Author: អេបិល

  • ម្នាក់​ទៀតហើយ!! Selena Gomez ត្រូវ​ជនអនាមិក Hack Account អ៊ី​ន​ស្ដា​ក្រាម

    ម្នាក់​ទៀតហើយ!! Selena Gomez ត្រូវ​ជនអនាមិក Hack Account អ៊ី​ន​ស្ដា​ក្រាម

    ថ្មីៗនេះ នៅលើ​បណ្ដាញ​សង្គម អ៊ី​ន​ស្តា​ក្រាម របស់​តារាចម្រៀង​ស្រី Selena Gomez កំពុង​មានរឿង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ទាំង​រូបភាព និង​វីដេអូ​របស់​នាង ជាពិសេស​រូបភាព​ពី​អតីតកាល​ជាមួយនឹង Justin Bieber  ត្រូវបាន​ជនអនាមិក Hack Account លួច​យក និង​លុបចោល​អស់ទាំង​ស្រុង។

    Selena Gomez ជា​តារា​ស្រី​ម្នាក់​ទៀតហើយ បន្ទាប់ពី​តារាចម្រៀង​ស្រី Taylor Swift ដែល​ត្រូវបាន​ជនអនាមិក​ព្យាយាម Hack Account យក​រូប​អាក្រាតកាយរ​បស់​ពួកគេ ដែល​បាន​ទុកដាក់​នៅលើ​បណ្ដាញ​សង្គម​នានា​ដើម្បី​គំរាម​យកប្រាក់។ បើតាម​សារព័ត៌មាន​បរទេស kenh14 បានឱ្យដឹងថា នៅលើ​អ៊ី​ន​ស្តា​ក្រាម​របស់​តារា​ស្រី​រូបនេះ មាន​អ្នកគាំទ្រ និង​តាមដាន​នាង​ដល់​ទៅ 125 លាន​នាក់ មានការ​បង្ហោះ​រូបភាព​ចំនួន 1359 សន្លឹក ព្រមទាំង​មាន​មិត្ត​ភ័ក្ដិ​ដែល​នាង​ស្និទ្ធស្នាល​តែ 275 នាក់​ប៉ុណ្ណោះ ក៏ប៉ុន្ដែ​ជា​អកុសល​ទាំងអស់នោះ​ត្រូវបាន​លុបចោល និង​រលាយបាត់​ទាំងអស់​ក្នុងពេល​តែមួយ​ភ្លែត។

    គួរបញ្ជាក់​ផងដែរ​ថា គណនី​អ៊ី​ន​ស្តា​ក្រាម​របស់​តារាចម្រៀង​ស្រី​វ័យ 25ឆ្នាំ​រូបនេះ ជា​គណនី​ដែលមាន​តំណ​ភ្ជាប់​ជាមួយ “Terrorist” ដែល​នាង​អា​ចរក​ចំណូល​ពី​ការ​បង្ហោះ​រូបម្ដងៗបាន 12.3 ពាន់​លាន​ដុល្លារ​ក្នុង​មួយ​សន្លឹក៕

  • ទេព បូព្រឹក្ស ទម្លាយរឿង G-Devith រស់នៅជាមួយនាងក្នុងផ្ទះតែមួយ

    ទេព បូព្រឹក្ស ទម្លាយរឿង G-Devith រស់នៅជាមួយនាងក្នុងផ្ទះតែមួយ

    បន្ទាប់ពីមានលេចឮដំណឹងថា កញ្ញា ទេព បូព្រឹក្ស បានសម្ងំរួមរស់ជាតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីដ យ៉ាងលួចលាក់នៅក្រោមដំបូលផ្ទះតែមួយ ដោយមិនឱ្យមហាជនដឹងអស់មួយរយៈពេលមកហើយនោះ  តារាចម្រៀងស្រីស្រស់ស្អាតរូបនេះ បានចេញមុខបកស្រាយផ្ទាល់ជាមួយអ្នកសារព័តមាន ឡារ៉ែន នៅក្នុងកម្មវិធីប្រគំតន្រ្តី ETv Gold តន្ត្រីមហាគ្រួសារ KAP កាលពីថ្ងៃអាទិត្យទី27 ខែសីហា ឆ្នាំ2017 កន្លងទៅថ្មីៗនេះ។

