Author: អេបិល

  • វិធីការពារពីវីរុសខូរូណា

    វិធីការពារពីវីរុសខូរូណា

    ពីករណីរាតត្បាតនៃវីរុសកូរូណាជំងឺរលាកសួតប្រភេទថ្មីឆ្នាំ 2019 នាយកដ្ឋានសុខាភិបាលផ្នែកសុខភាព​និង​អនាម័យពិភពលោក ​បានបង្ហាញពីវិធីសាស្ត្រដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរូណាដូចខាងក្រោម៖

    -លាងដៃជាមួយទឹក និងសាប៊ូ ឬជែលអាកុលសម្រាប់លាងដៃ
    -បិទមាត់ បិទច្រមុះ ពេលក្អក កណ្ដាស់ ដោយក្រដាស់ជូតមាត់ ឬពាក់ម៉ាស់
    -ចៀសវាង ឬនៅក្បែរអ្នកមានជំងឺផ្លូវដង្ហើម
    -ចម្អិនអាហារប្រភេទសាច់សត្វឱ្យច្អិន ដោយសីតុណ្ហភាពក្ដៅ
    -ពាក់ស្រោមដៃមុនចាប់កាន់សត្វព្រៃ ឬសត្វចិញ្ចឹមក្នុងកសិដ្ឋាន ដើម្បីការពារការឆ្លងវីរុស ៕

  • វិធីសង្កេតរោគសញ្ញាអាការជំងឺរលាកសួតដោយវីរុសកូរូណា

    វិធីសង្កេតរោគសញ្ញាអាការជំងឺរលាកសួតដោយវីរុសកូរូណា

    អាការជំងឺរលាកសួតដោយវីរុសកូរូណា មានរោគសញ្ញាស្រដៀងនឹងជំងឺផ្លូវដង្ហើម ដូចជា គ្រុនផ្ដាសាយធំ គឺមានរោគសញ្ញា គ្រុនក្ដៅ ហៀរសំបោរ ក្អក ឈឺបំពង់ក ដកដង្ហើមញាប់ ដកដង្ហើមមិនពេញលេញ ដង្ហក់ដង្ហើម ជាដើម។ ជំងឺរលាកសួតបណ្ដាលពីវីរុសកូរូណាមេរោគថ្មីនេះ ជាទូទៅមេរោគឆ្លងទៅក្នុងខ្លួនមនុស្សតាមវិធី ២ យ៉ាង៖

    – ផ្លូវដង្ហើម ៖ ដោយឆ្លងទទួលវីរុសពី ការក្អក និងកណ្តាស់ ទើបវីរុសកូរ៉ូណា គឺជាវីរុសដែលផ្តោតសំខាន់ទៅលើប្រព័ន្ធផ្លូវដង្ហើម។
    – ប្រព័ន្ធរំលាយអាហារ ៖ គេសង្កេតឃើញកើតមានតិចករណី តាមរយៈការបរិភោគសារធាតុកខ្វក់ អាហារសត្វពិស ចូលក្នុងខ្លួន ដែលអាចជាមធ្យោបាយនៃការចម្លងវីរុសខូរូណានេះផងដែរ។

    រោគសញ្ញានៃជំងឺរលាកសួតពីវីរុសកូរូណារូមមាន៖

  • នាយករដ្ឋមន្ត្រីបញ្ជាក់ថា ជំងឺរលាកសួតដោយមេរោគកូរ៉ូណា មិនទាន់មកដល់កម្ពុជាទេ តែត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់

    នាយករដ្ឋមន្ត្រីបញ្ជាក់ថា ជំងឺរលាកសួតដោយមេរោគកូរ៉ូណា មិនទាន់មកដល់កម្ពុជាទេ តែត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ផ្លូវការកាលពីពេលថ្មីៗនេះថា មកដល់ពេលនេះមិនទាន់មានជំងឺរលាកសួតថ្មី កូរ៉ូណា (Corona) នៅកម្ពុជានៅឡើយទេ តែយើងក៏កំពុងចាត់វិធានការការពារ និងប្រុងប្រយ័ត្នយ៉ាងខ្ពស់បំផុតផងដែរ។ 

