Author: អេបិល

  • បុរសឯក ​ពឹង​ ​ច័ន្ទ​បរមី​ ​ជោគជ័យ​ដណ្ដើម​ពាន​អន្ដរ​ជាតិ​ក្នុង​កម្មវិធី​ Mister United Continent

    បុរសឯក ​ពឹង​ ​ច័ន្ទ​បរមី​ ​ជោគជ័យ​ដណ្ដើម​ពាន​អន្ដរ​ជាតិ​ក្នុង​កម្មវិធី​ Mister United Continent

    ​ដូច​មហាជន​មួយចំនួន​បាន​ស្គាល់​ថា​ ​លោក​ ​ពឹង​ ​ច័ន្ទ​បរមី​ ​គឺជា​តារា​សម្ដែង​ ​ច្រៀង​ ​និង​បង្ហាញ​ម៉ូដ​ដែល​មាន​រូបរាង​ស្រស់​សង្ហា​ ​និង​ទាក់ចិត្ត​មិត្ត​នារី​គ្រប់​វ័យ​។​ ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​តារា​ប្រុស​រូប​នេះ​បាន​ទទួល​ជ័យលាភី​លេខ៣​ ​ពី​ប្រទេស​ហ្វីលីពីន​ ​ក្នុង​កម្មវិធី​ ​Mister United Continent ​។​ ​

    ​នៅ​យប់​ថ្ងៃទី១៦​ ​ធ្នូ​ ​ឆ្នាំ២០១៩​ ​ក្នុង​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​វិញ​ ​លោក​ ​ពឹង​ ​ច័ន្ទ​បរមី​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ក្រោយពេល​បុរសឯក​ជនជាតិ​ស៊ូដង់​ ​ត្រូវ​បាន​ដក​តំណែង​ ​បេក្ខភាព​រង​ចំណាត់ថ្នាក់​លេខ២​ ​ជា​ជនជាតិ​ថៃ​ ​មិន​ត្រូវ​បាន​គេ​កំណត់​អោយ​ទទួល​មកុដ​ជំនួស​នោះ​ទេ​ ​ដោយ​គេ​តម្រូវ​អោយ​មានការ​បោះឆ្នោត​រវាង​លេខ២​ ​និង​លេខ៣​ ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​ ​ជា​លទ្ធផល​លោក​ថា​ ​លោក​ត្រូវ​បាន​គណ​កម្មការ​ការប្រកួត​ ​និង​ជនជាតិ​ហ្វីលីពីន​ទាំងមូល​បោះឆ្នោត​ឱ្យ​ ​ទើប​លោក​ទទួល​បាន​មកុដ​បន្ត​ពី​ជនជាតិ​ស៊ូដង់​ ​ដោយ​ខាង​អ្នក​រៀបចំ​ការប្រកួត​ ​បាន​ប្រគល់​អោយ​កាលពី​ថ្ងៃទី១០​ ​ធ្នូ​ ​ឆ្នាំ២០១៩​ ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

    ​សូមជម្រាប​ដែរ​ថា​ ​តាមរយៈ​ការ​ទទួល​មកុដ​នោះ​ ​លោក​ត្រូវ​បាន​គណ​កម្មការ​ប្រគល់​សាច់ប្រាក់​ប្រមាណ២ពាន់​ដុល្លារ​ ​ព្រម​ជាមួយ​លក្ខ​ណ្ឌ​ការងារ​ក្រៅប្រទេស​មួយចំនួន​ ​ក្នុងរយៈពេល៦ខែ​។​ ​ក្នុង​ក៏​តម្រូវ​មិន​អោយ​លោក​ចេញ​ប្រកួត​ក្នុង​កម្មវិធី​ណាមួយ​ ​នៅក្នុង​អំឡុង​ពេល​កុងត្រា​ផង​ដែរ​ ​ដើម្បី​កុំ​ឱ្យ​ប​ហរ​ឈម​នឹង​ដក​តំណែង​ ​ដូច​ជនជាតិ​ស៊ូដង់​។​ ​លោក​ថា​សប្បាយចិត្ត​ ​ដែល​លោក​បាន​តំណាង​អោយ​ប្រទេស​កម្ពុជា​ ​ហើយ​ទទួល​បាន​កិត្តិយស​មួយ​នេះ​ ​លើឆាកអន្តរជាតិ​៕​





