Author: អេបិល

  • គំនូរវិចិត្រសិល្បៈនៃសរសៃសូត្រឈូក «Monochrome » កំពុងតាំងបង្ហាញនៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា

    គំនូរវិចិត្រសិល្បៈនៃសរសៃសូត្រឈូក «Monochrome » កំពុងតាំងបង្ហាញនៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា

    គំនូរតាំងពិព័រណ៍របស់សិល្បករដែលមានទេពកោសល្យខ្ពស់ គឺលោក Morrison POLKINGHORNE នឹងត្រូវដាក់បង្ហាញជូននៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ចាប់ពីខែកុម្ភៈដល់ខែមេសាឆ្នាំ ២០២០ ដែលជាទម្រង់សិល្បៈគំនូរមួយប្លែក គូរឡើងពីសរសៃសូត្រឈូក។

    សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងបើកការតាំងពិព័រណ៍ថ្មីមួយទៀតក្រោមចំណងជើងថា «Khmer Impressions» ដោយវិចិត្រករជនជាតិអូស្ត្រាលីរូបនេះ ដែលលោកសព្វថ្ងៃកំពុងស្នាក់នៅខេត្តបាត់ដំបង។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅរយៈពេល ៣ ខែ ចាប់ផ្តើមពីខែកុម្ភៈដល់ខែមេសា ២០២០ នៅក្នុងវិចិត្រសាលសណ្ឋាគារ។

    លោក Morrison POLKINGHORNE វិចិត្រករជនជាតិអូស្ត្រាលីមានទេពកោសល្យសិល្បៈប្លែកដោយលោកយកដើមឈូកជាជក់ ហើយចុចម្តងមួយៗទៅលើផ្ទាំងគំនូរ និង ប្រើប្រាស់ជ័រឈូកជាថ្នាំ។ សិល្បៈគំនូរប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា Monochrome ដែលជាប្រភេទសិល្បៈដ៏កំរមួយ មានដើមកំណើតយូយារណាស់មកហើយនៅ នៅប្រទេសចិន និង ជប៉ុន។

    ដោយផ្កាឈូកជានិមិត្តរូបនៃភាពស្រស់ស្អាត និង ភាពបរិសុទ្ធ ផ្កាឈូកត្រូវបានគេបូជាថ្វាយព្រះក្នុងព្រះពុទ្ធសាសនា។ ដោយក្តីស្រឡាញ់ផ្កាឈូកខ្លាំងលោក Morrison បានរៀបរាប់ដូចខាងក្រោមនេះថា៖ «ដោយមានការរជំរុញទឹកចិត្តពីធម្មជាតិដ៏ស្រស់បំព្រងនៃផ្កាឈូក ខ្ញុំបានយកដើមឈូកធ្វើជាជក់ ចំណែកឯផ្កា ខ្ញុំយកធ្វើជាពណ៌។ ស្រដៀងគ្នាដែរនឹង ការប្រើប្រាស់ជក់ និង ទឺកថ្នាំខ្មៅដែលជាសិល្បៈរបស់ជនជាតិចិនបុរាណ ការគូសវាសមួយៗតម្រូវឱ្យមានការផ្ចិតផ្ចង់ និង ស្អាត ដោយការប្រើពណ៌ស្រាល ឬ ធ្ងន់ ត្រូវធ្វើទៅតាមរូបភាពនិមួយៗ ផ្សេងៗគ្នា។ ស្នាដៃនេះឆ្លុះបញ្ចាំងអំពីប្រទេសកម្ពុជាជាច្រើន ដូចជាប្រព័ន្ធផ្លូវទឹកដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិ សសរនៃប្រាសាទអង្គរវត្តតំណាងឱ្យសម្បត្តិវប្បធម៌ និង ទេសភាពនៃជួរភ្នំ ដែលបង្ហាញអំពីទេសភាពដ៏ស្រស់បំព្រង»។

    សូមជម្រាបថា គ្រប់ផ្ទាំងគំនូរទាំងអស់របស់លោក Morrison POLKINGHORNE សុទ្ធតែបានចុះហត្ថលេខាផ្ទាល់ពីលោក ដោយអមជាមួយនឹងចំនួនចុចៗនៃដើមឈូកដែលបានផ្តិតនៅលើផ្ទាំងគំនូរទាំងនោះផងដែរ។ សរុបមកដល់ពេលនេះ លោកបានផ្តិលស្នាមដើមឈូកនោះរហូតដល់ 132,383 រួចមកហើយ។ ប្លែកនិងពិសេសសម្រាប់ការតាំងពិព័រណ៍លោកនេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា លោក Morrison បានបង្កើតស៊ុមដែកស្រោបលើបន្ទះក្តារ ដោយធ្វើឡើងដោយលោក សូត្រ រតនា៕

  • ចុំយក្ស!?!?  អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ទាមទារសុទ្ធតែអង្គរក្ស និងរថយន្តការពារគ្រាប់កាំភ្លើង

    ចុំយក្ស!?!?  អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ទាមទារសុទ្ធតែអង្គរក្ស និងរថយន្តការពារគ្រាប់កាំភ្លើង