    នៅក្នុងសារដ៏មានសារៈសំខាន់នោះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទន្ទឹមនឹងពេលដែលបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានរាលដាលមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបុរី, កូរ៉េខាងត្បូង, ថៃ, វៀតណាម និងម៉ាឡេស៊ី។

    ក្នុងសារនោះសម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា អាការរោគ គឺមានផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃឱ្យបានស្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការរោគ ឬរោគសញ្ញាដូចខាងលើ និងកុំនៅជិតសត្វពាហនៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញ៉ាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។

    គួរជម្រាបដែរថា មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ តែដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ 24ម៉ោង ដើម្បីស្គែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។

    នៅក្នុងនោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំបន្ថែម ឱ្យប្រជាជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសខណៈពេលដែលមេរោគកូរ៉ូណានេះកំពុងឆ្លងរាលដាលនៅក្រៅប្រទេស។ ប្រសិនបើបងប្អូនសង្ស័យថា មានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា នេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។

    ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនេះ(115) ត្រូវមានអ្នកប្រចាំការ និងចាំទទួលពេលមានការទូរស័ព្ទចូលគ្រប់ពេល៕


  • ក្រុមហ៊ុនស៊ីងម៉ឹង សហការជាមួយក្រុមហ៊ុន Cellcard ផ្តល់ជូនសេវាកម្មមើលទូរទស្សន៍លើទូរស័ព្ទដៃបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាមួយ Splus

    ក្រុមហ៊ុនស៊ីងម៉ឹង សហការជាមួយក្រុមហ៊ុន Cellcard ផ្តល់ជូនសេវាកម្មមើលទូរទស្សន៍លើទូរស័ព្ទដៃបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាមួយ Splus

    ថ្មីៗនេះក្រុមហ៊ុនស៊ីងម៉ឹងបានកំពុងសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំៗក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនការមើលទូរទស្សន៍លើទូរស័ព្ទដៃរបស់លោកអ្នក ជាមួយកម្មវិធីទូរទស្សន៍ Splus App ដែលដំនើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ ឥឡូវនេះក្រុមហ៊ុនបានធ្វើការសហការជាមួយក្រុមហ៊ុន Cellcard បន្ថែមទៀត ដើម្បីពង្រីកសេវាកម្មមើលទូរទស្សន៍តាមទូរស័ព្ទដៃរបស់ខ្លួនឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជនដែលប្រើប្រាស់សេវាកម្មទូរស័ព្ទចល័តរបស់ប្រព័ន្ធ Cellcard។

    Splus គឺជាកម្មវិធីទូរស័ព្ទមួយដែលផ្តល់សេវាកម្មទូរទស្សន៍ផ្សាយផ្ទាល់ និង អាចទស្សនាបាននៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ វានាំមកជូនលោកអ្នកនូវការកម្សាន្តពេញលេញដែលអនុញ្ញាតឱ្យអ្នកអាចទស្សនាប៉ុស្តិ៍ ខ្មែរ ចិន និងបរទេស ដែលកំពុងផ្សាយផ្ទាល់ផងដែរ។ Splus ក៍មានមុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យអ្នកអាចមើលត្រលប់ទៅកម្មវិធីទូរទស្សន៍ដែលបានផ្សាយរួចហើយក្នុងរយះពេល ៧ថ្ងៃ ផ្តល់ភាពងាយស្រួលសំរាប់អ្នកដែលខកខាន មិនបានទស្សនាការផ្សាយផ្ទាល់ ។