  • ក្លិប​ថៃ​ ​និង​ម៉ា​ឡេ​ជាច្រើន​ ​ទាក់ទង​មក​ ​តែ​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ថា​ ​Sokhothai​ ​ជា​កន្លែង​ស័ក្តិសម​ជាងគេ​

    ក្លិប​ថៃ​ ​និង​ម៉ា​ឡេ​ជាច្រើន​ ​ទាក់ទង​មក​ ​តែ​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ថា​ ​Sokhothai​ ​ជា​កន្លែង​ស័ក្តិសម​ជាងគេ​

    ​កីឡាករ​ខ្សែបម្រើ​កណ្តាល​ជម្រើសជាតិ​កម្ពុជា​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​ ​Sokhothai​ ​FC​ ​សម្រាប់​រដូវ​កាល2020​ ​ខាងមុខនេះ​ ​ដែល​ជា​ក្លិប​បាល់ទាត់​មួយ​ដែល​លេង​នៅ​លី​ក​កំពូល​របស់​ថៃ​ ​៕​

    ​ធារី​ ​បាន​បញ្ជាក់​ថា​ ​រូបគេ​មាន​ក្លិប​នៅ​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​និង​លី​ក​កំពូល​ថៃ​ជាច្រើន​ទាក់ទង​មក​ដែរ​ ​ក៏ប៉ុន្តែ​រូបគេ​គិតថា​ ​នៅ​ទីនេះ​ ​(​Sokhothai​ ​FC​)​ ​គឺជា​កន្លែង​ដ៏​ស័ក្តិសម​ជាងគេ​បំផុត​សម្រាប់​រូបគេ​។​ ​រូបគេ​នឹង​ក្លាយជា​កីឡាករ​របស់​ក្លិប​មួយ​នេះ​ ​និង​បាន​ប្តេជ្ញា​ថា​ ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជូន​ក្លិប​។​ ​មកទល់​នឹង​ពេលនេះ​ ​កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង​រូប​នេះ​ ​បាន​បង្ហាញខ្លួន​ក្នុង​ការ​ហ្វឹកហាត់​ជា​ផ្លូវការ​នៅ​ទីនោះ​ហើយ​ ​ដោយ​បាន​ធ្វើការ​ផ្លាស់ទៅ​រស់នៅ​ក្នុងទឹក​ដី​ថៃ​ហើយ​។​ ​

    ​សូមជម្រាប​ថា​ ​មុននឹង​បាន​ឈានជើង​ចេញ​មក​ប្រកប​អាជីព​នៅ​ក្រៅប្រទេស​ ​កីឡាករ​រូប​នេះ​មាន​ដើមកំណើត​ចេញពី​កីឡាករ​ខ្មែរ​ដែល​ប្រមូល​ផ្តុំ​លេង​នៅ​បារាំង​សម្រាប់​ពានរង្វាន់​មិត្តភាព​នៅ​ទីនោះ​ ​ក្រោយមក​ក៏បាន​សម្រេចចិត្ត​ចាប់​យក​អាជីព​បាល់ទាត់​នៅ​កម្ពុជា​ ​ដោយ​បាន​ចូលរួម​ជាមួយនឹង​ក្លិប​ភ្នំ​ពេញ​ក្រោ​ន​មុនគេ​៕​


  • កម្ពុជា​នឹង​មីយ៉ាន់ម៉ា​ ​ប្រជែង​គ្នា​យក​លេខ​ ​3ទៀតហើយ​ក្នុង​ពាន​ ​BTV​ ​CUP​ ​2019​

    កម្ពុជា​នឹង​មីយ៉ាន់ម៉ា​ ​ប្រជែង​គ្នា​យក​លេខ​ ​3ទៀតហើយ​ក្នុង​ពាន​ ​BTV​ ​CUP​ ​2019​

