិន​ដូចគ្នា​ទាំងស្រុង​នោះ​ទេ​ ​មានតែ​ចំណុច​បន្តិច​បន្ទួ​ត​ប៉ុណ្ណោះ​ ​ដែល​អ្នករិះគន់​លើកយក​មក​ ​ដោយ​មិនបាន​ពិនិត្យមើល​ ​លើ​សាច់រឿង​ទាំងមូល​។​ ​យ៉ាងណាមិញ​ ​ដើម្បី​លើ​ស្ទួយ​ភាពយន្ត​ខ្មែរ​ឲ្យ​រីកចម្រើន​ ​យើង​នៅតែ​បន្ត​ដើរ​លើ​គោលការណ៍​នេះ​ ​បន្ត​ទៀត​។​ ​

    ​សូមជម្រាប​បញ្ជាក់​ថា​ ​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​រមែង​រំលេច​ស្នាដៃ​ភាពយន្ត​ភាគ​ខ្មែរ​ជាច្រើន​ ​ទាំង​បុរាណ​ ​និង​សម័យ​ទទួល​បាន​ភាព​ពេញនិយម​ ​ពិសេស​អ្នក​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​។​ ​ទាំងនេះ​ហាក់ដូចជា​ការ​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ ​ឲ្យ​រស់រាន​បន្ត​ទៀត​ ​មិនថា​ផលិតករ​ ​តារា​សម្តែង​ ​ក្រុមបច្ចេកទេស​ ​គឺ​ទទួល​បានការ​ងារ​ធ្វើជា​ហូរហែ​៕​

  • អ្នកនាង សុគន្ធា វិលប្រឡូកសិល្បៈថតវីដេអូចម្រៀងជាមួយលោក អ៊ីណូ តារាចម្រៀងសាន់ដេ

    អ្នកនាង សុគន្ធា វិលប្រឡូកសិល្បៈថតវីដេអូចម្រៀងជាមួយលោក អ៊ីណូ តារាចម្រៀងសាន់ដេ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ តារាចម្រៀង សាន់ដេ លោក អ៊ីណូ (Eno) បានឱ្យដឹងថា លោកបានកំពុងថតសាច់រឿងក្នុងបទ”មិនមែនស្អប់អ្នកចាស់ តែមិនចង់ឃើញមុខ” និងបទ”ដឹងអត់បងមិនបានហេតុអ្វីនៅតែក្បត់” ដែលទើបផលិតជា Audio ហើយ និងត្រៀមបង្ហោះឡើង ដោយតួឯកស្រីនៅក្នុងសាច់រឿងទាំង២នេះ គឺអ្នកនាង សុគន្ធា ដែលគេស្គាល់ថាជាអតីតតារាសម្ដែង និងបច្ចុប្បន្នជាភរិយារបស់ម្ចាស់ហាងរ៉ាយុទ្ធ។

    វត្តមានរបស់តារាស្រីរូបនេះ កាន់តែធ្វើឱ្យម្នាក់ៗ មានការចាប់អារម្មណ៍ ដោយសារតែអ្នកនាងសុគន្ធា ត្រូវគេដឹងថា បានក្លាយជាកូនប្រសារអ្នកជំនួញស្តុក ជោគជ័យផ្នែកជំនួញនាំចូលផលិតផលសម្រស់លើអនឡាញ ដែលទំនងមិនត្រលប់មកកាន់សិលកបៈវិញទេ ប៉ុន្តែលោក អ៊ីណូ អាចដឹកដៃអ្នកនាងអោយត្រលប់មកវិញបាន។ យ៉ាងណាមិញលោក អ៊ីណូ ក៏រំពឹងយ៉ាងខ្លាំងថាវត្តមានរបស់អ្នកនាង សុគន្ធា នឹងរុញឱ្យសាច់រឿងក្នុងបទចម្រៀងរបស់លោក កាន់តែមានការចាប់អារម្មណ៍ ដោយសារតែអ្នកនាង ក៏ជាម្ចាស់ផលិតផលដែលជាអ្នកលក់អនឡាញ ដ៏មានប្រជាប្រិយផង។ លោកថាបទទាំងពីរនេះ ត្រូវបានចេញថតបានខ្លះៗ ដើម្បីអោយរួចរាល់ខ្លះ មុនពេលអ្នកនាងត្រូវចេញទៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៥ តុលា ហើយពេលអ្នកនាងត្រលប់មកវិញនៅមួយអាទិត្យក្រោយនឹងថតបញ្ចប់។

    លោកបង្ហើបបន្ដថា បទចម្រៀងដែលកំពុងសម្រុកថតជា MV ជាមួយអ្នកនាង សុគន្ធា នោះ នៅមិនទាន់បង្ហោះឡើងនៅឡើយទេ ដោយគ្រាន់តែលោករំពឹងខ្ពស់ ជាមួយនឹងអត្ថន័យ និងបទភ្លេងថ្មី ថានឹងធ្វើអោយលោកទទួលបានការចាប់អារម្មណ៍ខ្ពស់ ជាពិសេសនៅពេលMV ត្រូវបានបញ្ចេញ។ លោក អ៊ីណូ បន្តទៀតថា បទចម្រៀងរបស់លោក ដែលរួមសម្ដែងដោយអ្នកនាង សុគន្ធា នាយិកា ក្រុមហ៊ុន ខេជីធ្វេនធីវន័ នឹងជាម្ចាស់ផលិតផល ប្រេន HK7 beauty Care នោះ និពន្ធដោយម៉ៅឃ្លី ដោយស្តាយថ្មីៗ ក៏មិនធ្វើអោយអ្នកគាំទ្រខកចិត្តផងដែរ។ លោកបញ្ជាក់បន្ថែមថា គ្រប់បទដែរលោកបានធ្វើត្រៀមចេញឆាប់ៗនោះ គឺជាការសហការ ផលិតរួមគ្នា រវាងលោក និង អ្នក និពន្ធដ៏ល្បីឈ្មោះម្នាក់ទៀត គឺលោក THO MEET ខណៈដែលសាច់រឿងវិញ ក៏នឹងធ្វើឱ្យភ្ញាក់ផ្អើល។