Author: អេបិល

  • ភិន សុដាលីស បង្ហាញភាពផ្អែមល្ហែមថ្មីនៅឆ្នេរសមុទ្រ បន្ទាប់ពីឯកាយូរឆ្នាំ

    ភិន សុដាលីស បង្ហាញភាពផ្អែមល្ហែមថ្មីនៅឆ្នេរសមុទ្រ បន្ទាប់ពីឯកាយូរឆ្នាំ

    ថ្វីដ្បិតតែរស់មានឈ្មោះជាស្រីមេម៉ាយកូន១ពិតមែន តែអាចនិយាយបានថា ភិន សុដាលីស មានឈ្មោះហៅក្រៅ Katy មានភាពអត់ធ្មត់ អាចចិញ្ចឹមកូនតែម្នាក់ឯងដោយគ្មានស្វាមីតស៊ូហែលឆ្លងឧបសគ្គ មកទល់ពេលនេះកូនស្រីដ៏គួរឱ្យស្រឡាញ់របស់នាង មានវ័យ៤ឆ្នាំហើយ។

    តារាស្រីរូបនេះបានទុកបេះដូងឱ្យទំនេរ អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីបែកបាក់ស្នេហាជាមួយលោក ប៉ែន ចំរុង។ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ សុដាលីស បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយបុរសម្នាក់ នៅលើទឹកដីឆ្នេរសមុទ្របាក់ក្លងនាខេត្តកោះកុង ដោយអមដោយ Caption យ៉ាងខ្លីថា blessed (ពរជ័យ) ។ យ៉ាងណាមិញ រូបភាពដ៏មានអត្ថន័យបង្ហាញពីភាពផ្អែមល្ហែមសម្រាប់គូស្នេហ៍នេះ បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តរួមសិល្បៈ ចូលរួមអមអរសាទរចំពោះនាង ព្រោះនៅទីបំផុតនាងបានរកឃើញសុភមង្គលថ្មី និងអាចស្អំបេះដូងមិនឱ្យឯកាទៀតហើយ។

    គួរឱ្យដឹងថែមទៀតថា ឯបុរសដែលអាចធ្វើឱ្យបេះដូងនាងកក្រើកជាថ្មី សុដាលីស មិនទាន់បើកបង្ហាញជាផ្លូវការថាជាអ្នកណានោះទេ ប្រហែលមានអ្វីពិសេសសម្រាប់អ្នកគាំទ្រហើយមើលទៅ ពោលគឺមានតែរង់ចាំដំណឹងល្អឆាប់ៗ៕

  • អ្នកនិពន្ធល្បីឈ្មោះ សុខ ជំនោរ ទម្លាយ១០ចំណុចបង្កើតគំនិតនិពន្ធចម្រៀង​បានយ៉ាងល្អ

    អ្នកនិពន្ធល្បីឈ្មោះ សុខ ជំនោរ ទម្លាយ១០ចំណុចបង្កើតគំនិតនិពន្ធចម្រៀង​បានយ៉ាងល្អ

    បន្ទាប់ដកខ្លួនចេញពីផលិតកម្មធំជាងគេនៅក្នុងស្រុក ថ្មីៗនេះស្រាប់តែ អ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ ចេញមុខប្រាប់ពី១០ចំណុចក្នុងកាសរសេរទំនុកចម្រៀងឱ្យបានល្អ។ បច្ចុប្បន្ននេះ បទចម្រៀងពីរោះឬមិនពីរោះគឺមានការវាយតម្លៃខុសគ្នា គឺខុសពីប្រហែល៥ ឆ្នាំមុន តើអ្នកនិពន្ធរូបនេះបានចែករំលែកបទពិសោធអ្វីខ្លះ?

    ជាការពិតណាស់អ្នកនិពន្ធល្បីឈ្មោះរូបនេះបាននិយាយរៀបរាប់ឱ្យដឹងពិស្ដារថាក្នុងវីដេអូ «សុខ ជំនោរ » ១០ចំណុច បង្កើតគំនិតនិពន្ធចម្រៀង​រួមមាន ៖
    1-ភាពយន្ដ ចម្រៀង និងការមើលទូរទស្សន៍
    2-ស្ដាប់ការជជែកគ្នា
    3-មើលលើការផុតលើបណ្ដាញសង្គម ( News Feed)
    4-មើលចំណងជើងសៀវភៅ ភាពយន្ដ និងកម្មវិធីនានា
    5-មើលចំណងធំលើទំព័រកាសែត
    6-គតិ Quote
    7-ស្ដាប់ការចង់បានរបស់អ្នកបញ្ជាទិញ
    8-បរិយាកាសជុំវិញខ្លួន
    9-មើលលើអ្នកចម្រៀង / ស្ដាប់បទចម្រៀង
    10-បទពិសោធន៍ អារម្មណ៍ មនោសញ្ចេតនា

