Author: អេបិល

  • កីឡាករ​រត់ប្រណាំង​កម្ពុជា​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

    កីឡាករ​រត់ប្រណាំង​កម្ពុជា​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

    ​កីឡាករ​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ ​ង៉ែត​ ​ភា​រ័ត្ន​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ចងក​ធ្វើ​អត្តឃាត​នៅក្នុង​បន្ទប់​ជួល​មួយ​ ​ដែល​ជា​របស់​មិត្ត​ស្រី​ខ្លួន​ ​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​លាភ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​នា​វេលា​ម៉ោង10​ ​និង​ ​30នាទី​យប់​ ​ថ្ងៃទី30​ ​ខែតុលា​ ​ឆ្នាំ2019​ ​ម្សិលមិញ​ ​ឯ​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ​ដោយសារ​មាន​វិបត្តិ​ផ្លូវចិត្ត​។​

    ​តាម​ប្រភព​នៅកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​ធ្វើ​អត្តឃាត​ ​ជនរងគ្រោះ​ឈ្មោះ​ ​ង៉ែត​ ​ភា​រ័ត្ន​ ​ភេទប្រុស​ ​អាយុ​ ​26ឆ្នាំ​ ​ដែល​មានមុខ​របរ​ជា​គ្រូបង្រៀន​ហ្វឹកហាត់​ជំនាញ​ផ្នែក​កីឡា​រត់ប្រណាំង​ ​និង​ជា​កីឡា​ក​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ ​បាន​ផឹក​គ្រឿងស្រវឹង​អស់​ជាច្រើន​កំប៉ុង​ ​មុននឹង​ឈាន​ដល់​ការ​ចងក​សម្លាប់​ខ្លួននេះ​។​ ​ចំពោះ​មូលហេតុ​ពិតប្រាកដ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ដោយពេល​នេះ​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស៊ីប​អង្កេត​ជា​បន្ត​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​គឺជា​កីឡាករ​រត់ប្រណាំង​ជម្រើសជាតិ​កម្ពុជា​ដ៏​ល្បី​មួយ​រូប​ ​ដោយ​រូបគេ​ធ្លាប់​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​ចំនួន​ ​2លើក​ ​ដោយ​ក្នុង​នោះ​រូបគេ​ក៏​ធ្លាប់​រត់ប្រណាំង​ជាមួយនឹង​ស្តេច​ល្បឿន​ពិភពលោក​សញ្ជាតិ​ចាម៉ៃកា​ ​Usain​ ​Bolt​ ​ទៀតផង​៕​


  • Honda​ ​បង្ហើប​ពីអ​នាគ​ត​របស់​ខ្លួន​នៅ​ក្លិប​លី​ក​កំ​ពូល​ហូ​ឡង់​

    Honda​ ​បង្ហើប​ពីអ​នាគ​ត​របស់​ខ្លួន​នៅ​ក្លិប​លី​ក​កំ​ពូល​ហូ​ឡង់​

    ​កាលពី​ថ្ងៃពុធ​ ​ទី30​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​គណនី​ ​twitter​ ​របស់​ ​Keisuke​ ​Honda​ ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើសជាតិ​ជប៉ុន​ ​បាន​បង្ហោះ​សារ​មួយ​ថា​ ​លោក​នឹង​ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​លី​ក​កំ​ពូល​ហូ​ឡង់​ជាមួយនឹង​ក្លិប​ ​Vitesse​។​

    ​ក្រោយ​ចាកចេញ​ពី​ក្លិប​ ​AC​ ​Milan​ ​ប្រជាប្រិយ​ភាព​កីឡាករ​រូប​នេះ​ហាក់​ថមថយ​ចុះ​ជាលំដាប់​ ​ដោយ​បាន​ទៅលេង​នៅ​ក្លិប​មួយ​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អាមេរិក​ ​មុននឹង​ផ្លាស់មក​លេង​នៅ​អូស្ត្រាលី​នារ​ដូវ​កាល2019​ ​តែ​បាន​ត្រឹម​កន្លះ​រដូវ​កាល​ប៉ុណ្ណោះ​ ​លោក​ក៏បាន​ចាកចេញ​ពី​ក្លិប​នោះ​ក្នុង​បំណង​ស្វែងរក​ក្លិប​ល្អ​មួយទៀត​សម្រាប់​ខ្លួន​។​

    ​គិត​មកទល់​នឹង​ពេលនេះ​មាន​រយៈពេល​ ​5ខែ​ហើយដែល​កីឡាករ​រូប​នេះ​ទំនេរ​មិនទាន់​មាន​ក្លិប​លេង​ ​ដោយ​កំពុងតែ​ឈរ​ក្នុង​តំណែង​ជា​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​៕​


  • យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​កម្ពុជា​ប៉ះ​ម៉ាឡេស៊ី​ ​ក្នុង​ថ្ងៃ​បើកឆាក​វគ្គ​ជម្រុះ​ ​AFC​ ​U​-​19​

    យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​កម្ពុជា​ប៉ះ​ម៉ាឡេស៊ី​ ​ក្នុង​ថ្ងៃ​បើកឆាក​វគ្គ​ជម្រុះ​ ​AFC​ ​U​-​19​

    ​ការប្រកួត​វគ្គ​ជម្រុះ​ ​AFC​ ​U​-​19​ ​Championship​ ​2020​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រចាំ​ពូល​ ​G​ ​នេះ​ ​មាន​ប្រទេស​មក​ចូលរួម​ចំនួន5​ ​រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​។​



    ​គួរ​រំឭក​ផង​ដែរ​ថា​ ​ក្រុម​ជើងខ្លាំង​កម្ពុជា​ទើបតែ​បំបាក់​ក្រុម​វៀតណាម​ ​និង​ថៃ​ ​នៅ​លើទឹក​ដី​វៀតណាម​ក្នុង​ពាន​ ​AFF​ ​U18​ ​Championship​ ​កាលពី​ពេល​ប៉ុន្មាន​ខែមុន​ ​ដោយ​ពួកគេ​ស្ថិតនៅ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​លោក​ ​Gyotoku​ ​Koji​។​

    ​ការប្រកួត​រវាង​ក្រុម​កម្ពុជា​ ​និង​ម៉ាឡេស៊ី​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី2​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​វេលា​ម៉ាង6​ ​និង​ ​30នាទី​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ដោយ​សំបុត្រ​ចូល​ទស្សនា​បាន​ចាប់ផ្តើម​ដាក់​លក់​ហើយ​កាលពី​ម្សិលមិញ​នេះ​។​ ​មុននឹង​ឈាន​ដល់​ការប្រកួត​របស់​ក្រុម​គោព្រៃ​កម្ពុជា​ ​នៅ​វេលា​ម៉ោង3​ ​និង​ ​30នាទី​ ​ក៏​នឹង​មានការ​ប្រកួត​មួយគូ​ទៀតផង​ដែរ​ក្នុង​ពានរង្វាន់​នេះ​ដូចគ្នា​ ​គឺ​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​ប្រ៊ុយណេ​៕​

  • នឹងមកដល់ឆាប់ៗ! ឱកាសការងារពី ប្រាសាក់ ដែលជានិយោជកនៃជម្រើសនៅក្នុងពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2019 

    នឹងមកដល់ឆាប់ៗ! ឱកាសការងារពី ប្រាសាក់ ដែលជានិយោជកនៃជម្រើសនៅក្នុងពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2019 

    ប្រាសាក់មានសេចក្តីរីករាយសូមជម្រាបជូនថា នៅថ្ងៃទី 2 និងទី 3 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា និងជានិយោជកនៃជម្រើស នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនិងផលិតភាពជាតិ ឆ្នាំ 2019 នៅមជ្ឈមណ្ឌល​សន្និបាត​និងពិព័រណ៍​កោះពេជ្រ ចាប់ពីម៉ោង 8 ព្រឹក រហូតដល់ម៉ោង 8 យប់ ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារជាច្រើនមុខតំណែងដល់និស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារធ្វើ​។

    សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ច្រើន ធ្វើការនៅជិតផ្ទះ អាចអភិវឌ្ឍនិងបង្កើនសមត្ថភាពខ្លួន ផ្តល់និរន្តរភាពការងារយូរអង្វែង ជាពិសេសទៅទៀតនោះគឺ​គោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

    នៅក្នុងកម្មវិធីនេះ បេក្ខជនទាំងអស់អាចដាក់ពាក្យ និងទទួលបានការប្រឹក្សាអំពីអាជីពការងារ ជាមួយក្រុមការងារជ្រើសរើសបុគ្គលិករបស់ប្រាសាក់ បានភ្លាមៗ ដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត។

    ឱកាសការងារជាច្រើនមុខតំណែងដែលប្រាសាក់កំពុងផ្ដល់ជូនសម្រាប់បម្រើការងារនៅសាខាទាំង 25 ខេត្ត-រាជធានី៖ 

