Author: អេបិល

  • ប៉ុស្តិ៍លេខ3 អះអាងៈ Yaya និង Nadech គ្រងតំណែងតួឯករឿង ណាឃី វគ្គ 2

    ប៉ុស្តិ៍លេខ3 អះអាងៈ Yaya និង Nadech គ្រងតំណែងតួឯករឿង ណាឃី វគ្គ 2

    ថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 3 បានចេញមកអះអាងហើយថា រឿងភាគទូរទស្សន៍ដ៏ល្បីល្បាញប្រចាំឆ្នាំ គឺរឿង ណាឃី វគ្គ 2 គឺមាន Yaya និង Nadech គ្រងតំណែងជាតួឯកក្នុងរឿងនេះ ក្រោមស្នាដៃដឹកនាំសម្ដែងរឿងដោយ លោក អហ្វ ផុងផាត់ វ៉ាត់ឈីរ៉ាក់បានចុងដដែល។

    បន្ទាប់ពីព័ត៌មានពាក់ព័ន្ធនឹងរឿងតារាឯកក្នុងរឿង ណាឃី វគ្គ 2នេះត្រូវបានទម្លាយចេញមក បានធ្វើឱ្យអ្នកគាំទ្រទាំងឡាយនឹកស្មានមិនដល់ឡើយថា បានទៅលើតារាឯកប្រុសស្រីដូចជា Yaya និង Nadech នេះ តែគេទាំងពីរនាក់សុទ្ធតែជាតារាវ័យក្មេង និងមានសមត្ថភាពសម្ដែងកម្រិតកំពូល ហើយល្បីល្បាញដូចគ្នា និងដែលធ្លាប់ឡើងទទួលពានរង្វាន់រឿងភាគលេចធ្លោប្រចាំឆ្នាំជាច្រើនរង្វាន់រួចមកហើយ ព្រមទាំងធ្វើឱ្យអ្នកគាំទ្រមួយចំនួនទស្សន៍ទាយខុសទៀតផងថា ជាតារាឯកស្រី ផេនខេក។

    ទីបំផុត នៅថ្ងៃទី6 ខែសីហា 2017 នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 3 ក៏បានបង្ហោះថា “តារាដែលនឹងគ្រងតំណែងជាតួឯកក្នុងរឿង ណាឃី វគ្គ 2 គឺ Yaya និង Nadech មិនមែនតារាឯកស្រី នាងតែវ ទេ “៕

  • នេះជារូបមន្តដ៏អស្ចារ្យសម្រាប់បុរសសក់មិនក្រាស់ ឬក្បាលទំពែក

    នេះជារូបមន្តដ៏អស្ចារ្យសម្រាប់បុរសសក់មិនក្រាស់ ឬក្បាលទំពែក

    បុរសជាច្រើនរមែងតែងជួបប្រទះបញ្ហាសក់ជ្រុះច្រើន និងមិនដឹងថា ត្រូវព្យាបាលដោយរបៀបណា និងត្រូវព្យាបាលតាមវិធីណាដើម្បីកុំឱ្យអស់ថវិកាច្រើន។ បញ្ហានេះបណ្ដាលមកពីដំណើរវិវឌ្ឍន៍នៃវ័យចំណាស់ដែលស្របទៅតាមដំណើរធម្មជាតិ។ ថ្ងៃនេះទស្សនាវដ្តី និងគេហទំព័រឡារ៉ែនសូមនាំមកជូននូវវិធីសាស្ត្រល្អៗ សម្រាប់ព្យាបាលបញ្ហាសក់ជ្រុះខ្លាំងចំពោះបុរសតាមវិធីបែបធម្មជាតិ ព្រមទាំងធ្វើឱ្យសក់លូតលាស់ឡើងវិញ ហើយមានសភាពក្រាស់ជាងមុន ដែលកាន់តែធ្វើឱ្យបុរសមានភាពក្មេងជាងវ័យទៀតផង។

    ដំណោះស្រាយ និងវិធីដែលយើងនឹងបង្ហាញនៅថ្ងៃនេះគឺ ទឹកឃ្មុំ ខ្ទឹមស ក្រូចឆ្មារ សម្រាប់ព្យាបាលបញ្ហាក្បាលទំពែករបស់បុរស។

    គ្រឿងផ្សំមាន៖
    ទឹកឃ្មុំ 1 គីឡូក្រាម
    ខ្ទឹមស 3 មើម
    ក្រូចឆ្មារ 4 ផ្លែ
    ប្រេង flaxseed oil 200 ក្រាម