    កាលពីពេលថ្មីៗនេះ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានប្រកាសអំពីការវិលចូលមកកាន់ពិភពបាល់ទាត់ក្នុងនាមជាកីឡាករសាជាថ្មី ក្រោយពីបានបរាជ័យជាច្រើនលើកក្នុងការបន្តអាជីពបាល់ទាត់របស់ខ្លួន ដោយនឹងផ្ទេរទៅកាន់ក្លិបប្រេស៊ីល Botafogo

    ដោយហេតុតែក្លិបនេះស្ថិតនៅក្នុងតំបន់ដែលគ្មានសន្តិសុខល្អ ហេតុផលនេះបានធ្វើឱ្យកីឡាកររូបនេះ ទាមទារនូវរថយន្តការពារគ្រាប់កាំភ្លើង រួមទាំងអង្គរក្សពីក្លិបថ្មីរបស់ខ្លួន Botafogo F.R ដើម្បីការពាររូបគេនៅក្នុងទីក្រុង Rio de Janeiro

    គួរបញ្ជាក់ផងដែរថា កីឡាករវ័យ 33ឆ្នាំរូបនេះត្រូវបានគេដឹងថា នឹងជាអ្នកជំនួសកន្លែងដ៏ល្អសម្រាប់កីឡាករ Joao Paulo ដែលជិតទៅចូលរួមជាមួយក្រុម Seattle Sounders នៃលីកកំពូលអាមេរិក ( Major League Soccer )


  • រកឃើញហើយកីឡាករដែលសង្ហាជាងគេ ក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង

    រកឃើញហើយកីឡាករដែលសង្ហាជាងគេ ក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង

    កីឡាករ Jeong Seung Won នៃ​ក្រុម​ជម្រើសជាតិកូរ៉េខាងត្បូង សព្វថ្ងៃលេងឱ្យក្រុម Daegu FC កំពស់ 1.85​ម និ​ងមានវ័យ 23ឆ្នាំ ត្រូវបានវេបសាយមួយនៃប្រទេសកូរ៉េខាងត្បូងចាត់លំដាប់ថ្នាក់ថា ជាកីឡាករដែលមានរូបរាងសង្ហាជាងគេបំផុតក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន។

    កីឡាករបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងម្នាក់នេះ បានក្លាយជាផ្ទាំងស៊ីបរបស់អ្នកកាសែតនៅទូទាំងទ្វីបអាស៊ី បន្ទាប់ពីរូបគេបានជួយឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងរបស់គេឈ្នះពានរង្វាន់ យុវជនអាយុក្រោម 23ឆ្នាំ គួបផ្សំជាមួយនឹងរូបរាង និងមុខមាត់ដ៏សង្ហារបស់រូបគេ។

    គួរបញ្ជាក់ផងដែរថា កាល​ពី​យប់​ថ្ងៃ​ទី​27 ខែ​មករា​មុន​នេះ ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​កូរ៉េ បាន​ប៉ះគ្នា​ជាមួយ​​ក្រុម​មក​ពី​ប្រទេស​អារ៉ាប់​រួម ហើយ​លទ្ធផល​បញ្ចប់​នោះ គឺ​ក្រុម​កូរ៉េ​បាន​លើក​ពាន​សម្រាប់​បណ្ដា​ប្រទេស​អាស៊ី​ទាំង​មូល៕


  • រដ្ឋបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចាប់ផ្តើមបង់ប្រាក់ថ្លៃប្រមូលសំរាម

    រដ្ឋបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចាប់ផ្តើមបង់ប្រាក់ថ្លៃប្រមូលសំរាម

    រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឱ្យដឹងថា ប្រជាពលរដ្ឋអាចបង់ប្រា​ក់​ថ្លៃប្រមូលសំរាមបាន ចាប់ពីដើមខែកុម្ភៈនេះតទៅ ដើម្បីបំ​ពេញកា​តព្វកិ​ច្ចជាព​ល​រដ្ឋល្អ ក្នុងការ​ចូលរួម ធានា​ធ្វើ​ឱ្យ​រាជធានី​ភ្នំ​ពេញ នៅតែរក្សាបានភាពស្អាត មាន​ផាសុកភាព និងគុណ​ភាពបរិស្ថាន តាមរយៈ​ប្រព័ន្ធ​ទូទាត់ អេឡិចត្រូនិក ដើ​ម្បីបង្កលក្ខណៈងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ ចំណេ​ញ​ពេ​លវេលា ​និងកាត់​បន្ថយ​​ការចំ​ណា​យផ្សេងៗ។

    ដោយហេតុនេះរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ​ទី1 ខែកុម្ភៈឆ្នាំ2020 ក៏បាន​រៀបចំ​សន្និ​សីទ​កាសែត​​​ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹ​ង​កាន់តែច្បាស់ ជុំវិញ​ការ​បង់​​ថ្លៃ​សេ​វា​សំរាមថា​ ​តើ​ប្រជាពលរដ្ឋត្រូវទៅបង់នៅ​ក​ន្លែង​ណា? នៅទីណា? ហើយនីតិវិធីនឹងដំណើរ​ការទៅបែបណា?ហើយ​អភិ​បាល​រងរាជធានីភ្នំពេញ 2រូបបានធ្វើបទបង្ហាញដើម្បីឱ្យសាធារណជនទាំង​អ​ស់ និង​ប្រជាពលរដ្ឋ​បានយល់ជ្រួតជ្រាបពីនី​តិ​វិធី​នៃការ​បង់​ថ្លៃ​សំរា​ម​នេះ​។


    លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យ​ដឹងថា៖«ក្នុងអំឡុងពេល​អន្តរកាល គិតចាប់​ពីថ្ងៃទី1 ខែមករា ឆ្នាំ2020  រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរ​ការ​ពេញ​លេញ​នូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល​អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការ សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់​រឹង ជា​បណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង​សំណល់រឹង តទៅទៀតទេ»


    លោកអភិបាលរងបានបញ្ជាក់ថា៖«ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សា​ស្ថាន​ភាព​​ចំពោះតម្លៃសេវាបច្ចុប្ប​ន្ន ជាបណ្តោះអាសន្នសិន និងឱ្យប្រជាពលរដ្ឋប្រើ​ប្រាស់អត្រាតម្លៃ សេវា​ប្រមូល​សំរាម និងសំណល់រឹង ដែលបានបង់រួចហើយកាលពីខែតុលា  ឆ្នាំ2019 ជាមូលដ្ឋាន ដើម្បីបន្ត​បង់ថ្លៃ​សេ​វាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ។

    លោក ហួត ហៃ បានបន្តថា ដោយបងប្អូនគ្រាន់តែយកលេ​ខកូដ I​D ក្នុងវិក្កយបត្រភ្លើង ក្នុងខែតុលា ឆ្នាំ​2019 ជា​គោល គឺប្រជាពលរដ្ឋ គ្រាន់តែយកលេ​ខ​កូដ នៅក្នុង​វិក្កយបត្រភ្លើង ក្នុងខែតុលា ឆ្នាំ​2019 ទៅប្រគល់ឱ្យ​ភ្នាក់ងារ​វេ​រលុយ​ ដោយប្រាប់​ថា​ មកបង់ថ្លៃសំរាម​ គេ​នឹង​ឆែកលេខកូដ រប​ស់​បង​ប្អូន ហើយតាមរយៈលេខកូដ ដែលបា​ន​ឆែកឃើ​ញ​ វានឹងចេញជាទិន្នន័យ​ទឹក​ប្រាក់​ដែលត្រូវ​បង់។

    លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋអាចបង់ថ្លៃ​សេ​វាសំរាម សម្រាប់ខែមករា (ថ្ងៃទី1 ខែកុ​ម្ភៈឆ្នាំ​2020)តាមរយៈធនាគារអេស៊ីលីដា ធនាគារឯកទេសវីង លីហួរ វេលុយ emoney  pipay និងtrue money ដោយក្នុង 1ប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់​ពី 500​៛ ទៅ 800៛ តែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាច​បង់ជាឆ្នាំក៏បាន ដោយមានភាពចំណេញ​ច្រើន​ គឺអស់ថ្លៃសេវាតែម្តងប៉ុណ្ណោះ។ 

    លោក កើត ឆែ ក៏បានបញ្ជាក់ដែរថា៖«ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃ សេវាប្រមូលសំរា​មនៅ​ក្នុង​ខែមករានេះ គឺគ្មានការប្រែប្រួលទេ គឺអនុវត្តតាមតារាងតម្លៃកាលពីខែតុលា ឆ្នាំ​2019។ ក្នុងអំឡុង អ​ន្ត​រកា​ល ប្រព័ន្ធ​បង់​ប្រាក់​សេវាប្រមូលសំរាមនេះ ចាប់បើកពីថ្ងៃទី1 ដល់ថ្ងៃទី15 ខែកុម្ភៈ  ដូច្នេះ​ប្រជា​ពល​រដ្ឋដែល​ខកខានបង់​ គឺចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់»។ 

    លោកបន្តទៀតថា ការបង់សេវាសំរាម ពុំមែនជា​កា​របង់​ដោយ​ស្ម័​គ្រ​ចិត្តទេ ព្រោះយើងជាអ្នក​ផលិត​​សំរា​ម​​ត្រូវ​តែបង់ មិនអាចគេច​វេះបាន​ទេ។ ក្នុងករណីមិន​ប​ង់ ​យើងនឹងមានវិធានការ ឧទា​ហរ​ណ៍ ម្ចាស់ភោជនីយដ្ឋា​នមិនបង់ គឺដកហូតការធ្វើអា​ជីវ​កម្ម ទាល់តែបង់​ទើ​បប្រគ​ល់​សិទ្ធិ​ឱ្យបន្ត​ធ្វើ​អា​ជីវ​កម្ម​វិញ។ ប៉ុន្តែក្នុងអំឡុងពេលអន្ត​រ​កាលនេះ យើងក៏មិនទាន់អនុវ​ត្ត​វិធា​នកា​រច្បាប់នេះដែរ គឺ​ទុកឱ្យគាត់​មក​​​​​​បង់ប្រាក់សម្រាប់ថ្លៃសេវាប្រមូលសំរាម ប្រកបដោយ​មនសិការស្នេ​ហា​ជាតិ ​ដើម្បីធានាឱ្យទីក្រុង​យើង​​មានសោភណភា​ពស្រស់​ស្អាត​។

    សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត«រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់​​រឹងរាជធានីភ្នំពេញ» ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និង​សំណល់រឹង។ ចំពោះការអនុវត្តប្រព័ន្ធបង់ប្រាក់ថ្មី តាមរយៈអេឡិចត្រូនិកនេះ បានធ្វើ​ឡើង​ក្រោយ​ពី​​​​​​រ​ដ្ឋ​​​បាល​​​រាជធានីភ្នំពេ​ញទទួលបានសិទ្ធិ ក្នុងការធ្វើប្រតិបត្តិការ​អាជីវកម្ម​អន្តរកាលនៃការប្រមូល​សំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុន​ប្រមូលសំរាមថ្មី។ ​រីឯការប្រមូល​ចំណូលថ្លៃសេវាប្រមូលសំរាម នៃប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី មិនដាក់ក្នុងវិក្កយ​បត្រ​អគ្គិ​ស​នីទៀតទេ៕

     

  • តារាសម្ដែងវ័យក្មេង គីម ផាន់ណាវីត ព្យួរការសិក្សារ ងាកមកក្ដោបទីផ្សារសិល្បៈ

    តារាសម្ដែងវ័យក្មេង គីម ផាន់ណាវីត ព្យួរការសិក្សារ ងាកមកក្ដោបទីផ្សារសិល្បៈ

    ថ្មីៗនេះ ស្រាប់តែគេឃើញតារាសម្ដែងវ័យក្មេង គីម ផាន់ណាវីត បង្ហាញមុខជាថ្មីម្ដងទៀតនៅក្នុងចង្កោមសិល្បៈ បន្ទាប់ពីលោកបានសម្ញំបាត់មុខអស់មួយរយៈធំ។ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបានប្រកាសវិលមកក្ដោបទីផ្សារសម្ដែងម្ដងទៀត ដែលជាបំណងប្រាថ្នាមួយនៅក្នុងថ្ងៃខួបកំណើតឆ្នាំ2020 នេះដែរ។

    លោក គីម ផាន់ណាវីត ប្រាប់អ្នកសារព័ត៌មានថា ចាប់ពីពេលនេះតទៅ លោកនឹងទទួលការងារសិល្បៈឱ្យពេញទំហឹងមិនឈប់បាត់មុខទៀតទេ បន្ទាប់ពីលោកសម្រេចចិត្តព្យួរចោលការសិក្សាផ្នែកទីផ្សារត្រឹមឆ្នាំទី២ ដោយលោកបញ្ជាក់ថា ដើម្បីមានពេលរកលុយ និងសាងកេរ្តិ៍ឈ្មោះនៅក្នុងពិភពសម្ដែង។ ក្នុងនោះលោកក៏ត្រៀមបើកហាងផាប់ និងហាងលក់អាហារបន្ទាប់ពីបញ្ចប់ពិធីខួបកំណើតផងដែរ ដើម្បីមានចំណូលទប់នឹងការងារសិល្បៈ។

    តារាសម្ដែងវ័យក្មេងនៅទ្រនំក្លាស៊ីករូបនេះទើបតែបានថតបញ្ចប់រឿង«មន្តស្នេហ៍នាងដារីយ៉ា»ដែលជារឿងភាគថ្មីរបស់ផលិតកម្ម ត្រៀមនឹងដាក់បញ្ចាំងនៅTVK ខណៈដែលក្នុងពេលនេះលោកក៏មានឱកាសថតMV និង បទចម្រៀងឱ្យផលិតកម្មហង្សមាសជាដើម ដែលធ្វើឱ្យលោកមើលឃើញពីការឈានឡើងក្នុងសិល្បៈ។ ដោយឡែកក្នុងពិធីខួបរបស់លោក គេឃើញមានវត្តមានតារាថ្មីៗជាច្រើនរូប ដោយតារាល្បីៗ ក៏មានវត្តមានចូលរួមមិនតិចនាក់ផងដែរ៕

  • តោះ…ត្រៀមខ្លួនស្វាគមន៍  Unpacked ស្តេចកំពូល Galaxy ជំនាន់ថ្មីដ៏ទំនើបអស្ចារ្យបំផុតមិនដែលមានក្នុងប្រវត្តិសាស្ត្រ!

    តោះ…ត្រៀមខ្លួនស្វាគមន៍  Unpacked ស្តេចកំពូល Galaxy ជំនាន់ថ្មីដ៏ទំនើបអស្ចារ្យបំផុតមិនដែលមានក្នុងប្រវត្តិសាស្ត្រ!

    (ភ្នំពេញ) ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០៖ កាលពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធ ត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួន។តើអ្វីទៅដែលនឹងបង្ហាញដល់ពិភពលោកទាំងមូលក្នុងឆ្នាំ ២០២០ នេះ ហើយថាមានអ្វីខ្លះដែលជាទំព័រប្រវិត្តិសាស្រ្តថ្មី ដែលធ្វើឲ្យកក្រើកដល់ពិភពស្មាតហ្វូនដែលគ្មានគូប្រៀបនេះ! ដូច្នេះសូមរង់ចាំអ៊ុតមើលនូវមហាព្រឹត្តិការណ៍ Unpacked ស្តេចកំពូលស្មាតហ្វូន Samsung Galaxy ជំនាន់ថ្មីដែលនឹងមានលក្ខណៈកាន់តែពិសេសអស្ចារ្យពុំធ្លាប់មាន និងកំពុងតែល្បីខ្ទរខ្ទារខ្លាំងដែលនឹងធ្វើការបង្ហាញផ្លូវការជាសាកលនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ!

