Author: អេបិល

  • ប៉ុស្តិ៍​លេខ៥​ ​និង​ផលិតកម្ម​ ​BS​ ​&​ ​Good​ ​Day​ ​ត្រៀម​បង្ហាញ​វណ្ណកម្ម​រឿង​ភាគ​ថ្មី​ ​«​បេះដូង​ខ្វះ​កំ​ដៅ​»​ ​

    ប៉ុស្តិ៍​លេខ៥​ ​និង​ផលិតកម្ម​ ​BS​ ​&​ ​Good​ ​Day​ ​ត្រៀម​បង្ហាញ​វណ្ណកម្ម​រឿង​ភាគ​ថ្មី​ ​«​បេះដូង​ខ្វះ​កំ​ដៅ​»​ ​

    ​ផលិតកម្ម​ ​BS​ ​&​ ​Good​ ​Day​ ​បាន​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​ដើម្បី​ផលិត​ជា​ភាពយន្ត​ភាគ​មួយទៀត​ដែល​មាន​ចំណងជើង​ថា​ ​«​បេះដូង​ខ្វះ​កំ​ដៅ​»​ ​បន្ទាប់ពី​បាន​បញ្ចប់រឿង​ ​«​ល្បិច​លួង​ល្បួង​ស្នេហ៍​»​។​ ​ពិធី​ក្រុងពាលី​ថត​រឿង​ថ្មីនេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី20​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019នេះ​។​ ​អ្វី​ដែល​ពិសេស​ ​ចំពោះ​ភាពយន្ត​នេះ​ ​គឺ​ផលិតកម្ម​បាន​ចំណាយ​ដើមទុន​រហូតដល់​ទៅ​ ​ជាង​ខ្ទង់សែន​ដុល្លារ​ ​ដើម្បី​ផលិត​ ​និង​គ្រោង​ចាក់​បញ្ចាំង​ ​នៅដើម​ឆ្នាំ2020នេះ​តែម្តង​។​

    ​លោក​ ​ប៊ុ​ន​ ​ស៊ា​ ​ម្ចាស់​ផលិតកម្ម​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​នេះ​ជា​ភាពយន្ត​ភាគ​ថ្មី​ ​ដែល​ផលិតកម្ម​របស់​លោក​ ​ផលិត​អោយ​ប៉ុស្តិ៍​លេខ៥​ ​បន្ទាប់ពី​ភាពយន្ត​របស់​លោក​ដែល​ផលិត​ជាច្រើន​មក​ហើយ​ ​ហើយ​ទទួល​បាន​ជោគជ័យ​។​ ​ភាពយន្ត​នេះ​លោក​មិនទាន់​ប្រកាស​អោយ​ដឹងពី​ខ្ទង់ចំណាយ​នៅឡើយ​ទេ​ ​តែ​គ្រោង​រហូតដល់១០ម៉ឺន​ដុល្លារ​ ​ប្រសិនបើ​រឿង​មួយ​នេះ​ ​មាន​តម្រូវការ​ដល់កម្រិត​នោះ​ពេល​ជាក់ស្ដែង​។​ ​

    ​លោក​ ​ទិត្យ​ ​ធារិ​ទ្ធ​ ​អ្នកដឹកនាំ​សម្ដែង​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​នេះ​ភាពយន្ត​និពន្ធ​ថ្មី​ ​ដោយ​សាច់រឿង​ទាំងមូល​ស្ដែង​ឡើង​ពី​គំនុំ​ ​រវាង​គ្រួសារ​ពីរ​ ​និង​ក្រុមហ៊ុន​ពីរ​ ​ដែល​ធ្វើសកម្មភាព​ប្រជែង​គ្នា​ ​ហើយ​ខ្វះ​គុណធម៌​ដាក់គ្នា​ ​ដោយសារតែ​ភាព​គុំគួន​។​ ​មួយ​នេះ​ឆ្លុះបញ្ចាំង​ពី​វិប្បដិសារី​របស់​អ្នក​ប្រព្រឹត្តិ​ ​ដែល​ជា​ការអប់រំ​ ​កុំ​អោុ​មនុស្ស​យក​គំនុំ​ជាធំ​។​ ​លោក​រំពឹង​ថា​ភាពយន្ត​នឹង​ទទួលការ​ចាប់អារម្មណ៍​ខ្ពស់​ ​ក្រោយ​ការផលិត​។​ ​ជាពិសេស​ដោយសារ​ភាពយន្ត​ទាំងមូល​សម្ដែង​ដោយ​សុទ្ធសឹងតែ​ជាតា​រា​ល្បី​ៗ​ ​ដូចជា​លោក​ ​ទេព​ ​រិន្ទ​ដា​រ៉ូ​ ​ជាដើម​៕​

