Author: អេបិល

  • «​Train​ ​To​ ​Busan​ ​2​ ​»​ ​បញ្ចេញ​ថ្ងៃ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​

    «​Train​ ​To​ ​Busan​ ​2​ ​»​ ​បញ្ចេញ​ថ្ងៃ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​

    ​អ្នកដឹកនាំ​រឿង​ ​Yeon​ ​Sang​ ​Ho​ ​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ចាក់​បញ្ចាំង​ដំបូង​នៃ​កំពូល​ភាពយន្ដ​ល្បី​រឿង​ ​រថភ្លើង​ទៅ​ប៊ូ​សាន​ ​វគ្គ២​ ​(​ ​Train​ ​To​ ​Busan​ ​2​)​។​ ​

    ​ដោយ​យោង​តាម​សារព័ត៌​មា​នក​ម្សាន្ដ​បរទេស​ ​Soompi​ ​បាន​ចេញផ្សាយ​អំពី​កាលបរិច្ឆេទ​ចេញ​បញ្ចាំង​ភាពយន្ដ​ដ៏​ល្អឯក​របស់​ប្រទេស​កូរ៉េ​ខាង​ត្បួង​ជា​ផ្លូវការ​។​ ​អ្នកដឹកនាំ​រឿង​ ​Yeon​ ​Sang​ ​Ho​ ​ថា​ ​គ្រោង​ចាក់​បញ្ចាំង​ជាលើកដំបូង​យ៉ាង​ពិសេស​បំផុត​នៅ​ថ្ងៃទី​ ​១២​ ​ខែសីហា​ឆ្នាំ​ ​២០២០​ ​។​

    ​ខ្សែភាពយន្ត​ភ័យរន្ធត់​ដើម​ ​Train​ ​To​ ​Busan​ ​បាន​បំបែក​កំណត់ត្រា​ខ្សែភាពយន្ត​កូរ៉េ​ខាងត្បូង​ជាច្រើន​នៅក្នុង​ឆ្នាំ​ ​២០១៦​ ​រួម​ទាំង​ជា​ខ្សែភាពយន្ត​ដំបូង​ដែល​ទទួល​បាន​ប្រាក់ចំណូល​សរុប​ខ្ពស់​បំផុត​ក្នុង​មួយថ្ងៃ​។​ ​Train​ ​To​ ​Busan​ ​ក៏​ជា​ខ្សែភាពយន្ត​ដំបូង​ប្រចាំឆ្នាំ​នៅ​ប្រទេស​កូរ៉េ​ដែល​ទាក់ទាញ​បាន​ ​10,000,000​ ​នៅក្នុង​តារាង​ ​box​ ​office​។​ ​កុំឱ្យ​ខកខាន​ក្នុង​ការ​រង់ចាំ​ទស្សនា​ភាពយន្ដ​នេះ​ឱ្យ​សោះ​។​ ​

  • 3ប្រកួត​នៅ​ម៉ាឡេស៊ី​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ទទួល​បាន​ជ័យជម្នះ​ ​100​%​

    3ប្រកួត​នៅ​ម៉ាឡេស៊ី​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ទទួល​បាន​ជ័យជម្នះ​ ​100​%​

    ​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​បន្ត​កំណត់ត្រា​មិនដែល​ចាញ់​របស់​ខ្លួន​ ​នៅក្នុង​ដំណើរ​កម្សាន្ត​ការប្រកួត​មិត្តភាព​ ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​។​

    ​ក្នុង​នោះ​ក្រុម​មក​ពី​កម្ពុជា​មួយ​នេះ​ ​បាន​យកឈ្នះ​ក្រុម​នៅក្នុង​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ទាំង​ ​4ប្រកួត​ ​ក្នុង​នោះ​បាន​យកជ័យ​ជម្នះ​ដោយ​ពិន្ទុ​ ​4​-​០​ ​លើ​ក្រុម​លេខ3​ ​នៃ​លី​ក​កំពូល​ម៉ាឡេស៊ី​ ​Selangor​ ​FA​។​ ​លើក​ទី2​ ​បាន​បន្ត​យកឈ្នះ​ក្រុម​ ​Felda​ ​United​ ​FC​ ​ដោយ​លទ្ធផល​ ​2ទល់នឹង1​។​

