Author: អេបិល

  • ទីបំផុត​ ​សៀង​ ​ចន្ធា​ ​ផ្លាស់ទៅ​លេង​នៅ​បឹង​កេត​ហើយ​

    ទីបំផុត​ ​សៀង​ ​ចន្ធា​ ​ផ្លាស់ទៅ​លេង​នៅ​បឹង​កេត​ហើយ​

    ​កីឡាករ​ខ្សែប្រយុទ្ធ​មុត​ស្រួច​ ​វ័យក្មេង​របស់​កម្ពុជា​ ​ដែល​ជួយ​កម្ពុជា​ឱ្យ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ4​ ​នៅ​ស៊ី​ហ្គេម​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ ​បានសម្រេច​ចិត្ត​ចូលលេង​នៅ​ក្លិប​បឹង​កេត​ហើយ​ ​សម្រាប់​រដូវ​កាល2020ខាងមុខនេះ​។​

    ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បច្ចុប្បន្ន​មាន​វ័យ​ ​17ឆ្នាំ​ ​ជា​កីឡាករ​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ដែល​ទទួល​បានការ​ហ្វឹកហាត់​នៅ​ទីនោះ​ចាប់តាំងពី​អាយុ​ ​14ឆ្នាំ​ ​ហើយ​រូបគេ​សព្វថ្ងៃ​ជា​កីឡាករ​ខ្សែប្រយុទ្ធ​លេង​ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ទាំង​ ​U18​ ​U19​ ​U20​ ​U22​ ​និង​ជម្រើសជាតិ​ឈុត​ធំ​ផង​ដែរ​។​

    ​គិត​មកទល់​នឹង​ពេលនេះ​ ​កីឡាករ​រូប​នេះ​ធ្លាប់​លេង​ឱ្យ​ជម្រើសជាតិ​កម្ពុជា​ ​គ្រប់​ឈុត​ទាំងអស់​ចំនួន​ ​57ប្រកួត​មក​ហើយ​ ​ដែល​ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​ ​26គ្រាប់​៕​


  • ជាប់​ទៀតហើយ​!​ ​សៀង​ ​ចន្ធា​ ​ជាប់​ជា​ខ្សែប្រយុទ្ធ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​

    ជាប់​ទៀតហើយ​!​ ​សៀង​ ​ចន្ធា​ ​ជាប់​ជា​ខ្សែប្រយុទ្ធ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​

    ​ការប្រកួត​កីឡា​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ដោយ​ប្រទេស​វៀតណាម​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ទទួល​បាន​មេដាយមាស​ ​ខណៈ​ដែល​ឥណ្ឌូ​នេ​ស៊ី​បាន​មេដាយ​ប្រាក់​ ​ហើយ​មីយ៉ាន់ម៉ា​បាន​មេដាយ​សំរិទ្ធ​៕​

    ​សម្រាប់​កម្ពុជា​ក៏​ធ្វើ​បាន​កំណត់ត្រា​ល្អ​ដូចគ្នា​ ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ4​ ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ​ស្រប​ពេល​ដែល​ ​សៀង​ ​ចន្ធា​ ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទម្រង់​លេង​របស់​គេ​ ​ទោះជា​ទើប​មាន​វ័យ​ ​17ឆ្នាំ​ក្ដី​។​ ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ឆ្នាំនេះ​ ​ចន្ធា​ស៊ុត​បញ្ចូល​ទី​បាន​ ​3គ្រាប់​ ​ក្នុង​នោះ1គ្រាប់​ ​ជាគ្រាប់​បាល់​ដែល​រកបាន​លឿន​បំផុត​នៅ​កម្មវិធី​ខាងលើ​។​ ​មិន​តែប៉ុណ្ណោះ​កីឡាករ​រូប​នេះ​ ​ថែមទាំង​ជាប់​ជា​កីឡាករ​ខ្សែប្រយុទ្ធ​ល្អ​បំផុត​ទាំង​ ​4រូប​ប្រចាំ​ព្រឹត្តិ​ការណ៍​នេះ​ទៀតផង​៕​

  • កើតមហារីក៣ឆ្នាំ តារាសម្ដែង ឃីម រតនៈ សុខចិត្តតស៊ូក្នុងសិល្បៈតែមិនប្រកាសរកជំនួយ

    កើតមហារីក៣ឆ្នាំ តារាសម្ដែង ឃីម រតនៈ សុខចិត្តតស៊ូក្នុងសិល្បៈតែមិនប្រកាសរកជំនួយ

    តារាសម្ដែង លោក ឃីម រតនៈ ដែលត្រូវគេស្គាល់ថាជាតួបងធំ និងជាតួចិត្តអាក្រក់ក្នុង MV និង ក្នុងរឿង មានជម្ងឺមហារីកពោះវៀនធំ និង គ្រួសក្នុងប្រម៉ាត់ធ្ងន់ធ្ងរ រយៈពេលជាង៣ឆ្នាំមកហើយ ដោយលោកទើបតែបានឆ្លងកាត់ការវះកាត់ កាលពីពេលថ្មីៗ។ អ្វីដែលសរសើរ គឺលោកនៅតែរឹងមាំ និងមិនដែលឮចេញមុខអំពាវនាវ សជំនួយពីសប្បុរសជនទាល់តែសោះ។

    ប្រាប់អ្នកសារព័ត៌មាន លោក ឃីម រតនៈ និយាយថា លោកកើតជម្ងឺទាំង២ប្រភេទ រយៈពេលជាង៣ឆ្នាំមកហើយ ដោយមុនពេលមានលទ្ធភាពវះកាត់ លោកមានសភាពចុកខ្លាំង និងក្ដៅដល់ថ្នាក់សន្លប់ ពិបាកដូចស្លាប់ទាំងរស់។ លោកបានធូរសព្វថ្ងៃ បន្ទាប់ពីទទួលបានការព្យាបាលជាច្រើនលើកនៅប្រទេសថៃ។ យ៉ាងណាមិញ លោកថាជីវិតរបស់លោកពេទ្យថា នឹងមានភាពល្អប្រសើរបែបនេះបានតែរង្វង់៤ទៅ៥ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការវះកាត់។ តែលោកមិនតក់ស្លុតទេ គឺនៅតែក្លាហានក្នុងប្រឈមមុខ ដោយលោកគិតថា ថ្ងៃណាថ្ងៃនឹងទៅ។

    លោកថាសភាពធ្វើទុក្ខ នៅតែកើតឡើងម្ដងម្កាល បើទោះជាបានវះកាត់យកដុំសាច់កាចចេញ ក្នុងដំណាក់កាលទី១។ អ៊ីចឹងហើយទើបលោក មិនសូវគិតច្រើន ហើយតែចូលរួមក្នុងសកម្មភាពសិល្បៈ ដើម្បីកុំអារម្មណ៍គិតច្រើន។ លោកសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់ច្រើនពីបងប្អូនមិត្តភ័ក្ត្រ និង អ្នកសិល្បៈ ក្រោយពីដឹងថាលោកមានជម្ងឺទាំងពីរ។ លោកកាន់តែមានកម្លាំងចិត្ត នៅពេលបងធម៌ម្នាក់របស់លោក ជាអ្នកផ្ដល់ការរ៉ាប់រង ក្នុងការព្យាបាលអោយលោកទៅដល់ប្រទេសកន្លងមក។ ចំណែកឳពុកម្ដាយរបស់លោក ក៏ជួយគិតគូរផងដែរ ដោយគ្រាន់តែលោកមិនសូវហ៊ានរំខាន ដោយសារតែពួកគាត់ក៏ចាស់ៗអស់ដែរ។