    តារាស្រីដែលនិយមគាំទ្រស្ទីលចម្រៀងរ៉េបបែប CL រូបនេះ នៅពេលដែលបានឮសំណួរថា នាងបានរួមរស់នៅជាមួយ G-Devith ក្នុងផ្ទះតែមួយភ្លាម នាងក៏បានផ្ទុះសំណើចឡើងភ្លាមដែរ ហើយនិយាយថា «វាមិនអាចទៅរួចទេបង ហើយនាងខ្ញុំតែងតែប្រាប់ដល់គ្រប់បណ្ដាញសារព័ត៌មានទាំងអស់ដែលតែងតែសួរនាងខ្ញុំថា តើយើងខ្ញុំពីរនាក់ហ្នឹងជាសង្សារនឹងគ្នាមែនឬមិនមែន? នាងខ្ញុំតែងតែឆ្លើយប្រាប់វិញថា ពីរនាក់ខ្ញុំនេះមិនមែនជាសង្សារនឹងគ្នាទេ»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ ​និងស្រាយរាល់មន្ទិលសង្ស័យចំពោះរូបនាងកន្លងមក តារាចម្រៀងស្រីស្រស់ស្អាត​សំឡេងផ្អែមរូបនេះបានបន្ដថា «ដោយសារតែពីរនាក់យើងធ្វើការងារជាមួយគ្នា ហើយមានអត្តចរិតត្រូវគ្នាច្រើន យើងតែងមានអារម្មណ៍ល្អជាមួយគ្នា និងស្វែងយល់ពីគ្នាតទៅទៀត»។

    គួរបញ្ជាក់ផងដែរថា បើទោះបីជាមជ្ឍដ្ឋានមហាជនបានអះអាងប្រាប់ថា បានឃើញរូប G-Devith ឧស្សាហ៍ចេញចូល និងសម្ងំនៅក្នុងផ្ទះបូព្រឹក្សក្ដី ក៏តារាស្រីរូបនេះនៅតែអះអាងថា គ្មានអ្វីដែលត្រូវចម្លែកចិត្តទេ ព្រោះយើងមានការងារត្រូវធ្វើរួមគ្នា និងមានការពិភាក្សាគ្នាច្រើន ដើម្បីសាងស្នាដៃបំពេញ និងតម្រូវចិត្តមិត្តអ្នកគាំទ្ររូបនាង និង G-Devith ផងដែរ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនាវីដេអូបកស្រាយ ខាងក្រោមនេះ ៖

  • ម្ចាស់​បទ «បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ» របស់​ថៃ មក​លក់​ទឹក​សុទ្ធ​នៅ​ខេត្តសៀមរាប

    ម្ចាស់​បទ «បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ» របស់​ថៃ មក​លក់​ទឹក​សុទ្ធ​នៅ​ខេត្តសៀមរាប

    នៅ​រសៀល​ម៉ោង2 ថ្ងៃទី28 ខែសីហា ឆ្នាំ2017 កំពូល​តារាចម្រៀង​រ៉ុ​ក​ឃើ​រ លោក SEK LOSO បានធ្វើ​ដំណើរ​មកកាន់ ទឹកដី​ខេត្តសៀមរាប ប្រទេស​កម្ពុជា ដើម្បី​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​រូបលោក ព្រមទាំង​ធ្វើដំណើរ​ទៅ​ទស្សនា​ប្រាសាទបុរាណ​នានា​នៅក្នុង​តំបន់​អង្គរ ជាពិសេស​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​យើង​តែម្ដង។

    តាមរយៈ​រូបថត និង​វីដេអូ​ឡាយ​ផ្ទាល់​របស់​ម្ចាស់​បទ “បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ” រូបនេះ បានមក​កាន់​ប្រទេស​កម្ពុជា​លើកដំបូង​ហើយ និង​បាន​និយាយ​ពី​អារម្មណ៍​សប្បាយចិត្ត និង​មាន​ក្ដីរំភើប​រីករាយ​នៅលើ Facebook Page របស់លោក។

    គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ធ្វើដំណើរ​មកជួប​ជាមួយ​អ្នកគាំទ្រ​ហើយ លោក​ក៏បាន​បញ្ជាក់ប្រាប់​ផងដែរ​ថា លោក​បាន​នាំយក​ទឹក​ពិសា​បរិសុទ្ធ​ដែលជា Band Name SEK LOSO បាន​ចែកចាយ​លក់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ៕

