Author: អេបិល

  • វៀតណាម​ចំអក​ឱ្យ Ariana Grande ថា ជា​កំពូល​នារី​បោក​គ្រាប់បែក

    វៀតណាម​ចំអក​ឱ្យ Ariana Grande ថា ជា​កំពូល​នារី​បោក​គ្រាប់បែក

    បន្ទាប់ពី​ព័ត៌មាន​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការបោកគ្រាប់បែក (បោកប្រាស់) ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​នាង Ariana Grande លេចឮ​ឡើង  អ្នកសារព័ត៌មាន​រៀ​ត​ណា​ម​បាន​សរុប​ព្រឹត្តិការណ៍​របស់​នាង​ឡើងវិញ ដោយ​រៀបរាប់​ពី​ការប្រគំ​តន្ត្រី​ទេសចរណ៍​ជុំវិញ​ពិភពលោក ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ចំពោះ​រូបនាង រហូតដល់​មាន​ទស្សនា​វ​ដ្តី​មួយ​ចេញផ្សាយ​ក្រោម​ចំណងជើងធំៗថា Dangerous Woman Tour ឬ​កំពូល​នារី​បោក​គ្រាប់បែក​ទៀតផង។

    1.ការបោកគ្រាប់បែក​នៅ​ទីក្រុង Manchester ប្រទេស​អង់គ្លេស (មួយ​នេះ​បោក​គ្រាប់បែក​មែនទែន)
    នៅក្នុង​ទីក្រុង Manchester City កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី22 ខែឧសភា កន្លងទៅនេះ មាន​ហេតុការណ៍​បោក​គ្រាប់បែក(មែនទែន) បាន​កើតឡើង​នៅក្នុង​ការប្រគំ​តន្ត្រី​របស់​តារាចម្រៀង​ស្រី​រូបនេះ ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់ 22 នាក់ និង 50 នាក់​រងរបួស។

    2.បោក​គ្រាប់បែក​អ្នកគាំទ្រ​នៅ​កូរ៉េ
    នៅ​ថ្ងៃទី14 ខែសីហា ឆ្នាំ2017 តារាចម្រៀង​ស្រី​រូប​ស្រស់​ម្នាក់នេះ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​មុន​មួយថ្ងៃ​ដើម្បី​ចូលរួម​សម្ដែង​ក្នុង​ការប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ថ្ងៃទី15 ។ នាង​បាន​កុហក និង​បោកប្រាស់​អ្នកគាំទ្រ​កូរ៉េ​ឱ្យ​ទិញ​សំបុត្រ VIP ជាច្រើន​សន្លឹក​ដែលមាន​តម្លៃថ្លៃៗ តែ​ផ្ទុយទៅវិញ​នាង​មក​សម្ដែង​មិនបាន​គ្រប់ Show និង​ថែមទាំង​ប្រញាប់​ចាកចេញ​ទៅវិញ ដោយ​រំសាយ​ការប្រគំ​តន្ត្រី​នោះ​នៅក្នុង​បរិវេណ Gimpo Airport ទាំង​កណ្តាល​ទី ។

    3.បោក​គ្រាប់បែក​ជនជាតិ​វៀតណាម 5 ម៉ោង​មុន​សម្ដែង
    នៅ​ថ្ងៃទី23 ខែសីហា ឆ្នាំ2017 មុនពេល​ចាប់ផ្ដើម​ការប្រគំ​តន្ត្រី​របស់​នាង​នៅ​ប្រទេស​វៀតណាម តារាចម្រៀង​ស្រី​រូបនេះ​បាន​សរសេរ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម អ៊ី​ន​ស្តា​ក្រាម​របស់ខ្លួន​ថា សូម​រំសាយ​ការប្រគំ​តន្ត្រី ដោយ​មូលហេតុ​របស់​នាង​គឺ សុខភាព​មិនល្អ។ អ្នកគាំទ្រ​វៀតណាម​បាន​រិះគន់​នាង​ថា មិន​ត្រឹមតែ​បំផ្លាញ​ទឹកចិត្ត​អ្នកគាំទ្រ​វៀតណាម និង​ជនបរទេស​ដែល​បាន​ជិះ​យន្ដហោះ​មក​មើល​ប៉ុណ្ណោះ​ទេ តែ​នៅ​បោក​គ្រាប់បែក​ដាក់​តារា​វៀតណាមល្បីៗដ៏ទៃទៀត​ជាច្រើន ដែល​ត្រូវ​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​នេះ​ទៀតផង។