  • រឿង « បុប្ផាស្រុកស្រែ » និងរឿង « អន្ទាក់ស្នេហ៍ » ប្រកាសបញ្ចប់ការថត

    រឿង « បុប្ផាស្រុកស្រែ » និងរឿង « អន្ទាក់ស្នេហ៍ » ប្រកាសបញ្ចប់ការថត

    នៅរាត្រីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៩ នេះ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានរៀបចំកម្មវិធីជួបជុំពិសារអាហាររួមគ្នារវាងសិល្បករ ក្រុមការងារថតនិងអ្នកដឹកនាំរឿងក្នុងពិធីបិទបញ្ចប់ការថតរឿងភាគទូរទស្សន៍ដល់ទៅ២រឿងព្រមគ្នា គឺរឿង « បុប្ផាស្រុកស្រែ » និងរឿង « អន្ទាក់ស្នេហ៍ » ។ ក្នុងរាត្រីដដែរនេះ គេឃើញមានតារាសិល្បៈជាច្រើនចូលរួមដូចជា កញ្ញា ដួង ម៉ានិច្ច លោក សេង មង្គល កញ្ញា ឈូករ័ត្ន លោក ជា លាងឆេ លោក ផាន់ ណាម៉ុច និងតារាល្បីៗថ្មីចាស់ជាច្រើនរូបទៀត។

    កម្មវិធីសប្បាយនេះបានធ្វើឡើងនៅក្នុងបរិវេណហាងសមុទ្រព្រិល ដើម្បីជប់លៀងបិទបញ្ចប់ការថតភាពយន្តទាំងពីរនេះ ។ យ៉ាងណាមិញ លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីរបស់ទូរទស្សន៍ប៉ុស្ត៍លេខ៥បានអះអាងថា ខណៈនេះរឿង « បុប្ផាស្រុកស្រែ » កំពុងដាក់បញ្ចាំងឱ្យមហាជនបានទស្សនាកម្សាន្ដហើយ ហើយប៉ុស្ដិ៍លេខ៥ ក៏គ្រោងត្រៀមដាក់បញ្ចាំងរឿង« អន្ទាក់ស្នេហ៍ » បន្ដបន្ទាប់ទៀត ដែលរឿងទាំងពីរនេះមានទាំងអស់ ៣៨ ភាគ។ លោកថា នេះជាភាពយន្តដែលក្រុមអ្នកផលិត និងតួសម្ដែងប្រឹងប្រែងធ្វើឡើងយ៉ាងអស់ពីសមត្ថភាព ដោយលោកបានទាំងហៅភាពយន្តនេះថា ជាស្នាដៃដែលនឹងក្លាយជារសជាតិល្អមួយ នៅពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះផង។ លោកថាមួយរឿងនេះទាំងផលិតករ និងតួសម្ដែងសុទ្ធតែពិបាក ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺបានភាពយន្តមួយ ដែលមានស្តង់ដារគ្រប់គ្រាន។ លោកថារឿងនេះ ត្រូវបានថតបានចប់តាមការគ្រោងទុក បើទោះជាបានថតចប់ ក៏នៅត្រូវការកែព័ណ៌ និងកាត់តបន្តទៀត ដើម្បីឱ្យមានគុណភាពផងដែរ។

    សូមជម្រាបផងដែរថា ជាទូទៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តែងតែរំលេចកម្មវិធីល្អៗ ដូចជាសិល្បៈភាពយន្ត វិស័យកីឡា និងសុខភាព ព្រមទាំងកម្មវិធីផ្សេងៗទៀត ជាដើម។ ប៉ុស្តិ៍លេខ៥ បានគិតគូដល់ការលើកកម្ពស់វិស័យភាពយន្តខ្មែរ ហើយតែងគិតបង្កើតថ្មីៗ ដើម្បីឱ្យតារាទាំងអស់ បង្ហាញសមត្ថភាពមានការគាំទ្រពីមហាជន ព្រមទាំងបង្កើតកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរជាបន្តទៀត តាមរយៈការមានឱកាសសម្តែង។ ចុងបញ្ចប់នៃកម្មវិធីបិទសកម្មភាពនេះ តារាដែលចូលរួមសុទ្ធតែសប្បាយរីករាយ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានបង្កើតបរិយាកាសស្និតស្នាលជួយដល់តារាសម្តែងទាំងអស់ ឱ្យមានការងារធ្វើ៕

  • មួយបទនេះបង្ហាញពីភាពរឹងមាំរបស់កូនប្រុស «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ»ពី ករុណា ពេជ្រ

    មួយបទនេះបង្ហាញពីភាពរឹងមាំរបស់កូនប្រុស «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ»ពី ករុណា ពេជ្រ

    ដូចមហាជនបានជ្រាបស្រាប់មកហើយថា ប៉ារបស់ ករុណា ពេជ្រ បានធ្លាកខ្លួនឈឺជំងឺដាច់សរសៃឈាមខួរក្បាល តាំងពីថ្ងៃទី៣ មករា ២០១៧ គិតមកដល់ពេលនេះ មានរយៈពេលជិតពីរឆ្នាំហើយ ចំណែកតារាចម្រៀងរូបនេះ បានស្វះស្វែងរកពេទ្យព្យាបាលឳពុកខ្លួនរហូតទៅដល់ ប្រទេស វៀតណាម និងបានវិលត្រឡប់មកវះកាត់ខួរក្បាលនៅមន្ទីរពេទ្យ សាន់រ៉ាយ ដែលជា មន្ទីរ ពេទ្យរបស់ជប៉ុន។

    បច្ចុប្បន្ន ប៉ារបស់ករុណា ពេជ្រ នៅមិនទាន់វិលត្រឡប់មក សភាពធម្មតាវិញទេ គឺប្រព័ន្ធប្រសាទ មិនអាចស្តាប់ឭ និយាយបាន ពោលគឺគាត់ក្លាយ ខ្លួនជាមនុស្សរុក្ខជាតិទៅហើយ។

    ខណៈប៉ុន្មានម៉ោងមុននេះ ផលិតកម្មថោនបានបញ្ចេញបទចម្រៀងរបស់លោក ករុណា ពេជ្រ មានចំណងជើងថា «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ» ដែលស្ដាប់ហើយ ធ្វើឱ្យមហាជនទប់ទឹកភ្នែកមិនបាន ខ្លោចចិត្តនឹកអាណិតដល់តារាចម្រៀងប្រុសនេះដែលខិតខំតស៊ូព្យាបាលជំងឺឪពុក។ លោក ករុណា ពេជ្រ បានច្រៀងរៀបរាប់អត្ថន័យ កម្សត់រវាងលោក និងលោកប៉ា អមដោយទឹកភ្នែកហូរសស្រាក់ៗ ស្ដាប់ទៅលន្លង់លន្លោចខ្លាំងណាស់។

    អ្នកគាំទ្រលោកបានស្តាប់ហើយដាក់អារម្មណ៍តាម ម្នាក់ៗពិតជាពោលពាក្យពិតជាអាណិតលោក ហើយចង់ឱ្យគាត់រឹងមាំណាស់ និងបានបួងសួងសូមឱ្យអ្វីៗនិងប្រសើរឡើង៕

    ក្ដុកក្ដួលដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • ភាព​ចៃដន្យ​ជំ​រុញឱ្យ​ស្ត្រី​មេផ្ទះ​ម្នាក់ អភិវឌ្ឍ​ខ្លួន​ក្លាយជា​សហគ្រិន​ដែលមាន​ការគាំទ្រ​ច្រើន

    ភាព​ចៃដន្យ​ជំ​រុញឱ្យ​ស្ត្រី​មេផ្ទះ​ម្នាក់ អភិវឌ្ឍ​ខ្លួន​ក្លាយជា​សហគ្រិន​ដែលមាន​ការគាំទ្រ​ច្រើន

