Author: អេបិល

  • ថ្ងៃនេះ​គ្មាន​គូ​កម្ពុជា​ប្រកួត​ទេ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​

    ថ្ងៃនេះ​គ្មាន​គូ​កម្ពុជា​ប្រកួត​ទេ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​ត្រូវ​សម្រាក​យកកម្លាំង​ដើម្បី​ប្រកួត​ជាមួយនឹង​ក្រុម​ថៃ​ ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដោយសារ​កម្ពុជា​បាន​ឆ្លងកាត់២ប្រកួត​មុនគេ​រួចហើយ​។​

    ​នៅ​ល្ងាច​ថ្ងៃទី6​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ចាប់ពី​ម៉ោង3​ ​និង30នាទី​ ​មានការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ខាងលើ​ចំនួន​ ​2ប្រកួត​ ​ដោយគូ​ទី1​ ​គឺ​ក្រុម​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​ក្រុមដំរី​សឹក​ថៃ​ ​ជួប​ជាមួយនឹង​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ខណៈ​ដែល​គូ​ទី2​ ​គឺ​ក្រុម​ម៉ាឡេស៊ី​ ​ត្រូវ​ជួប​ជាមួយនឹង​ប្រ៊ុយណេ​ ​នៅ​វេលា​ម៉ោង6​ ​និង30នាទី​ល្ងាច​។​

    ​គួរ​បញ្ជាក់​ផង​ដែ​ថា​ ​សម្រាប់​ការប្រកួត​ជាមួយ​កម្ពុជា​នៅ​ថ្ងៃទី8​ ​ខាងមុខនេះ​ ​កីឡាករ​ ​Suphanat​ ​Mueanta​ ​របស់​ក្រុម​ថៃ​ដែល​រកបាន​ ​4គ្រាប់​ក្នុង​ ​1ប្រកួត​ដំបូង​នោះ​ ​នឹង​អវត្តមាន​ក្នុង​ជំនួប​នោះ​ ​ដោយសារតែ​ជាប់​ភារកិច្ច​ហ្វឹកហាត់​ក្នុង​ក្រុមបាល់ទាត់​ឈុត​ធំ​ជម្រើសជាតិ​ថៃ​ ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយនឹង​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ដែរ​៕​


  • ឈ្នះ​ច្រើន​គ្រាប់​មែន​ ​តែ​គ្រូ​កម្ពុជា​ថា​ ​កីឡាករ​យើង​នៅ​ស្ទើរ​បច្ចេកទេស​ច្រើន​

    ឈ្នះ​ច្រើន​គ្រាប់​មែន​ ​តែ​គ្រូ​កម្ពុជា​ថា​ ​កីឡាករ​យើង​នៅ​ស្ទើរ​បច្ចេកទេស​ច្រើន​

    ​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​យុវជន​កម្ពុជា​ ​លោក​ ​Koji​ ​Gyotoku​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​កាលពី​រាត្រី​ថ្ងៃទី4​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ថា​ ​លោក​ពិតជា​សប្បាយចិត្ត​ចំពោះ​ជ័យជម្នះ​នេះ​មែន​ ​តែបើ​តាម​ការសង្កេត​មើល​ពី​ទម្រង់​លេង​របស់​យើង​វិញ​ ​គឺ​ហាក់​មិនបាន​ល្អ​ដូច​លោក​បាន​រំពឹង​ទុក​ឡើយ​ ​ដោយសារ​បច្ចេកទេស​កីឡាករ​របស់​យើង​មិនសូវ​ល្អ​។​

    ​លោក​បាន​បញ្ជាក់​ថា​ ​បើ​ប្រៀប​ជាមួយនឹង​ក្រុម​ថៃ​ ​លោក​មើលឃើញ​ថា​ ​យើង​នៅ​ស្ទើរ​បច្ចេកទេស​ជាងគេ​ច្រើន​គួរសម​ ​ដូចនេះ​លោក​មិនទាន់​ហ៊ាន​និយាយ​ថា​ ​ជំនួប​ជាមួយនឹង​ថៃ​ក្នុង​ការប្រកួត​បន្ទាប់​យើង​អាច​ទទួល​ជ័យជម្នះ​បាន​ ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

    ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFC​ ​U​-​19​ ​Championship​ ​2020​ ​វគ្គ​ជម្រុះ​ប្រចាំ​ពូល​ ​G​ ​កាលពី​យប់​ថ្ងៃទី4​ ​ក្រុម​កម្ពុជា​អាយុ​ក្រោម​ ​19ឆ្នាំ​ ​បាន​យកឈ្នះ​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ដោយ​លទ្ធផល​ ​9ទល់នឹង0​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕​



