Author: អេបិល

  • មើល​សម្រស់​ ​«​Miss​ ​Queen​ ​Cambodia​»​ ​ស្អាត​អស់ទាស់​មិនចាញ់​នារី​ពិ​តៗ​

    មើល​សម្រស់​ ​«​Miss​ ​Queen​ ​Cambodia​»​ ​ស្អាត​អស់ទាស់​មិនចាញ់​នារី​ពិ​តៗ​

    ​ជាទូទៅ​ទស្សនិកជន​ធ្លាប់តែ​ឃើញ​រាល់​ការ​ប្រឡង​បង្ហាញ​ម៉ូត​នានា​ ​មានតែ​នារី​ឬ​បុរស​ជាដើម​។​ ​យ៉ាងណាមិញ​ ​ពេលនេះ​កម្ពុជា​ក៏​មានការ​ប្រឡង​សម្រស់​និង​សមត្ថភាព​ ​សម្រាប់​ភេទ​ទី៣ដែរ​។​ ​ដូច្នេះ​សូម​បង្វែរ​អារម្មណ៍​ទស្សនិកជន​ ​មក​ស្គាល់​សម្រស់​របស់​បេក្ខនារី​ភេទ៣ប៉ុន្មាន​ ​ចំនួន៣នាក់​ ​ដែល​មាន​ភាព​ស្រស់​ស្អាត​មិនចាញ់​នារី​ពិ​តៗ​ឡើយ​។​

    ​ពិត​ណាស់​តាម​រយៈ​ផេ​ក​ ​Team​ ​Cambodia​ ​បាន​បង្ហាញ​ជាបន្តបន្ទាប់​នូវ​បេក្ខនារី​ភេទ​ទី៣​ ​ក្នុង​កម្មវិធី​ ​«​Miss​ ​Queen​ ​Cambodia​»​ ​2020​ ​ដោយ​ក្នុង​នោះ​រួមមាន​៖​

    ​Jannie​ ​Togonon​ ​នាង​មាន​អាយុ​ ​២៤ឆ្នាំ​ ​នឹង​កម្ពស់​ ​១.៧០​ ​cm​
    ​នាង​អាច​និយាយ​បាន​បួន​ភាសា​ ​ខ្មែរ​ ​អង់គ្លេស​ ​ចិន​ ​នឹង​ថៃ​
    ​ដែល​ជា​បេក្ខភាព​ប្រកួត​បវរកញ្ញា​ភេទ​ទីបី​កម្ពុជា​ ​Miss​ ​Queen​ ​Cambodia​ ​ឆ្នាំ​ ​2020​!​



    Sai​ ​Fhon​ ​នាង​មាន​អាយុ​ ​22ឆ្នាំ​ ​នឹង​កម្ពស់​ ​1.75​ ​cm​
    ​ដែល​ជា​បេក្ខភាព​ប្រកួត​បវរកញ្ញា​ភេទ​ទីបី​កម្ពុជា​ ​Miss​ ​Queen​ ​Cambodia​ ​ឆ្នាំ​ ​2020​!​



    ​Oun​ ​Berry​ ​នាង​មាន​អាយុ​ ​20ឆ្នាំ​ ​នឹង​កម្ពស់​ ​1.73​ ​cm​
    ​ដែល​ជា​បេក្ខភាព​ប្រកួត​បវរកញ្ញា​ភេទ​ទីបី​កម្ពុជា​ ​Miss​ ​Queen​ ​Cambodia​ ​ឆ្នាំ​ ​2020​!​

    ​តេី​ម្នាក់​ក្នុងចំណោម​បេក្ខនារី​ទាំង៣​ ​មាន​សមត្ថភាព​អាច​គ្រង​មកុដ​ ​ហេី​យតំ​ណាង​ជាតិ​ឲ្យ​កម្ពុជា​ក្នុង​ការប្រកួត​ ​បវរកញ្ញា​ភេទ​ទីបី​អន្តរជាតិ​ ​Miss​ ​International​ ​Queen​ ​នៅ​ឯ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ​2021​ ​ខាងមុខនេះ​បាន​ដែល​ឬទេ​?​

  • ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​លើកទឹកចិត្ត​ ​ពេជ្រ​ ​សូលី​កា​ ​«​កុំ​បាក់ទឹកចិត្ត​ ​កុំ​តក់ស្លុត​ ​ហេីយ​ខំ​ថែទាំ​សុ​ខ​ភាព​ដេីម្បី​កូន​ ​»​

    ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​លើកទឹកចិត្ត​ ​ពេជ្រ​ ​សូលី​កា​ ​«​កុំ​បាក់ទឹកចិត្ត​ ​កុំ​តក់ស្លុត​ ​ហេីយ​ខំ​ថែទាំ​សុ​ខ​ភាព​ដេីម្បី​កូន​ ​»​

    ​ប៉ុន្មាន​ថ្ងៃនេះ​ដែរ​ ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី​ឃាតកម្ម​ ​ដែល​ជនល្មើស​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្តាយ​របស់​ ​ពេជ្រ​ ​សូលី​កា​។​ ​ហេតុនេះ​ហើយក៏​មានការ​លើកឡើង​ព្រួយបារម្ភ​ចំពោះ​ ​ពេជ្រ​ ​សូលី​កា​ ​ខណៈ​ដែល​កំពុង​ពរ​ពោះ​ក្នុង​ផ្ទៃ​ ​ប៉ុន្តែ​បែរជា​ជួប​នូវ​រឿងរ៉ាវ​បែបនេះ​។​ ​យ៉ាងណាមិញ​តារាចម្រៀង​ល្បីឈ្មោះ​អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​ក៏បាន​បង្ហោះ​សារ​ព្រមទាំង​អំពាវនាវ​ឱ្យ​មហាជន​លើកទឹកចិត្ត​ ​ពេជ្រ​ ​សូលី​កា​ ​ដោយ​អ្នកនាង​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​