    បើ​និយាយ​ពី​ការធ្វើ​អាជីវកម្ម គេ​នឹង​និយាយ​ពី​ការតស៊ូ និង​សំណាង ព្រោះ​បើទោះបី​ជាមាន​ការតស៊ូ​ខ្លាំង​ប៉ុនណា​ក៏ដោយ ប្រសិនបើ​គ្មាន​សំណាង​ទេនោះ ការខិតខំ​ក៏​មិន​ប្រាកដថា​រលូន​រហូត​នោះដែរ។ នៅក្នុង​នោះ​ភាព​ចៃដន្យ​ក៏​រាប់​ថា​ជា​សំណាង​ដ៏​ល្អ​មួយ​ក្នុង​ការរកស៊ី​ដែរ ព្រោះ​ពេលខ្លះ​ម្ចាស់​អាជីវកម្ម​មួយចំនួន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​លើ​មុខរបរ​មួយចំនួន​តែ​មិន​ទទួលបាន​ជោគជ័យ ចុងក្រោយ​គាត់​បែរជា​ជោគជ័យ​លើ​អាជីវកម្ម​មួយ​ផ្សេងទៀត​ដែល​គាត់​មិន​ធ្លាប់​គិត​ទាល់តែសោះ​ក្នុងការ​រកស៊ី​ផ្នែក​នេះ។

    លោកស្រី ហឹ​ង សុខ​ឃាង អគ្គនាយិកា​ក្រុមហ៊ុន HSK Investment Co.,Ltd បាន​លើកឡើងថា ភាព​ចៃដន្យ​បាន​ជំរុញ​ឱ្យ​លោកស្រី​ចាប់ផ្តើម​រកឃើញ​អាជីវកម្ម​មួយ​ប្រកបដោយ​សក្តានុពល និង​អាចជួយ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន។ លោកស្រី​បញ្ជាក់ថា កាល​ពីមុនមក​លោកស្រី​មិនដែល​គិតថា នឹង​រកស៊ី​ផ្នែក​ផលិតផល​គ្រឿងសម្អាង​នោះទេ តែដោយសារ​ភាព​ចៃដន្យ​ដែល​លោកស្រី​បានឃើញ​ផលិតផល​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់​មួយចំនួន ដូចជា ផលិតផល អូ​រ៉ា​ហ្គោល និង​ផលិតផល​ម៉ា​សត្រី​បូ​ថក់ លោកស្រី​ក៏​ចាប់អារម្មណ៍​យកមកប្រើ​ប្រាស់​ដោយ​ខ្លួនឯង​ផ្ទាល់។ ជា​លទ្ធផល​លោកស្រី​សង្កេតឃើញថា ផលិតផល​ទាំងអស់នេះ ជា​ផលិតផល​ដែល​អាច​បង្កើន​ភាពស្រស់​ស្អាត​យ៉ាងពិត​ប្រាកដ និង​មាន​សុវត្ថិភាព​ខ្ពស់។ ហេតុនេះហើយ​ទើប​លោកស្រី​ចង់​ចែករំលែក​ភាពស្រស់ស្អាត​នេះ​ទៅកាន់​សុភាពបុរស សុភាពនារី​ជាច្រើន​ផ្សេងទៀត​ឱ្យទទួល​បាន​សោភណភាព និង​មានជីវិត​ប្រកបដោយ​ទំនុកចិត្ត​ដូច​លោកស្រី​ដែរ។ ដោយ​កត្តា​នេះហើយ​ទើប​លោកស្រី​បានទទួល​ចែកចាយ​ផលិតផល​អូ​រ៉ា​ហ្គោល និង​នាំចូល​ផ្តាច់មុខ​ម៉ា​សត្រី​បូ​ថក់​ដែលមាន​រូបមន្ត​ល្អ​ប្លែក​គេ និង​ឆាប់​បង្ហាញ​ពី​លទ្ធផល​នៃ​ភាពស្រស់ស្អាត​ពី​ប្រទេស​កូរ៉េ​មក​ក្នុង​ទីផ្សារ​កម្ពុជា ដើម្បីឱ្យ​សុភាពបុរស សុភាពនារី​ជាច្រើន​ផ្សេងទៀត​បានទទួល​ភាពស្រស់ស្អាត​នេះដែរ។

    លោកស្រី ហឹ​ង សុខ​ឃាង បាន​និយាយថា៖ «បច្ចុប្បន្ននេះ ផលិតផល​អូ​រ៉ា​ហ្គោល និង​ផលិតផល​ម៉ា​សត្រី​បូ​ថក់ ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សាធារណជន ហើយ​ដោយសារតែ​ផលិតផល​នេះ​ផ្សំ​ចេញពី​គ្រឿងផ្សំ​ពិសេសៗ និង​មាន​គុណភាព​ខ្ពស់ អតិថិជន​ចេះតែ​និយាយ និង​ណែនាំតៗគ្នា រហូត​ធ្វើឱ្យមាន​អតិថិជន​រហូតដល់​ទៅ​រាប់ពាន់ រាប់ម៉ឺន​នាក់​ចាប់អារម្មណ៍ និង​គាំទ្រ»។

    ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​អាជីវកម្ម និង​ស្រប​ពេលដែល​ផលិតផល​របស់ HSK Investment Co., Ltd ជា​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់ ប្រកបដោយ​ទំនុកចិត្ត​នោះ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយ​នេះ​មានឈ្មោះ​បោះ​សំឡេង និង​រហូត​ធ្វើឱ្យ​លោកស្រី ហឹ​ង សុខ​ឃាង ទទួលបាន​ពានរង្វាន់​សហគ្រិន​ឆ្នើម Success CEO Award 2019 កាលពីពេលថ្មីៗនេះ។

    លោកស្រី ហឹ​ង សុខ​ឃាង បាន​បញ្ជាក់ថា ដោយសារតែ​មើលឃើញ​ពី​ការគាំទ្រ និង​ចង់​ផ្តល់​ការ​តបស្នង​ប្រកបដោយ​ភាព​វិជ្ជមាន​សម្រាប់​អតិថិជន​ទាំងអស់​នៅ​ទូទាំងប្រទេស ក្រុមហ៊ុន​របស់លោក​ស្រី​នឹង​បង្កើត​ម៉ាក​សញ្ញា រួមទាំង​នាំចូល​ផលិតផល​សម្រស់ ប្រកបដោយ​សក្តានុពល​ជាច្រើន​ផ្សេងទៀត​មក​ក្នុង​ទីផ្សារ​កម្ពុជា។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ នៅ​ថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះ លោកស្រី​នឹង​សម្ពោធ​ហាង​ដ៏​ធំ​មួយ ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​សហគ្រិន​ស្ត្រី​មួយរូប​ដែល​បាន​ខិតខំ និង​គិតគូរ​ខ្ពស់​ពី​សម្រស់ និង​សុខភាព​របស់​ប្រជាជន​កម្ពុជា។ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​សម្រស់​សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ 081 331 148 ឬ​អាសយដ្ឋាន​ក្រុមហ៊ុន HSK Investment Co.,Ltd ផ្ទាល់​ក៏បាន៕

  • កំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានក្លាយជាអគ្គរាជទូតសុឆន្ទៈដំបូងរបស់ក្រុមហ៊ុន ISUZU ប្រចាំប្រទេសកម្ពុជា

    កំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានក្លាយជាអគ្គរាជទូតសុឆន្ទៈដំបូងរបស់ក្រុមហ៊ុន ISUZU ប្រចាំប្រទេសកម្ពុជា

    ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និង ដឹកនាំ ឆ្ពោះទៅមុខប្រកបដោយឧត្តមភាពហើយបានប្រកាសជាផ្លូវការអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងអោយរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទរថយន្ត ភីកអាប់ ដែលមានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក នៅឯពិធីជប់លៀង ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ​ កាលពីយប់មិញនេះ ដើម្បីបង្កើនការយល់ដឹងពីម៉ាកយីហោនេះកាន់តែខ្លាំងថែមទៀត

    បើយោងតាមប្រសាសន៍របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត Pickup និង SUVនៅប្រទេសកម្ពុជាបានអោយដឹងថា ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការ ក្នុងឆ្នាំ ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបានការច្រើនឡើងៗជាបន្តបន្ទាប់ពីសំណាក់អតិថិជនកម្ពុជា។ ចាប់តាំងពីពេលនោះមក ការលក់រថយន្តអ៊ីស៊ូហ្ស៊ុប្រភេទភីកអាប់បានកើនឡើងជាបន្តបន្ទាប់ដោយសារតែអតិថិជនមានទំនុកចិត្តលើដំណើរការរបស់រថយន្ត ភាពរឹងមាំនៃសាកស៊ីរថយន្ត សមត្ថភាពទប់លំនឹងនៅលើដងផ្លួវ សន្សំសំចៃប្រេងខ្ពស់ រួមជាមួយនិងមជ្ឈមណ្ឌលផ្តល់សេវាកម្មក្រោយលក់ប្រកបដោយស្តង់ដារខ្ពស់ផងដែរ ដើម្បីពង្រឹងគ្រួសារ អ៊ីស៊ូហ៊្សុ យើងបានកំពុងអនុវត្តនូវសកម្មភាពទាំងឡាយទាំង Off line និង Online។ ឥលូវនេះយើងគិតថាវាជាពេលវេលាដ៏សាកសមដើម្បីមានអគ្គរាជទូតសុឆន្ទៈម្នាក់ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់យើងគឺអ៊ីស៊ូហ៊្សុឆ្ពោះទៅមុខប្រកបដោយឧត្តមភាព

    លោក Mori បានបន្ថែមទៀតថា មូលហេតុដែលក្រុមហ៊ុន អ៊ីស៊ូហ៊្សុ បានជ្រើសរើសកំពូលតារាចម្រៀង សិល្បៈករដ៏ឆ្នើម ចាំប្រទេសកម្ពុជា លោក ព្រាបសុវត្ថិ ដោយសារតែលោកមាន Lifestyle ត្រូវជាមួយរថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់ យើងជឿជាក់យ៉ាងមុតមាំថា លោកព្រាបសុវត្ថិ នឹងក្លាយជាអ្នកតំណាងរបស់យើងក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារ អតិថិជន ISUZU របស់យើង។ យើងពិតជាមានកិត្តិយសខ្លាំងបំផុតដែលបានលោកធ្វើជាអគ្គរាជទូតសុឆន្ទៈ ដើម្បីឆ្លុះបញ្ចាំងពីរូបភាពល្អឥតខ្ចោះនៃប្រេនISUZUរបស់យើង និងបង្កើនចំនេះដឹងអំពីផលិតផលឲ្យកាន់តែល្អបន្ថែមទៀតថា ISUZU មិនត្រឹមតែកំលាំងម៉ាស៊ីនខ្លាំងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាន់សម័យផងដែរអត្តចរិតល្អឥតខ្ចោះ និងស្ទីលប្លែកៗរបស់លោកពិតជាសាកសមទៅនឹងរថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ លោកព្រាបសុវត្ថិ ក៏នឹងចូលរួមសកម្មភាពជាច្រើនជាមួយក្រុមហ៊ុន អ៊ីស៊ូហ៊្សុ នៅឆ្នាំក្រោយផងដែរ

    បើយោងតាមប្រសាសន៍របស់លោកព្រាបសុវត្ថិដែលជាទូតសុឆន្ទៈរបស់រថយន្ត Isuzu D-Max Blue Powerបានអោយដឹងថា ខ្ញុំបានបើកបររថយន្ត “Isuzu D-Max Blue Power” ដែលជាសេរីថ្មីចុងក្រោយបំផុត ជិត2ខែហើយមុនពេលក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ជាផ្លូវការនេះ។ អ្វីដែលខ្ញុំចូលចិត្តបំផុតនោះគឺប្រសិទ្ធភាពប្រេងឥន្ធនៈ(4-5L/100km) និង ផាសុកភាពក្នុងពេលបើកបរមិនថាកាលៈទេសៈផ្លូលបែបណានោះទេ។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ដែលបានធ្វើការជាមួយក្រុមហ៊ុនISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅលើពិភពលោកដែលបានចែករំលែកទាំងតម្លៃនិងស្ទីលរបស់ខ្ញុំ។ បរិយាកាសធ្វើការក្នុងកំឡុងពេលថតវីដេអូពាណិជ្ជកម្មពិតជាមានភាពរីករាយនិងប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ណាស់។ ខ្ញុំបានបើកបររថយន្ត“Isuzu D-Max Blue Power” នៅតាមផ្លូវឡើងភ្នំ។ ផ្លូវនេះពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយនិងមានអារម្មណ៍ថាមានសុវត្ថិភាពខ្ពស់ជានិច្ច នៅពេលដែលខ្ញុំកំពុងបើកបររថយន្ត Isuzu D-Max Blue Powerដូចលោអ្នកបានដឹងស្រាប់មកហើយថា ប្រព័ន្ធម៉ាស៊ីននេះពិតជាល្បីល្បាញនិងមានថាមពលខ្លាំងប្លែកពីគេ

    លោកបានបន្ថែមទៀតថា បើនិយាយពីលក្ខណៈផ្ទាល់ខ្លួនវិញ ខ្ញុំត្រូវធ្វើដំណើរគ្រប់ពេលវេលាទាំងការងារ នៅក្នុងក្រុង និង តាមខេត្ត និង ទាំងដំណើរកំសាន្ត។ ដូច្នេះរថយន្តអ៊ីស៊ូហ្ស៊ បានឆ្លើយតបរាល់ទិដ្ឋភាពផ្ទាល់ខ្លួននិងតម្រូវការរបស់ខ្ញុំទាំងអស់។ ខ្ញុំមានទំនុកចិត្តថារថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់ ពិតជានឹងធ្វើអោយលោកអ្នកចាប់អារម្មណ៍សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានរបស់អ៊ីស៊ូហ្ស៊ ហើយចូលរួមសកម្មភាពសប្បាយរីករាយជាមួយនិងការចាប់រង្វាន់ផ្សងសំណាង តាមរយៈបណ្តាញអ៊ីនធឺណេតដូចជាគេហទំព័រ៖ www.isuzucambodia-tis.com ហ្វេសប៊ុក៖ Isuzu Cambodia និង YouTube:Isuzucambodia អគារតំាងលក់រថយន្ត អ៊ីស៊ូហ៊្សុរបស់ក្រុមហ៊ុន​ K (Cambodia) Co., Ltd ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្ស៊ីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ទំនាក់ទំនងទូរស័ព្ទលេខ៖ 023 950 084

     

  • ក្ដៅ​ៗ​!​ ​ស្រឡាញ់​ពេញចិត្ត​កាមេរ៉ា108MP​ ​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10​ ​និង​ ​Mi​ ​Note​ ​10​ ​Pro​ ​ដាក់​សម្ពោធ​ហើយ​!​!​ ​

    ក្ដៅ​ៗ​!​ ​ស្រឡាញ់​ពេញចិត្ត​កាមេរ៉ា108MP​ ​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10​ ​និង​ ​Mi​ ​Note​ ​10​ ​Pro​ ​ដាក់​សម្ពោធ​ហើយ​!​!​ ​

