Author: អេបិល

  • កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ​នឹង​ចាប់​បើក​ការដ្ឋាន​នៅ​ថ្ងៃទី15​ ​ធ្នូ​ខាងមុខនេះ​

    កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ​នឹង​ចាប់​បើក​ការដ្ឋាន​នៅ​ថ្ងៃទី15​ ​ធ្នូ​ខាងមុខនេះ​

    ​កីឡដ្ឋាន​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​គម្រោង​សាងសង់​នៅឡើយ​នោះ​ ​នឹង​ក្លាយជា​កីឡដ្ឋាន​ផ្ទាល់​របស់​ក្រុម​បាល់​ទា​ត់​ណា​ហ្គាវើលដ៍​បន្ទាប់ពី​ការសាងសង់​រួច​ ​ក្រោយពី​មានការ​យល់ព្រម​ពី​ឯកឧត្តម​ ​ហ៊ុន​ ​ម៉ា​នី​ ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

    ​ឯកឧត្តម​ក៏បាន​ថ្លែង​ក្នុង​ពិធី​បើកឆាក​ពានរង្វាន់​ ​Soccer​ ​League​ ​ប្រចាំឆ្នាំ2019​ ​ថា​ ​ស្តាត​បាល់ទាត់​ក​ម្រិ​ត​ស្ដ​ង​ដា​អន្តរជាតិ​ ​AFC​ ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​ ​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​នៅ​ថ្ងៃទី15​ ​ខែធ្នូ​ ​ឆ្នាំ2019ខាង​មុន​នេះ​។​

    ​គួរ​បញ្ជាក់​ថា​ ​កីឡដ្ឋាន​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ត្រៀម​បើក​ការដ្ឋាន​សាងសង់​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​គឺ​ស្ថិតនៅ​ភូមិ​តា​ម៉ុល​ ​សង្កាត់​ច្បារមន​ ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​ ​ហើយ​ថវិកា​ក្នុង​ការស្ថាបនា​ ​ទទួល​បានការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ណា​ហ្គាវើល​ដ៏​៕​




  • AFC​ ​U19​ ​ប្រកួត​លើក​ទី2​ ​កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​កោះ​ម៉ា​រី​ណា​ខាងជើង​

    AFC​ ​U19​ ​ប្រកួត​លើក​ទី2​ ​កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​កោះ​ម៉ា​រី​ណា​ខាងជើង​

    ​កាលពី​ថ្ងៃ​សៅរ៏​ ​ទី2​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​យុវជន​គោព្រៃ​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុម​ខ្លារខិន​ម៉ាឡេស៊ី​ ​ដោយ​លទ្ធផល​ ​4​ ​ទល់នឹង5​ ​ទោះបីជា​ក្រុម​ម៉ាឡេស៊ី​ទទួលរង​កាត​ក្រហម2​ ​និង​នៅសល់​កីឡាករ​តែ​ ​9នាក់​លេង​ទល់នឹង​កម្ពុជា​ ​11នាក់​ក៏ដោយ​។​

    ​ចំណែក​ឯ​ល្ងាច​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខ​វិញ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​កម្ពុជា​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ជា​បន្ត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ចាប់ពី​វេលា​ម៉ោង6​ ​និង30នាទី​ ​ល្ងាច​តទៅ​។​
    ​គួរ​រំឭក​ដែរ​ថា​ ​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFC​ ​U​-​19​ ​Championship​ ​2019​ ​ពូល​ ​C​ ​ដែល​មាន​ប្រទេស​ចូលរួម​ចំនួន5​ ​គឺ​ថៃ​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​និង​ម្ចាស់ផ្ទះ​កម្ពុជា​៕​


  • ក្រុមហ៊ុន​ ​TikTok​ ​ដែល​សម្រេចចិត្ត​បង្កើត​ស្មា​ត​ហ្វូ​ន​ផ្ទាល់ខ្លួន​ ​ឥឡូវ​ចេញ​រូបរាង​ហើយ​

    ក្រុមហ៊ុន​ ​TikTok​ ​ដែល​សម្រេចចិត្ត​បង្កើត​ស្មា​ត​ហ្វូ​ន​ផ្ទាល់ខ្លួន​ ​ឥឡូវ​ចេញ​រូបរាង​ហើយ​

    ​ByteDance​ ​ដែល​ជា​ក្រុមហ៊ុនមេ​របស់​កម្មវិធី​បណ្ដាញ​សង្គម​ល្បីល្បាញ​ ​TikTok​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​ជាលើកដំបូង​ហើយ​ ​ដែល​មានឈ្មោះ​ថា​ ​Jianguo​ ​Pro​ ​3​។​