    ជាមួយនឹងកញ្ចប់គម្រោងចំនួនបីផ្សេងគ្នាលើការផ្តល់ជូន មានដូចជា កញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ជាតិ កញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ចិន និង កញ្ចប់សម្រាប់ ប៉ុស្តិ៍ទូរទស្សន៍បរទេស លោកអ្នកអាចជ្រើសរើសកញ្ចប់ដ៏ល្អឥតខ្ចោះណាមួយដែលលោកអ្នកពេញចិត្ត និងអាចចូលទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់គ្រប់ពេលវេលានិងគ្រប់ទីកន្លែងនៅលើស្មាតហ្វូនរបស់អ្នក។

    តោះកុំភ្លេចដូនឡូតយក Splus App ដើម្បីទស្សនាប៉ុស្តិ៍ទូរទស្សន៍ខ្មែរ ចិន និងប៉ុស្តិ៍បរទេសជាច្រើនទៀតតាមតម្រូវការជាមួយកម្រិតរូបភាព HD ច្បាស់ល្អ ។

    ដើម្បីភ្ជាប់គម្រោង Splus តាមប្រព័ន្ធ Cellcard អ្នកគ្រាន់តែធ្វើតាមរបៀបខាងក្រោម ៖

    ដោនឡូតកម្មវិធី Cellcard App > ចូលទៅកាន់ Menu Entertainment

    ចូលទៅកាន់ TV –> ចូលទៅកាន់ Splus

    ជ្រើសរើសគម្រោងដែលអ្នកពេញចិត្ត –> ហើយចុច Subscribe ជាការស្រេច
    តោះនៅចាំអីទៀតចុះឈ្មោះជាមួយ Splus តាមលេខទូរស័ព្ទ Cellcard របស់អ្នកឥឡូវនេះដើម្បីមើលប៉ុស្តិ៍ទូរទស្សន៍ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងងាយស្រួលប្រើប្រាស់គ្រប់ទីកន្លែង គ្រប់ពេលវេលា ។

    សម្រាប់ព័ត៌មានបន្ថែម 096 666 1888 / 089 966 888 / 023 860 666
    ឬសូមចូលទៅកាន់គេហទំព័ររបស់យើង https://smtelemedia.com/

  • មានឧបករណ៍នេះមួយ មិនបារម្ភរឿងភាសា ពេលទៅលេងស្រុកគេ

    មានឧបករណ៍នេះមួយ មិនបារម្ភរឿងភាសា ពេលទៅលេងស្រុកគេ

    Cheetah Talk ជាផលិតផលថ្មីមួយ មាននាទីសំខាន់ក្នុងការបកប្រែសំឡេងឆ្លាតវៃ ដែលមានបង្កប់នូវ AI translation machines ដោយភ្ជាប់ជាមួយទូរស័ព្ទដៃ។

    ឧបករណ៍ Cheetah TALK translation នេះលក់ដាច់គួរសម ពោលគឺកាលពីឆ្នាំមុន ចំនួនលក់បានកើនដល់ 5,000គ្រឿង។ ជាពិសេសវាដំណើការបានល្អជាមួយនឹងភាសាថៃ អាចឱ្យប្រជាជនដែលមិនសូវពូកែភាសាអង់គ្លេស ឬចិន អាចសន្ទនាជាមួយបរទេសបានទៀតផង។

    លើសពីនេះ ឧបករណ៍បកប្រែដ៏ឆ្លាតវៃនេះ អាចគាំទ្រជាមួយភាសាបានយ៉ាងល្អបាន​ជាង 42ភាសា ស្មើនឹង 62% នៃភាសាទូទាំងពិភពលោក។ ថ្មខ្លាំងអាចប្រើបាន  24ម៉ោង ដោយអ្នកគ្រាន់តែដោនឡូតកម្មវិធីតាម (Apps Store) និង Android (Google Play Store) ជាការស្រេច។ វាស្ថិតក្នុងតម្លៃធូរថ្លៃត្រឹមតែ 100ដុល្លារប៉ុណ្ណោះ។ វាពិតជាមានសារប្រយោជន៍ច្រើនមែនទែន ដើម្បីជួយសម្រួលការងារប្រចាំថ្ងៃ បើអ្នកយកតាមខ្លួនពេលទៅប្រទេសក្រៅ​ អ្នកអាចនិយាយយល់គ្នាជាមួយតាក់ស៊ីបានគ្រប់ពេលវេលា៕


