Author: អេបិល

  • កូនខ្មែរ​កម្ពុជាក្រោម​ម្នាក់​ ​ជួយ​ក្រុមបាល់ទាត់​នារី​វៀតណាម​ឈ្នះ​មេដាយមាស​

    កូនខ្មែរ​កម្ពុជាក្រោម​ម្នាក់​ ​ជួយ​ក្រុមបាល់ទាត់​នារី​វៀតណាម​ឈ្នះ​មេដាយមាស​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​របស់​ប្រទេស​វៀតណាម​ ​បាន​ទទួល​មេដាយមាស​ពី​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក្រោយពី​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​ថៃ​ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល​ ​1ទល់នឹង0​។​ ​ក្នុង​ក្រុមជម្រើសជាតិ​នារី​វៀតណាម​នោះ​ ​មាន​កីឡាការិនី​កូនខ្មែរ​កម្ពុជាក្រោម​មួយ​រូប​ឈ្មោះ​ ​ជឿង​ ​ធី​ ​កែវ​ ​(​Chương​ ​Thị​ ​Kiều​)​ ​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​ក្រុម​របស់​គេ​ឱ្យ​ទទួល​បាន​មេដាយមាស​នេះ​ផង​ដែរ​។​

    ​កីឡាការិនី​វ័យ​ ​24ឆ្នាំ​មាន​ដើមកំណើត​នៅ​ស្រុក​អំពាច​វែង​ ​ខេត្ត​ក្រមួនស​ ​ឬហៅ​ថា​ស្រុក​ ​Go​ ​Quao​ ​ខេត្ត​កៀង​យ៉ាង​។​ ​ធី​ ​កែវ​ ​ចាប់ផ្ដើម​ស្រឡាញ់​ចូលចិត្ត​បាល់ទាត់​កាលពី​អាយុ​ ​11ឆ្នាំ​ ​ដោយ​ទទួល​ឥទ្ធិពល​ពី​ឪពុក​ដែល​ជា​អតីត​កីឡាករ​ប្រចាំ​ខេត្ត​ក្រមួនស​ផ្ទាល់​តែម្ដង​ ​និង​មាន​ក្ដី​សុបិន​ចង់​ក្លាយជា​ជម្រើសជាតិ​។​ ​នៅពេល​អាយុ​បាន​ ​15ឆ្នាំ​ ​នាង​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ ​Ho​ ​Chi​ ​Minh​ ​City​ ​ហើយដោយ​សារ​មាន​កាយសម្បទា​ ​និង​ភាព​ឆ្លាតវៃ​ផង​នោះ​ ​ធី​កែវ​ ​បាន​ជាប់​ជម្រើសជាតិ​នារី​នៅ​ឆ្នាំ2011​ ​ពេល​មាន​វ័យ​ ​16ឆ្នាំ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មុន​ឈ្នះ​មេដាយមាស​នៅ​ឆ្នាំ2019​ ​នេះ​ ​កីឡាការិនី​បាល់ទាត់​ ​ធី​ ​កែវ​ ​ក៏បាន​រួមចំណែក​ជួយ​ឱ្យ​ជម្រើសជាតិ​នារី​វៀតណាម​ ​ទទួល​បាន​មេដាយ​ប្រាក់​ស៊ី​ហ្គេម​ម្ដង​រួចមក​ហើយ​កាលពី​ឆ្នាំ2013ផង​ដែរ​៕​


  • កម្ពុជា​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទៅ​ប្រកួត​ពាន​ ​BTV​ ​CUP​ ​នៅ​វៀតណាម​

    កម្ពុជា​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទៅ​ប្រកួត​ពាន​ ​BTV​ ​CUP​ ​នៅ​វៀតណាម​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមបាល់ទាត់​យុវជន​គោព្រៃ​កម្ពុជា​ ​អាយុ​ក្រោម​ ​20ឆ្នាំ​ ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​ ​20រូប​ចុងក្រោយ​មក​ហើយ​ ​ដែល​កីឡាករ​ទាំងអស់​នោះ​សុទ្ធសឹង​ជា​កីឡាករ​អាយុ​ក្រោម​ ​19ឆ្នាំ​ទាំងអស់​ ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ ​BTV​ ​International​ ​Football​ ​Tournament​ ​Cup​ ​នៅ​ប្រទេស​វៀតណាម​ហើយ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពានរង្វាន់​ខាងលើ​នេះ​ ​គឺជា​ពានរង្វាន់​ក្រៅផ្លូវការ​មួយ​ ​ដែល​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​ដោយ​ក្លិប​ ​Becamex​ ​Binh​ ​Doung​ ​ហើយ​ក្រុម​ដែល​ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ​ ​មាន​ក្រុម​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​ ​20ឆ្នាំ​ ​មក​ពី​ប្រទេស​ចំនួន3​ ​គឺ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​កម្ពុជា​ ​និង​ក្រុមបាល់ទាត់​ឈុត​ធំ​ ​គឺ​ក្លិប​ ​Becamex​ ​Binh​ ​Doung​ ​ដែល​ជា​ក្លិប​លេង​នៅ​លី​ក​កំពូល​របស់​វៀតណាម​។​

