Author: អេបិល

  • ​ROYAL​ ​SALUTE​ ​THE​ ​MALTS​ ​BLEND​ ​21​ ​ឆ្នាំ​ ​ប្រកាសសម្ពោធ​​ជាលើកដំបូង​នៅ​កម្ពុជា​

    ​ROYAL​ ​SALUTE​ ​THE​ ​MALTS​ ​BLEND​ ​21​ ​ឆ្នាំ​ ​ប្រកាសសម្ពោធ​​ជាលើកដំបូង​នៅ​កម្ពុជា​

    ​កាលពី​ថ្ងៃទី​ ​22​ ​ខែវិច្ឆិកា​ឆ្នាំ2019​ ​ក្រុមហ៊ុន​ ​ភើ​ណូដ​ ​រី​ខាដ​ ​(​ខេម​បូដ​)​ ​បាន​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នូវ​ប្រភេទ​ស្តេច​ស្រា​វិ​ស្គី​ដែល​មាន​អាយុកាល​ ​21ឆ្នាំ​ ​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា​ ​The​ ​Malts​ ​Blend​។​

    ​The​ ​Malts​ ​Blend​ ​បាន​ចម្រាញ់​រយៈពេល​ ​21ឆ្នាំ​ ​ចេញពី​គ្រាប់ធញ្ញជាតិ​តែមួយ​ប្រភេទ​ដែល​មាន​អាយុកាល​យ៉ាងតិច​ ​21ឆ្នាំ​យកចេញ​មក​ពី​តំបន់​ផលិត​វិ​ស្គី​ទាំង​ប្រាំ​ ​(​Speyside​,​ ​Highlands​ ​&​ ​Island​,​ ​Lowlands​,​ ​Islay​,​ ​and​ ​Campbelltown​)​ ​នៅ​ក្នុង​ប្រទេស​ស្កុ​ត​ឡេន​។​ ​គ្រាប់ធញ្ញជាតិ​ទាំងនោះ​ ​បាន​បង្កើត​ជា​ក្លិន​មួយ​ដែល​ល្អ​បំផុត​។​ ​ជា​លទ្ធផល​ ​យើង​បាន​បង្កើត​ឡើង​នូវ​ប្រភេទ​វិ​ស្គី​មួយ​ប្រភេទ​ដែល​ពោរពេញ​ទៅ​ដោយ​ក្លិន​និង​រសជាតិ​ ​នៃ​ទិន្នផល​គ្រាប់ធញ្ញជាតិ​ ​ដែល​ប្រកបដោយ​ភាព​ឈ្ងុយឈ្ងប់​ប្រៀប​ដូចជា​ក្លិន​របស់​ផ្លែឈើ​ស្រស់​ដែល​ទើប​ប្រ​មួល​ផល​មក​ពី​ចម្ការ​។​ ​នេះ​គឺជា​លើកដំបូង​ដែល​យើង​បាន​ផលិត​និង​ដាក់បញ្ចូល​នូវ​ប្រភេទ​វិ​ស្គី​នេះ​នៅក្នុង​គ្រួសារ​ ​Royal​ ​Salute​ ​21​ ​ឆ្នាំ​ ​ជាមួយនឹង​ ​Royal​ ​Salute​ ​Signature​ ​Blend​ ​ដែល​បាន​ផលិត​ឡើង​ដើម្បី​ជា​ដង្វាយ​ក្នុង​ឳ​កាស​គ្រងរាជ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រិយានី​ ​Elizabeth​ ​ទីពីរ​នៅក្នុង​ឆ្នាំ1953​។​ ​The​ ​Malts​ ​Blend​ ​បាន​ផលិត​ឡើង​ក្នុង​ដប​ ​និង​សម្បក​ប្រអប់​ ​ដែល​មាន​រូបរាង​ថ្មីស្រឡាង​ដែល​បង្ហាញ​ពី​ប្រវត្តិ​សាស្រ្ត​ដ៏​សំបូរ​បែប​របស់​ប្រទេស​ស្កុ​ត​ឡេន​ជាមួយនឹង​រូបភាព​ចម្រុះ​ពណ៌​នៃ​សត្វ​និង​ផ្កា​ជាច្រើន​ប្រភេទ​នៃ​សួនសត្វ​នៅក្នុង​រាជវាំង​របស់​ប្រទេស​អង់គ្លេស​។​



    ​លោក​ ​Sandy​ ​Hyslop​ ​ជា​អ្នកឯកទេស​ក្នុង​ការផលិត​និង​លាយ​ស្រា​ ​Royal​ ​Salute​ ​បាន​មានប្រសាសន៍​ថា​ ​“​ប្រភេទ​គ្រាប់ធញ្ញជាតិ​ដែល​យក​មក​ចម្រាញ់​ក្នុង​ការផលិត​ស្រា​នេះ​ឡើង​ប្រៀប​បីដូច​ជា​អក្សរ​ភ្លេង​ដែល​សរសេរ​ឡើង​ចេញ​ជា​តន្រ្តី​ ​ពោល​វាប​ង្កើត​បាន​ជា​រសជាតិ​ពិសេស​នៃ​វិ​ស្គី​នៅពេល​ដែល​គ្រាប់ធញ្ញជាតិ​ទាំងនោះ​បាន​រួមបញ្ចូល​គ្នា​។​ ​ជាមួយនឹង​លក្ខណៈ​ពិសេស​នៃ​គ្រាប់ធញ្ញជាតិ​ដែល​ ​បាន​ធ្វើឲ្យ​រសជាតិ​និង​ក្លិន​របស់​ ​វិ​ស្គី​ ​The​ ​Malts​ ​Blend​ ​កាន់តែ​អស្ចារ្យ​ ​ជាពិសេស​ចាប់ពី​ពេល​ដែល​អ្នក​ភ្លក់​នូវ​រសជាតិ​ដ៏​ផ្អែម​លាយ​ជាមួយ​ក្លិន​ឈួល​តិច​ៗ​ ​អ្នក​នឹង​កាន់តែ​មាន​អារម្មណ៍​ថា​វា​គឺជា​វិ​ស្គី​មួយ​ដែល​បាន​បង្កើត​ដោយ​វេទមន្ត​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​ ​ក្នុងនាម​ជា​អ្នកឯកទេស​ក្នុង​ការផលិត​និង​លាយ​ស្រា​ ​Royal​ ​Salute​ ​គ្មានអ្វី​ដែល​ប្រសើរ​ជាង​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ ​និង​រក្សា​នូវ​កេរ​តំណែ​លនៃ​រូបមន្ត​នៃ​ការផលិត​និង​លាយ​បញ្ចូល​គ្នា​របស់​ ​វិ​ស្គី​ប្រភេទ​នេះ​ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ1953​ ​មក​នោះ​ទេ​។​ ​ប៉ុន្តែ​ឳ​កាស​នៃ​ការស្វែងរក​និង​អភិវឌ្ឍ​នូវ​រូបមន្ត​ដើម្បី​បង្កើត​ជា​រសជាតិ​និង​ក្លិន​ថ្មី​ៗ​ឲ្យ​សាក​សម​ទៅ​នឹង​លក្ខណៈ​សម្បត្តិ​ដើម​របស់​វា​ ​គឺជា​ក្តី​សុ​បិន្​ត​យ៉ាង​ពិតប្រាកដ​សម្រាប់​យើង​ក្នុងនាម​ជា​អ្នក​ផលិត​វិ​ស្គី​នេះ​”​។​ ​ជាង​នេះ​ទៅទៀត​វា​ក៏​ត្រូវ​បាន​ច្រកចូល​ទៅ​ក្នុង​ដប​ ​ប៉​សឺ​ឡែ​នយ៉ាង​ប្រណីត​ដែល​ឆ្លាក់​និង​ខាត់​ឲ្យ​រលោង​ប្រៀប​ដូចជា​ត្បូង​មរកត​ដែល​ដាំ​នៅ​លើ​ម្កុដ​របស់​ព្រះមហាក្សត្រ​នៃ​ប្រទេស​អង់គ្លេស​។​

