Author: អេបិល

  • ព្រះកាយច័ន្ទ ប៉ះគ្នាដំបូងជាមួយប្រុសសង្ហា សន ពិសិដ្ឋ ក្នុងរឿង « សម្បថដងស្ទឹង »

    ព្រះកាយច័ន្ទ ប៉ះគ្នាដំបូងជាមួយប្រុសសង្ហា សន ពិសិដ្ឋ ក្នុងរឿង « សម្បថដងស្ទឹង »

    ភាពយន្តភាគទី២៣របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥មានចំណងជើងថា « សម្បថដងស្ទឹង » មានសរុបចំនួនដល់ទៅ៣០ភាគនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ដើម្បីដាក់ផ្សាយផ្លូវការនៅពាក់កណ្ដាលឆ្នាំក្រោយខាងមុខ ដែលមានតារាឯកស្រី កញ្ញា ព្រះកាយច័ន្ទ និងតួឯកប្រុស លោក សន ពិសិដ្ឋ។

    រឿងភាគមួយនេះ គេបានដឹងថាតួឯកប្រុសស្រីខាងលើដែល​មិន​ធ្លាប់​ជួប​សម្ដែង​ជាមួយ​គ្នា​សោះ​នោះ តែឥឡូវ​ស្រាប់​តែ​ជួប​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​បែប​ស្រុក​ស្រែ​ចម្ការ​។ ដោយសារមានទេពកោសល្យសិល្បៈពហុជំនាញទើប​តារា​ស្រី ព្រះ​កាយ​ច័ន្ទ​ដែល​នាង រមែង​គ្រប់​គ្រង​តំណែង​តួឯក​គ្រប់​រឿង។ បើ​ទោះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​មាន​ជំនឿ​ថា អាច​នឹង​សម្ដែង​ចូល​គ្នា​បាន​ល្អ ដោយ​សំអាង​ថា ម្នាក់​ៗ​ក៏​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ច្រើន​រៀង​ៗ​ខ្លួន​ហើយ។ ពួក​គេ​ទាំង​ពីរ ទើប​តែ​ប៉ះ​គ្នា​លើក​ដំបូង​បំផុត​ក្នុង​ការ​សម្ដែង។ កុំ​ថា​ឡើយ​ថា ការ​សម្ដែង សូម្បី​តែ​នៅ​ខាង​ក្រៅ ក៏​មិន​ដែល​បាន​ជួប​គ្នា​ផង​ដែរ។ ដោយ​ឡែក ខាង​ប្រុស ក៏​អះអាង​ដូច​គ្នា​ថា ជា​បទ​ពិសោធន៍​លើក​ដំបូង​របស់​លោក​ជាមួយ ព្រះកាយច័ន្ទ។ មិន​ត្រឹម​ប៉ុណ្ណឹង នេះ​គឺ​ជា​តួឯក​លើក​ដំបូង​ថែម​ទៀត​ក្នុង​ការ​សម្ដែង​ភាពយន្ត​ប្រភេទ​ភាគ​សម្រាប់​ទូរទស្សន៍។

    គួរបញ្ជាក់ដែរថា នេះគឺជាសម្មិទ្ធិផលរឿងភាគទី ២៣ របស់ទូរទស្សន៍ប៉ុស្ត៍លេខ៥ ដោយក្នុងនោះក៏មានការរៀបចំ និង ដឹងនាំសម្ដែង ពីសំណាក់ក្រុមផលិតករថៃផងដែរ។ ភាពយន្តថ្មីនេះមានវត្តមានចូលរួមសម្ដែងពីសំណាក់តារាល្បីៗប្រុសស្រីចាស់ក្មេងជាច្រើនរូប ពោរពេញដោយទេពកោសល្យ ដើម្បីរួមគ្នាអង្រួនផ្ទៃរឿងទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ។ យ៉ាងណាមិញពិធីក្រុងពាលីភាពយន្តភាគថ្មីមួយនេះបានធ្វើឡើងនៅបរិវេនសណ្ឋាគាសូហ្វីតែលភ្នំពេញ ដែលមានតារាចាស់ក្មេងជាច្រើនត្រូវបានគេឃើញបង្ហាញខ្លួនដូចជា ៖ កញ្ញា ព្រះកាយច័ន្ទ លោក សន ពិសិដ្ឋ កញ្ញា ដាឡែន លោក ខេន លោក វរៈ ថន លោក ឧត្តម លោក សុភ័ក្ត និងតារាកិត្តិយសជាច្រើនរូបទៀត។

    ចង់ដឹងថាភាពយន្តភាគថ្មីនេះមានអ្វីថ្មីៗ និងសាច់រឿងបែបណាខ្លះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

  • ភ្ញាក់ផ្អើល!! តារាសម្ដែង ភិន សុដាលីស បង្ហាញវត្តមានកិត្តយសក្នុងថ្ងៃសម្ពោធផ្សារទំនើប The Bridge

    ភ្ញាក់ផ្អើល!! តារាសម្ដែង ភិន សុដាលីស បង្ហាញវត្តមានកិត្តយសក្នុងថ្ងៃសម្ពោធផ្សារទំនើប The Bridge

    គេឃើញតារាសម្ដែងស្រី ភិន សុដាលីស បង្ហាញវត្តមានយ៉ាងលេចធ្លោក្នុងថ្ងៃកាត់ខ្សែបូផ្សារទំនើប The Bridge Lifestyle Mall នៅទល់មុខអតីតផ្សារកុងតឺណឺកោះពេជ្រ ដោយបានប្រកាសបើកដំណើរការសាកល្បង។ នៅរសៀលថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ក្នុងពិធីនោះ គេឃើញតារាហ្វេសប៊ុកស្រស់ស្អាតជាច្រើនរូប ដោយតារាសិល្បៈគឺមានតែអ្នកនាង ភិន សុដាលីស ម្នាក់ប៉ុណ្ណោះត្រូវបានគេអញ្ជើញជាតារាកិត្តិយស ដើម្បីធ្វើទស្សនកិច្ច និងបង្ហាញលក្ខណៈក្នុងផ្សារទាំង៥ជាន់ ដែលនឹងបើកសម្ពោធជាទ្រង់ទ្រាយធំក្នុងពេលខាងមុខ។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាងលេងខ្លួនស្រស់ស្អាតដូចក្រមុំ ខណៈដែលគ្រាន់តែចូលរួមជាកិត្តិយសប៉ុណ្ណឹងសោះ ក៏ទទួលបានតម្លៃខ្លួនលើសការសម្ដែងដប់ម្ភៃដងផងដែរ។

