Author: អេបិល

  • VJ DaDa សម្រេចភាពជោគជ័យភោជនីយដ្ឋាន និងបំផុសគំនិតបរិច្ចាគមូលនិធិជួយដល់ គន្ធបុប្ផា និង សាលាដូង

    VJ DaDa សម្រេចភាពជោគជ័យភោជនីយដ្ឋាន និងបំផុសគំនិតបរិច្ចាគមូលនិធិជួយដល់ គន្ធបុប្ផា និង សាលាដូង

    ថ្ងៃទី 9 ខែ តុលា ឆ្នាំ 2020 លោក VJ DaDa បើកសម្ភោធភោជនីយដ្ឋាន GM ដែលស្វិតនៅខាងក្រោយសាលា ACE ឬអតីតក្លឹបឥន្ទ្រីខ្មៅ ផ្លូវត្រសក់ផ្អែម មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវ និងតារាសិល្បៈ។ ម្ចាស់ភោជនីយដ្ឋានធំមួយបានកំណត់យកថ្ងៃបើកសម្ភោធហាងរបស់ខ្លួន ធ្វើជាថ្ងៃបរិច្ចាគមូលនិធិជួយដល់ គន្ធបុប្ផា និង សាលាដូង ខណៈដែលលោកបានប្រកាសថានឹងបន្តបំផុសបែបនេះជាបន្តទៀត ដើម្បីជាប្រយោជន៍ដល់សង្គម។ អ្នកចូលរួមភាគច្រើនបានទាំងសរសើរចំពោះទឹកចិត្តដ៏កម្រមាននេះនោះផងដែរ។

    លោក VJ DaDa បានប្រកាសថា ភ្ញៀវដែលចូលរួមក្នុងពិធីសម្ភោធហាងរបស់ខ្លួននាថ្ងៃនោះ គឺលោកមិនតម្រូវឱ្យចងដៃ ឬទិញជាកាដូជូននោះឡើយ ដោយការចំណាយនៅក្នុងពិធីនោះទាំងស្រុង គឺលោកចំណាយរៀបចំដោយមិនយកចំណូលមកស៊ីសងវិញទេ។ ដោយឡែកភ្ញៀវទាំងអស់លោកស្នើរឱ្យបង្វែរការចងដៃ ទៅដាក់លុយនៅក្នុងហិបមូលនិធិវិញ ដោយក្នុងកម្មវិធីទាំងមូល លោកបានដាក់ហិបចំនួន2 គឺហិបមួយសម្រាប់ពេទ្យ គន្ធបុប្ផា និង ហិបមួយសម្រាប់ សាលាដូងនៅគិរីរម្យ ដោយភ្ញៀវកិត្តិយសពេញចិត្តបរិច្ចាគចូលហិបណា គឺតាមសទ្ធារៀងៗខ្លួន។

    លោកនិយាយថា ប្រសិនបើភ្ញៀវម្នាក់បរិច្ចាគត្រឹមតែ5$ ចូលឱ្យហិបទាំង2 នោះភ្ញៀវរបស់លោកទាំងជាង 300នាក់ គឺពិតជាធ្វើឱ្យមូលនិធីទាំង2 ទទួលបានថវិការច្រើន។ ម្យ៉ាងលោកចង់បង្វែងការទិញផ្កាអបអរឱ្យក្លាយជារឿងដែលមានប្រយោជន៍សម្រាប់កុមារកម្ពុជាវិញផង។ លោកថាហិបទាំង2 នឹងយកទៅបើកដោយផ្ទាល់ ហើយរាប់លុយដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា និងសាលាដូង ដោយលោកបានទាំងប្រកាសទៀតថា ប្រសិនបើថវិការមូលនិធិនោះទទួលមិនសូវបានសមរម្យនោះលោកក៏នឹងបន្ថែមថវិការផ្ទាល់ខ្លួនពីលើផងដែរ។

    ភ្ញៀវកិត្តិយសចូលរួមទាំងអស់សុទ្ធតែលាន់មាត់សរសើរពីទឹកចិត្តសប្បុរសធម៌របស់លោក ជាមួយនឹងជំហរមិនធ្លាប់មានដែលលោកបានប្រកាសមិនឱ្យភ្ញៀវចងដៃនៅក្នុងពិធីរបស់ខ្លួន ធ្វើជាទីលានបរិច្ចាគថវិការ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងសាលាដូងនៅគិរីរម្យ ដោយលោកបានទាំងអះអាងថា នឹងបន្តធ្វើរឿងបែបនេះបន្តទៀត ដើម្បីបំផុសឱ្យបានច្រើនជាប្រយោជន៍ដល់សង្គម ។ ក្នុងពិធីដែលចូលរួមយ៉ាងកុះករពីសំណាក់ភ្ញៀវកិត្តិយសនោះ លោកបានបង្វែរចំណងដៃគ្រប់កាក់គ្រប់សេនពីភ្ញៀវដែលបានចញលរួម ឱ្យក្លាយជាមូលនិធិជាប្រយោជន៍ដល់ គន្ធបុប្ផា និង សាលាដូង ។