    ​លោក​ ​Mathieu​ ​Deslandes​ ​ប្រធាន​ផ្នែក​ទីផ្សារ​ស្រា​ ​Royal​ ​Salute​ ​បាន​មានប្រសាសន៍​ថា​ ​“​យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ផលិតផល​របស់​យើង​ ​ជាមួយនឹង​រូបរាង​នៃ​ការ​វេច​ខ្ចប់​ថ្មី​នៅក្នុង​ប្រអប់​ដ៏​ប្រណីត​ ​របស់​សមាជិក​ថ្មី​ ​The​ ​Malts​ ​Blend​ ​ដែល​ជាស​មា​ជិ​ក​ថ្មី​នៃ​គ្រួសារ​ ​Royal​ ​Salute​ ​21​ ​ឆ្នាំ​ ​ជាពិសេស​វា​បាន​បន្ថែម​ភាព​ទាក់ទាញ​និង​បង្កើន​បន្ថែម​នូវ​កេរ្​ត៍​ឈ្មោះ​មួយ​កម្រិត​ទៀ​ត​នៃ​ស្កុ​ត​វិ​ស្គី​ផង​ដែរ​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​ ​“​Royal​ ​Salute​ ​មាន​ប្រវត្តិសាស្ត្រ​គួរ​ជា​ទី​មោទ​នៈ​ ​ហើយ​យើង​ក៏​តែងតែ​ខិតខំ​ប្រឹងប្រែង​ថែរក្សា​កេរ​តំណែ​លនេះ​ឲ្យ​នៅ​ស្ថិតស្ថេរ​ប្រៀប​បី​ជា​បេះដូង​របស់​យើង​ផង​ដែរ​។​ ​យ៉ាងណាមិញ​យើង​ខិតខំ​ស្រាវជ្រាវ​និង​ស្វែងរក​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ ​ដើម្បី​ផលិត​ស្រា​នេះ​ ​ជា​លទ្ធផល​យើង​ក៏​ទទួល​បាន​នូវ​វិ​ស្គី​ប្រភេទ​ថ្មី​មួយ​នេះ​។​ ​The​ ​Malts​ ​Blend​ ​គឺជា​ឈ្មោះ​នៃ​វិ​ស្គី​ថ្មី​មួយ​ប្រភេទ​នេះ​ ​ដែល​យើង​ជឿជាក់​ថា​វា​សាក​សម​បំផុត​សម្រាប់​ខ្សែ​រាជវង្ស​”​។​ ​

    ​នា​ថ្ងៃ​ដដែល​នោះ​ដែរ​ ​ក្រុមហ៊ុន​ ​ភើ​ណូដ​ ​រី​ខាដ​ ​(​ខេម​បូដ​)​ ​ក៏បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ ​ទាំង​ភ្ញៀវ​ជាតិ​ ​និង​ភ្ញៀវ​អន្តរជាតិ​ជា​ដៃគូ​សហការ​ជាច្រើន​មក​ចូលរួម​នៅក្នុង​កម្មវិធី​ពិសា​ភោជនីយ​អាហារ​ពេលល្ងាច​ដ៏​អស្ចារ្យ​ ​ដែល​រៀបចំឡើង​ដោយ​ ​ស្តេច​ស្រា​វី​ស្តី​ ​Royal​ ​Salute​ ​ដើម្បី​អបអរសាទរ​ ​និង​ស្វាគមន៍​ដល់​វត្តមាន​នៃ​រូបរាង​ថ្មី​ ​និង​រសជាតិ​ថ្មី​នៃ​ស្រា​ ​Royal​ ​Salute​ ​21ឆ្នាំ​ ​Malts​ ​Blend​ ​នៅក្នុង​ទីផ្សារ​កម្ពុជា​។​ ​នៅក្នុង​រាត្រី​នោះ​ដែរ​ ​ភ្ញៀវ​កិត្តិយស​ទាំងអស់​ ​បាន​ទទួ​យ​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​និង​បាន​ទទួល​នូវ​បទពិសោធន៍​មុនគេ​ក្នុង​ការសាកល្បង​ភ្លក្ស​រសជាតិ​ ​និង​សិក្សា​ពី​ភាព​ខុសគ្នា​នៃ​រសជាតិ​របស់​ស្រា​វី​ស្គី​ ​Royal​ ​Salute​ ​ទាំង4ប្រភេទ​ ​ដែល​ជា​ស្តេច​ស្រា​វី​ស្គី​ ​Royal​ ​Salute​ ​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​។​ ​ស្រា​វី​ស្គី​ ​Royal​ ​Salute​ ​មាន​រសជាតិ​ផ្អែម​ ​ឈ្ងុយ​ ​និង​ប្លែក​ជាប់ចិត្ត​តែម្តង​ ​គឺ​វិសេស​ជាង​ស្រា​វី​ស្គី​ដទៃទៀត​។​ ​ភ្ញៀវ​ជាតិ​ ​និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ដែល​មាន​វត្តមាន​នៅក្នុង​កម្មវិធី​ពិសា​ភោជនីយ​អាហារ​ពេលល្ងាច​ដ៏​អស្ចារ្យ​ ​ដែល​រៀបចំឡើង​ដោយ​ ​ស្តេច​ស្រា​វី​ស្តី​ ​Royal​ ​Salute​ ​គឺ​ពិតជា​ទទួល​បាន​នូវ​មហា​កិត្តិយស​យ៉ាង​ធំធេង​ ​ដែល​បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ ​ដែល​បាន​ភ្លក្ស​នូវ​រ​ជាតិ​ដ៏​វិសេស​របស់​ស្តេច​ស្រា​វី​ស្តី​ ​Royal​ ​Salute​ ​21ឆ្នាំ​ ​Malts​ ​Blend​៕​

  • ពីរោះ​រណ្ដំ​ចិត្ត​!​!​ ​បទ​ថ្មី​ ​«​កោះ​អូន​កោះ​បង​»​ ​ពី​អង្គ​ក្សត្រី​តូច​ ​នរោត្តម​ ​ជេន​ ​ណា​ ​រួបរួម​អភិរក្ស​ព្រៃកោងកាង​

    ពីរោះ​រណ្ដំ​ចិត្ត​!​!​ ​បទ​ថ្មី​ ​«​កោះ​អូន​កោះ​បង​»​ ​ពី​អង្គ​ក្សត្រី​តូច​ ​នរោត្តម​ ​ជេន​ ​ណា​ ​រួបរួម​អភិរក្ស​ព្រៃកោងកាង​

    អង្គ​ក្សត្រី​តូច​ ​នរោត្តម​ ​ជេន​ ​ណា​ ​បច្ចុប្បន្ន​ទ្រង់​កំពុង​សាង​នូវ​ប្រជាប្រិយ​ភាព​ខ្លាំង​ ​ក្នុង​វិស័យ​សិល្បៈ​ ​តាមរយៈ​ការ​ ​Cover​ ​បទចម្រៀង​ជាច្រើន​ ​បង្ហោះ​ចូលក្នុង​បណ្ដាញ​សង្គម​ ​ក៏ដូចជា​បាន​បញ្ចេញ​បទចម្រៀង​ផ្ទាល់​ ​របស់​ព្រះនាង​នា​ពេល​កន្លងមក​។​ ​យ៉ាងណាមិញ​ ​ថ្មី​ៗ​នេះ​ ​ម្ចាស់​ក្សត្រី​តូច​ពោរពេញ​ដោយ​សមត្ថភាព​ ​និង​សម្រស់​ ​ទាក់ទាញ​ ​ព្រះនាង​ ​ជេន​ណា​ ​បាន​បញ្ចេញ​នូវ​បទចម្រៀង​ផ្ទាល់ខ្លួន​មួយ​បទ​ទៀតហើយ​ ​មាន​ចំណងជើង​ថា​ ​«​កោះ​អូន​កោះ​បង​»​ ​ខណៈ​ដែល​ចម្រៀង​មួយ​បទ​នេះ​ ​គឺ​បាន​បង្ហាញ​ពី​សម្បត្តិ​ធម្មជាតិ​ ​ពោល​គឺ​សម្រស់​ដ៏​ស្រស់​ ​ត្រកាល​របស់​ព្រៃកោងកាង​ឱ្យ​យុវជន​ចូលរួម​ថែរក្សា​ការពារ​ ​និង​អភិរក្ស​។​