  • មិនធម្មតាមែន! អ្នក​វិទ្យាសាស្រ្ត​បង្កើត​ខ្យល់​អុកស៊ីហ្ស៊ែន​ចេញពី​ដីលើភពព្រះចន្ទ បានសម្រេច!

    មិនធម្មតាមែន! អ្នក​វិទ្យាសាស្រ្ត​បង្កើត​ខ្យល់​អុកស៊ីហ្ស៊ែន​ចេញពី​ដីលើភពព្រះចន្ទ បានសម្រេច!

    អ្នកស្រី Beth Lomax អ្នកស្រាវជ្រាវមកពី​សាកលវិទ្យាល័យ Glasgow និង​ជាអ្នកស្រាវជ្រាវម្នាក់​លើគម្រោងនេះ បាន​ឱ្យដឹងថា ការ​ផលិតអុកស៊ីហ្ស៊ែន​ចេញពី​ធនធាន​ធម្មជាតិដែល​រកឃើញ​នៅលើពិភពព្រះចន្ទ គឺពិត​ជាមានប្រយោជន៍យ៉ាងធំធេង​សម្រាប់ការ​រស់នៅលើពិភពនោះ​នាពេលអនាគត ទាំងការដកដង្ហើម និង​ផលិតកម្ម​ឥន្ធនៈ គ្រាប់រ៉ុក្កែត។

    ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​បង្កើត​រោងចក្រ​គំរូ​មួយ​ក្នុងគោលបំណង​ផលិត​អុកស៊ីហ្ស៊ែន ចេញពី​ដី និង​ធូលីលើភពព្រះចន្ទ ដែល​មានសារៈសំខាន់បំផុត​សម្រាប់ការតាំងទីលំនៅ និងបេសកកម្មនានាលើភពនេះ នាថ្ងៃអនាគត។

    រោងចក្រ​ផលិត​អុកស៊ីហ្ស៊ែននេះ ត្រូវបាន​បង្កើត​ឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អវកាស និង​បច្ចេកវិទ្យាអឺរ៉ុប (ESTEC) ដែលមាន​ទីតាំងនៅក្នុងប្រទេសហូឡង់។

    អ្នកស្រី​បន្តថា ធូលី ដី និងថ្ម និង​វត្ថុធាតុដទៃទៀត​ដែលរក​ឃើញ​នៅលើ​ភពព្រះចន្ទ គឺពិតជាមានផ្ទុក​អុកស៊ីហ្ស៊ែន 40-45%។ ទោះជាយ៉ាងនេះក្តី វាមិនទាន់អាចត្រូវបានប្រើប្រាស់ភ្លាមៗឡើយ ដោយ​ត្រូវឆ្លងកាត់បច្ចេកវិទ្យារំលាយមួយដែលហៅថា «molten salt electrolysis» ទើបអាចស្រង់​អុកស៊ីហ្ស៊ែន​មកប្រើបាន៕


  • អាស៊ីអ៊ឺរ៉ុប មិនស្គាល់ពាក្យថាបរាជ័យ លើកពាន Pre-Season Cup

    អាស៊ីអ៊ឺរ៉ុប មិនស្គាល់ពាក្យថាបរាជ័យ លើកពាន Pre-Season Cup

    កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមបាល់ទាត់ក្នុងលីកកំពូលកម្ពុជា AEU បានក្លាយជាជើងឯកពានរង្វាន់ Pre-Season Cup មួយ ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយលទ្ធផលស្មើគ្នា 3ទល់នឹង3។

