Author: អេបិល

  • កាន់តែក្ដៅឡើងហើយ!  អ្នកគាំទ្រប្រតិកម្មរិះគន់តារាចម្រៀងខ្មែរ ឈ្លោះគ្នាហូរហែអ៊ីចឹង​ គិតថាល្អឬ?

    កាន់តែក្ដៅឡើងហើយ!  អ្នកគាំទ្រប្រតិកម្មរិះគន់តារាចម្រៀងខ្មែរ ឈ្លោះគ្នាហូរហែអ៊ីចឹង​ គិតថាល្អឬ?

    កន្លងមកមានសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា “បទមួយ របស់ខ្មែរមួយជីវិត និងពន្លឺ រួមទាំង​តារា6ដួងទៀតនោះបានដៀលត្មះតារាកូពីចំៗតែម្តង​” នៅក្នុងនោះខ្លឹមសារទាំងស្រុងបានរៀបរាប់ថា តារាចម្រៀងខ្មែរ​មួយជីវិត និង លោកកៅ ពន្លឺ ដែលជា​តារាចម្រៀងក្នុងក្រុមក្មេងខ្មែរ បានចេញបទចម្រៀង​មួយបទរួមគ្នា ដោយក្នុងនោះក៏មានតារាចម្រៀង​6ដួងផងដែរនោះបានច្រៀងដៀលត្មះកប់ៗទៅលើតារាចម្រៀង​កូពី និង រ៉េបឡប់ៗ។

    រហូតមកទល់ពេលនេះ ការមិនពេញចិត្តរបស់អ្នកគាំទ្រចម្រៀងខ្មែរ ដែលទើបតែទទួលបានការគាំទ្រចំពោះស្នាដៃនិពន្ធថ្មីមិនទាន់បានយូរប៉ុន្មានផង ស្រាប់តែនាំគ្នានិន្ទាគ្នា រិះគន់ និងជេរគ្នាទៅវិញទៅមកតាមរយៈបទចម្រៀងយ៉ាងកប់ៗពេញមាត់តែម្ដង។ ការមិនពេញចិត្តនេះ Facebook មួយដែលមានឈ្មោះថា Chalite Rapper បានបញ្ចេញមតិនៅលើ Facebook Page AjathomNokorReach ថា «ឈ្លោះហែកហួរគ្នាអ៊ីចឹង គិតថាល្អឬ?  គួរប្រជែងគ្នាដោយការទាញយកប្រជាប្រិយភាពវិញទើបត្រឹមត្រូវ មិនមែនប្រជែងគ្នាដោយការដៀមដាមគ្នាអ៊ីចឹងទេ»។

    មិនតែប៉ុណ្ណោះមានគណនីមួយទៀតដែលមានឈ្មោះថា Ski Kimsang បាននិយាយថា «ខ្មែរជេរខ្មែរ ល្អស្អី ឃើញគេល្បីមិនបាន ខ្មែរ Rapperស្អី ជេរគេ ជេរឯងក្នុងរង្វង់សិល្បៈដូចគ្នាបានស្អីមកវិញ? ដាក់ឈ្មោះខ្មែរមួយជីវិត តែកុំមើលចរិតវិញ  យ៉ាប់9! ។ ខ្ញុំគិតថា អស់លោកមានចំណុចខ្លាំង និងល្អ ប៉ុន្តែដល់ពេលលោកចេញបទដៀមដាម ជេរគេ វាធ្វើឱ្យចំណុចខ្លាំងរបស់អស់លោកធ្លាក់ចុះ ។ បើបទចម្រៀងរបស់លោកពីរោះមែន ប្រាកដជាមានការគាំទ្រខ្លាំង ដូចជាបទបុណ្យភូមិ ប្រជាជនខ្មែរបានយកទៅចាក់រាំកម្សាន្តទូទាំងប្រទេសខ្មែរ និងនៅប្រទេសក្រៅមួយចំនួនទៀត ។ ខ្មែរជេរខ្មែរមួយជីវិត»។ រីឯគណនីយ Mesa Love LyMa មួយនេះវិញបានបញ្ជាក់ថា «មួយបទនេះបាញ់ g-devit​ ម៉ាទំហឹងហ្មង»។

     