  • ​«Young Love ឬ ស្នេហាក្មេងៗ» ​ប្រកាស​បើក​បញ្ចាំង​ជា​ផ្លូវការ​គ្រប់​រោង​ភាពយន្ដ​ ​

    ​«Young Love ឬ ស្នេហាក្មេងៗ» ​ប្រកាស​បើក​បញ្ចាំង​ជា​ផ្លូវការ​គ្រប់​រោង​ភាពយន្ដ​ ​

    ​មួយ​ឃ្លា​ដែល​មហាជន​អ្នកគាំទ្រ​ជាច្រើនចាក់ដោតអារម្មណ៍ខណៈទស្សនារឿង​ «​Young​ ​Love​ ​ឬ​ ​ស្នេហា​ក្មេង​ៗ​»​ ​​គឺ​ ​“​ ​សេចក្តី​ស្រលាញ់​មិនមែន​មានន័យថា​ ​ត្រូវ​រង់ចាំ​នោះ​ទេ​ ​សំខាន់​ត្រូវ​ចងចាំ​ពេញ​វេលា​ទាំងនោះ​”​ ​។​ ​ផលិតកម្ម​កងចក្រ​ភាពយន្ត​ ​បាន​បើក​សម្ពោធ​ដាក់​បញ្ចាំង​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ ​យ៉ាង​ក​ក្រើនៅ​បរិ​វេន​រោងកុន​ទំនើប​ ​Major​ ​Cineplex​ ​អ៊ី​អន១​ ​។​ ​និយាយទៅ​គឺ​សាច់រឿង​ទាំងមូល​មាន​គ្រប់​រស់​ជាតិ​តែម្តង​ ​ទាំង​បញ្ហា​ជីវិត​ ​មិត្តភាព​ ​គ្រួសារ​ ​ស្នេហា​យុវវ័យ​ ​និង​សម្បូរទៅដោយ​ឈុត​កំប្លែង​ថែមទៀត​ ​ដែល​ធ្វើ​អ្នកទស្សនា​ពោរពេញ​ដោយ​អារម្មណ៍​សប្បាយ​ម៉ង​!​.​.​។​ ​

    ​សម្រាប់​សាច់រឿង​ត្រូវ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ​នៅ​ទីក្រុង​ភ្នំពេញ​សម័យ​ទំនើប​ ​កេសរ​គឺជា​ក្មេងស្រី​ម្នាក់​ដែល​ទើបតែ​ពេញវ័យ16​ ​ឆ្នាំ​។​ ​នាងរស់​ ​នៅជា​មួយ​ជីដូន​ដោយ​ទន្ទឹងរង់ចាំ​សំបុត្រ​ពី​ម្តាយ​របស់​នាង​ជា​រៀងរាល់ថ្ងៃ​។​ ​នាង​មាន​មិត្ត​ភ័ក្រ្ត​ជិត​ ​ស្និទ្ធ​ចំនួន3នាក់​គឺ​ ​រិទ្ធ​ ​សុ​ភ័ក្រ្ត​ ​និង​បេ​ទ្បា​ ​ដែល​បាន​រួម​ដំណើរ​ជាមួយ​នាង​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ ​ក្នុង​វ័យ​ជំទង់​នេះ​។​ ​អ្វី​ៗ​បាន​ផ្លាស់​ប្តូរ​បន្ទាប់ពី​នាង​បាន​ជួបនឹង​វេហា​ដែល​ជា​សិស្ស​ច្បង​ដ៏​ស្រស់​សង្ហា​ ​មួយ​រូប​។​ ​អ្នក​ទាំងពីរ​ចាប់ផ្តើម​រៀន​ស្គាល់ចិត្ត​គ្នា​ ​ហើយ​បើក​ទំព័រ​ស្នេហា​ដំបូង​របស់​ខ្លួន​។​ ​កេសរ​ ​ចាប់ផ្តើម​ស្គាល់​ពី​ការ​ថែរក្សា​ ​ស្នេហា​ ​មិត្តភាព​ ​និង​គ្រួសារ​ក្នុង​ពេល​តែមួយ​។​ ​ហើយរឿង​រ៉ាវ​ទាំងអស់​ ​នេះ​ក៏បាន​ធ្វើ​ឱ្យ​កេសរ​ដឹងរឿង​មួយ​ដែល​នាង​មិនធ្លាប់​ចាប់អារម្មណ៍​ពីមុន​មក​។​ ​តើ​មិត្តភាព​របស់​ ​នាង​នឹង​នៅតែ​បន្ត​ឬក៏​នាង​ត្រូវតែ​ជ្រើសរើស​រវាង​ស្នេហា​និង​មិត្តភក្តិ​?​ ​ភាពយន្ត​នេះ​ ​ប្រកាស​លក់​សំបុត្រ​ផ្លូវការ​ចាប់ពី​ថ្ងៃទី7​ ​ខែ​ ​វិច្ឆិកា2019​ ​តទៅ​ ​ដោយ​រំពឹង​ថា​នឹង​ទាក់ទាញ​យុវវ័យ​ ​ឱ្យ​ចាប់អារម្មណ៍​ច្រើន​ ​ព្រោះ​ជា​ភាពយន្ត​ស្ដែង​ពី​យុវវ័យ​ទាំងស្រុង​។​

