Author: អេបិល

  • Hee​-​Chan​ ​Hwang​ ​កំពុង​ត្រូវប៉ាន់​នៅ​ ​Premier​ ​League​ ​

    Hee​-​Chan​ ​Hwang​ ​កំពុង​ត្រូវប៉ាន់​នៅ​ ​Premier​ ​League​ ​

    ​ក្រុម​ ​Leicester​ ​City​ ​កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​កី​ទ្បា​ករ​ ​Hee​-​Chan​ ​Hwang​ ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ ​មាន​វ័យ​ ​23ឆ្នាំ​ ​ដែល​សព្វថ្ងៃ​កំពុងតែ​លេង​អាជីព​នៅក្នុង​ក្លិប​ ​RB​ ​Salzburg​ ​របស់​ប្រទេស​អូទ្រីស​។​

    ​កី​ទ្បា​ករ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​នេះ​បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ ​RB​ ​Salzburg​ ​បាន​ចំនួន​ ​73ដង​ ​និង​ស៊ុត​បញ្ចូល​ទី​បាន​ ​23គ្រាប់​ ​ចាប់តាំងពី​រូបគេ​ចូលរួម​ជាមួយនឹង​ក្រុម​នេះ​នៅ​ឆ្នាំ2015​ ​ហើយ​ទម្រង់​លេង​របស់​កី​ទ្បា​ករ​ម្នាក់​នេះ​ក៏​មិនមែន​ធម្មតា​ដែរ​ ​ដោយ​ថ្មី​ៗ​នេះ​គេ​បាន​ប្រើ​ទេពកោសល្យ​ ​និង​ជំនាញ​ផ្ទាល់ខ្លួន​ ​កិប​បាល់​ញាក់​ដាច់ខ្សែ​ការពារ​លំដាប់​ពិភពលោក​ ​Van​ ​Dijk​ ​ហើយក៏​ស៊ុត​បញ្ចូល​ទី​បានសម្រេច​ទៀតផង​។​
    ​ ​
    ​កី​ទ្បា​ករ​សញ្ជាតិ​កូរ៉េ​រូប​នេះ​ ​ក៏​មាន​ក្លិប​អាជីព​នៅក្នុង​ក្របខ័ណ្ឌ​ ​English​ ​Premier​ ​League​ ​ជាច្រើន​ទៀត​ចាប់អារម្មណ៍​ ​ដែល​មាន​ដូចជា​ ​Everton​ ​និង​ ​Wolves​ ​ជាដើម​ ​ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​ម្នាក់ទៀត​គឺ​ ​Takumi​ ​Minamino​ ​ក៏​ទើបតែ​បាន​ផ្លាស់ទៅ​លេង​នៅ​ប្រទេស​អង់គ្លេស​ ​និង​កំពុងតែ​លេង​ឱ្យ​ក្រុម​ ​Liverpool​ ​ផង​ដែរ​៕​

    ​ប្រភព​៖​ ​90min​

  • បាត់មុខ​យូរ​!​!​ ​លោក​ ​ទី​ ​អន​ ​អតីត​បេក្ខភាព​យុវ​តារា​ស្រា​សាច់ដុំ​ប្រកាស​ត្រៀម​ចេញ​ចម្រៀង​ថ្មី​

    បាត់មុខ​យូរ​!​!​ ​លោក​ ​ទី​ ​អន​ ​អតីត​បេក្ខភាព​យុវ​តារា​ស្រា​សាច់ដុំ​ប្រកាស​ត្រៀម​ចេញ​ចម្រៀង​ថ្មី​

    ​បាត់មុខ​ពី​សិល្បៈ​អស់​មួយ​រយៈ​ ​លោក​ ​ទី​ ​អន​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​បេក្ខភាព​យុវ​តារា​ស្រា​សាច់ដុំ​បាន​សម្ងំ​រស់នៅ​អាមេរិក​ប្រមាណ៧ឆ្នាំ​ ​តែ​ពេល​ថ្មី​ៗ​នេះ​លោក​ស្រាប់តែ​ប្រកាស​ថា​ ​គ្រោង​បញ្ចេញ​បទចម្រៀង​ ​Original​ ​Song​ ​ផ្ទាល់ខ្លួន​ក្នុង​ពេល​ដ៏​ខ្លី​ ​ទាំង​ដែល​លោក​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។​ ​

    ​លោក​ ​ទី​ ​អន​ ​បាន​ថ្លែង​ពី​សហរដ្ឋអាមេរិក​ថា​ ​នៅ​លើទឹក​ដី​ថ្មី​ ​លោក​នៅតែ​បន្ត​អាជីព​ចម្រៀង​ដូច​កាល​លោក​ស្រុកខ្មែរ​ដដែល​ទេ​ ​ដោយ​រាល់​កម្មវិធី​បុណ្យទាន​ ​និង​កម្មវិធី​លក់​សំ​បុ​ត្រ​ម្ដង​ៗ​ ​គឺ​លោក​ត្រូវ​បាន​គេ​អញ្ជើញ​មិនដែល​ខាន​។​ ​យ៉ាងណាមិញ​លោក​ទទួល​តែ​ការងារ​សំ​ខាន់​ៗ​ប៉ុណ្ណោះ​ ​ដោយសារតែ​នៅ​អាមេរិក​ ​លោក​ក៏​មានការ​ងារ​ពិបាក​សុំច្បាប់​។​ ​លោក​និយាយ​ថា​ ​មុន​ទៅ​អាមេរិក​ ​លោក​គឺជា​តារាចម្រៀង​ផង​ ​និង​ ​ជាតា​រា​សម្ដែង​ផង​ ​ដោយ​មុន​ចេញពី​ស្រុកកំណើត​ ​លោក​ធ្លាប់​ចេញ​បទ​ ​Original​ ​២បទ​ ​ដោយ​ក្នុង​បទ​”​បុប្ផា​រីក​ក្នុងចិត្ត​”​ទទួល​បានការ​គាំទ្រ​ច្រើន​។​ ​អុីចឹង​ហើយ​ទើប​លោក​នៅតែ​មិន​ចោល​អាជីព​ចម្រៀង​។​