    គួរបញ្ជាក់ផងដែរថា ការនិន្ទារបស់សិល្បករខ្មែរដែលបានវាយប្រហារគ្នាតាមរយៈបទចម្រៀងនេះ បានធ្វើឱ្យមហាជនខ្មែរបញ្ចេញមតិថា ជាការបន្ទាបតម្លៃសិល្បៈខ្មែរ និងជាការបំផ្លាញសីលធម៌ខ្មែរ ដែលធ្លាប់តែមានការកោតសរសើរពីមុនមក៕

  • ជា សុជាតិ ៖ សញ្ញាបត្របាក់ឌុបមិនអាចបញ្ជាក់ពីអនាគតបានទេ

    ជា សុជាតិ ៖ សញ្ញាបត្របាក់ឌុបមិនអាចបញ្ជាក់ពីអនាគតបានទេ

    ប៉ុន្មានម៉ោងមុននេះបន្ដិច តារាចម្រៀង Original Song លោក ជា សុជាតិ ដែលជាសមាជិកក្រុមចម្រៀង ក្មេងខ្មែរ ​បានបង្ហោះសារខ្លីតែមានន័យល ើកទឹកចិត្តដល់ប្អូនៗ ដែលប្រឡងជាប់ និងធ្លាក់បាក់ឌុបថា « ចំណាំ ៖ ក្រដាសមួយសន្លឹកនេះមិនអាចបញ្ជាក់ពីអនាគតរបស់អ្នកថា នឹងក្លាយជាអ្វីបាននោះទេ។ N E V E R G I V E U P »។

    គួរបញ្ជាក់ផងដែរថា អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលទៀតនេះគឺ ជា សុជាតិ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីឆ្នាំ 2013 បាននិទ្ទេស B និងមានលំដាប់ពិន្ទុសរុប 97.010 ផងដែរ៕

  • Coach The Voice Thailand និងអាជីពលក់ងៀតត្រីកន្ត្រប់

    Coach The Voice Thailand និងអាជីពលក់ងៀតត្រីកន្ត្រប់

    គឺត្រូវតែធ្វើបែបហ្នឹងហើយ ទោះជាអាជីពអ្វីក៏ដោយ ឱ្យតែជាអាជីពដែលសុចរិតមិនបង្កភាពក្ដៅក្រហាយដល់អ្នកដទៃ អាចចិញ្ចឹមជីវិតខ្លួនឯងបាន នោះគឺជាអាជីពដែលមានកិត្តិយសពិតប្រាកដហើយ។

    គួរឱ្យស្ងើចសរសើរខ្លាំងបំផុតសម្រាប់រាជិនីសំឡេងក្រអួននៅក្នុងពិភពសិល្បៈចម្រៀងថៃ គឺអ្នកនាង ជេននីហ្វើរ ឃីម ជាតារាស្រីសំឡេងខ្ពស់ដែលមានអ្នកគាំទ្រច្រើន ហើយដែលនរណាៗក៏ស្គាល់អ្នកនាងដែរនោះ នៅពេលថ្មីៗនេះ ចែឃីម យើងបានបង្ហោះរូបភាព និងឃ្លីបវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្តាក្រាម ដែលបង្ហាញឱ្យឃើញពីជីវិតរស់នៅបែបសាមញ្ញ ជាអ្នកលក់ត្រីកន្ត្រប់ងៀតនៅខាងមុខផ្ទះ។

    នៅក្នុងឃ្លីបវីដេអូ ចែឃីមបានពោលថា “គ្រប់អាជីពដែលសុចរិត… មិនត្រូវឱ្យទំនេរដៃ និងពឹងផ្អែកលើវាសនានោះទេ…គឺវាសុទ្ធតែហុចតម្លៃឱ្យខ្លួនយើងទាំងអស់… ទិញងៀតត្រីកន្ត្រប់ទេចា៎ស ? “។

    គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះពិតជាបានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មែន៕

  • ឈុំភូ អារីយ៉ា ប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះបុត្រភ្លោះ

    ឈុំភូ អារីយ៉ា ប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះបុត្រភ្លោះ

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយឱ្យដឹងថា តារាសម្ដែង ឈុំភូ អារីយ៉ា បានប្រាប់ពីមូលហេតុនៃការដាក់ឈ្មោះរបស់បុត្រប្រុសភ្លោះ ដែលមានឈ្មោះថា ថាន់ឌើរ សាយហ្វា រាំងស៊ីស៊ីងភិផាត់ ប្រសូតបានទម្ងន់ 2,66 គីឡូក្រាម និងប្អូនប្រុសភ្លោះមានឈ្មោះថា ស្តម ផាយុ រាំងស៊ីស៊ីងភិផាត់ ប្រសូតបាន 2,56 គីឡូក្រាម ហើយបុត្រទាំងពីរមានកម្ពស់ 47,5 សង់ទីម៉ែត្រស្មើគ្នា ។

