Author: អេបិល

  • មេរោគកូរ៉ូណា ធ្វើឱ្យ Buriram ចាញ់ Shanghai SIPG 3ទល់នឹង0 ក្នុងជំនួបបិទទ្វារកីឡដ្ឋាន

    មេរោគកូរ៉ូណា ធ្វើឱ្យ Buriram ចាញ់ Shanghai SIPG 3ទល់នឹង0 ក្នុងជំនួបបិទទ្វារកីឡដ្ឋាន

    ការប្រកួតវគ្គជម្រុះ ជុំចុងក្រោយពានរង្វាន់ AFC Champion League រវាងក្រុមបាល់ទាត់ Shanghai SIPG និង Buriram United បានប្រាព្ធធ្វើឡើងនៅកីឡដ្ឋានទីក្រុងស៊ាងហៃ តែមិនមានអ្នកគាំទ្រចូលរួមទស្សនាឡើយ។

    មូលហេតុដែល សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC សម្រេចមិនអនុញ្ញាតិឱ្យអ្នកគាំទ្រចូលទស្សនា គឺដោយសារតែមានការរាតត្បាតរបស់មេរោគវីរុសប្រភេទថ្មី Corona នៅក្នុងទីក្រុងស៊ាងហៃនេះដែរ។

    ជាលទ្ធផល ក្រុមម្ចាស់ផ្ទះ បានយកឈ្នះក្រុម Buriram United ដោយលទ្ធផល 3 ទល់នឹង0 ទទួលបានកៅអីចូលរួមពូល H នៃពានរង្វាន់ក្រុមធំជាងគេបង្អស់ប្រចាំទ្វីបអាស៊ី AFC Champion League ជាមួយនឹងក្រុម Sydney FC (អូស្រ្តាលី), Yokohama FC (ជប៉ុន), Jeonbuk Hyundai Motors (កូរ៉េខាងត្បូង)៕


  • Neymar ស៊ុត 2គ្រាប់ ឧទ្ទិសដល់ Kobe Bryant

    Neymar ស៊ុត 2គ្រាប់ ឧទ្ទិសដល់ Kobe Bryant

    កាលពីយប់ថ្ងៃច័ន្ទ ទី27 ខែមករា ឆ្នាំ2020 កន្លងទៅ កីឡាករ Neymar របស់ក្លិប Paris Saint Germaint បានស៊ុតបញ្ចូលទីចំនួន 2គ្រាប់ឱ្យក្រុមរបស់ខ្លួន។

    1គ្រាប់ដំបូង កីឡាករសញ្ជាតិប្រេស៊ីលខាងលើបានធ្វើកាយវិការ ជាលេខ24ដែលជាលេខអាវរបស់អតីតកីឡាករបាល់បោះដែលជោគជ័យបំផុតរបស់អាមេរិក Kobe Bryant ដែលទើបតែស្លាប់ជាមួយកូនស្រី ក្នុងការឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីប៉ុន្មានថ្ងៃមុន។

    គួរបញ្ជាក់ផងដែរថា Neymar បាន​ស៊ុត​បញ្ចូល​ទីដល់ទៅ​ 2គ្រាប់​ឱ្យ Paris St-Germain យក​ឈ្នះ Lille 2ទល់​នឹង​0 ក្នុងការប្រកួតដណ្ដើមជើងឯកលីកកំពូល​បារាំង​ French League 1


  • ព្រោះជំងឺរុករានខ្លាំង សំ ប៉ូលីដា ដាច់បាយអស់១ខែ

    ព្រោះជំងឺរុករានខ្លាំង សំ ប៉ូលីដា ដាច់បាយអស់១ខែ

    អតីតតារាកំប្លែងស្រីល្បីឈ្មោះ សំ ប៉ូលីដា ត្រូវបានគេដឹងថាធ្លាក់ខ្លួនមានជំងឺប្រចាំកាយ អាការដុនដាបធ្លាក់ក្នុងសភាពរយីរយាកត្អូញអត់ត្អូនលំបាកដាច់លុយ១ខែរួចមកហើយ ព្រោះជម្ងឺប៉ុន្មានមុខ មកផ្តាច់យកទៅសម្រាកព្យាបាល ប្រើប្រាស់ខ្ទង់ចំណាយច្រើនពេក។

