Author: អេបិល

  • ពិតទេ?? វង្ស ថាណាន់ និង សោភា ទេពី បង្ហាញឈុតPre-Weddingផ្អែមល្ហែម ត្រោមចូលរោងការ..

    ពិតទេ?? វង្ស ថាណាន់ និង សោភា ទេពី បង្ហាញឈុតPre-Weddingផ្អែមល្ហែម ត្រោមចូលរោងការ..

    ខណៈថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង ឃើញតារាចម្រៀងស្រី កញ្ញា សោភា ទេពី និងតារាចម្រៀងប្រុស វង្ស ថាណាន់ បង្ហាញឈុតផ្អែមល្ហែម Pre-Wedding ជាមួយគ្នាអមដោយសារបែបប្ដីប្រពន្ធថែមទៀតផង។ ពីមុនមកមិន​ធ្លាប់លេចឮ​ព័ត៌មាន​ស្នេហា​ជាមួយ​គ្នា​ម្ដង​ណា​ឡើយ​ ភ្លាមនេះៗអ្នកទាំងពីរបានបង្ហោះ​រូប​ថត​ Pre-Wedding ត្រៀម​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​ក្នុង​ពេល​ឆាប់​ៗតែម្ដង។

    ផ្អែកលើហ្វេសប៊ុក វង្ស ថាណាន់ និង សោភា ទេពី បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ថា​៖” គូស្វាមី​ភរិយា​ថ្មី​ អគុណ​អូន​ច្រើន​ណាស់​ដែល​ហ៊ាន​លាភាព​នៅ​លីវ មក​ធ្វើ​ជាកូន​ក្រមុំ​របស់​បង ពី​មាន​ឈ្មោះ​ជា​សង្សារ​ឥឡូវ​យើង​ក្លាយ​ជា​​ប្ដី​ប្រពន្ធ​ហើយ។ អូន​ក៏​ដូច​គ្នាដែរ​​អរគុណ​បង​ច្រើន​ណាស់ ដែល​លះ​បង់​ភាព​នៅ​លីវ​មក​ធ្វើ​ជា​កូន​កំលោះ​​របស់​អូន ហើយ​កាន់​ដៃ​គ្នា​ដើរ​ទៅ​មុខ​សាង​សុភមង្គលរួម​គ្នា”។

    ដោយឡែក កញ្ញា សោភា ទេពី បានឆ្លើយថា រូបភាពទាំងអស់នោះគឺគ្រាន់តែថតសម្រាប់លេងក្នុង បណ្ដាញសង្គម និងបង្ហោះក្នុង TikTok តែប៉ុណ្ណោះ។ ជាក់ស្ដែងមូលហេតុដែលនាងនិង វង្ស ថាណាន់ផ្អាកចាប់ដៃគ្នាមួយរយៈគឺដោយសារការរវល់ការងាររៀងខ្លួន ហើយថ្មីៗនេះនាងទើបតែបានចាប់ដៃគ្នាជាថ្មីក្នុងសិល្បៈ ហើយក្រៅពីថតរូបស្វីតៗ និង ខ្លីបខ្លីៗនៅក្នុង TikTok អ្នកទាំងពីរក៏អាចនឹងមានត្រៀមចេញនូវបទចម្រៀងរួមគ្នានៅក្នុងពេលឆាប់ៗនេះផងដែរ។ ពាក់ព័ន្ធជាមួយផ្នែកផ្លូវចិត្តនាងក៏សុំមិនទាន់ឆ្លើយថាទៅជាយ៉ាងណានោះឡើយ ដោយសារបច្ចុប្បន្នទំនាក់ទំនងរវាងនាង និង លោក វង្ស ថាណាន់ គឺគ្រាន់តែជាមិត្តល្អនៅក្នុងសង្គមសិល្បៈតែប៉ុណ្ណោះ។

