Author: អេបិល

  • ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា សហការគ្នាដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ

    ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា សហការគ្នាដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ

    រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ – ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតនៅក្នុងកម្ពុជានិងធនាគារស្ថាបនាដែលជាធនាគារឈានមុខគេមួយធ្វើការប្រកាសជាផ្លូវការពីភាពជាដៃគូក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដែលអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍បង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់គ្រប់ពេលដោយឥតគិតថ្លៃតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile។

    ក្រុមហ៊ុនមេនូឡាយហ្វ៍និងធនាគារស្ថាបនាបានចាប់ជាដៃគូក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ ២០១៨ហើយកិច្ចសហការដែលប្រកាសថ្ងៃនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បុព្វលាភរ៉ាប់រងបានកាន់តែឆាប់រហ័សងាយស្រួលនិងមានសុវត្ថិភាពដោយធ្វើតាមជំហានងាយៗដូចខាងក្រោម៖

    1. បើកដំណើរការកម្មវិធី Sathapana Mobile
    2. ចុចយកប៊ូតុង «ទូទាត់វិក្កយបត្រ»
    3. ជ្រើសរើសយកពាក្យ «ធានារ៉ាប់រង»
    4. ជ្រើសរើសយក«Manulife Cambodia»
    5. វាយបញ្ចូល «លេខស្នើសុំប័ណ្ណសន្យារ៉ាប់រង ឬលេខប័ណ្ណសន្យារ៉ាប់រង» របស់លោកអ្នក
    6. ជ្រើសរើសគណនីដែលលោកអ្នកត្រូវបង់
    7. ចុចយកពាក្យ«បន្ទាប់»ហើយបញ្ចូលលេខសម្ងាត់ Sathapana Mobile របស់លោក រួចចុចលើប៊ូតុង «ទូទាត់»អ្នកជាការស្រេច។

    លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាមានប្រសាសន៍ថា៖ «ចំណុចជាអាទិភាពមួយរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ គឺការធ្វើឲ្យបទពិសោធន៍អតិថិជនកាន់តែល្អប្រសើរតាមរយៈបច្ចេកវិជ្ជាឌីជីថលហើយសមិទ្ធផលដែលយើងកំពុងប្រកាសជាមួយធនាគារស្ថាបនាថ្ងៃនេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងចក្ខុវិស័យរបស់យើង។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលយើងអាចអភិវឌ្ឍន៍លើភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយធនាគារស្ថាបនាដោយផ្តល់នូវបទពិសោធន៍នៃការទូទាត់បុព្វលាភរ៉ាប់រងដោយមិនប្រើសាច់ប្រាក់ដល់អតិថិជនរបស់យើងទូទាំងប្រទេសដែលចង់បង់ឬបន្តបង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់»។

    លោក លីម អូន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ក៏បានមានប្រសាសន៍ដែរថា៖ «ធនាគារស្ថាបនាផ្តោតសំខាន់លើការលើកកម្ពស់ផ្នែកឌីជីថលរបស់អតិថិជនដោយផ្តល់ជូនពួកគាត់នូវជម្រើសដែលមានភាពងាយស្រួលរហ័ស និងសុវត្ថិភាព។ កិច្ចសហការបន្ថែមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកសេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថលរបស់យើងតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile ដែលផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែប និងកាន់តែប្រសើរជូនអតិថិជនរបស់យើង»។

    សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ លោកអ្នកអាចទាក់ទងមកកាន់ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា តាមរយៈលេខទូរស័ព្ទ1800-211-211 (ឥតគិតថ្លៃ)ឬធនាគារ សា្ថបនា តាមរយៈលេខទូរស័ព្ទ 023/081 999 010។

  • ក្រុមរាំOMG កម្ពុជា ទទួលបានរង្វាន់ពីសាមសុងយ៉ាងគាប់ចិត្តបន្ទាប់ពីទទួលជ័យលាភីលេខ១  ក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី!

    ក្រុមរាំOMG កម្ពុជា ទទួលបានរង្វាន់ពីសាមសុងយ៉ាងគាប់ចិត្តបន្ទាប់ពីទទួលជ័យលាភីលេខ១  ក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី!