    ​នៅ​លើ​ហ្វេ​សបុ​ក​ផេ​ក​ផ្លូវការ​របស់​អ្នកអង្គម្ចាស់​ក្សត្រី​តូច​ ​នរោត្តម​ ​ជេន​ណា​ ​បាន​បញ្ចេញ​បទចម្រៀង​ថ្មី​ ​ដែល​ចម្រៀង​មួយ​បទ​នេះ​មាន​ចំណងជើង​ថា​ ​«​កោះ​អូន​កោះ​បង​»​ ​ដែល​អ្នកអង្គម្ចាស់​ក្សត្រី​តូច​បាន​បញ្ចេញ​នូវ​សំនៀង​បាន​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត​ ​ស្ដាប់​មិន​ចេះ​ជិនណាយ​ ​ថែមទាំង​បាន​បង្ហាញ​នៅទេ​សភាព​ស្រស់​ស្អាត​ ​នៃ​សម្រស់​ព្រៃកោងកាង​ដ៏​សែនមនោរម្យ​ ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ធម្មជាតិ​ ​រួម​ជាមួយនឹង​អត្ថន័យ​ឱ្យ​យុវជន​ចូលរួម​ការពារ​ ​និង​អភិរក្ស​។​

    ​ជា​ការពិត​អត្ថន័យ​នៃ​ចម្រៀង​មួយ​នេះ​ ​គឺ​រៀបរាប់​ពី​សម្បត្តិ​ធម្មជាតិ​ ​សម្រស់​របស់​ព្រៃកោងកាង​ ​ដែល​ជា​កេរ្តិ៍ដំណែល​របស់​ប្រទេស​កម្ពុជា​ ​អម​ដោយ​ទេសភាព​ពណ៌ខៀវ​ស្រងាត់​ដាច់​កន្ទុយភ្នែក​ ​ព្រមទាំង​ឱ្យ​យុវជន​ខ្មែរ​ចូលរួម​លើកស្ទួយ​ ​និង​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ខ្មែរ​ ​ដែល​ដូនតា​បាន​បន្សល់ទុក​ជា​កេរ្តិ៍ដំណែល​ ​ចូលរួម​សាមគ្គី​គ្នា​ការពារ​ក៏ដូចជា​អភិរក្ស​នូវ​សម្បត្តិ​ធម្មជាតិ​ ​ជាពិសេស​គឺ​ព្រៃកោងកាង​ឱ្យ​បាន​គង់វង្ស​ ​និង​រីកចម្រើន​រហូត​ទៅ​។​

    ​ចង់​ដឹង​កាន់តែ​ច្បាស់​ថា​ ​«​កោះ​អូន​កោះ​បង​»​ ​របស់​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​ជេន​ ​ណា​ ​ពីរោះ​រណ្ដំ​ ​និង​បង្កប់​អត្ថន័យ​យ៉ាងណា​នោះ​ ​សូម​ប្រិយមិត្ត​ទស្សនិកជន​រីករាយ​សណ្ដាប់​នូវ​ចម្រៀង​មួយ​នេះ​ទាំងអស់គ្នា​៖​

  • សហព័ន្ធ​កីឡាបាល់ទាត់​របស់​ថៃ​ ​នឹង​ប្រើ​កីឡាករ​ ​U22សុទ្ធ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​

    សហព័ន្ធ​កីឡាបាល់ទាត់​របស់​ថៃ​ ​នឹង​ប្រើ​កីឡាករ​ ​U22សុទ្ធ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​

    កាលពី​ព្រឹកមិញ​នេះ​ ​ក្រុមជម្រើសជាតិ​របស់​ប្រទេស​ថៃ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Akira​ ​Nishino​ ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​របស់​កីឡាករ​ដែល​ត្រូវ​ទៅ​ប្រឡូក​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ដែល​នឹង​ចាប់ផ្តើម​ចាប់​នៅ​ថ្ងៃទី26​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃទី10​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ហើយ​។​

    ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​ ​20រូប​ចុងក្រោយ​នេះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​មាន​សុទ្ធតែ​ជា​កីឡាករ​ដែល​មាន​អាយុ​ក្រោម​ ​22ឆ្នាំ​ទាំងអស់​ ​ពោល​គឺ​ ​មិន​មាន​កីឡាករ​លើស​អាយុ​ឡើយ​។​ ​ជាក់ស្ដែង​គេ​ឃើញ​មាន​កីឡាករ​យុវជន​ដែល​ជាប់​ឈុត​ធំ​ជម្រើសជាតិ​ជាច្រើន​ដែល​មាន​ដូចជា​ ​Ekanit​ ​Panya​,​ ​Supachai​ ​Chaided​,​ ​Supachok​ ​Sarachat​ ​និង​ ​Suphanat​ ​Mueanta​ ​គឺជា​ខ្សែប្រយុទ្ធ​ ​4រូប​ដែល​លេង​នៅ​ក្រុម​លី​ក​ធំៗ​ ​និង​មាន​សមត្ថភាព​មិនធម្មតា​ឡើយ​។​ ​ស្រប​ពេល​ដែល​កីឡាករ​ ​Worachit​ ​Kanitsribumpen​,​ ​Rattanakorn​ ​Maikami​ ​និង​ ​Anon​ ​Amornlertsak​ ​វិញ​ ​សុទ្ធតែ​ជា​កីឡាករ​ស្នូល​សម្រាប់​ក្រុម​ថៃ​ទាំងអស់​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​បាល់ទាត់​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​ឆ្នាំ2019​ ​ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ ​គឺ​អនុញ្ញាត​ឱ្យ​ក្រុម​បាល់់​ទាត់​នី​មួយ​ៗ​អាច​ដាក់​កីឡាករ​លើស​អាយុ​ ​22ឆ្នាំ​បាន​ចំនួន​ ​2នាក់​៕​


  • ចេញ​ហើយ​!​ ​បញ្ជី​ឈ្មោះ​កីឡាករ​ ​3នាក់​ចុងក្រោយ​ ​សម្រាប់​ប្រជែង​ពានរង្វាន់​កីឡាករ​វ័យក្មេង​ប្រចាំ​ទ្វីបអាស៊ី​

    ចេញ​ហើយ​!​ ​បញ្ជី​ឈ្មោះ​កីឡាករ​ ​3នាក់​ចុងក្រោយ​ ​សម្រាប់​ប្រជែង​ពានរង្វាន់​កីឡាករ​វ័យក្មេង​ប្រចាំ​ទ្វីបអាស៊ី​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​(​AFC​)​ ​បា​នប​ញ្ជេ​ញប​ញ្ចី​ឈ្មោះ​កីឡាករ​វ័យក្មេង​ដែល​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ ​ដែល​មាន​សមាសភាព​ចុងក្រោយ​ ​3រូប​ ​ដែល​មាន​កីឡាករ​ ​DOAN​ ​VAN​ ​HAU​ ​(​វៀតណាម​)​,​ ​HIROKI​ ​ABE​ ​(​ជប៉ុន​)​,​ ​LEE​ ​KANG​-​IN​ ​(​កូរ៉េ​ខាងត្បូង​)​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​សៀង​ ​ចន្ធា​ ​របស់​កម្ពុជា​ដែល​សហព័ន្ធ​បាន​បញ្ជូន​ឈ្មោះ​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​ ​Best​ ​Young​ ​Player​ ​of​ ​the​ ​Year​ ​ក្នុង​កម្មវិធី​ ​AFC​ ​Annual​ ​Award​ ​នា​ពេល​ចុងឆ្នាំ​នេះ​ ​ត្រូវ​បាន​ធ្លាក់​ចេញពី​បក្ខ​ភាព​ប្រជែង​ពានរង្វាន់​នេះ​ហើយ​។​

    ​កម្មវិធី​ ​AFC​ ​Annual​ ​Award​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ដែល​មាន​ពានរង្វាន់​ជាច្រើន​ប្រមាណ​ជាង​ ​30ប្រភេទ​ ​ដែល​រួមមាន​ទាំង​កីឡាករ​ឆ្នើម​ ​សហព័ន្ធ​ល្អ​បំផុត​ ​គ្រូបង្វឹក​ឆ្នើម​ ​និង​ប្រភេទ​ផ្សេង​ៗ​ទៀត​នៃ​កីឡាបាល់ទាត់​ទាំង​បុរស​ ​និង​នារី​៕​

