Author: អេបិល

  • ដួង មានិច តំណាងតារាស្រីកម្ពុជាលើកពានតួសម្ដែងឆ្នើមនៅប្រទេសថៃ

    ដួង មានិច តំណាងតារាស្រីកម្ពុជាលើកពានតួសម្ដែងឆ្នើមនៅប្រទេសថៃ

    តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ដួង មានិច នឹងក្លាយជាតារាសម្តែងស្រីឆ្នើមម្នាក់ពីកម្ពុជាលេចមុខក្នុងកម្មវិធីទទួលពានរង្វាន់ផ្នែកសិល្បៈធំមួយនៅប្រទេសថៃនាចុងខែមករាឆ្នាំ២០២០នេះ។

    ពិតជាភ្ញាក់ផ្អើលសម្រាប់ដំណឹង១ដែលទទួលបានថា តារាសម្តែងពីកម្ពុជា កញ្ញា ដួង ម៉ានិច នឹងលេចមុខក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់តារាឆ្នើមដ៏ធំមួយមានឈ្មោះថា” Thailand  Digital Awards 2020” ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២០នេះនាទីក្រុងបាងកក។ ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះយ៉ាងច្រើនកុះករ នៅព្រះរាជាណាចក្រថៃចូលរួមផងដែរដូចជាអ្នកនាង ផេន ខេកជាដើម។ តារាសម្តែងស្រីកញ្ញា ដួង ម៉ានិច លើកឡើងថានាងពិតជាមានមោទភាព និងរំភើបរកអ្វីមកផ្ទឹមពុំបានក្រោយពីផលិតករនៅប្រទេសថៃបានជ្រើសរើសនាងឲ្យចូលរួម និងទទួលពានជាតារាសម្តែងឆ្នើមពីកម្ពុជា។ នាងថានៅមានសិល្បករពីររូបផ្សេងទៀតដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ប៉ុន្តែនាងមិនទាន់ដឹងនៅឡើយទេថាជាតារារូបណា។ តារាស្រីរូបនេះបញ្ជាក់ថា នាងបានត្រៀមខ្លួនរួចជាស្រេចពិសេសការច្នៃម៉ូតរ៉ូតយ៉ាងប្រណីតបង្កប់ដោយអត្តសញ្ញាណខ្មែរចូលរួមព្រឹត្តិការណ៍ដ៏ធំ និងជាប្រវត្តិសាស្ត្រក្នុងអាជីពសិល្បៈរបស់នាង។ តារាស្រីវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថានាងថាជាក្តីស្រមៃមួយដែលនាងចង់បានជាយូរហើយពេលនេះបានក្លាយជាការពិត បន្ទាប់ពីប្រឡូកសិល្បៈអស់រយៈពេលជាង១ទសវត្សរ៍មកហើយ។

    គួរបញ្ជាក់ដែរថា ចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៧ ក្រោយពីជាប់ជាកញ្ញាឯកប្រជាប្រិយ តារាសម្តែង ដួង ម៉ានិច ឆ្លងកាត់បទពិសោធន៍ និងការតស៊ូខ្លាំងលើវិស័យសិល្បៈ។ តារាសម្តែងមានទឹកដីកំណើតពីខេត្តបន្ទាយជ័យរូបនេះទទួលបានឱកាសច្រើនពីផលិតករជាច្រើន ព្រោះតែភាពរួសរាយរាក់ទាក់ ការគោរពពេលវេលា បូកផ្សំទាំងរូបសម្រស់ និងទេពកោលសល្យបានធ្វើឲ្យតារាស្រីរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់វ័យ ហើយស្នាដៃសម្តែងភាពយន្តជាច្រើនសន្ធឹកសន្ធាប់ត្រូវបានតារាស្រីរូបនេះសម្រេចបាន៕

  • ភាពយន្ត​ខ្មែរ​ដ៏មាន​គុណភាព​ រឿង​«ថេកចុងក្រោយ»​ ធ្វើឱ្យអ្នកទស្សនាលាន់មាត់កោតសរសើរមិនដាច់ពីមាត់

    ភាពយន្ត​ខ្មែរ​ដ៏មាន​គុណភាព​ រឿង​«ថេកចុងក្រោយ»​ ធ្វើឱ្យអ្នកទស្សនាលាន់មាត់កោតសរសើរមិនដាច់ពីមាត់

    នៅរាត្រីថ្ងៃទី22 ខែមករា ឆ្នាំ2020 កម្មវិធី​សម្ពោធ​រឿង​ «ថេកចុងក្រោយ»​ ដែល​​ប្រព្រឹត្តិ​ឡើង​នៅ ​Major Cineplex by Smart សាខាអ៊ីអន១ បានធ្វើឡើងយ៉ាងអាធិកអាធម ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មាន Movie Reviewer ល្បីៗនិងតួអង្គសម្តែងជាច្រើន ដូចជាកំលោះសង្ហា នូ ឧសភា កញ្ញា ប៉ូ ចន្ទដាណែត កញ្ញា ប៉ៃ មុន្នីវ៉ាន់ចាន់ពិសិដ្ឋ (Ella) រឿងនេះជាស្នាដៃថ្មីរបស់ផលិតកម្ម LD picture ដែលជាស្នាដៃនិពន្ធរបស់ អ្នកនិពន្ធវ័យក្មេង ម៉ូ លិន ដែល ជាអ្នកសរសេររឿងនាឡិកា ដាស់វិញ្ញាណ។

