Author: អេបិល

  • បុរសពិការដៃសំឡេងពីរោះដូច នី រតនា សម្រេចក្តីប្រាថ្នាហើយ (មានវីដេអូ)

    បុរសពិការដៃសំឡេងពីរោះដូច នី រតនា សម្រេចក្តីប្រាថ្នាហើយ (មានវីដេអូ)

    នៅរាត្រីថ្ងៃសៅរ៍ ទី2 ខែកញ្ញា ឆ្នាំ2017 ក្នុងកម្មវិធី ETV Gold តន្ត្រីមហាគ្រួសារ KAP បានអញ្ចើញតារាចម្រៀងល្បីៗជាច្រើនដួងមកចូលរួម ក្នុងនោះម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambidian Idol រដូវកាលទី 1 គឺលោក នី រតនា ក៏បានចូលរួមផងដែរ និងបានបង្កបរិយាកាសសប្បាយរីករាយកក្រើកពេញឆាកប្រគំតន្ត្រីទាំងមូលទៀតផង។

    នៅក្នុងវគ្គជំនួបជាមួយ Idol មានបេក្ខជន 3 រូបត្រូវបានអញ្ចើញឡើងចូលរួមច្រៀងជាមួយលោក នី រតនា ។ បងប្រុស ភ័ណ្ឌ បុត្រា ជាបុរសពិការដៃខាងឆ្វេង ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែបងប្រុសមានសំឡេងពីរោះដូចលោក នី រតនា និងជាអ្នកគាំទ្រផ្ទាល់របស់តារាចម្រៀងរូបនេះទៀតផង។

    បុរសពិការដៃរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័តមាន ឡារ៉ែនថា “ខ្ញុំមានបំណងប្រាថ្នាចង់ក្លាយជាតារាចម្រៀងមួយរូបដែរ តែជាអកុសលដោយសារតែពិការដៃពីកំណើតទើបខ្ញុំបាត់បង់ឱកាសនោះយ៉ាងគួរឱ្យសោកស្តាយ តែថ្ងៃនេះខ្ញុំបានច្រៀងរួមជាមួយនឹង Idol របស់ខ្ញុំហើយ ពិតជារំភើប និងសប្បាយចិត្តណាស់ដែលខ្ញុំបានបញ្ចេញសមត្ថភាពរបស់ខ្ញុំជាមួយនឹង Idol របស់ខ្ញុំបែបនេះ”។

    គួរបញ្ជាក់បន្ថែមដែរថា បងប្រុស ភ័ណ្ឌ បុត្រា មានស្រុកកំណើតនៅខេត្តស្វាយរៀង និងសព្វថ្ងៃនេះមានមុខរបរជាកម្មករសំណង់នៅរាជធានីភ្នំពេញ។

    ដើម្បីជាការជាក់ច្បាស់ សូមទស្សនាការបកស្រាយបទចម្រៀងខាងក្រោមនេះ៖

     

     

  • រឿងវិកលចរិតចំណាយអស់15,000ដុល្លាស្វែងរកទីផ្សារ5ប្រទេស តែបានត្រឹមបទពិសោធ

    រឿងវិកលចរិតចំណាយអស់15,000ដុល្លាស្វែងរកទីផ្សារ5ប្រទេស តែបានត្រឹមបទពិសោធ

    រយៈពេលជាង8ខែ បន្ទាប់ពីរឿង “វិកលចរិត” បញ្ចាំងចប់ក្នុងស្រុកបានត្រឹមតែថ្លៃដើម តែទឹកចិត្តអ្នកផលិតរឿងនេះ នៅតែចង់សាកល្បងសម្លឹងទៅទីផ្សាក្រៅស្រុកដដែល ព្រោះថា​ រឿងរបស់ខ្លួនបានទទួលស្គាល់ដោយអន្តរជាតិ និងទទួលពានពីប្រទេសចិន ទើបធ្វើឱ្យលោក ហ៊ុយ យ៉ាឡេង កាន់តែមានកម្លាំងចិត្តហើយវិនិយោគបន្ថែមទៅលើទីផ្សារលក់ភាពយន្តដ៏ធំនៅហុងកុង។

