Author: អេបិល

  • ឆ្នាំ​ថ្មី​ ​Liverpool​ ​ត្រៀម​យក​ខ្សែប្រយុទ្ធ​ជប៉ុន​មក​ម្នាក់ទៀត​

    ឆ្នាំ​ថ្មី​ ​Liverpool​ ​ត្រៀម​យក​ខ្សែប្រយុទ្ធ​ជប៉ុន​មក​ម្នាក់ទៀត​

    ​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ ​Takumi​ ​Minamino​ ​នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ចុងក្រោយ​បង្អស់​របស់​ក្លិប​បាល់ទាត់​ ​Liverpool​ ​FC​ ​នា​ដើមខែ​មករា​ ​ឆ្នាំ​ថ្មី​ខាងមុខនេះ​។​


    ​កីឡាករ​រូប​នេះ​នឹង​ចូល​ពិនិត្យ​សុខភាព​នៅ​ថ្ងៃស្អែក​នេះ​ ​នៅ​គ្លិ​និក​របស់​ក្លិប​ ​Liverpool​ ​FC​ ​ស្រប​ពេល​ដែល​រូបគេ​អាច​នឹង​ចាកចេញ​ពី​ក្លិប​ ​FC​ ​Red​ ​Bull​ ​Salzburg​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ប្រសិនបើ​គ្រប់​លក្ខខណ្ឌ​ពិនិត្យ​សុខភាព​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​បាន​ចាប់​អាជីព​បាល់ទាត់​ជាមួយនឹង​ក្លិប​ ​Cerezo​ ​Osaka​ ​ចាប់តាំងពី​ឆ្នាំ2007​ ​រហូតដល់​ ​2014​ ​ទើប​ផ្លាស់ទៅ​លេង​នៅ​ ​FC​ ​Red​ ​Bull​ ​Salzburg​ ​ដោយ​ចុងក្រោយ​នេះ​កំពុងតែ​ត្រៀម​ចាកចេញ​ទៅកាន់​ក្លិប​លី​ក​កំពូល​អង់គ្លេស​ ​Liverpool​ ​FC​៕​

  • Theerathon​ ​ដាក់​អាវ​ឱ្យ​ដេញថ្លៃ​បាន​តម្លៃ​ជាង​ ​2ម៉ឺន​ដុល្លារ​

    Theerathon​ ​ដាក់​អាវ​ឱ្យ​ដេញថ្លៃ​បាន​តម្លៃ​ជាង​ ​2ម៉ឺន​ដុល្លារ​

    ​Theerathon​ ​Bunmathan​ ​ខ្សែការពារ​ជម្រើសជាតិ​ថៃ​ ​ដែល​សព្វថ្ងៃ​លេង​ឱ្យ​ក្លិប​ក្នុង​លី​ក​កំពូល​នៅ​ប្រទេស​ជប៉ុន​ ​Yokohama​ ​FC​ ​បាន​ប្រកាស​ដាក់​ឱ្យ​ដេញថ្លៃ​អាវ​ដែល​ពាក់​ពេល​ប្រកួត​របស់​ខ្លូន​។​

    ​គិត​មកទល់​នឹង​ពេលនេះ​មិនទាន់​បាន​ ​2ថ្ងៃ​ស្រួលបួល​ផង​ ​អាវ​របស់​កីឡាករ​រូប​នេះ​ ​ត្រូវ​បាន​គេ​ឱ្យ​ថ្លៃ​ដល់ទៅ​ចំនួន​ ​50ម៉ឺន​បាត​ ​ដែល​មានតម្លៃ​ប្រហែល​ ​16,500ដុល្លារ​។​ ​ទោះបីជា​មាន​តម្លៃ​ថ្លែ​បែបនេះ​ក៏​ពិតមែន​ ​ប៉ុន្តែ​កីឡាករ​រូប​នេះ​មិនទាន់​សម្រេចចិត្ត​លក់​អាវ​នេះ​ឡើយ​ ​ដោយចង់​ទុក​ឱ្យ​ដេញថ្លៃ​ប៉ុន្មាន​ថ្ងៃ​ទៀត​សិន​ ​ដើម្បី​ឱ្យ​បាន​តម្លៃ​កាន់តែ​ខ្ពស់​ជាង​នេះ​ច្រើន​ទៀត​។​