    ភិន សុដាលីស បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា មូលហេតុដែលនាងបង្ហាញខ្លួនក្នុងពិធីដំណើរការបណ្ដោះអាសន្នផ្សារទំនើបស្ដង់ដាររបស់ប្រទេសសិង្ហបុរីរូបនេះ គឺមិនមែនមកចូលរួមជាកិត្តិយសដូចភ្ញៀវទូទៅនោះទេ ដោយអ្នកនាងទទួលបានតម្លៃខ្លួនមួយតាមការព្រមព្រៀង ជាថ្នូរនឹងការបង្ហាញខ្លួន និង ធ្វើជាភ្ញៀវដើរទស្សនកិច្ចក្នុងផ្សារ ដែលបានតំណើរការនូវហាងមួយចំនួន។ អ្នកនាងថា ហេតុផលនៃការទាក់ទងគឺអ្នកនាងមិនបានដឹងខ្លួនមុននោះទេ ដោយត្រូវខាងអ្នករៀបចំកម្មវិធី ទាក់ទងអោយមកបង្ហាញខ្លួន ក្នុងនាមជាតារាកិត្តិយស។

    អ្នកនាងថា បរិយាកាសក្នុងផ្សារ The Bridge Lifestyle Mall ប្រសិនបើគ្រាន់តែថតបង្ហោះមិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារនៅក្រៅប្រទេសតែម្ដង។ អ្វីដែលអ្នកនាងជាប់ចិត្ត គឺរចនាបទក្នុងផ្សារ ខណៈដែលហាងទំនិញ ភោជនីយដ្ឋាន និង ហាងភេសជ្ជៈ ក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗនៅក្រៅប្រទេស ដែលអ្នកនាងបញ្ជាក់ថា អ្នកចង់ទទួលបានបរិយាកាសថ្មី ដូចនៅក្រៅប្រទេស គឺមកតែផ្សារស្ដង់ដារសិង្ហបុរីមួយនេះ គឺមិនខុសគ្នា។ ម្យ៉ាងមកទីផ្សារផ្សារនេះ ស្ថិតនៅក្នុងអាញារទំនើប នៅក្បែរកោះពេជ្រ ដែលជាប្រជុំជនកណ្ដាលរាជធានីផង ទើបអ្នកនាងកាន់តែជាប់ចិត្តខ្លាំង ពេលបានមកឃើញ។

    អ្នកនាងបញ្ជាក់ដែរថា ផ្សារអាគារផ្សារទំនើប The Bridge Lifestyle Mall ក្រៅពីមានផ្សារ៥ជាន់ដែលសុទ្ធតែជាសំលៀកបំពាក់ ហាងភេសជ្ជៈ និង ភោជនីយ៍ដ្ឋានល្បីៗរបស់ពិភពលោកសរុបប្រមាណ៨០ហាង ក៏មាន កន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យកម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ នៅផ្នែកខាងលើផងដែរ៕

  • ទើបតែ​លើកឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUPលើក​ទី1​ ​មែន​ ​តែ​បឹង​កេត​បាន​លើក​ពាន​

    ទើបតែ​លើកឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​HUN​ ​SEN​ ​CUPលើក​ទី1​ ​មែន​ ​តែ​បឹង​កេត​បាន​លើក​ពាន​

    ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ឆ្នាំ2019​ ​(​ថ្នាក់​ជាតិ​)​ ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​ ​RSN​ ​កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​(​ទី6​ ​វិច្ឆិកា​)​ ​ក្រុម​បឹង​កេត​បាន​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ដោយ​ការ​ស៊ុត​បាល់​ចម្ងាយ​ ​11ម៉ែត្រ​កាត់សេចក្តី​ ​ក្រោយពី​ស្មើគ្នា​ ​1ទល់នឹង1​ ​អស់​រយៈពេល120នាទី​រួចមក​។​

    ​ការប្រកួត​ចប់​ ​90នាទី​ ​ក្រុម​ទាំង2​ ​បាន​ត្រឹម​ស្មើគ្នា​ក្នុង​លទ្ធផល​ ​1ទល់នឹង1​ ​បើ​ទោះបីជា​ក្រុម​បឹង​កេត​ទទួល​បាន​កាត​ក្រហម​ ​1ក្តី​ ​និង​ទោះបីជា​ឈាន​ចូល​ដល់​ការ​បន្ថែម​ម៉ោង​ ​15នាទី​ចំនួន​ ​2លើក​ហើយ​ក្តី​ ​ក៏​ក្រុម​ទាំង២នៅតែ​មិន​អាច​ធ្វើអ្វី​គ្នា​បាន​ ​និង​នៅតែ​មាន​ពិន្ទុ​ស្មើគ្នា​ដដែល​។​ ​តែ​ការ​ស៊ុត​បាល់​ចម្ងាយ​ ​11ម៉ែត្រ​សម្រេចសេចក្ដី​ ​អ្នកចាំទី​ ​ហ៊ុល​ ​គី​មហ៊ុយ​ ​របស់​ក្រុម​បឹង​កេត​ ​អាច​សង្គ្រោះ​បាល់​បាន​ដល់ទី​ ​2គ្រាប់​ ​ក្លាយជា​អ្នកជួយ​ឱ្យ​បឹង​កេត​បាន​លើក​ពាន​មួយ​នេះ​កាលពីយប់មិញ​នេះ​។​

    ​ក្រោយ​បញ្ចប់​ការប្រកួត​កីឡាករ​អ្នកចាំទី​លេខ1​ ​របស់​បឹង​កេត​ ​ហ៊ុល​ ​គី​មហ៊ុយ​ ​បាន​ក្លាយជា​កីឡាករ​ល្អ​ប្រចាំការ​ប្រកួត​។​ ​នេះ​ជា​លើក​ទី​ ​1ហើយ​ ​ដែល​ក្រុមបាល់ទាត់​បឹង​កេត​បាន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​និង​ឈាន​ដល់​ការ​ឈ្នះ​ពាន​នេះ​ជាលើកដំបូង​ទៀតផង​៕​


