Author: អេបិល

  • ពិធី​បើ​ក​ការ​ដ្នាន​សាងសង់​ ​និង​ការ​បើ​ក​សម្ភោ​ធ​វិចិត្រសាល​ ​MESONG​

    ពិធី​បើ​ក​ការ​ដ្នាន​សាងសង់​ ​និង​ការ​បើ​ក​សម្ភោ​ធ​វិចិត្រសាល​ ​MESONG​

    ​MESONG​ ​-​ ​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​ចុះហត្ថលេខា​ដំបូងបង្អស់​ដោយក្រុម​ហ៊ុន​ ​WONDER DEVELOPMENT​ ​តំណាង​ឱ្យ​យុគសម័យ​ថ្មី​នៃ​ការរស់នៅ​និង​ជីវភាពរស់នៅ​ប្រកបដោយ​កិត្យានុភាព​បាន​កត់សម្គាល់​នូវ​ព្រឹត្តិ​ការណ៍​ថ្មី​មួយ​នៅ​ថ្ងៃនេះ​។​ ​ការដឹកនាំ​ដោយ​លោកស្រី​ ​Gigi​ ​Chan​ ​ជា​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​WONDER​ ​CAPITAL​ ​GROUP​,​ ​លោក​ ​Maverick​ ​Hui​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​WONDER​ ​DEVELOPMENT​,​ ​លោក​ ​Jovi​ ​Wong​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​WONDER​ ​CAPITAL​ ​GROUP​ ​និង​លោក​ ​Ben​ ​Chin​ ​ប្រធាន​គម្រោង​នៃ​ក្រុមហ៊ុន​ ​WONDER​ ​DEVELOPMENT​ ​។​ ​ពិធី​បើក​ការដ្ឋាន​និង​ការ​បើក​សម្ពោធ​វិចិត្រសាល​ ​MESONG​ ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ នៅ​កោះ​ពេជ្រ​​ រាជធានី​ភ្នំពេញ​។​ ​ក្រុម​ភ្ញៀវ​កិត្តិយស​ផ្លូវការ​រួមមាន​អ្នក​ល្បីល្បាញ​និង​វិនិយោគិន​មក​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយចំនួន​ ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​និង​ការិយាល័យ​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​,​ ​ចិន​,​ ​ហុងកុង​និង​តៃវ៉ាន់​ក៏ដូចជា​ក្រុមហ៊ុន​ជំនាញ​ជុំវិញ​ពិភពលោក​។​ ​