  • ក្រុមបាល់ទាត់​វៀតណាម​ ​ដាក់​កីឡាករ​លើស​អាយុ​ ​2នាក់​នៅក្នុង​កីឡា​ស៊ី​ហ្គេម​

    ក្រុមបាល់ទាត់​វៀតណាម​ ​ដាក់​កីឡាករ​លើស​អាយុ​ ​2នាក់​នៅក្នុង​កីឡា​ស៊ី​ហ្គេម​

    ក្រោម​ការដឹកនាំ​របស់​លោក​ ​Park​ ​Hang​-​Seo​ ​លោក​បាន​ជ្រើសរើស​យក​កីឡាករ​លើស​អាយុ​ ​2នាក់​ ​សម្រាប់​ឈុត​ជម្រើសជាតិ​វៀតណាម​ដែល​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ ​SEA​ ​Games​ ​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ដែល​នឹង​ចាប់ផ្ដើម​ពី​ចុងខែ​វិច្ឆិកា​នេះ​តទៅ​។​ ​សម្រាប់​វិញ្​ញ​សា​បាល់ទាត់​បុរស​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំនេះ​ ​គឺ​កំណត់​ត្រឹម​អាយុ​ ​22ឆ្នាំ​ចុះក្រោម​ប៉ុណ្ណោះ​ ​ប៉ុន្តែ​អាច​ដាក់​អ្នក​លើស​អាយុ​ចូលរួម​បាន​ ​2នាក់​។​ ​

    ​ក្នុង​នោះ​វៀតណាម​បាន​ជ្រើសរើស​កីឡាករ​ ​2រូប​គឺ​ ​Nguyen​ ​Trong​ ​Hoang​ ​(​ខាងឆ្វេង​)​ ​និង​ ​Do​ ​Hung​ ​Dung​ ​(​ខាងស្តាំ​)​ ​។​

    ​Nguyen​ ​Trong​ ​Hoang​ ​គឺជា​កីឡាករ​ខ្សែបម្រើ​ការពារ​ ​មាន​វ័យ​ ​30ឆ្នាំ​ ​ខណៈ​កីឡាករ​រូប​នេះ​តែង​មានឈ្មោះ​ក្នុង​ឈុត​ធំ​តាំងពី​ឆ្នាំ2009​ ​មកទល់​បច្ចុប្បន្ន​។​ ​ចំណែក​ ​Do​ ​Hung​ ​Dung​ ​មាន​តួនាទី​ជា​ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប​ ​Ha​ ​Noi​ ​FC​ ​ដែល​ធ្លាប់​បាន​ជួយ​ឱ្យ​ក្លិប​នេះ​លើក​ពាន​លី​ក​កំពូល​វៀតណាម​ ​3សម័យកាល​ ​ព្រមទាំង​ជាស​មា​ជិ​ក​ម្នាក់​ដែល​បាន​ជួយ​ឱ្យ​ឈុត​ធំ​របស់​វៀតណាម​បាន​លើក​ពាន​ ​AFF​ ​Suzuki​ ​Cup​ ​កាលពីឆ្នាំទៅ​មិញ​ទៀតផង​។​ ​បច្ចុប្បន្ន​កីឡាករ​រូប​នេះ​មាន​អាយុ​ ​26ឆ្នាំ​៕​



  • ក្រុមបាល់ទាត់​ ​រស្មី​សំពៅមាស​ ​ដែល​បង្ក​ហិង្សា​លើ​អាជ្ញា​កណ្តាល​ ​ត្រូវ​បាន​ចាត់ការ​តាមច្បាប់​ការប្រកួត​ហើយ​

    ក្រុមបាល់ទាត់​ ​រស្មី​សំពៅមាស​ ​ដែល​បង្ក​ហិង្សា​លើ​អាជ្ញា​កណ្តាល​ ​ត្រូវ​បាន​ចាត់ការ​តាមច្បាប់​ការប្រកួត​ហើយ​

    កាលពី​ម្សិលមិញ​នេះ​ ​គណ​កម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ ​Soccer​ ​League​ ​បានសម្រេច​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុមបាល់ទាត់​រស្មី​សំពៅមាស​ ​ជាច្រើន​ចំណុច​ក្រោយ​បង្ក​ឱ្យ​មានអំពើ​ហិង្សា​ ​ដែល​ធ្វើ​ឱ្យ​អាជ្ញា​កណ្តាល​ម្នាក់​រង​របួស​យ៉ាងដំណំ​។​