    អ្នកនាងសំ ប៉ូលីដា បានប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាកន្លងមកមានអ្នករិះគន់អ្នកនាងច្រើន ក៏អ្នកនាងមិនខឹងអ្នកយល់ឃើញថានាងលាក់ពត់ ធ្វើជាឈឺនោះទេ។ ប៉ុន្តែសភាពពិតអំឡុងពេលនេះសេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់អ្នកនាង ចង់រលត់ដូចចង្កៀងជិតអស់ប្រេងបាត់ទៅហើយ។រាល់ថ្ងៃនាងបានការអាណិត អាសូរពីថៅកែហៀហ្គាដិនជ្រោយចង្វាមួយ បានអាសូរ ផ្តល់ទីកន្លែងឱ្យច្រៀង ចិញ្ចឹមកូន រូបនាងនិងម្តាយចាស់ ប្រមាណមួយឆ្នាំហើយ។

    ជាក់ស្តែង១ខែកន្លងទៅនេះ អ្នកនាងឈឺធ្ងន់ដល់ថ្នាក់សម្រាកពេទ្យដោយជំងឺបេះដូង មេរោគក្នុងថ្លើមនិងជំងឺមួយចំនួនទៀត។ រយៈពេល១ខែអាក់ខានឡើង ច្រៀងពេលខ្លះធូរបន្តិចក៏ស្ទុះទៅច្រៀង បានតែ១បទឬ២បទក៏ត្រជាកដៃជើង បេះដូងធ្វើទុក្ខដឹកមកពេទ្យក៏មាន។ អ្នកនាងមិនចង់អត់កន្លែងច្រៀងទេ ព្រោះទីតាំងហាងខាងលើនេះ ហើយដែលអោយតម្លៃអ្នកនាងបានការងារធ្វើ។ ម្ល៉ោះហើយទើបខ្លាចចិត្តថៅកែបើទោះជាគាត់ ឱ្យសម្រាកមើលខ្លួនឱ្យជា និងជួយផ្តល់ថវិកាថ្លៃព្យាបាលក៏អ្នកនាងនៅតែឆ្លៀតមកច្រៀង។

    អ្នកនាងថា ការធ្លាក់ខ្លួនក្រជាបទពិសោធន៏មួយដែលស្តាយបំផុតក្នុងឆាកជីវិត ។ ពេលអំឡុងល្បីឈ្មោះលេងកំប្លែងគឺរកលុយបាន គិតតែពីហុឺហារ ដើរចាយវាយលុយកាក់ផឹកសុីភ្លើតភ្លើន មិនចេះទិញដីធ្លីទុក ដល់ពេលធ្លាក់ខ្លួនទើបដឹង។ ទាំងនេះជាបទពិសោធន៏តារាជំនាន់ក្រោយរកបាន កុំដើរខ្ជះខ្ជាយសន្សំលុយទុកដាក់ឱ្យល្អ។ សព្វថ្ងៃនេះលក់ទ្រព្យអស់ពីខ្លួន មើលជំងឺ ហើយស្ថានភាពជំងឺក៏ល្អមកវិញ ។

  • អភិបាលក្រុងវូហាន ប្រកាសលាលែងពីតំណែង និងទទួលស្គាល់លាក់បាំងព័ត៌មានតាំងពីដំបូង

    អភិបាលក្រុងវូហាន ប្រកាសលាលែងពីតំណែង និងទទួលស្គាល់លាក់បាំងព័ត៌មានតាំងពីដំបូង

    យោងតាមសារព័ត៌មានថៃ Teenee ចេញផ្សាយប៉ុន្មានម៉ោងមុននេះបានអះអាងថា អភិបាលក្រុងវូហាន សារភាពថា រដ្ឋបាលក្រុងរបស់លោកបានលាក់បាំងព័ត៌មានអំពីការផ្ទុះឡើងពីវីរុសថ្មីនេះពីសាធារណជន ដែលទីក្រុងត្រូវបានបំផ្លាញដោយវីរុសដ៏កាចសាហាវ។

    លោក Zhou Xianwang បានសារភាពថា ក្រុមរបស់គាត់មិនបានបញ្ចេញព័ត៌មានអំពីស្ថានភាពនេះទាន់ពេលទេ ទីក្រុងកំពុងជួបនូវការឆ្លងវីរុសពីមនុស្សទៅមនុស្សនៅទំហំដ៏ធំបំផុត។ លោកក៏បានប្រកាសលាលែងពីតំណែង និងទទួលកំហុសដែលមិនបានបើកបង្ហាញឱ្យដឹងពីព័ត៌មាននៃការរាតត្បាតវីរុសនេះជាមុនក្នុងតំណាក់កាលដំបូងទាំងស្រុង។