    តារាស្រីរូបនេះក៏បានបញ្ជាក់ប្រាប់ថា ការដាក់ឈ្មោះបុត្រភ្លោះនេះគឺ អ្នកគាំទ្រដែលបានលេងនៅលើបណ្ដាញទំនាក់ទំនងសង្គមមិនអាចទាយត្រូវទេ និងគិតឃើញតិចបំផុត ហើយអ្នកដែលអាចដឹងថា ឈុំភូ ​និងស្វាមីដាក់ឈ្មោះបុត្រ សាយហ្វា និង ផាយុ គឺមានន័យដូចនឹង Thunder and Storm មានតិចនាក់ណាស់ ហើយពាក្យនេះគឺជាពាក្យដែលសា្វមីនាងបានផ្ញើជាពាក្យជូនពរដល់ថ្ងៃខួបកំណើតរបស់នាង។

    គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ ឈុំភូ និងស្វាមី​ក៏​បាន​និយាយ​បែប​កំប្លែងនៅចំពោះមុខអ្នកសារព័ត៌មាន​ដែរ​ថា​ ពួកគេ​ចង់​បាន​កូន​បន្ថែម​ទៀត​ ដើម្បី​បង្កើត​ជា​ក្រុម​បាល់ទាត់​មួយ ហើយចុងក្រោយ​ពួកគេ​ក៏​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ផងដែរ​ដែល​តែង​ផ្ដល់​ក្ដី​ស្រឡាញ់​ យ៉ាង​កក់ក្ដៅ​ចំពោះ​ក្រុម​គ្រួសារ​ពួកគេ៕

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

     

     

  • ក្រសួង​វប្បធម៌​ប្រគល់​សិទ្ធិ​មរតកសាសន៍​របស់​ក​វី គង់ ប៊ុន​ឈឿន ដល់​ភរិយា​របស់លោក

    ក្រសួង​វប្បធម៌​ប្រគល់​សិទ្ធិ​មរតកសាសន៍​របស់​ក​វី គង់ ប៊ុន​ឈឿន ដល់​ភរិយា​របស់លោក

    បើតាម​លិខិត​សម្រេច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា បទ​ចម្រៀង​ចំនួន 41 បទ​របស់​កវី​ល្បីឈ្មោះ គង់ ប៊ុន​ឈឿន ដែលជា​មរតកសាសន៍ ត្រូវបាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ឱ្យទៅ​ភរិយា​របស់លោក គឺ​លោកស្រី គាត គីម​លន ដែលមាន​ទី​កំណើត​នៅ​ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ប្រទេស​កម្ពុជា ហើយ​សព្វថ្ងៃនេះ លោកស្រី​រស់នៅ​ប្រទេស​ន័​រវេ​យ៍ ( NorWay)។

    គោលបំណង​ក្នុងការ​ប្រគល់​មរតក​សាសន៍​នេះ​ឱ្យទៅ​ភរិយា​របស់លោក​គឺ ៖

    1.ដើម្បី​ថែរក្សា​កេរដំណែល​ស្នាដៃ​របស់​ស្វាមី។
    2.ដើម្បី​ថែរក្សា​កេរដំណែល​របស់​កវីនិពន្ធ​មានឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ល្បី​រហូត​ទៅដល់​ប្រទេស​នូ​វ៉ា​សេ​ឡង់។
    និង ៣.ក្នុង​គោលបំណង​ថែរក្សា និង​គោរព​ដល់​កម្ម​សិទ្ធ​បញ្ញា​របស់​កវីនិពន្ធ។

    គួរបញ្ជាក់​ផងដែរ​ថា សេចក្ដីសម្រេច​តាម​នេះ បាន​ចុះហត្ថលេខា​សម្រេច​ដោយ​លោកជំទាវ  ភឿង ស​ក្ខ​ណា ដែលជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដូច្នោះ​ហើយ​ករណី​ដែល​ល្មើស​ចំពោះ​កម្មសិទ្ធិបញ្ញា​នៃ​បទ​ចម្រៀង​កវី គង់ ប៊ុន​ឈឿន នេះ​ជនល្មើស​នឹងត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ផងដែរ៕