    ​សូមជម្រាប​បញ្ជាក់​ដែរ​ថា​ ​ភាពយន្ត​ស្នេហា​បែប​យុវវ័យ​ឆ្នាំ​ ​2019​ ​មួយ​នេះ​ ​ជា​ស្នាដៃ​និពន្ធ​រួមគ្នា​រវាង​កញ្ញា​ ​លំ​អរ​ពេជ្រ​ ​និង​ ​លោក​ម៉ា​និ​ត​ដែល​ជា​អ្នកនិពន្ធ​ ​ប្រលោមលោក​ដ៏​ល្បី​មិនចាញ់​គ្នា​។​ ​តួអង្គ​សម្ដែង​នៅក្នុង​ភាពយន្ត​នេះ​ ​ក៏​សុទ្ធតែ​តារា​វ័យក្មេង​ដែល​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង​ផង​ដែរ​ ​មាន​ដូចជា​កញ្ញា​ ​គង់​ ​ចាន់​ស្រី​ដែន​ ​ជា​អតីត​ ​Freshie​ ​Girl​ ​ប្រចាំឆ្នាំ2015​។​ ​លោក​ ​ជា​ ​សុ​ជាតិ​ ​តារាចម្រៀង​មក​ពី​ក្រុម​ក្មេង​ខ្មែរ​ ​និង​ ​លោក​ ​រ៉ុង​ ​សុ​ភី​ដេ​វីដ​ ​តារា​មក​ពី​ក្រុម​ ​Small​ ​World​ ​Small​ ​Band​ ​ជាដើម​។​ ​ក្នុង​នោះ​ ​ក៏​មាន​តួ​សម្តែង​ល្បី​ៗ​ជាច្រើន​រូប​ទៀតផង​ដែរ​ ​ដែល​សុទ្ធតែ​ជា​អាយ​ដល​របស់​យុវវ័យ​ទើប​ភាពយន្ត​នេះ​ ​ទាក់ទាញ​ភ្ញៀវ​កិត្តិយស​ ​ជាពិសេស​គឺ​យុវវ័យ​ភាគច្រើន​ ​ឱ្យ​ចូលរួម​ ​នៅក្នុង​ពិធី​នោះ​៕​



  • Ford Ranger Raptor បានមកដល់ ទីផ្សារប្រទេសកម្ពុជាហើយ

    Ford Ranger Raptor បានមកដល់ ទីផ្សារប្រទេសកម្ពុជាហើយ

    រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា យើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។

    រថយន្តនេះត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។​

    លោក Jamal Hameedi, ប្រធានវិស្វករ Ford Performance របស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “យើងពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយក្រៃលែង នៅពេល ដែលបានដាក់បង្ហាញរថយន្តនេះទៅកាន់សាធារណៈជន ហើយអ្នកនឹងមានអារម្មណ៍ដូចជា វិរៈបុរស​ (Hero) អញ្ជឹងនៅពេល ដែលបានបើកបររថយន្តមួយនេះ។ Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាបាន design ដោយផ្អែកទៅលើ DNA របស់ Ford Performace​។​” ផ្នែកខាងមុខរថយន្តមានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 តែម្ដង ដោយប៉ាណា ខាងមុខបានបំពាក់ដោយអក្សរ​ Ford ធំៗមើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា។ កាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការ បើកបរលើផ្លូវលំបាក។ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាព

    ខ្ពស់ធន់នឹងការប្រើប្រាស់ពេល​បើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយ ផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។​

    Ford Ranger Raptor ជាកំពូលរថយន្ត Pick Up ប្រភេទ Off-Road បំពាក់ដោយម៉ាស៊ីន Bi-Turbo ទំហំ 2.0L ជំនាន់ថ្មីកម្លាំងខ្លាំង និងសន្សំសំចៃប្រេង។ ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំង​មិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿន ក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។

    មិនតែប៉ុណ្ណោះ មិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរុញរានោះដែរ ព្រោះរថយន្តនេះមានបំពាក់ជាមួយនឹងប្រអប់លេខថ្មី 10 លេខ និងប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ​ (Terrain Management System) ទាំងផ្លូវធម្មតា និង ផ្លូវលំបាក រួមមានដូចជា៖