    ​ក្រុមជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមជម្រើសជាតិ​ ​U20​ ​វៀតណាម​ក្នុង​លទ្ធផល​ ​3ទល់នឹង0​ ​កាលពី​ជំនួប​លើកដំបូង​ក្នុង​ពានរង្វាន់​មិត្តភាព​អន្ដរ​ជាតិ​ ​U20​ ​BTV​ ​Cup​ ​2019​ ​នៅ​ប្រទេស​វៀតណាម​។​

    ​នា​ល្ងាច​ថ្ងៃទី17​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​(​ថ្ងៃនេះ​)​ ​នៅ​វេលា​ម៉ោង​ ​6ល្ងាច​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​កម្ពុជា​ ​នឹង​ត្រូវ​ប៉ះ​ក្រុមជម្រើសជាតិ​អាយុ​ក្រោម​ ​20ឆ្នាំ​របស់​មីយ៉ាន់ម៉ា​ ​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ3​
    ​ប្រចាំ​ពានរង្វាន់​នេះ​។​

    ​គូរ​បញ្ជាក់​ថា​ ​ការប្រកួត​ដណ្តើម​ជើងឯក​ពានរង្វាន់​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី18​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ស្អែកនេះ​ ​នៅ​វេលា​ម៉ោង​ ​6ល្ងាច​ ​ដែល​ក្រុមជម្រើសជាតិ​អាយុ​ក្រោម​ ​20ឆ្នាំ​វៀតណាម​ ​ត្រូវ​ជួប​ជាមួយនឹង​ក្រុមបាល់ទាត់​ឈុត​ធំ​នៃ​ក្លិប​លី​ក​កំពូល​វៀតណាម​(​វៀតណាម​ដូចគ្នា​)​គឺ​ក្លិប​ ​Becamex​ ​Binh​ ​Dong​៕​

  • លី​ក​កំពូល​កម្ពុជា​ក្នុង​រដូវ​កាល​ថ្មី​ ​មានតែ​ ​13ក្លិប​តែប៉ុណ្ណោះ​

    លី​ក​កំពូល​កម្ពុជា​ក្នុង​រដូវ​កាល​ថ្មី​ ​មានតែ​ ​13ក្លិប​តែប៉ុណ្ណោះ​

    ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​CNCC​ ​បានឱ្យ​ដឹង​ថា​ ​ក្រុម​ដែល​នឹង​ចូលរួម​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​រដូវ​កាល2020​ ​ខាងមុខនេះ​ ​នឹង​ថយ​ចុះ​ចំនួន​ ​1ក្រុម​ ​ពី​ចំនួន​ ​14ក្រុម​មក​ត្រឹម​ ​13ក្រុម​វិញ​។​

    ​ចំពោះ​ក្លិប​ដែល​បាន​ដកខ្លួន​ចេញពី​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​រដូវ​កាល2020​ ​នេះ​ ​គឺ​ក្លិប​ខេត្ត​កំពង់ចាម​ ​ដែល​កាលពី​រដូវ​កាល​កន្លងទៅ​ ​ក្លិប​នេះ​បាន​បញ្ចប់​ក្នុង​លេខរៀង​ទី13​ ​នៃ​តារាង​ចំណាត់ថ្នាក់​លី​ក​កំពូល​កម្ពុជា​ ​ពីលើ​ក្រុម​យុវជន​បាទី​អាយុ​ក្រោម​ ​18ឆ្នាំ​។​ ​

    ​សូមជម្រាប​ថា​ ​ការប្រកួត​លី​ក​ពានរង្វាន់​ ​Metfone​ ​Cambodian​ ​League​ ​(​MCL​)​រដូវ​កាល​ថ្មី​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី15​ ​ខែកុម្ភៈ​ ​ឆ្នាំ2020​ ​ខាងមុខនេះ​ ​ដោយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី25​ ​ខែតុលា​ ​ឆ្នាំ2020​។​


  • ហួសពី​ការស្មាន​!​!​ ​ភាពយន្ដ​ ​«​ ​ឃុន​ផែន​ ​»​ ​បេ​សកម្ម​ដំបូង​ ​Super​ ​Hero​ ​សើច​រហូតដល់​គាំង​ ​