    គួរបញ្ជាក់ផងដែរថា GM PuB and Restaurant របស់លោក VJ DaDa ក៏នឹងមានគម្រោងដាក់បញ្ចូលជនពិការឱ្យទទួលសេវ៉ាកម្មម៉ាស្សាភ្ញៀវ 24 ម៉ោងផងដែរ ដើម្បីចញលរួមលើកកម្ពស់ការងារជនពិការដែលលោកចាត់ទុកថា គឺជាការរួមចំណែកជួយដល់សង្គម។ ដូច្នេះហើយទើបលោកត្រូវបានគេចាត់ទុកថាគឺជាម្ចាស់ហាងទី 1 ដែលហ៊ានយកកម្មវិធីធំរបស់ខ្លួនធ្វើជាមូលនិធិជួយដល់សង្គម។ នេះជាអាជីវកម្មធំមួយបស់លោក ដែលលោកមានភាគហ៊ុនប្រមាណ 35% ជាមួយនឹងដៃគូ2ទៀត និងជាអាជីវកម្មដែលបានចំណាយដើមទុនប្រមាណជាង 10ម៉ឺនដុល្លា៕

  • សួស វីសា សម្រាលបានកូនស្រីមានមុខមាត់ Cute ខ្លាំង និងដាក់ឈ្មោះថា…

    សួស វីសា សម្រាលបានកូនស្រីមានមុខមាត់ Cute ខ្លាំង និងដាក់ឈ្មោះថា…

    ទីបំផុតតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីសា សម្រាលបានកូនស្រីម្នាក់ហើយ ក្រោយពីរឹតចំណងស្នេហ៍ជាមួយលោក ថមមី ដែលជាតារាសម្ដែងល្បីមួយរូបរួចមក។

    លោក ថមមី ស្វាមី របស់អ្នកនាង សួស វីហ្សា បានផ្ដល់ព័ត៌មានលម្អិតក្នុងគណនីហ្វេសប៊ុករបស់លោកឱ្យដឹងថា៖ “ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យនិងសុវត្តិភាព កូនស្រីបានមកឃើពិភពលោកដ៏ស្រស់ស្អាតនិងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំនិងជាបេះដូងនៃ ប៉ាៗ Tommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 នាទីព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្តមកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ខ្ញុំតំណាងឱ្យគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែន ខ្ញុំនិងភរិយាសប្បាយចិត្តណាស់”។

    គួររំឭកដែរថា ក្រោយពីស្វែងយល់ចិត្តគ្នាជាប្រមាណជាង4ឆ្នាំ គូស្នេហ៍សិល្បៈសួស វីហ្សា និង ថមមី បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍កាលពីចុងខែវិច្ឆិកាឆ្នាំ 2019 ក្រោមវត្តមានភ្ញៀវជាង1000នាក់ ។ បន្ទាប់ពីរៀបការរួច គូស្នេហ៍សិល្បៈ១គូនេះបានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ 8ប្រទេសឯណោះ មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក ដោយត្រូវចំណាយ ពេលនៃការដើរលេងនេះខ្ទង់មួយខែ។ ពួកគេបានបង្ហាញភាពហ៊ឺហាខ្លាំងទាំងការបង្ហាញរថយន្តទំនើបថ្លៃកប់ពពក និងការបើកដំណើរការហាងលក់សម្លៀកបំពាក់នៅតំបន់ដ៏មមាញឹកនៅរាជធានីភ្នំពេញ៕

  • ថៃ នរៈពិទូ ត្រៀមបង្ហាញមុខក្នុងផលិតកម្មថ្មី One Shot Music

    ថៃ នរៈពិទូ ត្រៀមបង្ហាញមុខក្នុងផលិតកម្មថ្មី One Shot Music

    អតីត Freshie Boy លោក ថៃ នរៈពិទូ ដែលគេចាំបានថាធ្លាប់ជួបរឿងអាស្រូវ គ្រឿងញៀននោះ ធ្លាប់បានបង្ហាញមុខជាសាធារណៈហើយកាលពីថ្មីៗនេះ។ ក្រោយពេលបង្ហាញមុខ អតីតតារាប្រុសរូបនេះហាក់មានបំណងវិលមកកាន់ការងារសិល្បៈជាថ្មីថែមទាំងបង្ហាញពីគម្រោងក្នុងភាពយន្តខ្នាតខ្លីថ្មីមួយផងដែរ។

    យោងតាមវីដេអូបង្ហោះជាសាធារណៈរបស់ទំព័រហ្វេសប៊ុក @One Shot Music ដែលគេឯងដឹងថាជាផលិតកម្មថ្មីរបស់លោក Rith Omega អតីតអ្នកដឹកនាំសម្តែងល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មថោន បានឲ្យដឹងដំណឹងការវិលចូលសិល្បៈវិញជាថ្មីរបស់ អតីត Freshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ បន្ទាប់ពីផ្អាកសិល្បៈទាំងស្រុងអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ វីដេអូចម្រៀងដែលអតីត Freshie Boy ឆ្នាំ២០០៦រូបនេះចូលរួមសម្តែងចំណងជើង «បើគ្មានបងអូននឹងសប្បាយចិត្ត» ។

