Author: អេបិល

  • ធារី​ ​ចន្ថា​ប៊ី​ន​ ​ផ្លាស់ទៅ​លេង​នៅ​លី​ក​កំពូល​ថៃ​

    ធារី​ ​ចន្ថា​ប៊ី​ន​ ​ផ្លាស់ទៅ​លេង​នៅ​លី​ក​កំពូល​ថៃ​

    ​ក្នុង​រដូវ​កាល2020​ ​ខាងមុខនេះ​ ​កីឡាករ​ខ្សែបម្រើ​ការពារ​ជម្រើសជាតិ​កម្ពុជា​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​នឹង​ចូលលេង​នៅ​ក្លិប​បាល់ទាត់​មួយ​នៅ​លី​ក​កំពូល​របស់​ថៃ​ ​គឺ​ក្លិប​ ​ស៊ុ​ខូ​ថៃ​ ​(​Sokhothai​ ​FC​)​ ​ក្រោយពេល​ដែល​កីឡាករ​រូប​នេះ​ត្រូវ​បាន​ក្លិប​ប្រកាស​អំពី​កុងត្រា​របស់​គេ​ជាមួយនឹង​ក្លិប​មួយ​នេះ​កាលពី​ពេល​កន្លងទៅ​។​

    ​ក្រុមបាល់ទាត់​ ​Sokhothai​ ​FC​ ​ជា​ក្រុម​មួយ​នៅ​លី​ក​កំពូល​ថៃ​ ​ដែល​កំពុង​ឈរ​នៅ​លេខរៀង​ទី12​ ​ក្នុងចំណោម​ក្រុម​ទាំង16​ ​នៃ​លី​ក​កំពូល​ថៃ​ ​ដែល​មាន​ ​34ពិន្ទុ​ ​ក្នុង​នោះ​ឈ្នះ​ ​6​ ​ស្មើ16​ ​និង​ចាញ់​ ​8ប្រកួត​។​

    ​គួរ​បញ្ជាក់​ថា​ ​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ថៃ​ ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​នី​មួយ​ៗ​ដា​ក់បញ្ជូ​លកី​ឡាក​របរ​ទេស​បាន​ចំនួន​ ​4នាក់​ទៅ​ក្នុង​ក្រុម​ ​ក្នុង​នោះ​ក្លិប​អាច​បន្ថែម​កីឡាករ​ដែល​មាន​សញ្ជាតិ​អាស៊ាន​ដល់ទៅ​ ​3រូប​បន្ថែម​ទៀត​នៅក្នុង​ក្រុម​របស់​ខ្លួន​៕​


  • ទីបំផុត​ ​បាល់ទាត់​កម្ពុជា​ ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ត្រ​ហើយ​!​!​

    ទីបំផុត​ ​បាល់ទាត់​កម្ពុជា​ ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ត្រ​ហើយ​!​!​

    ​កាលពី​ម្សិលមិញ​នេះ​ ​កម្ពុជា​បាន​យកឈ្នះ​ម៉ាឡេស៊ី​ ​ក្នុង​លទ្ធផល​ ​3ទល់នឹង1​។​ ​ខណៈ​ដែល​ហ្វីលីពីន​បាន​យក​ឈ្នះ​ទី​ម័រ​ដោយ​លទ្ធផល​ ​6ទល់នឹង1​ ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ឱកាស​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាលើកដំបូង​ក្នុងរយៈពេល​ជាង​ ​60ឆ្នាំ​កន្លងមក​។​

    ​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាន​ឡើង​ទៅកាន់​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​លេខ2​ ​ប្រចាំ​ពូល​ ​A​ ​ដោយមាន​ ​7ពិន្ទុ​ក្នុង​ដៃ​ ​ក្រោយ​ប្រកួត​បាន​ ​4លើក​ ​ឈ្នះ2​ ​ស្មើ1​ ​និង​ចាញ់1​ ​ស៊ុត​ចូល​គេ​បាន​ ​10គ្រាប់​ ​គេ​ស៊ុត​ចូល​វិញ​ ​4គ្រាប់​ ​មាន​គ្រាប់​បាល់​ចំណេញ​ដល់ទៅ​ ​6គ្រាប់​។​

    ​តែ​យ៉ាងណាមិញ​ ​កម្ពុជា​នៅ​មិនទាន់​ច្បាស់​ថា​ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ណា​នៅឡើយ​ទេ​ ​ដោយ​ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ចប់​ការប្រកួត​ក្នុង​ពូល​ ​B​ ​នា​ល្ងាច​ថ្ងៃនេះ​សិន​ ​ខណៈ​ដែល​ក្រុម​មានលទ្ធភាព​ប៉ះ​កម្ពុជា​ ​អាច​ជា​ ​ថៃ​ ​វៀតណាម​ ​ឫ​ឥណ្ឌូ​នេ​ស៊ី​៕​