    ​ការប្រកួត​នឹង​ចាប់ផ្តើម​ចន្លោះ​ពី​ថ្ងៃទី14​ ​ដល់​ថ្ងៃទី18​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ក្នុង​នោះ​ ​U20​ ​វៀតណាម​នឹង​ប៉ះ​ជាមួយ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​ ​កម្ពុជា​ ​នៅ​ថ្ងៃទី15​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​វេលា​ម៉ោង​ ​6ល្ងាច​នៅ​កីឡដ្ឋាន​ ​Binh​ ​Duong​ ​ខេត្ត​ប៊ិន​ដុង​ ​ប្រទេស​វៀតណាម​ ​ហើយ​ក្រុម​ឈ្នះ​នឹង​ឡើង​ទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់​មួយ​នេះ​តែម្ដង​ ​ខណៈ​ដែល​ក្រុម​ចាញ់​ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ3​៕​


  • ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​ ​ឈុត​ស៊ី​ហ្គេម​ ​ទទួល​បានការ​ឧបត្ថម្ភ​យ៉ាងច្រើន​កប់​ក្តោង​ ​ក្រោយ​ទៅដល់​មាតុភូមិ​វិញ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​ ​ឈុត​ស៊ី​ហ្គេម​ ​ទទួល​បានការ​ឧបត្ថម្ភ​យ៉ាងច្រើន​កប់​ក្តោង​ ​ក្រោយ​ទៅដល់​មាតុភូមិ​វិញ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​វៀតណាម​ ​ដែល​ទើបតែ​ឈ្នះ​បាន​មេដាយមាស​ ​ក្រោយពី​លត់​ឥណ្ឌូ​នេ​ស៊ី​ ​ដោយ​លទ្ធផល​ ​3ទល់នឹង0​ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​នោះ​ ​បាន​ត្រឡប់ទៅ​ដល់​មាតុភូមិ​វិញ​ហើយ​ ​ក្រោម​ការ​ទទួលស្វាគមន៍​យ៉ាង​អឹ​ក​ធឹ​ក​ពី​ប្រជាជន​វៀតណាម​។​

    ​រង្វាន់​ដែល​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​វៀតណាម​ទទួល​បាន​ ​រួមមាន​ ​ប្រា​ក់​រង្វាន់់​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ក្នុង​ការ​ឈ្នះ​មេដាយមាស​,​ ​ម៉ូតូ​ ​Winner​ ​X​ ​ម្នាក់​ ​1គ្រឿង​,​ ​ម៉ូតូ​អគ្គិសនី​ម្នាក់​ ​1គ្រឿង​ ​រួម​ជាមួយនឹង​សេវា​ហោះហើរ​មិន​គិត​ប្រាក់​ពេញ​ ​1ឆ្នាំ​ ​ថែមទាំង​មានការ​ផ្ដល់​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ ​Resort​ ​លំដាប់​ផ្កាយ5​ ​ទៀតផង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​គឺជា​លើក​ទី​ ​2ហើយ​ ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​វៀតណាម​ ​ទទួល​បាន​មេដាយមាស​ ​ក្រោយពី​ខកខាន​អស់​រយៈពេល​ជាង​ ​60ឆ្នាំ​រួម​មក​ ​ដោយ​កាលពី​លើកដំបូង​នោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​ទទួល​មេដាយមាស​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើកដំបូង​ក្នុង​ឆ្នាំ1959​៕​ ​



  • ឌួង​ ​ហ្សូ​រី​ដា​ ​និង​ប្អូន​ ​នៅតែ​បន្ដ​កាន់​ពាន​នាំមុខ​គេ​ពី​ប្រទេស​ថៃ​ ​

    ឌួង​ ​ហ្សូ​រី​ដា​ ​និង​ប្អូន​ ​នៅតែ​បន្ដ​កាន់​ពាន​នាំមុខ​គេ​ពី​ប្រទេស​ថៃ​ ​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​តារា​ស្រី​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ ​និង​សារ​មួយចំនួន​ស្ដែង​ឱ្យ​ដឹង​ថា​ ​នាង​និង​ប្អួន​កំពុងតែ​លើក​ពាន​ឆ្នើម​ជាថ្មី​ម្ដងទៀត​ហើយពី​ប្រទេស​ថៃ​។​ ​ម្ដងនេះ​នាង​ថា​ ​នាង​ឈ្នះ​ពាន​ដល់ទៅ​ ​3​ ​នៅ​តំបន់​អាស៊ាន​។​ ​

    ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​សរសេរ​បង្ហោះ​ថា​ ​”​យេីង​ខ្ញុំ​មានឱកាស​ទទួល​បាន​ពានរង្វាន់​កិត្តិយស​សារ​ជាថ្មី​ ​លើក​ទី២នៅ​ប្រទេស​ថៃ​ ​ដល់ទៅ៣ពានរង្វាន់​ថែមទៀត​ ​សំរាប់​ក្រម​ហ៊ុន​នៅ​ប្រទេស​ថៃ​នា​ម្សិលមិញ​។​ ​នេះ​ជា​ការ​ផ្តល់​ពានរង្វាន់​សំរាប់​ប្រទេស​ក្នុង​តំបន់​អា​សុី​អា​គ្នេយ៏​សំរាប់​ក្រុមហ៊ុន​ដែល​មាន​អាជីវកម្ម​ទាក់ទង​និង​គ្រឿងសំអាង​ ​សាលាបង្រៀន​កែ​សម្ជស្ស​ ​គ្លី​នីក​ ​ហាងSpa​ ​។​ល​។​ ​ដែល​មានការ​ចូលរួម​ពីសំណាក់​ម្ចាស់​អាជីវកម្ម​ជាច្រើន​ពី​ប្រទេស​ ​កូរ៉េ​ ​ថៃ​ ​កម្ពុជា​ ​វៀតណាម​ ​ស្វិ​សដេន​.​.​.​។​

    ​ពានរង្វាន់​ដែ​លយេីង​ខ្ញុំ​ទទួល​បាន​មាន​ ​:​trophy:The​ ​Best​ ​Ceo​ ​Of​ ​Asian​ ​Star​ ​Award​ ​2019​ ​សំរាប់​ផ​លឹ​ត​ផល​ ​SSO​/​SHO​ ​ទទួល​ដោយ​ ​Ceo​ ​DUONG​ ​ZORIDA​ ​ ​:​trophy:The​ ​Best​ ​Health​ ​&​ ​Beauty​ ​Products​ ​Of​ ​Asian​ ​Award​ ​2019​ ​សំរាប់​ផ​លឹ​ត​ផល​ ​MUDHITA​ ​GS​-​2113​ ​Snail​ ​Serum​ ​(​សេ​រ៉ូម​សាំ​ញុំ​)​ ​ដោយ​ ​Miss.DUONG​ ​KOZONA​ ​:​trophy:The​ ​Best​ ​Health​ ​&​ ​Beauty​ ​Business​ ​Of​ ​Asian​ ​Star​ ​Award​ ​2019​ ​សំរាប់​ផ​លឹ​ត​ផល​ ​N27​ ​ដោយ​ ​Miss​ ​DUONG​ ​ZORIMA​ ​:​information_desk_person:មាន​អារម្មណ៍​ថា​រំ​ភេីប​ ​និង​ ​មោទនភាព​ដែល​ក្រុម​ហ៊ុន​យេីង​ខ្ញុំ​ទទួល​បាន​ជោគជ័យ​បន្ថែម​នា​ពេលនេះ​ ​ហេី​យស​ន្យា​ថា​យេី​ងនឹង​បន្ត​ការ​ផ​លឹ​ត​បន្ថែម​នូវ​ផ​លឹ​ត​ផលគុណ​ភាព​ខ្ពស់​ជាច្​រេីន​ទៀ​ត​ដេីម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​បន្ថែម​ទៀត​។​ ​ ​:​pray:ជាចុងក្រោយ​សូម​អរគុណ​ដល់​ការ​ជូនពរ​ ​និង​ ​សម្តែង​ការ​អបអរសាទរ​របស់​អ្នក​ទាំងអស់គ្នា​ ​ហេី​យក៍​សុំ​អភ័យទោស​ដែល​ធ្វេី​ការ​ឆ្លេីុ​តប​មិនទាន់​អស់:pray​:​ ​ដោយ​ក្តី​គោរព​ ​និង​ ​ស្រឡាញ់​ ​ឌួង​ ​ហ្សូ​រី​ដា​ ​
    ​Ceo​ ​MUDHITA​ ​Trading​ ​Co.LTD​”​។​

  • វី​ជេ​ ​រតនា​ ​និង​ភរិយា​ ​រីកមុខដូចគ្រាប់ជី​ខណៈ​លើក​ពាន​នៅ​ឆាក​អន្ដរ​ជាតិ​ ​

    វី​ជេ​ ​រតនា​ ​និង​ភរិយា​ ​រីកមុខដូចគ្រាប់ជី​ខណៈ​លើក​ពាន​នៅ​ឆាក​អន្ដរ​ជាតិ​ ​

    ​វី​ជេ​ ​រតនា​ ​ដែល​ជា​អតីត​ពិធីករ​នៅ​ស្ថានីយ៍​ទូរទស្សន៍​ ​My​ ​TV​ ​ថ្មី​ៗ​នេះ​ត្រូវ​បាន​គេ​ឃើញ​លោក​ ​និង​ភរិយា​លើក​ពាន​ឆ្នើម​ដំបូង​នៅ​ឆាក​អន្ដរ​ជាតិ​ ​ក្នុង​ប្រទេស​ថៃ​ ​កាលពី​ថ្ងៃទី១១​ ​ធ្នូ​ ​ឆ្នាំ២០១៩​ ​មុន​នេះ​។​ ​