    ហួសពី​ការស្មាន​!​!​ ​ភាពយន្ដ​ ​«​ ​ឃុន​ផែន​ ​»​ ​បេ​សកម្ម​ដំបូង​ ​Super​ ​Hero​ ​សើច​រហូតដល់​គាំង​ ​

    ​អ្នក​មិនទាន់​បាន​ទស្សនា​ ​និង​កំពុង​ទន្ទឹង​ចាំ​ទស្សនា​ ​ច្បាស់​នឹកស្មាន​ថា​ ​ភាពយន្ដ​ថៃ​ថ្មី​បំផុត​នា​ចុងឆ្នាំ​ ​2019​ ​នេះ​ ​មាន​ចំណងជើង​ថា​ ​«​ ​ឃុន​ផែន​ ​»​ ​ជា​ប្រទេស​រឿង​ចម្បាំ​ ​បែប​ប្រវត្តិសាស្ត្រ​ ​និង​ឆ្លង​ភព​ជាដើម​.​.​។​ ​ក៏ប៉ុន្ដែ​អ្វី​ដែល​ហួសចិត្ត​បំផុត​នោះ​ ​រឿង​មួយ​នេះ​គឺថា​ ​សើច​ៗៗ​ ​សើច​ពីដើម​ដល់​ចប់​ ​សើច​រហូតដល់​គាំង​ថ្គាម​ ​.​.​.​.​(​ ​ហាហា​.​.​)​។​ ​

    ​រឿង​ឃុន​ផែន​បេ​សកម្ម​ដំបូង​នេះ​ ​ត្រូវ​បាន​ប្រឌិត​ឡើង​ទៅតាម​ការ​ស្រ​មើ​រស្រ​ម៉ៃ​របស់​អ្នកនិពន្ធ​ ​ស្ដែង​ឱ្យ​ឃើញ​ពី​ចំណី​អារម្មណ៍​ថ្មី​បែ្ល​ក​បែប​ ​Super​ ​Hero​ ​សម័យថ្មី​ក្នុង​បរិបទ​នៃ​សម័យកាល​បុរាណ​នៃ​ក្រុង​អយុធ្យា​។​ ​ខុសស្រឡះ​ពី​ភាព​វាយ​ឡុក​ខ្មាំងសត្រូវ​ ​ឃុន​ផែន​ ​សម័យថ្មី​នេះ​ ​ត្រូវ​បាន​បង្កប់​ដោយ​សាច់រឿង​បែ​បរ៉ូ​ម៉ែ​ន​ទិ​ក​ ​ដ្រា​ម៉ា​ ​ស្នេហា​កំប្លុក​កំប្លែង​ ​លាយ​លំ​ជាមួយ​ការ​បញ្ចូល​នូវ​វប្បធម៌​ ​និង​ទំនៀម​ទំ​លាប់​ប្រពៃណី​ ​។​ ​រឿង​នេះ​ត្រូវ​បាន​ចាប់ផ្ដើម​ពី​កំឡោះ​សង្ហា​មានឈ្មោះ​ ​«​កែវ​ ​»​ ​សម្ដែង​ដោយ​លោក​ ​Mairo​ ​Maurer​ ​ជាមួយ​តួឯកស្រី​ដែល​គ្រប់គ្នា​លាន់មាត់​ថា​ ​មានមុខមាត់​ស្រស់​ស្អាត​ស្រដៀង​ ​ម៉ៃ​ដា​វី​កា​ ​គឺ​នាង​ ​ហ្វា​ ​យ៉ង់​វ៉ា​រី​ ​សម្ដែង​ជា​ ​«​ ​ភីម​ ​»​ ​។​ ​