    ការលាតត្រដាងនេះបានកើតឡើង បន្ទាប់ពីលោក Zhou បានបង្ហើបឱ្យដឹងថា ប្រជាជនវូហានប្រហែល ៥លាននាក់បានចាកចេញពីទីក្រុង មុនពេលវាត្រូវបានបិទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទន្ទឹមនឹងនេះ គិតត្រឹមព្រឹកថ្ងៃពុធនេះ ចិនជាចំណុចផ្ទុះនៃ វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019n-CoV) ដែលមានមនុស្សស្លាប់ ១៣២នាក់ និងឆ្លងជិត ៦,០០០នាក់ ថៃក៏មានអ្នកឆ្លងច្រើនផងដែររហូតដល់ទៅ ១៤នាក់៕

  • ចិនដុតដៃដុតជើងផលិតម៉ាស់ការពារវីរុសកូរូណា

    ចិនដុតដៃដុតជើងផលិតម៉ាស់ការពារវីរុសកូរូណា

    តាមរយៈសារព័ត៌មានចិន xinhua ចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា កម្មករចិនជាច្រើននាក់កំពុងដុតដៃដុតជើងផលិតម៉ាស់ការពារវីរុសកូរូណានៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលសិក្ខាសាលាកាលពីថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២០ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសរាតត្បាត កូរូណាបង្កជំងឺរលាកសួត។

    ប្រភពសារព័ត៌មានដដែរនេះ បានអះអាងថា ក្រៅពីផលិតម៉ាស់ការពារវីរុសហើយនោះ ក៏នៅមានការផលិតសម្លៀកបំពាក់ និងឧបករណ៍ការពារជាច្រើនផ្សេងទៀត ដើម្បីឱ្យធានាបាននូវការឆ្លងវីរុសពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់៕

  • ព្រះខ័នរាជស្វាយរៀង ទៅដល់ឡាវហើយ ត្រៀមលេងពាន AFC CUP

    ព្រះខ័នរាជស្វាយរៀង ទៅដល់ឡាវហើយ ត្រៀមលេងពាន AFC CUP

    ការប្រកួតជម្រុះពានរង្វាន់ AFC CUP ឆ្នាំ 2020 ជើងទី2 រវាងក្រុម Master7 FC របស់ឡាវ ជាមួយនឹងក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើឡើងនៅវេលាម៉ោង 5:០០ល្ងាច ថ្ងៃទី29 ខែមករា ឆ្នាំ2020(ស្អែកនេះ) នៅឯពហុកីឡដ្ឋានជាតិឡាវ។

    មុនការប្រកួតនេះមកដល់ ក្រុមព្រះខ័នរាជស្វាយរៀងបានធ្វើដំណើរចេញទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី27 ខែមករា ឆ្នាំ2020​ ម្សិលមិញនេះ ពោលគឺមុនការប្រកួតចំនួន 2ថ្ងៃដើម្បីត្រៀមខ្លួនជាមុន។ 

    គួរបញ្ជាក់ដែរថា កាលពីជើងទី1 ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Master7 FC របស់ឡាវ ជាមួយនឹងលទ្ធផល 4ទល់នឹង1 នៅឯពហុកីឡដ្ឋានជាតិអូឡាំពិករបស់កម្ពុជា កាលពីសប្តាហ៍មុននេះ៕


     

  • វីរុស Corona ធ្វើឱ្យចិនបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះកាប្រកួតបាល់ទាត់វគ្គជម្រុះអូឡាំពិក

    វីរុស Corona ធ្វើឱ្យចិនបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះកាប្រកួតបាល់ទាត់វគ្គជម្រុះអូឡាំពិក

    ការប្រកួតបាល់ទាត់នារី វគ្គជម្រុះជុំចុងក្រោយ ដើម្បីដណ្តើមកៅអីទៅលេងនៅកីឡាអូឡាំពិកចុងឆ្នាំ2020 ត្រូវបានផ្ទេរពីទីក្រុងវូហាន ប្រទេសចិន ទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីវិញ និងមិនទាន់បានកំណត់កាលបរិច្ឆេទឡើងវិញនៅឡើយទេ។