    • បេឡាធិការ
    • មន្ត្រីឥណទាន
    • មន្ត្រីឥណទានសហគ្រាសខ្នាតតូច និងមធ្យម
    • មន្ត្រីរដ្ឋបាលកម្ចី
    • មន្ត្រីបម្រើសេវាអតិថិជន
    • បុគ្គលិកផ្នែកលក់និងទីផ្សារ
    • បុគ្គលិកផ្នែកហិរញ្ញវត្ថុ
    • បុគ្គលិកផ្នែកសវនកម្ម
    • បុគ្គលិកផ្នែកព័ត៌មានវិទ្យា
    • បុគ្គលិកផ្នែកសេវាធនាគារ
    • បុគ្គលិកផ្នែកធនធានមនុស្ស
    • បុគ្គលិកផ្នែកគ្រប់គ្រងហានិភ័យ
    • បុគ្គលិកផ្នែកប្រព័ន្ធធនាគារស្នូល
    • បុគ្គលិកស្ម័គ្រចិត្ត


    ដូច្នេះ សូមកុំខកខានឱកាសដ៏ល្អនេះ​! សូមត្រៀម CV ដោយទាញយកទម្រង់ស្នើសុំបម្រើការងារ តាមរយៈhttps://www.prasac.com.kh/kh/careers/online-application-form​ ដើម្បីដាក់ពាក្យបម្រើការងារជាមួយប្រាសាក់ នៅពិព័រណ៍ការងារនិងផលិតភាពជាតិ នៅថ្ងៃទី 2 និងទី 3 ខែវិច្ឆិកា ឆ្នាំ2019 ខាងមុខនេះ។

    គិតត្រឹមត្រីមាសទី 3 ឆ្នាំ​ 2019​ នេះ ប្រាសាក់មានបុគ្គលិកសរុបប្រមាណជា 9,000 នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុងប្រតិបត្តិការទូទាំងកម្ពុជា។

  • ក្រោយលែងប្ដី!! ឆ័យលី ដាឡែន សម្ញែងភាពស្និទ្ធស្នាលជាមួយ រុន ណាកូ

    ក្រោយលែងប្ដី!! ឆ័យលី ដាឡែន សម្ញែងភាពស្និទ្ធស្នាលជាមួយ រុន ណាកូ

    មិនខ្វល់ពីពាក្យថា មេម៉ាយចំណាយមាត់ញាតិ អ្នកនាង ឆ័យលី ដាលែន មិនត្រឹមតែ បញ្ចេញរូបថតស៊ិចស៊ី ចេញភ្លៅ ក្នុងឈុតប៊ីកានីនៅអាងហែលទឹកប៉ុណ្ណោះទេ តែក៏បានបញ្ចេញរូបថតស្និទ្ធស្នាលជាមួយប្រុសក្មេងលោក រុន ណាកូ ដោយមិនខ្វល់ពីការលើកឡើងបែបអវិជ្ជមានណាមួយផងដែរ។ រូបថតជាច្រើនសន្លឹក ធ្វើឱ្យគេយល់ច្រលំថា ជារូប Pre-Wedding នោះផង។

    ក្នុងដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសថៃ និងទៅផ្សព្វផ្សាយវប្បធម៌នៅខេត្តសុរិន្ទ អ្នកនាង បានរំលេចរូបថតកៀកកើយ ជាមួយតារាសម្ដែងវ័យក្មេង លោក រុន ណាកូ ដែលរូបថតរបស់អ្នកទាំងពីរគ្រាន់តែត្រូវបានបង្ហោះឡើង ក៏មានការលើកឡើងមិនល្អមួយចំនួន លើតារាស្រីរូបនេះ។ អ្នកខ្លះនិយាយថា អ្នកនាង កំពុងឱ្យដៃប្រុសក្មេង និងខ្លះថាមកពីអ្នកនាងជានារីពង្រាយមន្តស្បេហ៍ជាដើមទើបបណ្ដាលអោយបែកបាក់ប្ដី។ បើទោះជាមានការលើកឡើងមិនល្អជាច្រើន គ្រប់សកម្មភាពក្រោយលែងប្ដីរបស់អ្នកនាង បូករួមទាំងរូបភាពក្ដៅៗដែលទើបបង្ហោះឡើងនោះផង ប៉ុន្តែសម្រាប់អ្នកនាង ឆ័យលី ដាឡែន បានលើកឡើងយ៉ាងខ្លីថា មិនខ្វល់ ហើយ អ្នកនាង ក៏ឈប់បិទសេរីភាពរបស់ខ្លួន ដោយសារពាក្យថាមេម៉ាយចំណាយមាតើញាតិទាំងអស់នោះដែរ។