    ​«​រឹង​មាំ​ឡេីង​ប្អូនស្រី​ ​!​ ​មាន​មនុស្ស​ច្រេី​នណា​ស់​ដែល​យល់ដឹង​ ​និង​ចេះ​បែងចែក​ ​។​ ​ប្អូន​កុំ​អស់សង្ឃឹម​ ​។​ ​ជា​អ្នក​ល្បីឈ្មោះ​ ​ជៀស​មិន​ផុត​ពី​ការ​ឆ្លៀត​កេង​ចំណេញ​របស់​គេ​នុះ​ទេ​ ​វា​ត្រូវតែ​បែបនេះ​ ​តែ​សំខាន់​ប្អូន​កុំ​បាក់ទឹកចិត្ត​ ​កុំ​តក់ស្លុត​ ​ហេីយ​ខំ​ថែទាំ​សុ​ខ​ភាព​ដេីម្បី​កូន​ ​ព្រោះ​អូន​នៅ​មានកូន​ ​អូន​នៅ​មាន​ស្វា​មុី​ល្អ​ ​ពិសេស​អូន​នៅ​មាន​អ្នក​គាំ​ទ្រ​ជាច្​រេីន​ទៀត​ ​ស៊ូ​ស៊ូ​កុំ​ព្រម​ចាញ់​អោយ​សោះ​ណា​ ​សូលី​កា​ ​!​
    ​ចំពោះ​អ្នកមួយ​ចំនួន​ ​:​ ​ឈប់​បន្ត​ទៅ​ ​ត្រូវ​គិតថា​នេះ​ជា​រឿង​បុគ្គល​ទេ​ ​កុំ​ទាញ​ឈ្មោះ​អ្នកនេះ​ ​អ្នកនោះ​មក​ពាក់​ព័ន្ធ​ដេីម្បី​ប្រយោជន៍​ ​អ្នក​អាច​ប្រឈម​នឹង​ច្បាប់​បាន​ ​សូម្បី​សមត្ថកិច្ច​លោក​មិន​និយាយ​ដល់​បុគ្គល​ផ្សេង​ក្រៅ​រង្វង់​ផង​ ​។​ ​កុំ​ចេះតែ​ហ៊ាន​ ​!​ ​!​ ​!​ ​»​។​ ​នេះ​ដោយ​ផ្អែកលើ​បណ្ដាញ​សង្គម​តារាចម្រៀង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​។​



  • ចេញ​ហើយ​…​!​ ​Galaxy​ ​ស៊េរី​ ​A51​ ​និង​ ​A71​ ​ដ៏​ទំនើប​អស្ចារ្យ​ជំនាន់​ថ្មី​របស់​ ​សាម​សុង​ ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ទីក្រុង​ ​ចា​ហ្គា​តា​-​ប្រទេស​ឥណ្ឌូណេស៊ី​!​

    ចេញ​ហើយ​…​!​ ​Galaxy​ ​ស៊េរី​ ​A51​ ​និង​ ​A71​ ​ដ៏​ទំនើប​អស្ចារ្យ​ជំនាន់​ថ្មី​របស់​ ​សាម​សុង​ ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ទីក្រុង​ ​ចា​ហ្គា​តា​-​ប្រទេស​ឥណ្ឌូណេស៊ី​!​

    ​(​ភ្នំពេញ​)​ ​ថ្ងៃទី​ ​១៥​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​៖​ ​ក្នុង​ដើមឆ្នាំ​ ​2020​ ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​សាម​សុង​ ​ពិតជា​បាន​ផ្តល់​ជូន​នូវ​អ្វី​ដែល​ថ្មី​ ​ទំនើប​ ​និង​កាន់តែ​ធំអស្ចារ្យ​ដល់​អតិថិជន​របស់​ខ្លួន​ទូទាំង​ពិភពលោក​មែន​!​ ​ឆ្លងតាម​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ​១៤​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​ចា​ហ្គា​តា​ប្រទេស​ឥណ្ឌូណេស៊ី​ ​ដែល​មានឈ្មោះ​ថា​ ​<​<​Galaxy​ ​A​ ​2020​ ​AWESOME​ ​LIVE​>​>​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​ចំនួន​ ​២​ ​ម៉ូ​ឌែល​ទៀត​ដែល​ស្ថិត​ក្នុង​ត្រកូល​ ​A​ ​ស៊េរី​!​



    ​ម៉ូ​ឌែល​ទាំង​ ​២​ ​ស៊េរី​ដែល​កំពុងតែ​ពញ្ញាក់​ ​និង​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​!​ ​ក្រោយពី​ការ​សម្ពោធ​ ​និង​ដាក់​ឱ្យ​អ្នកចូលរួម​កាន់​ប៉ះ​ផ្ទាល់​រួចមក​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​ទាំងពីរ​នេះ​គឺ​ពិតជា​មាន​រូបរាង​ស្រស់​ស្អាត​ខ្លាំង​ ​និង​ទាក់ទាញ​ជាទីបំផុត​ជាពិសេស​បាន​បំពាក់​នូវ​ ​លក្ខណៈ​ពិ​សេស​ៗ​ជាច្រើន​ទៀត​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ខ្សែស្រឡាយ​ត្រកូល​ ​A​ ​កន្លងមក​!​ ​