    ​ស្មា​ត​ហ្វូ​ននេះ​ត្រូវ​បាន​ផលិត​ឡើង​ក្រោម​ស្លាក​សញ្ញា​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះថា​ ​Smartisan​ ​ហើយ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែលជា​ ​412ដុល្លារ​ប៉ុណ្ណោះ​ ​ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​កម្រិត​កំពូល​គួរ​ឱ្យ​កត់សម្គាល់​។​

    ​កាមេរ៉ា​មុខ​ទំហំ​ ​20MP​ ​ឯខាង​ក្រោយ​បំពាក់​កាមេរ៉ា​ដល់ទៅ​ ​4គ្រាប់​ទំហំ​ ​48MP​ ​+​ ​13MP​ ​+​ ​8MP​ ​+​ ​5MP​។​ ​Jianguo​ ​Pro​ ​3​ ​មាន​កម្លាំង​ថ្ម​ទំហំ​ធំ​ ​4000mAh​ ​និង​អេក្រង់​ទំហំ​ ​6.39អ៊ិ​ញ​។​ ​Jianguo​ ​Pro​ ​3​ ​ឬ​ ​Nut​ ​Pro​ ​3​ ​បំពាក់​ដោយ​បន្ទះ​ឈីប​ ​Snapdragon​ ​855​+​ ​អម​ជាមួយ​ ​Ram​ ​ទំហំ​ដល់​ ​12GB​ ​និង​អង្គ​ផ្ទុក​ទិន្នន័យ​ ​256GB​ ​និង​មានតម្លៃ​ ​412ដុល្លារ​៕​


  • បារី​អេឡិចត្រូនិក​នៅ​ចិន​ ​ហាម​មិន​ឱ្យ​លក់​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ទៀត​ឡើយ​

    បារី​អេឡិចត្រូនិក​នៅ​ចិន​ ​ហាម​មិន​ឱ្យ​លក់​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ទៀត​ឡើយ​

    ​បារី​អេឡិចត្រូនិក​ ​បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ទូទាំង​ពិភពលោក​ ​ជាពិសេស​នៅ​ប្រទេស​ចិន​ ​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​បាន​ចេញ​សេចក្ដីប្រកាស​បិទ​មិន​ឱ្យធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​ ​ហើយ​ថ្មី​ៗ​នេះ​ថែមទាំង​បាន​ហាមឃាត់​មិន​ឱ្យ​លក់​លើ​ប្រព័ន្ធ​អន​ឡាញ​ទៀតផង​។​

    ​យោង​តាម​សេចក្ដីប្រកាស​ថ្មីនេះ​បានឱ្យ​ដឹង​ថា​ ​ការ​ហាមឃាត់​នេះ​ ​ក៏​ព្រោះតែ​បារី​អេឡិចត្រូនិក​ ​អាច​បង្ក​ការ​ប៉ះពាល់​ខ្លាំង​ដល់​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ស្ត្រី​មានផ្ទៃពោះ​ ​និង​ក្មេង​ៗ​ ​ដែល​បង្កើត​ឱ្យ​មាន​ក្ដី​បារម្ភ​កាន់តែ​ធំ​។​ ​ចំណែក​កត្តា​ប្រឈម​ធំ​មួយទៀត​ដែរ​នោះ​ ​គឺ​ចំណូល​របស់​រដ្ឋាភិបាល​ពី​ផ្នែក​សហគ្រាស​ផលិត​ថ្នាំជក់​ ​បាន​បាត់បង់​អស់​ ​6​%​ ​ពី​ក្នុង​បញ្ជីចំណូល​ជាតិ​៕​

  • ចំនួន​លក់​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​និង​ ​Huawei​ ​ជិត​ប្រហែលគ្នា​ក្នុង​របាយការណ៍​ចុងឆ្នាំ2019​ ​ ​

    ចំនួន​លក់​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​និង​ ​Huawei​ ​ជិត​ប្រហែលគ្នា​ក្នុង​របាយការណ៍​ចុងឆ្នាំ2019​ ​ ​

    ​Strategy​ ​Analytics​ ​បាន​និយាយ​ថា​ ​កត្តា​សំខាន់2​ ​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​មាន​សញ្ញា​វិជ្ជមាន​នោះ​ ​គឺ​ការប្រកួត​ប្រជែង​ខ្លាំង​នៃ​តម្លៃ​ ​និង​ការ​បញ្ចេញ​បច្ចេកវិទ្យា​ ​5G​។​

