Author: អេបិល

  • ត្រៀម​រដូវ​កាល​ថ្មី​ ​ក្រុម​ទ័ព​បញ្ចប់​កុងត្រា​កីឡាករ​ខ្មែរ​ ​2រូប​ ​និង​បរទេស​ ​3រូប​

    ត្រៀម​រដូវ​កាល​ថ្មី​ ​ក្រុម​ទ័ព​បញ្ចប់​កុងត្រា​កីឡាករ​ខ្មែរ​ ​2រូប​ ​និង​បរទេស​ ​3រូប​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​ ​បាន​ប្រកាស​អរគុណ​ ​និង​ចែកផ្លូវ​ជាមួយ​កីឡាករ​របស់​ខ្លួន​ចំនួន​ ​5រូប​ ​ក្នុង​នោះ​រួមមាន​កីឡាករ​បរទេស​ ​3រូប​ ​និង​ខ្មែរ​ ​2រូប​។​

    ​កីឡាករ​ទាំង​ ​5រូប​នេះ​ ​រួមមាន​ ​កីឡាករ​សញ្ជាតិ​ខ្មែរ​ ​2រូប​ ​គឺ​ខ្សែបម្រើ​ ​ច្រឹង​ ​ពលរដ្ឋ​ ​និងកីឡា​ករ​ខ្សែការពារ​ ​ឈិន​ ​ឈឿន​។​ ​ចំណែក​ឯ​កីឡាករ​បរទេស​ ​មាន​ខ្សែប្រយុទ្ធ​ ​Bisan​ ​George​,​ ​Mohamed​ ​Hamza​ ​Abdelhamed​ ​Allam​ ​និង​ ​Khan​ ​Mohammed​ ​Faeez​។​

    ​ក្រោយពី​ចាកចេញ​ពី​ក្លិប​ចាស់​ ​ឈិន​ ​ឈឿន​ ​ត្រូវ​បាន​ប្រកាស​ចូល​ជា​កីឡាករ​របស់​ក្លិប​ថ្មី​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ខណៈ​ដែល​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​ថា​ ​នឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​ណាមួយ​ឡើយ​ ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​៕​
    ​ត្រៀម​រដូវ​កាល​ថ្មី​ ​ក្រុម​ទ័ព​បញ្ចប់​កុងត្រា​កីឡាករ​ខ្មែរ​ ​2រូប​ ​និង​បរទេស​ ​3រូប​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​ ​បាន​ប្រកាស​អរគុណ​ ​និង​ចែកផ្លូវ​ជាមួយ​កីឡាករ​របស់​ខ្លួន​ចំនួន​ ​5រូប​ ​ក្នុង​នោះ​រួមមាន​កីឡាករ​បរទេស​ ​3រូប​ ​និង​ខ្មែរ​ ​2រូប​។​

    ​កីឡាករ​ទាំង​ ​5រូប​នេះ​ ​រួមមាន​ ​កីឡាករ​សញ្ជាតិ​ខ្មែរ​ ​2រូប​ ​គឺ​ខ្សែបម្រើ​ ​ច្រឹង​ ​ពលរដ្ឋ​ ​និងកីឡា​ករ​ខ្សែការពារ​ ​ឈិន​ ​ឈឿន​។​ ​ចំណែក​ឯ​កីឡាករ​បរទេស​ ​មាន​ខ្សែប្រយុទ្ធ​ ​Bisan​ ​George​,​ ​Mohamed​ ​Hamza​ ​Abdelhamed​ ​Allam​ ​និង​ ​Khan​ ​Mohammed​ ​Faeez​។​

    ​ក្រោយពី​ចាកចេញ​ពី​ក្លិប​ចាស់​ ​ឈិន​ ​ឈឿន​ ​ត្រូវ​បាន​ប្រកាស​ចូល​ជា​កីឡាករ​របស់​ក្លិប​ថ្មី​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ខណៈ​ដែល​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​ថា​ ​នឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​ណាមួយ​ឡើយ​ ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​៕​


  • វៀតណាម​បបួល​ ​U19កម្ពុជា​សងសឹក​ក្នុង​ពាន​ ​BTV​ ​CUP​

    វៀតណាម​បបួល​ ​U19កម្ពុជា​សងសឹក​ក្នុង​ពាន​ ​BTV​ ​CUP​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​19ឆ្នាំ​ ​គ្រោង​នឹង​ចាកចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី12​ ​ខែធ្នូ​នេះ​ ​ដើម្បី​ទៅ​ចូលរួម​ប្រកួត​ពាន​មិត្តភាព​ជាមួយ​ប្រទេស​ចំនួន3​ ​ប្រចាំ​តំបន់​ ​BTV​ ​International​ ​Football​ ​Tournament​ ​Cup​។​

    ​ពានរង្វាន់​មួយ​នេះ​ ​មាន​ក្រុម​ចូលរួម​ចំនួន4​ ​មក​ពី​ ​3ប្រទេស​ផ្សេងគ្នា​ ​រួមមាន​ ​ក្រុម​ ​Becamex​ ​Binh​ ​Duong​ ​(​ក្រុម​លី​ក​កំពូល​វៀតណាម​)​,​ ​ក្រុមU​-​20​ ​វៀតណាម​,​ ​ក្រុមU​-​20​ ​មីយ៉ាន់ម៉ា​ ​និង​ក្រុម​ ​U​-​19របស់​កម្ពុជា​។​