    បន្ទាប់ពីខ្សែភាពយន្ដ នាឡិកាដាស់វិញ្ញាណ នេះជាវណ្ណថ្មីសន្លាងបែបលស់ព្រលឹងមួយទៀតហើយរបស់ផលិតកម្ម អិល ឌី Picture ដែលភាពយន្ដធំនេះហើយចំណាយពេលផលិតជិត១ឆ្នាំ និង ចំណាយទុនផលិតរហូតដល់ទៅខ្ទង់ម៉ឺនដុល្លារអាមេរិក។ រឿង ថេកចុងក្រោយ “The last tag” ជាប្រភេទរឿងភ័យរន្ធត់ ដែលបង្កប់អត្តន័យជាច្រើននៅក្នុងនោះ ដូចមនោសញ្ចេតនាគ្រួសារ បងប្អូន និងមិត្តភក្តិ រឿងនេះផងដែរជារឿងទី១សម្រាប់បើកទំព័រឆ្នាំ២០២០ ដែលបានសម្រិតសម្រាំងនូវរសជាតិថ្មី ដើម្បីបម្រើរអារម្មណ៍ទស្សនិកជន ធានាថាប្លែក។

    ជាមួយនឹងការបង្ហាញវត្តមាននាថ្ងៃនោះ តារាក្នុងសិល្បៈជាច្រើនបានបង្ហាញស្ទីលនៃការតុបតែងខ្លួនប្លែកៗ និង ស្រស់ស្អាតផ្សេងៗគ្នា មើលគួរឱ្យចាប់អារម្មណ៍ជាពន់ពេក ។ គួរឱ្យដឹងដែរថា ​​បន្ទាប់ពីដាក់សម្ពោធ រឿង​ ​«ថេកចុងក្រោយ»​ ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​ 23​ ​ខែ​ មករា​ ​នេះ​តទៅ​ ​នៅ​គ្រប់​រោងភាពយន្ត ​។​ ​តោះចង់ដឹងមានតារាណាខ្លះបានចូលរួម និង មានការតុបតែងខ្លួនបែបឡូយឆាយយ៉ាងណានោះ? សូមទស្សនារូបភាពខាងក្រោម ៖​

  • អបអរសាទរ! ខួបគម្រប់១៥ឆ្នាំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

    អបអរសាទរ! ខួបគម្រប់១៥ឆ្នាំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

    បើ​គិត​ត្រឹម​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០០៥​ រហូត​មកទល់​នឹង​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០​ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន ​(MJQE)​ និង​ មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ (Aii)​ មាន​អាយុកាល១៥ឆ្នាំ​ ដែលបង្កើត​ឡើងដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ​ដោយផ្តោតសំខាន់ទៅលើវិស័យ​អប់រំ សុខភាព ​សហគមន៍ និងសង្គម ព្រមទាំង​បាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​យ៉ាង​ធំ​ទូលំទូលាយ​នៅ​កម្ពុជា​។

    បច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ពន្ធដ៏រឹងមាំ​របស់ក្រុមហ៊ុន​ ម៉េ​ងលី​  ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន (MJQE) កំពុងរីកចម្រើន និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដែលផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្មជាចម្បង។​

    ចាប់តាំងពីថ្ងៃបង្កើត រហូតមកទល់សព្វថ្ងៃនេះ កំណើនសិស្សានុសិស្សសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ បានកើនរហូតដល់​ចំនួនជាង៨,០០០នាក់ នៅដើមឆ្នាំ២០២០ នេះ។ រាល់សិស្សានុសិស្សសិក្សានៅមជ្ឈមណ្ឌល មិនត្រឹមទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីប៉ុណ្ណោះទេ ថែមទាំង​ទទួលបានបំណិនជីវិត ការអប់រំតាមរយៈសកម្មភាពសប្បាយៗ​នៅក្នុងថ្នាក់ និងកម្មវិធីសិក្សាផ្សេងៗជាច្រើន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងឈានមុខគេនៅកម្ពុជា​។ ជាពិសេស ​មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ យកចិត្តទុកដាក់ទៅលើការបង្រៀនដោយផ្សារភ្ជាប់ជាមួយនឹង​ការអនុវត្តជាក់ស្ដែង ព្រមទាំងការប្រកួតប្រជែងចំណេះដឹង​តាមរយៈកម្មវិធីដូចជា​សកម្មភាព​​ប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ.គួច ​ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ.គួច ការប្រកួតល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច ការប្រកួតតស៊ូមតិ និងនិយាយជាសាធារណៈ ម៉េងលី ជេ. គួច ការប្រកួតកីឡា ព្រមទាំងមានដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសជាច្រើនទៀត។

    លើសពីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ពោរពេញទៅដោយបុគ្គលិកសិក្សាជំនាញៗ ​គ្រូបង្រៀនទាំង​ជនជាតិខ្មែរ និងបរទេស ពោរពេញទៅដោយបទពិសោធ គរុកោសល្យ សុជីវធម៌       វិជ្ជាជីវៈ និងជំនាញបង្រៀនច្បាស់លាស់ ​ស្របទៅតាមស្តង់ដារជាតិ និងអន្តរជាតិ​ នៅក្នុងសតវត្ស​​ទី២១។

     មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលភាសា​អង់គ្លេស ភាសាចិន និងភាសាថៃ ព្រមទាំង​ភាសាជាច្រើនទៀតនាពេលអនាគត។ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ​ត្រូវបានទទួលស្គាល់​ជាមជ្ឈមណ្ឌលប្រឡងស្តង់ដា TOEFL iBT និងថ្នាក់បណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀន (TESOL House) ដែលទទួលស្គាល់ដោយចក្រភពអង់គ្លេស។ 

    សូមជម្រាបថា​ ​បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ មាន​៦សាខាធំៗ នៅក្នុងរាជធានីភ្នំពេញ។ ទាំង៦សាខានោះរួមមាន​៖

        ១. សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ២២ ១២ ២២

        ២. សាខាទួលគោក ស្ថិតនៅផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)​។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩៥ ៩៦ ៦៦

        ៣. សាខាចាក់អង្រែ ស្ថិតនៅ​អគារលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម
    ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល)។  ​​​​​​​​​​​​​​​​​​ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩៦ ០៣ ៣៣

        ៤. សាខាចោមចៅ​ ស្ថិតនៅអគារលេខ២២២ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២
    ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩១ ៤៨ ៨៨

        ៥. សាខាផ្សារថ្មី ស្ថិតនៅអគារលេខ១C និង១៣D ផ្លូវ៥៣ កែង១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩៩ ៩០ ៣៦

        ​៦. សាខាជ្រោយចង្វារ ស្ថិតនៅអគារលេខ១៥៨JKLM ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ​ ០២៣ ៩៧ ៧២ ៧៧

    គួររម្លឹកថា ក្រៅពីសាខាខាងលើនេះ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ​នឹងបន្តពង្រីកសក្ដានុពលរបស់ខ្លួននៅទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និង២៥ខេត្តក្រុង​ទូទាំងប្រទេស នេះបើតាមគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ៕​

     

  • ម្យ៉ាងម្នាក់!! ដួង ម៉ានិច គង់ ចាន់ស្រីមុំ ស្អាតប្លែកក្នុងឈុតបុរាណចិន

    ម្យ៉ាងម្នាក់!! ដួង ម៉ានិច គង់ ចាន់ស្រីមុំ ស្អាតប្លែកក្នុងឈុតបុរាណចិន

    ដួង ម៉ានិច មួយរយៈកន្លងមកនិយមបង្ហាញខ្លួនក្នុងទម្រង់ឈុតបុរាណខ្មែរ ដែលធ្វើឱ្យកក្រើកនៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងអ៊ីនស្ដាក្រាម ។ ដោយឡែកថ្មីៗនេះ តារាស្រីរូបនេះ តុបតែងខ្លួនក្នុងឈុតស្លៀកពាក់បុរាណចិន ផាត់មុខ ធ្វើសក់ ពាក់គ្រឿងអលង្ការរយីងរយោង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវមហាជនលាន់មាត់សរសើរថាស្អាតប្លែកគួរជាទីគយគន់ម្យ៉ាង ។

    ខណៈ គង់ ចាន់ស្រីមុំ តែងខ្លួន ចិនបែបនេះមហាជនលាន់មាត់ថាមើលមិនសឹងស្គាល់…! ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​ចិន​យ៉ាង​ស្រស់​សោភា​ ​លេង​ជាមួយនឹង​ទឹកមុខ​កាច​បន្តិច​មើលទៅ​ស្អាត​ខ្លាំង​ ​ចំណាំ​សឹងតែ​មិនបាន​ ​។​​ តាមរយៈ​រូបភាព​ជាច្រើននៅលើបណ្ដាញ​ធ្វើឱ្យឃើញថា ​តារា​ស្រី​រូប​នេះ​ពិតជា​ស្អាត​ប្លែក​ ក្នុង​ឈុត​សម្លៀកអ្នកម្នាងចិន​ ស្អាតស្ទើរតែ​គ្រប់​ប៉ិ​ស្ដិ៍​ទៅ​ហើយ​៕

  • កុមារាម្នាក់រៀនថ្នាក់ទី៦ នៅខេត្តកំពង់ឆ្នាំង ឈ្នះរង្វាន់ធំ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

    កុមារាម្នាក់រៀនថ្នាក់ទី៦ នៅខេត្តកំពង់ឆ្នាំង ឈ្នះរង្វាន់ធំ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

    កំពង់ឆ្នាំង ៖ រង្វាន់ធំ នូវទឹកប្រាក់ ១០០លានរៀល របស់តែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃកុមារាម្នាក់ទៀតហើយ មានឈ្មោះ ហេង ជីវ័ន្ត អាយុ១២ឆ្នាំ ជាសិស្សកំពុងសិក្សានៅថ្នាក់ទី៦ (ខ) នៃសាលាបឋមសិក្សាធ្លកវៀន នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    អ្នកស្រី ខៀវ ផល អាយុ៤៩ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតរបស់កុមារាមានសំណាងខាងលើនេះបាន ប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋាន បច្ចុប្បន្ននេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែ គឺមានតែឆ្លៀតលក់បបរ និងបាញ់ឆែវនៅក្នុងភូមិ ដែលអាចរកចំណូលបានត្រឹមផ្គត់ផ្គង់អាហារប្រចាំថ្ងៃដែលមានកូននៅក្នុងបន្ទុករហូតដល់៨នាក់។