    ចំពោះមូលហេតុនៃការលើកពេលវេលា និងទីកន្លែងនេះ គឺដោយសារតែការឆ្លងរាតត្បាតយ៉ាងសាហាវអំពីវីរុសប្រភេទថ្មី Corona ដែលជាការព្រួយបារម្ភថ្មីមួយទៀតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

    គួរបញ្ជាក់ដែរថា ក្រុមដែលត្រូវប្រកួតវគ្គជម្រុះជុំចុងក្រោយនៅប្រទេសចិននេះ មាន 4ប្រទេសគឺ ម្ចាស់ផ្ទះចិន អូស្ត្រាលី ថៃ និងតៃវ៉ាន់ ដែលសុទ្ធសឹងតែជាប្រទេសដែលមានភាគរយនៃការឆ្លងវីរុសនេះខ្លាំងជាងគេទាំង10៕


  • 6 វិធីការពារវីរុសកូរូណាដែលមានប្រសិទ្ធភាពជាងការប្រើ «ម៉ាស់អនាម័យ »

    6 វិធីការពារវីរុសកូរូណាដែលមានប្រសិទ្ធភាពជាងការប្រើ «ម៉ាស់អនាម័យ »

    តាមរយៈសារព័ត៌មាន BBC ដែលមានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា បើទោះមានការរាតត្បាតនៃវីរុសកូរូណាប្រភេទថ្មីនេះក៏ដោយ មានវិធីដែលមានប្រសិទ្ធភាពក្នុងការការពារនៃឆ្លងវីរុសពីមនុស្សទៅកាន់មនុស្សម្នាក់បានខ្លាំងបំផុត ដោយមិនចាំបាច់មានចំណែកនៃការប្រើម៉ាស់អនាម័យជាការ «ការពារ »។ អ្នកត្រូវជ្រាបអំពីវិធីខាងក្រោមនេះ ៖

    1-មុនពេលក្អកត្រូវបិទមាត់ឱ្យជិត ប្រសិនបើយកដៃខ្ទប់មាត់ គួរតែលាងដៃឱ្យបានស្អាតជាមុនសិន មុនចាប់ផ្ដើមប៉ះពាល់ផ្នែកផ្សេងៗនៃរាងកាយ រួមទាំងវត្ថុប្រើប្រាស់ផ្សេងៗផងដែរ។

    2-អាចខ្ទប់មាត់ដោយប្រើកែងដៃជំនួសប្រអប់ដៃបាន ឬ​ប្រើក្រដាស់ជូតមាត់ខ្ទប់ឱ្យជិត។ ចោលក្រដាស់ដែលប្រើរួចទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។

    3-លាងដៃជាមួយទឹកស្អាតមុនចាប់ផ្ដើមចាប់យកអាហារមកទទួលទានចូលមាត់ រួមទាំងការទទួលទានអាហារប្រើ ស្លាបព្រា និងសម ក៏ដោយ។

    4-ចៀសវាងការប្រើដៃទៅប៉ះជាមួយ ផ្ទៃមុខ ភ្នែក មាត់ និងប្រយ័ត្នបំផុតបរិវេណច្រមុះ។

    5-ផ្លាស់ប្ដូរម៉ាស់អនាម័យឱ្យបានញឹកញាប់ កុំប្រើវាពេញមួយថ្ងៃ និងត្រូវបោះចោលទៅក្នុងធុងសំរាមឱ្យមានរបៀបរៀបរយ។

    6-ថែរក្សាសុខភាពរាងកាយឱ្យបានរឹងមាំ ដើម្បីឱ្យសីតុណ្ហភាពនៅក្នុងខ្លួនមានកំដៅប្រយុទ្ធប្រឆាំងនឹងមេរោគដែលកំពុងចូលទន្ទ្រានក្នុងរាងកាយគ្រប់ពេលវេលា៕

