Author: អេបិល

  • ​ ​មជ្ឈមណ្ឌល​វេជ្ជ​សាស្រ្ត​សិង្ហបុរី​កម្ពុជា​ ​(​SGMC​)​ ​ផ្ដល់​ជូន​នូវ​អំណោយ​ដល់​សុខភាព​ ​ក្នុង​រដូវ​បុណ្យ​នេះ​ដើម្បី​រលើ​ក​កម្ពស់​សុខភាព​និង​សុខុមាលភាព​សម្រាប់​ឆ្នាំ​ថ្មី​

    ​ ​មជ្ឈមណ្ឌល​វេជ្ជ​សាស្រ្ត​សិង្ហបុរី​កម្ពុជា​ ​(​SGMC​)​ ​ផ្ដល់​ជូន​នូវ​អំណោយ​ដល់​សុខភាព​ ​ក្នុង​រដូវ​បុណ្យ​នេះ​ដើម្បី​រលើ​ក​កម្ពស់​សុខភាព​និង​សុខុមាលភាព​សម្រាប់​ឆ្នាំ​ថ្មី​

    សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​

    ​ថ្ងៃទី3​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​រាជធានី​ភ្នំពេញ​។​ ​ ​មជ្ឈមណ្ឌល​វេជ្ជ​សាស្រ្ត​សិង្ហបុរី​កម្ពុជា​ ​(​SGMC​)​ ​បាន​ប្រកាស​អំពី​កម្ម​វិ​ធីប្​រម៉ូ​សិន​ជាបន្តបន្ទាប់​ដែល​បាន​ដាក់​ដំណើរការ​នៅក្នុង​ខែធ្នូ​ ​ឆ្នាំ​ ​2019​។​ស្រប​ទៅតាម​គោលដៅ​របស់​ ​SGMC​ ​ដេម្​បី​ក្លាយជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឈានមុខ​គេ​ក្នុង​ការ​ផ្ដល់​នូវ​សេវាកម្ម​
    ​វេជ្ជសាស្ត្រ​ប្រកបដោយ​សុខុមាលភាព​ ​កម្ម​វិ​ធីប្​រម៉ូ​សិន​ចុងឆ្នាំ​ពិសេស​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​សម្រាប់​សេវាកម្ម​វេជ្ជសាស្ត្រ​ ​និង​ថែទាំ​សុខភាព​ពិសេស​មួយចំនួន​ ​ដែល​សេវាកម្ម​ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​បំពេញ​តម្រូវការ​របស់​អ្នកជំងឺ​ ​និង​អតិថិជន​ដែល​ស្វែងរក​សេវា​ថែទាំ​សុខភាព​សម្រាប់​នា​ឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ​ ​ព្រមទាំង​ផ្ដល់​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សារសំខាន់​ ​និង​គុណ​តម្លៃ​នៃ​ការ​ព្យាបាល​ទាំង​សុខភាព​ផ្លូវកាយ​ ​និង​ផ្លូវចិត្ត​ ​ព្រមទាំង​ដើម្បី​លើកកម្ពស់​ទម្លាប់​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

    ​ដើម្បី​លើក​កំពស់​សុខភាព​និង​សុខុមាលភាព​ក្នុង​រដូវ​កាល​នេះ​ ​SGMCមាន​ក្ដី​សោមនស្ស​សូម​ប្រកាស​ថា​ ​ខ្លួន​នឹង​ធ្វើ​ការ​ពន្យា​កម្ម​វិ​ធីប្​រម៉ូ​សិន​ពិ​សេស​ៗ​សម្រាប់​ឱកាស​ឆ្នាំ​ថ្មីនេះ​ទៅលើ​សេវា​ថែទាំ​វេជ្ជសាស្ត្រ​ ​និង​សេវាកម្ម​ព្យាបាល​ដែល​រួមមាន​ដូចជា​ ​ការពិនិត្យ​រកម​ហារី​ក​សុដន់​ ​ការ​ព្យាបាល​ដោយ​ប្រើ​កំអែ​ភ្នំភ្លើង​ ​ការពិនិត្យ​សុខភាព​ ​និង​ការពិគ្រោះ​ជំងឺ​ជាមួយនឹង​វេជ្ជបណ្ឌិត​។​

    ​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី១​៖​ ​ការពិនិត្យ​រកម​ហារី​ក​សុដន់​
    ​កាដូ​សុខភាព​ដ៏​ពិសេស​សម្រាប់​អ្នក​និង​មនុស្សជា​ទី​ស្រលាញ់​ដោយ​ចំណាយ​ត្រឹមតែ​ ​99​ ​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​(​តម្លៃ​ដើម១៥០ដុល្លារ​សហរដ្ឋអាមេរិក​)​ ​រហូតដល់​ថ្ងៃទី31​ ​ខែមករា​ ​ឆ្នាំ2020​ ​អ្នកជំងឺ​អាច​ធ្វើការ​ណាត់ជួប​ដើម្បី​ទទួល​បានការ​ពិនិត្យមើល​មហារីក​សុដន់​ ​រួម​ជាមួយនឹង​ការ​ឆ្លុះ​អេកូ​សុដន់​ដើម្បី​រក​ឃើញ​ជម្ងឺ​មហារីក​អោយ​បាន​ទាន់ពេល​វេលា​។​

