Author: អេបិល

  • លេច​របរ​ថ្មី​!​!​!​ ​អ្នកដឹកនាំ​សម្ដែង​នៅ​ថោន​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​បើក​ក្លឹប​កម្សាន្ដ​ ​«​QKCLUB​ ​»​

    លេច​របរ​ថ្មី​!​!​!​ ​អ្នកដឹកនាំ​សម្ដែង​នៅ​ថោន​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​បើក​ក្លឹប​កម្សាន្ដ​ ​«​QKCLUB​ ​»​

    ថ្មីៗនេះ​តាមរយៈ​បណ្ដាញ​សង្គម​របស់​អ្នកដឹកនាំ​សម្ដែង​នៅ​ផលិត​កម្ម​ថោន​ ​លោក​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​ ​និង​សារ​ថា​ ​«​អគុណ​មែនទែន​ចំពោះ​មិត្តភក្តិ​ ​បងប្អូន​ទាំងអស់គ្នា​ ​ដែល​បាន​មក​គាំទ្រ​ ​#​QKCLUB​។​ ​តាំងពី​ចាប់​ផ្តេី​មមក​ទាំង​មិនទាន់​មាន​អ្នក​ស្គាល់​ ​ទាំង​មិនទាន់​មាន​មនុស្ស​មក​ច្រេីន​ ​តែរ​យះ​ពេល3ខែ​នេះ​ ​គឺ​មាន​គេ​ស្គាល់​ ​#​QKCLUB​ ​កាន់​តែ​ច្រេីន​ទៅៗ​ ​រហូត​រាល់ថ្ងៃ​នេះ​អត់មាន​កន្លែង​អង្គុយ​ ​ពេញ​ៗ​រាល់ថ្ងៃ​។​ ​ខ្ញុំ​សន្យា​ថា​នឹង​មាន​អ្វី​កាន់តែ​ពិសេស​ជូន​ទៅដល់​អ្នក​ទាំងអស់គ្នា​បន្ត​ទៀត​ ​នៅ​ ​#​QKCLUB​»​។​ ​

    ​សូមជម្រាប​ថា​ ​តាំងពី​មានវត្តមានក្នុង​ជំនួញ​បើក​ក្លឹប​ជាមួយ​តារាចម្រៀង​ ​លោក​ ​សុគន្ធ​ ​ថេ​រ៉ា​យុ​ ​គេ​កត់សម្គាល់​ថា​ ​អ្នកដឹកនាំ​សម្ដែង​រូប​នេះ​ធ្វើ​ឱ្យ​អតីត​ក្លិ​បថោន​ ​ដែល​ប្ដូរ​ឈ្មោះ​ថ្មី​ថា​ ​QKCLUB​ ​ល្បីឈ្មោះ​យ៉ាង​ខ្លាំង​។​ ​ក្លឹប​កម្សាន្ដ​រាត្រី​នេះ​នៅ​ក្រោម​ការ​ខ្នះខ្នែង​របស់​លោក​ ​ដែលគេ​កត់សម្គាល់​ឃើញថា​ ​ទាក់ទាញ​អ្នក​ទៅ​កម្សាន្ត​ស្ទើរតែ​នាំមុខ​គេ​នា​ពេល​ចុងក្រោយ​ ​ដោយ​អាច​និយាយ​បាន​ថា​ ​ទើបតែ​មាន​វត្តមាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ប្រជែង​ទីផ្សារ​មិនធម្មតា​។​

    ​បើ​ផ្អែកលើ​ការ​បង្ហោះ​របស់​លោក​ ​បាន​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ភ្លាម​ៗ​ថា​ ​មើលឃើញ​ភ្លាម​ថា​លោក​ជោគជ័យ​ក្នុង​ជំនួញ​គ្រប់គ្រង​ក្លិប​លើកដំបូង​ ​ខណៈ​ដែល​ពេល​កន្លងមក​ ​លោក​មិនដែល​មានបទពិសោធន៍​លើ​ជំនួញ​មួយ​នេះ​ទាល់តែសោះ​។​ ​លោក​ត្រូវ​បាន​គេ​ស្គាល់​តែ​លើ​ជំនាញ​ផលិតMV​ ​និង​មុខរបរ​បើក​លក់​ស៊ុប​ខ្យង​ ​Omega​ ​ប៉ុណ្ណោះ​ ​ទើប​ជា​ការ​កោតសរសើរ​ ​នៅពេល​ការងារ​បើក​ក្លិប​ ​គឺជា​មុខរបរ​មិន​ងាយ​នឹង​ធ្វើអោយ​ជោគជ័យ​ ​ប៉ុន្តែ​លោក​អាច​ធ្វើអោយ​ក្លិប​មួយ​នេះ​ ​ល្បីឈ្មោះ​មិន​ប្រើ​ពេល​យូរ​។​ ​ជាក់ស្ដែង​ ​នៅក្នុង​សង្គម​សិល្បៈ​ ​និង​ ​សង្គម​អ្នក​និយម​ក្លិប​រាត្រី​ ​ស្ទើរ​មិន​មាន​អ្នកណា​ ​មិន​ជ្រួល​ជ្រួល​នឹង​ក្លិប​ ​QK​ ​នេះ​ទេ​។​ ​លោក​ ​Rith​ ​Omega​ ​ក៏​ត្រូវ​គេ​កត់សម្គាល់​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​លក់​យីហោ​ ​ស៊ុប​ខ្យង​ ​Rith​ ​Omega​ ​ស្របគ្នា​ផង​ដែរ​ ​ដោយ​គេ​ឃើញ​ហាង​ស៊ុប​ខ្យង​យីហោ​នេះ​ ​លេចឡើង​ច្រើន​កន្លែង​៕​