    បើទោះបីជាទីបញ្ចប់ពុំបានលទ្ធផលល្អមែន តែបទពិសោធកន្លងមក លោកមិនទាន់អស់ចិត្តឡើយ លោកបានបន្តដំណើរចេញចូលប្រទេសថៃ និងឡាវបន្តទៀត ហើយទំនាក់ទំនងយ៉ាងយូរទម្រាំបានបញ្ចាំង។

    គួរកត់សម្គាល់ដែរថា នេះជាលើកទីមួយហើយដែលភាពយន្តរបស់លោកបានដាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ ហើយទទួលបានកម្រៃដើមមកវិញ តែក្នុងចេតនាដែលចង់សងគុណដល់សង្គមដែលជួយលោកកន្លងមកនោះ លោកក៏បង្កើតកម្មវិធីមនុស្សធម៌ គឺរាល់ថវិកាដែលបានមកពីការដាក់បញ្ចាំងទាំងបីប្រទេសនោះ នឹងដកមួយ1ដុល្លាក្នុង1សំបុត្រជួយដល់កុមារកំព្រាដោយរំពឹងថា នឹងមានអ្នកគាំទ្រច្រើនគួរសមចូលទស្សនារឿងមួយនេះ តែផ្ទុយទៅវិញចំនួនអ្នកទស្សនាកម្ពុជា បានប្រមាណជា781នាក់ ប្រទេសឡាវបានត្រឹម 267នាក់ និងថៃចំនួន11នាក់ប៉ុណ្ណោះ បើបូកសរុបទាំងបីប្រទេសបានត្រឹមតែអ្នកទស្សនា1059 នាក់ប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា អ្នកដឹកនាំរូបនេះក៏មិនភ្លេចការងារមនុស្សធម៌ដែលលោកបានបង្កើតឡើងដែរ បើទោះបីសរុបចំណូលចំណាយមិនទទួលបានដូចក្ដីរំពឹងទុក និងថែមទាំងត្រូវសងចំណាយទៅលើសេវាផ្សព្វផ្សាយរបស់ក្រុមហ៊ុនចែកចាយកុន ពូព្រហ្ម ទៀតក៏ដោយ។ លោកថា បើចំនួនអ្នកមើល1059នាក់ដែលត្រូវស្មើនឹង1059ដុល្លា លោកដាច់ខាតត្រូវតែធ្វើតាមពាក្យសន្យាដែលបានធ្វើនៅចំពោះមុខទស្សនិកជនកន្លងមក ដោយស្វែងរកថវិកាជូនមណ្ឌលកុមារកំព្រាកម្ពុជាឱ្យបាន តែលោកសូមឱ្យប្រធានមណ្ឌលអនុគ្រោះពន្យារពេលបន្តិចដើម្បីស្វែងរកថវិកាជូន។

    ទន្ទឹមនឹងនេះផងដែរ លោកក៏សូមអំពាវនាវដល់អ្នកដែលមានចិត្តសប្បុរសចូលរួមការងារមនុស្សធម៌នេះ ព្រមទាំងបញ្ជាក់នៅលើ Facebook Page របស់លោកនៅពេលក្រោយ៕

  • ម៉ៃ ដាវី​កា  ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់ និង​បង្ហាញ​ឈុត ហ្វ៊ី​ណា​ឡេ នាំមុខគេ

    ម៉ៃ ដាវី​កា  ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់ និង​បង្ហាញ​ឈុត ហ្វ៊ី​ណា​ឡេ នាំមុខគេ

    នៅ​រាត្រី​ក្នុង​កម្មវិធី Elle Fashion Week 2017 តារា​ស្រី ម៉ៃ ដាវី​កា បាន​ទាញយក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការដើរ​បង្ហាញ​ម៉ូដ​ឈុត ហ្វ៊ី​ណា​ឡេ យ៉ាង​ស្វាហាប់​ក្នុង​ការដើរ​នាំមុខគេ។