  • ខៀវ សាន​សា​ណា ចេញមុខ​ប្រតិ​កម្មរាល់​ព័ត៌មាន​របស់​បងប្រុស

    ខៀវ សាន​សា​ណា ចេញមុខ​ប្រតិ​កម្មរាល់​ព័ត៌មាន​របស់​បងប្រុស

    នៅ​ថ្ងៃទី28 ខែសីហា ឆ្នាំ2017 អ្នកនាង ខៀវ សាន​សា​ណា បានចេញ​សារ​ដែល​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់ខ្លួន ខណៈ​ដែលមាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី ហេតុការណ៍​ឃាតកម្ម និង​ធ្វើអត្តឃាត​របស់​បងប្រុស​ខ្លួន គឺ លោក ខៀវ កូ​ណែ​ល នៅលើ​បណ្ដាញ​សង្គម Facebook កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​បន្ដិច។

    តាមរយៈ​ពាក្យពេចន៍​ជា​ភាសា​អង់គ្លេស​ប៉ុន្មាន​ឃ្លា ដែលមាន​ន័យ​ជា​ខេមរភាសា​ថា “ខ្ញុំ​មាន​សំណូមពរ​តែមួយគត់ អង្វរ​ចំពោះ​អ្នកសារព័ត៌មាន​នានា សូមមេត្តា​កុំ​សរសេរ​អ្វីមួយ​ដែល​អ្នក​គ្មាន​ភ័ស្តុតាង​នោះ។ សូម​ទុក​រឿងនេះ​ឲ្យ​ប៉ូលិស​បំពេញ​តាម​កាតព្វកិច្ច​របស់​ពួកគាត់​ក្នុងការ​ស៊ើបអង្កេត​ជាមុន​ចុះ។ សូម​អរគុណ​សម្រាប់​ការយោគយល់ និង​សូមជួយ​នាង​ខ្ញុំ​ផង ដើម្បី​ឲ្យ​បងប្រុស​នាង​ខ្ញុំ​ធ្វើដំណើរ​ទៅកាន់​សុគតិភព។ ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំងណាស់ ហើយ​ខ្ញុំ​មិនដឹងថា ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ដោយ​របៀប​ណា​ទេ។ សូម​ទៅកាន់​សុគតិភព​ចុះ បងប្រុស​ជាទី​ស្រឡាញ់​បំផុត​របស់​ប្អូន…”

    យ៉ាងណាមិញ ជំនួសមុខ​ឱ្យ​បុគ្គលិក​សារព័ត៌មាន ឡា​រ៉ែ​ន ទាំងអស់គ្នា​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​លោក ខៀវ កូ​ឡា និង​អ្នកនាង ខៀវ សាន​សា​ណា ចំពោះ​វិញ្ញាណក្ខន្ធ​លោក ខៀវ កូ​ណែ​ល និង​អ្នកនាង យេ​ង លក្ខិណា ដែល​បានទទួល​មរណភាព​នៅ​រាត្រី​ថ្ងៃទី27 ខែសីហា ឆ្នាំ2017៕

  • បវរកញ្ញា​វៀតណាម Tuong Linh ឡើង​កូដ​ខ្លាំង ខ្ពស់​ដោយសារតែ​សម្រស់ Brand Face

    បវរកញ្ញា​វៀតណាម Tuong Linh ឡើង​កូដ​ខ្លាំង ខ្ពស់​ដោយសារតែ​សម្រស់ Brand Face

    បវរកញ្ញា​វៀតណាម Tuong Linh មាន​វ័យ 23 ឆ្នាំ នាង​ជា​កូនពៅ​នៅក្នុង​ក្រុមគ្រួសារ​ដែល​រស់នៅក្នុង​ខេត្ត Phu Yen ប្រទេស​វៀតណាម ហើយ​ម្ដាយ​របស់​នាង​មាន​ឈ្មោះថា Luong Van Chanh ជា​គ្រូបង្រៀន​ផ្នែក​អក្សរសិល្ប៍​មានឈ្មោះ​ល្បី​ម្នាក់ ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់​ក្នុងការ​បង្រៀន​ពី​កម្មវិធី Vietnam Aviation Academy។ នេះ​បើតាម​សារព័ត៌មាន kenh14.vn។