    វិធីធ្វើ៖
    យកគ្រឿងផ្សំទាំងអស់ដូចជា ទឹកឃ្មុំ ខ្ទឹមស ក្រូចឆ្មារ និងប្រេង flaxseed oil មកចាក់ចូលម៉ាស៊ីនទឹកក្រឡុក រួចក្រឡុកឱ្យហ្មត់ជាល្បាយស្មើសាច់តែមួយ ហើយចាក់ដាក់ចូលក្នុងដប ក្លាស្សេទុកក្នុងទូទឹកកក។ ពិសាម្ដង 1 ស្លាបព្រាកាហ្វេ មុនពេលទទួលទានអាហារទាំង3ពេល 30 នាទីជារៀងរាល់ថ្ងៃ។
    រូបមន្ដនេះនឹងធ្វើឱ្យសក់របស់អ្នកដុះឡើងវិញហើយក្រាស់ជាមុន ដែលជាទីគាប់ចិត្តសម្រាប់បុរសគ្រប់រូប លែងមានកង្វល់រឿងបញ្ហាជ្រុះសក់៕

  • ព្យាបាលដោយមិនអស់ថវិកា! ហើមជើង និងអាការហើមដោយសារជំងឺទឹកនោមផ្អែម

    ព្យាបាលដោយមិនអស់ថវិកា! ហើមជើង និងអាការហើមដោយសារជំងឺទឹកនោមផ្អែម

    ហើមជើង ជាអាការដែលគួរឱ្យស្អប់ និងមិនគួរឱ្យចង់ជួបប្រទះឡើយសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ព្រោះជើងជាផ្នែកមួយនៃរាងកាយ ដែលត្រូវរងទុក្ខវេទនាដោយសារការទ្រទម្ងន់ពីរាងកាយ។ សភាវៈហើមបែបនេះ អាចបណ្ដាលមកពីការឡើងទម្ងន់ជ្រុល ហើយបើអ្នកឈរក្នុងរយៈពេលយូរក្នុងពេលធ្វើការ ឬអ្នកត្រូវអង្គុយមួយកន្លែងក្នុងអំឡុងពេលយូរផងដែរនោះ គឺជាមូលហេតុមិនខុសគ្នាប៉ុន្មានទេ ។ កត្តាដែលបានពោលមកនេះ ប្រឈមមុខនឹងការនឿយហត់ និងទម្ងន់ក៏ឡើងខ្លាំងទៀតផង ហើយចុងក្រោយក្លាយជាអាការហើម និងមានអារម្មណ៍មិនសប្បាយចិត្តដែលឃើញសភាពជើងខ្លួនឯងបែបនេះ។

    ថ្ងៃនេះគេហទំព័រ ឡារ៉ែន បានពាំនាំអត្ថបទបំបាត់អាការហើមជើង ទោះបីជានៅលើមនុស្សធម្មតា ឬអ្នកជំងឺទឹកនោមផ្អែមក៏ដោយ ក៏នឹងជាសះស្បើយហើយនិងស្រកជាធម្មតាទៅវិញបានដោយមិនចាំបាច់អស់ថវិកាច្រើនឡើយ។

    1.ម៉ាញេស្យូម
    បន្ទាប់ពីអ្នកធ្វើការនឿយហត់ពេញមួយថ្ងៃ ហើយសង្កេតឃើញជើងរបស់អ្នកហើម នោះអាចមកពីរាងកាយរបស់អ្នកបានទទួលសារធាតុម៉ាញេស្យូមមិនគ្រប់គ្រាន់ ដូច្នោះអ្នកគួរតែទទួលទានអាហារណាដែលមានជាតិម៉ាញេស្យូមឱ្យបានច្រើន វានឹងជួយបន្ថយអាការហើមជើងនេះបានល្អប្រសើរ។

    2.មើមខ្ទឹមស
    ខ្ទឹមសគឺជាគ្រឿងផ្សំអាហារមួយដែលល្អបំផុត និងជាអាហារដែលមានប្រយោជន៍សម្រាប់រាងកាយ ព្រមទាំងជាឱសថបុរាណសម្រាប់បំបាត់អាការហើម ព្រោះវាជួយពង្រីកបំពង់សរសៃឈាម។

    3.ទឹក
    ប្រសិនបើអ្នកមានអាការហើមជើងញឹកញាប់ អ្នកគួរតែព្យាយាមបន្ថែមជាតិទឹកឱ្យបានច្រើនចូលទៅក្នុងរាងកាយ វិធីនេះ នឹងជួយកម្ចាត់អំបិលចេញពីរាងកាយបានយ៉ាងល្អប្រសើរ និងជួយបម្រុងសុខភាពឱ្យល្អឡើងវិញ៕