    (ភ្នំពេញ)ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០៖ ក្រោយពីនាំជ័យលាភីចំណាត់ថ្នាក់លេខ ១, ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យរបស់ OMG កម្ពុជា ក្នុងការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការនោះ ថ្ងៃនេះក្រុមហ៊ុន សាមសុង កម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់ OMG ដែលជាក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជាដ៏ល្បីដោយធ្វើឡើងនៅ Samsung Brand Shop ក្រោមអធិបតីភាពគណៈគ្រប់គ្រងក្រុមហ៊ុន សាមសុង កម្ពុជា និងវត្តមានអ្នកសារព័ត៌មានជាតិយ៉ាងច្រើនផងដែរ!

    សូមរំឭកឡើងវិញផងដែរថាក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ក្រុមរាំ OMG កម្ពុជា ពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែងដែលបានបង្ហាញសមត្ថភាព និងនាំយកជ័យជម្នះលើឆាកអន្តរជាតិមកជូនកម្ពុជា! ហើយអ្វីដែលកាន់តែពិសេសនោះគឺបានជួបជាមួយ Idol របស់ពួគេផ្ទាល់ផង និងបានចាប់កាន់ដោយផ្ទាល់នូវស្មាតហ្វូនស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដ៏ទំនើបអស្ចារ្យជំនាន់ចុងក្រោយប្រចាំឆ្នាំ ២០២០ ដោយផ្ទាល់ផង!

    ដូច្នេះដើម្បីតបស្នង និងជាសក្ខីភាពនៃព្រឹត្តិការណ៍ដ៏គួរឱ្យស្ញប់ស្ញែងនេះក្រុមហ៊ុន សាមសុង នឹងធ្វើការប្រគល់រង្វាន់យ៉ាងពិសេសជូនដល់ OMG ដោយក្នុងនោះម្នាក់ៗទទួលបានដូចជា៖

    * Samsung Galaxy Watch Active (Black Pink Edition) មួយគ្រឿង!

    * Samsung Galaxy A80 (Black Pink Edition) មួយគ្រឿង!

    * Galaxy Buds (Black Pink Edition) មួយគ្រឿង!

    យោងតាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់ក្រុម OMG  បានបង្ហាញថា ក្រុមហ៊ុន សាមសុង មិនគ្រាន់តែផ្តល់ជូននូវផលិតផលក៏ដូចជាបច្ចេកវិទ្យាទំនើបៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ និងមោទនភាពដែលមិនអាចកាត់ថ្លៃបានក្នុងការធ្វើជាក្រុមរាំតំណាងឱ្យផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា!

    ទាំងក្រុមរាំ OMG និងអតិថិជនក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុង ទាំងអស់ទូទាំងពិភពលោកសង្ឃឹមយ៉ាងមុតមាំថា សាមសុង នឹងនៅតែផ្តល់ជូនផលិតផលជាមួយបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៅពេលខាងមុខឆាប់ៗនេះបន្តទៀត!

  • តោះចូលរួមទាំងអស់គ្នាក្នុងការប្រកួតក្បាច់រាំបែប K-Pop ពីកម្មវិធី SAMSUNG AWESOME CHALLENGE!

    តោះចូលរួមទាំងអស់គ្នាក្នុងការប្រកួតក្បាច់រាំបែប K-Pop ពីកម្មវិធី SAMSUNG AWESOME CHALLENGE!

    (ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់?

    ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…! ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់ និងឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A51 ដែលទើបតែចេញលក់ផ្លូវការពីពេលថ្មីៗនេះ និងរង្វាន់ជាច្រើនទៀត!

