Author: អេបិល

  • ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ជា​ដៃគូ​សាក​សម​បំផុត​សម្រាប់​បទ​ចូល​ឆ្នាំ​ខ្មែរ

    ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ជា​ដៃគូ​សាក​សម​បំផុត​សម្រាប់​បទ​ចូល​ឆ្នាំ​ខ្មែរ

    ផលិតកម្ម Galaxy Navatra បាន​កំពុង​តែ​សម្រុក​​បញ្ចេញ​​អាល់ប៊ុម​សម្រាប់​ការកម្សាន្ត​រដូវ​ចូល​ឆ្នាំ​ថ្មី​ហើយ ដោយ​នៅ​ក្នុង​​នោះ​​គេ​ឃើញ​មាន​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា មាន​បទ​ច្រើន​ជាង​គេ ហើយ​​សុទ្ធតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង។

     

    បទ​ចម្រៀង​ដែល​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ខាង​​លើ​បាន​ចេញ​មាន​ដល់​ទៅ​៥បទ​​ហើយ សុទ្ធតែ​សឹង​ជា​បទ​ចម្រៀង​ឆ្លងឆ្លើយ បែប​រាំ​សប្បាយ។ បទ”កាត់ឆុង” ជា​បទ​ដែល​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ច្រៀង​​រួម​គ្នា​ជា​លើក​ដំបូង បន្តបន្ទាប់​មាន​បទ”​​ប្រហុក”,បទ”រកស៊ី​ជា​មួយ​យក្ស” ,​បទ” អរគុណ​កាមេរ៉ា” នឹង​បទ”មាន់កម្សត់”ហើយ​បទ​នីមួយៗ​គ្រាន់​តែ​ចេញ​ភ្លាម​អ្នកទស្សនា​រាប់​លាន​ដង។ តាម​ការ​បញ្ជាក់​ពី លោក យឹម តាស្រង់ អ្នក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra ខាង​ផលិតកម្ម​កំពុង​តែ​សម្រុក​ធ្វើ​បទ​ចូល​ឆ្នាំ​ថ្មី ឲ្យ​គ្រប់​តារា​ចម្រៀង​ទាំង​អស់​នៅ​ក្នុង​ផលិតកម្ម ហើយ​យើង​នឹង​បញ្ចេញ​ជា​រៀង​រាល់​ថ្ងៃ។

    អ្នក​ដឹក​នាំ​ផលិតកម្ម​រូប​នេះ​ថ្លែង​ថា បន្ទាប់​ពី​បាន​ប្រលែង បទចូល​ឆ្នាំ ប៉ុន្មាន​បទ​មក​នេះ​ឃើញ​ថា កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា គឺ​ពិត​ជា​ដៃគូ​សាក​សម​បំផុត​​សម្រាប់​បទចូល​ឆ្នាំ ក្នុង​នោះ​ដែរ Galaxy មិន​មែន​មាន​តែ៥បទ​នោះ​ទេ ពោល​​តាម​ផែន​ការ​គឺ​យើង​មាន​បទ​ជា​ច្រើន​ទៀត​សម្រាប់​ឲ្យ​កំពូល​​តារា​ចម្រៀង​ទាំង​ពីរ​នេះ​ច្រៀង។

    ចង់​ដឹង​ថា ទាំង​៥បទ​សម្រាប់​អបអរ​ចូល​ឆ្នាំ របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ​ពីរោះ​រណ្ដំ​យ៉ាង​ណា​នោះស្ដាប់​ទាំង​អស់​គ្នា៖

    ទី១៖បទ”កាត់ឆុង”

    ទី២៖បទ”​​ប្រហុក”

    ទី៣៖បទ”រកស៊ី​ជា​មួយ​យក្ស”

    ទី៤៖បទ” អរគុណ​កាមេរ៉ា”

    ទី៥/បទ”មាន់កម្សត់”

     

  • ក្រោយការបដិសេធ!! លីម សុធាវី Miss Grand Cambodia លេខ2 ត្រូវសម្រេចដកហូតតំណែង

    ក្រោយការបដិសេធ!! លីម សុធាវី Miss Grand Cambodia លេខ2 ត្រូវសម្រេចដកហូតតំណែង

    មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីបវរកញ្ញា លីម សុធាវី ប្រកាសមិនទទួលចេញទៅប្រកួតជំនួស សេង រដ្ឋា Miss Grand Cambodia ដោយហេតុផលថា មិនបានត្រៀមខ្លួន។ មានការទម្លាយថា គឺបណ្ដាលមកពីនាងរវល់ការងារសិល្បៈច្រើនពេក ហើយមិនចង់បន្តជាប់កុងត្រាជាមួយនឹងកម្មវិធីមួយនេះ ទើបបណ្ដាលឱ្យនាងបដិសេធចេញប្រកួត ហើយចុងក្រោយក៏ត្រូវក្រុមហ៊ុនសម្រេចដកយកមកុដ និង ឆៀង ហើយលុបឈ្មោះចេញពីបញ្ជីជាបវរកញ្ញា។