  • មុន​ប៉ះ​កម្ពុជា​ ​ថៃ​លត់​កោះ​ម៉ា​រី​ណា​ខាងជើង​ ​21ទល់នឹង0​

    មុន​ប៉ះ​កម្ពុជា​ ​ថៃ​លត់​កោះ​ម៉ា​រី​ណា​ខាងជើង​ ​21ទល់នឹង0​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ដំរី​សឹក​ថៃ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​បាន​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​ដូចគ្នា​របស់​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ក្នុង​លទ្ធផល​ដ៏​ច្រើនលើស​លប់​ ​21ទល់នឹង0​ ​កាលពី​ថ្ងៃទី6​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ ​AFC​ ​U​-​19​ ​Championship​ ​2020​ ​ប្រចាំ​ពូល​ ​G​។​

    ​គិត​មកទល់​នឹង​ពេលនេះ​ ​ក្រុម​យុវជន​អាយុ​ក្រោម19ឆ្នាំ​របស់​ថៃ​ ​កំពុងតែ​ឈរ​នៅ​កំពូល​តារាង​ ​មាន​ ​6ពិន្ទុ​ពេញ​ ​ក្រោយពី​ប្រកួត​បាន​ ​2លើក​ ​ឈ្នះ​ទាំង​ ​2លើក​ ​ដោយ​រក​គ្រាប់​បាល់​បាន​ដល់ទៅ​ ​30គ្រាប់​ ​ហើយ​មិនទាន់​មាន​ក្រុម​ណា​ស៊ុត​ចូល​ក្រុម​មួយ​នេះ​(​ថៃ​)​នៅឡើយ​។​

    ​ចំណែក​ឯ​ក្រុម​ម៉ាឡេស៊ី​ ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​បាន​យកឈ្នះ​ក្រុម​ប្រ៊ុយណេ​ ​អាយុ​ក្រោម19ឆ្នាំ​ ​ដោយ​លទ្ធផល​ ​11ទល់នឹង​ ​0​ ​ខណៈ​ដែល​កម្ពុជា​ត្រូវ​បាន​សម្រាក​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជាមួយនឹង​ក្រុម​ថៃ​អាយុ​ក្រោម19ឆ្នាំ​ ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ស្អែកនេះ​៕​

  • ស្អែកនេះ​ ​U19​ ​ថៃ​ត្រៀម​សងសឹក​កម្ពុជា​ ​លើទឹក​ដី​កម្ពុជា​

    ស្អែកនេះ​ ​U19​ ​ថៃ​ត្រៀម​សងសឹក​កម្ពុជា​ ​លើទឹក​ដី​កម្ពុជា​

    ការប្រកួត​ពានរង្វាន់​ ​AFC​ ​U19​ ​Championship​ ​2019​ ​វគ្គ​ជម្រុះ​ប្រចាំ​ពូល​ ​G​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​មានការ​ប្រកួត​ចំនួន​ ​2គូ​ ​គឺ​ម៉ាឡេស៊ី​ត្រូវ​ប៉ះ​ជាមួយនឹង​ ​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ខណៈ​ដែល​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​នឹង​ត្រូវ​តទល់​ជាមួយនឹង​ក្រុម​ខ្លាំង​ថៃ​ ​នៅ​វេលា​ម៉ោង6​ ​និង​ ​30នាទី​ល្ងាច​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

    ​ក្នុង​ពូល​ ​G​ ​នេះ​ ​ក្រុម​ថៃ​ស្ថិតនៅ​ចំណាត់​លេខ1​ ​ខណៈ​ដែល​កម្ពុជា​ស្ថិតនៅ​លើ​លេខ3​ ​ដោយ​ឆ្លងកាត់​ ​2ប្រកួត​ ​ចាញ់​ ​1លើក​ ​និង​ឈ្នះ1លើក​ ​មាន​ ​3ពិន្ទុ​ក្នុង​ដៃ​ ​និង​ស៊ុត​ចូល​គេ​ ​13គ្រាប់​ ​គេ​ស៊ុត​ចូល​វិញ​ ​5គ្រាប់​ ​មាន​គ្រាប់​បាល់​ចំណេញ​ ​8គ្រាប់​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ខែកក្កដា​កន្លងទៅ​ ​នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFF​ ​U19​ ​Championship​ ​2019នេះ​ដែរ​ ​ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ថៃ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ​ក្នុង​លទ្ធផល​ ​4ទល់នឹង3​ ​ហើយ​បាន​លត់​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​លទ្ធផល​ ​3ទល់នឹង1​ ​ទៀតផង​៕​


  • ​ពិព័រណ៍​ ​“​MEMORY​”​ ​ដើម្បី​អភិរក្ស​សិល្បៈ​ខ្មែរ​ ​

    ​ពិព័រណ៍​ ​“​MEMORY​”​ ​ដើម្បី​អភិរក្ស​សិល្បៈ​ខ្មែរ​ ​

    ​លោក​ ​Yamada​ ​មាន​បច្ចេកទេស​សិល្បៈ​ប្លែក​គួរ​ជាទី​ចាប់អារម្មណ៍​ ​ដែល​សិល្បៈ​ទាំងអស់​របស់​គាត់​ត្រូវ​បាន​គូរ​ឡើង​ដោយ​ជក់​ក្រដាស​ ​នៅ​លើ​ឈើ​​ស្តើង​ៗ​ ​ដោយ​ប្រើប្រាស់​ម្សៅ​ពី​កំទេច​ថ្ម​ម្យ៉ាង​ ​។​ ​

    នៅថ្ងៃទី​1 ​ខែវិច្ឆិកា​ ​2019​:​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​នឹង​បើក​សម្ពោធ​ការ​តាំងពិព័រណ៍​ថ្មី​មួយ​ដោយ​វិចិត្រករ​ជនជាតិ​ជប៉ុន​ ​គឺ​លោក​ ​Yamada​ ​Takakazu​ ​ដែល​សិល្បៈ​ស្នាដៃ​របស់​លោក​មាន​ចំណងជើង​ថា​ ​“​Memory​”​ ​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​រយៈពេល​ ​3​ ​ខែ​ ​ចាប់ពី​ខែ​ ​វិច្ឆិកា​ ​2019​ ​រហូតដល់​ ​ខែ​ ​មករា​ ​2020​ ​ហើយ​ ​ភ្ញៀវ​ជាតិ​ ​និង​ ​អន្តរជាតិ​ទាំងអស់​អាច​អញ្ជើញ​ចូលរួម​ទស្សនា​ដោយសេរី​។​