    ធ្វើម៉េចទៅបានចូលរួមប្រកួតនេះបានទៅហ្ន៎? កុំបារម្ភអី! លក្ខខណ្ឌចូលរួមលេងងាយៗដោយអ្នកចូលរួមលេងទាំងអស់គ្រាន់តែអនុវត្តតាមចំណុចដូចខាងក្រោម៖
    1. បេក្ខជនតម្រូវអោយមានគ្នាច្រើនបំផុត 6 នាក់ក្នុងមួយក្រុម ឬម្នាក់ឯងក៏បាន
    2. បេក្ខជនតម្រូវអោយរាំបទ Dance Awesome ដូចឧទាហរណ៍ក្នុង Link https://bit.ly/2Ga95Soនេះ៖ (អាចបំបែកក្បាច់រាំបាន)។ ឬអាចទស្សនាវីដេអូរបៀបរាំបានតាម Link https://bit.ly/36iBccA
    3. ថតវីដេអូការរាំ Dance Awesome រួចបង្ហោះលើ Facebook ឬផេក ផ្ទាល់ខ្លួនជា Public ដោយវាយពាក្យ៖ #danceAwesomeKH#SamsungAwesomeChallenge (បញ្ជាក់៖ សមាជិកក្នុងក្រុមត្រូវមានវត្តមាននៅក្នុងវីដេអូនេះ)
    4. បេក្ខជនតម្រូវអោយត្រៀមបទភ្លេច និងក្បាច់រាំតាមចង្វាក់ Kpop ណាមួយដើម្បីទុកប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ
    5. បេក្ខជនចំនួន 10ក្រុម នឹងត្រូវបានវាយតម្លៃ និងជ្រើសរើសដោយ អ្នកជំនាញ Kpop, អ្នកតំណាងក្រុមហ៊ុនសាមសុង និងក្រុមរាំ OMG
    6. ការប្រកាសនៃជម្រើសទាំង 10 ក្រុមនឹងធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភៈ 2020 តាម ហ្វេសប៊ុក ផេកផ្លូវការរបស់សាមសុង
    7. ពេលវេលានៃការប្រកួតផ្តាច់ព្រ័ត្រ និងទីកន្លែង ក្រុមហ៊ុននឹងជំរាបជូននៅពេលខាងមុខ ក្រោយពេលការរីករាលដាលនៃមេរោគ CoronaVirus 2020 ត្រូវបានបញ្ចប់ និងមានសុវត្ថិភាពសំរាប់ទស្សនិកជន។
    8. អ្នកឈ្នះរង្វាន់ធំត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពចាប់ពី 6 ខែឡើងទៅគិតចាប់ពីថ្ងៃធ្វើដំណើរ។
    9. កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ +ធានារ៉ាប់រងក្នុងការធ្វើដំណើរ+ ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុកចំណាយរបស់ក្រុមហ៊ុន សាមសុង!
    10. អ្នកឈ្នះរង្វាន់ធំក្នុងករណីអ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរមកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!
    11. រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់បានទេ!
    12. រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន
    13. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
    * រង្វាន់ដែលទទួលបាន៖
    – ជ័យលាភីលេខ 1 ៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POPដូចជា Blackpink នៅបរទេស!
    – ជ័យលាភីលេខ 2 ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
    – ជ័យលាភីលេខ 3 ៖ទូរទស្សន៏សាមសុនង 32’’ ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
    – ជ័យលាភីលេខ 4 ដល់លេខ 10 ៖ ឆ្នាំងសាក Wireless Battery Pack ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

    អ៊ីចឹងសូមកុំឱ្យឱកាសដ៏មហាអស្ចារ្យ និងរំភើបនេះកន្លងផុតឱ្យសោះ! ដូច្នេះសម្រាប់បេក្ខជនក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុង ទាំងអស់មានបំណងចង់ចូលរួមប្រកួតកុំភ្លេចរួសរាន់ហាត់រាំ និងធ្វើតាមការណែនាំរបស់យើង! សាមសុង សូមជូនពរឱ្យបេក្ខជនទាំងអស់សំណាងល្អ និងរីករាយទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន Samsung ហ្វេសប៊ុក ផេក៖ https://www.facebook.com/SamsungCambodia/https://www.facebook.com/OMG.girlsdancecrew/

  • ក្រៅ​ពី​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗហើយ  នៅ​មាន​សេដ្ឋីចិន​ល្បីៗ​ចំណាយផ្ទាល់ខ្លួន ជួយអ្នកជំងឺឆ្លងវីរុសកូរ៉ូណានៅចិន

    ក្រៅ​ពី​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗហើយ  នៅ​មាន​សេដ្ឋីចិន​ល្បីៗ​ចំណាយផ្ទាល់ខ្លួន ជួយអ្នកជំងឺឆ្លងវីរុសកូរ៉ូណានៅចិន

    ​Jack Ma ដែលជាស្ថាបនិកនៃក្រុមហ៊ុន Alibaba បានបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ បុរសសម្បូរទ្រព្យបំផុតនៅក្នុងប្រទេសចិន លោក Jack Ma បានបរិច្ចាគប្រាក់ចំនួន 100លានយន់ (ជាង 14លានដុល្លារ) ដល់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា។