    4.លុបចោល​ការប្រគំ​តន្ត្រី​នៅតាម​បណ្ដា​ប្រទេស​នានា ដោយ​មូលហេតុ​មាន​បញ្ហា​សុខភាព
    Ariana បាន​លុបចោល​កម្មវិធី​ខន​សឺត​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ទីក្រុង​ឡុង​ដ៍ ប្រទេស​ស្វ៊ី​ស ប្រទេស​ម៉ិ​ក​ស៊ិ​ក ចំនួន​ពីរដង ដោយ​សំអាង​លើ​មូលហេតុ​ជាច្រើន រួមមាន​បញ្ហា​សុខភាព និង​បញ្ហា​ផ្លូវចិត្ត​បន្ទាប់ពី​កើតហេតុ​ការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Manchester៕

  • នារីៗហាម​រំលង! វិធី​សម្អាត​ស្បែក​មុខជា​មួយ​ចេកទុំ

    នារីៗហាម​រំលង! វិធី​សម្អាត​ស្បែក​មុខជា​មួយ​ចេកទុំ

    ផ្លែ​ចេកទុំ មាន​សារធាតុ​រំអិល​ដើម្បី​ជួយ​ឱ្យ​ស្បែក​មាន​ភាព​រលោង​ស្រស់ស្អាត និង​មាន​វីតាមីន អំបិល​រ៉ែ ប្រូតេអ៊ីន​ជាច្រើន​ប្រភេទ ដែលមាន​គុណប្រយោជន៍​ដល់​ស្បែក ការពារ​ស្បែក បំបាត់​ស្នាម​ជ្រួញ និង​ព្យាបាល​ស្នាម​សន្លាក។ ថ្ងៃនេះ គេហទំព័រ ឡា​រ៉ែ​ន បាន​ដកស្រង់​នូវ​វិធីសាស្ត្រ​ថ្មី​ក្នុង​ការសម្អាត​ស្បែ​កមុខ ឱ្យមាន​សំណើម ភ្លឺរលោង និង​ម៉ដ្ឋខៃ​មក​ជម្រាបជូន​ដូចខាងក្រោម។

    គ្រឿងផ្សំ​ចាំបាច់៖

    ផ្លែ​ចេកទុំ លាង​ទឹក​ឱ្យ​ស្អាត ហើយ​បកសម្បក​ចេញ រួច​យកសា​ច់វា​ទៅ​កិន ឬ​ក្រឡុក​ឱ្យ​ម៉ដ្ឋ។

    វិធី​ធ្វើ៖

    វិធី​ទី1៖ ប្រើ​ចេកណាំវ៉ា​ទុំ1ផ្លែ ទឹកឃ្មុំ1ស្លាបព្រា​កាហ្វេ រូបមន្ត​នេះ​សម្រាប់​អ្នក​ស្បែក​ស្ងួត ។ ហើយ​អាច​បន្ថែម​ទឹកក្រូច​ឆ្មារ 1 ស្លាបព្រា​កាហ្វេ សម្រាប់​អ្នក​ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន។ ផ្សំ​គ្រឿង​ទាំងអស់​ប​ញ្ជូ​ល​គ្នា​ឱ្យ​សព្វ រួច​លាប​នៅលើ​ស្បែក​មុខ​រយៈពេល 15-20នាទី ទើប​លាង​ចេញ​ដោយ​ទឹកស្អាត។

    វិធី​ទី2៖ យក​ចេកណាំវ៉ា​ទុំ1ផ្លែ លាយ​ជាមួយ​ប្រេង​អូ​លីវ1ស្លាបព្រា​កាហ្វេ លាយ​ចូលគ្នា​ឱ្យ​សព្វ រួច​លាប​នៅលើ​ស្បែ​កមុខ ទុកចោល​រយៈពេល 15-20 នាទី ទើប​លាងជម្រះ​ដោយ​ទឹកស្អាត ឬ​សាប៊ូលាងមុខ​បាន។

    វិធី​ទី3៖ យក​ចេកណាំវ៉ា​ទុំ​បកសម្បក ហើយ​កិន​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​យកមក​លាប​នៅលើ​ស្បែក​មុខ​ទុក​រយៈពេល 15-20 នាទី​ទើប​លាង​ទឹក​ចេញ៕