    យោងតាមការបង្ហោះនៅលើផេក Miss Grand Cambodia កាលពីល្ងាចថ្ងៃទី២៩ មករា ឆ្នាំ២០២១ បានសរសេរថា “ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនឹងភាគីខាង កញ្ញា លឹម សុធាវី រួចមក គឺកញ្ញាបានបដិសេដ មិនព្រមទទួលតំណែងបន្តជាកញ្ញាឯក Miss Grand Cambodia 2020 តាមការស្នើររបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ គឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកកដើមខែមិនា ឆ្នាំ២០២១ខាងមុខនោះទេ។ ដូចនេះ “ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចកុងត្រាជាមួយ កញ្ញាលឹម សុធាវី និង កំណត់សម្រេចដកហូតតំណែងលំដាប់រងទី១កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ” សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី។ #MGC #MissGrandCambodia2020
    #កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2020″។

    ជាមួយនឹងការដកហូតតំណែងយ៉ាងអាម៉ាសនេះ បានធ្វើឱ្យកញ្ញាបានក្លាយជា បេក្ខភាពបវរកញ្ញា មួយរូបទៀតហើយ បន្ទាប់ពីកញ្ញា សេង រដ្ឋា មិនទទួលខុសត្រូវលើតួនាទី បង្កការលំបាកដល់អ្នកគ្រប់គ្រង ខណៈដែលហេតុផលដែលនាងមិនទៅប្រកួតគឺត្រូវគេដឹងថា ដោយសារតែនាងមមាញឹកនឹងការទទួលសិល្បៈ ដែលទំនងមិនចង់បន្តកុងត្រានាំអោយមានសម្ពាធ។ ការបោះបង់របស់នាង ត្រូវគេមើលឃើញថា នឹងធ្វើឱ្យនាងបាត់បង់ឱកាសក្លាយជាសិល្បការិនីដែលមានប្រវត្តិល្អ ហើយអាចនឹងធ្វើឱ្យក្រុមហ៊ុនដែលកំពុងធ្វើការជាមួយនាង មានការខ្លាចរអារ។ បើទោះជានាងឆ្លើយថាមិនអាចទៅប្រកួតព្រោះបញ្ហាសុខភាព និង គ្មានការត្រៀមខ្លួន តែប្រភពដែលស្និទ្ធិនឹងតារាស្រីរូបនេះ បានព្រលយថា គឺដោយសារតែក្រោយជាប់ជាបវរកញ្ញា ផលិតកម្មមហាហង្ស បានបើកដៃអោយនាងថតរឿង និង MV ដោយសេរី ខណៈដែលការថតម៉ូដ និង ស្ពតក៏កាត់តែ៣០ភាគរយ ហើយគឺកត់សម្គាល់ថា នាងទទួលបានការងារដល់ថ្នាក់ទទួលលែងចង់រួច។

    លីម សុធាវី ត្រូវបានគេទម្លាយថា បើនាងទទួលប្រកួតនោះ ការងារដែលនាងទទួល និង ខូចបង់ ទើបធ្វើឱ្យសុខចិត្តមិនទទួលពាក្យរបស់ក្រុមហ៊ុន ហើយចុងក្រោយក៏ត្រូវក្រុមហ៊ុនសម្រេចដកមកុដ និង ឆៀង។ មានការលើកឡើងថា ការសម្រេចចិត្តរបស់នាង នឹងធ្វើអោយនាងរងការរិះគន់ ហើយឱកាសការងារដែលនាងកំពុងក្ដោបរាល់ថ្ងៃក៏នឹងរបូតផងដែរ ក្រោយពេលដំណឹងឆេះឆួលរឿងត្រូវគេដកមកុដ ស្ងប់ស្ងាត់៕

  • មកស្គាល់មុខមាត់ពិតអ្នក​និពន្ធ​បទ​ភ្លេង«កាត់ឆុង»របស់លោក​ព្រាប សុវត្ថិ​និងកញ្ញា​តន់ចន្ទសីម៉ា កំពុងល្បីខ្លាំង

    មកស្គាល់មុខមាត់ពិតអ្នក​និពន្ធ​បទ​ភ្លេង«កាត់ឆុង»របស់លោក​ព្រាប សុវត្ថិ​និងកញ្ញា​តន់ចន្ទសីម៉ា កំពុងល្បីខ្លាំង

