Author: អេបិល

  • កម្ពុជា​ ​ក្លាយជា​ប្រទេស​លេខ1​ ​ខាង​កីឡា​ប៉េតង់​នៅ​អាស៊ី​

    កម្ពុជា​ ​ក្លាយជា​ប្រទេស​លេខ1​ ​ខាង​កីឡា​ប៉េតង់​នៅ​អាស៊ី​

    ​ឯកឧត្តម​ ​សុខ​ ​សប្បាយ​ណា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ព្រមទាំង​ឯកឧត្តម​ ​អស់លោក​ ​លោកស្រី​អ្នក​មុខ​ ​អ្នកការ​ជាច្រើន​រូប​បាន​អញ្ជើញ​ទទួលស្វាគមន៍​ ​ដំណើរ​និវត្តន៍​របស់​ប្រតិភូ​កីឡា​ប៉េតង់​ ​ចំនួន​ ​18នាក់​ត្រឡប់​មក​ពី​ធ្វើការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី3​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ដែល​បាន​នាំមក​ជាមួយ​នូវ​មេដាយ​ជាច្រើន​ ​មក​ជូន​ជាតិ​មាតុភូមិ​គួរ​ជា​ទី​មោទ​នៈ​។​

    ​ជា​លទ្ធផល​ ​កម្ពុជា​ទទួល​បាន​នូវ​សមិទ្ធិ​ផល​ដ៏​គួរ​ជាទី​គាប់ចិត្ត​បំផុត​ ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ1​ ​ជា​ប្រទេស​ដែល​ឈ្នះ​មេដាយ​ច្រើនជាង​គេ​បំផុត​ប្រចាំ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ​ពោល​គឺ​ច្រើនជាង​ម្ចាស់ផ្ទះ​វៀតណាម​ទៀតផង​ ​ដោយ​ក្នុង​នោះ​ក្រុមកីឡា​ប៉េតង់​កម្ពុជា​ឈ្នះ​បាន​មេដាយមាស​ ​4គ្រឿង​ ​ប្រាក់​ ​1គ្រឿង​ ​សំរឹទ្ធ​ ​1គ្រឿង​ ​និង​បាន​លេខ​ ​1ពាន​សមាគម​ចំនួន​ ​2វិញ្ញាសា​ទៀតផង​៕​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ប្រតិភូ​ ​គ្រូបង្វឹក​ ​និងកីឡា​ករ​-​កីឡាការិនី​ ​សរុប​ចំនួន​ ​18រូប​ ​បាន​ទៅ​ចូលរួម​ក្នុង​ការប្រកួត​ជើងឯក​ប៉េតង់​អាស៊ី​លើក​ទី3​ ​(​ ​The​ ​3rd​ ​Asian​ ​Boules​ ​Sport​ ​Confederation​ ​Petanque​ ​Championship​ ​2019​)​ ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី18​-​22​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​៕​


  • Quang​ ​Hai​ ​ច្រានចោល​សំណើ​ទៅលេង​នៅ​ ​J​-​League​ ​

    Quang​ ​Hai​ ​ច្រានចោល​សំណើ​ទៅលេង​នៅ​ ​J​-​League​ ​

    ​កីឡាករ​បាល់ទាត់​ក្នុង​ឈុតU23​ ​របស់​វៀតណាម​មួយ​រូប​ឈ្មោះ​ ​Nguyễn​ ​Quang​ ​Hải​ ​ត្រូវ​បាន​ក្លិប​លី​ក​កំពូល​ជប៉ុន​ ​Hokkaido​ ​Consadole​ ​Sapporo​ ​ទាក់ទង​ដើម្បី​យក​ទៅ​ដាក់បញ្ចូល​ក្នុង​ក្លិប​របស់​ខ្លួន​សម្រាប់​រដូវ​កាល​ ​2020ខាងមុខនេះ​។​