  • បះសក់!! ផ្អើល​ពេញវង់​រាំ​បួងសួង ព្រោះសុខៗលែង​ឮ​សំឡេង​ភ្លេង…

    បះសក់!! ផ្អើល​ពេញវង់​រាំ​បួងសួង ព្រោះសុខៗលែង​ឮ​សំឡេង​ភ្លេង…

    នៅ​ថ្ងៃ​ម្សិលមិញ​នេះ ណា​ដេ​ត និង យ៉ា​យ៉ា តួឯក​ប្រុស​ស្រី​ដែល​ត្រូវ​សម្ដែង​ក្នុង​រឿង​ភាគ “ណា​ឃី វគ្គ2” បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត ឧ​ដន​ថា​នី ដើម្បី​ចូលរួម​ពិធី​រាំ​បួងសួង​នៅក្នុង​ព្រៃ ខាំ​ឆៈ​ណូ​ត  ដោយ​អ្នក​ទាំង​ពីរបាន​តាំងចិត្ត​រាំ​ថ្វាយ ព្រះបាទ​ស្រ៊ី​ស៊ុ​ធោ និង​ព្រះ​នាង​យ៉ា​ស្រ៊ី​ប្រៈ​ធុម​ម៉ា យ៉ាង​យកចិត្តទុកដាក់។ ក្នុងអំឡុងពេល​កំពុង​រាំ​នៅក្នុង​បរិវេណ​នោះ សុខៗ ស្រាប់តែ​បាត់​លែង​ឮ​សំឡេង​តន្ត្រី​ពិណពាទ្យ​បុរាណ និង​ស្ងាត់ច្រៀប​ភ្លាម​មួយ​រំពេច ធ្វើឱ្យ​កើតមាន​ការភ្ញាក់ផ្អើល​ពេញ​ក្នុង​វង់​បួងសួង  ម្នាក់ៗភ័យ​បះសក់គ្រប់ៗគ្នា តែ​តារា​ទាំងពីរ​ដួង​នោះ​នៅតែ​បន្ដ​រាំ​ថ្វាយ​រហូតដល់​ចប់។

     

    ខណៈនោះ​ពួក​អ្នកស្រុក និង​អ្នកគាំទ្រ​ទាំងអស់​បាន​និយាយដូចៗគ្នា​ថា ពិតជា​គួរឱ្យ​ព្រឺ​សម្បុរ​ខ្លាំងណាស់ គ្រប់គ្នា​មាន​អារម្មណ៍​ថា ភ្ញាក់ផ្អើល​មែនទែន។ ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់ សូម​ទស្សនា​វីដេអូ និង​រូបភាព​ទាំងឡាយ​នៅក្នុង​ព្រឹ​ត្ត​ការណ៍​រាំ​បួងសួង​សម្ពោធ​ការចាប់ផ្តើម​ថត​ខ្សែភាពយន្ត​ភាគ​រឿង “ណា​ឃី វគ្គ2” ខាងក្រោម​នេះ៕ 

  • សុខ សោម៉ាវត្តី កាន់តែស្អាតឡើងៗ នៅពេលស្លៀកឈុតប្រពៃណី

    សុខ សោម៉ាវត្តី កាន់តែស្អាតឡើងៗ នៅពេលស្លៀកឈុតប្រពៃណី

    ពិតជាមិនធម្មតាមែន នៅពេលដែល សុខ សោម៉ាវត្តី បានបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ មានរាងស្អាត តូចច្រឡឹង មិនចាញ់ក្រមុំៗដ៏ទៃឡើយ បើទោះបីជានាងជាស្ត្រីមេម៉ាយហើយក្ដី។

    រូបភាពប៉ុន្មានសន្លឹកនេះបានបង្ហាញពីសម្លៀកបំពាក់បុរាណខ្មែរដែលជាម៉ូដថ្មីៗសម្រាប់ជាគំនិតច្នៃម៉ូដមួយដល់សុភាពនារីទាំងឡាយ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង។ ចង់ដឹងថា ស្រស់ស្អាតដល់កម្រិតណានោះ សូមទស្សនារូបភាពទាំងឡាយដែលបង្ហាញដោយកញ្ញា សុខ សោម៉ាវត្តី ខាងក្រោមនេះ៖