    អ្នកនាងពោលថា ទោះជាសកម្មភាពរបស់អ្នកនាងមើលទៅមិនសមភ្នែកជាមួយបុរសវ័យក្មេងណាមួយ ក៏សកម្មភាពទាំងនោះ គឺជារឿងផ្ទាល់ខ្លួន។ អ្នកនាងអះអាងយ៉ាងខ្លីថា សំខាន់កុំអោយតែអ្នកនាងទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ នោះទើបអ្នកនាងនឹងភ័យបារម្ភ។ យ៉ាងណាមិញអ្នកនាងបញ្ជាក់ថា រូបភាពស្វីតៗជាមួយតារារះថ្មី លោក រុន ណាកូ គ្រាន់តែជារូបភាពសិល្បៈក្នុងក្រុមគ្រួសារតារាកម្ពុជា ក្នុងពេលដែលនាង និងលោក មានឱកាសចេញទៅប្រទេសថៃរួមគ្នាប៉ុណ្ណោះ មិនមែនមានន័យថា អោយតែអ្នកនាងមានរូបកៀកកើយជាមួយបុរសណាសុទ្ធតែស្រលាញ់ប្រុសនោះ នោះឡើយ។

    ខាងក្រោមនេះជាកម្រងរូបភាព ដែលធ្វើអោយគេយល់ច្រលំរវាង អ្នកនាង ឆ័យលី ដាឡែន និងតារាសម្ដែងថ្មី លោក រុន ណាកូ៖

  • ជួបស៊យ!! ពេជ្រ សូលីកា ទើបស្ងាត់រឿងស្នងការ ជំពប់រឿងអាស្រូវស្នេហាមួយទៀតហើយ

    ជួបស៊យ!! ពេជ្រ សូលីកា ទើបស្ងាត់រឿងស្នងការ ជំពប់រឿងអាស្រូវស្នេហាមួយទៀតហើយ

    ចំណងស្នេហ៍ ពេជ្រ សូលីកា និងបុរសជាអ្នករចនាម៉ូត បានក្លាយជាប្រធានបទ​ដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សម្រាប់អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក។ រហូតមកទល់ពេលនេះម៉ោងនេះ នៅតែមានអ្នកបន្តអះអាងជាបន្តបន្ទាប់ មិនខុសពី បេននី យ៉ាំង ដែលលើកឡើងថា ពេជ្រ សូលីកា ធ្លាប់ចង់យកដប ស្រាវៃ នាង​ និងមានខ្លះទៀតបន្ដជីកកើយរឿងរ៉ាវអាស្រូវនាងមកជាហូរហែ។

    ថ្វីបើ​ចំណងស្នេហ៍ កញ្ញា ថៃ នារីសុជាតា ត្រូវជាកូនស្រីលោក ថៃ នរសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបែកបាក់ ជាមួយ បុរស​ជាគូស្នេហ៍ខាងលើ ត្រូវជា​គូដណ្តឹង​របស់ពេជ្រ សូលីកា ក្តី ប៉ុន្តែរឿងនេះមិនស្ងប់នោះទេ ដោយបន្តហែកហួរគ្នា ដូចរឿងកុនចិន ថៃ ដែលដាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍អ៊ីចឹង ។ ប្រិយមិត្តបានលើកឡើងថា ធ្លាប់តែឃើញក្នុងរឿងកុន គេលេងបែបនេះ ប៉ុន្តែ​កុនជីវិតពិត បានធ្វើឱ្យផ្អៀងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដ៏គួរ​ឱ្យភ្ញាក់ផ្អើលបំផុត ។​

    ទោះជាការលើកឡើងរបស់អ្នកលេងហ្វេសប៊ុកខាងលើ ពិតឬ មិនពិត ប៉ុន្តែគេសុទ្ធតែយល់ស្របថា ពេជ្រ សូលីកា យីអ៊ុនដាក់ក្នុងរឿងស្នេហា ដោយសារតែរឿងអាស្រូវកន្លងមករបស់នាង គេស្ទើរភ្លេចទៅហើយ ស្រាប់តែធ្វើឱ្យរឿងទាំងនោះអណ្ដែតឡើងម្ដងទៀត ព្រោះជារឿងអាស្រូវស្នេហាច្រំដែលៗ។ ជាក់ស្ដែងអ្នកលេងហ្វេសប៊ុកម្នាក់ ត្រូវគេឃើញសរសេរ Comment ក្រោយពេលជម្លោះ ពេជ្រ សូលីកា ផ្ទះជាមួយ ប្អូន ថៃ នរៈសត្យា ថា “កូនធំប៉ុណ្ណាហើយកា? គ្នានឹកឯងណាស់ យ៉ាងណាយើងធ្លាប់ធ្វើការជាមួយគ្នា! ហែងលើកនេះ សំណាងណាស់ ដែលបានការប្ដីត្រឹមត្រូវ មិនដូចកាលទាក់ទងអាប្ដីគេនោះ ក្រំចិត្តឥតអំពើរ បានកូន១ ហើយដោះដៃ។ តែមិនអីទេ ព្រះយើងបានពីគេគួរសមដែរ ព្រោះយើងប៉ុនទាក់ យាយចឹង? ឈប់ទៅរកគ្រូប្រសិទ្ធីសារិកាលីនថោងនៅ?”។ សំណេរខម្មិន្ដខាងលើដែលហាក់មានន័យទម្លាយពីរឿងអាថ៌កំបាំង ក៏អមដោយរូបថតនាង និងក្មេងស្រីម្នាក់ឈ្មោះ ម៉ីជីង ដែលមានមុខមាត់ស្រដៀងនាង ដែលខ្លះថាជាកូនលាក់ប្រវត្តិរបស់នាង និងខ្លះថាជាកូនរបស់ម្ដាយនាង ជាមួយស្វាមីក្រោយ។ ចំពោះរឿងអាស្រូវនាងក្នុងពេលបាត់មុខកន្លងទៅ អ្នកខ្លះសង្ស័យថានាងពាក់ព័ន្ធជាមួយមន្ត្រីនេះខ្លះថាមន្ត្រីនោះ ស្របពេលដែលមានប្រភពខ្លះ ថែមទាំងការសង្ស័យថានាងសម្ងំពរពោះក្នុងពេលផ្ទុះរឿងស្នេហាបិទមុខនោះថែមទៀតផង។ អ្នកសិល្បៈមួយចំនួន បានហៅជីវិតឯកជនរបស់នាងថា ជានារីអភ័ព្វស្នេហ៍ ព្រោះក្រៅពីជំពប់រឿងពាក់ព័ន្ធប្ដីគេ ក៏បន្តជំពប់រឿងមានគូដណ្ដឹងជាអតីតសង្សាររបស់មិត្តសម្លាញ់រាប់គ្នាជាង១៣ឆ្នាំ រហូតក្លាយជាជម្លោះទៀត។