    ​សូម​បញ្ជាក់​ថា​ក្នុង​ព្រឹត្តិ​ការណ៍​ដាក់​សម្ពោធ​ដ៏​អស្ចារ្យ​ ​និង​រំជើបរំជួល​ជាទីបំផុត​នេះ​ ​តារា​តំណាង​ផលិតផល​ ​សាម​សុង​ ​អន្តរជាតិ​ចំនួន​ ​៤​ ​រូប​ ​របស់​ក្រុម​ចម្រៀង​ ​BLACKPINK​ ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កូរ៉េ​ក៏បាន​បង្ហាញខ្លួន​ ​និង​ផ្តល់​ជូន​នូវ​ភាព​រំភើប​សប្បាយរីករាយ​ក្នុង​ការ​ដាក់​សម្ពោធ​នោះ​ផង​ដែរ​។​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​បញ្ជាក់​ថា​ចំពោះ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដ៏​ទំនើប​អស្ចារ្យ​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​នេះ​គឺ​នឹង​ធ្វើការ​ដាក់​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ពេល​ខាង​មុ​ខ​ឆាប់​ៗ​នេះ​។​ដូច្នេះ​សូម​អតិថិជន​ទាំងអស់​កុំ​ភ្លេច​រង់ចាំ​តាមដាន​ព័ត៌មាន​លម្អិត​ទាំងអស់គ្នា​ថា​តើ​វា​ពិតជា​មាន​អស្ចារ្យ​ ​និង​ឡូយ​ប៉ុណ្ណា​!​ ​ខ្ញុំ​ថា​ឡូយ​គឺ​ឡូយ​ហើយ​…​!​ ​ឃើញ​ហើយ​…​បើ​មិន​លង់​បាក់ចិត្ត​ទេ​ហ៊ាន​ភ្នាល់​ក៏បាន​ដែរ​!​



    ​ជាមួយនឹង​ព្រឹត្តិ​ការណ៍​កម្រិត​អន្តរជាតិ​នេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ក៏​មាន​ប្រតិភូ​ជាច្រើន​រូប​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ដោយ​ក្នុង​នោះ​រួមមាន​ដូចជា​៖​ ​គណៈ​គ្រប់គ្រង​ផលិតផល​ផ្នែក​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា​ ​ក្រុម​រាំ​តំណាង​ផលិតផល​សាម​សុង​ ​OMG​ ​និង​ជាពិសេស​តារា​តំណាង​ផលិតផល​ក្រុមហ៊ុន​ ​សាម​សុង​ ​កម្ពុជា​ដ៏​ស្រស់​ស្អាត​គឺ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​ផង​ដែរ​ ​។​ ​ដោយឡែក​ខាងក្រោម​នេះ​គឺជា​ទំហំ​ ​និង​លក្ខណៈ​ពិ​សេស​ៗ​ត្រួស​ៗ​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​ជំនាន់​ចុងក្រោយ​ប្រចាំឆ្នាំ២០២០នេះ​៖​

    ​*​ ​Samsung​ ​Galaxy​ ​A71​

    ​-​ ​អេក្រង់​៖​ ​6.7​”​ ​FHD​+​ ​Super​ ​AMOLED​,​ ​Infinity​-​O​ ​Display​
    ​-​ ​កាមេរ៉ា​ក្រោយ​៖​ ​4​ ​គ្រាប់​ ​(​64​ ​MP​,​ ​12​ ​MP​ ​Ultra​-​Wide​,​ ​5​ ​MP​ ​Macro​,​ ​5​ ​MP​)​
    ​-​ ​កាមេរ៉ា​មុខ​៖​ ​32​ ​MP​
    ​-​ ​រ៉េ​ម​៖​ ​6GB​ ​/​ ​8GB​
    ​-​ ​មេ​ម៉ូ​រី​៖​ ​128​ ​GB​ ​អាច​បន្ថែ​ក្រៅ​បាន​រហូតដល់​ ​512​ ​GB​
    ​-​ ​រន្ធ​ដា​ក់​ស៊ី​ម​៖​ ​ដាក់​ស៊ី​មកា​ត​បាន​ ​2​
    ​-​ ​ថាមពល​ថ្ម​៖​ ​4,500​ ​mAh​ ​(​25W​ ​Fast​ ​charging​)​ ​/​ ​C​-​Type​
    ​-​ ​បច្ចេកវិទ្យា​ដោះ​សោរ​៖​ ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​

    ​*​ ​Samsung​ ​Galaxy​ ​A51​

    ​-​ ​អេក្រង់​៖​ ​6.5​”​ ​FHD​+​ ​Super​ ​AMOLED​,​ ​Infinity​-​O​ ​Display​
    ​-​ ​កាមេរ៉ា​ក្រោយ​៖​ ​4​ ​គ្រាប់​ ​(​48​ ​MP​,​ ​12​ ​MP​ ​Ultra​-​Wide​,​ ​5​ ​MP​ ​Macro​,​ ​5​ ​MP​ ​Depth​)​
    ​-​ ​កាមេរ៉ា​មុខ​៖​ ​32​ ​MP​
    ​-​ ​រ៉េ​ម​៖​ ​6GB​ ​/​ ​8GB​
    ​-​ ​មេ​ម៉ូ​រី​៖​ ​128​ ​GB​ ​អាច​បន្ថែ​ក្រៅ​បាន​រហូតដល់​ ​512​ ​GB​
    ​-​ ​រន្ធ​ដា​ក់​ស៊ី​ម​៖​ ​ដាក់​ស៊ី​មកា​ត​បាន​ ​2​
    ​-​ ​ថាមពល​ថ្ម​៖​ ​4,000​ ​mAh​ ​(​15W​ ​Fast​ ​charging​)​ ​
    ​-​ ​បច្ចេកវិទ្យា​ដោះ​សោរ​៖​ ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​