    ​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី២​៖​ ​ការពិនិត្យ​សុខភាព​
    ​ការ​ការពារ​គឺជា​គោលការណ៍​ដ៏​មុតមាំ​របស់SGMC​ ​ដូចនេះ​យើងខ្ញុំ​នឹង​ផ្ដល់​នូវ​ការ​បញ្ចុះតម្លៃ​ ​10​%​ ​ចំពោះ​កញ្ចប់​សេវាកម្ម​ពិនិត្យ​សុខភាព​សម្រាប់​បុរស​និង​នារី​។​ដោយមាន​ការពិនិត្យ​សុខភាព​ច្រើន​ប្រភេទ​ចាប់ពី​ការពិនិត្យ​ទូទៅ​ដល់​ការពិនិត្យ​ទូលំទូលាយ​ ​សេវាកម្ម​ពិនិត្យ​សុខភាព​របស់​ ​SGMC​ ​ផ្ដល់​ឱ្យ​អ្នកជំងឺ​នូវ​ការវាយតម្លៃ​ស្ថានភាព​សុខភាព​គ្រប់ជ្រុងជ្រោយ​ ​កំណត់​ពី​ហានិភ័យ​វេជ្ជសាស្ត្រ​ ​និង​សុខភាព​នៅ​គ្រប់​សរីរាង្គ​ ​និង​របៀប​ព្យាបាល​ ​និង​ដោះស្រាយ​ហានិភ័យ​មុននឹង​អាការៈ​ទាំងនេះ​ក្លាយជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។​

    ​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី៣​៖​ ​ការ​ព្យាបាល​ដោយ​ប្រើ​កំអែ​ភ្នំភ្លើង​ ​(​Holistic​ ​Wellness​)​
    ​SGMC​ ​នឹង​ផ្ដល់​នូវ​សេវាកម្ម​ថ្មី​ដែល​មានតែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា​ ​នោះ​គឺ​ការ​ព្យាបាល​ដោយ​ដេក​កប់​ដោយ​កំអែ​ខ្សាច់​ភ្នំភ្លើង​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ ​នៅសល់​ត្រឹមតែ​ ​USD60​ ​ដុល្លារ​តែប៉ុណ្ណោះ​។​ ​អំណោយ​ចុងឆ្នាំ​ដ៏​ពិសេស​សម្រាប់​គ្រួសារ​និង​មិត្ត​ភ័ក្ត្រ​នេះ​កំពុង​បន្ត​រហូតដល់​ថ្ងៃទី​ ​៣០​ ​ខែមិថុនា​ឆ្នាំ​ ​២០២០​ ​គឺ​ការ​បញ្ចុះតម្លៃ​ដល់ទៅ​ ​៦០​%​ ​(​តម្លៃ​ដើម​ ​១៥០​ ​ដុល្លារ​)​។​
    ​SGMCបាន​បង្កើត​ជា​បទ​ពិសោធ​ន៏​បែប​ ​Ibuski​ ​Onsen​ ​បែប​ប្រពៃណី​របស់​ជប៉ុន​ដោយ​ប្រើ​វិស្វកម្ម​ទំនើប​ ​ៗ​ ​ជាមួយ​រ៉ែ​រ៉ែ​ភ្នំភ្លើង​ដែល​មាន​រ៉ែ​មាន​រ៉ែ​អាល់កាឡាំង​ខ្ពស់​ ​ដែល​អាច​ជួយ​បណ្តេញ​ជាតិពុល​និង​ប្រឆាំង​នឹង​ការ​រលាក​នាំមក​នូវ​ឥទ្ធិពល​វិជ្ជមាន​ជាច្រើន​ដល់​រាងកាយ​។​ ​ការ​ព្យាបាល​ដោយ​ការ​កំអែ​ភ្នំភ្លើង​នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាំ​ច្រើន​ដូចជា​ជួយ​សម្រាល​ការ​ឈឺ​សាច់ដុំ​និង​រលាក​ ​និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​។​ ​ចំនែក​ឯ​អាល់កាឡាំង​នៃ​ខ្សាច់​កំអែ​ភ្នំភ្លើង​សំបូរ​ទៅ​ដោយសារ​ធាតុ​រ៉ែ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​បន្សាប​ជាតិពុល​ខ្ពស់​។​

    ​កម្មវិធី​ប្រូ​ម៉ូ​សិន​ទី​ ​៤​៖​ ​កាត​អ៊ី​អន​ ​(​AEON​ ​Card​)​
    ​អ្នក​កាន់​ប័ណ្ណឥណទាន​អ៊ី​អន​ទាំងអស់​ចាប់ពី​ពេលនេះ​រហូតដល់​ថ្ងៃទី​ ​៣០​ ​ខែមេសា​ឆ្នាំ​ ​២០២០​ ​មាន​សិទ្ធិ​ទទួល​បានការ​ពិគ្រោះ​យោបល់​ផ្នែក​វេជ្ជ​សាស្រ្ត​ ​១០​%​ ​និង​បញ្ចុះ​តំលៃ​ ​១៥​%​ ​លើ​កញ្ចប់​ពិនិត្យ​សុខភាព​ទាំង​បុរស​និង​ស្ត្រី​
    ​លោក​ ​Anthony​ ​Tan​ ​អគ្គនាយក​ប្រចាំ​ ​DrMap​ ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​“​ចាប់តាំងពី​ពេល​បើក​ដំណើរការ​មក​ ​យើង​ពិតជា​មាន​កិត្តិយស​ក្នុង​ការបម្រើ​សេវាកម្ម​ជូន​អតិថិជន​របស់​យើង​ ​និង​ជួយ​ពួកគាត់​ឱ្យ​ទទួល​បាន​សុខុមាលភាព​ក្នុង​ជីវិត​ប្រសើរ​បំផុត​”​។​ ​លោក​ ​Tan​ ​ក៏បាន​បន្ត​ទៀតផង​ដែរ​ថា​ ​”​ ​ ​ ​យើង​ទាំងអស់គ្នា​នៅ​ ​SGMC​ ​មើលឃើញ​ថា​សេវាកម្ម​របស់​យើង​គឺជា​មធ្យោបាយ​មួយ​ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឱ្យ​មាន​សុខភាព​ល្អ​។​ ​តាមរយៈ​ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន​ ​សុខភាព​និង​សុខុមាលភាព​នៅ​ចុងឆ្នាំ​នេះ​ ​SGMC​ ​សង្ឃឹមថានឹង​លើកទឹកចិត្ត​បន្ថែម​ទៀត​នូវ​អាកប្ប​កិរិយា​សកម្ម​ក្នុងចំណោម​សហគមន៍​ដែល​ទទួលបន្ទុក​សុខភាព​និង​សុខុមាលភាព​របស់​ពួកគាត់​ ​”​។​ ​

