Author: អេបិល

  • ឌួង​ ​ហ្សូ​រី​ដា​ ​និង​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​លើក​ពាន​ឆ្នើម​នៅ​ប្រទេស​ថៃ​ ​

    ឌួង​ ​ហ្សូ​រី​ដា​ ​និង​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​លើក​ពាន​ឆ្នើម​នៅ​ប្រទេស​ថៃ​ ​

    ​ថ្មី​ៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​និង​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​បាន​បង្ហោះ​ឱ្យ​ដឹង​ថា​ ​អ្នក​ទាំងពីរ​ទទួល​បាន​កិត្តិយស​យ៉ាង​ខ្លាំង​ ​នៅក្នុង​ពិធី​ប្រគល់​ពាន​ឆ្នើម​ ​ជូន​ដល់​ស្រ្តី​ៗ​ជា​អ្នកជំនួញ​ម្ចាស់​ផលិតផល​ពី​បណ្ដា​ប្រទេស​ជាច្រើន​។​ ​ពិធី​នោះ​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​ទទួល​បាន​ពាន​ជា​ស្ត្រី​ឆ្នើម​ ​ក្នុងនាម​ជា​ម្ចាស់​ផលិតផល​ ​MUDHITA​ ​GS​-​2113​ ​ខណៈ​ដែល​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ម៉ា​ ​ទទួល​បាន​ពាន​ឆ្នើម​ ​ជា​ម្ចាស់​ប្រេន​ ​N27​។​ ​

    ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បង្ហោះ​ថា​«​នេះ​ជាពិធី​ប្រគល់​ពានរង្វាន់​កិត្តិ​សយ​ដល់​បុគ្គល​ឆ្នើម​ជា​ថ្នាក់ដឹកនាំ​ល្អ​ភារកិច្ច​គ្រប់មុខ​ជំនួញ​ជោគជ័យ​ ​និង​ពាន​កិត្តិយស​ផលិតផល​មានគុណ​ភាពល្អ​ល្បីឈ្មោះ​បំផុត​សំរាប់​ ​ឆ្នាំ2019​ ​និង​ជាម​ហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែរ​បាន​ប្រគល់​ដោយ​ ​លោក​ ​ឯកឧត្តម​ឧត្តម​សេនីយ​ ​ជិ​ក​សាក់​ ​ចេរិ​ន​ ​សម្បត្តិ​»​។​ ​

    ​ផ្អែកលើ​ខ្លឹមសារ​ខាងលើ​ ​គេ​អាច​ដឹង​បាន​ថា​ ​ពានរង្វាន់​ដែល​កម្មវិធី​ប្រគល់​ឱ្យ​ ​គឺ​លុះត្រាតែ​ផលិតផល​នោះ​ ​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រ​សួង​ពាណិជ្​ចក​ម្ម​ ​ក្រសួងសុខាភិបាល​ ​និង​មាន​វេជ្ជ​បណ្ឌិត្យ​ដែល​មាន​ឯកទេស​ច្បាស់លាស់​ឈរឈ្មោះ​។​ ​ផលិតផល​ក៏​ត្រូវតែ​ជា​ម៉ាក​ល្បី​ ​និង​មាន​ទីផ្សារ​ក្នុង​ជំនួញ​ផលិតផល​ថែរក្សា​សម្រស់​ ​និង​សុខភាព​ផង​ដែរ​។​ ​អ៊ីចឹង​ហើយ​ ​ទើប​មានការ​សរសើរ​ថា​ ​កញ្ញា​ ​ពិតជា​ជោគជ័យ​ ​ចាប់តាំងពី​បើក​ជំនួញ​ផលិតផល​អន​ឡា​ញន៍​។​

    ​យ៉ាងណាមិញ​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​គឺជា​មោទនភាព​យ៉ាង​ខ្លាំង​ ​ដែល​ ​ផលិតផល​ដែល​ក្រុមហ៊ុន​ ​MUDHITA​ ​Trading​ ​Co.LTD​ ​របស់​ ​នាង​មាន​ផលិតផល​នាំចូល​ផ្ដាច់មុខ​ដល់ទៅ២​ ​ជាប់​ជា​ផលិត​ផល​ស្ដ​ង់​ដា​ ​នៅក្នុង​វេទិកា​ ​:​trophy:Standardization​ ​Products​ ​2019​ ​ប្រចាំ​ប្រទេស​ថៃ​៕​




  • ឆ្នាំ2020​ ​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ​បាន​ដំឡើង​

    ឆ្នាំ2020​ ​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ​បាន​ដំឡើង​

    ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី25​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​វិមាន​សន្តិភាព​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ2020​ ​ខាងមុខនេះ​ ​ប្រាក់បៀវត្សរ៍​អប្បបរមា​របស់​​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ​បាន​ដំឡើង​។​

    ​នេះ​បង្ហាញ​ឱ្យ​ឃើញថា​ ​ជាមួយនឹង​ការ​មិន​យកពន្ធ​លើ​ប្រាក់បៀវត្សរ៍​សម្រាប់​មន្ត្រី​រាជការ​ ​និង​កម្មករ​និយោជិត​ដែល​ស្ថិត​ក្នុង​កម្រិត​ប្រាក់បៀវត្សរ៍​អប្បបរមា​ ​និង​គោលនយោបាយ​មិន​យកពន្ធ​លើ​ដី​កសិកម្ម​របស់​កសិករ​ហើយ​នោះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើការ​ដំឡើង​ប្រាក់បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រី​រាជការ​ស៊ីវិល​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ឆ្នាំ2020​ ​ខាងមុខ​។​