    ​សូមជម្រាប​ដល់​អតិថិជន​ដែល​កំពុងតែ​ចង់បាន​ ​ចង់​ជាវ​ ​ចង់​ប៉ះ​ ​ចង់​ឃើញ​ផ្ទាល់​ទាំងអស់​ថា​ ​នេះ​គ្រាន់តែ​ជា​លក្ខណៈ​ពិសេស​មួយចំនួន​ប៉ុណ្ណោះ​…​យើង​នៅ​មាន​ចំណុច​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​ក្រុមហ៊ុន​ ​សាម​សុង​ ​នឹង​ធ្វើការ​ជម្រាប​ជូន​នៅពេល​ខាងមុខ​ដ៏​ឆាប់​នេះ​ជាមួយនឹង​តម្លៃ​ជាក់ស្តែង​នៅក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​!​ ​
    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មកកាន់​សាខា​ ​និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ដោយ​ផ្ទាល់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​20​ ​3232​ ​!​

    https://youtu.be/YSFgXc4yG9k

  • ក្រុមហ៊ុន​ ​FORD​ ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​“​សុវត្ថិភាព​ ​និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត​ ​–​ ​Ford​ ​Driving​ ​Skills​ ​for​ ​Life​

    ក្រុមហ៊ុន​ ​FORD​ ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​“​សុវត្ថិភាព​ ​និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត​ ​–​ ​Ford​ ​Driving​ ​Skills​ ​for​ ​Life​

    ​កាលពី​ថ្ងៃទី27​ ​និង​ថ្ងៃទី28​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​ចែកចាយ​ ​និង​លក់​រថយន្ត​ ​FORD​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ធ្វើការ​រៀបចំ​កម្មវិធី​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​ ​“​សុវត្ថិភាព​ ​និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត​ ​Ford​ ​–​ ​Ford​ ​Driving​ ​Skills​ ​for​ ​Life​”​ ​នៅក្នុង​ប្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​ ​២០០នាក់​។​


    ​ ​
    ​កម្ពុជា​ជា​ប្រទេស​ទី​ ​40​ ​ដែល​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​ ​“​សុវត្ថិភាព​ ​និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត​ ​Ford​ ​–​ ​Ford​ ​Driving​ ​Skills​ ​for​ ​Life​”​ ​នេះ​ជា​លើក​ទី​ ​3​ ​ហើយដែល​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​ដោយ​ក្នុង​ឆ្នាំនេះ​មាន​អ្នកចូលរួម​ជាង​ ​២០០នាក់​ ​រួមមាន​មន្ត្រី​រាជការ​ពីសា​លា​ខេត្ត​កំពង់ឆ្នាំង​ ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​អនុគណៈ​កម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​អង្គភាព​នគរបាល​ចរាចរណ៍​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​អ្នកបើកបរ​រថយន្ត​ដឹក​ទំ​និញ​ធំៗ​ពី​ក្រុមហ៊ុន​ឯកជន​ ​រួម​ទាំង​អតិថិជនFord​ ​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ​២​ ​ថ្ងៃនេះ​ដោយ​ឥតគិតថ្លៃ​។​ ​


    ​ ​
    ​គោលបំណង​នៃ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​គឺ​ដើម្បី​៖​ ​១​.​បង្រៀន​អ្នក​ដែល​ទើបនឹង​ទទួល​បាន​ប័ណ្ណបើកបរ​ឲ្យ​យល់​ច្បាស់​អំពី​ជំនាញ​ចាំបាច់ក្នុង​ការ​បើកបរ​ ​២​.​បង្រៀន​អ្នកបើកបរ​អំពី​បច្ចេកទេស​នៃ​ការថែទាំ​យានយន្ត​ ​៣​.​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ​តាមរយៈ​ការ​ផ្ដល់​ចំ​នេះ​ដឹង​អំពី​សុវត្ថិភាព​នៃ​ការ​បើកបរ​ ​និង​ការអនុវត្ត​ការ​បើកបរ​ជាក់ស្ដែង​។​ ​

    ​ ​
    ​នៅក្នុង​នោះ​ផង​ដែរ​ ​ក្រុមហ៊ុន​ ​Ford​ ​និង​ក្រុម​ ​RMA​ ​Cambodia​ ​ព្រមទាំង​ ​RMA​ ​Group​ ​ទាំងមូល​ក៏បាន​អញ្ជើញ​អ្នកជំនាញ​ពី​ ​សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស​របស់​ ​RMA​ ​(​អ្នកបច្ចេកទេស​ ​និង​អ្នកជំនាញ​ក្នុង​ការ​បើក​បរ​ជាហ​ ​20​ ​ឆ្នាំ​)​ ​មក​ធ្វើ​បទ​បង្ហាញ​ ​និង​អនុវត្តន៍​ផ្ទាល់​សម្រាប់​អ្នកចូលរួម​សិក្ខាសាលា​នេះ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​វគ្គ​បណ្តុះបណ្តាល​អំពី​ទ្រឹស្ដី​ ​និង​ ​ការអនុវត្ត​ន៏​ជាក់ស្ដែង​ជាមួយ​រថយន្ត​ផង​ដែរ​។​