  • អស់កង្វល់ទៀតហើយ!! ធាត់មិនមែនជាបញ្ហាទេ ត្រឹមតែមួយសប្ដាហ៍រាងអ្នកនឹងស្លីមឡើងវិញ

    អស់កង្វល់ទៀតហើយ!! ធាត់មិនមែនជាបញ្ហាទេ ត្រឹមតែមួយសប្ដាហ៍រាងអ្នកនឹងស្លីមឡើងវិញ

    សុភាពនារីទាំងឡាយ ដែលកំពុងមានកង្វល់ចំពោះរាងធាត់ ដែលបណ្ដាលមកពី ការទទួលទានអាហារធ្វើឱ្យធាត់ ឬមានបញ្ហាធាត់ពីកំណើតមកក៏ដោយ ព្រោះថា ថ្ងៃនេះបញ្ហាធាត់ មានរាងមិនស្អាត មិនមែនជាបញ្ហាសម្រាប់នារីយើងទៀតទេ។

    តើធ្វើយ៉ាងម៉េចទៅ? ថ្ងៃនេះ ឡារ៉ែន មានរូបមន្ដពិសេសក្នុងការធ្វើភេសជ្ជសម្រកទម្ងន់ ដោយប្រើ plain yogurt ឬទឹកដោះគោយ៉ាអួ ឬម៉្យាងទៀតហៅថា ទឹកដោះគោជូរ យកមកលាយជាមួយនឹងទឹកសូដា ដែលវាជាភេស្ជជៈជួយចម្អែតក្រពះ និងជួយឱ្យរាងកាយរឹងមាំ មានសុខភាពល្អ។ ជាដំបូងឡើយ យើងគួរតែយល់ដឹងពី plain yogurt ជាមុនសិន ។

    plain yogurt ជាទឹកដោះគោជូរធម្មតា ដែលផលិតចេញពីទឹកដោះគោ ហើយឆ្លងកាត់ការផ្អាប់ទុកឱ្យមានរសជាតិជូរ ទើបត្រូវបញ្ជាក់ថា វាមានរសជាតិជូរតាមបែបធម្មជាតិសុទ្ធៗ។ ដូច្នោះហើយផលប្រយោជន៍ និងគុណសម្បត្តិរបស់ ទឹកដោះគោជូរ គឺមានសារធាតុចិញ្ចឹមជាច្រើន ដូចជា ប្រូតេអ៊ីន ដែលជួយឱ្យក្រពះឆាប់ឆ្អែតលឿន ហើយស័ក្តសមសម្រាប់នារីដែលកំពុងសម្រកទម្ងន់ផងដែរ។ មិនតែប៉ុណ្ណោះទេ វានៅមានសារជាតិ កាបូនអ៊ីដ្រាត និង កាល់ស្យូម នៅរួមផ្សំគ្នាទៀតផង។

    គ្រឿងផ្សំដែលត្រូវត្រៀមមាន ៖ ទឹកដោះគោ plain yogurt 1 កែវ និងទឹកសូដា សមគួរតាមចំណូលចិត្ត។

    វិធីធ្វើភេសជ្ជ៖ លាយទឹកគោជូរ 1 កែវ ជាមួយទឹកសូដា កូរឱ្យសព្វ រួចទទួលទានជារៀងរាល់ព្រឹក បន្ទាប់ក្រោកពីដំណេក ព្រោះថា ទឹកដោះគោជូរ និងជួយដល់ប្រព័ន្ធរំលាយអាហារនាពេលព្រឹកបានល្អ ឱ្យជួយឱ្យក្រពះមិនឃ្លានអាហារ ហើយទឹកសូដាវិញ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនាពេលព្រឹកព្រលឹម៕

  • ម្ចាស់បទ «PPAP» ប្រកាសរៀបអាពាហ៍ពិពាហ៍ជាមួយតារាសិចស៊ីវ័យក្មេង

    ម្ចាស់បទ «PPAP» ប្រកាសរៀបអាពាហ៍ពិពាហ៍ជាមួយតារាសិចស៊ីវ័យក្មេង

    ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានចេញផ្សាយដោយគេហទំព័រព័ត៌មានចិន ដែលផ្សាយថា តារាចម្រៀងជប៉ុនលោក Pikotaro ដែលមានឈ្មោះល្បីល្បាញ និងជាម្ចាស់បទចម្រៀង “Pen Pineapple Apple Pen” បានប្រកាសរៀបការនៅថ្ងៃនេះ ជាមួយតារាម៉ូដែលសិចស៊ីរបស់ទស្សនាវដ្ដីជប៉ុន គឺនាង Hitomi Yasueda ដែលមានវ័យប្អូនជាងលោក 15 ឆ្នាំ។