    យ៉ាងណាមិញ នៅមិនទាន់មានការអះអាងជាផ្លូវការពីសាម៉ីខ្លួននៅឡើយទេចំពោះការវិលត្រលប់ចូលវិស័យសិល្បៈវិញទាំងស្រុង ឬយ៉ាងណានោះ។ គួររលឹកថា មុនពេលមានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើនបានកើតឡើង អតីត Freshie Boy លេខ១ លោក ថៃ នរៈពិទូ ធ្លាប់ជាតារាសម្តែងម្នាក់មានប្រជាប្រិយភាពមួយរូបផងដែរ ដែលមហាជនតែងកោតសរសើរលើសមត្ថភាព និងទេពកោសល្យនៃការសម្តែងពីមួយរឿងទៅមួយរឿងផងដែរ៕

  • តារាសិល្បៈជាច្រើនដួង រួមគ្នាជាមួយកញ្ញា Pak Bom ខ្មែរ ចែកអំណោយដល់កុមារកំព្រានៅស្រុកកណ្ដាលស្ទឹង

    តារាសិល្បៈជាច្រើនដួង រួមគ្នាជាមួយកញ្ញា Pak Bom ខ្មែរ ចែកអំណោយដល់កុមារកំព្រានៅស្រុកកណ្ដាលស្ទឹង

    នៅពេលថ្មីៗនេះ តារាសិល្បករជាច្រើនដួងពីក្រុមគ្រួសារតារាកម្ពុជា រួមគ្នាជាមួយតារា Facebook អ្នកនាង រៃ សោភា ដែលគេស្គាល់ថាជាម្ចាស់ហាង Sophea Skincare និងត្រូវបានគេឱ្យរហ័សនាមថា កញ្ញា Pak Bom ខ្មែរ នោះបានដឹកនាំជំនួយជាអង្ករ ជាថវិការ និង សម្ភារៈជាច្រើន ជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែងនៅស្រុក កណ្ដាលស្ទឹង ។ ម្នាក់ៗសុទ្ធតែបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលពេលរៀបរាប់ពីជីវិតតស៊ូចែករំលែកបទពិសោធន៍ ដល់កុមារទាំងនោះ។

    ការប្រគល់ជំនួយអង្កររហូតដល់ 1 តោនកន្លះ ស្មើរនឹង 30 បេនេះ គឺជាជំនួយដោយផ្ទាល់របស់ម្ចាស់ហាង Sophea Skincare រួមទាំងតំណាងចែកចាយ ដោយអ្នកស្រីបានយកទៅប្រគល់ដោយផ្ទាល់នៅទីតាំងមណ្ឌល ដោយមានតំណាងចែកចាយជាច្រើនរូបចូលរួម។ នេះគឺជាជំនួបសួរសុខទុក្ខកុមារកំព្រាទ្រង់ទ្រាយធំមួយ ដែលមានការសហការណ៍ពី គ្រួសារតារាកម្ពុជា ខណៈដែលសិល្បៈករដែលបង្ហាញវត្តមាននៅទីនោះមិនត្រឹមតែបរិច្ចាគពេលវេលា និងសំណេះសំណាលលើកទឹកចិត្តដល់ក្មេងកំព្រាប៉ុណ្ណោះនោះទេ តែក៏មានការបរិច្ចាគជាថវិការរៀងៗខ្លួន ដោយសរុបជាថវិការ និងជំនួយ ក៏ច្រើនគួរសមផងដែរ។

    អ្នកនាង លី ម៉ារីណា ថាក្នុងនាមអ្នកនាងដែលបានចូលរួមដោយផ្ទាល់ អ្នកនាងក៏បានបរិច្ចាគនូវថវិការផ្ទាល់ខ្លួនមួយចំនួនផងដែរ ដើម្បីរួមចំណែកជាមួយម្ចាស់ហាង Sophea Skincare អ្នកនាងចង់ឃើញសកម្មភាពសប្បុរសធម៌បែបនេះកើតមានកាន់តែច្រើន ដើម្បីជាការបំផុសនូវអំពើល្អក្នុងសង្គម។

    អ្នកនាង ម៉ៅ ស៊ីណាត និង កញ្ញា សូ ដានីតា ក៏បង្ហាញការចាប់អារម្មណ៍ស្រដៀងគ្នាផងដែរថា សកម្មភាពសប្បុរសធម៌របស់អ្នកស្រី រៃ សោភា គឺជាអ្វីដែលអ្នកសិល្បៈដូចជារូបអ្នកនាងគាំទ្រយ៉ាងពេញទំហឹង។ អ្នកទាំងពីរក៏ទទូចឱ្យសប្បុរសជនដ៏ទៃទៀត រួមចំណែកជួយដល់សមាគមកុមារកំព្រាមួយនេះឱ្យអស់ពីលទ្ធភាពបន្តទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ក្មេងៗដែលប្រឈមនឹងការលំបាកជាច្រើននៅក្នុងសមាគម។