    កម្មវិធី​លំដាប់​អន្ដរជាតិ​លើក​នេះ​ត្រូវបាន​គាំទ្រ និង​សហការ​រចនា​ម៉ូដ​ឈុត ហ្វ៊ី​ណា​ឡេ 2017 ដោយ​ក្រុមហ៊ុន​លំដាប់​ពិភពលោក Tube Gallery ហើយ​តម្រូវឱ្យ​តួឯក​ស្រី ម៉ៃ ដាវី​កា ដើរ​នាំមុខ និង​អមដំណើរ​ដោយ​តារាល្បីៗជាច្រើន​ដូចជា កញ្ញា​លូក​កេ​ត កញ្ញា​ប៊ី ណាំ​ធីប កញ្ញា​ស៊ីន​ឌី ស៊ិ​រិ​យ៉ា និង​កញ្ញា​ផេ​ន ខេ​ក ជាដើម។

    គួរបញ្ជាក់​ផងដែរ​ថា តារា​ស្រី ម៉ៃ ដាវី​កា ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​រហូតដល់​កម្រិត​ពា​ន់​លាន​បាត ក្នុង​ដើរ​បង្ហាញ​ម៉ូដ​លើក​នេះ​ទៀតផង។ សូម​ទស្សនា​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ៖

  • សិស្សភាគច្រើនមិនចូលចិត្តរៀនបច្ចេកទេស ទោះអាជីពនេះមានប្រាក់ខែច្រើនក៏ដោយ

    សិស្សភាគច្រើនមិនចូលចិត្តរៀនបច្ចេកទេស ទោះអាជីពនេះមានប្រាក់ខែច្រើនក៏ដោយ

    ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់សមាសភាពក្នុងសង្គម​សុទ្ធតែបានមើលឃើញថា សិស្សកម្ពុជាភាគច្រើនមិនសូវចូលចិត្តសិក្សាផ្នែក​បច្ចេកទេស ឬការងារទាំងឡាយណាដែល​ស្ថិតនៅខាងក្រៅការិយាល័យនោះទេ តែអ្វីដែលពួកគេចូលចិត្តនោះគឺការងារដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងួន ប៊ុននិត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea plus បានលើកឡើងថា យុវជនកម្ពុជា​ប្រហែលជាច្រើនជាង​ 50% ចូលចិត្តសិក្សាលើជំនាញ​ដែលធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ខណៈមាននិស្សិតតិចតួចបំផុតរៀនផ្នែក​ជំនាញបច្ចេកទេស។

    លោកបានបញ្ជាក់ផងដែរថា តាមពិតទៅការងារជំនាញបច្ចេកទេសជាការងារ​ដែលមានប្រាក់ខែច្រើន ហើយមានទីផ្សារការងារទូលាយណាស់ តែសិស្ស និស្សិត​ នៅប្រទេសយើងមិនទាន់សូវបានដឹងពីព័ត៌មាននេះ ហើយ​មានអ្នកខ្លះទៀត​មិនដឹងថា​រៀនបច្ចេកទេសហើយ គេធ្វើអ្វីខ្លះ ដែលជាហេតុធ្វើឱ្យ​ពួកគាត់​សម្រេចចិត្ត​រៀនលើមុខវិជ្ជាទាំងឡាយណាដែលមានមនុស្សរៀនច្រើន​​ ហើយរៀនតាមគេ។

    លោក ងួន ប៊ុននិត បាននិយាយថា៖ «​ការជ្រើសរើសសិក្សាជំនាញដែល​​ត្រូវធ្វើការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើន​អាចធ្វើឱ្យប៉ះពាល់ដល់​ការវិនិយោគនៅក្នុងប្រទេសខ្លះដែរ ព្រោះអ្នកវិនិយោគ​បរទេស នៅពេលដែលបោះទុន​រកស៊ីនៅកម្ពុជា​ គេត្រូវការច្រើនជាងគេ​គឺអ្នកបច្ចេកទេស តែយើងបែរជាខ្វះ ហើយសម្រាប់អ្នកធ្វើការនៅការិយាល័យ មានតម្រូវការតិច បែរជា​យើងសម្បូរទៅវិញ»។