    ​“​MESONG​ ​គឺជា​គំរោង​គំរូ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​វា​តំណាង​ឱ្យ​មហិច្ឆតា​និង​ទំនុកចិត្ត​របស់​យើង​ឆ្ពោះទៅ​រក​ការ​វិនិយោគ​នៅ​កម្ពុជា​។​ ​យើង​ជឿជាក់​ថា​ក្រុម​ដែល​មាន​ជំនាញ​និង​ដៃគូ​របស់​យើង​នឹង​បង្កើត​នូវ​ទ្រព្យសម្បត្តិ​ពិសេស​មួយ​ដែល​នឹង​ក្លាយជា​និមិត្តរូប​នៃ​ទីក្រុង​”​ ​ជា​ការ​ថ្លែង​របស់​លោកស្រី​ ​Gigi​ ​Chan​ ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​។​ ​MESONG​ ​គឺជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ ​WONDER​ ​CAPITAL​ ​GROUP​ ​ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ជា​ខុន​ដូ​ខ្ពស់​ជាងគេ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​,​ ​កោះ​ពេជ្រ​ ​ដែល​រួមបញ្ចូល​គ្នា​រវាង​បរិយាកាស​រស់នៅ​បែប​ទំនើប​ ​តំបន់​ពាណិជ្ជកម្ម​ ​និង​ក្លឹប​កំសាន្ត​ដ៏​ប្រណីត​ហើយ​វា​ជា​និមិត្តរូប​នៃ​ការរស់នៅ​ដ៏​សម្បូរ​បែប​ ​និង​ធ្វើ​ឱ្យ​មាន​ភាព​ប្រណីត​តាម​ស្តង់ដារ​។​ ​ប្រមូលផ្ដុំ​អ្នកជំនាញ​ដែល​ឈ្នះ​ពានរង្វាន់​ពី​ជុំវិញ​ពិភពលោក​ ​រួម​ទាំង​អ្នក​រចនា​ដែល​ទទួល​បាន​ពានរង្វាន់​ចក្រភព​អង់គ្លេស​ ​-​ ​ស្ថាបត្យករ​ ​NOVO​,​ ​និង​រចនាសម្ព័ន្ធ​លំដាប់ថ្នាក់​ពិភពលោក​ ​និង​វិស្វករ​មេកានិច​ ​-​ ​MOOT​ ​MACDONALD​,​ ​និង​ជា​អ្នកគ្រប់គ្រង​គម្រោង​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង​ ​-​ ​SANBASE​ ​CORPORATION​,​ ​ក៏ដូចជា​អ្នក​ពិគ្រោះ​យោ​បល់​ល្បី​ៗ​ ​ដូចជា​ ​STUDIO​ ​5​ ​INTERNATIONAL​,​ ​KEYSTONE​-​SAVILLS​ ​និង​ ​BROWN​,​ ​គម្រោង​ធានា​នូវ​ការចែកចាយ​ប្រកបដោយ​គុណភាព​ខ្ពស់​រួម​ជាមួយ​រសជាតិ​ ​និង​ស្ទា​យ​ដែល​ឈាន​ដល់កម្រិត​បន្ទាប់​។​ ​ក្រុមហ៊ុន​ ​MESONG​ ​ប្រាកដជា​នឹង​បង្កើត​ឱកាស​វិនិយោគ​ពិសេស​សម្រាប់​អ្នក​ដែល​គ្មាន​ជំនាញ​និង​មានបំណង​ស្វែងយល់​។​ ​លោក​ ​Jovi​ ​Wong​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បាន​មានប្រសាសន៍​ថា​“​ ​ប្រទេស​កម្ពុជា​គឺជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ឱកាស​វិនិយោគ​យើង​មានទំនុក​ចិត្ត​ថា​ក្រុមហ៊ុន​ ​MESONG​ ​នឹង​បញ្ឆេះ​ការ​យកចិត្ត​ទុកដាក់​ទីផ្សារ​ចំពោះ​ប្រទេស​នេះ​ហើយ​យើង​ទន្ទឹង​រង​ចាំ​ធ្វើ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​កាន់តែ​ច្រើន​នា​ពេល​អនាគត​”​ ​។​ ​



    ​ភ្ញៀវ​ ​VIP​ ​ដែល​មាន​កិត្យានុភាព​មក​ពី​ប្រទេស​កម្ពុជា​និង​ក្រៅប្រទេស​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​អាហារ​ពេលល្ងាច​វី​អាយ​ ​ដែល​ត្រូវ​ធ្វើឡើង​នៅ​សណ្ឋាគារ​ ​Rosewood​,​ ​រាជធានី​ភ្នំពេញ​នា​ពេលល្ងាច​នោះ​ ​រួមមាន​លោក​ ​ច្រឡឹង​ ​សុមេធា​ ​(​អគ្គនាយករង​,​ ​អគ្គនាយក​ដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​)​,​ ​លោក​ឧកញ៉ា​ពុង​ខៀវ​ ​សែ​ ​(​ប្រធាន​ធនាគារ​កា​ណា​ឌី​យ៉ា​)​ ​លោក​ឧកញ៉ា​លឹម​ប៊ុ​ន​សួ​ ​(​ប្រធាន​ស្តីទី​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​ឥណទាន​នៃ​ធនាគារFTB​)​ ​លោក​ ​Raymond​ ​Sia​ ​(​នាយក​ប្រតិបត្តិ​ធនាគារ​កា​ណា​ឌី​យ៉ា​)​ ​លោក​ ​Thomas​ ​Hon​ ​(​នាយក​ស្ថាបត្យករ​ ​NOVO​)​.​ ​តាម​ប្រសា​សន៏​របស់​លោក​ឧកញ៉ា​ពុង​ខៀវ​ ​សែ​ ​ក្នុង​សុន្ទរកថា​អបអរសាទរ​បាន​ថ្លែង​ថា​ ​“​ ​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​បាន​ជួប​អ្នក​ទាំងអស់គ្នា​នៅ​ទីនេះ​និង​អបអរ​ឱកាស​ដ៏​អស្ចារ្យ​សំរាប់​ ​MESONG​ ​។​ ​ខ្ញុំ​រីករាយ​ដែល​បានឃើញ​វិនិយោគិន​កាន់តែ​ច្រើនឡើង​ ​ៗ​ ​មក​ប្រទេស​កម្ពុជា​ជាពិសេស​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ស្វែងរក​ឱកាស​ ​”​.​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​ ​WONDER​ ​DEVELOPMENT​ ​បាន​មានប្រសាសន៍​ផង​ដែរ​ថា​៖​ ​“​យើង​ពិតជា​រីករាយ​ណាស់​ដែល​មាន​ភ្ញៀវ​កិត្តិយស​ជាច្រើន​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​ចូលរួម​ជាមួយ​យើង​នៅ​យប់​នេះ​ដើម្បី​អបអរ​ការ​ចាប់ផ្តើម​នៃ​ ​MESONG​ ​។​ ​វា​ពិតជា​តំណាង​ឱ្យ​ការ​ជឿ​ទុកចិត្ត​និង​ការ​គាំទ្រ​ពី​ដៃគូ​និង​វិនិយោគិន​ទាំងអស់​ ​ខ្ញុំ​សូម​អរគុណ​អស់ពី​ដួងចិត្ត​។​ ​ដូចគ្នា​នេះ​ផង​ដែរ​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ក្នុងអំឡុងពេល​ថ្ងៃ​ដំបូង​នៃ​ការ​ផ្តល់​ជូន​បើកចំហ​បាន​ធានា​នូវ​ទំនុកចិត្ត​របស់​យើង​លើ​គម្រោង​នេះ​”​.​ភ្ញៀវ​វី​អាយ​ភី​ទាំងអស់​រីករាយ​ជាមួយ​រាត្រី​ដ៏​អស្ចារ្យ​មួយ​នេះ​ជាមួយនឹង​ទេសភាព​ទីក្រុង​ដ៏​អស្ចារ្យ​នៃ​រាជធានី​ភ្នំពេញ​។​