    ​ក្រៅពី​ភាព​ឈុត​ឆាក​ប្រទាក់ក្រឡា​គ្នា​ហើយ​នោះ​ ​សាច់រឿង​ទៀតសោត​ក៏បាន​ឆ្លុះបញ្ចាំង​អប់រំ​អ្នកទស្សនា​ទៅតាម​ទស្សនៈ​របស់​ព្រះពុទ្ធ​សាសនា​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​រឿង​មាន​ ​មានហេតុ​មានផល​ ​មាន​ជតា​កម្ម​។​ ​ចង់​ដឹង​ថា​ ​ភាពយន្ដ​ ​«​ ​ឃុន​ផែន​ ​»​ ​ល្អ​សើច​កម្រិត​ណា​ ​និង​ផ្ទុះ​យុទ្ធ​សិល្ប៍​អ្វីខ្លះ​នោះ​ ​កុំ​ភ្លេច​ធ្វើការ​កក់​សំបុត្រ​ ​និង​ទិញ​នៅ​រោង​ភាព​ ​Major​ ​Cineplex​ ​គ្រប់​សាខា​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​។​ ​តើ​ ​Mairo​ ​Maurer​ ​ក្លាយជាSuper​ ​Heroថ្មី​ដែរ​ឬទេ​ ​? តែកុំប្រញាប់ចេញពីរោងឱ្យសោះ ព្រោះនៅមានឈុតចុងក្រោយ ។ ​ ​តោះ​!​!​ ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​ ​

    https://youtu.be/wOQjQNUfCbE






  • NASA​ ​បង្ហើប​ឱ្យ​ដឹង​ថា​ ​បាញ់បង្ហោះ​រ៉ុក្កែត​ទៅ​ឋាន​ព្រះចន្ទ​ម្ដង​ ​ត្រូវ​ចំណាយ​ប្រាក់​ ​800​ ​លាន​ដុល្លារ​

    NASA​ ​បង្ហើប​ឱ្យ​ដឹង​ថា​ ​បាញ់បង្ហោះ​រ៉ុក្កែត​ទៅ​ឋាន​ព្រះចន្ទ​ម្ដង​ ​ត្រូវ​ចំណាយ​ប្រាក់​ ​800​ ​លាន​ដុល្លារ​

    កាលពី​ចុង​សប្តាហ៍​មុន​នេះ​ ​អង្គការ​ ​NASA​ ​បាន​ធ្វើការ​បង្ហាញ​នូវ​គ្រាប់​រ៉ុក្កែត​ដ៏​មាន​ថាមពល​ខ្លាំង​មួយ​ ​(​SLS​)​ ​ដែល​ត្រៀម​បញ្ជូន​មនុស្ស​ទៅកាន់​ពិភព​ព្រះចន្ទ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ​ត្រូវ​បាន​ផ្គុំ​រួចរាល់​ហើយ​ ​សម្រាប់​ការ​ធ្វើតេស្ត​សាកល្បង​។

    ​លោក​ ​Jim​ ​Bridenstine​ ​ប្រធាន​អង្គការ​ ​NASA​ ​បាន​លាតត្រដាង​ថា​ ​ប្រព័ន្ធ​រ៉ុ​ក្កែ​ថ្មីនេះ​ ​ពេល​បាញ់បង្ហោះ​ម្តង​ត្រូវ​ចំណាយ​ប្រាក់​ដល់ទៅ​ ​800លាន​ដុល្លារ​ឯណោះ​ហើយ​បើ​បញ្ជាទិញ​វិញ​គឺ​ ​1គ្រឿង​មានតម្លៃ​ ​1.6ពាន់​លាន​ដុល្លារ​។​ ​គ្រាប់​រ៉ុក្កែត​នោះ​នឹង​ត្រូវ​បាញ់បង្ហោះ​ដោយ​នឹង​នាំ​យក​យានអវកាស​ ​Orion​ ​(​យាន​ដឹក​មនុស្ស​)​ ​និង​យាន​ដឹកទំនិញ​ទៅកាន់​ពិភព​ព្រះចន្ទ​ ​នៅ​ឆ្នាំ2024​។​ ​គម្រោង​ ​SLS​ ​ត្រូវ​បាន​ពន្យារពេល​ ​និង​ទុកចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដោយសារតែ​បញ្ហា​ថវិកា​ ​ពោល​គឺ​ត្រូវ​ចំណាយ​ប្រមាណ​ ​17ពាន់​លាន​ដុល្លារ​ក្នុង​ការ​អភិវឌ្ឍ​។​