    ​ពានរង្វាន់​នេះ​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី14​ ​ដល់​ថ្ងៃទី18​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ក្នុង​នោះ​ក្រុម​ ​U20​ ​វៀតណាម​នឹង​ប៉ះ​ជាមួយ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​របស់​កម្ពុជា​ ​នៅ​ថ្ងៃទី15​(​ថ្ងៃសុក្រ​)​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​6ល្ងាច​នៅ​កីឡដ្ឋាន​ ​Binh​ ​Duong​ ​ខេត្ត​ប៊ិន​ដុង​ ​ប្រទេស​វៀតណាម​៕​


  • ច្បាស់​ការណ៍​ហើយ​!​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ប៉ះ​ក្រុម​ឡាវ​ ​នៅ​ ​AFC​ ​CUP​

    ច្បាស់​ការណ៍​ហើយ​!​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ប៉ះ​ក្រុម​ឡាវ​ ​នៅ​ ​AFC​ ​CUP​

    ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្រោយ​ទទួល​បាន​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ក្នុង​រដូវ​កាល​ឆ្នាំ2019​ ​នេះ​ ​នឹង​មាន​ឳ​កាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ ​AFC​ ​Cup​ ​ឆ្នាំ2020​ ​ដោយ​នឹង​ត្រូវ​លេង​វគ្គ​ជម្រុះ​ ​Play​-​Off​ ​និង​ត្រូវ​តទល់​ជាមួយ​ក្លិប​ជើងឯក​រង​លី​ក​កំពូល​របស់​ឡាវ​ ​Master​ ​7​ ​FC​។​ ​

    ​ក្នុង​ឆ្នាំ2019​ ​នេះ​ ​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ទទួល​កៅអី​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​CUP​ ​ចំនួន1​ ​ក្រោយ​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ឆ្នាំ2019​ ​កាលពី​ពេល​កន្លងទៅ​។​ ​ចំណែក​ឯ​ក្លិប​ ​Master​ ​7​ ​FC​ ​ដែល​ជា​ក្លិប​ទើប​បង្កើត​ឡើង​នៅ​ឆ្នាំ2017​ ​ក្រោយ​ឆ្លងកាត់​ការប្រកួត​ពេញ​មួយ​រដូវ​កាល2019​ ​រួចមក​ ​ក្លិប​នេះ​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ជើងឯក​រង​របស់​ប្រទេស​ឡាវ​ ​តាម​ពីក្រោយ​ក្លិប​ ​Lao​ ​Toyota​ ​FC​ ​ដែល​ជា​ជើងឯក​ ​ហើយ​ទទួល​បាន​កៅអី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​។​

    ​ការប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​ធ្វើឡើង​ ​2ជើង​ ​ដោយ​ជើង​ទី1​ ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​នា​ថ្ងៃទី22​ ​ខែមករា​ ​ឆ្នាំ2020​ ​ឯជើង​ទី2​ ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ជាតិ​របស់​ឡាវ​ ​នា​ថ្ងៃទី29​ ​ខែមករា​ ​ឆ្នាំ2020​។​ ​ចំពោះ​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​បាន​ឡើង​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពូល​ ​G​ ​ជាមួយនឹង​ក្លិប​ ​3ផ្សេងទៀត​ ​ដែល​សុទ្ធសឹងតែ​ជា​ក្រុម​ជើងឯក​លី​ក​កំពូល​ ​ដូចជា​ក្លិប​ ​Ceres​ ​Negors​ ​(​ហ្វីលីពីន​)​ ​ក្លិបThan​ ​Quang​ ​Ninh​ ​FC​ ​(​វៀតណាម​)​ ​និង​ក្លិប​ ​Bali​ ​United​ ​FC​ ​(​ឥណ្ឌូ​នេ​ស៊ី​)​៕​


  • លោកស្រី​ ​ប៊ុ​ន​ហេង​ ​ឡង​ឌី​ ​ប្រើ​ជីវិត​ជាដើម​ទុន​ ​ដើម្បី​ជួយ​ប្រជាជន​ឱ្យ​មាន​សោភណភាព​ ​និង​ទំនុកចិត្ត​

    លោកស្រី​ ​ប៊ុ​ន​ហេង​ ​ឡង​ឌី​ ​ប្រើ​ជីវិត​ជាដើម​ទុន​ ​ដើម្បី​ជួយ​ប្រជាជន​ឱ្យ​មាន​សោភណភាព​ ​និង​ទំនុកចិត្ត​

    ​សោភណភាព​ ​ជា​ធាតុផ្សំ​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​ ​ព្រោះ​វា​នាំ​ឱ្យ​មាន​ជំនឿ​ចិត្ត​ ​និង​ថាមពល​ក្នុង​ការសម្រេច​ការងារ​គ្រប់យ៉ាង​។​ ​កាលណា​យើង​មាន​សម្រស់​មិន​ស្រស់​ស្អាត​ ​មិន​មានទំនុក​ចិត្ត​ច្បាស់លាស់​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ទី​សាធារណៈ​ ​ឬមិន​មាន​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​ ​នោះ​យើង​នឹង​មិន​អាច​ធ្វើការងារ​ ​ក៏ដូចជា​អាជីវកម្ម​បាន​ជោគជ័យ​នោះ​ទេ​។​ ​ហេតុនេះ​សម្រស់​ ​ជាផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ការជំរុញ​ភាព​ថ្កុំថ្កើង​ក្នុង​ជីវិត​របស់​មនុស្សយើង​ម្នា​ក់ៗ​។​ ​