    សូមបញ្ជាក់ថាមហាព្រឹត្តិការណ៍ស្វាគមន៍ Samsung Galaxy ជំនាន់ថ្មីនេះនឹងធ្វើឡើងនៅទីក្រុង

    សាន់ហ្វ្រាន់ស៊ីស្កូ(San Francisco) សហរដ្ឋអាមេរិក វេលាម៉ោង ១០: ០០ នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរំលងអធ្រាត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។  ដូច្នេះអ្នកគាំទ្រសូមរង់ចាំមើលទាំងអស់គ្នាថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃស្តេចកំពូលស្មាតដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ៖

    –  វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖

    www.samsung.com

    –  ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖

    www.facebook.com/SamsungCambodia

    សូមកុំខកខានក្នុងការទស្សនាថាតើ Samsung Galaxy ជំនាន់ថ្មី នេះ ទំនើបលើសពីភាពអស្ចារ្យកម្រិតណា!

  • ករុណា ពេជ្រ ដាក់ប៉ុន្មានឃ្លាមិនពេញចិត្តទង្វើអ្នកពិន្ធស៊ីភាគរយពីតារាចម្រៀង

    ករុណា ពេជ្រ ដាក់ប៉ុន្មានឃ្លាមិនពេញចិត្តទង្វើអ្នកពិន្ធស៊ីភាគរយពីតារាចម្រៀង

    ថ្មីៗនេះ គេស្រាប់តែឃើញតារាចម្រៀង ករុណា ពេជ្រ បង្ហោះសាររៀបរាប់អំពីភាគលាភនៅក្នុងក្រុមហ៊ុនចម្រៀងដែលសង្កត់ធ្ងន់ចំពោះភាពចង់​ស៊ី​ភាគ​រយ​លាភសក្ការៈពីសិល្បករនៅក្នុងក្រុមហ៊ុន ដោយទង្វើនេះលោកថាគួរឱ្យតម្លៃទាល់តែសោះ។ យ៉ាងណាមិញ សារដ៏វែងអន្លាយមួយនេះ ត្រូវបានគេមើលឃើញថា លោកបង្ហោះក្រោយពេលដែលអតីតអ្នកនិពន្ធចម្រៀងនៅថោន លោក យឹម តាស្រង់ បាន​បង្ហោះ​សារ​សប្បាយ​ចិត្ត​ឥតឧបមា​​​នៅ​ពេល​តារាចម្រៀង​ពន្លក​ថ្មី​របស់​ផលិតកម្ម​ កាឡាក់ស៊ី កញ្ញា តន់ ច័ន្ទសីម៉ា ចែក២០ភាគរយឱ្យរាល់ពេលឡើងកម្មវិធីប្រគំតន្ត្រី និងថតស្ប៉ត​នានា ដោយ​មាន​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​មេធាវី​ធ្វើ​ជា​សាក្សី។

    ក្រោយ​ពី​ឃើញ​ការ​បង្ហោះ​របស់​​​អ្នកនិពន្ធ​នៅ​ផលិតកម្ម​កាឡាក់ស៊ី បាន​ធ្វើ​ឱ្យ​ ករុណា ពេជ្រ មួរ​ម៉ៅ​ក្ដៅ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​លោក បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា បើ​គិត​មក​ដល់​ពេល​នេះ​ខ្លួន​បាន​ចូល​ប្រឡូក​សិល្បៈ​ជិត​១៦​ឆ្នាំ​ហើយ​។ ដូច្នេះ​ថ្ងៃ​នេះ​លោក សុំ​បញ្ចេញ​មតិ​យោបល់​ដែល​ជា​គំនិត​ផ្ទាល់​ខ្លួន​ថា ប្រសិន​បើ​ចំណូល​រក​បាន​ពី​សិល្បៈ​នៅ​កន្លែង​ដែល​ផលិតកម្ម​មួយ​បាន​បណ្ដុះ​បណ្ដាល​រូប​លោក ឲ្យ​មហាជន​បាន​ស្គាល់​ហើយ​មក​ទាមទារ​កាត់​ ១០ ទៅ​២០ភាគរយ​​នោះ​ខ្លួន​នឹង​ជូន​ដោយ​ក្ដី​រីករាយ​ព្រោះ​ផលិតកម្ម​បាន​ចំណាយ​ថវិកា​លើ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់។

    ក្នុង​នោះ​មាន​អ្នក​និពន្ធ ក្រុម​បច្ចេកទេស បុគ្គលិក​ទីផ្សារ និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ អាច​ធ្វើ​ឱ្យ​តារាចម្រៀង​មាន​កេរ្តិ៍​ឈ្មោះ​ ហើយ​អ្នក​ចម្រៀង​ល្បី​បទ​ក៏​ល្បី ក្រុម​ការងារ​គ្រប់​ជាន់​ថ្នាក់​ក៏​សប្បាយ​ចិត្ត​តាម​ស្នាដៃ​រៀងៗ​ខ្លួន​ដូចគ្នា។ ប៉ុន្តែ​មាន​បុគ្គល​ក្នុង​ផលិតកម្ម​​មួយ​ចំនួន​ចង់​ស៊ី​ភាគ​រយ​លាភសក្ការៈ លើ​ការងារ​របស់​អ្នក​សិល្បៈ​​នោះ​លោក មិន​ឱ្យសូម្បី​តែ​ សូន​ចុច​១​ភាគរយ។