    ប្រធានក្រុម​ហ៊ុន​ផ្នែកធនធានមនុស្សខាងលើ​បានលើកឡើងផងដែរថា នៅពេលដែល​យើងខ្វះកម្លាំងពលកម្ម​ជំនាញ​ដើម្បីផ្គត់ផ្គង់ទីផ្សារការងារ​ដែលអ្នកវិនិយោគត្រូវការ អ្នករកស៊ី គេអាច​នឹងមិនចង់​មកបណ្តាក់ទុន​ដែលជាហេតុធ្វើឱ្យប្រទេសយើងខាតបង់ច្រើន។ ជាដំណោះស្រាយសម្រាប់បញ្ហានេះ លោក​បានបង្ហាញថា យើងគួរមាន​ការតម្រង់ទិស និងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ​ទៅដល់គ្រប់សមាសភាពក្នុងសង្គម ជាពិសេស​គឺសិស្សវិទ្យាល័យ ដើម្បីឱ្យគាត់បានយល់ពី​ស្ថានភាពជាក់ស្តែងនៃតម្រូវការការងារក្នុងប្រទេសរបស់យើង៕

  • រកឃើញបវរកញ្ញា Miss Cambodia 2017 ហើយ យប់មិញនេះ

    រកឃើញបវរកញ្ញា Miss Cambodia 2017 ហើយ យប់មិញនេះ

    ឆ្លងកាត់វគ្គជម្រុះជាច្រើនវគ្គ អស់រយៈពេលជាច្រើនខែ ​នៅទីបញ្ចប់វេទិកាជ្រើសរើសបេក្ខនារីសម្រស់ឯកប្រចាំកម្ពុជា ប្រចាំឆ្នាំ2017 Miss Cambodia 2017ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី1 ខែកញ្ញា ឆ្នាំ2017 នៅក្នុងបរិវេណសាលប្រជុំសណ្ឋាគារ Naga World  ដោយក្នុងចំណោមបេក្ខនារី 5 រូបដែលត្រូវបានជ្រើសរើសក្នុងវគ្គផ្តាច់ព្រ័ត្រនោះ បេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខ1គឺបេក្ខនារីពាក់ស្លាកលេខ 10 មានវាសនាទទួលបានមកុដមកគ្រង ដែលមានឈ្មោះ កញ្ញា រឿន ណាត អាយុ 18 ឆ្នាំ មក​ពី​ខេត្ត​កំពង់​ចាម​។

    ក្រោយពីបានគ្រងមកុដរួច កញ្ញា រឿន ណាត បាន​ថ្លែងទាំងអារម្មណ៍ដ៏រំភើប​ថា “នាងខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​​ខ្លាំង​ណាស់ ព្រោះ​មិន​នឹក​ស្មាន​ថា ​ខ្លួនឯង​មាន​ឱកាស​បាន​គ្រង​មកុដ​កញ្ញា​ឯក​កម្ពុជា​សម្រាប់​ឆ្នាំ​2017នេះ​ឡើយ”។

    ទាំងអារម្មណ៍ត្រេកអរ លាយឡំជាមួយទឹកនេត្រាបន្ដិចបន្ដួចផងនោះ កញ្ញាក៏បានថ្លែងបញ្ជាក់បន្ថែមថា “ចំពោះ​ការ​ប្រឡង​​បវរកញ្ញា​គឺ​ជា​ក្ដី​ស្រមៃ​មួយ​របស់នាង​ខ្ញុំ​តាំង​ពី​នៅ​តូច​។ ពេល​នេះ​នាងខ្ញុំ​បាន​សម្រេច​ក្ដី​ស្រមៃ​ហើយ ដូច្នេះ​នាងខ្ញុំ​នឹង​យក​អ្វី​ដែលនាង​ខ្ញុំ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឲ្យ​ពិភពលោកបាន​ស្គាល់​ពី​វប្បធម៌​ប្រពៃណី​ដ៏ល្អ​ផូរផង់​របស់​កម្ពុជា​”។

    គួរបញ្ជាក់ផងដែរថា ការ​ប្រឡង​កញ្ញា​ឯក​កម្ពុជា​សម្រាប់​ឆ្នាំ​2017 នេះពិតជាទទួលបានការ​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត​ពី​គណៈកម្មការ​​ និងច្បាស់លាស់ណាស់ទម្រាំ​រក​ឃើញ​ម្ចាស់​ជយលាភី​លេខ​1នេះ៕

  • មាស សុខសោភា លេងម៉ូដឃើញអាវក្នុងមូលក្លំ (មានវីដេអូ)

    មាស សុខសោភា លេងម៉ូដឃើញអាវក្នុងមូលក្លំ (មានវីដេអូ)