  • កម្ពុជា​ ​នាំ​មេដាយមាស​ ​8គ្រឿង​ជូន​ជាតិ​ ​ពី​ការប្រកួត​កីឡា​រាំ​ទ្វីបអាស៊ី​

    កម្ពុជា​ ​នាំ​មេដាយមាស​ ​8គ្រឿង​ជូន​ជាតិ​ ​ពី​ការប្រកួត​កីឡា​រាំ​ទ្វីបអាស៊ី​

    ​កីឡាករ​-​កីឡាការិនី​នៃ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ​ដណ្តើម​បាន​មេដាយមាស​ ​8គ្រឿង​ ​មេដាយ​ប្រាក់​ ​4គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​ ​6គ្រឿងក្នុង​ព្រឹត្តិ​ការណ៍​ការប្រកួត​ ​ADSF​ ​Asain​ ​Youth​ ​Single​ ​Dance​ ​Championship​ ​2019​ ​នៅ​ទីក្រុង​ហុងកុង​ ​ប្រទេស​ចិន​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី7​ ​ដល់​ថ្ងៃទី11​ ​ខែ​វិ​ចិ្ឆ​កា​ ​ឆ្នាំ2019​ ​ដោយ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​បញ្ជូន​គ្រូបង្វឹក​ ​ចៅក្រម​ ​កីឡាករ​-​កីឡាការិនី​ ​ចំនួន​ ​12នាក់​ទៅ​ចូលរួម​ ​ខណៈ​ដែល​មាន​ប្រទេស​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​មាន​ជាង​ ​10ប្រទេស​។​

    ​នេះ​ជា​សញ្ញា​វិជ្ជមាន​ដ៏​ល្អ​មួយ​សម្រាប់​សហព័ន្ធ​ដ៏​ក្មេងខ្ចី​របស់​កម្ពុជា​ ​ដែល​ពេលនេះ​នៅសល់​ពេល​តែ​ជាង​ ​2សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ​អត្តពលិក​កីឡា​រាំ​កម្ពុជា​នឹង​ត្រូវ​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ​នៅ​ប្រទេស​ហ្វីលីពីន​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ថ្វី​ដ្បិតតែ​ជា​សហព័ន្ធ​កីឡា​ថ្មីថ្មោង​មែន​ ​ក៏ប៉ុន្តែ​កីឡា​រាំ​នេះ​បាន​លើកមុខ​មាត់​កម្ពុជា​យ៉ាង​ខ្លាំង​លើឆាកអន្តរជាតិ​ ​ដោយ​ដណ្តើម​បាន​មេដាយ​ជាច្រើន​គ្រឿង​រាល់ពេល​ចេញទៅ​ប្រកួត​កម្រិត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ម្តង​ៗ​៕​