    មួយ​វិញ​ទៀត​លោក​ ចង់​ផ្ដាំ​ថា​បើ​​រស់នៅ​បាន​សុខ​ហើយ​សន្សំ​សុខ​ទៅ​ ដើម្បី​ទុក​មុខ​រាប់​គ្នា​ថ្ងៃ​ក្រោយ​គួរ​ស្រណោះ​គ្រា​កន្លង​ផង​ វា​មិន​ដែល​កន្លែង​ចាស់​ធ្វើ​ឱ្យអ្នក​ឆ្អែត​ដល់​ថ្នាក់​អ្នក​​ខំ​រក​ល្បិច​ ដើម្បី​បំផ្លាញ​កន្លែង​ចាស់​ដែល​អ្នក​ធ្លាប់​កម្សត់​នោះ​ទេ ។ អ្នក​ធ្វើ​ឱ្យប៉ះពាល់​ច្រើន​ហើយ​ដល់​ផ្នែក​ដ៏​ទៃ​ តែ​ម្ដង​នេះ​អ្នក​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​តារាចម្រៀង ដូច្នេះ​ក្នុង​នាម ខ្ញុំ​ជា​តារាចមម្រៀង​ម្នាក់​សូម​អស់​យោបល់ ប៉ុណ្ណេះ​បើ​មាន​ខុស​ឆ្គង​សូម​អភ័យ​ទោស​។

    គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ លោក ករុណា ពេជ្រ នៅមិនទាន់ចេញការបកស្រាយចំពោះសាររបស់លោកនៅឡើយទេ ដោយលោកក៏មិនបានសំដៅឱ្យចំបុគ្គលណាមួយឱ្យពិតប្រាកដនោះដែរ។ ដើម្បីជាក់ច្បាស់ មានតែការស្រាយបំភ្លឺបន្ថែមពីតារាចម្រៀងប្រុសរូបនេះ ទៅកាន់មហាជនអ្នកគាំទ្រ៕

  • ស្រាយចម្ងល់រឿង «​ អន្ទាក់ស្នេហ៍កម្ម » ជាភាពយន្ដខ្មែរមិនចម្លងបរទេស

    ស្រាយចម្ងល់រឿង «​ អន្ទាក់ស្នេហ៍កម្ម » ជាភាពយន្ដខ្មែរមិនចម្លងបរទេស

    ក្រោយមានមតិមួយចំនួនលើកឡើងថាភាពយន្ដ «​ អន្ទាក់ស្នេហ៍កម្ម » ស្រដៀងភាពយន្ដបរទេសមួយដែលធ្លាប់ធ្វើឱ្យអ្នកមើលស្លុងអារម្មណ៍។

    យ៉ាងណាមិញ ប្រិយមិត្តកាន់តែដឹងច្បាស់អំពីសាច់រឿង អន្ទាក់ស្នេហ៍កម្ម ជាសាច់រឿងបែបស្នេហាស្រុកស្រែរបស់ខ្មែរ ដែលបានផលិតឡើងក្នុងន័យថែរក្សាវប្បធម៌ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុក ថែមទាំងចំនេះក្នុងការរស់នៅរបស់អ្នកជនបទ ស្នេហាអ្នកជនបទ ដ៏ស្មោះស និងការលះបង់របស់កូនស្រីខ្មែរ តាមរយៈខ្សែរឿងថ្មីមួយនេះ។

    សាស្រ្តចារ្យ ចាន់ សារិន

    ចម្រៀង និស្ស័យស្នេហ៍កម្ម និពន្ធដោយលោក សាស្រ្តចារ្យ ចាន់ សារិន ផ្នែកនិពន្ធ និងដឹកនាំល្ខោនយីកេ នៃសាលាភូមិន្ទមធ្យសិល្បៈរាជធានីភ្នំពេញ និងនិពន្ធទំនុកភ្លេងដោយសាស្រ្តចារ្យ សយ តុលា បទចម្រៀងដ៏មានអត្ថន័យនេះ ច្រៀងដោយ តារាចម្រៀងសម្លេងក្រអួនក្រអៅ លោក សៅ ឧត្តម រៀបរាប់ពីនិស្ស័យស្នេហ៍កម្ម របស់យុវវ័យស្រុកស្រែមួយគូ។

    រណាំងវណ្ណៈ និងភាពកំណាចឃោឃៅរនៃអន្ទាក់តណ្ហារបស់មនុស្សចាស់ចិត្តព្រាន អាំងយកមាសប្រាក់មកបំបែកសេចក្តីស្នេហា របស់កម្លោះក្រមុំជនបទមួយគូនេះបែកបាក់យ៉ាងសង្វែក។ ជីវិតគូរក្នុងលោកនេះម្ដេចត្រូវរងទុក្ខបែបនេះ? តើហេតុអ្វីមាសប្រាក់មានឥទ្ធិពលម្លេះ មកកាត់ផ្ដាច់សេចក្តីស្នេហារបស់ ចៅពេជ្រ និង រក្សាងាយបែបនេះ?