    យ៉ាងណាមិញមតិជាច្រើនបានខំមិនទៅលើរូបភាពរបស់អ្នកទាំងពីរ បានសរសើរថាពិតជាសាកសមគ្នាឥតខ្ចោះ។ មិនតែប៉ុណ្ណោះក៏មានអ្នកចូលរួមអបអរសាទរ និង ជូនពរឱ្យតារាប្រុសស្រីទាំងពីក្លាយជាគូរស្នេហ៍ពិតប្រាកដដោយសារអ្នកទាំងពីរស្រស់ស្អាត និងស្រស់សង្ហា ពិសេសនោះគឺអាជីពនិងទីផ្សាររបស់អ្នកទាំងពីរមិនចាញ់គ្នានោះឡើយ៕

  • សៀមរាប យូណាយធីត បង្កើតពានរង្វាន់លំដាប់អាស៊ីមួយ នៅចុងខែមករានេះ

    សៀមរាប យូណាយធីត បង្កើតពានរង្វាន់លំដាប់អាស៊ីមួយ នៅចុងខែមករានេះ

    ក្លិបសៀមរាប យូណាយធីត បានធ្វើការប្រកាសពីការផ្តួចផ្តើមកម្មវិធីប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិមួយ ដែលនឹងធ្វើឡើងនៅលើទឹកដីខេត្តសៀមរាប ដែលការប្រកួតនេះនឹងមានក្លិបចំនួន4 មកពីប្រទេស3 ផ្សេងគ្នាចូលរួមប្រកួតប្រជែង។

    ពានរង្វាន់ Siem Reap Super Asia Cup នឹងធ្វើឡើងនៅកីឡដ្ឋានសៀមរាបយូណាយធីត ដែលមានក្លិបមកពីក្របខ័ណ្ឌលីកកំពូលរបស់កម្ពុជាចំនួន 2ក្លិប មកពីលីកកំពូលឥណ្ឌូនេស៊ី​ 1ក្លិប និងក្លិបមកពីលីកកំពូលម៉ាឡេស៊ី 1ក្លិប។

    តាមគម្រោង ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី23 ដល់ថ្ងៃទី26 ខែមករា ឆ្នាំ2020 ដោយសមាសភាពក្លិបចូលរួមមានក្រុមកម្ពុជា អង្គរថាយហ្គឺរ និងវិសាខា ខណៈក្រុមលីកកំពូលឥណ្ឌូនេស៊ី Bhayangkara FC និងក្រុមលីគកំពូលម៉ាឡេស៊ី Petaling Jaya City


  • ក្លិប Kedah FA បបួលក្លិបកំពូលកម្ពុជាទាំង5 ប្រកួតមិត្តភាពកម្តៅសាច់ដុំ

    ក្លិប Kedah FA បបួលក្លិបកំពូលកម្ពុជាទាំង5 ប្រកួតមិត្តភាពកម្តៅសាច់ដុំ

    ក្លិបបាល់ទាត់ Kedah FA នឹងចំណាយពេល 1សប្ដាហ៍នៅកម្ពុជា ដើម្បីហ្វឹកហាត់ និងប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្លិបនៅក្របខ័ណ្ឌ Metfone Cambodian League ត្រៀមរដូវកាលថ្មីនៃក្របខ័ណ្ឌកំពូលម៉ាឡេស៊ី Malaysian Super League 2020

    ក្នុងដំណើរប្រកួតនេះ ក្រុមលេខ1 ពានរង្វាន់ Malaysia Cup នេះនឹងតទល់ជាមួយនឹងក្រុម វិសាខា ណាហ្គាវើលដ៍ បឹងកេត អង្គរថាយហ្គើរ និងភ្នំពេញក្រោន ដែលសុទ្ធសឹងតែជាក្រុមកំពូលទាំង5 នៃលីកកំពូលកម្ពុជា។ 