    ​ ​នៅក្នុង​ពេលនេះ​ ​លោក​បាន​ផលិត​សាច់ភ្លេង​បទ​ថ្មី​ ​បាន​ចំនួន១៥បទ​ហើយ​ ​ដោយមាន​ទាំង​បទ​មនោសញ្ចេតនា​ ​បទ​ញាក់​ ​និង​បទ​រាំវង់​ ​កន្ទ្រឹម​ ​សម្រាប់​ឱកាស​ចូលឆ្នាំ​ផង​ដែរ​។​ ​លោក​នឹង​ចុះ​មក​ថត​បទចម្រៀង​ទាំងនោះ​នៅ​ថ្ងៃទី១៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០នេះ​ ​ដើម្បី​ឱ្យ​ឆាប់​បាន​បទ​ទាំងនោះ​ ​ដាក់​បង្ហោះ​ឱ្យ​ទាន់​មុន​ចូលឆ្នាំ​។​ ​យ៉ាងណាមិញ​ ​លោក​មិនទាន់​សម្រេចចិត្ត​មក​រស់នៅ​ស្រុកខ្មែរ​នៅឡើយ​ទេ​ ​តែ​លោក​នឹង​សំ​លឹង​មើល​ឱកាស​មក​រស់នៅ​ស្រុក​វិញ​ ​នៅពេល​លោក​ចុះ​មក​ថត​ ​MV​ ​ទាំង១៥បទ​របស់​លោក​ ​ប្រសិនបើ​ការងារ​សិល្បៈ​នៅ​ទីនេះ​ល្អ​ជាង​នៅ​អាមេរិក​។​ ​បទចម្រៀង​ដែល​ត្រៀម​ថត​នោះ​ ​លោក​នឹង​ច្រៀង​បង្ហាញ​នៅ​លើទឹក​ដី​អាមេរិក​ ​ដោយសារតែ​ខាង​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​អបអរ​ចូលឆ្នាំ​នៅ​អាមេរិក​ ​បាន​កុងត្រា​យក​លោក​ឱ្យ​ច្រៀងរាំ​រួចហើយ​៕​

  • បើក​ទំព័រ​ឆ្នាំ​ ​២០២០​ ​ភ្លាម​ ​ប៉ុ​ស្ដិ៍​លេខ៥ក្រុងពាលី​រឿង​ភាគ​ចំនួន២ប្រមូលផ្ដុំ​តា​រា​ល្បី​ៗ

    បើក​ទំព័រ​ឆ្នាំ​ ​២០២០​ ​ភ្លាម​ ​ប៉ុ​ស្ដិ៍​លេខ៥ក្រុងពាលី​រឿង​ភាគ​ចំនួន២ប្រមូលផ្ដុំ​តា​រា​ល្បី​ៗ

    ​ដើម​ទំព័រ​ឆ្នាំ២០២០នេះ​ ​រឿង​ភាគ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​បន្ដ​ផលិត​ដល់​លំដាប់​លេខ​រឿង​ទី​ ​២៣​ ​និង​ ​២៤​ ​ហើយ​ ​ដែល​មាន​ចំណងជើង​ទាក់ទាញ​មែនទែន​គឺ​រឿង​ ​«​ ​មរតក​កម្ម​ ​»​ ​និង​រឿង​ ​«​ ​ទាសករ​លុយ​ ​»​ ​ដែល​សុទ្ធសឹង​ជា​រឿង​ផ្ដល់​តម្ល​អប់រំ​ដល់​មហាជន​បាន​ទស្សនា​រឿង​នេះ​ហើយ​ ​និង​យក​ទៅ​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ដោយ​ពិចារណា​។​

    ​លោក​ ​ហួង​ ​តារា​មុ​ន្នី​ ​អ្នកគ្រប់គ្រង​ការផលិត​ប្រចាំ​ស្ថានីយ៍​នេះ​បាន​ប្រាប់​ឡា​រ៉ែ​ន​ឱ្យ​ដឹង​ថា​ ​ប៉ុ​ស្ដិ៍​លេខ៥បាន​បើក​យ៉ាង​តួ​ទូលាយ​ចំពោះ​តួអង្គ​ថ្មី​ចាស់​ដែល​មាន​សមត្ថភាព​ក្នុង​ការសម្ដែង​ភាពយន្ដ​ ​ដោយ​មិន​ប្រកាន់យក​តែ​តួ​ប្រចាំ​ប៉ុ​ស្ដិ៍​នោះ​ទេ​។​ ​ជាក់ស្ដែង​ដូច​រឿង​ភាគ​ថ្មី​ដែល​ដាក់​ក្រុងពាលី​ព្រមគ្នា​ទាំងពីរ​នៅ​ព្រឹក​ថ្ងៃទី​ ​17​ ​នេះ​ ​សុទ្ធតែ​ប្រមូល​ម្ដុំ​តារា​ថ្មី​ចាស់​ ​តារា​នាំមុខ​ ​និង​តារា​ប្រកប​រឿង​ ​ដែ​លពោ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​សម្ដែង​ពិត​ ​ដោយ​មិន​ប្រើ​ខ្សែ​ក្នុង​ការ​ចូល​សិល្បៈ​។​ ​លោក​ក៏បាន​អះអាង​ថា​ ​ប៉ុ​ស្ដិ៍​លេខ៥គ្មាន​ការ​ប្រកាន់យក​តែ​តួ​ដដែល​ៗ​មក​សម្ដែង​នោះ​ទេ​ ​ជា​ការពិត​ប៉ុ​ស្ដិ៍​លេខ៥គឺ​បើកឱកាស​ឱ្យ​តារា​សិល្បៈ​គ្រប់រូប​បាន​ចូលរួម​កិច្ចការ​ងារ​ជាមួយ​ស្ថានីយ៍​យ៉ាង​ទូលំ​លាយ​ ​និង​សហការ​គ្នា​ធ្វើការ​បាន​យ៉ាង​ប្រសើរ​។​