    ​លោក​ ​Yamada​ ​Takakazu​ ​កើត​នៅ​ទីក្រុង​ ​ណា​ហ្គោ​យ៉ា​ ​ប្រទេស​ជប៉ុន​ ​នៅក្នុង​ឆ្នាំ​ ​1957​។​ ​តាំងពី​វ័យ​កុមារ​ ​លោក​ ​Yamada​ ​មានចិត្ត​ស្រឡាញ់​សិល្បៈ​ខ្លាំង​ ​ជា​រឿយ​ៗ​ ​លោក​តែងតែ​ ​ងើយ​ឆ្ងល់​ ​ហើយ​ ​ចង់​ដឹង​ ​ចង់​យល់​ ​អំពី​ផ្នត់គំនិត​សិល្បៈ​ ​និង​ ​ទស្សនៈ​របស់​វិចិត្រ​ក​ផ្សេង​ៗ​។​ ​នៅក្នុង​ឆ្នាំ​ ​១៩៨១​ ​លោក​ ​Yamada​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គំនូរ​ ​នៅ​សាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​ ​នៅ​ទីក្រុង​អា​ឈី​ ​នៅ​ប្រទេស​ជប៉ុន​ ​ហើយ​វា​ក៏​ជា​លើកទីមួយ​ដែរ​ដែល​ ​គំនូរ​ស្នាដៃ​សិល្បៈ​រប​សើ​លោក​ត្រូវ​បាន​ធ្វើការ​តាំងពិព័រណ៍​នៅ​វិទ្យាស្ថាន​សិល្បៈ​ជប៉ុន​។​

    ​នៅ​ឆ្នាំ​ ​១៩៩៤​ ​យ៉ា​ម៉ា​ដា​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ជាលើកដំបូង​ ​ហើយ​លោក​ចាប់​អា​រម្ម​ណ៏​យ៉ាង​ខ្លាំង​ចំពោះ​សិល្បៈ​ ​វប្បធម៌​ ​និង​ប្រពៃណី​ខ្មែរ​ ​ដ៏​ល្អ​របស់​ខ្មែរ​ ​ដែល​ឌិ​ត​ជាប់​នៅក្នុង​ចិត្ត​របស់​លោក​។​ ​ក្រោយមក​នៅ​ ​ឆ្នាំ​ ​២០០៨​ ​លោក​ ​Yamada​ ​មានឱកាស​ធ្វើជា​អ្នក​សាស្ត្រា​ចារ្យ​សិល្បៈ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​នៃ​ ​ប្រទេស​កម្ពុជា​ ​ហើយ​នៅពេល​នោះ​ហើយដែល​ ​លោក​ ​Yamada​ ​មានឱកាស​មក​ប្រទេស​កម្ពុជា​ជា​ញឹកញាប់​។​ ​ដោយចិត្ត​ស្រឡាញ់​ ​សិល្បៈ​ខ្មែរ​ខ្លាំង​ ​លោក​ ​Yamada​ ​យ៉ា​ម៉ា​ដា​បាន​បង្កើត​សាលា​សិល្បៈ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ឆ្នាំ​ ​២០១២​ ​ដែល​មានឈ្មោះ​ថា​ ​សាលា​សិល្បៈ​យ៉ា​ម៉ា​ដា​ ​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ ​បណ្តុះបណ្តាល​ជំនាញ​ ​និង​ ​ជ​ម្រុ​ញ​ទឹកចិត្ត​ដល់​សិល្បករ​ខ្មែរ​ ​ស្រា​ឡាញ់​ ​និង​ ​អភិ​ត​ក្ស​ ​សិល្បៈ​ខ្មែរ​ឱ្យ​នៅ​គង់វង្ស​។​

    លោក​ ​Yamada​ ​មាន​បច្ចេកទេស​សិល្បៈ​ប្លែក​គួរ​ជាទី​ចាប់អារម្មណ៍​ ​ដែល​សិល្បៈ​ទាំងអស់​របស់​គាត់​ត្រូវ​បាន​គូរ​ឡើង​ដោយ​ជក់​ក្រដាស​នៅ​លើ​ឈើ​ស្តើង​ៗ​ ​ដោយ​ប្រើប្រាស់​ម្សៅ​ពី​កំទេច​ថ្ម​។​ ​“​ខ្ញុំ​តែងតែ​ចាប់អារម្មណ៍​ខ្លាំង​អំពី​សិល្បៈ​ខ្មែរ​ហើយ​ខ្ញុំ​សង្ឃឹមថា​ ​ប្រជាជន​ខ្មែរ​ទាំងអស់​នឹង​ចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌​មួយ​នេះ​ឲ្យបាន​ល្អ​។​ ​ខ្ញុំ​ចង់ឱ្យ​សិល្បករ​ខ្មែរ​ជំនាន់​ក្រោយ​ចូលរួម​រក្សា​សិល្បៈ​ដ៏​ស្រស់​ស្អាត​របស់​ពួកគេ​ ​ហើយ​ខ្ញុំ​ក៏បាន​សម្រេចចិត្ត​បង្កើត​សាលា​សិល្បៈ​មួយ​ដែល​មានឈ្មោះ​ថា​ ​សាលា​សិល្បៈ​យ៉ា​ម៉ា​ដា​ ​ក្នុង​គោលបំណង​ ​បំផុស​បំផុស​ការ​ស្រា​ឡាញ់​ ​អភិរក្ស​ ​សិល្បៈ​វប្បធម៌​ខ្មែរ​”​​ នេះបើតាមសម្ដីលោក ​Yamada​ ​Takakazu​។