    ​ ​
    ​លោក​មី​លី​ ​ហ្គុ​ដមែន​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រថយន្ត​ ​Ford​ ​នៃ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ប្រទេស​កម្ពុជា​ ​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​គួរឲ្យ​កត់សម្គាល់​នេះ​ដោយសារ​អ្នកបើកបរ​មួយចំនួន​មិនទាន់​យល់​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​ ​និង​មិន​មាន​ជំនាញ​បើកបរ​ត្រឹមត្រូវ​ ​។​ ​ហេតុនេះ​ហើយ​ ​ចំណេះដឹង​អំពី​សុវត្ថិភាព​នៃ​ការ​បើកបរ​ ​និង​ច្បាប់​ចរាចរណ៍​គឺជា​កត្តា​មួយ​យ៉ាង​សំខាន់​ ​ក្នុង​ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។​ ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ខ្ញុំ​សង្ឃឹមថា​អតិថិជន​ ​Ford​ ​ក៏ដូចជា​សិក្ខាកាម​ដែល​ចូលរួម​វគ្គ​បណ្តុះ​បណ្តា​លនេ​ ​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ ​និង​ជំនាញ​បច្ចេកទេស​នៃ​ការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព​ ​ព្រមទាំង​ការអនុវត្ត​ការ​បើកបរ​ជាក់ស្តែង​ពីសំណាក់​ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ ​Ford​ ​និង​ ​RMA​ ​Cambodia​ ​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​”​


    ​ ​
    ​ ​

  • បន្តិចទៀត​ ​វាលស្មៅ​នៅ​អង្គរវត្ត​នឹង​ធ្វើ​ឱ្យ​អច្ឆរិយវត្ថុ​មួយ​នេះ​កាន់តែ​អស្ចារ្យ​ដូច​ឋានសួគ៌​ពិ​តៗ​

    បន្តិចទៀត​ ​វាលស្មៅ​នៅ​អង្គរវត្ត​នឹង​ធ្វើ​ឱ្យ​អច្ឆរិយវត្ថុ​មួយ​នេះ​កាន់តែ​អស្ចារ្យ​ដូច​ឋានសួគ៌​ពិ​តៗ​

    ​បន្តិចទៀត​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​នឹង​ពោរពេញ​ដោយ​ភាព​បៃតង​នៃ​ធម្មជាតិ​ ​ក្រោយ​ការ​កែ​លម្អ​សោភណភាព​ ​និង​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​

    ​បើ​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា​ ​យើង​នឹង​កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​ដោយ​ចាប់ផ្តើម​ដាំ​ស្មៅ​ ​ដាំ​កូនឈើ​ ​ដាំ​ផ្កា​ព្រៃ​ ​ជួសជុល​ផ្លូវ​ ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​លើ​វាលស្មៅ​ទាំងនោះ​ទាំង​ប្រាំង​ ​និង​វស្សា​។​ ​

    ​លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​លើកឡើង​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កាលពី​ពេល​កន្លងទៅ​បាន​រៀបចំ​សណ្តាប់​ធ្នាប់​ ​លើកកម្ពស់​សោភណភាព​ ​និង​ទេសភាព​បៃតង​ ​ហើយ​សម្រាប់​ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​គឺ​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់តែ​ប្រសើរ​ ​ដើម្បី​បន្ត​កែ​លម្អ​បរិស្ថាន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រាសាទ​។​ ​ជាក់ស្តែង​ក្រុមការងារ​កំពុងតែ​បាន​ធ្វើការ​ដកហូត​ដើមឈើ​ ​និង​កាត់​មែកឈើ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ជាទី​គយគន់​របស់​ភ្ញៀវ​ទេសចរ​ ​រៀបចំ​បង្កើន​ទេសភាព​បៃតង​នៅ​ប៉ែក​ខាងត្បូង​ប្រាសាទអង្គរវត្ត​ ​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​ជាដើម​។​ ​ហេតុនេះ​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​អនុវត្ត​ ​និង​ផែនការ​អនាគត​ ​គឺ​សំដៅលើ​ក​កម្ពស់​សោភណភាព​ ​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មិន​ត្រឹមតែ​ប្រាសាទអង្គរវត្ត​ប៉ុណ្ណោះទេ​ ​តែ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។​

    ​គួរ​បញ្ជាក់​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ឱ្យ​មាន​មណ្ឌល​បដិសណ្ឋារ​កិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ​ ​រៀបចំ​ចំណត​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​មាន​ដាំ​កូនឈើ​ឡើងវិញ​ដើម្បី​កែ​លម្អ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ស័ក្តិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕​ ​



  • នី​កូ​ ​លើកទឹកចិត្ត​ ​និង​រៀបរាប់​ខ្សែជីវិត​តស៊ូ​លំបាក​របស់​ ​ពេជ្រ​ ​សូលី​កា​

    នី​កូ​ ​លើកទឹកចិត្ត​ ​និង​រៀបរាប់​ខ្សែជីវិត​តស៊ូ​លំបាក​របស់​ ​ពេជ្រ​ ​សូលី​កា​

    ​ក្រោយពី​មាន​បញ្ហា​និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​និង​តាម​ប្រភព​សារ​ព៍​ត័មា​ន​ធំៗ​ទាក់ទង​នឹង​ ​ម្តាយ​របស់​តារាចម្រៀង​ល្បីឈ្មោះ​ ​ពេជ្រ​ ​សូលី​កា​ ​គេ​ឃើញ​នាងសរ​សេរ​បង្ហោះ​ពាក្យ​ប៉ុន្មាន​ឃ្លា​ ​ស្ដាប់​ហើយក៏​ក្ដុកក្ដួល​ជំនួស​ ​ជាពិសេស​នៅពេល​មានដំណឹង​ថា​ ​នាង​ក៏​មានផ្ទៃពោះ​ ​ក្រោយ​ភ្ជាប់ពាក្យ​ផង​។​ ​