    តារាប្រុសវ័យ 44 ឆ្នាំរូបនេះ បាននិយាយថា “ខ្ញុំនឹងធ្វើឱ្យបានល្អបំផុតតាមតែអាចទៅរួច សម្រាប់ប្រពន្ធរបស់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ” ។ តាមការបញ្ជាក់ អ្នកទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នា នៅក្នុងឆ្នាំ 2013 មុនពេលដែលតារាប្រុស Pikotaro បានល្បីដោយសារបទ “Pen Pineapple Apple Pen” ទៅទៀត។

    គួររំលឹកផងដែរថា បទមច្រៀង PPAP “Pen Pineapple Apple Pen” នេះ បានបំបែកឯកត្តកម្មចម្រៀងពិភពលោកនៅថ្ងៃទី 31 ខែតុលា ឆ្នាំ 2016 ផងដែរ៕

  • គន្លឹះទាំង7យ៉ាង សម្រាប់បុរសដែលគិតថាខ្លួនមិនសង្ហា

    គន្លឹះទាំង7យ៉ាង សម្រាប់បុរសដែលគិតថាខ្លួនមិនសង្ហា

    នេះជាគន្លឹះទាំង 7យ៉ាងក្នុងថែរក្សាសុខភាព និងសម្រស់របស់បុរសៗ ដែលគិតថាខ្លួនមិនសូវសង្ហា ហើយចង់បានភាពស្រស់សង្ហាក្នុងការទាក់ទាញសុភាពនារីទាំងឡាយ។ សព្វថ្ងៃនេះបុរសភាគច្រើនបានបែរមកចាប់អារម្មណ៍ថែរក្សារូបសម្រស់របស់ខ្លួនច្រើនជាងមុន បើទោះបីជារឿងទាំងនេះ អាចធ្វើឱ្យមានការយល់ច្រឡំ ឬមិនមែនជាវិធីដែលល្អបំផុតសម្រាប់អ្នកក៏ដោយ ហើយថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន ចង់ឱ្យសុភាពបុរសទាំងអស់មើលទៅមានភាពស្រស់សង្ហា ហើយទាក់ទាញបំផុត។ ដូច្នេះយើងសូមបង្ហើបប្រាប់ពីគន្លឹះទាំងអស់នេះ ដើម្បីឱ្យអ្នកបានយក
    ទៅអនុវត្តទាំងអស់គ្នា។

    1/ កោរពុកមាត់ក្នុងអំឡុងពេលងូតទឹក ឬក្រោយពេលងូតទឹករួច
    អ្នកគួរតែងូតទឹកមុនកោរពុកចង្ការ ដោយទឹកក្ដៅឧណ្ហៗ ដើម្បីឱ្យរន្ធរោមនៅលើផ្ទៃមុខរបស់អ្នកបើក ជួយឱ្យរោមពុកមាត់ទន់ងាយស្រួលក្នុងការកោរ និងដើម្បីការពារស្បែកមុខរបស់អ្នកមិនឱ្យរងរបួសដែលបណ្ដាលមកពីការកោរពុកមាត់ជាដើម។ លទ្ធផលដែលទទួលបាននៃការកោរពុកមាត់ក្នុងអំឡុងពេលងូតទឹក ឬក្រោយពេលងូតទឹករួចគឺ ងាយស្រួលកោរ និងជួយកាត់បន្ថយភាពគ្រោះថ្នាក់ដោយការកោរដាច់រលាត់ស្បែក ឬបណ្ដាលឱ្យមានស្នាមពណ៌ក្រហមពីរន្ធរោម បន្ទាប់មកអ្នកគួរតែទៅលាងស្បែកមុខជាមួយទឹកត្រជាក់វិញ ដើម្បីបិទរន្ធរោម ព្រមទាំងប្រើប្រាស់ក្រែមលាបប្រភេទ After Shave រាល់ពេលកោរ និងក្រោយពេលលាងមុខរួច។

    2/ ប្រើថង់តែមកស្អំរង្វង់ភ្នែកខ្មៅ
    ថង់តែ ឬ Tea Box ដែលអ្នកបានឆុងទទួលទានជារាល់ថ្ងៃនោះ នៅមានប្រយោជន៍បន្ថែមទៀតគឺ ជួយបំបាត់ស្នាមជ្រួញ និង ស្នាមខ្មៅនៅក្រោមរង្វង់ភ្នែកបានយ៉ាងប្រសើរបំផុត ដោយសារតែវាមានគុណសម្បត្តិធ្វើឱ្យសរសៃឈាមច្របាច់ជាមួយស្បែកក្រោមភ្នែកឱ្យមើលទៅតឹងណែនឡើងជាងមុន។ ក្រោយពីបានឆុងថង់តែទទួលទានរួចហើយ អ្នកត្រូវទុកវាចោលមួយអន្លើឱ្យត្រជាក់សិន ក្រោយពីនោះទើបយកមកស្អំលើរង្វង់ភ្នែកថ្នមៗ ប្រមាណជា 5ទៅ15នាទី ធានាថានឹងមានផលជាទីគាប់ចិត្តពីថង់តែដែលអ្នកធ្លាប់តែបោះចោលរាល់ដងនោះ។