    Kangin Lee

  • កម្ពុជា​នៅ​មានឱកាស​ឡើង​ទៅ​ប្រកួត​ ​World​ ​Cup​ ​ជា​បន្ត​

    កម្ពុជា​នៅ​មានឱកាស​ឡើង​ទៅ​ប្រកួត​ ​World​ ​Cup​ ​ជា​បន្ត​

    ​ក្រុមជម្រើសជាតិ​កម្ពុជា​ដែល​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ ​FIFA​ ​WORLD​ ​CUP​ ​ជាមួយនឹង​ក្រុម​ចំនួន​ ​4ទៀត​ដែល​មាន​ ​អ៊ីរ៉ាក់​ ​អ៊ីរ៉ង់​ ​ប៉ា​រ៉ែ​ន​ ​និង​ហុងកុង​។​ ​ទោះបីជា​អស់​ឱកាស​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ក៏ដោយ​ ​តែ​កម្ពុជា​ក៏​នៅតែ​មាន​ក្តី​សង្ឃឹម​បាន​ឡើង​ទៅកាន់​ ​World​ ​Cup​ ​ក្នុងនាម​ជា​ក្រុម​ល្អ​បំផុត​លេខ2​ ​ក្នុងចំណោម​ក្រុម​ទាំង4​ ​ប្រចាំ​ទ្វីបអាស៊ី​ដែរ​។​

    ​ឆ្លងកាត់​ ​5ប្រកួត​កន្លងមក​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ក្នុងទឹក​ដី​ខ្លួនឯង​ចំ​នូន​ ​3ប្រកួត​ ​និង​ក្រៅ​ទឹកដី2ប្រកួត​ ​បើ​គិតទៅ​លើ​លទ្ធផល​វិញ​ ​កម្ពុជា​ទទួល​បាន​លទ្ធផល​ស្មើ1​ ​និង​ចាញ់4​ ​និង​មានតែ​ ​1ពិន្ទុ​ប៉ុណ្ណោះ​នៅក្នុង​ដៃ​ ​ខណៈ​ដែល​ត្រូវ​គេ​ស៊ុត​ចូល​សរុប​ ​22គ្រាប់​ ​និង​ស៊ុត​ចូល​គេ​វិញ​តែ​ ​1គ្រាប់​ប៉ុណ្ណោះ​។​

    ​គួរ​រំឭក​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​គោព្រៃ​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហុងកុង​ក្នុង​លទ្ធផល​ ​0ទល់នឹង2​ ​កាលពី​ថ្ងៃទី19​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​៕​

  • ពិតជា​ពីរោះ​និង​មាន​អត្ថន័យ​ ​!​!​ ​មាស​ ​សុខ​សោភា​ ​បកស្រាយ​បទ​ ​“​Side​ ​by​ ​Side​”​ ​រួមគ្នា​រវាង​តារាចម្រៀង​នៅ​អាស៊ាន​ ​និង​តារាចម្រៀង​មក​ពី​កូរ៉េ​ខាងត្បូង​

    ពិតជា​ពីរោះ​និង​មាន​អត្ថន័យ​ ​!​!​ ​មាស​ ​សុខ​សោភា​ ​បកស្រាយ​បទ​ ​“​Side​ ​by​ ​Side​”​ ​រួមគ្នា​រវាង​តារាចម្រៀង​នៅ​អាស៊ាន​ ​និង​តារាចម្រៀង​មក​ពី​កូរ៉េ​ខាងត្បូង​

    តារាចម្រៀង​ស្រី​ដ៏​ល្បី​ ​មាស​ ​សុខ​សោភា​ ​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​តំណាង​ឱ្យ​កម្ពុជា​ ​ក្នុង​ជំនួប​តារា​ ​K​-​POPល្បី​ៗ​ ​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រគុំ​តន្ត្រី​ ​ASEAN​-​ROK​ ​Commemorative​ ​Summit​ ​2019​,​ ​Busan​ ​កម្មវិធី​នេះ​នឹង​ប្រពឹ​ត្តិ​ឡើង​ ​នៅ​ថ្ងៃទី​ ​២៥​ ​វិច្ឆិកា​ ​នេះ​ ​នៅ​ប៊ូ​សាន​ ​សាធារណរដ្ឋ​កូរ៉េ​។​

    ​បើ​ទោះជា​រដូវ​នេះ​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ស្រុក​ក៏​ពិតមែន​ ​ប៉ុន្តែ​ ​មាស​ ​សុខ​សោភា​ ​នៅតែ​ឆ្លៀត​មិន​អាច​ខកខាន​បាន​ ​ក្នុង​ការចូលរួម​ព្រឹត្តិ​ការណ៍​ ​Concert​ ​ដ៏​ធំ​ខាងលើ​។​ ​នាង​ប្រកាស​ពី​ការ​ត្រៀមខ្លួន​រួចជាស្រេច​ ​ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ ​នៅ​ថ្ងៃទី​ ​២២​ ​វិច្ឆិកា​ ​ខាងមុខនេះ​ ​ដើម្បី​ទៅ​ហាត់​សម​មុន​សម្ដែង​ ​ក្នុងរយៈពេល២ថ្ងៃ​ជាប់​ៗ​គ្នា​នៅ​ទីនោះ​ផង​។​

    ​មាស​ ​សុខ​សោភា​ ​បាន​បង្ហាញ​ក្ដី​រំភើប​ជា​ខ្លាំង​ចំពោះ​ការ​ត្រៀម​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ​ ​បើ​ទោះជា​មិនមែន​ជា​លើកទីមួយ​សម្រាប់​ការ​ចេញ​សម្ដែង​នៅ​ក្រៅប្រទេស​របស់​នាង​។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ហាក់​ប្លែក​អារម្មណ៍​ ​និង​ ​មាន​មោទនភាព​នោះ​គឺ​ ​ការ​ប្រគុំ​តន្ត្រី​នេះ​គឺជា​ការរៀបចំ​និង​ ​អញ្ជើញ​ពីសំណាក់​ ​អ្នក​រៀបចំ​កម្មវិធី​របស់​កូរ៉េ​ផ្ទាល់​តែម្ដង​ ​ដែល​ខុសពី​ការសម្ដែង​ក្រៅ​ប្រទេស​មុន​ៗ​ ​ដែល​នាង​ទៅតាម​រយៈ​ ​Sponsor​។​ ​នាង​ថាបើ​ទោះជា​មានឱកាស​តិចតួច​ក្នុង​ការ​ស្លៀក​សម្លៀកបំពាក់​បុរាណ​ប្រពៃណី​ខ្មែរ​នៅ​លើ​ឆាក​តន្ត្រី​បែប​ ​K​-​POP​ ​ក៏​ពិតមែន​ ​ប៉ុន្តែ​នាង​នឹង​សម្រិតសម្រាំង​ឱ្យ​បាន​ល្អ​អស្ចារ្យ​បំផុត​ ​ក្នុង​ការ​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ ​បានឃើញ​អំពី​សម្លៀកបំពាក់​ ​វប្បធម៌​ ​ភាសា​ ​ទំនៀមទម្លាប់​របស់​ខ្មែរ​ ​និង​ត្រៀម​បញ្ចេញ​ឱ្យ​អស់​ពី​សម្ថ​ភាព​ ​នៅ​លើឆាកអន្តរជាតិ​មួយ​នេះ​។​ ​មាស​ ​សុខ​សោភា​ ​ក៏​ត្រៀម​នឹង​ពាំនាំ​បទចម្រៀង​ ​Original​ ​ជាច្រើន​បទ​យក​ទៅ​បង្ហាញ​ ​បន្ថែម​ពីលើ​ចម្រៀង​មួយ​បទ​ដែល​ត្រៀម​ច្រៀង​រួមគ្នា​ ​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ​នៅ​អាស៊ី​ផង​ដែរ​។​

    ​យ៉ាងណា​មិញ​ថ្មី​ៗ​នេះ​ ​មាស​ ​សុខ​សោភា​ ​ក៏បាន​បង្ហាញ​នូវ​បទចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ ​Side​ ​by​ ​Side​ ​ដែល​ជា​ការ​បកស្រាយ​រួមគ្នា​រវាង​តារាចម្រៀង​នៅ​អាស៊ាន​ ​និង​តារាចម្រៀង​មក​ពី​កូរ៉េ​ខាងត្បូង​ ​ដើម្បី​អបអរ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​ ​៣០ឆ្នាំ​ ​នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​ ​(​ASEAN​-​ROK​ ​Commemorative​ ​Summit​ ​2019​,​ ​Busan​)​ ​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២៥​ ​ដល់​ថ្ងៃទី២៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​៕​