    ​សូម​ជ​ម្រ​បថា​ ​ក្នុង​ពិធី​ក្រុងពាលី​ព្រឹកមិញ​នេះ​ ​ក៏​មាន​តារា​សិល្បៈ​ជាច្រើន​ដួង​ចូលរួម​ដូចជា​ ​លោក​ ​បញ្ញា​សិទ្ធ​ ​លោក​ ​ណា​ឃុន​ ​លោក​ ​លាង​ឆេ​ ​កញ្ញា​ ​ណា​ក់​ស្រី​ណា​ ​កញ្ញា​ ​ប៉ប់​ ​រចនា​ ​អ្នកនាង​ ​ញឹម​ ​ចាន់​ថន​ ​និង​តារា​សម្ដែង​ប្រុសស្រី​ជាច្រើន​ដួង​ ​បាន​បង្ហាញ​វត្តមាន​បង្ក​បរិយាកាស​សប្បាយ​នា​បរិវេណ​សណ្ឋាគារ​សូ​ហ្វី​តែល​ ​ភូ​គី​ត្រា​ភ្នំពេញ​៕​



  • កុមារី​ម្នាក់​នៅ​ក្រាំងយ៉ូវ​ ​ស្រុក​ស្អាង​ ​ខេត្តកណ្តាល​ ​ឈ្នះ​រង្វាន់​ធំ​ ​១០០លាន​រៀល​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​

    កុមារី​ម្នាក់​នៅ​ក្រាំងយ៉ូវ​ ​ស្រុក​ស្អាង​ ​ខេត្តកណ្តាល​ ​ឈ្នះ​រង្វាន់​ធំ​ ​១០០លាន​រៀល​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​

    ​រង្វាន់​ធំ​ ​នូវ​ទឹកប្រាក់​ ​១០០លាន​រៀល​ ​របស់​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បន្ត​ធ្លាក់​ដល់ដៃ​កុមារី​ម្នាក់​អាយុ១១ឆ្នាំ​ ​ម្នាក់ទៀត​ហើយ​ ​បច្ចុប្បន្ន​រៀន​នៅ​សាលាបឋមសិក្សា​ ​សម្ដេច​ក្រុមព្រះ​ ​ឃុំ​ក្រាំងយ៉ូវ​ ​ស្រុក​ស្អាង​ ​ខេត្តកណ្តាល​ ​បន្ទាប់ពី​សុំ​លុយ​ម្ដាយ​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ចំនួន​មួយ​ដប​ពី​អ្នកលក់​នៅ​ជាប់​ផ្ទះ​ទទួលទាន​ ​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ធំ​នូវ​ទឹកប្រាក់១០០លាន​រៀល​ដល់​លំនៅ​ដ្ឋាន​ ​ក្រោម​វត្តមាន​របស់​លោក​ ​អ៊ី​ឈី​តាន់​ ​ផា​សា​កន​ ​ណា​ធី​ ​អ្នកស្រី​ ​ចក់​ ​លាវ​ ​អាយុ​ ​៣៤​ ​ឆ្នាំ​ ​ដែល​ត្រូវជា​ម្តាយ​របស់​កុមារី​រូប​នេះ​ ​បាន​រៀបរាប់​ថា​ ​កូនស្រី​ដែល​មានសំណាង​ម្នាក់​នេះ​ឈ្នោះ​ ​ង៉ែត​ ​ស្រី​លីន​ ​អាយុ១១ឆ្នាំ​ ​បច្ចុប្បន្ន​នេះ​កំពុង​រៀន​ថ្នាក់​ទី៣​ ​នៃ​បឋមសិក្សា​សម្ដេច​ក្រុមព្រះ​ ​ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​នេះ​។​ ​

    ​អ្នកស្រី​បាន​បន្ត​ទៀត​ថា​ ​បច្ចុប្បន្ន​នេះ​សម្រាប់​កម្រិតជីវភាព​គ្រួសារ​គឺ​មាន​ភាព​ក្រខ្សត់​ខ្លាំង​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ស៊ីឈ្នួល​ធ្វើស្រែ​ ​និង​ដកស្មៅ​ឱ្យ​អ្នកភូមិ​ ​ដែល​អាច​រកចំណូល​បាន​ត្រឹម​ផ្គត់ផ្គង់​អាហារ​ប្រចាំថ្ងៃ​ស្ទើ​រមិ​គ្រប់​ផង​។​ ​ម៉្យាងទៀត​នៅ​មាន​ម្តាយ​ចាស់ជរា​ ​មាន​ជំងឺ​ប្រចាំ​កាយ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ​ដែល​កំពុងតែ​ត្រូវការ​ថវិកា​ព្យាបាល​ជាបន្ទាន់​ថែមទៀត​ផង​។​ ​