    ​កាលពី​ថ្ងៃទី18​ ​ខែវិច្ឆិកា​ ​ម្សិលមិញ​នេះ​ ​នៅ​ទីលានKMH​ ​ក្នុង​ការប្រកួត​បាល់ទាត់​ពាក់កណ្តាល​អាជីព​មួយ​ ​(​Soccer​ ​League​)​ ​រវាង​គូ​ទី1​ ​ដែល​ជា​ការប្រកួត​រវាង​ក្រុមបាល់ទាត់​ ​រស្មី​សំពៅមាស​ ​និង​ក្រុម​សម្ព័ន្ធ​ ​គ.ស.ន.ប.ក​ ​បាន​បញ្ចប់​ទៅ​ដោយមាន​អំពើ​ហិង្សា​ទៅលើ​អាជ្ញា​កណ្តាល​ ​ដោយសារតែ​ក្រុមកីឡា​ករ​របស់​ ​រស្មី​សំពៅមាស​ ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដែល​ក្រុម​ខ្លួន​ចាញ់​ក្នុង​ការប្រកួត​នេះ​។​

    ​ក្នុង​អំពើ​ហិង្សា​នោះ​មាន​ទាំង​កីឡាករ​ ​អ្នកដឹកនាំ​ក្រុម​ ​និង​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ ​រស្មី​សំពៅមាស​ ​ដែល​ភាគច្រើន​ជា​បងប្អូន​ជនជាតិ​អ៊ី​ស្លាម​នោះ​ ​បាន​លើកគ្នា​ព្រួត​វាយ​អាជ្ញា​កណ្តាល​ម្នាក់​ ​បណ្តាល​ឱ្យ​បែក​មាត់​រយៈ​យ៉ាង​ធំ​ ​និង​រង​របួស​ជាច្រើន​កន្លែង​ទៀតផង​។​ ​ចំពោះ​មូលហេតុ​បឋម​ ​គឺ​មក​ពី​ក្រុម​អ្នកគាំទ្រ​ដ៏​ងប់​ងល់​ទាំងនោះ​ ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដែល​ក្រុម​របស់​ពួក​ខ្លួន​ទទួល​បាន​ក្នុង​ការប្រកួត​ ​និង​មិនបាន​ដឹង​ថា​ ​ការប្រកួត​ក្នុង​ពានរង្វាន់​នេះ​ ​គេលេង​ត្រឹមតែ​ ​80នាទី​ប៉ុណ្ណោះ​៕​


  • កម្ពុជា​បុក​ខ្លាំង​ ​តែ​ចាញ់​ហុងកុង​ ​2ទល់នឹង0​

    កម្ពុជា​បុក​ខ្លាំង​ ​តែ​ចាញ់​ហុងកុង​ ​2ទល់នឹង0​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​គោព្រៃ​កម្ពុជា​ ​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ ​ក្នុង​លទ្ធផល​ ​2ទល់នឹង0​ ​ដែល​រកបាន​ដោយ​កីឡាករ​បរទេស​ចូលសញ្ជាតិ​ហុងកុង​ទាំង​ ​2គ្រាប់​។​

    ​ក្នុង​ការប្រកួត​នេះ​ផង​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​ថ្វី​ដ្បិតតែ​កម្ពុជា​ជា​ក្រុម​ភ្ញៀវ​មែន​ ​តែ​កម្ពុជា​បាន​បង្ហាញ​ពី​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ ​ដោយ​ស្ទើរតែ​បត់​តារាង​ពាក់កណ្តាល​ទៅលេង​នៅ​លើ​តំបន់​ការពារ​របស់​ហុងកុង​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​។​ ​តែ​ជាអកុសល​ការ​លេង​បុក​របស់​កម្ពុជា​ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ ​សឿយ​ ​វិសាល​ ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ទី78​ ​ត្រូវ​អាជ្ញា​កណ្ដាល​បណ្ដេញចេញ​ពីទី​លាន​ ​បន្ទាប់មក​ហុងកុង​ក៏បាន​ស៊ុត​ចូល​ ​1គ្រាប់​បន្ថែម​ទៀត​ ​ពេល​ដែល​កម្ពុជា​បាត់បង់​ខ្សែការពារ​អស់​ម្នាក់​។​

    ​ក្រោយពី​ចប់​ការប្រកួត​នេះ​ ​លោក​ ​Felix​ ​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បាន​និយាយ​ថា​ ​លោក​សូម​អបអរ​ដល់​ហុងកុង​ដែល​ឈ្នះ​ការប្រកួត​នេះ​។​ ​សម្រាប់​ក្រុម​កម្ពុជា​វិញ​ ​លោក​ក៏​ពេញចិត្ត​នឹង​របៀប​លេង​ដែល​កីឡាករ​ព្យាយាម​ធ្វើតាម​អ្វី​ដែល​បាន​ហ្វឹកហាត់​កន្លងមក​ផង​ដែរ​៕​

