Author: អេបិល

  • គិ​ត​ត្រួស​ៗ​ ​សៀង​ ​ចន្ធា​ ​រកបាន​ ​20គ្រាប់​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​

    គិ​ត​ត្រួស​ៗ​ ​សៀង​ ​ចន្ធា​ ​រកបាន​ ​20គ្រាប់​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​

    ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បាន​លេចធ្លោ​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់​កម្ពុជា​ ​ដោយសារ​ទម្រង់​លេង​ក្នុង​ទីតាំង​ប្រយុទ្ធ​ដ៏​អស្ចារ្យ​របស់​គេ​ ​ដោយ​គេ​បាន​លេង​គ្រប់​ឈុត​ទាំងអស់​របស់​កម្ពុជា​ក្នុង​ឆ្នាំ2019​ ​នេះ​ ​រួមមាន​ ​U17​,​ ​U18​,​ ​U19​,​ ​U22​,​ ​U23​ ​និង​ឈុត​ធំ​កម្ពុជា​។​


    ​បើ​គិត​សរុប​តែ​ក្នុង​ឆ្នាំ2019​ ​នេះ​ ​កីឡាករ​វ័យ​ ​17ឆ្នាំ​រូប​នេះ​ ​បាន​លេង​ឱ្យ​ក្រុមជម្រើសជាតិ​គ្រប់​ឈុត​ទាំងអស់​បាន​ដល់ទៅ​ ​35ប្រកួត​ហើយ​ ​ដោយ​ក្នុង​នោះ​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​កម្ពុជា​បាន​ដល់ទៅ​ ​20គ្រាប់​ក្នុង​ការប្រកួត​ពានរង្វាន់​អន្តរជាតិ​ធំ​ប្រចាំ​តំបន់​អាស៊ាន​និង​ ​ទ្វីបអាស៊ី​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បើ​គិត​សរុប​ក្នុង​អាជីព​បាល់ទាត់​ ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​ធ្លាប់​លេង​ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា​គ្រប់​ឈុត​បាន​ចំនួន​ ​65ប្រកួត​ហើយ​ ​និង​រក​គ្រាប់​បាល់​បាន​ចំនួន​ ​43គ្រាប់​៕​


  • សៀង​ ​ចន្ធា​ ​មានកម្ម​វិធី​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយទៀត​ហើយ​!​

    សៀង​ ​ចន្ធា​ ​មានកម្ម​វិធី​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយទៀត​ហើយ​!​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម​ ​22ឆ្នាំ​ ​នឹង​មាន​ភារកិច្ច​ចូលរួម​ក្នុង​ពានរង្វាន់​ ​Bangabandhu​ ​Gold​ ​Cup​ ​ក្នុង​ខែមករា​ខាងមុខ​ ​ខណៈ​ដែល​ពានរង្វាន់​មួយ​នេះ​ ​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​បង់​ក្លា​ដែស​។​

    ​ចំពោះ​ពានរង្វាន់​មួយ​នេះ​ ​ត្រូវ​បាន​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​ ​គិតថា​ ​អាច​នឹង​មាន​កីឡាករ​វ័យក្មេង​ដ៏​ល្អ​របស់់​កម្ពុជា​ ​សៀង​ ​ចន្ធា​ ​ចូលរួម​ដែរ​មិនខាន​ ​ដ្បិតអី​កីឡាករ​រូប​នេះ​ធ្វើ​បាន​ល្អ​នៅក្នុង​ឈុត​នេះ​នៅក្នុង​ព្រឹត្តិ​កា​រណ៏​ស៊ី​ហ្គេម​កន្លងទៅ​ ​ហើយ​ថែមទាំង​ធ្វើ​បាន​ល្អ​ក្នុង​ឈុត​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ​U18​,​ ​U19​,​ ​U22​ ​និង​ឈុត​ធំ​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្នុង​ពានរង្វាន់​នេះ​ ​មាន​ប្រទេស​ចំនួន5​ ​ចូលរួម​ប្រកួត​ ​រួមមាន​បង់ក្លាដេស​(​ម្ចាស់ផ្ទះ​)​ ​ឡាវ​ ​កម្ពុជា​ ​កៀហ្សី​ស្ថាន​ ​ម៉ុងហ្គោលី​ ​និង​ស្រីលង្កា​ ​ខណៈ​ដែល​អាច​មាន​បន្ថែម​ ​2ប្រទេស​ផ្សេងទៀត​ដែល​អាច​ជា​ ​ឆាយ​នី​សតៃ​ប៉ិ​ ​និង​ ​ទីម័រខាងកើត​ ​ប្រសិនបើ​ប្រទេស​ទាំង​ ​2ចុងក្រោយ​នេះ​យល់ព្រម​ទទួល​សំណើម​ក​ចូលរួម​ប្រកួត​៕​


  • កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជាមួយ​ ​5ប្រទេស​ផ្សេងទៀត​ក្នុង​ពានរង្វាន់​អន្តរជាតិ​មួយ​

    កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជាមួយ​ ​5ប្រទេស​ផ្សេងទៀត​ក្នុង​ពានរង្វាន់​អន្តរជាតិ​មួយ​

    ​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​បង់​ក្លា​ដែស​ ​បាន​បង្កើត​ពានរង្វាន់​អន្តរជាតិ​កម្រិត​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​ ​ប្រចាំឆ្នាំ​ ​2020​ ​Bangabandhu​ ​Cup​ ​ដែល​ជា​ពានរង្វាន់​អន្តរជាតិ​ក្រៅផ្លូវការ​មួយ​សម្រាប់​រំឭក​ដល់​ថ្ងៃ​ឯករាជ​ជាតិ​របស់​ប្រទេស​មួយ​នេះ​។​

    ​ក្នុង​នោះ​ដែរ​ ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​ជម្រើសជាតិ​កម្ពុជា​ ​ដែល​បាន​ទទួល​ចំណាត់ថ្នាក់​លេខ4​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​លេង​ក្នុង​ពានរង្វាន់​មួយ​នេះ​ដែរ​ ​រួម​ជាមួយនឹង​ប្រទេស​ចំនួន​ ​5ផ្សេងទៀត​ ​ដូចជា​ ​បង់​ក្លា​ដែស​ ​កៀស៊ី​ស្ថាន​ ​ម៉ុងហ្គោលី​ ​កម្ពុជា​ ​ឡាវ​ ​និង​ស្រីលង្កា​។​

    ​ចំពោះ​កាលបរិច្ឆេទ​ពាន​ ​Bangabandhu​ ​Cup​ ​នេះ​ ​នឹង​រៀបចំ​នៅ​ថ្ងៃទី15​ ​ខែមករា​ ​ឆ្នាំ2020​ ​រហូតដល់​ថ្ងៃទី25​ ​ខែមករា​ ​ឆ្នាំ2019​ ​ចំណែក​ឯ​រូបមន្ត​ប្រកួត​វិញ​ ​គឺ​ក្រុម​ទាំងអស់​នឹង​បែងចែក​ជា​ ​2ពូល​ ​ដោយមាន​ការប្រកួត​ក្នុង​ពូល​ជម្រើស​យក​ ​4ក្រុម​ល្អ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​៕​

  • ខាន់​ ​ចេ​សា​ ​ថា​ ​ស៊ី​ហ្គេម​ស្រួល​យក​មេដាយមាស​ជាង​ ​ASIAN​ ​GAMES​ ​ឆ្ងាយណាស់​

    ខាន់​ ​ចេ​សា​ ​ថា​ ​ស៊ី​ហ្គេម​ស្រួល​យក​មេដាយមាស​ជាង​ ​ASIAN​ ​GAMES​ ​ឆ្ងាយណាស់​

    ​កាលពី​ថ្ងៃទី16​ ​ខែធ្នូ​ ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​ធ្វើពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​ ​36,000ដុល្លារ​ ​ដល់​កីឡាករ​ ​កីឡាការិនី​ ​4ប្រភេទ​កីឡា​របស់​កម្ពុជា​ដែល​បាន​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ​លើក​ទី៣០​ ​នៅ​ប្រទេស​ហ្វីលីពីន​។​