    3/ ហាមប្រើថ្នាំដុសធ្មេញលាបបំបាត់ស្នាម
    ខ្មៅលើផ្ទៃមុខជំនឿដែលធ្លាប់ជឿថា ថ្នាំដុសធ្មេញមានគុណសម្បត្តិជួយបំបាត់ស្នាមអុចខ្មៅដែលមាននៅលើស្បែកមុខនោះជាការជឿខុសទាំងស្រុង ហើយកាន់តែយ៉ាប់ជាងនេះទៅទៀតនោះគឺសារធាតុផ្សំខ្លះៗដែលនៅក្នុងថ្នាំដុសធ្មេញបានក្លាយជាមូលហេតុធ្វើឱ្យកើតមានអាការរោគផ្សេងៗ និងរលាក ធ្វើឱ្យមានស្នាមក្រហមនៅលើស្បែកមុខទៅវិញទេ យកល្អអ្នកគួរតែរកថ្នាំ ឬក្រែមលាបមុខណាដែលប្រើប្រាស់សម្រាប់បំបាត់ស្នាមខ្មៅនៅលើផ្ទៃមុខវិញប្រសើរជាង ជាពិសេសអ្នកអាចទៅជួបគ្រូពេទ្យស្បែក ដើម្បីពិនិត្យស្បែកមុខរបស់អ្នកជាមុនសិន សឹមសម្រេចជ្រើសរើសប្រភេទក្រែមលាបមុខដែលត្រូវជាមួយស្បែកមុខរបស់អ្នក។

    4/ លាបក្រែមការពារកម្ដៅថ្ងៃគ្រប់ពេល
    កំលោះៗជាច្រើនរមែងតែងគិតថា មិនចាំបាច់ត្រូវលាបក្រែមការពារកម្ដៅថ្ងៃឱ្យស្អិតខ្លួនរាល់ថ្ងៃពេកនោះទេ នៅថ្ងៃណាដែលមិនមានកម្ដៅថ្ងៃ ក៏មិនចាំបាច់អីត្រូវតែលាបឡេការពារដែរ ព្រោះតែបែបនេះហើយបានជាក្លាយជាការយល់ខុសចំពោះការលាបក្រែមការពារកម្ដៅជាខ្លាំង ព្រោះតាមធាតុពិត បើសិនជាមិនមានកម្តៅថ្ងៃក៏ដោយ ក៏ត្រូវតែលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំដែរ ដើម្បីការពារស្បែករបស់អ្នកពីកម្ដៅដែលភាយចេញពីអំពូលភ្លើងនៅក្នុងអគារ នៅក្នុងផ្ទះ ឬនៅក្នុងហាងជាដើម ​មិនមែនត្រឹមតែកម្ដៅថ្ងៃនោះទេ យ៉ាងហោចណាស់ក៏ត្រូវលាបក្រែមការពារកម្ដៅថ្ងៃដែលមាន SPF30 ឱ្យបាន 2ដងក្នុងមួយថ្ងៃដែរ។

    5/ គួរប្រើក្រែមលាបបំប៉នសក់
    ជារឿងពិតមួយដែលគួរឱ្យព្រួយបារម្ភចំពោះអ្នកដែលស្រឡាញ់សក់តែម្ដង ដែលបុរសមួយចំនួនមានសក់មិនស្រស់ស្អាត សក់រឹង សក់ខូចដោយសារលាបថ្នាំសក់ និងមានសក់ស្អិតជាដើម។ វិធីកែបញ្ហាទាំងនេះដែលល្អបំផុតនោះគឺ ប្រើប្រាស់ក្រែមលាបបំប៉នសរសៃសក់ ទោះច្រើន ឬតិចក៏ដោយ ឬមួយក៏ធ្វើ Treatment លើស្បែកក្បាល និងសរសៃសក់ ដើម្បីសក់មានសភាពល្អក្នុងកម្រិតមួយដែលអាចទៅបាន។