    គួរបញ្ជាក់ដែរថា ការប្រកួតទាំង 5ប្រកួតនេះ នឹងធ្វើឡើងនៅវេលាម៉ោង 6ល្ងាចទាំងអស់ ដែលក្នុងនោះមាន 4ប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិ និង 2ប្រកួតទៀតធ្វើឡើងនៅកីឡដ្ឋាន RSN


  • នៅ​ ​ស៊ីនឿ​ន​ ​និង​គូ​ដណ្តឹង​ ​នឹង​រៀបការ​នៅ​សហរដ្ឋអាមេរិក​ ​

    នៅ​ ​ស៊ីនឿ​ន​ ​និង​គូ​ដណ្តឹង​ ​នឹង​រៀបការ​នៅ​សហរដ្ឋអាមេរិក​ ​

    ​ខណៈ​សិល្បករ​ជាច្រើន​ក្នុងរង្វង់​សិល្បៈ​កំពុង​ដឹកដៃ​គូរ​ស្នេហ៍​ចូល​ជោគជ័យ​ម្តង​ម្នា​ក់ៗ​ ​តារាចម្រៀង​ ​លោក​ ​នៅ​ ​ស៊ីនឿ​ន​ ​និង​គូ​ដណ្តឹង​ក៏បាន​ប្រាប់​ពី​គ្រោង​មង្គលការ​របស់​ពួកគេ​ទាំងពីរ​ ​ដោយ​លោក​ ​នៅ​ ​ស៊ីនឿ​ន​ ​អះអាង​ថា​ ​មង្គលការ​អ្នក​ទាំងពីរ​នឹង​ធ្វើឡើង​នៅ​សហរដ្ឋអាមេរិក​ជាមុន​ ​រួច​ទើប​មក​កាត់​ចំណងដៃ​នៅ​ស្រុកខ្មែរ​វិញ​។​ ​

    ​ប៉ុន្តែ​ចំពោះ​កា​រប​រិច្​ឆេ​ត​ជាក់លាក់​យ៉ាងណា​ ​ស៊ីនឿ​ន​ ​និង​គូ​ដណ្តឹង​សុំ​មិនទាន់​បញ្ជាក់​នៅឡើយ​ ​ព្រោះ​មិន​ចង់​ឲ្យ​ខុសពី​ភាព​ជាក់ស្តែង​នៃ​ការរៀបចំ​។​ ​ត្បិត​អនាគត​ភរិយា​ជាខ្មែរ​អ​និក​ជន​រស់នៅ​សហរដ្ឋអាមេរិក​ក្តី​ ​ប៉ុន្តែ​តារាចម្រៀង​រូប​នេះ​ ​បាន​ប្រកាស​ជំហរ​ថា​ ​ខ្លួន​នឹង​អនាគត​ភរិយា​នឹង​ឡើងចុះ​ស្រុកខ្មែរ​ញឹកញាប់​ ​មិន​នៅ​ខាងណា​ផ្តាច់​នោះ​ឡើយ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​នៅ​ ​ស៊ីនឿ​ន​ ​ខណៈ​ស្រី​ស្រស់​វ័យ២២ឆ្នាំ​ ​ជនជាតិ​ខ្មែរ​ ​សញ្ជាតិ​អាមេរិក​រូប​នេះ​ក៏​អះអាង​យ៉ាង​ច្បាស់​បែបនេះ​ដូចគ្នា​។​