    គ្មានអ្នកណាជឿទេ ថាមនុស្សល្អដូចរក្សាអាចក្បត់ចិត្តចៅពេជ្រនោះឡើយ។ តើចៅពេជ្រអាចថែរក្សា សង្សាររបស់ខ្លួនដូចពាក្យសម្បតដែរឬទេ? ចម្លើយទាំងអស់នៃសំនួរជាច្រើនរបស់ប្រិយមិត្តនឹងត្រូវបានឆ្លើយតបយ៉ាងស័ក្តសមនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះហើយ៕

    ទស្សនាវីដេអូចម្រៀងពេញ ខាងក្រោម៖


  • តេាះស្ដាប់អាយដល ខាត់ សុឃីម ច្រៀងភ្លេងការតាំងពីវ័យក្មេងៗតូចៗម្ដងមេីល៍…

    តេាះស្ដាប់អាយដល ខាត់ សុឃីម ច្រៀងភ្លេងការតាំងពីវ័យក្មេងៗតូចៗម្ដងមេីល៍…

    ពិតជាកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈគេប្រទះឃើញវីដេអូរបស់តារាពហុជំនាញ ខាត់ សុឃីម ច្រៀងភ្លេងការតាំងពីវ័យកុមារីមកម្លេះ ដែលវីដេអូនេះត្រូវបានបង្ហោះចេញពីក្រសួងព័ត៌មាន។

    អ្នកនាង ខាត់ សុឃឹម ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​វង់​ភ្លេង​ប្រពៃណី​ត្រកូលខាត់ ដែលមានសមាជិកជាក្រុមគ្រួសាររបស់អ្នកនាងតែម្ដង។ គួររំឭកពីពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញឱ្យទឹកចិត្តដល់អ្នកស្រឡាញ់វង់ភ្លេងបុរាណខ្មែរ អ្នកនាង ខាត់ សុឃីម បានចំណាយពេលវេលាដ៏មានតម្លៃ មកបើកបង្រៀនឧបករណ៍ភ្លេងបុរាណដោយឥតគិត គឺដើម្បីបណ្ដុះស្មារតីយុវជនជំនាន់ក្រោយ ឱ្យស្គាល់និងស្រលាញ់ អ្វីដែលជារបស់ជាតិខ្មែរ កេរ្តិ៍មរតកដែលដូតាបានបន្សល់ទុក ជាពិសេសគឺចង់ឱ្យក្មេងជំនាន់ក្រោយ ចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សិល្បៈបុរាណខ្មែរ និងឲ្យយុវជនខ្មែរស្គាល់ច្បាស់នូវឧបករណ៍បុរាណខ្មែរ ចូលរួមលើកស្ទួយ កុំឱ្យមរតកវប្បធម៌ខ្មែរ បាត់បង់ត្រឹមសម័យកាលនេះ ពោលគឺ គឺបន្តថែរក្សាទៅមុខតទៀត។

    មួយវិញទៀត បើសិស្សមករៀនកាន់តែច្រើន ទីតាំងរៀនចង្អៀត ឬឧបករណ៍មិនគ្រប់គ្រាន់ តែតារាពហុជំនាញរូបនេះ ក៏បានអះអាងថា មិនទំពាវនាវ ឬសុំនរណាឱ្យផ្តល់ជំនួយទេ គឺធ្វើតាមលទ្ធភាពដែលខ្លួនមាន ដោយនាងចង់លើកស្ទួយវប្បធម៌ជាតិដោយស្មោះ មិនចង់បានជំនួយពីសប្បុរសជននោះទេ នាំឱ្យគេគិតថា អ្នកនាងធ្វើទៅគ្រាន់តែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម។

    ក្នុងការថែរក្សាកេរ្ដិ៍តំណែលដូនតា អ្នកនាង ខាត់ សុឃីម ក៏មានសំណូមពរដល់ យុវជនជំនាន់ក្រោយ បែរមកចាប់អារម្មណ៍វប្បធម៌ជាតិខ្មែរយើងឱ្យបានច្រើន ដើម្បីយល់ច្បាស់ និងដឹងអំពីឧបករណ៍ភ្លេងបុរាណ ក៏ដូចជាវប្បធម៌ខ្មែរ ដែលធ្លាប់បានបង្ហាញនៅលើឆាកអន្តរជាតិ ឱ្យបរទេសបានស្គាល់នូវវប្បធម៌ខ្មែរ ពិសេសជាមរតក ដែលដូនតាខ្មែរ បានបន្សល់ជាយូរមក កុំឱ្យបាត់បង់ទៅតែត្រឹមនឹង យើងត្រូវចូលរួមលើកស្ទួយ និងថែរក្សាទាំងអស់គ្នា។

    តោះ កុំឱ្យខាតពេលយូរ សូមអញ្ចើញទស្សនាវីដេអូអាយដល ខាត់ សុឃីម ច្រៀងភ្លេងការតាំងពីវ័យកុមារី ខាងក្រោមនេះ៖

  • ពិធីសម្ពោធ និងទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុន បុរីរិទ្ធិ

