Author: អេបិល

  • អស្ចារ្យ​!​ ​កម្ពុជា​នឹង​បាន​លេង​ពាន​ថ្មី​ ​ASEAN​ ​Club​ ​Championship​ ​នៅ​ឆ្នាំក្រោយ​

    អស្ចារ្យ​!​ ​កម្ពុជា​នឹង​បាន​លេង​ពាន​ថ្មី​ ​ASEAN​ ​Club​ ​Championship​ ​នៅ​ឆ្នាំក្រោយ​

    ​តាម​ការ​ជួប​ប្រជុំ​គ្នា​នាទី​ក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ប្រធាន​សហព័ន្ធ​បាល់​ទា​ត់​ធំៗ​ចំនួន3​ ​គឺ​ ​FIFA​ ​(​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​)​ ​AFC​ ​(​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​)​ ​និង​ ​AFF​ ​(​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​)​ ​បាន​យល់ព្រម​ក្នុង​ការបង្កើត​ពានរង្វាន់​ថ្មី​មួយ​សម្រាប់​ប្រទេស​ចំនួន12​ ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​។​

    ​ពានរង្វាន់​ថ្មី​មួយ​នេះ​មានឈ្មោះ​ថា​ ​ASEAN​ ​Club​ ​Championship​ ​(​ACC​)​ ​មាន​សមាសភាព​ចូលរួម​ប្រកួត​ពី​ក្លិប​អូស្ត្រាលី​ ​កម្ពុជា​ ​ថៃ​ ​ឡាវ​ ​វៀតណាម​ ​មីយ៉ាន់ម៉ា​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ប្រ៊ុយណេ​ ​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វីលីពីន​ ​និង​ទីម័រខាងកើត​ ​ដែល​គ្រោង​នឹង​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ2020​ ​ខាងមុខនេះ​។​

    ​ចំពោះ​ពានរង្វាន់​នេះ​នឹង​មានការ​ប្រកួត​ជាច្រើន​វគ្គ​បន្តបន្ទាប់​ ​ក្នុង​នោះ​ថ​រិកា​ដែល​រៀបចំ​ ​គឺ​ស្ថិតនៅ​ក្រោម​ការ​ផ្គត់ផ្គង់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ ​ហើយ​ប្រាក់​រង្វាន់​ ​គឺ​បាន​ទៅ​គ្រប់​ក្រុម​ទាំងអស់​ដោយមាន​ចំ​នួន​ខុស​ៗ​គ្នា​ទៅតាម​វគ្គ​ប្រកួត​នី​មួយ​ៗ​៕​


  • Suphanat​ ​Mueanta​ ​មិន​អាច​ជួយ​ក្រុម​ថៃ​បានទេ​ក្នុង​ជំនួប​ជាមួយនឹង​កម្ពុជា​

    Suphanat​ ​Mueanta​ ​មិន​អាច​ជួយ​ក្រុម​ថៃ​បានទេ​ក្នុង​ជំនួប​ជាមួយនឹង​កម្ពុជា​

    ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFC​ ​U19​ ​Championship​ ​2020​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ថៃ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​បាន​យកឈ្នះ​ក្រុម​ប្រ៊ុយណេ​ ​ក្នុង​លទ្ធផល​ ​9ទល់នឹង0​ ​ដូចដែល​កម្ពុជា​យកឈ្នះ​លើ​ក្រុម​ម៉ា​រី​ណា​ខាងជើង​ដែរ​។​

    ​តែ​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​ ​17ឆ្នាំ​របស់​ថៃ​ ​Suphanat​ ​Mueanta​ ​បាន​បង្ហាញ​ទម្រង់​លេខ​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ដល់ទៅ​ ​4គ្រាប់​ម្នាក់ឯង​ ​ដែល​បាន​ធ្វើ​ឱ្យ​រូបគេ​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​គិត​ត្រឹម​ថ្ងៃទី6​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​នេះ​។​

    ​គួរ​បញ្ជាក់​ផង​ដែ​ថា​ ​កីឡាករ​រូប​នេះ​នឹង​អវត្តមាន​ក្នុង​ជំនួប​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ដោយសារតែ​ជាប់​ភារកិច្ច​ហ្វឹកហាត់​ក្នុង​ក្រុមបាល់ទាត់​ឈុត​ធំ​ជម្រើសជាតិ​ថៃ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយនឹង​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​៕​

  • ចង់បាន​ទូរ​ទឹកកក​ល្អ​ ​និង​តំលៃ​សមរម្យ​អាន​អត្ថបទ​មួយ​នេះ​សិន​!​!​!​

    ចង់បាន​ទូរ​ទឹកកក​ល្អ​ ​និង​តំលៃ​សមរម្យ​អាន​អត្ថបទ​មួយ​នេះ​សិន​!​!​!​

    ​សួស្ដី​អ្នក​ទាំងអស់គ្នា​ ​តើ​លោកអ្នក​កំពុង​ពិបាក​ក្នុង​ការស្វែងរក​ទូរ​ទឹកកក​ល្អ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​មែនទេ​?​ ​តោះ​អញ្ចឹង​ថ្ងៃនេះ​ខ្ញុំ​សូម​បង្ហាញ​ទូរ​ទឹកកក​ ​LG​ ​4​ ​ប្រភេទ​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​បាន​យ៉ាង​មានប្រសិទ្ធភាព​បំផុត​ ​។​
    ​ចាប់ផ្ដើម​ដំបូង​នេះ​គឺ​ជា​ម៉ូ​ឌែល​ទូរ​ទឹកកក​ធន​តូច​ ​ដែល​មាន​ចំណុះ​ ​272​ ​លី​ត​ស៊េរី​ថ្មី​ដែល​ភ្ជាប់​មក​នូវ​បច្ចេកវិទ្យា​កុំ​ប្រែ​សស័រ​ពិសេស​ផ្ដល់​ភាពត្រជាក់​បាន​លឿន​ ​ដោយសារតែ​វា​មាន​កន្លែង​បញ្ចេញ​ខ្យល់​ត្រជាក់​គ្រប់​ថត​តែម្ដង​ ​សូម្បីតែ​នៅ​មាត់ទ្វារ​ទូរ​ទឹកកក​ក៏​មាន​ផង​ដែរ​ ​ដែល​ហៅថា​ ​Door​ ​Cooling​ ​Door​ ​Cooling​ ​នេះ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ភាពត្រជាក់​សម្រាប់​របស់​ដែល​ដាក់​នៅ​ខាងមុខ​ ​និង​មាន​ថ្នើ​រដាក់​សម្ភារៈ​បាន​ច្រើន​ ​ចំនែក​ផ្នែក​កក​វិញ​គឺ​ធ្វើអោយឆាប់​ត្រជាក់​និង​កក​បាន​ទាន់ចិត្ដ​ ​ហើយ​វា​សមស្រប​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ត្រឹម​ ​2​ ​3​ ​នាក់​ ​ទទួល​បាន​ភាព​ងាយស្រួល​។​