    ​កីឡាករ​ ​Theerathon​ ​Bunmathan​ ​ធ្លាប់​ជាប់​ជម្រើសជាតិ​ថៃ​ ​U19​,​ ​U23​ ​និង​ ​ជម្រើសជាតិ​ឈុត​ធំ​តាំងពី​មាន​វ័យ​ ​18ឆ្នាំ​មក​ ​នឹង​បាន​ផ្លាស់ទៅ​លេង​នៅ​លី​ក​កំពូល​ជប៉ុន​ចាប់តាំងពី​ឆ្នាំ2018​ ​រហូតមកដល់​បច្ចុប្បន្ន​ ​ដោយ​បាន​លេង​ឱ្យ​ក្លិប​ ​2ហើយ​ ​គឺ​ ​Vissel​ ​Kobe​ ​និង​ ​Yokohama​ ​FC​៕​


  • ទីបំផុត​ ​Đoàn​ ​Văn​ ​Hậu​ ​បាន​ចូលលេង​ ​4នាទី​ហើយ​

    ទីបំផុត​ ​Đoàn​ ​Văn​ ​Hậu​ ​បាន​ចូលលេង​ ​4នាទី​ហើយ​

    ​កីឡាករ​ខ្សែការពារ​ស្លាប​ឆ្វេង​ ​របស់​ក្រុមជម្រើសជាតិ​វៀតណាម​ ​Đoàn​ ​Văn​ ​Hậu​ ​បាន​ចូលលេង​ជាលើកដំបូង​ក្នុង​ការប្រកួត​លី​ក​កំពូល​របស់​ប្រទេស​ហូ​ឡង់​ហើយ​កាលពីយប់មិញ​នេះ​ ​ក្រោយពី​ផ្ទេរ​ទៅកាន់​ក្លិប​ថ្មីនេះ​ជិត​កន្លះ​ឆ្នាំ​មក​។​

    ​ការប្រកួត​កាលពីយប់មិញ​ ​កីឡាករ​ ​Đoàn​ ​Văn​ ​Hậu​ ​បាន​ចូលលេង​ត្រឹម​ ​4នាទី​តែប៉ុណ្ណោះ​ ​ក្រោយពេល​ដែល​ត្រូវ​បាន​ប្តូរ​ចូលក្នុង​ពេល​ដែល​ជិត​បញ្ចប់​ការប្រកួត​ទៅ​ហើយ​។​ ​បើ​គិត​ចាប់តាំងពី​ទៅកាន់​ក្លិប​ថ្មីនេះ​ ​រូបគេ​ទើបតែ​ចូលលេង​បាន​ ​1ប្រកួត​នេះ​តែប៉ុណ្ណោះ​ ​ហើយ​ជា​ការ​ប្តូរ​ចូល​ទៀត​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​ត្រូវ​បាន​ខ្ចី​ជើង​ពី​ក្លិប​ ​Hanoi​ ​FC​ ​ទៅកាន់​ក្លិប​ ​Heerenveen​ ​SC​ ​ដែល​ជា​ក្លិប​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំ​ពូល​ហូ​ឡង់​ ​កាលពី​ពាក់កណ្តាល​ឆ្នាំ2019​ ​កន្លងទៅ​៕​

  • ទូរស័ព្ទ​បត់​ ​Motorola​ ​ត្រឡប់មកវិញ​ ​តែ​តម្លៃ​ ​គឺ​ខ្ទង់ពាន់​ដុល្លារ​ឯណោះ​

    ទូរស័ព្ទ​បត់​ ​Motorola​ ​ត្រឡប់មកវិញ​ ​តែ​តម្លៃ​ ​គឺ​ខ្ទង់ពាន់​ដុល្លារ​ឯណោះ​

    ​ទូរស័ព្ទ​ម៉ូដែល​ ​Razr​ ​ដ៏​ល្បីល្បាញ​របស់​ ​Motorola​ ​កាលពី​ជំនាន់​មុន​បាន​វិលត្រឡប់​មកវិញ​ក្នុងនាម​ជា​ស្មា​ត​ហ្វូ​ន​ ​Android​ ​ដែល​អេក្រង់​របស់​វា​អាច​បត់​ជា2​ ​បាន​។​ ​Motorola​ ​Razr​ ​ដាក់​លក់​ជា​ផ្លូវការ​តម្លៃ​ ​1,499ដុល្លារ​។​