    រហូតដល់​ថ្ងៃទី27 ខែសីហា​ម្សិលមិញ បវរកញ្ញា​រូបនេះ​បាន​ចូលរួម​ប្រកួត​កម្មវិធី The Face Vietnam 2017 ហើយ​បានទទួល​ជ័យជម្នះ​ពានរង្វាន់​លេខ1 ដោយសារតែ​ទម្រង់​មុខ​របស់​នាង​ស្រស់ស្អាត​ដាច់​គេ និង​មាន​នាម​ជា “Brand Face” ព្រមទាំង​ជា​តំណាង​នារី​វៀតណាម​ទៅ​ប្រកួត  Miss Intercontinental 2017 នៅ​ប្រទេស​ឥណ្ឌា​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា Tuong Linh បាន​ឡើងកូដខ្លាំង និង​មាន​ភាព​ទាក់ទាញ​បំផុត​ដែល​ធ្វើឱ្យ​ពិភពលោក​បាន​ចាប់អារម្មណ៍​ពី​សម្រស់​ដ៏​ល្អ​ឯក​របស់​នាង។ នាង​មាន​កម្ពស់ 170 សង់ទីម៉ែត្រ មាន​ទំហំ​ទាំងបី​គឺ 83-58-89 និង​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង៕

  • រឿងរ៉ាវខ្លះៗពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ភរិយា រួច​ធ្វើអត្តឃាត​របស់​បងប្រុស ខៀវ សាន​សា​ណា និង​មុន​ថ្ងៃកើតហេតុ

    រឿងរ៉ាវខ្លះៗពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​ភរិយា រួច​ធ្វើអត្តឃាត​របស់​បងប្រុស ខៀវ សាន​សា​ណា និង​មុន​ថ្ងៃកើតហេតុ

    បន្ទាប់ពី​កើតហេតុ​ការណ៍​បាញ់សម្លាប់​ខ្លួនឯង​រប​ស់លោក ខៀវ កូ​ណែ​ល ត្រូវជា​បងប្រុស​ពិធី​ការិនី ខៀវ សាន​សា​ណា កាលពី​យប់មិញ ដែលជា​អំពើ​ឃាតកម្ម និង​អត្តឃាត​ដ៏​រន្ធត់​រួចមក មហាជន​បាន​នៅតែ​បន្ដ​សង្ស័យថា បញ្ហា​ដែល​បានកើត​ឡើង​នេះ បណ្ដាលមកពី​ភ្លើង​ប្រចណ្ឌ ឬ​មាន​ជម្លោះ​នៅក្នុង​ក្រុមគ្រួសារ?

    យ៉ាងណាមិញ ភាព​ផ្អែមល្ហែម​របស់​ភរិយា​ដែលមាន​ចំពោះ​ស្វាមី ត្រូវបាន​បញ្ចេញ​ឱ្យ​សាធារណជន​បានដឹង​តាម​បណ្ដាញ​សង្គម Facebook បើ​យោងតាម Facebook Page ដែលមាន​ឈ្មោះថា «KonelLeakena» ជា​ឈ្មោះ​ផ្សំ​រវាង​លោក និង​ភរិយា​បាន​សរសេរ​បង្ហោះ​ថា “មនុស្ស​ប្រុស​កើតមក​សម្រាប់តែ​លួង់ មិនមែន​សម្រាប់​ង៉ក់​ងរ​នោះទេ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​មនុស្ស​ប្រុស​មក​ឲ្យ​មាន​ដុះ​សាច់​លើស​ហើយ… មិនអាច​មាន​អ្វី​ត្រូវ​លើស​មនុស្ស​ស្រី​បាន​ទៀត​ទេ…លួង​រហូត​ទៅ! សំណព្វ 70 80 90…100 and My Only One!”។ ចំណែកឯ Facebook Page ស្ត្រី​ជា​ភរិយា ដែលមាន​Facebook ឈ្មោះថា «LeakhenaYeng»  បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា “មាន​មនុស្ស​តិច​បំផុត​ដែល​អាច​អត់ធ្មត់​នឹង​ភាព​ឆេវឆាវ​គ្មាន​ហេតុផល​របស់​យើង​បាន តែមាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ក្រៅពី​អ្នកមានគុណ​យើង​ដែល​ព្រម​អភ័យ​អនុគ្រោះ ចំពោះ​កំហុស​គ្រប់យ៉ាង​របស់​យើង ព្រោះ​ម្នាក់​នោះ​ជាម​នុស្ស ដែល​ស្រឡាញ់​យើង​ខ្លាំង​ជាង​ជីវិត​របស់គេ”។