    ​កាលពី​ម្សិលមិញ​នេះ​ ​ក្នុង​ជំនួប​ចុងក្រោយ​ជាមួយនឹង​អតីត​ក្លិប​របស់​កីឡាករ​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​យកជ័យ​ជម្នះ​ម្តង​ទៀត​ ​ក្នុង​លទ្ធផល​ ​4ទល់នឹង3​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ម្ចាស់​ជើងឯក​លី​ក​កំពូល​របស់​កម្ពុជា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បាន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​កាលពី​ព្រឹក​ថ្ងៃទី7​ ​មករា​ ​ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ក្លិប​បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​ ​លំដាប់​ទី2​ ​(​AFC​ ​Cup​ ​2020​)​៕​


  • ក្លិប​លី​ក​កំពូល​កម្ពុជា​ ​4​ ​ប្រជែង​គ្នា​ដណ្តើម​ពាន​ ​Pre​-​Season​ ​

    ក្លិប​លី​ក​កំពូល​កម្ពុជា​ ​4​ ​ប្រជែង​គ្នា​ដណ្តើម​ពាន​ ​Pre​-​Season​ ​

    ​ក្លិប​បាល់ទាត់​ ​ក្រសួងការពារជាតិ​បាន​ផ្តួចផ្តើម​បង្កើត​ពានរង្វាន់​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ ​TV5​ ​Pre​ ​Season​ ​Championship​ ​2020​ ​ដែល​មាន​ក្រុម​ចំនួន​ ​4​ ​ចូលរួម​ប្រកួត​។​


    ​ក្លិប​ទាំង4​ ​នោះ​មាន​ ​ណា​ហ្គាវើល​,​ ​អាស៊ី​អឺរ៉ុប​ ​យូ​ណាយ​ធី​ត​,​ ​សូល​ទី​ឡូ​អង្គរ​ ​និង​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ​ ​ដែល​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី16​ ​ដល់​ ​18​ ​ខែមករា​ ​ឆ្នាំ2020​ ​នៅ​កីឡដ្ឋាន​ស្តាតចាស់​។​

    ​សន្និ​សិ​ទកា​សែត​នៃ​ការប្រកួត​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី15​ ​មករា​ ​2020​ ​ដោយមាន​ការ​ចាប់ឆ្នោត​សម្រាប់​ការប្រកួត​ថ្ងៃទី16​ ​មករា​ ​2020​ ​សម្រាប់​ក្រុម​ដែល​ឈ្នះ​នឹង​ឈាន​ទៅ​ដណ្តើម​ពាន​នៅ​ថ្ងៃទី18​ ​មករា​ ​ឆ្នាំ2020​ ​ហើយ​ក្រុម​ចាញ់​នឹង​ប្រកួត​យក​លេខ3​ ​នៅ​ថ្ងៃជា​មួយ​គ្នា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពានរង្វាន់​ ​TV5​ ​Pre​ ​Season​ ​Championship​ ​2020​ ​នឹង​បើក​ឱ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​ដោយសេរី​៕​


  • Xiaomi​ ​បង្ហើប​ដំណឹង​ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ ​ចុច​បាន​ទាំង​មុខ​ ​និង​ក្រោយ​

    Xiaomi​ ​បង្ហើប​ដំណឹង​ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ ​ចុច​បាន​ទាំង​មុខ​ ​និង​ក្រោយ​

    ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ ​Xiaomi​ ​បាន​ចេញផ្សាយ​នូវ​ដំណឹង​ចុះ​ប៉ាតង់​សុំ​សិទ្ធិ​ផលិត​ស្មា​ត​ហ្វូ​ន​ ​2ប្រភេទ​គឺ​ ​1​ ​អាច​បត់​បាន​ ​និង​ ​1ទៀត​កាមេរ៉ា​លោត​ឡើង​ ​(​pop​-​up​ ​camera​)​ ​នៅ​ការិយាល័យ​ចុះបញ្ជី​កម្មសិទ្ធិ​ ​WIPO​ ​(​World​ ​Intellectual​ ​Property​ ​Office​)​។​ ​