  • Samsung​ ​ត្រៀម​ចេញ​ ​Galaxy​ ​A51​(​2020​)​ ​កាមេរ៉ា​ក្រោយ​ ​4គ្រាប់​

    Samsung​ ​ត្រៀម​ចេញ​ ​Galaxy​ ​A51​(​2020​)​ ​កាមេរ៉ា​ក្រោយ​ ​4គ្រាប់​

    ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ ​Samsung​ ​បាន​បង្ហាញ​ឱ្យ​ដឹងពី​ចង្វាក់​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​តម្លៃ​មធ្យម​កម្រិត​ ​(​mid​-​range​)​របស់​ខ្លួន​ ​ដល់ទៅ​ ​8ម៉ូដែល​ ​ក្នុង​ប្រភេទ​ ​Galaxy​ ​A​ ​Series​(​2020​)​ ​មាន​ដូចជា​៖​ ​Galaxy​ ​A51​,​ ​Galaxy​ ​A21​,​ ​Galaxy​ ​A31​,​ ​Galaxy​ ​A41​,​ ​Galaxy​ ​A61​,​ ​Galaxy​ ​A71​,​ ​Galaxy​ ​A81​,​ ​និង​ ​Galaxy​ ​A91​។​

    ​ស្មា​ត​ហ្វូ​នក​ម្រិ​ត​កណ្ដាល​ទាំងនោះ​ ​កាលពី​ឆ្នាំ2019​ ​កន្លងទៅ​បាន​ជួយ​ឱ្យ​ ​Samsung​ ​និង​ជាផ្នែក​ជា​ចំណូល​ធំ​ក្នុង​សហគ្រាស​ស្មា​ត​ហ្វូ​ន​ ​ក៏​វ៉ា​ដាច់​គូប្រជែង​ផង​ដែរ​នោះ​ ​បាន​ឡើង​មក​ឈរ​ជាកំពូល​ផ្នែក​ស្មា​ត​ហ្វូ​ន​មធ្យម​លក់ដាច់​ខ្លាំង​បំផុត​។​
    ​ម៉ូដែល​ ​A​ ​នឹង​ចេញ​ដំបូង​មុនគេ​នៅ​ឆ្នាំ2020​ ​គឺ​ ​Galaxy​ ​A51​ ​មាន​រចនាប័ទ្ម​បែប​ ​Infinity​-​O​ ​អេក្រង់​ ​6.5អ៊ិ​ញ​ ​SuperAMOLED​ ​(​ចោះ​ប្រឡោះ​មុខ​ដាក់​កាមេរ៉ា​ ​Selfie​ ​1​ ​គ្រាប់​ទំហំ​ ​32MP​)​ ​និង​មាន​កាមេរ៉ា​ ​4គ្រាប់​នៅ​ផ្នែក​ខាងក្រោយ​(​48​+​16​+​12​+​ ​5MP​)​ ​ដោយមាន​ភ្ជាប់​មក​ជាមួយ​នូវ​មុខ​ងា​រថ្មីៗ​ជាច្រើន​។​ ​ជាពិសេស​វា​អាច​នឹង​មានមុខ​ងារ​សាក​ថ្ម​លឿន​ ​ទំហំ​ថាមពល​ថ្ម​ ​4000mAh​ ​ដា​ក់​ឈីប​ ​Exynos​ ​9611​ ​SoC​ ​មាន​ ​RAM​ ​4GB​/​6GB​ ​ដំណើរការ​ដោយ​ ​Android​ ​10​។​ ​សម្រាប់​តម្លៃ​ ​Samsung​ ​នឹង​ឱ្យ​ដឹង​នៅ​ថ្ងៃទី12​ ​ខែធ្នូ​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​ឯង​៕​ ​

    ​ទស្សនា​វីដេអូ​ខាងក្រោម​៖​

  • Apple​ ​អាច​នឹង​ដូរ​យុទ្ធ​សាស្រ្ត​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​ ​2ដង​ ​ក្នុង​ ​1ឆ្នាំ​ដូច​ក្រុមហ៊ុន​ផ្សេង​វិញ​

    Apple​ ​អាច​នឹង​ដូរ​យុទ្ធ​សាស្រ្ត​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​ ​2ដង​ ​ក្នុង​ ​1ឆ្នាំ​ដូច​ក្រុមហ៊ុន​ផ្សេង​វិញ​

    ​បើ​តាម​ការវិភាគ​របស់​លោក​ ​Samik​ ​Chatterjee​ ​នៅ​ក្រុមហ៊ុន​ ​JP​ ​Morgan​ ​បាន​ទម្លាយ​ថា​ ​Apple​ ​នឹង​ប្រើប្រាស់​យុទ្ធ​សាស្រ្ត​ថ្មី​ជំនួស​វិញ​នៅ​ឆ្នាំ2021​ ​គឺ​ការ​បន្ថែម​ពី​ការ​ចេញផ្សាយ​ស្មា​ត​ហ្វូ​ន​ ​1​ ​ឬ​ ​2ម៉ូដែល​ ​ពោល​គឺ​អាច​ឡើង​ទៅ​ ​4ម៉ូដែល​ ​ក្នុង​ ​1ឆ្នាំ​ ​នេះ​រាប់​តែ​ស្មា​ត​ហ្វូ​ន​ធុន​ខ្ពស់​ប៉ុណ្ណោះ​។​ ​ដំណើរការ​នេះ​ទំនងជា​នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ2021តទៅ​ ​ជា​យុទ្ធ​សាស្រ្ត​ដែល​ ​Samsung​ ​កំពុង​ធ្វើ​ ​ដោយមាន​ ​Galaxy​ ​S​ ​នៅដើម​ឆ្នាំក្រោយ​ ​(​អំឡុង​ខែកុម្ភៈ​)​ ​ហើយ​ ​Galaxy​ ​Note​ ​នៅ​ត្រីមាស​ទី​ ​3​ ​ឬទី4​ ​(​អំឡុង​ខែសីហា​)​។​