    ​ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​ផ្នែក​សម្ផស្ស​ចំពោះ​ប្រជាជនទូទៅ​នៅ​កម្ពុជា​ ​លោកស្រី​ ​ប៊ុ​ន​ហេង​ ​ឡង​ឌី​ ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ ​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​គ្រប់គ្នា​ស្អាត​ប្រកបដោយ​សុវត្ថិភាព​ ​សោភណភាព​ ​និង​ទំនុកចិត្ត​តាមរយៈ​ការបង្កើត​ជា​ក្រុមហ៊ុន​ ​Lorngdy​ ​SL​ ​Skincare​។​ ​



    ​លោកស្រី​ ​ប៊ុ​ន​ហេង​ ​ឡង​ឌី​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​Lorngdy​ ​SL​ ​Skincare​ ​បាន​លើកឡើង​ថា​ ​កាលពីមុន​លោកស្រី​គ្រាន់តែ​ជា​សហគ្រិន​ស្ត្រី​មួយ​រូប​ដែល​ខិតខំ​ប្រឹងប្រែង​រកស៊ីលើ​មុខរបរ​មួយចំនួន​តែប៉ុណ្ណោះ​ ​តែ​ក្រោយមក​លោកស្រី​សង្កេតឃើញ​ថា​ ​ការ​រក្សា​សម្ផស្ស​ជាផ្នែក​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់រូប​ ​ជាពិសេស​សុភាពនារី​។​ ​ហេតុនេះ​ហើយ​ ​លោកស្រី​ក៏បាន​ស្វះស្វែង​សិក្សា​ពី​ការ​រក្សា​សម្ផស្ស​ ​និង​ប្រើប្រាស់​ជីវិត​ជាក់ស្តែង​របស់​លោកស្រី​ ​ដើម្បី​ធ្វើជា​គំរូ​នៃ​ការ​រក្សា​សម្ផស្ស​រហូត​ទទួល​បាន​ជោគជ័យ​។​ ​ក្រោយពេល​ជោគជ័យ​លើ​ការ​រក្សា​សម្ផស្ស​សម្រាប់​រូបលោក​ស្រី​ផ្ទាល់​ ​លោកស្រី​ក៏​កើតមាន​ចិត្ត​ចង់​ចែករំលែក​សេចក្តី​ស្រឡាញ់​ ​និង​ភាព​ស្រស់​ស្អាត​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​ ​ឱ្យ​ទទួល​បាន​ភាព​ស្រស់​ស្អាត​ ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ក្នុង​ជីវិត​ដូចគ្នា​។​ ​លោកស្រី​ក៏បាន​បង្កើត​ជា​ក្រុមហ៊ុន​ ​Lonrgdy​ ​SL​ ​Skincare​ ​ឡើង​ដើម្បី​ជួយ​ព្យាបាល​មុខមុន​ ​មុខជាំ​ ​និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ឱ្យ​បាន​ជាសះស្បើយ​ជាមួយនឹង​អ្នកជំនាញ​ដែល​មាន​ឯកទេស​ច្បាស់លាស់​ក្នុង​ការ​ព្យាបាល​។​ ​



    ​ក្រោយពី​ទទួល​បានការ​ព្យាបាល​ ​អតិថិជន​កាន់តែ​ច្រើន​ឡើង​ៗ​ ​បាន​ផ្តល់​ទំនុកចិត្ត​ ​និង​ការ​គាំទ្រ​ដល់​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​Lorngdy​ ​SL​ ​Skincare​ ​ដែល​ធ្វើ​ឱ្យ​លោកស្រី​ឡង​ឌី​ ​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ ​រហូត​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រកប​ដោយសក្តានុពល​មួយ​នេះ​ទទួល​បាន​សញ្ញាបត្រ​ជាច្រើន​ពីក្រៅ​ប្រទេស​ ​និង​ថ្មី​ៗ​នេះ​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​ ​Success​ ​CEO​ ​Award​ ​ថែមទៀត​ផង​។​ ​



    ​លោកស្រី​ ​ប៊ុ​ន​ ​ហេង​ឡង​ឌី​ ​បាន​បន្ថែម​ទៀត​ថា​ ​ចំពោះ​សុភាពបុរស​ ​និង​សុភាពនារី​ ​ដែល​មាន​បញ្ហា​ស្បែក​មុខ​ ​កើតមុន​ ​មុខជាំ​ ​ឬ​បញ្ហា​សម្ផស្ស​ដែល​កន្លងមក​ពិបាក​ព្យាបាល​ ​ឬព្យាបាល​មិនជា​ ​ជាដើម​ ​សូមកុំ​អស់សង្ឃឹម​ក្នុង​ជីវិត​។​ ​Lorngdy​ ​SL​ ​Skincare​ ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​ឱ្យ​ជាសះស្បើយ​ ​និង​មានទំនុក​ចិត្ត​ឡើងវិញ​ ​ព្រោះ​ស្ថាប័ន​នេះ​មាន​អ្នកជំនាញ​ច្បាស់លាស់​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​លើ​បញ្ហា​សម្ផស្ស​ ​អាច​ព្យាបាល​គ្រប់​ស្ថានភាព​ទាំងអស់​។​ ​កន្លងមក​មាន​អតិថិជន​ជាច្រើន​ដែល​ធ្លាប់​ស្វែងរក​ការ​ព្យាបាល​ច្រើន​កន្លែង​មិនបានជា​សះស្បើយ​ ​ឬ​ធ្លាប់​អស់សង្ឃឹម​ក្នុង​ការ​ព្យាបាល​មុខ​ ​តែ​បាន​ទទួលជោគជ័យ​ក្នុង​ការ​រក្សា​សម្ផស្ស​ឡើងវិញ​ជាមួយនឹង​ ​Lorngdy​ ​SL​ ​Skincare​៕​