  • Mariah Carey បញ្ចេញ​រូបថត​សម្រក​ទម្ងន់​បានសម្រេច

    Mariah Carey បញ្ចេញ​រូបថត​សម្រក​ទម្ងន់​បានសម្រេច

    យោងតាម​សារព័ត៌មាន​កម្សាន្ត​រប​ស់​អាមេរិក បានឱ្យដឹងថា តារាចម្រៀង​ស្រី​ជើងចាស់​សំឡេង​ស្អក នាង Mariah Carey បាន​បញ្ចេញ​រូបភាព​សម្រក​ទម្ងន់​បានសម្រេច ដោយបាន​បង្ហាញឱ្យឃើញ​នូវ​រូបរាងកាយ​ស្រ​ឡូ​ន និង​សិច​ស៊ី​ឡើងវិញ នៅលើ​គម្រប​ទស្សនា​វ​ដ្តី Paper Magazine ពិតជា​គួរឱ្យ​ទាក់ទាញ​បំផុត។

    នៅក្នុង​រូបភាព​នេះ តារា​ស្រី​រូបនេះ​បានបង្ហាញ​ពី​ដៃ និង​ជើង​តូច​ស្រ​ឡូ​ន​របស់​នាង ដែលមាន​ភាពខុសគ្នា​ឆ្ងាយ​កាលពី​ពេលដែល​នាង​ធាត់។ រូបនោះ​មើលទៅ​ពិតជា​ឡូយ​មែន បើទោះបីជា​មានការ​ឌី​ហ្សា​ញ​តាម Photoshop ដល់​កម្រិត​បន្ដិច​ក៏ដោយ។

     គួរបញ្ជាក់​ផងដែរ​ថា រូបភាព​មួយ​នេះ​ត្រូវបាន​ម​ជ្ឍ​ដ្ឋា​ន​មហាជន​គិតថា ជា​រូប​កែ​ច្រើនជាង​រូបនាង​សម្រក​ទម្ងន់​ពិតប្រាកដ ដូច្នេះ​ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់​ថា តើ​រូបថត​នោះ​ជាការ​កែកុន​តាម​កម្មវិធី Photoshop ឬ​យ៉ាងណា​នោះ សូម​ទស្សនា​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ៕

  • Katy Perry បកស្រាយ​ព័ត៌មាន​សាង​ស្នេហ៍​ជាមួយ​សង្សារ​ចាស់

    Katy Perry បកស្រាយ​ព័ត៌មាន​សាង​ស្នេហ៍​ជាមួយ​សង្សារ​ចាស់

    បន្ទាប់​មាន​លេចឮ​ព័ត៌មាន​ថា តារាចម្រៀង​ស្រី Katy Perry កំពុង​សាង​ស្នេហ៍​លួចលាក់​ជាមួយ​អតីត​សង្សារ​នាង​គឺ​លោក Orlando Bloomនោះ  ថ្មីនេះៗ នាង​បាន​ចេញមុខ​បកស្រាយ​តាមរយៈ​ការសម្ភាស​ជាមួយ​សារព័ត៌មាន Eonline

     

    គួរ​រំឭក​ផងដែរ​ថា លោក Orlando Bloom បាន​ចែកផ្លូវ​គ្នា​ជាមួយ​តារាចម្រៀង​ស្រី Katy Perry កាលពី​ខែមីនា​កន្លងទៅ  ក៏ប៉ុន្ដែ​នៅពេល​ថ្មីនេះៗ អ្នក​ទាំងពីរ​ត្រូវបាន​អ្នកសារព័ត៌មាន​ប្រទះឃើញ​បណ្ដើរគ្នា​ទៅ​ចូលរួម​ការប្រគំ​តន្ត្រី​របស់ Ed Sheeran ជាមួយគ្នា និង​ថែមទាំង​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ទៀតផង។ តើ​មានរឿង​អ្វី​កើត​ឡើងទៅ?