    ​ ​តោះ​មក​ទស្សនា​វីដេអូ​ចម្រៀង​នៅ​ខាងក្រោម​នេះ​៖​


  • ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​ផ្តល់​រថយន្ត​ដល់​តំណាង​ចែកចាយ​ ​និង​ជួយ​ជ្រោមជ្រែង​អាជីវកម្ម​

    ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​ផ្តល់​រថយន្ត​ដល់​តំណាង​ចែកចាយ​ ​និង​ជួយ​ជ្រោមជ្រែង​អាជីវកម្ម​

    ​ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសម្អាង​ ​D.X.L​ ​(​De’Xing​ ​Li​)​ ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​កម្ពុជា​ ​បាន​ផ្តល់​រង្វាន់​ជារ​ថ​យន្ត​ដល់​តំណាង​ចែកចាយ​ផ្តាច់​មុខ​ប្រចាំ​តំបន់​របស់​ខ្លួន​ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ​និង​បង្កើន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​សម្រាប់​អ្នកតំណាង​របស់​ខ្លួន​ក្នុង​ការ​ធ្វើអាជីវកម្ម​ក្នុង​ទីផ្សារ​កម្ពុជា​។​ ​

    ​កញ្ញា​ ​សូ​ ​ស្រី​និ​ ​អគ្គ​នាយិកា​ ​ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​បាន​ចុះបញ្ជី​ ​និង​បង់ពន្ធ​ត្រឹមត្រូវ​ក្នុង​ការនាំចូល​ ​និង​ចែកចាយ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​ ​សុវត្ថិភាព​ ​និង​មានតម្លៃ​ល្អ​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​។​ ​ផលិតផល​នី​មួយ​ៗ​សុទ្ធតែ​ជា​ផលិតផល​ដែល​មានការ​ទទួលស្គាល់​គុណភាព​ពី​ក្រសួងសុខាភិបាល​ ​ក្រសួង​ពាណិជ្ជកម្ម​ ​រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នានា​នៅ​កម្ពុជា​ ​និង​មានការ​ទទួលស្គាល់​ផង​ដែរ​ពី​ស្ថាប័ន​ជាច្រើន​នៅ​ប្រទេស​ថៃ​។​ ​ហេតុនេះ​ហើយ​ ​ទើប​ធ្វើ​ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​ទទួល​បានការ​គាំទ្រ​ ​និង​មាន​ទីផ្សារ​ល្អ​នា​ពេល​បច្ចុប្បន្ន​។​ ​

    ​កញ្ញា​ ​សូ​ ​ស្រី​និ​ ​បាន​និយាយ​ថា​៖​ ​«​ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ប្រកប​ដោយសក្តានុពល​ទាំងអស់​នេះ​ចែកចាយ​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​ ​និង​ដើម្បី​ជួយ​លើក​កម្លាំងចិត្ត​ដល់​អ្នក​ដែល​មានបំណង​ចង់​ធ្វើអាជីវកម្ម​ផ្នែក​គ្រឿងសម្អាង​នានា​ផង​នោះ​ ​ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​បានសម្រេច​ប្រគល់​រង្វាន់​ជារ​ថ​យន្ត​ដល់​តំណាង​ចែកចាយ​ផ្តាច់​មុខ​សម្រាប់​តំបន់​នី​មួយ​ៗ​»​។​

    ​សហគ្រិន​វ័យក្មេង​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ផលិតផល​របស់​ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ ​សម្រាប់​អ្នក​ចង់​វិនិយោគ​យូរអង្វែង​ ​ព្រោះ​ក្រុមហ៊ុន​មាន​គោលដៅ​ដំណើរការ​យូរអង្វែង​នៅក្នុង​ទីផ្សារ​កម្ពុជា​ ​មិនមែន​បើក​ត្រឹម​ ​1ខែ​ ​ឬ​ ​2ខែ​នោះ​ទេ​។​ ​ហេតុនេះ​ហើយ​ទើប​ក្រុមការងារ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ចំពោះ​តំណាង​ចែកចាយ​ ​រួម​ទាំង​អតិថិជន​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។​ ​

    ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​ ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ដូចជា​ ​ទទួល​បាន​សិទ្ធិ​ក្នុង​ការចែកចាយ​ផ្តាច់​មុខ​ក្នុង​តំបន់​របស់​ខ្លួន​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ក៏​ជួយ​ជ្រោមជ្រែង​ដោយ​រៀបចំ​ជា​សេវាកម្ម​ ​និង​យុទ្ធ​សាស្រ្ត​លក់​ជូន​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើអាជីវកម្ម​។​ ​ក្រៅពី​នេះ​ក្រុមហ៊ុន​នឹង​ធានា​ទីផ្សារ​ជូន​ដោយ​ផ្តល់​នូវ​អតិថិជន​ ​រួម​ទាំង​ផ្សព្វផ្សាយ​ឱ្យ​តំណាង​ចែកចាយ​បន្ត​ ​នៅក្នុង​តំបន់​របស់​គាត់​បាន​ស្គាល់​ ​និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​តំណាង​ចែកចាយ​ផ្តាច់​មុខ​នោះ​។​ ​បន្ថែម​ពីលើ​នេះ​ ​សម្រាប់​អ្នក​ចង់​ធ្វើ​ទីផ្សារ​ ​ឬ​ចង់​ថត​ផ្សាយ​ពាណិជ្ជកម្ម​ ​ក្រុមហ៊ុន​ក៏​មាន​ជា​កន្លែង​សម្រាប់​ថត​(​ស្ទូឌីយោ​)​ ​ឬ​រៀបចំ​ជា​ផ្ទាំង​ ​Background​ ​សម្រាប់​ថត​ពាណិជ្ជកម្ម​ជូន​ផង​ដែរ​។​ ​

    ​កញ្ញា​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រសិនបើ​មានការ​គាំទ្រ​កាន់តែ​ខ្លាំង​ ​កញ្ញា​នឹង​បន្ថែម​រង្វាន់​ជាច្រើន​ទៀត​ ​ដូចជា​គ្រាន់តែ​ចុះឈ្មោះ​ក្លាយជា​តំណាង​ចែកចាយ​ភ្លាម​ ​នឹង​ទទួល​បាន​រថយន្ត​ ​1គ្រឿង​ភ្លាម​ ​និង​អាច​ជា​រង្វាន់​សំ​ខាន់​ៗ​ជាច្រើន​ផ្សេងទៀត​ផង​។​ ​កន្លងមក​ក្រុមហ៊ុន​ក៏​ធ្លាប់​ផ្តល់​ជូន​កាដូ​ជាច្រើន​ផង​ដែរ​សម្រាប់​អតិថិជន​នានា​ ​ដូចជា​កា​ផ្តល់​ជា​កម្រៃជើងសា​ប្រចាំខែ​ ​(​commission​)​ ​ចិញ្ចៀន​ ​និង​គ្រឿងអលង្ការ​ជាច្រើន​ទៀតផង​។​ ​

    ​លក្ខខណ្ឌ​ដែល​អាច​ក្លាយជា​តំណាង​ចែកចាយ​ផ្តាច់​មុខ​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន​ ​So​ ​Sreyni​ ​Co​.​,​ ​Ltd​ ​គឺ​ត្រូវ​មាន​ថវិកា​ប្រមាណ​ ​2ម៉ឺន​ដុល្លារ​ ​ហើយ​ចុះ​កិច្ចសន្យា​ដោយ​លក់​ផលិតផល​ទាំងអស់​តាម​តម្លៃ​ត្រឹមត្រូវ​ដែល​ក្រុមហ៊ុន​កំណត់​ជូន​ដល់​អតិថិជន​នៅក្នុង​តំបន់​របស់​ខ្លួន​។​ ​បន្ថែម​ពីលើ​នេះ​ ​តំណាង​ចែកចាយ​ត្រូវតែ​រក្សា​ការសម្ងាត់​ចំពោះ​តម្លៃ​បោះ​ដុំ​សម្រាប់​អ្នក​ចែកចាយ​បន្ត​ ​និង​គោរព​លក្ខខណ្ឌ​សុចរិត​ភាព​ ​ដូចជា​ ​មិន​អនុញ្ញាត​ឱ្យ​ក្លែងបន្លំ​ផលិតផល​ ​និង​មិន​អនុញ្ញាត​ឱ្យ​លក់​ផលិតផល​ផ្សេង​ឡើយ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កញ្ញា​ ​សូ​ ​ស្រី​និ​ ​ជា​សហគ្រិន​ឆ្នើម​មួយ​រូប​ដែល​បាន​ទទួល​ពានរង្វាន់​ ​Icon​ ​Brand​ ​ASEAN​ ​award​ ​2019​ ​នៅ​ប្រទេស​ថៃ​ ​កាលពី​ថ្ងៃទី29​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​កន្លងទៅ​ ​និង​ទទួល​បាន​ពានរង្វាន់​ ​Success​ ​CEO​ ​award​ ​2019​ ​កាលពី​ថ្ងៃទី8​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ថ្មី​ៗ​នេះ​ទៀតផង​៕​