    អ្នកស្រី ប៉ូ ស្រីគង់ ប្រធានសមាគម ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារកម្ពុជា បានអះអាងថា មណ្ឌលរបស់អ្នកស្រីចិញ្ចឹមក្មេងកំព្រាប្រមាណជា 7 ឆ្នាំមកហើយ ដោយមកដល់បច្ចុប្បន្នមានក្មេងៗសរុបចំនួន 69 នាក់។ អ្នកស្រីថាបើទោះបីជាមានការជួយជ្រោមជ្រែងពីសំណាក់សប្បុរសជនខ្លះ ក៏កង្វះខាតនៅតែកើតមាន ពិសេសការចំណាយលើម្ហូបប្រចាំថ្ងៃ និងខ្វះកន្លែងស្នាក់នៅរបស់ក្មេងតែម្ដង។

  • ទឹម រដ្ឋា និងអ៊ុន សិទ្ធា មើលទៅអង់អាចក្លាហាន ខណៈគ្រងឈុត «ចម្បាំងស្វា ស»

    ទឹម រដ្ឋា និងអ៊ុន សិទ្ធា មើលទៅអង់អាចក្លាហាន ខណៈគ្រងឈុត «ចម្បាំងស្វា ស»

    ទឹម រដ្ឋា បានបង្ហាញសម្រស់គ្រងឈុត «នាងចម្បាំងស្វា ស» ជាឈុតសាកល្បងបង្កើតថ្មី ដែលស្ថិតនៅក្នុងចក្រវាឡសិល្បៈអិយរ្យធម៌ខ្មែរ ក្រោមប្រធានបទស្រ្តីក្លាហាន ។ នេះជាលើកដំបូងដែលគេបានឃើញ ទឹម រដ្ឋា តែងខ្លួនបែបនេះ ដែលមើលទៅពិតជាមានភាពជឿជាក់ និង ក្លាហានដែលស័ក្តិសមជាមួយនឹងការរចនាទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការ ហើយក្នុងនោះក៏មានការសរសើរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រថាស្រស់ស្អាត និង លេចធ្លោផងដែរ ។

    ឈុតស្ដេចចម្បាំងស្វា ស ពិតជាមើលទៅស្រស់ស្អាតខ្លាំងណាស់ បានរច​នាឡើងតាមបែបបុរាណ និងភាពច្នៃប្រឌិត ម្យ៉ាងវិញទៀត ពេលតារាស្រីរូបនេះ បានស្លៀ​កឈុតនេះទៅ ពិតជាសក្ដិសម ហើយអង់អាច និងរឹងមាំតែម្ដង។ ជាមួយគ្នាក៏ឃើញមានតារាប្រុសរាងខ្ពស់ស្រឡះលោក អ៊ុន សិទ្ធា បានចែករំលែកបន្តដោយភ្ជាប់ជាមួយសំណេរថា៖ “វគ្គដំបូង សូមបង្ហាញពីកញ្ញាTim Rothaក្នុងឈុតចម្បាំងស្វាសយល់យ៉ាងណាដែរ ? បើ​ស្រ​លាញ់ និងគាំទ្រស្នាដៃរបស់ខ្មែរ ជួយលើកស្ទួយទាំងអស់គ្នាផងសង្ឃឹមថា នឹងមានឈុតបែបនេះក្នុងភាពយន្តខ្មែរយើងក្នុងពេលឆាប់ៗនេះ។

    ក្រៅពីការងារបង្ហាញម៉ូដមិនត្រឹមតែប៉ុណ្ណោះ មួយរយៈពេលចុងក្រោយនេះ ទឹម រដ្ឋា កាន់តែមានភាពមមាញឹកជាមួយការងារខ្លាំងជាងមុនគួរឱ្យកត់សម្គាល់ មិនថាថតខ្សែភាពយន្ត ថតស្ពត ឬថតសម្អាងការជាដើម៕

  • មិនធម្មតាមែន! បទចម្រៀងរបស់ តន់ ច័ន្ទសីមា គិតត្រឹមត្រីមាសទី3 ឆ្នាំ2020នេះ មានអ្នកចូលមើលសរុបដល់ទៅ323.7 លានដង មានប្រជាប្រិយភាពដាច់គេ

    មិនធម្មតាមែន! បទចម្រៀងរបស់ តន់ ច័ន្ទសីមា គិតត្រឹមត្រីមាសទី3 ឆ្នាំ2020នេះ មានអ្នកចូលមើលសរុបដល់ទៅ323.7 លានដង មានប្រជាប្រិយភាពដាច់គេ

    តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងវ័យក្មេងមួយរូប ដែលទទួលបានប្រជាប្រិយភាពដាច់គេក្នុងឆ្នាំ2020នេះ ខណៈគ្រប់ចម្រៀង Original របស់នាង ដែលបានបញ្ចេញក្នុងផលិតកម្ម Galaxy Navatra ក្នុងមួយបទៗសុទ្ធសឹងតែទទួលបានការគាំទ្រពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ តន់ ច័ន្ទសីម៉ា ក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត ដោយមានអ្នកចូលទស្សនាបទចម្រៀងរបស់នាងសរុបរហូតដល់ទៅ 323.7 លានដង ក្នុងយូធូប។

    យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យសិល្បៈចម្រៀង ដែលតារាវ័យក្មេងម្នាក់ អាចទទួលបានការគាំទ្រលើសលប់នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេស បទចម្រៀងទាំងអស់របស់ តន់ច័ន្ទស៊ីម៉ា គឺសុទ្ធសឹងតែជាប្រភេទ Original ទាំងអស់។ វាពិតជាអស្ចារ្យមែនទែន នៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាពមួយសម្រាប់វិស័យសិល្បៈចម្រៀងក្នុងប្រទេសកម្ពុជា។

    ភាពរីកចម្រើននឹងភាពលេចធ្លោនៅប៉ុន្មានខែចុងក្រោយនេះ ធ្វើឲ្យវិស័យសិល្បៈផ្លាស់ប្ដូរយ៉ាងគំហុក ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងរកចំណូលបានខ្ពស់ មិនធ្លាប់ទទួលបានពីមុនមក។

    គួរជម្រាបថា តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀងរបស់នាងដែលចេញមក ក្រោមផលតិផល Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ទោះជាតារាចម្រៀងវ័យក្មេងទើបចូលប្រឡូកក្នុងពិភពចម្រៀងពិតមែន ប៉ុន្តែសន្ទុះនៃការបង្កើនប្រិយភាពរបស់ តន់ ច័ន្ទសីម៉ា គឺមិនធម្មតាឡើយ៕

  • 10​ចំណុច​របស់ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន

    10​ចំណុច​របស់ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន

    ចម្រៀង 4 បទ​របស់​ព្រាប សុវត្ថិ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ព្រាប​សុវត្ថិ​នៅ​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន​ ទោះ​បី​តារា​ចម្រៀង​ម្នាក់​នេះ​មិន​ប្រើ​សម្ភារៈនិយម​ក៏​ដោយ​​មហាជន​សង្កេត​ឃើញ​ថា ប្រើ​តែ​សំឡេង​និង​កាយ​វិការ​ម្នាក់​ឯង​បទ​ចម្រៀង​នៅ​តែ​មាន​អ្នក​គាំទ្រ​ខ្លាំង​ តារា​ចម្រៀង​ព្រាប​សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​សភាព​ស្ងប់ស្ងាត់​សីលធម៌​ខ្ពស់​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​និង​អត្តចរិត​គំរូ​ល្អ​ដល់​ក្នុង​សង្គម​​បើ​ចង់​ដណ្ដើម​តំណែង​ព្រាប​សុវត្ថិ​ត្រូវ​មាន 10 ចំណុច​នេះ​សិន៖
    1.ត្រូវ​ល្បី​ឲ្យ​បាន​រយៈពេល​វែង​ជាង​គាត់​លើស​ពី30​ឆ្នាំ។
    2.គ្មាន​រឿង​អាស្រូវ​នៅ​ក្នុង​ពិភព​សិល្បៈ។
    3.សីលធម៌​សុជីវធម៌​ការ​ទំនាក់ទំនង​នៅ​ក្នុង​អាជីព​សិល្បៈ។
    4.តម្លៃ​នៃ​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តម្លៃ​ថ្លៃ​ ហើយ​ម្ចាស់​កម្មវិធី​ហ៊ាន​ជួល​តាម​ដឹង​25000ដុល្លារ​ទៅ​ម្ដង.និង​ថ្លៃ​ក្រុម​ការងារ​ជិត 20 នាក់​ការ​ចាយ​វាយ 2 ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ បើ​មិន​គ្រប់​លក្ខខណ្ឌ​ព្រាប សុវត្ថិ​មិន​ទទួល។
    5.សម្រាប់​ការ​កាន់​ប្រេ​ន គឺ​តម្លៃ​ផុត​លេខ​ ហើយ​បើ​ក្រុមហ៊ុន​ទាំង​អស់​នោះ​មិន​គោរព​តាម​លក្ខន្តិកៈ​របស់​ព្រាប​សុវត្ថិ​ សីលធម៌​សុជីវធម៌​ភាព​ស្រប​ច្បាប់​ព្រាប​សុវត្ថិ​មិន​ទទួល​ជា​ដាច់​ខាត​ទោះ​តម្លៃ​ប៉ុន្មាន​ក៏ដោយ។