  • កម្មវិធីប្រគល់រង្វាន់ជូនអតិថិជនពីកម្មវិធីថតរូបរបស់ LG ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩

    កម្មវិធីប្រគល់រង្វាន់ជូនអតិថិជនពីកម្មវិធីថតរូបរបស់ LG ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩

    ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ៖ ដើម្បីចូលរួមអបអសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន​ ជីហ្គៀគ្រុប បានរៀបចំនូវកម្មវិធីការប្រកួតថតរូប ជាមួយផលិតផល LG តាមរយៈបណ្តាញសង្គម Facebook​ ព្រមទាំងបានបង្កើតកម្មវិធីជួបជុំ Fans និង​ Idol ប្រចាំឆ្នាំ​របស់ LG ដែលមានវត្តមាន DJ Nana លោក ជា វណ្ណារិទ្ធិ និង អ្នកនាង កែវ ច័ន្ទនិមល ដែលជាអ្នកតំណាងផលិតផលLG ផងដែរ។

    គួរបញ្ចាក់ផងដែរថា ការប្រកួតថតរូប ជាមួយផលិតផល LG តាមរយៈបណ្តាញសង្គម Facebook​ នេះបាន​រកឃើញនូវអ្នកឈ្នះរង្វាន់ពីការប្រកួតថតរូបទាំង១០រូបដែលលមានដូចជា៖​
    រង្វាន់ទី1 – ទូរទស្សន៍ LG 55អ៊ីញ ចំនួន ១រង្វាន់បានទៅលើ :
    1- ឈ្មោះ បូរ៉ា
    រង្វាន់ទី2 – ទូរទឹកកក LG ចំនួន១រង្វាន់ ​បានទៅលើ :
    1- ឈ្មោះ Ta Real
    រង្វាន់ទី3 – ម៉ាស៊ីនបោកគក់ LG ចំនួន ១រង្វាន់បានទៅលើ:
    1- ឈ្មោះ Linda Samnang
    រង្វាន់ទី4 – ម៉ាស៊ីនត្រជាក់ LG ចំនួន២រង្វាន់ បានទៅលើ :
    1- ឈ្មោះ Nak Pakorn
    2- ឈ្មោះ លក្ខណ៍ សំណាង
    រង្វាន់ទី5 – Speaker LG ចំនួន ៥ រង្វាន់បានទៅលើ :
    1- ឈ្មោះ Bophary Boeum​
    2- ឈ្មោះ Cho Colate
    3- ឈ្មោះ Zey Pich Smile
    4- ឈ្មោះ RoGen ReChhes
    5- ឈ្មោះ Khin Mengchhiv

    ក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន ជីហ្គៀគ្រុប សូមថ្លែងអំណគុណយ៉ាងក្រៃលែងដល់បណ្តាអតិថិជនរបស់ LG ដែលបានចូលរួមក្នុងកម្មវិធីប្រកួតថតរូប និងអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងទុកចិត្តលើផលិតផល LG ជាដរាបមក។ ហើយក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន ជីហ្គៀគ្រុប​ សូមសន្យាថានឹងបង្កើតកម្មវិធីប្រកួតថ្មីៗទៀតនាពេលខាងមុខដើម្បីផ្តល់នូវឱកាសដល់អតិថិជនអោយទទួលបាននូវរង្វាន់ពិតៗពី LG ។

  • Oppo​ ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយទៀត​ ​សាក​ថ្ម​ ​30នាទី​ពេញ​ ​100​%​

    Oppo​ ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយទៀត​ ​សាក​ថ្ម​ ​30នាទី​ពេញ​ ​100​%​

    ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​Oppo​ ​បាន​ត្រៀម​នឹង​ប្រកាស​ចេញ​ម៉ូដែល​ថ្មី​មួយទៀត​គឺ​ ​Oppo​ ​Reno​ ​Ace​ ​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​ៗ​ច្រើនណាស់​។​ ​ក្នុង​នោះ​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​នូវ​តួលេខ​បច្ចេកវិទ្យា​សាក​ថ្ម​ដែល​មាន​លើ​ ​Oppo​ ​Ace​ ​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់​ ​(​SuperVOOC​ ​2.0​ ​ឬ​ ​SuperVOOC​ ​Flash​ ​Charge​)​ ​ឆ្នាំង​សាក​ ​65W​(​វ៉ាត់​)​ ​អាច​បញ្ចូល​កម្លាំង​ថ្ម​ពេញ​ ​99​%​ ​ឬ​ ​100​%​ ​ដោយ​ប្រើ​ពេល​ត្រឹមតែ​ ​30នាទី​ប៉ុណ្ណោះ​ ​ហើយ​មាន​ថាមពល​ថ្ម​ដល់ទៅ​ ​4000​ ​mAh​ ​ទៀតផង​។​

    ​Oppo​ ​Reno​ ​Ace​ ​អាច​នឹង​មាន​ជម្រើស​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ ​128GB​ ​តម្លៃ​ ​420​ ​ដុល្លារ​ ​រីឯ​ ​RAM​ ​12GB​ ​មេ​ម៉ូ​រី​ ​256GB​ ​តម្លៃ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ទេ​។​ ​ចំណែក​កាមេរ៉ា​មានដល់​ទៅ4​ ​ឯណោះ​ ​គឺ​ទំហំ​ ​(​48MP​+​13MP​+​8MP​+​2MP​)​ ​កាមេរ៉ា​មុខ​ ​2​ ​គឺ​(​16MP​)​ ​មាន​អេក្រង់​ ​6.5​ ​អ៊ិ​ញ​ ​កម្រិត​អេក្រង់​ល្អ​ ​90Hz​ ​ជាមួយនឹង​បន្ទះ​ឈីប​ ​Snapdragon​ ​855Plus​ ​ល្បឿន​ ​2.96Ghz​ ​ដំណើ​ការ​ដោយ​ ​Android​ ​9​៕​