    គួររំឭកដែរថា យោងតាមបណ្ដាញសារព័ត៌មាន កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥ សរសេរពីនាងថា នាងបានបាត់មុខដោយសារតែជាប់ពាក់ព័ន្ធនឹង លោក ឧត្តមសេនីយ៍ទោ ​​សៀ ​សម្បត្តិ​ ស្នង​ការ​ស្នង​ការ​ដ្ឋាន​ស្រាវ​ជ្រាវ​ និង​ បង្ក្រាប​បទ​ល្មើស​កង​រាជអាវុធហត្ថលើផ្ទៃប្រទេស។ រឿងរ៉ាវស្នេហាដ៏រសើបនោះ គឺបន្ទាប់ពី ហ្វេសប៊ុក និង Instagram របស់នាង នៅក្នុងពេលនោះ បានបង្ហោះរូបនាងភ្ជាប់ជាមួយរូប លោក សៀ សម្បត្តិ ហើយសរសេរថា«រស់នៅជាមួយគ្នា ២ឆ្នាំ បានត្រឹម​តែ​ការ​ឈឺចាប់​ រង​ការមាក់ងាយ​ ប្រចណ្ឌ​ឥត​ស្រាកស្រាន្ត​ តាម​ដាន​ឥតឈប់​ឈរសូម្បី​តែ​ឡានមួយ​គ្រឿង​ក៏​ដកហូត​វិញ​ទៀត​»។ ក្នុងនោះ ពេជ្រ សូលីកា ក៏ធ្លាយដំណឹងជាហូរហែរថាបានពាក់ព័ន្ធអ្នកនេះ និងអ្នកនោះ មិនសូវជាទទួលបានការសរសើរ នៅពេលបែកធ្លាយពីស្ថានភាពស្នេហានោះផង។ ក្រោយផ្ទុះជម្លោះជាមួយមិត្តភ័ក្ត្រ ពេជ្រ សូលីកា បានLive ហ្វេសប៊ុកថា ហ្វីយ៉ាតា ឬ ថៃ នារីសុជាតា អតីត Freshies Girl ជាពួកម៉ាក និងជាប្អូនស្រីលោក ថៃ នរៈសត្យា ក្នុងពេលត្រូវរ៉ូវជាមួយនាង មិនថាឈ្លោះគ្នាជាមួុយសង្សារ ឬ ចង់ធ្វើម្ហូបអ្វីឱ្យសង្សាញ៉ាំ សុទ្ធតែឆាត ឬ ខលមកសួរនាង និង ពិភាក្សាជាមួយនាងទាំងអស់ ដែលការលើកឡើងរបស់នាង ធ្វើអោយគេកាត់ស្មានភ្លាមៗថា ពេជ្រ សូលីកា ដឹងរឿងរ៉ាវក្នុងក្រៅ រវាង ហ្វីយ៉ាតា និងអតីតសង្សារគ្មានសល់ចន្លោះ ទើបម្នាក់ៗយល់ថា ការដែលហ្វីយ៉ាតា គ្រាន់តែបែកសង្សារ កាលពីពាក់កណ្ដាលខែ៦ ឆ្នាំ២០១៩ ហើយនៅខែតុលា ក្នុងឆ្នាំដដែល ពេជ្រ សូលីកា ក្លាយជាគូដណ្ដឹងរបស់បុរសនោះ ជារឿងដែលហ្វីយ៉ាដា ឆេះដុំមិនខុស ព្រោះគេជឿថា សូលីកា អាចជាអ្នកទី៣ តាំងពីមុនហ្វីយ៉ាតា បែកសង្សារ។ ក្រោយរងការរិះគន់ ហ្វីយ៉ាតា បានប្រកាសក្នុងវីដេអូ Live ថា នាងមិនមែនឈ្លោះគ្នា ជាមួយ ពេជ្រ សូលីកា ដោយសារតែហេតុផលដណ្ដើមប្រុសនោះទេ ប៉ុន្តែហេតុផលដែលនាងទទួលយកមិនបាន គឺពេជ្រ សូលីកា ទាក់ទងជាមួយបុរសដែលខ្លួនធ្លាប់ស្រលាញ់ ដោយមិនប្រាប់អោយនាងដឹង បើទោះជានាងព្យាយាមដេញដោល លុះដល់បែកធ្លាយក៏បែកទាំងជម្លោះបែកបាក់មិត្តភាពតែម្ដង។