    អ្នកស្រីបានបន្តទៀតថា សម្រាប់ការឈ្នះរង្វាន់ធំពីតែបៃតងអ៊ីឈីតាន់ នូវទឹកប្រាក់ ១០០លានរៀលនេះ គឺជារឿងដែលភ្ញាក់ផ្អើលបំផុត ហើយក៏មិននឹកស្មានដល់ដែរ។ អ្នកស្រីបានរំលឹកប្រាប់ឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ អ្នកស្រី រួមជាមួយគ្រួសារបាននាំគ្នាទៅច្រូវស្រូវនៅស្រែទាំងអស់គ្នា លុះពេលត្រឡប់មកផ្ទះវិញ កូនប្រុសពៅ ដែលមានឈ្មោះ ហេង ជីវ័ន្ត បានសុំលុយទៅទិញតែបៃតង អ៊ីឈីតាន់ ចំនួនមួយដបដើម្បីទទួលទាន លុះពេលមួលគម្រប់ដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្រងដប ហើយក៏ស្រែកប្រាប់អ្នកលក់ និងបងប្អូនឱ្យបានដឹង។ បន្ទាប់ពីបានឃើញឈ្នះរង្វាន់១០០លានរៀលភ្លាម អ្នកស្រីក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

    អ្នកស្រីបានបញ្ជាក់ប្រាប់ថា ក្រោយពេលទទួលបានទឹកប្រាក់១០០លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ ហើយទុកមួយចំនួនទៀតពង្រីកមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃអនាគត។ ជាចុងក្រោយ អ្នកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ ដែលបានបង្កើតកម្មវិធីផ្តល់សំណាង និងរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដែលអាចជួយកែប្រែជោគវាសនារបស់អ្នកស្រីបានល្អប្រសើរ។

    គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៤ ឆ្នាំថ្មី ២០២០ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ១០០រង្វាន់, ទឹកប្រាក់១០លានរៀល ចំនួន១០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន១០០ រង្វាន់ , ទូរស័ព្ទ iphone11 ចំនួន១០០ រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ ដែលសរុបជាទឹកប្រាក់ចំនួន ១សែន លានរៀល។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

  • កូរ៉េ គ្រោងបង្កើតទីតាំងដាំដុះ និងវេចខ្ចប់បន្លែ នៅខេត្តមណ្ឌលគីរី

    កូរ៉េ គ្រោងបង្កើតទីតាំងដាំដុះ និងវេចខ្ចប់បន្លែ នៅខេត្តមណ្ឌលគីរី

    រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យប្រតិភូកូរ៉េ ដែលមកពី The Korea Rural Community Coroperation (KRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងស្តីពីការបង្កើតទីតាំងដាំដុះ និងវេចខ្ចប់បន្លែខ្នាតធំ នៅក្នុងប្រទេសកម្ពុជា «Esta​bli​shment of Demonstrative Vegetable Production Complex in Cambodia» គម្រោងនេះ ​គ្រោងនឹងបង្កើតនៅខេត្តមណ្ឌលគីរី នាឆ្នាំ2020។


    ឯកឧត្តម វេង សាខុន ក្នុងកិច្ចជំនួបដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម កាលពី​រសៀលថ្ងៃទី20 ខែមករា ឆ្នាំ2020 ជាមួយគណៈប្រតិភូកូរ៉េដែលមកពីស្ថាប័ន KRC ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍន៍កសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ។ 

    ឯកឧត្តម វេង សាខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ​ដែលបាន​អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ និងជាពិសេសបានអញ្ជើញទៅធ្វើទស្សនកិច្ច នៅខេត្តមណ្ឌលគីរី ហើយទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់​កិច្ចសហ​ប្រតិ​បត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្មកូរ៉េ ឱ្យកាន់​តែ​រឹងមាំ។

    មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវឱ្យ KRC ចូលមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុ​ពល​ដំណាំ​ដំឡូងបារាំងនៅខេត្តមណ្ឌលគីរី និងបន្លែសំខាន់ផ្សេងៗទៀត ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍​ដំណាំនេះ និងបន្លែនៅខេត្តនេះក្នុងឆ្នាំ2020  ដោយបច្ចុប្បន្ន KRC បាននិងកំពុងសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ធ្វើការសិក្សាលម្អិតទៅលើស្ថានភាពទូទៅទាក់ទងគុណភាពដី ទឹក អាកាសធាតុ ផលិតកម្ម ពូជ ទីផ្សារ និងបច្ចេកទេស។


    លោក PARK Kiwook បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកម្មវត្ថុខាងលើ។ លោក បានជម្រាបជូន លោករដ្ឋមន្ត្រីថា  KRC មានចំណាប់អារម្មណ៍លើផលិតកម្មដំឡូងបារាំង និងប្រភេទបន្លែសំខាន់ៗ ដែលកសិករកំពុងផលិតនាពេលបច្ចុប្បន្ន។

    លោក PARK បានមានប្រសាសន៍ថា៖«ដោយយល់ឃើញថា ខេត្តមណ្ឌលគីរីមានសក្តា​នុ​ពល​ល្អសម្រាប់ផលិតកម្មដំឡូងបារាំង និងបន្លែ ដោយយោងលើស្ថានភាពភូមិសាស្រ្ត និង​អាកាស​ធាតុ​ល្អ សម្រាប់ផលិតកម្មដំឡូងបារាំង កម្ពុជាមានសក្តានុពល ប៉ុន្តែផលិតកម្មនេះ នៅមិន​ទាន់បានអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែចង្វាក់ផលិតកម្ម និងទីផ្សារដែលជា​ដើម​ហេតុ​ចម្ប​ង ធ្វើឱ្យផលិតកម្មនេះ មិនអាចធ្វើការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ទើប​តម្រូវ​ឱ្យកម្ពុជា ធ្វើការនាំចូលបន្លែផ្សេងៗ។ 