    ​Razr​ ​ស៊េរី​ឆ្នាំ2019​ ​នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​ដដែល​ ​ប៉ុន្តែ​គ្រាប់ចុច​ ​T9​ ​និង​អេក្រង់​ ​LCD​ ​តូច​របស់​វា​ ​ត្រូវ​ជំនួស​ដោយ​អេក្រង់​ ​OLED​ ​ទំហំ​ ​6.2អ៊ីញ​ ​អាច​បត់​បាន​ ​និង​ដំណើរការ​ដោយ​ ​Android​ ​9​ ​Pie​។​ ​


    ​លក្ខណ​សម្បត្តិ​របស់​វា​មាន​ដូចជា​ ​ប្រើ​បន្ទះ​ឈីប​ ​Snapdragon​ ​710​,​ ​RAM​ ​ទំហំ​ ​6GB​,​ ​មេ​ម៉ូ​រី​ ​128GB​,​ ​កាមេរ៉ា​មេ​ទំហំ​ ​16MP​ ​ដែល​មាន​នូវ​មុខងារ​ ​Night​ ​Vision​,​ ​កាមេរ៉ា​ខាងក្នុង​ទំហំ​ ​5MP​,​ ​ប្រើ​រន្ធ​ ​USB​-​C​,​ ​មាន​ ​eSIM​ ​និង​មាន​ទ្រ​នាប់ស្គែន​ម្រាមដៃ​ផង​ដែរ​៕​

  • ញាក់សាច់!! អាពាហ៍ពិពាហ៍ តារាសម្ដែង ណាត់ បូរី ហ៊ឺហាអលង្ការមិនចាញ់អ្នកភ្នំពេញ

    ញាក់សាច់!! អាពាហ៍ពិពាហ៍ តារាសម្ដែង ណាត់ បូរី ហ៊ឺហាអលង្ការមិនចាញ់អ្នកភ្នំពេញ

    ពិធីមង្គលការតារាសម្ដែងលោក ណាត់ បូរី បានចាប់ផ្ដើមហើយនាព្រឹកមិញនេះក្រោមវត្តមានឯកឧត្ដមលោកជំទាវ និងភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈមកចូលរួមយ៉ាងច្រើនកុះករធ្វើឲ្យផ្អើលព្រំដែនកម្ពុជាវៀតណាមតែម្ដង។

    ថ្លែងក្នុងពិធីមង្គលការលោក ណាត់ បូរី បានឲ្យដឹងថា ខ្លួននិងភរិយាពិតជារំភើបចិត្តខ្លាំងណាស់នៅពេលដែលឃើញវត្តមានឯកឧត្ដមលោកជំទាវ ផលិតករ និងអ្នកសិល្បៈបានផ្ដល់ជាកិត្តិយសចូលរួមក្នុងថ្ងៃជ័យមង្គលរបស់លោក ឡើងច្រើនកុះករបែបនេះ។ ក្នុងនាមលោក ជាកូនកំលោះគ្មានពាក្យអ្វីក្រៅពីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននោះទេ។

    ពិធីដ៏ឱឡារិកនេះដែរ ណាត់ បូរី និងកូនក្រមុំបានគ្រងសម្លៀកបំពាក់ខ្មែរយ៉ាងស្រស់ស្អាតមើលទៅមិនខុសពីព្រះរាជបុត្រ និងព្រះនាងនោះទេ។ បន្ថែមពីនេះទៀតសោតកន្លែងមង្គលការទាំងមូលបានតុបតែងផ្កាភ្ញីយ៉ាងស្រស់ស្អាតដោយចំណាយថវិកាអស់៣ម៉ឺនដុល្លារអាមេរិកមិនចាញ់មង្គលការនៅកោះពេជ្រល្មមៗសុំខ្មាសហើយ។

    ក្នុងពិធីហែរជំនូនមង្គលការតារាសម្ដែងលោក ណាត់ បូរី កាលពីព្រឹកមិញនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសលោក ហ្វៃសំអាង ផងដែរ។

    មង្គលការតារាសម្ដែង ណាត់ បូរី នឹងជួបជុំភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈនៅវេលាម៉ោង៥ កន្លះស្ថិតនៅភូមិ ពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ទល់មុខថ្លឹងឡានជីកុ។ ក្នុងនោះលោក បានអញ្ជើញភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈឲ្យចូលរួមប្រមាណជា១៤០ តុ៕

  • ក្រោយ​សម្ពោធ​រួច​ ​ក្រុមហ៊ុន​ ​HSK​ ​Investment​ ​Co​.​,​ ​Ltd​ ​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ពីអ​តិថិ​ជន​