  • យានអវកាស​ជប៉ុន​ ​នាំ​យក​គំរូ​ដី​អាចម៍ផ្កាយ​មក​ផែនដី​ ​ដោយ​ជោគជ័យ​

    យានអវកាស​ជប៉ុន​ ​នាំ​យក​គំរូ​ដី​អាចម៍ផ្កាយ​មក​ផែនដី​ ​ដោយ​ជោគជ័យ​

    ​អស់​រយៈពេល​ជាង1ឆ្នាំ​មកនេះ​ ​យានអវកាស​ដ៏​តូច​មួយ​របស់​ជប៉ុន​ ​បាន​ធ្វើការ​សិក្សា​ពី​ស្រទាប់ដី​នៃ​អាចម៍ផ្កាយ​មួយ​ឈ្មោះថា​ ​Ryugu​ ​ដែល​ស្ថិតនៅ​ជិត​ផែនដី​ជាងគេ​បំផុត​។​

    ​យានអវកាស​គ្មាន​មនុស្ស​បើក​នេះ​មានឈ្មោះ​ថា​ ​Hayabusa2​ ​បាន​ចាប់ផ្ដើម​ចេញដំណើរ​មកកាន់​ភពផែន​ដី​វិញ​ ​ក្រោយពី​ស្ថិតនៅ​ចម្ងាយ​ជាង​ ​180លាន​គីឡូម៉ែត្រ​ពី​ផែនដី​។​ ​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន​សង្ឃឹមថា​ ​នឹង​ប្រើប្រាស់​វត្ថុធាតុដើម​ពី​អាចម៍ផ្កាយ​នេះ​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​ភពផែន​ដី​ ​និង​ប្រភព​នៃ​មហាសមុទ្រ​របស់​ផែនដី​។​ ​

    ​ជាមួយគ្នា​នេះ​ដែរ​ ​ខណៈ​ពេល​ដែល​កំពុង​ហោះ​ចេញ​មកកាន់​ផែនដី​វិញ​ជា​សន្សឹម​ៗ​នោះ​ ​យាន​ ​Hayabusa2​ ​ក៏​នឹង​ផ្ដិត​យក​រូប​ពិត​ពី​អាចម៍ផ្កាយ​រហូតដល់​ថ្ងៃទី18​ ​ខែវិច្ឆិកា​។​ ​Ryugu​ ​គឺជា​អាចម៍ផ្កាយ​ដែល​មាន​រាង​ដូច​គ្រាប់ពេជ្រ​ដែល​មាន​ទទឹង​ក្រោម​ ​3,000ហ្វ៊ី​ត​ ​ហើយ​ស្ថិតនៅ​ចម្ងាយ​រាប់​សិប​លាន​គីឡូម៉ែត្រ​ពី​ផែនដី​។​ ​ដំណើរ​របស់​យាន​ ​Hayabusa​ ​2​ ​បាន​ចាប់ផ្ដើម​ឡើង​កាលពី​ឆ្នាំ2014​ ​កន្លងទៅ​ ​ហើយ​វា​ជា​បេសកកម្ម​ទៅ​នាំ​យក​គំរូ​អាចម៍ផ្កាយ​ដំបូង​គេ​របស់​ពិភពលោក​៕​


  • ទូរស័ព្ទ​ម៉ាក​ ​Realme​ ​ ​ទើប​ចេញ​ថ្មី​មែន​ ​តែ​ឡើង​ចំណាត់ថ្នាក់​ឥត​ឈប់​ ​ដល់​លេខ4​ ​លើ​ពិភពលោក​

    ទូរស័ព្ទ​ម៉ាក​ ​Realme​ ​ ​ទើប​ចេញ​ថ្មី​មែន​ ​តែ​ឡើង​ចំណាត់ថ្នាក់​ឥត​ឈប់​ ​ដល់​លេខ4​ ​លើ​ពិភពលោក​

    ស្ថិតិ​ចេញផ្សាយ​ដោយ​ ​Counterpoint​ ​(​ជា​អ្នកជំនាញ​ផ្នែក​ស្ថិតិ​នៃ​សញ្ញា​ក្រាហ្វិក​ឡើង​ ​ឬ​ចុះ​នៃ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ននា​នា​)​ ​បាន​បង្ហាញ​ពី​ការ​លក់​ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ននៅ​ក្នុង​ត្រីមាស​ទី3​ ​នៃ​ឆ្នាំ2019​។​

    ​ទិន្នន័យ​ដែល​មាន​ព្រួញ​សញ្ញា​ក្រាហ្វិក​ធ្លាក់ចុះ​ជា​រួម​សម្រាប់​ទីផ្សារ​ទូរស័ព្ទ​ទាំងមូល​ ​ប៉ុន្តែ​មាន​ទូរស័ព្ទ​ថ្មី​ម៉ាក​ ​Realme​ ​ស្រាប់តែ​មាន​សញ្ញា​នៃ​ការ​លក់​ងើបឡើង​ខុសពី​ម៉ាក​ដទៃ​នោះ​គឺ​ ​ការ​លក់​ចេញ​ទូរស័ព្ទ​បាន​ច្រើនជាង​ ​10​ ​លាន​គ្រឿងក្នុង​ត្រីមាស​ទី3​ ​កើនឡើង​ ​80​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​សម្ទុះ​ដ៏​ល្អ​នេះ​ ​បើ​គិតទៅ​ ​គឺ​កើនឡើង​ស្ថិតនៅ​ក្នុង​លំដាប់​កំពូល​តែម្តង​ ​បើ​ប្រៀបធៀប​នឹង​ម៉ាក​ទូរស័ព្ទ​ដទៃ​ ​(​ឈរ​លើ​លេខ4​ ​ទូទាំង​ពិភពលោក​)​ ​ប្រការ​នេះ​ហើយដែល​ជា​រឿង​មួយ​មិន​ធា្លប់​មាន​ពីមុន​មក​នោះ​។​