    ​លោក​និង​ភរិយា​ ​បាន​ចាប់ដៃ​គ្នា​តាំង​ក្រុមហ៊ុន​អស់​រយៈពេល​ជាង២ឆ្នាំ​ ​មានឈ្មោះ​ថា​ ​ZZana​ ​Cosmictic​ ​Co​.​,​LTD​ ​ដែល​ទទួល​បាន​ពាន​ឆ្នើម​ជា​លើក​ទី១​ ​ពី​កម្មវិធី​ ​The​ ​Best​ ​Healthy​ ​and​ ​Beauty​ ​products​ ​ដល់​អ្នក​ឆ្នើម​ទាំង​ ​36​ ​ប្រទេស​ ​មក​ពី​តំបន់​អាស៊ី​ ​និង​ពិភពលោក​។​ ​លោក​ថា​ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​និង​ភរិយា​ ​គឺជា​មា​គា​នាំ​លោក​ទៅកាន់​ភាព​ជោគជ័យ​និង​បាន​ផ្ដាច់មុខ​ផលិតផល​ក្រៅប្រទេស​មក​ចរាចរណ៍​ទីផ្សារ​ស្រុកខ្មែរ​។​

    ​វី​ជេរូ​បនេះ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​បញ្ចប់​ការ​ទទួល​ពាន​ ​លោក​ ​និង​ភរិយា​ ​នៅចាំ​ពិភាក្សា​ពី​រឿង​ផលិតផល​ជាមួយ​អ្នកឯកទេស​ថៃ​និង​បន្តដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ថៃ​ខ្លះ​ៗ​ផង​ដែរ​៕​





  • អ្នក​ផលិតកម្ម​ទូរទស្សន៍​ ​គង់​ ​វិសាល​ ​ជោគជ័យ​សិល្បៈ​ក្ដោប​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​

    អ្នក​ផលិតកម្ម​ទូរទស្សន៍​ ​គង់​ ​វិសាល​ ​ជោគជ័យ​សិល្បៈ​ក្ដោប​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​

    ​អស់​រយៈពេល​ ​២១ឆ្នាំ​មក​ហើយ​ ​អ្នកដឹកនាំ​រៀបចំ​និង​ផលិតកម្ម​វិធី​ទូរទស្សន៍​ ​គង់​ ​វិសាល​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​តាមរយៈ​កម្ម​វិ​ធី​ធំៗ​ដូចជា​ ​”​ផ្ទះ​សំណើច​”​ ​និង​ ​”​មេក្រូ​ដោះបំណុល​”​ ​ដែល​កម្មវិធី​ទាំងនេះ​បាន​លើកមុខ​លើក​មាត់​លោក​ឱ្យ​មានឈ្មោះ​ល្បី​ ​និង​ឈ្នះ​ពាន​អាណាចក្រ​តារា​កាលពី​ឆ្នាំ២០១២​។​

    ​បច្ចុប្បន្នភាព​នេះ​ ​អ្នកដឹកនាំ​កម្មវិធី​ល្បី​រូប​នេះ​ ​ត្រូវ​បាន​គេ​ឃើញថា​ ​លោក​ជោគជ័យ​ទាំង​អាជីព​សិល្បៈ​ ​និង​ជីវិត​ក្រៅ​សិល្បៈ​ ​លោក​មាន​តួនាទី​ជាម​ន្ត្រី​ ​PM​ ​និង​ឃើញ​ប្រើ​រថយន្ត​ ​Range​ ​Rover​ ​ស៊េរី​ទំនើប​តម្លៃ​ជាង១២ម៉ឺន​ដុល្លារ​ ​យ៉ាង​កា​លី​បនា​ពេល​ចុងក្រោយ​។​ ​លោក​និង​ភរិយា​បាន​ចាប់ដៃ​គ្នា​សាង​គ្រួសារ​តាំងពី​ឆ្នាំ​ ​២០១២ហើយ​ទទួល​បាន​ចំណងដៃ​កូន២នាក់​ ​ប្រុស១ស្រី១​។​ ​យ៉ាងណាមិញ​លោក​ជោគជ័យ​ជាមួយ​ការរៀបចំ​ការ​ប្រគំ​ត​ន្ត្រី​ធំៗ​ក្រៅ​ឆាក​ ​ដែល​ជួយ​ឱ្យ​លោក​ក្ដោប​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។​