    គួរបញ្ជាក់ថា ទាំង១០ចំណុចនេះ ជាបទពិសោធន៍ក្រោយពីសំងំមមាញឹកក្នុងអាជីពការងារជាអ្នកនិពន្ធប៉ុន្មានឆ្នាំមកនេះ ។ សព្វថ្ងៃលោកបានបង្ហាញមុខជាអ្នកនិពន្ធ និងដឹកនាំសម្ដែងនៅក្នុងផលិតកម្ម Davitra Media ដែលបទចម្រៀងលេចធ្លោជាងគេគឺបទ« ម្អមក្រៀម» បានបង្កប់សាច់រឿងយ៉ាងជក់ចិត្ត។

    តោះមកមើលវីដេអូ ១០ចំណុច បង្កើតគំនិតនិពន្ធចម្រៀង​របស់ សុខ ជំនោរ ខាងក្រោមនេះ៖

  • មាស សុខសោភា មិនប្រកាន់ខឹងពាក្យរិះគន់ ថែមទាំងនិយាយបែបនេះថា…

    មាស សុខសោភា មិនប្រកាន់ខឹងពាក្យរិះគន់ ថែមទាំងនិយាយបែបនេះថា…

    នារី​ម្នាក់ ប្រើប្រាស់​គណនី​ទីកតុក​ឈ្មោះ​«​ស្រី​មុច​» បាន​លើក​ឡើង​ថា តារា​ចម្រៀង​មាស សុខ​សោភា ឈ្លើយ​ណាស់ ឫក​ណាស់ រើស​អាង​ណាស់ ខំ​ទៅ​រាក់ទាក់​សុំ​ថតរូប​ជាមួយ គេ​ឆ្លើយ​វិញ​យ៉ាង​សោះអង្គើយ ហើយ​ថែមទាំង​ដើរ​កន្លង​ម្ហូបអាហារ​ខ្លួន​ទៀត។ ម្ចាស់​គណនី​ទីក​តុ​ក​ខាងលើ បាន​លើកឡើង​បែបនេះ នៅ​តាម​ការ​បង្ហោះ​វីដេអូ​របស់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រោយពី​បាន​ជួប​តារា​ចម្រៀង​មាស សុខ​សោភា​ដោយ​ផ្ទាល់​នៅ​ភ្នំ​គូលែន​នោះ។