    ​សម្រាប់​ចង្វាក់​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ ​នេះ​គឺជា​លើកដំបូង​ហើយដែល​ ​Xiaomi​ ​ប្រឡូក​ចូល​ទីផ្សារ​អេក្រង់​ប្រភេទ​នេះ​ ​បន្ទាប់ពី​ ​Huawei​,​ ​TCL​ ​និង​ ​Samsung​ ​បាន​ប្រកាស​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ទម្រង់​ដូចគ្នា​លើ​ទីផ្សារ​រួចមក​ហើយ​កាលពី​ឆ្នាំ2018​-​2019​ ​កន្លងទៅ​។​

    ​ចំពោះ​លក្ខណៈ​ពិសេស​របស់​អេក្រង់​បត់​នេះ​ ​អាច​ចុច​បាន​ទាំង​ខាងមុខ​ ​និង​ខាងក្រោយ​ ​អ្នក​អាច​សម្គាល់​វា​បាន​ថា​ ​ខាងមុខ​ ​គឺ​ដោយសារ​អេក្រង់​លាត​ពេញ​ ​ឯខាង​ក្រោយ​មាននៅ​សល់​គែម​ខ្មៅ​បន្តិច​។​ ​ស្មា​ត​ហ្វូ​ននេះ​គ្មាន​កាមេរ៉ា​មុខ​ទេ​។​ ​ចំណែក​កាលបរិច្ឆេទ​ប្រកាស​ជា​ផ្លូវការ​ ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕​

  • Microsoft​ ​ប្រកាស​ ​ឈប់​អាប់​ឌែ​ត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ​សម្រាប់​អ្នកប្រើ​ ​Windows​ ​7​

    Microsoft​ ​ប្រកាស​ ​ឈប់​អាប់​ឌែ​ត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ​សម្រាប់​អ្នកប្រើ​ ​Windows​ ​7​

    ​ក្រុមហ៊ុន​ ​Microsoft​ ​នឹង​លែង​ធ្វើការ​អាប់​ឌែ​ត​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ ​Windows​ ​7​ ​សម្រាប់​កុំព្យូទ័រ​ទៀតហើយ​ ​ចាប់ពី​ថ្ងៃទី14​ ​មករា​ ​ឆ្នាំ2020​ ​នេះ​តទៅ​។​

    ​ប្រសិនបើ​មានការ​បង្កប់​មេរោគ​ ​Malware​ ​ឬ​ ​Virus​ ​ថ្មី​ណាមួយ​នោះ​ ​ម្ចាស់​ ​Windows​ ​7​ ​ទាំងអស់​ ​អាច​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​បំផុត​ ​មិនថា​តែ​ការបាត់បង់​ឯកសារ​ ​ឬ​គាំង​ ​PC​ ​ដោយ​ប្រការ​ណាមួយ​ឡើយ​។​ ​

    ​ប្រសិនបើ​លោកអ្នក​មាន​ឯកសារ​ចាំបាច់​ ​សូម​ធ្វើការ​ចម្លង​ទុក​ទៅកាន់​ម៉ាស៊ីន​ដទៃ​ ​ផ្សេងទៀត​ ​ឬ​ចាំបាច់​ត្រូវ​ដំឡើង​ទៅកាន់​ ​Windows​ ​10​ ​ជាបន្ទាន់​។​ ​ចំពោះ​ ​Windows​ ​XP​ ​ក្រុមហ៊ុន​ប្រកាស​បញ្ឈប់​ការ​គាំទ្រ​តាំងពី​ឆ្នាំ2014​ ​មក​ម្ល៉េះ​ ​ខណៈ​ដែល​ ​Windows​ ​8​ ​ប្រកាស​នៅ​ឆ្នាំ2016​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​មាន​អ្នកប្រើ​ ​1ភាគ3​ ​ទូទាំង​សកលលោក​ដែល​នៅ​បន្ត​ឈរជើង​លើ​ ​Windows​ ​7​ ​ដែល​ជា​ ​OS​ ​ចេញផ្សាយ​កាលពី​ជាង​ ​11ឆ្នាំមុន​ដដែល​ ​ខណៈ​ដែល​អ្នកប្រើ​ប្រាស់​ ​Windows​ ​10​ ​មាន​ប្រមាណ​ ​900លាន​ឧបករណ៍​ហើយ​៕​