    បង​ប្អូន​ពិត​ជា​ជ្រាប​ច្បាស់​ហើយ​បទ​ចម្រៀង​រួម​គ្នា​របស់​តន់​ចាន់​សីម៉ា​និង​ព្រាប​សុវត្ថិ​គឺ​បទ”កាត់​ឆុង”​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​ល្បី​និង​មាន​ការ​គាំទ្រ​ខ្លាំង។ បទ​ដំបូង​ក្នុង​អាល​ប៊ុប​ពិសេស​នេះ ត្រូវ​បាន​និពន្ធ​​ទំនុក​ភ្លេង ដោយ​លោក​សាក់ ធារិទ្ធ ។

    លោក​សាក់ ធារិទ្ធ គឺ​ជា​អ្នក​ពន្ធ​ថ្មី​ឈ្មោះ​ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​បទ​កន្លង​មក​ហើយ បច្ចុប្បន្ន​គាំ​ជា អ្នកនិពន្ធ​​កុងត្រា​ប្រចាំ​ក្នុង​ផលិតកម្ម Galaxy Navatra ។ តាម​Channel Galaxy Navatra​បង្ហាញ​ឲ្យ​ដឹង​ពី បទ”កាត់​ឆុង” ត្រូវ​បាន និពន្ធ​បទ​ភ្លេង​ដោយ​លោក សាក់ ធារិទ្ធ ។ បទ​ចម្រៀង​​​ច្រៀង​រួម​គ្នា​​របស់​កំពូល​តារា​ចម្រៀង ​ព្រាប សុវត្ថិ​និង​តន់ចន្ទសីម៉ា ក្នុង​អាល់ប៊ុម​ដំបូង​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រាន់​តែ​ចេញ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង មាន​អ្នក​ទស្សនា​ជា​ច្រើន​លាន​ដង​ទៅ​ហើយ។

    ចង់​ដឹង​ថា បទ​”កាត់​ឆុង” របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា ដែល​និពន្ធ​បទ​ភ្លេង​ដោយ​លោក សាក់ ធារិទ្ធ ពីរោះ​រណ្ដំ​ ហើយ​ចង់​រាំ​លេង​យ៉ាង​ណា​នោះ​ស្ដាប់​ទាំង​អស់​គ្នា៖

  • ក្រោយបញ្ចប់រឿង! ហ្វេសប៊ុកមួយចេញមុខរិះគន់ សេង រដ្ឋា មិនសំចៃមាត់ ថែមទាំងបញ្ជាក់ហេតុផង

    ក្រោយបញ្ចប់រឿង! ហ្វេសប៊ុកមួយចេញមុខរិះគន់ សេង រដ្ឋា មិនសំចៃមាត់ ថែមទាំងបញ្ជាក់ហេតុផង

    ក្រោយពីបវរកញ្ញាឯក Miss Grand Cambodia ជ្រុះមកុដ គេសង្កេតឃើញថាមានការរិះគន់ចេញមកជាហូរហែរ ពាក់ព័ន្ធនឹងអត្តចរឹតរបស់។ អ្នកលេងហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Phlong Sok Raksa បានទាំងសំណេរមួយយ៉ាងគួរអោយចាប់អារម្មណ៍ជាសាធារណៈនោះផង។

    លោកបានសរសេរថា “មួយរយៈនេះខ្ញុំឃើញដូចជាល្បីខ្លាំងអំពីរឿង Miss Grand Cambodia ទី១ខ្ញុំសង្កេតឃើញ បវរកញ្ញា សេង រដ្ឋា អត្តចរិតរបស់គាត់មិនសូវល្អសោះ នៅក្នុងប្រព័ន្ធ social media មិនសមជា miss grand cambodia សោះ តើអ្វីជាពាក្យកញ្ញាឯក ? តើគាត់គួរធ្វើអ្វីខ្លះដើម្បីសង្គមខ្មែរ ដើម្បីជួយលើកស្ទួយស្រ្ដីខ្មែរ តែនេះកញ្ញា សេង រដ្ឋា មិនបានបំពេញតួនាទីជាកញ្ញាឯកសោះ មានតែជាន់ពន្លិចស្រ្ដីខ្មែរក្នុងការផុសរបស់គាត់មិនសមជាកញ្ញាឯកសោះ ហើយនាំអោយសង្គមច្របូកច្របល់ដោយសារគាត់ នាំអោយស្ដ្រីខ្មែរមានការមិនសប្បាយចិត្ត ។ តើនេះសមជាបវរកញ្ញា ឬសមជាអ្នកតំណាងអោយស្ដ្រីខ្មែរទូទាំងប្រទេសដែលនាំយកវប្បធម៌ដ៏ស្រស់ឆើតឆាយទៅប្រកួតប្រជែងនៅឆាកអន្តរជាតិដែរឬទេ ? ចំណែកខ្ញុំគិតថានាងមិនសាកសមនឹងទៅប្រកួតលើឆាកអន្តរជាតិសោះ ទង្វើរបស់នាងគឺជាទង្វើមួយដែលស្រ្ដីខ្មែរមិនពេញចិត្ត ហើយការដកតំណាងនេះពិតជាត្រឹមត្រូវណាស់ សូមអស់យោបល់ក្នុងនាមខ្ញុំជាអ្នកគាំទ្រកម្មវិធី និងជាអ្នកចូលចិត្តតាមដានកម្មវិធី Miss Grand Cambodia ឆ្នាំ២០២០”។