    បើតាមរយៈបណ្ដាញសង្គម អ៊ីនស្តាក្រាម របស់កំពូលតារាចម្រៀងស្រី មាស សុខសោភា ដែលបានបង្ហោះវីដេអូសកម្មភាពថតបទចម្រៀងថ្មីពេលក្រៅឆាកនោះ បានធ្វើឱ្យមហាជន(ពិសេសប្រុសៗ)ទប់ទឹកមាត់សឹងមិនបាន។

    តាមរយៈវីដេអូដែលមានរយៈពេលមិនដល់ 1 នាទីផងនោះ គេឃើញតារាស្រីរូបនេះបានពាក់អាវធ្វើពីស្បៃដ៏ស្ដើងពណ៌ទឹកក្រូច ដែលអាចមើលឃើញឆ្លុះទៅដល់អាវទ្រនាប់ខាងក្នុងពណ៌ទឹកសមុទ្រដ៏មូលក្លំបានយ៉ាងច្បាស់។  ជាការពិតណាស់ ជាទូទៅមហាជនគ្រប់គ្នាតែងសម្គាល់មើលថា វីដេអូចម្រៀងរបស់នាងនីមួយៗ គឺពិតជាប្លែកទៅតាមអត្ថន័យបទចម្រៀង ដែលមានបទខ្លះ នាងបានត្រូវតុបតែងខ្លួនបែបសាមញ្ញ ចំណែកឯបទខ្លះទៀតវិញ នាងក៏តែងខ្លួនបែបទាន់សម័យជាដើម។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា តើតារាស្រីដែលអាចចម្រៀងបទភាសាអង់គ្លេសពីរោះរូបនេះសិចស៊ីដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

    #throwbackthursday #camtraxmusic #cubanlink

    A post shared by Meas Soksophea-Official (@meassoksophea_official) on

  • Mariah Carey បង្ហាញ​គ្រាប់ពេជ្រ​សម្ញែង​Taylor Swift វិញ​ម្ដង

    Mariah Carey បង្ហាញ​គ្រាប់ពេជ្រ​សម្ញែង​Taylor Swift វិញ​ម្ដង

    ដោយ​មើលឃើញ​វីដេអូ​ចម្រៀង​ថ្មី​របស់ Taylor Swift ដែលមាន​ចំណងជើង​ថា “Look What You Made Me Do” កំពុង​ធ្វើឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ​បទ​នេះ ដោយសារតែ​តារា​ស្រី​រូបនេះ​បាន​ប្រើប្រាស់​គ្រាប់ពេជ្រ​សុទ្ធ មាន​ទម្ងន់​រាប់រយ​កា​រ៉ាត់​ក្នុង​ការថត​ទាំង​ឈុត​នៅក្នុង​អាងទឹក និង​ឈុត​អង្គុយ​លើ​បល្ល័ង្ក​ដាំ​គ្រាប់ពេជ្រ​ដែល​សរុប​ទាំងអស់​មានតម្លៃ​ប្រមាណ​ជា 10លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ។

    ទោះយ៉ាងណា បើ​គិតពី​តម្លៃ​គ្រាប់ពេជ្រ​ដែល​បំពាក់​នៅលើ​ខ្លួន​របស់​តារាចម្រៀង Taylor Swift វិញ​នោះ គឺ​មិន​ស្មើនឹង​តម្លៃ​គ្រាប់ពេជ្រ​ដែល​តារាចម្រៀង​ស្រី​ស៊េរី​ចាស់ Mariah Carey បានទទួល​ក្នុង​បណ្ណាការ​ភ្ជាប់ពាក្យ​ពី​កំលោះ​មហាសេដ្ឋី​អូស្ត្រាលី​ឈ្មោះថា James Packer ជា​គ្រឿងអលង្ការ​តម្លៃ 10លាន​ដុល្លារ និង​ចិញ្ចៀនពេជ្រ 35 ទំហំ​កា​រ៉ាត់​នោះឡើយ។

    គួរបញ្ជាក់​ផងដែរ​ថា បើតាម​សារព័ត៌មាន Rosadro បានសរសេរថា បើទោះបីជា Taylor Swift ខិតខំ​សម្ញែង​គ្រាប់ពេជ្រ​របស់ខ្លួន និង​ព្យាយាម​យកឈ្នះ​តារាចម្រៀង Katy Perry យ៉ាងណាក៏ដោយ ក៏​មិនអាច​ប្រៀប​ស្មើនឹង Mariah Carey  បានដែរ៕