    ​សម្រាប់​ការ​កើនឡើង​នៃ​ចំណូល​លក់​ ​និង​ចំនួន​ផលិត​បែបនេះ​ ​ម៉ាក​យីហោ​ថ្មោងថ្មី​មួយ​នេនឹ​ង​បញ្ចេញ​ ​Realme​ ​5​ ​Series​(​ ​5​ ​ឬ​ ​5​ ​Pro​)​ ​មក​ទីផ្សារ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ​និង​មានតម្លៃ​សមរម្យ​ជាមួយនឹង​សមត្ថភាព​ខ្ពស់​ ​រូបរាង​ស្អាត​ ​គួរ​ទាក់ទាញ​និង​គួរ​ឱ្យ​ចង់​ចាប់កាន់​ទៀតផង​។​ ​ចំណែក​ម៉ូដែល​កំពុង​លក់​នៅ​អឺរ៉ុប​ ​មាន​ដូចជា​ ​X2​ ​Series​(​X2​ ​និង​ ​X2​ ​Pro​)​,​ ​Realme​ ​6​ ​ជាដើម​។​ ​សម្រាប់​ ​Realme​ ​5​ ​Pro​ ​តម្លៃ​ចាប់ផ្តើម​ ​ខ្ទង់​ប្រមាណ​ជា​ ​219​ ​ដុល្លារ​(​RAM​ ​4GB​ ​មេ​ម៉ូ​រី​ ​128GB​)​ ​ឯ​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ ​218GB​ ​តម្លៃ​ ​347​ ​ដុល្លារ​៕​

  • ភាពយន្ដ​រន្ធត់​ខ្នាត​ធំ​របស់LD​ ​«​នាឡិកា​ដាស់​វិញ្ញាណ​»​ ​ចំណាយ​ទុន​ផលិត​ច្រើន​បំផុត​ ​នឹង​គ្រោង​បញ្ចាំង​នៅ​បរទេស​

    ភាពយន្ដ​រន្ធត់​ខ្នាត​ធំ​របស់LD​ ​«​នាឡិកា​ដាស់​វិញ្ញាណ​»​ ​ចំណាយ​ទុន​ផលិត​ច្រើន​បំផុត​ ​នឹង​គ្រោង​បញ្ចាំង​នៅ​បរទេស​

    ​នៅ​ថ្ងៃទី​ ​១៥​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​ ​ភាពយន្ត​ខ្នាត​ធំ​រឿង​«​នាឡិកា​ដាស់​វិញ្ញាណ​»​ ​បាន​រៀបចំ​ពិធី​ចាក់​បញ្ចាំង​ឱ្យ​ផលិតករ​ ​និង​អ្នក​សារ​ព័ត៍​មាន​ទស្សនា​មុន​បញ្ចាំង​ជា​ផ្លូវការ​ ​ដែល​ជា​ភាពយន្ត​នេះ​បាន​បណ្តាក់​ទុន​ផលិត​ទ្រង់ទ្រាយ​ធំ​លើកដំបូង​របស់​ផលិតកម្ម​ ​LD​ ​Picture​ ​និង​ទទួលការ​សាទរ​ជា​ខ្លាំង​ពីសំណាក់​ក្រុម​ផលិតករ​ខ្មែរ​ ​ព្រោះតែ​ភាពយន្ត​នេះ​មាន​កម្រិតស្ដង់ដារ​អន្តរជាតិ​។​

    ​ភាពយន្ត​បែប​រន្ធត់​មួយ​នេះ​ ​គ្រោង​ត្រៀម​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងភាពយន្ត​តែម្ដង​ចាប់ពី​ថ្ងៃទី២១​ ​ខែវិច្ឆិកា​ ​នេះ​តទៅ​។​ ​ក្រៅពី​ការ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ភាពយន្ត​ដែល​មានគុណ​ភាព​មួយ​នេះ​ក៏​ត្រៀមខ្លួន​ចេញទៅ​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​អន្តរជាតិ​យ៉ាងតិច៦ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​ផង​ដែរ​។​ ​ជា​ការ​ភ្ញាក់ផ្អើល​ ​និង​សាទរ​ចំពោះ​ផលិតករ​កម្ពុជា​ ​ដែល​បាន​សម្រិតសម្រាំង​ស្នាដៃ​ពិសេស​រហូត​បណ្តា​រោងភាពយន្ត​ជាច្រើន​ប្រទេស​មានការ​ចាប់អារម្មណ៍​ ​បើ​ទ្វារ​ស្វាគមន៍​ភាពយន្ត​របស់​កម្ពុជា​។​