    6/ ក្រែមលាបបំបាត់ខ្លាញ់លើផ្ទៃមុខ
    ស្ដាប់មើលទៅហាក់បីដូចជាមិនមានអារម្មណ៍ចង់ដឹងបន្ដិចសោះ តែតាមធាតុពិតបុរសដែលមានស្បែកមុខខ្លាញ់ច្រើន ចាំបាច់ត្រូវលាបក្រែមដែលមានធាតុផ្សំពី Moisturizer ទើបល្អ បើគ្រាន់តែជ្រើសរើសផលិតផលដែលមានតែការបំបាត់ជាតិខ្លាញ់លើស្បែកមុខនោះមិនគ្រប់គ្រាន់ទេ ព្រោះនៅពេលអ្នកកាន់តែប្រើប្រាស់វា វាកាន់តែធ្វើឱ្យផ្ទៃមុខរបស់អ្នកមានជាតិខ្លាញ់ទៅវិញទេ ព្រោះថា សារធាតុ Moisturizer និងជួយថែរក្សាស្បែកមុខឱ្យស្រស់ថ្លា និងស្រស់ស្រាយក្នុងរយៈពេលយូរ។

    7/ គ្រាន់តែលាងមុខនឹងសាប៊ូ ឬហ្វូម មិន
    មែនជាចម្លើយដែលល្អបំផុតទេបុរសជាច្រើនបានគិតថា សាប៊ូ ឬហ្វូមទូទៅ គ្រាន់តែប្រើក្នុងការលាងមុខគឺបានដូចគ្នា ក៏ប៉ុន្ដែនេះមិនមែនជាការគិតដ៏ល្អនោះទេ ព្រោះសារធាតុផ្សំមួយចំនួននៅក្នុងសាប៊ូ គឺស័ក្តិសមជាមួយនឹងស្បែកនៅលើរាងកាយរបស់អ្នកច្រើនជាង ចំណែកស្បែកមុខរបស់អ្នកវិញគឺស្ដើងជាងស្បែកដងខ្លួន ដូច្នេះវាធ្វើឱ្យស្បែកមុខរបស់អ្នកស្ងួត និងមានបញ្ហានៅលើស្បែកមុខក៏មាន។

    ដូច្នេះហើយបានជាអ្នកគួរតែជ្រើសរើសផលិតផលសម្អាតស្បែកមុខសម្រាប់បុរស ដែលស័ក្ដិសមជាមួយនឹងស្បែកមុខរបស់អ្នកប្រសើរជាង៕

  • បទ «ឪពុកអ្ន​ក​ក្រ» កម្សត់ធ្វើឱ្យមហាជនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

    បទ «ឪពុកអ្ន​ក​ក្រ» កម្សត់ធ្វើឱ្យមហាជនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន

    ពិតជាមិនធម្មតាមែន! ត្រឹមតែមួយរាត្រីសោះ បទចម្រៀងជាស្នាដៃនិពន្ធថ្មីដោយតារាសម្ដែង សា​វិ​ន​ ​​ហ្វី​​​លី​​​ព​ បានធ្វើឱ្យកក្រើករំជួលអារម្មណ៍មហាជនដែលបានទស្សនាឱ្យស្រក់ទឹកភ្នែករលីងរលោងទៅតាមមនោសញ្ចេតនារបស់បទចម្រៀងមួយនោះ។

    ផ្ដើមចេញពីសាច់រឿងដ៏កម្សត់ដែលជារឿងរ៉ាវពិតមួយរបស់អ្នកដឹកនាំសម្តែងដែលធ្លាប់បានឆ្លងកាត់ ហើយបានតាក់តែងជាទំនុកច្រៀង និងសាច់រឿងដែលអាចនិយាយបានថា ការជារំឭកគុណមាតាបិតា​ និងអនុស្សាវរីយ៍កម្សត់ជាមួយឪពុកអ្ន​ក​ក្រ និងបទពិសោធនៃក្រុមគ្រួសារដែលជាអ្នកមានទ្រព្យស្ដុកស្តម្ភ តែខ្វះភាពកក់ក្ដៅដែលត្រូវបានលាតត្រដាងចេញពីទិដ្ឋភាពសង្គមខ្មែរទាំងស្រុងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា «ឪពុកអ្ន​ក​ក្រ»។