    ​ដោយឡែក​ ​តារាចម្រៀង​ ​នី​កូ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ដៃគូ​ចម្រៀង​របស់​នាង​ ​ក៏បាន​បង្ហោះ​សារ​លើកទឹកចិត្ត​នាង​ ​ព្រមទាំង​ទម្លាយ​ថា​ ​សូលី​កា​ ​មាន​ខ្សែជីវិត​តស៊ូ​លំបាក​តាំងពី​ក្មេង​ ​ជួប​បញ្ហា​ច្រើន​រាប់​ភ្លេច​ ​។​ ​នី​កូ​ ​សរសេរ​សារ​ថា​ ​«​មកទល់​ថ្មើរ​នេះ​ខ្ញុំ​អារម្មណ៍​មិន​នៅក្នុង​ខ្លួន​ទេ​ ​ព្រោះ​បញ្ហា​របស់​គាត់​ ​តាំងពីដើមមក​ទល់​ពេលនេះ​អាច​ថា​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ ​ដឹងរឿង​គ្រប់យ៉ាង​តាំងពី​មុន​មកទល់​ពេលនេះ​ថា​ខ្សែជីវិត​ក្មេងស្រី​ម្នាក់​នេះ​ជួប​បញ្ហា​អី​ខ្លះ​ ​តស៊ូ​យ៉ាងណា​ខ្លះ​ ​(​ខ្ញុំ​ស្គាល់​គាត់​មុន​ពួក​យើង​ចូល​ច្រៀង​ទាំងពីរ​នាក់​ ​ព្រោះ​ផ្ទះ​ជាប់គ្នា​)​ ​ទោះ​នៅ​ជិត​គ្នា​ទាស់ទែង​ ​អន់ចិត្ត​ខឹង​ខ្លាំង​យ៉ាងណា​ ​មាន​គ្រប់បែបយ៉ាង​ ​តែ​ខ្ញុំ​មិនដែល​ភ្លេច​អាណិត​ ​ភ្លេច​បារម្ភ​ពី​គាត់​ទេ​ ​រឿង​កើតឡើង​រួច​ទៅ​ហើយ​គ្រប់យ៉ាង​មិន​អាចប​ក​ក្រោយ​ទេ​មានតែ​ពាក្យ​ថា​ស្តាយ​ ​ស្តាយក្រោយ​ចំពោះ​រឿង​ទាំងអស់​ដែល​បាន​កើតឡើង​ ​តែ​ខ្ញុំ​ពិតជា​អរគុណ​ការ​ឆ្លើយតប​ ​ជា​រួម​បង្ហាញថា​ប្អូន​រឹងមាំ​តស៊ូ​ទៅមុខ​ទៀត​ ​ជា​ម្តាយ​ ​ជា​បងស្រី​ដ៏​ល្អ​សម្រាប់​ប្អូន​ ​និង​ ​កូន​ក្នុង​ផ្ទៃ​»​ ​។​

  • រំដួលលិចទឹក រចនាម៉ូដមកុដ «រំដួលអង្គរ»សម្រាប់បំពាក់កញ្ញាឯកភពផែនដីកម្ពុជា២០២០

    រំដួលលិចទឹក រចនាម៉ូដមកុដ «រំដួលអង្គរ»សម្រាប់បំពាក់កញ្ញាឯកភពផែនដីកម្ពុជា២០២០

    កម្មវិធីប្រកួតដណ្ដើមមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅ មណ្ឌលវប្បធម៌ភ្នំពេញ ( ចេនឡា ) ដែលនឹងផ្សាយផ្ទាល់ពីហ្វេសប៊ុកផេក Miss Planet Cambodia វេលាម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ។

    នៅមុននេះបនិ្តចហ្វេសប៊ុកកញ្ញាឯកភពផែនដីកម្ពុជា បានបញ្ចេញនូវមកុដថ្មី ដែលត្រៀមបំពាក់ជូនកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០២០ខាងមុខនេះ។ «រំដួលអង្គរ» ជាឈ្មោះមកុដ កញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) ដែលច្នៃនិងរចនាម៉ូដដោយ កញ្ញា រំដួលលិចទឹក។ មកុដនេះច្នៃចេញពីលោហៈធាតុស្ពាន់ ស្រោបមាស ច្នៃចេញជាផ្ការំដួល តូចធំ ក្រពុំនិងរីកចំនួន ៥២ ផ្កាដែលមានដាំត្បូងខ្មែរតូចៗចំនួនប្រមាណជិត៦០០០ពាន់គ្រាប់ ដោយមានលាយជាមួយនិងក្បាច់ក្បាលនាគអមដោយក្បាច់ភ្ញីអង្គរ ផងដែរ ការរចនាឡើងគឺចង់បង្ហាញពីស្នាដៃកូនខ្មែរក្នុងការរចនាម៉ូដមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ នេះតែម្តង៕

  • អ្នកនិពន្ធ​ ​សោម​ ​ដូ​រ៉េ​ ​បញ្ចេញស្នាដៃ​រឿង​ភាគ​ថ្មី​ ​«​ព្រហ្មលិខិត​ដុះស្លាប​»​ ​សម្រាប់​ស្ថានីយ៍​ទូរ​ទស្សន៍​ថោន​

    អ្នកនិពន្ធ​ ​សោម​ ​ដូ​រ៉េ​ ​បញ្ចេញស្នាដៃ​រឿង​ភាគ​ថ្មី​ ​«​ព្រហ្មលិខិត​ដុះស្លាប​»​ ​សម្រាប់​ស្ថានីយ៍​ទូរ​ទស្សន៍​ថោន​