    ជាការពិតណាស់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញថាអ្នកចូលខម្មិន្ដម្នាក់ៗលើកឡើងថា តារាមុខមាត់ស្រស់ និងខ្យូតមិនធម្មតា ពេជ្រ សូលីកា ពិតជាជំពប់រឿងស៊យមិនអស់មិនហើយ ដោយក្នុងពេលបិទបាំងស្នេហា ក៏ធំក្លិនមិនល្អ ខណៈដែលតារាដែលបង្ហាញមុខគូស្នេហ៍ភាគច្រើននាពេលបច្ចុប្បន្ន ទទួលបានការសរសើរពីមហាជន ។ ក៏ប៉ុន្ដែ ពេជ្រ សូលីកា បែរជារងការអាម៉ាស់ ដោយគ្រាន់តែបង្ហាញមុខគូដណ្ដឹងក្ដៅៗ ក៏ផ្ទុះរឿងរញ្ជួយធរណីតែម្ដង៕

  • Apple​ ​ចេញ​មក​បញ្ជាក់​ថា​ ​កម្មវិធី​ចំនួន18​ ​មាន​បង្កប់​មេរោគ​ ​បើសិន​អាច​ ​គួរ​លុបចេញ​ភ្លាម​

    Apple​ ​ចេញ​មក​បញ្ជាក់​ថា​ ​កម្មវិធី​ចំនួន18​ ​មាន​បង្កប់​មេរោគ​ ​បើសិន​អាច​ ​គួរ​លុបចេញ​ភ្លាម​

    ​ក្រុម​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ ​Mobile​ ​security​ ​មួយ​ឈ្មោះថា​ ​Wandera​ ​បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​កម្មវិធី​នៅ​លើ​ ​App​ ​Store​ ​យ៉ាងតិច18​ ​កំពុង​រង​ការវាយប្រហារ​ពី​មេរោគ​យ៉ាងធ្ងន់ធ្ងរ​ ​ដែល​អ្នកប្រើ​ប្រាស់​ត្រូវតែ​បង្ខំចិត្ត​លុបចេញ​ជាបន្ទាន់​។​

    ​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ ​កម្មវិធី​ទាំងនោះ​ត្រូវ​បាន​រក​ឃើញថា​ ​មាន​បង្កប់​ ​clicker​ ​Trojan​ ​malware​ ​ជា​ប្រភេទ​មេរោគ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកប្រើ​ជួប​ហានិភ័យ​នៅ​ថ្ងៃណាមួយ​។​ ​លើស​ពីនេះ​ទៀត​ ​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​របស់​ ​Apple​ ​ក៏បាន​ចេញមុខ​មក​បញ្ជាក់​អំពី​រឿង​នេះ​ផង​ដែរ​។​ ​កម្មវិធី​ទាំងនោះ​មាន​ដូច​ខាងក្រោម​៖​ ​