    ​ថ្លែង​ក្នុង​កម្ម​វិ​ធី​សនិ​សី​ទសារ​ព័ត៌​មួយ​កាលពី​រាត្រី​ថ្ងៃទី​ ​១៥​ ​ខែវិច្ឆិកា​នេះ​ ​ចាងហ្វាង​ផលិតកម្ម​ ​LD​ ​Picture​ ​លោក​ ​លៀក​ ​លីដា​ ​បាន​លើកឡើង​ថា​ ​កន្លងមក​ផលិតកម្ម​លោក​បាន​ ​ផលិតភាព​យន្ត​ប្រមាណ​ជិត៣០រឿង​រួចមក​ហើយ​ ​ដែល​ភាគច្រើន​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ​ក្នុង​ស្រុក​ខ្លាំង​ ​ហើយ​លោក​បាន​សន្សំ​ថវិកា​ដែល​ទទួល​បាន​ពី​ការផលិត​ភាពយន្ត​កន្លងមក​មក​ ​បណ្តាក់​ទុន​ផលិតភាព​យន្ត​ខ្នាត​ធំ​លើកដំបូង​សម្រាប់​ផលិតកម្ម​លោក​ឡើង​។​ ​លោក​ថា​ ​ចាយ​ពេល​ក្នុង​ការផលិត​សរុប​រយៈពេល​ជាង​មួយឆ្នាំ​ ​ភាពយន្ត​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ដើម្បី​គុណភាព​ខ្ពស់​មួយ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទីផ្សារ​ក្រៅ​ស្រុក​។​ ​លោក​លើកឡើង​ថា​ ​ភាពយន្ត​នេះ​នឹង​ចាក​បញ្ចាំង​នៅ​រោងភាពយន្ត​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​ដូចជា​ ​ប្រទេស​ ​ថៃ​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​ម៉ាឡេស៊ី​ ​សិង្ហ​បូរី​ ​និង​ប្រ៊ុយណេ​ ​ជាដើម​ ​ហើយក៏​មាន​បណ្តា​ប្រទេស​មួយចំនួន​ទៀត​បាន​នឹង​កំពុង​ស្ថិត​ក្នុង​ការ​ច​ចារ​នៅឡើយ​។​ ​

    ​លោក​ថា​ ​ចាយ​ទុន​ជាង៤០ម៉ឺន​ដុល្លារ​អាមេរិក​ ​បើ​ពឹង​លើ​ចំណូល​ក្នុង​ស្រុក​គឺ​នឹង​ខាត​ច្រើន​ ​ហើយ​ការ​ចេញ​ចាក់​បញ្ចាំង​នៅ​លើ​ទីផ្សារ​ក្រៅ​ស្រុក​ពេលនេះ​ក៏​លោក​នៅ​រង​ចាំ​លទ្ធផល​នៅឡើយ​។​ ​លោក​បន្ត​ថា​ ​ឱកាស​នេះ​គឺជា​ការ​បើកផ្លូវ​មួយ​សម្រាប់​ផលិតករ​ក្នុង​ស្រុក​ដ៏​ទៃ​ទៀត​ដែល​ចង់បាន​បទពិសោធន៍​ថ្មី​លើ​ទីផ្សារ​ក្នុង​ស្រុក​ ​ដែល​លោក​ថាបើ​ទោះបីជា​ខាតបង់​ច្រើន​លើ​ការផលិត​នេះ​លោក​នឹង​នៅតែ​បន្ត​ចិញ្ចឹមចិត្ត​បន្ត​ផលិតភាព​យន្ត​ថ្មី​ខ្នាត​ធំ​មានគុណ​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់​ ​តាមរយៈ​ការ​សន្សំ​ថវិកា​ចំណេញ​ពី​ការផលិត​ភាពយន្ត​បន្ត​ទៀត​៕​

    https://youtu.be/avyaoQNphug



  • ស្មា​ត​ហ្វូ​ន​ល្បឿន​លឿន​ៗ​ ​10ម៉ាក​ ​មាន​ប្រភព​ពី​ប្រទេស​ចិន​ទាំងអស់​

    ស្មា​ត​ហ្វូ​ន​ល្បឿន​លឿន​ៗ​ ​10ម៉ាក​ ​មាន​ប្រភព​ពី​ប្រទេស​ចិន​ទាំងអស់​

    ​ពីមុន​មក​បញ្ជី​មានតែ​ ​1ទេ​ ​ប៉ុន្តែ​ពេលនេះ​គេ​ចែកចេញជា2​ ​គឺ​បញ្ជី​សម្រាប់​ស្មា​ត​ហ្វូ​ន​ ​Flagship​ ​និង​បញ្ជី​សម្រាប់​ស្មា​ត​ហ្វូ​ន​ធុនកណ្ដាល​។​ ​AnTuTu​ ​(​កម្មវិធី​តេ​ស្ត​ល្បឿន​ទូរស័ព្ទ​)​ ​បាន​បញ្ចេញ​បញ្ជី​ថ្មី​ចុងក្រោយ​មួយ​ប្រចាំខែ​តុលា​ ​បាន​បង្ហាញ​អំពី​ស្មា​ត​ហ្វូ​ន​ ​Android​ ​ដែល​មាន​សមត្ថភាព​ខ្លាំង​លើសគេ​ទាំង​ ​10ម៉ាក​។​