    ​ស្ថានភាព​ទីផ្សារ​ស្មា​ត​ហ្វូ​នប្រ​ចាំ​ត្រីមាស​ទី3​ ​នៃ​ឆ្នាំ2019​ ​ត្រូវ​បាន​បង្ហាញ​ចេញ​ដោយក្រុម​ហ៊ុន​ស្រាវជ្រាវ​ ​Strategy​ ​Analytics​។​ ​តួលេខ​បាន​បង្ហាញថា​ ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ចាប់ផ្ដើម​ងើបឡើង​វិញ​ ​ក្រោយពី​បាន​ធ្លាក់ចុះ​តាំងពី​ត្រីមាស​ទី3​ ​ឆ្នាំ2017​ ​មក​។​

    ​យ៉ាងណាក្ដី​មានតែ​ ​Huawei​ ​និង​ ​Samsung​ ​ប៉ុណ្ណោះ​ ​ដែល​មានការ​កើនឡើង​នៃ​ចំនួន​លក់​ ​ដោយ​ ​Samsung​ ​កើនឡើង​ ​8​%​ ​ហើយ​ ​Huawei​ ​កើនឡើង​ ​29​%​ ​បើ​ធៀប​នឹង​ត្រីមាស​ទី3​ ​ឆ្នាំ2018​។​ ​ឯ​ ​Apple​ ​និង​ក្រុមហ៊ុន​ដទៃទៀត​វិញ​មានការ​ថយ​ចុះ​ចំនួន​លក់​។​ ​

    ​គេ​បាន​មើលឃើញ​ថា​ ​ការ​កើនឡើង​នៃ​ចំនួន​លក់​របស់​ ​Huawei​ ​គឺជា​រឿង​ភ្ញាក់ផ្អើល​មួយ​ ​ដោយសារតែ​ក្រុមហ៊ុន​កំពុង​ជួបប្រទះ​បញ្ហា​ជាមួយ​ដៃគូ​ផ្គត់ផ្គង់​ ​ក្រោយ​មានការ​ដាក់​ចូល​បញ្ជីខ្មៅ​ពីសំណាក់​សហរដ្ឋអាមេរិក​៕​


  • គិតតែ​ក្នុង​ប្រទេស​ចិន​ ​VIVO​ ​លក់​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​បាន​ ​17.5លាន​គ្រឿង​

    គិតតែ​ក្នុង​ប្រទេស​ចិន​ ​VIVO​ ​លក់​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​បាន​ ​17.5លាន​គ្រឿង​

    ​ចំនួន​លក់​ស្មា​ត​ហ្វូ​ន​សរុប​នៅ​ប្រទេស​ចិន​មានការ​ថយ​ចុះ​ ​3​%​ ​បើ​ធៀប​នឹង​ឆ្នាំមុន​ ​ដោយ​បាន​ថយ​ចុះពី​ ​100.6លាន​គ្រឿង​ ​មក​នៅ​ត្រឹម​ ​97.8លាន​គ្រឿង​។​

    ​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​និង​សិក្សា​ទីផ្សារ​ ​Canalys​ ​បាន​បញ្ចេញ​របាយការណ៍​ថ្មី​ស្ដីពី​ទីផ្សារ​ស្មា​ត​ហ្វូ​ននៅ​ប្រទេស​ចិន​ប្រចាំត្រីមាស​ទី3​ ​ឆ្នាំ2019​ ​នេះ​។​ ​តួលេខ​បាន​បង្ហាញថា​ ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងឡាយ​ ​មានតែ​ ​Huawei​ ​ប៉ុណ្ណោះ​មានការ​កើនឡើង​ចំនួន​លក់​ ​បើ​ធៀប​នឹង​ឆ្នាំមុន​ ​ដែល​បាន​កើនឡើង​ដល់​ ​66​%​ ​ជាមួយ​ចំនួន​លក់​ ​41.4លាន​គ្រឿងក្នុង​ពេល​ ​3ខែ​ ​និង​ក្ដោបក្ដាប់​ទីផ្សារ​បាន​ ​42.4​%​។​ ​

    ​ក្រុមហ៊ុន​ឈរ​នៅ​តំណែង​បន្ទាប់ពី​ ​Huawei​ ​គឺ​ ​vivo​ ​ដែល​លក់​ស្មា​ត​ហ្វូ​នបាន​ ​17.5​ ​លាន​គ្រឿង​ ​ថយ​ចុះ​ ​23​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន​។​ ​OPPO​,​ ​Xiaomi​ ​និង​ ​Apple​ ​ឈរ​នៅ​តំណែង​បន្តបន្ទាប់​គ្នា​ ​ដែល​ចំនួន​លក់​មានការ​ថយ​ចុះ​ដូចគ្នា​។​ ​ក្រុមហ៊ុន​ដទៃទៀត​ដែល​ស្ថិត​ក្នុង​ ​”​Others​”​ ​ក៏​មានការ​ធ្លាក់ចុះ​ចំនួន​លក់​ផង​ដែរ​៕​