  • Messi​ ​ទម្លាយ​អាថ៌កំបាំង​ក្នុង​ការ​ក្លាយជា​កីឡាករ​ល្អ​លំដាប់​ពិភពលោក​

    Messi​ ​ទម្លាយ​អាថ៌កំបាំង​ក្នុង​ការ​ក្លាយជា​កីឡាករ​ល្អ​លំដាប់​ពិភពលោក​

    ​Lionel​ ​Messi​ ​ខ្សែប្រយុទ្ធ​ក្លិប​ ​Bacelona​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ធ្វើ​មិនសូវ​បាន​ល្អ​ឡើយ​ក្នុង​ការ​ចាប់ផ្តើម​លេង​ជាមួយនឹង​ ​Bacelona​ ​ក្នុងរយៈពេល​ ​3ឆ្នាំ​ដំបូង​។​

    ​កីឡាករ​រូប​នេះ​បាន​ថ្លែង​ថា​ ​ពេលវេលា​ដ៏​អាក្រក់​បំផុត​របស់​គេ​ ​គឺ​ពេលនោះ​ឯង​ ​ដោយ​រូបគេ​ស្ទើរតែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទាល់តែសោះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូង​ ​និង​រកបាន​តែ​ ​2គ្រាប់​ប៉ុណ្ណោះ​ក្នុង​ ​18ប្រកួត​។​

    ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ថ្លែង​ថា​ ​គន្លឹះ​ដែលគេ​ជោគជ័យ​មកដល់​ថ្ងៃនេះ​គឺ​ ​ដោយសារតែ​គេ​ខិតខំ​ស្វែងយល់​ពី​ការប្រកួត​ ​ជាជាង​ការ​ខិតខំ​រក​គ្រាប់​បាល់​៕​

  • អ្នកចាំទី​ជម្រើសជាតិ​អូស្ត្រាលី​ ​ជួយសង្គ្រោះ​សត្វព្រៃ​តាមរយៈ​ការសង្គ្រោះ​បាល់​

    អ្នកចាំទី​ជម្រើសជាតិ​អូស្ត្រាលី​ ​ជួយសង្គ្រោះ​សត្វព្រៃ​តាមរយៈ​ការសង្គ្រោះ​បាល់​

    ​កីឡាករ​ ​Mathew​ ​Ryan​ ​អ្នកចាំទី​របស់​ក្លិប​ ​Brighton​ ​&​ ​Hove​ ​Albion​ ​បាន​ប្រកាស​អំពី​គម្រោង​បរិច្ចាគ​ប្រាក់​ដល់​មូលនិធិ​សង្គ្រោះ​សត្វព្រៃ​ ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី​។​

    ​កីឡាករ​ជម្រើសជាតិ​អូស្ត្រាលី​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​លោក​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​ ​500ដុល្លារ​សម្រាប់​ការសង្គ្រោះ​បាល់​បាន​ ​1ដង​ ​របស់​អ្នកចាំទី​ទាំងអស់​ដែល​លេង​នៅក្នុង​ក្របខ័ណ្ឌ​ ​English​ ​Premier​ ​League​។​ ​