    ​លោក​ ​Jim​ ​Bridenstine​ ​បន្ថែម​ទៀត​ថា​ ​«​វា​ចំណាយពេល​យូរ​ក្នុង​ការ​អភិវឌ្ឍ​ ​ហើយ​ជា​ការពិត​ ​អ្នក​បង់ពន្ធ​អាមេរិក​បាន​វិនិយោគ​យ៉ាងច្រើន​ទៅលើ​វា​ ​ប៉ុន្តែ​នេះ​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​អាមេរិក​ក្លាយជា​អ្នកនាំ​មុខ​ខាង​អវកាស​ ​ហើយ​នោះ​គឺជា​អ្វី​ដែល​យើង​មានបំណង​ធ្វើ​»​៕​


  • U18​ ​កម្ពុជា​ ​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម​ក្នុង​ពាន​ ​BTV​ ​CUP​ ​2019​

    U18​ ​កម្ពុជា​ ​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម​ក្នុង​ពាន​ ​BTV​ ​CUP​ ​2019​

    ​ក្នុង​ការប្រកួត​ពានរង្វាន់​ក្រៅផ្លូវការ​មួយ​ ​ក្រុម​ ​U18​ ​របស់​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុម​ ​U20​ ​វៀតណាម​ ​ក្នុង​លទ្ធផល​ ​3ទល់នឹង0​ ​ក្នុង​ពានរង្វាន់​ ​BTV​ ​Cup​ ​2019​ ​កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​នេះ​នៅ​ ​Binh​ ​Duong​ ​ប្រទេស​វៀតណាម​។​

    ​ក្នុង​ការប្រកួត​នោះ​ ​ក្រុម​យុវជន​អាយុ​ក្រោម​ ​20ឆ្នាំ​វៀតណាម​ ​បាន​រកបាន​ ​1គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី45​ ​ហៀបនឹង​បញ្ចប់​វគ្គទី1​។​ ​លុះ​ចូល​មកដល់​វគ្គទី2​ ​វៀតណាម​កាន់តែ​ដាក់​សម្ពាធ​ខ្លាំង​ ​និង​រកបាន2គ្រាប់​បន្ថែម​ទៀត​នៅដើម​តង់​ទី2​។​ ​ទោះជា​មានការ​ដាក់​សម្ពាធ​ពេញ​ ​90នាទី​ ​ហើយ​អាជ្ញា​កណ្តាល​ហាក់​ផ្តល់​ការ​មានប្រៀប​ទៅ​ខាង​ក្រុម​វៀតណាម​ក៏ដោយ​ ​តែ​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​កម្ពុជា​ ​ក៏​ព្យាយាម​ទប់​ ​រហូតដល់​ចប់​ការប្រកួត​ជាមួយនឹង​លទ្ធផល​ ​3ទល់នឹង0​។​

    ​ចំពោះ​ការប្រកួត​ពានរង្វាន់​ ​BTV​ ​Cup​ ​2019​ ​នេះ​ ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​1ប្រកួត​ ​ខណៈ​ក្រុម​ចាញ់​ក៏​ត្រូវ​ជួប​ដណ្ដើម​ចំណាត់ថ្នាក់​លេខ3​ ​ចំនួន​ ​1ប្រកួត​ទៀត​ដែរ​ ​ដោយ​កម្ពុជា​នឹង​ត្រូវ​ជួប​ក្រុម​យុវជន​អាយុ​ក្រោម​ ​20ឆ្នាំ​របស់​មីយ៉ាន់ម៉ា​ ​ដើម្បី​ដណ្តើម​យក​លេខ3​៕​


  • វិសាខា​ ​ចុះ​អនុស្សរណៈ​ជាមួយ​ក្លិប​ ​Yokohama​ ​FC​

    វិសាខា​ ​ចុះ​អនុស្សរណៈ​ជាមួយ​ក្លិប​ ​Yokohama​ ​FC​

    ​ក្លិប​បាល់ទាត់​ ​វិសាខា​ ​បាន​ធ្វើការ​ប្រកាស​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​(​MoU​)​ ​ជាមួយ​ក្លិប​ ​Yokohama​ ​FC​ ​ដែល​ជា​ក្លិប​សមាជិក​ ​J1​-​League​ ​2020​ ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ការងារ​រវាង​ក្លិប​ទាំង2​ ​ពិសេស​ការផ្លាស់ប្ដូរ​កីឡាករ​យុវជន​ថ្នាល​ ​ក៏ដូចជា​គ្រូបង្វឹក​ ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ក្លិប​ទាំង2​ ​ឆ្ពោះទៅ​រក​ភាព​រីកចម្រើន​បន្ថែម​ទៀត​