    ជាមួយនឹងការរិះគន់នេះ ក៏មានការវិភាគផងដែរថា កញ្ញា សេង រដ្ឋា នឹងទទួលបានការចាប់អារម្មណ៍តែមួយឆាវ ក្រោយដំណឹងប្រកាសដកតំណែងប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មាននាងនឹងស្ងប់ស្ងាត់ទីផ្សារ ដែលមិនខុសគ្នានឹងតារាមួយចំនួនដែលល្បីបញ្ច្រាសខ្យល់ គឺបានតែមួយប្រាវ ក៏ស្ងាត់បាតឈឹង។ ស្របគ្នាដែលនាងត្រូវបានខ្ទរខ្ទារដោយដំណឹង បាត់បង់មកុដ ព្រោះតែមានកំហុសឆ្គងផងនោះទេ ទើបវាច្បាស់ណាស់ថា បណ្ដាផលិតករ និង ក្រុមហ៊ុនធំៗ នឹងខ្លាចរអារក្នុងការទទួលយកនាង ដោយសារតែបានសាងរឿងអាស្រូវជុំរឿងបាត់បង់តំណែង ដែលនេះមិនមែនជាដំណឹងល្អ។

    អ្នកវិភាគជាច្រើនយល់ថា បើទោះជាស្ថិតនៅក្នុងហេតុផលណាមួយ តែមូលហេតុនៃការបាត់បង់មកុដរបស់នាង គឺពិតជាពាក់ព័ន្ធនាងរឿងមិនទទួលខុសត្រូវរបស់នាង ដោយសារនាងគឺជាបេក្ខនារីមួយរូបដែលត្រូវបានកម្មវិធីជ្រើសអោយគ្រងមកុដយ៉ាងលំបាក គឺមិនអាចក្រុមហ៊ុនជាអ្នកបង្កើតបញ្ហាអោយនាង ដើម្បីទម្លាក់នាងចោលនោះទេ។ មានការវិភាគថា លុះត្រាតែនាងបានល្មើសនូវអ្វីដែលគោលការណ៍ ដែលក្រុមហ៊ុនមិនអាចទទួលយកបានច្រើនចំណុច ទើបឈានដល់ការប្រកាសដកតំណែង ហើយក្នុងនាមនាងជាបេក្ខនារីតំណាងប្រទេសមួយទាំងមូល មិនអាចគ្រាន់តែឮថាកម្មវិធីព្រមានដកតំណែង ស្រាប់តែបង្ហោះតបវិញ អោយក្រុមហ៊ុនធ្វើតាមការព្រមានចុះ ដោយលើកហេតុផលថា ក្រុមហ៊ុនធ្វើអោយអាម៉ាស់នោះទេ។ នាងគួរបង្ហាញនូវភាពទន់ភ្លន់ក្រោយពេលក្រុមហ៊ុនប្រតិកម្ម ហើយស្វែងរកដំណោះស្រាយមួយ ដើម្បីរក្សាតំណែងរបស់ខ្លួន ហើយបានបន្តឱកាសទៅកាន់ឆាកអន្តរជាតិ ទើបជារឿងដ៏ប្រសើរក្នុងនាមជាបេក្ខនារីវ័យឆ្លាត ក្នុងការរក្សាមុខមាត់របស់ខ្លួន។