    • ស្ថានភាពផ្លូវធម្មតា​​ (Normal mode): ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុង ការបើកបរ។
    • ការបើកបរបែកស្ព័រ (sport mode): ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែល ចូលចិត្តបើកបរល្បឿនលឿន​។
    • ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode): ជួយឲរថយន្តមានលំនឹង និងមិន រអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល។
    • ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode): សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់។
    • ផ្លូវថ្ម (Rock mode): សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម។
    • Baja Mode:​ ជួយទប់លំនឹងរថយន្តពេលបើកបរក្នុង ល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្មណ៍ដែរនៅពេលបើកបរលើផ្លូវ ដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ 850 mm ឯណោះ។

    លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស៖​

    • 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច។
    • 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road។
    • 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំង និងជួយទប់លំនឹងកង់ពេលបើកបរ នៅលើផ្លូវ ដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន។

    ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជា ប្រព័ន្ធ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី​ និងការកំសាន្តនានា កាមេរ៉ាក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹកឥវ៉ាន់ធ្ងន់ៗ។

    កាន់តែពិសេសទៅទៀតនោះ ឥឡូវនេះលោកអ្នកទិញភ្លាម នឹងទទួលបានរថយន្តភ្លាម ជាមួយតម្លៃពិសេសត្រឹមតែ $75,000 តែប៉ុណ្ណោះ។ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975។

    បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖

  • កម្ពុជា​មានការ​ផ្លាស់​ប្តូរ​សមាសភាព​កីឡាករ​ខ្លះ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយ​ហុងកុង​

    កម្ពុជា​មានការ​ផ្លាស់​ប្តូរ​សមាសភាព​កីឡាករ​ខ្លះ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយ​ហុងកុង​

    ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ ​23រូប​ចុងក្រោយ​ដែល​ត្រូវ​កោះហៅ​ចូល​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​Round​ ​1​។​

    ​កីឡាករ​ទាំង​ ​23នាក់​នេះ​រួមមាន​ ​មក​ពី​ក្រុម​យុវជន​នៃ​ក្លិប​បាល់ទាត់​នៅក្នុង​លី​ក​កំពូល​កម្ពុជា​ ​ដូចជា​ក្រសួងការពារជាតិ​ ​(​ ​2នាក់​ ​)​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​(​ ​3នាក់​ ​)​ ​ភ្នំ​ពេញ​ក្រោ​ន​ ​(​ ​3នាក់​ ​)​ ​បឹង​កេត​ ​អេ​ហ្វ​ស៊ី​ ​(​ ​4នាក់​ ​)​ ​វិសាខា​ ​(​ ​5នាក់​ ​)​ ​ណា​ហ្គាវើលដ៍​ ​(​ ​4នាក់​ ​)​ ​រួម​ទាំង​យុវជន​ពីសា​លា​បាល់ទាត់​ជាតិ​បាទី​ ​1នាក់​ ​និង​ពី​លី​ក​ម៉ាឡេស៊ី​ផង​ដែរ​។​ ​នៅក្នុង​នោះ​ដែរ​ ​គេ​ឃើញ​មាន​កីឡាករ​ថ្មី​ ​ខុសពី​បញ្ជី​ឈ្មោះ​មុន​ចំនួន​ ​2រូប​គឺ​ ​ស៊ិន​ ​កក្កដា​ ​និង​ ​លី​ ​វ៉ា​ហេទ​ ​ដែល​សុទ្ធតែ​ជា​យុវជន​អាយុ​ក្រោម​ ​23ឆ្នាំ​ ​សម្រាប់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​។​

    ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​នេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​ជាមួយ​នឹង​អ៊ឺ​រ៉ា​ក់​ ​អ៊ីរ៉ង់​ ​បារ៉ែន​ ​និង​ហុងកុង​ ​ដោយ​ឆ្លងកាត់​ ​4ប្រកួត​មកនេះ​ ​កម្ពុជា​មាន​ ​1ពិន្ទុ​នៅក្នុង​ដៃ​៕​


  • កម្ពុជា​បង្ហាញ​ភាព​ខ្លាំង​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​ក្រោយ​លត់​ម៉ា​រី​ណា​ខាងជើង​ឱ្យ​តដៃ​មិន​រួច​កាលពីយប់មិញ​

    កម្ពុជា​បង្ហាញ​ភាព​ខ្លាំង​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​ក្រោយ​លត់​ម៉ា​រី​ណា​ខាងជើង​ឱ្យ​តដៃ​មិន​រួច​កាលពីយប់មិញ​

    ​ការប្រកួត​ទី2​ ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​គោព្រៃ​កម្ពុជា​ ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFC​ ​U19​ ​Championship​ ​ប្រចាំ​ពូល​ ​G​ ​កាលពីយប់មិញ​ ​ក្រុម​យុវជន​កម្ពុជា​បាន​យកជ័យ​ជម្នះ​ពី​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​ដោយ​លទ្ធផល​ ​9ទល់នឹង0​។​