    ហេតុនេះ នាពេលអនាគតគម្រោងនេះ គ្រោងនឹងបង្កើនផលិតភាពផលិតកម្មដំឡូងបារាំង និងបន្លែផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការកាត់បន្ថយ​បរិមា​ណ​នាំ​ចូល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋដែលភាគច្រើន ជាជនជាតិដើមភាគតិច និង​បង្កើនប្រាក់ចំណូល។ នេះជាការបញ្ជាក់បន្ថែម របស់លោក PARK Kiwook។

    ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវសុទិដ្ឋិនិយម និងគាំទ្រលើគម្រោងនេះ ដោយហេតុ​ថា កន្លងមកផលិតកម្មដំឡូងបារាំងនៅកម្ពុជា ជាទូទៅកសិករមិនសូវនិយមដាំដុះប៉ុន្មានទេ ទើបតែប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ ដែលមានគម្រោងដែលឧបត្ថម្ភដោយអង្គការ KOPIA KOREA សហការជាមួយសាកល​វិទ្យាល័យភូមិន្ទកសិកម្ម ធ្វើការសិក្សាស្រាវជ្រាវដាំសាកល្បងនៅខេត្តមណ្ឌលគីរីហើយ​លទ្ធផលនៃ​ការ​សិក្សា និងសាកល្បងនេះ បាន​បង្ហាញ​ឱ្យឃើញ​ថា ដំណាំមានការលូតលាស់ល្អ និងផ្តល់ទិន្នផល​គួរជាទីពេញ​ចិត្ត។

    ឯកឧត្តម វេង សាខុន បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ត ហើយ​សន្យា​​​​ថា នឹងផ្តល់កិច្ច​សហ​ការឱ្យបានពេញលេញ និងជាពិសេសឯកឧត្តមបានណែ​នាំឱ្យ​អគ្គនា​យក​ដ្ឋានកសិកម្ម និង​មន្ទីរ​​កសិ​កម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តផ្តល់កិច្ចសហការឱ្យបានល្អជាមួយ KRC ដើម្បី​ឱ្យ​គម្រោងនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ តាមការរំពឹងទុក គឺខេត្តមណ្ឌលគីរី អាច​ផលិត​ដំឡូងបារាំងបាន នាពេលអនាគត៕

  • រឿងភាគចំនួន៣រឿង ប្រកាសបិទការថតព្រមគ្នា

    រឿងភាគចំនួន៣រឿង ប្រកាសបិទការថតព្រមគ្នា

    នៅរាត្រីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០ នេះ ស្ថានីយន៍ទូរទស្សន៍ប៉ុស្ត៍លេខ ៥ បានប្រកាសបញ្ចប់ការថតរឿងភាគចំនួន៣រឿងព្រមគ្នារួមមានរឿង « ភ្លើងគុំនំ » រឿង « និស្ស័យខ្លុយស្នេហ៍ » និងរឿង « សម្បថដងស្ទឹង » ប្រកបដោយភាពសប្បាយរីករាយទាំងសិល្បករ និងក្រុមការងារផលិតក្នុងភោជនីយដ្ឋាន សមុទ្រព្រិល។

    តារាល្បីៗចូលរួមសម្ដែងជាច្រើនដួងដូចជា កញ្ញា ព្រះកាយច័ន្ទ, កញ្ញា ទឹម រដ្ឋា, លោក អៀង ចេនឡា, លោក លឹម រដ្ឋា និង តារាកិត្តិយសល្បីៗ ព្រមទាំងក្រុមផលិតករខ្មែរ-ថៃ ជាច្រើនរូបបានអញ្ជើញមានវត្តមាននៅក្នុងកម្មវិធី។

    លោក ហួង តារាមុនី បានប្រាប់ថា ភាពយន្តទាំងនេះក៏ជាស្នាដៃរបស់ក្រុមផលិតករមកពីប្រទេសថៃ សហការជាមួយនឹងក្រុមផលិតករខ្មែរប៉ុស្ត៍លេខ ៥ រួមគ្នាដើម្បីផលិតជាខ្សែរភាពយន្តដ៏ល្អឯកដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជនអ្នកគាំទ្រដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៥ផងដែរ ពិសេសនោះគឺដើម្បីគាំទ្រវិស័យរឿងភាគខ្មែរ ឱ្យកាន់តែល្បីល្បាញថែមទៀតផង។ យ៉ាងណាមិញ រឿងទាំង៣ គឺជាសមិទ្ធផលទី២២រួចមកហើយ ក៏ត្រៀមនឹងមានចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះជាបន្តបន្ទាប់ផងដែរនៅក្នុងកញ្ចក់ទូរស្សន៍ប៉ុស្ត៍លេខ៥ផ្ទាល់តែម្ដងបន្ទាប់ពីរឿងផ្សេងៗត្រូវបានបញ្ចប់៕

  • យុវជនខ្មែរ ២រូប ផលិតកាបូបយីហោខ្មែរ គ្រោងវាយលុកទីផ្សារកាបូបប្រេនក្នុងឆ្នាំថ្មីនេះ