    ​លោក​ ​គង់​ ​វិសាល​ ​ត្រូវ​បាន​មហាជន​សរសើរ​ថា​ ​ជា​ផលិតករ​ជោគជ័យ​នៅ​ប៉ុស្តិ៍​បាយ័ន​ក្នុងចំណោម​អ្នក​រៀបចំ​កម្មវិធី​ដែល​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​។​ ​គួរ​រំឭក​ដែរ​ថា​ ​អ្នកដឹកនាំ​កម្មវិធី​រូប​នេះ​ ​ពីមុន​ក៏​ធ្លាប់​ជា​ជំនួយការ​ផលិត​របស់​លោក​ ​ហ្វៃ​ ​សំអាង​ ​ហើយ​ថ្មី​ៗ​នេះ​លោក​មាន​គម្រោង​ផលិតកម្ម​វិ​ធី​ថ្មី​ៗ​ ​និង​បើក​ជំនួញ​ក្រៅ​សិល្បៈ​ផង​ដែរ​ ​តែ​សុំ​លាក់​សិន​៕​




  • ​ផ្សារ​មូលបត្រ​ទូទាំង​ពិភពលោក​ ​អាច​នឹង​បាត់បង់​ទឹកប្រាក់​ ​2សែន​ ​3ម៉ឺន​កោដិ​ដុល្លារ​ ​ព្រោះតែ​បម្រែបម្រួល​អាកាសធាតុ​ ​

    ​ផ្សារ​មូលបត្រ​ទូទាំង​ពិភពលោក​ ​អាច​នឹង​បាត់បង់​ទឹកប្រាក់​ ​2សែន​ ​3ម៉ឺន​កោដិ​ដុល្លារ​ ​ព្រោះតែ​បម្រែបម្រួល​អាកាសធាតុ​ ​

    ​បណ្ដា​គោលនយោបាយ​ដែល​បាន​ដាក់ចេញ​ដើម្បី​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ ​អាច​នឹង​បំផ្លាញ​ទឹកប្រាក់​ចំនួន​ ​2សែន​ ​3ម៉ឺន​កោដិ​ដុល្លារ​ ​របស់​ក្រុមហ៊ុន​សាជីវកម្ម​នានា​នៅ​ទូទាំង​ពិភពលោក​។​

    ​នេះ​គឺជា​ខ្លឹមសារ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​ ​Principles​ ​for​ ​Responsible​ ​Investment​ ​(​PRI​)​ ​ដែល​ជា​បណ្ដាញ​នៃ​ក្រុម​វិនិយោគិន​ ​ធ្វើសកម្មភាព​ដើម្បី​នាំ​យក​គោល​ករណ៍​វិនិយោគ​មានការ​ទទួលខុសត្រូវ​ទៅ​ក្នុង​ការអនុវត្ត​ជាក់ស្ដែង​ ​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។​ ​របាយ​ករណ៍​របស់​ ​PRI​ ​ក៏បាន​វិភាគ​អំពី​ផល​ប៉ះពាល់​ដែល​នឹង​កើតឡើង​ដោយសារ​គោលនយោបាយ​ ​’​’​មិន​អាច​គេច​បាន​’​’​ ​ដូចជា​ ​ការ​ហាម​ផលិត​ម៉ាស៊ីន​ចំហេះ​ក្នុង​ ​ជាដើម​ ​ទៅលើ​តម្លៃ​មូលបត្រ​។​
    ​ការវិភាគ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ ​គោលនយោបាយ​បម្រែបម្រួល​អាកាសធាតុ​ ​អាច​បណ្ដាល​ឱ្យ​តម្លៃ​នៃ​បណ្ដា​ក្រុមហ៊ុន​សាជីវកម្ម​ក្នុង​សន្ទស្សន៍​មូលបត្រ​ទូទាំង​ពិភពលោក​ ​MSCI​ ​ថយ​ចុះ​ដល់ទៅ​ ​2,3០០,០០០,០០០,០០០​ ​ដុល្លារ​ ​ស្មើនឹង​ ​4.5​%​។​

    ​PRI​ ​គឺជា​បណ្ដាញ​មួយ​ដែល​មាន​វិនិយោគិន​ ​និង​ម្ចាស់ទ្រព្យ​ ​ប្រមាណ​ ​2,600​ ​ដែល​គ្រប់គ្រង​ទ្រព្យ​សរុប​ ​86,០០០,០០០,០០០,០០០ដុល្លារ​។​ ​ក្រុម​វិនិយោគិន​នៅ​ទូទាំង​ពិភពលោក​ ​កំពុង​ដាក់​សម្ពាធ​លើ​បណ្ដា​ក្រុមហ៊ុន​ទាក់ទិន​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ​ដោយ​ស្នើ​ឱ្យ​ពួកគេ​ធ្វើ​ឱ្យ​មាន​តម្លាភាព​ជាង​មុន​ចំពោះ​ហានិភ័យ​សម្រាប់​សកម្មភាព​ជំនួញ​ដោយសារ​អាកាសធាតុ​មិន​អំណោយផល​។​