    នារី​ម្នាក់នេះ បាន​និយាយ​រៀបរាប់​ក្នុង​វីដេអូ​បង្ហោះ​នៅលើ​ទីក​តុ​ក​បែបនេះ​ថា «​ចង់​និយាយ​ពី​តារា​មាស សុខ​សោភា ជួប​ផ្ទាល់​នៅ​ភ្នំ​គូលែន ឈ្លើយ​ណាស់ ហើយ​ឫក​ណាស់ រើសអើង​ណាស់​។ ខ្ញុំ​ស្គាល់​ច្បាស់​ជាងគេ​ឈ្មោះ​មាស សុខ​សោភា គឺ​មិន​ច្រឡំ​ទេ​។ រាក់ទាក់​គេ សុំ​គេ​ថត​ជាមួយ គេ​ឆ្លើយ​មក​សោះអង្គើយ គេ​ថា គេ​ថត​មិន​បានទេ​។ គ្នា​គេ​៣​នាក់ ម្នាក់​កាន់​កាមេរ៉ា​ថត​ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី គេ​ឆ្លើយ​មក​ថា​មិន​បាន​ទេៗ មិនបាន​ក៏​អត់​បញ្ហា​អរគុណ ចាស អរគុណ អត់​បាន​ក៏​អត់​អី ស្រាប់តែ​អត់​អី​ឯណា មក​ដណ្ដើម​កន្លែង​យើង​លេង កន្លង​ម្ហូបអាហារ​យើង​ញុំា ចង់​កៀរ​យើង​ទម្លាក់​ទឹក​ទៀត នេះ​មី​ក្រមាប់ ពាក់អាវ​ពណ៌​ខ្មៅ អត់​គោរព​ទេ មី​មនុស្ស​អស់​អញ្ចឹង អត់​គោរព​ទេ ហើយ​វា​មី​ទៅ​ល្អ​ជាង ហ្នឹងហើយ ពួកវា មិនបាច់​សមរម្យ​ជាមួយ​ពួកវា​ទេ តារា​បែប​ហ្នឹង​ខ្ញុំ​មិន​គាំទ្រ​ទេ»។ នៅពេល​មានការ​សួរថា​តើ​«​អូន​ភាព​ពិត​ឬ​អត់​នឹង​» ម្ចាស់​គណនី​ទីក​តុ​ក​ខាងលើ បាន​ឆ្លើយតប​តាម​វីដេអូ​ទៀត​ថា «​ចាស់​សូម​ឆ្លើយតប​ខំ​មិន​បង​ឬក៏​ប្អូន​ទេ ខ្ញុំ​សូម​ហៅ​បងហើយ ហ្នឹងហើយ​រឿងនេះ​ជា​រឿង​ពិត ខ្ញុំ​ហ៊ា​និយាយ គឺ​ហ៊ាន​ការពិត បើសិនជា​មិន​ពិត​ទេ ខ្ញុំ​នឹងមិន​ហ៊ាន​និយាយ​ជាដាច់ខាត​ឡើយ ចាស់​អត់​ហ៊ាន​និយាយ​ទេ ចាស ឬមួយ​ក៏​បងប្អូន​មួយ​ចំនួន​គិតថា​ខ្ញុំ​និយាយ​នេះ បំភ្លៃ​គេ ចោទ​គេ ដើម្បី​តែ​ចង់បាន​បេះដូង​ឬ​ចង់​ល្បី ស្រេច​តែ​បងប្អូន​គិត សំខាន់​គឺ​ខ្ញុំ​និយាយ​ការពិត ខ្ញុំ​មិន​ខ្លាច​ទេ​ហើយ​ឲ្យ​អ្នក​នឹង​មកជួប​ខ្ញុំ​ផ្ទាល់​ក៏បាន ជួប​គ្នា​ផ្ទាល់​បាន​៣​នាក់​ហ្នឹង ទង្វើ​គេ​ធ្វើ​ដាក់​ខ្ញុំ​អត់​មាន​កាមេរ៉ា​ថត ដោយសារ​នៅ​លើ​ភ្នំ កន្លែង​ទី​កម្សាន្ត​ព្រៃភ្នំ ទឹក​ជ្រះ មិនអាច​ទៅ​ដាក់​កាមេរ៉ា​អី​ដូច​នៅ​ទីក្រុង​ទេ ចឹង​វា​អត់​មាន​កាមេរ៉ា​សុវត្ថិ ប៉ុន្តែ ជាក់ស្ដែង​ប្អូនស្រី​៣​នាក់ ដែល​នាំ​៣​នាក់​ហ្នឹង​មកលេង​ក្រោយ​ខ្ញុំ គេ​ទាំង​អាណិត​ខ្ញុំ យកចិត្តទុកដាក់​ខ្ញុំ ចង់​ជួយ​កាន់​កាមេរ៉ា​ឱ្យខ្ញុំ ឃើញ​គេ​ធ្វើ​ចឹ​ង​ដាក់​ខ្ញុំ អាណិត​ខ្ញុំ ស្រឡាញ់​ខ្ញុំ​…»។

    ក្រោយពី​មានការ​លើកឡើង​បែបនេះ គេ​មិនឃើញ​តារាចម្រៀង​មាស សុខ សោភា ធ្វើការ​ឆ្លើយតប​ភ្លាមៗ​នោះទេ ប៉ុន្តែ​មាន​អ្នកគាំទ្រ​តារាចម្រៀង​រូបនេះ ចេញមក​ការពារ​អាយ​ដល​របស់​ពួកគេ ជាមួយនឹង​ការលើកទឹកចិត្ត​តារាចម្រៀង​មាស សុខ​សោភា ជាច្រើន​ផងដែរ​។​ ពេល​មានការ​លើកទឹកចិត្ត​បែបនេះ​នោះ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​ តារាចម្រៀង​មាស សុខ​សោភា បាន​បង្ហោះ​រូបថត​ខ្លួន​មួយ​សន្លឹក អម​ដោយសារ​ឆ្លើយតប​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​ថា «​នាង​ខ្ញុំ​សូម​អរគុណ​ទៅដល់​ពុក​ម៉ែ​បងប្អូន ក៏ដូចជា​អ្នកគាំទ្រ​នាង​ខ្ញុំ​និង​បងប្អូន​មិត្ត​សិ​ល្បករ​ទាំងអស់គ្នា​ទាំង​ក្នុង​និង​ក្រៅប្រទេស សម្រាប់​ការផ្ញើ​សារ​បញ្ចេញ​ជាម​តិ​ផ្ដល់​កម្លាំងចិត្ត និង​ស្រលាញ់​នៅ​អ្វី​ដែល​នាង​ខ្ញុំ​មាន​ហើយ​គាំទ្រ​នាង​ខ្ញុំ​តាំងពីដើម​រហូតមក​»​៕

     

     

  • ថោន ចាប់ដៃគូ GMM​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ ពង្រីកវិសាលភាពចម្រៀង និងភាពយន្ដខ្មែរ

    ថោន ចាប់ដៃគូ GMM​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ ពង្រីកវិសាលភាពចម្រៀង និងភាពយន្ដខ្មែរ