    ក្រោយ​សម្ពោធ​រួច​ ​ក្រុមហ៊ុន​ ​HSK​ ​Investment​ ​Co​.​,​ ​Ltd​ ​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ពីអ​តិថិ​ជន​

    ​​ជា​ភាព​ជោគជ័យ​មួយ​របស់​ក្រុមហ៊ុន​ ​HSK​ ​Investment​ ​Co​.​,​ ​Ltd​ ​ដែល​ទទួល​បានការ​គាំទ្រ​ ​និង​បញ្ជាទិញ​ពីអ​តិថិ​ជន​រាប់ពាន់​ ​រាប់​ម៉ឺន​នាក់​ក្រោយពេល​សម្ពោធ​ទីស្នាក់ការ​ដ៏​ស្រស់​ស្អាត​ ​និង​ប្រកបដោយ​ទំនុកចិត្ត​របស់​ខ្លួន​កាលពី​ថ្ងៃទី16​ ​ខែធ្នូ​ ​ថ្មី​ៗ​នេះ​។​ ​

    ​កម្មវិធី​សម្ពោធ​ក្រុមហ៊ុន​ ​HSK​ ​Investment​ ​Co​.​,​ ​Ltd​ ​ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​ ​Success​ ​CEO​ ​Award​ ​2019​ ​នេះ​ប្រព្រឹត្ត​ឡើង​យ៉ាង​អធិកអធម​ដោយមាន​ការចូលរួម​ពី​លោក​ឧកញ៉ា​ ​ចិត្រ​ ​សិរី​សុ​ភ័ក្ត្រ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​និង​អ្នកស្រី​ ​ហ៊ឹម​ ​ស៊ី​វន​ ​តារាចម្រៀង​ដ៏​ល្បីល្បាញ​ក្នុង​ស្រទាប់​ប្រជាជន​កម្ពុជា​ ​ពិធីករ​-​ពិធី​ការិនី​ ​សិល្បករ​ ​និង​បុគ្គល​ល្បីល្បាញ​ជាច្រើន​រូប​ទៀត​។​ ​

    ​លោកស្រី​ ​ហ៊ឹង​ ​សុ​ឃាង​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​HSK​ ​Investment​ ​Co​.​,​ ​Ltd​ ​បាន​លើកឡើង​ថា​ ​ការ​សម្ពោធ​ក្រុមហ៊ុន​នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​ដែល​មានការ​ចូលរួម​គាំទ្រ​ពី​បុ​គ្គ​លល្អៗ​ ​និង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​។​ ​ក្រោយពេល​សម្ពោធ​ ​អតិថិជន​ជាច្រើន​បាន​សម្រុក​បញ្ជាទិញ​ផលិតផល​ ​អូ​រ៉ា​ហ្គោល​ ​និង​ផលិតផល​ម៉ាស​ត្រី​បូ​ថ​ក់​ ​កាន់តែ​ច្រើនឡើង​ក្នុង​ ​1ថ្ងៃ​ៗ​។​ ​បន្ថែម​ពីលើ​នេះ​ ​សមាជិក​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ក៏បាន​ទទួលការ​គាំទ្រ​កាន់តែ​ច្រើន​ ​ដែល​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​លក់​ចេញ​មានការ​កើនឡើង​យ៉ាង​ខ្ពស់​ហួសពី​ការស្មាន​។​ ​

    ​លោកស្រី​ ​ហ៊ឹង​ ​សុខ​ឃាង​ ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា​ ​លោកជំទាវ​ ​ឯកឧត្តម​ ​និង​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​ ​និង​ផ្តល់​ទំនុកចិត្ត​មក​លើ​ផលិតផល​របស់​ក្រុមហ៊ុន​ ​HSK​ ​Investment​ ​Co​.​,​ ​Ltd​។​ ​តាមរយៈ​ការ​គាំទ្រ​របស់​អ្នក​ទាំងអស់គ្នា​ ​ខ្ញុំ​កាន់តែ​មាន​សម្ទុះ​ចិត្តខ្លាំង​ឡើង​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​គុណភាព​សេវាកម្ម​ ​និង​ផលិតផល​បន្ថែម​ទៀត​ឱ្យ​កាន់តែ​សម្បូរ​បែប​ឡើង​នៅក្នុង​ទីផ្សារ​កម្ពុជា​»​។​ ​