  • នី រតនា បង្ហាញភាពផ្អែមល្ហែមនិងធ្វើខួបកំណើតឱ្យភរិយានៅប៉េកាំង

    នី រតនា បង្ហាញភាពផ្អែមល្ហែមនិងធ្វើខួបកំណើតឱ្យភរិយានៅប៉េកាំង

    ចំណង​ស្នេហា​​តារាចម្រៀង​ នី រតនា និង​ ថេសា កាន់​តែ​ផ្អែម​ល្ហែ​ម​ឡើង​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​គ្រប់​​ពេល​​ពួក​គេ​តែង​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​គ្នា​ជានិច្ច​​នៅ​​​ពេល​ស្វាមី​​ចេញ​ទៅ​ច្រៀង​តាម​ខេត្ត​​ម្ដង​ៗ​​ភរិយា​​​​ជា​ទី​ស្រឡាញ់​រង់ចាំ​នៅ​ឯផ្ទះ​វិញ​តែង​តែ​ខល​សួរ​​ពី​សុខ​ទុក្ខ​ស្វាមី​ជាមួយ​ក្ដី​ព្រួយ​បារម្ភ។ នី រតនា កាន់​តែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​​​​មើល​ថែ​ទាំ​នាង និង​កូន​ក្នុង​ផ្ទៃ​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ។ ជាក់​ស្ដែង​កាល​ពី​រាត្រី​ថ្ងៃ​ទី​១១ ខែ​ធ្នូរ ម្សិលមិញ​នេះ​លោក បាន​ដឹកដៃ​ភរិយា​ និង​កូន​ក្នុង​ផ្ទៃ​ទៅ​ធ្វើ​ខួប​កំណើត​នៅ​ ប៉េកាំង យ៉ាង​ភ្ញាក់​ផ្អើល​បំផុត។

    ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសរបស់ភរិយាលោក ថ្ងៃកំណើត ដោយតារាប្រុសរូបនេះបានធ្វើការបញ្ចេញនូវរូបភាព លក្ខណៈគ្រួសារ និងកូនក្នុងផ្ទៃយ៉ាងមានក្តីសុខ។ មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពទាំងអស់សុទ្ធតែស្រស់ស្អាត និងពោរពេញដោយស្នាមញញឹម ក្តីសុខយ៉ាងខ្លាំង នៅក្នុងការពរពោះកូនលើកដំបូង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរគ្រប់គ្នា ជាពិសេសសម្រស់ភរិយាលោក នៅតែស្រស់ស្អាតដដែលនៅពេលដែលតែងខ្លួនបែបនេះ។ ក្រៅពីពាក្យសរសើរ ពីសុភមង្គលតារាប្រុសរូបនេះ ​អ្នកគាំទ្រមួយចំនួន ក៏បាននាំគ្នាជូនពរក្នុងថ្ងៃកំណើតភរិយាលោក និងកូនក្នុងផ្ទៃ ដែលត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះហើយ។

    បើតាមហ្វេសប៊ុកលោក នី រតនា បានបង្ហោះនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហោះថា៖ «រីករាយថ្ងៃខួបកំណេីតអូនសម្លាញ់ Happy birthday To You 🎂🎉🎊🎈🎁 ឆ្នាំនេះមិនដូចឆ្នាំមុនទេ ឆ្នាំនេះខួបកំណេីតអូន តែបែរជាបងអ្នកបានកាដូទៅវិញ 😂🤣 អរគុណអូន ដែលបាន ផ្ដល់កាដូដ៏ពិសេសមួយនេះដល់បង ជូនពរអូនហេីយនិងកូនយេីង មានសុខភាពល្អ សំណាងល្អ សម្រស់កាន់តែស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ចការងារ និងស្រលាញ់បងអោយច្រេីន ៗ🤪»។

    ដោយឡែកនៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះតាមគណនីហ្វេសប៊ុក«TessaTessa » ដែលជាភរិយារបស់តារាចម្រៀង នី រតនា បានបង្ហោះថា៖ «ខួបកំណើតឆ្នាំនេះជាឆ្នាំដែលពោរពេញទៅដោយក្តីសុខជាទីបំផុត ចូលវ័យគម្រប់ 24 ឆ្នាំ តែមានអារម្មណ៍ថាខ្លួនឯងមានអ្វីៗគ្រប់យ៉ាង មានទាំងជីវភាពល្អ ស្វាមីល្អ មនុស្សនៅជុំវិញខ្លួនល្អៗ មានតែអ្នកផ្តល់ក្តី សុខនិងសុភមង្គលឲ្យ ចង់បានអីបានហ្នឹង ជោគជ័យទាំងមុខរបរ គិតអ្វីក៏បានសម្រេចទាំងអស់ រហូតមានអារម្មណ៍ថាខ្លួនឯងកើតមកជាមនុស្សស្រីដែលមានសំណាងបំផុត លើសពីនេះទៅទៀត អ្វីដែលពិសេសនោះគឺខ្ញុំទទួលបានគ្រាប់ពេជ្រដ៏មានតម្លៃមួយគឺកូនស្រីដែលត្រៀមនឹងមក បំពេញគ្រួសារដ៏តូចមួយរបស់យើងឆាប់ៗនេះ 🥰❤️ អូនអរគុណខ្លាំងណាស់ប្តីសម្លាញ់ NY Ratana HM សម្រាប់ក្តីស្រឡាញ់ដ៏ធំធេងដែលបងមានចំពោះអូនមិនកែប្រែតាំងពីថ្ងៃដំបូងដែលយើងស្គាល់គ្នា គឺមានតែកើនឡើងជារៀងរាល់ថ្ងៃ 😘😍❤️ អូនស្រឡាញ់បង 😘❤️ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាងដែលបងបានផ្តល់ឲ្យអូន 😘😘 យើងត្រៀមទទួលព្រះនាងតូចរបស់យើងឆាប់ឆាប់នេះ #babyM 😘😘😘»៕