  • 9ខែ​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​បាន​ជិត​ ​5ពាន់​លាន​ដុល្លារ​

    9ខែ​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​បាន​ជិត​ ​5ពាន់​លាន​ដុល្លារ​

    នៅ​រយៈពេល​ ​9ខែ​ ​ឆ្នាំ2019នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​សរុប​ ​ចំនួន​ប្រមាណ​ ​19.125ប៊ី​លាន​រៀល​ ​(​ប្រមាណ​ជិត​ ​5ពាន់​លាន​ដុល្លារ​)​ ​ស្មើនឹង​ ​90​%​ ​ធៀប​នឹង​ច្បាប់​ថវិកា​ ​ឆ្នាំ2019​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​

    ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​ក្រុមការងារ​បច្ចេកទេស​បាន​បញ្ជាក់​ថា​ ​«​តាមរយៈ​របាយការណ៍​បូកសរុប​ ​រហូតមកដល់​ត្រីមាស​ទី​ ​3​ ​នេះ​ ​គ្រប់​ផ្នែក​នៃ​ផែនការ​សកម្មភាព​រួម​នៃ​ការងារ​កែទម្រង់​ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​នៅ​បន្ត​មាន​វឌ្ឍនភាព​ល្អ​ ​និង​វិជ្ជមាន​។​ ​ក្នុងរយៈពេល​ ​9ខែ​កន្លងទៅ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​សរុប​ប្រមាណ​ ​19,125ប៊ី​លាន​រៀល​ ​ស្មើនឹង៩០​%​ ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ2019​»​។​

    ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងសេដ្ឋកិច្ច​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ​ការអនុវត្ត​ផែនការ​ប្រមូល​ចំណូល​ប្រចាំត្រីមាស​ទី3​ ​បង្ហាញថា​ ​ទិន្នផល​ចំណូល​បាន​ពី​ការ​ប្រមូល​ដោយ​ពន្ធគយ​ ​និង​រដ្ឋាករ​មាន​ប្រមាណ​ ​49​%​,​ ​ពន្ធដារ​មាន​ប្រមាណ​ ​32​%​,​ ​ចំណូល​មិនមែន​សារពើពន្ធ​មាន​ប្រមាណ​ ​12​%​ ​និង​ចំ​ណូល​ផ្សេង​ៗ​ប្រមាណ​ ​6​%​។​ ​រី​ឯ​ការអនុវត្ត​ចំណាយ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​ ​បាន​តាមច្បាប់​ជាធរមាន​។​ ​

    ​សម្រាប់​ការអនុវត្ត​សកម្មភាព​នៃ​ការងារ​កែទម្រង់​ទាំង​ក្របខ័ណ្ឌ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​ក្របខ័ណ្ឌ​ក្រសួង​-​ស្ថាប័ន​ ​កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ​ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​អាច​សម្រេច​បាន​គោលដៅ​ប្រចាំឆ្នាំ​។​

    ​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញ​ ​វត្ថុ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​ប្រមូល​ចំណូល​ ​និង​ការអនុវត្ត​ចំណាយ​ ​នៅ​បន្ត​មាន​សុខភាព​ល្អ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​ ​និង​នៅ​រក្សា​បាន​និន្នាការ​ល្អ​ប្រសើរ​ ​ទៅតាម​ការ​គ្រោងទុក​។​
    ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​កិច្ច​ការ​គន្លឹះ​ៗ​មួយចំនួន​ទៀត​ត្រូវ​បន្ត​ពង្រឹង​ក្នុង​ការអនុវត្ត​ ​កសាង​ ​និង​រៀបចំ​បញ្ចប់​រួមមាន​ការរៀបចំ​បញ្ចប់​លិខិត​បទដ្ឋាន​គតិ​យុត្ត​ ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ចំណូល​ ​មិនមែន​សារពើពន្ធ​ ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ ​ផែនការ​សកម្មភាព​លម្អិត​សម្រាប់​ការអនុវត្ត​យុទ្ធ​សា​ស្ត្​រ​គន្លឹះ​ៗ​នានា​ ​ដូចជា​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ ​ឆ្នាំ2019​-​2025​ ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិការដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិការដ្ឋ​បាល​ថ្នាក់​ ​ក្រោម​ជាតិ​ ​ឆ្នាំ​ ​2019​-​2025​ ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ​2019​-​2023​ ​និង​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ ​គម្រោង​វិនិយោគ​សាធារណៈ​ ​ជាដើម​។​

    ​ឯកឧត្តម​ ​អគ្គបណ្ឌិត​សភា​ចារ្យ​ ​ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ ​លើ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ ​ដោយ​ត្រូវ​គិតគូរ​រៀបចំ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​តាមរយៈ​ការ​បន្ត​បណ្តុះបណ្តាល​ដែល​ជាក់លាក់​ ​ប្រកបដោយ​គុណភាព​ ​ក៏ដូចជា​បំពាក់​ជំនាញ​ច្បាស់លាស់​ ​និង​ប្រើប្រាស់​ធនធាន​ ​ដែល​បាន​បណ្តុះបណ្តាល​ឱ្យ​ត្រូវ​តាម​តួនាទី​ ​និង​ភារកិច្ច​ ​និង​ជំនាញ​នី​មួយ​ៗ​។​

    ​ជាមួយគ្នា​នេះ​ ​តំណាង​ដៃគូ​អភិវឌ្ឍន៍​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ ​ដែល​សម្រេច​បាន​ក្នុង​ត្រីមាស​ទី3​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កែទម្រង់​យ៉ាងសកម្ម​ពី​ក្រសួង​-​ស្ថាប័ន​ ​ទាំងអស់​។​ ​ដៃគូ​អភិវឌ្ឍន៍​ ​ក៏បាន​ផ្តល់​អនុសាសន៍​បន្ថែម​ជាពិសេស​ទៅលើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ចំណាយ​របស់ក្រ​សួង​-​ស្ថាប័ន​,​ ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ ​(​Financial​ ​Management​ ​Information​ ​System​ ​-​ ​FMIS​)​ ​និង​ពង្រឹង​ការ​ផ្សព្វផ្សាយ​លើ​ការ​ត្រួតពិនិត្យ​ការអនុវត្ត​ថវិកា​កម្មវិធី​។​ ​បន្ថែម​ពីនេះ​ ​ដៃគូ​អភិវឌ្ឍន៍​ ​នៅតែ​បន្ត​ផ្តល់​ការ​សហការ​ល្អ​ ​និង​កិច្ច​គាំទ្រ​ ​ទាំង​ជំនួយ​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​ទៅលើ​សកម្មភាព​គន្លឹះ​សំ​ខាន់​ៗ​របស់​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា​នេះ​៕​

  • លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​៖​ ​ពីក្មេង​ស្រី​កំព្រា​ ​មិន​ដេកចាំ​វាសនា​ ​តស៊ូ​ក្លាយជា​ស្ត្រី​រឹងមាំ​ ​កាន់​អាជីវកម្ម​ធំ​ក្នុង​ដៃ​

    លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​៖​ ​ពីក្មេង​ស្រី​កំព្រា​ ​មិន​ដេកចាំ​វាសនា​ ​តស៊ូ​ក្លាយជា​ស្ត្រី​រឹងមាំ​ ​កាន់​អាជីវកម្ម​ធំ​ក្នុង​ដៃ​