    ​នៅក្នុង​សប្ដាហ៍​មុន​ ​ការសង្គ្រោះ​បាល់​សរុប​របស់​អ្នកចាំទី​ដែល​លេង​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​អង់គ្លេស​ ​មាន​ចំនួន​ ​56ដង​ ​ដែល​មានន័យថា​ ​ ​Mathew​ ​Ryan​ ​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​ ​28,000ដុល្លា​សម្រាប់​សប្តាហ៍​ដំបូង​របស់​គេ​៕​

  • Kehda​ ​ទម្លាក់​ភ្នំ​ពេញ​ក្រោ​ន​ ​យក​ពាន​ ​RSN​ ​Cup​ ​2020​ ​ទៅ​ម៉ាឡេស៊ី​

    Kehda​ ​ទម្លាក់​ភ្នំ​ពេញ​ក្រោ​ន​ ​យក​ពាន​ ​RSN​ ​Cup​ ​2020​ ​ទៅ​ម៉ាឡេស៊ី​

    ​ពានរង្វាន់​ ​Smart​ ​RSN​ ​Cup​ ​2020​ ​មាន​ក្រុម​ចូលរួម​ចំនួន3​ ​មក​ពី​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​1ក្រុម​ ​(​Kehda​ ​FA​)​ ​និង​មក​ពី​លី​ក​កំពូល​របស់​កម្ពុជា​ ​2ក្រុម​ ​(​អង្គ​រថា​យហ្គើរ​ ​និង​ភ្នំ​ពេញ​ក្រោ​ន​)​ ​បាន​បិទ​បញ្ចប់​ហើយ​កាលពី​ម្សិលមិញ​នេះ​។​

    ​ការប្រកួត​ចុងក្រោយ​នៃ​ពានរង្វាន់​នេះ​ ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ ​Smart​ ​RSN​ ​Stadium​ ​ដោយក្រុម​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​បាន​ប្រកួត​ជាមួយនឹង​ក្លិប​ ​Kehda​ ​FA​ ​ដែល​ជា​ក្រុម​មក​ពី​លី​ក​កំពូល​ម៉ាឡេស៊ី​ ​និង​ជា​ម្ចាស់​ពានរង្វាន់​ ​Malaysia​ ​Cup​ ​2019ផង​ដែរ​។​

    ​ជា​លទ្ធផល​ ​ក្រុម​ដែល​មក​ពី​ប្រទេស​ម៉ាឡេស៊ី​មួយ​នេះ​ ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល​ ​2ទល់នឹង1​។​ ​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ ​Kehda​ ​FA​ ​ក្លាយជា​ម្ចាស់​ពានរង្វាន់​ ​Smart​ ​RSN​ ​Cup​ ​2020​៕​


  • តួឯកល្ខោន​បាសាក់​លោក​ ​អុល​ ​សំអាង​ ​រំភើបចិត្ត​ចំពោះ​ពាក្យ​មួយ​ឃ្លា​របស់​សម្ដេច​ ​ហ៊ុន​ ​សែន​

    តួឯកល្ខោន​បាសាក់​លោក​ ​អុល​ ​សំអាង​ ​រំភើបចិត្ត​ចំពោះ​ពាក្យ​មួយ​ឃ្លា​របស់​សម្ដេច​ ​ហ៊ុន​ ​សែន​

    ​ដូច​មហាជន​បាន​ជ្រាប​ដឹង​មក​ហើយ​ថា​ ​សាស្ត្រា​ចារ្យ​ ​តួឯកល្ខោន​បាសាក់​លោក​ ​អុល​ ​សំអាង​ ​មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួងព័ត៌មាន​ ​ហើយ​នៅ​រសៀល​ថ្ងៃទី១៤​ ​មករា​ ​ឆ្នាំ២០២០​ ​លោក​ក៏​មាន​វត្តមាន​ចូលរួម​ក្នុង​ជំនួប​អាហារ​សាមគ្គី​ជាមួយ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដើម្បី​បាន​ជួប​សំណេះសំណាល​អ្នកសារព័ត៌មាន​ទូទាំង​ប្រទេស​ ​និង​មន្ត្រី​ក្រសួង​សំ​ខាន់​ៗ​។​
    ​ក្នុង​នោះ​លោក​ក៏បាន​បង្ហាញ​ការចាប់អារម្មណ៍​ជាច្រើន​បន្ទាប់ពី​បញ្ចប់​ជំនួប​នោះ​ ​និង​ទាំង​បាន​ចាត់ទុកថា​ ​សារ​មួយ​ឃ្លា​ដែល​សម្ដេច​តេជោ​ ​បាន​លើកឡើង​ថា​ ​«​អ្នកសារព័ត៌មាន​ ​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ​ ​កុំ​បំភ្លៃ​ការពិត​»​ ​គឺជា​អ្វី​ដែល​មានតម្លៃ​ក្រោយ​អាហារ​សាមគ្គី​នោះ​ផង​។​ ​