  • ភ្នំពេញក្រោន បង្ហាញទម្រង់លេងល្អ ក្នុងជំនួបជាមួយនឹងក្លិបជើងឯកលីកកំពូលថៃ

    ភ្នំពេញក្រោន បង្ហាញទម្រង់លេងល្អ ក្នុងជំនួបជាមួយនឹងក្លិបជើងឯកលីកកំពូលថៃ

    កាលពីយប់ថ្ងៃអាទិត្យទី25 ខែមករា ឆ្នាំ2020 ក្រុមភ្នំពេញក្រោនបានប្រកួតចាញ់ក្រុមជើងឯកលីកកំពូលរបស់ថៃ Chiangrai United  ជាមួយនឹងលទ្ធផល 1-០ នៃពានរង្វាន់ Leo Pre-season Cup 2020


    ទោះជាលទ្ធផលចាញ់ក៏ដោយ ក៏ប៉ុន្តែអ្នកគាំទ្រក្រុមមកពីកម្ពុជានេះ បានសម្តែងការពេញចិត្តលើទម្រង់លេងរបស់ក្រុម ដោយពួកគេបាននិយាយថា៖ ទម្រង់លេងរបស់ពួកយើងល្អ ហើយបើសិនជាយើងរក្សាការលេងរបៀបនេះ យើងនឹងទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតប្រជែងនៅក្នុងលីករបស់ប្រទេសយើងមិនខាន។ 

    គួរបញ្ជាក់ផងដែរថា ក្រុមភ្នំពេញក្រោន មានការៀបចំល្អទាំងក្រុមការងារគ្រូបង្វឹក និងកីឡាករ សម្រាប់ត្រៀមរដូវកាលថ្មីនេះ ក៏ប៉ុន្តែកីឡាករសំខាន់ៗមានបញ្ហារបួស ដែលជាមូលហេតុធ្វើឱ្យការលេងមានការប្រែប្រួលនៅចុងតង់ទី2 និងក៏ជាពេលដែលរបូតគ្រាប់បាល់ 1គ្រាប់នោះដែរ។

    សម្រាប់អ្នកចាំទី អ៊ុំ វិចិត្រ បានបង្ហាញពីចំណុចខ្វះខាត ដោយបាននិយាយថា: ខ្ញុំគិតថា យើងត្រូវលេងឱ្យយល់ចិត្តគ្នាបន្ថែមទៀតទាំងកីឡាករខ្មែរ និងកីឡាករបរទេស ហើយសម្រាប់ចំណុចផ្សេងទៀត គឺជាការចាត់ចែងរបស់គ្រូបង្វឹក៕


  • អតីតកីឡាករបាល់បោះ Kobe Bryant ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះជាមួយកូនស្រីវ័យ 13ឆ្នាំ

    អតីតកីឡាករបាល់បោះ Kobe Bryant ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះជាមួយកូនស្រីវ័យ 13ឆ្នាំ

    លោក Alex Villanueva ស្នងការ​ប៉ូលិសប្រចាំ​រដ្ឋ Los Angeles បាន​អះអាង​ពី​ការស្លាប់​របស់​អ្នកដំណើរ​ 8​នាក់ និង​ពី​ឡុ​តអ្នកបើកបរ ដោយសារ​គ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ​ 1គ្រឿង នៅក្នុងតំបន់កូនភ្នំមួយនៅក្រុង Calabasas រដ្ឋ California

    ក្នុងគ្រោះថ្នាក់នោះដែរ ក៏មានវត្តមានរបស់កីឡាករបាល់បោះអាមេរិកាំង Kobe Bryant វ័យ 41ឆ្នាំ ដែលបានស្លាប់កាលពីវេលាម៉ោង10ព្រឹក នៃថ្ងៃអាទិត្យទី26 មករា ម្សិលមិញ។ Gianna “Gigi” Bryant អាយុ 13ឆ្នាំដែលជា​កូនស្រី​ច្បង​ទី​2 ​របស់លោក ក៏ត្រូវស្លាប់​បាត់បង់​ជីវិតនៅ​ក្នុង​គ្រោះថ្នាក់​នោះ​ផងដែរ​។ នេះ​បើ​យោងតាម AFP

    គួរបញ្ជាក់ដែរថា កីឡាករបាល់បោះ Kobe Bryant ជា​អតីត​ជើងឯក​បាល់បោះ NBA 5ជំនាន់ ជាសមាជិក NBA All-Star 15​ជំនាន់ និង​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក​​ 2លើក​របស់​អាមេរិក ក្រោយ​ប្រឡូក​ក្នុង​អាជីពនេះ ​20​ឆ្នាំ​៕