    ​ក្រឡេកមក​មើល​ទូរ​ទឹកកក​ធន​មធ្យម​មួយ​នេះ​វិញ​ម្ដង​ ​ដែល​វា​មាន​ចណុះ​ធំ​គួរសម​គឺ​ ​516លីត​ ​សាក​សម​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ចាប់ពី4​ ​ទៅ​ ​5​ ​នាក់​ ​លោកអ្នក​អាច​ពិចារណា​ជា​មួ​យម៉ូ​ឌែ​លមួយ​នេះ​បាន​ ​បើ​យើង​និយាយ​ពី​សមត្ថភាព​របស់​វា​វិញ​គឺ​មាន​ច្រើនជាង​ទូរ​ទឹក​ក​ក​ម៉ូ​ឌែល​ទី1​ ​ដោយមាន​មុខងារ​ ​Hygiene​ ​Fresh​ ​អា​ចក​ម្ចាច់​បាក់តេរី​និង​ក្លិន​មិនល្អ​បាន​រហូតដល់​ ​99,99​%​ ​និង​ ​Fresh​ ​O​ ​Zone​ ​ជួយ​ថែរក្សា​សាច់​អោយ​នៅ​ស្រស់​បាន​យូរ​ ​មាន​កន្លែង​ចុច​ទឹក​នៅ​ខាងក្រៅ​ដែល​ងាយស្រួល​ដាក់​ទឹក​ចូល​ ​និង​ញ៉ាំ​បាន​គ្រប់ពេលវេលា​ ​ហើយ​កាន់តែ​ពិសេស​ជាង​នេះ​គឺ​វា​មាន​ភ្ជាប់​មក​ជាមួយ​ ​Smart​ ​ThinQ​ ​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​សីតុណ្ហភាព​ ​ត្រួតពិនិត្យ​ការ​ស៊ីភ្លើង​ ​និង​ឆែកមើល​បញ្ហា​ណាមួយ​បាន​តាមរយៈ​ទូរសព្ទ​ដៃ​របស់​អ្នក​ ​។​



    ​ឥឡូវ​យើង​ប្ដូរ​អារម្មណ៍​មក​មើល​ជាមួយ​ទូរ​ទឹកកក​ពណ៌ខ្មៅ​រលើបរលោង​ទាន់សម័យ​មួយ​នេះ​វិញ​ ​សម្រាប់​អ្នក​ដែល​មាន​សមាជិក​គ្រួសារ​ចំនួន៦ឡើង​ទៅ​ ​និង​និយម​ពណ៌​ខ្មៅ​ៗ​ ​ធានា​ថា​ពេញ​ចិត្ដ​តែម្ដង​ព្រោះ​ការរចនា​ឡើង​ប្រកបដោយ​ភាព​ស៊ីវិល័យ​ទំនើប​ទាន់សម័យ​កាល​ ​ចំពោះ​លក្ខណៈ​ពិសេស​វិញ​គឺ​វា​មាន​ទំហំ​ធំ​ ​និង​ចំណុះ​រហូតដល់​ ​590លីត​ ​ហើយ​អាច​ដាក់​របស់របរ​បាន​ច្រើន​មែនទែន​ ​រួម​ជាមួយ​កា​រន្ថែ​មនូវ​ ​Door​ ​Cooling​ ​មួយទៀត​នៅ​ជាប់​ទ្វារ​បើក​ ​ដើម្បី​បង្កើន​កម្រិត​ភាពត្រជាក់​បាន​កាន់តែ​ខ្លាំង​ដល់​ម្ហូបអាហារ​ ​បន្លែ​ផ្លែឈើ​និង​ភេសជ្ជៈ​របស់​អ្នក​ ​ប្រសិនបើ​ក្រុម​គ្រួសារ​លោកអ្នក​រវល់​ច្រើន​និង​ពុំសូវ​មាន​ពេលទំនេរ​ទៅ​ផ្សារ​ ​ទិញអីវ៉ាន់​ស្ដុក​នោះ​ទេ​ ​សូម​ជ្រើសរើស​ទូរ​ទឹកកក​មួយ​នេះ​ពិតជា​មិន​ខុស​បំណង​ទេ​ ​។​



    ​ចុងក្រោយ​គេ​នេះ​គឺជា​ទូរ​ទឹកកក​ ​LG​ ​InstaView​ ​Door​-​in​-​Door​™​ ​ដែល​មានមុខ​ងារ​ទំនើប​ច្រើន​និង​ឈានមុខ​គេ​បង្អស់​ ​ដោយសារតែ​រូបរាង​ល្អ​ប្រណិត​នៃ​ពណ៌ខ្មៅ​ដិត​ដ៏​ទាក់ទាញ​ ​ហើយ​ពេញនិយម​សម្រាប់​គេហដ្ឋាន​សម័យថ្មី​ ​អ្វី​ដែល​កាន់​អស្ចារ្យ​បំផុត​នោះ​គឺ​បច្ចេកវិទ្យា​ទ្វារ​នៅក្នុង​ទ្វារ​ ​ដែល​ជួយ​សន្សំសំចៃ​ភ្លើង​បាន​យ៉ាងច្រើន​ ​ដោយ​មិន​ចាំបាច់​បើកទ្វារ​ញឹកញាប់​ឡើយ​ ​គឺ​គ្រាន់តែ​គោះ​ពីរ​ដង​នៅ​លើ​កញ្ជក់​ទ្វារ​ ​វា​នឹង​បង្ហាញ​អ្វី​ដែល​មាននៅ​ក្នុង​ទូរ​ទឹកកក​អោយ​យើង​បាន​ឃើញ​ភ្លាម​ៗ​ ​រួមផ្សំ​នឹង​កន្លែង​ចុច​ទឹក​ ​ទឹកកក​ ​ទឹកកក​ម៉ត់​ ​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​របស់​ក្រុម​គ្រួសារ​ ​មួយវិញទៀត​បើ​យើង​មើលទៅ​ផ្នែក​ខាងក្នុង​នៃ​ទូរ​ទឹកកក​ទាំងមូល​វិញ​ ​វា​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​សំ​ខាន់​ៗ​ ​រួមមាន​ផ្នែក​ទីមួយ​គឺ​សម្រាប់​បន្លែ​ ​ផ្លែឈើ​ ​ម្ហូបអាហារ​និង​គ្រឿង​ស្ល​រស្លុ​ក​ ​ចំនែក​ឯ​ផ្នែក​ទីពីរ​វិញ​គឺ​ផ្ដោត​សំខាន់​ទៅលើ​ប្រភេទ​ចំ​នី​អាហារ​ដែល​ត្រូវការ​ភាពត្រជាក់​ខ្លាំង​មាន​ដូចជា​ការ៉េម​ជាដើម​ ​ហើយ​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​ទាំងនេះ​ហើយ​ទើប​ធ្វើអោយ​ទូរ​ទឹកកក​មួយ​នេះ​ល្អដាច់គេ​តែម្ដង​។​