    ​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​ថាមពល​ ​ត្រូវ​បាន​គេ​ព្យាករ​ថា​ ​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ ​ដោយសារ​ការ​កែប្រែ​គោលនយោបាយ​ស្ដីពី​អាកាសធាតុ​ ​ហើយ​អ្នក​ដែល​នឹង​រង​ផល​ប៉ះពាល់​បន្ទាប់​នោះ​ ​គឺ​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ ​និង​ឧបករណ៍​ប្រើប្រាស់​។​

    ​បរិបទ​នៃ​គោលនយោបាយ​ស្ដីពី​អាកាសធាតុ​ ​នឹង​ត្រូវ​បាន​ជំរុញ​ដោយបទ​បញ្ជា​ហាមប្រាម​ចំពោះ​ម៉ាស៊ីន​ចំហេះ​ក្នុង​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ឆ្នាំ2035​ ​ក៏ដូចជា​ការ​គិត​ចំពោះ​កា​របំ​ភាយ​ឧស្ម័ន​កាបូន​ ​និង​ការ​លុបបំបាត់​បន្តិច​ម្ដង​ៗ​នូវ​ធ្យូងថ្ម​។​
    ​របាយការណ៍​នេះ​ក៏បាន​បញ្ជាក់​ថា​ ​បណ្ដា​ក្រុមហ៊ុន​ថាមពល​ ​ត្រូវ​បាន​គេ​ព្យាករ​ថា​ ​នឹង​បាត់បង់​ជិត​ ​33​%​ ​នៃ​តម្លៃ​ទុន​សរុប​ ​ព្រោះតែ​ការ​កែប្រែ​គោលនយោបាយ​អាកាសធាតុ​ ​ក្នុង​នោះ​ក្រុមហ៊ុន​ផលិត​ប្រេង​ធំ​បំផុត​ចំនួន​ ​10របស់​ពិភពលោក​ ​នឹង​ត្រូវ​បាត់បង់​ទុន​ ​500ពាន់​លាន​ដុល្លារ​។​

    ​ក្នុង​វិស័យ​ថាមពល​ ​បណ្ដា​ក្រុមហ៊ុន​ដែល​ផ្ដោត​លើ​ការស្វែងរក​ ​និង​ចម្រាញ់​យក​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ ​នឹង​ទទួលរង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។​ ​តម្លៃ​ទុន​របស់​បណ្ដា​ក្រុមហ៊ុន​រ៉ែ​ធ្យូងថ្ម​ ​អាច​នឹង​បាត់បង់​ជិត​ពាក់កណ្ដាល​។​

    ​ប៉ុន្តែ​ ​ទោះ​យ៉ាងនេះ​ក្ដី​ ​ក្នុង​បរិបទ​នោះ​ក៏​នៅ​មានឱកាស​សម្រាប់​ក្រុមហ៊ុន​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ​ផង​ដែរ​។​ ​យោង​តាម​លោក​ ​Fiona​ ​Reynolds​ ​ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ ​PRI​ ​បានឱ្យ​ដឹង​ថា​ ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រើ​សាំង​ ​និង​ម៉ាស៊ូត​ ​ដែល​ងាក​មក​ផលិត​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ ​នឹងអាច​ទទួល​បាន​ទុន​ទ្វេដង​។​ ​ដូចគ្នា​នេះ​ដែរ​ ​ទុន​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ប្រើ​ថាមពលខ្យល់​ ​និង​ថាមពល​ព្រះអាទិត្យ​ក៏​នឹង​កើនឡើង​ ​ដោយសារ​តម្រូវការ​ប្រើប្រាស់​កើនឡើង​។​

    ​របាយការណ៍​នេះ​បាន​ផ្ដល់​អនុសាសន៍​ដល់​អ្នក​វិនិយោគ​ឱ្យ​មានការ​វាយតម្លៃ​ឱ្យ​បាន​ច្បាស់លាស់​ទៅលើ​ប្រភេទ​មុខ​ជំនួញ​របស់​ខ្លួន​ ​ដើម្បី​ឱ្យ​ដឹង​ថា​ ​តើ​អាច​ប្រតិកម្ម​ទៅ​នឹង​ការ​កែប្រែ​គោលនយោបាយ​ដ៏​ស៊ីជម្រៅ​នេះ​ឬទេ​?​ ​ហើយ​ទន្ទឹម​នឹង​នេះ​ ​វិនិយោគិន​ទាំងឡាយ​គួរតែ​ងាក​ទៅ​វិនិយោគ​លើ​វិស័យ​ ​“​បៃតង​”​ ​វិញ​៕​

  • ខ្លាំង​មែន​!​ ​ចិន​ ​ចាយ​លុយ​វាល់​លាន​ដុល្លារ​លើ​ ​Biotech​ ​ក្នុង​វិស័យ​វេជ្ជ​សាស្រ្ត​