  • ធារី​ ​ចន្ថា​ប៊ី​ន​ ​មិនទាន់​ចប់​កុងត្រា​ជាមួយ​ក្លិប​នៅ​ម៉ាឡេស៊ី​ផង​ ​ឥឡូវ​មាន​ក្លិប​ថ្មី​ចែចូវ​បាត់​ទៅ​ហើយ​

    ធារី​ ​ចន្ថា​ប៊ី​ន​ ​មិនទាន់​ចប់​កុងត្រា​ជាមួយ​ក្លិប​នៅ​ម៉ាឡេស៊ី​ផង​ ​ឥឡូវ​មាន​ក្លិប​ថ្មី​ចែចូវ​បាត់​ទៅ​ហើយ​

    ​កីឡាករ​ខ្សែបម្រើ​ការពារ​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​បាន​ធ្វើដំណើរ​មកដល់​កម្ពុជា​ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា​ ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្ដរ​ជាតិ​ជាមួយ​ម៉ុងហ្គោលី​ ​នៅ​ល្ងាច​ថ្ងៃនេះ​។​

    ​សុពលភាព​កុងត្រា​របស់​កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង​រូប​នេះ​ជាមួយនឹង​ក្លិប​ ​Terengganu​ ​FC​ ​របស់​គេ​នៅ​ឯ​លី​ក​កំពូល​ម៉ាឡេស៊ី​ ​នឹង​ចប់​ត្រឹម​ថ្ងៃទី30​ ​ខែវិច្ឆិកា​នេះ​ហើយ​។​ ​រូបគេ​ផ្ទាល់​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​រូបគេ​កំពុងតែ​ពិចារណា​លើ​សំណើ​របស់​ក្លិប​នៅ​លី​ក​កំពូល​ម៉ាឡេស៊ី​មួយ​នេះ​ជា​បន្ត​សិន​ ​ដោយសារ​ពេលនេះ​មាន​ក្លិប​ ​2​-​3​ ​បាន​ទាក់ទង​មក​គេ​ដែរ​។​ ​

    ​កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ទៀ​យថា​ ​ក្លិប​របស់​រូបគេ​ ​Terengganu​ ​FC​ ​ប្រហែលជា​នឹង​មិន​បន្ត​កុងត្រា​ជាមួយ​រូបគេ​ជាថ្មី​ទេ​សម្រាប់​រដូវ​កាល​ក្រោយនេះ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​រូប​នេះ​បាន​ផ្លាស់ទៅ​លេង​នៅ​ក្លិប​អាជីព​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​កាលពី​ឆ្នាំ2017​ ​និង​បាន​លេង​នៅ​ទីនោះ​អស់​រយៈពេល​ ​2រដូវ​កាល​មក​ហើយ​៕​


  • Suphanat​ ​Meounta​ ​ជាប់​ជា​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ាន​

    Suphanat​ ​Meounta​ ​ជាប់​ជា​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ាន​

    កីឡាករ​វ័យ​ ​19ឆ្នាំ​ថៃ​ ​Suphanat​ ​Meounta​ ​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ ​AFF​ ​ប្រគល់​ពាន​ជយលាភី​ជា​កីឡាករ​វ័យក្មេង​ដែល​ល្អ​ជាងគេបង្អស់​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។​

    ​ត្រឹម​វ័យ​ ​19ឆ្នាំ​ ​តែ​កីឡាករ​រូប​នេះ​បាន​ជាប់​ជម្រើសជាតិ​ឈុត​ធំ​ ​និង​ ​U19​ ​របស់​ប្រទេស​ថៃ​ ​មិន​តែប៉ុណ្ណោះ​កីឡាករ​រូប​នេះ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេបង្អស់​របស់​ថៃ​ ​ដែល​រក​គ្រាប់​បាល់​បាន​នៅ​ ​AFC​ ​Champions​ ​League​ ​និង​រកបាន​ ​9គ្រាប់​ក្នុង​ការប្រកួត​ ​AFF​ ​U19​ ​នៅ​កម្ពុជា​ ​ដោយ​បង្ហាញខ្លួន​បាន​ត្រឹម​ ​3ប្រកួត​ប៉ុណ្ណោះ​៕​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ ​និង​វ័យក្មេង​របស់​ក្រុមបាល់ទាត់​អាយុ​ក្រោម​ ​19ឆ្នាំ​ថៃ​ ​Suphanat​ ​Meounta​ ​បាន​អវត្តមាន​ក្នុង​ការប្រកួត​ដែល​ថៃ​បាន​ចាញ់​កម្ពុជា​ ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFF​ ​U19​ ​Championship​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ​ខណៈ​ដែល​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ​ទៀត​កីឡាករ​រូប​នេះ​សុទ្ធតែ​បាន​បង្ហាញខ្លួន​ទាំងអស់​។​