    មុនឈានដល់លើកការពានមិត្តភាពនេះ អាស៊ីអឺរ៉ុបបានទម្លាក់ណាហ្គាវើលដ៍នៅថ្ងៃបើកឆាកក្នុងពិន្ទុ 4ទល់នឹង3 កាលថ្ងៃព្រហស្បតិ៍ ទី16 ខែមករា និងឈ្នះក្រុមក្រសួងការពារជាតិ 5ទល់នឹង4 ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី (90នាទីស្មើគ្នា 3-3)។ ចំណែកចំណាត់ថ្នាក់លេខ3 បានទៅលើណាហ្គាវើលដ៍ ដែលឈ្នះសូលទីឡូអង្គរ 1ទល់នឹង0។ 

    គួរបញ្ជាក់ដែរថា ការប្រកួតពានរង្វាន់មិត្តភាព TV5 Pre-Season Championship 2020 ត្រូវបានរៀបចំដោយក្លិបក្រសួងការពារជាតិ ដែលចាប់ផ្ដើមការប្រកួតកាលពីល្ងាចថ្ងៃទី16 ខែមករាកន្លងទៅ ដោយមានក្រុមចំនួន4 ចូលរួមរួម មានក្រុមក្រសួងការពារជាតិ សូលទីឡូអង្គរ ណាហ្គាវើលដ៏ និងអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្ដាតចាស់៕


  • ព្រះខ័នរាជស្វាយរៀង ត្រៀមបំបាក់ក្រុមមកពីឡាវ ក្នុងការប្រកួតដំបូងនៃពាន ​AFC CUP

    ព្រះខ័នរាជស្វាយរៀង ត្រៀមបំបាក់ក្រុមមកពីឡាវ ក្នុងការប្រកួតដំបូងនៃពាន ​AFC CUP

    ក្នុងឆ្នាំ2019 នេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង និងជាក្រុមជើងឯកលីកកំពូលកម្ពុជា រដូវកាល2019 នេះ បានទទួលកៅអីវគ្គជម្រុះ AFC CUP ចំនួន1 មុននឹងទៅលេងពានដ៏ធំប្រចាំតំបន់មួយនេះ។

    ដោយការប្រកួតជើងទី1 ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាក្លិបលេខ1 របស់លីកកំពូលកម្ពុជា នឹងត្រូវប្រកួតជាមួយនឹងក្រុម Master 7 មកពីលីកកំពូលរបស់ប្រទេសឡាវ ក្នុងវគ្គជម្រុះ AFC CUP 2020 នាល្ងាចនេះ ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង 6ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។

    ចប់ពីការប្រកួតល្ងាចនេះ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅឯប្រទេសឡាវវិញម្តង គឺនៅថ្ងៃទី29 ខែមករា ឆ្នាំ2019 សប្តាហ៍ក្រោយនេះ។

    គួរបញ្ជាក់ដែរថា ចំពោះក្រុមដែលឈ្នះពីការប្រកួតវគ្គជម្រុះនេះ នឹងឡើងទៅចូលរួមប្រកួតក្នុងពូល G ជាមួយនឹងក្រុម3ផ្សេងទៀត ដែលសុទ្ធសឹងតែជាក្រុមជើងឯកលីកកំពូលនៃប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី៕


  • ឆ្នាំ2020 កីឡដ្ឋានវិសាខា នឹងក្លាយជាកីឡដ្ឋានដែលធំជាងគេបន្ទាប់ពីពហុកីឡដ្ឋានជាតិ

    ឆ្នាំ2020 កីឡដ្ឋានវិសាខា នឹងក្លាយជាកីឡដ្ឋានដែលធំជាងគេបន្ទាប់ពីពហុកីឡដ្ឋានជាតិ

    កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់វិសាខា បានប្រកាសអំពីគម្រោងអភិវឌ្ឍន៍កីឡដ្ឋានរបស់ខ្លួនសម្រាប់ឆ្នាំ2020 ខាងមុខនេះ។