    គួរ​រំឭក​ផងដែរ​ថា នៅ​ថ្ងៃទី8 ខែសីហា កន្លងទៅនេះ​អ្នកនាង យេ​ង លក្ខណា បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នៅលើ​ទឹកដី ខេត្តសៀមរាប ដែល​បាន​រៀបរាប់ថា “ស្នេហា​ក៏ដូចជា​ផ្ទៃមេឃ ទោះបីថា ផ្កាយ​ស្រស់ស្អាត​ប៉ុនណា តែបើ​គេ​ចូលចិត្ត​ព្រះ​ច​ន្ទ័ គេ​ក៏​មិន​ទៅ​សម្លឹងមើល​ផ្កាយ​ដែរ”។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាងថា ឃាតកម្ម​ខាងលើនេះ ច្បាស់​ជា​បណ្ដាលមកពី​ភ្លើង​ប្រចណ្ឌ​យ៉ាង​ជាក់ច្បាស់។

    គួរបញ្ជាក់​ផងដែរ​ថា បើតាម​ព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា អ្នកនាង យេ​ង លក្ខណា មាន​វ័យ 40 ឆ្នាំ និង ខៀវ កូ​ណែ​ល មាន​វ័យ 33 ឆ្នាំ បាន​រៀប​អា​ពា​ហ័​ពិពាហ៍​ជាមួយគ្នា​អស់​រយៈពេល​ជាង3 ខែ​ហើយ ចាប់តាំងពី​ថ្ងៃទី8 ខែឧសភា ឆ្នាំ 2017 រហូតមកដល់​ថ្ងៃនេះ៕

  • បងប្រុស ពិធីការិនី ខៀវ សានសាណា បាញ់សម្លាប់ខ្លួនយប់មិញនេះ

    បងប្រុស ពិធីការិនី ខៀវ សានសាណា បាញ់សម្លាប់ខ្លួនយប់មិញនេះ

    នៅរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កើតមានហេតុការណ៍បាញ់សម្លាប់ ស្ថិតនៅម្តុំសង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមអ្នកភូមិបានប្រាប់ឲ្យដឹងថា លោក ខៀវ កូណែល ត្រូវបងប្រុសពិធីការិនី ខៀវ សានសាណា បានបាញ់សម្លាប់ខ្លួនឯង និងភរិយា ដោយសារភ្លើងប្រចណ្ឌ ដែលបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដោយសារស្នូរកាំភ្លើង លាន់លឺ​ដល់អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងមានការផ្សាយផ្ទាល់ ពីបណ្តាញសារព័ត៌មាននានា​នៅក្នុងស្រុក។

    ចំពោះបញ្ហាភ្លើងប្រចណ្ឌ ឬមានជម្លោះនៅក្នុងក្រុមគ្រួសារ សារព័ត៌មាន ឡារ៉ែន នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីកញ្ញា ខៀវ សានសាណា បានឡើយ។ គួរបញ្ជាក់ផងដែរ​ថា លោក ខៀវ កូណែល ជាកូនប្រុសបង្កើតរបស់លោក ខៀវ កូឡា និងជាក្មួយប្រុស​បង្កើត​របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានតួនាទី​ជា អនុប្រធាន ការីគណនេយ្យ និងជំនួយការផ្ទាល់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ៕