    ខ្លាំង​មែន​!​ ​ចិន​ ​ចាយ​លុយ​វាល់​លាន​ដុល្លារ​លើ​ ​Biotech​ ​ក្នុង​វិស័យ​វេជ្ជ​សាស្រ្ត​

    ​របាយការណ៍​ថ្មី​មួយ​ ​បាន​បង្ហាញថា​ ​ចិន​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​វិស័យ​វេជ្ជ​សាស្រ្ត​ដែល​ផ្តោត​ជា​សំខាន់​លើ​ផ្នែក​ស្រាវជ្រាវ​ជាក់ស្តែង​ ​ដូចជា​បច្ចេកវិទ្យា​ ​Biotech​ ​ជាដើម​។​ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ ​Techcrunh​ ​នា​ដើម​សប្ដាហ៍​កន្លងទៅ​៖​

    ​ក្រុមហ៊ុន​ចិន​ ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ដើម​ ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​(​science​ ​និង​ ​biotech​)​ ​បាន​និង​កំពុងធ្វើការ​វិនិយោគ​ទឹកប្រាក់​រាប់​សិប​កោដិ​លាន​ដុល្លារ​(​ ​សរុប​ ​4ប៊ី​លាន​ដុល្លារ​=​4ពាន់​ពាន់​លាន​ដុល្លារ​)​ ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​(​2015​-​2018​)​ ​។​ ​បើ​មើលតាម​ក្រាហ្វិក​ស្ថិតិ​ ​មកទល់​ពេលនេះ​ ​តួលេខ​ក្នុង​វិស័យ​នេះ​ ​បាន​ហក់​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​រហូតដល់​អាច​ឈរ​ពីលើ​សហរដ្ឋអាមេរិក​ទៀតផង​។​ ​បើ​គិត​លើទឹក​ប្រាក់​ដ៏​សម្បើម​បែបនេះ​ ​ចិន​កំពុងតែ​កាន់កាប់​តំណែង​ជា​អ្នក​កាច់ចង្កូត​ដ៏​សំខាន់​នា​ពេល​អនាគត​ ​ឬ​ ​World’s​ ​future​ ​major​ ​health​ ​institutions​។​ ​

    ​បន្ថែម​ពីលើ​នេះ​ ​ក្រុមហ៊ុន​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ទាំងនោះ​ ​មានលទ្ធភាព​រហូត​អាច​ផ្តល់​ជា​ជំនួយ​ដល់​ក្រុមហ៊ុន​អាមេរិក​ច្រើនជាង​ ​300ក្រុមហ៊ុន​ ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​ទៀតផង​៕​ ​

    The scientist experimented in the laboratory



  • Google​ ​ទិញ​យក​ក្រុមហ៊ុន​ផលិត​ ​Smart​ ​Watch​ ​ល្បី​មួយ​មក​ពង្រឹង​ខាង​ ​Helth​ ​Tech​ ​ឱ្យ​កាន់តែ​ធំ​

    Google​ ​ទិញ​យក​ក្រុមហ៊ុន​ផលិត​ ​Smart​ ​Watch​ ​ល្បី​មួយ​មក​ពង្រឹង​ខាង​ ​Helth​ ​Tech​ ​ឱ្យ​កាន់តែ​ធំ​

    ​ក្រុមហ៊ុន​ ​Alphabet​ ​ដែល​បង្កើត​ឡើង​ដោយ​ស្ថាបនិក​ ​និង​ជា​អាណាព្យាបាល​របស់​ ​Google​ ​ត្រូវ​គេ​ដឹង​ថា​ ​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​យក​ក្រុមហ៊ុន​ផលិត​នាឡិកា​ឆ្លាតវៃ​ ​Fitbit​ ​ជា​ផ្លូវការ​ក្នុង​តម្លៃ​ដល់ទៅ​ ​2,1ប៊ី​លាន​ដុល្លារ​(​ពាន់​លាន​ដុល្លារ​)​។​

    ​យោង​តាម​ប្រភព​ពី​ ​Google​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​នឹង​ផ្តល់​អ្វី​ថ្មី​ៗ​ទៀត​ជូន​អ្នកគាំទ្រ​នៅ​លើ​ឧបករណ៍​បត់​បាន​ដែល​កំពុងពេញនិយម​សម្រាប់​អ្នកចូលចិត្ត​ហាត់ប្រាណ​ ​ដោយ​បូក​បញ្ចូល​ទាំង​ភាព​ងាយស្រួល​លើ​ ​Fitbit​ ​និង​បច្ចេកវិទ្យា​ទំនើប​ពី​ ​Wear​ ​OS​។​ ​ផលិតផល​នាឡិកា​ឆ្លាតវៃ​ ​Fitbit​ ​Fitness​ ​មាន​ភាព​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ស្រឡាយ​នាឡិកា​ឆ្លាតវៃ​ ​បើ​ធៀប​ទៅ​នឹង​ក្រុម​ហ៊ុន​ផ្សេង​ៗ​ដូចជា​ ​Xiaomi​ ​និង​ ​Google​ ​ជាដើម​។​ ​