  • លោក ណូយ វ៉ាន់ណេត ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

    លោក ណូយ វ៉ាន់ណេត ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

    តាមរយៈ Facebook Page របស់ អ្នកនាង ចន ចាន់លក្ខិណា បានឱ្យដឹងថា លោក ណូយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចរណ៍៍ បណ្ដាលឱ្យអ្នកជិះមូតូធំដែលបានបើកបុកគាត់មួយទំហឹងនោះ ម្នាក់បានស្លាប់ និង រងរបួសម្នាក់ នៅម្ដុំផ្លូវគីឡូម៉ែត្រ លេខ5 ជិតស្រែអំបិល ផ្លូវជាតិលេខ 4។

  • តោះ!! ទៅ​មើលមុខ​កូនភ្លោះ​របស់ ឈុំ​ភូ អា​រី​យ៉ា

    តោះ!! ទៅ​មើលមុខ​កូនភ្លោះ​របស់ ឈុំ​ភូ អា​រី​យ៉ា

    បើតាម​សារព័ត៌មាន TvPool ដែល​ចេញផ្សាយ​បានឱ្យដឹងថា នៅ​រាត្រី​ថ្ងៃទី7 ខែកញ្ញា ឆ្នាំ2017 កន្លងមក តារា​សម្ដែង​ស្រី ឈុំ​ភូ អា​រី​យ៉ា បានប្រសូត​កូនប្រុស​ភ្លោះ​ដែលជា​វិនាទី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​គួរឱ្យ​រំភើបចិត្ត​បំផុត។ កូនភ្លោះ​របស់​នាង​ដែលមាន​ឈ្មោះថា  ណង​សាយ​ហ្វា (វេហា) និង ណង​ផា​យុ (ខ្យល់ព្យុះ) បានប្រសូត​មក​ឃើញ​ពន្លឺព្រះអាទិត្យ ព្រមទាំង​មាន​រូបឆោម​ស្រស់ស្អាត​ដូច​ម្ដាយ​ទាំងពីរ​នាក់​បងប្អូន​តែម្ដង។

    គួរបញ្ជាក់​ផងដែរ​ថា ការ​ប្រសូត​បុត្រ​របស់​តារា​ស្រី​រូបនេះ​ក៏បាន​ផ្សាយ​ផ្ទា​ល់ពី​ស្ថានីយទូរទស្សន៍​ប៉ុ​ស្ត៍​លេខ 3 ថៃ តាមរយៈ​កម្មវិធី 3Zap ផងដែរ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ញាប់​ញ័រ​អារម្មណ៍ និង​ភ័យព្រួយ​ជំនួស​តារា​ស្រី​រូបនេះ​ទៀតផង។ ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់​សូម​ទស្សនា​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ៖

  • តោះ!  ទៅ​មើល​តារា​ណាខ្លះ​ចូលរួម​ពិធី​ខួបកំណើត ឈិ​ត សុវណ្ណ​បញ្ញា?

    តោះ!  ទៅ​មើល​តារា​ណាខ្លះ​ចូលរួម​ពិធី​ខួបកំណើត ឈិ​ត សុវណ្ណ​បញ្ញា?

    តាមរយៈ Facebook របស់​តារាចម្រៀង​ស្រី ឈិ​ត សុវណ្ណ​បញ្ញា កាលពី​ថ្ងៃទី7 ខែកញ្ញា ឆ្នាំ2017 បាន​បង្ហោះ​សារ​អរគុណ​ចំពោះ​អ្នកគាំទ្រ និង​មិត្ត​រួម​អាជីព​សិល្បៈ​ដែល​បាន​ចូលរួម​ប្រារព្ធ​ពិធី​ខួបកំណើត​ជូន ព្រមទាំង​មាន​កាដូ និង​សារ​ជូនពរ​ជាច្រើន​ដល់​រូបនាង។