  • តោះ! ទៅ​មើល​រូបភាព Cute…របស់ Jannine Weigel កាលពី​កុមារភាព

    តោះ! ទៅ​មើល​រូបភាព Cute…របស់ Jannine Weigel កាលពី​កុមារភាព

    មិនមែន​ពី​ក្មេង​គ្រប់គ្នា​មាន​សម្រស់​ស្អាត និង Cute គួរឱ្យ​ស្រឡាញ់​នោះទេ លុះដល់​ចម្រើន​វ័យ​ធំ​ឡើង​នៅតែមាន​សម្រស់​ស្អាត​ដូច​ពី​កុមារភាព​នេះ​ទេ ដោយឡែក​តារាចម្រៀង​ស្រី Ploy Chompoo ដែល​ត្រូវបាន​គេ​ស្គាល់​ថា Jannine Weigel វិញ នាង​ស្អាត​តាំងពី​តូច​រហូតដល់​ធំ ខណៈដែល​ថ្ងៃកំណើត​របស់​នាង​គឺ​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2000។

    តារា​វ័យក្មេង​វ័យ 17 ឆ្នាំ​រូបនេះ គឺជា​តារា​កូនកាត់​ថៃ-អាឡឺម៉ង់ ហើយ​ទទួលបាន​ប្រជាប្រិយភាព​តាមរយៈ​បណ្តាញ​សង្គម​នានា ខណៈ​នាង​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​តន្ត្រី​របស់ Getsunova និង​ចម្រៀង Cover ដ៏​មាន​ទឹកដម​ផ្អែម​ពីរោះ ព្រមទាំង​បាន​ចូលរួម​ក្រុម​ជាមួយ MBO ជា​ក្រុម​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​ថៃ​ផងដែរ។ ម្យ៉ាងទៀត​តារា​ស្រី​រូបនេះ បាន​ជោគជ័យ​ខ្លាំង​បំផុត​តាមរយៈ​ភាពយន្ដ​ខ្នាត​ធំ​រឿង «សិស្ស​ច្បង» ។

    Ploy Chompoo ធ្លាប់ជា​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល មុនពេល​ដែល​នាង​បាន​ក្លាយជា​តារាចម្រៀង​អាជីព។ ជាមួយនឹង​មុខមាត់​ស្រស់ស្អាត និង​ភាព​ស្ទាត់ជំនាញ​ក្នុងការ​និយាយ​ភាសាបរទេស​បាន​ដល់​បួន​ភាសា​គឺ អង់គ្លេស អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ចិន នាង​អាច​ទាញយក​បាន​នូវ​អ្នកគាំទ្រ​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក៕

  • ពេជ្រ សោភា ទម្លាយ​រឿង​ក្នុង​ចិត្ត​ជាមួយ​កូនសិស្ស សាន ស្រី​ឡៃ

    ពេជ្រ សោភា ទម្លាយ​រឿង​ក្នុង​ចិត្ត​ជាមួយ​កូនសិស្ស សាន ស្រី​ឡៃ

    ប៉ុន្មាន​ម៉ោង​មុននេះ​បន្ដិច Facebook Page របស់​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​មនោសញ្ចេតនា​ឆ្លងឆ្លើយ​រវាង គ្រូបង្វឹក ពេជ្រ សោភា ជាមួយ​កូនសិស្ស​ស្រី សាន ស្រី​ឡៃ ដែល​ធ្លាប់ជា​អតីត​បេ​ក្ខ​នារី The Voice Cambodia រដូវ​កាល​ទី 2 នៅក្នុង​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា” រឿង​ក្នុង​ចិត្ត ” ដែល​បានបង្ហាញ​ពី​អារម្មណ៍​របស់​នារី​ពីរ​នាក់​ឈឺចាប់​ក្នុង​រឿង​តែមួយ។

    ដោយឡែក​កំពូល​តារាចម្រៀង​ស្រី ពេជ្រ សោភា ឬ ចែ ភា បាន​បញ្ចេញ​អារម្មណ៍​ពិត​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន តាមរយៈ​បទ​នេះ​ថា “រឿង​ក្នុង​ចិត្ត កើត​មកពី​មនុស្ស​តែងតែ​ចេះ​ពិបាកចិត្ត តែ​ពេលខ្លះ​មិនអាច​និយាយ​ចេញ​បានទេ វា​ពិបាក​ណាស់ ” ។