    ​ ​
    ​សរុប​មកវិញ​ខ្ញុំ​សូម​បញ្ជាក់​ជាថ្មី​ម្ដងទៀត​ថា​ប្រសិនបើ​អ្នក​មិន​មាន​សមាជិក​ ​2​ ​ឬ​ ​3​ ​អាច​ជ្រើសរើស​ទូរ​ទឹកកក​ធន​តូច​ដែល​មាន​ចំណុះ​ ​272​ ​លី​ត​នេះ​បាន​ ​។​ ​ប៉ុន្ដែ​បើ​អ្នក​គិតថា​វា​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​របស់​លោកអ្នក​នោះ​ទេ​ ​ខ្ញុំ​សូម​ណែនាំ​ទូរ​ទឹកកក​ធន​មធ្យម​មួយ​នេះ​ចំណុះ​ធំជាង​គឺ​ ​516​ ​លី​ត​សាក​សមនឹង​គ្រួសារ​ដែល​មាន​សមាជិក​ ​5​ ​ទៅ​ ​6​ ​នាក់​ ​។​ ​ម្យ៉ាងវិញទៀត​បើ​លោកអ្នក​មាន​សមាជិក​ច្រើន​ហើយ​ ​គិតថា​គ្មាន​ពេលវេលា​ច្រើន​នោះ​ទេ​ ​មួយ​អាទិត្យ​ឡើង​ផ្សារ​ម្ដងនោះ​ខ្ញុំ​សូម​ណែនាំ​ទូរ​ទឹកកក​ធន​ធំ​ម៉ូ​ឌែ​លនេះ​ដែល​មាន​ចំណុះផ្ទុក​បាន​រហូតដល់​ ​590​ ​លីត​ ​។​ ​សម្រាប់​លោកអ្នក​ដែល​គាត់​និយម​ចូល​ចិត្ដ​ភាព​ទំនើប​ទាន់សម័យ​ ​ហើយ​មិន​គិត​ច្រើន​រឿង​តម្លៃ​នោះ​ទេ​ ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ដ​អោយ​ជ្រើសរើស​ទូរ​ទឹកកក​ ​LG​ ​InstaView​ ​Door​-​in​-​Door​™​ ​តែម្ដង​ទៅ​ ​ទាំងស្រស់​ស្អាត​ ​ទាំង​ទំនើប​និង​ជួយ​សន្សំសំចៃ​កប់​សេរី​ ​ហើយ​ចំណុះ​វិញ​គឺ​ធំ​ទូលាយ​មែនទែន​ ​675​ ​លី​ត​សប​ស្រ​មនិង​គុណភាព​ផលិតផល​ទៀតផង​ ​ហើយ​ទូរ​ទឹក​ក​មួយ​នេះ​នឹង​ធ្វើអោយ​លោកអ្នក​ពេញ​ចិត្ដ​ ​ពេញ​ថ្លើម​មិនខាន​ ​។​

    ​ទាំងនេះ​គឺជា​ទូរ​ទឹកកក​ទាំង4​ ​ម៉ូ​ឌែល​ដែល​លោកអ្នក​អាច​ស្វែងរក​បាន​ទិញ​បាន​នៅ​ ​LG​ ​Brandshop​ ​គ្រប់​សាខា​ដែល​មាននៅ​ក្នុង​លីង​មួយ​នេះ​ ​។​
    ​ព័ត៌មាន​បន្ថែម​៖​ ​https​:​/​/​www.ggear.com.kh​/​appliances​/​refrigerators​/​
    ​ប្រូ​ម៉ូ​សិន​៖​ ​http​:​/​/​bit.ly​/​WaterFestival2019​
    ​ទីតាំង​៖​ ​https​:​/​/​www.ggear.com.kh​/​lg​-​brandshop​/​
    ​លេខទូរសព្ទ​៖​ ​023​ ​222​ ​699​

  • មហា​ព្រឹត្តិ​ការណ៍​ប្រគល់​ពានរង្វាន់​សហគ្រិន​ឆ្នើម​ ​Successful​ ​CEO​ ​Award​ ​2019​ ​ធំជាង​គេ​បំផុត​ផ្នែក​សម្ភស្ស​រៀបចំឡើង​ប្រកបដោយ​ភាព​ជោគជ័យ​

    មហា​ព្រឹត្តិ​ការណ៍​ប្រគល់​ពានរង្វាន់​សហគ្រិន​ឆ្នើម​ ​Successful​ ​CEO​ ​Award​ ​2019​ ​ធំជាង​គេ​បំផុត​ផ្នែក​សម្ភស្ស​រៀបចំឡើង​ប្រកបដោយ​ភាព​ជោគជ័យ​

    ​មហា​ព្រឹត្តិ​ការណ៍​ប្រគល់​ពានរង្វាន់​សហគ្រិន​ឆ្នើម​ ​Successful​ ​CEO​ ​Award​ ​2019​ ​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​នៅ​កម្ពុជា​ ​ដែល​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​ជោគជ័យ​ ​និង​ជា​មោទនភាព​បំផុត​មួយ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​ ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​បាន​រៀបចំឡើង​ចាប់ពី​ម៉ោង​ ​5ល្ងាច​ ​ដល់ម៉ោង​ ​9យប់​ ​នៅ​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019នេះ​ ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ ​សែនសុខ​ ​ក្រោម​អធិបតីភាព​ពី​លោកជំទាវ​ ​ឱ​ ​វណ្ណ​ឌីន​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​និង​មានការ​ចូលរួម​ពី​លោកជំទាវ​ ​វី​ ​សា​ឌី​ ​អនុប្រធាន​គណៈកម្មការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ​មៀច​ ​សុ​ផាន់​ណា​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​ផលិត​ផ​លល​ក្លែងក្លាយ​ ​ព្រមទាំង​មាន​វត្តមាន​របស់​តំណាង​ស្ថានទូត​ ​ស្ថាប័ន​ពាណិជ្ជកម្ម​ ​និង​ក្រុមហ៊ុន​ជាតិ​-​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​។​ ​



    ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Grop​ ​Co​.​,​ ​LTD​ ​ដែល​ជា​ក្រុមហ៊ុន​បង្កើត​ម៉ាក​សញ្ញា​ ​និង​ចែកចាយ​គ្រឿងសម្អាង​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​ ​និង​មាន​រោងចក្រ​ផលិត​ដ៏​ធំ​នៅ​ប្រទេស​ថៃ​ ​ជា​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​សិទ្ធិ​ចែកចាយ​គ្រឿងសម្អាង​ប្រកបដោយ​គុណភាព​ ​សុវត្ថិភាព​ ​និង​ទំនុកចិត្ត​ខ្ពស់​ ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​។​

    ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ​លោកជំទាវ​ ​ឱ​ ​វណ្ណ​ឌីន​ ​បាន​លើកឡើង​ថា​ ​ពិធី​ប្រគល់​ពានរង្វាន់​នៅ​ថ្ងៃនេះ​ ​ជា​សក្ខីភាព​ដ៏​សំខាន់​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម​ ​ពាក់ព័ន្ធ​នឹង​ផ្នែក​សម្ផស្ស​នៅ​កម្ពុជា​។​ ​បច្ចុប្បន្ន​នេះ​ ​ក្រសួងសុខាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ជំរុញ​ឱ្យ​សុខុមាលភាព​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ ​ហើយក៏​ជំរុញ​លើកទឹកចិត្ត​ផង​ដែរ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ​ចូលរួម​ចំណែក​គោរព​តាម​បទដ្ឋាន​សុវត្ថិភាព​ ​ឬ​ធ្វើអាជីវកម្ម​ដោយ​ផ្តោត​សំខាន់​លើ​ការ​គិត​គូ​ពី​សុខភាព​របស់​សាធារណជន​ឱ្យ​បាន​ត្រឹមត្រូវ​ ​ស្របតាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​គំនិត​ផ្តួចផ្តើម​គំនិត​បង្កើត​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នៅ​ថ្ងៃនេះ​ ​ជា​ការ​ឆ្លើយតប​យ៉ាង​ល្អ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ ​ជាពិសេស​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​សុខភាព​ ​បង្កើន​ភាព​រីកចម្រើន​ប្រកបដោយ​ភាព​វិជ្ជមាន​ ​និង​អនុលោម​ទៅតាម​លក្ខខណ្ឌ​ត្រឹមត្រូវ​ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល​។​ ​