    ​ក្នុង​នោះ​ដែរ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក​ ​និង​ម៉ិកស៊ិក​ ​ចេ​សា​ ​ខាន់​ ​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ ​វា​ជា​ការប្រកួត​មួយ​ដែល​ងាយស្រួល​ ​ព្រោះ​មាន​ប្រទេស​ចូលរួម​តែ​ ​11ប្រទេស​ ​ខណៈ​ដែល​កីឡា​ប្រចាំ​ទ្វីបអាស៊ី​ដែល​នាង​ធ្លាប់​ទទួល​បាន​មេដាយមាស​កាលពី​ឆ្នាំមុន​នោះ​ ​គឺ​មាន​ភាព​ពិបាក​ក្នុង​ការប្រកួត​ប្រជែង​ជាង​ស៊ី​ហ្គេម​ឆ្ងាយណាស់​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​ខាន់​ ​ចេ​សា​ ​ធ្លាប់​តំណាង​ឱ្យ​កម្ពុជា​ក្នុង​កី​ឡា​ជូ​ជី​តស៊ូ​ ​នៅ​ ​ASIAN​ ​GAMES​ ​2018និង​ស៊ី​ហ្គេម2019​ ​ហើយ​នាង​ទទួល​បាន​មេដាយមាស​ទាំង​ ​2កម្មវិធី​៕​

  • ពាន​ ​BTV​ ​CUP​ ​កម្ពុជា​ ​បាន​លេខ4​ ​តែ​សៀង​ ​ចន្ធា​ ​ស៊ុត​ ​2គ្រាប់​ចុង​ម៉ោង​យ៉ាង​ឡូយ​អស្ចារ្យ​

    ពាន​ ​BTV​ ​CUP​ ​កម្ពុជា​ ​បាន​លេខ4​ ​តែ​សៀង​ ​ចន្ធា​ ​ស៊ុត​ ​2គ្រាប់​ចុង​ម៉ោង​យ៉ាង​ឡូយ​អស្ចារ្យ​

    ​ក្នុង​ពានរង្វាន់​ក្រៅផ្លូវការ​មួយ​ ​(​BTV​ ​CUP​ ​2019​)​ ​កាលពីយប់មិញ​មានការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ3​ ​រវាង​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​កម្ពុជា​ ​និង​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​20ឆ្នាំ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ​ជា​លទ្ធផល​ ​ក្រុម​កម្ពុជា​បាន​ចាញ់​ក្នុង​លទ្ធផល​ ​4ទល់នឹង2​។​

    ​ក្នុង​ការប្រកួត​នេះ​ក្រុម​មីយ៉ាន់ម៉ា​ ​បាន​នាំមុខ​មុន​ ​1គ្រាប់​នៅក្នុង​វគ្គទី1​។​ ​ឈាន​ចូល​ដល់​វគ្គទី2​ ​ក្រុម​មីយ៉ាន់ម៉ា​បាន​បន្ថែម​ ​3គ្រាប់​ទៀត​ ​ខណៈ​ដែល​កម្ពុជា​បាន​យក​គ្រាប់​បាល់​ ​2គ្រាប់​មកវិញ​ ​ដោយ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​ទាំង​ ​2គ្រាប់​នៅ​ចុង​វគ្គ​នៃ​ទី2​។​

    ​ហើយ​ល្ងាច​នេះ​ ​ក្រុម​ ​Becamex​ ​Binh​ ​Doung​ ​នឹង​ត្រូវ​ប៉ះ​ក្រុម​យុវជន​អាយុ​ក្រោម​ ​20ឆ្នាំ​ ​វៀតណាម​ ​នៅ​កីឡដ្ឋាន​របស់​ក្លិប​ ​Becamex​ ​Binh​ ​Doung​ ​នៃ​ខេត្ត​ប៊ិន​ដុង​ ​ប្រទេស​វៀតណាម​៕​


  • កសិករ​ក្រីក្រ​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

    កសិករ​ក្រីក្រ​ម្នាក់​នៅ​ខេត្ត​កំពង់ស្ពឺ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

    ​ស្ត្រីជា​កសិករ​ក្រីក្រ​ម្នាក់​រស់នៅ​ខេត្ត​កំពង់ស្ពឺ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​។​ ​ស្ត្រី​ដែល​មានសំណាង​ម្នាក់​នេះ​មាន​ឈ្នោះ​ ​វេ​ ​សុខ​នី​ ​អាយុ​ ​៣០ឆ្នាំ​ ​រស់នៅ​ភូមិ​ព្រៃ​ស្មាច់​ ​ឃុំ​ព្រៃវិហារ​ ​ស្រុក​គង់​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​។​ ​