    ​កាលពី​ព្រឹក​ថ្ងៃទី១៣​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២០២០នេះ​ស្ថានីយ៍​ទូរទស្សន៍​ថោ​នបា​នរៀប​ចំ​កម្មវិធី​ក្រុងពាលី​ភាពយន្ត​ថ្មី​ ​គឺ​រឿង​”​ ​ព្រហ្មលិខិត​ដុះស្លាប​”​ ​ក្រោម​វត្តមាន​ផលិតករ​ ​សិល្បករ​ជាច្រើន​រូប​ចូលរួម​។​ ​ក្រៅពី​តារាចម្រៀង​ម៉ៅ​ ​ហា​ជី​ ​និង​បាន​ ​មុនី​ល័ក្ខ​ ​ភាពយន្ត​នេះ​ក៏​នឹង​ចូលរួម​សម្តែង​ជា​តួ​ឯ​ក​ប្រុស្​រី​ ​រួម​ជាមួយ​តារាចម្រៀង​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​ក្នុង​ផលិតកម្ម​នេះ​ ​មាន​ដូចជា​ ​អ្នកនាង​ ​ចេន​ ​សាយ​ចៃ​ ​អ្នកនាង​ ​កា​តុ​ ​លោក​ ​រ៉ូ​លីន​ ​លោក​ ​សៅ​ ​ឧត្តម​ ​អ្នកនាង​ ​ឆៃ​ ​លី​ដា​ឡែន​ ​លោក​ ​សា​វិ​ន​ហ្វីលី​ប​ ​កញ្ញា​ ​ញឹម​ ​ចាន់​ថន​ ​និង​សិល្បករ​ជាច្រើន​រូប​ទៀត​។​

    ​អ្នកនិពន្ធ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ ​ថោន​ ​លោក​ ​សោម​ ​ដូ​រ៉េ​ ​បាន​បញ្ជាក់​ថា​ ​ភាពយន្ត​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​និពន្ធ​ជា​យូ​ ​មក​ហើយ​មុន​ពេល​ចាប់ផ្តើម​ផលិត​នៅពេល​នេះ​។​ ​លោក​បញ្ជាក់​ថា​ ​ប្រមូល​ផ្តុំ​ដោយ​សិល្បករ​ប្រុសស្រី​ល្បីឈ្មោះ​ ​អម​ដោយ​សាច់រឿង​ប្លែក​លាយឡំ​កំប្លែង​ ​និង​ការ​តុបតែង​ខ្លួន​បែប​ប្លែក​ ​អម​ដោយ​បច្ចេកទេស​ផលិត​ថ្មី​ ​គឺជា​ក្តី​រំពឹង​ថា​នឹង​ទទួល​បានការ​ពេញចិត្ត​ច្រើន​ពី​ទស្សិ​ក​ជន​។​

    ​ថ្លែង​ស្រដៀងគ្នា​នេះ​ដែរ​ ​អ្នកដឹកនាំ​សម្តែង​ ​លោក​ ​លី​ ​ម៉េ​ង​ ​បាន​បញ្ជាក់​ថា​ជា​ភាពយន្ត​មាន​គោលដៅ​បង្កើត​ភាពយន្ត​ដែល​មាន​រសជាតិ​ថ្មី​ប្លែក​នេះ​នឹង​ប្រមូល​ដោយ​តារា​សម្តែង​តារាចម្រៀង​ល្បីឈ្មោះ​។​ ​លោក​ថា​ភាពយន្ត​នេះ​នឹង​ត្រូវ​ចំណាយ​ការផលិត​ប្រមាណ២ខែ​ ​ហើយក៏​នឹង​ចាប់ផ្តើម​ចាក់​បញ្ចាំង​ជា​បណ្តើរ​ៗ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ដែល​លោក​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​។​

    ​អម​ដោយ​អារម្មណ៍​រំភើប​ ​និង​ពេញចិត្ត​ដំណែង​ថ្មី​ទើប​ទទួល​បាន​ ​លោក​ ​ម៉ៅ​ ​ហា​ជី​ ​និង​កញ្ញា​ ​បាន​ ​មុនី​ល័ក្ខ​ ​បាន​លើកឡើង​ដូចគ្នា​ថា​ ​ពួកគេ​សប្បាយចិត្ត​ហើយ​ពិតជា​ភ្ញាក់ផ្អើល​ក្រោយ​បាន​អាន​សាច់រឿង​។​ ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ទាំង​ពី​កំពុង​ខិតខំ​ប្រឹងប្រែង​សម្តែង​ឲ្យបាន​ល្អ​ដើម្បី​ជា​កាដូ​ជូន​ដល់​អ្នកគាំទ្រ​៕​



  • សូម​ប្រយ័ត្ន​ចំពោះ​សុខភាព​!​ ​ក្រសួង​ប្រកាស​ថា​ ​សីតុណ្ហភាព​នឹង​ធ្លាក់​ដល់​ ​17អង្សាC ​​ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃទី17​

    សូម​ប្រយ័ត្ន​ចំពោះ​សុខភាព​!​ ​ក្រសួង​ប្រកាស​ថា​ ​សីតុណ្ហភាព​នឹង​ធ្លាក់​ដល់​ ​17អង្សាC ​​ចាប់ពី​ថ្ងៃស្អែក​ដល់​ថ្ងៃទី17​

    ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ព្រឹក​នេះ​ថា​ ​អាកាសធាតុ​នៅ​កម្ពុជា​នឹង​ធ្លាក់ចុះ​ត្រជាក់​ម្តង​ទៀត​នៅ​ថ្ងៃស្អែក​នេះ​។​ ​