    ​ទោះបីជា​ទទួល​បាន​ឱកាសល្អ​បែបនេះ​ក្តី​ ​តែ​កីឡាករ​វ័យ​ ​22ឆ្នាំ​រូប​នេះ​ ​បែរជា​មិនទាន់​ចង់​ចាកចេញ​ពី​ក្លិប​ ​Hà​ ​Nội​ ​F.C​ ​ដែល​កំពុងតែ​លេង​សព្វថ្ងៃ​នេះ​ឡើយ​ ​ដោយ​គេ​បាន​និយាយ​ថា​ ​ក្លិប​ដែលគេ​លេង​សព្វថ្ងៃ​នេះ​ ​គឺ​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​បណ្តុះបណ្តាល​រូបគេ​ហើយ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​ជម្រើសជាតិ​វៀតណាម​រូប​នេះ​ ​ធ្លាប់​ជួយ​ឱ្យ​វៀតណាម​បាន​ជើងឯក​រង​ ​ពាន​ប្រចាំ​ទ្វីបអាស៊ី​ ​និង​ ​ទើបតែ​ជួយ​ឱ្យ​វៀតណាម​លើក​ពាន​ស៊ី​ហ្គេម​កាល​ពេល​ជាង​ ​1ខែមុន​នេះឯង​។​


  • ផ្សារ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

    ផ្សារ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

    ​ផ្សារ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ ​និង​វៀតណាម​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​របស់​កម្ពុជា​ ​មានឈ្មោះ​ថា​«​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ ​(​ផ្សារ​ដា​)​»​ ​គឺជា​ផ្សារ​លើកដំបូង​ ​ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ ​កាលពី​ថ្ងៃទី24​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ក្រោម​អធិបតីភាព​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ឯកឧត្ដម​ ​ជីញ​ ​ឌិញ​ ​ស៊ុង​ ​(​TRINH​ ​DINH​ ​DUNG​)​ ​ឧបនាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

    ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ​ ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ថា​រី​ត្បូងឃ្មុំ​ ​ក្នុង​ភូមិ​ដា​កណ្តោល​ ​ឃុំ​ដា​ ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ ​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​ជិត​ ​2ហិ​ក​តា​ ​ចម្ងាយ​ប្រមាណ​ជា​ ​300ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​នៃ​ខេត្ត​តៃ​និ​ញរ​បស់​ប្រទេស​វៀតណាម​។​ ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ​ ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ2018​ ​ដោយ​ចំណាយ​ថវិកា​ជិត​ ​2លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ថវិកា​របស់​រដ្ឋាភិបាល​វៀតណាម​។​ ​ផ្សារ​នេះ​មាន​ចំនួន​ ​68ស្តង់​ ​ចែកចេញជា​ ​6ប្រភេទ​។​ ​

    ​គួរ​កត់សម្គាល់​ដែរ​ថា​ ​ការបង្កើត​ផ្សារ​គំរូ​នេះ​ ​គឺជា​ការ​ចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត​ ​នៃ​ការ​ពង្រឹង​កិច្ចសហការ​ ​និង​សម្រួល​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង2​ ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​ខិត​ជិត​ប្រជាពលរដ្ឋ​ ​ជាពិសេស​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​ ​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ ​ចំនួន​ ​5,000លាន​ដុល្លារ​អាមេរិក​ ​នា​ពេល​ខាងមុខ​។​ ​

    ​ផ្សារ​នេះ​ក៏​នឹង​ចូលរួម​បម្រើ​អត្ថ​ប្រយោជន៍​ ​និង​សម្រាប់​ដាក់​លក់ទំនិញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង2​ ​ជាពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ ​និង​របាំង​ពាណិជ្ជកម្ម​នានា​ ​ដែល​តែងតែ​រាំងស្ទះ​ដល់​ធ្វើ​ចរាចរណ៍​ទំនិញ​ ​និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា​ ​និង​វៀតណាម​។​

    ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក៏បាន​ថ្លែង​អំពី​ ​គម្រោង​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ថ្មី​បន្ថែមចំនួន​ ​2ទៀត​ ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ ​គឺ​ខេត្តស្វាយរៀង​ ​និង​ខេត្តកំពត​ ​អាច​នឹង​ប្រើប្រាស់​ថវិកាជាតិ​ ​ដើម្បី​សាងសង់​ផ្សារ​គំរូ​ថ្មី​ទាំង​ ​2នេះ​ ​ដែល​ការប្រកាស​ប្រើ​ថវិកាជាតិ​ ​សម្រាប់​សាងសង់​ផ្សារ​គំរូ​ទាំង2​ ​នេះ​ ​គឺ​ដោយសារតែ​មានការ​ស្នើសុំ​ឱ្យ​ភាគី​វៀតណាម​ ​ជួយ​សាងសង់​ផ្សារ​ទាំងនេះ​ ​តែ​មិនទាន់​ទទួល​បាន​ចម្លើយ​យល់ព្រម​ពី​ភាគី​វៀតណាម​នៅឡើយ​ ​ហើយ​ដំណើរការ​ក្នុង​ការចរចា​គ្នា​ ​ក៏​ត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ​ ​និង​ចំណាយ​ច្រើន​ទៀតផង​។​

    ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​ការ​ចំណាយ​សាងសង់​ផ្សារ​គំរូ​មួយ​ ​ត្រូវ​ប្រើប្រាស់​ថវិកា​ ​2លាន​ដុល្លារ​អាមេរិក​ ​ដែល​ពីមុន​គិតថា​ ​ជា​ចំនួន​ច្រើន​សម្រាប់​កម្ពុជា​ ​តែ​ពេលនេះ​តម្លៃ​ ​2លាន​ដុល្លារ​នេះ​ ​មិន​ច្រើន​សម្រាប់​កម្ពុជា​នោះ​ទេ​ ​ដូច្នេះ​កម្ពុជា​គប្បី​សាងសង់​ដោយខ្លួនឯង​ ​និង​សង់​ឱ្យ​បាន​ឆាប់​៕​



  • អតីត​បេក្ខភាពX​-​Factor​ ​ពេជ្រ​ ​ជេត្រា ​ស្រ​វ៉ា​ត​ការងារ​សប្បុរសធម៌​ ​ព្រោះ​អតីតកាល​កម្សត់​

    អតីត​បេក្ខភាពX​-​Factor​ ​ពេជ្រ​ ​ជេត្រា ​ស្រ​វ៉ា​ត​ការងារ​សប្បុរសធម៌​ ​ព្រោះ​អតីតកាល​កម្សត់​

    ​ព្រោះ​អតីតកាល​ពី​កុមារភាព​ជូរ​ជ​ត់​ខ្លាំង​ ​អតីត​បេក្ខភាព​កម្មវិធី​ពិភពលោក​ ​X​-​Factor​ ​Cambodia​ ​លោក​ ​ពេជ្រ​ ជេត្រា​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​បាន​កំ​ពុង​ឈ្មុះ​ឈ្មុល​ខ្លាំង​លើ​ការងារ​សប្បុរសធម៌​។​ ​តួយ៉ាង​​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អតីត​បេក្ខភាព​ ​X​-​Factor​ ​រូប​នេះ​ ​បាន​នាំ​យក​ថវិកា​ ​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ពី​ការ​រ៉ៃ​អង្គាស​ពី​សប្បុរសជន​ ​ទៅ​ជូន​លោកយាយ​ចាស់ជរា​ ​គ្មាន​ទីពឹង​នៅ​ខេត្ត​កំពង់ឆ្នាំង​។​