    ​អ្នកស្រី​ ​ចក់​ ​លាវ​ ​បាន​បន្ត​ទៀត​ថា​ ​ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​គឺ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ត្រឡប់​មក​ពីសា​លា​រៀន​វិញ​ ​កូនស្រី​ដែល​មានឈ្មោះ​ ​ង៉ែត​ ​ស្រី​លីន​ ​បាន​សុំ​លុយ​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ពី​អ្នកលក់​ដែល​នៅ​ជាប់​ផ្ទះ​គ្នា​ចំ​នួន​មួួយ​ដប​ ​ដើម្បី​ទទួលទាន​ ​លុះ​ពេល​មួល​គម្រប់​ដប​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​តែម្ដង​។​ ​អ្នកស្រី​បញ្ជាក់​ថា​ ​ពេល​មួល​គម្រប​ដប​ដំបូង​កូនស្រី​មិនបាន​ដឹង​ថា​ជា​រង្វាន់​ធំ​នោះ​ទេ​ ​ក៏​ឱ្យ​អ្នកលក់​ជួយ​មើល​ ​ហើយ​អ្នកលក់​ក៏​ស្រែក​ប្រាប់​ថាត្រូវ​រង្វាន់​ ​១០០លាន​រៀល​ ​ផ្អើល​អ្នកភូមិ​មក​ជួយ​មើល​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។​ ​

    ​ក្រោយពេល​ទទួល​បាន​ទឹកប្រាក់១០០លាន​រៀល​នេះ​ ​អ្នកស្រី​នឹង​យក​មួយចំនួន​សង់​បំណុល​គេ​ ​និង​យក​ទៅ​ព្យាបាល​ជំងឺ​ម្តាយ​ ​ហើយ​ទុក​មួយចំនួន​សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ផ្គត់ផ្គង់​ជីវ​ភា​គ្រួសារ​ ​និង​ការសិក្សា​របស់​កូនស្រី​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៤​ ​ឆ្នាំ​ថ្មី​ ​២០២០​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ ​រហូតដល់​ ​១០០រង្វាន់​,​ ​ទឹកប្រាក់១០លាន​រៀល​ ​ចំនួន១០០រង្វាន់​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​ចំនួន១០០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone11​ ​ចំនួន១០០​ ​រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ ​ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​ ​១សែន​ ​លាន​រៀល​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

  • តារាសម្ដែង ឡោម លក្ខិណា នៅអាឡោះអាឡៃក្ដុកក្តួលចិត្តខណៈស្វាមីមរណភាពបិទភ្នែកមិនជិត

    តារាសម្ដែង ឡោម លក្ខិណា នៅអាឡោះអាឡៃក្ដុកក្តួលចិត្តខណៈស្វាមីមរណភាពបិទភ្នែកមិនជិត

    នេះ​ជា​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ ​និង​សោកសៅ​បំផុត​សម្រាប់​តារា​ចម្រៀង​ស្រី​អ្នកនាង ឡោម លក្ខិណា និង​ក្រុម​គ្រួសារ​ ខណៈ​ដែល​ស្វាមី​ជាទី​ស្រលាញ់​របស់​នាង​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

    បើ​តាម​ការ​បញ្ជាក់​ ឱ្យ​ដឹង​ពី​អ្នក​នាង ឡោម លក្ខិណា បាន​រៀប​រាប់​ថា​ ស្វាមីរបស់អ្នកនាងមានឈ្មោះ ប៉ា ច័ន្ទពិសិដ្ឋ គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៦ ខែ​មករា ឆ្នាំ​២០២០ បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​កូរ៉េ​១​តោន​កន្លះ បណ្ដាលឱ្យស្លាប់ៗភ្លាមក្រោយបញ្ចូនទៅមន្ទីរពេទ្យ។ សពស្វាមីអ្នកនាងកំពុងតម្កល់រៀបចំ​ពិធី​បុណ្យ​សព​ស្ថិតនៅ​វត្ត​ក្រាំងធ្នុង ដែលត្រៀមបូជានៅថ្ងៃទី ១៧ នេះហើយ។ អ្នកនាងក៏បានអះអាងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា ខាងសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីភាពខុសត្រូវរវាងភាគីណាមួយនៅឡើយទេ មានតែការរង់ចាំការធ្វើការងារបន្ដរបស់សមត្ថកិច្ចតែប៉ុណ្ណោះ។

    អ្នកនាងក៏បានបន្តទៀតថា ខណៈមុនពេលស្លាប់ ស្វាមីអ្នកនាងបានទាក់ទងមកអ្នកនាងក្នុងសភាពធម្មតា តែលុះទទួលបានដំណឹងដ៏រន្ធត់នេះ អ្នកនាងក៏នៅតែមានស្មារតីមិនស្លុតប៉ុន្មានទេ ព្រោះក្នុងចិត្តគិតថា ស្វាមីគ្រាន់តែជាគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្តួត មិននឹកស្មានថាទទួលរងយ៉ាងដំណំដូច្នោះឡើយ។ អ្នកនាងថា លុះសពស្វាមីអ្នកនាងបានដឹកទៅដល់មន្ទីរពេទ្យ ទើបខាងពេទ្យបញ្ជាក់ថា លោកបានបាត់បង់ជីវិតទៅហើយ។ ដំណឹងដែរទទួលបាននៅខណៈនោះ បានធ្វើឱ្យអ្នកនាងមានអារម្មណ៍ស្លុតស្មារតីជាខ្លាំងស្ទើតែទទួលយកមិនបានព្រោះភ្លាមៗខ្លាំងពេក។ តារាសម្ដែងស្រីរូបនេះថា ស្វាមីរបស់អ្នកនាងស្រឡាញ់កូនប្រុសខ្លាំងណាស់ អ្នកដឹងថា លោកបាត់បង់ជីវិតទាំងបិទភ្នែកមិនជិតទេ ព្រោះលោកនៅបារម្ភពីកូនប្រុសជាទីស្រលាញ់ មានឈ្មោះថា ខេង​​ រិទ្ធីស័ក្តិ ដែលមានអាយុទើបតែ ១០ ខែប៉ុណ្ណោះ។