    ​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ដោយ​អៀនប្រៀន​ ​គូ​ដណ្តឹង​លោក​ ​នៅ​ ​ស៊ីនឿ​ន​ ​កញ្ញា​ ​Dominique​ ​ថា​ ​ខ្លួន​ពិតជា​ចង់ឱ្យ​ពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​កើត​ឡើង​ឆាប់​ៗ​។​ ​​យ៉ាងណា​ ​ស៊ីនឿ​ន​ ​បញ្ជាក់​បន្ថែម​ថា​ ​ខ្លួន​ក៏​ចង់​រៀបការ​ឆាប់​តាមចិត្ត​គូរ​ដណ្តឹង​ដែរ​ ​តែ​ពេលវេលា​សមស្រប​សម្រាប់​អាណាព្យាបាល​ទាំងសងខាង​ ​គឺ​សំខាន់​បំផុត​ ​ដូច្នេះហើយ​មួយ​រយៈ​នេះ​ ​លោក​ហាក់​រយា​ដៃ​ពី​ការងារ​សិល្បៈ​ ​បាត់មុខ​ពី​អ្នកគាំទ្រ​ ​ដើម្បី​រឿង​នេះ​។​ ​គួរ​រំលឹក​ដែល​ថា​ ​គិត​មកទល់​នឹង​ពេលនេះ​ ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​នេះ​ ​បាន​រាប់អាន​មើលចិត្ត​គ្នា​នឹង​កញ្ញា​ ​Dominique​ ​ជាង២ឆ្នាំ​មក​ហើយ​ ​ដោយ​កាលពី​ចុងខែ​ធ្នូ​ ​ឆ្នាំ២០១៨​ ​លោក​បាន​ដឹកដៃ​ស្រី​ស្រស់​រូប​នេះ​ភ្ជាប់ពាក្យ​ក្លាយជា​គូរ​ដណ្តឹង​តាម​ប្រពៃណី​ខ្មែរ​ ​រង់ចាំ​តែ​ថ្ងៃ​រៀបការ​ប៉ុណ្ណោះ​៕​

  • ស្ងាត់​ៗ​!​ ​ពិធីករ​ ​សា​ហា​រ៉ា​ ​ចេញមុខ​ក្នុង​វង់តន្ត្រី​ ​Alien​ ​Band​ ​

    ស្ងាត់​ៗ​!​ ​ពិធីករ​ ​សា​ហា​រ៉ា​ ​ចេញមុខ​ក្នុង​វង់តន្ត្រី​ ​Alien​ ​Band​ ​

    ​កន្លងមក​ ​មហាជន​គ្រប់រូប​ពុំសូវ​ចាប់អារម្មណ៍​ដឹង​ថា​ ​ពិធីករ​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ៍​ទូ​ទរ​ទស្សន៍​ ​CNC​ ​មាន​ទឹកដម​សំឡេង​ច្រៀង​បទចម្រៀង​បាន​យ៉ាង​ក្រអួន​ក្រអៅ​នោះ​ទេ​។​ ​ស្រាប់​តែ​ថ្មី​ៗ​នេះ​ ​លោក​បាន​បញ្ចេញ​បទចំរៀង​ថ្មី​របស់​ខ្លួន​ ​ដែល​ជា​បទចំរៀង​ ​Original​ ​Song​ ​នៅក្នុង​វង​តន្ត្រី​ ​Alien​ ​Band​ ​ដែល​ជា​វង​តន្ត្រី​ ​Pop​ ​Rock​ ​ដើម្បី​អបអរសាទរ​ ​ឆ្នាំ​ថ្មី​ ​2020​។​