    ជេត្រា​ ​រៀបរាប់​ថា​ ​ព្រោះ​ខ្លួន​ធំ​ដឹងក្តី​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​លំបាក​ ​ដោយ​ឪពុក​ពិការ​ ​មិន​អា​ចបំ​លាស់​ទី​ធ្វើការ​រកស៊ី​ចញ្ចឹម​គ្រួសារ​បាន​គ្រប់គ្រាន់​ ​ដូច្នេះ​លោក​ចាំបាច់​ត្រូវ​ចេញ​ធ្វើការ​រកស៊ី​ដើម្បី​ជីវភាព​គ្រួសារ​ ​លោក​ដែល​មាន​ទាំង​ប្អូន​នៅក្នុងបន្ទុក​។​ ​ដោយសារ​ហេតុផល​បែបនេះ​ហើយ​ ​ទើប​ ​ជេត្​រា​ ​តែង​ឈ្មុះ​ឈ្មុល​ ​ឆ្លៀតពេល​ពី​ការងារ​សិល្បៈ​ ​ធ្វើការ​រ៉ៃ​អង្គាស​ថវិកា​ ​រួច​ស្វែងរក​ចាស់ជរា​ ​ដែល​មាន​ជីវភាព​ក្រខ្សត់​ ​លំបាក​ ​គ្មាន​ទីពឹង​ ​ដើម្បី​នាំ​យក​ថវិកា​ ​និង​សម្ភារៈ​ទៅ​ប្រគល់​ជូន​។​ ​នេះ​មិនមែន​លើក​ទី១ទេ​ដែល​ ​លោក​ ​ពេជ្រ​ ​ជេត្​រា​ ​បាន​ពាំនាំ​ថវិកា​ ​និង​សម្ភារៈ​ទៅ​ជូន​ចាស់ជរា​។​ ​

    ​ពេជ្រ​ ​ជេត្រា​ ​ធ្លាប់​ជា​អតីត​បេក្ខភាព​ ​Cambodia​ ​Idol​ ​រដូវ​កាល​ទី៣​ ​ក្រោយមក​លោក​បាន​ត្រឡប់​មក​តាម​ចាប់​ក្តី​ស្រ​ម៉ៃ​ខ្លួន​ម្តង​ទៀត​ក្នុង​កម្មវិធី​ពិភពលោក​ ​X​-​Factor​ ​Cambodia​។​ ​​សព្វថ្ងៃ​លោក​ជាតា​រា​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​មួយ​នៅ​ម្តុំ​បឹងត្របែក​។​ ​ជេត្​រា​ ​មិនសូវ​មមាញឹក​ខ្លាំង​ជាមួយ​ការងារ​សិល្បៈ​ប៉ុន្មាន​ទេ​ ​តែ​លោក​ថាបើ​មានឱកាស​លោក​នឹង​ប្រឡូក​វិស័យ​នេះ​ឲ្យ​ពេញទំហឹង​ប្រសិនបើ​បាន​ទទួល​ឱកាស​ពី​ផលិតកម្ម​ ​ឬ​ផលិតករ​។​

  • តារាល្បីៗច្រើនដួងបង្ហាញវត្តមានយ៉ាងកក្រើកក្នុងថ្ងៃសម្ពោធភាពយន្ដថ្មីរបស់ផលិតកម្ម Galaxy Navatra « កុំងាកក្រោយ »

    តារាល្បីៗច្រើនដួងបង្ហាញវត្តមានយ៉ាងកក្រើកក្នុងថ្ងៃសម្ពោធភាពយន្ដថ្មីរបស់ផលិតកម្ម Galaxy Navatra « កុំងាកក្រោយ »

    ផ្អើលអស់កណ្ដាលក្រុងភ្នំពេញនៅយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងបរិវេណរោងភាពយន្ដលីជេនអេដែន បានរៀបចំពិធីសម្ពោធភាពយន្ដ« កុំងាកក្រោយ » ដែលជាភាពយន្ដខ្នាតធំទី ២ របស់ផលិតកម្ម Galaxy Navatra ក្រោមអធឹបតីភាពលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងភរិយា ជាម្ចាស់ផលិតកម្ម។ កម្មវិធីទាំងស្រុងពិតជាមានភាពកក្រើកខ្លាំងមែនទែន ខណៈគេបានឃើញអ្នកគាំទ្រមកចូលរួមទស្សនាជាច្រើនរយនាក់ និងតារាល្បីៗប្រចាំផលិតកម្ម Galaxy ដូចជា កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា អ៊ុក សុវណ្ណារី និងប្អូនប្រុស ធឿន បុរី ព្រមទាំងវត្តមានតារាសម្ដែងល្បីៗជាច្រើនដួងទៀត។