    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សិរី​សុ​ភ័ក្ត្រ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​បាន​មានប្រសាសន៍​ថា​ការបង្កើត​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ឆ្នើម​ ​Successful​ ​CEO​ ​Award​ ​2019​ ​នៅ​ថ្ងៃនេះ​ ​គឺ​បង្ហាញ​ពី​ចេតនា​ដ៏​សំខាន់​ក្នុង​ការចូលរួម​ចំណែក​លើកស្ទួយ​ដល់​វិស័យ​សុខាភិបាល​ ​ជាពិសេស​ផ្នែក​ផលិតផល​ថែរក្សា​សម្រង់​ដែល​កំពុង​មានការ​វិវឌ្ឍ​ទៅមុខ​ជាលំដាប់​ប្រកបដោយ​ភាព​វិជ្ជមាន​។​ ​បច្ចុប្បន្ន​នេះ​ ​ប្រទេស​កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​ល្អ​ ​ដែល​កម្រិត​នៃ​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើងជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​ល្អ​។​ ​ហេតុនេះ​នៅពេល​មនុស្ស​មានការ​រស់នៅ​កាន់តែ​ប្រសើរ​ ​នោះ​ពួកគាត់​នឹង​ចាប់ផ្តើម​គិត​គូ​កាន់តែ​ច្រើន​លើ​គុណភាព​នៃ​ការរស់នៅ​ ​និង​ភាព​ស្រស់​ស្អាត​ ​ដែល​ធ្វើ​ឱ្យ​វិស័យ​សម្ផស្ស​ក្លាយជា​វិស័យ​ប្រកប​ដោយសក្តានុពល​មួយ​នៅ​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​ ​



    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សិរី​សុ​ភ័ក្ត្រ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​យើង​សង្ឃឹមថា​កម្មវិធី​ប្រគល់​ពានរង្វាន់​ឆ្នើម​ ​Successful​ ​CEO​ ​Award​ ​2019​ ​ដ៏​ធំ​ ​និង​ដំបូង​បំផុត​ប្រចាំឆ្នាំ​ ​2019​ ​នេះ​នឹង​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​នៅ​កម្ពុជា​មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ការ​បន្ត​អភិវឌ្ឍ​ខ្លួន​ ​និង​បង្កើន​ការយល់​ដឹង​ផ្នែក​ផ្លូវច្បាប់​ដើម្បី​ជំរុញ​ការ​រីកចម្រើន​ឱ្យ​ក្លាយជា​ក្រុមហ៊ុន​ស្តង់ដារ​ខ្ពស់​សម្រាប់​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ក្នុង​ប្រទេស​ ​ក៏ដូចជា​ទីផ្សារ​តំបន់​»​។​ ​

    ​សហគ្រិន​វ័យក្មេង​ប្រកប​ដោយសក្តានុពល​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​កម្ម​វី​ធី​ដ៏​អស្ចារ្យ​នេះ​មិន​ត្រឹមតែ​ជំរុញ​លើកទឹកចិត្ត​ម្ចាស់​អា​ជីក​វម្ម​ផ្នែក​សម្ផស្ស​ប៉ុណ្ណោះទេ​ ​តែ​ក៏​ជា​ការ​ផ្តល់​ការ​ទទួលស្គាល់​ទាំង​កម្រិត​ជាតិ​ ​និង​អន្តរជាតិ​ចំពោះ​ផលិតផល​ ​និង​អាជីវកម្ម​ដែល​គាត់​ខិតខំ​អភិវឌ្ឍ​ឡើង​នេះ​ ​ព្រោះ​អ្នកចូលរួម​ទាំងអស់​សុទ្ធតែ​ជា​បុគ្គល​សំខាន់​ដែល​នេះ​ជា​ភស្តុតាង​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​បង្ហាញ​ទៅកាន់​អតិថិជន​ ​និង​សាធារណជន​ឱ្យ​កាន់តែ​មានទំនុក​ចិត្ត​លើ​ផលិតផល​របស់​ម្ចាស់​ពានរង្វាន់​នី​មួយ​ៗ​។​ ​បន្ថែម​ពីលើ​នេះ​ ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក៏បាន​យក​ឱកាស​នេះ​ដើម្បី​ស្វែងយល់​បន្ថែម​ផង​ដែរ​ពី​ចំណេះដឹង​សំ​ខាន់​ៗ​ទាំង​ផ្នែក​ច្បាប់​ ​និង​យុទ្ធ​សាស្រ្ត​អា​ជី​វម្ម​ពី​អ្នកជំនាញ​ផ្នែក​សម្ផស្ស​៕​

  • ពីរោះប្លែក!! « ស្រឡាញ់អូនប៉ុណ្ណា» កំពុងល្បីនៅលើបណ្ដាញសង្គម ច្រៀងដោយតារាស្រី អ៊ុក ស្រីឡា (មានវីដេអូ)

    ពីរោះប្លែក!! « ស្រឡាញ់អូនប៉ុណ្ណា» កំពុងល្បីនៅលើបណ្ដាញសង្គម ច្រៀងដោយតារាស្រី អ៊ុក ស្រីឡា (មានវីដេអូ)

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកកំពុងតែមានការកក្រើកខ្លាំងជាមួយបទចម្រៀង « ស្រឡាញ់អូនប៉ុណ្ណា » ដែលជាការច្រៀងខូវើ (Cover)សាជាថ្មីឡើងវិញ ។ បទនេះដែរ ត្រូវបានគេដឹងថា អ្នកចម្រៀងស្រីនៅអាមេរិកឈ្មោះ អ៊ុក ស្រីឡា ជាអ្នកច្រៀងឡើងវិញ និងសម្រួលភ្លេងថ្មី ដោយមានបន្ថែមឃ្លារ៉េបជាមួយតារាប្រុសផងដែរ។ ក្រោយពេលបញ្ចេញបទនៅលើបណ្ដាញសង្គមរួចហើយ អ្នកគាំទ្រនៅកម្ពុជា កាន់តែស្គាល់ច្រើនឡើងនាពេលចុងក្រោយផងដែរ។