    ​សិល្បៈគំនូរ​ ​និង​ ​ប្រពៃណី​ ​គឺជា​វត្ថុបំណង​ចម្បង​មួយ​របស់​សូ​ហ្វី​តែល​ដែល​មិន​អាច​រំលង​បាន​។​ ​ក្នុងនាម​ជា​អ្នកគាំទ្រ​យ៉ាង​មុតមាំ​លើ​វិស័យ​នេះ​ ​សណ្ឋាគារ​យើង​តែងតែបាន​ចូលរួម​ចំណែក​ជ្រោមជ្រែង​ក្នុង​ការ​ដាក់​បង្ហាញ​ស្នាដៃ​គំនូរ​របស់​វិ​ចិ​ត្រ​ករ​រ​ខ្មែរ​ជាច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​លោក​ ​Charles​-​Henri​ ​Chevet​ ​អ្នកចាត់ការ​ទូទៅ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​បាន​លើកឡើង​ថា​ ​“​ពួក​យើង​មាន​សេចក្តី​សោ​មន្ស​យ៉ាង​ខ្លាំង​ក្នុង​ការរៀបចំ​បង្កើត​ឲ្យ​មានការ​តាំងពិព័រណ៍​ទេពកោសល្យ​គំនូរ​ជាថ្មី​ម្តង​ទៀត​នៅក្នុង​វិចិត្រសាល​សិល្បៈ​របស់​យើង​ដែល​ជា​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​សិល្បៈគំនូរ​នៅ​ទីក្រុង​ភ្នំពេញ​។​ ​ការ​តាំងពិព័រណ៍​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដល់​អ្នកចូលរួម​ទស្សនា​ក្នុង​ការ​ស្វែងយល់​ពីអ​ត្ថ​ន័យ​នៃ​គំនូរ​នី​មួយ​ៗ​ដែល​ឆ្លុះ​បង្ហាញ​ពី​គំនិត​ ​និង​បរិស្ថាន​យើង​របស់​វិចិត្រករ​។​”​


  • អបអរសាទរ​ខួប​លើក​ទី១៦​ ​នៃ​ការ​ដាក់បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ ​និង​ ​ល្ខោន​ស្រមោល​ស្បែក​ធំ​ ​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

    អបអរសាទរ​ខួប​លើក​ទី១៦​ ​នៃ​ការ​ដាក់បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ ​និង​ ​ល្ខោន​ស្រមោល​ស្បែក​ធំ​ ​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

    ​ក្រសួងវប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ ​បាន​ចេញ​សេចក្ដីប្រកាស​ជា​រៀងរាល់​ឆ្នាំ​ ​ក្នុង​ការ​អបអរសាទរ​នៃ​ការ​ដាក់បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ ​និង​ ​ល្ខោន​ស្រមោល​ស្បែក​ធំ​ ​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​ក្នុង​គោលបំណង​លើកស្ទួយ​ថែរក្សា​ ​ស្នាដៃឯក​របស់​ ​ដូនតា​យើង​បាន​បន្សល់ទុក​ ​ជាពិសេស​ត្រូវ​បាន​ ​ពិភពលោក​ទទួលស្គាល់​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។​

    ​របាំ​ព្រះរាជទ្រព្យ​ ​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​កាលពី​ឆ្នាំ២០០៣​ ​និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ត្រូវ​បាន​ដាក់បញ្ចូល​នៅ​ឆ្នាំ២០០៥​។​ ​ឆ្នាំនេះគឺជាខួបទី ១៦ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ថ្ងៃទី៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០១៩។

    ​សូមជម្រាប​ដែរ​ថា​ ​របាំ​ព្រះរាជទ្រព្យ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយគត់​ ​ដែល​បាន​ថែរក្សា​នាដកម្ម​បុរាណ​មួយ​នេះ​ ​អស់​រយៈពេល​ដ៏​យូរលង់​ណាស់​មក​ហើយ​ ​។​ ​របាំ​ក្បាច់​ខ្មែរ​បុរាណ​ ​ឬ​ ​របាំ​ព្រះរាជទ្រព្យ​នេះ​ ​មាន​ភាព​ល្បីល្បាញ​ខាង​មាន​កាយវិការ​ទន់ភ្លន់​ ​គួរ​ឱ្យ​ចង់​គយគន់​ ​និង​ ​មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺ​ផ្លេក​ៗ​។​ ​បើ​យោង​តាម​ឯកសារ​មួយចំនួន​បាន​សរសេរ​ថា​ ​របាំ​ព្រះរាជទ្រព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​គឺជា​អ្នកថែរក្សា​ប្រពៃណី​នាដកម្ម​បុរាណ​ខ្មែរ​ ​ដែល​ជា​ចំណែក​មួយ​យ៉ាង​ជិតស្និទ្ធ​នៃ​ក្រុម​បរិពារ​របស់​មហាក្សត្រ​អស់​រយៈពេល​ជាង​មួយ​ពាន់​ឆ្នាំ​កន្លងមក​ហើយ​។​ ​របាំ​ព្រះរាជទ្រព្យ​មានការ​ដើរតួ​បួន​ប្រភេទ​ ​ដូចជា​៖​ ​តួ​នាង​ ​(​ស្រី​)​ ​តួ​នាយរង​ ​(​ប្រុស​)​ ​តួយក្ស​ ​(​សភាវៈ​អាក្រក់​)​ ​តួ​ស្វា​ ​(​សត្វ​)​ ​ដោយ​តួអង្គ​នី​មួយ​ៗ​មាន​លក្ខណៈ​ ​និង​ ​មាន​ពណ៌​ដោយ​ឡែ​កៗ​ពីគ្នា​ ​មានការ​ស្លៀកពាក់​ ​ការ​លាបម្សៅ​ ​ការ​តុបតែង​ខ្លួន​ ​ទាំង​ក្បាំងមុខ​ ​និង​ ​កាយវិការ​ផ្ទាល់ខ្លួន​ផង​ដែរ​ ​។​ ​កាយវិការ​ ​និង​ក្បាច់​រាំ​ទាំងនេះ​ ​នាដករ​ត្រូវ​ហាត់រៀន​យ៉ាងសកម្ម​ ​និង​ ​ស្ទាត់ជំនាញ​ ​អស់​រយៈ​ ​ពេល​ជាច្រើន​ឆ្នាំ​ ​ទើប​ចេះចាំ​ ​មាន​អត្ថន័យ​ដូចជា​ការរំជួលចិត្ត​នានា​ ​ការ​ភ័យភិត​ ​ស្នេហា​ ​ការ​សប្បាយរីករាយ​ ​ឬ​ ​ការ​ខឹងសម្បា​ជាដើម​ ​។​