    ភាពឆេវឆាវរបស់នាង ដែលតបតដោយជំហរអោយក្រុមហ៊ុនដកតំណែង និង ឥរិយាបថ ដែលនាងមិនព្រមទទួលយកការចចារជាមួយក្រុមហ៊ុន ក្រោយពេលក្រុមហ៊ុនបន្ទន់ឥរិយាបថ បានធ្វើអោយគេមើលឃើញកាន់តែច្បាស់ថា នាងមិនទាន់មានផ្នត់ចាស់ទុំក្នុងការដោះស្រាយបញ្ហា ហើយក៏អាចធ្វើអោយមានការវាយតម្លៃពីអត្តចរឹតផងដែរ ខណៈពេលនាងមិនទាន់សាងកេរ្តិ៍ឈ្មោះអោយល្បីល្បាញបានយូរនៅឡើយផង
    ប្រភពជាច្រើនលើកឡើងថា មុននឹងឈានដល់ក្រុមហ៊ុនបង្ហោះព្រមាន គឺដោយសារតែក្រុមហ៊ុនទាក់ទងនាងច្រើនដងហើយ តែគ្មានលទ្ធផល និង ដោយសារតែនាងគ្មានភាពច្បាស់លាស់អោយមានការជឿជាក់។ ប្រភពនោះថា នាងតែងលើកពេល ដែលក្រុមហ៊ុនបានណាត់គ្រោងទុក ដោយស្នើលើកថ្ងៃនេះលើកថ្ងៃនោះ ធ្វើអោយដំណើរទស្សនកិច្ច ឬ គម្រោងចូលសម្ដែងការគួរសមមួយចំនួនផ្សេងទៀត ជាមួយថ្នាក់ដឹកនាំ ធ្វើអោយក្រុមហ៊ុនមានការខាតបង់យ៉ាងខ្លាំង។ ប្រភពនោះបន្តថា ពេលខ្លះស្នើអោយនាងមកហ្វឹកហាត់ថ្ងៃនេះ នាងសុំថ្ងៃនោះ ហើយធ្វើអោយកម្មវិធីបង្វិលតាមនាង ជាជាងរូបនាងសម្របតាមការចង់បានរបស់ក្រុមហ៊ុន។ មានការវិភាគថា ក្រោយជ្រុះមកុដនេះ នាងនឹងខូចប្រេន ហើយ ក៏មានការប៉ាន់ស្មានថា ទីផ្សារសិល្បៈរបស់នាង នឹងឈានឡើងផងដែរ ដោយសម្អាងលើរូបសម្រស់ និង ទេពកោសល្យ។

  • អុិន សុភិន បញ្ចប់រឿងជាមួយ សេង រដ្ឋា ថែមទាំងបង្ហោះយ៉ាងក្បោះក្បាយ

    អុិន សុភិន បញ្ចប់រឿងជាមួយ សេង រដ្ឋា ថែមទាំងបង្ហោះយ៉ាងក្បោះក្បាយ

    នៅទីបំផុតវិវាទដ៏ចម្រូងចម្រាស់រវាង កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និង គណកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។ នេះប់យោងតាមការបង្ហោះជាផ្លូវការមុននេះ។

    នៅលើផេក Miss Grand Cambodia បានសរសេរបង្ហោះកាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២១ថា”បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា”។

    ការបញ្ជាក់ក្នុងការបង្ហោះនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងទាំងស្រុងនៅក្នុងឯកសារ។ ដោយឡែកនៅលើហ្វេសប៊ុក របស់ លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia 2020 ក៏បានបង្ហោះថា “ពេលវេលា​បានមកដល់ទី​បញ្ចប់​រវាង​ ក្រុមហ៊ុន Mohahang ​ និង​ Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ទេីបអាចដោះស្រាយ​។ សូម​អរគុណ​នូវ​ការយកចិត្តតាមដានទាំងអស់គ្នា​ ពេលនេះការពិតបានលាតត្រដាងហេីយ​ ខ្ញុំ​សូមអស់យោបល់ហេីយ​សង្ឃឹម​ ថា​អ្វី​ៗនឹងបានល្អប្រសេីរ​ យេីងជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយ​សន្តិវិធី​ ខ្ញុំ​បាទ​សូម​សុំទោសជា​សាធារណៈ​នូវពាក្យពេជ្រខុសឆ្គងកន្លងមក​ហេីយសូមសន្យាថា​កម្មវិធី​ Miss Grand Cambodia 2021 នឹង​រៀបចំ​អោយ​បានល្អជាងឆ្នាំ2020 អរគុណគ្រប់យ៉ាង​ដល់ក្រុមការងារ​នឹង​អ្នក​គាំទ្រ​ ដែល​បាន​ជួយលេីកទឹកចិត្តខ្ញុំកន្លងមក​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា​ពេញ​បេះដូង​។

  • កូវីដ១៩ស្ងាត់បន្ដិច! តារាសម្ដែង គីម មួយ ស្រាប់តែបង្ហាញថែរក្សា​ស​ម្ភ​ស្សតម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​

    កូវីដ១៩ស្ងាត់បន្ដិច! តារាសម្ដែង គីម មួយ ស្រាប់តែបង្ហាញថែរក្សា​ស​ម្ភ​ស្សតម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​