    ប្រកបដោយទឹកមុខក្រៀមក្រំ​​ តារាស្រីរូបនេះ​​​ ក៏បានពោលអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ ចូលរួមពិធីបូជាសព​នៅថ្ងៃទី ១៧ មករា នៅទីតាំងវត្តក្រាំងធ្នង់។ ​សូម​ជម្រាប​ជូន​ដំណឹង​ដល់​ញាតិមិត្ត​ជិត​ឆ្ងាយ​នៃ​សព​ដែលអ្នកនាងមិនបាន​ទៅ​អញ្ជើញ​ដោយ​ផ្ទាល់ឱ្យបាន​ជ្រាប​ថា អាស្រ័យហេតុនេះ​ សូម​គោរព​អញ្ជើញ​ញាតិមិត្ត​ជិត​ឆ្ងាយ​ និងមិត្តសិល្បករមេត្តា​ចូលរួម​ដោយ​មេត្រីភាព៕

  • រំលែកទុក្ខ! ស្វាមីតារាសម្ដែង ឡោម លក្ខិណា មរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

    រំលែកទុក្ខ! ស្វាមីតារាសម្ដែង ឡោម លក្ខិណា មរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

    មុន​នេះ​បន្ដិច​ឡា​រ៉ែ​នបាន​ទទួល​ដំណឹង​ថា​ បុរស​ម្នាក់​បើករថយន្ត​ព្រូស​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​កូ​រ៉េមួយតោន​កន្លះ​ពេញទំហឹង​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗនៅនឹង​កន្លែង​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង៦ព្រឹក​ ថ្ងៃទី​16​ ខែមករា​ ឆ្នាំ​2020​ តាម​បណ្ដោយ​ផ្លូវ​ប៉េតុង​មួយ​កន្លែង​ក្នុង​សង្កាត់​កាកាប​ទី​2 ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

    តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​ព្រូស​មួយ​គ្រឿង​ពណ៌ស​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ (2AQ​-9139​) បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ​លុះ​មកដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ពេញទំហឹង​ជាមួយនឹង​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​ ពណ៌ស​ ពាក់​ស្លាក​លេខ ​(ភ្នំពេញ​ 2AK​-7485​) បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស់​ទិស​គ្នា​ បណ្ដាលឱ្យភាគី​ខាង​ម្ចាស់​រថយន្ត​ព្រូស​ស្លាប់​ភ្លាម​ៗនៅនឹង​កន្លែង​កើតហេតុ​ ចំណែក​ឯរថយន្ត​ទាំងពីរ​រង​ការខូចខាត​យ៉ាងដំណំ​។

    សព​ជនរងគ្រោះ​មាន​ឈ្មោះ​ ប៉ា​ ចាន់​ពិ​សិទ្ធ​ អាយុ​33ឆ្នាំ​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ស្វាមី​តារា​សម្ដែង​ ឡោម​ ល័ក្ខិ​ណា​ ដែល​មុខរបរ​ជា​អ្នក​គក់ជេរ​រថយន្ត​ស្នាក់នៅ​ក្នុង​បុរី​ឈូក​វ៉ា1​ ក្នុង​សង្កាត់​កាកាប1​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

  • បណ្ដាញ​សង្គម​ល្បីៗ​របស់អាមេរិក ប្លុក​បុគ្គល​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ង់ចោល​ទាំង​អស់​

    បណ្ដាញ​សង្គម​ល្បីៗ​របស់អាមេរិក ប្លុក​បុគ្គល​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ង់ចោល​ទាំង​អស់​

    ជា​ការ​ពិត​ណាស់ បណ្តាញ​សង្គម Instagram និង Facebook ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​របស់​លោក Mark Zuckerberg ដែលមាន​មូលដ្ឋាន​ក្នុង​ទឹកដី​អាមេរិក​ ប្រាកដ​ជា​ឈរ​ខាង​ប្រទេស​របស់​ខ្លួន​ហើយ ទន្ទឹម​​នឹងមានការផ្ទុះ​ការ​ប៉ះ​ទង្គិចគ្នា​កន្លង​មក​ជាមួយភាគី​ខាង​ប្រទេស​អ៊ីរ៉ង់។ បើ​តាម​របាយការណ៍​ពី CNN បាន​ឱ្យដឹង​ថា ​បណ្តាញ​សង្គម​ខ្នាតយក្ស​ទាំង​2 ​បាន​ធ្វើ​ការ​លុប​ចោល​​គ្រប់​ការ​បង្ហោះ​ចែកចាយ​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដល់​ឧត្តមសេនីយ៍ កាសេម សូឡៃម៉ានី(Qassem Soleimani) របស់​អ៊ីរ៉ង់ ដែល​បាន​ស្លាប់​ដោយ​សារ​ការ​ធ្វើ​ឃាត​ដោយ Drone របស់​សហរដ្ឋអាមេរិក។


    ប្រភព​បាន​ឱ្យ​ដឹង​ថា ​យ៉ាង​ហោច​ណាស់ មាន​អ្នក​កាសែត​អ៊ីរ៉ង់​ចំនួន 15រូប បាន​រាយការណ៍​ថា ​គណនី​របស់​ពួក​គេ​ត្រូវ​បាន​ប្លុក​នៅ​លើ Instagram ហើយ​មិន​ត្រឹម​តែ​អ្នក​សារព័ត៌មាន​ទេ ​សូម្បីតែ​គណនី​មាន Follower រាប់​សែន​នាក់​ដែល​ជា​របស់បុគ្គល​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ​ក៏​ត្រូវ​បាន​ Instagram លុប​ចោល​ពី​បណ្តាញ​សង្គម​មួយនេះ​ដូច​គ្នាដែរ។