  • តើ​អ្នក​មែនទេ​ដែល​នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​ ​CAMBODIAN​ ​NET​ ​IDOL​?​

    តើ​អ្នក​មែនទេ​ដែល​នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​ ​CAMBODIAN​ ​NET​ ​IDOL​?​

    ​នាំមក​ជូន​ដោយ​ ​Yes​ ​018​,​ ​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​កំពុងតែ​ស្វែងរក​ ​Influencer​ ​នៅ​លើ​បណ្តាញ​សង្គម​ ​ហើយ​ជ័យលាភី​ដែល​ទទួល​បាន​មាន​ដូចជា​ ​ទឹកប្រាក់​សុទ្ធ​ ​កិច្ចសន្យា​ការងារ​ ​និង​រង្វាន់​ផ្សេង​ៗ​ទៀត​ដែល​មាន​តំលៃ​រហូតដល់​ ​35,000​ ​ដុល្លារ​អាមេរិក​!​


    ​ភ្នំពេញ​ថ្ងៃទី​ ​១១​ ​ខែធ្នូ​ ​-​ ​នៅក្នុង​រដូវ​កាល​ទី​ ​២​ ​នៃ​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​នេះ​,​ ​Yes​ ​018​ ​និង​ ​ក្រុមហ៊ុន​ ​Cake​ ​Experiential​ ​Communications​ ​បាន​សហការ​គ្នា​ដើម្បី​ស្វែងរក​តារា​នៅ​លើ​បណ្តាញ​សង្គម​បន្ទាប់​ ​ដែល​មាន​សមត្ថភាព​មក​ប្រកួត​ក្នុង​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​។​ ​ការប្រកួត​ប្រជែង​តាមរយៈ​បណ្តាញ​សង្គម​នេះ​ ​នឹង​ត្រួ​វ​បាន​ធ្វើការ​ផ្សព្វផ្សាយ​លើ​ ​ហ្វេ​សប៊ុ​ក​ ​ដើម្បី​ទស្សនា​រាល់​សកម្ម​ភាព​ផ្សេង​ៗ​នៃ​ ​Influencers​ ​ទាំង​ ​១២​ ​រូប​ធ្វើការ​ប្រកួត​គ្នា​ដើម្បី​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ ​កិច្ចសន្យា​ការងារ​ ​ក៏ដូចជា​ ​រង្វាន់​ផ្សេង​ៗ​ទៀត​ដែល​មាន​តំលៃ​រហូតដល់​ ​35,000​ ​ដុល្លារ​អាមេរិក​!​ ​ជាមួយនឹង​វគ្គ​នី​មួយ​ៗ​ ​ព្រមទាំង​ការប្រកួត​ប្រចាំ​សប្តាហ៍​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​ ​ហ្វេ​សប៊ុ​ក​ ​តាមរយៈ​កម្មវិធី​ដ៏​មាន​ប្រជាប្រិយ​ភាព​ជាងគេ​របស់​ប្រទេស​កម្ពុជា​ ​ជាមួយនឹង​ភាព​ជោគជ័យ​របស់​ខ្លួន​នៅក្នុង​ការ​ចាក់​ផ្សាយ​រដូវ​កាល​ដំបូង​ ​ដែល​មាន​អ្នកទស្សនា​ជាង​ ​៧​ ​លាន​នាក់​ ​ដែល​នឹង​ធ្វើឲ្យ​អ្នកទស្សនា​ទទួល​បាន​ភាព​រំភើប​ ​រីករាយ​ ​គ្រប់​ទីកន្លែង​ ​សម្រាប់​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​រដូវ​កាល​ទី​ ​២​ ​នេះ​ ​។​ ​លើស​ពីនេះ​ ​អ្នកគាំទ្រ​ក៏​មាន​សិទ្ធិ​ធ្វើការ​បោះឆ្នោត​តាមរយៈ​បណ្តាញ​សង្គម​ដើម្បី​គាំទ្រ​បេក្ខជន​ដែល​ពួកគេ​ ​ចូលចិត្ត​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ទាប់​ទៀត​រៀងរាល់​សប្តាហ៍​ផង​ដែរ​។​

    ​ភាព​លេចធ្លោ​ដោយសារ​សមត្ថភាព​ ​និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​ក្នុង​ការបង្កើត​ ​និង​ចែករំលែក​រូបភាព​ដែល​មានគុណ​ភាព​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​រៀង​ៗ​ខ្លួន​,​ ​Net​ ​Idols​ ​គឺ​ត្រូវតែ​មាន​ចរិ​ក​លក្ខណៈ​ផ្ទាល់ខ្លួន​ទៅតាម​ប្រភេទ​នៃ​ក្រុម​មនុស្ស​ផ្សេង​ៗ​គ្នា​ដែល​ធ្វើការ​ ​Follow​ ​មក​លើ​ពួកគេ​។​ ​នៅក្នុង​ពេលឥឡូវនេះ​ ​Net​ ​Idols​ ​បាន​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធ​សាស្រ្ត​ទីផ្សារ​នា​សតវត្សរ៍​ទី​ ​២១​ ​នេះ​ ​ជាមួយ​និង​ម៉ាក​យីហោ​ ​ដែល​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​មួយចំនួន​ ​បាន​ ​និង​កំពុង​ប្រើប្រាស់​មធ្យោបាយ​នេះ​ដើម្បី​ផ្សា​ភ្ជាប់​ទៅ​នឹង​អតិថិជន​ដែល​ពួកគេ​ចង់បាន​។​ ​លោក​ ​Andy​ ​Ong​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Cake​ ​Experiential​ ​បាន​មានប្រសាសន៍​ថា​ ​“​ហ្គេម​នេះ​កំពុង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ហើយ​”​ ​Net​ ​Idols​ ​គឺជា​មុខមាត់​ថ្មី​នៃ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្តល់​ឱ្យ​ភាព​ត្រឹមត្រូវ​និង​ភាព​ដែល​អាច​ទុកចិត្ត​បាន​ចំពោះ​ម៉ាក​សញ្ញា​ដែល​ពួកគេ​បង្ហាញ​ទៅដល់​អ្នកគាំទ្រ​ ​និង​មិត្តភក្តិ​របស់​ពួកគេ​។​