    ​នៅក្នុង​នោះ​ដែរ​ ​សម្រាប់​បៀវត្សរ៍​មន្ត្រី​រាជការ​ស៊ីវិល​នឹង​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ ​1,100,100រៀល​នៅ​ឆ្នាំ2019​ ​ដល់​ប្រមាណ​ ​1,142,500រៀល​ ​នៅ​ខែមករា​ ​ឆ្នាំ2020​ ​ហើយ​ចាប់ពី​ខែមេសា​ ​ឆ្នាំ2020​ ​នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​ ​1,172,500រៀល​។​ ​បៀវត្សរ៍​គ្រូបង្រៀន​ ​និង​គ្រូពេទ្យ​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ ​1,200,100រៀល​នៅ​ឆ្នាំ2019​ ​ ​ដល់​ប្រមាណ​ ​1,242,500រៀល​ ​នៅ​ខែមករា​ ​ឆ្នាំ2020​ ​ហើយ​ចាប់ពី​ខែមេសា​ ​ឆ្នាំ2020​ ​នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​ ​1,272,500រៀល​។​

    ​ ​បៀវត្សរ៍​យោធិន​(​ពលទោ​)​នឹង​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ ​1,055,900រៀល​នៅ​ឆ្នាំ2019​ ​ដល់​ប្រមាណ​ ​1,093,500រៀល​នៅ​ខែមករា​ ​ឆ្នាំ2020​ ​(​មិន​គិត​បញ្ចូល​របប​អង្ករ​)​ ​ហើយ​ចាប់ពី​ខែមេសា​ ​ឆ្នាំ2020​ ​នឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​ ​1,123,500រៀល​ ​(​មិន​គិត​បញ្ចូល​របប​អង្ករ​)​ ​ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ​ត្រូវជា​ប្រមាណ​ ​1,181,977រៀល​។​ ​លើស​ពីនេះ​ ​ប្រាក់បំណាច់​មន្ត្រី​ជាប់​កិច្ចសន្យា​ក៏​នឹង​ត្រូវ​ដំឡើង​ពី​ ​650,000រៀល​ ​នៅ​ឆ្នាំ2019​ ​ដល់​ចំនួន​ ​670,000រៀល​នៅ​ឆ្នាំ2020​ ​ផង​ដែរ​។​ ​

    ​ទន្ទឹម​នេះ​ ​បៀវត្សរ៍​នគរបាល​ជាតិ​(​ពលបាលត្រី​)​នឹង​ត្រូវ​បាន​ដំឡើង​ពី​ប្រមាណ​ ​1,184,577រៀល​(​គិត​បញ្ចូល​របប​អង្ករ​)​ ​នៅ​ឆ្នាំ​ ​2019​ ​ទៅ​ប្រមាណ​ ​1,226,977រៀល​(​គិត​បញ្ចូល​របប​អង្ករ​)​នៅ​ខែមករា​ ​ឆ្នាំ2020​ ​ហើយ​ចាប់ពី​ខែមេសា​ ​ឆ្នាំ2020​ ​នឹង​ត្រូវ​ឡើង​ដល់​ប្រមាណ​ ​1,256,977រៀល​(​គិត​បញ្ចូល​របប​អង្ករ​)​។​

    ​ចំពោះ​ប្រាក់បំណាច់​របស់​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ក៏ដូចជា​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​និង​មន្ត្រី​ភូមិ​ ​នឹង​ត្រូវ​បាន​ដំឡើង​ក្នុង​ឆ្នាំ2020​ ​នេះ​ដែរ​ ​ដែល​ក្នុង​នោះ​រួមមាន​ ​ប្រាក់បំណាច់​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​នឹង​ទទួល​បាន​ចំនួន​ ​1,440,000រៀល​។​ ​ប្រាក់បំណាច់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​នឹង​ទទួល​បាន​ចំនួន​ ​1,135,000រៀល​។​

    ​ ​ប្រាក់បំណាច់​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នឹង​ទទួល​បាន​ចំនួន​ ​1,155,000រៀល​។​ ​ប្រាក់បំណាច់​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នឹង​ទទួល​បាន​ចំនួន​ ​910,000រៀល​។​ ​ប្រាក់បំណាច់​មេឃុំ​ ​ចៅសង្កាត់​ ​នឹង​ទទួល​បាន​ចំនួន​ ​1,110,000រៀល​។​ ​ប្រាក់បំណាច់​ជំទប់​ទី1​ ​ទី2​ ​ចៅសង្កាត់​រង​ទី1​ ​ទី2​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​850,000រៀល​នៅ​ឆ្នាំ2019​ ​ដល់​ ​780,000រៀល​ ​នៅ​ឆ្នាំ2020​។​ ​ប្រាក់បំណាច់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​740,000រៀល​នៅ​ឆ្នាំ2019​ ​ដល់​ ​760,000រៀល​ ​នៅ​ឆ្នាំ2020​។​ ​

    ​សម្រាប់​ប្រាក់បំណាច់​មេភូមិ​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​400,000រៀល​នៅ​ឆ្នាំ2019​ ​ដល់​ ​430,000រៀល​ ​នៅ​ឆ្នាំ2020​។​ ​ប្រាក់បំណាច់​អនុប្រធាន​ភូមិ​ ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​280,000រៀល​នៅ​ឆ្នាំ2019​ ​ដល់​ ​310,000រៀល​នៅ​ឆ្នាំ2020​។​ ​ប្រាក់បំណាច់​សមាជិក​ភូមិ​នឹង​ត្រូវ​បាន​ដំឡើង​ពី​ ​250,000រៀល​នៅ​ឆ្នាំ2019​ ​ដល់280,000រៀល​នៅ​ឆ្នាំ2020​៕​