    ​បើ​គិត​មកទល់​នឹង​ពេលនេះ​ ​កម្ពុជា​ឈរ​នៅ​លេខ2​ ​ប្រចាំ​ពូល​ ​G​ ​នៃ​ពានរង្វាន់​ខាងលើ​ ​ដោយមាន​ថៃ​ឈរ​នៅ​កំពូល​តារាង​ ​ខណៈ​ដែល​ម៉ាឡេស៊ី​ស្ថិតនៅ​លេខ3​ ​តាម​ពីក្រោយ​ដោយ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​។​ ​កម្ពុជា​កំពុងតែ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFC​ ​U19​ ​Championship​ ​ប្រចាំ​ពូល​ ​G​ ​ដែល​មាន​ប្រទេស​ចំនួន5​ ​ចូលរួម​ ​គឺ​ថៃ​ ​ម៉ាឡេស៊ី​ ​កម្ពុជា​ ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​៕​

  • ប្រព័ន្ធ​ឌីជីថល​ ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ទេសចរណ៍​របស់​កម្ពុជា​

    ប្រព័ន្ធ​ឌីជីថល​ ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ទេសចរណ៍​របស់​កម្ពុជា​

    ​«​សេដ្ឋកិច្ច​ឌីជីថល​បាន​និង​កំពុង​ធ្វើ​ឱ្យ​របៀបរបប​ធ្វើការងារ​មាន​ភាព​ផ្លាស់​ប្តូរ​ជាច្រើន​នៅ​តាម​បណ្តា​រោងចក្រ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​នានា​ ​ដូចជា​សេវាកម្ម​ហិរញ្ញវត្ថុ​ ​សេវាកម្ម​សុខភាព​ ​ផលិតកម្ម​ ​សេវាកម្ម​ទេសចរណ៍​ ​សេវាកម្ម​កម្សាន្ត​ ​មធ្យោបាយ​ដឹកជញ្ជូន​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទំនាក់ទំនង​»​។​

    ​ខាងលើ​នេះ​ ​គឺជា​ប្រសាសន៍​របស់​ឯកឧត្ដម​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ដែល​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ​ស្តី​ពី​គេហទំព័រ​ ​និង​កម្មវិធី​ទូរស័ព្ទ​វៃឆ្លាត​នៃ​ទេសចរណ៍​ក្នុង​ស្រុក​ ​“​Visit​ ​Cambodia​”​ ​និង​ការអនុវត្ត​ការចុះបញ្ជី​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​តាម​អន​ឡា​ញ​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ ​កាលពី​ថ្ងៃទី4​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​។​ ​

    ​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​៖​«​ ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​យើង​ក៏បាន​ចូលរួម​អប់រំ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​បាន​យល់ដឹង​អំពី​អត្ថ​ប្រយោជន៍​ដ៏​មានតម្លៃ​នៃ​វិស័យ​ទេសចរណ៍​ ​ពោល​គឺ​ ​អត្ថ​ប្រយោជន៍​នេះ​មិន​ត្រឹមតែ​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ​ ​តែ​ក៏បាន​ទៅដល់​ភ្ញៀវ​ទេសចរ​ដទៃទៀត​ ​តាមរយៈ​ការ​ទទួល​បាន​បទ​ពិសោធ​ ​ការ​ទទួលស្វាគមន៍​ ​ជាពិសេស​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាជន​មូលដ្ឋាន​កាន់តែ​ប្រសើរ​ឡើង​»​។​

    ​ផ្អែកលើ​ស្មារតី​នេះ​ ​វិស័យ​ទេសចរណ៍​ក៏​ត្រូវ​ធ្វើការ​សិក្សា​ ​និង​ពង្រីក​បន្ថែម​នូវ​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលាយ​ឡើង​ ​តាមរយៈ​ការជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេសចរណ៍​ដែល​មានគុណ​ភាព​ ​និង​ទាក់ទាញ​ ​ជាពិសេស​ជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ ​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការស្វែងរក​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។​

    ​ឯកឧត្តម​ ​ថោង​ ​ខុន​ ​ក៏បាន​ស្នើ​ឱ្យ​ផ្នែកឯកជន​ដែល​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ចូលរួម​ផ្តល់​ព័ត៌មាន​ ​ក៏ដូចជា​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​ណាមួយ​ក្នុង​គោលបំណង​ពង្រឹង​ ​និង​ពង្រីក​សក្តា​នុ​ពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យ​បាន​ល្អ​ប្រសើរ​ ​និង​បង្កើន​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​។​