    ​តាម​ការ​ព្យាករ​ ​យុទ្ធ​សាស្រ្ត​បែបនេះ​ទំនងជា​បង្កើន​តួលេខ​នៃ​ការ​លក់​បាន​ល្អ​ប្រសើរ​ជាង​មុន​ ​ដោយ​វា​ឆ្លើយតបទៅនឹង​បញ្ហា​នៃ​កំណើន​លក់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ​ព្រោះ​ជា​ការពិត​ ​អតិថិជន​នឹង​សម្រុក​ទិញ​ ​iPhone​ ​ជំនាន់​ថ្មី​តែ​នៅ​ចុង​ឆ្នាំ​ម្តង​ៗ​តែប៉ុណ្ណោះ​។​

    ​ពីមុន​ ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ ​iPhone​ ​SE​ ​2​ ​ដែល​ថា​នឹង​ចេញ​លក់​នៅ​ឆ្នាំ2020​ ​ផង​ដែរ​ ​ដូច្នេះហើយ​ ​បើ​ការ​អភិវឌ្ឍ​លើ​ម៉ូដែល​នេះ​នៅតែ​បន្ត​នោះ​ ​ក្នុង​ពេល​អនាគត​នៅចន្លោះ​ពេល​ ​1ឆ្នាំ​ ​ទំនងជា​មាន​ ​iPhone​ ​លើស​ពី​ ​4ម៉ូដែល​នឹង​បង្ហាញខ្លួន​ក៏អាច​ថា​បាន​ដែរ​។​ ​ដោយឡែក​ជា​រៀងរាល់​ឆ្នាំ​ ​Apple​ ​តែងតែ​ដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​តួឯក​របស់​ខ្លួន​នៅ​អំឡុង​ខែកញ្ញា​ ​ហើយ​កាលពី​ពេល​កន្លងទៅ​ ​សម្រាប់​ឆ្នាំ2019​ ​គឺ​រួមមាន​ ​iPhone​ ​11​ ​និង​ ​iPhone​ ​11​ ​Pro​/​11​ ​Pro​ ​Max​៕​

  • រក​ឯណា​បាន​តម្លៃ​ល្អ​គុណភាព​ល្អ​ហើយ​ថែម​កាដូ​ឡើង​អេម​ទៀត​

    រក​ឯណា​បាន​តម្លៃ​ល្អ​គុណភាព​ល្អ​ហើយ​ថែម​កាដូ​ឡើង​អេម​ទៀត​

    ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​នយ​ក្ស​លំដាប់​លេខ២បាន​បញ្ចេញ​អាវុធ​សំងាត់​ថ្មី​មួយទៀត​របស់​ខ្លួន​គឺ​ ​Huawei​ ​Y9s​ ​ដែល​មានតម្លៃ​ត្រឹមតែ​ ​២៥៩ប៉ុណ្ណោះ​ដើម្បី​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​នក​ម្ពុ​ជា​។


    ​Huawei​ ​Y9s​ ​គឺ​ចាប់ផ្ដើម​ទទួល​កា​រកុ​ម៉្មង់​ចាប់ពី​ថ្ងៃនេះ​ទៅ​ ​សម្រាប់​អ្នក​ដែល​បាន​កុម្ម៉ង់​ទុក​នឹង​ទទួល​បាន​ស្មា​ត​ហ្វូ​ននៅ​ថ្ងៃទី​ ​១២.១២.២០១៩​ ​រួម​ជាមួយ​កាដូ​បន្ថែម​កាតាប​ស្ពាយ​ក្រោយ​ ​(​Huawei​ ​Bagpack​)​ ​និង​ស៊ី​មកា​ត​ ​Smart​ ​លេខ​ពិសេស​ផង​ដែរ​។​ ​ដើម្បី​ធ្វើ​កា​រកុ​ម៉្មង​បាន​សូម​ទៅកាន់​ ​Huawei​ ​Concept​ ​Store​ ​នៅ​តាម​ផ្សារ​ទំនើប​ ​និង​ ​ហាង​លក់​ទូរសព្ទ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​ជិត​លោកអ្នក​។​

    ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែល​ចុងក្រោយ​របស់​ ​Huawei​ ​នេះ​មាន២ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ ​ពណ៌ខ្មៅ​ ​និង​ ​ពណ៌​គ្រី​ស្ទាល់​ ​ដោយ​បាន​បំពាក់​នៅ​ទំហំ​ ​RAM​ ​6GB​ ​រីឯ​ ​ROM​ ​វិញ​ដល់ទៅ​ ​128GB​ ​និង​ ​អាច​បន្ថែ​មមែ​ម​ម៉ូ​រី​រហូតដល់​ ​512GB​ ​ទៀតផង​។​ ​កាន់តែ​ពិសេស​ ​HUAWEI​ ​Y9s​ ​បំពាក់​កាមេរ៉ា​ ​AI​ ​ក្រោយ​ចំនួន៣គ្រាប់​,​ ​ប្លង់​ទូទៅ​ ​(​Super​ ​Clear​ ​Camera​)​ ​ទំហំ​ ​48MP​,​ ​ប្លង់​ទូលាយ​ ​(​Ultra​ ​Wide​ ​Angle​)​ ​ទំហំ​ ​8MP​ ​និង​ ​ប្លង់​ព្រាល​ ​(​Depth​ ​Camera​)​ ​ទំហំ​ ​2MP​ ​ចំណែក​កាមេរ៉ា​មុខ​ជា​កាមេរ៉ា​សែល​ហ្វី​ ​(​Pop​-​up​ ​Selfie​ ​Camera​)​ ​ទំហំ​ដល់ទៅ​ ​16MP​ ​ឯណោះ​ ​សម្រាប់​ទំហំ​ថ្ម​គឺ​ ​4000​ ​mAh​ ​ដែល​អាច​ប្រើប្រាស់​បាន​ពេញ១ថ្ងៃ​៕​

  • ប៉ុន្មាន​បទ​របស់​ស្រី​ស្អាត​ ​ទ្រី​ ​ដា​ណា​ ​មាន​អ្នក​ចូល​មើល​រាប់​លាន​នាក់​

    ប៉ុន្មាន​បទ​របស់​ស្រី​ស្អាត​ ​ទ្រី​ ​ដា​ណា​ ​មាន​អ្នក​ចូល​មើល​រាប់​លាន​នាក់​

    ​មិនមែន​ជាតា​រា​ចម្រៀង​អាជីព​ទេ​ ​តែ​ទឹកដម​សំឡេង​ទាក់ទាញចិត្ត​អ្នកស្ដាប់​ ​ជាពិសេស​នោះ​គឺ​ ​អ្នកមាន​និយម​ចូលចិត្ត​ស៊ី​អា​រម្ម​ណ៍ដ្រា​ម៉ា​នៅ​លើ​ហ្វេ​សប៊ុ​ក​។​ ​សំនៀង​របស់​ស្រី​ស្អាត​ ​ទ្រី​ ​ដា​ណា​ ​កំពុងតែ​ចាក់ដោត​អារម្មណ៍​អ្នកគាំទ្រ​ដោយ​មិនដឹង​ខ្លួន​ ​បើ​ទោះ​ទាំង​រូប​សម្រស់​ស្អាត​ហើយ​ ​សំ​ឡង​ទៀត​ក៏​ពីរោះ​មិនធម្មតា​។​ ​

    ​នេះ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ ​ស្រប​ពេល​ដែល​ស្រី​ស្អាត​ឈ្មោះ​ ​ទ្រី​ ​ដា​ណា​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​នាយិកា​ ​NNP​ ​ដែល​កំពុង​នាំមុខ​គេ​ក្នុង​វិស័យ​លក់​ផលិត​អន​ឡា​ញន៍​ ​ខណៈនេះ​ក៏បាន​បញ្ចេញ​វីដេអូ​បទចម្រៀង​ ​(​MV​)​ ​ថ្មី​មួយទៀត​ ​ដែល​ជា​បទ​ដើម​របស់​លោក​ ​កែវ​ ​វាសនា​ ​ហើយ​ទទួល​បានការ​គាំ​យ៉ាង​ខ្លាំង​ទ្រ​ភ្លូកទឹកភ្លូកដី​ជាថ្មី​ម្តង​ទៀត​ ​។​ ​តាមរយៈ​នៃ​ការ​ ​Cover​ ​បទចម្រៀង​របស់​លោក​ ​កែវ​ ​វាសនា​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ចិត្តស្មោះ​ ​កាយវិការ​ក្បត់​»​ ​នោះ​ ​គឺ​នៅក្នុង​វីដេអូ​ចម្រៀង​នេះ​ ​គេ​សង្កេតឃើញ​ថា​ ​អ្នកស្រី​ ​ទ្រី​ ​ដា​ណា​ ​ដែល​ជា​ថៅកែ​ពេជ្រ​ម្នាក់​នោះ​ ​បាន​សម្តែង​កាយ​វិ​កា​យ៉ាង​ល្អ​បំផុត​ ​ដូច​ទៅ​នឹង​តារា​សម្តែង​ ​និង​តារាចម្រៀង​អាជីព​យ៉ាង​ដូច្នោះ​ដែរ​ ​។​