  • អាណិត​ណាស់​ ​!​ ប្រទះឃើញតារាសម្ដែងជើងចាស់ ​អ្នកស្រី​ ​គង់​ ​ប៊ុ​ន​សុន​ ​ហៅ​ម៉ែ​ស៊ុន​ ​កំពុង​លក់​នំ​តាម​ថ្នល់​ ​សន្សំ​លុយ​បង់ថ្លៃ​ផ្ទះ​ជួល​

    អាណិត​ណាស់​ ​!​ ប្រទះឃើញតារាសម្ដែងជើងចាស់ ​អ្នកស្រី​ ​គង់​ ​ប៊ុ​ន​សុន​ ​ហៅ​ម៉ែ​ស៊ុន​ ​កំពុង​លក់​នំ​តាម​ថ្នល់​ ​សន្សំ​លុយ​បង់ថ្លៃ​ផ្ទះ​ជួល​

    ​មហាជន​គ្រប់គ្នា​ពិតជា​ធ្លាប់​បានឃើញ​និង​ស្គាល់​រួចមក​ហើយ​ ​តារា​សម្តែង​ជើងចាស់​គឺ​អ្នកស្រី​ ​គង់​ ​ប៊ុ​ន​សុន​ ​ហៅ​ម៉ែ​ស៊ុន​ ​នា​ពេល​បច្ចុប្បន្ន​កំពុងតែ​ផល​លំបាក​យ៉ាង​ ​ខ្លាំង​ក្នុង​ជីវិ​ភាព​រស់នៅ​ប្រចាំថ្ងៃ​ ​ដោយ​លោកស្រី​ ​ដើរ​ទូល​នំ​លក់​ ​តាម​ទី​សាធារណៈ​ដែល​បច្ចុប្បន្ន​នេះ​ស្នាក់នៅ​បន្ទប់​ជួល​តែម្នាក់ឯង​។​

    ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​គាត់​បាន​ធ្លាក់ខ្លួន​ដើរ​ទូល​នំ​លក់​តាម​ចិញ្ចើម​ផ្លូវ​ដោយ​អ្នកស្រី​ ​គង់​ ​ប៊ុ​ន​សុន​ ​មាន​អាយុ៦៥ឆ្នាំ​ ​សព្វថ្ងៃ​នេះ​មានមុខ​របរ​លក់​នំ​នៅ​តាមផ្លូវ​សា​ធារ​ណះ​ ​និង​នៅ​ចិញ្ចើមថ្នល់​ ​ដែល​ជា​នំ​យក​មក​ពី​ខេត្តកំពត​ ​តារា​សម្តែង​រូប​នេះ​រស់នៅ​ក្នុង​បន្ទប់​ជួល​មួយ​ខែ៩០ដុល្លារ​ ​រស់នៅ​តែម្នាក់ឯង​ ​ព្រោះ​កូនចៅ​មានគ្រួសារ​អស់​ ​ហើយ​ជីវភាព​ក៏​ខ្វះខាត​។​

    ​ប្រភព​ពី​អ្នក​សិល្បៈ​បាន​អះអាង​ថា​ ​ម៉ែ​ស៊ុន​ ​ពិតជា​មានការ​លំបាក​ជា​ខ្លាំង​ ​ដោយ​អ្នកម្ដាយ​ត្រូវលក់​នំ​ទាំងយប់​អា​ធ្រា​ត្យ​ ​នៅម្ដុំ​​ធនាគារ​ ​ANZ​ ​លើ​ផ្លូវ271​។​ ​តារា​ជើងចាស់​រូប​នេះ​ ​បាន​ថ្លៃឈ្នួល​ពី​សិល្បៈ​ប្រហែលជា១៥​ ​ទៅ៥០ដុល្លារ​ប៉ុ​ណ្នោះ​ក្នុង​មួយថ្ងៃ​ ​ទៅតាម​ការងារ​សម្ដែង​ដែល​អ្នកដឹកនាំ​ត​ម្រុ​វ​។​ ​បើ​ទោះជា​ចំណូល​របស់​ម៉ែ​ស៊ុន​មិនសូវ​កាក់កប​ក៏ដោយ​ ​តែ​អ្នកម្ដាយ​នៅតែ​ប្រឹង​តស៊ូ​ ​ជាមួយ​ការងារ​សិល្បៈ​យ៉ាង​សប្បាយចិត្ត​ ​ព្រោះថា​ ​សិល្បៈ​ជា​អាជីព​ដែល​ម៉ែ​ស្រឡាញ់​៕​

  • វេជ្ជបណ្ឌិតវ័យក្មេងស្អាតដូចតារា​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​ចាយ​ទុ​នប​ង្កើត​ប្រ៊េន​សម្រស់​ ​«​Dr.K​​»​ ​នៅ​កម្ពុជា​

    វេជ្ជបណ្ឌិតវ័យក្មេងស្អាតដូចតារា​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​ចាយ​ទុ​នប​ង្កើត​ប្រ៊េន​សម្រស់​ ​«​Dr.K​​»​ ​នៅ​កម្ពុជា​