    ​នៅ​លើ​លោក​នេះ​ ​ថ្វី​ដ្បិតតែ​មនុស្ស​ទាំងអស់គ្នា​ស្ថិតនៅ​ក្រោម​មេឃ​តែមួយ​ ​មាន​ពេលវេលា​ ​24ម៉ោង​ដូចគ្នា​ ​និង​មានជីវិត​រស់រាន​ដូចគ្នា​ក៏​ពិតមែន​ ​តែ​ស្ថានភាព​ ​និង​វាសនា​នៃ​ដំណើរ​ជីវិត​មិន​ដូចគ្នា​ឡើយ​។​ ​មាន​អ្នកខ្លះ​កើតមក​លើ​គំនរ​មាសប្រាក់​ ​អ្នកខ្លះ​ទៀត​កើតមក​ក្នុង​ត្រកូល​មធ្យម​ ​ខណៈ​មនុស្ស​មួយចំនួន​ទៀត​កើតមក​ក្នុង​ស្ថានភាព​កំព្រា​ ​ក្រលំបាក​ ​ដែល​ទាមទារ​ឱ្យ​មានការ​តស៊ូ​ជម្នះ​ក្នុង​ដំណើរ​ជីវិត​យ៉ាង​ស្វិតស្វាញ​។​ ​

    លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​ ​​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​ ​Ltd​


    ​ទោះជា​យ៉ាងនេះ​ក្តី​ ​វាសនា​អាក្រក់​មិន​អាចយ​ក​ឈ្នះ​សម្ទុះ​ចិត្ត​តស៊ូ​ដ៏​ស្វិតស្វាញ​បាន​ឡើយ​។​ ​ហេតុនេះ​ហើយ​ទើប​គេ​តែង​និយាយ​ថា​ ​មនុស្ស​មិន​អាច​ជ្រើសរើស​ស្ថានភាព​នៅពេល​កើត​បានទេ​ ​តែ​គេ​អាច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្លាស់​ប្តូរ​វាសនា​ពី​អាក្រក់​ទៅ​ល្អ​បាន​។​ ​ជាក់ស្តែង​ ​លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​ ​Ltd​ ​បាន​ចាប់ផ្តើម​ដំណើរ​ជីវិត​ប្រកបដោយ​ភាព​តស៊ូ​ ​និង​ឧបសគ្គ​ជាច្រើន​ ​រហូត​ក្លាយជា​សហគ្រិន​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា​។​

    លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​ ​​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​ ​Ltd​


    ​ថ្វី​ដ្បិតតែ​ចាប់ផ្តើម​ដំណើរ​ជីវិត​ជា​ក្មេងកំព្រា​ ​និង​ត្រូវ​តស៊ូ​ធ្វើការងារ​តាម​ហាង​តូច​ៗ​ក្ដី​ ​តែ​លោកស្រី​ ​លី​នដា​ ​នៅតែ​ចិញ្ចឹមចិត្ត​ ​ខាំមាត់​សង្កត់ចិត្ត​ ​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​ ​តស៊ូ​ជាមួយ​ដំណើរ​ជីវិត​ ​ដោយ​មិន​រស់​ដេកចាំ​សំណាង​នោះ​ទេ​។​ ​សហគ្រិន​ដែល​ពោរពេញ​ដោយ​គំនិត​សុទិដ្ឋិនិយម​រូប​នេះ​ ​បើ​ទោះបីជា​មាន​អតីតកាល​ដ៏​ជូរចត់​ ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ ​និង​មើល​ស្ទើរ​មិនឃើញ​កោះ​ត្រើយ​នៃ​ជីវិត​ក្នុង​ភាព​មានបាន​ក៏ដោយ​ ​ក៏​លោកស្រី​មិន​បោះបង់ចោល​ការ​តស៊ូ​ដែរ​។​ ​លោកស្រី​ចាប់ផ្តើម​ចិញ្ចឹមចិត្ត​រកស៊ី​ដោយ​ប្រើប្រាស់​លុយ​សន្សំ​ផ្ទាល់ខ្លួន​ ​តាមរយៈ​ការ​ចេញ​ធ្វើការ​ដើម្បី​ដោះស្រាយ​ការ​លំបាក​ផង​ ​និង​ជម្នះ​ឧបសគ្គ​ហិរញ្ញវត្ថុ​ផង​ ​រហូត​ក្លាយជា​សហគ្រិន​ស្ត្រី​ប្រកបដោយ​ភាពរឹងមាំ​ ​ជាមួយនឹង​ចំណូល​ខ្ទង់សែន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ​

    លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​ ​​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​ ​Ltd​

    លោកស្រី​ ​ទេព​ ​សក្តិ​លីដា​ ​បាន​និយាយ​ថា​៖​ ​«​មិន​មាន​អ្នកណា​កើតមក​ជោគជ័យ​នោះ​ឡើយ​ ​គឺ​មានតែ​ខ្លួនឯង​ជា​អ្នកបង្កើត​ឱកាស​ ​និង​ចាប់​យក​ឱកាស​ដោយខ្លួនឯង​ ​ហេតុនេះ​សូមអ្នក​ទាំងអស់គ្នា​កុំ​បាក់ទឹកចិត្ត​ ​បើ​ទោះបីជា​ជួប​រឿង​លំបាក​ក្នុង​ជីវិត​ក៏ដោយ​។​ ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ ​គឺ​ដួល​ហើយ​ហ៊ាន​ក្រោក​តស៊ូ​ឡើងវិញ​ ​ដើម្បី​បង្កើត​ ​និង​ក្តោប​ក្តាប់​ឱកាស​ដើម្បី​ជំរុញ​ភាព​រុងរឿង​សម្រាប់​ជីវិត​»​។​ ​

    ​ដោយ​ភាព​អត់ធ្មត់​ ​និង​រឹងមាំ​ ​លោកស្រី​ ​លី​នដា​ ​បាន​ទទួល​ពានរង្វាន់​សហគ្រិន3​ ​ក្នុង​ពេល​តែមួយ​នៅ​ប្រទេស​ថៃ​ ​ពី​ឯកឧត្តម​ឧត្តម​សេនីយ​ ​ជិ​ក​សាក់​ ​ចេរិ​ន​សម្បត្តិ​ ​ដោយ​ក្នុង​នោះ​មាន​ដូចជា​ ​ពានរង្វាន់​ ​Outstanding​ ​Organization​ ​2019​ ​ពានរង្វាន់​ ​Achievement​ ​Award​ ​2019​ ​និង​ពានរង្វាន់​ ​Standardization​ ​Products​ ​Awards​។​ ​ហើយ​ថ្មី​ៗ​នេះ​លោកស្រី​ក៏បាន​ទទួល​ពានរង្វាន់​សហគ្រិន​ឆ្នើម​ឆ្នាំ2019​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​នេះ​ផង​ដែរ​។​


    ​គួរ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​លោកស្រី​ជា​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​Ltd​ ​ដោយក្រុម​ហ៊ុន​នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ2016​ ​ដែល​មាន​នាំចូល​គ្រឿងទេស​ ​និង​គ្រឿង​សម្អាង​ប្រ៊េ​នដ៍​ល្បី​ៗ​ពី​ប្រទេសជិតខាង​ ​ដូចជា​ ​MIZ​,​ ​NACECA​,​ ​CHERISTA​,​ ​CHUBUGAH​ ​ហើយ​កាន់តែ​ពិសេស​ ​អាជីវកម្ម​របស់​លោកស្រី​មានឈ្មោះ​ល្បី​នៅ​លើ​វិស័យ​គ្រឿងសម្អាង​ក្នុង​ចុងឆ្នាំ2019​ ​នេះ​យ៉ាង​ខ្លាំង​។​ ​ប្រ៊េ​នដ៍​ ​ដែល​ល្បី​ជាងគេ​គឺ​ ​ប្រ៊េ​នដ៍​ ​MIZ​ ​ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​តំណាង​ចែកចាយ​ទូទាំង​ប្រទេស​ ​ហើយ​ថ្មី​ៗ​នេះ​ ​ប្រ៊េ​នដ៍​ថ្មី​មួយ​របស់​លោកស្រី​ ​គឺ​ ​ប្រ៊េ​នដ៍​ ​BABYFACE​ ​ផលិតផល​ម៉ាស​សន្លឹក​ ​មក​ពី​កូរ៉េ​ ​ក៏​ល្បី​ខ្លាំង​ដែរ​ ​ព្រោះតែ​គុណភាព​ដ៏​ល្អ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដែល​ធ្វើ​ឱ្យ​បងប្អូន​ស្ត្រី​យើង​រាប់ពាន់​នាក់​បាន​ប្រើប្រាស់​ ​និង​រកចំណូល​ដោយខ្លួនឯង​បាន​ ​ក្នុង​នោះ​ផង​ដែរ​លោកស្រី​ក៏​ជា​ម្ចាស់ហាង​បោះ​ដុំ​គ្រឿងក្រអូប​ដ៏​ធំ​ ​ឈ្មោះថា​ ​ONESKIN​ ​CAMBODIA​ ​និង​ត្រៀម​បើក​សណ្ឋាគារ​ ​នៅ​មាត់ទន្លេ​ក្នុង​ឆ្នាំ2020​ ​ខាងមុខនេះ​ទៀតផង​៕​