    ​វិធី​សាស្រ្ត​នៃ​ការ​ផ្លាស់​ប្តូរ​មួយចំនួន​ដែល​យើង​តែងតែ​ប្រើប្រាស់​មាតិកា​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ ​ហ្វេ​សប៊ុ​ក​ ​Instagram​ ​និង​ ​YouTube​ ​គឺ​អនុញ្ញាត​ឱ្យ​ ​Net​ ​Idols​ ​ចែករំលែក​បទពិសោធន៍​គំនិត​និង​ទេពកោសល្យ​របស់​ពួកគេ​ ​ដោយ​ផ្ទាល់​ទៅកាន់​អ្នកទស្សនា​ទូទៅ​។​ ​ការចែក​រំលែក​នៃ​ការយល់ឃើញ​របស់​លោក​ ​Jeck​ ​Tan​ ​នៃ​ ​Yes​ ​018​ ​យល់ឃើញ​ថា​នេះ​គឺជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ ​រូប​ណា​ដែល​មាន​ទេពកោសល្យ​ក្នុង​ ​វិស័យ​កម្សាន្ត​នេះ​ ​“​ ​ការចូលរួម​ក្នុង​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​គឺជា​វិធី​សាស្រ្ត​មួយ​របស់​យើង​ក្នុង​ការ​លើកកម្ពស់​ ​និង​គាំទ្រ​ដល់​អ្នកមាន​ទេពកោសល្យ​នៃ​ប្រជាជន​កម្ពុជា​នា​ពេល​ខាងមុខ​។​ ​យើង​ពិតជា​ចង់​ក្លាយជា​អ្នក​ដែល​ ​នាំ​ផ្លូវ​សម្រាប់​ ​Net​ ​Idols​ ​របស់​យើង​ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​និង​សមត្ថភាព​ ​របស់​ពួកគេ​ដោយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ការ​គាំទ្រ​ ​ដែល​ពួកគេ​ត្រូវការ​ក៏ដូចជា​អភិវឌ្ឍ​ខ្លួន​គេ​ផ្ទាល់​ផង​ដែរ​។​ ​នៅ​ពីក្រោយ​កិច្ចការ​ ​ទាំងអស់​នេះ​គឺជា​ ​Yes​ ​018​ ​ដែល​មាន​ល្បឿន​លឿន​ ​ជាមួយ​ប្រព័ន្ធ​ ​4G​ ​ដ៏​គួរ​ឱ្យ​ពេញចិត្ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​ច្នៃប្រឌិត​ ​បច្ចេកវិទ្យា​ ​និង​ឌីជីថល​។​

    ​សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​មក​លើ​កម្មវិធី​,​ ​ទាំងនេះ​គឺជា​វិធី​ដើម្បី​ក្លាយជា​បេក្ខជន​ ​បេក្ខនារី​ ​របស់​ ​Cambodia​ ​Net​ ​Idol​ ​Top​ ​12​ ​៖​

    ​1​.​ ​Tag​ ​@​CambodianNetIdol​ ​និង​ ​@​Yes​ ​KH​ ​ក្នុង​វីដេអូ​ ​១​ ​នាទី​លើ​ហ្វេ​សប៊ុ​ក​!​ ​សូម​ប្រាប់​យើង​នូវ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ត្រូវការ​ដឹង​អំពី​លោកអ្នក​។​

    ​2​.​ ​បង្ហាញ​ពី​ទេពកោសល្យ​និង​ជំនាញ​របស់​អ្នក​!​ ​សូម​ឱ្យ​យើង​ដឹងពី​មូលហេតុ​អ្វី​ដែល​អ្នក​ចង់​ក្លាយជា​ ​Cambodian​ ​Net​ ​Idol​ ​បន្ទាប់​!​

    ​3​.​ ​Hashtag​ ​#​CambodianNetIdol​ ​នៅក្នុង​កា​រវិ​ដេ​អូ​របស់​អ្នក​ហើយ​កុំ​ភ្លេច​ប្រាប់​ឈ្មោះ​របស់​អ្នក​ក្នុង​ ​Instagram​ ​និង​ ​YouTube​ ​របស់​អ្នក​ប្រសិនបើ​អ្នកមាន​។​


    ​ការ​ទទួលពាក្យ​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​!​ ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ ​Net​ ​Idol​ ​សម្រាប់​ព័ត៌មាន​បន្ថែម​។​ ​សូម​ផ្ញើរ​វីដេអូ​របស់​អ្នក​នៅ​ថ្ងៃនេះ​ដើម្បី​ចាប់ផ្តើម​ក្លាយជា​បេក្ខភាព​នៃ​ ​Cambodian​ ​Net​ ​Idol​ ​បន្ទាប់​!​