    ​លើស​ពី​ភាព​ទាក់ទាញ​ទៅទៀត​ ​គឺ​ការ​តែង​កាយ​ជាមួយនឹង​ការ​គ្រង​រូប​ពណ៌ស​ ​បូករួម​ទាំង​កាយ​វិ​កា​ដ៏​រស់រវើក​ ​ជាមួយ​សំឡេង​យ៉ាង​ពីរោះ​រណ្តំ​នោះ​ ​បាន​ធ្វើ​ឱ្យ​សម្រស់​ស្រី​ស្អាត​ ​ទ្រី​ ​ដា​ណា​ ​កាន់តែ​ទាក់ទាញ​ថែម​មួយ​កម្រិត​ទៀត​ ​គឺ​ខ្លាំង​ជាង​វីដេអូ​ចម្រៀង​មុន​របស់​អ្នកស្រី​ទៅទៀត​ ​។​ ​អ្វី​ដែលគេ​នឹកស្មាន​មិនដល់​នោះ​គឺ​ ​MV​ ​នេះ​គ្រាន់តែ​បង្ហោះ​នៅ​លើ​ហ្វេ​សប៊ុ​ក​កាលពី​ថ្ងៃទី២០​ ​វិច្ឆិកា​ ​វេលា​ម៉ោង៤​ ​និង១៥នាទី​ ​រហូតមកដល់​ពេលនេះ​ ​មាន​អ្នក​ចូល​មើល​ដល់ទៅ​ក្បែរ​រាប់​លាន​នាក់​ទៅ​ហើយ​។​ ​ចំណុច​ទាក់ទាញ​ខ្លាំង​នៃ​ ​MV​ ​នេះ​ ​គឺ​ការ​សម្តែង​កាយ​វិ​កា​ចូល​តួ​បាន​ល្អ​ ​ជាពិសេស​ការ​លេង​ទឹកមុខ​ ​រូប​សម្ផស្ស​ក៏​ស្រស់​ស្អាត​ ​ហើយ​សំឡេង​ទៀតសោត​ក៏​ពីរោះ​ ​ស៊ី​ជាមួយ​ប្លង់​ទេសភាព​ដ៏​ស្រស់បំព្រង​ ​។​ ​

    ​យ៉ាងណាមិញ​ក៏​នៅ​មាន​បទចម្រៀង​ជាច្រើន​ទៀត​ ​ដែល​ស្រី​ស្អាត​ល្បីឈ្មោះ​នៅ​លើ​បណ្ដាញ​សង្គម​រូប​នេះ​បាន​បង្ហោះ​ឱ្យ​មហាជន​ទស្សនា​ ​និង​កម្សាន្ដ​អារម្មណ៍​។​ ​ជាក់ស្ដែង​ចង់​ដឹង​ថា​ ​មាន​បទចម្រៀង​អ្វីខ្លះ​កំពុងតែ​ស៊ី​អារម្មណ៍​នោះ​ ​សូម​រីករាយ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​

  • តារា​សម្ដែង​វ័យក្មេង​ ​ស្រេង​ ​ឈាង​ឡេង​ ​ប្រកាស​ជួយ​យុវជន​ម្នាក់​ផលិត​ប្រេង​កុឡា​ខ្មែរ​គ្មាន​គីមី​ ​

    តារា​សម្ដែង​វ័យក្មេង​ ​ស្រេង​ ​ឈាង​ឡេង​ ​ប្រកាស​ជួយ​យុវជន​ម្នាក់​ផលិត​ប្រេង​កុឡា​ខ្មែរ​គ្មាន​គីមី​ ​

    ​បន្ទាប់​ទម្លាយ​ភាព​ជោគជ័យ​នៅ​លើ​វិថី​សិល្បៈ​និង​អចលនទ្រព្យ​ហើយ​ ​តារា​សម្ដែង​វ័យក្មេង​រូប​សង្ហា​ ​ស្រេង​ ​ឈាង​ឡេង​ ​បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​ថា​ ​លោក​ត្រៀម​ជួយ​យុវ​វ​ជន​ខ្មែរ​មួយ​រូប​ដែល​មាន​ជំនាញ​ផលិត​ប្រេងកុឡា​ខ្មែរ​គ្មាន​សារធាតុគីមី​ ​ដែល​គ្រោង​ចំណាយ​អស់​ជាង១លាន​ដុល្លារ​។​

    ​ការផលិត​នេះ​ ​ក៏​ត្រូវ​បាន​បញ្ជាក់​ថា​ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​របស់​បរទេស​ដែល​ចរាចរណ៍​ក្នុង​ស្រុក​ ​ដោយ​មិនមែន​គ្រាន់តែ​ផលិត​ឱ្យ​ចេញ​រូបរាង​ហើយ​ទុកចោល​ទេ​។​ ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​អ្នកឯកទេស​មួយ​រូប​ ​ក្នុងចំណោម​អ្នកស្រាវជ្រាវ៣រូប​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជាតា​រា​សម្ដែង​ផង​ ​និយាយ​ថា​ ​មុន​ពេល​ប្រឡូក​ជាតា​រា​សម្ដែង​ ​លោក​គឺជា​អតីត​និស្សិត​ផ្នែក​ឱសថសាស្ត្រ​ ​និង​ជំនាញ​កុមារ​ ​ទើប​លោក​ ​និង​មិត្តរួមជំនាន់​សម្រេច​ស្រាវជ្រាវ​បង្កើត​ជា​ឱសថ​ ​ហើយ​ស្រាវជ្រាវ​ឃើញ​រូបមន្ត​ក្នុង​ការបង្កើត​ផលិតផល​ក្នុង​ស្រុក​ជាច្រើន​មុខ​។​ ​