    ថ្មីៗនេះយោងតាម​​​​​​​​​​​​​​​​​​​​​​​ Facebook​​​​​​​​​​​​​​​​​​​​​​​ Page​​​​​​​​​​​​​​​​​​​​​​​ ផ្លូវការរបស់ផលិតកម្មទីក្រុងភាពយន្ត​​​​​​​​​​​​​​​​​​​​​​​ (Town​​​​​​​​​​​​​​​​​​​​​​​ Production)​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យថា  ផលិតកម្មទីក្រុងភាពយន្ត(Town​​​​​​​​​​​​​​​​​​​​​​​ Production)​​​​​​​​​​​​​​​​​​​​​​​ និងផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ របស់ប្រទេសថៃពិតជាបានចាប់ដៃ(កិច្ចសហរប្រតិបត្តិការ)ជាមួយគ្នាពិតប្រាកដមែន។

    មិនត្រឹមតែប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​ បើយោងតាមសម្តីរបស់នាយកប្រតិបត្តិរបស់ផលិតកម្មទីក្រុងភាពយន្ត​​​​​​​​​​​​​​​​​​​​​​​ (Town​​​​​​​​​​​​​​​​​​​​​​​ Production) លោក​​​​​​​​​​​​​​​​​​​​​​​ អ៊ិន​​​​​​​​​​​​​​​​​​​​​​​ រិទ្ធីចិត្រ បាននិយាយក្នុងថ្ងៃសន្និសីទសារព័ត៌មានថា​​​​​​​​​​​​​​​​​​​​​​​ នាពេលខាងមុខនេះផលិតកម្មទីក្រុងភាពយន្ត​​​​​​​​​​​​​​​​​​​​​​​ បានចាប់ដៃគូជាមួយផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ Grammy​​​​​​​​​​​​​​​​​​​​​​​ របស់ប្រទេសថៃ​​​​​​​​​​​​​​​​​​​​​​​ ក្នុងការផលិតបទចម្រៀង ភាពយន្ដ និងការប្រគំតន្ត្រីរួមគ្នា។ នេះក៏ជាឱកាសធំមួយ ដើម្បីជំរុញទីផ្សារឧស្សាហកម្មចម្រៀងខ្មែរ ទៅកាន់អន្ដរជាតិ។

    អ៊ិន​​​​​​​​​​​​​​​​​​​​​​​ រិទ្ធីចិត្រ បានអះអាងទៀតថា ក្រៅពីនេះ ថោន ក៏បានត្រៀមខ្លួនបង្កើតកម្មវិធីទូរទស្សន៍ប្លែកៗសម្រាប់ដើមឆ្នាំ២០២១ និងមានការផលិតកម្មកម្មវិធីរួមគ្នារវាងពីរផលិតកម្មធំៗនេះ។ ក្រៅពីការនោះ រាល់កម្មសិទ្ធបញ្ញា ត្រូវបានរក្សាទាំងផលិតកម្មថោន និងផលិតកម្ម​​​​​​​​​​​​​​​​​​​​​​​ GMM​​​​​​​​​​​​​​​​​​​​​​​ Grammyផងដែរ។

  • មានរឿងមួយ ណុប បាយ៉ារិទ្ធ ទម្លាយឱ្យមហាជនបានដឹង ក្រោយលាក់ទុកជាយូរ

    មានរឿងមួយ ណុប បាយ៉ារិទ្ធ ទម្លាយឱ្យមហាជនបានដឹង ក្រោយលាក់ទុកជាយូរ

    ណុប បាយ៉ារិទ្ធ ជា​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ ឈរ​ជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មាន​រឿងរ៉ាវ​ជាច្រើន ដែល​អ្នក​គាំទ្រ​ មិនធ្លាប់​បាន​ដឹង​ពី​តារា​ចម្រៀង​រូប​នេះ​នោះ​ឡើយ។ ដើម្បី​បង្ហាញ​ជុំវិញ​រឿង​នេះ ​កាលពី​យប់​ថ្ងៃ​ទី​១ ខែ​ធ្នូ ​ណុប បាយ៉ារិទ្ធ បាន​បង្ហោះ​រូបថត​ ជាច្រើន​សន្លឹក ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​អន្លាយ​ថា ​៖ ​ក្តី​ស្រមៃ​១​របស់ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​designer និង​ចង់​ក្លាយជា​ម្ចាស់​brand​សម្លៀក​បំពាក់​ដែល​design​ចេញមក​ដោយ​គំនិត​របស់ខ្ញុំ​ផ្ទាល់​។ ៩០%​នៃ​សម្លៀកបំពាក់​របស់ខ្ញុំ​ក្រោយពី​កាត់ដេរ​ដោយ​ជាងដេរ​រួច​គឺ​ខ្ញុំ​តែងតែ​យក​វា​មក​design​ដោយ​ផ្ទាល់ដៃ ធ្វើ​ដោយ​ដៃ បើទោះជា​សម្លៀកបំពាក់​នោះ​ទិញ​ស្រាប់ក៏​ត្រូវតែ​យក​វា​មក​ច្នេះ​អោយទៅ​ជាថ្មី​មួយ​ផ្សេង​ដែល​ចេញពី​គំនិត​ខ្លួនឯង។