  • ​រយៈពេល​ ​10ខែ​ ​ឆ្នាំនេះ​ ​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជាង​ ​2,400លាន​ដុល្លារ​ ​កើន​ជាង28​%​

    ​រយៈពេល​ ​10ខែ​ ​ឆ្នាំនេះ​ ​ពន្ធដារ​ប្រមូល​ចំណូល​បាន​ជាង​ ​2,400លាន​ដុល្លារ​ ​កើន​ជាង28​%​

    ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​បាន​ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ​បាន​ចំនួន​ប្រមាណ​ជាង​ ​2,400លាន​ដុល្លារ​ក្នុងរយៈពេល​ ​10ខែ​ ​ឆ្នាំ2019​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018កន្លងទៅ​ ​មានការ​កើនឡើង​រហូតដល់​ប្រមាណ28.31​%​។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​នៃ​លទ្ធផល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​តុលា​ ​ឆ្នាំ2019​។​

    ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ ​ស្ដីពី​លទ្ធផល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​តុលា​ ​ឆ្នាំ2019​ ​បាន​បង្ហាញថា​ ​នៅ​ត្រឹម​យៈ​ពេល​ ​10ខែ​ ​ឆ្នាំ2019​ ​នេះ​ ​ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ជា​ចំណូល​សម្រាប់​ថវិកាជាតិ​ ​រយៈពេល​ ​10ខែ​ ​ឆ្នាំ2019នេះ​ ​ចំនួន​ ​9,616.83​ ​ប៊ី​លាន​រៀល​ ​ស្មើនឹង​ប្រមាណ​ ​2,404.21លាន​ដុល្លារ​អាមេរិក​ ​កើនឡើង28.31​%​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2018​ ​ដែល​ចំនួន​នេះ​លើស​ពី​ផែនការ​ប្រចាំឆ្នាំ​។​ ​

    ​ ​ឯកឧត្តម​ ​គង់​ ​វិបុល​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា​ ​កំណើន​នៃ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ព្រោះ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ ​(​E​-​VAT​ ​Refund​)​ ​ដែល​បច្ចុប្បន្ន​អ្នកជាប់ពន្ធ​ ​និង​សហគ្រាស​មានការ​យល់ដឹង​ច្រើន​ ​ក៏ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​របស់​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​។​

    ​ ​ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​ខែតុលា​ ​ឆ្នាំ2019​ ​ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ ​(​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​ ​(​Online​)​ ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​)​ ​មាន​ចំនួន​ ​887.64ប៊ី​លាន​រៀល​ ​(​ប្រមាណ221.91លាន​ដុល្លារ​)​ ​ស្មើនឹង​ប្រមាណ​ ​9,70​%​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ ​កើនឡើង​ប្រមាណ​ ​21.85​%​ ​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ2018​ ​ដែល​ចំណូល​ពន្ធ​-​អាករ​ក្នុង​ខែតុលា​ ​ប្រមូល​បាន​ត្រឹម​ ​156.19ប៊ី​លាន​ ​ស្មើនឹង​ប្រមាណ39.79លាន​ដុល្លារ​តែប៉ុណ្ណោះ​៕​
    ​ ​

  • Amazon​ ​ប្រកាស​បើក​ឱ្យ​ស្ដាប់​ចម្រៀង​អន​ឡាញ​ ​មិន​គិតលុយ​ ​ខណៈ​ក្រុមហ៊ុន​គូប្រជែង​កំពុង​ភ័យ​

    Amazon​ ​ប្រកាស​បើក​ឱ្យ​ស្ដាប់​ចម្រៀង​អន​ឡាញ​ ​មិន​គិតលុយ​ ​ខណៈ​ក្រុមហ៊ុន​គូប្រជែង​កំពុង​ភ័យ​

    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Amazon​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ដំណឹងល្អ​មួយ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ខ្លួន​ ​អាច​ស្ដាប់​ចម្រៀង​អន​ឡាញ​ដោយ​មិន​គិតលុយ​ ​និង​មិន​ចាំបាច់​បង់​កញ្ចប់​ទឹកប្រាក់​ប្រចាំខែ​ ​ឬ​ ​Subscribe​ ​ប្រភេទ​ ​Premuim​ ​អ្វី​នោះ​ទេ​។​ ​ករណីនេះ​អាច​ធ្វើ​បាន​ ​លុះត្រាតែ​ប្រើប្រាស់​ផលិតផល​ ​Amazon​ ​Echo​ ​ដែល​ជា​ផលិតផល​ឧបករណ៍​ចាក់​ចម្រៀង​ផ្ទាល់​របស់​ ​Amazon​ ​ដែល​កំពុង​លក់ដាច់​ខ្លាំង​។​