    ​SGMC​ ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង​ក្នុង​ការ​កសាង​ទិសដៅ​ការថែទាំ​សុខភាព​ ​ប្រកបដោយ​សុខុមាលភាព​ទាំង​ផ្លូវកាយ​ ​និង​ផ្លូវចិត្ត​ដំបូង​គេ​បង្អស់​ ​និង​ល្អ​វិសេសវិសាល​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​មកកាន់​៖​ ​

    ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន​ ​Two​ ​Way​
    ​ជាន់ទី​ ​2​ ​ផ្ទះលេខ​ ​5​ ​ផ្លូវ​លេខ282​ ​សង្កាត់​បឹងកេងកង​ ​1​
    ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​
    ​hello​@​twowaypr.com​
    ​www.twowaypr.com​ ​
    ​មជ្ឈមណ្ឌល​វេជ្ជ​សាស្រ្ត​សិង្ហបុរី​ ​SGMC​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
    ​អា​គារ​ដឹប្​រ៊ីដ​ ​,​លេខ៥​ ​ជាន់ទី៣A​,​
    ​ផ្លូវរដ្ឋ​សភាជាតិ​ ​ភូមិ១៤​ ​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​,​រាជធានី​ភ្នំពេញ​ ​ព្រះរាជាណាចក្រ​កម្ពុជា​
    ​info​@​sgmc.com.kh​
    ​www.sgmc.com.kh​

    ​អំពី​មជ្ឈមណ្ឌល​វេជ្ជ​សាស្រ្ត​សិង្ហបុរី​
    ​មជ្ឈមណ្ឌល​វេជ្ជ​សាស្រ្ត​សិង្ហបុរី​កម្ពុជា​ ​ដែល​គ្រប់គ្រង​ដោយ​ ​DrMap​ ​នៃ​មជ្ឈមណ្ឌល​វេជ្ជ​សាស្រ្ត​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​គោលដៅ​ចម្បង​ក្នុង​ការ​ផ្ដល់​នូវ​បទដ្ឋាន​វេជ្ជ​សាស្រ្ត​ប្រកប​ ​ដោយ​ឧត្តមភាព​របស់​ប្រទេស​សិង្ហបុរី​ជូន​ដល់​ប្រជាជន​កម្ពុជា​។​ ​ដោយ​ផ្អែក​ទៅលើ​ជំនឿ​ថា​ ​មនុស្ស​គ្រប់រូប​ស័ក្តិសម​នឹង​ទទួល​បាន​នូវ​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ប្រកបដោយ​គុណភាព​ ​និង​អាច​ជឿ​ទុកចិត្ត​បាន​ខ្ពស់​ ​SGMC​ ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​វិធីសាស្ត្រ​សុខុមាលភាព​ទាំង​ផ្លូវកាយ​ ​និង​ផ្លូវចិត្ត​ ​តាមរយៈ​ការអនុវត្ត​វិធី​សាស្រ្ត​ការពារ​ ​និង​វិធី​សាស្រ្ត​ចម្រុះ​អម​ដោយ​ការប្រើ​ឱសថ​ធម្មតា​ ​ជាមួយនឹង​កម្រិត​ជំនាញ​ ​និង​ចំណេះដឹង​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​នូវ​ការថែទាំ​អ្នកជំងឺ​ប្រកបដោយ​វិជ្ជាជីវៈ​ ​និង​និង​ការ​ព្យាបាល​វេជ្ជសាស្ត្រ​ដែល​ផ្អែកលើ​ភស្តុតាង​បញ្ជាក់​ច្បាស់លាស់​ ​SGMC​ ​ធ្វើការ​ព្យាបាល​ ​និង​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ ​ព្រមទាំង​ផ្ដល់​អ្នកជំងឺ​របស់​ខ្លួន​នូវ​មធ្យោបាយ​ដើម្បី​ទទួល​បាន​សុខភាព​ទាំង​ផ្លូវកាយ​ ​និង​ផ្លូវចិត្ត​ ​និង​សុខុមាលភាព​ជីវិត​ដ៏​ល្អ​ប្រសើរ​បំផុត​។​