    សម្រាប់​អាវ​មួយ​ចំណាយពេល​ហោចណាស់​៣​ថ្ងៃ។ ឃើញ​រូបនេះ អាវ​ដែល​ខ្ញុំ​ពាក់​ក្នុង​កម្មវិធី​the mask singer cambodia​រដូវ​កាល​ទី​១ គិត​មកដល់ពេលនេះ​១​ឆ្នាំ​ជាង​ហើយ តែ​ខ្ញុំ​ចាំបាន​ថា​អាវ​មួយ​នេះ​ខ្ញុំ​បាន​ចំណាយ​ពេលធ្វើ​រយៈពេល​៥​ថ្ងៃ​គត់​ ទើប​រួចរាល់​ទាំងស្រុង រីឯ​ពេលវេលា​គឺ​ធ្វើ​ដល់​ម៉ោង​១​យប់​ទើប​ឈប់។
    ធ្វើ​ដោយ​ការ​ដេរ​ផង បិទ​ផង ពិតជា​មិន​ងាយស្រួល​នោះទេ គ្រាប់​គ្រី​ស្តា​ល់​និង​ត្បូង​មិន​ថា​គ្រាប់​ធំ គ្រាប់​តូច គ្រាប់​ខ្លះ​តូច​បំផុត​ត្រឹម​ទំហំ​៣​លី ត្រូវ​បិទ ត្រូវ​ដេរ​ម្តង​១​គ្រាប់ៗ ទម្រាំ​ចេញ​ជា​រាង​ក្បាច់​ដែល​ខ្លួនឯង​ចង់បាន បើ​គិត​ជា​ចំនួន​គ្រាប់ សរុប​ទាំង​តូច​ទាំង​ធំ​គឺ​ចូលដល់​ខ្ទង់ពាន់​គ្រាប់​ឯណោះ។ និយាយ​រួម​ហត់ ចុក​ចង្កេះ រួយដៃ​រួយជើង តែ​សប្បាយចិត្ត​ព្រោះ​វា​ចេញពី​ការព្យាយាម​របស់ខ្លួន​ឯង​និង​ការអត់ធ្មត់​ក្នុង​ការងារ។ គ្រប់យ៉ាង​គឺ​កើតចេញពី​ការព្យាយាម ព្យាយាម​ខ្វះ​ការតស៊ូ អត់ធ្មត់​ក៏​មិនអាច​សម្រេច​គោលដៅ​បានដែរ។

    ដៃ​ខ្ញុំ​មុត​មុខ​ម្ជុល​​ហូរឈាម​សឹង​គ្រប់​ម្រាម ជួន​ចាក់​លេច​ដល់​សាច់​ក៏​មាន ស្នាម​សុស​តែម្តង ពេលខ្លះ​កាវ​ស្រក់​លើ​សាច់​ទាំង​ដៃ​ទៅ​ជាង បន្សល់​នៅ​ស្នាម​ច្រើន​កន្លែង តែ​ខ្ញុំ​នៅតែ​រីករាយ​នៅ​អ្វីដែល​កើត​ពី​ការខិតខំ​របស់ខ្ញុំ មាន​មនុស្ស​មួយផ្នែក​តូច​សើចចម្អក​អោយ​ខ្ញុំ​ថា​ខ្ញុំ​ពាក់​ខោអាវ​ដូច​ល្ខោន តែ​ខ្ញុំ​ញញឹម​ទុក​ក្នុង​ចិត្ត​ថា អ្នក​គ្មាន​ថ្ងៃ​យល់ អ្នក​សម្លឹង​ឃើញ​ពិភពលោក​តូចចង្អៀត​ហើយ​ងងឹត​ណាស់​សម្រាប់​អ្នក ហើយក៏​គ្មាន​ថ្ងៃ​ដែល​អ្នក​ធ្វើបាន​ដូច​ខ្ញុំ ព្រោះ​អ្នក​មិន​ស្គា​ល់ពី​តម្លៃពិត​នៃ​ការ​ច្នៃ​ប្រ​ឌិត​និង​ការព្យាយាម បើ​អ្នក​គ្មាន​ទេពកោសល្យ​កុំថាឡើយ​ត្រឹម​ដេរ​ត្បូង​មួយ​គ្រាប់ សូម្បីតែ​ដោត​អំបោះ​ចូល​ម្ជុល​អ្នកធ្វើ​មិនបាន​ផង៕

     

     

     

     

     