    ក្នុងនោះដែរ មានការធ្វើកន្លែងអង្គុយទស្សនានៅជ្រុងម្ខាងទៀត ដែលធ្វើឱ្យចំនួនផ្ទុកទស្សនិកជនរបស់កីឡដ្ឋានមួយនេះកើនបានឡើងដល់ទៅជិត 1ម៉ឺននាក់។

    គួរបញ្ជាក់ដែរថា កីឡដ្ឋានវិសាខា បានបើកដំណើរការក្នុងឆ្នាំ2019 ដោយសព្វថ្ងៃអាចផ្ទុកអ្នកទស្សនាបានប្រហែលជា 5ពាន់នាក់៕

  • ភ្ញាក់ផ្អើល!! ចោម ក្វាន់ ជូនអាំងប៉ាវង៉ូវហេងរថយន្តដល់បុគ្គលិកឆ្នើម

    ភ្ញាក់ផ្អើល!! ចោម ក្វាន់ ជូនអាំងប៉ាវង៉ូវហេងរថយន្តដល់បុគ្គលិកឆ្នើម

    តាមរយៈបណ្ដាញសង្គមគេមើលឃើញថា ក្រោយពីបើកមុខជំនួញអលនទ្រព្យពុះដីឡូតិ៍ និងសាងសង់វីឡាលក់លក់ចាយទុនអស់រាប់លានដុល្លារនៅតាមបណ្ដោយផ្លូវជាតិលេខ៣រួចមកឥឡូវនេះស្រីស្អាតមានសម្រស់បបូមាត់បេះដូងអ្នកនាង ចោម ក្វាន់ បានជូនកាដូរថយន្ត Prius មួយគ្រឿងដល់បុគ្គលិកឆ្នើមដែលចាត់ទុកថាជាអាំងប៉ាវង៉ូវហេង។

    អ្នកនាង ចោម ក្វាន់ បានបង្ហោះនៅលើហ្វេសប៊ុក ក្នុងនាមជាមេម្នាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិនប្រពៃណីចិននេះ ខ្លួនបានជូនកាដូរថយន្ត Prius មួយគ្រឿងដល់បុគ្គលិកឆ្នើមដែលមានការព្យាយាម និងមានភាពស្មោះត្រង់ជាមួយអ្នកនាង នាពេលកន្លងមកមិនថាទៅដល់ទីណាបុគ្គលិកម្នាក់នេះតែងតែទៅជាមួយជានិច្ច។

    អ្នកនាង ចោម ក្វាន់ ថា៖” គាត់គឺជាប្រធានផ្នែកទីផ្សារមួយរូបដែលឆ្នើម លក់ផលិតផលតាំងពីមានដើមទុនតិចតួចរហូតក្លាយជាមនុស្សស្រីម្នាក់ដែលពូកែដឹកនាំក្រុម ដោយមានសមត្ថភាពគ្រប់គ្រងកូនក្រុមរាប់រយនាក់បានយ៉ាងល្អ។ ម៉ាក់ពិតជាសប្បាយរីករាយណាស់ដែលឃើញកូនរឹងមាំបែបនេះ។ ជាមេក្រុមគំរូល្អដល់តំណាងចែកចាយក្រោយៗទៀតដែលនឹងយកគំរូតាមកូន”។សម្រាប់កាដូរថយន្ត Prius មួយគ្រឿងនេះដែរគឺជាទឹកចិត្តបន្ដិចបន្ទួចរបស់ ចោម ក្វាន់ ដើម្បីជាការលើកទឹកចិត្តព្រមទាំងបង្ហាញការស្រឡាញ់ដល់កូនចៅមិនមែនជាការសម្ដែងនោះទេ តែវាកើតឡើងចេញពីក្ដីស្រឡាញ់ពិតៗ៕