    ​SGMC​ ​ផ្តល់​ជូន​នូ​សេវាកម្ម​វេជ្ជ​សាស្រ្ត​និង​សុខភាព​ដ៏​ទូលំទូលាយ​រួមបញ្ចូល​ទាំង​ការអនុវត្ត​ទូទៅ​ការ​ត្រួតពិនិត្យ​សុខភាព​និង​ការ​ធ្វើ​រោគវិនិច្ឆ័យ​រូបភាព​ ​សុខភាព​ស្ត្រី​ ​សោភ័ណភាព​ ​ការវះកាត់​ទូទៅ​ ​អ៊ីយ៉ុង​អវិជ្ជមាន​និង​ការ​ព្យាបាល​ដោយ​កាំ​រស្មី​អិច​អេ​ដ្រា​អ៊ី​យូ​(​NIFI​)​ ​ការ​ព្យាបាល​ដោយ​ការ​ត្រាំ​ខ្សាច់​ភ្នំភ្លើង​ ​និង​ការ​ព្យាបាល​ដោយតាម​វិធី​ចាក់​សេរ៉ូម​។​ ​ទីបំផុត​គោលបំណង​របស់​យើង​គឺ​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ផ្នែក​វេជ្ជ​សាស្រ្ត​ឆ្នើម​ស្របតាម​ជំនាញ​និង​ភាព​យល់​ទុក្ខធុរៈ​របស់​អ្នកឯកទេស​សិង្ហបុរី​និង​កម្ពុជា​របស់​យើង​និង​នាំមក​នូវ​ដំណើរ​សុខភាព​ ​សុខុមាលភាព​របស់​សឹង្ហ​បុរី​ជូន​ដល់​ប្រជាជន​កម្ពុជា​។​


  • កម្ពុជា​ ​ឈរ​នៅ​លេខរៀង​កណ្តាល​ក្នុង​តារាង​មេដាយ​ស៊ី​ហ្គេម​ ​នៅ​ហ្វីលីពីន​

    កម្ពុជា​ ​ឈរ​នៅ​លេខរៀង​កណ្តាល​ក្នុង​តារាង​មេដាយ​ស៊ី​ហ្គេម​ ​នៅ​ហ្វីលីពីន​

    ​តាម​តារាង​ចំណាត់ថ្នាក់​មេដាយ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​គិត​ត្រឹម​ថ្ងៃទី3​ ​ធ្នូ​ ​ម្សិលមិញ​ ​ដែល​ចេញ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​របស់​ហ្វីលីពីន​ ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​កំពុងតែ​ឈរ​នៅ​លេខរៀង​ទី7​ ​នៃ​តារាង​ចំណាត់ថ្នាក់​មេដាយ​។​

    ​ដោយ​ក្នុង​នោះ​ ​កម្ពុជា​រកបាន​មេដាយ​សរុប​ ​17គ្រឿង​ ​ក្នុង​នោះ​មាស​ ​1គ្រឿង​ ​ប្រាក់​ ​3គ្រឿង​ ​និង​សំរិទ្ធ​ ​13គ្រឿង​។​ ​ចំពោះ​មេដាយមាស​ ​1គ្រឿង​របស់​កម្ពុជា​នេះ​ ​រកបាន​ដោយ​កីឡាករ​ ​យ៉ុង​ ​ម៉េ​ង​លី​ ​លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន​ ​Arnis​ ​វិញ្ញាសា​ ​Full​ ​contact​ ​Padded​ ​Stick​ ​ក្នុង​ចន្លោះ​ទម្ងន់​ ​60ដល់​ ​65គីឡូក្រាម​។​

    ​គួរ​បញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​មាន​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ចូលរួម​ចំនួន​ ​11ប្រទេស​ ​ហើយ​ចាប់ផ្តើម​ប្រកួត​តាំងពី​ថ្ងៃទី25​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ដោយ​នឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី10​ ​ខែធ្នូ​ ​2019ខាងមុខនេះ​៕​



  • ក្រុម​យុវជន​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​ចំណាត់​ថា្នក់​ខ្ពស់​ក្នុង​ការ​ចាប់​ពូល​ ​AFC​ ​U19​

    ក្រុម​យុវជន​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​ចំណាត់​ថា្នក់​ខ្ពស់​ក្នុង​ការ​ចាប់​ពូល​ ​AFC​ ​U19​

    ​ក្នុង​ការ​ចាប់​ពូល​ពានរង្វាន់​យុវជន​ធំ​បំផុត​ប្រចាំ​ទ្វីបអាស៊ី​ ​AFC​ ​U19​ ​Championship​ ​2020​ ​នៅ​ប្រទេស​អ៊ូបេគីស្ថាន​ ​ក្រុម​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​បាន​ស្ថិត​ក្នុង​ក្រុម​លំដាប់​លេខ3​ ​ពោល​គឺ​ ​ឈរ​នៅ​លេង​រៀង​ចន្លោះ​ពីទី9​ ​ដល់ទី12​ ​ក្នុងចំណោម​ប្រទេស​ខ្លាំង​ទាំង16​ ​នៃ​ទ្វីបអាស៊ី​។​ ​

    ​ការ​ចាប់​លំដាប់ថ្នាក់​នេះ​ ​គឺ​ដើម្បី​ចាប់​ពូល​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់​ខាងលើ​នេះ​ ​ដែល​នេះ​មានន័យថា​ ​កម្ពុជា​នឹង​មិន​ត្រូវ​បាន​ស្ថិតនៅ​ក្នុង​ពូល​ជាមួយនឹង​ក្រុមក្នុង​លំដាប់​ទី3​ ​ដែល​មាន​ដូចជា​ ​ម៉ាឡេស៊ី​ ​អ៊ីរ៉ាក់​ ​និង​ក្រុម​ខ្លាំង​វៀតណាម​នោះ​ទេ​។​

