Author: អេបិល

  • កម្ពុជា​ ​បញ្ជេញ​ឈ្មោះ​កីឡាករ​ ​20រូប​ចុងក្រោយ​ ​ត្រៀម​ទៅ​ស៊ី​ហ្គេម​

    កម្ពុជា​ ​បញ្ជេញ​ឈ្មោះ​កីឡាករ​ ​20រូប​ចុងក្រោយ​ ​ត្រៀម​ទៅ​ស៊ី​ហ្គេម​

    ​កាលពី​ម្សិលមិញ​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម22ឆ្នាំ​ចុងក្រោយ​ ​សម្រាប់​ចូលរួម​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី25​ ​វិច្ឆិកា​ ​រហូតដល់10​ ​ធ្នូ​ ​2019​។​

    ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​ ​20រូប​នោះ​ចុងក្រោយ​នេះ​ ​មាន​កីឡាករ​មក​ពី​ក្លិប​សរុប​ចំនួន5​ ​រួមមាន​ ​វិសាខា​ ​ក្រសួងការពារជាតិ​ ​ភ្នំ​ពេញ​ក្រោ​ន​ ​បឹង​កេត​ ​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ហើយ​គួរ​រំឭក​ផង​ដែរ​ថា​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ដែល​មាន5ប្រទេស​ ​(​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​មីយ៉ាន់ម៉ា​ ​ទីម័រខាងកើត​ ​កម្ពុជា​)​ ​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​ ​នៃ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​៕​

  • ហ្វីលីពីន​ ​បង្ក​ការ​លំបាក​ដល់​ក្រុម​ទាំងអស់​ដែល​រួម​ពូល​ជាមួយ​ខ្លួន​នៅ​ស៊ី​ហ្គេម​

    ហ្វីលីពីន​ ​បង្ក​ការ​លំបាក​ដល់​ក្រុម​ទាំងអស់​ដែល​រួម​ពូល​ជាមួយ​ខ្លួន​នៅ​ស៊ី​ហ្គេម​

    ​ក្រុមជម្រើសជាតិ​ដែល​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ជាមួយនឹង​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំនេះ​ ​(​ហ្វីលីពីន​)​ ​បាន​ជួប​បញ្ហា​ជាច្រើន​ ​ដូចជា​មិនបាន​ហ្វឹកហាត់​ ​ការ​ហូបចុក​មិន​សមស្រប​សម្រាប់​កីឡាករ​ ​គ្មាន​រថយន្ត​ធ្វើដំណើរ​ ​គ្មាន​បន្ទប់​ស្នាក់នៅ​ ​និង​ត្រូវ​រង់ចាំ​រថយន្តក្រុង​រាប់ម៉ោង​ ​ហើយ​បញ្ហា​ទីលាន​ឆ្ងាយ​ទី​សណ្ឋាគារ​ស្នាក់នៅ​ ​រហូតដល់​ទៅ​ជិត​ ​50គីឡូម៉ែត្រ​ក៏​មាន​។​

    ​ក្នុង​នោះ​ដែរ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​គឺជា​ក្រុម​មួយ​ដែល​ជួប​បញ្ហា​លំបាក​ខ្លាំង​ជាងគេ​ ​ដ្បិតអី​ត្រូវ​ជួប​ហ្វីលីពីន​ក្នុង​ការប្រកួត​ដំបូង​នេះ​ ​ទោះបីជា​បាន​ទៅដល់​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​តាំងពី​ម៉ោង​ ​4​:​30​ ​នាទី​ព្រឹក​ក៏​ពិតមែន​ ​តែ​ម៉ោង​ ​4​:​30ល្ងាច​ ​ទើប​រថយន្តក្រុង​ដឹក​ក្រុម​កម្ពុជា​ទៅដល់​សណ្ឋាគារ​ ​ហើយ​ត្រូវ​បន្ត​រង់ចាំ​សណ្ឋាគារ​បើក​បន្ទប់​ឱ្យ​ ​រហូតដល់​អធ្រាត្រ​ ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ខ្លះ​អស់កម្លាំង​ពេក​ដល់​ថ្នាក់​សម្រាន្ត​លក់​នៅ​លើ​ព្រំ​របស់​សណ្ឋាគារ​យ៉ាង​រប៉ាត់រប៉ាយ​ ​និង​អនាធិបតេយ្យ​ ​និង​មិនបាន​ហ្វឹកហាត់​ពេញ​ ​1ថ្ងៃ​ ​ចំពោះ​អាហារ​វិញ​ត្រូវ​បាន​បុគ្គលិក​ក្រុមជម្រើសជាតិ​កម្ពុជា​និយាយ​ថា​ពិបាក​ក្នុង​ការ​ហូប​ខ្លាំង​ព្រោះ​ជា​ម្ហូប​ក្នុង​តំបន់​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កម្ពុជា​ត្រូវ​ជួប​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ក្នុង​ជំនួប​បើកឆាក​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នេះ​ ​នៅ​វេលា​ម៉ោង​ ​7យប់​នេះ​ ​(​ម៉ោង​នៅ​កម្ពុជា​)​ ​មុននឹង​បន្ត​ជួប​មីយ៉ាន់ម៉ា​ ​នៅ​ថ្ងៃទី27​ ​ខាងមុខនេះ​៕​