    ចំណែក​ឯ Facebook និង Twitter វិញ ​ជា​ទូទៅ​បាន​ផ្តាច់​ចោល​ដំណើរការ​សេវាកម្ម​របស់​ខ្លួន​ក្នុង​បណ្តា​ប្រទេស​អ៊ីស្លាម តែ​ក៏​មាន​ជនជាតិ​អ៊ីរ៉ង់​ខ្លះ​នៅអាច​ភ្ជាប់​ប្រើ​បាន​តាម​រយៈ​ប្រព័ន្ធ VPN។ តាម​រយៈ​ការ​គាំទ្រ​ដល់សហរដ្ឋ​អាមេរិក Facebook ក៏បាន​លុប​ចោល​រាល់​ការ​បង្ហោះ​ដែល​គាំទ្រ​ដល់​លោក Soleimani ដូច​ Instagram អ៊ីចឹង​ដែរ៕

  • Apple ប្រកែកមិនព្រមជួយ FBI បំបែកកូដ iPhone ទោះជា ត្រាំធ្លាប់ជួយរឿងរកស៊ីច្រើនហើយក៏ដោយ

    Apple ប្រកែកមិនព្រមជួយ FBI បំបែកកូដ iPhone ទោះជា ត្រាំធ្លាប់ជួយរឿងរកស៊ីច្រើនហើយក៏ដោយ

    ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ចេញ​មុខ​សុំ​ឱ្យ​ Apple ជួយ​​​ក្នុង​ការ​ដោះ​លេខ​កូដ iPhone ​របស់​​​ឧក្រិដ្ឋជន​ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ក្នុង​រដ្ឋ​ Florida កាល​ពី​ដើម​ខែ​ធ្នូ ​កន្លង​ទៅ។

    ក្នុង​សារ​ដែល​បង្ហោះ​តាម Twitter លោក ត្រាំ បាន​និយាយ​ថា ៖ “យើង​បាន​ជួយ Apple រហូត​មកក្នុង​ការ​ជួញ​ដូរ និង​បញ្ហា​ដទៃ​ទៀត​ជា​ច្រើន ហើយ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជួយ​ដោះ​លេខ​កូដ​លើ​ iPhone ដែល​ឃាតករ អ្នក​ជួញ​ដូរ​ថ្នាំ និង​ឧក្រិដ្ឋជន​ដទៃ​ទៀត​ប្រើ​ប្រាស់។ ពួក​គេ​ត្រូវ​តែ​ចូល​រួមធ្វើការងារនេះ និង​ជួយ​ដល់​ប្រទេស​​ដ៏អស្ចារ្យរបស់​យើង ឥឡូវ​នេះ! ធ្វើ​ឱ្យ​អាមេរិក​អស្ចារ្យម្ដង​ទៀត”

    ការ​បញ្ចេញ​សារ​​ទៅ​កាន់ Apple នា​ពេល​នេះ ក្រោយ​ពី Apple បានប្រកែក​មិន​ព្រម​​ជួយ​ភ្នាក់ងារ FBI ក្នុង​ការ​ដោះ​លេខ​កូដ​របស់​ឧក្រិដ្ឋជន។ Apple បាន​ប្រាប់​ថា ​កន្លង​មក​ខ្លួន​បាន​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ទាំង​អស់​ដែល​ខ្លួន​មាន​រក្សា​ទុក (រួម​មាន iCloud backup) ទៅ​ដល់​ភ្នាក់ងារ FBI កាល​ពី​ដើម​ខែរួចហើយ ក្រោយ​ពី FBI សុំ​ឱ្យ​ជួយ​ក្នុង​ការ​យក​ព័ត៌មាន​របស់​ឧក្រិដ្ឋជន។

    យ៉ាងណាក្ដីក្រុម​​មន្ត្រី​អនុវត្តន៍​ច្បាប់​ មិន​ពេញ​ចិត្ត​នឹង​ព័ត៌មាន​ដែលមាន​នៅក្នុង​ iCloud ដែល​ខ្លួន​ទទួល​បាន​ ហើយ​ចង់​ឱ្យ Apple ផ្ដល់​នូវ​វិធីសាស្ត្រ​មួយ​ដើម្បី​ដោះ​លេខ​កូដ​ iPhone របស់​ឧក្រិដ្ឋជន ដែល​វា​មិន​អាច​កើត​មាន​នោះ​ទេ ​ប្រសិន​បើ​គ្មាន​ Backdoor ចូល​ទៅ​ក្នុង Software iOS។ 

    ក្រោយ​ពី​មាន​សំណើ​នេះ Apple បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ទៀត និង​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ទិន្នន័យ​ដែល​ខ្លួន​បាន​ផ្ដល់ ហើយ​បាន​លើក​ឡើង​ម្ដង​ទៀត​ថា​ “វា​គ្មាន​ Backdoor ដែល​បង្កើត​ឡើង​សម្រាប់​តែ​មនុស្ស​ល្អ​នោះ​ទេ”។ 

    ភាព​តាន​តឹង​រវាង​ Apple និង​រដ្ឋាភិបាល​អាមេរិក​បច្ចុប្បន្ន គឺ​ស្រដៀង​នឹង​រឿង​ហេតុ​ដែល​បាន​កើត​ឡើងកាលពី​ឆ្នាំ2016 ដែរ។ ពេល​នោះ Apple ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​ដោះ​លេខ​កូដ iPhone របស់​ឧក្រិដ្ឋជនដែលធ្វើ​​សកម្មភាព​បាញ់​បោះ​នៅ​ San Bernardino។ Apple បាន​ប្រកែក​នឹង​បញ្ជា​នោះ ដោយ​បាន​បក​ស្រាយ​ថា​ ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុវត្ថិភាព​ចុះ​ខ្សោយ​ ​គឺ​មិន​សម​ហេតុផល​​ឡើយ ហើយ​វា​អាច​បង្កើត​នូវ​ចំណុច​ខ្សោយ​ថ្មី​មួយ​ទៀត​ដែលមាន​គ្រោះ​ថ្នាក់។