    6.ព្រាប សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​ស្រឡាញ់​កិត្តិយស​ជាង​លុយ។
    7.ភាព​ផ្អែម​ល្ហែម​បើក​ចំហ​នៅ​ក្នុង​គ្រួសារ​ការ​ប្រៀន​ប្រដៅកូន​ប្រុស​ទាំង​បី​មាន​សីលធម៌​សុជីវធម៌​ដើរ​តាម​គន្លង​ផ្លូវ​ដ៏​ល្អ​ជា​គំរូ​ដល់​សង្គម​ជាតិ ។
    8.ជា​តារា​ចម្រៀង​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បាន​ចំណូល​ពី​សិល្បៈ​ ដែល​មាន​ទឹក​ប្រាក់​សរុប​មិន​ក្រោម​ពី 30 លាន ជា​កំពូល​តារា​ចម្រៀង​ដែល​មិន​អួត​មិន​សម្ញែង ស្ងប់ស្ងាត់។ មាន​រីសត​នៅ​រតនគិរី​ប្រហែល ​100 ​ហិកតា​ មាន​ដី​នៅ​ជិត​ផ្លូវ​កប់​ស្រូវ​ជិត ​10​ហិកតា​មាន​ផ្ទះ​នៅ​ទួល​គក​មាន​ហាង​នៅ​ភ្នំពេញ​ថ្មី​ជិត 3000ការ៉េ មាន​ស្ទូឌីយោ​ផ្ទាល់ខ្លួន 4 កន្លែង និង​មាន​ដី​ចម្ការ​រាប់​រយ​ហិចតា។
    9.​អាយុ​ជាង 40 ឆ្នាំ​ហើយ​នៅ​តែ​សង្ហា​ហើយ​ក្មេងៗ​នៅ​តែ​តាម​ប្រកួតប្រជែង​និង​សមត្ថភាព​គាត់​
    10.ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​បទ​ល្បី​ច្រើន​ជាង​គេ រហូត​ទាំង​អស់​ជាង​ 3000បទ។
    ការ​សម្រេច​ចិត្ត​របស់​ព្រាប​សុវត្ថិ​ចូល​ក្នុង​ផលិតកម្ម​ Galaxy navatra​ មិន​មែន​ជា​ការ​សម្រេចចិត្ត​បែប​កូន​ក្មេង​នោះ​ទេ ព្រាប​សុវត្ថិ​គឺ​ជា​មនុស្ស​ដែល​ចាស់​ទុំ​និង​មាន​ការ​ពិចារណា​ខ្ពស់​បំផុត ជា​មនុស្ស​ស្រឡាញ់​កិត្តិយស​បំផុត៕

  • លោក អុិន សុភិន បកស្រាយការពិតប្រាប់អ្នករិះគន់កម្មវិធី Miss Grand Cambodia

    លោក អុិន សុភិន បកស្រាយការពិតប្រាប់អ្នករិះគន់កម្មវិធី Miss Grand Cambodia

    លោក អ៉ិន សុភិន បានបង្ហាញប្រតិកម្មខ្លាំងៗតបនឹងអ្នករិះគន់ដែលបានលើកឡើងថា កម្មវិធី Miss Grand Cambodia ឆ្នាំ2020 ដែលទើបតែបានបញ្ចប់ មានបរិយាកាសអវិជ្ជមានច្រើន និងថាក្រុមការងាររបស់លោកធ្វើឱ្យអាម៉ាស់ក្នុងខ្សែរភ្នែកអន្តរជាតិ។ លោកថ្លែងបញ្ជាក់ថា លោកស្វាគមន៍រាល់ការរិះគន់បែបស្ថាបនាតែចំពោះការរិះគន់បែបមាក់ងាយ និងជាន់ពន្លិចមកលើការប្រឹងប្រែងរបស់លោក និងក្រុមការងារនោះលោកមិនទទួលយកនោះឡើយ។

    លោកថា កម្មបិធីមួយនេះទម្រាំតែដើរដល់ទីបញ្ចប់គឺម្នាក់ៗពិបាកគ្រប់គ្នា ទំាងក្រុមការងារ និងបេក្ខនារីដោយផ្ទាល់។ ក្នុងនោះបរិយាកាសនៃការរៀបចំក៏មិនស្រួលនោះដែរ ដោយសារតែផ្ទុះបញ្ហាកូវីដ តែកម្មវិធីមួយនេះនៅតែបញ្ចប់បានជោគជ័យ។ លោកថាអ្នកខ្លះរិះគន់លើពិធីករ ពិធីការិនី តែលោកមិនអាចយកពិធីករពិធីការិនីខាងក្រៅដែលគ្មានការស្វែងយល់ពីកម្មវិធីទាំងមូលឱ្យមកអត្ថាធិប្បាយពីកម្មវិធីមួយនេះបានឡើយ។

    លោកបន្តថា ពិធីករពិធីការិនីគឺពួកគាត់ជាក្រុមការងាររៀបចំដូច្នេះបើមិនលើកទឹកចិត្តអ្នកទាំងពីរ ក៏កម្មវិធីទាំងមូលមិនអាចមានថ្ងៃនេះដែរ។ ពាក់ព័ន្ធនឹងអ្នកថាកម្មវិធីរបស់លោក រញ៉េរញ៉ៃពេលប្រគល់ពាន លោកថាវាមិនមែនជារឿងចម្លែកនោះទេព្រោះនេះគឺជាបទពិសោធន៍លើកដំបូង ហើយកំហុសដែលបានកើតឡើងក៏ជារឿងអចេតនាតែប៉ុណ្ណោះ។ ក្នុងនោះលោកថាមានឧបសគ្គជាច្រើនផ្សេងទៀតកើតឡើងដូចជា បីថ្ងៃមុនប្រកួតស្តាតអូឡាំពិកបែជាប្រកែកមិនឱ្យរៀបចំដោយលើកហេតុផលថាខ្លាចផ្ទុះកូវីដ ។