    ​សម្រាប់​ស្មា​ត​ហ្វូ​ន​ ​Flagship​ ​អ្នក​ឈរ​លើ​តំណែង​កំពូល​គឺ​ ​vivo​ ​NEX​ ​3​ ​5G​ ​ដែល​មាន​ពិន្ទុ​ ​482,917​។​ ​លេខ2​ ​គឺ​ស្មា​ត​ហ្វូ​ន​ ​vivo​ ​ដដែល​ ​តែ​ម៉ូដែល​ ​iQOO​ ​Pro​ ​5G​ ​ទទួល​បាន​ពិន្ទុ​ ​481,997​ ​ពី​ ​AnTuTu​។​ ​លេខ3​ ​គឺ​ ​OnePlus​ ​7T​ ​ដែល​មាន​ពិន្ទុ​ ​481,784​។​ ​ស្មា​ត​ហ្វូ​នប​ន្ត​បន្ទាប់មក​ទៀត​ ​លេខ4​ ​គឺ​ម៉ូដែល​ ​OnePlus​ ​7T​ ​Pro​ ​តាម​ពីក្រោយ​ដោយ​ ​Asus​ ​ROG​ ​Phone​ ​II​ ​រួច​គឺ​ ​Xiaomi​ ​Mi​ ​9​ ​Pro​ ​5G​ ​រួច​ ​Black​ ​Shark​ ​2​ ​Pro​ ​ហើយ​ ​Realme​ ​X2​ ​Pro​ ​ហើយ​ ​Meizu​ ​16s​ ​Pro​ ​និង​ចុងក្រោយ​គឺ​ ​Redmi​ ​K20​ ​Pro​ ​Premium​។​

    ​ងាក​មក​មើល​បញ្ជី​ស្មា​ត​ហ្វូ​នក​ម្រិ​ត​កណ្ដាល​វិញ​ម្ដង​ ​ជើងឯក​ ​ឬ​អ្នក​លេខ1​ ​បាន​ទៅលើ​ ​Honor​ ​9X​ ​Pro​ ​តាម​ពីក្រោយ​ដោយ​ ​Honor​ ​9X​,​ ​Honor​ ​20S​,​ ​Realme​ ​X2​,​ ​Oppo​ ​Reno2​,​ ​Redmi​ ​K20​,​ ​Xiaomi​ ​Mi​ ​9​ ​SE​,​ ​Realme​ ​Q​ ​និង​ ​Vivo​ ​X27​ ​ស្ថិតនៅ​ចំណាត់ថ្នាក់​ក្រោយគេ​៕​


  • កក្រើក​ពិ​ភ​ពសិល្បៈ​!​!​ ​អ៊ឹម​ ​ជីវ៉ា​ ​អះអាង​ជម្លោះ​ជាមួយ​ ​អ្នកនាង​ ​នាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​មិនមែន​ជា​រឿង​សម្ដែង​ចង់បាន​ប្រជាប្រិយ​ភាព​

    កក្រើក​ពិ​ភ​ពសិល្បៈ​!​!​ ​អ៊ឹម​ ​ជីវ៉ា​ ​អះអាង​ជម្លោះ​ជាមួយ​ ​អ្នកនាង​ ​នាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​មិនមែន​ជា​រឿង​សម្ដែង​ចង់បាន​ប្រជាប្រិយ​ភាព​

    ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​ព្រលះ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​យ៉ាង​ចាស់ដៃ​ថា​ជា​អ្នក​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង​ពាក់ព័ន្ធ​រឿង​ ​ធី​ ​សុវណ្ណ​ថា​ ​អេង​ ​ចរិយា​ ​និង​លោក​ ​ហេង​ ​ឡុង​។​ ​ប៉ុន្តែ​រឿងរ៉ាវ​ខាងលើ​ត្រូវ​បាន​សាធារណៈ​ជន​គិតថា​ជា​រឿង​សម្ដែង​ឆាកល្ខោន​តែប៉ុណ្ណោះ​គ្មានអ្វី​ជា​ការពិត​ឡើយ​។​

    ​ការ​គិត​របស់​មហាជន​មួយចំនួន​គឺ​ផ្ទុយ​ស្រលះ​ទាំងស្រុង​ស្រាប់តែ​ម្សិលមិញ​នេះ​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​ប្រកាស​នៅ​លើ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​ ​លោក​នឹង​លាលែង​ពីមុខ​តំណែង​ក្រុមប្រឹក្សា​ភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ​ចាប់ពី​ថ្ងៃទី១៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​តទៅ​។​ ​ដោយ​លោក​លើក​ហេតុផល​ថា​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​គឺជា​ថ្នាក់ដឹកនាំ​ដែល​មាន​អារម្មណ៍​ឆេវឆាវ​ធ្វើអ្វី​ទៅតាម​អារម្មណ៍​ខ្លួនឯង​ ​និង​ឆាប់​ជឿ​គេ​ពេក​ហើយ​មិន​ចេះ​ទប់អារម្មណ៍​ក្នុងនាម​ជា​មេដឹកនាំ​សិល្បៈ​ ​ចំពោះ​ការដឹកនាំ​ទៀតសោត​នៅ​មានកម្រិត​។​



    ​មួយវិញទៀត​ពេល​មាន​ ​កម្មវិធី​មាន​លុយកាក់​គឺ​ហៅ​តែ​តារា​ល្បី​មានមុខមាត់​ឯ​តារា​មិន​ល្បី​បាន​ត្រឹម​មក​ជួយ​កម្មវិធី​សប្បុរសធម៌​តែប៉ុណ្ណោះ​។​ ​រី​ឯ​ប្រាក់ចំណូល​ ​និង​ចំ​ណាយ​ផ្សេង​ៗ​ ​ព្រមទាំង​ថវិកា​រមូល​និធិ​វា​ហាក់​បី​ដូច​ច្រ​ពិ​ចច្រ​ពិល​ ​ដោយ​មិនបាន​ប្រជុំ​រៀងរាល់​ខែ​ឡើយ​ម្ដង​ឡើយ​។​ ​លើស​ពីនេះ​ទៅទៀត​រាល់ពេល​មានការ​បង្កើត​កម្ម​វិ​ធី​ម្តង​ៗ​សមាគម​មិនដែល​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ឡើយ​ក្នុងចំណោម១០កោះហៅ២ដង​ប៉ុណ្ណោះ​។​