    តារាសម្ដែងស្រីមានឈ្មោះបោះសំឡេង កញ្ញា គីម មួយ ត្រូវបានមហាជនស្គាល់មុខច្បាស់តាមរយៈរឿងភាគបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។ ប្រឡូកសិល្បៈមកយូរឆ្នាំនេះ កញ្ញាដែលធ្លាប់បង្ហើបអំពីក្ដីស្រម៉ៃធំនៅក្នុងជីវិតនោះទេ ស្រាប់តែថ្មីៗនេះ កញ្ញាបង្ហាញពីមុខរបរធំមួយក្រៅអាជីពសិល្បៈ បើកថែរក្សា​ស​ម្ភ​ស្សចំកណ្ដាលរាជធានីភ្នំពេញតម្លៃ​ជាង​២០​ម៉ឺនដុល្លារ។

    នៅថ្ងៃដំណើរការណ៍ហាងថ្មីនេះ គេឃើញមានតារាសិល្បៈជាច្រើនរូបចូលរួមអបអរ។ ​តារា​សម្តែង គីម​ មួយ បាន​សម្តែង​អារម្មណ៍​រំភើបខណៈដែល​វត្តមានរបស់​ភ្ញៀវកិត្តិយសទាំងអស់បានមក​ចូលរួម​យ៉ាង​កកកុញ​។ កញ្ញា គីម​ មួយ បានអោយដឹងថា នៅ ប៉ូ​ប៉ូ​ប៊ី​យូ​ធី​ស្បា & គ្លីនិក របស់​នាង​មាន​សេវាកម្ម​ថែរក្សា សម្រស់ ពី​ប្រភេទ​សម្រាប់​ភ្ញៀវ​ជ្រើសរើស គឺ​ការប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព មកពី​ប្រទេស​កូរ៉េ និង ផលិតផល គ្មាន​ជាតិគីមី ក្នុងស្រុក ហើយ​អ្វីដែល​សំខាន់​នោះ គឺ ប៉ូ​ប៉ូ​ប៊ី​យូ​ធី​ស្បា & គ្លីនិក មាន​ចំណុច​ទាក់ទាញ​និង​សេវា​ពិសេស​គឺ​ស្ប៉ា​ដែល​ទទួល​បានការ កោតសរសើរ​ពី​ភ្ញៀវ​គ្រប់​ស្រទាប់វណ្ណៈ​។

    ​គីម​មួយ បន្តថា សម្រាប់​អតិថិជន ដែល​មក​ទទួល​សេវាកម្ម​នៅ ប៉ូ​ប៊ី​យូ​ធី​ស្បា & គ្លីនិក ពីថ្ងៃ​នេះ រហូតដល់​ដំណាច់​ខែមករា និង​ទទួលបាន​ការបញ្ចុះ​តំលៃ ៥០​ភាគរយ ទាំងអស់ ៕​

     

  • ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បញ្ចេញស្នាដៃរឿងដំបូងនៃដើមឆ្នាំ2021 « រសស្នេហ៍ផ្លែល្វា »

    ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បញ្ចេញស្នាដៃរឿងដំបូងនៃដើមឆ្នាំ2021 « រសស្នេហ៍ផ្លែល្វា »

    នៅព្រឹកថ្ងៃទី8 ខែមករា ឆ្នំា2021នេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានដំណើរការណ៍ក្រុងពាលីរឿងដំបូងនៃដើមឆ្នាំ2021 មានចំណងជើងថា « រសស្នេហ៍ផ្លែល្វា » មានការចូលរូមជាអធិបតីភាពពីលោក អឺមេណេហ្ស៉ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រ តារាសិល្បៈជាច្រើនដួង និងក្រុមការងារផលិតភាពយន្ដរបស់ស្ថានីយ។