    ​យោង​តាម​ប្រភព​ពី​ ​Businesinder​ ​និង​ ​WallJurnalSteet​ ​បាន​លើកឡើង​ថា​ ​ដំណឹង​នេះ​ហាក់​ល្អ​សម្រាប់​អ្នកប្រើ​ប្រាស់​ ​ក៏ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​កម្សាន្ត​អន​ឡាញ​ដូចជា​ ​Spotity​ ​អាច​នឹង​បាត់បង់​ចំណូល​ដល់ទៅ​ ​4.9​%​ ​ឬ​ ​5​%​ ​គិតជា​សាច់ប្រាក់​ប្រមាណ​ជា​ ​140.26លាន​ដុល្លារ​ ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​ ​
    ​តួលេខ​ដ៏​គួរ​ឱ្យ​បារម្ភ​នេះ​ដែរ​ ​អាច​ជា​យុទ្ធ​សាស្រ្ត​ទាញ​យក​ទីផ្សារ​របស់​ ​Amazon​ ​ពី​សេវាកម្ម​ដែល​មាន​អតិថិជន​មិនសូវ​ច្រើន​ក្នុង​ដៃ​ ​ដូច​ ​Spotity​ ​។​

    ​បើ​ការ​ធ្វើ​ទីផ្សារ​បែបនេះ​បាន​ជោគជ័យ​ ​ប្រាកដ​ណាស់​ក្រុមហ៊ុន​ទាំងនោះ​នឹង​មាន​ជម្លោះ​។​ ​ចំណែក​ក្រុមហ៊ុន​ ​ByteDance​ ​ដែល​នៅ​ពីក្រោយ​ផលិតផល​ ​TikTik​ ​ជា​ទម្រង់​វីដេអូ​ ​ហ្វ្​រ៊ី​ ​ដែរ​នោះ​ ​កំពុង​កើប​លុយ​យ៉ាង​សម្បើម​ពី​អ្នកប្រើ​ប្រាស់​តាមរយៈ​វិ​ធី​ផ្សេង​ៗ​៕​


  • Microsoft​ ​ប្ដូរ​វិធីសាស្ត្រ​ឲ្យ​បុគ្គលិក​ឈប់​ ​3​ ​ថ្ងៃធ្វើការ​ ​4​ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ជោគជ័យ​ខ្លាំង​

    Microsoft​ ​ប្ដូរ​វិធីសាស្ត្រ​ឲ្យ​បុគ្គលិក​ឈប់​ ​3​ ​ថ្ងៃធ្វើការ​ ​4​ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ជោគជ័យ​ខ្លាំង​

    ​ការិយាល័យ​ក្រុមហ៊ុន​ ​Microsoft​ ​ក្នុង​ប្រទេស​ជប៉ុន​ ​បាន​សាកល្បង​កម្មវិធី​មួយ​ឈ្មោះថា​ ​”​Work​ ​Life​ ​Choice​ ​Challenge​ ​Program​”​ ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែសីហា​។​ ​កម្មវិធី​នេះ​គឺ​ក្រុមហ៊ុន​ត្រូវ​បើក​ដំណើរការ​តែ​ ​៤​ ​ថ្ងៃ​ដោយ​បុគ្គលិក​អាច​ឈប់​បាន​រហូតដល់​ ​3​ ​ថ្ងៃ​។​

    ​នៅ​ត្រឹម​ចុងខែ​សីហា​ ​ក្រុមហ៊ុន​រក​ឃើញថា​កម្លាំង​ពលកម្ម​មានប្រសិទ្ធភាព​ជាង​មុន​ ​ដោយ​គេ​គិតគូរ​ឃើញថា​ចំណូល​ដែល​បុគ្គលិក​ម្នា​ក់ៗ​រកបាន​ជាមធ្យម​ ​មានការ​កើនឡើង​ ​39,9​%​ ​បើ​ធៀប​នឹង​ខែសីហា​ឆ្នាំ​ ​2018​ ​ដោយសារ​ការប្រជុំ​ពី​ចម្ងាយ​ ​(​Remote​ ​Meeting​)​ ​និង​ការកាត់បន្ថយ​រយៈពេល​នៃ​ប្រជុំ​។​ ​