    នេះគឺជាបទចម្រៀងទី១ហើយដែលលោកខៃ ប្រសិទ្ធ ចូលរួមសម្តែងក្រោយពីអាក់ខានសម្តែ​ងក្នុងវិថីសិល្បៈខ្មែរ អស់រយៈពេល23ឆ្នាំមក។ ​លោក ខៃ ប្រសិទ្ធ បានប្រាប់ឱ្យដឹងថា លោកពិតជាសប្បាយរីករាយចិត្តពេកកន្លង ដែលបានចូលរួម​សម្តែង​ក្នុងបទចម្រៀងបែបអប់រំរបស់អង្គការ​មូលនិធិសាវិនដើម្បីកុមាររបស់លោក សាវិន ហ្វីលីព​នេះ។ លោកថា «ខ្ញុំពិតជា​សូមអរគុណច្រើនដែលពុកម៉ែបងប្អូននៅតែនឹករឭកស្រឡាញ់ និងគាំទ្រចំពោះរូបខ្ញុំ»។

    គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយនេះ​ផ​លិ​ត​ដោ​យ​​​ផលិ​​ត​ក​រ​និ​​ព​ន្ធទំ​នុ​ក​​ច្រៀ​​ង និងតារាសម្ដែង សា​វិ​ន​ ​ហ្វី​លី​ព​ ​​ ក្រោមស្នាដៃដឹ​ក​នាំ​ស​ម្តែងដោយ​ ​សុ​ធា​ ​ហ្វី និ​ព​​ន្ធ​​ប​ទ​ភ្លេង & Melody ដោយណាំ ប៊ុណ្ណារត្ន័ ច្រៀងដោយកញ្ញា សុវត្តិឌី ធារីកា ហើយសម្ដែងដោយ លោកខៃ ប្រសិទ្ធ  លោកសាវិន ហ្វីលីព កញ្ញាឃីម ចរិយា និងកញ្ញា វីរីយ៉ា ហ្វីលីព អាយុ១៥ឆ្នាំដែលត្រូវជាកូនស្រីបង្កើតរបស់លោកសាវិន ហ្វីលីព ផងដែរ៕

    ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

    https://www.youtube.com/watch?v=fvSwa9RU81I

  • ផាកកាហ្វេ បើកសម្ពោធសាខាសន្ធរម៉ុក

    ផាកកាហ្វេ បើកសម្ពោធសាខាសន្ធរម៉ុក

    ស្របពេលដែលប្រជាជនកម្ពុជាមានការអភិវឌ្ឍ មានរបបរស់នៅកាន់តែស៊ីវីល័យ និងស្គាល់ពីការទទួលទានអាហារយ៉ាងមានសុវត្ថិភាព ព្រមទាំងចេះគិតពីសុខភាពជាចម្បងហើយ បានធ្វើឱ្យភោជនី័យដ្ឋាន ផាក កាហ្វេ ដែលជាហាងមិនបានប្រើប្រាស់សារជាតិប៊ីចេងក្នុងការផលិតអាហារ និងមានសេវាកម្មទំនើបនោះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន និងទាំងអស់នោះហើយដែលជំរុញឱ្យក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អ៊ែន បេវើរេច បើកដំណើរការបន្ថែមនូវសាខារបស់ខ្លួនចំនួនមួយបន្ថែមទៀត។

    កាលពីថ្ងៃទី3 ខែសីហា ឆ្នាំ2017 នេះ ក្រុមហ៊ុនផាកកាហ្វេ ហ៊្វូដ អ៊ែន បេវើរេច បានប្រារព្ធពិធីបើកសម្ពោធអគារផាកកាហ្វេ រចនាបទថ្មីសាខាសន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ កម្ពុជាក្រោម កែងនឹងផ្លូវ 257 ខាងមុខមន្ទីរពហុព្យាបាល អង្គធំ ក្រោមអធិបតីភាពកាត់ខ្សែបូក្រហមដោយ លោក គុយ វ៉ាត អគ្គនាយកនៃក្រុមហ៊ុនផាកកាហ្វេ ហ៊្វូដ អ៊ែនបេវើរេច។

    លោក គុយ វ៉ាត អគ្គនាយកនៃក្រុមហ៊ុនផាកកាហ្វេ ហ៊្វូដ អ៊ែនបេវើរេចបានមានប្រសាសន៍ក្នុងឱកាសនោះថា  “នាពេលអនាគតខាងមុខនេះ ផាកកាហ្វេ មានចក្ខុវិស័យពង្រីកខ្លួនឱ្យក្លាយជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍនូវគុណភាពម្ហូបអាហារទាំងរសជាតិ និងសុវត្ថិភាព សេវាកម្ម អនាម័យ និង រចនាបទឱ្យកាន់តែទំនើបថែមទៀត ព្រមទាំងបើកបន្ថែមឱ្យបាន 21 សាខានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានានៅក្នុងឆ្នាំ 2020″៕

     