    ប្រាក់បរិច្ចាគចំនួន 40% នឹងត្រូវបែងចែក រវាងវិទ្យាស្ថានស្រាវជ្រាវ Chinese Academy of Sciences និង Chinese Academy of Engineering ខណៈប្រាក់ដែលនៅសល់ ត្រូវចែកទៅឱ្យបុគ្គលិកស្រាវជ្រាវ នៅទូទាំងប្រទេសចិន និងពិភពលោក ក្នុងកិច្ចប្រឹងប្រែងដើម្បីគ្រប់គ្រង និងទប់ស្កាត់វីរុសកូរ៉ូណានេះ។

    បើយោងតាមអ្នកជំនាញមកពី គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានឱ្យដឹងថា ពួកគេជិតបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាបានសម្រេចហើយ។

    គួរតែបញ្ជាក់ផងដែរថា ចំនួន​អ្នកឆ្លងមេរោគ​​វីរុស​កូរ៉ូណា ទូទាំងពិភពលោកបានកើនឡើងដល់ជិត 1ម៉ឺននាក់ និងជាង 200នាក់ទៀតបានស្លាប់ (គិតត្រឹមថ្ងៃទី31 មករា 2020) ក្រោយវីរុសនេះបែកធ្លាយចេញពីទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ឆ្នាំទៅ៕


  • Ronaldo ក្លាយជាបុគ្គលល្បីជាងគេបំផុតនៅលើ Instagram

    Ronaldo ក្លាយជាបុគ្គលល្បីជាងគេបំផុតនៅលើ Instagram

    កំពូលកីឡាករបាល់ទាត់ដែលមានភាពល្បីល្បាញជាងគេនៅលើបណ្តាញសង្គម Instragram ត្រូវបានគេស្គាល់ថា ជាកីឡាកររបស់ក្លិប Juventus

    ការចាត់លំដាប់ថ្នាក់នេះ គឺគិតតាមចំនួន ​Follower នៅក្នុងបណ្តាញសង្គមខាងលើ ដែលមានចំនួនដល់ទៅ 200លានគណនី ដែលនេះជាចំនួនច្រើនជាងគេបង្អស់ក្នុងចំណោមគណនីផ្សេងៗទៀតទាំងអស់នៅលើបណ្តាញសង្គម Instagram

    តាម​តួលេខ​ចុងក្រោយ ​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ម្នាក់នេះ ​​មាន​អ្នក​តាមដាន​ដល់​ទៅ​ 200​​លាន​​លើ Instagram។ ចំនួន​អ្នក​តាមដាន​ដ៏​ច្រើន​នេះ​ បាន​ធ្វើ​ឱ្យ Ronaldo ឈរនៅ​លើ​​កីឡាករ ​និង​តារា​ល្បី​ៗ​លើ​ពិភពលោក​មួយចំនួន ដូចជា Ariana Grande, Dwayne Johnson, Selena Gómez ,Beyoncé, Leo Messi និងNeymar ជាដើម៕


  • ព្រះខ័នរាជស្វាយរៀង ដណ្ដើមបានកៅអីវគ្គចែកពូល AFC CUP ជាលើកដំបូង

    ព្រះខ័នរាជស្វាយរៀង ដណ្ដើមបានកៅអីវគ្គចែកពូល AFC CUP ជាលើកដំបូង

    ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដណ្ដើមបានកៅអីវគ្គចែកពូលក្នុងពានរង្វាន់ ​AFC CUP 2020 ហើយ ក្រោយយកឈ្នះក្រុមលេខ2 ក្នុងលីកកំពូលរបស់ឡាវ Master7 ដោយលទ្ធផលទាំង 2ជើង 7ទល់នឹង 1។

    ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ ​ធ្វើ​ឱ្យ​ក្លិបព្រះខ័នរាជស្វាយ​រៀង​មាន​ឱកាសបាន​ឡើង​ទៅ​វគ្គ​ចែក​ពូល។ ​ព្រះខ័នរាជស្វាយ​រៀង​នឹង​ចូលទៅ​នៅក្នុង​ពូល G ​ជាមួយ​ក្រុម​ខ្លាំង​ៗ​មកពីប្រទេសផ្សេងៗជា​ច្រើនទៀត ដូចជា  ​Ceres-Negros (ហ្វីលីពីន), Than Quang Ninh (វៀតណាម) និង Bali United (ឥណ្ឌូនេស៊ី) ហើយការប្រកួតជុំទី1 នឹង​ធ្វើឡើង​នៅថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ​2020 ​ខាងមុខនេះ ដោយព្រះខ័នរាជ​ស្វាយរៀង នឹងត្រូវទៅជួប Ceres-Negros មុនគេ