    ​នៅចំពោះមុខ​ក្រុមការងារ​ ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ​១០០លាន​រៀល​ ​ដល់​លំនៅឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​អ្នកស្រី​ ​វ៉េ​ ​សុខ​នី​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​សព្វថ្ងៃ​នេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក​ខ្លាំង​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ស៊ីឈ្នួល​ធ្វើស្រែ​ឱ្យ​គេ​តែប៉ុណ្ណោះ​។​ ​អ្នកស្រី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​៖​ ​សម្រាប់​មុខរបរ​សព្វថ្ងៃ​នេះ​គឺ​គ្មានអ្វី​ឱ្យ​ប្រាកដ​នោះ​ទេ​ ​ជួនកាល​ស៊ីឈ្នួល​ដកស្មៅ​ ​ជួនកាល​ស៊ីឈ្នួល​ច្រូតស្រូវ​ ​ឬ​ធ្វើការ​ងារ​ផ្សេង​ៗ​ទៀត​ដោយ​ប្រើ​កម្លាំងកាយ​ទាំងអស់​។​ ​



    ​ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​នៅ​ពេនេះ​ ​គឺជា​រឿង​ដែល​រំភើប​ជាទីបំផុត​ ​។​ ​អ្នកស្រី​បាន​បញ្ជាក់​ថា​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ត្រឡប់​មក​ពី​ស៊ីឈ្នួល​ច្រូតស្រូវ​ឱ្យ​អ្នកភូមិ​រួច​ ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ ​ដោយ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ចំនួន​មួយ​កំប៉ុង​ពី​អ្នកលក់​នៅ​ក្បែរ​ផ្ទះ​ទទួលទាន​ ​លុះ​ពេល​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។​ ​ដំបូង​ឡើង​ ​អ្នកស្រី​មិន​គិតថា​ជា​រង្វាន់១០០លាន​រៀល​នោះ​ទេ​ ​ព្រោះ​មិន​ចេះអក្សរ​ ​ហើយក៏​យក​ឱ្យ​គេ​ជួយ​មើល​ ​ទើប​ដឹង​ថា​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពិតប្រាកដ​មែន​ ​ហើយក៏​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​ ​។​ ​

    ​អ្នកស្រី​បាន​បញ្ជាក់​ថា​ ​ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ​១០០លាន​រៀល​នេះ​ ​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ​ ​និង​ទិញ​ដីស្រែ​ខ្លះ​ ​ហើយ​នៅសល់​ប៉ុន្មាន​ទុក​ ​សម្រាប់​បង្កើត​អាជីវកម្ម​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផង​ដែរ​ទៅ​ថ្ងៃ​អនាគត​ ​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​ ​១០០លាន​រៀល​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​បន្ថែម​ទឹកប្រាក់​ចំនួន​ ​១០​ ​លាន​រៀល​ ​ចំនួន១០០​ ​រង្វាន់​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1កំប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

  • ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ផ្តល់​រង្វាន់​ ​1ពាន់​ដុល្លារ​សម្រាប់​មេដាយមាស1​ ​ខណៈ​គ្រូបង្វឹក​ក៏បាន​ ​1ពាន់​ដុល្លារ​ដែរ​

    ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ផ្តល់​រង្វាន់​ ​1ពាន់​ដុល្លារ​សម្រាប់​មេដាយមាស1​ ​ខណៈ​គ្រូបង្វឹក​ក៏បាន​ ​1ពាន់​ដុល្លារ​ដែរ​

    ​កាលពី​ម្សិលមិញ​នេះ​ ​ក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍​ ​បាន​ផ្តល់​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ដែល​ទទួល​បាន​មេដាយមាស​ ​ជា​ក្រុម​ចំនួន​ ​1ម៉ឺន​ដុល្លារ​ ​ជាឯក​ត្ត​ជន​ទទួល​បាន​ ​6ពាន់​ដុល្លារ​ ​ខណៈ​ដែល​គ្រូបង្វឹក​ក៏​ទទួល​បាន​ ​1ពាន់​ដុល្លារ​ដែរ​។​

    ​ធ្វើពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​អត្តពលិក​កម្ពុជា​ ​ដែល​ទទួល​បាន​មេដាយ​ពី​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ណា​ហ្គាវើលដ៍​ ​ដោយមាន​ការចូលរួម​ពីសំណាក់​កីឡាករ​ ​កីឡាការិនី​ ​ដែល​ទទួល​បាន​មេដាយមាស​ទាំង​ ​7រូប​ ​គ្រូបង្វឹក​ ​ប្រធាន​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​រួម​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ណា​ហ្គា​រើល​ដ៍​។​