    ​យ៉ាងណាមិញ​ក្រុម​របស់​លោក​ ​បានសម្រេច​ជ្រើស​យក​ការ​ផ​លុត​ជា​ប្រេង​កុឡា​មុនគេ​ ​ដោយសារតែ​ផលិតផល​នេះ​ធៀប​នឹង​ការផលិត​ឱស​ថ​ផ្សេង​ៗ​ចំណាយ​ដើមទុន​តិច​ជាងគេ​ ​ហើយ​សង្ឃឹមថា​ ​បើ​ជោគជ័យ​ ​ងាយ​រក​ទីផ្សារ​។​ ​លោក​ថា​ក្រុម​ទាំងមូល​តស៊ូ​លើ​ជំនាញ​មួយ​នេះ​ពិបាក​ច្រើន​ដំណាក់កាល​ ​ជាពិសេស​បញ្ហា​កង្វះ​ដើមទុន​ ​ដោយ​រយៈពេល៣ឆ្នាំ​កន្លងមក​នេះ​ ​ក្រុម​ទាំងមូល​ចំណាយ​រួមគ្នា​មិន​ក្រោម១០ម៉ឺន​ដុល្លារ​ទេ​។​ ​លោក​ថា​ក្រុម​ទាំងមូល​នៅតែ​បន្ត​ឆ្ពោះទៅ​មុខ​ជាមួយនឹង​ផលវិបាក​រាប់មិនអស់​ ​ហើយ​ទីបំផុត​ផលិតផល​ប្រេង​កុឡា​ ​ដែល​ក្រុម​លោក​ធានា​គឺ​មានគុណ​ភាព​ចង់​ល្អ​ជាង​ផលិតផល​នាំចូល​មួយចំនួន​ ​ក៏​សម្រេច​បាន​។​ ​ក្នុង​នោះ​ក៏​មានការ​បែងចែក​ជា​សាច់​ប្រេងកុឡា​សម្រាប់​តម្រូវ​ស្បែក​មនុស្សចាស់​ ​និង​កូនក្មេង​ ​ដោយឡែក​ពីគ្នា​ផង​ដែរ​។​

    ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​បន្ត​ថា​ ​ក្រុម​របស់​លោក​បាន​ត្រៀម​សុំច្បាប់​រត់ការ​ដើម្បី​ចរាចរណ៍​ផលិតផល​មួយ​នេះ​ ​នៅ​លើ​ទីផ្សារ​រួចហើយ​ ​ដោយ​ក្រោយ​ក្រសួង​អនុញ្ញាតិ​ច្បាប់​ ​ប្រសិនបើ​មានការ​គាំទ្រ​ខ្លាំង​ ​គឺ​ស្វែងរក​ដៃគូ​បង្កើត​ជា​រោងចក្រ​ ​ដែលតា​មកា​រប៉ាន់​ស្មាន​ ​គឺ​ប្រើ​ដើមទុន​ជាង១លាន​ដុល្លារ​ ​គឺ​គ្រប់គ្រាន់​។​ ​

    ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​បន្ត​ថា​ ​ក្នុង​ពេល​ខាងមុខ​ ​លោក​រំពឹង​ថា​ ​នឹង​មានកូន​ខ្មែរ​ច្រើនឡើង​ ​ងាក​មក​ផលិត​ឱសថ​ ​ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​ផលិតផល​នាំចូល​ ​ក៏ដូចជា​ដើម្បីអោយ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ ​មាន​ផលិតផល​ប្រេងកុឡា​ ​ដែល​មាន​ស្ដ​ង់​ដា​ជា​របស់​ខ្លួន​។​

  • ឱកាសល្អ​សម្រាប់​និស្សិត​ខ្វះ​លទ្ធភាព​៖​ ​អង្គការ​ ​ADF​ ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​

    ឱកាសល្អ​សម្រាប់​និស្សិត​ខ្វះ​លទ្ធភាព​៖​ ​អង្គការ​ ​ADF​ ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​

    ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ ​The​ ​Asia​ ​development​ ​Foundation​ ​ឬ​ ​ADF​ ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​កម្រិត​ថ្នា​ក់​បរិញ្ញ​បត្រ​ដើម្បី​ផ្តល់​អាហារូបករណ៍​ជា​ទឹកប្រាក់​សុទ្ធ​រយៈពេល​ ​4ឆ្នាំ​។​

    ​អាហារូបករណ៍​របស់​អង្គការ​ ​The​ ​Asia​ ​Development​ ​Foundation​ ​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​និស្សិត​ចំនួន​ ​30រូប​ ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​នៃ​គ្រះ​ស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ ​និង​ឯកជន​។​ ​និស្សិត​ដែល​អាច​ដាក់ពាក្យ​បាន​ ​គឺជា​និស្សិត​ដែល​ទើបតែ​ចាប់ផ្តើម​ចូលរៀន​នៅ​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​ ​ឬ​ឆ្នាំទី1​។​ ​ចំនួន​ទឹកប្រាក់​ដែល​ស្ថាប័ន​ខាងលើ​ផ្តល់​ជូន​គឺ​ចំនួន​ ​500ដុល្លារ​ក្នុង​ ​1ឆ្នាំ​ ​រយៈពេល​ ​5ឆ្នាំ​។​ ​

    ​ចំពោះ​លក្ខខណ្ឌ​ដែល​អាច​ទទួល​បាន​អាហារូបករណ៍​នេះ​ ​គឺ​យោង​ទៅលើ​លទ្ធផល​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​ផែនការ​សិក្សា​ ​និង​ផែនការ​នៃ​ការចូលរួម​សកម្មភាព​សង្គម​។​ ​បេក្ខជន​ត្រូវ​ដាក់ពាក្យ​ទៅ​ក្រសួង​អប់រំ​ ​ឱ្យ​បាន​មុន​ថ្ងៃទី20​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នេះ​៕​ ​