    ​កាលពី​ថ្ងៃទី​ ​12​ ​ខែធ្នូ​ ​ឆ្នាំ​ ​2019​ ​កន្លងទៅ​នេះ​ ​Xiaomi​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក​ ​ឈាន​ ​មុខ​គេ​មួយ​ ​បាន​ប្រកាស​នូវ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ថ្មី​ត្រកូល​ ​Mi​ ​Note​ ​series​ ​របស់​ខ្លួន​នោះ​គឺ​ ​Mi​ ​Note​ ​10​ ​និង​ ​Mi​ ​Note​ ​10​ ​Pro​ ​ដែល​ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់​ប្រណិត​របស់​ខ្លួន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ដោយ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​ ​គឺជា​ស្មា​ត​ហ្វូ​នដែ​លបំ​ពាក់​នូវ​កាមេរ៉ា​ដែល​មាន​ទំហំ​ធំ​ដល់ទៅ​ ​108MP​ ​និង​មាន​ការ​ឌីស្សា​ញយ៉ាង​ល្អឥតខ្ចោះ​ថែម​ ​ទៀតផង​។​ ​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10​ ​នេះ​ ​មាន​ភ្ជាប់​ជាមួយ​ ​នឹង​ថាមពល​ថ្ម​ធំ​ទំហំ​ដល់ទៅ​ ​5260mAh​ ​និង​ផ្តល់​នូវ​បទ​ ​ពិសោធន៍​នៃ​ការ​ថតរូប​ភាព​យ៉ាង​អស្ចារ្យ​ថែមទៀត​ ​ដែល​អ្នកប្រើ​ប្រាស់​នឹកស្មាន​មិនដល់​នោះ​ទេ​។​

    ​ ​ព្រឹត្ត​ការណ៍​នេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ ​Xiaomi​ ​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ ​ហួង​ ​សាន​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ទល់​ ​មុខរ​ដ្ឋ​សភា​ ​ជាមួយនឹង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​រួម​នឹង​អ្នក​ចែកចាយ​បន្ត​ ​ហើយនឹង​ម្ចាស់ហាង​លក់​ទូរស័ព្ទ​ ​ព្រមទាំង​អ្នកសារព័ត៌មាន​ជាច្រើន​រូប​។​ ​



    ​សូមស្វាគមន៍​មកកាន់​សករាជ​ថ្មី​នៃ​កាមេរ៉ា​ ​Penta​ ​

    ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Mi​ ​Note​ ​10​ ​របស់​ក្រុមហ៊ុន​ ​Xiaomi​ ​នេះ​មាន​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ ​5​ ​គ្រាប់​ផ្សេង​ក្នា​ដែល​មាន​ ​ទំហំ​ ​108MP​ ​wide​-​angle​ ​lens​,​ ​5MP​ ​telephoto​ ​lens​,​ ​12MP​ ​telephoto​ ​lens​,​ ​20MP​ ​ultra​ ​wide​-​angle​ ​lens​ ​និង​ ​macro​ ​lens​ ​។​ ​កាមេរ៉ា​នេះ​ផ្តល់​នូវ​បទពិសោធន៍​នៃ​ការ​ ​Zoom​ ​បាន​យ៉ាង​អស្ចារ្យ​គ្មាន​ដែន​កំណត់​ចាប់ពី​ ​0.6x​ ​ទៅ​ ​50x​ ​ដែល​រក្សា​នូវ​គុណភាព​រូបភាព​បាន​យ៉ាង​ល្អឥតខ្ចោះ​ជាទីបំផុត​ថែមទៀត​ផង​។​ ​

    ​កាមេរ៉ា​គោល​ដែល​មាន​ទំហំ​ ​108MP​ ​នេះ​អាច​ផ្តល់​នូវ​ការ​ថតរូប​ភាព​យ៉ាង​អស្ចារ្យ​នៅក្នុង​កម្រិត​មួយ​ថ្មីទៀត​ដែល​ធ្វើអោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ននេះ​។​ ​ជាមួយ​នឹង​សេន​ស័រ​ ​Samsung​ ​ISOCELL​ ​Bright​ ​HMX​ ​108MP​ ​នេះ​ ​ស្មា​ត​ ​ហ្វូ​ន​ស៊េរី​ថ្មី​ ​Mi​ ​Note​ ​10​ ​នេះ​មាន​ភ្ជាប់​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ខ្ពស់​បំផុត​ដល់ទៅ​ ​12032×9024​ ​ថែមទៀត​។​ ​នេះ​គឺជា​លើកដំបូង​បំផុត​ដែល​កាមេរ៉ា​ ​108MP​ ​នេះ​អាច​ធ្វើការ​ថតរូប​ភាប​និង​អាច​ព្រី​នដា​ក់​នៅ​លើ​ផ្ទាំង​ ​ប៉ាណូ​ដែល​ ​មាន​កំពស់​ដល់ទៅ​ ​4.24​ ​m​ ​បាន​។​ ​កាមេរ៉ា​នេះ​មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​4​-​in​-​1​ ​pixel​ ​binning​ ​និង​សេន​ស័រ​ ​រូបភាព​ដែល​មាន​ទំហំ​ ​1​/​1.33​”​ ​ដែល​មានន័យថា​ ​ស្មា​ត​ហ្វូ​ននេះ​អាច​ថតរូប​ភាព​បាន​ច្បាស់​ស្រស់​ស្អាត​នៅ​ទីកន្លែង​ ​ដែល​មាន​ពន្លឺ​ទាប​ ​ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​ ​4​-​axis​ ​OIS​ ​ក៏​ជួយ​អោយ​រូបភាព​ច្បាស់​ល្អ​គ្មាន​គូ​ប្រៀប​ផង​ដែរ​។​



    ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ការ​ថតរូប​ភាព​ដែល​ចង់​ធ្វើការ​ថតរូប​ភាព​ច្បាស់​ដូច​ធម្មជាតិ​នោះ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10​ ​នេះ​គឺ​អាច​មាន​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ ​12MP​ ​2x​ ​telephoto​ ​lens​ ​នៅក្នុង​កម្រិត​ ​50mm​ ​focal​ ​length​ ​ដែល​នេះ​គឺជា​ ​focal​ ​lengths​ ​ដែល​មានការ​ពេញនិយម​ប្រើប្រាស់​បំផុត​សម្រាប់​អ្នក​ថត​កាមេរ៉ា​អាជីព​នោះ​។​ ​សម្រាប់​ការ​ថត​នៅកន្លែង​ដែល​មាន​ពន្លឺ​ទាប​នោះ​ ​វា​មាន​ភ្ជាប់​ជាមួយនឹង​ ​1.4μm​ ​ភិច​សែល​ ​និង​ ​dual​ ​PD​ ​autofocus​ ​ដែល​ធ្វើអោយ​រូបភាព​ ​Portraits​ ​របស់​អ្នក​ស្រស់​ស្អាត​មិនធម្មតា​នោះ​ទេ​។​