  • វីង​ឈ្នះ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​រយៈពេល​បី​ឆ្នាំ​ជាប់គ្នា​

    វីង​ឈ្នះ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​រយៈពេល​បី​ឆ្នាំ​ជាប់គ្នា​

    ​ធនាគារ​ឯកទេស​ ​វីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​ដែល​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ចល័ត​នៅ​កម្ពុជា​ ​ត្រូវ​បាន​ផ្តល់​កិត្តិយស​ជាមួយ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​(​ABA​)​ប្រចាំឆ្នាំ​ ​២០១៩​ ​ក្នុង​ប្រភេទ​ ​“​សហគ្រាស​សង្គម​ដែល​មាន​និរន្ត​ភាព​”​ ​នា​ថ្ងៃទី​ ​០២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​។​ ​នេះ​ជា​ឆ្នាំទី​បី​ហើយដែល​ក្រុមហ៊ុន​ដ៏​ឆ្នើម​មួយ​នេះ​បាន​ទទួល​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​។​


    ​ពិធី​ប្រគល់​ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឧបនាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​ឯ.ឧ​.​ ​Anutin​ ​Charnvirakul​ ​ដោយមាន​ចូលរួម​ពី​ប្រធាន​គណៈកម្មាធិការ​អ​ចិន្​រ្តៃយ៍​រួមគ្នា​ស្តី​ពី​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ធនាគារ​ ​(​JSCCIB​)​ ​លោក​ ​Kalin​ ​Sarasin​ ​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ ​លោក​ ​Supant​ ​Mongkolsuthree​ ​ក៏ដូចជា​ប្រធាន​សមាគម​ធនាគារិក​ថៃ​ ​លោក​ ​Predee​ ​Daochai​ ​។​


    ​លោកជំទាវ​ ​ម៉ៅ​ ​ចំណាន​ ​អគ្គនាយក​ប្រតិបត្តិ​ការ​ ​នៃ​ធនាគារ​ឯកទេស​ ​វីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​បាន​ចូលរួម​ទទួល​ពានរង្វាន់​នៅក្នុង​កម្មវិធី​នេះ​។​ ​លោកជំទាវ​បាន​មានប្រសាសន៍​ថា​៖​ ​“​យើងខ្ញុំ​ពិត​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀល​ជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ ​និយោជិក​ ​និង​ដៃគូ​អាជីវកម្ម​ជាច្រើន​ទៀត​។​ ​បើ​គ្មាន​ការចូលរួម​គាំទ្រ​ដ៏​ធំធេង​របស់​អ្នក​ទាំងអស់គ្នា​នោះ​ទេ​ ​ចក្ខុវិស័យ​របស់​វី​ងនឹង​មិន​ត្រូវ​បាន​ទទួលស្គាល់​ ​ព្រមទាំង​មានការ​រីកចម្រើន​មកដល់ពេលនេះ​ទេ​។​

    ​អ្ន​ក​ឧក​ញ្ញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​កុ្រមបឹ្រ​ក្សា​ភិបាល​នៃ​ធនាគារ​ឯកទេស​ ​វីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​សមិទ្ធិ​ផល​ថ្ងៃនេះ​ពិតជា​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ ​និង​ការ​ខិតខំ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​ទាំងមូល​។​ ​ការ​ទទួលស្គាល់​មួយ​នេះ​គឺជា​ការជំរុញ​ទឹកចិត្ត​យើង​ឱ្យ​ខិតខំ​ដើរទៅ​មុខ​ទៀត​និង​បន្ត​នាំមក​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​តាមរយៈ​ផលិតផល​ថ្មី​ដែល​បំពេញ​តំរូវការ​អតិថិជន​របស់​យើង​”​ ​។​

    ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ ​ASEAN​-​BAC​ ​ក្នុង​ឆ្នាំ​ ​២០០៧​ ​ហើយ​ជា​រៀងរាល់​ឆ្នាំ​ ​ពួកគេ​ទទួលស្គាល់​សហគ្រាស​សង្គម​ឆ្នើម​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ ​និង​បាន​ចូលរួម​វិភាគទាន​យ៉ាង​សំខាន់​ដល់​អ្នក​ខ្សត់ខ្សោយ​នៅក្នុង​សហគមន៍​នានា​របស់​ពួកគេ​។​