    ​លោក​ ​សា​ហា​រ៉ា​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ចេញ​បទចំរៀង​ថ្មី​របស់​លោក​ ​ជា​លក្ខណៈ​ ​វង់​តន្ត្រី​ ​បែបនេះ​ ​ដោយសារតែ​ ​វា​ ​ជា​ចំណូលចិត្ត​ ​និង​ក្តី​ប្រាថ្នា​ ​របស់​លោក​ ​តាំងពី​យូរ​មក​ហើយ​ ​ដែល​លោក​ចង់​បង្កើត​ជា​វង​តន្ត្រី​ ​និង​ផលិត​បទ​ចំ​រៀង​ថ្មី​ៗ​ ​ស្នាដៃ​កូនខ្មែរ​ ​មិន​ចំលង​បរទេស​ ​។​ ​ជាក់ស្តែង​ ​បច្ចុប្បន្ន​ ​Alien​ ​Band​ ​បាន​ផលិត​បទចំរៀង​ ​ប្រមាណ​ជា​ ​៥បទ​រួចមក​ហើយ​ ​ហើយនិង​បញ្ចេញ​នៅ​លើ​ទីផ្សារ​ ​ជាបន្តបន្ទាប់​ ​ដោយបទ​ចំរៀង​ដំបូង​ដែល​បាន​បង្ហាញ​មុនគេ​ ​មាន​ចំណងជើង​ថា​ ​“​ខុស​ទេ​ ​ស្រលាញ់​សង្សារ​គេ​”​ ​ដែល​ជា​បទចំរៀង​និយាយ​រៀបរាប់​ ​ពី​ស្នេហា​ ​យុវវ័យ​ ​អត្ថន័យ​ចាក់ដោត​ ​តម្រូវចិត្ត​យុវវ័យ​សម័យថ្មី​ ​។​ ​ក្នុង​នោះ​ ​លោក​ក៏បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ ​និង​ ​សំណូមពរ​អោយ​ ​យុវវ័យ​ទាំងអស់​ ​មេត្តា​ជួយ​គាំទ្រ​ស្នាដៃ​ ​និង​បទចំរៀង​របស់​ ​Alien​ ​Band​ ​ផង​ដែរ​ ​។​

    ​សូម​បញ្ជាក់​ថា​ ​វង​តន្ត្រី​ ​Alien​ ​Band​ ​មាន​សមាជិក​ចំនួន៤រូប​ ​ដូចជា​៖​ ​
    ​លោក​ ​សា​ហា​រ៉ា​ ​ជា​អ្នក​ចំរៀង​
    ​លោក​ ​ប៊ុ​ន​ ​សិទ្ធ​ ​តន្ត្រីករ​លេង​ឧបករណ៍​ ​Guitar​ ​
    ​លោក​ ​ងឹម​ ​សុវណ្ណ​ ​តន្ត្រីករ​លេង​ឧបករណ៍​ ​Bass​
    ​លោក​ ​ធា​ ​វណ្ណ​ ​តន្ត្រីករ​លេង​ឧបករណ៍​ ​Drum​ ​

    ​ចង់​ដឹង​ថា​ ​តើ​បទចំរៀង​របស់​វង​តន្ត្រី​ ​Alien​ ​Band​ ​ពិរោះ​ ​ឬ​ ​យ៉ាងណា​ ​សូម​ទស្សនា​ ​វីដេអូ​ខាងក្រោម​ ៖

  • លោក​ ​បែរ​ ​មករា​ ​ចង់​ប្រើប្រាស់​កីឡាករ​វ័យក្មេង​ក្នុង​ការប្រកួត​ពាន​អន្តរជាតិ​មួយ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

    លោក​ ​បែរ​ ​មករា​ ​ចង់​ប្រើប្រាស់​កីឡាករ​វ័យក្មេង​ក្នុង​ការប្រកួត​ពាន​អន្តរជាតិ​មួយ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

    ​ក្លិប​បាល់ទាត់​បឹង​កេត​ ​បាន​ទទួលការ​អញ្ជើញ​ពី​ក្លិប​ក្នុង​ក្របខ័ណ្ឌ​លី​ក​កម្រិត​ទី2​ ​និង​សហព័ន្ធ​កីឡា​បាល់​ទា​ត់​ឥណ្ឌូ​នេ​ស៊ី​ ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ ​Governor​ ​Cup​ ​ហើយ​ក្លិប​មួយ​នេះ​ក៏បាន​យល់ព្រម​ចូលរួម​រួចហើយ​ដែរ​។​