    ដូច្នេះហើយទើបធ្វើឱ្យប្រព័ន្ធឆាកភ្លើងដែលបានត្រៀមជាស្រេចនៅស្តាតអូឡាំពិក មិនអារើយកមករៀបនៅទីតាំងថ្មីបាន សូម្បីតែប្រព័ន្ធអុបតិចសម្រាប់ផ្សាយបន្តផ្ទាល់តបស់ប៉ុស្តិ៍លេខ5 ក៏មិនអាចរើមកទីតាំងថ្មីទាន់ហើយធ្វើឱ្យការផ្សាយបន្តផ្ទាល់មានបញ្ហា ដែលនាំឱ្យពន្យាពេលកម្មវិធី។ បេក្ខនារីដែលគ្រងឈុតបុរាណភាគច្រើនក៏ត្រូវវិញ្ញាណសន្ឋិតមិនអាចឡើងឆាកបានតាមម៉ោងកំណត់ ដែលសុទ្ធតែបង្កឱ្យកម្មវិធីត្រូវរយាលព្រោះត្រូវការពេលវេលាដោះស្រាយ។

    សរុបមកលោកថា អ្នករិះគន់មិនដឹងពីផលវិបាកនោះទេ តែលោកនិងក្រុមការងារគឺពោពេញដោយភាពស្មុគស្មាញទម្រាំតែដំណើរការកម្វិធីមួយនេះបានចប់។ នៅក្នុងពិធីនោះក៏មានការញ៉ំាអាហារសាមគ្គី និងលើកឡើងពីបញ្ហាផ្សេងៗម្ដងម្នាក់ៗ ពីសំណាក់ Miss Grand Cambodia ដែលបានទទួលពានទាំងអស់នោះផងដែរ៕

  • តារាចម្រៀងសាន់ដេ អ៊ីណូ ប្រាប់ពីគោលបំណងធំក្នុងឆ្នាំនេះ

    តារាចម្រៀងសាន់ដេ អ៊ីណូ ប្រាប់ពីគោលបំណងធំក្នុងឆ្នាំនេះ

    កាលពីង្ងៃទី 27 កញ្ញា ឆ្នាំ 2020 តារាចម្រៀង សាន់ដេ លោក អ៊ីណូ (Eno) មិនត្រឹមតែធ្វើពិធីខួបកំណើតដូចឆ្នាំមុនៗប៉ុណ្ណោះទេ លោកក៏បានប្រកាសបើកសម្ភោធឃ្លាំងរថយន្ត ដែលមានសេវ៉ាកម្មទិញលក់ និងជួសជុលរថយន្តនៅជិតផ្សារទំនើប Aeon2 ដែលប្រើដើមទុនរហូតដល់ជាងកន្លះលានដុល្លារផងដែរ។ នេះជាអាជីវកម្មផ្ទាល់ខ្លួនបន្ទាប់ពីលោកត្រូវគេដឹងថាមានអាជីពលក់ឡានកន្លងមកផងដែរ។ លោក Eno ថ្លែងក្នុងកិច្ចសម្ភាសន៍ថា បន្ទាប់ពីលោកទទួលបានបទពិសោធន៍ច្រើននៅក្នុងមុខរបរលក់ឡាន និងមានការចូលរួមពីក្រុមគ្រួសាររបស់លោក ទើបលោកសម្រេចបើកអាជីវកម្មថ្មីនេះឡើងដោយដាក់ឈ្មោះថា Eno Auto Car ដែលនេះគឺជាឃ្លាំងលក់រថយន្តមួយផ្ទាល់ខ្លួន។

    ម្យ៉ាងមកពីលោកចង់ធ្វើពិធីនេះឱ្យអធិកអធមផងទើបសម្រេចបើកសម្ភោធចំថ្ងៃខួបកំណើតតែម្ដង ដោយលោកអញ្ជើញភ្ញៀវអ្នកសិល្បៈប្រមាណជាង 300 នាក់អញ្ជើញចូលរួម។ លោក Eno បន្តថា ហេតុផលដែលលោក ហ៊ានបើកអាជីវកម្មលក់ឡានដោយផ្ទាល់ខ្លួននេះ គឺដោយសារតែលោកមើលឃើញនូវយុត្តិសាស្ត្រជោគជ័យរួចទៅហើយស្របគ្នាដែលទីផ្សារលក់ឡានរបស់លោកមានអតិថិជនទូទាំងប្រទេសទទួលស្គាល់រួចមកហើយ ជាពិសេសគឺយុទ្ធសាស្ត្របង់រំលោះជាមួយនឹងលក្ខខ័ណ្ឌងាយៗ លក់តម្លៃទាបជាងទីផ្សារ និងលក់តែរថយន្តមិនបុក មិនកាត់ត ហើយមានសេវ៉ាធានាត្រឹមត្រូវ។

    យានដ្ឋានរបស់លោកមានលក់ទាំងរថយន្តធម្មតា និងសេរីទំនើប ហើយបើទោះបីជាលោកជោគជ័យនឹងអាជីវកម្មលក់ឡានមួយនេះក៏លោកនៅតែប្រកាន់ជំហរមិនដកថយក្នុងអាជីបសិល្បៈនោះដែរ ដោយលោកនឹងដើរឱ្យជោគជ័យទន្ទឹមគ្នា។ លោកថា សប្បាយចិត្តដែលពិធីសំខាន់របស់ខ្លួនបើទោះបីជាមានការរំខានដោយភ្លៀង ក៏មានសិល្បៈករ និងភ្ញៀវអញ្ជើញចូលរួមពេញរោងផងដែរ ជាពិសេសគែឺតារាល្បីៗ ដែលលោកមានទំនាក់ទំនងនៅក្នុងសង្គមសិល្បៈ។