    ​លោក​ ​Manu​ ​Rajan​ ​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​ ​វីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​បាន​ថ្លែង​ដោយ​មោទនភាព​ថា​៖​“​ខ្ញុំ​ពិតជា​មាន​នូវ​ត្រេកអរ​និង​សប្បាយរីករាយ​ឥតឧបមា​ដែល​អាច​គាំទ្រ​បេសកកម្ម​របស់​ក្រុមហ៊ុន​យើង​ប្រកបដោយ​ប្រសិទ្ធភាព​ ​ដែល​ការ​ធ្វើបែប​នេះ​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទចល័ត​សម្រាប់​ប្រជាជន​កម្ពុជា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​”​ ​។​

    ​កាលពី​ ​១០​ ​ឆ្នាំមុន​ ​វីង​ ​បាន​ចាប់ផ្តើម​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​ ​ហើយក៏​បាន​បន្ត​អភិវឌ្ឍន៍​ខ្លួន​រហូត​មក​ដើម្បី​ផ្តល់​ជូន​នូវ​ផលិតផល​ ​រួម​ទាំង​សេវាកម្ម​ជាច្រើន​ ​ដែល​កំពុង​ជំរុញ​កំណើន​នៃ​សង្គម​នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​វី​ងនៅ​តែ​ឈរ​នៅ​ជួរមុខ​គេ​នៃ​ទីផ្សារ​សេវា​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​និង​អេ​ឡិច​ត្រូ​និច​នៅក្នុង​ប្រទេស​ដែល​មាន​សេវា​គ្រប​ដណ្តប់​តាម​ស្រុក​ ​១០០​ ​ភាគរយ​ជាមួយ​ភ្នាក់​ងារ​វីង​ជាង​ ​៧០០០​ ​កន្លែង​ទូទាំង​ប្រទេស​។​ ​អតិថិ​ជ​នវីង​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ ​ទូទាត់​វិ​ក័យ​ប័ត្រ​ ​ផ្ទេរ​ប្រាក់​ ​ទិញទំនិញ​ពី​ហាង​តាម​អ៊ី​ន​ធឺ​ណេត​នៅ​ក្រៅប្រទេស​ ​កក់​សំបុត្រ​យន្តហោះ​ ​ទូទាត់​ថ្លៃ​អាហារ​តាមរយៈ​សេវាកម្ម​ ​WingPay​ ​ដែល​ជា​សេវាកម្ម​ទូទាត់ប្រាក់​ដោយ​ស្កេន​ ​QR​ ​កូដ​ ​ហើយក៏​អាច​ទទួល​បានការ​ផ្ញើ​ប្រាក់​ពី​ប្រទេស​ជាង​ ​២០០​ ​នៅ​ទូទាំង​ពិភពលោក​៕​


  • អេ​ដា​ ​ហាក់ដូចជា​ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយ​តែ​រយៈ​ ​តែ​សម្ងំ​ចេញ​បទ​ថ្មី​ ​«​មិនទាន់​អស់ចិត្ត​»​

    អេ​ដា​ ​ហាក់ដូចជា​ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយ​តែ​រយៈ​ ​តែ​សម្ងំ​ចេញ​បទ​ថ្មី​ ​«​មិនទាន់​អស់ចិត្ត​»​

    ស្ងាត់​មិន​ចេញ​បទចម្រៀង​អស់​មួយ​រយៈ​ធំ​ ​ពេលនេះ​ម្ចាស់​បទ​ ​“​ពីរ​នាក់​បាន​ហើយ​ ​”​ ​កញ្ញា​ ​អេ​ដា​ ​បាន​បញ្ចេញ​បទចម្រៀង​ថ្មី​ ​ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​របស់​ខ្លួន​កាល​ពី​ថ្មី​ៗ​នេះ​។​

    ​ក្នុង​នោះ​ដែរ​ ​បទចម្រៀង​ថ្មី​មួយ​បទ​នេះ​ ​មាន​ចំណងជើង​ថា​ ​«​មិនទាន់​អស់ចិត្ត​»​ ​ដែល​មាន​អត្ថន័យ​ចាក់ដោត​ ​និង​បទភ្លេង​ពីរោះ​ខ្លាំង​មែនទែន​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​សម្រាប់​បទចម្រៀង​នេះ​ ​គឺជា​ការ​និពន្ធ​បទភ្លេង​ ​និង​ទំនុកច្រៀង​ដោយ​កញ្ញា​ ​អេ​ដា​ ​ផ្ទាល់​និង​រួម​សហការ​ជាមួយ​តារាចម្រៀង​លោក​ ​ណូ​លី​ ​ដែល​ជា​ផលិតករ​តន្ត្រី​នៃ​បទចម្រៀង​នេះ​ផង​ដែរ​។​