    ​ក្រៅពី​នេះ​តួលេខ​បុគ្គលិក​ដែល​លាឈប់​ពី​ការងារ​ក្នុង​ខែសីហា​មាន​ ​25,5​%​ ​ទាប​ជាង​ឆ្នាំមុន​ ​ហើយ​ទំហំ​នៃ​ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​មានការ​ថយ​ចុះ​ ​23,1​%​ ​និង​ចំនួន​ឯកសារ​ដែ​លបោះពុម្ភ​ថយ​ចុះ​ ​58,7​%​។​ ​កម្មវិធី​នេះ​ក៏​ទទួល​បានការ​បញ្ចេញមតិ​វិជ្ជមាន​ពី​បុគ្គលិក​ ​ដោយមាន​ ​82,1​%​ ​ពួកគេ​ចូលចិត្ត​នឹង​ការ​ធ្វើការ​ ​4​ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​

    ​Microsoft​ ​Japan​ ​និយាយ​ថា​ ​គ្រោង​នឹង​ដាក់​កម្មវិធី​ឲ្យ​ប្រើប្រាស់​ម្ដងទៀត​នៅក្នុង​រដូវ​ត្រជាក់​ខាងមុខ​ ​(​អំឡុង​ខែធ្នូ​ ​ដល់​ខែកុម្ភៈ​)​ ​ដើម្បី​បង្កើត​នូវ​បរិយាកាស​ការងារ​ដែល​បត់បែន​ជាង​មុន​។​ ​ក្នុង​ឆ្នាំ​ ​2018​ ​ក្រុមហ៊ុន​មួយ​របស់​នូវែលហ្សេឡង់​ក៏បាន​សាកល្បង​កម្មវិធី​ធ្វើការ​ ​4​ ​ថ្ងៃនេះ​រយៈពេល​ ​2​ ​ខែ​ ​ហើយ​ទទួល​បានការ​ឆ្លើយតប​វិជ្ជមាន​ពី​បុគ្គលិក​ ​ដែល​វា​ធ្វើឲ្យ​មាន​ភាពស្មើគ្នា​រវាង​ការងារ​ ​និង​ជីវិត​ផ្ទាល់ខ្លួន​៕​


  • ហុងកុង​សង្ឃឹម​ ​3ពិន្ទុ​ ​ខណៈ​កម្ពុជា​ក៏​ចង់​ឈ្នះ​ដែរ​ ​ល្ងាច​នេះ​ ​

    ហុងកុង​សង្ឃឹម​ ​3ពិន្ទុ​ ​ខណៈ​កម្ពុជា​ក៏​ចង់​ឈ្នះ​ដែរ​ ​ល្ងាច​នេះ​ ​

    ​លោក​ ​Félix​ ​Dalmas​ ​បាន​លើកឡើង​ក្នុង​សន្និសីទ​មុន​ការប្រកួត​កាល​ពី​លល្ងា​ចម្សិ​លមិ​ញនេះ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​កំពុងតែ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ជាមួយ​ហុងកុង​លើក​នេះ​ ​ក្រោយពី​ស្មើគ្នា​ជាមួយនឹង​ក្រុម​ម៉ុងហ្គោលី​ ​ហើយ​លោក​ពិតជា​ចង់បាន​ ​3ពិន្ទុ​នា​ល្ងាច​ថ្ងៃនេះ​ ​ដោយ​មិន​មាន​ភាព​ភ័យខ្លាច​អ្វី​ឡើយ​។​

    ​លោក​ ​Mixu​ ​Paatelaine​ ​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មុន​ការប្រកួត​ថា​ ​ក្រុម​របស់​លោក​មានការ​អភិវឌ្ឍ​ ​និង​ខ្លាំង​ជាង​កាល​ប៉ះ​ជាមួយ​កម្ពុជា​លើក​មុន​។​ ​លោក​បាន​បន្ត​ថា​ ​លោក​ចាប់បាន​ក្បួន​លេង​របស់​កម្ពុជា​ហើយ​ ​ដូចនេះ​លោក​មាន​ទម្រង់ការ​លេង​ដែល​អាច​ដណ្ដើមយក​ ​3ពិន្ទុ​ពី​កម្ពុជា​បាន​នៅ​ល្ងាច​ថ្ងៃនេះ​ ​ដោយ​លោក​នឹង​ប្តូរ​ពី​លេង​ការពារ​ពេល​ប៉ះ​បារែ​ន​ ​មកលេង​បែប​សម្រុក​យក​តែម្តង​ក្នុង​ការប្រកួត​ជាមួយ​កម្ពុជា​លើក​នេះ​។​ ​