    ​ឯកឧត្ដម​ ​វ៉ាត់​ ​ចំរើន​ ​បានឱ្យ​ដឹង​ថា​ ​ដូច​ទៅ​នឹង​អ្វី​ដែល​ណា​ហ្គាវើលដ៍​ ​បាន​សន្យា​កាលពី​ឆ្នាំ2018​ ​អ៊ីចឹង​ថា​ ​នឹង​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​អត្តពលិក​ដែល​បាន​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម​ ​លើក​ទី30​ ​នេះ​។​ ​ក្រុមហ៊ុន​ខាងលើ​នេះ​តែងតែ​ផ្ដល់​ប្រាក់​រង្វាន់​ ​ដើម្បី​លើកទឹកចិត្ត​ជំរុញ​ឱ្យ​កីឡាករ​ ​កីឡាការិនី​កម្ពុជា​រឹតតែ​ខំប្រឹង​ប្រែង​ប្រកួត​ជានិច្ច​៕​



  • ផលិតកម្ម​ ​LD​ ​សម្ពោធ​ដាក់​បញ្ចាំង​ភាពយន្ត​ថ្មី​មួយ​រឿង​ទៀតហើយ​ ​«​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​ ​»​

    ផលិតកម្ម​ ​LD​ ​សម្ពោធ​ដាក់​បញ្ចាំង​ភាពយន្ត​ថ្មី​មួយ​រឿង​ទៀតហើយ​ ​«​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​ ​»​

    បន្ទាប់ពី​ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​និង​បណ្ដាល​ប្រទេស​អាស៊ាន​រយៈ​ភាពយន្ដ​រឿង​ ​«​ ​នាឡិកា​ ​»​ ​ខណៈនេះ​ស្រាប់តែ​ផលិតកម្ម​ ​LD​ ​ប្រកាស​ដាក់​បញ្ចាំង​ភាពយន្ដ​ខ្នាត​ធំ​មួយទៀត​ហើយ​គឺ​រឿង​ ​«​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​ ​»​ ​ដែល​ជា​ប្រភេទ​រឿង​ស្នេហា​មនោសញ្ចេតនា​វិញ​ម្ដង​។​ ​ពិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​រោងកុន​ ​លី​ជេន៍​ស៊ី​ធី​ម៉ល​ ​នា​រាត្រី​ថ្ងៃទី​ទី១៧​ ​ធ្នូ​ ​ឆ្នាំ២០១៩​។​
    ​ ​
    ​ភាពយន្ត​ដែល​ប្រកាស​ដាក់​បញ្ចាំង​នេះ​ ​សម្ដែង​ដោយ​អ្នកនាង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​លោក​ ​ជា​ ​សុ​វណ្ណ​នរា​ហ៍​ ​លោក​ ​កែន​ ​ឧត្តម​វាសនា​ ​អ្នកនាង​គ្រ​ត​ ​លោក​ ​លាង​ ​ឧត្តម​ ​និង​តារា​សម្ដែង​ជាច្រើន​រូប​ទៀត​ ​ខណៈ​ដែល​អ្នកនាង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​សម្ដែង​ជា​តួ​ស្រី​ស្រលាញ់​ស្រី​ ​ប៉ុន្តែ​ដើម្បី​ពួកម៉ាក​គឺ​លោក​ ​ជា​ ​សុ​វណ្ណ​នរា​ហ៍​ ​នាង​ក៏​សម្រេចចិត្ត​តែង​តួ​ជា​ស្រី​ ​ធ្វើជា​ភរិយា​កុងត្រា​របស់​លោក​ ​ដើម្បីអោយ​ម្ដាយ​របស់​លោក​ដែល​មាន​ជម្ងឺធ្ងន់​បាន​ញញឹម​ ​ហើយ​ចុងក្រោយ​នាង​ក៏​ក្លាយជា​នារី​ស្រលាញ់​ប្រុស​ ​និង​សុខចិត្ត​ធ្វើជា​ភរិយា​ស្របច្បាប់​របស់​ពួកម៉ាក​ ​ស្របគ្នា​ដែល​នារី​ដែល​អ្នកនាង​ស្រលាញ់​ ​ក៏​ផិតក្បត់​នាង​។​ ​ភាពយន្ត​ត្រូវ​គេ​កត់សម្គាល់​ថា​ ​ពោរពេញ​ដោយ​សំណើច​សើច​សប្បាយ​តាំងពី​ដើម​ដល់​ចប់​ ​ដោយមាន​ការ​រំពឹង​យ៉ាង​ខ្លាំង​ថា​រឿង​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ ​មិន​ខុសពី​ភាព​យន្ត​មុន​ៗ​។​ ​