    តាមគណនីហ្វេសប៊ុកតារាចម្រៀង អ៊ុក ស្រីឡា បានសរសេរក្រោយបទ”ស្រលាញ់អូនប៉ុណ្ណា” ត្រូវបានដាក់បង្ហោះថា «សួស្តីអ្នកទាំងអស់គ្នា! Srolanh Oun Punah (ស្រលាញ់អូនពេលណា?) 🤗:heart:🥰:kissing_heart:ទីបំផុតត្រូវបានផ្សាយផ្ទាល់លើយូធូបហើយ។ សូម​រីករាយ! កុំភ្លេចជួយ like ផ្តល់យោបល់ចែករំលែកផងណា:kissing_heart::100::notes::dancer:🏻:movie_camera::clapper::fire:🇰🇭:heart::kissing_heart::100::notes::dancer:🏻:movie_camera::clapper::fire:🇰🇭បទនេះជាចម្រៀងមួយក្នុងចំណោមបទជាច្រើនដែលខ្ញុំចូលចិត្ត ខ្ញុំតែងតែមានក្ដីស្រម៉ៃថា ថ្ងៃណាមួយខ្ញុំនឹងបានបកស្រាយបទនេះ ក្នុងនាមជាតារាចម្រៀងមួយរូប។ ខ្ញុំបានខិតខំយ៉ាងខ្លាំងជាមួយនឹងក្ដីស្រម៉ៃនេះ ទើបខ្ញុំសប្បាយចិត្ត ដែលបានបកស្រាយបទនេះ ដែលពីមុនខ្ញុំធ្លាប់តែស្ដាប់ ដោយក្ដីស្រលាញ់។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានបង្ហាញជូនអ្នកនូវបទចម្រៀងផ្ទាល់ខ្លួនរបស់ខ្ញុំ គឺបទ”ស្រលាញ់អូនប៉ុណ្ណា” ដែលជាបទចម្រៀងល្បី ក្នុងទសវត្សទី៨០ និងដើមទសវត្ស ៩០ ។ ខ្ញុំចង់រក្សាវប្បធម៌របស់យើងឱ្យនៅស្ថិតស្ថេរជារៀងរហូតហើយសង្ឃឹមថាបទនេះ នឹងទទួលបានការគាំទ្រ។ ខ្ញុំក៏ពិតជារំភើបផងដែរ ដែលបានរួមការងារជាមួយ លោក ឃាងដែលជាតារាខ្មែរមកពីរដ្ឋម៉ាសាឈូសេត សម្រាប់បទនេះ»។

    គួរបញ្ជាក់ផងដែរថា ចម្រៀង Cover”ស្រលាញ់អូនប៉ុណ្ណា” ដែលទើបបង្ហាញខ្លួន គឺជាការដឹកនាំសម្តែងដោយ អ៊ុក ស្រីឡា ផ្ទាល់ និង លោក អាឡិនហ្សូប៊ែតថេត។ ផលិតដោយ លោក បុទុមផេន ថតដោយ លោក ប៉ូលអ៊ុក និងក្រុមការងារមួយចំនួនទៀត នៅសហរដ្ឋអាមេរិក៕

    https://youtu.be/EbytouyalrM

  • មកដឹង!! ឱក សុគន្ធកញ្ញា សម្រាលបុត្រចំក្បួនហុងស៊ុយ

    មកដឹង!! ឱក សុគន្ធកញ្ញា សម្រាលបុត្រចំក្បួនហុងស៊ុយ

    ប្រិយមិត្តប្រហែលជាបានជ្រាបហើយ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និង លោក អ៊ឺង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មរស្មីហង្សមាស បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយក៏មានភ្ញៀវកត្តិយសជាច្រើនបានចូលរួមដូចជាតារាចម្រៀងល្បីៗ ក្នុងប្រទេសកម្ពុជា ថែមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

    យ៉ាងណាមិញ តារាចម្រៀងឱក សុគន្ធកញ្ញា ក៏បានបញ្ចប់បេសកកម្មធ្វើជាគណៈកម្មការក្នុងកម្មវិធី X Factor Cambodia ជោគជ័យ ហើយភ្លាមៗមិនរង់ចាំយូរក៏បាន ហោះហើរទៅក្រៅប្រទេស ដើម្បីត្រៀមទទួលសមាជិកថ្មីដោយក្ដីរំភើប។ ​កញ្ញានិង​ ​ស្វាមី​ ​បានជ្រើសរើមន្ទីរពេទ្យថៃ Bumrungrad International នៅទីក្រុងបាងកក ដើម្បីត្រៀមសម្រាលបុត្រ ​​ដែលជាមន្ទីរពេទ្យ​ដ៏​ល្បី​ ​ទំនើប និងលំដាប់មួយក្នុងប្រទេសថៃ​ ​។

    គួរបញ្ជាក់ផងដែរថា ផ្អែកលើគណនីហ្វេសបុកលោក ណុប បាយ៉ារិទ្ធិ ដែលជាមិត្តសិល្បករស្និទ្ធស្នាលតារាស្រី ឱក សុគន្ធកញ្ញា បានបង្ហោះសារអបអរសាទរអ្នក នាង ដែលអ្នកនាងបានសម្រាលកូនប្រុសដោយជោគជ័យនៅវេលាម៉ោង១រសៀលនេះថ្ងៃទី១១ ខែវិច្ឆិកានេះ ។ លោក ណុប បាយ៉ារិទ្ធិ បានសរសេរលើបណ្តាញសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖ “អបអរសាទរ ក្មួយប្រុស ឆលី អ៊ឹង កូនប្រុសរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និង ហ៊ាអ៊ឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្តិភាព ទាំងម្តាយនិងកូន នៅថ្ងៃនេះកាលពីម៉ោង១កន្លះថ្ងៃត្រង់។ នេះតាមក្បួនហុងស៊ុយ ត្រូវបានគេដឹងថា ថ្ងៃខែនេះ ជាវេលាដែលអ្នកអាចចំណេញបានប្រាក់ច្រើន ព្រោះហុងស៊ុយអ្នកដែលកើតថ្ងៃនេះឡើងខ្ពស់ត្រដែត។ ដូចនេះ អ្វីដែលមានក្នុងផ្ទះអ្នកគឺមានតែប្រាក់តែប៉ុណ្ណោះ ជាហេតុដែលធ្វើឱ្យអ្នកកាន់ឡើងទ្រព្យស្ដុកស្តម៕

  • អតីត​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​បញ្ចេញ​បទ​ថ្មី​ ​«​អូន​កូន​អ្នកណា​?​»​ ​មិន​រំពឹង​បាន​ចំណូល​ពី​សិល្បៈ​វិញ​

    អតីត​សិល្បករ​ ​គឹម​ ​ចាន់​រតនា​ ​បញ្ចេញ​បទ​ថ្មី​ ​«​អូន​កូន​អ្នកណា​?​»​ ​មិន​រំពឹង​បាន​ចំណូល​ពី​សិល្បៈ​វិញ​

    ​ក្រោយពី​អន្ទងចិត្ត​មហាជន​ ​ឱ្យ​ឃើញ​ពី​ការ​ប្រឹងប្រែង​ក្នុង​សិល្បៈ​តាមរយៈ​បទ​«​ទំនួញ​អក​ឈ្មោល​»​លោក​ ​គឹម​ ​ចាន់​រតនា​ ​ក៏​បញ្ចេញ​បទ​ថ្មី​មួយទៀត​ ​«​អូន​កូន​អ្នកណា​?​»​ ​ដោយ​ជ្រើស​យក​ភរិយា​លោក​ជា​តួសម្ដែង​ផង​ដែរ​។​ ​ស្រប​ពេល​ប្រឡូក​ក្មុង​អាជីព​ជាត​ន្ត្រី​ករ​ ​និង​ ​ជាតា​រា​ចម្រៀង​ ​ក្នុង​វង់​អក​កេស​ ​លោក​ ​គឹម​ ​ចាន់​រតនា​ ​និង​ ​អ្នកស្រី​ ​ជិន​ ​វណ្ណា​រី​ ​មិន​មានឱកាស​ដណ្ដើម​បាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នោះ​ទេ​ ​តែ​អ្នក​សិល្បៈ​មួយគូ​នេះ​បាន​ប្រែខ្លួន​ជា​អ្នកជំនួញ​។​ ​