  • តន្ត្រី​បង្សុកូល​ ​ត្រៀម​សម្ដែង​បទ​ ​«​ការ​ចងចាំ​»​ ​ដើម្បី​ឧទ្ទិស​កុសល​វិញ្ញា​ណ​ក្ខ័ន្ធ​ ​ព្រឹទ្ធា​ចារ្យ​សិល្ប:សម្តេច​ព្រះរាជ​បុត្រី​ព្រះរៀម​ ​និង​ជា​ ​ទេព​នាដ​វដ្តី​ឯក​ ​នរោត្តម​ ​បុប្ផា​ទេវី​

    តន្ត្រី​បង្សុកូល​ ​ត្រៀម​សម្ដែង​បទ​ ​«​ការ​ចងចាំ​»​ ​ដើម្បី​ឧទ្ទិស​កុសល​វិញ្ញា​ណ​ក្ខ័ន្ធ​ ​ព្រឹទ្ធា​ចារ្យ​សិល្ប:សម្តេច​ព្រះរាជ​បុត្រី​ព្រះរៀម​ ​និង​ជា​ ​ទេព​នាដ​វដ្តី​ឯក​ ​នរោត្តម​ ​បុប្ផា​ទេវី​

    ​គ្រាន់តែ​ឮ​ថា​ ​«​តន្ត្រី​បង្សុកូល​ ​»​ ​គ្រប់គ្នា​ឆ្ងល់​យ៉ាង​ខ្លាំង​ថា​ជា​អ្វី​?​ ​ការពិត​ទៅ​ការ​ប្រគំតន្ត្រី​ ​”​បង្សុកូល​”​ ​គឺជា​ស្នាដៃ​រួមបញ្ចូល​គ្នា​មួយ​ដែល​មានត​ន្ត្រី​ករ​ប្រហែល​ ​80នាក់​ ​នៅ​លើ​ឆាក​តែមួយ​ ​តែ​មាន​ឧបករណ៍​តន្ត្រី​ខ្មែរ​ចំនួន​ ​៦ប្រភេទ​ ​មាន​ដូចជា​គ្រឿង​ខ្សែ​កេះ​ ​ឧបករណ៍​ពិណ​ ​គ្រឿង​ខ្សែ​កូត​ ​ទ្រសោ​ ​ទ្រអ៊ូ​ ​ទ្រខ្មែរ​ ​គ្រឿង​ផ្លុំ​ ​មាន​ដូចជា​ ​ស្រឡៃ​ ​ខ្លុយ​ ​ប៉ីពក​ ​ប៉ីអ​ ​រនាត​ភ្លោះ​ ​គង​ភ្លោះ​ ​នឹង​ត្រូវ​សម្ដែង​បញ្ចូល​គ្នា​ជាមួយ​វង់ភ្លេង​តន្ត្រី​បរទេស​។​

    ​អ្នកផ្ដើមគំនិត​និពន្ធ​បទភ្លេង​តន្ត្រី​ ​”​បង្សុកូល​”​ ​ដំបូង​ ​និង​ជាទី​ប្រឹក្សា​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​លោក​បណ្ឌិត​ ​ហ៊ឹម​ ​សុភី​ ​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ការ​ប្រគំតន្ត្រី​ ​”​បង្សុកូល​”​ ​ត្រូវ​បាន​តាក់តែង​និពន្ធ​បទភ្លេង​បង្សុកូល​អស់​រយៈពេល​ ​៥​ ​ឆ្នាំ​។​ ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មានការ​ប្រគំតន្ត្រី​ ​”​បង្សុកូល​”​ ​នេះ​ ​គឺ​លោក​ចង់​ផ្ញើ​សារ​ប្រាប់​ទៅដល់​ពលរដ្ឋខ្មែរ​អំពី​ការ​រំឭក​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែល​ធ្លាប់​ឆ្លងកាត់​នៅ​សម័យ​ ​ប៉ុល​ ​ពត​។​ ​លោក​បន្ត​ថា​ ​ក្នុងចំណោម​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ជាង​ ​១០ឧបករណ៍​ ​ក៏​មាន​ឧបករណ៍​បូរាណ​ខ្លះ​ដែល​បាន​បាត់បង់​រាប់​រយ​ឆ្នាំ​ ​និង​ត្រូវ​បង្កើត​ឡើងវិញ​ ​ដូចជា​ពិណ​ខ្មែរ​សម័យ​អង្គរ​ ​ប៉ីពក​ធំ​មាន​ស្នែង​ ​និង​ខ្លុយ​ដី​ជាដើម​។​



    ​តន្ត្រី​ ​”​បង្សុកូល​”​ ​ដែល​ទទួល​បាន​ហិរញ្ញវត្ថុ​បង្កើត​ឡើង​ពី​ប្រទេស​អូស្ត្រាលី​ ​សហរដ្ឋអាមេរិក​ ​និង​ពី​អង្គការ​មួយចំនួន​ទៀត​នេះ​ ​គឺជា​ស្នាដៃ​ប្រគំតន្ត្រី​វង់​ធំ​ ​និង​ជា​ស្នាដៃ​សហការ​គ្នា​លើកដំបូង​រវាង​ផលិតករ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ ​លោក​ ​ប៉ាន់​ ​រិទ្ធី​ ​និង​អ្នកនិពន្ធ​បទភ្លេង​ដី​ល្បីឈ្មោះ​លោក​ ​ហ៊ឹម​ ​សុភី​ ​ក្នុង​គោលបំណង​រៀបរាប់​ស្វែងយល់​អំពី​សេចក្ដី​រន្ធត់​នានា​ ​របស់​ប្រជាជន​កម្ពុជា​ ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៧០​ ​ជាពិសេស​ដើម្បីរំលឹក​ដល់​ជនរងគ្រោះ​ ​ដែល​ត្រូវ​បាន​គេ​ធ្វើទារុណកម្ម​ ​និង​សម្លាប់​ ​និង​ដើម្បី​ផ្ញើ​សារ​ទៅកាន់​ពិភពលោក​ឱ្យ​ស្គាល់​អំពី​ប្រវត្តិ​កម្ពុជា​ ​ផង​ដែរ​។​

    ​យ៉ាងណាមិញ​ ​ការ​ប្រគំ​«​តន្ត្រី​បង្សុកូល​ ​»​ ​នៅ​ប្រទេស​កម្ពុជា​នា​ថ្ងៃទី២១,២២,២៣​ ​ខែវិច្ឆិកា​ ​នេះ​ ​លោក​សាស្ត្រា​ចារ្យ​ ​ហ៊ឹម​ ​សុភី​ ​ក៏បាន​បន្ថែម​បទនិពន្ធ​ថ្មី​មួយ​បទ​នៃ​ការ​បើក​ទំព័រ​សម្ដែង​គឺ​បទ​ ​«​ការ​ចងចាំ​»​ ​ជា​ស្នាដៃ​និពន្ធ​ថ្មី​ ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញា​ណ​ក្ខ័ន្ធ​ ​ព្រឹទ្ធា​ចារ្យ​សិល្ប:សម្តេច​ព្រះរាជ​បុត្រី​ព្រះរៀម​ ​និង​ជា​ ​ទេព​នាដ​វដ្តី​ឯក​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ស្តេច​យាង​ទៅកាន់​សុគតិភព​ ​ដែល​ប្រកប​ទៅ​ដោយ​ភាព​រុងរឿង​ត្រចះត្រចង់​ដូច​សម័យកាល​នៃ​ចក្រភព​ខ្មែរ​សម័យ​អង្គរ​ដ៏​បរ​វរ​នៃ​យេីង​ ​។​ ​បទភ្លេង​នេះ​នឹង​ត្រូវ​ប្រគំ​មុន​ការ​សម្តែង​ ​តន្រ្តី​បង្សុកូល​ ​និង​ផ្សាយ​នៅ​ក្រោយ​ថ្ងៃទី២៣​ ​វិច្ឆិកា​ខាងមុខនេះ​៕​