    ​លោក​ ​អុល​ ​សំអាង​ ​និយាយ​ថា​ ​ក្នុង​ជំនួប​ដែល​បាន​ធ្វើឡើង​ជាច្រើន​ម៉ោង​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​នោះ​ ​លោក​ចាប់អារម្មណ៍​ចំពោះ​ប្រយោគ​ខាងលើ​យ៉ាង​ខ្លាំង​ ​ដោយ​លោក​យល់ថា​ប្រសា​សា​ន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​គឺជា​ក្រើន​រំឭក​ឱ្យ​អ្នកសារព័ត៌មាន​កាន់តែ​ប្រកប​វិជ្ជាជីវៈ​មួយ​កាន់តែ​ប្រសើរ​ ​នៅក្នុង​អាជីព​។​ ​ជាមួយនឹង​ការចាប់អារម្មណ៍​ ​និង​កោតសរសើរ​ចំពោះ​ពាក្យ​មួយ​ឃ្លា​ដ៏​មាន​អត្ថន័យ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​នា​ឆ្នាំនេះ​ ​លោក​ក៏​បង្ហាញ​អារម្មណ៍​រំភើប​ផង​ដែរ​ ​ដែល​ក្នុងនាម​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៍​មាន​ ​ហើយ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ជំនួប​អ្នកកាសែត​ដ៏​សំខាន់​នេះ​។​ ​

    ​លោក​ ​អុល​ ​សំអាង​ ​បាន​ចាត់ទុកថា​ ​នេះ​គឺជា​ការ​ផ្ដល់​ឱកាស​មួយ​ដ៏​សំខាន់​ឱ្យ​សិល្បករ​បុរាណ​ខាង​ផ្នែក​ល្ខោនបាសាក់​ដូច​លោក​ ​បាន​ចូលរួម​ក្នុង​សង្គម​ ​និង​យល់ដឹង​ច្រើន​ក្នុង​សង្គម​អ្នកចេះដឹង​ ​ដែល​មានន័យថា​ ​បើ​ទោះបីជា​សិល្បៈ​ល្ខោនបាសាក់​មិនសូវ​មានការ​គាំទ្រ​ពី​យុវ​វ័យ​ក្មេង​ៗ​ ​ប៉ុន្តែ​ក៏​ទទួល​បានការ​យកចិត្ត​ទុកដាក់​ ​ពីសំណាក់​រាជរដ្ឋាភិបាល​ជា​ថ្នាក់ដឹកនាំ​។​ ​ក្នុង​នោះ​ក្រសួងព័ត៌មាន​ ​និង​ ​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ក៏បាន​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ល្ខោនបាសាក់​របស់​លោក​ផលិត​សាច់​រឿង​ថ្មី​ៗ​ ​ដែល​ធ្វើ​ក្រុមការងារ​របស់​លោក​នៅតែ​មាន​ចរន្ត​ ​ដែល​ជា​ការ​ជួយ​លើកស្ទួយ​វិស័យ​ល្ខោនបាសាក់​ ​ឱ្យ​នៅតែ​មានការ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​លោក​ថា​នេះ​ជា​គុណបំណាច់​នៃ​សន្តិភាព​ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ក៏​មានសន្ទុះ​រីក​ចំរើន​លើ​គ្រប់​វិស័យ​៕​