     ជាមួយ​បទ​សម្ភាស​នេះ តារា​ស្រី​រូបនេះ​បាន​ពោលថា “ពិតមែន​ហើយ អ្នក​ក៏បាន​ដឹង​ដែរ នាង​ខ្ញុំ​គិតថា មាន​មនុស្ស​ជាច្រើន​ដែល​បាន​ដើរ​ចូលមកក្នុង​ជីវិត​របស់​អ្នក តែ​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ព្រោះ​យើង​បាន​រក្សាទុក​នូវ​មនុស្ស​ដែល​ស្រឡាញ់​យើង​នៅក្បែរ​ខ្លួន”។

     

    គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​បទ​សម្ភាស​នោះ Katy Perry បាន​ផ្ដល់នូវ​តម្រុយ​ថ្មី​មួយ​ដែល​បង្ហាញថា នាង​កំពុងមាន​ស្នេហា​ជាមួយ​មនុស្ស​ដែលមាន​ឈ្មោះ​ចាប់ផ្តើម​ដោយ​អក្សរ L ដូច្នេះ​ប្រហែលជា​មិនមែន Orlando Bloom ទេ។ នាង​បាន​បន្ដទៀតថា “នៅពេល​អ្នក​ចាស់​ទៅ គ្រប់យ៉ាង​ចាប់ផ្ដើម​ធ្វើឱ្យ​វិលមុខ និង​មាន​អារម្មណ៍​ថា ការងារ​រវល់​ច្រើន ខណៈដែល​កំពុងមាន​កា​រ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅក្នុង​ឆ្នាំនេះ​ទៀតផង”៕ 

  • រឿង​ស្តេច​កន​ល្បី​ខ្លាំង តែ​គ្មាន​អ្នក​ស្គាល់​ថា ឳ​ពុក​ស្តេច​កន​ជា​នរណា​ឡើយ?

    រឿង​ស្តេច​កន​ល្បី​ខ្លាំង តែ​គ្មាន​អ្នក​ស្គាល់​ថា ឳ​ពុក​ស្តេច​កន​ជា​នរណា​ឡើយ?

    ភាពយន្ដ​បែប​ប្រវត្តិសាស្ត្រ «ហ្លួង​ព្រះស្ដេច​កន» ជា​ភាពយន្ត​កំពុង​ល្បី​រន្ទឺ​បំផុត​នៅ​ទឹកដី​សុវណ្ណ​ភូមិ​នាពេល​បច្ចុប្បន្ននេះ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំងក្លា  ខណៈដែល​កំពុង​ដាក់​បញ្ចាំង​គ្រប់​រោងភាពយន្តទំនើបៗ ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដែលមាន​ទស្សនិកជន​ទាំង​ក្មេង​ទាំងចាស់​ប្រជ្រៀត​គ្នា​ចូល​មើល​រាប់ម៉ឺន​នាក់​ក្នុងមួយថ្ងៃៗ ដោយ​សំបុត្រ​លក់ដាច់​អស់​គ្មាន​សល់​ឡើយ  និង​គ្រប់គ្នា​បាន​ស្គាល់​តែ​តួអង្គ​ហ្លួង​ព្រះស្ដេច​កន​ដែល​សម្ដែង​ដោយ​លោក រស់ សោភ័ណ ប៉ុណ្ណោះ  ប៉ុន្ដែ​ចំពោះ​តួអង្គ​ឪពុក​របស់​ស្ដេច​កន​វិញ មិនមាន​នរណាម្នាក់​ស្គាល់​ឡើយ​ថា តើ​សម្តែង​ដោយ​តារា​ម្នាក់​ណា​ទៅ។

    ថ្ងៃនេះ​គេហទំព័រ​សារព័ត៌មាន ឡា​រ៉ែ​ន សូម​ជម្រាបជូន​ប្រិយមិត្ត​ទាំងអស់គ្នា​ឱ្យបាន​ដឹងថា លោក ជា សំនៀង មាន​វ័យ 62ឆ្នាំ គឺជា​អ្នក​សម្ដែង​ជា​តួអង្គ​ឪពុក​របស់ ស្ដេច​កន ក្រោម​ស្នាដៃ​ដឹកនាំ​ដោយ​ឯកឧត្តម ម៉ៅ អាយុទ្ធ។ លោក សំនៀង គឺជា​អតីត​តួអង្គ “ចៅ​ចិត្ត” ក្នុង​ល្ខោននិយាយ​របស់​មន្ទី​សិល្បៈ​ខេត្តបាត់ដំបង​តាំងពី​ជំនាន់​ជាមួយ​លោក ទេព រិន្ទ​ដា​រ៉ូ មកម្ល៉េះ និង​មាន​ស្រុកកំណើត​នៅក្នុង​ខេត្តបាត់តំបង។