    គួរបញ្ជាក់ដែរថា កាលពីជើងទី1 ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ Master7 នៅលើទឹកដីកម្ពុជា ដោយលទ្ធផល 4ទល់នឹង1 មុននឹងបន្តយកឈ្នះនៅជើងទី2 ដោយលទ្ធផល 3ទល់នឹង0 នៅលើទឹកដីឡាវវិញម្តង។ នេះគឺជាលើកទី1 ហើយ ដែលក្រុមមួយនេះបានចូលលេងក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី AFC CUP


  • ឡូយហួសថ្លែង…! ទិញស្មាតហ្វូន Galaxy A51&A71 ឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់!

    ឡូយហួសថ្លែង…! ទិញស្មាតហ្វូន Galaxy A51&A71 ឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់!

    (ភ្នំពេញ) ថ្ងៃទី 30 ខែមករា ឆ្នាំ ២០២០៖ ថាឡូយគឺឡូយហើយ…!អ្វីដែលអតិថិជនកំពុងរងចាំយ៉ាងអន្ទះសារបានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយគឺវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71 ដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុះពិសេសជាច្រើន ហើយអ្វីដែលកាន់តែអស្ចារ្យបន្ថែមទៀតនោះគឺរាល់ការជាវម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែលទាំងពីរនេះចាប់ពីថ្ងៃទី30 ខែមករា ដល់ថ្ងៃទី 05 ខែ មេសាឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ហើយការចាប់រង្វាន់នេះនឹងធ្វើការផ្សាយផ្ទាល់(Live) លើទំព័រ Facebook  ផ្លូវការរបស់ក្រុមហ៊ុន សាមសុងរៀងរាល់សប្តាហ៏ (រយៈពេល ៥សប្តាហ៏) ដោយរង្វាន់សរុប ចំនួន៣០រង្វាន់។

    គួរបញ្ជាក់ផងដែរថាសម្រាប់រង្វាន់ដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនប្រចាំសប្តាហ៏រួមមាន៖

    ១.ការឈ្នះដំណើរកម្សាន្តទៅប្រទេសកូរ៉េដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ចំនួន១រង្វាន់

    ២.បាសបំពងសំឡេង(Hoco Speaker ) ចំនួន២រង្វាន់

    ៣.ដបទឹករក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត( Vacuum Flash) ចំនួន៣រង្វាន់

    *ខាងក្រោមនេះគឺជាលក្ខខណ្ឌនៃការចូលរួម៖

    1-  សម្រាប់អតិថិជនដែលបានជាវស្មាតហ្វូន Galaxy A51 ឬ A71 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃ 05 មេសា 2020

    2-  អតិថិជនតម្រូវឱ្យបំពេញ ឈ្មោះ អាយុ លេខទូរសព្ទ័ ថ្ងៃខែទិញទូរស័ព្ទ  និងលេខIMEI តាមរយៈ Link https://bit.ly/GalaxyABlackPinkPromo2020

    3-  ពេលឈ្នះរង្វាន់ត្រូវរក្សា ឬបង្ហាញទូរស័ព្ទដែលបានទិញនោះជាមួយនឹងបណ្ណធានា

    4-  អ្នកឈ្នះរង្វាន់ធំត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាព

    5-  កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុកចំណាយរបស់សាមសុង!

    6-  អ្នកឈ្នះរង្វាន់ធំក្នុងករណីអ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរមកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!

    7-  រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់បានទេ!

    8-  ក្រុមហ៊ុននឹងទាក់ទងទៅ កាន់អ្នកឈ្នះរង្វាន់ដើម្បីរៀបចំបែបបទធ្វើដំណើរ

    9-  ការចាប់រង្វាន់នឹងធ្វើការផ្សាយផ្ទាល់ (LIVE) នៅលើទំព័រ Samsung Facebook!