    ពេល​នោះ ទីបំផុត​ Apple ជា​អ្នក​ឈ្នះ ដោយ​រដ្ឋាភិបាល​បាន​រក​វិធី​ផ្សេងទៀត​ក្នុង​ការ​ចូល​ទៅ​កាន់ iPhone របស់​ឧក្រិដ្ឋជន​ ដែលនេះ​ វា​ក៏​អាច​ជា​ជម្រើស​ 1ទៀតសម្រាប់​ភាព​តានតឹង​នា​ពេល​នេះ​ផង​ដែរ៕


    ​​​​​​​​​​

     

  •  សិស្ស Aii និង AIS ទទួលអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក ពី ICES Cambodia

     សិស្ស Aii និង AIS ទទួលអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក ពី ICES Cambodia

    ក្រោយពីឆ្លងកាត់ការប្រឡងអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សាទៅរៀននៅសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ICES Cambodia ទាំងពីរដំណាក់កាលរួចមក ពេលនេះយើងបានរកឃើញសិស្សដែលទទួលបានជ័យលាភីនេះហើយ គឺយុវសិស្ស គួយ ជីហុក ជាសិស្សនៃមជ្ឍមណ្ឌលភាសា អេ អាយ អាយ និងជាសិស្សរៀនថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមិកាំង។

    ម្ចាស់អាហារូបករណ៍រូបនេះនឹងទៅរៀននៅវិទ្យាល័ យមួយនៅសហរដ្ឋអាមេរិក រយៈពេលមួយឆ្នាំ ដោយរូបគេនឹងរស់នៅជាមួយអ្នកអាណាព្យាបាលទីពីរនៅទីនោះ។ អាហារូបករណ៍របស់ក្រុមហ៊ុន ICES Cambodia ផ្ដល់ឱ្យយុវសិស្ស គួយ ជីហុក មានតម្លៃស្មើនឹងទឹកប្រាក់១ម៉ឺន៥ពាន់ដុល្លារអាមេរិក ជាជ័យលាភីទទួលបានទិដ្ឋាការប្រភេទ J-1 ពីក្រុមហ៊ុន ICES Cambodia ។
    អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារបស់សិស្សវិទ្យាល័យនៃក្រុមហ៊ុន ICES Cambodia មិនត្រឹមតែធ្វើឱ្សយុវសិស្សទទួលបានការសិក្សាដ៏មានគុណភាពប៉ុណ្ណោះទេ ពួកគេថែមទាំងទទួលបានបទពិសោធថ្មីៗ ជាពិសេសមានឱកាសយល់ដឹងអំពីវប្បធម៌ ប្រពៃណី របៀបរស់នៅប្រចាំថ្ងៃ រួមទាំងមិត្តភាពដែលពួកគេទទួលបានកំលុងពេលរស់នៅបរទេសផងដែរ។

    យុវសិស្ស គួយ ជីហុក បានក្លាយជាសិស្សវិទ្យាល័យដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលនឹងតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ការចេញទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក។ យុវសិស្សបានក្លាយទៅជាម្ចាស់អាហារូបករណ៍មួយនេះ ក្រោយពីរូបគេបានបញ្ចេញសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេសយ៉ាងជំនាញ គួបផ្សំជាមួយការប្តេជ្ញា និងការខិតខំអស់ពីចិត្ត។ យុវសិស្ស ជីហុក គឺជាសិស្សសកម្មមួយរូបក្នុងមជ្ឍមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមិកាំង ដែលបានចូលរួមក្នុងក ម្មវិធីប្រកួតប្រជែងចំណេះដឹងផ្សេងៗក្នុងសាលាទាំងពីរនេះ។ ទន្ទឹមនឹងនេះ រូបគេក៏បានបង្ហាញអំពីអត្តចរិតនៃអនាគតអ្នកដឹកនាំមួយរូបដែលអាចនឹងជាគំរូ សម្រាប់យុវជនជំនាន់ក្រោយ។

    យុវសិស្ស ជីហុក បានសម្ដែងពីអារម្មណ៍រំភើបរីករាយ ក្រោយពីទទួលបានអាហារូបករណ៍នេះយ៉ាងដូច្នេះ៖ «ខ្ញុំពិតជាចង់ទៅរៀននៅសហរដ្ឋអាមេរិកណាស់ ដើម្បីទៅក្រេបជញ្ជក់នូវបទពិសោធផ្សេងៗ ដែលនៅបស្ចិមប្រទេស ហើយខ្ញុំក៏ចង់ប្រឡូកខ្លួននៅក្នុងស្ថានភាពដែលពិបាកៗ និងមានការទទួលខុសត្រូវដែលអាចនឹងជួយក្នុងមាគ៌ា សិក្សានិងអាជីពរបស់ខ្ញុំនាពេលអនាគត។ ម្យ៉ាងវិញទៀត ខ្ញុំនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកចែករំលែកដល់យុវជនជំនាន់ក្រោយនៅកម្ពុជា។ ហើយខ្ញុំនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកធ្វើការអភិវឌ្ឍនៅប្រទេសកម្ពុជាផងដែរ។»