    ​មហា​ជាច្រើន​បាន​ស្គាល់​មក​ហើយពី​ស្រី​ស្អាត​វ័យក្មេង​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ដែល​ជា​បាន​បង្កើត​ ​Dr.K​ ​«​ដុកទ័រ​ខេ​»​ ​ដំបូង​នៅ​ប្រទេស​កម្ពុជា​ ​នេះ​ឡើង​ព្រោះ​កញ្ញា​ ​គឺជា​អ្នកគ្រូ​ពេទ្យ​មួយ​រូប​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​នោះ​ទេ​ ​កញ្ញា​ក៏​តែងតែ​ជួប​ជាមួយ​អ្នកជំងឺ​មួយចំនួន​មិនថា​បុរស​ឬ​ស្ដ្រី​នោះ​ទេ​ពួកគេ​កំពុងតែ​ជួបប្រទះ​បញ្ហា​ស្បែក​មុខ​ ​យ៉ាង​ខ្លាំង​ដោយសារតែ​ការប្រើ​ប្រាស់​ ​ម្សៅ​លាយ​បាន​ទទួលលទ្ធផល​លឿន​ដោយ​ ​ចំណាយពេល​ខ្លី​ ​តែ​ក្រោយ​ការប្រើ​ប្រាស់​ ​៣ខែ​ ​៦ខែឬ​ ​១ឆ្នាំ​ប៉ុណ្ណោះ​ផ្ទៃមុខ​របស់​ ​ពួកគេ​ចាប់​ ​ផ្ដើម​ឡើង​សសៃ​ក្រហម​ ​ឡើង​មុន​ ​រមាស់​ ​រឺ​អាច​មាន​បញ្ហា​ជំងឺ​ ​សើ​ស្បែ​ក​ផ្សេង​ៗ​ទៀត​។​ ​

    ​ក្នុង​កា​រប​ង្កើត​ប្រ៊េន​ថ្មី​មិនមែន​ជា​រឿង​ងាយ​នឹង​ធ្វើ​ទេ​ ​តែ​តារា​ហ្វេ​សប៊ុ​ក​រូប​នេះ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​ផលិតផល​របស់​ដុកទ័រ​ខេ​ ​គឺជា​ប្រភេទ​ ​skin​ ​Care​ ​ខុសគ្នា​ជាមួយ​ ​ថ្នាំពេទ្យ​។​ ​Dr.K​ ​យើង​អាច​ប្រើប្រាស់​យូរ​បាន​ ​ប៉ុន្តែ​ថ្នាំពេទ្យ​គឺ​យើង​មិន​អាច​ ​ប្រើប្រាស់​ ​យូរ​បានទេ​។​ ​ថ្នាំពេទ្យ​នៅពេល​ដែល​យើង​យក​ទៅ​លាយ​ជាមួយ​ម្សៅ​ ​រឺ​ឡេ​ ​ពេល​យើង​ ​ប្រើ​មានប្រសិទ្ធភាព​លឿន​ត្រឹមតែ១អាទិត្យ​ដឹង​លទ្ធផល​ភ្លាម​សម្រាប់​អ្នកមាន​មុខមុន​បាត់​មុន​ ​មាន​រមាស​បាត់​រមាស​ជាដើម​។​ ​ការ​រៀបរាប់​ខាងលើ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ប្អូនស្រី​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​សម្រេចចិត្ត​មក​បង្កើត​ដុកទ័រ​ខេ​ជា​ប្រេ៊​នរ​បស់​ខ្លួន​ដើម្បី​ជួយ​ដល់​ពុក​ម៉ែ​បងប្អូន​ខ្មែរ​ដែល​កំពុងតែ​ជួបប្រទះ​បញ្ហា​ស្បែក​មុខ​ដោយ​ចំណាយ​ដើមទុន៣ទៅ៥ម៉ឺន​ដុល្លារ​ជាមួយ​ដៃគូ​ភាគហ៊ុន១​ ​នាក់​ទៀត​ដែល​ជា​គ្រូពេទ្យ​ឯកទេស​ផ្នែក​វះកាត់​កែ​សម្រស់​។​ ​

    ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​បាន​អះអាង​ទៀត​ថា​ ​ប្អូនស្រី​បាន​បង្កើត​គ្លីនិក​ផ្ទាល់ខ្លួន​ឈ្មោះ​ ​K​ ​Derma​ ​Care​ ​បម្រើ​ដល់​អតិថិជន​ដូចជា​មាន​ផលិតផល​ថែរក្សា​សម្រស់​ជូន​ដល់​អតិថិជន​មាន​គ្លីនិក​ប្រឹក្សា​យោបល់​ដល់​ភ្ញៀវ​ ​ណែនាំ​ពួកគាត់​គួរ​ប្រើប្រាស់​ផលិតផល​មួយ​ណា​ល្អ​។​ ​ក្រៅពី​នេះ​ ​K​ ​Derma​ ​Care​ ​ក៏​មាន​សេវាកម្ម​វះកាត់​ ​ដែល​ធ្វើឡើង​ដោយ​គ្រូពេទ្យ​ជំនាញ​តែម្ដង​។​ ​សម្រាប់​អតិថិជន​ដែល​ទៅ​ទទួល​សេវា​ ​កម្ម​ព្យាបាល​ខាង​ ​ក្រុមហ៊ុន​ ​Dr.K​ ​ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ​នេះ​ដែរ​ក៏​ការ​បញ្ចុះតម្លៃ​ជាពិសេស​ជូន​ផង​ដែរ​។​ ​គួរ​បញ្ជាក់​ក្រុមហ៊ុន​ ​Dr.K​ ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០១៨​ ​បើ​គិត​មកដល់ពេលនេះ​បាន​រយៈ​ ​ពេល​ជិត២ឆ្នាំ​ហើយដោយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​មហាជន​ទាំង​ក្នុង​ ​និង​ក្រៅ​ ​ប្រទេស​ ​និង​ ​សិល្បះ​ផង​ដែរ​ ​ដោយសារ​ក្រុមហ៊ុន​ផ្ដោត​លើ​គុណភាព​ជាចម្បង​៕​