    ​ចំពោះ​ការ​ចាត់​លំដាប់ថ្នាក់​កម្ពុជា​ក្នុង​តំបន់​នេះ​ ​គឺ​យោងទៅតាម​ពិន្ទុ​ពី​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ2018​ ​ដែល​ក្រុម​នី​មួយ​ៗ​ធ្វើ​បាន​ ​ដែល​គ្រានោះ​កម្ពុជា​ស្ទើរតែ​ឡើង​ទៅលេង​ពាន​នេះ​ម្តង​ទៅ​ហើយ​ ​តែ​ទាស់​ត្រង់​ចាញ់​គ្រាប់​ស៊ុត​របស់​ម៉ាឡេស៊ី​ ​តែ​ ​1គ្រាប់​ប៉ុណ្ណោះ​៕​

  • កម្ពុជា​ ​រំពឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ​

    កម្ពុជា​ ​រំពឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ​

    ​នៅ​ល្ងាច​ថ្ងៃនេះ​ ​វេលា​ម៉ោង3​ ​នៅ​កីឡដ្ឋាន​ ​Rizal​ ​Memorial​ ​Stadium​ ​កម្ពុជា​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​ម៉ាឡេស៊ី​ ​ក្នុង​ជំនួប​បិទ​ពូល​ ​ដើម្បី​ដណ្តើម​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ខណៈ​ដែល​កម្ពុជា​ ​មានប្រៀប​ខ្លាំង​ជាង​ម៉ាឡេស៊ី​ ​ដោយសារ​កម្ពុជា​មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​ក្រុម​ម៉ាឡេស៊ី​។​

    ​ចំណែក​ឯ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​ខ្សោយ​ជាងគេ​ប្រចាំ​ពូល​ ​A​ ​ទីម័រខាងកើត​ ​នៅ​វេលា​ម៉ោង​ ​3រសៀល​ដូចគ្នា​ ​នៅ​កីឡដ្ឋាន​ ​Binan​ ​Stadium​។​

    ​ជាមួយនឹង​គ្នា​នេះ​ដែរ​ ​គ្រូបង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​បាន​បង្ហាញ​ទំនុកចិត្ត​ថា​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​កម្ពុជា​ ​នៅតែ​អាច​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ ​កម្ពុជា​មិន​មាន​ភាព​ភ័យខ្លាច​ក្រុម​ម៉ាឡេស៊ី​ឡើយ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ស៊ី​ហ្គេម​លើក​នេះ​កម្ពុជា​ ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កីឡាបាល់ទាត់​កម្ពុជា​ ​ដោយ​លោក​មាន​គោលដៅ​ស្វែងរក​មេដាយ​ឱ្យ​បាន​៕​


  • «​ ​ផ្ទះ​ជួល​ ​»​ ​ថត​ក្នុង​អាគារ​អាយុជាង​ ​១០០​ ​ឆ្នាំ​ ​ដាក់​បញ្ចាំង​ស្អែកនេះ​ហើយ​.​.​.​

    «​ ​ផ្ទះ​ជួល​ ​»​ ​ថត​ក្នុង​អាគារ​អាយុជាង​ ​១០០​ ​ឆ្នាំ​ ​ដាក់​បញ្ចាំង​ស្អែកនេះ​ហើយ​.​.​.​

    ​ចុងឆ្នាំ២០១៩​ ​នេះ​ ​ផលិតកម្ម​ខ្មែរ​មេគង្គ​ ​បាន​បញ្ចេញ​វណ្ណកម្ម​ភា​ពយ​ន្ដបស់​ខ្លួន​មួយ​រឿង​ទៀតហើយ​បែប​រន្ធត់​ ​ព្រឺព្រួច​សម្រាប់​ជា​ចំណងដៃ​ទី៩ដល់​ទស្សនិកជន​ ​និង​មិន​ចង់ឱ្យ​មាន​សភាព​ស្ងាត់​រឿង​ ​ដូច្នេះ​ផលិតករ​ក៏​ចាប់ផ្តើម​ជាមួយ​និង​ការ​សម្ពោធ​រឿង​ថ្មី​ ​«​ផ្ទះ​ជួល​ ​»​ ​ដែល​បាន​សម្ពោធ​កាលពី​យប់​ថ្ងៃទី3​ ​ខែវិច្ឆិកា​ ​ហើយនិង​ត្រៀម​ដាក់​បញ្ចាំង​តាម​រោងភាពយន្ត​ ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​៥​ ​ខែ​ ​ធ្នូ​ ​ខាងមុខនេះ​តទៅ​ ​នៅ​គ្រប់​រោងភាពយន្ត​ទាំងអស់​ ​នៅ​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​នានា​។​

    ​លោក​ ​ម៉ា​ធ្យូ​ ​រ៉ូប៊ី​ន​សុន​ ​ផលិតករ​រឿង​បាន​អះអាង​ថា​ ​ភាពយន្ដ​មួយ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ ​លោក​ ​យឿន​ ​ដែល​អ្នកដឹកនាំ​មាន​ស្នា​ដៃ​ឆ្នើុ​មនៅ​ផលិតកម្ម​ ​បាន​ជ្រើសរើស​ទីតាំង​ដែល​ល្អ​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​ ​«​ ​ផ្ទះ​ជួល​ ​»​ ​ត្រូវ​បាន​ថត​នៅក្នុង​អាគារ​រចនា​បទ​បារាំង​មួយ​ ​ដែល​មាន​អាយុកាល​ជាង​ ​១០០​ ​ឆ្នាំ​មក​ហើយ​ ​តែ​ជាអកុសល​ ​ខណៈ​កំពុង​ថត​រឿង​នេះ​ ​អាគារ​បុរាណ​មួយ​នេះ​ ​ត្រូវ​បាន​ម្ចាស់​ដើម​លក់​ ​ដើម្បី​ធ្វើ​ខន់​ដូរ​ទៅវិញ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​ថត​មិន​គ្រប់​ប្លង់​ដែល​អ្នកដឹកនាំ​ចង់បាន​។​