    ​ដ្បិត​ពានរង្វាន់​នេះ​គឺជា​កម្មវិធី​ ​Pre​-​Season​ ​លោក​ ​បែរ​ ​មករា​ ​អ្នកចាត់ការ​ក្រុម​បឹង​កេត​ ​បាន​ចាត់ទុក​ការប្រកួត​នេះ​ ​គឺ​ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធ​សម្រាប់​កីឡា​ក​រក្មេងៗ​ ​ដោយ​នឹង​ផ្ដល់​ឱកាស​ដល់​កីឡា​ក​រក្មេងៗ​ទាំងអស់​សម្រាប់​ត្រៀម​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ ​ដែល​នឹង​មកដល់​នា​ខែកុម្ភៈ​នេះ​ ​ព្រោះ​ក្រុម​ចូលរួម​សុទ្ធតែ​ជា​ក្រុម​ខ្លាំង​ៗ​មក​ពី​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​។​

    ​ពានរង្វាន់​មិត្តភាព​អន្ដរ​ជាតិ​ ​Governor​ ​Cup​ ​2020ខាងលើ​ ​គ្រោង​នឹង​ប្រកួត​រយៈពេល​ ​3ថ្ងៃ​ប៉ុណ្ណោះ​ ​ចាប់ពី​ថ្ងៃទី17​-​19​ ​ខែមករា​ ​ឆ្នាំ2020​ ​ដោយមាន​ ​4ក្លិប​មក​ពី​ ​4ប្រទេស​ផ្សេងគ្នា​ចូលរួម​ ​ដូចជា​ក្លិប​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​ ​PSMS​ ​Medan​,​ ​ក្លិប​ ​Felda​ ​United​ ​(​ម៉ាឡេស៊ី​)​,​ ​ក្លិប​ ​Geylang​ ​International​ ​(​សិង្ហបុរី​)​ ​និង​ក្លិប​បឹង​កេត​ ​តំណាង​ប្រទេស​កម្ពុជា​៕​

  • ឆ្នាំ2020​ ​Ronaldo​ ​លេង​ម៉ូដ​សក់​កប់​ស៊ីរី​

    ឆ្នាំ2020​ ​Ronaldo​ ​លេង​ម៉ូដ​សក់​កប់​ស៊ីរី​

    ​ឆ្នាំ2019​ ​បាន​កន្លង​ផុត​ទៅ​ហើយ​ ​មនុស្ស​គ្រប់គ្នា​តែងតែ​ស្វែងរក​នូវ​អ្វី​ដែល​ថ្មី​សម្រាប់​ជា​ការ​អភិវឌ្ឍ​ខ្លួន​ទៅមុខ​នៅក្នុង​ឆ្នាំ​ថ្មី2020នេះ​ ​ក្នុង​នោះ​ដែរ​ក៏​មាន​នូវ​ការ​ផ្លាស់​ប្តូរ​របៀបរបប​ ​ឬ​ឡៃ​ហ្វ​ស្តាយ​ល៍​នៃ​ការ​តែងខ្លួន​ផង​ដែរ​។​

    ​ងាក​មក​មើល​កីឡាករ​បាល់ទាត់​ដ៏​ល្បី​មួយ​រូប​ ​គឺ​ ​Christiano​ ​Ronaldo​ ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូ​ត​នូវ​ម៉ូដ​សក់​របស់​ខ្លួន​ដោយ​ឈូស​ ​និង​មាន​ចង់​កំប៉ោយ​នៅ​ពី​ខាងលើ​វិញ​ម្ដង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ ​ព័រទុយហ្គាល់​ ​រូប​នេះ​ជា​កីឡាករ​របស់​ក្លិប​ ​Juventus​ ​ដែល​បង្ហាញខ្លួន​បាន​ ​45ប្រកួត​ ​និង​រក​គ្រាប់​បាល់​បាន​ ​31គ្រាប់​ហើយ​៕​