    វិ​រៈ​សិល្បករ​រូបនេះ​ដំបូង​ឡើយ​ត្រូវបាន​លោក ហ៊ុយ យ៉ា​ឡេង អ​ញ្ចើ​ញ​មក​សម្ដែង​ដំបូងបង្អស់​នៅក្នុង​រឿង «ខ្មោច​ដើម​ចេកជ្វា»  បន្ទាប់មក​ក៏បាន​បាត់​មុខ​មួយរយៈ​ទៅវិញ ដោយសារ​រោងកុននៅស្រុកខ្មែរបានបិទទ្វារ និងលក់រោងដើម្បីយកថវិការ។ ក្រោយមកទៀត​លោក យ៉ា​ឡេង ដែលជា​ម្ចាស់​ផលិតកម្ម មាតុ​ចក្រ ក៏បាន​បន្ដ​ទាក់ទង​អ៊ំ​ប្រុស សំនៀង ឱ្យមក​សម្ដែង​រឿង​ជាថ្មី​ម្ដងទៀត​ដូចជា​រឿង “អា​ព្រឿង​ស្លាប់​ហើយ” រឿង “អា​គុក​អា​ច្រវ៉ា” និង​រឿង “ធ្មប់” ជាដើម។

    តាំងពី​គ្រា​នោះមក​អ៊ំ​ប្រុស​ម្នាក់នេះ ក៏​ទទួល​បានការ​ជ្រោមជ្រែង​ឱ្យ​សម្ដែង​ភាពយន្ដ​ខ្នាត​ធំ​ជាច្រើន​រឿង និង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង បើទោះបីជា​លោក​មាន​វ័យ​ចំណាស់​បន្ដិច​ហើយ​ក្ដី តែ​ទេពកោសល្យ​សម្ដែង​វិញ​ប្រកបទៅដោយ​សមត្ថភាព​ខ្ពស់។ វិ​រៈ​សិល្បករ សំនៀង បាន​ចាក​ចេញពី​ស្រុកកំណើត​មក​រស់នៅ​ទឹកដី​ភ្នំពេញ ដោយសារ​មូលហេតុ​តែ​ម្យ៉ាង​គត់​គឺ ស្រឡាញ់​វិស័យ​សិល្បៈ​សម្ដែង។ ដោយសារ​ឆ្លងកាត់​ការតស៊ូ​ជីវិត និង​ប្រវត្តិ​ជូរចត់​របស់លោក ទើប​ធ្វើឱ្យ​លោក​សម្រេចបាន​ភាពជោគជ័យ​នៅក្នុង​វិស័យ​ភាពយន្ដ ក្នុងនោះដែរ​ក៏មាន​រឿង​ភាគច្រើន និងចូលរួមសម្ដែងជាមួយបទចម្រៀងរបស់​ផលិតកម្មរស្មីហង្ស​មាស ជាមួយលោក ព្រាប សុវត្ថិ ​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​លោក ជា សំនៀង បាន​ចូលនិវត្តន៍​ពី​មន្ទី​សិល្បៈ​ខេត្តបាត់ដំបង​ហើយ ក៏ប៉ុន្ដែ​លោក​នៅតែ​បន្ដ​រក្សា​កេរ្ដិ៍ដំណែល​សិល្បៈ​បុរាណ​ដូនតា​ខ្មែរ  និង​បន្ដ​អាជីព​ជាតា​រា​សម្ដែង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​តទៅទៀត៕

  • នៅចាំ​ក្មេងស្រី​ម្នាក់នេះ​ទេ? តួ​ស្រី​ក្នុង​រឿង First Love ឥឡូវ​ស្អាត​ដល់ក…!

    នៅចាំ​ក្មេងស្រី​ម្នាក់នេះ​ទេ? តួ​ស្រី​ក្នុង​រឿង First Love ឥឡូវ​ស្អាត​ដល់ក…!