    ​ ​ក្នុង​ន័យ​នេះ​ ​គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ការស្វែងរក​គោលដៅ​ ​និង​សេវាកម្ម​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប​ ​សំដៅ​បំផុស​ចលនា​ទេសចរណ៍​ទៅកាន់​ខេត្តសៀមរាប​ដែល​ជាគោល​ដៅ​ទេសចរណ៍​វប្បធម៌​ ​និង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​របស់​កម្ពុជា​។​
    ​ម៉្យាងវិញទៀត​ ​ត្រូវ​បង្កើត​នូវ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ពិសេស​តាមរយៈ​កម្មវិធី​នានា​ ​ឬ​ការ​បញ្ចុះតម្លៃ​ពិសេស​ទៅលើ​សេវាកម្ម​របស់​ខ្លួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ជ្រើសរើស​គោលដៅ​ ​ក៏ដូចជា​កញ្ចប់​ទស្សនកិច្ច​របស់​ភ្ញៀវ​ទេសចរ​ដែរ​៕​


  • ​ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​ចំនួន​ ​27លាន​ដុល្លារ​ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ ​

    ​ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​ចំនួន​ ​27លាន​ដុល្លារ​ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ ​

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋ​មន្ដ្​រី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​មួយ​ ​ជាមួយ​លោក​ ​យូ​អិ​ឈី​ ​ស៊ូ​ហ្គា​ណូ​ ​(​Yuichi​ ​SUGANO​)​ ​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហ​ប្រតិ​បតិ្​ត​ការអន្តរជាតិ​ ​នៃ​ប្រទេស​ជប៉ុន​(​JICA​)​ ​ ​កាលពី​ថ្ងៃទី1​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច​ ​ដែល​មាន​ទឹកប្រាក់​តម្លៃ​ប្រមាណ​ ​27លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។​ ​

    ​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ដែល​ចេញ​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ​មាន​ទិសដៅ​ចម្រោះ​ទឹក​កខ្វក់​ ​មុន​ពេល​បង្ហូរ​ចូលទន្លេ​តាមរយៈ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​មួយ​កន្លែងនៅ​បឹង​ជើងឯក​ ​ក្នុង​សង្កាត់​ជើងឯក​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​និង​បំពង់​បង្ហូរទឹក​កខ្វក់​ដែល​មាន​ប្រវែង​ ​2,000ម៉ែត្រ​ ​មានមុខ​កាត់​ ​500​ ​ម.ម​ ​តភ្ជាប់​ពី​ស្ថានីយ​បូមទឹក​បឹងត្របែក​។​ ​

    ​ ​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​នេះ​ ​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ ​5,000ម៉ែត្រគុប​ក្នុង​ ​1ថ្ងៃ​។​ ​ការសាងសង់​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ2020​ ​ដែល​មាន​រយៈពេល​ប្រមាណ​ ​32ខែ​។​ ​បន្ថែម​ពីលើ​ការសាងសង់​គម្រោង​ក៏​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ ​សម្រាប់​ពង្រឹង​សមត្ថភាព​មន្ត្រី​បុគ្គលិក​ប្រតិបត្តិ​ការ​ ​និង​ថែទាំ​ស្ថានីយ​ក៏ដូចជា​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផង​ដែរ​។​ ​

    ​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ​ជា​គម្រោង​បំពេញបន្ថែម​ឱ្យ​គម្រោងការ​ពារ​ទឹកជំនន់​ ​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជំហាន​ទី1​ ​ទី2​ ​ទី3​ ​និង​ទី4​ ​ដែល​ត្រូវ​បាន​សាងសង់​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ផង​ដែរ​។​ ​វា​ជា​គម្រោង​ដំបូង​គេ​នៅ​ភ្នំពេញ​ដែល​នឹង​បំពេញបន្ថែម​គម្រោងការ​ពារ​ទឹកជំនន់​ ​និង​កែ​លម្អ​ប្រព័ន្ធ​លូ​នៅ​ភ្នំពេញ​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ថវិកា​ពី​ប្រទេស​ជប៉ុន​ផង​ដែរ​។​