    ​បើ​និយាយ​អំពី​កាមេរ៉ា​ ​5MP​ ​5x​ ​telephoto​ ​lens​ ​នេះ​គឺ​មាន​សមត្ថភាព​នៃ​ការពង្រីក​រូបភាព​ដល់ទៅ​ ​10x​ ​hybrid​ ​និង​ ​50x​ ​digital​ ​zoom​ ​ដែល​ធ្វើអោយ​ការ​ ​Zoom​ ​បាន​ច្បាស់​ ​ស្រស់​ស្អាត​គ្មាន​គូ​ប្រៀប​នោះ​ទេ​។​ ​បន្ថែម​ពីនេះ​ ​ទៀត​នោះ​ ​សម្រាប់​ ​Lens​ ​នេះ​ក៏​មាន​ភ្ជាប់​ជាមួយនឹង​មុខងារ​ ​OIS​ ​និង​ ​f​/​2.0​ ​aperture​ ​ដែល​ធ្វើអោយ​ការ​ថតរូប​ភាព​ ​នៅ​ទី​ងងឹត​បាន​ស្រស់​ស្អាត​បំផុត​។​ ​ជាមួយនឹង​កម្រិត​នៃ​ការ​បង្ហាញ​រូបភាព​ ​117​ ​degrees​ ​field​ ​of​ ​view​ ​កាមេរ៉ា​ ​20MP​ ​ultra​-​wide​ ​angle​ ​នេះ​អនុញ្ញាត​អោយ​អ្នកប្រើ​ប្រាស់​អាច​ធ្វើការ​ថតរូប​ភាព​ ​Landscapes​ ​និង​ការ​ថតរូប​ភាព​ ​ជា​ក្រុម​បាន​យ៉ាង​ទូលាយ​ថែមទៀត​ដោយ​មិន​មាន​ដាច់​អ្នកណា​ម្នាក់​ចេញពី​រូបភាព​នេះ​ទេ​ ​ខណៈ​ពេល​ដែល​កាមេរ៉ា​ ​macro​ ​lens​ ​នេះ​ផ្តល់​នូវ​មុខងារ​ ​autofocus​ ​សម្រាប់​រូបភាព​ ​Closeups​ ​ថែមទៀត​ផង​។​

    ​កាមេរ៉ា​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10​ ​នេះ​មាន​ភ្ជាប់​ជាមួយនឹង​មុខងារ​ ​all​-​new​ ​Night​ ​Mode​ ​2.0​ ​ដែល​ទ្រទ្រង់នូវ​ការ​ថតរូប​ភាព​បាន​យ៉ាង​ស្រស់​ស្អាត​ដោយសារតែ​វា​មាន​បច្ចេកវិទ្យា​ដែល​បញ្ចូល​នូវ​ការ​ថត​ច្រើន​បញ្ចូល​គ្នា​ដើម្បី​ជ្រើសរើស​រូបភាព​ណា​ដែល​ច្បាស់​ ​និង​ស្រស់​ស្អាត​បំផុត​។​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ការ​ប្រគុំ​តន្រ្តី​ ​និង​ការ​ថតរូប​ភាព​នៅពេល​យប់​នោះ​គឺ​នឹង​ទទួល​បាន​នូវ​រូបភាព​ដ៏​ច្បាស់ជា​មួយ​នឹង​កម្រិត​ ​RAW​ ​multi​-​frame​ ​ដែល​គ្មាន​ការ​រំខាន​ពី​គ្រាប់​ ​Noise​ ​នោះ​ទេ​។​

    ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Mi​ ​Note​ ​10​ ​នេះ​ ​ក៏​មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​Shoot​-​Steady​ ​Video​ ​Technology​ ​សម្រាប់​ការ​ថត​វីដេអូ​បាន​យ៉ាង​រលូន​ថែមទៀត​ផង​។​ ​សមត្ថភាព​នៃ​ការ​ថត​របស់​កាមេរ៉ា​នេះ​គឺ​មានកម្រិត​ ​960​ ​frames​-​per​-​Second​ ​Macro​ ​Slow​-​Motion​ ​និង​វីដេអូ​កម្រិត​ ​4K​ ​ជាមួយនឹង​កាមេរ៉ា​ ​ultra​-​wide​ ​angle​ ​ថែមទៀត​។​ ​អ្នកប្រើ​ប្រាស់​ជាច្រើន​អាច​ប្រើប្រាស់​នូវ​ ​Vlog​ ​mode​ ​សម្រាប់​ការ​បន្ថែម​នូវ​ស្ទា​យ៍​ថ្មី​ៗ​ជាច្រើន​នៅ​ ​លើ​វីដេអូ​នេះ​ ​ថែមទៀត​ ​ហើយ​វា​ក៏​មាន​ភ្ជាប់​ជាមួយនឹង​ ​cinematic​ ​effects​ ​ចំនួន​ ​7​ ​ថែមទៀត​ផង​។​


    ​ក្រៅពី​មាន​កាមេរ៉ា​ដ៏​ខ្លាំងក្លា​ចំនួន​ ​5​ ​គ្រាប់​នៅ​ខាងក្រោយ​នេះ​ ​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10នេះ​ ​ក៏​មាន​កាមេរ៉ា​ខាងមុខ​ ​ដែល​មាន​ទំហំ​ ​32MP​ ​ដែល​ផ្តល់​នូវ​មុខងារ​ជាច្រើន​ដូចជា​ ​AI​ ​beautify​,​ ​AI​ ​portrait​ ​selfies​,​ ​AI​ ​scene​ ​detection​ ​និង​ ​AI​ ​face​ ​unlock​,​ ​panorama​ ​selfie​ ​និង​ ​palm​ ​shutter​ ​ដែល​អាច​ធ្វើការ​ ​Selfies​ ​បាន​យ៉ាង​អស្ចារ្យ​ជាង​មុន​ ​ថែមទៀត​។​សម្រាប់​អ្នក​ដែល​ចង់បាន​ការ​ថត​វីដេអូ​បាន​យ៉ាង​អស្ចារ្យ​បំផុត​នោះ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​Xiaomi​ ​ផ្តល់​អោយ​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10​ ​Pro​ ​នេះ​ជាមួយនឹង​ ​8​-​piece​ ​lens​ ​នៅ​លើ​កាមេរ៉ា​គោល​ ​និង​ម៉េ​មូរី​ទំហំ​ ​8GB​ ​RAM​ ​+​ ​256GB​ ​storage​ ​ថែមទៀត​។​ ​ជាមួយនឹង​ ​8​-​piece​ ​lens​ ​នេះ​នឹង​ធ្វើអោយ​រូបភាព​កាន់តែ​ច្បាស់​ ​និង​ម៉ត់​ល្អែ​មទៀ​ត​ផង​។​​

    ​ស្ទា​យ៍​ថ្មី​នៃ​ការ​ឌីស្សាញ​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​

    ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Mi​ ​Note​ ​10​ ​នេះ​ ​មាន​អេក្រង់​ទំហំ​ ​6.47​”​ ​3D​ ​curved​ ​AMOLED​ ​។​ ​ជាមួយនឹង​ការ​ឌីស្សា​ញនូវ​ ​គែម​កោង​ ​edge​-​to​-​edgeនេះ​នឹង​ធ្វើអោយ​គែម​ ​Bezels​ ​របស់​វា​ស្តើង​មិនធ្លាប់​មាន​ពីមុន​មក​នោះ​ទែ​ដែល​វា​ ​ពិតជា​ ​អស្ចារ្យ​បំផុត​ក្នុង​ការប្រើ​ប្រាស់​។​ ​ស្មា​ត​ហ្វូ​ននេះ​មាន​ភ្ជាប់​ជាមួយនឹង​ ​400,000​:​1​ ​contrast​ ​ratio​ ​ដែល​ធ្វើអោយ​ ​ពណ៌ខ្មៅ​កាន់តែ​ដិត​ច្បាស់​ល្អ​បំផុត​ក្នុង​ការប្រើ​ប្រាស់​ថែមទៀត​។​ ​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10​ ​នេះ​ក៏​មាន​ភ្ជាប់​ជាមួយនឹង​ ​បច្ចេកវិទ្យា​ស្កេន​ក្រ​យ៉ៅ​ដៃ​នៅ​លើ​អេក្រង់​ថែមទៀត​ដែល​មាន​ទំហំ​ធំជាង​មុន​ដល់ទៅ​ ​10​%​ ​ដែល​អាច​ប្រើប្រាស់​បាន​ ​នៅ​ក្រោម​ពន្លឺថ្ងៃ​ ​អាកាសធាតុ​ត្រជាក់​ ​និង​ម្រាមដៃ​ស្ងួត​បាន​ថែមទៀត​ផង​។​