    តារា​ឯក​ស្រី​ថៃ​នាង បៃ​ហ្វើ​ន ភី​ម​ឆា​ណុ​ក ដែលជា​តារា​ស្រី​ក្នុង​រឿង “First Love” ឬ “สิ่งเล็กๆที่เรียกว่ารัก” ដែល​ធ្លាប់បាន​សម្ដែង​ជា​តួឯក​ស្រី​ជាមួយ​តារា​កូនកាត់​រូប​សង្ហា ម៉ា​រី​អូ ម៉ៅ​រើ ហើយ​បន្ទាប់មក​នាង​ក៏បាន​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​ធំ ក្រោយពី​បញ្ចប់​កុងត្រា​ជាមួយ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ 7 ដែលជា​ទ្រនំ​បាន​សាង​រូបនាង​ឡើង​ក្នុង​ពិភព​សិល្បៈ​រួចមក។

    ដោយឡែកថ្មីៗនេះ តារា​ស្រី​វ័យក្មេង​រូបនេះ​បាន​វិលត្រឡប់​ចូលមកក្នុង​សិល្បៈ​វិញ ដែល​ធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​នាង​បាន​ប្ដូរ​ការរៀបចំ​ខ្លួន​ពី​ស្រគត់ស្រគំ ប្រែក្លាយជា​តារា​ស្រី​សិច​ស៊ី​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត។ រូបថត​ប៉ុន្មាន​ស្លឹក​ដែល​ត្រូវបាន​ទស្សនា​វ​ដ្តី MARS ទម្លាយ​ចេញ​ជា​សាធារណៈ​នោះ មើលទៅ​តារា​ស្រី​រូបនេះ​ហាក់បីដូច​ជាមាន​ទំនុកចិត្ត​ក្នុងការ​ថតរូប​បែប​សិច​ស៊ី​ខ្លាំងណាស់។

    គួរបញ្ជាក់​ផងដែរ​ថា ដើមទ្រូង​ដ៏​សខ្ចី​របស់​តារា​ស្រី​រូប​ស្អាត​វ័យក្មេង​រូបនេះ បាន​ទាក់ទាញ​មហាជន និង​ទាញយក​ប្រជាប្រិយភាព​ឡើងវិញ ព្រោះថា នៅពេលនេះ​នាង​កំពុងតែ​សម្ដែង​រឿង​ឱ្យ​ខាង​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត និង​ផលិតកម្ម GMM 25 ជាច្រើន​រឿង ព្រមទាំង​ជាតា​រា​ឯករាជ​ទៀតផង ក៏ប៉ុន្ដែ​នាង​មិនបាន​បញ្ជាក់ថា តម្លៃ​ខ្លួន​របស់​នាង​ទទួលបាន​ប៉ុន្មាន​នោះទេ គ្រាន់តែ​ដឹងថា ថ្លៃ​ជាង​មុន​ទ្វេដង​ប៉ុណ្ណោះ៕

  • តួឯកស្រីក្នុងរឿង Twilight បែកធ្លាយ​រូបអាក្រាត​កាយ​

    តួឯកស្រីក្នុងរឿង Twilight បែកធ្លាយ​រូបអាក្រាត​កាយ​

    តាមរយៈ​សារព័ត៌មាន kenh14 បានឱ្យដឹងថា តារា​ស្រី​ដែល​កំពុង​ល្បីឈ្មោះ Kristen Stewart ថ្មីៗនេះ​នាង​បាន​ក្លាយជា​ជនរងគ្រោះ​មួយរូប​ទៀត​ដែល​ត្រូវ​ជនអនាមិក ​Hack លេខ​សម្ងាត់​ចូល​យក​រូបភាព​អាក្រាតកាយ​របស់​នាង ខណៈដែល​នាង​បាន​ថត​ជាមួយ​គូស្នេហ៍​ស្រី​ដូចគ្នា និង​ជា​តារា​បង្ហាញ​ម៉ូដ​របស់ Stella Maxwell ។

    គួរ​រំឭក​ផងដែរ​ថា តារាល្បីៗជាច្រើនរូប​ដែល​ត្រូវបាន​ជនអនាមិក​Hackយក​រូប​កន្លងមក​មាន Miley Cyrus, Anne Hathaway, Amanda Seyfried, Demi Lovato, Lucy Hale, Kate Hudson, Rose McGowan, Rosario Dawson, Suki Waterhouse, Alison Brie ដោយបាន​យក​រូបអាក្រាត​របស់​ពួកគេ​មក​បង្ហោះ និង​គំរាម​ទារប្រាក់​ជាដើម។ យ៉ាងណាមិញ គេ​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនល្មើស​នោះ​ថា ជា​មនុស្ស​តែ​ម្នាក់ ឬ​យ៉ាងណា​ឡើយ។

    គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ មាន​ជនរងគ្រោះ​ម្នាក់​ដែលមាន​ត្រកូល​ជា​តារា​ល្បីល្បាញ​គឺ​នាង Sarah Hyland បាន​ចាត់វិធានការ​ផ្លូវច្បាប់ ក្នុងការ​ស្នើសុំ​ឱ្យ​លុប​រូបអាក្រាត​របស់​នាង​ចោល ហើយ Amanda Seyfried និង Lucy Hale ក៏បាន​ស្នើសុំ​មេធាវី​ខ្លួន​ឱ្យជួយ​លុប​រូបថត​នៅលើ​បណ្តាញ​អ៊ីនធឺណិត​បានសម្រេច​ផងដែរ។

    ក្រៅពីនោះ​នៅមាន Kristen, Miley Cyrus, Katharine McPhee, Lindsey Vonn, Nicole Scherzinger, Juno Temple ដែល​មិនទាន់មាន​វិធានការ​ណាមួយ​ក្នុងការ​លុប​រូបថត​អាក្រាតកាយ​របស់ខ្លួន​នៅឡើយ​ទេ៕

  • ទឹក​ឃឹ​ន​ឆាយ ព្យាបាល​ជំងឺហឺត លើសឈាម និង​រលាក​សន្លាក់

    ទឹក​ឃឹ​ន​ឆាយ ព្យាបាល​ជំងឺហឺត លើសឈាម និង​រលាក​សន្លាក់

    ឃឹ​ន​ឆាយ ជា​អាហារ​ឱសថ​បុរាណ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព និង​មានគុណ​សម្បត្តិ​ទាំង​ដើម ឫស និង​ស្លឹក ហើយ​វា​ជា​រុក្ខជាតិ​ដែល​សម្បូរ​ទៅដោយ​ម៉ាញេស្យូម វិ​តា​មីន​K កាក​អាហារ​សរសៃ និង​វីតាមីន​C ជាច្រើន​ដែល​ជួយ​ក្នុងការ​ព្យាបាល​ជំងឺ​ដូចជា ផ្ដា​យ​សាយ​ធំ ជំងឺហឺត ជាពិសេស​មាន​សារជាតិ​ដែក​ដែល​ជួយ​បង្កើត​គ្រាប់​ឈាមក្រហម ជួយ​សម្រួល​ប្រព័ន្ធ​ស​សៃ​ឈាម ព្យាបាល​ជំងឺលើសឈាម និង​រលាក​សន្លាក់​ផងដែរ។

    ខាងក្រោម​នេះ​ជា​វិធី​ធ្វើ​ទឹក​ឃី​ន​ឆាយ៖

    គ្រឿងផ្សំ​មាន៖
    គល់​ឃឹ​ន​ឆាយ​ដែល​ជាប់​ឫស 1 គុម្ព
    ការ៉ុត 1 មើម
    ប៊ី​ធ្រូ​ត 1 មើម
    ឆៃថាវ 1 មើម
    ទឹក 2 លីត្រ

    វិធី​ធ្វើ៖
    -លាង​គល់ និង​ឫស​ឃឹ​ន​ឆាយ​ឱ្យ​ស្អាត ហាន់ខ្លីៗ បន្ទាប់មក​យក​មើម​ការ៉ុត មើម​ប៊ី​ធ្រូ​ត និង​មើម​ឆៃថាវ​ចិត​សម្បក​ហើយ​លាង​ទឹកស្អាត រួច​កោស​វា​ជាសរសៃៗ ។
    -យក​ឫស​ឃឹ​ន​ឆាយ និង​សរសៃ​ការ៉ុត ប៊ី​ធ្រូ​ត  និង​ឆៃថាវ​កិន​ក្រឡុក​ក្នុង​ម៉ាស៊ីន​ក្រឡុក​ជាមួយ​ទឹក2លីត្រ។
    -ក្រោយមក​ស្រង់​កាក​ចេញ​ហើយ​យក​ទឹក​នោះ​ទៅឱ្យ​ដាក់​ដាំ​ពុះ រួច​លើក​ទុកឱ្យ​ត្រជាក់។
    – អ្នក​អាច​ពិសា​នៅពេល​ពោះ​ទំនេរ​មិនទាន់​ហូប​អី​ក៏បាន និង​ពេលយប់​មុន​ចូល​ដំណេក​មួយ​កែវ រៀងរាល់ថ្ងៃ​បាន៕