  • ភ្ញាក់ផ្អើល​!​!​ ​វ័យ48​ ​ឆ្នាំ​ ​តារា​សម្ដែង​ ​ជា​ ​សំណាង​ ​រៀបការ​ជាមួយ​ស្រី​ស្អាត​ ​Momo​ ​Momo​

    ភ្ញាក់ផ្អើល​!​!​ ​វ័យ48​ ​ឆ្នាំ​ ​តារា​សម្ដែង​ ​ជា​ ​សំណាង​ ​រៀបការ​ជាមួយ​ស្រី​ស្អាត​ ​Momo​ ​Momo​

    ​យោង​តាម​គណនី​តារា​សម្ដែង​ប្រុស​លោក​ ​សា​វិន​ ​ហ្វីលី​ប​ ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​លោក​នៅ​ពេល​ថ្មី​ៗ​នេះ​ថា​ ​”​សូម​ចូលរួម​អបអរសាទរ​សម្លាញ់​ចាស់​ ​ជា​ ​សំណាង​ ​ដែល​សម្រេចចិត្ត​ចូល​រោងការ​ថ្ងៃនេះ​ ​(​ថ្ងៃទី១៤​ ​វិច្ឆិកា​ ​ឆ្នាំ២០១៩​)​ ​ជាមួយ​តា​រា​ម៉ូ​ឌែល​ស្រករក្រោយ​ក្នុង​ខេត្តកំពត​។​ ​សូម​សម្លាញ់​មាន​សុភមង្គល​ជា​រៀង​រហូត​”​។​ ​

    ​ការ​បង្ហោះ​របស់​តារា​សម្ដែង​រូប​នេះ​ ​បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ​ដែលតា​រា​សម្ដែង​ចាស់វស្សា​ ​ជា​ ​សំណាង​ ​ទើបតែ​រក​ឃើញ​គូស្នេហ៍​គូ​អនាគត​។​ ​សូមជម្រាប​ថា​ ​លោក​ ​ជា​ ​សំណាង​ ​ជាតា​រា​ភាពយន្ត​មួយ​រូប​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នា​អំឡុង​ឆ្នាំ២០០២​ ​។​ ​លោក​តែងតែ​ ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​បែប​សម័យ​និង​បុរាណ​ជាច្រើន​ដូចជា​រឿង​ ​«​តេ​ជោ​តំ​ឌិន​»​ ​ជា​តួអង្គ​ស្តេច​ ​និង​រឿង​ ​រាជបុរី​ជាដើម​។​ ​វ័យ​ជាង៤៨​ ​ឆ្នាំ​ ​បាន​ធ្វើ​ឱ្យ​តារា​សម្តែង​ប្រុស​ម្នាក់​ដែល​រក្សា​ឈ្មោះ​នៅ​លីវ​ក្នុង​សិល្បៈ​បាន​យូរ​ជាងគេ​ ​។​ ​យ៉ាងណាមិញ​ ​ពេលនេះ​លោក​ ​ជា​ ​សំណាង​ ​ស្រាប់តែ​បានសម្រេច​ចិត្ត​ចូល​រោងការ​ ​បន្ទាប់ពី​បាន​ស្គាល់​ ​និង​ ​ស្វែងយល់​ចិត្តថ្លើម​នារី​ម្នាក់​អស់​មួយ​រយៈ​ ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ភរិយា​របស់​លោក​ ​ជា​ ​សំណាង​ ​គឺជា​តារា​សម្ដែង​ ​និង​បង្ហាញ​ម៉ូដ​ ​ដែល​មានឈ្មោះ​ក្នុង​សិល្បៈ​ថា​ ​Momo​ ​Momo​ ​ហើយ​កូនក្រមុំ​របស់​តារា​សម្តែង​ ​ជា​ ​សំណាង​ ​គឺជា​នារី​ម្នាក់​មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​ ​។​ ​មហាជន​ ​ក៏ដូចជា​អ្នក​សិល្បៈ​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​អ្នក​ទាំងពីរ​ឱ្យ​មាន​សុភមង្គល​ជា​រៀង​រហូត​ ​និង​ឆាប់​បាន​បុត្រ​ផង​ដែរ​៕​