    ​សហគ្រិន​ស្ត្រី​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ​លោកស្រី​ប្តេជ្ញា​ចិត្ត​ថា​ ​នឹង​បន្ត​ជួយ​ដល់​ប្រជាជន​កម្ពុជា​ ​តាមរយៈ​ការ​នាំមក​នូវ​ផលិតផល​រក្សា​សម្រស់​ប្រកបដោយ​គុណភាព​ខ្ពស់​ ​សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​សម្រាប់​ជំរុញ​ភាព​ស្រស់​ស្អាត​ ​និង​ទំនុកចិត្ត​ដល់​សុភាពបុរស​ ​និង​សុភាពនារី​គ្រប់រូប​។​ ​ផលិតផល​ទាំងអស់​ដែល​លោកស្រី​នាំមក​កាន់​ទី​ផ្សា​កម្ពុជា​សុទ្ធតែ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ ​និង​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ​។​ ​

    ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​សម្រស់​ ​សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​ ​081​ ​331​ ​148​ ​ឬ​អាសយដ្ឋាន​ក្រុមហ៊ុន​ ​HSK​ ​Investment​ ​Co​.​,​Ltd​ ​ផ្ទាល់​៕​

  • តារាសិល្បៈជាច្រើនរួមគ្នាថត​បទ​ចម្រៀង​អបអរ​​ខួប​លើក​ទី​៤១​ឆ្នាំ​​ ជ័យ​ជម្នះ​៧មករា​២០២០

    តារាសិល្បៈជាច្រើនរួមគ្នាថត​បទ​ចម្រៀង​អបអរ​​ខួប​លើក​ទី​៤១​ឆ្នាំ​​ ជ័យ​ជម្នះ​៧មករា​២០២០

    នៅ​ថ្ងៃ​​១៨ ខែ​ធ្នូ ឆ្នាំ២០១៩ នេះ​តារា​ចម្រៀង និង​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​​​ច្រើន​ផលិតកម្ម​បាន​មក​ជួប​ជុំ​​គ្នា​ ថត​បទ​ចម្រៀង​អបអរ​​ខួប​លើក​ទី​៤១​ឆ្នាំ​​ ជ័យ​ជម្នះ​៧មករា ​ឆ្នាំ​២០២០ នា​ពេល​ខាង​មុខ។

    ក្នុង​នោះ​តារា​ចម្រៀង​ល្បី​ឈ្មោះ​មក​ពី​បណ្ដា​ផលិតកម្ម​ផ្សេង​គ្នា​ បាន​បង្ហាញ​សកម្មភាព​​ស្និទ្ធស្នាល​គ្នា​ទៅ​វិញ​ទៅ​មក​ត្បិត​ពួក​គេ​ មិន​ជ្រក​ក្រោម​តំបូល​ផលិតកម្ម​តែ​មួយ​ក្ដី​តែ​ស្នាម​ញញឹម​ និង​ភាពរួសរាយ​រាក់​ទាក់​​នៅ​តែ​មាន​ចំពោះ​គ្នា​ជា​និច្ច​​មិន​ដែល​ផ្លាស់​ប្ដូរ​ម្ដង​ណាឡើយ។ ជាហេតុ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ពួក​គេ​មួយ​ចំនួន​បាន​លើក​ឡើង​ថា៖” នេះ​ជា​ធ្លុង​មួយ​បង្ហាញ​ថា​តារាចម្រៀង​ប្រទេស​យើង​មាន​ភាព​សាមគ្គី​គ្នា ​គ្រប់ពេល​ជួប​ជុំ​គ្នា​ពួក​គាត់​តែង​តែ​បង្ហាញ​ស្នាម​ញញឹម​ ដោយ​មិន​ប្រកាន់​ខ្លួន​ថា​មក​ពី​ផលិតកម្ម​តូច​ឬ​ធំ​ឡើយ។សង្ឃឹម​ថា​ទំនាក់​ទំនង​មួយ​នេះ​នៅ​តែ​មាន​ជា​រៀង​រហូត”។

    តារា​ល្បីៗ​ដែល​មក​ជួបជុំ​គ្នា​​ដើម្បី​ច្រៀង​អបអរ​ខួប​​លើក​ទី៤១ ថ្ងៃ​ជ័យ​ជម្នះ​​៧​មករា សម្រាប់​ឆ្នាំ​២០២០ មាន​ដូច​ជា​ផលិតកម្ម​ហង្សមាស ផលិតកម្មថោន និង​ផលិតកម្មសាន់ដេ ជា​ដើម៕