    យុវជនខ្មែរ ២រូប ផលិតកាបូបយីហោខ្មែរ គ្រោងវាយលុកទីផ្សារកាបូបប្រេនក្នុងឆ្នាំថ្មីនេះ

    ​ក្នុង​ពិធីសម្ពោធ​យីហោ​ ​Tos​ ​Tenh​ ​សាខា​ទី​ ​២​ ​មាន​ទីតាំងនៅ​ ​#​៧៤​ ​ផ្លូវ​ ​Polairs​ ​គម្រោង​ទី៧​ ​ប៉េង​ហួត​បឹង​ស្នោ​រ​ ​ហើយក៏​ជា​យីហោ​មួយ​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូនខ្មែរ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​កម្មវិធី​សម្ពោធ​មួយ​នេះ​មាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​ ​ហើយក៏​មានការ​ស្ងើចសរសើរ​ពីសំណាក់​អតិថិជន​ ​ភ្ញៀវ​កិត្តិយស​ដែល​កូនខ្មែរ​អាចប​ង្កើត​អ្វីមួយ​ដែល​ជា​ស្នាដៃ​ខ្លួនឯង​ពិ​តៗ​ ​មិន​មានការ​ថ​ត​ចម្លង​ៗ​យក​ម៉ូត​ពី​បរទេស​នោះ​ទេ​។​



    ​លោក​លាង​ ​គឹ​មហេង​ដែល​ជា​ម្ចាស់ហាង​កាបូប​ ​Tos​ ​Tenh​ ​បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា​ហាង​មួយ​នេះ​គឺ​បង្កើត​ឡើង​មាន​រយៈពេល​ ​៥​ ​ឆ្នាំ​មក​ហើយ​ ​តែ​ផ្ទុះ​ខ្លាំង​ជាងគេ​គឺ​ក្នុង​ឆ្នាំ​ថ្មីនេះ​ឯង​ ​ហើយ​ហាង​មួយ​នេះ​ក៏​ជា​សាខា​ទី២ផង​ដែរ​ ​ហើយ​កាបូប​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ជាង​គឺ​កាបូប​ដែល​ធ្វើ​ចេញពី​ផ្ការំដួល​ ​ដែល​កាបូប​នោះ​ឈ្មោះ​កិន្នរ​ ​គឺ​តំណាង​ទៅលើ​នា​រីៗ​ដែល​ស្រស់​ស្អាត​ដូចជា​អប្សរា​ ​ទេពអក្សរ​ ​ដែល​ឈ្មោះ​នេះ​គឺជា​ឈ្មោះ​របស់​ខ្មែរយើង​ ​ហើយ​ផ្ការំដួល​នេះ​ក៏​ជា​ផ្កា​តំណាង​អោយ​ជាតិ​យើង​ដែល​ ​ហើយ​លោក​ក៏​មាន​ទស្សនៈ​មួយ​ថា​ ​ចង់​ថែរក្សា​អ្វី​ដែល​ជា​របស់​ខ្មែរ​ ​ព្យាយាម​ច្នៃ​អ្វី​ដែល​ខ្មែរ​មាន​យក​មក​ដាក់លើ​កាបូប​ ​ដើម្បី​បង្ហាញ​ប្រាប់​ថា​យើង​ជា​កូនខ្មែរ​មួយ​រូប​ដែល​អាចប​ង្កើត​អ្វីមួយ​ជា​របស់​ខ្លួនឯង​ផ្ទាល់​បាន​ផង​ដែរ​ ​។​ ​

    ​យុវ​វ​ជន​ស្រស់​សង្ហា​ម្នាក់​នេះ​ ​បាន​បន្ត​ទៀត​ថា​កាបូប​ដែល​មាននៅ​ក្នុង​ហាង​ ​Tos​ ​Tenh​ ​គឺជា​គំនិត​ច្នៃប្រឌិត​របស់​កូនខ្មែរ​ពិ​តៗ​ ​ទាំង​ការ​ឌីហ្សាញ​ ​ទាំង​ចេញ​ម៉ូត​ ​និង​ការរចនា​គឺ​ចេញពី​កូនខ្មែរ​ពិ​តៗ​ ​ដែល​គ្រាន់​តែ​កម្ម​ង់​ ​ការផលិត​ផល​ចេញពី​រោងចក្រ​បរទេស​តែប៉ុណ្ណោះ​។​