  • កម្ពុជា​នៅតែ​បន្ត​អរ​ផង​ ​ភ័យ​ផង​ ​ក្នុង​ការ​ឡើង​ទៅកាន់​វគ្គ​ចុងក្រោយ​ពាន​ ​AFC​ ​U19​ ​Championship​ ​ជាលើកដំបូង​

    កម្ពុជា​នៅតែ​បន្ត​អរ​ផង​ ​ភ័យ​ផង​ ​ក្នុង​ការ​ឡើង​ទៅកាន់​វគ្គ​ចុងក្រោយ​ពាន​ ​AFC​ ​U19​ ​Championship​ ​ជាលើកដំបូង​

    ​ក្រុម​ ​U19​ ​កម្ពុជា​កំពុង​នៅ​លេខ2​ ​ល្អ​ក្នុង​ពូល​ ​និង​កំពុង​ឈរ​នៅ​លើ​ចំណាត់ថ្នាក់​លេខ5​ ​ក្នុង​តារាង​លេខ2​ ​ល្អ​បំផុត​ ​ដោយមាន​ ​6ពិន្ទុ​ ​និង​មាន​គ្រាប់​បាល់​ចំណេញ​ ​3គ្រាប់​។​

    ​ទោះជា​កម្ពុជា​ជាប់​ជា​ក្រុម​លេខ2​ ​ល្អ​មែន​ ​តែ​កម្ពុជា​នៅ​មិនទាន់​អាច​ច្បាស់​ថា​ ​ឡើង​ទៅកាន់​ពាន​ ​AFC​ ​U19​ ​Championship​ ​ឆ្នាំ2020​ ​បាន​ឫ​អត់​នោះ​ទេ​ ​ដោយសារតែ​ត្រូវ​ចាំ​អ៊ុត​មើល​ការប្រកួត​ក្នុង​ពូល​ ​A​ ​បញ្ចប់​សិន​។​

    ​ជា​ការពិត​ណាស់​ការប្រកួត​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃជា​មួយ​គ្នា​ ​ក៏ប៉ុន្តែ​ក្រុម​អ៊ីរ៉ាក់​ ​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កំពុង​មាន​បញ្ហា​អសន្តិសុខ​ ​ដែល​ត្រូវ​ផ្ទេរសិទ្ធិ​ទៅ​ឱ្យ​ប្រទេស​អ៉ូ​ម៉ង់​ ​ជា​អ្នកធ្វើ​ជំនួស​វិញ​ ​ដោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី22​ ​ហើយ​បញ្ចប់​នៅ​ថ្ងៃទី30​ ​ខែវិច្ឆិកា​ខាងមុខនេះ​។​ ​ដូច្នេះ​នៅ​ពូល​ ​A​ ​នេះ​ ​ប្រសិនបើ​ក្រុម​លេខ2​ ​ល្អ​បំផុត​មាន​ពិន្ទុ​ទាប​ជាង6​ ​ឬ​មាន​ ​6ពិន្ទុ​ដែរ​ ​តែ​មាន​គ្រាប់​ចំណេញ​តិច​ជាង​កម្ពុជា​ ​(​3គ្រាប់​)​ ​នោះ​ក្រុម​ ​U19​ ​កម្ពុជា​នឹង​បាន​ឡើង​ទៅ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ផ្ដាច់ព្រ័ត្រ​មិនខាន​៕​


  • ORANGE​ ​ESport​ ​នឹង​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​បាញ់​ ​PUB​-​G​ ​ជើងឯក​ពិភពលោក​ ​

    ORANGE​ ​ESport​ ​នឹង​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​បាញ់​ ​PUB​-​G​ ​ជើងឯក​ពិភពលោក​ ​