  • ទៀតហើយ!! សុ​គ​ន្ធ​ ​និ​សា ចេញសារប្លែកៗ ក្រោយកវីល្បីឈ្មោះភ្ជា​ប់​ពា​ក្យ​រួច

    ទៀតហើយ!! សុ​គ​ន្ធ​ ​និ​សា ចេញសារប្លែកៗ ក្រោយកវីល្បីឈ្មោះភ្ជា​ប់​ពា​ក្យ​រួច

    ​មួ​​យ​រយៈ​ចុ​ង​ក្រោ​យ​នេះ​ ​តារាចម្រៀងស្រីរូបស្អាតអមតៈ សុ​គ​ន្ធ​ ​និ​សា​ ​តែ​ង​តែ​ប​ង្ហោះ​​នូ​វសា​រ​​ប្លែក​ៗ​​ នៅ​លើ​ផេ​ច​​ហ្វេ​ស​ប៊ុក​រ​ប​ស់​នា​ង​​​ដែល​​ធ្វើ​ឱ្យ​អ្នកគាំទ្រ និងមជ្ឈដ្ឋានម​​​​ហា​​​ជ​នចា​ប់​អា​រ​ម្ម​ណ៍​យ៉ា​ង​ខ្លាំ​ង​ ​រ​​ហូ​ត​មា​ន​អ្ន​ក​ខ្លះគិតក្នុងចិត្តថា​ ​តារាស្រីរូបនេះកំពុងខូចចិត្តជាទម្ងន់ ខណៈអតីតមិត្តប្រុសបានភ្ជាប់ពាក្យមុននាង។​

    គួររំឭកផងដែរថា កាលពីប៉ុន្មានសប្ដាហ៍ក្រោយកវី សុ​ខ​ ​ជំ​នោ​រ​ ​ភ្ជា​ប់​ពា​ក្យ​រួច កញ្ញា សុ​គ​ន្ធ​ ​និ​សា​ ​បា​ន​ស​រ​សេ​រ​នៅ​លើ Facebook Page​ ​ទួ​ញ​សោ​ក​ថា​ ​«ឈឺ​​​ប៉ុ​​​ន្មា​​​ន​​​ថ្ងៃ​​​ហើ​​​យ​​​មិ​​​ន​​​ទា​​​​ន់​​ជា​​​ទេ​ ​​​តែ​​​ជា​​​រឿ​​​ង​​​ធ​​​ម្ម​​​​តា​​ ​​​បើ​​​មិ​​​ន​​​​ឆា​​ប់​​​ព្យា​​​បា​​​ល​ ​​ឈឺ​​​កា​​ន់​​​តែ​​​យូ​​​រ​ ​​​​​ទ​ម្រាំ​​​បា​​​ន​​​ជា​​​ក៏​​​ដ​​​ល់​​​ពេ​​​ល​​​ឈឺ​​​ម្ត​​​ង​​​​ទៀ​​​​​ត​​​​ ​​​​​ជី​​​វិ​​​ត​​​ទៅ​មុ​​​​​ខ​​​មិ​​​ន​​ដឹ​​​ង​​​ត្រូ​​​វ​​​ឈឺ​​​ប៉ុ​​ន្មា​​​ន​ដ​​​ង​​​​​ទៀ​​​ត​​​ ​​​ផ្លូ​​​វ​​​ដើ​​​​រ​​​ទៅ​​​មុ​​​ខ​​មិ​​​ន​​​ដឹ​​​ង​​​ត្រូ​​​វ​​​​ដួ​​​ល​ប៉ុ​​ន្មា​​​ន​​​​ដ​​​​ង​​​ទៀ​​​ត​​​ ​​​​​​បើ​​​នៅ​​​ត​​​ម្អ​​​ក់​​​មិ​​​ន​​​ឆា​​​ប់​​​ព្យា​​​បា​​ល​​​ ជី​​​វិ​​​ត​​​នេះ​​​ស្គា​​​ល់​​​តែ​​​ពា​​​ក្យ​​​​ថា​​​ឈឺ​​​គឺ​​​ជា​​​ជី​​វិ​​​ត​​​​ឈឺ​​​ ​​បើ​​​ដួ​​​​ល​​មិ​​​​ន​​​ងា​​​យ​​​ក្រោ​​​ក​​គឺ​​ជា​ដំ​​ណើ​​​រ​​​ជី​​​វិ​​​ត​​ដែ​​​ល​​​ដួ​ល​​​ ​​​ហើ​​​យ​​​ដើ​​​រ​​​មិ​​​ន​​​ទៅ​មុ​​​ខ​​​​​​​​​​​»។