    ​យ៉ាងណាមិញ​ ​អ្នកនាង​ ​សុខ​ ​សោ​ម៉ា​វត្តី​ ​បា​នប្រ​កាស់​ថា​ ​ភាពយន្ដ​នេះ​អ្នកនាង​ពិតជា​ពិបាក​ក្នុង​សម្ដែង​បំផុត​ ​ព្រោះ​តម្រូវ​ឱ្យ​អ្នកនាង​សម្ដែង​ជា​តួអង្គ​ស្រី​ស្រឡាញ់​ ​ដែល​ខុស​ផ្ទុយពី​អ​ត្ត​ចរឹ​ត​ពិត​របស់​អ្នកនាង​។​ ​ក្នុង​នោះ​ដែរ​ ​អ្នកនាង​ ​បន្ទាប់​ខ្សែភាពយន្ដ​មួយ​នេះ​ទៅ​ ​ភាព​យន្ដ​ក្រោយ​ៗ​អ្នកនាង​ក៏​ពិចារណា​ ​និង​ផ្អាក​ពីរ​ការ​ថត​ភាពយន្ដ​មួយរយៈពេល​សិន​ ​ដោយ​អ្នកនាង​ផ្ដោត​សំខាន់​ទៅលើ​មុខ​ជំនួញ​ក្រៅ​សិល្បៈ​ ​ដែល​បាន​ចាប់ដៃ​គូ​ជាមួយ​លោក​ ​លី​ ​វ៉ា​ហេទ​។​ ​តែ​ចំពោះ​រឿង​ ​«​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​ ​»​ ​អ្នកនាង​ថា​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការសម្ដែង​ខ្លាំង​ ​ហើយ​ចង់ឱ្យ​មហាជន​ទាំងអស់​បាន​មក​ទស្សនា​ ​និង​ទទួលយក​អារម្មណ៍​ប្លែក​មួយ​បែប​ទៀត​នៃ​រសជាតិ​ភាពយន្ដ​ខ្មែរយើង​៕​

    ​ ​

  • តារា​សម្ដែង​ភេទ​ទីបី​ ​កញ្ញា​ ​ភី​ ​សម័យ​ ​បង្ហើប​ក្ដី​ប្រាថ្នា​មួយ​ក្នុង​ថ្ងៃកំណើត​

    តារា​សម្ដែង​ភេទ​ទីបី​ ​កញ្ញា​ ​ភី​ ​សម័យ​ ​បង្ហើប​ក្ដី​ប្រាថ្នា​មួយ​ក្នុង​ថ្ងៃកំណើត​

    ​តារា​ភេទ​ទីបី​ ​កញ្ញា​ ​ភី​ ​សម័យ​ ​ដែល​ពូកែ​សម្តែង​ ​កំប្លែង​និង​ ​ជំនាញ​ផាត់មុខ​ ​នោះ​បាន​អបអរ​ថ្ងៃខួបកំណើត​ ​កាលពី​យប់​បាន​ធ្វើ​កាល​ថ្ងៃទី១៦​ ​ធ្នូ​ ​ឆ្នាំ២០១៩​ ​ដោយ​បាន​បង្អួត​សម្រស់​ប្រែជា​មុខ​អក្សរ​វី​ ​ចម្រុះ​ស្រួច​ដូច​បរទេស​ ​។​