    ​យ៉ាងណាមិញ​ភាពយន្ត​ខ្នាត​ធំ​រឿង​ ​«​ ​ផ្ទះ​ជួល​ ​»​ ុំ​មិន​ត្រឹមតែ​ជា​ភាពយន្ដ​ភ័យរន្ធត់​នោះ​ទេ​ ​តែ​ក៏​លាយឡំ​ជាមួយ​ភាព​កំប្លែង​ស្ងួត​ ​ដ៏​ថ្មី​មួយ​ដែល​ផលិតកម្ម​ខ្មែរ​មេគង្គ​បាន​ផលិត​ឡើង​ ​បន្ទាប់ពី​រឿង​ ​«​ ​ព្រឺ​ ​»​។​ ​ដោយឡែក​រឿង​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​អ្នកនិពន្ធ​ ​សុធា​រី​ ​អាត​ ​ជាមួយ​ផលិតករ​ ​លោក​ ​ស្វាយ​ ​លី​ម៉េ​ង​ ​និង​ ​មាន​វត្ត​មា​នរ​តារា​កិត្តិយស​ចូលរួម​សម្ដែង​ជា​តួអង្គ​សំ​ខាន់​ៗ​នៅក្នុង​រឿង​ ​រួមមាន​ ​តារា​សម្ដែង​ ​យោធិន​ ​វី​រី​យ៉ា​,​ ​វ៉ាន់​ ​ដា​លីន​,​ ​លី​ ​ណៃ​ស៊ី​ម​ ​និង​ ​ស្សា​តាន់​ ​ព្រមទាំង​តារា​កិ​ត្ត​យស​ជាច្រើន​រូប​ទៀត​ចូលរួម​សម្ដែង​ផង​ដែរ​៕​

  • ផលវិបាក​ ​3ធំៗ​នឹង​កើតឡើង​ ​បើ​ទម្លាប់​ដាក់​ទូរស័ព្ទ​ជិត​ខ្លួន​មុន​គេង​.​.​.​

    ផលវិបាក​ ​3ធំៗ​នឹង​កើតឡើង​ ​បើ​ទម្លាប់​ដាក់​ទូរស័ព្ទ​ជិត​ខ្លួន​មុន​គេង​.​.​.​

    មនុស្ស​ភាគច្រើន​ ​មុន​ពេល​គេង​ ​តែងតែ​យក​ទូរស័ព្ទ​មក​បើក​ ​Facebook​ ​ឬ​លេង​ហ្គេម​អ្វី​ផ្សេង​ៗ​ ​ដើម្បី​ជា​ការកម្សាន្ត​ ​ហើយ​ពេល​ពួកគេ​គេងលក់​ ​ទូរស័ព្ទ​នោះ​នឹង​ដាក់​នៅ​ក្បែរ​ខ្លួន​ជានិច្ច​។​ ​សួរ​ថា​ ​បើ​គេង​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​បែបនេះ​ ​តើ​នឹង​មាន​បញ្ហា​អ្វី​កើតឡើង​ដែរ​ឬទេ​?​ ​

    ​ខាងក្រោម​នេះ​ជា​ការដាស់តឿន​ ​3យ៉ាង​ ​ពី​អ្នកជំនាញ​ឯកទេស​នៅ​សហរដ្ឋអាមេរិក​ ​ដែល​អាច​អ្នក​កត់សម្គាល់​ទុក​ ​ដើម្បី​ចៀសវាង​ពី​ហានិភ័យ​។​

    ​1​ ​)​ ​ដាក់​ទូរស័ព្ទ​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​ ​មុននឹង​គេង​
    ​លោក​ ​Dr​.​ ​Walia​ ​បាន​លើកឡើង​ថា​ ​បើ​យើង​ដាក់​ទូរស័ព្ទ​ជិត​ខ្លួន​ ​ហើយ​បើ​នៅតែ​បន្ត​ទម្លាប់​បែបនេះ​ ​ពេល​អ្នក​ហៀបនឹង​គេង​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ​ខ្វះ​មិនបាន​។​ ​ចំណែក​ខួរក្បាល​របស់​អ្នក​ ​នៅតែ​បន្តដំណើរ​ការ​គិតគូរ​ ​ធ្វើការ​មិន​សម្រាក​ ​ជាហេតុ​ធ្វើឲ្យ​អ្នក​ចង់តែ​បន្ត​ចុច​វា​កាន់តែ​យូរ​ជាង​នេះ​ ​រហូតដល់​មាន​អារម្មណ៍​នឿយ​ខ្លាំង​ ​ទើប​លក់​ដោយ​មិនដឹង​ខ្លួន​តែម្តង​។​