    ​ថៅកែ​ហាង​ ​Tos​ ​Tenh​ ​ក៏បាន​លើកឡើង​ទៀត​ថា​ដល់ពេលហើយដែល​កូនខ្មែរ​គ្រប់រូប​ចេះ​បង្កើត​អ្វី​ដែល​ជា​ស្នាដៃ​ខ្លួនឯង​ផ្ទាល់​ ​ហើយ​លោក​ក៏​ជា​មនុស្សម្នាក់​ដែល​ស្រលាញ់​វប្បធម៌​ខ្មែរ​ហេតុនេះ​ហើយ​លោក​ក៏​ចង់​លើកស្ទួយ​ស្នាដៃ​ខ្មែរ​ ​ទើប​លោក​ព្យាយាម​រក​អ្វី​ដែល​ថ្មី​ៗ​ដើម្បី​យក​មក​បង្កើត​ជា​ស្នាដៃ​កូនខ្មែរ​ ​ដោយ​មិន​មានការ​ថតចម្លង​ពី​អ្នកណា​ម្នាក់​នោះ​ទេ​។​
    ​ទន្ទឹម​នឹង​យីហោ​ ​Tos​ ​Tenh​ ​កាន់តែ​ល្បី​រន្ទឺ​ ​និង​មានឈ្មោះ​ល្បី​យ៉ាង​ខ្លាំង​លោក​លាង​ ​គឹ​មហេង​ក៏​មានដៃ​គូ​សហការ​ដ៏​ល្អ​មួយ​គឺ​លោក​ ​Hok​ ​Seng​ ​ដែល​គាត់​ក៏​ជា​ដៃគូ​រកស៊ី​នៅក្នុង​យីហោ​ ​Tos​ ​Tenh​ ​ផង​ដែរ​។​ ​ហើយ​យុវជន​ ​២​ ​រូប​នេះ​ក៏​តែងតែ​ពិភាក្សា​គ្នា​ក្នុង​ការបង្កើត​អ្វីមួយ​ដែល​ថ្មី​សំរាប់​អតិថិជន​ ​ដែល​ធ្វើអោយ​អតិថិជន​ស្គាល់​យីហោ​ ​Tos​ ​Tenh​ ​យ៉ាង​ច្បាស់​ ​និង​ទទួល​បានការ​សរសើរ​ ​ការ​លើកទឹកចិត្ត​ ​ពីសំណាក់​អតិថិជន​ដែរ​ ​ហើយ​នៅ​រយៈពេល​ ​៣​ ​ឆ្នាំ​ទៀត​លោក​នឹង​មាន​កា​រល​ក់ហ្រ្វេន​ឆាយ​នៅ​ស្រុកខ្មែរ​ ​ជាពិសេស​លោក​នឹង​ព្យាយាម​នាំ​នៅ​អ្វី​ដែល​ថ្មី​មកកាន់​អតិថិជន​ទាំងអស់គ្នា​។​

    ​ជាចុងក្រោយ​ ​យុវជន​ទាំង​ ​២​ ​នេះ​ក៏បាន​អរគុណ​ទៅកាន់​អតិថិជន​ថា​ ​“​ ​បើ​គ្មាន​អតិថិជន​ពួក​ខ្ញុំ​ទាំង​ ​២​ ​នាក់​ក៏​គ្មាន​ថ្ងៃនេះ​ដែល​ ​អរគុណ​សំរាប់​ការ​គាំទ្រ​ ​អរគុណ​សំរាប់​ការ​ជឿ​ទុកចិត្ត​នៅ​លើ​យីហោ​មួយ​នេះ​ ​អរគុណ​សំរាប់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​នៅ​ស្នាដៃ​កូនខ្មែរ​ ​ហើយក៏​ជូនពរ​អោយ​អតិថិជន​គ្រប់គ្នា​មានសំណាង​ល្អ​ ​សុខភាព​ល្អ​ ​ជាពិសេស​សង្ឃឹមថា​ទៅ​ថ្ងៃខាងមុខ​អតិថិជន​នឹង​នៅតែ​គ្រាំ​ទ្រ​នៅ​យីហោ​ ​Tos​ ​Tenh​ ​ដែល​ជា​យីហោ​មួយ​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូនខ្មែរ​ពិ​តៗ​។​ ​ជាពិសេស​លោក​ក៏​ផ្តាំផ្ញើ​អរគុណ​ទៅ​ក្រុមការងារ​ ​Tos​ ​Tenh​ ​ទាំងអស់​ដែល​បាន​យកចិត្ត​ទុកដាក់​នឹង​ការងារ​ ​ហើយ​ខំ​ខិត​ប្រឹងប្រែង​ធ្វើ​កា​ទាំងយប់​ទាំង​ថ្ងៃ​ ​នឹង​តែងតែ​ចេះ​យក​យល់​នឹង​ចេះ​ស្រលាញ់​គ្នា​ដូច​បងប្អូន​បង្កើត​ផង​ដែរ​។​

    ​សាខា​ទី១​ ​សំណង់១២​ ​ផ្លូវ២៦១​ ​ផ្ទះលេខ​ ​៤៥​
    ​សាខា​ទី២​ ​#​៧៤​ ​ផ្លូវ​ ​Polaris​ ​គម្រោង​ទី៧​ ​ប៉េង​ហួត​បឹង​ស្នោ​រ​
    ​ទំ​នា​ក់ទនង​ព័ត៌មាន​បន្ថែម​៖​ ​០១០​ ​៧៧៧​ ​០២៦​
    ​Facebook​ ​Page​៖​ ​https​:​/​/​www.facebook.com​/​TosTenh​/​

  • Messi​ ​មិន​អាច​បំភ្លេច​ការប្រកួត​ប្រជែង​ជាមួយនឹង​ ​Ronaldo​ ​បាន​ឡើយ​

    Messi​ ​មិន​អាច​បំភ្លេច​ការប្រកួត​ប្រជែង​ជាមួយនឹង​ ​Ronaldo​ ​បាន​ឡើយ​

    ​​តាមរយៈ​បទ​សម្ភាស​ជាមួយនឹង​កាសែត​បរទេស​មួយ​ ​កីឡាករ​ជើងខ្លាំង​លំដាប់​ពិភពលោក​ ​Lionel​ ​Messi​ ​បាន​ថ្លែង​ថា​ ​ទោះបីជា​ ​Ronaldo​ ​ទៅដល់​ទីណា​ក៏ដោយ​ ​ក៏​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ ​នៅតែ​ជាគូ​ប្រជែង​របស់​ខ្លូន​ដដែល​។​