    ​ពាក់ព័ន្ធ​ការ​បង្ហោះ​ខាងលើ​នេះ​ដែរ​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​មិនមែន​ជា​រឿង​សម្ដែង​ចង់បាន​ប្រជាប្រិយ​ភាព​អ្វី​ឡើយ​រឿងរ៉ាវ​លោក​ ​និង​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​គឺជា​ការពិត​ទាំងអស់​ដូច្នេះ​លោក​ ​សុំចិត្ត​មហាជន​កុំ​គិតថា​លោក​សម្ដែង​ឆាកល្ខោន​តទៅទៀត​អី​។​ ​ចំណែក​ឯ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ​៕​

  • សុខ​ ​ពិសី​ ​ខ្លោចចិត្ត​ជា​ខ្លាំង​ ​និង​ផ្ញើ​សារ​ផ្ដាំ​ទៅ​អ្នក​បរិភោគ​សាច់​សុនខ​

    សុខ​ ​ពិសី​ ​ខ្លោចចិត្ត​ជា​ខ្លាំង​ ​និង​ផ្ញើ​សារ​ផ្ដាំ​ទៅ​អ្នក​បរិភោគ​សាច់​សុនខ​

    ​ដូចដែល​គេ​បានដឹង​គ្រប់គ្នា​ថា​ ​អាជីវកម្ម​សាច់​សុនខ​នៅ​កម្ពុជា​ ​មាន​រូបភាព​លួចលាក់​តែ​មាន​លក្ខណៈ​ធំ​ទូលាយ​ ​និង​មាន​បណ្តាញ​ពាណិជ្ជកម្ម​ជា​ខែ្ស​ចង្វាក់​ ​ខុសពី​កន្លែង​សត្វឃាត​ដទៃទៀត​ ​។​ ​កន្លែង​សុនខ​ឃាត​ ​គ្មាន​ការ​ត្រួតពិនិត្យ​ខាង​អនាម័យ​ ​សុខភាព​អ្វី​នោះ​ទេ​ ​ហេីយ​អ្នក​បរិភោគ​សាច់​សុនខ​ភា​គ​ច្រេីន​មាន​អាយុ​ពី18-​29ឆ្នាំ​។​ ​

    ​នៅ​កាលពី​ពេល​ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ដោយសារតែ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ត្រៀម​ធ្វើ​និង​ធ្វើម្ហូប​ទៅ​ហើយ​ស្រាប់តែ​មាន​គេ​ជួយសង្គ្រោះ​ជីវិត​ទាន់​ដោយ​ការទិញ​ឆ្កែ​មួយ​ក្បាល​នេះ​ពី​អ្នក​ដឹក​ក្នុង​តម្លៃ170,000​៛​ ​ដើម្បី​ប្រលែង​វា​ឱ្យ​មាន​សេរីភាព​និង​មានជីវិត​។​ ​បើ​តាម​របាយការណ៍​អង្គការ​មួយ​នៅ​កម្ពុជា​ក៏​បង្ហាញ​ឱ្យ​ដឹង​ថា​ ​មាន​សត្វ​សុនខ​មិន​តិច​ជាង200,000ក្បាល​ទេ​ក្នុង​មួយឆ្នាំ​សម្រាប់​តែ​តម្រូវការ​ភោជនីយដ្ឋាន​លក់​សាច់​សុនខ​ជាង១១០ភោជនីយដ្ឋាន​នៅ​ភ្នំពេញ​ ​ហេី​យក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​អាច​តំរូវការ​រាប់​លាន​ក្បាល​។​

    ​បន្ទាប់ពី​បានឃើញ​ដូច្នេះហើយ​ស្រាប់តែ​តារា​ស្រី​ ​កញ្ញា​ ​សុខ​ ​ពិសី​ ​ដែល​ជាតា​រា​ចម្រៀង​ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​មហាជន​នោះ​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា​៖​ ​ហេតុ​អី​ម្ចាស់​មួយចំនួន​តូច​សុខចិត្ត​លក់​ពួកគេ​ទាំង​ដឹង​ហើយ​ថា​ ​«​ ​ពួកគេ​ស្រលាញ់​ម្ចាស់​ ​និង​ស្មោះត្រង់​តែង​រត់​ទទួល​ពេល​ម្ចាស់​ត្រលប់​មក​ពី​ក្រៅ​ម្តង​ៗ​ ​ជាពិសេស​គេ​ជួយ​ចាំផ្ទះ​និង​ព្រុស​ឱ្យ​ជា​សញ្ញា​ឱ្យ​យើង​ដឹង​ថា​ ​មាន​មនុស្ស​ប្លែក​មុខ​ឬ​ចោរ​បម្រុង​ចូលផ្ទះ​យើង​ហើយ​។​ ​ចង់​សួរ​អស់លោកអ្នក​ដើរ​ទាក់ឆ្កែ​គេ​មាន​យល់​អារម្មណ៍​ម្ចាស់​គេ​ទេ​?​?​ ​គេ​ស្រលាញ់​និង​ចាត់ទុក​សត្វ​ដែល​ឆ្លាត​នេះ​ប្រៀប​ដូចជា​សមាជិក​គ្រួសារ​ពេល​គេ​បាត់បង់​គឺ​ឈឺចាប់​ណាស់​ ​តើ​បងប្អូន​ដែល​និយម​បរិភោគ​សាច់​ឆ្កែ​ពេល​ដែល​ហូប​ហើយ​ ​តើ​ចេះ​ហោះ​ឬ​ចេះ​បំបាំងកាយ​ទេ​បាន​ចិ​ត្ត​ដាច់​ចឹង​?​?​?​ ​សូម​អាណិត​មេត្តា​ដល់​សត្វ​ដ៏​ស្មោះត្រង់​នេះ​ផង​ ​សូម​បញ្ឈប់​ការ​បរិភោគ​ពួកគេ​ទៅ​ដើម្បី​ឱ្យ​ពួក​គ្នា​បាន​នៅ​ជិត​ម្ចាស់​ដែលគេ​ស្រលាញ់​និង​បំពេញ​តួរ​នាទី​យាម​ផ្ទះ​អោយ​ពួក​យើង​បាន​យ៉ាង​ល្អ​ ​ចង់​ជេរ​ឬ​ស្អប់​ខ្ញុំ​ក៏​តាមចិត្ត​ព្រោះ​ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ដែល​ឃើញ​រឿង​នេះ​កើត​ឡើង​ដដែល​ៗ​បែបនេះ​ទេ​»​៕​