    ​តារា​សម្ដែង​ ​និង​ជា​ម្ចាស់ពាន​ឈុត​បុរាណ​ច្នៃប្រឌិត​លេចធ្លោ​ជាងគេ​រូប​នេះ​ ​បាន​សារភាព​ក្នុង​ពិធី​ខួបកំណើត​របស់​ខ្លួន​មុខ​ក្រុម​អ្នកសារព័ត៌មាន​ឱ្យ​ដឹង​ថា​ ​ឆ្នាំនេះ​នាង​មាន​ក្ដី​ប្រាថ្នា​ ​ចង់បាន​បុរស​ ​ជាគូ​អនាគត​ដូចគ្នានឹង​នារី​ទាំងពួង​ដែរ​ ​ខណ:ដែល​នាង​បង្ហើប​ថា​ ​នាង​មាន​បុ​រសៗ​ ​តាម​ស្នេហ៍​ជា​រឿយ​ៗ​ច្រើន​ហើយ​ ​ដែល​អាច​ឱ្យ​នាង​មាន​សង្ឃឹម​ ​នឹង​ការ​រក​ឃើញ​ ​គូ​អនាគត​។​ ​យ៉ាងណាមិញ​កញ្ញា​ ​នៅ​មិនទាន់​សម្រេចចិត្ត​បង្ហាញមុខ​ទេ​ ​ដោយសារតែ​នាង​ប្រាប់​ថា​ ​មិនទាន់​ដល់ពេល​។​ ​នាង​ពិតជា​មិន​ខ្វះ​បុ​រសៗ​ចង់​រួមរស់​ពិតមែន​ ​ដោយសារតែ​ក្នុង​ពិធី​ទាំងមូល​ ​គឺ​នាង​តែងខ្លួន​បាន​ស្អាត​ ​ហើយ​សម្បូរ​ ​អ្នក​ចង់​ថត​កៀកកើយ​ជាមួយ​។​ ​

    ​នៅក្នុង​ឆ្នាំនេះ​ ​នាង​ក៏​មើលទៅ​កាន់តែ​ស្អាត​ ​លើស​ពី​ឆ្នាំ​មុន​ៗ​ផង​ដែរ​ ​បើ​ទោះជា​នាង​គឺ​នៅតែ​ជានា​រី​ជាប់​ឈ្មោះ​ ​ដែល​ស្អាត​ ​តែ​មិនមែន​ជានា​រី​ពិត​។​ ​សម្រាប់​រឿង​កែប្រែ​ខ្លួន​ទៅជា​ស្រី​មួយ​រយ​ភាគរយ​នោះ​ ​នាង​មិន​អាច​បញ្ជាក់​ថា​នៅពេល​ណា​ទេ​ ​នាង​សុំ​លាក់​ទុក​សិន​។​ ​កញ្ញា​ ​ភី​ ​សម័យ​ ​បាន​ប្រាប់​ថា​ ​ពេលនេះ​ការងារ​របស់​នាង​មាន​ទីផ្សារ​ជាង​មុន​ ​ដោយសារ​ខាង​ផលិតកម្ម​ខ្លះ​ ​ជួល​នាង​ទាំង​ផាត់មុខ​ ​និង​ ​សម្តែង​ ​ថែមទៀត​ ​ដែល​ធ្វើ​ឱ្យ​នាង​ក្តាប់​បាន​ទីផ្សារ​ភាពយន្ត​ជាច្រើន​។​ ​ក្រៅពី​សម្ដែង​នាង​ ​ក៏​ជោគជ័យ​ណាស់​ដែរ​ ​ក្នុង​អាជីវកម្ម​អន​ឡាញ​ ​និង​ ​មុខរបរ​ជាជាង​ផាត់មុខ​។​ ​កញ្ញា​កាន់តែ​សប្បាយចិត្ត​ ​ដែល​ក្នុង​ពិធី​ខួប​របស់​កញ្ញា​ ​គឺ​មាន​អ្នក​សិល្ប:មក​ច្រើន​ ​បើ​ទោះជា​មាន​អ្នកខ្លះ​អាក់ខាន​៕​


  • ជិតដល់​ថ្ងៃចូលរោង​ការ​ ​តារា​សម្ដែង​ ​ណាត់​ ​បូរី​ ​បង្ហាញ​រូបភាព​និង​វីដេអូPre​-​weddingថត​ដល់ទៅ៤ប្រទេស​