  • មិត្ត​ហ្វូ​នដា​ក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ ​Metfone​ ​+​ ​សម្រាប់​អតិថិជន​គ្រប់រូប​

    មិត្ត​ហ្វូ​នដា​ក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ ​Metfone​ ​+​ ​សម្រាប់​អតិថិជន​គ្រប់រូប​

    ​កាលពី​ថ្ងៃទី15​ ​ខែមករា​ ​ឆ្នាំ2020​ ​ក្រុមហ៊ុន​មិត្ត​ហ្វូ​នបា​នរៀប​ចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ថែរក្សា​អតិថិជន​ដ៏​ធំ​បំផុត​ដែល​មិនធ្លាប់​មាន​ដែល​មានឈ្មោះ​ថា​ ​Metfone​ ​+​ ​(​មិត្ត​ហ្វូ​ន​ ​ផ្លឹស​)​។​

    ​Metfone​+​ ​(​មិត្ត​ហ្វូ​ន​ ​ផ្លឹស​)​ ​ជាមួយនឹង​ពាក្យស្លោក​ ​“​ប្រើ​ច្រើន​ ​បាន​ច្រើន​!​”​ ​អនុវត្ត​បាន​សម្រាប់​អតិថិជន​ទូរស័ព្ទចល័ត​ទាំងអស់​!​ ​លោកអ្នក​គ្រាន់តែ​ជា​អតិថិជន​សកម្ម​ ​និង​បន្ត​ប្រើប្រាស់​សេវាកម្ម​នានា​របស់​មិត្ត​ហ្វូ​ន​ ​នោះ​លោកអ្នក​នឹង​ក្លាយជា​ម្ចាស់​កាដូ​ជាច្រើន​សន្ធឹក​សន្ធាប់​ពី​មិត្ត​ហ្វូ​ន​ ​ក៏ដូចជា​ដៃគូ​ជាង200កន្លែងនៅ​ទូទាំង​ប្រទេស​ ​រួមមាន​ ​វិស័យ​អប់រំ​ ​ការទិញ​ទំនិញ​ ​អាហារ​ ​និង​ភេសជ្ជៈ​ ​សណ្ឋាគារ​ ​-​ល​-​។​

    ​អតិថិជន​គ្រប់រូប​នឹង​ទទួល​បាន​កម្រិត​របស់​ ​Metfone​+​ ​រួមមាន​ ​លំដាប់​ ​Member​ ​ឬ​ ​Silver​ ​ឬ​ ​Gold​ ​ឬ​ ​Diamond​ ​អាស្រ័យ​លើ​ការប្រើ​ប្រាស់​របស់​ពួកគេ​ដែល​មាន​សុពលភាព​រយៈពេល12ខែ​គិត​ចាប់ពី​រយៈពេល​ដែល​បាន​កំណត់​។​ ​ការប្រើ​ប្រាស់​កាន់តែ​ច្រើន​លោកអ្នក​នឹង​ទទួល​បាន​សេវាកម្ម​កាន់តែ​ងាយស្រួល​បំផុត​។​ ​នៅពេល​អតិថិជន​ប្រើប្រាស់​បណ្តាញ​មិត្ត​ហ្វូ​ន​ ​មានន័យថា​ ​ពួកគេ​បាន​ចូលរួម​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​កម្មវិធី​ ​Metfone​+​។​ ​មិត្ត​ហ្វូ​នប្រើ​ប្រាស់​វិធី​ស្វ័យប្រវត្តិ​ក្នុង​ការ​ត្រួតពិនិត្យ​ ​និង​បែងចែក​កម្រិត​របស់​អតិថិជន​ទាំងអស់​បន្ទាប់ពី​ការ​បញ្ចូល​ទឹកប្រាក់​ ​ឬ​ការ​ចំណាយ​នានា​ ​ហើយ​មិត្ត​ហ្វូ​ននឹង​ធ្វើការ​ចាត់​ថ្នាក់​ទៅតាម​ពិន្ទុ​ដែល​បាន​ពី​ការ​ចំណាយ​របស់​ពួកគេ​។​ ​