    ​ ​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សាលា​រាជធានី​ភ្នំពេញ​ ​ក៏​ដូច​ ​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់​ទៅ​នឹង​សេចក្តី​ត្រូវការ​ជាអាទិភាព​ក្នុង​ ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ​ដែល​នាំមក​នូវ​ការ​ការពារ​ ​និង​លើកកម្ពស់​គុណភាព​ទឹក​ ​និង​អ​នា​ ​ម័យ​ ​បរិស្ថាន​ ​ស្រប​ទៅ​នឹង​មុំ​ទី1​ ​នៃ​ចតុកោណ​ទី4​ ​ដូច​មាន​ចែង​ក្នុង​ឯកសារ​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​ដំណាក់កាល​ទី​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។
    ​ ​
    ​ ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នេះ​ ​គឺជា​ឯកសារ​គតិ​យុត្ត​មួយទៀត​ ​បន្ទាប់ពី​លិខិត​ប្តូរ​សារ​ដែល​ទើបត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី3​ ​ខែតុលា​ ​ឆ្នាំ​ ​2019​ ​កន្លងទៅ​រវាង​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា​ ​និង​ស្ថានទូត​ជប៉ុន​ ​ប្រចាំ​នៅ​កម្ពុជា​ ​ដែល​អាច​នាំ​ឱ្យ​ឈាន​ទៅដល់​ការអនុវត្ត​នីតិវិធី​បន្តបន្ទាប់​ទៀត​សម្រាប់​ការអនុវត្ត​ ​គម្រោង​ជាក់ស្តែង​។​ ​

    ​ ​ជា​រួម​ ​ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ផ្លូវការ​ ​(​Japanese​ ​ODA​)​ពី​ប្រទេស​ជប៉ុន​ ​និង​ប្រជាជន​ជប៉ុន​ ​ឬ​ ​«​អ្នក​បង់ពន្ធ​ជប៉ុន​»​ចាប់ពី​ដំណើរការ​ ​កសាង​សន្តិភាព​ ​និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​ ​រហូតមកដល់​បច្ចុប្បន្ន​មាន​ចំនួន​សរុប​ប្រមាណ​ ​5,000លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង​ ​3,500លាន​ដុល្លារ​អាមេរិក​ផង​ដែរ​៕​



  • អស់ពី​ឈុត​លូកលាន់​នៅក្នុង​កា​រ៉ា​ស់​ឡាន​ ​ឥឡូវ​ធ្លាយ​ឈុត​លើ​គ្រែ​វិញ​ម្ដង​ ​

    អស់ពី​ឈុត​លូកលាន់​នៅក្នុង​កា​រ៉ា​ស់​ឡាន​ ​ឥឡូវ​ធ្លាយ​ឈុត​លើ​គ្រែ​វិញ​ម្ដង​ ​

    ​ខណៈ​ពេល​ ​ដែល​កំពុង​ផ្ទុះ​ការរិះគន់​បាញ់​ចាក់​ស្រោច​យ៉ាង​គំហុក​ក្រោយពេល​ដែល​វីដេអូ​នៃ​ឈុត​ឆាក​សម្តែង​ស្រើបស្រាល​ក្នុងMV​ ​មួយ​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​យ៉ាង​កក្រើក​ភ្ជាប់នឹង​ការ​មិន​ពេញចិត្ត​ ​ព្រោះ​ធ្វើ​ឱ្យ​ធ្លាក់​តម្លៃ​វប្បធម៌​ឬ​តម្លៃសង្គម​ខ្មែរ​នោះ​ ​ក៏​មាន​មជ្ឈដ្ឋាន​មហាជន​ប្រកាស​ស្នើ​ឲ្យ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ប្រញាប់​ភ្ញាក់​ពី​ដំណេក​មើល​រឿង​នេះ​ផង​ ​កុំ​នៅ​យូរ​ពេក​ដោយហេតុថា​សកម្មភាព​នេះ​ដូចជា​លើស​ពេក​ហើយដែល​មិន​អាច​ឱ្យ​ទស្សនិកជន​គាំទ្រ​ឬ​ទទួលយក​បាន​ឡើយ​។​