    ពិធីសម្ពោធ និងទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុន បុរីរិទ្ធិ

    (ភ្នំពេញ) ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០៖​ ការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អស់លោកអ្នកក៏ដូចជាអតិថិជនទាំងអស់ទូទាំងប្រទេសក្នុងការស្វែងរក និងចង់ឃើញនូវរូបរាងពិតប្រាកដនៃលំនៅដ្ឋានដ៏ល្អប្រណីតនៅពេលនេះបានមកដល់ហើយដោយការសាងសង់ផ្ទះគំរូរបស់ ក្រុមហ៊ុន បុរីរិទ្ធិ គឺត្រូវបានបញ្ចប់ជាស្ថាពរជាមួយនឹងម៉ូតដ៏ទាក់ទាញ និងទំនើបទាន់សម័យស័ក្តិសមនឹងបែបផែនជីវិតក្នុងការរស់នៅដ៏ស៊ីវីល័យពោរពេញដោយផាសុកភាពជាទីបំផុត។

     ពិធីសម្ពោធ និងទស្សនាផ្ទះគំរូនឹងត្រូវប្រារព្ធឡើងនៅថ្ងៃសុក្រ ទី៣១ ខែមករា រហូតដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយនឹងប្រភេទផ្ទះដែលកំពុងពេញនិយម និងទទួលបានការស្រឡាញ់ពេញចិត្តបំផុតដែលក្នុងនោះមានដូចជា ៖ វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងអាជីវកម្ម ឬសបហៅសន៍!

    សូមបញ្ជាក់ផងដែរថា​ ក្រុមហ៊ុន បុរីរិទ្ធិ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបទាន់សម័យ និងល្អប្រណីតដ៏ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែធ្វើការអភិវឌ្ឍន៍នូវគម្រោងទី ២ យ៉ាងសកម្មរបស់ខ្លួនជាមួយនឹងការយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ជាទីបំផុតដោយឈរលើប្រណីតភាព និងគុណភាពជាចម្បងធ្វើយ៉ាងណាដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនទាំងអស់។

    គួររំឭកផងដែរថាគម្រោងបុរីរិទ្ធិមានទីតាំងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង ១០ ហិកតា ដែលស្ថិតចំទីតាំងដ៏មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ស្របតាមបណ្តោយផ្លូវ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយអ្វីដែលធ្វើឱ្យក្រុមហ៊ុន និងលំនៅដ្ឋានបុរីរិទ្ធិឈានមុខគេព្រមទាំងទទួលបានការគាំទ្រដ៏ច្រើនលើសលុបបំផុតនោះគឺគ្រប់គម្រោងទាំងអស់តែងតែផ្តោតលើការការពារចាប់ពីគ្រឹះក្នុងដីរហូតដល់ដំបូលដូចជា​៖

    – ដំបូលមានចាក់បេតុងក្រវ៉ាត់ស្លេបប្លង់សេអូវ៉ង់ ដើម្បីធានានូវគុណភាពជាប់ធន់រាប់សិបឆ្នាំ!

    – ប្រព័ន្ធខ្សែភ្លើងមេ ខ្សែកាប និងអ៊ិនធើណេតរត់ក្រោមដីស្របតាមលក្ខណៈស្តង់ដាបច្ចេកទេសខ្ពស់បំផុតដើម្បីធានាបាននូវសុខសុវត្ថិភាព និងសោភ័ណភាព!
    បំពាក់ប្រព័ន្ធការពារសត្វកណ្តៀរក្រោមដីដែលអាចការពារមិនឱ្យមានសត្វកណ្តៀរយ៉ាងមានប្រសិទ្ធភាពជាទីបំផុត!
    ដំបូលក្បឿងបំពាក់ស័ង្កសីអ៊ីសូឡង់ការពារកម្តៅថ្ងៃ និងការពារលេចជ្រាបទឹកភ្លៀងបាន ១០០%!

     

    ស្របពេលក្នុងថ្ងៃសម្ពោធ និងទស្សនាផ្ទះគំរូនេះដែរអតិថិជនទាំងអស់ក៏អាចមានឱកាសឈ្នះរង្វាន់ដ៏ធំ និងពិសេសអស្ចារ្យភ្លាមៗដោយគ្រាន់តែធ្វើការកក់នៃប្រភេទផ្ទះណាមួយដែលលោកអ្នកស្រឡាញ់ពេញចិត្ត! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចអញ្ជើញមកសាកសួរដោយផ្ទាល់នៅការិយាល័យលក់ដែមានអសយដ្ឋានស្ថិតនៅទីតាំងគម្រោងផ្ទាល់តែម្តង ឬនៅក្នុងបុរីរិទ្ធិទី ១ ច្រកចូល A10 សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬធ្វើការទំនាក់ទំនងមកកាន់លេខ៖ 012/016 333 955/ 071 333 99 55

    ក្តីស្រមៃដែលចង់បាននូវគេហដ្ឋានប្រកបដោយ សោភ័ណភាព ប្រណីតភាព គុណភាព ផាសុកភាព និងសុខមាលភាព បុរីរិទ្ធិគឺជាជម្រើសគេហដ្ឋានទី ១ និងល្អស័ក្តិសមជាទីបំផុតសម្រាប់លោកអ្នក!