  • ពិត​ទេ​?​ ​ជើងខ្លាំង​ ​3​ ​រូប​កូនក្រុម​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មាន​ម្នាក់​លើក​ពាន​ ​X​ ​Factor​ ​Cambodia

    ពិត​ទេ​?​ ​ជើងខ្លាំង​ ​3​ ​រូប​កូនក្រុម​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មាន​ម្នាក់​លើក​ពាន​ ​X​ ​Factor​ ​Cambodia

    ​ប្រិយមិត្ត​ជ្រាប​ច្បាស់​រួចហើយ​ ​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​កំពូល​ល្បី​ទូទាំង​ពិភពលោក​ ​X​ ​Factor​ ​Cambodia​ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ ​បាន​ជ្រើសរើស​បទចម្រៀង​ដែល​សាក​សមនឹង​ខ្លួន​ ​ហើយ​បញ្ចេញ​សមត្ថភាព​បាន​យ៉ាង​ល្អ​លើ​ឆាក​តន្ត្រី​ផ្សាយ​ផ្ទាល់​។​ ​ដោយឡែក​បេក្ខជន​ ​និង​ក្រុម​ណា​ ​ទទួល​បាន​សារ​បោះឆ្នោត​គាំទ្រ​ពី​មហាជន​ច្រើន​ ​នឹង​ត្រូវ​បាន​បន្ត​ទៅ​វគ្គផ្ដាច់ព្រ័ត្រ​។​

    ​នៅក្នុង​នោះ​ដែរ​ ​លទ្ធ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ ​កូនក្រុម​របស់​កំពូល​តារាចម្រៀង​ស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ចំនួន​3​រូប​បាន​បន្ដ​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយដែល​មាន​ ​ចាន់​ ​សុ​បញ្ញា​ ​ទទួល​មាន​សំឡេង​សារ​ច្រើនជាង​គេ​ ​និង​ ​សំ​ ​សុវណ្ណ​រ៉ា​ក់​ ​ជា​បេក្ខភាព​ដែល​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ទី២ឱ្យ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ ​ចុងក្រោយ​នៃ​កូនក្រុម​របស់​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គឺប្រកាសឈ្មោះ​ ​គង់​ ​ចំរើន​ ​ដែល​ធ្វើ​ឱ្យ​មហាជន​ចំហមាត់​គ្រប់គ្នា​ ​ដែល​នឹកស្មាន​មិនដល់​ថា​ ​កញ្ញា​ ​មានកូន​ក្រុម​ជើងខ្លាំង​ដល់ទៅ​ ​3រូប​ ​អាច​បន្ដទៅ​ដណ្ដើម​ពាន​នៅ​វគ្គ​ចុងបញ្ចប់​នៃ​កម្មវិធី​ ​X​ ​Factor​ ​Cambodia​។​ ​

    ​ការ​ទស្ស​ទាយ​ក៏​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​បាន​ថា​ ​ជើងខ្លាំង​ទាំង​ ​៣​ ​នៃ​ក្រុម​កញ្ញា​ ​ត្រូវ​ចូល​មក​ដណ្ដើម​ពាន​ជាមួយ​ ​ចាន់​ ​កូ​មែន​ ​ជា​កូនក្រុម​របស់​កញ្ញា​ ​សុខ​ ​សី​ឡា​លីន​ ​បាន​យ៉ាង​ស៊ី​ផុយ​ ​ដែល​មាន​ម្នាក់​នៃ​ក្រុម​កញ្ញា​ត្រូវលើ​ក​ពាន​ទៀតហើយ​នៅក្នុង​ចុងឆ្នាំ​ ​2019​ ​នេះ​។​ ​ថ្វីត្បិតតែ​មាន​ការ​ទស្ស​ទាយ​នេះ​ក៏​ពិតមែន​ ​លទ្ធផល​ចុងបញ្ចប់​គឺ​ស្ថិតនៅ​លើ​សំឡេង​សារ​របស់​អ្នកគាំទ្រ​ទាំងអស់​តែ​ប៉ុន​ណោះ​ ​ថា​មិន​ត្រូវ​ ​ចាន់​ ​កូ​មែន​ ​ក៏អាច​ក្លាយជា​ម្ចាស់​ពាន​ក៏​ថា​បាន​ដែរ​៕​

  • តោះ​!​ ​នាំគ្នា​មក​ស្គាល់​កីឡាករ​អាស៊ាន​ ​5រូប​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​

    តោះ​!​ ​នាំគ្នា​មក​ស្គាល់​កីឡាករ​អាស៊ាន​ ​5រូប​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​

    ​កីឡាករ​បាល់ទាត់​សម័យ​ទំនើប​នេះ​ ​គឺ​ពោរពេញ​ទៅ​ដោយ​ការប្រកួត​ប្រជែង​ខ្លាំង​ ​ដែល​ក្នុង​នោះ​មាន​កីឡាករ​អា​ជី​ពល្បីៗ​មួយចំនួន​កំពុងតែ​សោយសុខ​លើ​គំនរ​មាសប្រាក់​ដ៏​ច្រើនមហិមា​ដែល​ពួកគេ​រក​មាន​ ​ហើយ​ភាគច្រើន​ជា​កីឡាករ​បាល់ទាត់​អាជីព​ដែល​លេង​នៅ​ទ្វីបអឺរ៉ុប​។​