    សិល្បករសិល្បការិនីចាស់ក្មេងមិនតិចនាក់ទេ បានបង្ហាញវត្តមានក្នុងពិធីក្រុងពាលីភាពយន្តរឿង « រសស្នេហ៍ផ្លែល្វា » នៅការិយាល័យប៉ុស្តិ៍លេខ5 ដែលមានទីតាំងស្ថិតក្នុងសណ្ដាគារ សូហ្វីតែលភ្នំពេញ។ នេះជាភាពយន្តមួយដែលបង្ហាញពីស្នេហាផ្អែមល្ហែមល្វីងជូរចត់ និងឆ្លុះបញ្ចាំងពីរឿងរ៉ាវជាច្រើននៅក្នុងសង្គម ។ ហើយតួអង្គសំខាន់ៗនៅក្នុងភាពយន្តនេះរួមមាន៖ លោក សេង មង្គល ( សម្ដែងជាតួអង្គលោក ផាន់រ៉ុង ដែលមាបរុសស្រឡាញ់ប្រពន្ធកូន មានចរិតម៉ឺងម៉ាត់ តែចាញ់ល្បិចក្រោមសម្រស់ស្រីស្អាតមួយរូប), លោក ឆឹម សក្កដា ( សម្ដែងជាតួអង្គឈ្មោះ ម៉ូនិន្ទ ដែលជាបុរសសង្ហារមានចរិតចាស់ទុំ និងផ្ដល់ភាពកក់ក្ដៅដល់មនុស្សស្រីដែលខ្លួនស្រឡាញ់), កញ្ញា ឈិន ស៊ាវម៉ី ( សម្ដែងជាតួអង្គនាង វ៉ាន់ដាលី ដែលមានចរិតឈ្លាសវ៉ៃ និងជឿជាក់ខ្លួនឯង) និង កញ្ញា ហាស់ ឌីជូលី ( សម្ដែងជាតួអង្គនាង រ៉ូសានីត ដែលជានារីឆ្នាស់ឆ្នើម ពុតត្បុត និងដើរពង្រាយមន្តស្នេហ៍ )។ ក្រៅពីតួអង្គសំខាន់ៗទាំងនេះ ក្នុងភាពយន្តទាំងមូលក៏មានតួអង្គសំខាន់ៗផ្សេងទៀតផងដែរ ដូចជា៖ លោក ម៉ុង ប៊ុនណូរ៉ា, លោក អៀង ចេនឡា, កញ្ញា រ៉ូហ្សា, លោក វណ្ណៈ និងតួអង្គចាស់ក្មេងជាច្រើនរូបផ្សេងទៀត។

    សូមជម្រាបផងដែរថា នៅក្នុងពិធីក្រុងពាលីនេះក៏មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗរបស់ប៉ុស្តិ៍លេខ5 ចូលរួមផងដែរ ដោយក្រុមការងារផលិតករទាំងអស់ក៏ទទូចឱ្យសិល្បករសិល្បការិនី យកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការ ការពារពីជម្ងឺរ COVID-19 ជាពិសេសក្នុងអំឡុងពេលចុះថតភាពយន្តមួយនេះក្នុងពេលខាងមុខ។

     

  • តារាសិល្បៈជាច្រើននាក់ រួមចំណែកទឹកចិត្តជួយរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ១៩

    តារាសិល្បៈជាច្រើននាក់ រួមចំណែកទឹកចិត្តជួយរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ១៩

    កាលពេលកន្លងទៅ គ្រាប្រទេសជាតិជួបផលលំបាកដោយវិបត្តការរីករាលដាលវីរ៉ុសកូវីដ១៩ និងរងគ្រោះធម្មជាតិទឹកជំនាន់កាលពេលកន្លងទៅ ក៏គេឃើញមានសកម្មភាពសាមគ្គីភាពរបស់ប្រជាជនខ្មែរក្នុងការជួយគ្នាដូច។ នៅក្នុងនោះតារាសិល្បៈល្បី ក៏មិនឱបដៃមើល ហើយរួមចមណែកដើម្បីចូលរួមទិញវ៉ាក់សាំងកូវីដ១៩ ជាមួយរដ្ឋាភិបាលកម្ពុជាផងដែរ។

    ជាក់ស្តែងក្នុងចំណោមបុគ្គលល្បីៗ ក៏មានម្ចាស់ផលិតកម្ម Galaxy Navatra ចូលរួមបរិច្ចាគថវិកា ១លានដុល្លារអាមេរិកផងដែរ។ តារាល្បីៗដែលបានបរិច្ចាគថវិកាហើយនោះរួមមាន៖ លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ឧបត្ថម ១០០០ដុល្លារ តារាចម្រៀងប្រុសលំដាប់ជួរមុខនៅកម្ពុជា លោក ខេមរៈ សិរីមន្ត ឧបត្ថម ៤លានរៀល តារាចម្រៀងស្រី សួស វីហ្សា និងស្វាម៉ី លោក ថមមី ឧបត្ថម ១០០០ដុល្លារ តារាចម្រៀងសម្លេងស្អក ខេម តារាចម្រៀងស្រីវ័យក្មេងកំពុងក្តោបប្រជាប្រិយភាពពីយុវវ័យ និងជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ទាំងពីរនាក់បរិច្ចាគម្នាក់ ១០លានរៀល។ នេះបើតាមការបង្ហោះជាសាធារណលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង ស្វាម៉ីអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករខ្មែរ។

    សូមជម្រាបថា គេជឿជាក់ថានឹងនៅតែមានបុគ្គលល្បីៗ រួមទាំងសិល្បករ សិល្បការនីល្បីៗផ្សេងទៀត ដែលនឹងចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីទិញវ៉ាក់សាំងវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលខាងមុខ៕

     

  • ផ្លូវជីវិតទាល់ច្រក ងងឹតគ្មានដំណោះស្រាយ អតីតអ្នកកំប្លែងអ្នកនាងខ្មិប បម្រុងលោតទឹកសម្លាប់ខ្លួន