    10-  រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន

    11-  លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

    ក្រៅពីកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យនេះ យើងងាកមកមើលលក្ខណៈពិសេសៗរបស់ Samsung Galaxy A51 និង A71 ដែលអតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ៖ រូបរាង, ទំហំ, ប្រភេទកញ្ចក់អេក្រង់, ថ្ម, គុណភាពកាមេរ៉ា, ទំហំផ្ទុក, និងជាពិសេសនោះគឺតម្លៃតែម្តង! ត្រូវទេ? អ៊ីចឹងដើម្បីស្រាយចម្ងល់ទាំងអស់នោះឥឡូវនេះមកមើលពីចំណុចអស្ចារ្យនៅខាងក្រោមនេះទាំងអស់គ្នា៖

    * Samsung Galaxy A71

    – អេក្រង់៖ 6.7” FHD+ (1080 x 2400) Super AMOLED, Infinity-O Display

    – កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP AF (F1.8), 12 MP (Ultra-Wide, F2.2), 5 MP (Macro) FF (F2.4), 5 MP FF (F2.2)

    – កាមេរ៉ាមុខ៖ 32 MP FF (f2.)

    – ទម្ងន់៖ 179g

    – ខ្នាត៖ (163.5 x 75.9 x 7.9 mm)

    – រ៉េម៖ 8GB

    – មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

    – រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

    – ថាមពលថ្ម៖ 4,500 mAh (25W Fast charging)

    – ប្រព័ន្ធដំណើរការ៖ Qualcomm SDM 730 (Dual 2.2 GHz + Hexa 1.8 GHz)

    – បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់

    – ពណ៌៖ ខ្មៅ, ប្រាក់, ខៀវ

    – តម្លៃ៖ $449 ដុល្លារ!

    * Samsung Galaxy A51

    – អេក្រង់៖ 6.5” FHD+ (1080 x 2400) Super AMOLED, Infinity-O Display

    – កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, f2.0), 12 MP (Ultra-Wide, f2.2), 5 MP (Macro, f2.4), 5 MP (Depth, f2.2)

    – កាមេរ៉ាមុខ៖ 32 MP (f2.2)

    – ទម្ងន់៖ 172g

    – ខ្នាត៖ (158.5 x 73.6 x 7.9 mm)

    – រ៉េម៖ 6GB

    – មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

    – រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

    – ថាមពលថ្ម៖ 4,000 mAh (15W Fast charging)

    – ប្រព័ន្ធដំណើរការ៖ Octa-core Exynos 9611 (Quad 2.3 GHz + Quad 1.7 GHz)

    – បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់

    – ពណ៌៖ ស, ខ្មៅ, ខៀវ, ផ្កាឈូក

    – តម្លៃ៖ $349ដុល្លារ!

    ដូច្នេះសូមប្រញាប់រួសរាន់ឡើង! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុតក្នុងក្តីស្រម៉ៃ និងបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ។

  • ធារី ត្រឡប់ទៅលីកកំពូលម៉ាឡេស៊ីវិញ ជាមួយនឹងក្លិប Perak FA

    ធារី ត្រឡប់ទៅលីកកំពូលម៉ាឡេស៊ីវិញ ជាមួយនឹងក្លិប Perak FA

    កាលពីថ្ងៃម្សិលមិញនេះ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ក្រោយពីក្លិប Perak FA របស់ម៉ាឡេស៊ី បានប្រកាសកុងត្រាជាមួយនឹងកីឡាកររូបនេះសម្រាប់រដូវកាល2020 នេះ។

    ការចុះកុងត្រានេះ បានបញ្ជាក់ថា កីឡាកររូបនេះ បានចប់សព្វគ្រប់ជាមួយនឹងក្លិប Sokhothai FC នៃលីកកំពូលរបស់ថៃហើយ ក្រោយពីផ្លាស់ទៅថៃ មិនទាន់បានស្រួលបួលផង។

    ទោះជាបែបនេះក្តី ធារី ចន្ថាប៊ីន បានបង្ហាញអារម្មណ៍ពេញចិត្តនឹងក្លិបថ្មីរបស់ខ្លូន និងបាននិយាយថា ការបញ្ចប់កុងត្រាជាមួយនឹងក្លិបចាស់ គឺជាការព្រមព្រៀងគ្នាពីភាគីទាំងសងខាងរវាងក្លិប និងរូបគេ៕