    ប្រធាន នាយក និងនាយកចាងហ្វាងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាមានមោទនភាពបំផុតដែលមានឱកាសអាចបញ្ជូនសិស្សរបស់ខ្លួនទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក ដើម្បីទទួលបទពិសោធពីការរីកចម្រើន និងអរិយធម៌របស់ប្រទេស។ ដោយសង្ឃឹមថា រូបគេនឹងផ្សព្វផ្សាយអំពីវប្បធម៌ដ៏ស្រស់បំព្រងរបស់ប្រទេសកម្ពុជាទៅកាន់អ្នកអាណាព្យាបាល និងមិត្តភក្តិរបស់គេ នៅសហរដ្ឋអាមេរិកក្នុងរូបភាពទូលំទូលាយបំផុត។ យើងសង្ឃឹមទៀតថា រូបគេនឹងយកចំណេះដឹង និងបទពិសោធទាំងអស់នោះមកចែករំលែក និងធ្វើការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ៕

  • រក​ឃើញ​ម្ចាស់​មកុដ​ញ្ញា​ឯក​ភពផែន​ដី​ ​Miss​ ​Planet​ ​Cambodia2020​

    រក​ឃើញ​ម្ចាស់​មកុដ​ញ្ញា​ឯក​ភពផែន​ដី​ ​Miss​ ​Planet​ ​Cambodia2020​

    ​កាលពីយប់ថ្ងៃទី15 ខែមករា ឆ្នាំ2020​ ​កម្ពុជា​រៀបចំ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ស្តី​ពី​កម្មវិធី​កញ្ញាឯក​ភពផែន​ដី​ ​Miss​ ​Planet​ ​Cambodia2020​ ​ក្រោម​ការចូលរួម​ពីសំណាក់​បេក្ខភាព​ស្រី​ស្អាត​ជាច្រើន​។​ ​ក្នុង​ពិធី​ប្រគល់​មកុដ​ ​កញ្ញា​កញ្ញា​ ​រី​ចំណាន​ ​កល្យាណ​ ​ជា​បវរកញ្ញា​ឯក​ភពផែន​ដី2019​ ​បាន​អះអាង​ថា​ ​ខ្លួ​នពិ​ត​ជា​បាន​បំពេញការងារ​អស់​រយៈពេល​ពេញ​មួយឆ្នាំ​ហើយ​ ​ខណៈ​បាន​រក​ឃើញ​ម្ចាស់​មកុដ​ថ្មី​ ​ខ្លួន​ពិតជា​រំភើប​ ​និង​ស្ញប់ស្ញែង​ចំពោះ​ភាព​របស់​ស្អាត​របស់​ម្ចាស់​មកុដ​ឆ្នាំ2020​

    ​នៅក្នុង​កម្មវិធី​នោះ​ក៏​មានគណកម្មការ រំដួលលិចទឹក អគ្គនាយិកា Miss Planet Cambodia លោក សុឹម មាស ប្រធានសមាគមគ្រឿងសម្អាងកម្ពុជា អ្នកស្រី សរ កេសារ៉ា អគ្គនាយិកាកេសារ៉ាតារាសួគ៍​ លោកផាត់ តារារដ្ឋ ពីគ្រួសារតារាកម្ពុជានិងគណកម្មការកិត្តិយសដាក់​ពិន្ទុ​វិនិច្ឆ័យ​ជាច្រើន​រូប​ផង​ដែរ​ ​បាន​ផ្ដល់​ពិន្ទុ​រយ៉ា​ង​សុ​គ្រិ​ត​យុត្តិធម៌​។​ ​កញ្ញា​ ​រំដួល​លិចទឹក​ប្រកាស​ថា​ ​ក្រោយ​បញ្ចប់​បេ​សកម្ម​ស្វែងរក​ឃើញ​ចំណាត់​អ្នកទទួល​មកុដ​ ​និង​ចំណាត់ថ្នាក់​ពី​លេខ2​ ​ដល់​លេខ5​ ​កញ្ញា​ដែល​ជា​អ្នក​រៀបចំ​ការប្រកួត​បាន​លើក​សរសើរ​ថា​ ​កញ្ញា​លេខ1​ ​ដែល​គ្រង​មកុដ​ ​គឺ​មាន​ភាព​វាងវៃ​ជាងគេ​ ​ទាំង​ដំណើរ​ ​និង​បុគ្គលិក​លក្ខ​ណៈ​ផ្សេង​ៗ​ទៀត​ ​បូក​ការ​ក្លាហាន​ ​គឺ​មាន​ចេញពី​ក្នុង​ខ្លួន​មិន​ត្រឹមតែ​ស្អាត​ទេ​។​ ​យើង​និង​ព្យាយាម​បង្វឹក​នាង​ឱ្យ​ល្អ​បន្ត​ទៀត​ ​ដើម្បី​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​ខាងមុខ​ ​ដែល​កម្ពុជា​យើង​ជា​អ្នក​រៀបចំ​។​

    ​សូមជម្រាប​ដែរ​ថា​ ​បវរកញ្ញា​បេក្ខភាព​លេខមួយ​ ​កញ្ញា​ ​ប៉ុន​ ​សុ​រ៉ា​វត្តី​ ​ត្រូវ​បាន​គ្រង​ម្កុដ​និង​ជាប់​ជា​កញ្ញាឯក​ ​ភពផែន​ដី​ ​ឆ្នាំ​ ​2020​ ​ដែល​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ​មាន​កំពស់​ ​១៧០​ ​សង់​ទៅ​ម៉ែត្រ​និង​តំណាង​ជាតិ​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​ ​នឹង​ទទួលស្វាគមន៍​បេក្ខភាព​បវរកញ្ញា​ដែល​មក​ពី​ជុំវិញ​ពិភពលោក​ ​ជាង​ ​70​ ​ប្រទេស​ទៀត​ ​ក្នុង​ការ​ធ្វេី​ជា​ម្ចាស់ផ្ទះ​ ​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​ ​នៅ​ខែមេសា​ ​ដេីម​ឆ្នាំ​ ​2020​ ​នេះ​៕​