    ​យ៉ាងណាមិញ​ ​ក្រោយពី​ការប្រកាស​ជា​ផ្លូវការ​បែបនេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​វា​ជា​គម្រោង​ដែល​ជំរុញ​ការ​លក់​ ​Wear​ ​OS​ ​របស់​ ​Google​ ​ឱ្យ​កាន់តែ​ចូល​ជ្រៅ​ដល់​អ្នកប្រើ​ប្រាស់​ផ្ទាល់​កាន់តែ​ច្រើន​។​ ​ចំពោះ​ផលិតផល​ចុងក្រោយ​នៅ​ក្រោម​ស្លាក​របស់​ ​Fitbit​ ​គឺ​ ​Fitbit​ ​Versa​ ​និង​ ​Fitbit​ ​Versa​ ​2​ ​ដែល​មាន​សមត្ថភាព​តាមដាន​ចង្វាក់​បេះដូង​ ​មាន​តួនាទី​ស្រដៀង​នៅនឹង​ ​Wear​ ​OS​ ​របស់​ ​Google​ ​ដូច្នោះ​ដែរ​៕​ ​

    ​សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​សមត្ថភាព​ ​Wear​ ​OS​៖​

    វីដេអូបង្ហាញសមត្ថភាព Fitbit Versa 2៖

  • នាឡិកា​ម៉ាក​ ​PowerWatch​ ​X​ ​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​ដោយ​ថាមពល​សូ​ឡា​ ​ខុសពី​នាឡិ​កា​ផ្សេង​ៗ​

    នាឡិកា​ម៉ាក​ ​PowerWatch​ ​X​ ​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​ដោយ​ថាមពល​សូ​ឡា​ ​ខុសពី​នាឡិ​កា​ផ្សេង​ៗ​

    ​នាឡិកា​ម៉ាក​ ​PowerWatch​ ​X​ ​របស់​ក្រុមហ៊ុន​ ​Matrix​ ​បាន​ប្រើ​វិធីសាស្ត្រ​សាក​ថ្ម​បែប​ ​Body​ ​Heat​ ​ដើម្បី​រក្សា​ថាមពល​ថ្ម​ ​ដោយ​មិន​ចាំបាច់​ប្រើ​ឆ្នាំង​សាក​ ​ដោយក្រុម​ហ៊ុន​បាន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​សូ​ឡា​ជំនួស​វិញ​។​

    ​នាឡិកាដៃ​ ​Matrix​ ​នេះ​មិនបាន​ដាក់​ឆ្នាំង​សាក​ចូលក្នុង​ប្រអប់​នាឡិកា​នោះ​ទេ​ ​តែ​វា​បាន​បំពាក់​អេក្រង់​ប្រភេទ​ ​LCD​ ​មាន​ ​GPS​ ​និង​សេន​ស័​រស្ទង់​ចង្វាក់​បេះដូង​។​ ​ប្រព័ន្ធ​សាក​ថ្ម​សូ​ឡា​ ​ជាមុ​ខ​ងារ​មួយ​ដែល​មានការ​សំណូមពរ​ជាយូរមកហើយ​នៅ​លើ​បណ្ដាញ​សមាគម​ ​PowerWatch​។​ ​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ ​Body​ ​Heat​ ​និង​សូ​ឡា​ ​PowerWatch​ ​2​ ​វា​នឹង​ក្លាយជា​នាឡិកា​តាមដាន​សុខភាព​ ​ដ៏​ល្អ​មួយ​ ​និង​ខុសប្លែក​ពី​របស់​ក្រុមហ៊ុន​ដទៃ​។​ ​

    ​ដូចគ្នានឹង​ ​Samsung​ ​និង​ ​Fitbit​ ​ដែរ​ ​ក្រុមហ៊ុន​ ​Matrix​ ​បាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​កែប្រែ​មួយ​ ​សម្រាប់​ ​PowerWatch​ ​2​ ​ដោយ​មិន​ពឹង​លើ​ ​Wear​ ​OS​ ​របស់​ ​Google​ ​ឡើយ​។​ ​ឧបករណ៍​នេះ​អាច​ភ្ជាប់​ជាមួយ​ ​iPhone​ ​និង​ ​Android​ ​ហើយក៏​នឹង​បញ្ចូល​ការប្រើ​ ​Google​ ​Fit​ ​និង​កម្មវិធី​ ​Health​ ​របស់​ ​Apple​ ​រួម​ទាំង​កម្មវិធី​សុខ​ភាព​ផ្សេង​ៗ​ ​ដូចជា​ ​Strava​ ​ជាដើម​ទៀតផង​៕​

    ​ទស្សនា​វីដេអូ​ខាងក្រោម​៖​