    ​ទន្ទឹម​ការ​ចេញ​បទចម្រៀង​ថ្មី​ ​តន្ត្រីករ​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​លោក​បញ្ចេញ​បទចម្រៀង​ ​មិនមែន​ចង់ល្បី​ ​និង​ចង់ឱ្យ​មានការទាក់ទង​លោក​ឡើង​ឆាក​ ​ដើម្បី​បាន​លុយ​នោះ​ទេ​។​ ​ពោល​គឺ​លោក​ផលិត​បទចម្រៀង​ដោយ​បកស្រាយ​សំនៀង​ខ្លួនឯង​ ​ដោយសារតែ​ស្រលាញ់​អាជីព​ចម្រៀង​ ​និង​ចង់​ផលិត​បទ​ដែល​លោក​ស្រឡាញ់​ ​ទុកជា​អនុស្សាវរីយ៍​ប៉ុណ្ណោះ​។​ ​អ៊ីចឹង​ហើយ​ ​ទើប​ខណៈ​ម្ចាស់​សំនៀង​ភាគច្រើន​ ​ជ្រើស​យក​តា​រា​ល្បី​ៗ​ ​ឱ្យ​ជួយ​សម្ដែង​ ​ដើម្បី​លើកមុខ​ ​MV​ ​សម្រាប់​លោក​គឺ​រើស​ភរិយា​ខ្លួនឯង​តែម្ដង​ ​ដើម្បី​សម្ដែង​ក្នុង​បទ​របស់​លោក​ ​ទុក​គ្រាន់​ចែក​កូន​មើល​លេង​ ​និង​ទុកជា​អនុស្សាវរីយ៍​ ​ដើម្បី​បង្ហាញថា​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​របស់​លោក​ ​បើ​ទោះជា​ពេលនេះ​ម្នា​ក់ៗ​រវល់​ច្តើន​ ​ហើយ​ប្រេ​ក្លាយ​ជីវ​ភា​ពលូយ​ឆាយ​ខុសពី​មុន​ ​ក៏​ស្នេហា​នៅតែ​រឹងមាំ​។​ ​

    ​លោក​បន្ដ​ថា​ ​កាលពី​នៅ​ប្រឡូក​សិល្បៈ​លោក​គ្រាន់តែ​ជា​អ្នកលេង​ភ្លេង​ប៉ុណ្ណោះ​ ​ចំណែក​ភរិយា​ទើប​ជា​អ្នកចម្រៀង​អាជីព​។​ ​លោក​ ​និង​ភរិយា​ ​គម្រោង​ចេញ​បទ​បកស្រាយ​រួមគ្នា​ ​ក្រោយពី​ចេញ​បទ​”​អូន​កូន​អ្នកណា​”​ ​ដែល​ជា​បទ​សា​រ៉ា​វ៉ាន់​ ​សម្រាប់​អបអរ​បុណ្យអុំទូក​នេះ​ផង​។​ ​គួរ​បញ្ជាក់​ថា​ ​លោក​ ​គឹម​ ​ចាន់​រតនា​ ​គឺជា​អតីត​តន្ត្រីករ​ ​ខណៈ​ភរិយា​គឺជា​អ្នកចម្រៀង​ក្នុង​វង់​អក​កេស​មួយ​ ​កាលពី​ប្រមាណ១០ឆ្នាំ​ ​ដោយ​សូម្បីតែ​ឈ្នួល​បង់​ផ្ទះ​ ​ក៏​ស៊ឹង​មិន​ចង់​មាន​។​ ​បច្ចុប្បន្ន​លោក​ ​និង​ភរិយា​ ​គឺជា​ម្ចាស់​ក្រុមហ៊ុន​ ​LYK​ ​គឹ​ម​ចាន់​រតនា​ ​ហ្សា​ណា​ ​ដែល​មាន​គម្រោង​ដី​ពុះ​ឡូ​តិ៍​ធំៗ​ជាច្រើន​គ​ម្រោ​ងន្រ​កាស​ ​លក់​នៅ​ស្រុក​គងពិសី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​៕​

  • សមាជិក​ក្រុម​ ​Cambodia​ ​Super​ ​Model​ ​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិ​ការណ៍​ ​Successful​ ​CEO​ ​Award​ ​2019​

    សមាជិក​ក្រុម​ ​Cambodia​ ​Super​ ​Model​ ​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិ​ការណ៍​ ​Successful​ ​CEO​ ​Award​ ​2019​

    ព្រឹត្តិ​ការណ៍​ ​Successful​ ​CEO​ ​Award​ ​2019​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ខណៈ​ដែល​មាន​សមាសភាព​តា​រា​ល្បី​ៗ​ជាច្រើន​ចូលរួម​ពី​ក្រុម​បង្ហាញ​ម៉ូដ​ ​Cambodia​ ​Super​ ​Model​ ​រួមមាន​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​អ្នកនាង​ ​កែវ​ ​ពេជ្រ​ ​ពិសី​ ​អ្នកនាង​ ​លី​ ​ម៉ា​រី​ណា​ ​អ្នកនាង​នៅ​ ​សូ​នី​តា​ ​និង​ ​កញ្ញា​ ​សូ​ដា​ ​នី​តា​ ​ជាដើម​។​

    ​តា​រា​ល្បី​ៗ​ដែល​ធ្លាប់​ជួយ​អោយ​ក្រុម​ ​Cambodia​ ​Super​ ​Model​ ​មួយ​នេះ​ ​ល្បី​កក្រើក​ ​ប៉ុន្តែ​ក្រោយពេល​អ្នក​ទាំង៤ល្បី​រៀងខ្លួន​ ​ក៏​កម្រ​ឃើញ​ប៉ះ​គ្នា​ ​ក្នុង​សកម្មភាព​ដើរ​ម៉ូដ​ ​អស់​មួយ​រយៈ​ធំ​។​ ​នៅក្នុង​ថ្ងៃ​នោះ​ ​ក៏​មាន​តារា​ល្បី​ស៊េរី​ក្រោយ​ ​ដែល​កំពុង​ឡើង​កូដ​បង្ហាញខ្លួន​ផង​ដែរ​ ​ដូចជា​ ​កញ្ញា​ ​អ៊ឹ​ង​ ​និមល​ ​កញ្ញា​ ​សុ​ផា​ ​លី​នដា​ ​កញ្ញា​ ​សោម​ ​ស្រី​នាថ​ ​Miss​ ​Grand​ ​កញ្ញា​ ​ហេង​ ​ចន្ថា​ ​និង​ ​កញ្ញា​ ​ឌី​ ​លី​កា​ ​ផង​ដែរ​ ​ទើប​ធ្វើអោយ​វេទិកា​បង្ហាញ​ផលិតផល​ថែរក្សា​សម្រស់​មុទិតា​ ​របស់​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​កាន់តែ​កក្រើក​ ​នៅក្នុង​ពិធី​ ​Successful​ ​CEO​ ​Award​ ​2019​ ​ដែល​ជា​វេទិកា​ប្រកួតប្រជែង​ ​និង​ប្រគល់​រង្វាន់​ឆ្នើម​ចំនួន២០​ ​ដល់​ស្រី​ជា​ម្ចាស់​ក្រុមហ៊ុន​ ​ដែល​ជោគជ័យ​ក្នុង​មុខ​ជំនួញ​។​ ​

    ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​និយាយ​នៅ​ពី​ថ្ងៃទី៨​ ​វិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ថា​ ​កញ្ញា​ ​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​សមា​ជិ​ក​ចាស់​ៗ​ក្នុង​ក្រុម​ ​Cambodia​ ​Super​ ​Model​ ​ដូចជា​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខណៈ​ ​អ្នកនាង​ ​លី​ ​ម៉ា​រី​ណា​ ​អ្នកនាង​ ​កែវ​ ​ពេជ្រ​ពិសី​ ​អ្នកនាង​ ​សូ​ដា​ ​នី​តា​ ​និង​ ​កញ្ញា​ ​សូ​ដា​ ​នី​តា​ ​ដែល​សុទ្ធតែ​ជាស​មា​ជិ​ក​ដំ​បូងៗ​ប្រចាំ​ក្រុម​ ​មក​ដើរ​ម៉ូដ​ជុំគ្នា​។​ ​កញ្ញា​ថា​អ្នក​ទាំង៥​ ​ខកខាន​ជួបគ្នា​ក្ន៧ង​វេទិកា​បែបនេះ​ជាយូរមកហើយ​ ​ទើប​កញ្ញា​ ​ចាត់ទុកថា​ ​គឺជា​វេទិកា​សំខាន់​មួយ​ ​ដែល​អ្នក​ទាំង៥​ ​បាន​ធ្វើអោយ​ចាប់អារម្មណ៍​ជាថ្មី​។​ ​កញ្ញា​ចាត់ទុកថា​តា​រា​ល្បី​ៗ​ទាំង៥​ ​និង​ ​តា​រា​ថ្មី​ៗ​ទាំង៥​ ​មិន​ខុសពី​បង្កើត​វេទិកា​ប៉ះ​គ្នា​ផង​ ​និង​មក​អបអរ​កញ្ញា​ផង​ ​ដែល​ទទួល​បាន​ពាន​ឆ្នើម​ក្នុងចំណោម​ ​CEO​ ​ឆ្នើម២០រូប​ ​ពី​កម្មវិធី​នា​ថ្ងៃ​នោះ​ទេ​។​

  • មិនធម្មតា​!​!​ ​ឌួង​ ​ហ្សូ​រី​ដា​ ​លើក​ពាន​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​កម្មវិធី​ ​«​ ​Successful​ ​CEO​ ​Award​ ​2019​ ​»​

    មិនធម្មតា​!​!​ ​ឌួង​ ​ហ្សូ​រី​ដា​ ​លើក​ពាន​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​កម្មវិធី​ ​«​ ​Successful​ ​CEO​ ​Award​ ​2019​ ​»​

    ​តារា​សម្ដែង​ ​និង​ជាពិធី​ការិនី​ល្បីឈ្មោះ​ ​ឌួង​ ​ហ្សូ​រី​ដា​ ​ដែល​ត្រូវ​គេ​ដឹង​ថា​ ​កំពុង​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ ​នាំចូល​ផលិតផល​ថែរក្សា​សម្រស់​នោះ​ ​ទទួល​បាន​ពាន​ឆ្នើម​មួយផ្សេងទៀត​ហើយ​ ​ដែល​ពាន​លើក​នេះ​ ​រឹតតែ​ជា​ពាន​កិត្តិយស​ថែមទៀត​ ​ដ្បិតតែ​ប្រគល់​ជូន​ដោយ​អ្នក​រៀបចំ​ក្នុង​ស្រុក​ ​បន្ទាប់ពី​បាន​ទទួល​ពាន​ទាំង​បង​ ​និង​ប្អូន​ ​ក្នុងចំណោម​ ​អ្នកជំនួញ​ស្រ្តី​ឆ្នើម​ៗ​ ​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ក្នុង​ប្រទេស​ថៃ​។​ ​នេះ​ជា​ជំហាន​កាន់​ ​តែ​ជោគជ័យ​ខ្លាំង​ ​បន្ទាប់ពី​កញ្ញា​ ​សម្រេចចិត្ត​បើក​ក្រុមហ៊ុន​ ​មុទិតា​ ​ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់​ ​ស្ដ​ង់​ដារ​ច្រើន​ប្រភេទ​ចរាចរ​ ​នៅ​កម្ពុជា​។​

    ​យោង​តាមកម្ម​វិធី​ ​Successful​ ​CEO​ ​Award​ ​2019​ ​ដែល​មាន​វត្តមាន​លោកស្រី​ ​វេជ្ជបណ្ឌិត​ ​ឱ​ ​វណ្ណ​ឌីន​ ​រដ្ឋ​លេខាធិ​កា​ក្រសួងសុខាភិបាល​ ​និង​ ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​អ្នក​រៀបចំ​កម្មវិធី​ ​ដែល​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន២​ ​កាលពី​ល្ងាច​ថ្ងៃទី៨​ ​វិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ប្រកាស​ថា​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​ម្ចាស់​ប្រេន​ ​MUDHITA​ ​GS​-​2113​ ​ប្រេន​ ​SSO​/​SHO​ ​និង​ ​Brand​ ​N27​ ​និង​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​MUDHITA​ ​Trading​ ​Co.LTD​ ​ទទួល​បាន​ពាន​ឆ្នើម​ប្រចាំឆ្នាំ​ ​ក្នុងចំណោម​ម្ចាស់​មុខ​ជំនួញ២០រូប​ ​ដែល​ត្រូវ​បាន​កម្មវិធី​សម្រេច​ប្រគល់​ជូន​។​ ​ម្ចាស់​ផលិតផល​ដែល​ទទួល​បាន​ពាន​ឆ្នើម​ ​នៅក្នុង​ថ្ងៃ​នោះ​ ​គឺ​សំដៅលើ​ម្ចាស់​ក្រុមហ៊ុន​ផលិតផល​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ក្រសួងសុខាភិបាល​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ត្រូវ​បាន​ចុះបញ្ជី​ផលិតផល​គ្រប់​ប្រភេទ​ជាមួយ​ក្រសួងសុខាភិបាល​ ​ព្រម​ជាមួយនឹង​លក្ខ​ណ្ឌ​ជោគជ័យ​លើ​ទីផ្សារ​នាំមុខ​ ​ទើបត្រូវ​បាន​កម្មវិធី​អនុញ្ញាតិ​អោយ​ចូល​ប្រកួត​។​ ​អ៊ីចឹង​ហើយ​ ​ទើប​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​ទទួល​បាន​កិត្តិយស​យ៉ាង​ខ្លាំង​បន្ទាប់ពី​ត្រូវ​បាន​ប្រកាស​ថា​ឈ្នះ​ពាន​ ​Top​ ​20​ ​ក្នុងចំណោម​ ​CEO​ ​ដែល​មានឈ្មោះ​ប្រកួត​ជាច្រើន​មក​ពី​គហ​រប់​ទិសទី​។​ ​