    ជិតដល់​ថ្ងៃចូលរោង​ការ​ ​តារា​សម្ដែង​ ​ណាត់​ ​បូរី​ ​បង្ហាញ​រូបភាព​និង​វីដេអូPre​-​weddingថត​ដល់ទៅ៤ប្រទេស​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ​ ​គេ​ឃើញថា​ ​រូបថត​ ​Pre​-​wedding​ ​ដែល​ពោរពេញ​ដោយ​ទេសភាព​យ៉ាង​ប្រណិត​ ​លោក​ ​ណាត​ ​បូរី​ ​និង​គូស្នេហ៍​ ​បាន​ផ្ដិត​យក​ទេសភាព​ស្អា​តៗ​ប្លែក​ដល់ទៅ៤ប្រទេស​ឯណោះ​ ​គឺ​នៅ​កម្ពុជា​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ ​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​មើលទៅ​ទិដ្ឋភាព​អនុស្សាវរីយ៍​របស់​លោក​ស្រស់​ស្អាត​ហើយ​កា​លី​ប​ហ៊ឺហា​តែម្ដង​។​ ​តារា​សម្ដែង​ប្រុស​រូប​នេះ​ ​និង​គូ​ដណ្ដឹង​ ​មាន​គម្រោង​ទៅ​កសាង​អនុស្សាវរីយ៍​នៅ​ឯនាយ​សមុទ្រ​ផង​ដែរ​ ​ទើប​លោក​និង​គូស្នេហ៍​ ​សុខចិត្ត​ចំណាយ​ដល់​ម្លឹង​។​

    ​លោក​ ​ណាត​ ​បូរី​ ​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​មង្គលការ​របស់​លោក​ ​ពិតជា​គ្រោង​ធ្វើឡើង​ដល់​ជាង១៤០តុ​ ​ទៅ​លើស​នេះ​មែន​ ​ដោត​សារ​តែ​គ្រួសារ​របស់​អនាគត​ភរិយា​លោក​ ​គឺ​អ្នកមាន​មុខមាត់​នៅ​ក្រុង​បាវិត​។​ ​យ៉ាងណាមិញ​សម្រាប់​តារា​សិល្បៈ​លោក​អញ្ជើញ​តែរ​វង្វង់​ក្រោម១០តុ​ប៉ុណ្ណោះ​ ​ដោយសារតែ​មង្គលការ​នៅ​ឆ្ងាយ​ពេក​។​ ​ក្នុង​លោក​ ​ក៏​មិន​មាន​គម្រោង​ធ្វើពិធី​កាត់​ចំណងដៃ​នៅ​ភ្នំពេញ​ដែរ​ ​ដើម្បី​កុំឱ្យ​ពិបាក​រំខាន​ភ្ញៀវ​ ​ជាពិសេស​គឺ​រវល់​ខ្លាំង​។​ ​លោក​ថា​ ​តារា​សិល្បៈ​នឹង​ចូលរួម​ច្រើន​ ​សម្រាប់​មង្គលការ​របស់​លោក​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃទី២១​ ​ធ្នូ​ ​ក្នុង​ឆ្នាំ២០១៩​ ​នៅ​ក្រុង​បាវិត​នោះ​ ​ប៉ុន្តែ​បើ​ឱ្យ​អញ្ជើញ​ទៅ​ក្នុង​ចំនួន​ប៉ុន្មាន​រូប​ឱ្យ​ប្រាកដ​នោះ​គឺ​មិនទាន់​ដឹង​ទេ​។​

    ​យ៉ាងណាមិញ​លោក​បញ្ជាក់​បន្ថែម​ថា​ ​ពិធី​ទាំងមូល​ចំណាយ​ខ្ពស់​ ​ដោយសារតែ​ធ្វើ​ច្រើនតុ​ ​ខណៈ​ដែល​គ្រួសារ​ទាំងសងខាង​ក៏​នឹង​ធ្វើ​ឱ្យ​សមនឹង​មុខមាត់​ឳពុក​ម្ដាយក្មេក​ ​ដែល​ជា​អ្នក​ជោគជ័យ​ ​នៅ​ក្រុង​បាវិត​ ​លើ​ជំនួញ​ដីធ្លី​។​ ​អនាគត​ភរិយា​របស់​លោក​ ​ក៏​ជា​អ្នកនាំ​ចូល​ផ្ដាច់មុខ​ផលិតផល​អន​ឡាញ​ ​ដែល​ជោគជ័យ​ម្នាក់​ផង​ដែរ​ ​ទើប​លោក​ប្រាប់​ថា​ ​មង្គលការ​ពិបាកធ្វើ​ឡើង​តិចតួច​។​ ​