    ​-​RTO​ ​Vehicle​ ​Information​ ​
    ​-​EMI​ ​Calculator​ ​&​ ​Loan​ ​Planner​
    ​-​File​ ​Manager​ ​–​ ​Documents​ ​
    ​-​Smart​ ​GPS​ ​Speedometer​ ​
    ​-​CrickOne​ ​
    ​–​Live​ ​Cricket​ ​Scores​ ​
    ​-​Daily​ ​Fitness​ ​
    ​–​Yoga​ ​Poses​ ​
    ​-​FM​ ​Radio​ ​
    ​–​Internet​ ​Radio​ ​
    ​-​My​ ​Train​ ​Info​
    ​–​IRCTC​ ​&​ ​PNR​
    ​-​Around​ ​Me​ ​Place​ ​Finder​
    ​-​Easy​ ​Contacts​ ​Backup​ ​Manager​
    ​-​Ramadan​ ​Times​ ​2019​
    ​-​Restaurant​ ​Finder​
    ​–​Find​ ​Food​
    ​-​BMI​ ​Calculator​
    ​–​BMR​ ​Calc​
    ​-​Dual​ ​Accountsឮ​
    ​-​Video​ ​Editor​
    ​–​Mute​ ​Video​
    ​-​Islamic​ ​World​
    ​–​Qibla​ ​-​Smart​ ​Video​ ​Compressor​


  • ស្ងាត់​ៗ​!​ ​កាស​ឥត​ខ្សែ​ ​1ទៀត​ ​Apple​ ​តម្លៃ​ ​250ដុល្លារ​កាត់បន្ថយ​សំឡេង​រំខាន​ ​ស្ដាប់​ចម្រៀង​បាន​ ​24ម៉ោង​ ​

    ស្ងាត់​ៗ​!​ ​កាស​ឥត​ខ្សែ​ ​1ទៀត​ ​Apple​ ​តម្លៃ​ ​250ដុល្លារ​កាត់បន្ថយ​សំឡេង​រំខាន​ ​ស្ដាប់​ចម្រៀង​បាន​ ​24ម៉ោង​ ​

    ​រំលង​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​ប្រកាស​ចេញ​កាស​ ​AirPods​ ​Pro​ ​ដែល​ជា​កាស​ឥត​ខ្សែ​ ​1ប្រភេទ​ទៀត​ក្នុង​ស្រឡាយ​ ​AirPods​ ​ដែល​មានតម្លៃ​ផ្លូវការ​ ​250ដុល្លារ​។​ ​មុខងារ​សំខាន់​លើ​ ​AirPods​ ​Pro​ ​គឺ​មុខងារ​ទប់​សំឡេង​រំខាន​ ​ការ​ឌីហ្សាញ​ធន់​នឹង​ទឹក​កម្រិត​ ​IPX4​ ​និង​មុខងារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​។​

    ​ថាមពល​ថ្ម​របស់​ ​AirPods​ ​Pro​ ​គឺ​ស្រដៀងនឹង​ ​AirPods​ ​ដែរ​។​ ​ពេល​បើកមុខ​ងារ​ទប់​សំឡេង​រំខាន​ ​លោកអ្នក​អាច​ស្ដាប់​ចម្រៀង​បាន​ ​4ម៉ោង​ ​និង​បាន​ ​5ម៉ោង​ពេល​បិទមុខ​ងារ​នេះ​។​ ​បើ​និយាយ​ទូរស័ព្ទ​ ​គឺ​ទប់ទល់​បាន​ ​3.5ម៉ោង​។​ ​ប្រអប់​កាស​ ​អាច​ផ្ដល់​ថាមពល​ថ្ម​បន្ថែម​បាន​ ​ដែល​អាច​ដំឡើង​រយៈពេល​ស្ដាប់​ចម្រៀង​ដល់​ ​24ម៉ោង​ ​និង​ការ​និយាយ​ទូរស័ព្ទ​បាន​ ​18ម៉ោង​។​ ​ប្រអប់​កាស​នេះ​ដែរ​ ​គឺ​អាច​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ​បាន​។​

    ​កាស​ ​AirPods​ ​Pro​ ​នេះ​ក៏​មាន​ ​Pressure​ ​Sensitive​ ​ដែល​លោកអ្នក​អាច​ច្របាច់​វា​ដើម្បី​ដំណើរការ​មុខងារ​មួយចំនួន​បាន​។​ ​លោកអ្នក​អាច​ចុច​ឱ្យ​ជាប់​ដើម្បី​ប្ដូរ​ពីមុខ​ងារ​ទប់​សំឡេង​ទៅ​ ​Transparency​ ​Mode​ ​និង​អាច​ចុច​ ​1ដង​ដើម្បី​ចាក់​ចម្រៀង​ ​ឬ​ផ្អាក​។​ ​ចុច​ ​2ដង​ដើម្បី​ប្ដូរ​បទចម្រៀង​ទៅមុខ​ ​និង​ចុច​ ​3ដង​ដើម្បី​ប្ដូរ​ថយក្រោយ​វិញ​៕​





  • ធារី​ ​ចន្ថា​ប៊ី​ន​ ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​រដូវ​កាល​ក្រោយ​?​

    ធារី​ ​ចន្ថា​ប៊ី​ន​ ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​រដូវ​កាល​ក្រោយ​?​