  • តារាចម្រៀង រិន សាវ៉េត រៀបអាពាហ៍ពិពាហ៍លើកទី២

    តារាចម្រៀង រិន សាវ៉េត រៀបអាពាហ៍ពិពាហ៍លើកទី២

    តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​លោក រិន សាវ៉េត បាន​រៀបអាពាហ៍ពិពាហ៍យ៉ាងអធឹកអធ័មនារាត្រីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩នេះ ​ក្រោម​វត្តមាន​មេបារចាស់​ទុំ និង​ភ្ញៀវកិត្តិយសតារាសិល្បៈជាច្រើន​​អញ្ជើញ​មក​ចូល​រួមនៅ​វិមាន​ពិភពថ្មី សែន​សុខអគារE។

    យ៉ាងណាមិញ គេកត់សម្គាល់ឃើញថា ​លោក រិន សាវ៉េត និង​កូន​ក្រមុំ​​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ​ជាមួយ​ការ​​គ្រង​​ឈុត​សម្លៀក​បំពាក់​ប្រពៃណីខ្មែរ​យ៉ាង​ស្រស់​​ស្អាត​ត្បិត​អ្នកទាំង​ពីរ​មាន​វ័យ​ជ្រេ​បន្តិច​ក៏ដោយ។ ក្នុង​ពិធី​មង្គលការ​នេះ​ដែរ​លោក រិន សាវ៉េត បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ឲ្យ​ចូល​រួម​ចំនួន​៧០ តុ​។ លោកថា លោកប្រកាសមិនចេញទៅរស់នៅប្រទេសបារាំងតាមភរិយាថ្មីនោះទេ ដោយសារទី១ លោកមិនអាចទៅចោលកូនប្រុសលោក ទី២ មិនចេះរស់នៅស្រុកគេ និងសំខាន់ជាងគេ គឺភរិយាថ្មីរបស់បានប្រកាសហើយថា នឹងមករស់នៅស្រុកខ្មែរជាមួយលោក។ លោកថានឹងបន្តអាជីពសិល្បៈរហូត ហើយបើទោះជាលោកនឹងមានកូនមុនកូនក្រោយ ក្រោយពេលរៀបការនេះហើយក៏ដោយ ក៏លោកនឹងមើលថែកូនប្រុស ដែលជាដំណក់ឈាមរបស់អតីតភរិយា អោយបានល្អ ដោយអាចនឹងកូនប្រុសលោកត្រូវបានធានាទៅរៀននៅបារាំង ទើបលោកគិតរឿងទៅរស់នៅប្រទេសបារាំង តាមភរិយាថ្មី៕

  • មួយ​បទ​របស់​ ​ជុំ​ ​លី​ណូ​ ​ត្រូវ​បាន​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​សរសើរ​ផ្ដល់​កម្លាំងចិត្ត​

    មួយ​បទ​របស់​ ​ជុំ​ ​លី​ណូ​ ​ត្រូវ​បាន​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​សរសើរ​ផ្ដល់​កម្លាំងចិត្ត​

    ថ្មី​ៗ​នេះ​បទចម្រៀង​បែប​អប់រំ​មនុស្ស​នៅក្នុង​សង្គម​ ​មាន​ចំណងជើង​ថា​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​បាន​ចេញ​ ​MV​ ​ជា​ផ្លូវការ​ ​និង​ទទួល​បានការ​គាំទ្រ​ច្រើន​ ​ពី​ប្រិយមិត្ត​អ្នកស្ដាប់​រួចមក​តារាចម្រៀង​លោក​ ​ជុំ​ ​លី​ណូ​ ​ក៏​ទទួល​បានការ​កោតសរសើរ​យ៉ាង​ពិសេស​ ​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​គឺ​សម្ដេច​តេជោ​ហ៊ុន​សែន​ ​ថា​ ​តារាចម្រៀង​រូប​នេះ​មាន​សំនៀងពីរោះ​ ​និង​ស្រដៀងគ្នា​ទៅ​នឹង​សំឡេង​របស់​តារាចម្រៀង​ ​ខេម​ ​ពោល​គឺ​ពីរោះ​ម្យ៉ាង​ម្នាក់​ ​ពេល​បកស្រាយ​បទចម្រៀង​។​

    ​ថ្លែង​ជា​សាធារណៈ​កាលពី​ពេល​កន្លងទៅ​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​សំឡេង​របស់​តារាចម្រៀង​លោក​ ​ជុំ​ ​លី​ណូ​ ​និង​តារាចម្រៀង​ ​ខេម​ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែលគ្នា​ ​ជាពិសេស​ពេល​បកស្រាយ​បទ​ ​«​ទំនួញ​អក​ឈ្មោល​»​ ​និង​បទ​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​ដែល​ធ្វើឲ្យស​ម្ដេច​ ​មានការ​ពេញចិត្ត​ ​រាល់ពេល​អ្នក​ទាំងពីរ​បកស្រាយ​បទ​ចម្រៀង​ម្ដង​ៗ​។​