  • Chompoo Araya រៀបចំកម្មវិធី Baby Shower ត្រៀមស្វាគមន៍បុត្រភ្លោះ

    Chompoo Araya រៀបចំកម្មវិធី Baby Shower ត្រៀមស្វាគមន៍បុត្រភ្លោះ

    តារាសម្ដែងរាងខ្ពស់រូបស្អាត Chompoo Araya កំពុងពពោះជិតគ្រប់ខែហើយ នាងបានរៀបចំនូវកម្មវិធីជប់លៀងដ៏ធំមួយដែលនាងដាក់ឈ្មោះឱ្យថា Chom’ s Baby Shower ដើម្បីត្រៀមស្វាគមន៍បុត្រភ្លោះមុនពេលប្រសូត។

    មិនយូរប៉ុន្មានទៀតទេ យើងនឹងបានឃើញបុត្រប្រុសភ្លោះរបស់តារាស្រីរូបនេះហើយ ព្រោះនៅពេលនេះនាងពពោះបាន 31សប្ដាហ៍ និងបានថែរក្សាខ្លួននៅតែក្នុងផ្ទះរហូតទៀតផង ដូច្នោះហើយបានជានាងរៀបចំកម្មវិធីនេះឡើង ដោយបានអញ្ជើញតារាល្បីៗជាច្រើនរូប ដែលក្នុងនោះមានមិត្តជិតស្និទ្ធរបស់នាង​ជាច្រើនបានចូលរួមផងដែរ ហើយនាងបានដាក់ឈ្មោះកម្មវិធីសម្រាប់ក្រុមមិត្តស្និទ្ធស្នាលដែលមានផ្ទៃពោះដំណាលគ្នានេះថា ChomsHeavenSent។

    ក្រៅពីនោះក៏នៅមានមិត្តភក្ដិជិតស្និទ្ធជាច្រើនដែលមានផ្ទៃពោះដូចគ្នា ដូចជាអ្នកនាង អៃស៍ អភិសៈដា និងនាង អេមមី មរកុដ​ ជាដើមមកចូលរួមរីករាយជាមួយគ្នាដែរ។ដើម្បីកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៕

  • ចង់ឱ្យស្បែកឆាប់សបែបធម្មជាតិ និងមិនខូចស្បែក សូមអនុត្តវិធីនេះ

    ចង់ឱ្យស្បែកឆាប់សបែបធម្មជាតិ និងមិនខូចស្បែក សូមអនុត្តវិធីនេះ

    សាកល្បងឥឡូវនេះម្ដងទៅ ពិតជាឆាប់ធ្វើឱ្យស្បែកឡើងសស្អាតប្រាកដមែន!  នេះជារូបមន្ដពិសេសសម្រាប់នារីដែលប្រាថ្នាចង់បានស្បែកសស្អាត ដែលគេហទំព័រ ឡារ៉ែន នឹងចែករំលែកជូននូវរូបមន្ដនេះដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា។

    រូបមន្ដនេះមានឈ្មោះថា  “ខ្ញីខាត់ស្បែក

    វត្ថុធាតុដែលត្រូវត្រៀមរួមមាន៖

    1. ចិញ្ច្រាំខ្ញីប្រវែងប៉ុនមួយម្រាមដៃឱ្យហ្មត់  ឬកិនក្នុងម៉ាស៊ីនទឹកក្រឡុកក៏បាន។

    2.បន្ថែមម្សៅយិនសិនចូលទៅ 1 ស្លាបព្រាបាយ ស្ករស 1 ស្លាបព្រាបាយ ទឹកប្រេងល្ង 4 ស្លាបព្រាបាយ ទឹកប្រេងកុលាប 1 ស្លាបព្រាបាយ ទឹកប្រេងក្រអូបមានក្លិនក្រូច 5-10 ដំណក់ ហើយកូរឱ្យសព្វក្លាយជាល្បាយតែមួយ។

    3.ខណៈពេលអ្នកនៅក្នុងបន្ទប់ទឹក និងកំពុងតែងូតទឹកនៅក្រោមទឹកផ្កាឈូក ក៏អាចម៉ាស្សាជាមួយល្បាយគ្រឿងផ្សំដែលបានត្រៀមទុកជាស្រេចនោះបានដែរ គឺធ្វើនៅលើបរិវេណរាងកាយដែលអ្នកចង់ម៉ាស្សាឱ្យសស្អាត។ បន្ទាប់មកលាងជម្រះរាងកាយឱ្យស្អាត រួចហើយអ្នកនឹងសង្កេតឃើញថា ស្បែករបស់អ្នកនឹងឡើងទន់រលាង ហើយសម៉ដ្ឋខៃ គួរឱ្យទាក់ទាញបំផុត៕