  • គូបដិបក្ខ​របស់​ព្រះ​ខ័ន​រាជ​ ​នៅ​ ​AFC​ ​CUP​ ​ទៅ​បោះជំរំ​ហ្វឹកហាត់​ ​និង​ប្រកួត​មិត្តភាព​ដល់​ប្រទេស​ថៃ​

    គូបដិបក្ខ​របស់​ព្រះ​ខ័ន​រាជ​ ​នៅ​ ​AFC​ ​CUP​ ​ទៅ​បោះជំរំ​ហ្វឹកហាត់​ ​និង​ប្រកួត​មិត្តភាព​ដល់​ប្រទេស​ថៃ​

    ​ក្រុមបាល់ទាត់​ ​Master​ ​7​ ​FC​ ​ដែល​ត្រូវ​តតាំង​ជាមួយនឹង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្នុង​ពានរង្វាន់​ ​AFC​ ​CUP​ ​2020​ ​នឹង​ទៅ​ធ្វើការ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ​ដើម្បី​ត្រៀម​តតាំង​នឹង​ក្រុម​តំណាង​កម្ពុជា​នៅ​ចុងខែ​មករា​ ​ខាងមុខនេះ​។​

    ​ក្នុង​ការ​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ​ក្រុម​ជើងឯក​រង​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ប្រទេស​ឡាវ​មួយ​នេះ​ ​នឹង​ប្រកួត​មិត្តភាព​ចំនួន​ ​3ប្រកួត​នៅ​ទីនោះ​ ​ជាមួយនឹង​ក្រុម​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​ទី2​ ​របស់​ថៃ​ ​គឺ​ក្រុម​ ​Nongbua​ ​Pitchaya​ ​FC​ ​នៅ​ថ្ងៃទី8​ ​មករា​ ​បន្ទាប់មក​ជួប​ក្រុម​លី​ក​ទី២​ ​ថៃ​ ​ជាថ្មី​ម្ដងទៀត​ ​គឺ​ក្រុម​ ​Khonkaen​ ​United​ ​នៅ​ថ្ងៃទី10​ ​និង​ប្រកួត​ចុងក្រោយ​ជួប​ក្រុម​លី​ក​កំពូល​ថៃ​ ​Nakhonrachasima​ ​FC​ ​នៅ​ថ្ងៃទី12​ ​ខែមករា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ជើងឯក​រង​លី​ក​កំពូល​របស់​ឡាវ​ ​Master​ ​7​ ​FC​ ​នេះ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្នុង​វគ្គ​ជម្រុះ​ដើម្បី​ដណ្តើម​កៅអី​ទៅកាន់​វគ្គ​ចែក​ពូល​ក្នុង​ពានរង្វាន់​ ​AFC​ ​CUP​ ​2020​៕​

  • កីឡាករ​ថៃ​ម្នាក់​និយាយ​ថា​ ​កីឡាករ​វៀតណាម​ប្រឹង​លេង​ដើម្បី​ប្រាក់ខែ​

    កីឡាករ​ថៃ​ម្នាក់​និយាយ​ថា​ ​កីឡាករ​វៀតណាម​ប្រឹង​លេង​ដើម្បី​ប្រាក់ខែ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​ថៃ​ ​Chanatip​ ​Shonkrasin​ ​ឫ​ ​Messi​ ​Jay​ ​បាន​ផ្តល់​បទ​សម្ពា​សទៅ​កាន់​អ្នក​សារ​ព័ត័​មាន​ជុំវិញ​ការ​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ការប្រកួត​ពានរង្វាន់​ ​AFC​ ​U23​ ​ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​។​