    ​ក្នុង​បទចម្រៀង​ថ្មី​ ​“​មិនទាន់​អស់ចិត្ត​”​នេះ​ ​អេ​ដា​ ​កំពុង​ធ្វើឲ្យ​អ្នកគាំទ្រ​ ​ស្លុង​អារម្មណ៍​មិនធម្មតា​ ​ទើប​ម្នា​ក់ៗ​កាន់តែ​សរសើរ​។​ ​បទ​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ផ្ទុះ​កក្រើក​ ​App​ ​Phleng​ ​By​ ​Smart​ ​Music​ ​បន្ទាប់ពី​បទ​នេះ​ ​គ្រាន់តែ​បង្ហាញ​វត្តមាន​ ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ក៏​មាន​អ្នកស្ដាប់​មិន​គួរ​ឱ្យ​ជឿ​។​

    ​ក្នុង​ពេលនេះ​ដែរ​គេ​ដឹង​ថា​ ​នាង​ ​និង​គូស្នេហ៍​ ​ស្ថិតនៅ​ទ្វីប​អ៊ឺ​រ៉ុប​ ​ដោយ​នាង​ធ្លាប់​បញ្ជាក់​ថា​ ​សរសេរ​ចេញពី​អារម្មណ៍​ពិត​របស់​នារី​ម្នាក់​ ​ក្រោយ​បែកបាក់​ស្នេហ៍​ ​និង​ជា​បទ​ដែល​នាងសរ​សេរ​ ​ដោយ​ការ​តាំងចិត្ត​ ​តាំងពី៦ខែមុន​។​ ​អ្នកគាំទ្រ​ ​មើលឃើញ​ថា​ ​បទ​«​មិនទាន់​អស់ចិត្ត​»​នេះ​ ​កំពុង​ទទួល​បានការ​គាំទ្រ​ ​មិនចាញ់​បទ​ចម្រៀង​មុន​ៗ​របស់​នាង​ឡើយ​ ​ស្របគ្នា​ដែល​លើ​បណ្ដាញ​ហ្វេ​សប៊ុ​ក​ ​ក៏​មានការ​ចែកចាយ​ច្រើន​នោះ​៕​

    https://youtu.be/2vDt7vbwnfE

  • ព្រះនាង​តូច​ ​នរោត្តម​ ​ជេ​ណា​ ​ផ្ដល់​ព្រះ​មហា​កិ​ត្ត​យស​ជាឯករាជទូត​សុឆន្ទៈ​ពិធីបុណ្យ​ ​«​ ​កោងកាង​ ​២០១៩​ ​»​ ​

    ព្រះនាង​តូច​ ​នរោត្តម​ ​ជេ​ណា​ ​ផ្ដល់​ព្រះ​មហា​កិ​ត្ត​យស​ជាឯករាជទូត​សុឆន្ទៈ​ពិធីបុណ្យ​ ​«​ ​កោងកាង​ ​២០១៩​ ​»​ ​

    ​បុណ្យ​កោងកាង​ ​២០១៩​ ​មាន​អ្វី​ប្លែក​ជាង​ឆ្នាំ​រាល់ដង​ ​នោះ​ពិតជា​សប្បាយ​ម៉ា​កប់​ម៉ង​!​!​.​.​ដែល​បុណ្យ​ត្រូវ​បាន​រៀបចំ​ ​ឡើង​ដោយ​ ​Ompel​ ​Ompek​,​ ​Khmer​ ​Camping​,​ ​Eco​-​Tourism​ ​Youth​ ​ហើយនឹង​ ​Elite​ ​Entertainment​។​ ​វា​ជា​កម្មវិធី​ដើម្បី​ជួយ​ដល់​សហ​គម​ន៏​នៅ​លើ​កោះ​ស្រឡៅ​ ​និង​ជួយ​បង្រៀន​ក្មេង​ៗ​ ​ឱ្យ​ដឹងពី​ការ​រក្សា​បរិស្ថាន​ ​ហើយ​យើង​មាន​គំរោង​ក្នុង​ការ​អភិវឌ្ឍ​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេស​ចរ​ណ៏​សំ​រាប់​ភ្ងៀវ​ទេស​ចរ​ណ៏​ជាតិ​ ​និង​អន្តរជាតិ​ផង​ដែរ​។​