    ​របាំ​ព្រះរាជទ្រព្យ​ ​ជា​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ​ដែល​ជា​ទម្រង់​សិល្បៈ​សក្ការៈ​ ​(​សិល្បៈ​ ​ទេវៈ​)​ ​មួយ​ដែល​មាន​វ័យ​ ​ចំណាស់​ ​ដ៏​យូរលង់​ណាស់​មក​ហើយ​ ​នៅក្នុងចំណោម​ ​ទម្រង់​សិល្បៈ​សក្ការៈ​ ​ហើយក៏​ជា​ទម្រង់​សិល្បៈ​ ​ដែល​មានតម្លៃ​ពិត​ខាង​ស្មារតី​ ​និង​ ​ខាង​បច្ចេកទេស​កំរិត​ខ្ពស់​ក្នុងចំណោម​ទម្រង់​សិល្បៈ​ ​ទស្សនីយភាព​ ​នៅ​កម្ពុជា​ ​។​ ​កាលដើមឡើយ​ ​នា​សម័យ​មហានគរ​ ​នាដ​ការ​ ​នាដកា​រិនី​ ​ប្រចាំ​ប្រាសាទ​មាន​តួនាទី​សម្រាប់​រាំ​ ​ឧទ្ទិស​ដល់​អាទិទេព​ ​ឬ​ ​រាំ​ថ្វាយ​ទេវៈ​រាជា​ ​គឺជា​និរ​សា​សន្តិភាព​ ​ពី​ស្ថាន​ ​មនុស្សលោក​ ​ទៅ​ស្ថាន​ទេវតា​ ​និង​ ​ជា​សិល្ប​ការិនី​សន្តិភាព​ ​ឬ​ ​ជា​សន្តិ​ភាវ​ការិនី​ខា​ ​ផ្លូវ​ដួងចិត្ត​ ​គំនិត​ ​ដែល​ធ្លាប់​បាន​រាំ​ផ្សព្វផ្សាយ​ពី​ ​សីលធម៌​ ​និង​ ​គុណធម៌​ ​ដើម្បី​សុំ​សេចក្តី​សុខ​ ​សន្តិភាព​ ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មក​ហើយ​។​ ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ ​ទម្រង់​ក្បាច់​បុរាណ​ខ្មែរ​ ​របាំ​ព្រះរាជទ្រព្យ​ ​គឺជា​ទម្រង់​របាំ​ស្ត្រី​ ​ព្រោះ​កាលដើមឡើយ​ ​អ្នក​សម្តែង​តួអង្គ​មាន​បួន​៖​ ​តួ​នាង​ ​(​ស្ត្រី​)​ ​តួ​នាយ​រោង​ ​(​បុរស​)​ ​តួយក្ស​ ​និង​ ​តួ​ស្វា​ ​ព្រមទាំង​តួ​បន្ទាប់បន្សំ​ ​មាន​តួ​សត្វ​សុទ្ធ​តែ​ស្រី​ៗ​ ​ជា​អ្នក​សម្តែង​តួអង្គ​ទាំងនោះ​ ​លើកលែងតែ​តួ​តា​ឥសី​ ​និង​តួត្លុក​ប៉ុណ្ណោះ​ ​ដែល​សម្តែង​ដោយ​ប្រុស​ៗ​។​ ​ក្រោយមក​ ​ដោយមាន​ការវិវត្តន៍​របស់​ទម្រង់​សិល្បៈ​នេះ​ ​តួអង្គ​ស្វា​ត្រូវ​បាន​សម្តែង​ ​ដោយ​ប្រុស​ៗ​ ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​។​

    ​របាំ​ព្រះរាជទ្រព្យ​ ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ​ជា​ប្រភេទ​របាំ​ ​ដែល​នាដករ​ ​ប្រើ​ចលនា​កាយ​ ​វិការ​ក្បាច់​ ​និង​ ​មនោ​សញ្ចោ​ត​នា​យ៉ាង​ប៉ិនប្រសប់​ទៅតាម​ការវិវត្តន៍​នៃ​សាច់រឿង​ ​ដែល​រៀបរាប់​បញ្ជាក់​ដោយ​ទំនុកច្រៀង​ ​នៃ​ក្រុម​ចម្រៀង​ ​ជាពួក​ ​(​ជ​ហៀ​រា​លេ​)​ ​ដែល​មាន​ ​តួនាទី​ច្រៀង​ជូន​របាំ​នេះ​ ​ជាមួយនឹង​វង់ភ្លេង​ពិណពាទ្យ​ ​ដែល​មាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ផង​ដែរ៕​

  • អានសារ ​G​-​Davith​ ​ហើយមនុស្សមួយចំនួនចត់បាយ…

    អានសារ ​G​-​Davith​ ​ហើយមនុស្សមួយចំនួនចត់បាយ…

    ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​ ​(​Facebook​)​ ​ត្រូវ​បាន​ទទួលស្គាល់​ថា​ ​មាន​តួនាទី​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ជាង​ប្រភព​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​ពី​ទូរទស្សន៍​ ​និង​វិទ្យុ​ដូច​ឆ្នាំ​កន្លងទៅ​។​ ​ដូចដែល​យើង​បានដឹង​ហើយ​ថា​ ​ថ្មី​ៗ​នេះ​បញ្ហា​នៅ​លើ​សង្គម​ហ្វេ​សប៊ុ​ក​មានរឿង​រ៉ាវ​ច្រើន​រាប់មិនអស់​ ​អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​ ​និយាយរួម​មានរឿង​ឱ្យ​តាមដាន​រហូត​ ​ដោយ​រឿង​ភាគច្រើន​ដែល​ត្រូវ​គេ​តាមដាន​ ​ជា​រឿង​ ​ហែកកេរ្តិ៍​គ្នា​ ​រឿង​ឈ្លោះប្រកែក​គ្នា​ ​រឿង​ដៀម​រាម​ ​ជេរ​បញ្ចោរ​គ្នា​ ​និង​រឿង​ទើស​នេះ​ទើស​នោះ​ជាដើម​។​