    គួ​បញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​ជាមួយ​ទិច​និក​ក្នុងការ​ច្រៀង គ្រូបង្វឹក​រូបនេះ​ក៏បាន​សង្កត់ធ្ងន់ថា ” បទ​នេះ​ប្រើ​សំឡេង​ខ្យល់​ច្រើនណាស់ ” ។ ចង់ដឹងថា​ចម្រៀង​មួយ​បទ​នេះ មាន​មនោសញ្ចេតនា​ចាក់​ដោត និង​បច្ចេកទេស​សំឡេង​ទាក់ទាញ​ចិត្ត​ប្រិយមិត្ត​អ្នក​ស្ដាប់​ដល់​កម្រិតណា សូម​ទស្សនា​វីដេអូ​ចម្រៀង​ខាងក្រោម​នេះ៖

  • Sulli សោកស្ដាយ​រឿង​មួយ​ក្រោយ​អាក្រាតកាយ

    Sulli សោកស្ដាយ​រឿង​មួយ​ក្រោយ​អាក្រាតកាយ

    Sulli តារា​សម្ដែង​ស្រី​ដែល​ទើបតែ​ទទួល​បានការ​ប្រូ​ម៉ូត​ភាពយន្ដ​ខ្នាត​ធំ​របស់​នាង​រឿង “Real” យ៉ាង​ពេញទំហឹង​នោះ សុខៗស្រាប់តែ​នាង​បានចេញ​មុខមក​សម្ភាស​ជាមួយ​សារព័ត៌មាន Grazia បកស្រាយ​ពី​អារម្មណ៍​សោកស្ដាយ​មួយ ក្រោយពេល​នាង​សម្ដែង​រឿង​ដែលមាន​ឈុត​អាក្រាតកាយ​នេះ។

    តារា​ស្រី​វ័យ 24 ឆ្នាំ​រូបនេះ​បានធ្វើឱ្យ​អ្នកដឹកនាំ​រឿង និង​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សម្ដី​របស់​នាង​ដែល​ពោលថា « ព្រោះ​នាង​ខ្ញុំ​គិតថា ត្រូវ​និយាយ​អ្វីដែល​ខ្លួនឯង​កំពុង​គិត ហើយ​ខ្ញុំ​ទទួលបាន​នូវ​ការគិត​ដែល​ខុស​ពីមុនមក»។ បន្ទាប់មកទៀត​នាង​បាន​បន្ថែមថា «នាង​ខ្ញុំ​ចូលចិត្ត​ស្ដាប់​នូវ​ពាក្យ​ដែល​គ្រប់គ្នា​និយាយថា ខ្ញុំ​ពិតជា​គួរឱ្យ​ស្រឡាញ់​មែន ប៉ុន្ដែ​ខ្ញុំ​បាន​សង្ស័យ​រហូតមក​ថា តើ​អ្នក​គ្រប់គ្នា​ដែល​បាន​និយាយ​ចេញមក​នោះ​ពិតជា​បានគិត​ដូចគ្នា​ទាំងអស់​មែនឬ  ព្រោះថា​គ្មាន​នរណាម្នាក់​ដែល​គិត​ដូចគ្នា​ទាំងអស់​ទេ»។

    គួរបញ្ជាក់​ផងដែរ​ថា ពេល​និយាយ​ដល់​រឿង “Real” នាង​ហាក់បីដូចជា​បញ្ចេញ​អាការ​អស់សង្ឃឹម​ហើយ​ពោលថា «ខ្ញុំ​បាន​ចូលទៅ​ជិត​ពូក​អ្នកគាំទ្រ និង​ស្ដាប់​មតិ​ពួកគាត់ ហើយ​ខ្លាច​ពួកគាត់​និយាយថា គាត់​ស្អប់​ខ្ញុំ  និង​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ណាស់ ប្រសិនបើ​មិនបាន​អាក្រាតកាយ ខ្ញុំ​ប្រហែល​បាន​ក្លាយជា​មិត្ត​ល្អ​ជាមួយនឹង​ពួកគាត់​ហើយ »។ គួរ​កត់សម្គាល់ថា តារា​ស្រី​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​ថា​ដូចជា​បាត់បង់​អ្នកគាំទ្រ​របស់​ខ្លួន និង​ជា​ចុងក្រោយ​នាង​បាន​បន្ថែមថា «ការសោកស្តាយ​នេះ វា​ស័ក្ដិសម​នឹង​ខ្ញុំ​ហើយ»៕