  • កម្ពុជា​ ​នឹង​ទទួល​បាន​ ​2កៅអី​ ​ក្នុង​ពាន​ ​AFC​ ​CUP​ ​2020​ ​

    កម្ពុជា​ ​នឹង​ទទួល​បាន​ ​2កៅអី​ ​ក្នុង​ពាន​ ​AFC​ ​CUP​ ​2020​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​ ​(​AFC​)​ ​បាន​ធ្វើ​បច្ចុប្បន្នភាព​ពិន្ទុ​របស់​ក្រុម​តំណាង​ឱ្យ​ជាតិ​នី​មួយ​ៗ​សម្រាប់​ពានរង្វាន់​ក្លិប​នានា​ប្រចាំ​ទ្វីបអាស៊ី​ ​ដោយ​ក្នុង​នោះ​ ​ចិន​ជា​ប្រទេស​ដែល​មាន​ក្លិប​បាល់ទាត់​ជោគជ័យ​ខ្លាំង​ជាងគេ​ប្រចាំ​ទ្វីបអាស៊ី​ ​ខណៈ​ដែល​កម្ពុជា​ស្ថិតនៅ​លេខរៀង​ទី36​ ​ក្នុងចំណោម​ ​46ប្រទេស​។​

    ​កម្ពុជា​ ​បាន​ទទួល​ពិន្ទុ​ ​6.770​ ​ដែល​ឡើង​មក​នៅ​ពីលើ​ក្រុម​ឡាវ​វិញ​ ​ដោយ​កម្ពុជា​នឹង​ទទួល​បាន​កៅអី​ក្នុង​វគ្គ​ចែក​ពូល1​ ​ពី​ក្រុម​ឡាវ​ ​បន្ថែម​ពីលើ​កៅអី​វគ្គ​ចែក​ពូល1​ ​ដែល​កម្ពុជា​មាន​រៀងរាល់​ឆ្នាំ​។​ ​ដូច្នេះ​នៅ​ឆ្នាំ2021​ ​កម្ពុជា​អាច​នឹង​ទទួល​បាន​កៅអី​ចំនួន2​ ​ក្នុង​ការប្រកួត​ ​AFC​ ​Cup​ ​ដែល​ក្លិប​មួយ​ ​ចូល​វគ្គ​ចែក​ពូល​ ​និង​ ​១ទៀត​ ​ចូល​វគ្គ​ជម្រុះ​ដើម្បី​ប្រជែង​កៅអី​វគ្គ​ចែក​ពូល​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​រាល់​លើក​ ​កម្ពុជា​ទទួល​កៅអី​តែ1​ ​ប៉ុណ្ណោះ​ ​ហើយ​ក្នុង​វគ្គ​ចែក​ពូល​ទៀត​ ​តែ​រាល់​ឆ្នាំ​កម្ពុជា​តែងតែបាន​ទម្លាក់​ឡាវ​ ​ដណ្តើម​កៅអី​ទៅកាន់​វគ្គ​ចែក​ពូល​ ​ដែល​ធ្វើ​បាន​ដោយក្រុម​បឹង​កេត​ ​និង​ណា​ហ្គាវើលដ៍​៕​

  • បេក្ខភាព​ឆ្នើម10រូប​ ​ត្រៀម​ទៅ​ដណ្ដើម​ពាន​អន្ដរ​ជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​

    បេក្ខភាព​ឆ្នើម10រូប​ ​ត្រៀម​ទៅ​ដណ្ដើម​ពាន​អន្ដរ​ជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​