    ​សម្រាប់​ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10នេះ​គឺ​មាន​កញ្ចក់​កោង​ ​ដែល​ងាយស្រួល​សម្រាប់​អ្នកប្រើ​ប្រាស់​ ​កាន់​ក្នុង​ដៃ​ជាទីបំផុត​។​ ​សម្រាប់​ផ្នែក​ខាងមុខ​ ​និង​ខាងក្រោយ​របស់​វា​គឺជា​កញ្ចក់​ ​Corning​®​ ​Gorilla​®​ ​Glass​ ​5​ ​សម្រាប់​ការពារ​ទៅលើ​ការ​កោស​ឆ្កូត​ថែមទៀត​ផង​នៅក្នុង​កិច្ចការ​ងារ​ប្រចាំថ្ងៃ​នេះ​។​ ​ស្មា​ត​ហ្វូ​ននេះ​មាន​ ​3​ ​ពណ៌​ ​សម្រាប់​ធ្វើការ​ជ្រើសរើស​គឺ​ ​Midnight​ ​Black​,​ ​Aurora​ ​Green​ ​និង​ ​Glacier​ ​White​ ​។​

    ​ថាមពល​ថ្ម​ខ្លាំង​ ​កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា​គ្មាន​ព្រំដែន​ ​រួម​ជាមួយនឹង​ ​MIUI​ ​11​

    ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Mi​ ​Note​ ​10​ ​នេះ​ ​មាន​ភ្ជាប់​ជាមួយនឹង​សមត្ថភាព​ខ្លាំង​ ​និង​ថាមពល​ថ្ម​ខ្លាំង​ក្នុង​ការប្រើ​ប្រាស់​ ​ថែមទៀត​។​ ​វា​មាន​ថាមពល​ថ្ម​ដែល​មាន​ទំហំ​ ​5260mAh​ ​និង​បច្ចេកវិទ្យា​ ​30W​ ​fast​-​charge​ ​ដែល​អាច​ប្រើប្រាស់​ ​បាន​ ​2​ ​ថ្ងៃ​ថែមទៀត​។​ ​ស្មា​ត​ហ្វូ​ននេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈីប​ ​Qualcomm​ ​SnapdragonTM​ ​730G​ ​mobile​ ​platform​ ​ជាមួយនឹង​ដំណើរការ​នូវ​បច្ចេកវិទ្យា​ ​8nm​ ​ថែមទៀត​។​ ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Mi​ ​Note​ ​10​ ​នេះ​ដំណើរការ​នូវ​ ​MIUI​ ​11​ ​ដែល​នាំ​យក​នូវ​មុខ​ងា​រថ្មីៗ​ជាច្រើន​ដែល​ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ​និង​ការ​បង្កើន​ទៅលើ​ប្រសិទ្ធិ​ភាព​ការងារ​បាន​យ៉ាង​រលូន​ថែមទៀត​។​ ​វា​នាំ​យក​នូវ​មុខងារ​ ​Always​-​on​ ​Display​ ​ដែល​ជា​ ​Tool​ ​មួយ​ដ៏​ល្អ​សម្រាប់​ប្រើប្រាស់​ថែមទៀត​ផង​។​

    ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Mi​ ​Note​ ​10​ ​6GB​+​128GB​ ​នេះ​នឹង​ដាក់​លក់​នៅក្នុង​តម្លៃ​ ​$​499​ ​ខណៈ​ពេល​ដែល​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Note​ ​10​ ​Pro​ ​8GB​+​256GB​ ​នេះ​គឺ​មានតម្លៃ​ ​$​599​។​ ​ការ​លក់​ស្មា​ត​ហ្វូ​ននេះ​ជា​ផ្លូវការ​គឺ​នៅ​ថ្ងៃទី​ ​13​ ​ខែធ្នូ​នេះ​ ​នៅក្នុង​ហាង​លក់​ចែកចាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​Xiaomi​ ​រួមមាន​ហាង​ ​Mi​ ​Home​ ​ទាំង​បី​សាខា​ ​គឺ​ ​សាខា​ស្ទឹងមានជ័យ​,​ ​សាខា​ផ្សារដើមថ្កូវ​ ​និង​សាខា​សន្ធរ​មុខ​ ​រួម​ជាមួយ​និង​ដៃគូ​ចែកចាយ​ជាច្រើន​ទៀត​ ​ហើយនឹង​ហាង​អន​ឡាញ​ដូចជា​ ​Smile​ ​Shop​ ​និង​ ​Dola​ ​Mall​ ​ផង​ដែរ​។​

    ​សូម​ជំរាប​ថា​ ​ក្រុមហ៊ុន​ ​Xiaomi​ ​គឺ​បាន​បង្កើត​ឡើង​ដំបូង​នៅក្នុង​ឆ្នាំ​ ​2010​ ​និង​បាន​ហក់​ចូល​ទៅ​ក្នុង​ទីផ្សារ​ ​ភាគហ៊ុន​នៅ​ក្រុង​ហុងកុង​ឆ្នាំ​ ​2018​ ​។​ ​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​ ​Xiaomi​ ​បាន​ឡើង​មក​ឈរ​នៅ​លេខរៀង​ទី​ ​4​ ​នៃ​ចំណា​ត​ថ្នាក់​ស្មា​ត​ហ្វូ​នរ​បស់​ពិភពលោក​ ​ហើយនឹង​បាន​បង្កើត​នូវ​មា​តិ​ការ​ព័ត៌​ ​មាន​វិទ្យា​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ ​ជាមួយនឹង​ចំនួន​អ្នកប្រើ​ប្រាស់​ច្រើនជាង​ ​196​ ​លាន​ឧបករណ៍​ ​ដោយ​បូករួម​ទាំ​កុំព្យូទ័រ​ ​និង​ស្មា​ត​ហ្វូ​ន​។​ ​មកដល់ពេលនេះ​ ​Xiaomi​ ​បាន​ពង្រីក​ទីផ្សារ​បាន​ចំនួន​ច្រើ​ជាង​ ​80​ ​ប្រទេស​ហើយ​ ​នៅ​ជុំវិញ​ពិភពលោក​។​ ​គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​ ​2019​ ​នេះ​ ​ក្រុមហ៊ុន​នេះ​ ​បាន​បោះជំហាន​ចូលក្នុង​តារា​ ​Fortune​ ​Global​ ​500​ ​ដោយ​ឈរ​នៅ​លេខរៀង​ទី​ ​468​៕​ ​




  • មិន​ធម្មតា​ទេ!  Galaxy Fold ​របស់ Samsung លក់​បាន​ដល់ 1លាន​គ្រឿង​ហើយ

    មិន​ធម្មតា​ទេ!  Galaxy Fold ​របស់ Samsung លក់​បាន​ដល់ 1លាន​គ្រឿង​ហើយ

    ប្រធាន​ក្រុមហ៊ុន Samsung Electronic លោក​ Young Sohn បាន​ចេញ​មក​បញ្ជាក់​ថា​ ក្រុមហ៊ុន​បានលក់​ស្មាតហ្វូន Galaxy Fold អស់​ចំនួន 1លាន​គ្រឿង​ហើយ។