    ​នៅក្នុង​ពិធី​នោះ​ ​បណ្ដា​ក្រុមហ៊ុន​ចូលរួម​ ​ក៏បាន​រៀបចំ​តារា​ម៉ូដែល​ស្អាត​ ​អោយ​ដើរ​បង្អួត​ផលិតផល​របស់​ខ្លួន​នោះ​ផង​ ​ខណៈ​ដែល​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បាន​សម្ញ៉ែង​តារា​ ​Cambodia​ ​Super​ ​Model​ ​ដែល​សុទ្ធតែ​ជាស​មាស​ភា​ពល្បីៗ​ ​ដូចជា​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​,​ ​អ្នកនាង​ ​កែវ​ ​ពេជ្រ​ ​ពិសី​,​ ​អ្នកនាង​ ​លី​ ​ម៉ា​រី​ណា​,​ ​អ្នកនាង​នៅ​ ​សូ​នី​តា​,​ ​កញ្ញា​ ​សូ​ដា​ ​នី​តា​,​ ​កញ្ញា​ ​អ៊ឹ​ង​ ​និមល​,​ ​កញ្ញា​ ​សុ​ផា​ ​លី​នដា​,​ ​កញ្ញា​ ​សោម​ ​ស្រី​នាថ​,​ ​Miss​ ​Grand​ ​កញ្ញា​ ​ហេង​ ​ចន្ថា​ ​និង​ ​កញ្ញា​ ​ឌី​ ​លី​កា​ ​ជាដើម​។​

  • ក្រុមហ៊ុន​ ​ម៉េ​ង​លី​ ​ជេ.គួច​ ​អេ​ឌ្យូ​ខេ​សិន​ ​(​MJQE​ ​)​ ​នឹង​ចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​ជាមួយ​ក្រុមហ៊ុន​លំដាប់​អន្ដរ​ជាតិ​ ​ICES​ ​ដំបូង​គេ​នៅ​កម្ពុជា​ ​

    ក្រុមហ៊ុន​ ​ម៉េ​ង​លី​ ​ជេ.គួច​ ​អេ​ឌ្យូ​ខេ​សិន​ ​(​MJQE​ ​)​ ​នឹង​ចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​ជាមួយ​ក្រុមហ៊ុន​លំដាប់​អន្ដរ​ជាតិ​ ​ICES​ ​ដំបូង​គេ​នៅ​កម្ពុជា​ ​

    ​ក្រុមហ៊ុន​ ​ម៉េ​ង​លី​ ​ជេ.គួច​ ​អេ​ឌ្យូ​ខេ​សិន​ ​(​MJQE​ ​)​ បានចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​ជាមួយនឹង​ ​International​ ​Cultural​ ​Exchange​ ​Services​ ​(​ICES​)​ ​នៅ​ថ្ងៃទី​ ​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​និង​ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍​ការសិក្សា​របស់​សិស្សានុសិស្ស​នៅក្នុង​តំបន់​ ​និង​ទៅកាន់​ពិភពលោក​។​ ​



    ​បើ​តាម​លោក​ ​ឡាយ​ ​សុភា​ ​ប្រធាន​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​បានឱ្យ​ដឹង​ថា​ ​International​ ​Cultural​ ​Exchange​ ​Services​ ​(​ICES​)​ ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​សហរដ្ឋអាមេរិក​ ​អស់​រយៈពេល​ជាង​ ​២៥​ ​ឆ្នាំ​មក​ហើយ​ ​ព្រមទាំង​កំពុង​ទទួល​បានការ​គាំទ្រ​ ​និង​ល្បីល្បាញ​ ​ពី​បណ្ដា​សិស្សានុសិស្ស​ ​និង​អ្នកអាណាព្យាបាល​សិស្ស​ជាច្រើន​ក្នុង​បណ្ដា​ទ្វីប​មួយចំនួន​ដូចជា​ ​ទ្វីប​អ៊ឺ​រ៉ុប​ ​ទ្វី​អាស៊ី​ ​ទ្វីប​អា​ព្រិច​ឡា​ទីន​ ​ទ្វីបអូសេអានី​ ​ទ្វីប​អង់តាកទិច​ ​សហរដ្ឋអាមេរិក​ ​និង​ចក្រភព​អង់គ្លេស​ ​ជាដើម​។​ ​

    ​ប្រធាន​មជ្ឈមណ្ឌល​ដដែល​បាន​បញ្ជាក់​ថា​ ​ម៉េ​ង​លី​ ​ជេ.គួច​ ​អេ​ឌ្យូ​ខេ​សិន​ ​ចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​និង​ ​(​ICES​)​ ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។​ ​សំខាន់​ជាង​នេះ​ទៅទៀត​ ​គោលដៅ​របស់​ ​MJQE​ ​និង​ ​ICES​ ​គឺ​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​កម្ពុជា​ពី​ថ្នាក់​ទី​ ​១០​ ​និង​ទី១១​ ​មានឱកាស​ផ្លាស់ប្ដូរ​បទពិសោធន៍​ ​ចំណេះដឹង​ ​ចំណេះធ្វើ​ ​ការរស់នៅ​ ​និង​ប្រពន្ធ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​កាណាដា​ ​អូស្ត្រាលី​ ​ញូ​ហ្សេ​ឡេន​ ​និង​បណ្ដាញ​ប្រទេស​ជាច្រើន​ទៀត​នៅ​ទ្វីប​ខាងលើ​។​

    ​លោក​ ​ឡាយ​ ​សុភា​ ​បញ្ជាក់​ថា​ ​សិស្សានុសិស្ស​កម្ពុជា​ ​និង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា​ ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​កាណាដា​ ​អូស្ត្រាលី​ ​។​ល​។​ ​ក្នុង​កម្មវិធី​ ​ផ្លាស់ប្ដូរ​បទពិសោធន៍​ការសិក្សា​នេះ​។​ ​

    ​ម៉្យាងវិញទៀត​ ​លោក​ ​ឡាយ​ ​សុភា​ ​បាន​បញ្ជាក់​ថា​ ​គោលដៅ​ជាចម្បង​ចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​នេះ​គឺ​ដើម្បី​ឱកាស​ដល់​សិស្សានុសិស្ស​កម្ពុជា​បាន​ទៅ​សិក្សា​ក្រៅ​ប្រទស​ ​ក្នុង​ការឈ្វេងយល់​អំពី​វប្បធម៌​ ​និង​ការរស់នៅ​ក្រៅប្រទេស​ដូចជា​ ​នៅ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​កាណាដា​ ​អូស្ត្រាលី​ ​ជាដើម​ ​មុននឹង​ពួកគាត់​ធ្វើការ​សម្រេចចិត្ត​ដ៏​ធំ​មួយ​នៅ​បន្ដ​រកា​រសិក្​សា​នៅ​មហាវិទ្យាល័យ​ ​នៅ​បណ្ដា​ប្រទេស​ទាំងអស់​នោះ​។​



    ​រីឯ​ ​International​ ​Cultural​ ​Exchange​ ​Services​ ​(​ICES​)​ ​ជា​ក្រុមហ៊ុន​លំដាប់​អន្ដរ​ជាតិ​មួយ​ ​ដែល​រៀបចំ​ ​និង​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​នៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ​បាន​ផ្លាស់ប្ដូរ​បទពិសោធន៍​ការសិក្សា​ ​ឈ្វេងយល់​ពី​វប្បធម៌​ ​និង​ការរស់នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំងអស់​នោះ​៕​