    កញ្ញា តន់ ច័ន្ទសីម៉ា តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានអះអាងថា ភាពយន្ដមួយនេះពិតជាកំប្លែងខណៈបានទស្សនាហើយ និងបានផ្ដល់តម្លៃអប់រំទៅកាន់មហាជនគ្រប់រូប។ ម្ចាស់បទ «គេនោះជាស្រីកាប់ដាវ » រូបនេះបានបន្តថា មិនទាន់បានទស្សនារឿងទាំងមូល អ្នកអស់គ្នាប្រាកដជាគិតថា ភាពយន្ដនេះជារឿងបែបភ័យរន្ធត់ ១០០ ភាគរយ តែផ្ទុយទៅវិញ រឿងគឺកំប្លែងស្ងួតសើចតាំងពីដើមដល់ចប់ ជាពិសេសគឺតួអង្គបងប្រុស ភីម៉ៃ ជាតារាសម្ដែងពូកែកំប្លែង។

    យ៉ាងណាមិញ នឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានអះអាងដែរថា «កុំងាកក្រោយ» ត្រូវបានផលិតជិតរយៈពេលកន្លះឆ្នាំ ទម្រាំបានបញ្ចាំង ដោយលោកឧកញ៉ា រំពឹងយ៉ាងខ្លាំងថា ភាពយន្តនេះ នឹងទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពីព្រោះសម្អាងថា ជារឿងដែលមានរូបភាពភ្លឺច្បាស់ល្អ សម្លេងស្ដង់ដា និងមានគុណភាពពេញលក្ខណៈជាភាពយន្ត និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់ គឺទាក់ចិត្តតែម្តង។ លោកឧកញ៉ាវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ផលិតកម្មរបស់លោក និងត្រៀមរៀបចំដើម្បីផលិតនូវរឿងថ្មីៗទៀតជាច្រើន ដើម្បីបំពេញតាមសេចក្ដីត្រូវការ របស់ប្រិយមិត្ត។ លោកបានបន្ថែមថា រឿងទាំងពីររបស់ផលិតកម្ម លោកផលិតកន្លងមកនេះ គ្រាន់តែជាការឆាប់ផ្ដើមដំបូងប៉ុណ្ណោះ។ លោកឧកញ៉ាបន្ដថា លោកមានមហិច្ឆតាធំ ដោយចង់ផលិតរឿងជាច្រើនទៀតដើម្បីបង្ហាញពីគុណភាព និងស្នាដៃរបស់កូនខ្មែរ ដើម្បីយកទៅប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិទៀតផង។ ហើយ រឿង «កុំងាកក្រោយ» នេះបានចំណាយថវិការអស់ប្រមាណជា ៦ ម៉ឺនទៅ ៨ម៉ឺនដុល្លារ ផងដែរ៕

  • កម្ពុជា​ដាក់​គោលដៅ​យក​មេដាយមាស​ ​ពី​វិញ្​ញ​សា​បាល់ទាត់​នៅ​ស៊ី​ហ្គេម2023​

    កម្ពុជា​ដាក់​គោលដៅ​យក​មេដាយមាស​ ​ពី​វិញ្​ញ​សា​បាល់ទាត់​នៅ​ស៊ី​ហ្គេម2023​

    ​ឯកឧត្តម​ ​សៅ​ ​សុខា​ ​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ​បាន​បង្ហាញ​ពី​មហិច្ឆតា​របស់​លោក​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​SEA​ ​Games​ ​2លើក​ទៀត​ ​ពោល​គឺ​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម​ ​និង​ស៊ី​ហ្គេម​នៅ​កម្ពុជា​។​