  • រ៉ូហ្សា បង្ហាញមុខជាតួ «រាម» ក្នុងរឿង ស្នាមស្នេហ៍សមុទ្ររាម២

    រ៉ូហ្សា បង្ហាញមុខជាតួ «រាម» ក្នុងរឿង ស្នាមស្នេហ៍សមុទ្ររាម២

    តារាសម្ដែង កញ្ញា អឿន រូហ្សា ដែលទស្សនិកជនភាគច្រើនស្គាល់ថាជាតួអង្គទេពធីតាព្កុលមាសនោះ បច្ចុប្បន្ននេះហាក់មានប្រជាប្រិយភាពជាខ្លាំង តាមរយៈបង្ហាញវត្តមានជាលើកដំបូងក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ CTN សម្តែងជាតួឯកស្រី «ទេពធីតាព្កុលមាស»។ តារាសម្តែងពន្លកថ្មីដួងនេះ មានទេពកោសល្យសិល្បៈមិនធម្មតានោះទេ ព្រោះនាងធ្វើឱ្យទស្សនិកជនកោតសរសើរគ្រប់គ្នា តាមរយៈសម្តែងក្នុងរឿងភាគខ្មែរបែបបុរាណខាងលើ ត្បិតនេះជាបទពិសោធន៍លើកទី១ ក្នុងវិស័យភាពយន្តក្តី។

    បន្ទាប់ពីក្តោបបានប្រជាប្រិយភាពពីតំណែងតួឯកស្រីហើយនោះ តារាសម្តែងរូបនេះ កំពុងមានរាសី ដោយបន្តក្តោបបានតំណែងតួឯកស្រីក្នុងភាពយន្តភាគខ្នាតធំថ្មីមួយទៀតរបស់អ្នកនិពន្ធ និងដឹកនាំជើងចាស់ អ្នកស្រី ពាន់ ភួងបុផ្ផា។ អឿន រ៉ូហ្សា ទទួលតំណែងតួឯកស្រី «រាម» ដែលជាភាពយន្តល្បីល្បាញខ្លាំងកាលពីជាង១០ឆ្នាំ។ រឿងនេះ ពន្លកថ្មីដូច រ៉ហ្សា នឹងត្រូវប៉ះជាមួយតារាសម្តែង និងជាពិធីករម្នាក់កំពុងមានប្រជាប្រិយភាព ពៅ ពិសិដ្ឋ។ ដោយជឿជាក់លើសាច់រឿង និងស្នាដៃផលិតភាពយន្តរបស់អ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា រួមទាំងសម្តែងប៉ះសិល្បកររៀមច្បងដូចកម្លោះសង្ហា ពៅ ពិសិដ្ឋ ធ្វើឱ្យតារាសម្តែងពន្លកថ្មីរូបនេះ រំពឹង និងជឿជាក់ថារឿងនេះនឹងធ្វើឲ្យប្រជាប្រិយភាពកញ្ញាមានការកើនឡើងនៅពេលចាក់បញ្ចាំងនាពេលខាងមុខ។

    កញ្ញា អឿន រ៉ូហ្សា ជាតារាសម្តែងចំនូលថ្មីម្នាក់ដ៏មានទេពកោសល្យ។ ប្រឡូកសិល្បៈប្រមាណ២ឆ្នាំ រ៉ូហ្សា សម្តែងបានភាពយន្តភាគទូរទស្សន៍១ប៉ុណ្ណោះ ទើបរឿងនេះជាស្នាដៃទី២របស់កញ្ញាក្នុងវិស័យភាពយន្ត។ ក្រៅពីភាពយន្តភាគខ្នាតធំនេះ តារាសម្តែងរូបស្រស់នេះ ក៏កំពុងមមាញឹកការងារផ្សេងៗទៀតដែរ មានទាំងភាពយន្តដែលកំពុងចចារ និងការថតស្ពត ជាដើម។ ដោយឡែក ទីផ្សារថតវីដេអូចម្រៀង MV វិញនោះ រ៉ូហ្សា មិនមានច្រើនឡើយ ហើយទៅថ្ងៃមុខ តួឯកស្រីរូបនេះ ចង់ចាប់អាជីពពិធីការនី និងតារាចម្រៀងបន្ថែមពីលើអាជីពតារាសម្តែងដែលកំពុងមានស្រាប់នៅពេលនេះ។

  • Miss Grand សេង រដ្ឋា ប្រាប់ហេតុផលមិនអាចចូលប្រឡូកវិស័យសិល្បៈ

    Miss Grand សេង រដ្ឋា ប្រាប់ហេតុផលមិនអាចចូលប្រឡូកវិស័យសិល្បៈ

    បវរកញ្ញា សេង រដ្ឋា ត្រូវបានមហាជនដឹងថា កញ្ញាបានជាប់ការប្រកួតបវរកញ្ញា Miss Grand Cambodia 2020 និងត្រៀមខ្លួនចេញទៅបន្ដការប្រកួតនៅលើឆាកអន្ដរជាតិនាពេលខាងមុខ។ បច្ចុប្បន្ននាងនៅទាន់ប្រឡូកសិល្បៈពេញលេញនោះទេ ទោះបីមានគេទាក់ទងការងារជាច្រើនជាហូរហែរ។ ក្នុងចំណោមការងារទាំងនោះ នាងបានទទួលមួយចំនួនដែលដូចជា ថតស្ពត និងថតMVចម្រៀង ជាដើម។