    ​នៅ​ថ្ងៃទី24​ ​វិច្ឆិកា​ ​ឆ្នាំ2019​ ​សាលា​ស្រណោះ​តន្ត្រី​ ​បាន​រៀបចំ​ពីធី​ជួបជុំ​ ​និង​ ​បង្ហាញ​បេក្ខ​ភាព​ឆ្នើម​ៗ​ចំនួន10រូប​ ​ដែល​ពួកគេ​គឺជា​តំណាង​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ចេញទៅ​ប្រកួត​ផ្នែក​តន្ត្រី​ ​និង​ ​ចម្រៀង​ ​លើឆាកអន្តរជាតិ​ ​ដោយ​ពួកគេ​ក៏​ជា​បេក្ខភាព​ដែល​សាលា​ជឿ​ភាគច្រើន​ថា​នឹងអាច​ដណ្ដើម​ពានមាស​ត្រលប់​មកវិញ​ផង​ដែរ​។​ ​យ៉ាងណាមិញ​នៅ​អំឡុង​ខែកុម្ភៈ​ក្នុង​ឆ្នាំ2020ខាងមុខ​ ​កម្ពុ​ជា​នឹង​បញ្ជួ​នបេ​ក្ខ​ជន​ប្រមាណ90រូប​ ​ឱ្យទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ប្រជែង​ពាន​ ​និង​ជើងឯក​ផ្នែក​តន្ត្រី​ ​និង​ ​ចម្រៀង​ ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​ដោយ​ក្នុងចំណោម​នោះ​ ​បេក្ខ​ជ​នក្មេងៗ​ចំនួន10រូប​បង្ហាញ​គឺជា​ក្ដី​សង្ឃឹម​ដ៏​ធំ​។​

    ​លោក​ ​សូរ​ ​ស្រណោះ​ ​នាយក​សាលា​បញ្ជាក់​បន្ថែម​ថា​ ​បេក្ខជន​ទាំង10រូប​ ​ជ្រើស​ចេញពី​ការប្រកួត​ធំ​មួយ​របស់​សាលា​សូ​ស្រណោះ​ ​ក្រោម​ការរៀបចំ​ពី​អ្នកជំនាញ​ជនជាតិ​បរទេស​ ​និង​មានការ​បើក​ចំហរ​ឱ្យ​ប្រលង​ជា​ទ្រង់ទ្រាយ​ធំ​ ​រាប់ទាំង​សិស្ស​ក្រៅ​សាលា​។​ ​ក្នុងចំណោម​ពួកគេ​ ​ទាំង10រូប​ ​មាន3នាក់​គឺជា​ម្ចាស់​បាន​ផង​ ​មេដាយមាស​ផង​ ​តាមរយៈ​ការ​ប្រលង​ក្នុង​ស្រុក​។​ ​លោក​ថា​ការ​ប្រលង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ​ ​បេក្ខជន​ទាំងអស់​មានការ​ត្រៀមខ្លួន​ច្រើន​ ​ហើយ​ហេតុផល​ដែល​លោក​បញ្ជូន​អ្នក​ទៅ​ប្រកួត​ដល់ទៅ៩០រូប​ ​ច្រើនជាង៣លើក​កន្លងមក​ ​គឺ​ដោយសារតែ​មានការ​សហការ​ពី​មាតាបិតា​សិស្ស​ ​និង​ដោយសារតែ​ចង់​ឱ្យ​ក្មេង​ៗ​ទាំងនោះ​យល់ដឹង​ពី​បរិយាកាស​នៅក្នុង​ការប្រកួត​នោះ​ផង​។​ ​លោក​ថា​ ​លោក​នឹង​ពុះពារ​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការជំរុញ​កូនខ្មែរ​ឱ្យ​លើក​ពាន​ជើងឯក​លើឆាកអន្តរជាតិ​ ​ខណៈ​ដែល​ពានមាស​ ​កូនសិស្ស​របស់​លោក​ធ្លាប់​ទទួល​បាន​ច្រើន​ហើយ​។​ ​ក្នុង​នោះ​សាលា​ទាំងមូល​ក៏​នឹង​បន្ថែម​កម្មវិធី​ ​ដោយមាន​ទង​គ្រូ​បរទេស​ ​អោយ​មក​ជួយ​បង្វឹក​អោយ​ច្រើន​ ​មុន​តំណាង​កម្ពុជា​ទាំងអស់​ ​ចេញ​ប្រកួត​នៅដើម​ឆ្នាំ2020នោះ​ផង​ដែរ​៕​

  • ស្ដាប់ហើយស្រក់ទឹកភ្នែកព្រឺសម្បុរ!! «​ ​កូន​នឹង​ចងចាំ​»​ ​សុគន្ធ​ ​នី​សា​ ​ច្រៀង​ថ្វាយ​អាល័យ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​”​ទេព​នាដ​វដ្តី​ឯក​”​

    ស្ដាប់ហើយស្រក់ទឹកភ្នែកព្រឺសម្បុរ!! «​ ​កូន​នឹង​ចងចាំ​»​ ​សុគន្ធ​ ​នី​សា​ ​ច្រៀង​ថ្វាយ​អាល័យ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​”​ទេព​នាដ​វដ្តី​ឯក​”​

    ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ទទួល​នូវ​ដំណឹង​ក្រៀមក្រំ​ជា​ពន់ពេក​ដោយ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​និង​ជាស​មា​ជិ​កា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​បាន​យាង​សោយទិវង្គត​ ​ក្នុង​ព្រះជន្ម​ ​៧៦ព្រះវស្សា​ ​នា​វេលា​ម៉ោង​ ​១២​:​៣០​ ​នាទី​ ​ថ្ងៃទី១៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ​ដោយ​ជរាពាធ​។​ ​យ៉ាងណា​មិញ​ថ្មី​ៗ​នេះ​មានការ​ចែករំលែក​ពេញ​បណ្តាញ​សង្គម​នូវ​បទចម្រៀង​ ​និង​រូប​ព្រះ​ឆាយ​ល័ក្ខ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ដើម្បី​ជា​ការចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការ​សោយទិវង្គត​របស់​ទ្រង់​។​

    បើតាមទំព័រ មហាវេស្សន្តរជាតក ក៏បានឃើញថា តារាចម្រៀងស្រី សុគន្ធ នីសា បានច្រៀងថ្វាយក្ដីអាល័យសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលធ្វើឱ្យមហាជនស្ដាប់ហើយព្រឺរសម្បុរតែម្ដង។ « ទូលព្រះបង្គុំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមចងចាំនូវព្រះសកម្មភាព ដែលសម្តេចជាអម្ចាស់ ស្តេចបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណស្ទើមួយព្រះជន្មរបស់ព្រះអង្គក្នុងវិស័យសិល្បៈជាតិ🙏 សូមសម្តេចរាជបុត្រីព្រះរៀម “ទេពនាដវដ្តីឯក” ស្តេចយាងទៅកាន់ទីស្ថានព្រះបរមសុខ 🙏😭 បទ៖ «កូននឹងចងចាំ» និពន្ធទំនុកច្រៀងដោយ៖ ច័ន្ទ មល្លិកា និពន្ធបទភ្លេងដោយ៖ លោក ចាន់ សម្ផស្ស សម្រួលតន្រ្តីដោយ៖ លោក ថេត សុខលាប ច្រៀងដោយ៖ អ្នកនាង សុគន្ធ និសា ថ្ងៃច័ន្ទ ១៤ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ »ពីមហាវេស្សន្តរជាតក៕

    សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖


    ​​​​

  • យាយ​ ​យ៉យ​ ​គ្មាន​គម្រោង​ទៅ​រស់នៅ​បរទេស​ចោល​សិល្បៈ​ឡើយ​

    យាយ​ ​យ៉យ​ ​គ្មាន​គម្រោង​ទៅ​រស់នៅ​បរទេស​ចោល​សិល្បៈ​ឡើយ​

    ​ជា​ធម្មតា​តារា​កំប្លែង​ ​និង​អា​យៃ​ជើងចាស់​ដៃគូ​លោក​ ​ព្រហ្ម​ ​ម៉ា​ញ​ ​គឺ​លោកយាយ​ ​យ៉យ​ ​តែងតែ​ធ្វើខ្លួន​តាម​បែប​ចាស់ទុំ​ ​សមនឹង​វ័យ​ ​និង​ពេលខ្លះ​ទៀត​ចូលចិត្ត​បង្ហាញ​អ្នកលេង​ហ្វេ​សប៊ុ​កជា​ច្រើន​ឱ្យ​ភ្ញាក់ផ្អើល​ ​ជាមួយ​បង្ហាញខ្លួន​ជា​មួ​យស្ទ៊ី​លប្លែ​ក​ភ្នែក​ ​ដូច​យុវវ័យ​ ​។​ ​នេះ​ជា​បែបបទ​ទាក់ចិត្ត​មួយ​ ​ដែលតា​រា​កំប្លែង​ស្រី​មិន​ចេះ​រីងស្ងួត​រូប​នេះ​ ​និយម​ធ្វើ​ឱ្យ​មហាជន​បាន​សើច​សប្បាយ​។​

    ​ក៏​ប៉ុន្មាន​ថ្ងៃនេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​និ​យា​យតៗ​គ្នា​ថា​តារា​កំប្លែង​ជើងចាស់​អ្នកស្រី​ ​នួន​ ​សារី​ ​ហៅ​យាយ​ ​យ៉យ​ ​នឹង​ចេញទៅ​រស់នៅ​អាមេរិក​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ដោយ​ត្រៀម​បញ្ចប់​អាជីព​កំប្លែង​ផង​ដែរ​។​