    ​ស៊ី​ហ្គេម​លើក​ទី31​ ​ឆ្នាំ2021​ ​នៅ​ប្រទេស​វៀតណាម​ ​និង​ស៊ី​ហ្គេម​លើក​ទី32​ ​ឆ្នាំ2023​ ​នៅ​កម្ពុជា​ ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ចង់ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ទទួល​បាន​មេដាយ​ទាំង​ ​2លើក​។​

    ​ក្នុង​នោះ​លោក​បាន​ដាក់​ផែនការ​យ៉ាង​ច្បាស់លាស់​ថា​ ​ស៊ី​ហ្គេម​លើក​ទី31​ ​ឆ្នាំ2021​ ​នៅ​វៀតណាម​ ​ឯកឧត្តម​ចង់​ឃើញ​កម្ពុជា​ទទួល​បាន​មេដាយ​សំរិទ្ធ​ ​និង​ស៊ី​ហ្គេម​លើក​ទី32​ ​ឆ្នាំ2023​ ​នៅ​កម្ពុជា​ ​ឯកឧត្តម​ចង់ឱ្យ​ក្រុមបាល់ទាត់​កម្ពុជា​ទទួល​បាន​មេដាយមាស​លើ​វិញ្​ញ​សា​បាល់ទាត់​៕​

  • Honda​ ​បញ្ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លិប​របស់​ខ្លួន​មុន​កាលកំណត់​

    Honda​ ​បញ្ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លិប​របស់​ខ្លួន​មុន​កាលកំណត់​

    ​កាលពី​ម្សិលមិញ​នេះ​ ​លោក​ ​Keisuke​ ​Honda​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បាន​ប្រកាស​អំពី​ការ​បញ្ចប់​កិច្ចសន្យា​របស់​ខ្លួន​ជាមួយនឹង​ក្លិប​ ​Vitesse​ ​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ប្រទេស​ហូ​ឡង់​។​

    ​លោក​បាន​និយាយ​ថា​ ​លោក​សម្រេចចិត្ត​ចាកចេញ​ពី​ក្លិប​នេះ​ ​ដោយសារ​គោលដៅ​របស់​លោក​គឺ​ ​មក​កែប្រែ​ស្ថានការណ៍​របស់​ក្លិប​នេះ​ ​ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​បាន​ ​ហើយ​បាន​ធ្វើ​ឱ្យ​គ្រូបង្វឹក​ ​លោក​ ​Leonid​ ​Viktorovich​ ​Slutsky​ ​លាលែង​ពី​តំណែង​ទៀត​ ​ហេតុដូច្នេះ​ហើយ​លោក​ត្រូវ​មាន​ភាព​ទទួលខុសត្រូវ​ចំពោះរឿងនេះ​៕​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​Keisuke​ ​Honda​ ​ទើបតែ​បាន​ចុះ​កិច្ចសន្យា​ជាមួយនឹង​ក្លិប​ ​Vitesse​ ​នៃ​លី​ក​កំ​ពូល​ហូ​ឡង់​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​កិច្ចសន្យា​នោះ​មាន​សុពលភាព​រហូ​ត​ដល់់​ចុងឆ្នាំ2020​។​

  • Burriram​ ​លក់​អាវ​ផលិត​ពី​ប្លាស្ទិក​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​

    Burriram​ ​លក់​អាវ​ផលិត​ពី​ប្លាស្ទិក​ ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​

    ​កាលពី​ពេល​កន្លងទៅ​នេះ​ក្លិប​បាល់ទាត់​អាជីព​ ​Burriram​ ​United​ ​ដែល​ជា​ក្លិប​លេង​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ថៃ​ក្នុង​រដូវ​កាល​នេះ​ ​បាន​ធ្វើការ​ដាក់​លក់​នូវ​ឯកសណ្ឋាន​ថ្មី​របស់​ខ្លួន​ហើយ​។​