  • អីយ៉ា​!​!​ ​ស្រី​ស្អាត​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​លើក​ពាន​ឆ្នើម​ពី​ប្រទេស​ថៃ​ក្នុងចំណោម​តំបន់​អាស៊ាន​ ​

    អីយ៉ា​!​!​ ​ស្រី​ស្អាត​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​លើក​ពាន​ឆ្នើម​ពី​ប្រទេស​ថៃ​ក្នុងចំណោម​តំបន់​អាស៊ាន​ ​

    ​កូនខ្មែរ​មួយ​រូប​ទៀតហើយ​បាន​បន្ដ​លើក​ពាន​ឆ្នើម​ពី​ប្រទេស​ដែល​មា​នការរ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​ដូចជា​ ​ភូមា​ ​វៀតណាម​ ​ឡាវ​ ​ថៃ​ ​ជាដើម​។​ ​ស្រី​ស្អាត​ល្បីឈ្មោះ​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​Dr.K​ ​ក៏​ជា​ម្នាក់​ដែល​លេចធ្លោ​ ​និង​បាន​បង្ហាញ​សម្រស់​មិនចាញ់​តា​រា​ល្បី​ៗ​នៅ​ប្រទេស​ថៃ​ផង​ដែរ​។​ ​នេះ​អាច​និយាយ​បាន​ថា​ ​គឺជា​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ​។​ ​

    ​ម្ចាស់​ប្រ៊េនDr.K​ ​រូប​នេះ​ ​បាន​ឆែត​មក​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​នពី​ឆ្លងឆ្លើយ​ពី​ប្រទេស​ថៃ​មក​ថា​ ​”​ ​នាងខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ទទួល​ពាន​ ​ក្នុងនាម​ជា​អ្នក​ ​Business​ ​ចែកចាយ​ផលិតផល​ដែល​មានគុណ​ភាពល្អ​ដល់​អតិថិជន​ដោយ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល​យ៉ាង​ត្រឹមត្រូវ​”​។​ ​

    ​ ​ក្រៅពី​ទទួល​បាន​ពាន​ហើយ​នោះ​ម្ចាស់​ប្រ៊េ​នវ័​យក្មេង​ដុកទ័រ​ខេ​ ​កញ្ញា​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​ក៏បាន​ចុះទៅ​ដល់​រោងចក្រ​ផ្ទាល់​កំពុងតែ​ផលិត​នៅ​ប្រទេស​ថៃ​ដែល​យក​វត្ថុធាតុដើម​មក​ពី​ប្រទេស​នៃ​ប៉ែ​ក​អ៊ឺ​រ៉ុប​។​ ​ចំពោះ​ការ​ចុះទៅ​ដល់​រោងចក្រ​នេះ​ដែរ​កញ្ញា​ ​អ៊ិ​ត​ ​ម៉ូ​លិកា​ ​ព្រមទាំង​ស្ថាបនិក​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត​បាន​ចែករំលែក​បទ​ពី​សោ​ធ​ន៍​គ្នា​ទៅវិញទៅមក​ក្នុង​គោ​បំណង​ឱ្យ​អាជីវកម្ម​ជោគជ័យ​ទាំងអស់គ្នា​ ​ព្រមទាំង​មាន​គំរោង​ចេញ​ផលិត​ផល​ថ្មី​ៗ​ជាច្រើន​នៅដើម​ឆ្នាំ​ ​2020នេះ​ផង​ដែរ​៕​

  • ថ្ងៃបើក « ណាងង៉ាម » លោក អ៊ិន សុភិន កុងត្រាទទួលសិទ្ធផលិតកម្មវិធី Miss Grand Cambodia រយៈពេល៤ឆ្នាំ

    ថ្ងៃបើក « ណាងង៉ាម » លោក អ៊ិន សុភិន កុងត្រាទទួលសិទ្ធផលិតកម្មវិធី Miss Grand Cambodia រយៈពេល៤ឆ្នាំ

    នៅរាត្រីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ អគ្គនាយក និងជាCEO ផលិតកម្មវិធីការប្រកួតបវរកញ្ញាឯក Miss Grand អន្ដរជាតិ បានចុះហត្ថលេខាជាមួយផលិតកម្មមហាហង្សមានលោក អ៊ិន សុភិនជាម្ចាស់ផលិតកម្ម ក្នុងការផលិតកម្មកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯក Miss Grand Cambodia រយៈពេល៤ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ ២០២០ នេះតទៅ។

    លោក Nawat Itsaragrisil អគ្គនាយក និងជាCEO ផលិតកម្មវិធីការប្រកួតបវរកញ្ញាឯក Miss Grand អន្ដរជាតិ បានប្រាប់ថា មូលហេតុដែលលោកបានដកសិទ្ធផលិតកម្មវិធីនេះពីក្រុមហ៊ុនមុន គឺដោយសារតែក្រុមហ៊ុនមុន មិនបានបញ្ជូន Miss Grand Cambodia ឆ្នាំ២០១៩ ទៅប្រកួតនៅវេណេហ្ស៊ូឡា ទើបធ្វើឱ្យលោកមានការសោកស្ដាយជាខ្លាំងចំពោះបេក្ខភាពកម្ពុជា។ លោកថា ក្នុងឆ្នាំ២០២០នេះ លោកមានជំនឿជឿជាក់លើក្រុមហ៊ុនមហាហង្សដែលមានសមត្ថភាពជំនាញលើទីផ្សារនិងមានស្នាដៃច្រើនលើវិស័យភាពយន្ត និង កិច្ចការសប្បុរសធម៌ ហើយទុកចិត្តមួយភាគរយក្នុងការបញ្ចូនបេក្ខភាពបវរកញ្ញាកម្ពុជាទៅកាន់ឆាកអន្ដរជាតិយ៉ាងពិតប្រាកដ។