    ​ពាក្យ​ចចាមអារ៉ាម​ខាងលើ​ត្រូវ​បាន​យាយ​ ​យ៉យ​ ​ចេញមុខ​បកស្រាយ​ថា​  ប៉ុន្មាន​ថ្ងៃនេះ​អ្នកស្រី​ឆ្ងល់​ខ្លាំង​ណាស់​នៅពេល​មាន​ពុក​ម៉ែ​បងប្អូន​មួយចំនួន​បាន​ទូរស័ព្ទ​មក​សួរ​ថា​ ​ខ្លួន​ឈប់​ពី​អាជីព​កំប្លែង​ទៅ​រស់នៅ​អាមេរិក​ក្នុង​ពេល​ឆាប់​ៗ​នេះ​មែនទេ​?​ ​យាយ​ ​យ៉យ​ ​បន្ថែម​ថា​៖​”​ដល់ពេល​អ៊ីចឹង​ទៅ​ខ្ញុំ​ឆ្ងល់​ណាស់​មិនដឹង​ថា​គាត់​បាន​ពាក្យ​ហ្នឹង​មក​ពីណា​ ​បើ​ខ្ញុំ​គ្មាន​គំរោង​ទៅ​រស់នៅ​អាមេរិក​ផង​ហ្នឹង​។​ ​ដូច្នេះ​សារ​នេះ​ខ្ញុំ​ចង់​ប្រាប់​ទៅ​បងប្អូន​ថា​ខ្ញុំ​នៅ​ស្រុកខ្មែរ​មិនទៅ​ណា​ទេ​បើ​បងប្អូន​ត្រូវការ​ឱ្យទៅ​លេង​កំប្លែង​ក្នុង​កម្មវិធី​មង្គលការ​ឬ​បុ​ណ្យ​ផ្សេង​ៗ​អាច​ទាក់ទង​មក​នាងខ្ញុំ​បាន​”​៕​

  • កម្ពុជា​ ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ ​សម្រាប់​ផ្តួល​ម្ចាស់ផ្ទះ​នៅ​ល្ងាច​នេះ​ ​

    កម្ពុជា​ ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ ​សម្រាប់​ផ្តួល​ម្ចាស់ផ្ទះ​នៅ​ល្ងាច​នេះ​ ​

    គ្រូបង្គោល​ក្រុម​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​ ​កម្ពុជា​ ​Félix​ ​Dalmas​ ​បាន​និយាយ​ថា​ ​ទោះជា​ក្រុម​របស់​លោក​ទទួលរង​នូវ​ភាព​រអាក់រអួល​ខ្លាំង​ក្នុង​ដំណើរ​មកដល់​ប្រទេស​ហ្វីលីពីន​នេះ​ក៏ដោយ​ ​តែ​លោក​បាន​ផ្ស៊ាំ​កូនក្រុម​របស់​លោក​បាន​យ៉ាង​ល្អ​ ​ក្នុង​ស្ថានភាព​ទាំងអស់​នោះ​បាន​រួចរាល់​ហើយ​ ​ហើយ​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ពូល​ ​A​ ​នេះ​។​

    ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​ ​ក្រុមបាល់ទាត់​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​ហ្វីលីពីន​ ​នឹង​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​22ឆ្នាំ​ដូចគ្នា​ ​នៅ​ឯ​កីឡដ្ឋាន​ ​Rizal​ ​Memorial​ ​នា​ល្ងាច​ថ្ងៃទី25​ ​វិច្ឆិកា​(​ថ្ងៃនេះ​)​ ​វេលា​ម៉ោង​ ​7​:​០០​ ​យប់​ ​ខណៈ​ដែល​ក្រុម​រួម​ពូល​ ​មីយ៉ាន់ម៉ា​ ​និង​ម៉ាឡេស៊ី​ ​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​ម៉ោង៣រសៀល​(​មុន​កម្ពុជា​)​។​ ​

    ​ក្នុង​ពូល​ ​B​ ​ឯណោះ​វិញ​ក៏​មាន​ ​1ប្រកួត​ផង​ដែរ​ ​ក្នុង​ថ្ងៃ​បើកឆាក​នេះ​ ​ដោយ​វៀតណាម​ ​ត្រូវ​ជួប​ប្រ៊ុយណេ​ ​នៅ​វេលា​ម៉ោង3រសៀល​នៅ​ឯ​កីឡដ្ឋាន​ផ្សេង​មួយទៀត​៕​

  • កញ្ញា មាស សុខសោភា អង្រួនឆាកតន្ត្រីអន្ដរជាតិ ASEAN-Fantasia 2019 ដោយបង្ហាញអត្តសញ្ញាណខ្មែរ

    កញ្ញា មាស សុខសោភា អង្រួនឆាកតន្ត្រីអន្ដរជាតិ ASEAN-Fantasia 2019 ដោយបង្ហាញអត្តសញ្ញាណខ្មែរ

    ជារឿងមួយគួរជាទីមោទកភាពដោយតារាចម្រៀងដ៏ល្បីឈ្មោះកញ្ញា មាស សុខសោភា នឹងតំណាងកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ “អាស៊ាន Fantasia” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon កូរ៉េខាងត្បូង។ ដោយនៅក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់តារា K-Pop ល្បីៗដូចជា PSY BOA Sandara Park ក្រុម NCT127 ជាដើម និង តារាមកពីខាងអាស៊ានទាំង៥ប្រទេសមានដូចជា កម្ពុជា,ថៃ,ឥណ្ឌូនេស៊ី,វៀតណាម និងមីយ៉ាន់ម៉ា។

    តាមរយៈការឡាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា មាស សុខសោភា បានអង្រួនឆាកតន្ត្រីអន្ដរជាតិ ASEAN-Fantasia 2019 ឱ្យញាប់ញ័រសប្បាយកន្ទ្រាក់អារម្មណ៍ទៅតាមបទចម្រៀងនិពន្ធថ្មីដែលជាស្នាដៃកូនខ្មែរ។ នាងបានបង្ហាញក្បាច់រាំរស់រវើក បណ្ដាលចិត្តអ្នកគាំទ្រជាប្រជាជនខ្មែរនៅកូរ៉េស្រែកហ៊ោកញ្ជ្រៀវផ្ដល់កម្លាំងចិត្ត ទះដៃទៅតាមចង្វាក់ភ្លេងរបស់នាងដែលមើលទៅពោពេញដោយភាពរីករាយ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ មាស សុខសោភា បានបង្ហាញការតុបតែងខ្លួនសម្ញែងឱ្យឃើញពីអត្តសញ្ញាណខ្មែរ ដែលរចនាម៉ូដអាចជាទង់ជាតិខ្មែរ និង ញាំងព្រឹត្តិការណ៍តន្ត្រីធំមួយនេះមានភាពកក្រើកនិងប្លែកអារម្មណ៍ មិនឱ្យចាញ់តារាចម្រៀងម្ចាស់ស្រុកនោះឡើយ។

    ពិតជាគួរឱ្យកោតសរសើរ មាស សុខសោភា ជាតារាស្រីតំណាងឱ្យកម្ពុជា និងមានមោទនភាពខ្លាំងណាស់ព្រោះកម្មវិធីនោះជាវេទិកាថ្នាក់ជាតិដែលតារាមកពីប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គេទៅតំណាងប្រទេសគេនីមួយៗដូចយើងដែរ។ នាងរំពឹងទុកថា ឆ្នាំក្រោយៗប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះវិញម្តង ហើយពេលនោះ តារាចម្រៀងមកពីប្រទេសផ្សេងៗ គេនឹងមកយើងវិញ។ នាងនឹងត្រៀមខ្លួនឱ្យបានល្អសម្រាប់វេទិកាដ៏អស្ចារ្យនោះតែម្ដង៕

  • ដំណើរកម្សាន្តបោះជំរុំ​ និង​​ Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ2019

    ដំណើរកម្សាន្តបោះជំរុំ​ និង​​ Adventure របស់អតិថិជន FORD ប្រចាំឆ្នាំ2019

    ឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្ត ADVENTURE​ ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និង​ទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។

    នាចុងឆ្នាំនេះ ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជនរបស់ក្រុមហ៊ុន អ អិម​ អេ ខេមបូឌា គឺកាន់តែសប្បាយរីករាយជាមួយនឹងដំណើរកម្សាន្ត AVENTURE ឆ្លងដែន ដ៏អស្ចារ្យ​ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និង​ទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែរថយន្ត Ford ចំនួន130គ្រឿង។

    ដំណើរកម្សាន្ត FORD Adventure ឆ្នាំ2019​ នេះរៀបចំឡើងដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និង​ឧបត្ថម្ភកម្មវិធី​ ដោយក្រុមហ៊ុន PTT ខេមបូឌា ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca Cola, ធនាគា KB Daehan Specialized Bank Plc. ហើយក៏មានការចូលរួមសហការជាមួយក្រុមហ៊ុន AIA (Cambodia) Life Insurance, ក្រុមហ៊ុន EFG (Express Food Group ដែលរួមមាន Pizza Company, Swensen’s និង Dairy Queen), Philip General Insurance Cambodia, និង​ក្រុមហ៊ុន Cooper Tire។

    គួរបញ្ជាក់ផងដែរ ដំណើរកម្សាន្ត FORD Adventure ឆ្នាំ2019នេះ ក៏មានការសហការចូលរួមពីសំណាក់ក្រុមហ៊ុនឯកទេសបិត Sticker ថ្លាការពារថ្នាំរថយន្ត Sticker City និងហាងនំបុ័ង បាយ័ន ក្នុងដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី13នេះផងដែរ ដែលមានរយៈពេល4ថ្ងៃ 3យប់ គឺចាប់ពីថ្ងៃទី06 ខែធ្នូ ឆ្នាំ2019 ដោយមានអ្នកដំណើរប្រមាណ600នាក់ ហើយអ្នកចូលរួមនឹងរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តស្ទឹងត្រែង រួមជាមួយនឹងបទពិសោធបោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។​ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញជាច្រើនយ៉ាងសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវថែមទៀតផង។

    ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ2007 ដំណើរកម្សាន្ត FORD Adventure បានទៅខេត្តមណ្ឌលគិរី, ឆ្នំា2008​ ទៅខេត្តរតនគិរី, ឆ្នាំ2009 ទៅកាន់ខេត្តប៉ៃលិន​, ឆ្នាំ2010 និងឆ្នាំ2011 ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ​, ឆ្នាំ2012 ទៅកាន់ខេត្តមណ្ឌលគិរី, ឆ្នាំ2013​ បានទៅទឹកដី​ប្រទេសឡាវម្តងទៀត, ឆ្នាំ2014 ទៅកាន់ខេត្តត្រាត ប្រទេសថៃ, ឆ្នាំ2015 ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ, ឆ្នាំ2016 ទៅកាន់ខេត្តបុរីរាម ប្រទេសថៃ, ឆ្នាំ2017 ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ និងឆ្នាំ2018 ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយមានអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់។

    កាលពីថ្ងៃទី23​ ខែវិច្ឆិកា​ ឆ្នាំ2019​ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ក៏បានធ្វើការប្រកាសជាផ្លូវការពីដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី13 នៅឯកន្លែងតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Ford ស្ថិតនៅលើផ្លូវព្រះមុនីវង្ស។ នៅក្នុងឱកាសនោះដែរ លោក ម៉ៃឃើ ព្រីន (Michael Breen) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា “ក្រុមហ៊ុន Ford Cambodia រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន Ford ទាំងអស់ ដែលបានគាំទ្រក្រុមហ៊ុន Ford និងដើម្បីឱ្យអតិថិជនបានធ្វើដំណើរកម្សាន្តចុងឆ្នាំជាមួយមិត្តភក្តិ និងក្រុមគ្រួសារផងដែរ។ នេះជាឱកាសដ៏អស្ចារ្យមួយ ដើម្បីឱ្យអ្នកបានស្គាល់ និង​រាប់អានមនុស្សថ្មីៗជាច្រើន និងបានធ្វើការណែនាំ និងចែករំលែកពីបទពិសោធក្នុងអាជីវកម្មរបស់អ្នក រួមជាមួយដំណើរកម្សាន្តបោះជំរុំដ៏អស្ចារ្យ ហើយសំខាន់បំផុតគឺទទួលបានបទពិសោធបើកបរប្រកបដោយភាពរីករាយជាមួយរថយន្ត Ford”។

    លោក សេង វឹង ប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការនៃកម្មវិធីដំណើរកម្សាន្ត FORD​ Adventure ឆ្នាំ2019នេះ។​ លោកបានរំពឹងថា ដំណើរកម្សាន្តឆ្នាំនេះនឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗទៀត។

    លោកបានមានប្រសាសន៍ថា “ដំណើរកម្សាន្ត FORD Adventure ឆ្នាំ2019នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង130គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែង ហើយឆ្ពោះទៅទឹកដីចម្ប៉ាសាក់ ប្រទេសឡាវ ដែលធ្វើឱ្យអតិថិជន FORD ទទួលបាននូវបទពិសោធក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីប្រទេសកម្ពុជាយើង និង​ប្រទេសឡាវផងដែរ”។

    លោក លាង ម៉ារឌី អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកឥណទាន នៃធនាគារ ធនាគា KB Daehan Specialized Bank Plc. បានមានប្រសាសន៍ថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏ដូចជាថ្នាក់ដឹកនាំ និង​បុគ្គលិក FORD ដែលផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ បានបើកឱកាសឱ្យធនាគារ KDSB បានធ្វើជាដៃគូក្នុងការផ្តល់កម្ចីជួនគ្រប់អតិថិជន FORD ទាំងអស់ ដើម្បីជាការឆ្លើយតបចំពោះក្រុមហ៊ុន ធនាគារ KDSB ក៏បានខិតខំប្រឹងប្រែងពង្រឹងសេវាកម្មរ​បស់ខ្លួនតាមរយៈការផ្តល់អត្រាការប្រាក់ទាប សេវាអនុម័តឥណទានឆាប់រហ័ស ឯកសារងាយស្រួល ជាពិសេសនោះគឺទទួលសក្សាអតិថិជន FORD គ្រប់25ខេត្តក្រុង ក្រៅពីកម្ចីសម្រាប់ទិញរថយន្ត ធនាគារក៏មានកម្ចីទិញផ្ទះ កម្ចីសម្រាប់អាជីវកម្ម និងពង្រីកមុខរបរជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ”។