    សារខ្លីៗតែមាន​អត្ថន័យ​ជ្រាលជ្រៅ​នោះបាន​រៀបរាប់​នៅលើ​គណនី​របស់ បញ្ញា ថា «អរគុណ​យ៉ាងខ្លាំង​ចំពោះ​អ្នកគាំទ្រ​ជាទី​ស្រឡាញ់​ទាំងអស់​សម្រាប់​ការរៀបចំ​ធ្វើ​ពិធី​ខួបកំណើត។ ពួកយើង​មាន​រាត្រី​ដ៏​ស្រស់បំព្រង​នេះ ហើយ​ពួកយើង​ពិតជា​សប្បាយរីករាយ​ណាស់។ ខ្ញុំ​ប្រាថ្នា​ថា នឹង​ស្ថិតនៅក្នុង​បេះដូង​របស់​អ្នក និង​ក្ដី​ស្រឡាញ់​របស់ខ្ញុំ​ដែល​មិន​ផ្លាស់ប្ដូរ​ចំពោះ​អ្នក​រហូត។ អរគុណ​សម្រាប់អ្វីៗគ្រប់យ៉ាង»។


    គួរបញ្ជាក់​ផងដែរ​ថា បើទោះបីជា​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា កំពុង​ជ្រក​ក្នុង​ទ្រនំ​ថោ​ន​ហើយ​ក្ដី ក៏មាន​តារា​ជាច្រើន​ដូចជា កញ្ញា​ឱក សុគន្ធ​កញ្ញា លោក​ឆន សុវណ្ណ​រាជ អ្នកនាង​យក់ ថិ​ត​រដ្ឋា លោក​អ៊ី​ន ទី​តូ បាន​ចូលរួម និង​ផ្ញើ​សារ​ជូនពរ​ប្អូនស្រី​ជាទី​ស្រឡាញ់​ម្នាក់នេះ​ផងដែរ៕

  • ភី​យ៉ា វេ​កា និង មុន្នី រ័ត្ន  បញ្ចេញ​ឈុត​សិច​ស៊ី​រោលរាល

    ភី​យ៉ា វេ​កា និង មុន្នី រ័ត្ន  បញ្ចេញ​ឈុត​សិច​ស៊ី​រោលរាល

    ថ្មីៗនេះ តារា​ស្រី​ល្បីឈ្មោះ​ពីរ​ដួង​គឺ កញ្ញា ភី​យ៉ា វេ​កា (Piya Vega) និង កញ្ញា មុន្នី រ​ត្ន័ (A Nyroth So) ដែលជា​តារា​បង្ហាញ​ម៉ូដ និង​តួ​សម្តែង​ល្បីឈ្មោះ​បា​នប​ង្អូ​ត​សម្រស់​របស់ខ្លួន​ជាមួយ​ដងខ្លួន​ដ៏​ស្រ​ឡូ​ន ម្រាមដៃ​រៀវ​ស្រួច រាង​តូច​ច្រឡឹង លម្អ​ដោយ​សក់ខ្មៅ​វែង​អន្លាយ ទម្រង់​មុខ​អក្សរ​V ច្រមុះ​ស្រួច កែវភ្នែក​ខ្មៅយង់ បែប​ជានា​រី​ខ្មែរ ក្នុង​ឈុត​ប៊ី​គី​នី​សិច​ស៊ី​ដ៏​រោលរាល​នា​ទឹកដី​ទីក្រុង​សៀមរាប។

    បន្ទាប់ពី​ជាប់​លំដាប់ថ្នាក់​លេខ3 ជា​បវរ​កញ្ញាឯក​ធម្ម​ជាតិ កញ្ញា មុន្នី​រ័ត្ន បាន​ចាប់​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ និង​ក្លាយជា​តារា​បង្ហាញ​ម៉ូដ​របស់ សា​ពណ៌​ម៉ូ​ដែ​លីង ហើយ​ត្រូវប៉ាន់​ខ្លាំង​សម្រាប់​ទីផ្សារ​ខាងក្រៅ​ស្រុក និង​ក្នុងស្រុក។ សម្រាប់​អនាគត កញ្ញា មុន្នី រ​ត្ន័ មានបំណង​ចង់​ចាប់យក​អាជីព​ជា​អ្នកចម្រៀង​មួយទៀត ហើយនឹង​គ្រោង​បើកមុខ​ជំនួញ​មួយ​ដោយ​ខ្លួនឯង​ទៀតផង។  ចំពោះ កញ្ញា ភី​យ៉ា វេ​កា គឺជា​តារា​បង្ហាញ​ម៉ូដ និង​សម្ដែង​ដែល​បច្ចុប្បន្ននេះ​នាង​មាន​ភាព​មមាញឹក​ច្រើន​ក្នុង​ការថត​ស្បត​ឱ្យ​ក្រុមហ៊ុន​សាប៊ូ Clear, Tripple B និង​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei ជាដើម។