    ក្នុងថ្ងៃបើកសម្ពោធ « ណាងង៉ាម » ដែលមានន័យថា ស្រស់ស្អាតដូចបវរកញ្ញា លោក អ៊ិន សុភិន ក៏បានបញ្ជាក់បន្ថែមថា ការប្រកួតជ្រើសរើស នឹងចាប់ផ្ដើមពីខែកុម្ភៈ ដើមឆ្នាំ២០២០តទៅ ដោយនឹងជ្រើសយកអ្នកលេខ១តំណាងខេត្តក្រុងនីមួយៗរួចហើយ ទើបប្រលងជ្រើសធំ ដើម្បីស្វែងរកស្រីស្អាតម្នាក់ ដែលស្អាត មានចំណេះដឹង អោយចេញតំណាងកម្ពុជា។ លោកថា គណកម្មការអន្តរជាតិ បញ្ជូនអ្នកជំនាញអោយមកបង្វឹក ទើបលោកមិនភ័យ៕

  • កំពូលបវរកញ្ញា Miss Grand អន្ដរជាតិ នាំថវិកា៤លានរៀលជូនគន្ធបុប្ផា

    កំពូលបវរកញ្ញា Miss Grand អន្ដរជាតិ នាំថវិកា៤លានរៀលជូនគន្ធបុប្ផា

    នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះបវរកញ្ញាឯក Miss Grand International ចំណាត់ថ្នាក់លេខ១ មកពីប្រទេសវេណេហ្ស៊ូអេឡា និងលេខ៣ មកពីប្រទេសថៃ បានធ្វើដំណើរទស្សនកិច្ច និងបរិច្ចាគទឹកប្រាក់សប្បុរសធម៌ចំនួន ៤ លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

    បវរកញ្ញាឯកទាំងពីរបានបង្ហាញអារម្មណ៍សោមនស្សជាខ្លាំង ខណៈដែលបានរួមចំណែកមួយក្នុងបរិច្ចាគប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងបានសន្យាពាំនាំតម្រូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទៅកាន់បណ្ដាសប្បុរសជនទូទាំងពិភពលោកឱ្យបានដឹងផងដែរ។ ជាមួយគ្នានោះដែរ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងអ្នកជានាំដំណើរទស្សនកិច្ចរបស់បវរកញ្ញាក៏បានអះអាងប្រាប់អ្នកសារព័ត៌មានបន្ថែមថា ក្រោយដំណើរទស្សនកិច្ចបវរកញ្ញាទាំង២រូប នឹងមានគម្រោងពិភាក្សាថាគួរផ្សព្វផ្សាយបែបណា ដើម្បីអាចជួយកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យមួយនេះឱ្យបានកាន់តែច្រើន។ ទោះមិនទាន់ដឹងថានឹងមានគម្រោងផ្សព្វផ្សាយបែបណា តែក្នុងពេលកញ្ញាឯកទាំងពីរ ធ្វើទស្សនៈកិច្ចក្នុងប្រទេសជាបន្តបន្ទាប់ គឺនាង និងលើកមកបង្ហាញពីអ្វីដែលពួកនាងបានឃើញនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងដំណើរនោះ នាង និង ផលិតកម្មមហាហង្ស ក៏បានប្រគល់អំណោយ៤លានរៀល ជូនដល់មូលនិធិគន្ធបុប្ផា បង្ហាញពីទឹកចិត្តសប្បុរសធម៌ផងដែរ៕

  • វិញ្ញាសាវាយគូ ប៉េតង់បុរសកម្ពុជា ត្រៀមបន្ថែមមេដាយមាស 1ទៀត

    វិញ្ញាសាវាយគូ ប៉េតង់បុរសកម្ពុជា ត្រៀមបន្ថែមមេដាយមាស 1ទៀត

    កីឡាស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន ប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូបុរស ដែលកម្ពុជាមានកីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា បានឈ្នះ 2ប្រកួតជាប់គ្នាៗ គឺឈ្នះក្រុមកីឡាករឥណ្ឌូនេស៊ី 13ទល់នឹង1 និងឈ្នះវៀតណាម 13ទល់នឹង11 ហើយចុងក្រោយបានឈ្នះថៃ ខណៈការប្រកួតថ្ងៃនេះ(ទី7ធ្នូ)កម្ពុជានឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    តាមការធ្វើបច្ចុប្បន្នភាពនៃតារាងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីន បង្ហាញថា កម្ពុជារកបានមេដាយសរុបចំនួន 22គ្រឿងហើយ ដោយក្នុងនោះមាន មាស2 ប្រាក់3 និងសំរិទ្ធចំនួន17 និងកំពុងឈរនៅលេខរៀងទី7 ក្នុងចំណោមប្រទេសដែលចូលរួមប្រកួតប្រជែងទាំងអស់ 11ប្រទេសនៃតំបន់អាស៊ាន។

    គួរបញ្ជាក់ដែរថា កម្ពុជានៅមានកីឡាសក្តានុពលមួយចំនួនទៀតដែលមិនទាន់បានចាប់ផ្តើមប្រកួត ដែលមានដូចជាស្ន៊ុកឃ័រ និងជូជីតស៊ូ ជាដើម ខណៈដែលកីឡាទាំងនេះ កម្ពុជាសុទ្ធតែសង្ឃឹមបានមេដាយមាសទាំងអស់៕