    Galaxy Fold បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី MWC 2019 កាលពី​ខែ​កញ្ញា ឆ្នាំនេះ ដែល​ដើម​ឡើយ​​ក្រុមហ៊ុន​គ្រោងនឹង​បញ្ចេញ​លក់​នៅ​ខែ​មេសា តែដោយ​សារ​ជួប​​បញ្ហា​មួយ ក្រុមហ៊ុន​ត្រូវ​ពន្យារពេល​ចេញ​លក់​ ដែល​ចុង​ក្រោយ ​គឺ​ចេញ​លក់​នៅ​ចុង​ខែ​កញ្ញាកន្លងទៅ។ 

    ការ​ចុះ​ផ្សាយ​កន្លង​មក​បាន​ឱ្យ​ដឹង​ថា Samsung គ្រោង​នឹង​លក់​​ឧបករណ៍​អេឡិចត្រូនិក​អាច​បត់​បានមួយនេះ ​ឱ្យ​បាន​ 6លាន​គ្រឿងនៅ​ក្នុង​ឆ្នាំ2020។ ការចុះផ្សាយនោះក៏បានបញ្ជាក់​ដែរ​ថា 1លាន​គ្រឿងដែលលក់ដាច់​នេះ ​មិន​ច្រើន​​ទេ បើ​ប្រៀប​ធៀប​នឹង​ចំនួន​លក់​ប្រចាំ​ត្រីមាស​របស់​ Samsung និង Apple ប៉ុន្តែ Galaxy Fold ជា​ស្មាតហ្វូន​តម្លៃ​ថ្លៃ​បំផុត​មួយ ដែល​តម្លៃ​ជា​មធ្យម​របស់​វា​គឺ 2ពាន់​ដុល្លារ​ឯណោះ៕

     

  • យ៉ែម​ ​ស្រីពេជ្រ​ ​បង្អួត​យីហោSL​ ​ខណៈ​ដែល​នាង​ប្រកាស​ថា​ជា​ប្រ៊េ​នរ​បស់​កូនខ្មែរ​ ​

    យ៉ែម​ ​ស្រីពេជ្រ​ ​បង្អួត​យីហោSL​ ​ខណៈ​ដែល​នាង​ប្រកាស​ថា​ជា​ប្រ៊េ​នរ​បស់​កូនខ្មែរ​ ​

    ​នៅ​រសៀល​ថ្ងៃទី១២​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គេ​ឃើញថា​ ​តារា​សម្ដែង​ ​និង​បង្ហាញ​ម៉ូដ​ល្បីឈ្មោះ​ជាច្រើន​នាក់​រួមមាន​ ​កញ្ញា​ ​យ៉ែម​ ​ស្រីពេជ្រ​ ​កញ្ញា​ ​ជី​មី​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បវរកញ្ញា​ ​សំណាង​ ​អេ​លី​ណា​ ​និង​តារា​ផ្សេងទៀត​ ​នាំគ្នា​មក​បង្អួត​សម្រស់​អំ​ពី​ប្រ៊េ​នកូន​ខ្មែរ​យីហោ​ម៉ាក​ ​SL​ ​។​ ​

    ​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ ​តារា​រាង​តូច​ច្រ​លឹង​សម្បុរស​ស្រអែម​ ​យ៉ែម​ ​ស្រីពេជ្រ​ ​បាន​ប្រាប់​ថា​ ​នាង​មាន​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង​មែនទែន​ ​ខណៈ​បាន​ឃើ​ញប្រ៊េន​ផលិត​ស្បែកជើង​ ​និង​កាបូប​របស់​កូនខ្មែរ​ដែល​មាន​យីហោ​ឈ្មោះ​ ​SL​ ​បាន​លេចឡើង​មក​ប្រកបដោយ​គុណភាព​ ​និង​កំពុង​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​ពីក្រៅ​ស្រុក​។​ ​នាង​ថា​ ​នាង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ផលិតផល​ខ្មែរ​មួយ​នេះ​ ​ដោយសារតែ​តម្លៃ​សមរម្យ​ ​និង​ភាព​ធន់​របស់​ផលិតផល​។​ ​នាង​បន្ដ​ថា​ ​ទាំង​ម្ចាស់​ប្រេន​ ​និង​ ​សិល្ប​ការិនី​ចូលរួម​ ​សុទ្ធតែ​ទទូច​ឱ្យ​អា​ជី​ករ​ធំៗ​ ​ចំណាយ​ទុ​នប​ង្កើត​ប្រេន​ជា​របស់​ខ្មែរ​ ​ជាជាង​ចំណាយ​ទុន​ចែកចាយ​តែ​ផលិតផល​ដែល​ជា​ប្រេ​នរ​បស់​បរទេស​ ​ធ្វើ​ឱ្យ​ប្រេ៊ន​ផលិត​បរទេស​កាន់តែ​ឈានឡើង​។​ ​បើ​ក្រុម​ពាណិជ្ជករ​ខ្មែរ​ចេះ​បង្កើត​ប្រេ៊​នដោយ​ខ្លួនឯង​យ៉ាង​មានគុណ​ភាព​ ​ពោល​គឺ​ខ្មែរ​កំពុង​ពង្រឹង​ទីផ្សារ​ផលិត​ផល​ជា​ប្រេ៊​នរ​បស់​ខ្មែរ​ពិត​ ​និង​ធ្វើ​ឱ្យ​បរទេស​បាន​ទទួលស្គាល់​ពី​គុណភាព​របស់​ផលិតផល​ខ្មែរ​។​
    ​ ​
    ​ងាក​មក​ដឹងពី​ចំណាប់​អា​រម្ម​ណ៍​ម្ចាស់​ប្រ៊េន​ជា​កូនខ្មែរ​គឺ​ ​លោកស្រី​ ​ទៀង​ ​ស្រី​លក្ខណ៍​ ​ម្ចាស់​ក្រុមហ៊ុន​ ​SL​ ​Footwear​ ​ជា​ម្ចាស់​ប្រេន​ ​SL​ ​របស់​ខ្មែរ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ដោយសារតែ​លោកស្រី​យល់ថា​ ​វា​ដល់ពេលហើយ​ ​ដែល​ខ្មែរ​ ​គួរតែ​មាន​ផ​លុត​ផល​ជា​ម៉ាក​យីហោ​របស់​ខ្លួន​ ​ទើប​លោកស្រី​សម្រេច​បោះទុន​ប្រមាណ២០ម៉ឺន​ដុល្លារ​ ​ដើម្បី​ផលិត​ម៉ាក​យីហោ​មួយ​នេះ​ ​និង​បើកហាង​លក់​ផលិតផល​ស្បែកជើង​ ​និង​កាបូប​ ​ដែល​ជា​ម៉ាក​ដែល​ខ្មែរ​បង្កើត​ដោយ​ផ្ទាល់ដៃ​។​ ​អ្នកស្រី​ថា​មិន​ខ្លាច​ប្រឈម​រឿង​ខ្វះ​ការ​គាំទ្រ​នោះ​ទេ​ ​ដោយសារតែ​ម៉ាក​យីហោ​ដែល​លោកស្រី​បង្កើត​ឡើង​ដើម្បី​ឱ្យ​ក្នុង​ស្រុក​មាន​ផលិតផល​ជា​ម៉ាក​យីហោ​របស់​ខ្មែរ​ចរាចរ​នេះ​ ​ក្រុមហ៊ុន​លោកស្រី​ ​មាន​អ្នកជំនាញ​ច្បាស់លាស់​ក្នុង​ការ​ឌីហ្សាញ​ចេញ​ម៉ូត​ ​និង​ ​មាន​អ្នកឯកទេស​ត្រួតពិនិត្យ​គុណភាព​ ​ដោយមាន​ការ​ទទួលស្គាល់​ពី​អ្នក​វាត​តម្លៃ​គុណភាព​៕​