    ​ហាក់​ធុញទ្រាន់​នឹង​រឿង​មិនបានការ​ដែល​ផ្ទុះ​ស្ទើរ​រាល់ថ្ងៃ​ ​តែ​រឿង​ជាតិ​ ​រឿង​សង្គម​ ​រឿង​សិល្បៈ​វប្បធម៌​ខ្មែរ​គ្មាន​អ្នក​អើពើ​ ​លោក​ ​G​-​Davith​ ​ដែល​ជាតា​រា​រ៉េ​ប​ដ៏​ល្បី​មួយ​រូប​ ​ព្រឹក​នេះ​លោក​បាន​ចេញ​សារ​មួយ​យ៉ាង​វែងអន្លាយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​ជា​ខ្លាំង​។​ ​ដោយ​លោក​ ​G​-​Davith​ ​បាន​បង្ហោះ​សារ​លើ​គណនី​ផ្ទាល់ខ្លួន​មានឈ្មោះ​ ​Ngoun​ ​Chan​ ​Davith​ ​ថា​៖​ ​«​ ​កាល​គេ​ចប់​អា​រឿង​អស់ហ្នឹង​ ​?​ ​MV​ ​?​ ​បកស្រាយ​ ​?​ ​ខំ​ទើស​ ​បង្កើត​ទើស​ ​បង្ក្រាប់​ទើស​ ​?​ ​មិន​បើកភ្នែក​មើល​ ​youtube​ ​?​ ​M​/​V​ ​គេ​ចេញ​ ​1ម៉ោង​ ​៥លាន​ ​views​ ​ឯង​វិញ​មិនដឹង​ស្អី​ជា​ស្អី​ ​។​អា​រឿង​មិន​ល្បី​ខំ​ទៅ​ប្រកាស​អត់​ចេះ​ខ្មាស់​ ​យួន​ ​ខ្មាស់​ថៃ​ទេ​ហី​ ​?​ ​ចោទ​យួន​ចោទ​ថៃ​ ​ដៀល​យួន​ដៀល​ថៃ​ ​គេ​បង្កើត​កម្មវិធី​ ​ធំ​ ​ល្ខោន​គេ​រូប​ធម្មតា​ទៅជា​ ​3D​ ​យក្ស​ ​តារា​គេ​ទៅដល់​ណា​ផ្អើល​នៅ​ហ្នុង​ ​តារា​ឯង​ទៅដល់​ណា​មុខ​គេ​មិន​មើល​។​ ​ត្រឹម​ ​យួន​ ​តារា​គេ​ច្រៀង​ជាមួយ​ដល់ទៅ​ ​snoop​ ​dogg​ ​ទៅ​ហើយ​ ​ឯង​វិញ​នៅ​ធ្វើ​ឡូយ​ ​ស្អី​ ​?​ ​អត់ទោស​អា​រឿង​ថត​ ​អីហ្នឹង​វា​លើស​ ​វា​លើស​ទៅ​ហើយ​ ​សំខាន់​គិតថា​ ​M​\​V​ ​ហ្នឹង​វា​ល្បី​ហោះ​ទៅណា​ ​?​ ​សំខាន់​ពេល​ចេញ​មក​ ​បើ​វា​លើស​ចឹង​មែន​ ​ក្រសួង​នឹង​ចាត់ការ​ហើយ​ ​។​

    ​ហើយ​ឆ្ងល់​ខំ​អា​រឿង​អស់​ហ្នឹង​ម៉េ​ស​ ​ហើយ​ថី​ចង់​បង្ហាញ​ចង់បើ​ក​ទ្រូង​ហ្នឹង​បាន​អី​ ​?​ ​ខំ​ធ្វើ​ចឹង​ដូច​ចង់​បង្ហាញថា​ក្រសួង​មិន​ធ្វើការ​ឬ​មិច​ ​?​ ​គេ​ខំ​ប្រកាស​កា​ពារ​ទឹកដី​សន្តិភាព​ ​គេ​ខំ​ប្រកាស​ឱ្យ​ប្រជាជន​កុំឱ្យ​មាន​ភាព​ភ័យខ្លាច​ ​គេ​ខំ​ប្រកាស​ឱ្យ​ប្រជាជន​ដើរលេងសប្បាយ​ក្នុង​ ​ពិធីបុណ្យ​អ៊ុំ​ទូក​ ​គេ​ខំ​រក្សា​សន្តិសុខ​ជូន​រាស្រ្ត​ ​ឯ​ ​ពួក​អត់ប្រយោជន៍​បំបែក​សាច់រឿង​ឈ្លោះ​គ្នា​អ​ត់ប្រ​យោ​ជ៍​ ​ធ្វើ​អោយ​ព​ត៍​មាន​មិន​ទូលំទូលាយ​ ​។​បើ​ចង់​អោយ​សិល្បៈ​ខ្លាំង​ ​សូម​យកចិត្ត​ទុកដាក់​ ​ជាពិសេស​តម្លៃ​នៃ​សិល្បៈ​គ្រប់​ប្រភេទ​។​ ​និយាយ​ជា​រួម​ស្អី​ក៏ដោយ​បើ​ចង់​អោយ​ខ្លាំង​សូម​ធ្វើ​ដោយ​សតិ​កុំ​គិតតែ​ ​(​ ​អាត្មាអញ​ ​)​ ​។​សរុបទៅ​ខ្ញុំ​នេះ​ក៏​អត់ប្រយោជន៍​មក​ចំណាយពេល​ ​១០​ ​នាទី​លើ​ ​status​ ​នេះ​ ​។​ ​ណ្ហើយ​ចំជា​អត់ប្រយោជន៍​មែន​ខ្ញុំ​»​។​

  • ​នី​ ​មុ​ល្លី​កា​ ​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុង​រឿង​ ​«​កុមារី​ ​២៥​ ​ឆ្នាំ​»​ ​វគ្គ៣​

    ​នី​ ​មុ​ល្លី​កា​ ​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុង​រឿង​ ​«​កុមារី​ ​២៥​ ​ឆ្នាំ​»​ ​វគ្គ៣​