     

  • សុខ រិទ្ធ និង ឯម សុធី ចេញវាយលើកដំបូងលើសង្វៀន លំដាប់ពិភពលោក

    សុខ រិទ្ធ និង ឯម សុធី ចេញវាយលើកដំបូងលើសង្វៀន លំដាប់ពិភពលោក

    អ្នកប្រដាល់គុនខ្មែរ 2រូប គឺកីឡាករ សុខ រិទ្ធ និង ឯម សុធី នឹងចេញទៅប្រកួតនៅក្នុងកម្មវិធី WLC – world lethwei championship នៅប្រទេស មីយ៉ាន់ម៉ា ជាលើកដំបូង នៅថ្ងៃទី31 ខែមករា ឆ្នាំ2020 ខាងមុខនេះ។

    ដោយក្នុងនោះ សុខ រិទ្ធ នឹងប្រកួតក្នុងទម្ងន់52.5 ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះ SOMIONG LUKTUPFAH ចំណែក ឯម សុធី ក៏ត្រូវប៉ះម្ចាស់ផ្ទះ HEIN TUN AUNG ដែរ ដោយនឹងប្រកួតក្នុងទម្ងន់  60គីឡូក្រាម។

    គួរបញ្ជាក់ផងដែរថា លោក ហ៊ុន​ ចាន់រាជ គ្រូបង្វឹកគុនចម្រុះរបស់កីឡាករទាំង 2រូបនេះ បាននិយាយថា​ លោកទទួលស្គាល់អាចនឹងលំបាកខ្លះៗក្នុងការប្រកួតជាមួយកីឡាករម្ចាស់ផ្ទះលើកដំបូង​បែបនេះ តែលោក​ជឿជាក់លើសមត្ថភាពរបស់សុខ រិទ្ធ និង​ឯម សុធី ថា ពួកគេនឹងអាចធ្វើបានល្អ៕


  • ភាពយន្ដមនោសញ្ចេតនាស្រុកស្រែក « អន្ទាក់ស្នេហ៍» កំពុងអង្រួងដួងចិត្តអ្នកទស្សនា

    ភាពយន្ដមនោសញ្ចេតនាស្រុកស្រែក « អន្ទាក់ស្នេហ៍» កំពុងអង្រួងដួងចិត្តអ្នកទស្សនា

    ភាពយន្តខ្មែរថ្មីរឿង «អន្ទាក់ស្នេហ៍» បានបង្ហាញវីដេអូខ្លី Trailer ផ្លូវការរបស់ខ្លួនហើយ ដោយភាពយន្តខ្មែរមួយនេះនឹងឆ្លុះបញ្ចាំងពីស្នេហាបែបស្រុកស្រែ ផ្សំនឹងការលើកឡើងនៃទីតាំងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញក្នុងរោងភាពយន្ត។

    រឿង«អន្ទាក់ស្នេហ៍» និយាយពី បុរសចំណាស់ម្នាក់ដែលមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ហើយគាត់បានលង់ស្រលាញ់ឈ្លក់វង្វេង នឹងនារីដែលមានគូកំណាន់ចិត្តរួចទៅហើយ។ តាចាស់ចង់បានប្រពន្ធក្មេង មិនខ្លាចការរិះគន់ គាត់បានប្រើអំណាច ឥទ្ធិពលនៃទ្រព្យ និង ល្បិច កិច្ចកលសព្វយ៉ាង ដើម្បីយកនាងឱ្យខានតែបាន។

    តើរក្សា ដែលសម្តែងដោយ តារាសម្តែង សុខ សុម៉ាវត្ដី និង ចៅពេជ្រ ដែលសម្ដែដោយ តារាសម្ដែង សន ពិសិដ្ឋ អាចឆ្លងកាត់ការបំបែកបំបាក់ ពីអន្ទាក់ស្នេហ៍ របស់បុរសចំណាស់នេះបានឬយ៉ាងណា? យើងនឹងដឹងចម្លើយគ្រប់គ្នាក្នុងរោងភាពយន្តខ្មែរ គ្រប់សាខានៅថ្ងៃទី20 ខែ កុម្ភៈ ឆ្នាំ 2020 ខាងមុខនេះហើយ៕

    ទស្សនាវីដេអូ Trailer ខាងក្រោម៖