    ​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​ពានរង្វាន់​ ​PUBG​ ​Mobile​ ​Club​ ​Open​ ​2019​ ​SEA​ ​Championship​ ​នៅពេល​នេះ​គឹ​ដល់ទី​បញ្ចប់​ហើយ​ ​ហើយ​ជា​លទ្ធផល​ក្រុម​ ​RRQ​ ​Athena​ ​មក​ពី​ប្រទេស​ថៃ​ ​បាន​ទទួល​ជ័យជម្នះ​ជាមួយនឹង​ទឹកប្រាក់​រង្វាន់​ចំនួន​ ​35,000ដុល្លារ​អាមេរិក​។​

    ​ចំពោះ​ក្រុម​តំណាង​ឱ្យ​កម្ពុជា​ ​ORANGE​ ​ESport.CG​ ​វិញ​ ​គឺ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ4​ ​ក្នុង​ការប្រកួត​ប្រចាំ​តំបន់​អាស៊ាន​នេះ​ផង​ដែរ​ ​ដោយ​ទទួល​បាន​នូវ​ ​Slots​ ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​PUBG​ ​Mobile​ ​Club​ ​Open​ ​2019​ ​SEA​ ​Championship​ ​នៅ​ប្រទេស​សិង្ហបុរី​ ​ ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី29​ ​ខែ​វិ​ចិ្ឆ​កា​ ​និង​ទី1​ ​ខែធ្នូ​ខាងមុខនេះ​នៅ​ ​PUTRA​ ​WORLD​ ​TRADE​ ​CENTER​ ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រុម​ជើងឯក​ ​RRQ​ ​Athena​ ​របស់​ថៃ​ ​បាន​ទទួល​ទឹកប្រាក់​រង្វាន់​ច្រើន​ដល់ទៅ​ ​35,000​ ​ដុល្លារ​អាមេរិក​ ​និង​ទទួល​បាន​សំបុត្រ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លក្ខណៈ​សកល​ ​PMCO​ ​Global​ ​Finals​ ​ទៀតផង​៕​


  • ម៉ុងហ្គោលី​រៀបចំខ្លួន​យ៉ាង​ល្អ​ ​មុននឹង​ប្រកួត​ជាមួយ​កម្ពុជា​

    ម៉ុងហ្គោលី​រៀបចំខ្លួន​យ៉ាង​ល្អ​ ​មុននឹង​ប្រកួត​ជាមួយ​កម្ពុជា​

    ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ​Smart​ ​រវាង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​និង​ក្រុមជម្រើសជាតិ​ម៉ុងហ្គោលី​ ​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ល្ងាច​ថ្ងៃនេះ​ ​នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​ ​6​:​30យប់​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ហើយនឹង​មានការ​ផ្សាយបន្តផ្ទាល់​ដោយ​ស្ថានីយ​ទូរទស្សន៍​ ​BTV​ ​ទៀតផង​។​

    ​សម្រាប់​ការប្រកួត​នេះ​ ​ក្រុមជម្រើសជាតិ​ឈុត​ធំ​កំពុង​ឡើង​ទម្រង់​ខ្លាំង​ម៉ុងហ្គោលី​ ​ហាក់ដូចជា​រៀបចំខ្លួន​បាន​យ៉ាង​ល្អ​ ​និង​ ​មាន​ភាព​ជឿជាក់​ខ្លាំង​ជាង​មុន​ ​ដោយ​ពួកគេ​បាន​ហោះ​មក​កម្ពុជា​មុន​ការប្រកួត​ដល់ទៅ​ជាង​ ​2សប្តាហ៍​ ​ដើម្បី​ឱ្យ​បាន​ស្គាល់​ទឹកដី​ ​និង​ ​បាន​ហ្វឹកហាត់​ឱ្យ​ស៊ាំ​នឹង​អាកាសធាតុ​នៅ​កម្ពុជា​។​

    ​សំបុត្រ​ចូលរួម​ទស្សនា​បាន​ចាប់ផ្តើម​ដាក់​លក់​ហើយ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់ពី​វេលា​ម៉ោង​ ​9ព្រឹកមិញ​ ​រហូតដល់​ម៉ោង​ ​6ល្ងាច​ ​ដោយមាន​ ​2ប្រភេទ​ ​គឺ​សំបុត្រ​ក្នុង​តំបន់​មាន​ដំបូល​ ​និង​តំបន់​អត់​ដំបូល​៕​