    ​ទោះបីជា​មានការ​បញ្ជាក់​ថា​ ​ធាតុផ្សំ​នៃ​ឯកសណ្ឋាន​ទាំងអស់​នោះ​ ​គឺ​ផលិត​មក​ពី​សំរាម​ ​(​ដប​ទឹក​សុទ្ធ​ប្រើ​រួច​)​ ​ក៏ដោយ​ ​ក៏​នៅតែ​ត្រូវ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ដោយ​គ្រាន់តែ​ក្នុង​ ​1ថ្ងៃ​ដំបូង​នៃ​ការ​លក់​ ​ក្លិប​បាល់ទាត់​ដ៏​ល្បីល្បាញ​មួយ​នេះ​បាន​លក់​ឈុត​ឯកសណ្ឋាន​ថ្មី​របស់​ខ្លួន​ដាច់​អស់​ចំនួន​ ​49,164សម្រាប់​។​

    ​Burriram​ ​United​ ​បាន​បង្ហាញថា​ ​ការ​ធ្វើបែប​នេះ​ ​គឺ​ដើម្បី​ចង់​ជួយ​ទៅដល់​បរិស្ថាន​ ​ហើយ​ដប​ទឹក​សុទ្ធ​ប្រើ​រួច​ប្រមាណ​ជាង​ ​7សែន​ដប​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ចង្វាក់​ផលិតកម្ម​នេះ​៕​

  • ទូរស័ព្ទ​ ​5G​ ​របស់​ក្រុមហ៊ុន​ចិន​មួយ​ ​ដាក់​លក់​ក្នុង​តម្លៃ​តែ​ ​450ដុល្លារ​

    ទូរស័ព្ទ​ ​5G​ ​របស់​ក្រុមហ៊ុន​ចិន​មួយ​ ​ដាក់​លក់​ក្នុង​តម្លៃ​តែ​ ​450ដុល្លារ​

    ​ក្រុមហ៊ុន​ ​ZTE​ ​របស់​ប្រទេស​ចិន​ ​បាន​បង្ហាញ​ព័ត៌មាន​ថ្មី​ៗ​ជា​ផ្លូវការ​មួយ​ ​ជុំវិញ​ស្មា​ត​ហ្វូ​ន​ ​Axon​ ​10s​ ​Pro​ ​មាន​ប្រើប្រាស់​ប្រព័ន្ធ​ ​5G​ ​និង​បន្ទះ​ឈីប​ជំនាន់​ចុងក្រោយ​ ​Qualcommn​ ​Snapdragon​ ​865​។​ ​

    ​ការ​ដាក់​លក់​នឹង​ធ្វើឡើង​នៅ​អំឡុង​ដើមឆ្នាំ2020​ ​ខាងមុខ​ជាមួយ​តម្លៃ​ប្រហែល​ ​3,000​ ​យន់​ ​ឬ​ខ្ទង់​ ​450ដុល្លារ​។​

    ​ស្មា​ត​ហ្វូ​ន​ ​Axon​ ​10s​ ​Pro​ ​មានដំណើរ​ការ​ប្រព័ន្ធ​ ​5G​ ​អ្នកប្រើ​ប្រាស់​អាច​ធ្វើការ​កំណត់​ឱ្យ​បិទ​-​បើក​បាន​ ​ផ្អែក​ទៅតាម​តំបន់​ដែល​គាំទ្រ​ប្រព័ន្ធ​ ​5G​ ​ថ្មីនេះ​ ​ឬ​ចុះ​មក​ ​4G​ ​LTE​ ​វិញ​បាន​ដោ​យស្វ័យប្រ​វតិ្​ត​។​ ​

    ​ចំណុចខ្លាំង​មួយទៀត​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ​ ​គឺ​ទាក់ទិន​នឹង​កម្រាស់​ខ្លួន​ ​គឺ​មាន​ត្រឹម​ ​7.9មីល្លីម៉ែត្រ​ប៉ុណ្ណោះ​ ​ជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ស្តើង​បំផុត​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​ ​ខណៈ​ទម្ងន់​ខ្លួន​ស្រាល​បំផុត​ត្រឹម​ ​175ក្រាម​៕​