    ​តែបើ​យើង​ងាក​មក​មើល​តំបន់​អាស៊ាន​វិញ​ ​ថ្វិ​ដ្បិតតែ​មិន​មាន​កីឡា​ក​រល្បីៗ​ខ្លាំង​ៗ​លំដាប់​ពិភពលោក​មែន​ ​ក៏ប៉ុន្តែ​តំបន់​នេះ​ ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​បាល់ទាត់​ ​ដោយមាន​កីឡាករ​មួយចំនួន​មានតម្លៃ​ខ្លួន​ថ្លៃ​គួរសម​ដែរ​។​ ​ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​ ​សូម​លើកយក​កីឡាករ​អាស៊ាន​ចំនួន​ ​5រូប​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​បំផុត​ប្រចាំ​តំបន់​ ​មក​ជម្រាប​ជូន​.​.​.​។​

    ​1​-​Theerathon​ ​Bunmathan​ ​(​ថៃ​)​ ​តម្លៃ​ខ្លួន​ ​8សែន​ដុល្លារ​

    ​2​-​Natxo​ ​Insa​ ​(​កូនកាត់​អេស្ប៉ាញ​-​ម៉ាឡេស៊ី​)​ ​តម្លៃ​ខ្លួន​ ​9សែន​ដុល្លារ​

    ​3​-​Teerasil​ ​Dangda​ ​(​ថៃ​)​ ​តម្លៃ​ខ្លួន​ ​1លាន​ដុល្លារ​

    ​4​-​Chanatip​ ​Songkrasin​ ​(​ថៃ​)​ ​តម្លៃ​ខ្លួន​ ​2លាន​ ​6សែន​ដុល្លារ​

    ​5​-​Neil​ ​Etheridge​ ​(​ហ្វីលីពីន​)​ ​តម្លៃ​ខ្លួន​ ​ជាង​ ​10លាន​ដុល្លារ​


  • អាស៊ាន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​ឆ្នាំ2034​ ​តែ​ ​កម្ពុជា​ប្រហែលជា​មិនបាន​ចូលរួម​ទេ​

    អាស៊ាន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​ឆ្នាំ2034​ ​តែ​ ​កម្ពុជា​ប្រហែលជា​មិនបាន​ចូលរួម​ទេ​

    ​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍​ ​AFF​ ​បាន​ប្រកាស​ថា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ ​ចំនួន5​ ​បានសម្រេច​ព្រួត​ដៃ​គ្នា​ឈរឈ្មោះ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​ ​FIFA​ ​WORLD​ ​CUP​ ​នៅ​ឆ្នាំ2034​។​

    ​ប្រទេស​ទាំង​ ​5នោះ​មាន​ ​ថៃ​ ​វៀតណាម​ ​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​សុទ្ធតែ​ជា​ប្រទេស​ខ្លាំង​ ​ក៏ដូចជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​បាល់ទាត់​ខ្លាំងក្លា​នៅ​តំបន់​អាស៊ាន​ ​ដោយ​មិន​មានឈ្មោះ​ប្រទេស​កម្ពុជា​នៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខភាព​នេះ​ទេ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រោយពី​មានការ​ផ្តួចផ្តើម​គំនិត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​និង​ពិភាក្សា​គ្នា​ក្នុង​ជំនួប​កិច្ចប្រជុំ​អាស៊ាន​កាលពី​ពេល​កន្លងទៅ​ ​គម្រោង​នៃ​ការ​ឈរឈ្មោះ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​ ​FIFA​ ​WORLD​ ​CUP​ ​នៅ​ឆ្នាំ2034​ ​បាន​ដំណើរការ​ជាបន្តបន្ទាប់​រហូត​លេចចេញ​ជារូបរាង​ ​ដោយ​ក្នុង​នោះ​កម្ពុជា​ដែល​ជាស​មា​ជិ​ក​អាស៊ាន​ដែរ​នោះ​ក៏បាន​គាំទ្រ​គម្រោង​មួយ​នេះ​ដែរ​៕​


  • តារា​សម្ដែង​ ​កែវ​ ​ពេជ្រ​ពិសី​ ​អំពាវនាវ​ឱ្យ​មិត្ត​សិល្បៈ​រួម​អាជីព​ចូលរួម​ពិធីបុណ្យ​គម្រប់៧ថ្ងៃ​មរណភាព​ម្ដាយ​

    តារា​សម្ដែង​ ​កែវ​ ​ពេជ្រ​ពិសី​ ​អំពាវនាវ​ឱ្យ​មិត្ត​សិល្បៈ​រួម​អាជីព​ចូលរួម​ពិធីបុណ្យ​គម្រប់៧ថ្ងៃ​មរណភាព​ម្ដាយ​

    ​ថ្មី​ៗ​នេះ​ទទួល​បាន​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​ ​និង​សោកសៅ​ជាទីបំផុត​ ​តារា​សម្ដែង​កែវ​ ​ពេជ្រ​ពិសី​ ​មានទុក្ខ​ក្រៀមក្រំ​និង​សោកស្ដាយ​ម្ដាយ​របស់​នាង​ ​ដែល​ចាកចេញ​ពី​ជីវិត​នាង​ជា​រៀង​រហូត​នេះ​ជា​ពន់ពេក​ ​ខណៈ​ដែល​ពេលវេលា​ប្រថុចញ៉ុច​ពេក​ ​ពិសី​ ​ថា​ ​មិនបាន​យក​សំបុត្រ​បុណ្យ​គម្រប់៧ថ្ងៃ​ ​ទៅ​ចែក​មិត្តភក្ដិ​និង​បងប្អូន​ដែល​ស្គាល់​នាង​គ្រប់គ្នា​នោះ​ទេ​។​ ​ពិសី​ ​បាន​ក្លាយជា​កូនស្រី​កំព្រា​ទាំង​ឪពុក​និង​ម្ដាយ​ទៅ​ហើយ​ ​ខណៈ​អ្នកម្ដាយ​ជាទី​ស្រលាញ់​បំផុត​របស់​នាង​ ​លោកស្រី​កែវ​ ​ស៊ី​ណា​ ​បាន​ទទួលមរណៈភាព​ក្នុង​ជន្មាយុ៦៧ឆ្នាំ​ ​ដោយ​រោគាពាធ​។​