    ​កម្ពុជា​ធ្លាប់​ប៉ះ​ក្រុម​ហុងកុង​នេះ​ម្ដង​ហើយ​នៅ​ស្ដា​ត​អូឡាំពិក​ ​ដោយ​កាលនោះ​ស្មើគ្នា​ ​1​-​1​។​ ​យ៉ាងណាមិញ​ ​សម្រាប់​ការប្រកួត​លើក​ទី2​ ​នេះ​វិញ​ ​គេ​សង្កេតឃើញ​ក្រុម​ហុងកុង​បាន​អភិវឌ្ឍ​សមត្ថភាព​ប្លែក​ពី​ការប្រកួត​បើកឆាក​លើក​នោះ​ ​ដោយ​ពួកគេ​ទើបតែ​លេង​បាន​ស្មើ​ក្រុម​បារ៉ែន​ទៀតផង​៕​

  • Becamex​ ​Bình​ ​Dương​ ​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប2​ ​របស់​កម្ពុជា​

    Becamex​ ​Bình​ ​Dương​ ​មក​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប2​ ​របស់​កម្ពុជា​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមបាល់ទាត់​ ​Becamex​ ​Bình​ ​Dương​ ​បាន​ប្រកាស​អំពី​ការ​មក​ប្រកួត​ជា​មិត្តភាព​អន្តរជាតិ​ជាមួយនឹង​ក្លិប​បាល់ទាត់​លី​ក​កំពូល​របស់​កម្ពុជា​ចំនួន2​ ​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី28​ ​ដល់30​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019ខាងមុខនេះ​។​

    ​ការប្រកួត​ទី1​ ​ក្រុម​មួយ​នេះ​នឹង​ប្រកួត​ជាមួយនឹង​ក្លិប​ក្រសួងការពារជាតិ​ ​នៅ​ថ្ងៃទី28​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​នៅ​កីឡដ្ឋាន​ហ្វឹក​ហ្វឹ​នកី​ឡា​កងយោធពល​ខេមរភូមិន្ទ​ ​(​ស្តាតចាស់​)​ ​នៅ​វេលា​ម៉ោង​ ​5ល្ងាច​តទៅ​។​ ​ខណៈ​មួយ​ប្រកួត​ទៀត​ ​នៅ​ថ្ងៃទី30​ ​វិច្ឆិកា​ ​ឆ្នាំ2019​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​ចាប់ពី​ម៉ោង3​ ​និង30នាទី​តទៅ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​ក្លិប​បាល់ទាត់​អាជីព​មួយ​នេះ​ ​ថ្វី​ដ្បិតតែ​ជា​ក្រុម​ខ្លាំង​របស់​វៀតណាម​ក៏​ពិតមែន​ ​តែ​ក្រុម​នេះ​ធ្លាប់​ត្រូវ​ក្រុម​បឹង​កេត​បំបាក់​បាន​ចំនួន​ ​3លើក​រួចមក​ហើយ​ ​នៅក្នុង​ការប្រកួត​ដណ្ដើម​ពាន​ ​Toyota​ ​Mekong​ ​Club​ ​Championship​ ​និង​ ​BTV​ ​Cup​៕​

  • ឆ្នាំ2020​ ​បញ្ឈប់​សេវាកម្ម​ជិះដំរី​កម្សាន្ត​នៅ​តំបន់​ភ្នំ​បាក់ខែង​

    ឆ្នាំ2020​ ​បញ្ឈប់​សេវាកម្ម​ជិះដំរី​កម្សាន្ត​នៅ​តំបន់​ភ្នំ​បាក់ខែង​

    ចាប់ពី​ដើមឆ្នាំ2020​ ​តទៅ​ ​សេវាកម្ម​ជិះដំរី​កម្សាន្ត​នៅ​ភ្នំ​បាក់ខែង​ក្នុង​តំបន់​អង្គរ​ ​ខេត្តសៀមរាប​ ​នឹង​លែងឱ្យ​មានដំណើរ​ការ​តទៅទៀត​ហើយ​ ​ដោយសារ​សត្វ​ដំរី​ទាំងនោះ​ ​នឹង​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​សេរីភាព​ឱ្យទៅ​រស់នៅ​តាម​បែប​ធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​វិញ​។​ ​នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹងពី​សំណាក់​មន្រ្តី​អាជ្ញាធរ​ជាតិ​អប្សរា​។​

    ​ ​លោក​ ​ឡុង​ ​កុសល​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ ​និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី15​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​កន្លងទៅ​ថា​ ​គិត​រហូតមកដល់​ព្រឹក​ថ្ងៃទី15​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​មាន​សត្វ​ដំរី​ចំនួន​ ​5ក្បាល​ហើយ​ ​ដែល​បាន​ដឹកជញ្ជូន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ ​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ​ ​ជាទី​តាំង​ដែល​ដំរី​ទាំងនោះ​ ​ត្រូវ​បាន​លែងឱ្យ​មាន​សេរីភាព​ ​និង​មាន​ចម្ងាយ​ប្រមាណ​ ​40គីឡូម៉ែត្រ​ពីទី​រួម​ខេត្តសៀមរាប​ ​ពោល​គឺ​ស្ថិតនៅ​ក្នុង​ភូមិ​បុស្ស​ធំ​ ​ឃុំ​ខ្នា​ពោធិ៍​ ​ស្រុក​សូទ្រនិគម​ ​ក្នុង​ខេត្តសៀមរាប​។​ ​