    ​ខុសប្លែក​ពីឆ្នាំ​រាល់ដង​បន្ដិច​ ​ពិធីបុណ្យ​កោងកាង​លើក​ទី៣នេះ​ ​ត្រូវ​បាន​ផ្ដល់​ព្រះ​មហា​កិ​ត្ត​យស​ចូលរួម​ដោយ​ព្រះនាង​តូច​ ​នរោត្តម​ ​ជេ​ណា​ ​ដែល​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​ជា​រាជទូត​សុឆន្ទៈ​នៃ​ពិធីបុណ្យ​ឆ្នាំ​ ​២០១៩​ ​នេះ​។​ ​ទ្រង់​ក៏បាន​មាន​បន្ទូរ​ថា​ ​ទ្រង់​មាន​គម្រោង​បង្ហាញ​សកម្មភាព​ដាំ​ដើម​កោងកាង​ជាមួយ​មហាជន​ខ្មែរ​ទាំងអស់​ ​ដើម្បី​រួមចំណែក​ថែរក្សា​បរិស្ថាន​បៃតង​នា​តំបន់​សមុទ្រ​។​ ​ទ្រង់​បន្ថែម​បន្ទូរ​ទៀត​ថា​ ​ព្រៃកោងកាង​មាន​សារៈសំខាន់​បំផុត​ក្នុង​ការទប់ស្កាត់​ហានិភ័យ​ខ្យល់ព្យុះ​ ​និង​ជួយ​ទ្រទ្រង់​ដល់​ជីវិត​ពួក​សត្វ​សមុទ្រ និងសត្វអំពិលអំពែក​ផង​ដែរ​។​ ក្រៅពីបង្ហាញសង្គមភាពដាំកោងកាងហើយនោះ ព្រះនាងតូចក៏មានបទចម្រៀងដែលមានអត្ថន័យចូលរួមថែរក្សាព្រៃកោងកាង ជាព្រះរាជនិពន្ធផ្ទាល់របស់ទ្រង់តែម្ដង។

    ​សូមជម្រាប​ពិធីបុណ្យ​នេះ​ ​នឹង​ជួយ​ជំរុញ​ឱ្យ​ប្រជាជន​នៅ​ទីនោះ​យល់ដឹង​ពី​សារ:សំខាន់​នៃ​ព្រៃកោងកាង​ ​និង​អត្ថ​ប្រយោជន៍​របស់​បុណ្យ​នេះ​។​ ​បុណ្យ​កោងកាង​គឺ​ចាប់ផ្ដើម​ប្រារព្ធ​ពិធី​ ​នៅ​អំឡុង​ពេល​បុណ្យអុំទូក​ដែល​មាន​រយៈពេល​ ​4ថ្ងៃ​ ​3យប់​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្តកោះកុង​ ​នៅ​លើ​កោះ​ស្រឡៅ​។​ ​នៅក្នុង​ឆ្នាំនេះ​ ​បុណ្យ​កោងកាង​និង​ប្រា​រព្ភ​នៅ​ថ្ងៃទី​ ​៩,១០,១១,១២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​ ​បុណ្យ​កោងកាង​នេះ​ផង​ដែរ​ ​គឺ​បាន​ប្រា​រព្ភ​រយៈពេល​ ​2​ ​ឆ្នាំ​រួចហើយ​ ​ហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំទី៣​ ​នៃ​ការបង្កើត​បុណ្យ​កោងកាង​ឡើង​ ​ដើម្បី​ចូលរួម​ក្នុង​ការយល់​ដឹង​ថែទាំ​ការពារ​ព្រៃកោងកាង​ ​រួម​ជាមួយ​និង​ជីវចម្រុះ​ថែមទៀត​៕​



  • ស្រីស្អាត ទ្រី​ ​ដា​ណា​ ​ផ្ដល់​បទពិសោធន៍​ថែរក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ​ដូច​តារា​ថៃ​-​កូរ៉េ​

    ស្រីស្អាត ទ្រី​ ​ដា​ណា​ ​ផ្ដល់​បទពិសោធន៍​ថែរក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ​ដូច​តារា​ថៃ​-​កូរ៉េ​

    ​អាយុ​កាន់តែ​ច្រើន​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​ក៏​កាន់តែ​បាត់បង់​ ​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ​យើង​ក៏​មិន​អាច​ចេះតែ​ព្រងើយកន្តើយ​ជាមួយ​ ​វា​ពេក​ដែរ​ ​ពិសេស​គឺ​សម្រាប់​មិត្ត​នារី​តែម្តង​។​ ​ងាក​មក​មើល​ ​តារា​ខ្មែរ​ ​ថៃ​ ​កូរ៉េ​ ​ជាច្រើន​ដួង​ ​ទោះបី​មាន​អាយុ​ជ្រេ​បន្តិច​មែន​ ​តែ​សម្រស់​នៅតែ​ក្មេង​ជាង​វ័យ​ដ​ដែរ​។​ ​តើមាន​អ្វីខ្លះ​ ​ដែល​ជា​អាថ៌កំបាំង​?​