    រហូតដល់ថ្មីៗនេះ នាងបានចេញសារទួញសោកពីជីវិតឯកជនរបស់នាងថែមទៀតថា «សុភមង្គលគឺជាជោគជ័យមួយនៅក្នុងជីវិត តែជីវិតជោគជ័យមិនប្រាកដថាមានសុភមង្គលទេ ចេះបោះដៃទៅរកអ្វីដែលជាអត្ថន័យពិតនៃជីវិត ព្រោះដៃរបស់យើងគឺជាអ្នកសម្រេចថា ជីវិតនេះគួរឱបទុក្ខ ឬសុខ បោះបង់ទុក្ខ ឬសុខ បើទោះជាពេលខ្លះរបស់ដែលផ្តល់ក្តីសុខនៅពេលនេះនឹងប្តូរជាក្តីទុក្ខនៅពេលក្រោយ ក៏មិនសំខាន់ដែរ សំខាន់គឺបច្ចុប្បន្នយើងបានឱបក្តីសុខឱ្យខ្លួនឯងហើយ បើថ្ងៃក្រោយវាផ្លាស់ប្តូរ ចាំយកការគិតនៅថ្ងៃនេះទៅពិចារណានៅថ្ងៃក្រោយនោះម្តងទៀត ថាគួរឱបបន្ត ឬលែងវាចោល»។

    គួរបញ្ជាក់ផងដែរថា សារប្លែកៗរបស់ សុ​គ​ន្ធ​ ​និ​សា ចេញនៅលើ Facebook Page​ ដែលចេះតែមានជាបន្តបន្ទាប់នេះ នៅតែធ្វើឱ្យមហាជនគិតថា នាងមិនដាច់អាល័យពីកវីនោះឡើយ បើទោះបីជាមានប្រភពច្បាស់ការមួយអះអាងថា នាងលែងនឹកនាហើយក្ដី៕

  • ឆុំ វត្តី អ្នកគាំទ្រសរសើរថា ស្លៀកឈុតបុរាណខ្មែរស្អាតដាច់គេ

    ឆុំ វត្តី អ្នកគាំទ្រសរសើរថា ស្លៀកឈុតបុរាណខ្មែរស្អាតដាច់គេ

    ឆុំ វត្តី ត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នាថា ជាតារាស្រីដែលស្លៀកឈុតបុរាណខ្មែរហើយស្អាត និងស័ក្ដិសមបំផុត ស្របពេលដែលនាងកំពុងតែមានប្រជាប្រិយភាពក្នុងខ្សែភាពយន្តរឿង “ហ្លួងព្រះស្ដេចកន” ។ ហើយប៉ុន្មាននាទីមុននេះបន្ដិច តារាស្រីរូបនេះបានបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរប៉ុន្មានស្លឹកនៅលើបណ្ដាញសង្គម Facebook Page ផ្ទាល់ខ្លួន។

    បើតាមប្រភពអ្នកគាំទ្រមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន ឡារ៉ែនថា “ឆុំ វត្តី ជាតារាស្រីដែលមានទម្រង់មុខបែបនារីខ្មែរចំៗ ហើយមានសម្រស់ស្រស់ស្អាតនៅពេលដែលនាងស្លៀកសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ ហើយចំពោះឈុតឆាកក្នុងរឿង “ហ្លួងព្រះស្ដេចកន” នេះ ខ្ញុំយល់ថា គាត់ពិតជាស្អាតមែនបង”។

    ចង់ដឹងថា ការលើកឡើងរបស់អ្នកគាំទ្រ ពិតដូចសម្ដីមែនឬក៏អត់នោះ សូមទស្សនារូបភាពទាំងឡាយរបស់កញ្ញា ឆុំ វត្តី ខាងក្រោមនេះ៖

  • ​មិននឹកស្មានថា G-Devith និយាយបែបនេះដាក់ ពេជ្រ សោភា សោះ!