    ​ពិធី​ចុះ​ ​MoU​ ​នេះ​ ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី15​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ម្សិលមិញ​ ​ក្រោម​វត្តមាន​ឯកឧត្តម​ ​ស​ ​សុខា​ ​ស្ថាបនិក​ក្លិប​កីឡាបាល់ទាត់​វិសាខា​ ​លោកជំទាវ​ ​កែ​ ​សួន​សុភី​ ​ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា​ ​និង​លោក​ ​Onodera​ ​Hiroshi​ ​ប្រធាន​ក្លិប​ ​Yokohama​ ​FC​ ​របស់​ជប៉ុន​ ​ព្រមទាំង​ក្រុមការងារ​ក្លិប​ទាំង2​ ​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ថា​ ​ក្លិប​បាល់ទាត់​វិសាខា​ ​បាន​បញ្ចប់​រដូវ​ការប្រកួត​លី​ក​ក្នុង​ចំណាត់ថ្នាក់​លេខ3​ ​នៃ​តារាង​លី​ក​កំពូល​កម្ពុជា​ ​ក្នុងចំណោម​ក្រុម​ទាំង14​ ​ប្រចាំ​រដូវ​កាល2019​៕​

  • សហព័ន្ធ​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​ ​U19​ ​និង​ ​U22​ ​កម្ពុជា​ ​នៅ​ចុងឆ្នាំ​នេះ​

    សហព័ន្ធ​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន​ ​U19​ ​និង​ ​U22​ ​កម្ពុជា​ ​នៅ​ចុងឆ្នាំ​នេះ​

    ​ឆ្លៀត​ក្នុង​ឱកាស​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​របស់​ក្រុមជម្រើសជាតិ​ ​U22​ ​របស់​កម្ពុជា​ ​ក្រោយ​បញ្ចប់​ភារកិច្ច​នៅ​ស៊ី​ហ្គេម​នោះ​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​ឯកឧត្តម​ ​សៅ​ ​សុខា​ ​បាន​ប្រកាស​អំពី​គម្រោង​ចុងឆ្នាំ2019​ ​នេះ​ ​ទៅកាន់​កីឡាករ​ទាំងអស់​ថា​ ​លោក​បាន​រៀបចំ​រង្វាន់​ជាទី​គាប់ចិត្ត​រួចរាល់​ហើយ​សម្រាប់​ជូន​ដល់​ក្រុមកីឡា​ករ​ ​និង​ក្រុមការងារ​ក្នុង​ឈុត​ ​U19​ ​និង​ ​U22​ ​ដែល​ខំប្រឹង​ ​និង​ខិតខំ​រហូត​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ជូន​កម្ពុជា​ក្នុង​ឆ្នាំនេះ​។​

    ​ឯកឧត្តម​បាន​ប្រកាស​បន្ថែម​ថា​ ​នឹង​រៀបចំ​កម្មវិធី​ជួបជុំ​មួយ​នា​ថ្ងៃទី29​ ​ខែធ្នូ​ខាងមុខ​ ​ហើយ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​នឹង​មានកម្ម​វិធី​មួយ​ ​ដើម្បី​លើកទឹកចិត្ត​ក្រុម​ទាំង2​ ​តែ​ឯកឧត្តម​សូម​លាក់​សិន​ ​ព្រោះ​មិន​ចង់ឱ្យ​កីឡាករ​ម្នា​ក់ៗ​សប្បាយចិត្ត​ពេក​៕​