    តា​រា​សម្ដែង​ស្រីរូប​នេះ​បាន​លើកដៃ​ដប់​សំពះអំពាវនាវ​ដល់​ញាតិមិត្ត​ទាំងឡាយ​ ​ក៏ដូចជា​តារា​ធ្លាប់​រួម​អាជីព​ទាំងអស់​ចូលរួម​កម្មវិធី​បុណ្យ​គម្រប់​ខួប៧ថ្ងៃ​និង១០០ថ្ងៃ​របស់​ម្ដាយ​នាង​ផង​ ​ដែល​កម្មវិធី​បុណ្យ​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី២៨​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ចាប់ពី​វេលា​ម៉ោង២រសៀល​តទៅ​ ​នៅផ្ទះ​លេខF62​ ​ផ្លូវ​លេខ០១​ ​ភូមិ​អង្គ​ ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​

    ​ទន្ទឹម​នឹង​នេះ​ដែរ​ ​យោង​តាមរយៈ​គេហទំព័រ​ ​ហ្វេ​សប៊ុ​ក​ ​អ្នកនាង​ ​ចន​ ​ចាន់​លក្ខិ​ណា​ ​បាន​សរសេរ​ប្រាប់​ឱ្យ​ដឹង​ថា​៖​”​បង​សូម​ចូលរួម​រំលែកទុក្ខ​នៃ​ការបាត់បង់​អ្នកម្តាយ​របស់​ប្អូនស្រី​ ​កែវ​ ​ពេជ្រ​ពិសី​ ​តាំង​នាម​នាងខ្ញុំ​ជា​ប្រធាន​ ​សមាគម​សិល្បករ​ខ្មែរ​ ​ជំនួសមុខ​អោយ​ប្អូនស្រី​សូម​គោរព​អញ្ចើញ​ញាតិមិត្ត​ជិត​ឆ្ងាយ​ព្រមទាំង​សិល្បករ​សិល្បការ​នី​ទាំងអស់​ចូលរួម​ពិធីបុណ្យ​គំរប់​ ​៧ថ្ងៃ​និង១០០​ ​របស់​អ្នកម្តាយ​របស់​ប្អូនស្រី​ផង​ ​កម្មវិធី​បុណ្យ​និង​ប្រារព្ធ​នៅ​ថ្ងៃស្អែក​នេះ​។​ ​សូម​បង​ប្អូន​អញ្ចើញ​ចូលរួម​ដោយ​សេ​ក្តី​អនុគ្រោះ​ផង​ចុះ​ ​សូម​ទំនាក់ទំនង​លេខ​ទូ​រស​ព័្ទ​ ​012​ ​4444​ ​28​ ​/​ ​016​ ​444​ ​328​ ​/​ ​060​ ​444​ ​550​។​ ​សូម​អរគុណ​”​៕​

  • តារា​សិល្បៈ​ ​«​ ​គ្រួសារ​តារា​កម្ពុជា​ ​»​ ​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ ​នៅ​ថៃ​ ​

    តារា​សិល្បៈ​ ​«​ ​គ្រួសារ​តារា​កម្ពុជា​ ​»​ ​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ ​នៅ​ថៃ​ ​

    ​ក្នុង​ពិធី​ដង្ហែ​កឋិន​ ​និង​ចែកទាន​ធំ​មួយ​នៅ​ខេត្ត​សុរិន្ទ​ ​កាលពី​ថ្ងៃទី២៦​ ​តុលា​ ​ឆ្នាំ២០១៩​ ​គេ​កត់សម្គាល់​មានការ​រៀបចំ​យ៉ាង​ល្អឥតខ្ចោះ​ ​ហើយ​សប្បាយ​ ​និង​ប្លែក​ភ្ន​ឬក​តែម្ដង​។​ ​ពិធី​នោះ​ក៏​មាន​តារា​សិល្បៈ​ខ្មែរ​ ​គ្រង​ឈុត​បុរាណ​ឆ្លុះបញ្ចាំង​ពី​អរិយធម៌​របស់​ខ្លួន​ ​ដើរ​ក្នុង​ក្បួន​ដំរី​ ​ក្បួន​តារា​ថៃ​ ​និង​ប្រជាជន​ថៃ​ ​ដ៏​គគ្រឹកគគ្រេង​នោះ​ដែរ​។​ ​