    ក្រោយពី​បាត់មុខ​មួយ​រយៈ​ដោយ​បញ្ហា​របួស​ ​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​កណ្តាល​របស់​ក្លិប​ ​Terrenganu​ ​ហាក់​មិនសូវ​បាន​បង្ហាញខ្លួន​ឡើយ​នៅក្នុង​ការប្រកួត​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​បើ​ទោះបីជា​ខ្លួន​បាន​ជាសះស្បើយ​ពីរ​បួស​ ​100​%​ ​ហើយក៏​ដោយ​។​

    ​ហើយ​បើ​ក្រឡេកមក​មើល​នៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម​មួយ​នេះ​វិញ​ ​ក្នុង​ពានរង្វាន់​មួយ​ក្រោយពី​បញ្ចប់​លី​ក​កំពូល​ ​គឺ​មិនឃើញ​មានឈ្មោះ​របស់​កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង​មួយ​នេះ​ឡើយ​ ​ហើយ​លេខ8​ ​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​ពាក់​ ​ត្រូវ​បាន​ពាក់​ដោយ​កីឡាករ​មិត្ត​រួម​ក្រុម​ម្នាក់​ជំនួស​ទៅវិញ​។​

    ​ទាំងអស់​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ ​ធារី​ ​ក៏ដូចជា​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហាក់​មានការ​ព្រួយបារម្ភ​ពីអ​នាគ​ត​របស់​កីឡាករ​កម្ពុជា​តែម្នាក់​គត់​ដែល​ប្រកប​អាជីព​នៅ​ក្រៅប្រទេស​រូប​នេះ​ ​ខណៈ​ដែល​កុងត្រា​របស់​កីឡាករ​អាស៊ាន​នៅក្នុង​ក្លិប​លី​ក​កំពូល​ម៉ាឡេស៊ី​មួយ​នេះ​ ​នៅសល់​ប្រមាណ​តែ​ជាង​ ​2ខែ​ទៀត​តែប៉ុណ្ណោះ​៕​


  • លោក​ ​Lee​ ​ទទូច​ឱ្យ​ក្លិប​ប្រគល់​ ​Nguyeng​ ​Con​ ​Phuong​ ​មកវិញ​

    លោក​ ​Lee​ ​ទទូច​ឱ្យ​ក្លិប​ប្រគល់​ ​Nguyeng​ ​Con​ ​Phuong​ ​មកវិញ​

    ​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​របស់​វៀតណាម​ ​Nguyeng​ ​Con​ ​Phuong​ ​ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​ ​Sin​-​Truiden​ ​VV​ ​នៃ​លី​ក​កំពូល​បែលហ្ស៊ិក​ ​ស្ទើរតែ​មិនទាន់​បាន​បង្ហាញខ្លួន​នៅ​លើ​ទីលាន​នៅឡើយ​ទេ​ ​ខណៈ​ដែល​ការប្រកួត​របស់​លី​ក​មួយ​នេះ​ដំណើរការ​ស្ទើរតែ​បាន​ពាក់កណ្តាល​រដូវ​កាល​ទៅ​ហើយ​។​

    ​ក្នុង​នោះ​ដែរ​លោក​ ​Lee​ ​Teahoon​ ​អតីត​គ្រូបង្វឹក​ដែល​ដឹកនាំ​កម្ពុជា​បាន​ជោគជ័យ​បំផុត​នោះ​បាន​ថ្លែង​ថា​ ​លោក​ចង់ឱ្យ​កីឡាករ​ ​Nguyeng​ ​Con​ ​Phuong​ ​ត្រលប់​មកលេង​នៅ​ក្លិប​របស់​លោក​ ​Houng​ ​Anh​ ​Gia​ ​Lai​ ​នៅក្នុង​ប្រទេស​វៀតណាម​វិញ​ ​ដោយ​ក្នុង​នោះ​លោក​ក៏បាន​និយាយ​ដែរ​ថា​ ​លោក​បាន​ទាក់ទង​ទៅកាន់​ប្រធាន​ក្លិប​រួចហើយ​ដើម្បី​ស្នើសុំ​ចរចា​យក​កីឡាករ​រូប​នេះ​មកវិញ​។​

    ​គួរ​រំឭក​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​ជា​កីឡាករ​ដ៏​ល្បី​មួយ​រូប​របស់​វៀតណាម​ ​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​បរ​ទេស​ធំៗ​ជាច្រើន​ដូចជា​ ​កូរ៉េ​ខាងត្បូង​ ​បែលហ្ស៊ិក​ ​និង​ធ្លាប់​ហ្វឹកហាត់​នៅ​ក្លិប​ល្បី​ៗ​ជាច្រើន​នៅ​អឺរ៉ុប​ទៀតផង​៕​