  • Al​ ​Ahed​ ​លើក​ពាន​ក្លិប​បាល់ទាត់​ល្អ​ផ្តាច់​គេ​ប្រចាំ​ទ្វីបអាស៊ី​ ​

    Al​ ​Ahed​ ​លើក​ពាន​ក្លិប​បាល់ទាត់​ល្អ​ផ្តាច់​គេ​ប្រចាំ​ទ្វីបអាស៊ី​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមបាល់ទាត់​ ​Al​ ​Ahed​ ​របស់​ប្រទេស​លីបង់​បាន​លើក​ពាន​ ​ ​AFC​ ​CUP​ ​2019​ ​ក្រោយ​បំបាក់​ក្រុម​ជើងខ្លាំង​មក​ពី​ប្រទេស​កូរ៉េខាងជើង​ ​April​ ​25​ ​SC​ ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​។​

    ​ការ​យកឈ្នះ​ក្នុង​លទ្ធផល​ ​1ទល់នឹង0​ ​នេះ​គឺ​ ​ទទួល​បាន​បន្ទាប់ពី​កីឡាករ​កូរ៉េខាងជើង​ម្នាក់​ទទួល​បាន​កាត​ក្រហម​ក្រោយ​ព្យាយាម​រារាំង​គូប្រកួត​ក្នុង​ការ​អូស​បាល់​ទៅ​ស៊ុត​បញ្ចូល​ទី​។​

    ​ការប្រកួត​ពានរង្វាន់​លំដាប់​ទី2​ ​ប្រចាំ​ទ្វីបអាស៊ី​នេះ​ ​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយសារតែ​ទីនោះ​ ​គឺជា​ទឹកដី​កណ្តាល​ហើយក៏​ជាទី​ស្នាក់​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ផង​ដែរ​ ​ខណៈ​ដែល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​នេះ​ ​គឺ​ធ្វើឡើង​តែ​ ​1ជើង​តែប៉ុណ្ណោះ​៕​


  • កីឡាករ​ឈុត​ធំ​កម្ពុជា​ ​2រូប​ឡើង​តំណែង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​

    កីឡាករ​ឈុត​ធំ​កម្ពុជា​ ​2រូប​ឡើង​តំណែង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​

    ​យោង​តាម​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​ ​ដែល​ធ្វើឡើង​នាទី​ក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​នៅ​ព្រឹក​ថ្ងៃទី15​ ​ខែតុលា​ ​ឆ្នាំ2019​ ​នេះ​បាន​បង្ហាញថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​22ឆ្នាំ​ ​នឹង​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ជាមួយ​ប្រទេស​ខ្លាំង​ៗ​ចំនួន4​ ​ដែល​មាន​ដូចជា​ ​ម្ចាស់ផ្ទះ​ហ្វីលីពីន​,​ ​ម៉ាឡេស៊ី​,​ ​មីយ៉ាន់ម៉ា​ ​និង​ទីម័រខាងកើត​។​ ​ដោយឡែក​ពូល​ ​B​ ​វិញ​ ​រួមមាន​ ​ថៃ​,​ ​ឥណ្ឌូ​នេ​ស៊ី​,​ ​វៀតណាម​,​ ​ឡាវ​,​ ​សិង្ហបុរី​ ​និង​ប្រ៊ុយណេ​។​

    ​ក្នុង​នោះ​ដែរ​ ​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​ ​គួច​ ​សុ​កុម្ភៈ​ ​និង​អ្នកចាំទី​របស់​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ​ ​អ៊ុំ​ ​វិចិត្រ​ ​ត្រូវ​បាន​ជ្រើសតាំង​ឱ្យ​ក្លាយទៅជា​គ្រូបង្វឹក​ជំនួយ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម​ ​22ឆ្នាំ​ ​ដែល​ត្រូវ​ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ ​(​ ​ស៊ី​ហ្គេម​ ​–​ ​SEA​ ​Games​ ​)​ ​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​នា​ចុងខែ​វិច្ឆិកា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    ​ ​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​នេះ​ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី30​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃទី11​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ជាមួយនឹង​ ​523វិញ្ញាសា​ប្រកួត​ ​លើ​ប្រភេទ​កីឡា​ចំនួន56​ ​ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ ​គឺ​ចាប់ផ្ដើម​មុន​ពិធី​បើកផ្លូវ​ការ​មកដល់​ ​ពោល​គឺ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី25​ ​ខែវិច្ឆិកា​ ​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី10​ ​ខែធ្នូ​៕​