    ​បើ​តាម​គេ​ដឹង​ ​តារា​សម្ដែង​វ័យក្មេង​ដែល​កំពុងតែ​រង​នូវ​ការរិះគន់​ដូច​ព្យុះ​ពីសំណាក់​មហាជន​ស្ទើរ​ទូទាំង​ប្រទេស​នោះ​គឺ​មានឈ្មោះ​ហៅថា​ ​Rose​ ​ដោយ​រូប​នាង​ជាមួយនឹង​តួ​ប្រុស​កំពុង​ឱ្យ​ថើបគ្នា​យ៉ាង​ស្រើបស្រាល​នៅ​កា​រ៉ា​ស់​ឡាន​មួយ​កន្លែង​ ​រហូត​មាន​ឈុត​លូក​ស្ទាប​ក្បែរ​តំបន់​សំខាន់​ទៀតផង​។​ ​មួយ​ឈុត​ ​MV​ ​នោះ​ដែរ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​បន្ដ​ទៀត​ ​គឺ​ឈុត​នៅ​លើ​គ្រែ​វិញ​ម្ដង​ ​ក៏ប៉ុន្ដែ​តា​រា​សម្ដែ​ស្រី​សិច​ស៊ី​រូប​នេះ​ ​បាន​ត្រឹមតែ​បង្ហោះ​ពាក្យ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុន​ថា​នាង​មិន​ខ្វល់​ពី​ពាក្យ​រិះគន់​ឡើយ​ ​ដោយ​នាង​ចាត់ទុកថា​ ​នោះ​គ្រាន់តែ​ជា​ការសម្ដែង​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ការរិះគន់​មិនទាន់​បាត់​ក្លិន​អសោច​ផង​នោះ​ស្រាប់តែ​តារា​ស្រី​ឈ្មោះ​ ​Rose​ ​ត្រូវ​បាន​លោក​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​ដែល​ជា​អ្នកនិពន្ធ​ ​និង​ដឹកនាំ​នៅ​ផលិត​កម្ម​ថោន​ ​បាន​ទម្លាយ​ឈុត​សម្តែង​របស់​នាង​មួយទៀត​ ​គឺ​ឈុត​លើ​គ្រែ​ដែល​កំពុង​ថើប​ជញ្ជក់​បបោសអង្អែល​គ្នា​យ៉ាង​ស្រើបស្រាល​នៅ​លើ​គ្រែ​ ​បែប​ប្រឡែង​លែង​ល្បែង​ស្នេហ៍​ ​18​+​។​ ​លោក​ ​Rith​ ​Omega​ ​បាន​រៀបរាប់​ថា​៖​ ​“​ហុីម​ ​លើក​មុន​ត្រឹម​លូក​គូថ​ ​ម្នា​ក់ៗ​ថា​ថត​ដូច​រឿង​ ​សុិច​ ​ចុះ​ឈុត​នេះ​វិញ​?​ ​ឈុត​មុន​ថា​ថត​លេង​មិន​មាន​ក្នុង​ ​MV​ ​ចុះ​ឈុត​នេះ​ថត​ជាប់​ទាំង​ ​អ្នកដឹកនាំ​សម្តែង​កំុ​ពុង​ថត​ទៀត​ ​តើ​ថត​លេង​រឺ​យ៉ាងណា​?​ ​សូមអ្នក​ដឹកនាំ​សម្តែង​ ​ដែល​ក្នុងVideo​ ​នេះ​ឈរ​កាន់​កា​ម៉េ​រ៉ា​ថត​ ​ចូលខ្លួន​បកស្រាយ​ផង​ ​តើ​កំពុង​ថត​រឿង​សុិច​ខ្មែរ​ ​រឺ​ ​MV​?​ ​តើ​អ្នកដឹកនាំ​សម្តែង​ម្នាក់​នឹង​យក​អី​មក​គិត​ ​មាន​ខួរ​ទេ​?​ ​រឺ​បទ​នេះ​ស្នើរ​ទៅ​ក្រសួង​វប្ប​ធ​ម៍​ ​សុំ​ជា​លក្ខណ​ ​18​+​?​”​៕​



  • ស្រួ​ង​ ​ភា​វី​ ​ឈ្នះ​ជើង​ឯ​ក​ស្ន៊ុ​ក​ឃ័រ​ទ្វីបអាស៊ី​ជា​លើក​ទី២​

    ស្រួ​ង​ ​ភា​វី​ ​ឈ្នះ​ជើង​ឯ​ក​ស្ន៊ុ​ក​ឃ័រ​ទ្វីបអាស៊ី​ជា​លើក​ទី២​

    ​កីឡា​កា​រិនី​ស្ន៊ុ​ក​ឃ័រ​ជម្រើសជាតិ​កម្ពុជា​ ​ស្រួ​ង​ ​ភា​វី​ ​បាន​គ្រង​តំណែង​ជើង​ឯ​ក​ស្ន៊ុ​ក​ឃ័រ​ទ្វីបអាស៊ី​ផ្នែក​នារី​ ​ប្រចាំឆ្នាំ២០១៩​ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដែល​នេះ​គឺជា​លើក​ទី2​ ​ហើយដែល​នាង​ទទួល​បាន​តំណែង​ជើងឯក​ពានរង្វាន់​ ​1នេះ​ ​បន្ទាប់ពី​នាង​ធ្លាប់​ឈ្នះ​ជើងឯក​នេះ​ម្តង​កាលពី​ឆ្នាំ2018​ ​កន្លងទៅ​។​

    ​ក្រៅពី​ពានរង្វាន់​មួយ​នេះ​ ​ស្រួ​ង​ ​ភា​វី​ ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ជាច្រើន​ទៀត​ទាំង​ក្នុង​តំបន់​អាស៊ី​ ​និង​ពិភពលោក​ ​ដោយ​កាលពីដើម​ឆ្នាំនេះ​ ​នាង​បាន​ឈ្នះ​ជា​រងជើង​ឯក​លំដាប់​ពិភពលោក​ប្រចាំឆ្នាំ2019​ ​ទៀតផង​៕​