    ​តារាចម្រៀង​ ​ជុំ​ ​លី​ណូ​ ​បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​ ​សប្បាយរីករាយ​ជា​ពន់ពេក​ ​ដែល​ទទួល​បានការ​កោតសរសើរ​ ​ពី​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​ ​មួយវិញទៀត​ ​សម្រាប់​បទចម្រៀង​ដែល​មាន​ចំណងជើង​ថា​ ​«​ទឹកភ្នែក​ម្ដាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​មួយ​បទ​នេះ​ ​លោក​ ​ជុំ​ ​លី​ណូ​ ​បាន​ខិតខំ​សម្រិតសម្រាំង​ក៏ដូចជា​ផលិត​ឡើង​ ​ដើម្បី​អប់រំ​មនុស្ស​ដែល​រស់នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ ​ជាពិសេស​នោះ​គឺ​យល់ដឹង​ច្បាស់​ពី​ផល​អាក្រក់​របស់​គ្រឿងញៀន​ ​ដែល​អាច​បំផ្លាញ​មនុស្ស​ ​និង​ប្រទេសជាតិ​។​

    ​ដោយឡែក​ ​បន្ទាប់ពី​បទចម្រៀង​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​បាន​ចេញ​ជា​ ​MV​ ​ហើយ​ ​លោក​នឹង​ផលិត​នូវ​ ​MV​ ​បទចម្រៀង​ ​«​ប្រាក់​រៀល​ចិត្តស្មោះ​»​ ​មួយ​បទ​ទៀត​ ​បន្ទាប់ពី​បទចម្រៀង​ទាំងពីរ​នេះ​ទទួល​បានការ​គាំទ្រ​ ​ហើយ​លោក​នឹង​ព្យាយាម​ផលិត​នូវ​បទចម្រៀង​ ​បែប​អប់រំ​មនុស្ស​ក្នុង​សង្គម​បន្ថែម​ទៀត​ឲ្យបាន​ច្រើន​៕​

    https://youtu.be/OHdnooWh7BI

  • បាត់​មុ​ខយូរ​ឆ្នាំ​.​.​ឆា​នុន​ ​ឆៃ​យ៉ា​ ​វិល​ចូល​សិល្បៈ​វិញ​ជាមួយ​រូបរាង​សង្ហា​ជាង​មុន​

    បាត់​មុ​ខយូរ​ឆ្នាំ​.​.​ឆា​នុន​ ​ឆៃ​យ៉ា​ ​វិល​ចូល​សិល្បៈ​វិញ​ជាមួយ​រូបរាង​សង្ហា​ជាង​មុន​

    ​តារា​សម្ដែង​រូប​សង្ហា​ ​ឆា​នុន​ ​ឆៃ​យ៉ា​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​លោក​បាន​បាត់មុខ​អស់​រយៈពេល​ជាង​ ​៣​ ​ឆ្នាំ​មក​ហើយ​ ​ដោយសារ​លោក​ងាក​ទៅ​ពង្រឹង​ការ​បើកហាង​លក់​សំលៀកបំពាក់​ ​ដែល​អាច​កើត​ចំណូល​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត​។​ ​តែ​អ្វី​ដែល​ចាប់អារម្មណ៍​នៅពេល​នេះ​គឺ​ ​តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​ប្រាស​វិល​ចូល​សិល្បៈ​ជាថ្មី​ម្ដង​ ​ព្រម​ជាមួយ​រូបរាង​ស្រស់​សង្ហា​ជាង​មុន​ ​និង​បាន​បើកឆាក​សម្ដែង​ភាពយន្ដ​នា​ដើមឆ្នាំ2020​ ​នេះ​តែម្ដង​។​