    ​អតិថិជន​នឹង​ទទួល​បាន​កាដូ​ពិន្ទុ​ ​(​ពិន្ទុ​ដើម្បី​ទុក​ប្តូរ​ជាមួយ​សេវាកម្ម​ ​ឬ​ការ​ផ្តល់​ជូន​ពិសេស​ពី​កម្មវិធី​ ​Metfone​+​)​ ​រាល់ពេល​ដែល​អតិថិជន​អនុវត្ត​ដូចជា​៖​
    ​-​ ​បញ្ចូល​ទឹកប្រាក់​ទៅកាន់​លេខទូរស័ព្ទ​
    ​-​ ​ប្រើប្រាស់​លេខ​មិត្ត​ហ្វូ​នរ​បស់​អ្នក​ឱ្យ​បាន​សកម្ម​
    ​-​ ​ពិន្ទុ​បន្ថែម​នឹង​ទទួល​បាន​សម្រាប់​ឱកាស​ពិសេស​ណាមួយ​
    ​(​ថ្ងៃខួបកំណើត​ ​ឬកម្ម​វិធី​ណាមួយ​ក្នុង​មួយ​ខែ​)​

    ​ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល​ ​លោក​ ​ហ្វុ​ង​ ​វ៉ាន់​គឿង​ ​អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​នបាន​សម្តែង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​ ​ដែល​ជឿ​ទុកចិត្ត​ ​និង​សហការ​ជាមួយ​មិត្ត​ហ្វូ​ន​ ​តាំងពី​ពេល​បើក​អាជីវកម្ម​មក​ម្ល៉េះ​។​ ​លោក​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ​មិត្ត​ហ្វូ​នបា​នប​ង្កើត​បដិវត្ត​នៃ​ការ​យកចិត្ត​ទុកដាក់​ទៅដល់​អតិថិជន​នៅ​កម្ពុជា​។​ ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ ​Metfone​+​ ​គឺ​ធ្វើ​ទៅតាម​និន្នាការ​នៃ​កា​របំ​លាស់​ប្តូរ​ប្រព័ន្ធ​ឌីជីថល​ ​ដែល​មិត្ត​ហ្វូ​ន​តែងតែ​អនុវត្ត​តាម​គោលបំណង​នៃ​ទស្សនៈ​ ​“​កសាង​យុគសម័យ​ឌីជីថល​”​។​

    ​នៅក្នុង​ឱកាស​នៃ​ការ​បើក​ដំណើរការ​កម្មវិធី​ ​Metfone​ ​+​ ​នេះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​នបាន​ផ្តល់​នូវ​ការ​ផ្សព្វផ្សាយ​ដ៏​ទាក់ទាញ​ដើម្បី​ទទួល​បាន​រង្វាន់​ទ្វេរ​ដង​ ​និង​ពិន្ទុ​ឥតគិតថ្លៃ​នៅពេល​អតិថិជន​ប្តូរ​កាដូ​ ​នៅក្នុង​កម្មវិធី​ ​Metfone​+​ ​ក្នុង​ខែ​ដំបូង​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​នេះ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ ​Metfone​+​ ​អតិថិជន​អាច​ទាញ​យក​កម្មវិធី​ ​MyMetfone​ ​នៅក្នុង​ ​Goolgle​ ​Play​ ​ឬ​ ​App​ ​Store​ ​រួច​ចុច​ ​*​1818​ ​#​ ​ដើម្បី​ចូលរួម​កម្មវិធី​ចាប់ពី​ពេលនេះ​តទៅ​។​ ​លោកអ្នក​ក៏អាច​ទាក់ទង​មកកាន់​ ​Hotline​ ​1777​ ​ឬ​គេហទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​មិត្ត​ហ្វូ​ន​ ​fb.com​/​metfone.closer​ ​សម្រាប់​ចម្ងល់​ផ្សេង​ៗ​៕​