    ​អតីត​តារា​សម្ដែង​ ​អ្នកនាង​ ​នី​ ​មុ​ល្លី​កា​ ​ជា​តួឯកស្រី​ក្នុង​រឿង​ ​«​កុមារី​ ​២៥​ ​ឆ្នាំ​»​ ​ដែល​ទទួល​បា​នកេរិ៍​ត​ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ ​តែ​នាង​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈកាល​ធំ​ ​បន្ទាប់ពី​នាងស​ម្រេច​ចិត្ត​ ​រៀប​អាពាហ៍​ពិពាហ៍​ ​សាង​សុភមង្គល​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​រួចមក​។​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​តែ​សង្កេតឃើញ​ថា​ ​ជា​រឿយ​ៗ​ ​នាង​តែងតែ​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ ​និង​ផ្អែមល្ហែម​ ​ជាមួយ​ស្វាមីនិងកូនប្រុស​គ្រប់​ទីកន្លែង​។​

    ​នៅពេល​ថ្មីៗនេះ​ ​យើង​ទទួល​ដំណឹង​ថា​ ​តារា​ស្រី​រូប​នេះ​ ​បាន​វិលត្រឡប់​មក​សិល្បៈ​ជាថ្មី​ម្ដងទៀត​វិញ​ ​ជាមួយ​ស្នាដៃ​លោកស្រី​ ​ពាន់​ ​ភួង​បុប្ផា​ ​ដែល​នាង​នឹង​សម្ដែងរឿង​ ​កុមារី២៥ឆ្នាំ​ ​វគ្គ៣​ ​ហើយ​ពិសេស​បំផុត​នោះ​គឺ​យើង​នឹង​បាន​ស្វាគមន៍​ការ​វិលត្រឡប់​មកកាន់​សិល្បៈ​ខ្មែរ​វិញ​ ​របស់​តួ​ស្រី​ដ៏​ពូកែ​នៅក្នុង​រឿង​នេះ​។​ ​ជា​ការពិត​ណាស់​តាមរយៈ​រឿង​ ​កុមារី២៥ឆ្នាំ​ ​វគ្គ៣​ ​ដែល​ទើបតែ​បាន​ធ្វើពិធី​ក្រុងពាលី​ចាប់ផ្ដើម​ថត​ ​និង​ត្រៀម​ចាក់​បញ្ចាំង​នៅពេល​ខាងមុខ​។​

    តាមការបង្ហោះនៅលើហ្វេសប៊ុកក៏បានរៀបរាប់ថា «ថ្ងៃជយ័ វេលាល្អ ៥.១១.២០១៩ ពិធីក្រុងពាលីរៀបចំដំណើរការចេញថតខ្សែភាពយន្តខ្នាតធំគឺជាស្នាដៃ ដែរទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនរួចមកហើយគឺរឿង «កុមារី ២៥ឆ្នាំ»ទាំងវគ្គ១ និង វគ្គ២ ឥឡូវនេះខ្សែភាពយន្តរឿង «កុមារី២៥ឆ្នាំ» វគ្គ៣និងត្រៀមបង្ហាញនូវអ្វីដែលប្លែក លើសវគ្គមុនៗទៀត😘🎬🎥📹🎞📽 # អ្នកណាខ្លះហ្វេន “កណ្តួប “🦗🦗ឥឡូវនេះគាត់ត្រលប់មកវិញហើយ😘 @ នី ម៉ូនីកា រហស្សនាម កូនប្រសារស្រី # Bong Vik 💚💄💋
    # កុមារី២៥ វគ្គ៣ 📷🎞📹🎥📽 »។

    ក្រោយពីសាច់រឿងនេះក្នុងវគ្គមុនៗ បានបញ្ចប់ទៅអស់រយៈពេលជាយូរឆ្នាំ តើ កុមារី២៥ឆ្នាំ វគ្គបន្តនេះនឹងមានអ្វីប្លែកទៀត​សម្រាប់​ទស្សនិកជន​អ្នកគាំទ្រ? តើតាមរយៈការវិលមកវិញរបស់តារាជើងចាស់ នី មុល្លីកា នឹងធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងណា ចំពោះ​សមត្ថភាព​សម្ដែង​របស់​អ្នកនាង​នៅក្នុងរឿងចាស់ តែជាសាច់រឿង​វគ្គថ្មីនេះ? រង់ចាំតាមដាន​ទស្សនា​ទាំងអស់គ្នាណា៎៕

  • ច្បាស់​ហើយ​ ​តួលេខ​ប្រាក់​រង្វាន់​ពាន​ ​HUN​ ​SEN​ ​CUP​ ​2019​ ​

    ច្បាស់​ហើយ​ ​តួលេខ​ប្រាក់​រង្វាន់​ពាន​ ​HUN​ ​SEN​ ​CUP​ ​2019​ ​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​មានការ​បង្ហើប​ចេញ​នូវ​របាយការណ៍​ស្ដីពី​ប្រាក់​រង្វាន់​នៃ​ពាន​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ឆ្នាំ2019​ ​(​ថ្នាក់​ជាតិ​)​ ​ថា​ ​នឹង​មាន​ចំនួន​ ​80រៀល​ ​ដែល​ប្រហាក់​ប្រហែល​នឹង​ ​2ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។​

    ​នេះ​ជា​លើក​ទី1​ ​ហើយដែល​ក្រុម​បឹង​កេត​បាន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ ​ចាប់តាំងពី​ពានរង្វាន់​មួយ​នេះ​បង្កើត​ឡើង​ ​ខណៈ​ដែល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​គឺជា​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​មួយ​នេះ​បាន​ច្រើនជាង​គេ​បំផុត​ ​ពោល​គឺ​ ​ចំនួន​ ​4ដង​រួចមក​ហើយ​៕​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពានរង្វាន់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ឬ​ ​HUN​ ​SEN​ ​CUP​ ​2019​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃពុធ​ ​ទី6​ ​ខែវិច្ឆិកា​(​ថ្ងៃនេះ​)​ ​ដោយក្រុម​បឹង​កេត​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​នៅ​វេលា​ម៉ោង​ ​6ល្ងាច​នៅ​ឯ​កីឡដ្ឋាន​ស្មា​ត​ ​អ.អេស.អិន​៕​