  • អ្នកឯកទេសផាត់មុខ អៀម សុខា ខួបកំណើតលើកទី2 ក៏នៅតែមានតារាសិល្បៈនិងអ្នកមានមុខមាត់ចូលរួមកុះករ

    អ្នកឯកទេសផាត់មុខ អៀម សុខា ខួបកំណើតលើកទី2 ក៏នៅតែមានតារាសិល្បៈនិងអ្នកមានមុខមាត់ចូលរួមកុះករ

    បើទោះបីប្រឡូកក្នុងអាជីពសម្ដែងនិងពិធីករតែប្រមាណជ2ឆ្នាំចុងក្រោយ តែអ្នកឯកទេសផាត់មុខដែលមានឱកាសបានសម្ដែងស្គាល់អ្នកសិល្បៈព្រោះតែមានជំនាញផាត់មុខលោក អៀម សុខា ត្រូវគេកត់សម្គាល់ថាទទួលបានការស្រឡញ់រាប់អានពីអ្នកសិល្បៈគួរឱ្យសរសើរតែម្ដង។ ជាក់ស្ដែងនៅក្នុងពិធីខួបកំណើតរបស់លោកកាលពីថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2020 មុននេះ មិនត្រឹមតែមានសិល្បករថ្មីៗនិងមិនសូវល្បីប៉ុណ្ណោះទេ សូម្បីតែតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ក៏មានវត្តមានឡើងផ្អៀងភោជនីយដ្ឋាន V-Friend ឬស្សីកែវផងដែរ។

    លោក អៀម សុខា បានថ្លែងបញ្ជាក់ថាគ្មានអ្វីសប្បាយចិត្តជាឃើញបងប្អូនអ្នកសិល្បៈផ្ដល់កិត្តិយសឱ្យលោកដល់ម្លឹងនោះឡើយ ដោយអ្នកសិល្បៈខ្លះ គឺលោកមិនបានអញ្ជើញដោយផ្ទាល់ផង តែក៏នៅតែបានអញ្ជើញចូលរួម។ នៅក្នុងពិធីនោះក៏មានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត និងអ្នកមានមុខមាត់មួយចំនួន ក្រៅពីអ្នកសិល្បៈផងដែរ។ យ៉ាងណាក៏ដោយលោកអះអាងថា នឹងមិនធ្វើពិធីខួបកំណើតជាលើកទី2 ទៀតនោះទេ ដើម្បីកុំឱ្យរំខានអ្នកសិល្បៈ បើទោះជាពិធីខួបកំណើតរបស់លោកលើកនេះមានភ្ញៀវកិត្តិយសចូលរួមកុះករ ដែលអាចនិយាយបានថាចំណេញមិនតិច ម្យ៉ាងមកពីលោកមមាញឹកខ្លាំងនឹងការងារផាត់មុខនិងសម្ដែងផង ទើបលោកប្រកាសថាមិនធ្វើជាលើកទី2នោះទេ។

    ជាក់ស្ដែងពិធីដែលបានធ្វើឡើងនេះមិនត្រូវនឹងថ្ងៃកំណើតរបស់លោកនោះឡើយ ដោយសារតែថ្ងៃកំណើតរបស់លោកត្រូវនឹងថ្ងៃ9 ខែ9 ឯណោះទេ តែបណ្ដាលមកពីរវល់ដកឃ្លាមិនរួចទើបសម្រេចធ្វើខួបថ្ងៃទី27នេះវិញ។ នៅក្នុងពិធីខួបកំណើតរបស់លោកគេឃើញមានវត្តមានសិល្បករចាស់ថ្មី ល្បីឈ្មោះជាច្រើនដោយ ភ្ញៀវកិត្តិយសភាគច្រើននៅច្រៀងរាំយ៉ាងសប្បាយរហូតដល់ម៉ោង12 យប់ទៀតផង។

    គួរបញ្ជាក់ផងដែរថាលោក អៀម សុខា គឺជាអ្នកផាត់មុខល្បីឈ្មោះមួយរូបដោយក្នុងរង្វង់សិល្បៈ លោកជាអ្នកផាត់មុខឱ្យក្រុម ហ្វ្រេសស៊ីប៊យ&ហ្គើល និងក្រុមកញ្ញាឯក របស់ក្រុមហ៊ុន BKA ក្រៅពីផាត់មុខឱ្យតារាចម្រៀង និងតារាសម្ដែងល្បីៗ នៅក្នុងពិភពសិល្បៈ។ លោកកាន់តែត្រូវបានគេស្គាល់តាមរយៈការសម្ដែងក្នយងរឿង « សរសរកន្លោង » និងភាពយន្តមួយចំនួនទៀត លោកក៏ជាពិធីករប្រចាំនូវប៉ុស្តិ៍លេខ5 និងត្រៀមបង្ហាញនូវស្នាដៃភាពយន្តថ្មីៗក្រោយពីវាយលុកសិល្បៈផងដែរ។