    ​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ ​លោក​ ​ឆា​នុន​ ​ឆៃ​យ៉ា​ ​បញ្ជាក់​ថា​ ​ការ​បាត់មុខ​ពី​សិល្បៈ​មួយ​រយៈ​មុន​ ​គឺ​ដោយសារតែ​លោក​ចង់​ដកឃ្លា​រកលុយ​ ​ដើម្បី​បំពេញ​តម្រូវការ​។​ ​លោក​ថា​ការ​ប្រឡូក​សិល្បៈ​កាលពី​ជាង៣ឆ្នាំមុន​ ​ជោគជ័យ​ដែល​ទទួល​បាន​មិនសូវ​ច្រើន​ទេ​ ​ដោយសារ​ទី១​ ​នៅក្នុង​ពេលនោះ​ ​លោក​នៅ​ពិបាក​រឿង​លុយកាក់​ ​ហើយ​មិនសូវ​បាន​ចូលរួម​ក្នុង​កម្ម​វិ​ធី​ធំៗ​ដែល​បាន​អញ្ជើញ​ ​និង​ម្យ៉ាង​រអៀសចិត្ត​រឿង​មិនសូវ​មាន​លុយកាក់​សម្រាប់​ផ្គត់ផ្គង់​ភាព​ហ៊ឺហា​រក្នុង​សិល្បៈ​ផង​ ​ទើប​លោកបង​ចោល​ ​ហើយ​ទៅ​សម្ងំ​រកលុយ​ពី​ការ​បើកហាង​លក់​សំលៀកបំពាក់​តែម្ដង​។​ ​ការប្រកាស​ចូល​សម្ដែង​ជាថ្មី​នេះ​ ​មិនមែន​លោក​បិទ​ចោល​អាជីវកម្ម​នោះ​ទេ​ ​គឺ​នៅតែ​ដំណើរការ​ ​ប៉ុន្តែ​បណ្ដាលមកពី​លោក​មាន​អ្នកមើល​ខុសត្រូវ​ ​និង​ម្យ៉ាង​អាច​ថា​លោក​ចង់​ត្រឡប់​មក​កសាង​កេរ្តិ៍ឈ្មោះ​ព្រម​ជាមួយនឹង​អាជីវកម្ម​ក៏​រីក​ចំរើន​ផង​ ​ទើប​លោក​ទទួល​សម្ដែង​។​ ​

    ​លោក​ ​ឆា​នុន​ ​ឆៃ​យ៉ា​ ​បញ្ជាក់​ថា​ ​ការ​ប្រឡូក​សិល្បៈ​បើ​ខ្វះ​លទ្ធភាព​ ​ជាពិសេស​គឺ​ខ្វះ​ភាព​ហ៊ឺហា​ ​គឺ​ពិតជា​ពិបាក​ទទួលការ​ចាប់អារម្មណ៍​ ​ទើប​ជា​មូលហេតុ​ដែល​លោក​ដកឃ្លា​ទៅ​រកលុយ​សិន​។​ ​ក្នុង​ពេលនេះ​ ​លោក​ថា​ខ្លួន​មិនមែន​មានបាន​នោះ​ទេ​ ​ប៉ុន្តែ​អាច​ថា​ជីវភាព​ ​និង​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ការងារ​សិល្បៈ​ ​គឺ​គ្រប់គ្រាន់​ ​ទើប​លោក​បោះជំហាន​ម្តង​ទៀត​នេះ​។​ ​លោក​រំពឹង​ថា​ការ​បោះជំហាន​របស់​ខ្លួន​នឹង​មិន​ពិបាក​ជោគជ័យ​នោះ​ផង​ ​ដោយសារ​ទី១លោក​កាន់តែ​មាន​ទំនាក់ទំនង​ជាមួយ​ផលិតករ​ច្រើនឡើង​ ​និង​ទី២លោក​មានលទ្ធភាព​ជាង​មុន​ ​ខាង​ផ្នែក​ជីវភាព​ ​ដើម្បី​ឱ្យ​សមរម្យ​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​។​ ​អ៊ីចឹង​ហើយ​ទើប​គ្រាន់តែ​ប្រកាស​ចូល​ភ្លាម​ ​ក៏​ត្រូវ​បាន​ផលិតកម្ម​ ​LD​ ​កុងត្រា​អោយ​សម្ដែង​តែម្ដង​ ​ដោយ​លោក​នឹង​ថត​រឿង​ថ្មី​អោយ​ផលិត​មួយ​នេះ​ ​នៅដើម​ឆ្នាំ២០២០​។​ ​ក្នុង​ផលិតកម្ម​មួយចំនួន​ ​ក៏​ចាប់ផ្ដើម​ទាក់ទង​អោយ​លោក​សម្ដែង​ផង​ដែរ​ ​បន្ទាប់ពី​ដឹង​ថា​លោក​ត្រលប់​ចូល​សម្ដែង​៕​