    ​ ​ចំពោះ​ការ​ដឹកជញ្ជូន​សត្វ​ដំរី​ទាំងនេះ​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សមាគម​គ្រប់គ្រង​សត្វ​ដំរី​ ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ពោល​គឺ​ដឹកជញ្ជូន​តាម​រថយន្ត​នៅ​ព្រឹក​ថ្ងៃទី14​ ​ចំនួន​ ​2ក្បាល​ ​និង​ ​ព្រឹក​ថ្ងៃទី15​ ​ចំនួន​ ​3ក្បាល​បន្ថែម​ទៀត​ ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​សត្វ​ដំរី​ទាំងនោះ​មានជីវិត​រស់នៅ​តាម​បែប​ធម្មជាតិ​របស់​ពួកវា​ ​ក៏ដូចជា​ការ​អភិរក្ស​សត្វ​ដំរី​ទាំងនោះ​ផង​ដែរ​។​

    ​ ​លោក​ ​ឡុង​ ​កុសល​ ​បាន​បញ្ជាក់​ថា​ ​សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​ធ្វើការ​ដឹកជញ្ជូន​សត្វ​ដំរី​ជា​បណ្ដើរ​ៗ​ចេញពី​រមណីយដ្ឋាន​អង្គរ​ ​សំដៅ​ទៅ​រក​ការបញ្ឈប់​ជាស្ថាពរ​នូវ​សកម្មភាព​អាជីវកម្ម​ក្នុង​ការ​យក​សត្វ​ដំរី​មក​ផ្តល់​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​កម្សាន្ត​ ​ចាប់ពី​ដើមឆ្នាំ2020​ ​តទៅ​។​

    ​ ​នាយក​អង្គការ​ការពារ​សត្វ​ដំរី​ ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី​ ​លោក​ ​ឃុន​ ​ដី​យ៉ូន​ ​បានឱ្យ​ដឹង​ថា​៖​«​ ​ដំរីស​រុ​បនៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ ​68ក្បាល​ ​ក្នុង​នោះ​នៅ​ខេត្តមណ្ឌលគិរី​មាន​ ​38ក្បាល​។​ ​លើស​ពីនេះ​ ​នៅ​ខេត្តមណ្ឌលគិរី​ ​នៅ​មិនទាន់​មាន​សួនសត្វ​ធំ​ទូលាយ​ ​សម្រាប់​ចិញ្ចឹមសត្វ​ព្រៃ​ ​និង​សត្វ​ដំរី​ ​នៅឡើយ​ទេ​ ​យើង​អត់​ទាន់​មាន​សួនឧទ្យាន​ណាមួយ​សម្រាប់​រក្សា​ដំរី​ឱ្យ​ធំ​តែម្ដង​ទេ​។​ ​ខ្ញុំ​អត់​ចង់​ថែរក្សា​វា​ដូច​នៅ​ភ្នំ​តាម៉ៅ​ទេ​ ​ផ្ទៃដី​តូច​ ​ខ្ញុំ​ចង់បាន​រាប់​ម៉ឺន​ហិ​ក​តា​ ​នៅ​ដែន​ជម្រក​កែវសីមា​ ​មានផ្ទៃ​ដី​ ​3ម៉ឺន​ហិ​ក​តា​ ​គឺ​ដាក់​ ​3ម៉ឺន​ហិ​ក​តា​តែម្ដង​ ​អត់​ចង់​ដាក់​ក្នុង​ទ្រុង​ទេ​»​។​ ​

    ​ ​លោក​បញ្ជាក់​ថា​៖​«​យើង​មានការ​ថយ​ចុះដី​ព្រៃ​សម្រាប់​ចិញ្ចឹមសត្វ​ព្រៃ​ ​និង​សត្វ​ដំរី​ ​ដោយសារ​ព្រៃ​រេចរឹល​ ​ហើយ​ចម្ការ​មនុស្ស​កើនឡើង​ ​ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ​ ​ដែល​ជា​ជម្រក​របស់​ដំរីព្រៃ​ ​បង្ក​ប៉ះពាល់​ជីវសាស្ត្រ​ដំរី​ ​ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​បាន​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ​ ​ធ្វើចម្ការ​ ​រំខាន​ការ​ចិញ្ចឹមជីវិត​សត្វ​ដំរីព្រៃ​»​៕​