    ​2​)​ ​ពន្លឺ​ពណ៌ខៀវ​ ​ចេញពី​អេក្រង់​ប៉ះពាល់​ដល់​ដំណើ​ការ​ប្រស្រីភ្នែក​ ​និង​សរីរាង្គ​ស្បែក​
    ​បច្ចុប្បន្ន​ ​នរណា​ក៏​ដូច​នរណា​ដែរ​ ​តែងតែ​ប្រើ​ទូរស័ព្ទ​ ​និង​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​មុន​ពេល​គេង​ ​ ​ប៉ុន្តែ​ប្រហែលជា​មិនដឹង​ថា​ ​រឿង​នោះ​ ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​នោះ​ទេ​។​ ​ការ​ដាក់​ទូរស័ព្ទ​នៅ​ក្បែរ​ខ្លួន​ ​ធ្វើ​ឱ្យ​យើង​មិន​អាច​គេងលក់​ស្កប់​បានទេ​ ​អារម្មណ៍​របស់​យើង​នឹង​នៅតែ​ជាមួយ​ទូរស័ព្ទ​។​ ​ដូច្នេះ​សរីរាង្គ​មិន​អាច​ផលិត​មេឡានីន​បាន​គ្រប់គ្រាន់​ ​(​គេង​មិនបាន​ច្រើន​ម៉ោង​ ​ស្បែក​ចាប់ផ្តើម​ស្ងួត​)​ ​ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ​ម្ដង​បន្តិច​ៗ​ ​ដោយ​មិនដឹង​ខ្លួន​។​ ​ដល់ពេលណា​មួយ​ ​យើង​នឹងអាច​ឈាន​ដល់​ការ​កើត​ជំ​ងឺ​ផ្សេង​ៗ​បាន​ ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នោះ​ ​គឺ​ជំងឺមហារីក​តែម្ដង​។​ ​

    ​៣​)​ ​សារ​ដែល​លោត​នៅ​លើ​អេក្រង់​ ​ធ្វើ​ឱ្យ​អារម្មណ៍​មិន​ស្ងប់​ ​គេង​មិន​លក់​
    ​អ្នក​ប្រាកដជា​ដឹង​ហើយ​ថា​ ​លេង​ ​Facebook​ ​បាន​ជួប​រឿងរ៉ាវ​គ្រប់យ៉ាង​ទាំង​សប្បាយចិត្ត​ ​ទាំង​ទុក្ខសោក​។​ ​ជាពិសេស​ ​បើ​មាន​លោត​សារ​ ​ឱ្យ​តាមដាន​ដំណឹង​អ្វីមួយ​ទៀតផង​នោះ​ ​អ្នក​នឹង​កាន់តែ​អារម្មណ៍​មិន​ស្ងប់​ ​និង​គេង​មិន​លក់​។​ ​
    ​ជាចុងក្រោយ​សម្រាប់​វិធី​ប្រើ​ទូរស័ព្ទ​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​គឺ​៖​ ​”​យើង​អាច​ប្រើ​ទូរស័ព្ទ​មុន​ចូលគេង​បាន​ ​ប៉ុន្តែ​បន្ទាប់ពី​នោះ​ត្រូវតែ​បិទ​វា​ចោល​ ​ហើយ​ដាក់​ឱ្យ​ឆ្ងាយ​ពី​កន្លែង​គេង​បន្តិច​(​ចម្ងាយ​ជិត​បំផុត​ ​60សង់ទីម៉ែត្រ​ ​ឬ​ ​6តឹក​ពី​ខ្លួន​)​ ​ពេល​យើង​ធ្វើ​ដូច្នេះ​អារម្មណ៍​យើង​នឹង​មិន​នៅ​ជាប់នឹង​ទូរស័ព្ទ​ទៀត​ទេ​ ​និង​ធ្វើ​ឱ្យ​យើង​អាច​គេងលក់​ស្រួល​បាន​”​៕

  • អ្នក​វិទ្យាសាស្រ្ត​ប្រាប់​ពី​ពន្លឺ​ ​២​ ​រះ​ក្បែរ​ព្រះចន្ទ​ពេលយប់​ឡើង​ ​

    អ្នក​វិទ្យាសាស្រ្ត​ប្រាប់​ពី​ពន្លឺ​ ​២​ ​រះ​ក្បែរ​ព្រះចន្ទ​ពេលយប់​ឡើង​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កើតមាន​ព្រឹត្តិ​ការណ៍​មួយ​យ៉ាង​ចម្លែក​ដោយសារ​មាន​ពន្លឺ​ ​២​ ​រះ​ឡើងជា​ខ្សែបន្ទាត់​ជាមួយ​ព្រះចន្ទ​ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។​ ​

    ​អ្នក​វិទ្យាសាស្រ្ត​បាន​ប្រាប់​ថា​ ​ការពិត​ពន្លឺ​ទាំងពីរ​នេះ​គឺ​ពន្លឺះ​របស់​ភព​សុក្រ​ ​(​Venus​)​ ​និង​ភព​ព្រហស្បតិ៍​ ​(​Jupiter​)​ ​ប៉ុណ្ណោះ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះចន្ទ​នោះ​ឡើយ​។​ ​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

     

  • AFC​ ​CUP​ ​នឹង​ចាប់គូ​ប្រកួត​ ​នៅ​ថ្ងៃទី10​ ​ធ្នូ​ ​ខាងមុខនេះ​ ​ ​

    AFC​ ​CUP​ ​នឹង​ចាប់គូ​ប្រកួត​ ​នៅ​ថ្ងៃទី10​ ​ធ្នូ​ ​ខាងមុខនេះ​ ​ ​

    ​ការ​ចាប់គូ​វគ្គ​ជម្រុះ​ ​ដើម្បី​ដណ្តើម​កៅអី​ឡើង​ទៅកាន់​វគ្គ​ចែក​ពូល​ ​AFC​ ​CUP​ ​2020​ ​ខាងមុខនេះ​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី10​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​(​AFC​)​ ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​។​