    ​គួរ​រំឭក​ដែរ​ថា​ ​ក្នុង​ឆ្នាំ2019​ ​នេះ​វិស័យ​បាល់ទាត់​កម្ពុជា​ ​ហាក់​មានការ​រីកចម្រើន​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ ​ដោយ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ ​ព្រោះ​អាច​ឡើង​ទៅដល់​វគ្គ​ពាក់​ក​ណ្តាល​ផ្តាច់​ព័្រ​ត្រ​ស៊ី​ហ្គេម​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។​ ​មួយវិញទៀត​កម្ពុជា​ ​បាន​ជាប់​ជា​ក្រុម​ខ្លាំង​ទាំង16​ ​ប្រចាំ​ទ្វីបអាស៊ី​ ​ដោយ​បាន​ឡើង​ទៅលេង​ពាន​ធំ​បំផុត​របស់​ទ្វីបអាស៊ី​ ​AFC​ ​U19​ ​ក្រោយ​ឆ្លងកាត់​វគ្គ​ជម្រុះ​ ​ដោយ​បាន​ជាប់​ជា​ក្រុម​លេខ2​ ​ល្អ​បំផុត​៕​

  • មហាជនកាន់តែចាប់អារម្មណ៍ទឹកមុខឈ្នានីស កែវ សុបញ្ញា ក្នុងរឿង “រាជិនីភូមិគ្រឹះ”

    មហាជនកាន់តែចាប់អារម្មណ៍ទឹកមុខឈ្នានីស កែវ សុបញ្ញា ក្នុងរឿង “រាជិនីភូមិគ្រឹះ”

    ដោយសារតែសម្ដែងជាតួអង្គកាច់ឆ្នាសឆ្នើមឈ្នានីសក្នុងរឿង “រាជិនីភូមិគ្រឹះ” សមពេកទើបធ្វើឱ្យតារាចម្រៀងហង្សមាសកញ្ញា កែវ សុបញ្ញា ត្រូវបានពុកម៉ែបងប្អូនស្អប់ស្រែកជេរនៅពីមុខឆាក និងរកគប់ស្បែកជើងទៀតផង។

    កញ្ញា កែវ សុបញ្ញា បានឱ្យយដឹងថា មិននឹកស្មានថា ពុកម៉ែបងប្អូនចាំឈ្មោះនិងរូបរាងខ្លួនសម្ដែងក្នុងរឿង “រាជិនីភូមិគ្រឹះ” ថាជាតួនាង លំអង នោះទេ។ គ្រាន់តែឡើងលើឆាកភ្លាមស្រាប់តែពុកម៉ែបងប្អូនស្រែកថា៖” ស្គាល់ហើយ មីលំអង តួកាចឆ្នាស់ក្នុងរឿង “រាជិនីភូមិគ្រឹះ” ថ្ងៃនេះបានជួបរូបពិតហើយ មិនកាចដូចក្នុងរឿងសោះ”។

    ក្រៅពីពុកម៉ែបងប្អូនស្រែកជេរហើយនោះពួកគាត់ថែមទាំងមើលសម្លក់សម្លឹង កែវ សុបញ្ញា មិនដាក់ភ្នែកឡើយដោយមានការងឿងឆ្ងល់ក្នុងចិត្តថា នៅរូបពិតនៅក្រៅស្លូតសុភាពតែក្នុងរឿងវិញពិសពុលរកលេខដាក់គ្មាន សុំសរសើរពូកែសម្ដែងណាស់។ កែវ សុបញ្ញា ថា៖”ទោះបីជាពូកគាត់ខឹងស្អប់ខ្ញុំ ជាតួអង្គម្នាក់ក្នុងរឿង “រាជិនីភូមិគ្រឹះ” ក៏ដោយតែខ្ញុំសប្បាយចិត្ត ដោយសារតែគិតថាខ្ញុំសម្ដែងចូលតួកាច​សម​ខ្លាំងទើបធ្វើឲ្យពួកគាត់ស្អប់បែបនេះ។ តែពេលខ្លះភ័យដែរហ្នឹងបងខ្លាចត្រូវពួកគាត់គប់១ស្បែកជើង អ៊ីចឹង​ចាប់ពីថ្ងៃនេះទៅ ពេលទៅណាដឹងតែពាក់ម៉ាស់ហើយទើបបាន”៕