    ​មិននឹកស្មានថា G-Devith និយាយបែបនេះដាក់ ពេជ្រ សោភា សោះ!

    លោក ងួន ចាន់ដេវីត មានឈ្មោះជាតារាចម្រៀងរ៉េបថា G-Devith បានក្លាយជាអ្នក​និពន្ធ​ទំនុក​ច្រៀង​​ និពន្ធ​បទ​ភ្លេង ​និង​ជាតារាចម្រៀងប្រចាំ​ផលិតកម្ម រស្មីហង្សមាស រហូតមកដល់សព្វថ្ងៃនេះ គឺដោយសារតែមានការជួយជ្រោមជ្រែងពីសំណាក់តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា និងថែមទាំងបានបញ្ចេញស្នា​ដៃ​និពន្ធ​បទ​ភ្លេង​ថ្មីជាច្រើនបទដែលភាគច្រើនច្រៀងរួមគ្នា និងជាចម្រៀងទោល​ខ្លះ ​ដូច​ជា “No Money No Honey” “ទឹកភ្នែកក្មេងរើសសំរាម” “រាំ​ញី​កែង​ជើង” “ឡូយ​កប់​លូ”​ “យក្ស​រាំ​ធុង​បាស់” និងបទចម្រៀង អាល់ប៊ុម “Queen” ជា​ដើម។

    ហើយនៅថ្ងៃប្រគំតន្រ្តីកម្មវិធី ETv Gold តន្ត្រីមហាគ្រួសារ KAP លោក G-Devith បានរៀបរាប់អំពីទំនាក់ទំនងខ្លះៗរវាងលោក និងអ្នកនាង ពេជ្រ សោភា ប្រាប់អ្នកយកព័តមានគេហទំព័រ ឡារ៉ែន ថា «បាទ! សម្រាប់ខ្ញុំជាមួយនឹងគាត់( អ្នកនាង ពេជ្រ សោភា) គឺមានលក្ខណៈជាធម្មតា  ដូចដែលបងប្អូនបានដឹងហើយថា កាលដែលពេលចេញរឿងរកាំរកូសនោះគឺវាមានច្រើនរឿង ក៏ប៉ុន្ដែសម្រាប់ខ្ញុំវាក្លាយជារឿងមួយធម្មតាទៅហើយឥឡូវនេះ»។

    បើទោះបីជាយ៉ាងនេះក្ដី ទំនាក់ទំនងល្អគឺវាប្រសើរជាងភាពល្អក់កករ ដែលជាហេតុនាំឱ្យធ្វើការមិនចុះសម្រុងនឹងគ្នា មើលមុខគ្នាមិនចំ ព្រោះដោយហេតុថា តារាចម្រៀងទាំងពីរដួងនេះសុទ្ធតែស្ថិតក្រោមដំបូលរស្មីហង្សមាសតែមួយ ទើប G-Devith និយាយទៅកាន់អ្នកនាង ពេជ្រ សោភា វិញថា «បើសិនជាបើកផ្លូវល្អទៅល្អមក នោះវារឹតតែប្រសើរ ក៏ប៉ុន្ដែបើសិនជាគិតថា នៅតែប្រកាន់ និងគិតគូរច្រើនបែបហ្នឹង ក៏ស្រេចតែទស្សនិកជនគាត់វាយតម្លៃទៅចុះ» ។

    ជាចុងក្រោយ តារាចម្រៀងរ៉េបល្បឿនលឿនសឹងតែមិនដកដង្ហើមរូបនេះ បានបញ្ជាក់ប​ន្ថែមទៀតថា សម្រាប់ការចេញបទចម្រៀងថ្មីជាមួយអ្នកនាង ពេជ្រ សោភា សាជាថ្មីម្ដងទៀតនោះ បើនិយាយតាមត្រង់ទៅលោកថា គឺគ្មានឱកាសបែបនោះម្ដងទៀតទេ៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូរបស់លោក G-Devith ខាងក្រោមនេះ៖