    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អ្នកស្រី​ ​ទ្រី​ ​ដា​ណា​ ​អ្នកឯកទេស​ជំនាញ​ថែរក្សា​សម្រស់​តាំងពី​ចុង​ក្បាល​រហូតដល់​ចុងជើង​ ​បាន​បើក​វគ្គ​សិក្ខាសាលា​មួយ​ ​ហើយ​អ្នកស្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​មាន​តារា​សិល្បៈ​ជាច្រើន​នាក់​សួរ​អ្នកស្រី​ពី​ការ​ថែរក្សា​ស្បែក​មុខ​។​ ​អ្នកស្រី​បន្ដ​ថា​ ​ផលិតផល​អិន​អិន​ភី​របស់​ក្រុមហ៊ុន​អ្នកស្រី​ ​មិន​ត្រឹមតែ​ជួយ​ព្យាបាល​ស្បែក​មុខ​ស្បែក​ខ្លួន​ដែល​ខូច​ ​និង​គ្រោះថ្នាក់​ដោយសារ​ផលិត​ផល​ឡេ​លាយ​នោះ​ទេ​ ​វា​ក៏បាន​ជួយ​បណ្ដុះ​កោសិកា​ឱ្យ​ដុះឡើង​ជាថ្មី​ម្ដងទៀតនិងធ្វើឱ្យស្បែកមុខមានសភាពក្មេងជាងវ័យ​ផង​ដែរ​។​ ​មិន​ត្រឹមតែ​ជួយ​ខាង​ផ្នែក​ថែរក្សា​សម្រស់​ទេ​ ​អ្នកស្រី​ដា​ណេ​ថា​ ​ក្រុមហ៊ុន​អិន​អិន​ភី​ ​ក៏បាន​ជួយ​ដល់​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់​ដែរ​ ​តាមរយៈ​ការ​បង្កើន​ប្រាក់ចំណូល​បន្ថែម​។​ ​ជាក់ស្ដែង​ដូច​អ្នកស្រី​ ​ប៉ុន​ ​ចិន្តា​ ​ជា​ភ្នាក់ងារ​ចែកចាយ​ក៏​មុន​ទទួល​បាន​ប្រាក់​កំរៃ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ​ដំបូង​ឡើយ​អ្នកស្រី​គឺជា​អ្នកលក់​ឥវ៉ាន់​ចាប់​ហ៊ួ​យម្នា​ក់​ ​ហើយក៏​ធ្លាប់​លក់​ផលិតផល​ឲ្យ​ក្រុមហ៊ុន​មួយ​ដែរ​តែ​មិនបាន​ជោគជ័យ​ឡើយ​ថែមទាំង​ចាញ់បោក​គេ​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។​ ​ក្រោយពី​ចាញ់បោក​គេ​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អ្នកស្រី​ ​ប៉ុន​ ​ចិន្តា​ ​ក៏​សម្រេចចិត្ត​មក​ចាប់ផ្ដើម​ជាមួយ​គ្រឿងសម្អាង​អិន​អិន​ភី​ ​មិនបាន​មួយឆ្នាំ​ផង​អ្នកស្រី​ទទួល​បាន​ប្រាក់ចំណេញ​រាប់​ម៉ឺន​ដុល្លារ​ ​និង​ក្លាយជា​ម្ចាស់​ដេប៉ូ​ចែកចាយ​ប្រចាំ​ស្រុក​បាទី​ខេត្តតាកែវ​ ​ទៀតផង​បច្ចុប្បន្ន​នេះ​។​

    ​ថ្លែង​ក្នុង​ពិធី​សិក្ខាសាលា​ខាងលើ​លោកស្រី​ ​ទ្រី​ ​ដា​ណា​ ​អគ្គ​នាយិកា​អិន​អិន​ភី​បាន​ឲ្យ​ក្នុង​ថា​ក្នុងនាម​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​រូបលោក​ស្រី​តែងតែ​ស្វែងរក​ទីផ្សារ​ ​និង​បង្កើត​កម្មវិធី​ដើម្បី​ជួបជុំ​ម្ចាស់​ដេប៉ូ​គ្រប់២៤ខេត្ត​ក្រុង​ក្នុង​គោលបំណង​បង្ហាញ​គន្លឹះ​សំ​ខាន់​ៗ​ដល់​តំណាង​ចែកចាយ​ទាំងអស់​។​ ​ពិសេស​លើស​នេះ​ទៀត​នៅ​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ខាងមុខនេះ​ក្រុមហ៊ុន​នឹង​ធ្វើពិធី​ចែកចាយ​រថយន្ត​ម៉ាក​ ​Ford​ ​មួយ​គ្រឿង​តម្លៃ​ជាង៥ម៉ឺន​ដុល្លារ​ដល់​សមាជិកNNP​ ​។​ ​ក្រៅពី​រថយន្ត​ក្រុមហ៊ុន​ក៏​មាន​ចែក​ម៉ូតូ​ ​និង​ទូរស័ព្ទ​ផង​ដែរ​៕​