    លោក ហួង ស៊ុនហ៊ីន ប្រធានគ្រប់គ្រងស្ថានីយ៍ និងទីផ្សារលក់រាយ នៃក្រុមហ៊ុនប្រេងឥន្ទនៈ PTT Cambodia បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure 2019 នេះ។​ បច្ចុប្បន្ន ក្រុមហ៊ុន PTT Cambodia មាន74សាខាស្ថានីយ៍ប្រេងឥន្ទនៈ រួមជាមួយនឹងហាងកាហ្វេ Amazon, ហាងលក់ទំនិញ Jiffy, បញ្ជរលក់អាហារ និងភេសជ្ជៈ និង​បន្ទប់ទឹកស្អាតដែលមាននៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ PTT។ យើងនៅតែបន្តពង្រីកសេវាកម្ម និង​ស្ថានីយ៍របស់យើងឱ្យកាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តាខេត្តនានា ដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផល និង​សេវាកម្មរបស់យើង”។

    លោកស្រី ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈ Coca Cola Cambodia បានមានប្រសាសន៍ថា​ “ក្រុមហ៊ុនកូកា​ កូឡា មានក្តីសោមន្សជាខ្លាំង ដែលបានក្លាយខ្លួនជាអ្នកឧបត្ថម្ភធំនូវភេសជ្ជៈសម្រាប់កម្មវិធី Ford Adventure 2019។ ផលិតផលរបស់យើងតែងតែផ្តល់ជូនអ្នកពិសារនូវភាពសប្បាយរីករាយ និងអារម្មណ៍ស្រស់ស្រាយនៅគ្រប់ឱកាសជួបជុំនានា ហើយពិតជាស័ក្តិសមឥតខ្ចោះក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយនេះ”។

    លើសពីនេះទៅទៀត លោក សេង វឹង ក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិថិជន FORD និងបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia៕

  • តារាសិល្បៈជាច្រើនចូលរួមអបអរអាពាហ៍ពិពាហ៍កូនស្រីតារាសម្ដែង ជេត បូរី

    តារាសិល្បៈជាច្រើនចូលរួមអបអរអាពាហ៍ពិពាហ៍កូនស្រីតារាសម្ដែង ជេត បូរី

    គេមើលឃើញតារាសិល្បៈជាច្រើនដួងបានបង្ហាញវត្តមានចូលរួមអបអរអាពាហ៍ពិពាហ៍កូនស្រីតារាសម្ដែង ជេត បូរី នៅរាត្រីថ្ងៃទីទី២២ វិច្ឆិកា ឆ្នាំ២០១៩ក្នុងបុរីជាគេហដ្ឋានផ្ទាល់ខ្លួន នៅជិតអតីតថ្លឹងជញ្ជីងទី២ ផ្លូវ២០០៤ យ៉ាងអធឹកអធម។ កូនស្រីលោក ជេត បូរី បានផ្សំផ្គុំជាបុរសជនជាតិអាមេរិក ដែលបម្រើការងារជាគ្រូភាសាបរទេស ក្នុងស្រុកនៅសាលាអន្តរជាតិធំមួយ។ ជាមួយគ្នានោះដែរ តារាសម្ដែងវ័យចំណាស់រូបនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ខណៈឃើញកូនស្រីទទួលបានពរជ័យពីញាតិមិត្តដែលបានចូលរួមក្នុងកម្មវិធី។

    លោក ជេត បុរី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកមានកូនតែមួយប៉ុណ្ណោះ ដោយលោកបានដើរតួ ជាឳពុកផងជាម្ដាយផង តាំងពីកូនស្រីនៅវ័យកុមារភាព។ លោកថាកូនស្រីរបស់ខ្លួន មានវ័យ២៦ឆ្នាំ ហើយជានិស្សិតផ្នែកពេទ្យ។ លោកថាកូនប្រសាររបស់លោក គឺជាជនជាតិអាមេរិក ដែលមកបម្រើការជាគ្រូនៅសាលាអន្តរជាតិមួយយូរឆ្នាំមកហើយ ទើបអ្នកទាំងពីរក្រោយពេលរៀបការ គឺមិនមានគម្រោងទៅនៅអាមេរិកនោះឡើយ។ យ៉ាងណាមិញ បើទោះជាលោក គឺជាអ្នកជំនួញផ្នែកអចលនទ្រព្យផង និងជាអ្នកចូលគ្រឿងសំណង់ផង ដែលមានមុខរបរពេញដៃផងក៏ដោយ ក៏កូនស្រីទោលរបស់ខ្លួន នឹងរស់នៅបែក ហើយមិនលូកលាន់ ជាមួយមុខជំនួញរបស់លោក ដោយសារតែនាងមិនមានចំណូលចិត្ត។ ក្នុងនោះលោកក៏ប្រកាសជំហរ មិនចោលការសម្ដែងផងដែរ ក្នុងពេលទីផ្សាររបស់លោក កំពុងឈានឡើងនាពេលនេះ៕