    ​តាម​សេចក្តី​ប្រកាស​បានឱ្យ​ដឹង​ថា​ ​ជ្រលង​សម្ពាធ​ខ្ពស់​នឹង​រំ​កឹល​ចុះ​មក​ក្រោម​ ​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ដែល​មាន​ឥទ្ធិពល​បង្គួរ​មក​លើ​ប្រទេស​កម្ពុជា​។​ ​នៅក្នុង​ស្ថានភាព​បែបនេះ​ ​នឹង​ធ្វើ​ឱ្យ​តំបន់​ជួរភ្នំ​ដងរែក​ ​និង​ខ្ពស់​រាប​ឦសាន​ ​ដូចជា​ខេត្ត​បន្ទាយមានជ័យ​ ​ព្រះវិហារ​ ​រតនគិរី​ ​មណ្ឌលគិរី​ ​និង​ខេត្ត​ប៉ៃលិន​ ​នឹង​មាន​សីតុណ្ហភាព​ចុះ​ត្រជាក់​ដល់​អប្បបរមា​ ​17អង្សាC​ ​ដល់​ ​20អង្សាC​ ​និង​សីតុណ្ហភាព​អតិបរមា​ ​ចាប់ពី​ ​29អង្សាC​ ​ដល់​ ​32អង្សាC​។​ ​

    ​សម្រាប់​តំបន់​វាលទំនាប​ ​នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​ ​20អង្សាC​ ​ដល់​ ​22អង្សាC​ ​និង​សីតុណ្ហភាព​អតិបរមា​ ​ចាប់ពី​ ​30អង្សាC​ ​ដល់​ ​32អង្សា​រC​។​ ​

    ​ចំណែក​ឯ​តំបន់​មាត់សមុទ្រ​ ​សីតុណ្ហភាព​អប្បបរមា​នឹង​ចាប់ពី​ ​23អង្សាC​ ​ដល់​ ​25អង្សាC​ ​និង​សីតុណ្ហភាព​អតិបរមា​ចាប់ពី​ ​31អង្សាC​ ​ដល់​ ​33អង្សាC​៕​ ​

  • ក្រុមហ៊ុន​ ​Samsung​ ​ប្រកាស​ជា​ផ្លូវការ​ ​កុំព្យូទ័រ​កូនកាត់​ ​Galaxy​ ​Chromebook​ ​តម្លៃ999ដុល្លារ​

    ក្រុមហ៊ុន​ ​Samsung​ ​ប្រកាស​ជា​ផ្លូវការ​ ​កុំព្យូទ័រ​កូនកាត់​ ​Galaxy​ ​Chromebook​ ​តម្លៃ999ដុល្លារ​

    ​ក្រុមហ៊ុន​ ​Samsung​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កុំព្យូទ័រ​កូនកាត់​ ​Galaxy​ ​Chromebook​ ​ដែល​លោកអ្នក​អាច​ប្រើប្រាស់​បាន​ទាំង​ក្នុង​ទម្រង់​ជា​ ​Laptop​ ​និង​ ​Tablet​។​ ​ម៉ូដែល​នេះ​អាច​បត់បែន​បាន​ ​360ដឺក្រេ​ ​និង​គាំទ្រ​ជាមួយ​ការប្រើ​ប្រាស់​ប៊ិច​ ​S​ ​Pen​ ​ទៀតផង​នៅ​ពិព័រណ៍​ ​CES​ ​2020​ ​ក្នុង​ទីក្រុង​ ​Las​ ​Vegas​ ​សហរដ្ឋអាមេរិក​ ​។​

    ​កុំព្យូទ័រ​កូនកាត់​នេះ​ ​ស្រោប​ដោយសារ​ធាតុ​អាលុយមីញ៉ូម​មាន​កម្រាស់​ស្តើង​ត្រឹម​ ​9.9mm​ ​និង​ទម្ងន់​ខ្លួន​ត្រឹម​ ​1Kg​ ​តែប៉ុណ្ណោះ​។​ ​Galaxy​ ​Chromebook​ ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​:​ ​Chrome​ ​OS​ ​អេក្រង់​:​ ​13អ៊ីញ​ ​ប្រភេទ​ ​AMOLED​ ​Display​ ​កម្រិត​បង្ហាញ​ ​3840×2160ភិក​សែល​ ​ប្រើ​បន្ទះ​ឈីប​:​ ​Intel​ ​Core​ ​Gen​ ​10​ ​កាត​ក្រាហ្វិក​:​ ​Intel​ ​UHD​ ​RAM​:​ ​16GB​ ​SSD​:​ ​1TB​។​ ​



    ​វា​មាន​កាមេរ៉ា​មុខ​ជាប់​អេក្រង់​:​ ​1MP​ ​កាមេរ៉ា​ជាប់​ ​Keyboard​:​ ​8MP​ ​ប្រព័ន្ធ​សំឡេង​:​ ​Stereo​ ​Dual​ ​Speaker​ ​គាំ​ទ្រ​ប្រព័ន្ធ​ស្គែ​នក្រ​យៅ​ដៃ​ផង​ដែរ​។​ ​ជាមួយនឹង​រូបរាង​គួបផ្សំ​នឹង​លក្ខណ​សម្បត្តិ​ដ៏​អស្ចារ្យ​ ​ប៉ុន្តែ​តម្លៃ​របស់​ ​Galaxy​ ​Chromebook​ ​នេះ​ ​លក់​ត្រឹម​តម្លៃ​ ​999ដុល្លារ​ប៉ុណ្ណោះ​ ​និង​ចាប់ផ្តើម​មាន​លក់​លើ​ទីផ្សារ​នា​ត្រីមាស​ទី1​ ​ឆ្នាំ2020​ ​នេះ​តទៅ​៕​

    ​ទស្សនា​វីដេអូ​ខាងក្រោម​៖​