    ​ZTE​ ​ជំនាន់​ចុងក្រោយ​នេះ​ ​មាន​ ​RAM​ ​ប្រភេទ​ ​LPDDR5​ ​ជាមួយ​មុខងារ​ ​Z​-​Booster​ ​2.0​ ​ដែល​ជួយ​ពន្លឿន​ល្បឿន​ស្មា​ត​ហ្វូ​ន​តាមរយៈ​ ​App​-​Booster​ ​និង​ ​System​-​Booster​ ​បន្ថែម​នឹង​ផ្ទៃ​កម្មវិធី​ ​MiFavor​ ​10​ ​OS​ ​ស្រប​ជាមួយ​ប្រព័ន្ធ​ ​Android​ ​10​៕​


  • មានតែ1​ ​គ្មាន2​!​ ​ស្មា​ត​ហ្វូ​ន​ស្រោប​ដោយ​កញ្ចក់​មុខ​-​ក្រោយ​របស់​ ​Xiaomi​ ​

    មានតែ1​ ​គ្មាន2​!​ ​ស្មា​ត​ហ្វូ​ន​ស្រោប​ដោយ​កញ្ចក់​មុខ​-​ក្រោយ​របស់​ ​Xiaomi​ ​

    ​ស្មា​ត​ហ្វូ​ន​ ​Mi​ ​Mix​ ​Alpha​ ​ជា​ម៉ូដែល​ដំបូងបង្អស់​ក្នុង​ទីផ្សារ​ដែល​មាន​ស្រោប​ដោយ​កញ្ចក់​ទាំង​ផ្នែក​ខាងមុខ​ ​និង​ខាងក្រោយ​។​ ​ក្រោយពី​ចេញ​មក​ភ្លាម​ ​Xiaomi​ ​បាន​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក​តែម្តង​ ​ព្រោះ​មិនទាន់​មាន​ក្រុមហ៊ុន​ណាមួយ​អាច​ធ្វើ​បាន​នៅឡើយ​ទេ​ក្នុង​ឆ្នាំ2019​។​

    ​បើ​តាម​ដឹង​ ​តម្លៃ​របស់​វា​អាច​នឹង​ប្រមាណ​ជា​ ​2,800ដុល្លារ​លើសខ្វះ​បន្តិចបន្តួច​ ​ហើយ​គ្រោង​នឹង​ដាក់​លក់​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំនេះ​ ​ឬ​ខែមករា​ ​ឆ្នាំ2020​ ​ខាងមុខនេះ​។​

    ​ ​Mi​ ​Mix​ ​Alpha​ ​ក៏​ជា​ស្មា​ត​ហ្វូ​នដំ​បូង​គេ​ ​ដែល​មាន​អេក្រង់​ព័ទ្ធ​ដល់​ផ្នែក​ខាងក្រោយ​ ​និង​មាន​បំពាក់​កាមេរ៉ា​កម្រិត​ ​108MP​ ​មុនគេ​ទៀតផង​។​

    ​Mi​ ​Mix​ ​Alpha​ ​មាន​បំពាក់​បច្ចេក​វិទ្យា​ស្គែន​ម្រាមដៃ​លើ​អេក្រង់​ ​ប្រើ​បន្ទះ​ឈីប​ ​Snapdragon​ ​855​+​,​ ​RAM​ ​12GB​,​ ​memorry​ ​512GB​,​ ​ថ្ម​ ​4000​ ​mAh​ ​អាច​សាក​ថ្ម​ល្បឿន​លឿន​ ​40វ៉ាត់​ ​ហើយ​មាន​ប្រព័ន្ធ​ ​5G​ ​ផង​ដែរ​៕​


    ​សូម​ទស្សនា​វីដេអូ​ណែនាំ​ខាងក្រោម​៖​