    ​មាន​សំណួរ​មួយ​ដែល​អ្នកសារព័ត៌មាន​បាន​សួរ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ខ្លាំង​របស់​បាល់ទាត់​វៀតណាម​ ​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ថៃ​រូប​នេះ​ ​បាន​ថ្លែង​ថា​ ​កីឡាករ​វៀតណាម​គេ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ទើប​គេ​បាន​ឡើង​មកដល់​ទីនេះ​ ​ហើយ​ការ​ខិតខំ​របស់​គេ​ ​គឺ​ខ្លាំងក្លា​ដោយសារតែ​គេ​បាន​ប្រាក់ខែ​តិច​ ​ដូចនេះ​វា​អាច​ជួយ​ឱ្យ​ពួកគេ​បាន​ប្រាក់ខែ​កាន់តែ​ច្រើនឡើង​ពេល​ខិតខំ​លេង​បាន​ល្អ​។​

    ​ទោះបីជា​ការ​បកស្រាយ​ពិតប្រាកដ​បែបនេះ​ក្តី​ ​តែ​ពាក្យ​ទាំងនេះ​បាន​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​វៀតណាម​ ​ធ្វើការ​ថ្កោលទោស​ ​ដោយ​លើក​ហេតុផល​ថា​ ​ពាក្យសម្ដី​នេះ​បាន​មើលងាយ​កីឡាករ​វៀតណាម​ទាំងអស់​៕​


  • កីឡាករ​វៀតណាម​ ​Van​ ​Hau​ ​ត្រូវ​បាន​គេ​និយាយ​ថា​ ​បាន​លេង​នៅ​ប្រទេស​ហូ​ឡង់​ ​មិនមែន​ដោយសារ​សមត្ថភាព​ទេ​

    កីឡាករ​វៀតណាម​ ​Van​ ​Hau​ ​ត្រូវ​បាន​គេ​និយាយ​ថា​ ​បាន​លេង​នៅ​ប្រទេស​ហូ​ឡង់​ ​មិនមែន​ដោយសារ​សមត្ថភាព​ទេ​

    ​គ្រូបង្វឹក​ក្លិប​ ​Heerenveen​ ​លោក​ ​Gertjan​ ​Verbeek​ ​និយាយ​ថា​៖​ ​”​អ្នក​ដែល​ស្គាល់​ពី​បាល់​ទា​ត់ហូ​ឡង់​ច្បាស់​ ​បានឱ្យ​ដឹង​ថា​ ​Van​ ​Hau​ ​គឺ​មិនល្អ​គ្រប់គ្រាន់​ទេ​ ​តែ​គេ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​”​។​

    ​ចំពោះ​មូលហេតុ​នៃ​ការ​និយាយ​បែបនេះ​ ​លោក​បាន​និយាយ​ថា​ ​ការដែល​កីឡាករ​វៀតណាម​រូប​នេះ​មិនបាន​ចូលលេង​ក្នុង​ការប្រកួត​ទាល់តែសោះ​ជិត​កន្លះ​រដូវ​កាល​មក​ហើយ​នោះ​ ​គឺ​ពិតជា​រឿង​ត្រឹមត្រូវ​ ​ព្រោះ​កីឡាករ​រូប​នេះ​មិន​ស័ក្តិសម​នឹង​មកលេង​នៅ​ទីនេះ​ទេ​។​ ​ការដែល​កីឡាករ​រូប​នេះ​ទទួល​បាន​កិច្ចសន្យា​មក​ទីនេះ​ ​គឺ​ដោយសារតែ​ដើម្បី​ពង្រឹ​ក​ការ​ផ្សព្វផ្សាយ​ក្លិប​និង​ម្ចាស់​ឧបត្ថម្ភ​ទៅកាន់​ទីផ្សារ​វៀតណាម​តែប៉ុណ្ណោះ​។​

    ​កីឡាករ​វ័យក្មេង​វៀតណាម​ ​Van​ ​Hau​ ​រូប​នេះ​ទទួល​បាន​ថ្លៃ​ពលកម្ម​ ​450,000​ ​អ៊ឺ​រ៉ូ​ ​ក្នុង​ ​1ខែ​ ​ដែល​ស្មើនឹង​ ​5ម៉ឺន​ដុល្លារ​អាមេរិក​៕​