    ​សិល្បករ​ ​ដែល​បាន​បង្ហាញខ្លួន​នៅ​ខេត្ត​សុរិន្ទ​នោះ​ ​រួមមាន​ ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​តារាចម្រៀង​ប្រចាំ​គ្រួ​សា​តារា​កម្ពុជា​,​ ​លោក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​ឆ្នាំ២០១៨​ ​និង​ជា​ទូត​សុឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា​,​ ​កញ្ញា​ ​អ៊ុង​ ​នី​និច្ច​ ​តារាចម្រៀង​ប្រចាំ​ក្រសួងព័ត៌មាន​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​រ៉េ​ត​រ៉ូស​ ​តារា​សម្ដែង​ ​សមាជិក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​វ៉ាន់​ថុន​ ​ជាតា​រា​សម្ដែង​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​ញឹម​ ​សុខា​ ​តារា​សម្ដែង​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​គឹម​ ​វណ្ណៈ​ ​តារា​សម្ដែង​,​ ​លោក​ ​មាន​ ​ប៊ុ​ន​ធឿន​ ​សិល្បករ​,​ ​លោក​ ​សាយ័ណ្ណ​ ​ម្ចាស់​សម្អាងការ​មរកត​មង្គល​នៅ​ផ្សារ​តាខ្មៅ​ថ្មី​ ​អ្នកស្រី​ ​សយ​ ​ណា​រី​រ័ត្ន​ ​តារា​សម្ដែង​ ​និង​ក្រុមការងារ​គ្រួ​សារ​រតា​រា​កម្ពុជា​ ​ផ្នែក​ផ្សព្វផ្សាយ​ ​និង​អ្នកយកព័ត៌មាន​សរុប​ចំនួន១២រូប​ ​ដោយ​វត្តមាន​សមាជិក​គ្រួសារ​តារា​កម្ពុជា​ទាំងអស់​ ​សុទ្ធតែ​គ្រង​ឈុត​បុរាណ​ ​និង​ឈុត​បង្ហាញ​ពី​ខ្មែរ​។​ ​

    ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​បង្ហាញ​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​ព្រះអង្គ​ម្ចាស់​ក្សត្រី​ ​ស៊ីសុវត្ថិ​ ​កុសុមៈ​នារី​រតនា​ ​និង​ក្រុមព្រះ​ញាតិវង្ស​ ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក​សិល្បករ​ខ្មែរ​ ​ដោយ​ក្រៅពី​បាន​យកចិត្ត​ទុកដាក់​ទាំង​ការ​ជូន​ក្រុមការងារ​របស់​លោក​ឱ្យ​បាន​ធ្វើទស្សនកិច្ច​ក្នុង​តំបន់​មួយចំនួន​នៅ​សុរិន្ទ​ ​ក៏​ផ្ដល់​មហា​កិត្តិយស​ ​ដល់​អ្នក​សិល្បករ​ទាំងអស់​ឱ្យ​គ្រង​ឈុត​បុរាណ​បង្ហាញ​វប្បធម៌​ ​ ​និង​អនុញ្ញាតិ​ឱ្យធ្វើ​ក្បួនដង្ហែ​យ៉ាង​អធឹក​អធម​ ​ដែល​មាន​ដំរី​ដឹកនាំ​ក្បួន​រហូត១០ក្បាល​។​ ​ក្នុង​ពិធី​នោះ​ក៏​មានការ​សំ​នេះ​សំណាល​ ​ព្រលែ​ង​កូន​ត្រី​ ​និង​ពិធី​ចែកទាន​ដែល​មាន​មនុស្ស​រាប់​រយ​នាក់​ ​មក​ចាំ​ចាប់​ប្រាក់កាស​ ​និង​សា​រ៉ុង​ក្រមា​ ​ជាដើម​។​ ​គ្រួសារ​តារា​កម្ពុជា​ ​ក៏បាន​ពាំនាំ​ក្រមា​ខ្មែរ​ជាច្រើន​ ​យក​ទៅ​ចែក​ជូន​អ្នកចូលរួម​នៅ​ទីនោះ​ផង​ដែរ​៕​



  • ចាញ់​ ​3ប្រកួត​ចុងក្រោយ​ ​កម្ពុជា​ធ្លាក់​ ​FIFA​ ​Ranking​ ​3ចំណាត់ថ្នាក់​ ​

    ចាញ់​ ​3ប្រកួត​ចុងក្រោយ​ ​កម្ពុជា​ធ្លាក់​ ​FIFA​ ​Ranking​ ​3ចំណាត់ថ្នាក់​ ​

    ​កាលពី​ម្សិលមិញ​នេះ​ ​FIFA​ ​បាន​បញ្ចេញ​បញ្ជី​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ទូទាំង​ពិភពលោក​ ​ដោយក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ172​ ​ពោល​គឺ​ធ្លាក់​ចំនួន​ ​3ចំណាត់ថ្នាក់​ ​ខណៈ​ដែល​កាលពី​ខែមុន​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់​លេខ169​។​

    ​ការ​ធ្លាក់​មក​កាន់់​ចំណាត់ថ្នាក់​នេះ​ ​គឺ​បន្ទាប់ពី​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ចំនួន2​ ​នៅក្នុង​ខែតុលា​នេះ​ ​ដោយ​ចាញ់​អ៊ីរ៉ង់​ ​ក្នុង​លទ្ធផល​ ​០ទល់នឹង14​ ​បន្ទាប់មក​ចាញ់​ក្រុម​អ៊ីរ៉ាក់​ ​ដោយ​លទ្ធផល​ ​០ទល់នឹង4​។​

    ​គួរ​បញ្ជាក់​ថា​ ​ការប្រកួត​បន្ទាប់​ទៀត​ ​កម្ពុជា​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ុងហ្គោលី​ ​នៅ​លើ​វាលស្មៅ​សិប្បនិម្មិត​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ ​នៅ​ថ្ងៃទី14​ ​ខែ​វិច្​ឋិ​កា​ ​ឆ្នាំ2019​ ​ចាប់ពី​ម៉ោង6​ ​និង​ ​30នាទី​ល្ងាច​៕​