  • រាជរដ្ឋាភិបាល​ ​ស្វាគមន៍​ក្រុមហ៊ុន​ដែល​នាំ​បច្ចេកវិទ្យា​ថ្មី​មក​ ​សម្រាប់​ប្រទេស​កម្ពុជា​

    រាជរដ្ឋាភិបាល​ ​ស្វាគមន៍​ក្រុមហ៊ុន​ដែល​នាំ​បច្ចេកវិទ្យា​ថ្មី​មក​ ​សម្រាប់​ប្រទេស​កម្ពុជា​

    ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​បាន​អះអាង​ថា​ ​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​តែងតែ​ស្វាគមន៍​ក្រុមហ៊ុន​នានា​ដែល​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​ ​ធនធាន​ថ្មី​ ​ការងារ​ថ្មី​ ​និង​ឱកាស​អភិវឌ្ឍ​ន៍​ថ្មី​ៗ​ជាច្រើន​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​។​ ​នេះ​បើ​តាម​ការ​ថ្លែង​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​China​ ​Unicom​ ​(​Cambodia​)​ ​Operation​ ​Co​.​,​Ltd​.​ ​លើ​វិស័យ​ឌីជីថល​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​។​ ​

    ​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​ ​China​ ​Unicom​ ​បាន​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​ ​និង​ក្តាប់​នូវ​កាលានុវត្ត​ភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4.0​ ​និង​សេដ្ឋកិច្ច​ឌីជីថល​ ​ដែល​បាន​ចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​

    ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​ក្រុមហ៊ុន​ ​China​ ​Unicom​ ​(​Cambodia​)​ ​Operation​ ​Co​.​,​Ltd​.​ ​អាច​នាំមក​នូវ​ធនធាន​ដ៏​មានតម្លៃ​ ​និង​ចូលរួម​កាន់តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​សហប្រតិបត្តិ​ការ​រវាង​ធុរកិច្ច​កម្ពុជា​ ​និង​ចិន​ ​នឹង​បន្ត​យ៉ាង​ជ្រាលជ្រៅ​នា​ពេល​អនាគត​ដោយ​នាំមក​នូវ​សេវាកម្ម​ ​បណ្តាញ​ ​និង​ទូរគមនាគមន៍​ដែល​ផ្អែកលើ​ ​cloud​-​based​ ​ដែល​មានគុណ​ភាព​ខ្ពស់​មកកាន់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ ​និង​វិនិយោគិន​ជនជាតិ​ចិន​ ​ហើយ​លើស​ពីនេះ​ទៅទៀត​ ​គឺ​ការចូលរួម​ចំណែក​បន្ថែម​ពី​ក្រុមហ៊ុន​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​នៃ​ឌីជីថល​កម្ពុជា​ ​នា​ពេល​អនាគត​។​

    ​ ​លោក​ ​Meng​ ​ShuSen​ ​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Unicom​ ​Global​ ​បាន​ថ្លែង​ថា​ ​ការបង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​ ​ជា​ស្ពាន​មួយ​សម្រាប់​ផ្តល់​ព័ត៌មាន​ ​និង​ទំនាក់ទំនង​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ចិន​។​ ​ក្រុមហ៊ុន​ ​ឆាយ​ណា​ ​យូនី​ខម​ ​ប្រកាន់​ខ្ជាប់​នូវ​មនោគមវិជ្ជា​ ​នៃ​ប្រតិបត្តិ​ការ​ធុរកិច្ច​ក្នុង​ប្រទេស​ ​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ ​និង​រឹត​បន្តឹង​សហប្រតិបត្តិ​ការ​ជាមួយ​ធុរកិច្ច​កម្ពុជា​ ​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ទូរគមនាគមន៍​ក្នុង​ប្រទេស​តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​កម្ពុជា​ ​ដោយ​នាំមក​នូវ​សេវាកម្ម​មកកាន់​សង្គម​ ​និង​ប្រជាជន​កម្ពុជា​។​

    ​ ​លោក​បាន​បន្ដ​ថា​ ​ក្រុមហ៊ុន​ក៏​សង្ឃឹមថា​ ​ការ​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន​ ​មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដែល​មានគុណ​ភាព​នោះ​ឡើយ​ ​ប៉ុន្តែ​ការ​ផ្តួចផ្តើម​នេះ​ក៏​នឹង​ជួយ​សហគ្រាស​នៅ​កម្ពុជា​ ​ក្នុង​ការ​វិនិយោគ​ទៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។​ ​ដូច្នេះ​នឹង​បង្កើត​បាន​ជា​សហប្រតិបត្តិ​ការដែល​រឹងមាំ​ ​និង​មាន​អត្ថ​ប្រយោជន៍​ ​ដែល​ជា​ការ​បន្ថែម​អត្ថន័យ​ទៅលើ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ផង​ដែរ​។​