    យ៉ាងណា សម្រាប់ការថតភាពយន្តវិញនោះ នាងនៅមិនទាន់ទទួលនៅឡើយទេ ទោះបីមានផលិតករជាច្រើនបានទាក់ទងមកជារឿយៗបន្ទាប់ពីជាប់ការប្រកួត ហេតុផលនោះគឺ ព្រោះថតភាពយន្តត្រូវចំណាយពេលច្រើន ហើយនាងត្រូវត្រៀមខ្លួនសម្រាប់កម្មវិធីប្រកួត Miss Grand International 2020 ដែលនឹងមកដល់នាពេលខាងមុខ ហើយនេះក៏ជាហេតុផលចម្បងដែលនាងមិនទាន់អាចប្រឡូកសិល្បៈពេញលេញ។

    បវរកញ្ញា សេង រដ្ឋា ឱ្យដឹងបន្តថា នាងបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ការប្រកួត Miss Grand International 2020 គឺមានទាំងការដើរ និងផ្នែកសំនួរចម្លើយចំណេះដឹងទូទៅ។ សម្រាប់ការដើរ គឺធ្វើមិចយ៉ាងណាឲ្យខ្លាំង ដើម្បីឲ្យទាក់ទាញ ចំណែកផ្នែកសំនួរចម្លើយចំណេះដឹងទូទៅវិញនោះ គឺកញ្ញាខំប្រឹងជានិច្ច ទោះបីពេលខ្លះមិនដឹងថាអាចចូលដល់វគ្គសំនួរចម្លើយ តែក៏នៅតែខំប្រឹង ហើយត្រៀមខ្លួនជាស្រេចទោះបីជាប់ ឬមិនជាប់៕

     

     

  • មិន​ដល់​មួយ​ឆ្នាំផង ! បទចម្រៀង តន់ ចាន់សីម៉ា វ៉ា​ដាច់​គេទាំងអស់

    មិន​ដល់​មួយ​ឆ្នាំផង ! បទចម្រៀង តន់ ចាន់សីម៉ា វ៉ា​ដាច់​គេទាំងអស់

    តាម​បង្ហាញ​ឲ្យ​​ដឹង​មុន​នេះ​បន្តិច​លើ​ផេក​ផ្លូវ​ការ​​របស់​ផលិតកម្ម​Galaxy Navatra បានឱ្យដឹងថា បើ​និយាយ​ពី​views ពិត​ជា​ត្រូវ​ខ្មាស​​តន់ ចន្ទសីម៉ា​ហើយ វា​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​ ដែល​​តារា​ចម្រៀង​វ័យក្មេង តន់ ចាន់សីម៉ា ប្រើ​ពេល​មិន​ដល់​មួយ​ឆ្នាំ វ៉ា​ដាច់​គេ​ទាំង​អស់ ។ ​​

    ភាព​ប្រែប្រួល​នៃ​សិល្បៈ​ក្នុង​ទសវត្សរ៍​ថ្មី​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាប្រិយភាព​ពិត​របស់​តារា​ចម្រៀង​ គឺ​ស្ថិត​នៅ​លើ​សមត្ថភាព​ ការ​តស៊ូ ការ​ព្យាយាម​ និង​អត្តចរិត​ល្អ​នៅ​ក្នុង​ការងារ ។ ផ្អែក​លើ​ផេក​ផ្លូវ​ការ​​របស់​ផលិតកម្ម​Galaxy Navatra អាច​និយាយ​បាន​ថា តន់ ចន្ទសីម៉ា គឺ​ជា​កំពូល​តារា​ចម្រៀង​ក្មេង​ម្នាក់​ ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​កម្ពុជា​នៅ​ឆ្នាំ២០២០នេះ មាន​រហូត​ដល់​ទៅ​441លាន​ដង​ឯណោះ ។ បែប​ណា​ក្ដី អ្នក​គាំទ្រ​ក៏​ដូច​ជា​អ្នក​សិល្បៈ​ទាំង​អស់​កំពុង​តែ​ចាំ​មើល​ ថា​តើ​​អាច​មាន​តារា​ចម្រៀង​ណា​ ដែល​អាច​ដណ្ដើម​តំណែង​តន់ ចន្ទសីម៉ា​បាន​ក្នុង​ទសវត្សរ៍​ថ្មី​នេះ ។