    ​ការ​ចាប់គូ​ដើម្បី​ប្រកួត​គ្នា​នេះ​ ​នឹង​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​ជាទី​ស្នាក់​ការ​ធំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​នា​ថ្ងៃទី10​ ​ខែធ្នូ​ ​ឆ្នាំនេះ​ ​ដែល​ក្នុង​នោះ​ ​ក្រុម​ដែល​ត្រូវ​ចាប់គូ​ ​មាន​មក​ពី​ប្រទេស​ចំនួន6​ ​នៃ​តំបន់​អាស៊ាន​ដូចជា​ ​កម្ពុជា​ ​(​ជើងឯក​លី​ក​កំពូល​)​ ​ឡាវ​ ​(​ក្រុម​លេខ2​ ​លី​ក​កំពូល​)​ ​មីយ៉ាន់ម៉ា​ ​(​ក្រុម​លេខ2​ ​លី​ក​កំពូល​)​ ​ឥណ្ឌូ​នេ​ស៊ី​ ​(​ក្រុម​លេខ2លី​ក​កំពូល​)​ ​ប្រ៊ុយណេ​ ​(​ជើងឯក​លី​ក​កំពូល​)​ ​និង​ទីម័រខាងកើត​ ​(​ជើងឯក​លី​ក​កំពូល​)​។​

    ​ប្រសិនបើ​ក្រុម​ជើងឯក​ ​MCL​ ​2សម័យកាល​ឈ្នះ​នៅ​វគ្គ​ ​Play​-​Off​ ​នឹង​ឆ្លង​ទៅ​វគ្គ​ចែក​ពូល​ដែល​មាន​ក្លិប​ ​Ho​ ​Chi​ ​Minh​ ​City​,​ ​Than​ ​Quang​ ​Ninh​ ​(​វៀតណាម​)​,​ ​Ceres​-​Negros​,​ ​Kaya​-​IIloilo​ ​(​ហ្វីលីពីន​)​,​ ​Tampines​ ​Rovers​,​ ​Hougang​ ​United​ ​(​សិង្ហបុរី​)​,​ ​Bali​ ​United​ ​(​ឥណ្ឌូ​នេ​ស៊ី​)​,​ ​Shan​ ​United​ ​(​មីយ៉ាន់ម៉ា​)​ ​និង​ ​Lao​ ​Toyota​ ​(​ឡាវ​)​ ​នៅ​រង់ចាំ​រួចស្រេច​។​

  • Félix​ ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

    Félix​ ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

    ​ក្រោយ​បញ្ចប់​ការប្រកួត​កាលពីយប់មិញ​ ​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​ ​Félix​ ​Dalmas​ ​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​ ​កូនក្រុម​របស់​លោក​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការប្រកួត​នេះ​ ​ហើយ​លោក​នៅតែ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ ​ដោយ​លោក​ជូនពរ​ឱ្យ​មីយ៉ាន់ម៉ា​ ​ក្លាយជា​គូប្រកួត​របស់​កម្ពុជា​ម្តង​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    ​គ្រូបង្វឹក​មី​យ៉ាន​ម៉ា​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​ការប្រកួត​ថា​ ​កីឡាករ​របស់​កម្ពុជា​ ​គឺ​ពិតជា​លេង​បាន​ល្អ​ ​ទាំង​បច្ចេកទេស​ ​និង​ការ​ស៊ុត​ ​តែ​ក្រុម​របស់​លោក​មានសំណាង​ជាង​ ​តែ​អ្វី​ដែល​លោក​ស្រឡាញ់​ចំពោះ​ការប្រកួត​នេះ​ ​គឺ​ទម្រង់​លេង​របស់​កម្ពុជា​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពីយប់មិញ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​កម្ពុជា​ ​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ក្នុង​លទ្ធផល​ ​2ទល់នឹង1​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​៕​


  • ស្តាយ​កម្ពុជា​ ​លេង​បាន​ល្អ​ ​តែ​ភ្លាត់​ចាញ់​មីយ៉ាន់ម៉ា​ ​នៅ​ចុង​ម៉ោង​ ​

    ស្តាយ​កម្ពុជា​ ​លេង​បាន​ល្អ​ ​តែ​ភ្លាត់​ចាញ់​មីយ៉ាន់ម៉ា​ ​នៅ​ចុង​ម៉ោង​ ​

    ​កាលពីយប់មិញ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​ ​កម្ពុជា​ ​បាន​ទាត់​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ក្នុង​លទ្ធផល​ ​2ទល់នឹង1​។​

    ​ក្នុង​នោះ​កម្ពុជា​ ​បាន​បើក​ការ​នាំមុខ​ទៅលើ​ក្រុម​មីយ៉ាន់ម៉ា​ ​នៅ​នាទី​ទី22​ ​ខណៈ​ដែល​មីយ៉ាន់ម៉ា​ ​រកបាន​ ​1គ្រាប់​តាម​ស្មើ​នៅ​នាទី​ទី26​ ​ដោយ​រក្សា​លទ្ធផល​នេះ​បាន​រហូតដល់​នាទី​ទី៨៦​ ​ទើប​មីយ៉ាន់ម៉ា​ ​អាច​រក​គ្រាប់​បាល់​សំណាង​យកជ័យ​ជម្នះ​ ​លើ​ក្រុម​កម្ពុជា​បានសម្រេច​។​

    ​ជាមួយនឹង​លទ្ធផល​នេះ​ ​បាន​នាំ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​22ឆ្នាំ​មីយ៉ាន់ម៉ា​ ​ឡើង​ទៅ​ឈរ​លេខ1​ ​ពូល​ ​A​ ​ទទួល​បាន​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួចរាល់​ ​ខណៈ​ដែល​កម្ពុជា​ ​ម៉ាឡេស៊ី​ ​និង​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ​ត្រូវ​ដណ្តើម​គ្នា​ដើម្បី​បាន​ចំណាត់ថ្នាក់​លេខ2​ ​ប្រចាំ​ពូល​ ​A​ ​នេះ​ជា​បន្ត​៕​