    គួរបញ្ជាក់​ផងដែរ​ថា រូបថត​របស់​ស្រី​ស្អាត​ទាំងពីរ​ដែល​ធ្វើឱ្យ​ក្រសែភ្នែកបុរសៗបាក់​ទៅលើ​រូបនាង​នោះ គឺ​មិនមែន​ថត​ដោយ​កាមេរ៉ា​ទំនើប Digital ឡើយ គឺ​នាង​បាន​ប្រើប្រាស់​ត្រឹមតែ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ផ្ទាល់ខ្លួន​ដែលមាន​គុណភាព​ថតរូប​ភាព​បាន​ច្បាស់​ដូច​កាមេរ៉ាធំៗដែរ​តែប៉ុណ្ណោះ៕

    សូម​ទស្សនា​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ៖

  • Rolin ប៉ះជាមួយ Catherine ធ្វើជាគណៈកម្មការ Cambodian Net IDol

    Rolin ប៉ះជាមួយ Catherine ធ្វើជាគណៈកម្មការ Cambodian Net IDol

    ត្រៀមខ្លួនរួចហើយឬនៅ? តើអ្នកត្រៀមខ្លួនក្លាយជាអាយដលម្នាក់ដែលមានអ្នកគាំទ្រដ៏ច្រើនហើយឬនៅ?

    នេះគឺជាកម្មវិធីថ្មីសន្លាងមួយដែលបង្កើតឡើងដោយ Cellcard គឺកម្មវិធី Cambodian Net IDol ក្នុងការស្វែងរកអាយដល ដែលល្បីល្បាញនៅលើបណ្ដាញសង្គម Facebook ឬ Instagram ដោយគោរពតាមលក្ខខណ្ឌក្នុងការចូលរួមដែលមានភាពងាយស្រួលបំផុត ដោយគ្រាន់តែថតជាឃ្លីបវីដេអូខ្លីៗរយៈពេល 1 នាទីឡើងទៅ ដែលប្រកបដោយគំនិតច្នៃប្រឌិត ផ្ញើមកកាន់ Cambodian Net IDol  Page ដើម្បីទទួលបានការជ្រើសរើសយកទៅប្រកួតប្រជែង មិនតែប៉ុណ្ណោះអ្នកនឹងទទួលបានឱកាសពិភាក្សា និងទទួលយកយោបល់ល្អៗពីគណៈកម្មការទាំង3រូប រួមមាន អ្នកនាងRolin កញ្ញាCatherine និងជាពិសេសគឺលោក ZK កំពូលអ្នកបើកម៉ូតូធំទៀតផង។

    ក្នុងនោះដែរអ្នកនាង Rolin បានផ្ដល់ជាមតិ និងទិចនិកខ្លះៗថា «ក្នុងនាមនាងខ្ញុំផ្ទាល់ ដែលធ្លាប់ធ្វើជាគណៈកម្មការនៅក្នុងបណ្ដាញស្ថានីយទូរទស្សន៍ផ្សេងៗ និងនេះជាលើកទីមួយហើយ ដែលនាងខ្ញុំក្លាយជាគណៈកម្មការលើបណ្ដាញអ៊ីនធឺណិត»។ Rolin បានបន្ដថា «តាមបទពិសោធរបស់នាងខ្ញុំ វីដេអូដែលនាងខ្ញុំបានធ្វើគឺបែបកំប្លែង ឱ្យមើលទៅមានភាពក្រមិចក្រមើម ជាពិសេសគឺយើងត្រូវចៀសវាងប្រើពាក្យអសុរោះ ដូច្នោះគួរតែរកអ្វីដែលប្លែកៗមិនធ្លាប់មាន និងអ្វីដែលសង្គមត្រូវការ»។

    ជាចុងក្រោយ Catherine ដែលជាអាយដលល្បីខាងវោហារស័ព្ទជាសាធារណៈ ក៏បានផ្ដល់ជាគន្លឹះសំខាន់ថា «សំខាន់ក្នុងការធ្វើវីដេអូនេះគឺ ភាពច្នៃប្រឌិត និងភាពក្លាហាន អ៊ីចឹងប្រសិនបើយើងមានតែទេពកោសល្យ តែគ្មានភាពក្លាហាន ក៏យើងមិនអាចធ្វើវីដេអូដែលល្អបានដែរ» ។

    ដើម្បីឱ្យកាន់តែជ្រាបពីព័តមានលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ៖