    ផ្លូវជីវិតទាល់ច្រក ងងឹតគ្មានដំណោះស្រាយ អតីតអ្នកកំប្លែងអ្នកនាងខ្មិប បម្រុងលោតទឹកសម្លាប់ខ្លួន

    កាលពីវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី8 ខែធ្នូ ឆ្នាំ2020 អតីតតារាកំប្លែង អ្នកនាងខ្មិប បានដើរដល់ផ្លូវទាល់ច្រក បម្រុងលោតទឹកសម្លាប់ខ្លួន តែបានប្រជាពលរដ្ឋឃាត់ទាន់ បង្កការភ្ញាក់ផ្អើល នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    តាមវីដេអូ Live នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេបានឃើញអតីតតារាកំប្លែង អ្នកនាងខ្មិប ដែលមានឈ្មោះដើម រ៉េន សុធារី បានដើរឡើងស្ពាន ទាំងទឹកភ្នែក រួចដល់ពាក់កណ្តាលស្ពាន ក៏តោងបង្កាន់ដៃស្ពាន បម្រុងលោតចុះចូលទឹកទន្លេ ក៏ត្រូវបានអ្នកដំណើរឃាត់សួរនាំ និងពន្យល់កុំឱ្យគិតខ្លីបែបនេះ ។

    អ្នកនាងខ្មិប បានរៀបរាប់ទាំងទឹកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខនោះទេសូម្បីតែទៅជួលផ្ទះគេ ក៏គេមិនជួលឱ្យមិនដឹងថា ស្នាក់នៅកន្លែងណា នឹងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្ត បញ្ចប់ជីវិតតែម្តងទៅ ។ អ្នកនាងខ្មិប ចង់ឱ្យមានគេហៅទៅសម្តែងវិញ ឬក៏ច្រៀងតាមភោជនីដ្ឋានក៏បាន គ្រាន់ចិញ្ចឹមជីវិត ៕

     

  • ចាងហ្វាងផលិតកម្ម Galaxy Navatra បរិច្ចាគថវិកាជូន សម្ដេចតេជោ ហ៊ុនសែន ចំនួន1លានដុល្លារដើម្បីទិញវ៉ាក់សាំង

    ចាងហ្វាងផលិតកម្ម Galaxy Navatra បរិច្ចាគថវិកាជូន សម្ដេចតេជោ ហ៊ុនសែន ចំនួន1លានដុល្លារដើម្បីទិញវ៉ាក់សាំង

    បន្ទាប់​ពី​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ពី​ការ​ត្រៀម​ថវិកា​សម្រាប់​ទិញវ៉ាក់សាំង ​ឧញ៉ាឡេង ណាវ៉ាត្រា បានប្រកាស​ភ្លាមៗតាម​បណ្តាញសង្គម​របស់លោក​ផងដែរ ក្នុង​ការ​ត្រៀម​​បរិច្ចាគថវិកាជូនប្រមុខរាជ​រដ្ឋាភិបាល​ផងដែរ។

    ឧញ៉ាឡេង ណាវ៉ាត្រា បាន​សរសេរលើបណ្តាញសង្គម​របស់លោកថា៖ «ខ្ញុំបាទ និងក្រុមគ្រួសារត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោហ៊ុនសែនចំនួន1លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ។ សូមឱ្យប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ»។ យ៉ាងណាមិញ Facebook Page Galaxy Navatra ក៏បានបង្ហោះសារដែរថា «ក្នុងនាមយើងខ្ញុំជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra ពិតជាមានចិត្តរំភើបខ្លាំងណាស់នូវទឹកចិត្តរបស់លោកអគ្គនាយកក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបរិច្ចាគថវិកា១លានដុល្លា ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនបង្ការជំងឺកូវីដ១៩។🙏🙏🙏ក្នុងនាមជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra សូមជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងកូនៗសូមជួបតែសេចក្តីសុខសុភមង្គល ជោគជ័យគ្រប់មុខជំនួញ ជាពិសេសមានសុខភាពល្អ🙏🙏🙏»។

    សូមជម្រាបដែរថា ក្នុង​អំឡុងពេលដែល​ប្រទេសកម្ពុជា​ជួ​ប​គ្រោះទឹកជំនន់​​កាល​ពី​ប៉ុន្មាន​ខែកន្លងមកនេះ ឧញ៉ាឡេង ណាវ៉ាត្រាបាន​ផ្តល់ថវិកាជួយ​ដល់រាជ​រដ្ឋាភិបាល​ច្រើន​ជាងគេគឺ​រហូត​ដល់60ម៉ឺន​ដុល្លារ​៕