    ​អស់​រយៈពេល​ ​1ទសវត្សរ៍​មក​ហើយ​ ​ដែល​ការ​ប្រជែង​របស់​ ​Messi​ ​និង​ ​Ronaldo​ ​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ប្រទេស​អេស្ប៉ាញ​បាន​គ្រប់គ្រង​បេះដូង​អ្នកទស្សនា​បាល់ទាត់​នៅ​អឺរ៉ុប​ ​ដោយ​ពួកគេ​ទាំង2​ ​បាន​គ្រប់គ្រង​ផ្តាច់​មុខ​សម្រាប់​ពានរង្វាន់​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​។​

    ​Messi​ ​បាន​បន្ថែម​ថា​ ​ការប្រកួត​ប្រជែង​ជាមួយ​ ​Ronaldo​ ​នឹង​មាន​រហូត​ ​បើ​ទោះបីជា​ការប្រកួត​ប្រជែង​នេះ​មាន​រយៈពេល​យូរណាស់​មក​ហើយក៏​ដោយ​ ​ហើយ​ការប្រកួត​ប្រជែង​ដល់កម្រិត​នេះ​ ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ​ព្រោះ​នេះ​គឺ​ការ​ទាមទារ​ពី​ក្លិប​របស់​ពួក​យើង​ទាំង2​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ខ្សែប្រយុទ្ធ​ ​Messi​ ​និង​ខ្សែប្រយុទ្ធ​ ​Ronaldo​ ​ជាគូ​ប្រកួតប្រជែង​គ្នា​ជា​យូរណាស់​មក​ហើយ​ ​គឺ​ចាប់តាំងពី​ ​Ronaldo​ ​នៅ​លេង​ឱ្យ​ក្លិប​ ​Real​ ​Madrid​ ​តាំងពី​ដំបូង​មក​ម្ល៉េះ​៕​


  • ចេញ​ហើយ​!​ ​ឈ្មោះ​កីឡាករ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​បំផុត​លើ​ពិភពលោក​

    ចេញ​ហើយ​!​ ​ឈ្មោះ​កីឡាករ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​បំផុត​លើ​ពិភពលោក​

    ​តាម​ការសិក្សា​របស់​ ​CIES​ ​Football​ ​Observatory​ ​បាន​ពិនិត្យ​ទៅលើ​តម្លៃ​ទីផ្សារ​ដោះ​ដូ​រកីទ្បា​ករ​នៅ​លើ​ពិភពលោក​ ​និង​បាន​បង្ហាញ​ឈ្មោះ​កី​ទ្បា​ករ​ទាំង5​ ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​ក្នុង​ពិភពលោក​ឆ្នាំ2020​។​

    ​ក្នុង​នោះ​កី​ទ្បា​ករ​របស់​ក្រុម​ ​Paris​ ​Saint​-​Germain​ ​គឺ​ ​-​ ​Kylian​ ​Mbappé​ ​មានតម្លៃ​ខ្លួន​រហូត​ ​294លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ជា​កី​ទ្បា​ករ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ឆ្នាំ2020នេះ​។​

    ​ខាងក្រោម​នេះ​ ​គឺ​ឈ្មោះ​កី​ទ្បា​ករ​ទាំង​ ​5រូប​ដែល​មានតម្លៃ​ខ្លួន​ថ្លៃជាង​គេ​ក្នុង​ពិភពលោក​ ​ក្នុង​ឆ្នាំ2020នេះ​៖​
    ​1​-​ ​Kylian​ ​Mbappé​ ​កី​ទ្បា​ករ​របស់​ ​Paris​ ​Saint​-​Germain​ ​មានតម្លៃ​ខ្លួន​ ​265លាន​ផោន​(​294លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​

    ​2​-​ ​Raheem​ ​Sterling​ ​កី​ទ្បា​ករ​របស់​ក្រុម​ ​Manchester​ ​City​ ​មានតម្លៃ​ខ្លួន​ ​223​ ​លាន​ផោន​(​250លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​

    ​3​-​ ​Mohammed​ ​Salah​ ​កី​ទ្បា​ករ​របស់​ក្រុម​ ​Liverpool​ ​មានតម្លៃ​ខ្លួន​ ​175លាន​ផោន​ ​(​194លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​

    ​4​-​ ​Jadon​ ​Sancho​ ​កី​ទ្បា​ករ​របស់​ក្រុម​ ​Borussia​ ​Dortmund​ ​មានតម្លៃ​ខ្លួន​ ​168លាន​ផោន​(​187លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​

    ​5​-​ ​Sadio​ ​Mané​ ​កី​ទ្បា​ករ​របស់​ក្រុម​ ​Liverpool​ ​ដែល​មានតម្លៃ​ខ្លួន​ ​155លាន​ផោន​(​178លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

    ​ប៉ុន្តែ​ក្នុង​នោះ​ ​មិន​មានឈ្មោះ​របស់​កី​ទ្បា​ករ​ល្បីល្បាញ​លំដាប់​ពិភពលោក​ ​3រូប​ ​គឺ​ ​Cristiano​ ​ronaldo​,​ ​Messi​ ​និង​ ​Neymar​ ​Jr​ ​ទេ​៕​