  • ច្បាស់ការ​!​!​ ​សៅ​ ​ឧត្តម​ ​ហក់​ចូលក្នុង​ផលិតកម្ម​ថោ​នពិ​ត​មែន​

    ច្បាស់ការ​!​!​ ​សៅ​ ​ឧត្តម​ ​ហក់​ចូលក្នុង​ផលិតកម្ម​ថោ​នពិ​ត​មែន​

    ​បទចម្រៀង​ថ្មី​មួយ​ដែល​បង្ហាញ​ត្រឹមតែ​ ​Teaser​ ​ខ្លី១នាទី​ ​និង​លាក់មុខ​តារាចម្រៀង​ ​ទើបតែ​បាន​បង្ហោះ​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ផលិត​កម្ម​ថោន​ ​ត្រូវ​បាន​ប្រិយមិត្ត​ចូលរួម​ទស្សន៍ទាយ​យ៉ាង​ព្រោងព្រាត​ពី​ម្ចាស់​សំឡេង​ដែល​ច្រៀង​នៅក្នុង​បទ​ថ្មី​មួយ​នោះ​ ​ក្រោម​ចំណងជើង​ថា​ ​“​នឹក​សង្សារ​កំសត់​”​។​



    ​ជា​ការ​កត់សម្គាល់​ ​ចម្រៀង​ថ្មី​មួយរយៈពេល​ខ្លី​នោះ​ត្រូវ​បាន​ទស្សនិកជន​ទស្សន៍ទាយ​ថា​ ​ជា​សំនៀង​របស់​លោក​ ​សៅ​ ​ឧត្តម​ ​ដែល​ជា​អតីត​បេក្ខភាព​ក្នុង​កម្មវិធី​ ​«​Cambodian​ ​Idol​»​ ​រដូវ​កាល​ទី១​។​ ​ទោះ​ខាង​ផលិតកម្ម​ ​មិនទាន់​បញ្ចេញ​មុខ​ ​មាត់​ម្ចាស់​សំនៀង​ ​តែ​បណ្តា​អ្នកគាំទ្រ​ ​បានដឹង​យ៉ាង​ច្បាស់​ ​១០០ភាគរយ​ថា​ ​ជា​សំនៀង​របស់​លោក​ ​សៅ​ ​ឧត្តម​។​ ​ដែល​ពេលនេះ​ ​លោក​បាន​ចូល​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិត​កម្ម​ថោន​ ​ជា​ផ្លូវការ​ហើយ​ ​តាមរយៈ​ការ​បញ្ចេញ​ ​បទ​ថ្មី​ជា​ចំណងដៃ​ ​គឺ​បទ​ ​«​នឹក​សង្សា​កំសត់​»​ ​នេះឯង​។​ ​ជាមួយគ្នា​នេះ​ ​តាមរយៈ​សារ​ ​Comment​ ​ក្នុង​ផេ​ក​របស់​ផលិត​កម្ម​ថោន​ ​លោក​ ​សៅ​ ​ឧត្តម​ ​ក៏បាន​ទទួលស្គាល់​ការ​ ​ទស្សន៍ទាយ​របស់​ទស្សនិកជន​ ​ដោយ​ភ្ជាប់​ជាមួយនឹង​សារ​ថា​ ​«​អរគុណ​បងប្អូន​ពូ​មីង​ទាំងអស់គ្នា​ ​ដែល​ចំណាំ​ ​សំលេង​បាន​ ​អរគុណ​សំរាប់​ការ​គាំទ្រ​»​។​

    ​គួរបញ្ជាក់ដែរថា​ ​លោក​ ​សៅ​ ​ឧត្តម​ ​បាន​ហក់​ចូលក្នុង​ផលិតកម្ម​ថោ​នពិ​ត​មែន​ ​ហើយ​បទ​មួយ​នោះ​ក៏​ជា​បទ​ថ្មី​ដំបូង​បំផុត​របស់​លោក​ ​នៅក្នុង​ទ្រនំ​ផលិតកម្ម​ថ្មី​មួយ​នេះ​ផង​ដែរ​។​ ​សូម​បញ្ជាក់​ថា​ ​ថ្មី​ៗ​នេះ​ក្រៅពី​លោក​ ​សៅ​ ​ឧត្តម​ ​ក៏​មាន​តារា​ជាច្រើន​រូប​ទៀត​បាន​ក្លាយជា​សមាជិក​តារាចម្រៀង​នៅក្នុង​ផលិត​កម្ម​ថោន​ ​រួមមាន​កញ្ញា​ ​សុ​វត្ថិ​ឌី​ ​ធា​រិកា​ ​កញ្ញា​ ​បាន​ ​មុនី​ល័ក្ខ​ ​លោក​ ​ឆឹម​ ​សក្ក​ដា​ ​និង​កញ្ញា​ ​ចែម​ ​ស្រី​ល័ក្ខណ៍​ ​ជាដើម​៕​