    ​ ​លោក​បន្ថែម​ថា​ ​ក្រុមហ៊ុន​ ​ឆាយ​ណា​ ​យូនី​ខម​ ​នៅតែ​បន្ត​ពន្លឿន​នូវ​ការ​អភិវឌ្ឍ​លើ​ទីផ្សារ​អន្តរជាតិ​ ​ដោយ​បង្ហាញ​ពី​ភាពរឹងមាំ​របស់​បណ្តាញ​សេវាកម្ម​របស់​ខ្លួន​នៅ​លើស​កល​លោក​ ​និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​នេះ​បង្កើត​បាន​ជា​ផ្លូវ​ ​រចនាសម្ព័ន្ធ​ទូរគមនាគមន៍​ក្នុង​ប្រទេស​និង​តំបន់​ដែល​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​

    ​ ​ក្រុមហ៊ុន​ ​ឆាយ​ណា​ ​យូនី​ខម​ ​ក៏បាន​កាន់កាប់​ចំណុច​ចូល​ប្រើ​ ​(​Point​ ​of​ ​Presence​-​PoP​)​ ​ជាង​ ​80ចំណុច​ទូទាំង​ពិភពលោក​ ​ដោយធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធុរកិច្ច​អន្តរជាតិ​ ​និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បណ្តាញ​ ​ក្នុង​ការ​ផ្តល់​បណ្តាញ​ខ្លោ​ដ​ ​ដែល​មាន​សុវត្ថិភាព​ ​និង​អាច​ជឿ​ទុកចិត្ត​បាន​ ​ព្រមទាំង​ព័ត៌មាន​ដែល​បាន​រួមបញ្ចូល​ព័ត៌មាន​ទូលំទូលាយ​ ​និង​សេវាកម្ម​ទំនាក់ទំនង​ទូទាំង​ពិភពលោក​ ​ជាពិសេស​សម្រាប់​សហគ្រាស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

    ​ ​លោក​ ​Meng​ ​ShuSen​ ​បាន​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃនេះ​ក្រុមហ៊ុន​ ​ឆាយ​ណា​ ​យូនី​ខម​ ​បាន​ចូលរួម​ក្នុង​ការសាងសង់​ ​និង​កាន់កាប់​លើ​គម្រោង​បណ្តាញ​ខ្សែ​ទូរស័ព្ទ​ជាង​ ​20គម្រោង​ ​និង​គម្រោង​បណ្តាញ​ក្រោម​បាតសមុទ្រ​ជាង​ ​30គម្រោង​ទូទាំង​ពិភពលោក​៕​




  • កម្ពុជា​-​ ​អាល្លឺម៉ង់​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន2​

    កម្ពុជា​-​ ​អាល្លឺម៉ង់​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន2​

    ​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ ​Christian​ ​Berger​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន2​ ​ដែល​មានតម្លៃ​ ​67.1​ ​លាន​អឺ​រ៉ូ​ ​ស្មើនឹង​ ​74លាន​ដុល្លារ​។​ ​

    ​ ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន2​ ​ដែល​មានតម្លៃ​ប្រមាណ​ ​74លាន​ដុល្លារ​នេះ​ ​នឹង​ត្រូវ​ប្រើ​ប្រស់​លើ​គម្រោង​ប្រសិទ្ធភាព​ថាមពល​ ​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​ ​ក្រោម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ឆ្នាំ2018​ ​និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​ក្រោម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ឆ្នាំ2019​។​ ​
    ​ ​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​មានប្រសាសន៍​ថា​ ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ទាំង2​ ​តំណាង​ឱ្យ​ចំណងមិត្តភាព​ល្អ​ ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​
    ​ ​លោក​ ​Berger​ ​បាន​កត់សម្គាល់​ថា​ ​តំបន់​ ​និង​មនុស្ស​ដែល​ជួប​ការ​លំបាក​ ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​មួយ​នេះ​។​

    ​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី28​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ផ្តល់​ប្រាក់កម្ចី​សម្បទាន​ចំនួន​ ​30លាន​អឺ​រ៉ូ​ ​និង​ផ្តល់​ជំនួយ​ ​2លាន​អឺ​រ៉ូ​សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោង​ប្រសិទ្ធភាព​ថាមពល​ ​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​ ​ក្រោម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ឆ្នាំ​ ​2018​។​

    ​ ​ប្រាក់កម្ចី​សម្បទាន​ ​30លាន​អឺ​រ៉ូ​ដំបូង​ដែល​ភាគី​អាល្លឺម៉ង់​ ​ហៅថា​ ​«​ឥណទាន​ការប្រាក់​កាត់បន្ថយ​»​ ​នឹង​ត្រូវ​ផ្តល់​ជូន​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​។​

    ​ ​លើស​ពីនេះ​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​នឹង​ផ្តល់​ប្រាក់កម្ចី​សម្បទាន​ចំនួន​ ​30លាន​អឺ​រ៉ូប​ន្ថែ​មទៀ​ត​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​ប្រទេស​កម្ពុជា​ ​និង​ ​5.1លាន​អឺ​រ៉ូ​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​ជាក់លាក់​ក្រោម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ឆ្នាំ2019​។​

    ​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​ ​និង​កិច្ច​ព្រមព្រៀង​ប្រាក់កម្ចី​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​នៅពេល​ក្រោយ​ ​ដើម្បី​ទទួល​បាន​ឥណទាន​សម្រាប់​ការអនុវត្ត​គម្រោង​ប្រសិទ្ធភាព​ថាមពល​ ​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​៕​