    តន់ ចន្ទសីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​តារា​ចម្រៀង​មិន​ចេះ​ប្រកាន់ ទោះ​បី​បទ​ចម្រៀង​នោះ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ច្រៀង​ក្រោយ​តារា​ចម្រៀង​​ប្រុស​ក៏​ដោយ ក្នុង​នោះ​​បទ​ចម្រៀង​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។ បច្ចុប្បន្ន​នាង​ស្ទើរ​តែ​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង ដោយ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ បាន​​​ធ្វើ​​ការងារ​ស្ទើរ​តែ​ទាំង​ស្រុង​​ជា​មួយ​​ផលិតកម្ម​Galaxy Navatra វា​ពិត​ជា​គួរឲ្យ​ស្ងើចសរសើរ​និង​ការ​ប្រឹងប្រែង​តស៊ូ​របស់​គាត់​ណាស់ ។

  • មួយប៉ប្រិចភ្នែក !! ប្អូនស្រី យ៉ង់ ស្រីនីត បោះជំហ៊ានចូលសិល្បៈផ្ទុះការចាប់អារម្មណ៍ខ្លាំង

    មួយប៉ប្រិចភ្នែក !! ប្អូនស្រី យ៉ង់ ស្រីនីត បោះជំហ៊ានចូលសិល្បៈផ្ទុះការចាប់អារម្មណ៍ខ្លាំង

    ក្រោយរូបភាព និងវីដេអូច្រៀងរបស់ប្អូនស្រី យ៉ង ស្រីនីត ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនយករូបនាងចែកចាយបន្តគ្នារួចមក ស្រាប់តែនៅពេលថ្មីនេះ តារាកំប្លែងដ៏ល្បីឈ្មោះ លោក ពាក់មី បានប្រកាសរកលេងទូរស័ព្ទនាង ដើម្បីបានទាក់ទង និងហៅមកថតជាមួយ។ ម្យ៉ាងវិញទៀត អាចនិយាយថា នេះជាដំណឹងមួយដ៏ល្អសម្រាប់ប្អូនស្រីម្នាក់នេះ ដែលទទួលបានឱកាសពិសេសមួយសម្រាប់នាង ដើម្បីបានថតនិងបង្ហាញសមត្ថភាពយ៉ាងដូច្នេះ។

    បើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា « ចៅមាណព Chavmeanup » បានធ្វើការបង្ហោះរូបថតរបស់ក្មេងស្រីម្នាក់នេះនិងភ្ជាប់មកជាមួយសាររៀបរាប់ពីប្រវត្តិក្មេងស្រីនេះថា ៖​ « ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់នៅខេត្ត​មណ្ឌល គីរី​​ ដែលចង់សិក្សាហើយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ ។ បន្ទាប់​ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀងដែលនាងច្រៀងពិរោះឱ្យយើងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនា យ៉ាងណាមិញ កុមារីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត បច្ចុប្បន្ននាងមានអាយុ ១១ឆ្នាំ និងកំពុងសិក្សានៅក្នុងថ្នាក់ទី៥។

    ដោយឡែកថ្មីៗ ក្រោយឃើញតារាកំប្លែងរូបនេះ បង្ហោះសារស្វែងរកកុមារីរូបនេះរួច មានទស្សនិកជន និងហ្វេនជាច្រើន បានសម្ដែងនូវក្ដីរំភើបជំនួសក្មេងស្រីរូបនេះគ្រប់គ្នាតែម្ដង។ សព្វថ្ងៃ កុមារីរូបនេះ ទទួលបានការងារសិល្បៈជាច្រើន តាមរយៈការសម្ដែង ការបង្ហាញមុខក្នុង Show ការថតសម្អាងការជាដើម។ គួរជម្រាបផងដែរថា ​ កុមារី យ៉ង់ ស្រីនីត កំពុងរស់នៅក្នុងខេត្តមណ្ឌលគីរីជាមួយឪពុកម្ដាយ ដែលមានជីវភាពខ្វះខាត ក្រៅពីរៀននាងបានដើរលក់ចេកឆាប ដើម្បីផ្គត់ផ្អង់ជីវភាពផងដែរ៕

  • ក្រសួងវប្បធម៌ ប្រកាសឱ្យបើករោងកុនឡើងវិញហើយ

    ក្រសួងវប្បធម៌ ប្រកាសឱ្យបើករោងកុនឡើងវិញហើយ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នា២០២០នេះ បានជូនដំណឹងពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវបណ្ដា រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅទូទាំងប្រទេសនៅថ្ងៃទី19 ខែវិច្ឆិកានេះ តែត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

    សូមជម្រាបថា ក្រសួងបានប្រកាសឱ្យផ្អាកអាជីវកម្មរោងភាពយន្តនានាបណ្ដោះអាសន្ន ក្រោយព្រឹត្តិការណ៍០3វិច្ឆិការ ដោយសារតែកម្រើកឡើងវិញនៃជំងឺកូវីដ១៩៕